កម្ពុជាគ្រោងនឹងសាងសង់ផ្លូវបន្ថែមទៀតនៅក្រុងសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ដោយៈសុផារី

សៀមរាបៈ គម្រោងសាងសង់ផ្លូវនៅក្រុងសៀមរាប៣៨ខ្សែ ទើបតែបានបញ្ចប់ និងត្រៀមដាក់ដំណើរការនៅពេលឆាប់ៗខាងមុខនេះ គម្រោង ថ្មីៗនៅក្នុងក្រុងសៀមរាប ក៏ត្រូវក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងសិក្សាក្នុងការសាងសង់ ផ្លូវវាងក្រុងសៀមរាបបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថាក្រៅពីសមិទ្ធផលផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលបានស្ថាបនារួចរាល់ហើយ ក្រសួងក៏កំពុងសិក្សា លើការសាងសង់រង្វង់មូលដ៏ធំមួយទៀ​ត ដែលមានអង្កត់ផ្ចិត២៥ម៉ែត្រ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អាស្រុកប្រាសាទបាគង ។

លោកបន្តថា ក្រសួងក៏មានគម្រោងសិក្សា លើការស្ថាបនាផ្លូវវាងក្រុងសៀមរាបថ្មីមួយបន្ថែមទៀត ដែលជាជំនួយរបស់កូរ៉េ និងការជំរុញឱ្យមានការដឹកជញ្ជូន ដោយរថយន្តក្រុងដឹកអ្នកដំណើរ ដើរដោយប្រព័ន្ធអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងការកាត់បន្ថយការកកស្ទះចរាចរណ៍ ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប១០៦,៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមា​ណ១៥០លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ប្រើប្រាស់រយៈពេល១៣ខែក្នុងការសាងសង់ និងបានសម្ពោធបើកការដ្ឋាន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនស្តីពី វឌ្ឍភាពគម្រោងស្ថាបនាហេដ្ឋារចនាស ម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ប្រចាំឆមាសទី២ ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្រេចបាន១០០% តាមផែនការដែលបានគ្រោងទុក។

ដោយឡែកការងារបំពាក់ កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរា​ចរណ៍ចំនួន២០ទីតាំង ការងារដាំដើមឈើចំនួន៣.១២៥ដើម និងការងា​របំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិត ក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ជាលទ្ធផលសម្រេចបាន ៧២,៧៤%៕

ន.អ.ប កោះហៅម្ចាស់បុរីចំនួនពីរដាក់ពាក្យស្នើសុំអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ

ដោយៈគង់ សូរិយា

ភ្នំពេញៈ និយ័តករអចលនវត្ថុ និងបញ្ចាំ(ន អ ប) បានអញ្ជើញម្ចាស់អាជីវកម្មអចលនវត្ថុចំនួនបី មកដាក់ពាក្យស្នើសុំអាជីវកម្ម អភិវឌ្ឍន៍អចលនវត្ថុឲ្យបានមុនថ្ងៃទី១១ កុម្ភៈជាកំហិត។

យោងតាមសេចក្តីជូនដំណឹងលេខ០១/២០២២ ចុះថ្ងៃទី៣ មករា ឆ្នាំ២០២២របស់និយ័តករអចលនវត្ថុ និងបញ្ចាំបានឲ្យដឹងថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំសូមជូនដំណឹងដល់សាធារណៈជន និងម្ចាស់អាជីវ​កម្មអអភិវឌ្ឍន៍អចលនវត្ថុឲ្យបានជ្រាបថា រាល់ការ​ប្រកបអាជីវកម្មអភិវឌ្ឈន៍អចលនវត្ថុ រួមទាំងអាជីវកម្មអភិវឌ្ឍន៍លំនៅដ្ឋាន និងអាគារសហកម្មសិទ្ឋជាដើម ដែលមានទីតាំងនៅព្រះរាជាណាចក្រកម្ពុជា គឺតម្រូវឲ្យមានអាជ្ញាប័ណពី ន អ ប។

សេចក្តីជូនដំណឹងដដែលបានបន្តថា ទន្ទឹមនឹងនេះ ន. អ​. ប សូមអញ្ជើញម្ចាស់អាជីវកម្មអភិវឌ្ឈន៍អចលនវត្ថុ ដែលមានដូចជា បុរីថ្មី ល្អពេញចិត្ត ដែលមានទីតាំងសង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបុរី PRN Villa មានទីតាំងនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រួវរួសរាន់ដាក់ពាក្យស្នើសុំធ្វើអាជីវកម្ម អភិវឌ្ឈន៍អចលនវត្ថុឲ្យបានមុនថ្ងៃទី១១ កុម្ភៈ ជាកំហិត។

សេចក្តីជូនដំណឹងដដែលបានព្រមានថា ក្នុងករណីមិនអនុវត្តន៍តាមការណែនាំខាងលើ ន. អ. ប នឹងចាត់វិធានការណ៍រដ្ឋបាល ផាកពិន័យអន្តរការណ៍ស្របតាមប្រកាសលេខ ០៨៩ សហវ.ប្រ. ក ចុះថ្ងៃទី២០ មករា ឆ្នាំ២០២០ស្តីពី ការគ្រប់គ្រងអភិវឌ្ឍន៍អចលនវត្ថុ៕

 

សម្តេចជម្រុញឲ្យមានការយកចិត្តទុកដាក់ខ្លាំងក្លាលើបញ្ហាអូមីក្រុង ខណៈមេរោគនេះឆ្លងចូលសហគមន៍កាន់តែច្រើន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងសារសម្លេងផ្ញើរជូនជនរួមជាតិជាពិសេស សម្តេចតេជោបានស្នើឲ្យមានការយកចិត្តទុកដាក់ ទៅលើវិធានការពារឱ្យបានខ្លាំងក្លាបំផុត នោះគឺការបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីធានាថា សហគមន៍របស់យើងមានភាពរឹងមាំ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានចេញសារសំឡេងពិសេសថ្មីមួយទៀត ផ្ញើជូនជនរួមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងវិធានការការពារខ្លួនបន្ថែមទៀត ក្រោយមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ឈ្មោះ“អូមីក្រុង” បានឆ្លងនៅក្នុងសហគមន៍។

តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន ទទួលបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង ចំនួន៣៤ករណី ដោយក្នុងនោះមាន២៤ករណីជាករណីនាំចូល និង១០ករណីជាករណីឆ្លងចេញពីសហគមន៍។

សម្តេចបានបញ្ជាក់ថា “ក្នុងស្ថានការណ៍បែបនេះ ត្រូវតែយកចិត្តទុក​ដាក់ ទៅលើវិធានការពារឱ្យបានខ្លាំងក្លាបំផុត នោះគឺការបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីធានាថា សហគមន៍របស់យើងមានភាពរឹងមាំ”។ សម្តេចបន្តថា “ជាមួយគ្នានេះខ្ញុំបានចេញបទបញ្ជា ហើយជំរុញល្បឿន នៃការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋរបស់យើង”។

សម្តេចបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ ក្នុងការប្រមូលមនុស្សដើម្បីចាក់ដូសជំរុញ ដោយលក្ខខណ្ឌដែលត្រូវទទួលបានដូសទី៣នេះ ត្រូវតែជាលក្ខខណ្ឌដូចដែលក្រសួងសុខាភិបាល បានបញ្ជាក់កន្លងមក គឺមានរយៈពេល៤ខែ បន្ទាប់ពីទទួលដូសទី២ ដោយសម្តេចបានគូសបញ្ជាក់ថា បើការចាក់ដូសទី២ មិនទាន់បាន៤ខែទេ គឺក្រសួងសុខាភិបាល ឬគ្រូពេទ្យ មិនអនុញ្ញាតឱ្យចាក់នោះទេ ព្រោះមិនធានានូវសុវត្ថិភាព។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអភិបាលរាជធានីខេត្ត ថ្នាក់ដឹកនាំតាមមូលដ្ឋាននានា ត្រូវយកចិត្តទុកដាក់ប្រមូលប្រជាពលរដ្ឋ ដែលមិនទាន់ចាក់ដូសជំរុញ ដើម្បីអនុវត្តការចាក់វ៉ាក់សាំងដូសជំរុញនេះជាបន្ទា​ន់ ព្រោះរហូតមកដល់ពេលនេះ ការចាក់ដូសជំរុញនៅកម្ពុជា មានចំនួនប្រមាណជិត៤លាននាក់ប៉ុណ្ណោះ នៅសល់ប្រមាណ១០លាននាក់ទៀត មិនទាន់ចាក់នៅឡើយ។

សម្តេចបានបន្តក្រើនរំលឹក ដល់អភិបាលរាជធានីខេត្ត និងថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ត្រូវខិតខំដើម្បីបំផុសឱ្យប្រជាពលរដ្ឋ ទទួលវ៉ាក់សាំងដូសជំរុញនេះឱ្យខាងតែបាន ដើម្បីធានាថា ប្រទេសកម្ពុជានៅតែបើកដំណើរការ ទោះបីជាមានការចាប់ផ្តើម មានវត្តមានមេរោគកូវីដ១៩ “អូមីក្រុង” ដែលរហូតមកដល់ពេលនេះ មាន១៤ករណី ត្រូវបានរកឃើញឆ្លងចេញពីសហគមន៍ក៏ដោយ។

គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០,៦៣៦នាក់ អ្នកជាសះស្បើយសរុបចំនួន១១៧,០២៣នាក់ និងស្លា​ប់​សរុបចំនួន៣,០១៥នាក់៕

អ្នកអភិវឌ្ឍន៍លំនៅឋានចាប់ផ្ដើមងាករទៅរកការផ្គត់ផ្គង់លំនៅដ្ឋានមានតម្លៃខ្ពស់

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍលំនៅឋាននៅកម្ពុជា នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា នៅមានកំណើន និងសកម្មភាពកាន់តែខ្លាំងបន្ថែមទៀត ក្នុងនោះ ការអភិវឌ្ឍមួយផ្នែកផ្ដោតលើលំនៅឋាន ដែលមានតម្លៃសមរម្យសម្រាប់អ្នកមានចំណូលមធ្យម និងក្រោមមធ្យម និងមានអ្នកអភិវឌ្ឍមួយចំនួន ក៏ចាប់ផ្ដើមងាកទៅរកការអភិវឌ្ឍលំនៅឋាន ដែលមានតម្លៃខ្ពស់សម្រាប់អ្នកជីវភាពចាប់ពីកម្រិតមធ្យមឡើងឬអភិជន។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង ដែលជាបុរីអភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់នៅភ្នំពេញ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Property Area កាលពីពេលថ្មីៗនេះឱ្យដឹងថា ផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការរស់នៅផ្ទះជាប់ដីនៅតែមានច្រើនដែលធ្វើឱ្យតម្រូវការលំនៅឋានជាប្រភេទផ្ទះជាប់ដី ក៏កាន់តែច្រើនដូចគ្នា ហើយប្រភេទផ្ទះ ដែលពលរដ្ឋស្វែងរកភាគច្រើនជាប្រភេទផ្ទះនៅក្នុងបុរី។

លោកជំទាវបន្តថា “សម្រាប់បុរីវិមានសំណាង គឺផ្ដោតលើលំនៅឋានដែលមានតម្លៃខ្ពស់ សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាព ចាប់ពីកម្រិតមធ្យមឡើងទៅ ឬជាផ្ទះសម្រាប់អភិជន ពីព្រោះថាប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលខ្ពស់ក៏កាន់តែច្រើន ហើយពួកគាត់ក៏បានលំនៅឋានដែលមានការរស់នៅស្អាត ល្អជាមួយនឹងបរិយាកាសរស់នៅល្អផងដែរ”។

លោកជំទាវឧកញ៉ាបន្ថែមថា នៅក្នុងបុរីវិមានសំណាងបានអភិវឌ្ឍន៍ជាសួនច្បារធំៗ មានផ្ទះមួយចំនួនសាងសង់ឡើង បែរទៅរកមាត់ទឹក ពោលធ្វើឱ្យការរស់នៅកាន់តែស្រស់ស្រាយ ជាមួយនឹងតំបន់ដែលមានសក្ដានុពលខ្ពស់ផងដែរ ។

ក្រៅពីបុរីវិមានសំណាង បច្ចុប្បន្ននេះគេសង្កេតឃើញថាអ្នកអភិវឌ្ឍន៍លំនៅឋានច្រើនទៀត ក៏បានសាងសង់លំនៅឋានតម្លៃខ្ពស់ផងដែរ ក្នុងនោះគេឃើញថាបុរីភ្នំពេញថ្មី នៅតាខ្មៅក៏មានតម្លៃរាប់ម៉ឺនដុល្លារអាមេរិក ដែលផ្ទះប្រភេទនេះ សម្រាប់ធ្វើអាជីវកម្មផង និងសម្រាប់រស់នៅផង ។

តំណាងបុរីភ្នំពេញថ្មីសាខាតាខ្មៅ បានបញ្ជាក់ថាតម្លៃលំនៅឋានដែលបុរីសាងសង់ឡើងក្នុងក្រុងតាខ្មៅ សុទ្ធតែជាប្រភេទលំនៅឋានសម្រាប់កម្រិតមធ្យមឡើងទៅ ពោលគឺរាប់ម៉ឺនដុល្លារអាមេរិកក្នុងមួយល្វែង។ យ៉ាងណាក្ដីតម្លៃនេះ គឺសមរម្យសម្រាប់ទីតាំងសក្ដានុពល និងប្រជាពលរដ្ឋដែលចង់ទៅរស់នៅ ក្នុងគម្រោងនោះ ។

បុរីមួយទៀតដែលឃើញ ក្នុងការផ្សព្វផ្សាយរបស់ពួកគេ ក៏មានតម្លៃរាប់លានដុល្លារអាមេរិកផងដែរ ក្នុងមួយល្វែងជាប្រភេទផ្ទះ សម្រាប់អ្នកមានចំណូលខ្ពស់តែម្ដង ។

លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានលើកឡើងថា សម្រាប់លំនៅឋានដែលមានតម្លៃខ្ពស់ គឺមិនសូវជារងផលប៉ះពាល់ពីវិបត្តិនោះទេ ព្រោះផ្ទះប្រភេទនេះសម្រាប់អ្នកមានលុយច្រើន ហើយអ្នកមានលុយច្រើនគឺមិនប៉ះពាល់ ឬរងគ្រោះដោយសារតែវិបត្តិនោះដែរ ៕

វិមានឈ្នះឈ្នះមួយលេចរូបរាងឡើង ក្នុងអតីតទឹកដីឧទ្ទាមខ្មែរក្រហមចុងក្រោយបំផុត

ដោយ: ម៉ាលីស

សៀមរាប: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ បានថ្លែងថា ទឹកដីនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នឹងទទួលបាននូវសមិទ្ធិផលថ្មីមួយទៀត គឺ វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។

សម្តេច ទៀ បាញ់ ថ្លែងយ៉ាងនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូប អនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

ការកសាងសមិទ្ធផលនេះ សំដៅបង្ហាញពីវប្បធម៌កត្តញ្ញូ សម្តែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាពស្នាដៃ និងភាពឈ្លាសវៃដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាព ធ្វើឱ្យប្រទេសជាតិមានភាពរីកចម្រើនលើគ្រប់វិស័យ នាពេលបច្ចុប្បន្ន។

ទឹកដីអន្លង់វែងជាទីតាំងការពារខ្លួនចុងក្រោយរបស់ពួកខ្មែរក្រហម ដែលបានក្លាយជាកន្លែងទីមួយសម្រាប់ស្វែងយល់អំពីដំណើរការផ្សះផ្សា និងការកសាងសន្តិភាពក្នុងប្រទេសកម្ពុជា៕

Chinese developer Shimao puts all property projects on sale: Caixin

 

SHANGHAI: Shimao Group Holdings has put on sale all of its real estate projects, including both residential and commercial properties, as the cash-strapped Chinese property developer accelerates asset disposals, Caixin reported.

Shimao, which defaulted on a trust loan last week, has asked agents since late December to help seek buyers for its properties, Caixin reported over the weekend.

The company didn’t immediately respond to a request for comment.

Shimao Group is largely focused on residential property development, with Shanghai Shimao Construction being its main China business platform. Shanghai Shimao Co Ltd, controlled by Shimao Group, mainly develops commercial properties.

Shimao has struck a preliminary deal with a Chinese state-owned company to sell its Shimao International Plaza Shanghai, a commercial property on Shanghai’s Nanjing Road, for more than 10 billion yuan, Caixin reported.

The property developer said last week that it has defaulted on a trust loan payment, while its unit Shanghai Shimao Construction has proposed extensions on maturities for two asset-backed securities (ABS) due this month.

Shimao has 34.2-billion-yuan worth of outstanding ABS, as well as US$5.72 billion worth of dollar bonds, according to Caixin.

Source: Reuters

ធនាគារអេស៊ីលីដាវិនិយោគ៣០លានដុល្លារអាមេរិកលើមូលបត្របំណុលនៃព្រលានយន្តហោះអន្តរជាតិតេជោ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១០ មករា ២០២២នេះ ធនាគារអេស៊ីលីដា បានសម្រេចវិនិយោគ៣០លានដុល្លារអាមេរិកលើមូលបត្របំណុលនៃគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ។

ពិធីចុះហត្ថលេខារវាងធនាគារអេស៊ីលីដា និងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះ Cambodia Airport Investment Co.,Ltd មានការចូលរួមពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោឱ្យដឹងថា ទឹកប្រាក់វិនិយោគដែលទទួលបានពីការលក់សញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់សាងសង់និងការអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល។

បច្ចុប្បន្ន គម្រោងអាកាសយានដ្ឋានអន្តរជាតិបច្ចុប្បន្នសម្រេចបានប្រមាណ២៨ភាគរយ ត្រូវនឹងទឹកប្រាក់សរុបប្រមាណ៣៧៥លានដុល្លារអាមេរិក មិនទាន់រាប់បញ្ចូលនូវតម្លៃដីដែលបានវិនិយោគរួចហើយនោះទេ។

ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេនៅប្រទេសកម្ពុជា ដែលមានជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យសំណង់ ការគ្រប់គ្រងអចលនទ្រប្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗ ជាច្រើនដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប អូឡាំព្យាជាដើម៕

ធនាគារអេស៊ីលីដាវិនិយោគ៣០លានដុល្លារអាមេរិកលើមូលបត្របំណុលនៃព្រលានយន្តហោះអន្តរជាតិតេជោ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១០ មករា ២០២២នេះ ធនាគារអេស៊ីលីដា បានសម្រេចវិនិយោគ៣០លានដុល្លារអាមេរិកលើមូលបត្របំណុលនៃគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ។

ពិធីចុះហត្ថលេខារវាងធនាគារអេស៊ីលីដា និងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះ Cambodia Airport Investment Co.,Ltd មានការចូលរួមពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោឱ្យដឹងថា ទឹកប្រាក់វិនិយោគដែលទទួលបានពីការលក់សញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់សាងសង់និងការអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល។

បច្ចុប្បន្ន គម្រោងអាកាសយានដ្ឋានអន្តរជាតិបច្ចុប្បន្នសម្រេចបានប្រមាណ២៨ភាគរយ ត្រូវនឹងទឹកប្រាក់សរុបប្រមាណ៣៧៥លានដុល្លារអាមេរិក មិនទាន់រាប់បញ្ចូលនូវតម្លៃដីដែលបានវិនិយោគរួចហើយនោះទេ។

ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេនៅប្រទេសកម្ពុជា ដែលមានជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យសំណង់ ការគ្រប់គ្រងអចលនទ្រប្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗ ជាច្រើនដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប អូឡាំព្យាជាដើម៕

ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Shimao ប្រកាសលក់គម្រោងអចលនទ្រព្យទាំងអស់របស់ខ្លួនយ៉ាងតក់ក្រហល់

ដោយ៖ សុខុម

សៀងហៃ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Shimao Group Holdings បានប្រកាសដាក់លក់គម្រោងអចលនទ្រព្យទាំងអស់របស់ខ្លួនយ៉ាងតក់ក្រហល់ រួមទាំងអចលនទ្រព្យប្រភេទលំនៅដ្ឋាន និងអគារពាណិជ្ជកម្មផងដែរ ខណៈក្រុមហ៊ុននេះកំពុងជាប់កុនលុយខ្លាំង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១០ មករា នេះ។

សារព័ត៌មានចិន Caixin បានទម្លាយឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុន Shimao Group ដែលបានខកខានសងបំណុលកាលពីសប្ដាហ៍មុន បានប្រកាសឱ្យភ្នាក់ងារនានាជួយស្វែងរកអ្នកទិញអចលនទ្រព្យរបស់ខ្លួន។ ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុននេះមិនបានឆ្លើយតបសំណើសុំការបំភ្លឺឡើយជុំវិញរឿងនេះ។

ក្រុមហ៊ុន Shimao ផ្តោតសំខាន់លើការអភិវឌ្ឍអចលនទ្រព្យប្រភេទលំនៅដ្ឋាន ហើយក្រុមហ៊ុនសំណង់ Shanghai Shimao Construction គឺជាបុត្រសម្ព័ន្ធអាជីវកម្មដ៏សំខាន់របស់ខ្លួននៅប្រទេសចិន។ ចំណែក ក្រុមហ៊ុន Shanghai Shimao Co Ltd ដែលគ្រប់គ្រងដោយ Shimao Group ភាគច្រើនអភិវឌ្ឍអគារពាណិជ្ជកម្ម។

សារព័ត៌មានចិន Caixin ចុះផ្សាយថា ក្រុមហ៊ុន Shimao Group បានចុះកិច្ចព្រមព្រៀងបឋមមួយជាមួយក្រុមហ៊ុនរដ្ឋរបស់ចិន ដើម្បីលក់អគារពាណិជ្ជកម្ម Shimao International Plaza Shanghai របស់ខ្លួននៅតាមបណ្ដោយផ្លូវ Nanjing Road ក្នុងក្រុងសៀងហៃ ក្នុងតម្លៃ១,៥៧ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានខកខានសងបំណុល ខណៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Shanghai Shimao Construction បានស្នើសុំពន្យារសងបំណុលមូលបត្ររបស់ខ្លួនដែលដល់ពេលកំណត់ត្រូវទូទាត់សងនៅខែនេះ។

យោងតាមសារព័ត៌មាន Caixin ឱ្យដឹងថា ក្រុមហ៊ុន Shimao Group មានបំណុលច្រើនរហូតដល់ទៅ១១,០៨ពាន់លានដុល្លារអាមេរិក៕

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹងមិនអនុញ្ញាត្តឲ្យបើកបកក្រោយទេ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹងបញ្ចប់នៅខែកញ្ញាខាងមុខនេះ បន្ទាប់់ពីចំណាយពេលប្រមាណ៣ឆ្នាំ និងជាការសាងសង់លឿនជាងផែនការ។

សមិទ្ឋផលប្រវត្តិសាស្រ្តនេះ មិនធ្លាប់មាននៅកម្ពុជា ហើយប្រជាជនកម្ពុជាភាគច្រើន មិនដែលបានបើកបរលើផ្លួវបែបនេះទេ ដែលទាមទារឲ្យមានការអប់រំបន្ថែមទៀត។

តើគេគួរបើកបែបណា? សំណួររនៅទីនេះបើខ្ញុំជិះហួសច្រកចេញ តើខ្ញុំអាចថយឡានទៅក្រោយទេ?

យោងតាមផេកបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់់ផ្លូល្បឿនលឿនភ្នំពេញ ព្រះសីហនុបានឲ្យដឹងថា ប្រាកដជាមិនបានដាច់ខាត។ យើងត្រូវចាប់អារម្មណ៍ ទៅលើរាល់ស្លាកចរាចរណ៍ទាំងអស់ ដែលចង្អុលបង្ហាញច្រកចេញនៅលើផ្លូវល្បឿនលឿន។

ផេកដដែលបានបញ្ជាក់ថា “បើជិះហួសច្រកចេញ អ្នកត្រូវតែបើកបន្តទៅមុខ រកច្រកចេញបន្ទាប់ ការថយឡានទៅក្រោយគឺ គ្រោះថ្នាក់ខ្លាំងណាស់”៕

 

សម្តេចតេជោ៖ គោលដៅអភិវឌ្ឍន៍២ចំណុចក្រោយបញ្ចប់សង្រ្គាមឆ្នាំ១៩៩៨ សម្រេចបានលើស៩០ភាគរយហើយ

ដោយ៖ សុផារី

បាត់ដំបង៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចបានដាល់ចេញនូវគោលដៅអភិវឌ្ឍន៍២ចំណុច បន្ទាប់ពីការបញ្ចប់សង្រ្គាមនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ មកដល់ពេលនេះ សម្រេចបានលើស៩០ភាគរយទៅហើយ។

សម្តេចបានមានប្រសាសន៍ថា “មេរៀនរបស់យើងគ្រប់គ្រាន់ហើយ ដែលបានជួបពីអតីតកាល ដែលយើងត្រូវតែចូលរួមការពារសន្តិភាព។ ប្រសិនបើរក្សាសន្តិភាពមិនបានទេ កុំនិយាយរឿងផ្សេងឱ្យសោះ ដូចនៅបណ្ដាប្រទេសផ្សេងៗ ដែលកំពុងមានសង្រ្គាម តើអាចនិយាយអំពីសិទ្ធិមនុស្ស និយាយអំពីប្រជាធិបតេយ្យ និយាយអំពីសិទ្ធិបញ្ចេញមតិកើតដែរទេ នៅក្រោមគ្រាប់បែក គ្រាប់ផ្លោងបែបនេះ? ដូច្នេះត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានសេចក្តីសុខ កុំឱ្យមានការគំរាមកំហែងពីសង្គ្រាមសិន”។

សម្តេចតេជោ មានប្រសាសន៍ថា បន្ទាប់ពីការបញ្ចប់សង្រ្គាមនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ សម្តេចបានដាក់ចេញនូវគោលដៅពីរសំខាន់គឺ ទី១ ប្រែក្លាយអតីតតំបន់សមរភូមិឱ្យក្លាយទៅជាទីផ្សារ ទៅជាតំបន់នៃការអភិវឌ្ឍ។ ទី២ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យទៅជាព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន អះអាងថា គោលដៅទាំងពីរនេះអនុវត្តបានច្រើនណាស់ហើយ ក្នុងនោះបានប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាទីផ្សារ ជាតំបន់អភិវឌ្ឍន៍ មកដល់ពេលនេះ យើងអាចនិយាយបានថា លើស៩០ភាគរយទៅហើយ។

ចំណុចដែលសេសសល់ គឺ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅមិនទាន់បំផ្លាញអស់ ហើយប្រសិនបើនៅឆ្នាំ ២០២៥ ដែលជាឆ្នាំគោលដៅ “សូន្យគ្រាប់មីន” ត្រូវបានអនុវត្តសម្រេចបានជោគជ័យ ការដាក់ចេញជាគោលនយោបាយប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ ទៅជាទីផ្សារ ទៅជាកន្លែងដាំដុះ ទៅជាកន្លែងផល្លិតកម្ម ជាកន្លែងទេសចរណ៍ នឹងសម្រេចជោគជ័យ។

បញ្ហាព្រំដែនជាមួយប្រទេសជិតខាង កម្ពុជាក៏បានខិតខំដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដែលពីអតីតកាលប្រជាជនតែងតែមានការភ័យខ្លាចពីការប្រយុទ្ធគ្នា ប៉ុន្តែពេលនេះបានក្លាយទៅជាតំបន់នៃការដោះដូរទំនិញ ហើយជាមួយថៃ ទំហំពាណិជ្ជកម្មបានកើនឡើងរហូតដល់១០ពាន់លានដុល្លារ ជាមួយវៀតណាមបានកើនឡើងជាង៩ពាន់លានដុល្លារ។ ដោយឡែកជាមួយឡាវបានកើនឡើងជាង ១០០លានដុល្លារ ហើយទំហំនេះអាចនឹងមានការកើនឡើងថែមទៀត៕