ស្ពានអាកាសថ្មីមួយនឹងលេចរូបរាងនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ ២០០៤ ក៏ដូចជាផ្លូវហព័ន្ធរុស្ស៊ី និងផ្លូវលេខ ២០១១។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាច ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ស្ថាបបានច្រើនភាគរយហើយ និងបានដាក់ឱ្យដំណើរការផ្លូវមួយចំនួន នៃស្ពានអាកាស និងផ្លូវក្រោមដីនេះហើយដែរ ។

ស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឱ្យដំណើរការ ផ្លូវមួយចំនួននៃស្ពាននេះ លំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវលេខ២០១១ មានការកកស្ទះចរាចរ ណ៍យ៉ាងខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ស្ពានអាកាសថ្មីមួយនេះ គ្រោងនឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅ ។ នៅពេលដោះស្រាយចរាចរណ៍នៅរង្វង់មូលចោមចៅបានល្អប្រសើរហើយ វាបែរមកកកស្ទះចរាចរណ៍នៅចំណុចស្តុបផ្សារស៊ិនជូរីផ្លាហ្សា (ផ្លូវ២០០៤ កែងផ្លូវសហពន្ធរុស្ស៊ី)នេះតែម្ដង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀតនេះ ៕

Korat motorway to be open over New Year

NAKHON RATCHASIMA: A 35.75-kilometre section of the new Bang Pa-in – Nakhon Ratchasima elevated motorway will be open free of charge to motorists during the New Year, from Dec 29-Jan 4, to relieve traffic congestion on Highway 2.

Chitpol Lao-an, director of the Nakhon Ratchasima-based Highway District 2, said the section between Pak Chong and Si Khiu districts will be open around the clock from 7am on Dec 29 to Jan 4 for one-way traffic.

On the first three days, Dec 29-31, it would be open for out-bound vehicles from Bangkok. Motorists could enter the elevated motorway at km65 in front of the shelter for stray dogs at Nong Phai Lom in Pak Chong district and exit at the Si Khiu interchange in Si Khiu district.

On Jan 1-4, the section would be open for Bangkok-bound vehicles. Motorists could enter the motorway at the Si Khiu intersection and exit at km65 of the Mitrapap highway in Pak Chong district.

Mr Chitpol said that for safety reasons only four-wheel vehicles such as cars and pickups would be allowed to use the motorway during this period. Trucks, public transport vehicles and motorcycles would not be allowed. Overtaking would be prohibited and the speed limit set at 80kph.

Motorists would not be allowed to stop on the motorway to take pictures or for other purposes.

He said that during this year’s Songkran this section of the motorway was opened for temporary use for the first time. There were no accidents on it.

Preparations were aleady about 80% complete for the opening. This included signposts at the entrances and exits, and lighting.

He expected that 100,000-120,000 vehicles would use the Mitrapap highway each day during the New Year and about 30,000 of them would use this section of the motorway.

The Bang Pa-in – Nakhon Ratchasima motorway is scheduled to be officially opened for use in 2023.

Source: Bangkok Post

EEC smart city projects set to draw close to B100bn

Smart city development in three provinces of the flagship Eastern Economic Corridor (EEC) is projected to draw as much as 100 billion baht over the next five years, helping upgrade the livelihood of residents there, according to the EEC Office.

According to Pojanee Artarotpinyo, the EEC Office’s deputy secretary-general, the Board of Investment (BoI) has already approved three smart city development plans: at Wang Chan Valley in Rayong, Muang district of Chachoengsao, and Saen Suk municipality in Chon Buri.

She said the EEC Office aims to upgrade the living standard of people in the EEC and investment in smart cities as well as 5G development will play a key role in doing so for locals living and working in the EEC.

Ms Pojanee said the government established a committee to drive the smart city development, with the Digital Economy Promotion Agency functioning as the committee’s secretariat.

She said smart city development can be implemented two ways — upgrading existing cities to become smart cities, or developing new ones.

Each development project needs to seek the approval of a provincial committee before it moves to the committee handling the smart city development.

Once approved by the committee handling the smart city development, the development projects can apply to the BoI for promotional privileges.

The smart city initiative is designed to upgrade people’s quality of life in seven “intelligent” areas: efficient transport, education and social equitability, life security, ease of doing business, efficient public services, green energy, and a clean and safe environment.

The BoI currently grants a corporate income tax exemption for eight years to investors who develop smart city infrastructure systems covering seven areas.

Investors who fail to develop smart city infrastructure in the seven areas are entitled to the tax exemption for only five years.

If the development projects are located in the EEC, they receive a 50% corporate income tax reduction for five years after the corporate income tax exemption expires.

Pailin Chuchottaworn, chairman of the Council of the Vidyasirimedhi Institute of Science and Technology, said Wang Chan Valley in Rayong spanning 3,400 rai is the only smart city that can be developed to meet all seven of the required aspects.

The Eastern Economic Corridor of Innovation (EECi), the innovation hub of the EEC, has been established in Wang Chan Valley.

The EECi concentrates on two categories of technology and innovation: Aripolis, a centre for research and innovation in automation, robotics and intelligent systems; and Biopolis, a centre for research and innovation in life sciences and biotechnology.

Source: Bangkok Post

រដ្ឋាភិបាលចិនដកហូតដីយ៉ាងធំ២កន្លែងពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande

ដោយៈសុខុម

ប្រទេសចិន: អាជ្ញាធរក្រុងឈឹងទូ (Chengdu) នៃប្រទេសចិន បានដកហូតដីយ៉ាងធំចំនួន២កន្លែង ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលរុំកោះ China Evergrande Group។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២០ ធ្នូ នេះ។

អជ្ញាធររៀបចំផែនការដីធ្លី នៅក្នុងទីក្រុងនាភាគនិរតីខាងលើនេះបានប្រកាសថា ខ្លួននឹងដកហូតដីទាំង២កន្លែង ដែលមានទំហំសរុបជាង៣០០.០០០ម៉ែត្រការ៉េនេះ ដោយសារតែក្រុមហ៊ុន Evergrande ទុកដីទាំងនោះចោល ដោយគ្មានសកម្មភាពអភិវឌ្ឍន៍ អស់រយៈពេលជាង១ទស​វត្សរ៍មកហើយ។

អាជ្ញាធរក្រុងនេះ បានចេញសេចក្ដីប្រកាសអំពី ការដកហូតដីទាំងនេះកាលពីថ្ងៃទី១៧ ធ្នូ ក្រោយពីអាជ្ញាធរក្រុងហៃខូវ (Haikou) បានប្រកាសកាលពីដើមសប្ដាហ៍មុន ដកហូតដីមួយកន្លែងរបស់ក្រុមហ៊ុន Evergrande ដោយគ្មានសំណងនៅក្នុងខេត្តហៃណាន (Hainan)។

រដ្ឋាភិបាលចិន កំពុងអន្តរាគមន៍ជួយដោះស្រាយវិបត្តិ របស់ក្រុមហ៊ុន Evergrande បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យខ្នាតយក្សមួយនេះខកខានសងថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន២ នៅបរទេសដែលឈានទៅដល់ការរៀបចំឥណទានឡើងវិញ ដើម្បីដោះស្រាយបញ្ហាបំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុននេះ។

អាជ្ញាធរចិន កំពុងពិនិត្យពិន័យយ៉ាងប្រុងប្រយ័ត្ន លើទ្រព្យសកម្មរបស់ក្រុមហ៊ុន Evergrande និងមហាសេដ្ឋី Hui Ka Yan ដែលជាប្រធានក្រុមហ៊ុននេះ ប៉ុន្តែតាមការរំពឹងទុកថា នឹងគ្មានការសម្រុកលក់ឡាយឡុងទ្រព្យសកម្មទាំងនោះឡើយនៅពេលនេះ។ នេះបើយោងតាមប្រភព២ដែលដឹងពីបញ្ហានេះ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីសប្តាហ៍មុន។

ប្រភពមួយទៀតបានទម្លាយឱ្យដឹងកាលពីខែមុនថា ស្ថាប័នមួយរបស់រដ្ឋាភិបាលចិន បានរឹបអូសកីឡដ្ឋានបាល់ទាត់ដ៏ធំ របស់ក្រុមហ៊ុន Evergrande នៅទីក្រុងគ័ងចូវ (Guangzhou) ដែលនឹងក្លាយជាកីឡដ្ឋានបាល់ទាត់ធំបំផុត ក្នុងពិភពលោកដើម្បីយកទៅលក់ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍នេះ បានផ្អាកការសាងសង់កណ្ដាលទី ដោយសារតែខ្វះដើមទុន។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី China Evergrande New Energy Vehicle Group ដែលជាបុត្រសម្ព័ន្ធរបស់ Evergrande ក៏បាននិយាយកាលពីចុងខែមុនដែរថា ខ្លួនបានប្រគល់ដី ដែលមិនទាន់បានអភិ​វឌ្ឍន៍សម្រាប់គម្រោងចំនួន៧ ដែលមានទំហំទុនវិនិយោគសរុប២០៣,៨៧លានដុល្លារអាមេរិក ឱ្យទៅរដ្ឋាភិបាលវិញ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានធ្លាក់ចុះ៩,៩%កាលពីថ្ងៃច័ន្ទ មកនៅត្រឹម១,៤៦ដុល្លារហុងកុង ឬ០,១៩ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន៕ Reuters៕

ភ្ញៀវទេសចរណ៍ក្នុងតំបន់ និងពីអឺរ៉ុបកក់សំបុត្រមកទស្សនាកម្ពុជាកាន់តែច្រើន

ដោយៈជេស៊ីកា

ភ្នំពេញៈ ប្រតិបត្តិករទេសចរណ៍ជើងចាស់ជាច្រើន បានលើកឡើងថា រហូតមកទល់ពេលនេះ ភ្ញៀវទេសចរណ៍នៅតាមបណ្តាប្រទេស ក្នុងតំបន់ និងមកពីឆ្ងាយៗដូចជាតំបន់អឺរ៉ុប ចាប់ផ្តើមកក់សំបុត្រមកទស្សនាកម្ពុជាបណ្តើរៗ។

ទីប្រឹក្សាសភាពាណិជ្ជកម្ម និងជានាយកក្រុមហ៊ុន World Express Tour& Travel បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២០ ធ្នូកន្លងមកថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍កាន់តែ​ច្រើន បានចាប់ផ្តើមហោះហើរមកកម្ពុជា ដែលជាសញ្ញាល្អសំរាប់វិស័យនេះ ប៉ុន្តែយ៉ាងណាក៏​ដោយយើងមិនទាន់ ទទូលបានភ្ញៀវច្រើននៅឡើយទេ​ ដោយសារពេលវេលាយើងនៅប្រថុចញុចនៅឡើយ។

លោកបន្តថា “ទោះជាយ៉ាងណាយើងមានសញ្ញាល្អប្រសើរ ដោយចាប់ពីខែមិនា ឆ្នាំ២០២២ខាងមុខតទៅ កម្ពុជានឹងមានភ្ញៀវទេសចរណ៍ច្រើ​នមកទស្សនាកម្ពុជា ពិសេសភ្ញៀវពីតំបន់អឺរ៉ុប”។ លោកបន្តថា “ការកើនឡើងនូវលំហូរភ្ញៀវទេសចរណ៍ បាននិងកំពុងចាប់ផ្តើមបណ្តើរៗ ប៉ុន្តែអ្វីៗវាត្រូវការពេលវេលាសមស្របមួយ”។

លោកហូ វណ្ឌី បានបន្តថា ការសម្រេចបើកប្រទេស និងការបិទព្រឹត្តិកា​រណ៍២០ កុម្ភៈ ជាសញ្ញាល្អមួយសំរាប់សេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេស​ចរណ៍ ដែលយើងរំពឹងថា នឹងមានកំនើនកាន់តែល្អបន្តិចម្តងៗ ព្រោះពេលទេសចរណ៍ទៅដល់ទីណា សកម្មភាពសេដ្ឋកិច្ចនឹងរីកចម្រើន ទៅដល់ទីនោះ។

ជាមួយគ្នានេះ លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ពិតហើយនាពេលបច្ចុប្បន្ននេះ មានចលនាកក់សំបុត្រមកទស្សនាកម្ពុជា ​និងមានការពន្យាពេលខ្លះៗផងដែរ ពីបណ្តាភ្ញៀវនៅក្នុងតំបន់ និងភ្ញៀវមកពីតំបន់អឺរ៉ុប ប៉ុន្តែយ៉ាងណាក៏ដោយ អ្វីៗបានចាប់ផ្តើមមានសញ្ញាល្អប្រសើរ។

លោកស្រីបន្តថា “ការបើកចំហរប្រទេស ការមិនធ្វើចត្តាឡីស័ក និងការប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភៈរបស់ប្រមុខរដ្ឋាភិបាល នឹងធ្វើឲ្យកម្ពុជាក្លាយជាកន្លែងទាក់ទាញមួយ សំរាប់ភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់”។ លោកស្រីបន្តថា “យើងមានឃើញសញ្ញាសុទិដ្ឋិនិយម កាន់តែ​ច្រើនសំរាប់វិស័យនេះ”៕

ផ្លូវល្បឿនលឿនថ្មីនៃខេត្តកូរ៉ាត់ និងបើកដំណើរការនៅថ្ងៃចូលឆ្នាំខាងមុខ

ដោយៈ ស្រីលិះ

នគរាជសីមាៈ កំណាត់ផ្លូវហាយវេថ្មី Bang Pa-in-Nakhon Ratchasima ប្រវែង35.75 គីឡូម៉ែត្រ នឹងត្រូវបើកឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ សម្រាប់អ្នកបើកបរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី 29 ខែធ្នូ ដល់ថ្ងៃទី 4 ខែមករា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅលើផ្លូវជាតិលេខ 2។

លោក Chitpol Lao-an នាយកសង្កាត់ Highway District 2 ដែលមានមូលដ្ឋាននៅ Nakhon Ratchasima បាននិយាយថា ផ្នែកវាងស្រុក Pak Chong និង Si Khiu នឹងបើកនៅម៉ោង 7 ព្រឹក ថ្ងៃទី 29 ខែធ្នូ ដល់ថ្ងៃទី 4 ខែមករា សម្រាប់ចរាចរណ៍ផ្លូវមួយជើង។

ក្នុងរយៈពេលបីថ្ងៃដំបូងគឺថ្ងៃទី 29-31 ខែធ្នូ វានឹងបើកសម្រាប់យានជំនិះចេញពីទីក្រុងបាងកក។ នៅថ្ងៃទី 1-4 ខែមករា ផ្នែកនឹងបើកសម្រាប់យានជំនិះដែលធ្វើដំណើរទៅបាងកក។

លោក Chitpol បាននិយាយថា សម្រាប់ហេតុផលសុវត្ថិភាព មានតែយានជំនិះកង់បួន ដូចជា រថយន្ត និងរថយន្តPassApp នឹងត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់ផ្លូវហាយវេក្នុងអំឡុងពេលនេះ។ ឡានដឹកទំនិញ យានជំនិះសាធារណៈ និងម៉ូតូនឹងមិនត្រូវបានអនុញ្ញាតទេ។

លោកបន្តថា “អ្នកបើកបរនឹងមិនអនុញ្ញាតឱ្យឈប់ នៅលើផ្លូវហាយវេ ដើម្បីថតរូប ឬសម្រាប់គោលបំណងផ្សេងទៀតឡើយ។ ការជែងនឹងត្រូវបានហាមឃាត់ ហើយល្បឿនកំណត់នៅ80 គីឡូម៉ែត្រក្នុងមួយម៉ោង”។

លោកបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំនេះ កំណាត់ផ្លូវនេះត្រូវបានបើកឲ្យប្រើប្រាស់ ជាបណ្ដោះអាសន្នជាលើកដំបូង។ មិនមានគ្រោះថ្នាក់នៅលើវាទេ។ ការត្រៀមរៀបចំបានរួចរាល់ប្រមាណ ៨០% សម្រាប់ការបើកសម្ពោធ។ នេះរួមបញ្ចូលទាំងផ្លាកសញ្ញានៅច្រកចូលចេញ និងភ្លើង។

លោកបានរំពឹងថា យានជំនិះពី 100,000 ទៅ 120,000 គ្រឿងនឹងប្រើប្រាស់ផ្លូវហាយវេ Mitrapap ជារៀងរាល់ថ្ងៃក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ហើយប្រហែល 30,000 គ្រឿងនឹងប្រើប្រាស់ផ្នែកនៃផ្លូវហាយវេនេះ។

ផ្លូវល្បឿនលឿន Bang Pa-in – Nakhon Ratchasima គ្រោងនឹងបើកឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ 2023៕

សម្តេចតេជោនឹងអញ្ជើញបើកការដ្ឋានស្ថាបនា និងកែលំអរផ្លូវជាតិលេខ៤៨នៅដើមខែមករាខាងមុខ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន ថ្កែងថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្ថាបនា និងកែលំអរផ្លួវជាតិលេខ៤៨នៅថ្ងៃទី៣ មករា ឆ្នាំ២០២២ខាងមុខនេះ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសារធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២០ ធ្នូកន្លងមកថា សម្តេចតេជោ បានដាក់កាលវិភាគរួចហើយ ដោយជ្រើសរើសយកថ្ងៃទី៣ មករា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីស្ថាបនាផ្លូវជាតិបំបែកពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

លោកបន្តថា “ផ្លូវជាតិលេខ៤៨ នឹងត្រូវពង្រីកជាបួនគន្លងប្រវែង២០គីឡូម៉ែត្រ ក្នុងចំងាយផ្លូវប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដោយសារមានការលំបាកផ្នែកថវិកា”។ លោកបន្តថា “គំរោងនេះស្ថិតក្រោមហិរញ្ញប្បទានសហ​ប្រតិបត្តិការនៃសាធារណៈរដ្ឋកូរ៉េ”។

លោកវ៉ាស៊ីម សូរិយាបានបន្តឲ្យដឹងទៀតថា ការពង្រីកផ្លូវនេះនឹងមានការចិតភ្នំបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ព្រោះកន្លងមកក្រុមហ៊ុនថៃបានចិតភ្នំបានមួយចំនួនហើយ ប៉ុន្តែការកែលំអរ និងសាងសង់ផ្លូវឡើងវិញនេះ នឹងមានការចិត្តភ្នំបន្ថែមទៀត។

លោកបន្តថា ផ្លួវជាតិលេខ៤៨ ជាផ្លូវដ៏ស្អាតមួយ ដែលពុះកាត់កំពូលភ្នំដំរី ដែលបានធ្វើឲ្យទេសភាពស្ថិតនៅតាមបណ្តោយផ្លូវនេះ មានសភាពស្រស់ស្អាត មិនចាញ់ផ្លួវទៅកាន់ខេត្តមណ្ឌលគិរីនោះទេ ប៉ុន្តែទិដ្ឋភាពផ្លូវនេះ​មានសមុទ្រ ដែលមើលឃើញមានសភាពល្វឹងល្វើយ និងសមុទ្រឈើដ៏ស្រស់ស្អាត៕

រដ្ឋាភិបាលកំពុងព្រាងអនុក្រិតផ្តល់អំណាចដល់អនុគណកម្មការវិនិយោគតាមបណ្តាខេត្តមានអំណាចធំជាងមុន

ដោយៈជេស៊ីកា

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងធ្វើសេចក្តីព្រាងអនុក្រិត ដើម្បីផ្តល់សិទ្ឋអំណាចកាន់តែធំជាងមុន ដល់អនុគណៈកម្មការវិនិយោគថ្នាក់រាជធានី ខេត្តមានអំណាចកាន់តែធំជាងមុន ដើម្បីអនុម័តគំរោងវិនិយោគនានា។

អគារ CDC។ រូបថត៖ សហការី

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២០ ធ្នូថា យោងតាមច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងដាក់ឲ្យអនុវត្តន៍គឺរដ្ឋាភិបាលបានផ្តល់សិទ្ឋអំណាចធំជាងមុន ដល់គណកម្មការវិនិយោគតាម​បណ្តារាជធានី ខេត្តអាចអនុម័តគំរោងវិនិយោគ មានទឹកប្រាក់ទំហំ៥លានដុល្លារអាមេរិក​ចុះ ខណៈច្បាប់ចាស់អនុញ្ញាត្តឲ្យអនុម័តតែគំរោងវិនិយោគ មានទំហំទឹកប្រាក់ត្រឹម២លានដុល្លារចុះប៉ុណ្ណោះ។

លោកបន្តថា “ការផ្តល់សិទ្ឋអំណាចធំជាងមុននេះ នឹងជួយសម្រួលដល់ខេត្តអាចអនុម័តរោងចក្រ សហគ្រាសនានាដែលចាកចេញពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត កាន់តែមានភាពងាយស្រួល”។ លោកបន្តថា “វាក៏ជាការលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ”។

លោកឧកញ៉ាលឹម ហេងបានបន្តថា តាមរយៈយន្តការទ្វេរភាគីរវាងរដ្ឋាភិបាល និងវិស័យឯកជន បាននិងកំពុងលើកទឹកចិត្ត ដល់ផ្នែកឯកជនជាច្រើន ដើម្បីចូលរួមដោះស្រាយបបញ្ហាជាមួយរដ្ឋាភិបាល និងលើកសំណើរ​ទៅរដ្ឋាភិបាលជួយដោះស្រាយ ប៉ុន្តែជំហ៊ានដំបូងធ្វើឡើងរវាងក្រសួងសាម៉ី ពាក់ព័ន្ឋជាមុន ហើយប្រសិនជាបញ្ហាមិនអាចដោះស្រាយបាន ទើបក្រុមការ​ងារដាក់សំណើរសុំការជួយសម្របសម្រួល ដោះស្រាយពីប្រមុខរដ្ឋាភិបាល។

លោកបន្តថា “ការធ្វើបែបនេះបានជួយសម្រួលច្រើន ដល់ការកាត់បន្ថ​យការិយាធិបតេយ្យ និងធ្វើឲ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាព​ប្រសើរឡើង”៕

លោកឧកញ៉ាលឹម ហេងៈ ឆ្នាំ២០២២ ជាពេលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា

ដោយៈម៉ាលីនណា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងថា នៅឆ្នាំ២០២២ការនាំចេញរបស់កម្ពុជានឹងមានកំនើនកាន់តែល្អប្រសើរ ដែលនឹងជួយជម្រុញ កំនើនសេដ្ឋកិច្ចជាតិកាន់តែកើនឡើង។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២០ ធ្នូកន្លងមកថា ការនាំចេញរបស់កម្ពុជានៅឆ្នាំនេះ ទាំងផលិតផលក្នុងវិស័យឧស្សាហកម្ម វាយណភ័ណ្ឌកាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរ ពិសេសផលិតផលកសិកម្ម មានការកើនឡើងខ្ពស់ ទោះបីជាយើងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩នាពេលកន្លងមកក្តី។

លោកបន្តថា “នៅដើមឆ្នាំ២០២២ខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិននឹងចូលជាធរមាន ដែលនឹងជួយជម្រុញកំនើនាសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត”។ លោកបន្តថា “ការដាក់ឲ្យដំណើរការច្បាប់វិនិយោគថ្មី ក៏នឹងផ្តល់កាលានុវត្តន៍ភាព ដល់កម្ពុជាបន្ថែមទៀត ដើម្បីទាក់ទាញលំហូរទុនវិនិយោគបន្ថែមទៀត។

លោកឧកញ៉ាលឹម ហេង បានបន្តទៀតថា ការប្រកាសបញ្ចប់ព្រឹត្តិការ ណ៍២០ កុម្ភៈរបស់សម្តេចតេជោកាលពីថ្ងៃទី២០ ធ្នូកន្លងមក ក៏ជាព្រឹត្តិការ ណ៍សំខាន់មួយទៀតសំរាប់កម្ពុជា ប៉ុន្តែអ្វីកាន់តែសំខាន់គឺសម្តេចតេជោបាន​ប្រកាសបើកដំណើរការ សកម្មភាពសេដ្ឋកិច្ចតាំងពីខែវិច្ឆិកាកន្លងមក គឺកាន់​តែសំខាន់ ដែលរហូតមកទល់ពេលនេះ យើងឃើញសកម្មភាពអាជីវកម្មនានាមានសភាពរសរវើកឡើងវិញ។

ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបានមានប្រសាសន៍៍ឲ្យដឹងផងដែរថា កំលាំងចលករស្នូលដែលជួយ ជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជា បានចាប់ផ្តើមមានសញ្ញាល្អប្រសើរទាំងទំហំនៃ​ការនាំចេញ ដោយសារការរីកចម្រើន នៃវិស័យឧស្សាហកម្ម កសិកម្ម និងផលិតផលជាច្រើនទៀត។

ចំណែកវិស័យកសិកម្មក៏មានភាពរីកចម្រើន វិស័​យសំណង់ ក៏នៅតែអាចឈរជើងបានយ៉ាងរ៉ឹងមាំ ប៉ុន្តែប្រសិនជាវិស័យទេ​សចរណ៍ងើបឡើងវិញល្អប្រសើរ សេដ្ឋកិច្ចកម្ពុជានឹងឈានទៅមុខមួយកម្រិតទៀត៕

ចំណូលកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅតែមានកំណើនក្នុងវិបត្តិកូវីដ១៩

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី២០ ធ្នូ ២០២១នេះ ឱ្យដឹងថា ចំណូលរបស់កំពង់ផែក្នុងឆ្នាំ២០២០និងឆ្នាំ២០២១នេះ នៅតែបន្តកើនឡើង ទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩ក្ដី ខណៈកំពង់ផែដទៃទៀតក្នុងតំបន់មានការធ្លាក់ចុះ ដោយសារតែការខិតខំរបស់រដ្ឋាភិបាលក្នុងការបើកច្រកសេដ្ឋកិច្ច និងបន្ធូបន្ថយដល់ការនាំចេញចូល ។

លោក ថៃ រឹទ្ធី អគ្គនាយករងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់នៃការកើនឡើងទំនិញ កំពង់ផែកំពុងធ្វើការអភិវឌ្ឍទីតាំងផែផ្ទេរឆ្លងកាត់ទំនិញជាអន្តរជាតិ និងឃ្លាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែ និងចាប់ផ្តើមដំណើរការនាពេលឆាប់ៗនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់ទំនិញ នាំចេញ នាំចូល និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកក៏បានលើកឡើងអំពីគំរោងអភិវឌ្ឍន៍ផែទឹកជ្រៅ ដែលអាចជាចំណតនាវាខ្នាតធំ ផ្តល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូន ឱ្យមានតម្លៃទាប នាពេលអនាគតផងដែរ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានមានប្រសាសន៍ថា ដោយមើលឃើញពីការអភិវឌ្ឍផែជាច្រើនគម្រោងក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាល ដែលដឹកនាំសម្តេចតេជោ ហ៊ុន សែន ជាពិសេសក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែ បានបន្តការអភិវឌ្ឍជាបន្តបន្ទាប់ ដោយបង្កើតឃ្លាំងដែលទំនិញអាចស្តុកបាន និងបង់ពន្ធនាពេលក្រោយ និងទីតាំងដែលអាចផ្ទេរឆ្លងកាត់ទំនិញ ពីប្រទេសមួយទៅប្រទេសមួយទៀត រួមទាំងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ដែលអាចនាំទំនិញទៅកាន់ប្រទេសគោលដៅដោយផ្ទាល់ ដោយពុំចាំបាច់ផ្ទេរទំនិញនៅប្រទេសផ្សេង នៅក្នុងតំបន់ដូចសព្វថ្ងៃនេះ។

យ៉ាងណាក្ដី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុមិនបានបង្ហាញពីតួលេខជាក់លាក់នៃចំណូលរបស់អង្គភាពមួយនេះ សម្រាប់ឆ្នាំ២០២០និងឆ្នាំ២០២១នោះទេ ប៉ុន្តែតាមរបាយការណ៍កន្លងមកឱ្យដឹងថា ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២១ កំពង់ផែនេះរកចំណូលបានជាង៦០លានដុល្លារអាមេរិក កើនឡើងប្រមាណ៧,៥លានដុល្លារអាមេរិកធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ៕