Macau casino operators gain billions as govt keeps licences at six, Sands China soars

HONG KONG, Jan 17 (Reuters) – Shares of Macau’s top casino operators racked up as much as HK$65.53 billion ($8.42 billion) on Monday – or 15% of their market value – as the government of the world’s largest gambling hub retained the limit on casino licences to six.
By the close of the Hong Kong market, the six Macau casino operators had gained 9.9% in value, or HK$42.2 billion, putting the overall market value of the oprators at about HK$469 billion. Sands China (1928.HK) led the rally.

Shares of Sands China Ltd (1928.HK), which jumped as much as 22.3%, ended the day up 14.6% in their biggest daily percentage gain since October 2011. That compared with a 0.7% decline in the benchmark Hang Seng Index (.HSI).

Wynn Macau (1128.HK)which jumped as much as 19.1%, closed up 11.9% in its best day since March 2020.

Macau’s government announced on Friday that the number of new casino operators allowed to function in the world’s largest gambling hub would be limited to six with an operating period of up to 10 years.

The regulatory announcement provides new clarity and should remove most investors’ key concerns such as dividends, government oversight, minimum shareholding by a Macau permanent resident, and gaming tax, Citi said in a research note.

The former Portuguese colony is the world’s biggest gambling hub in terms of money wagered.

Macau massively tightened scrutiny of casinos in recent years, with authorities clamping down on illicit capital flows from mainland China and targeting underground lending and illegal cash transfers.

The market value of U.S. casino operators, including Sands China, Wynn Macau, MGM China and Melco, gained as much as HK$43.23 billion ($5.55 billion in Hong Kong.
Citi raised target prices on the six Macau casino operators by 8%-14% following the government’s clarification on the revisions in gaming law.

Shares of Galaxy Entertainment (0027.HK), MGM China , SJM (0880.HK), and Melco finished up between 4.8% and 11.7%.

“The proposed bill would remove the current sub-concession structure, but not change to the competitive dynamics ultimately,” Jefferies wrote in a research note.

“As the government crackdown on junkets continue, we expect long-term pressure on VIP business,” Jefferies said, adding that the near-term gross gaming revenue outlook remains bleak amid uncertainties over timing of border reopening with recent COVID-19 outbreaks in Mainland and Hong Kong.

Source: Reuters

ភាគហ៊ុនរបស់ប្រតិបត្តិករកាស៊ីណូកំពូលៗនៅម៉ាកាវកើនឡើងខ្ពស់ ក្រោយ​រដ្ឋាភិបាលរក្សាទុកអាជ្ញាប័ណ្ណត្រឹម៦

ដោយសុខុម

ហុងកុង: ភាគហ៊ុនរបស់ប្រតិបត្តិករកាស៊ីណូកំពូលៗនៅម៉ាកាវ បានកើនឡើងខ្ពស់រហូតដល់ទៅ៨,៤២ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃច័ន្ទ ទី១៧ មករា។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា ការហក់ឡើងយ៉ាងគំហុកនៃភាគហ៊ុនរបស់ប្រតិបត្តិករកាស៊ីណូកំពូលៗនេះកើតមានឡើង នៅពេលរដ្ឋាភិបាលក្រុងម៉ាកាវ ដែលជាមជ្ឈមណ្ឌលកាស៊ីណូធំបំផុតរបស់ពិភពលោក បានរក្សាទុកចំនួនអាជ្ញាប័ណ្ណបើកដំណើរការកាស៊ីណូមកនៅត្រឹមតែ៦។

នេះមានន័យថា មានតែប្រតិបត្តិការកំពូលទាំង៦ប៉ុណ្ណោះដែលមានសិទ្ធិបើកដំណើរការកាស៊ីណូនៅម៉ាកាវ ដោយស្របច្បាប់។

នៅពេលបិទការជួញដូរលើទីផ្សារភាគហ៊ុនក្រុងហុងកុង ប្រតិបត្តិករកាស៊ីណូកំពូលទាំង៦នៅម៉ាកាវ បានកើនឡើងតម្លៃ៩,៩% ឬ ស្មើនឹង៥,៤២ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យតម្លៃសរុបលើទីផ្សាររបស់ប្រតិបត្តិករទាំងនេះឈានដល់៦០,២ពាន់លានដុល្លារអាមេរិក។ ហើយប្រតិបត្តិករដែលកើនប្រាក់ខ្លាំងជាងគេគឺក្រុមហ៊ុន Sands China Ltd។

ក្នុងចំណោមប្រតិបត្តិករកំពូលទាំង៦ដែលទទួលបាន ឬ រក្សាបានអាជ្ញាប័ណ្ណបើកដំណើរការកាស៊ីណូរួមមានក្រុមហ៊ុន Sands China Ltd ក្រុមហ៊ុន Wynn Macau ក្រុមហ៊ុន MGM China ក្រុមហ៊ុន Melco ក្រុមហ៊ុន Galaxy Entertainment និងក្រុមហ៊ុន SJM។

រដ្ឋាភិបាលក្រុងម៉ាកាវ បានប្រកាសកាលពីថ្ងៃសុក្រទី១៤ មករា ថា ចំនួនប្រតិបត្តិករកាស៊ីណូថ្មីៗដែលត្រូវបានអនុញ្ញាតឱ្យដំណើរការនៅម៉ាកាវ គឺមានរយៈពេលដំណើរការរហូតដល់១០ឆ្នាំ។

ម៉ាកាវ ដែលជាអតីតអាណានិគមរបស់ព័រទុយហ្គាល់ គឺជាមជ្ឈមណ្ឌលកាស៊ីណូដ៏ធំបំផុតរបស់ពិភពលោកបើគិតពីចំនួនលុយភ្នាល់ល្បែង។

រដ្ឋាភិបាលម៉ាកាវ បានរឹតបន្តឹងការត្រួតពិនិត្យយ៉ាងខ្លាំងលើកាស៊ីណូក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចាត់វិធានការបង្ក្រាបការហូរចូលមូលធនខុសច្បាប់ពីប្រទេសចិន និងការចងការប្រាក់កម្ចីក្នុងទីផ្សារងងឹត និងការផ្ទេរសាច់ប្រាក់ខុសច្បាប់៕

រោង​ចក្រ​ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅកម្ពុជាបន្តពង្រីក​​អានុភាពដល់ទៅ១៥០មេកាវ៉ាត់

ដោយ៖ សុធារី

ពោធិ៍សាត់៖ ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ បានក្លាយជាទីតាំងស្ថានីយ៍ ដែលផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នត្រូវបានក្រុមហ៊ុន SchneiTec Co.,Ltd ធ្វើការអភិវឌ្ឍ និងបានបញ្ចេញថាមពលចូលបណ្តាញជាតិរួចមកហើយ រហូតទៅដល់៩០មេកាវ៉ាត់ ហើយនាពេលឆាប់ៗខាងមុខ នឹងពង្រីកអានុភាពបន្ថែម១៥០មេកាវ៉ាត់ទៀត សរុបទៅដល់២៤០មេកាវ៉ាត់។

ទីតាំងស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ (Solar Station) បច្ចុប្បន្នត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីចំនួន១៣៥ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលតម្លៃប្រមាណ២៨លានដុល្លារអាមេរិក។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពឱ្យបន្តតម្លើងស្ថានីយ៍ថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ក្នុងឃុំស្នាអន្សា ស្រុកក្រគរ ដែលសព្វថ្ងៃនេះវាធំជាងគេរួចមកហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពី អានុភាពផលិត៩០មេកាវ៉ាត់ នឹងបន្ថែមអានុភាពដល់ទៅ១៥០មេកាវ៉ាត់ទៀត។

លោកថា ស្ថានីយនេះនឹងក្លាយជាស្ថានីយ៍ផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យស្អាតឥតមានផ្សែង រហូតដល់ទៅដល់២៤០មេកាវ៉ាត់ ដែលនឹងបន្តក្លាយជាស្ថានីយ៍ធំជាងគេបង្អស់ របស់ប្រទេសកម្ពុជាយើង។

លោកបានបន្ថែមថា ទីតាំងនេះ ក៏នឹងក្លាយជាកម្មវត្ថុនៃការមកលេង និងការមកសិក្សាស្រាវជ្រាវ របស់ក្រុមសិស្សានុសិស្ស អ្នកបច្ចេកទេស ក៏ដូចជាអ្នកវិទ្យាសាស្ត្រមួយចំនួនផងដែរ ហើយនេះក៏ជាមោទនភាពបំផុតសម្រាប់ប្រជាជនក្នុងស្រុកក្រគរ និយាយជារួមនឹងនិយាយដោយឡែក សម្រាប់ប្រជាជនក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលត្រូវបានរាជរដ្ឋាភិបាល ជ្រើសរើសទីតាំងនេះ សម្រាប់ធ្វើការអភិវឌ្ឍបង្កើតទីផ្សារការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបាននៅជិតជួបជុំក្រុមគ្រួសារ។

ទីតាំងនេះដែរ ក៏ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ដែលបច្ចុប្បន្នត្រូវបានអភិវឌ្ឍន៍រួចរាល់ និងកំពុងអភិវឌ្ឍន៍ រួមមាន មានរោងក្រកាត់ដេរ រោងចក្រតម្លើងត្រង់ស្វូរ រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford របស់សហរដ្ឋអាមេរិក ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន (SAMDACH HUN SEN SPORT CENTER) ជាដើម៕

CDC អនុម័តគម្រោងវិនិយោគធំៗ តម្លៃជិត២ពាន់លានដុល្លារ

ដោយ៖​សុធារី

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគធំៗចំនួន១០ទៀត សរុបទុនវិនិយោគជិត២ពាន់លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- INDEPENDENCE CLOTHING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧១៤កន្លែង។

២- CAMBODIAN GUOXING YI QUN LANG PLYWOOD CO., LTD: គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃក្តារបន្ទះ (ពីឈើនាំចូល និងឈើដាំដុះក្នុងស្រុក) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩២កន្លែង។

៣- MUTITA TEXTILE SOCIAL ENTERPRISE CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសូភី ១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានទុន វិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៤៩កន្លែង។

៤- HAOPAI DECORATION MATERIAL (CAMBODIA) CO., LTD: គម្រោងវិនិយោគបង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៤,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង។

៥- TMH POULTRY CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃនិងវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និង ផលិតម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៦កន្លែង។

៦- ACADEMIC SOLAR ENERGY MFG CO., LTD: គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦៥កន្លែង។

៧- LONGFUITER ANLONG VENG ODDOR MEANCHEY AGRICULTURE PARK CO., LTD: គម្រោងវិនិយោគកសិកម្មដំណាំចេកនិងដំណាំហូបផ្លែ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៦៧កន្លែង។

៨- K.B.X INVESTMENT CO., LTD: គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៣៧កន្លែង។

៩- CAMBODIAN UPPER TATAY HYDROPOWER CO., LTD: គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៨០កន្លែង។

១០- KAMPOT LOGISTICS AND PORT COMPANY LIMITED: គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៩០កន្លែង៕

កត្តា៥ជំរុញឱ្យខេត្តមណ្ឌលគីរីមានភាពទាក់ទាញការវិនិយោគវិស័យអចលនទ្រព្យ

ដោយ៖ លក្ខិណា​

ភ្នំពេញ ៖ ខេត្តមណ្ឌលគីរីគឺជាខេត្តមួយនៅប៉ែកឦសាននៃប្រទេស និងកំពុងមានការទាក់ទាញទៅលើការវិនិយោគវិស័យអចលនទ្រព្យដីធ្លី ជាពិសេសការវិនិយោគសម្រាប់គាំទ្រដល់វិស័យទេសចរណ៍ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តទេសចរណ៍មួយនេះផងដែរ ។ កត្តា៥ ត្រូវបានចាត់ទុកជាចំនុចទាក់ទាញដល់ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តមណ្ឌលគីរី ។

១.ជាប៉ូលសេដ្ឋកិច្ចថ្មីនៅកម្ពុជា ៖ មណ្ឌលគីរីត្រូវចាត់ទុកជាខេត្តដែលបានផ្គត់ផ្គង់បន្លែ ផ្លែឈើនិងសាច់ ទៅកាន់ទីផ្សារក្នុងស្រុកនិងនាំចេញ ព្រមទាំងជាខេត្តគោលដៅទេសចរណ៍ដ៏មានសក្ដានុពលមួយផងដែរ ។ ឆ្នាំ២០៣៥ កម្ពុជារំពឹងថាខេត្តមណ្ឌលគីរី នឹងទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន៣លាននាក់ក្នុងមួយឆ្នាំ ។

២.គម្រោងសាងសង់ព្រលានយន្តហោះ ៖ គម្រោងនេះ ក៏បានទាក់ទាញវិនិយោគិនជាតិអន្តរជាតិជាច្រើនផងដែរដើម្បីទៅដាក់ទុនវិនិយោគ នៅក្នុងមណ្ឌលគិរី ដែលគម្រោងនេះមានចំងាយត្រឹមតែ២០គីឡូម៉ែត្រពីក្រុងសែនមនោរម្យទីរួមខេត្តមណ្ឌលគីរីសាងសង់លើផ្ទៃដីជាង៣០០ហិចតាក្នុងទុនវិនិយោគ៨០លានដុល្លារអាមេរិក ។

៣. គម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយធំៗ៖ នៅក្នុងខេត្តមណ្ឌលគីរីក៏មានគម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយធំៗនិងតូចៗជាច្រើនទៀតបាននិងកំពុងធ្វើសកម្មភាពសាងសង់ជាបន្តបន្ទាប់ដែលជាការផ្ដល់ទំនុកចិត្តដល់វិនិយោគិនជាច្រើនទៀត ។

៤. ការបណ្ដាក់ទុនវិនិយោគលើវិស័យកសិកម្ម ៖ មានក្រុមហ៊ុនធំៗជាំច្រើនបាននិងកំពុងធ្វើសកម្មភាព ដាំដុះដំណាំសំខាន់ៗជាច្រើនប្រភេទ សម្រាប់បម្រើដល់ទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាស្វាយចន្ទី ចេកអំបូងលឿងជាដើម ។

៥.ជាខេត្តដែលមានច្រកព្រំដែនដល់ទៅ៤កន្លែង ៖ មណ្ឌលគីរីជាខេត្តមួយជាប់ជាមួយនឹងព្រំដែនប្រទេសវៀតណាម ហើយដើម្បីជំរុញដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម រដ្ឋាភិបាលទាំងពីរបានសម្រេចបើកច្រកព្រំដែនថ្មីៗជាបន្តបន្ទាប់ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យ ដីធ្លីនៅតាមតំបន់ច្រកព្រំដែនមានហាងឆេងកាន់តែខ្ពស់ ។

បើតាមលោកមាឃ ឬទ្ធីជ័យ ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តមណ្ឌលគីរីបានឱ្យដឹងថា បច្ចុប្បន្ន វិនិយោគិនក្នុងស្រុកជាច្រើនបានចូលមកកាន់ខេត្តមណ្ឌលគីរីដើម្បីរកមើលទីតាំងដីធ្លីដើម្បីត្រៀមអភិវឌ្ឍន៍នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ។ សកម្មភាពនេះ បានជំរុញឱ្យតម្លៃដីធ្លីនៅតំបន់មួយចំនួនក្នុងខេត្តមណ្ឌលគីរី មានការកើនឡើងជាបន្តបន្ទាប់ ដូចជាដីធ្លីនៅជុំវិញគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តមណ្ឌលគីរី ដីធ្លីនៅតំបន់ជិតច្រកព្រំដែនកម្ពុជាវៀតណាម ជាដើម៕

អ្នកអភិវឌ្ឍន៍ដីឡូតិ៍កាន់តែច្រើន ចាប់ផ្ដើមផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីទាក់ទាញអតិថិជន

ដោយ៖ វឌ្ឍនៈ​

ភ្នំពេញ ៖ អ្នកអភិវឌ្ឍន៍ដីឡូតិ៍នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបានចាប់ផ្ដើមផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន គាំទ្រសម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីៗ ក្នុងនោះដែរ អ្នកអភិវឌ្ឍន៍មួយចំនួនឃើញថាបន្តអភិវឌ្ឍន៍តាមរបៀបចាស់ខណៈមួយចំនួនធំ បានផ្លាស់ប្តូរពីរបៀបចាស់ទៅអភិឌ្ឍន៍តាមរបៀបថ្មីវិញ។

ជាការកត់សម្គាល់ ការអភិវឌ្ឍន៍ដីឡូតិ៍កាលពី៥ឆ្នាំមុនឃើញថាសកម្មខ្លាំងបំផុតទៅលើគម្រោងដីឡូតិ៍ ដែលមានទំហំ៥ម៉ែត្រគុណនឹង២០ម៉ែត្រ សំដៅដល់ការផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋក្នុងការសង់ផ្ទះ ឬហៅថាដីលំនៅឋាន ពីព្រោះជាដីតូចៗ។ ការអភិវឌ្ឍដីឡូតិ៍ប្រភេទនេះឃើញថាមានការទទួលស្គាល់និងគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋដែលកំពុងត្រូវការដីសម្រាប់សង់លំនៅឋាន និងជាប្រជាពលរដ្ឋប្រាក់ចំណូលទាបនិងមធ្យម។

រហូតមកដល់ពេលនេះ អ្នកអភិវឌ្ឍន៍ដីឡូតិ៍ក៏ចាប់ផ្ដើមប្រែយុទ្ធសាស្ត្រថ្មី ជាពិសេសអ្នកអភិវឌ្ឍន៍ថ្មីៗទៅលើប្រភេទដីឡូត៏ ដោយមួយចំនួនបានឈប់អភិវឌ្ឍន៍ដីដែលមានទំហំតូចៗនិងងាកទៅរកការអភិវឌ្ឍន៍ដែលមានទំហំធំៗ ហើយដាំដំណាំ លើដីនោះដូចជាដាំដូង ដាំស្វាយនិងដំណាំ ហូបផ្លែដទៃទៀតសម្រាប់ធ្វើជាដីលំហែ និងមានទីតាំងឆ្ងាយពីទីប្រជុំជន។

លោក ចេ សុន អ្នកអភិវឌ្ឍន៍ដីឡូតិ៍មួយរូបនៅជាយរាជធានីភ្នំពេញ បានឱ្យដឹងថា ពេលនេះ ដីឡូតិ៍ដែលមានទំហំ៥គុណ២០ម៉ែត្រ ទីផ្សារមានការធ្លាក់ចុះខ្លាំងបើធៀបនឹងរយៈកាលកន្លងមក ដោយអ្នកអភិវឌ្ឍន៍មួយចំនួនបានងាកទៅរកការអភិវឌ្ឍដីឡូតិ៍ ដែលមានទំហំធំៗ និងនៅឆ្ងាយពីរាជធានីភ្នំពេញ សម្រាប់ទុកជាទីតាំងលំហែកាយរបស់អតិថិជន។ ដោយឡែក ដីឡូតិ៍ ៥គុណ២០ម៉ែត្រគឺមានអភិវឌ្ឍន៍តិចតួចនៅតំបន់ជិតៗរាជធានីភ្នំពេញ តែមិនគក្រឹកគក្រេងដូចពីមុនទៀតឡើយ។

លោកបន្តថា សម្រាប់លោកដែលជាអ្នកអភិវឌ្ឍន៍ដីឡូតិ៍យូរឆ្នាំមកហើយនោះ ដីឡូតិ៍​ទំហំ ៥គុណនឹង២០ម៉ែត្រក៏នៅតែបន្តធ្វើវា និងបានងាករទៅកដីដែលមានទំហំធំៗ និងដាំដំណាំ នៅលើដីនោះជូនអតិថិជនអ្នកទិញដីនោះផងដែរ ហើយសកម្មភាពនេះក៏កាន់តែមានការកើនឡើងជាបន្តបន្ទាប់ផងដែរ។

លោក ហ៊ិន រស់ អ្នកអភិវឌ្ឍន៍ដីឡូតិ៍ចំការលំហែ ភូមិចំការដូងរីសតក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍ដីឡូតិ៍ទំហំត្រឹម៥គុណ២០ម៉ែត្រគឺពិបាករកទីផ្សារបន្តិចហើយ ដោយអ្នកទិញដីឡូតិ៍ឥឡូវគេរកដីធំៗបន្តិចដើម្បីដាំដំណាំបាន និងសង់ជាផ្ទះសម្រាប់លំហែកាយបាន ដូច្នេះទើបលោកក៏បានអភិវឌ្ឍន៍ដីឡូតិ៍ទៅជាដីចំការលំហែដែលមានទំហំធំៗជាងពីមុន៕

តម្លៃប្រេងឥន្ធនៈកើនថ្លៃ១៥០រៀលថែមទៀតរហូតដល់បំណាច់ខែមករា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានហក់ឡើងថ្លៃជាបន្តបន្ទាប់ឡើងវិញ ជាក់ស្តែងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ តម្លៃប្រេងសាំងធម្មតាកើនថ្លៃដល់៤ ៣៥០រៀល។ រីឯប្រេងម៉ាស៊ូតកើនថ្លៃ៤០៥០រៀល ក្នុងមួយលីត្រ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ នៅរសៀលថ្ងៃទី១៧ ខែមករានេះថា ផ្អែកតាមតម្លៃមធ្យម ប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈគិតក្នុងរយៈពេលដូចគ្នា ខាងលើនឹងត្រូវលក់៤៥១០រៀលក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង៤២១០រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុង១លីត្រ។

ក្នុងនោះ ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី នៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាចំនួន៤សេនដុល្លារដដែល នៅក្នុង១លីត្រ។

បើផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នឹងត្រូវលក់៤ ៣៦០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង៣៩៦០រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុង១លីត្រ។

ពាក់ព័ន្ធការកំណត់ថ្លៃ លក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែលនេះ ក្រសួងពាណិជ្ជកម្មនៅតែរក្សាអំណះអំណាងថា គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារតែប៉ុណ្ណោះ៕

Thailand to Build New Railway Bridge to Laos

 

The Thai government has ordered the State Railway of Thailand (SRT) design and build a new bridge from Nong Khai Province to Laos in order to connect the country to the Laos-China Railway.

Bangkok Post reports that Deputy Prime Minister Anutin Charnvirakul said the government’s committee on the Thai-Lao-Chinese railway, which he chaired on Thursday, ordered the SRT to quickly make the new bridge a reality.

The new bridge will cross the Mekong River from Nong Khai to Laos and facilitate freight transportation across Thailand, through Laos, and onward into China.

The committee on the Thai-Lao-Chinese railway has been given the green light to request a budget for the project.

The opening of the Laos-China Railway has already made cross-border cargo transport between Thailand and China 24 hours faster than before, with a 25% reduction in cost, according to Mr. Anutin.

The first freight trains began to operate between Nong Khai and Vientiane Capital across the existing Friendship Bridge in August 2019, allowing cargo from a container yard at Thanaleng Railway Station in Vientiane, Laos, to be shipped by train as far as the Laem Chaban seaport in Thailand.

Thailand Eyeing Laos Railway Success

Thailand has kept a close eye on the Laos-China Railway project, which it hopes to access in order to more easily ship its products to China.

The Thai Chamber of Commerce raised concerns last year that the opening of the Laos-China Railway could hurt Thailand’s agricultural economy if Thai businesses were unable to connect to it.

The chamber expressed fears that the Nong Khai border with Thailand could become a gateway for Chinese fruits and vegetables which would flood the market in Thailand.

Fanning the flames further, a Thai media personality who criticized the Laos-China Railway was made to apologize for his careless comments when visiting the Lao Embassy in Bangkok.

Meanwhile, Thailand took on a fleet of secondhand diesel trains from Japan last year that it will use to connect several routes with Nong Khai and Vientiane Capital.

It is expected that Thais and foreign tourists will want to travel on the Laos-China Railway, and will be able to reach Vientiane Capital by train from Udon Thani and Nong Khai provinces in Thailand.

Source: Laotian times

ថៃ គ្រោងសាងសង់ស្ពានផ្លូវដែកថ្មីទៅកាន់ឡាវឆាប់ៗដើម្បីភ្ជាប់ជាមួយផ្លូវដែកឡាវ-ចិន

ដោយៈសុខុម

បាងកក: រដ្ឋាភិបាលថៃ បានបញ្ជាឱ្យក្រុមហ៊ុនប្រតិបត្តិករ ផ្លូវដែករដ្ឋ State Railway of Thailand  (SRT) ដែលស្ថិតក្រោមចំណុះក្រសួងដឹកជញ្ជូនថៃ ធ្វើការឌីហ្សាញ និងសាងសង់ស្ពានថ្មីមួយពីខេត្តណងខៃ (Nong Khai) ឆ្ពោះទៅកាន់ប្រទេសឡាវ ក្នុងគោលបំណងតភ្ជាប់ប្រទេសថៃ ទៅកាន់ផ្លូវដែកឡាវ-ចិន។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១៧ មករា នេះ។

កាសែត Bangkok Post បានចុះផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ឧបនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានថ្លែងថា គណៈកម្មាធិការទទួលបន្ទុកផ្លូវដែកថៃ-ឡាវ-ចិន (Thai-Lao-Chinese Railway Committee) នៃរដ្ឋាភិបាលថៃ ដែលលោកធ្វើជាប្រធាន បានបញ្ជាឱ្យក្រុមហ៊ុន SRT សាងសង់ស្ពានថ្មីខាងលើនេះ ឱ្យលេចចេញជារូបរាងឆាប់ៗតាមដែលអាចធ្វើទៅបាន។

ស្ពានថ្មីនេះ នឹងឆ្លងកាត់ទន្លេមេគង្គពីខេត្តណងខៃ ប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសឡាវ ហើយវានឹងជួយសម្រួល ដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ តាមរយៈប្រទេសឡាវ និងដឹកបន្តចូលទៅក្នុងប្រទេសចិន។

គណៈកម្មាធិការទទួលបន្ទុកផ្លូវដែកថៃ-ឡាវ-ចិន ទទួលបានភ្លើងខៀវឱ្យស្នើសុំថវិកាសម្រាប់គម្រោងនេះរួចហើយ។

យោងតាមលោក Anutin Charnvirakul ឱ្យដឹងថា ការដាក់ឱ្យដំណើរការផ្លូវដែកឡាវ-ចិន បានធ្វើឱ្យការដឹកជញ្ជូនទំនិញ ឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ និងប្រទេសចិន ចំណេញពេលរហូតដល់ទៅ២៤ម៉ោងជាមួយនឹងការកាត់បន្ថយការចំណាយ២៥%រួចទៅហើយ។

រថភ្លើងដឹកទំនិញដំបូង បានចាប់ផ្តើមដំណើរការ រវាងខេត្តណងខៃ ប្រទេសថៃ និងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ឆ្លងកាត់ស្ពានមិត្តភាពដែលមានស្រាប់ក្នុងខែសីហា ឆ្នាំ២០១៩ ដែលអនុញ្ញាតឱ្យទំនិញចេញពីផែកុងតឺន័រមួយនៅស្ថានីយផ្លូវដែក Thanaleng Railway Station ក្នុងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដឹកជញ្ជូនតាមរថភ្លើង រហូតដល់កំពង់ផែសមុទ្រ Laem Chaban ក្នុងប្រទេសថៃ៕  Laotian Times៕

បណ្តាមេដឹកនាំននិងស្ថាប័ននពាក់ព័ន្ឋវិស័យទេសចរណ៍មកពី៣០ប្រទេសចូលររួមATFនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) បាននិងកំពុងរៀបចំឡើង ជាបណ្ដើរៗហើយចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្រោមប្រធានប “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ”។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនបានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ ATF 2022 នេះ នឹងមានប្រតិភូជាតិ-អន្តរជាតិចូលរួមកិច្ចប្រជុំដោយផ្ទាល់ប្រមាណ១០០រូប (អន្តរជាតិ៨០រូប)។ ចំណែកការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) ដែលជាកម្មវិធីធំដែលនោះក៏នឹងមានអ្នកលក់ (Sellers) ចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ក្រុមហ៊ុន សារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន២០ស្ថាប័ន សរុបចំនួនភ្ញៀវចូលរួមក្នុងកម្មវិធីទាំងមូល មានប្រមាណ៣៥០នាក់ មកពីបណ្ដាប្រទេសជិត៣០ប្រទេស។

ទិដ្ឋភាពទូទៅនៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២២ ដែលជាថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍នេះ គេឃើញមានកងកម្លាំងសមត្ថកិច្ច កំពុងប្រចាំការការ​ពារសុវត្ថិភាព សម្រួលចរាចរណ៍ សន្តិសុខ និងសណ្ដាប់ទាំងនៅតាមដងផ្លូវ នៅលើផ្ទៃសមុទ្រ នៅមុខនិងនៅក្នុងសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ដែលជាទីតាំងប្រារព្ធកម្មវិធីនេះ។

ចូលទៅក្នុងបរិវេណសណ្ឋាគារឆ្នេរសុខា គេឃើញមានការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (Rapid test) ដើម្បីបង្ការការពារសុវត្ថិភាពសុខាភិបាលអ្នកចូលរួមក្នុងកម្មវិធីទាំងមូល ពោលគឺគ្រប់អ្នកចូលរួមទាំងអស់គ្មានម្នាក់ណាគេចវេចពីកាតព្វកិច្ចសុខាភិបាលនេះបានឡើយ។

គណៈប្រតិភូថ្នាក់រដ្ឋមន្ត្រី អ្នកលក់ (Buyers) អ្នកទិញ (Sellers) អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងក្រុមការងារគ្រប់ផ្នែក ក៏កំពុងធ្វើដំណើរចូលទៅក្នុងទីតាំងរៀបចំកម្មវិធី និងទីកន្លែងប្រចាំការរៀងៗខ្លួន ជាមួយនឹងទិដ្ឋភាពមមាញឹកគួរសម។

ចំណែកនៅក្នុងសាលធំៗ និងអគារមួយចំនួន គេឃើញមានក្រុមការ​ងារកំពុងមមាញឹក នឹងការរៀបចំស្ដង់ពិព័រណ៍ និងឆាកកម្មវិធីនានា ខណៈស្ដង់មួយចំនួនធំក៏បានរៀបចំរួចរាល់ផងដែរ។ តាមរយៈស្ដង់ទាំងនេះគេឃើញមានរំលេចបង្ហាញ នូវគោលដៅទេសចរណ៍នៃប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាក្នុងតំបន់អាស៊ាន។

នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ស្អែកនេះ ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍អាស៊ាននេះ នឹងត្រូវប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕