វិនិយោគិនបរទេស៖ ការចាក់វ៉ាក់សាំងនិងបើកប្រទេសរបស់របស់រដ្ឋាភិបាលនឹងជំរុញកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ក្រោយរដ្ឋាភិបាលសម្រេចបើកប្រទេស បើកសេដ្ឋកិច្ចសង្គមឡើងវិញ អ្វីៗហាក់ដូចជាបានប្រែប្រួលទៅជាវិជ្ជមានឡើងវិញ បន្ទាប់ពីបានឆ្លងស្រមោលខ្មៅនៃវិបត្តិកូវីដ១៩អស់រយៈពេលជិត២ឆ្នាំ។ វិនិយោគិនបរទេសដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាបានកោតសរសើររដ្ឋាភិបាលនិងបានបញ្ចេញជាទស្សនថា ការចាក់វ៉ាក់សាំងនិងការបើកប្រទេសឡើងវិញ នឹងជំរុញកំណើនវិស័យអចលនទ្រព្យកាន់តែមានសន្ទុះជាងមុនវិបត្តិ។

លោក Charles Villar អ្នកគ្រប់គ្រងក្រុមហ៊ុន KW Khmer Real Estate បានឱ្យដឹងថា ការចាក់វ៉ាក់សាំង របស់រដ្ឋាភិបាលទៅលើប្រជាជនក្នុងប្រទេសកម្ពុជា ធ្វើឱ្យរដ្ឋាភិបាលមានលទ្ធភាពក្នុងការបើកប្រទេសបើកសេដ្ឋកិច្ច និងបើកឱ្យអ្នកដំណើរបរទេសចូលមកកកម្ពុជា ។ នៅពេលអ្នកដំណើរបរទេសចូលមកកម្ពុជា នឹងនាំមកជាមួយនូវអ្នកវិនិយោគបរទេសជាច្រើនទៀតចូលមកកម្ពុជា ។

លោកបន្តថា នៅពេលនោះតម្រូវការអចលនទ្រព្យនឹងមានកំណើន ហើយគឺជាពេលវេលាដែលវិស័យអចលនវត្ថុកម្ពុជាមានសន្ទុះឡើងវិញ ហើយអាចខ្លាំងជាងមុនពេលវិបត្តិកូវី១៩ទៅទៀត ។ លោកបានមានប្រសាសន៍ថា ”យើងជឿជាក់ថានៅពេលបញ្ចប់កូវីដ១៩ឬអាចនិយាយថា នៅឆ្នាំ២០២២ខាងមុខនេះ វិស័យអចលនទ្រព្យនឹងទទួលបានការវិនិយោគកាន់តែខ្លាំងឡើងវិញ ហើយអាចនឹងខ្លាំងជាមុនកូវីដ១៩ ដោយសារតែវិនិយោគិនមួយចំនួនបានផ្អាកសកម្មភាពរបស់ខ្លួនអស់រយៈពេលយូរដែរហើយ ដូច្នេះពួកគេនឹងចាប់ផ្ដើមធ្វើសកម្មភាពរបស់គេឡើងវិញនៅពេលឆាប់ៗនេះដែរ”។

ជនជាតិចិន ដែលជាម្ចាស់គម្រោងអគារខុនដូខ្ពស់មួយ ក៏បានឱ្យដឹងថា ដោយសារតែរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញនេះហើយ ដែលធ្វើឱ្យខ្លួនអាចមានសកម្មភាព ក្នុងការផ្សព្វផ្សាយនិងជំរុញការលក់គម្រោងក៏ដូចជាជំរុញ ការសាងសង់គម្រោងរបស់ខ្លួនឱ្យរួចរាល់នៅពេលឆាប់ៗនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុនសែន ក៏បានថ្លែងផងដែរថា ការស្រោចវ៉ាក់សាំងទៅលើប្រជាពលរដ្ឋកម្ពុជានេះហើយ ដែលធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការបើកប្រទេស បើកសេដ្ឋកិច្ច និងធ្វើឱ្យអាជីវកម្មជាច្រើនបានបើកដំណើរការឡើងវិញ ជាមួយនឹងកំណើនការងារ និងប្រាក់ចំណូលរបស់ពលរដ្ឋក៏មានឡើងវិញដែរ។

សម្ដេចមានប្រសាសន៍ផងដែរថា ការបើកប្រទេសឡើងវិញនេះនឹងមិនអាចថយក្រោយទេ គឺទៅមុខហើយ ហើយកម្ពុជាក៏បាននិងកំពុងចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋខ្លួនកាន់តែច្រើននិងចាក់ដូសទី៤ ដើម្បីប្រឆាំងនឹងការឆ្លងរាលដាលនៃកូវីដ១៩៕

Elon Musk ប្រឈមការបង់ពន្ធធ្ងន់កដល់ទៅជាង១០ពាន់លានដុល្លារ

ដោយ៖ សុខុម

ញូវយ៉ក: កំពូលមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter នៅថ្ងៃទី២០ ធ្នូ ថា លោកនឹងត្រូវបង់ពន្ធរហូតដល់ទៅជាង១១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

កាលពីដើមសប្ដាហ៍នេះ លោកស្រី Elizabeth Warren ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា លោក Elon Musk ត្រូវតែបង់ពន្ធ ហើយឈប់ “កេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់គេគ្រប់គ្នា” បន្ទាប់ពីទស្សនាវដ្ដី Time Magazine បានប្រសិទ្ធនាមលោកជា “បុគ្គលឆ្នើមប្រចាំឆ្នាំ” (Person of The Year) របស់ខ្លួនសម្រាប់ឆ្នាំ២០២១ នេះ។

លោក Elon Musk បានឆ្លើយតបទៅលោកស្រី Elizabeth Warren ថា លោកនឹងក្លាយជាបុគ្គលដែល “ត្រូវបង់ពន្ធច្រើនជាងពលរដ្ឋអាមេរិក ណាៗទាំងអស់ជាប្រវត្តិសាស្ត្រនៅឆ្នាំនេះ”។

លោក Elon Musk គឺជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុន Tesla របស់លោកនៅពេលនេះមានតម្លៃរហូតដល់ទៅប្រមាណ១ទ្រីលានដុល្លារអាមេរិក ឯណោះ។

នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ លោក Elon Musk បានលក់ភាគហ៊ុនក្រុមហ៊ុន Tesla របស់លោកប្រមាណជិត១៤ពាន់លានដុល្លារអាមេរិក៕

PM announces the closure of the February 20 event

by: Sotheary

Phnom Penh: Prime Minister of Cambodia, Samdech Techo Hun Sen, has announced the closure of the February 20 event, which is an event for the spread of Covid 19.

Samdech sent a special message to his compatriots and was distributed through various media this morning, December 20, that during the 20-month event in Cambodia, there were 120,423 infected cases and 3,005 deaths of Covid-19.

In particular, today is the first day none of new COVID-19 death reported, according to a press release of the Ministry of Health.

Still, 7 new infections were recorded, two of which were imported and the rest were linked to the February 20 community outbreak. The tally now stood at 120,423, including 19,859 imported cases.

“This can be considered as a success or can be said to be a reduction in the failure of the 19 Covid disease, which I always say no, the word success, but can say that the damage is not big,” Samdech said.

“We cannot say that we have succeeded in fighting this disease, but we can say that we have succeeded in preventing this disease from falling into the abyss of death,” he added.

In his closing remarks, Samdech Techo Hun Sen thanked Chinese friends for their strong support in supplying Covid-19 vaccines to Cambodia. He also thanked the United States, Japan, Australia, Covax, etc. for providing vaccines to Cambodia, especially to the Armed Forces, doctors, which we call the “Army in White”.

រដ្ឋាភិបាលថៃគ្រោងបង្កើតក្រុមហ៊ុនដឹកជញ្ជូនជាតិដើម្បីពង្រីកសក្តានុពលសម្រាប់ពាណិជ្ជកម្មតាមសមុទ្រ

ដោយៈ ស្រីលិះ

ប្រទេសថៃៈ មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បាននិយាយនៅថ្ងៃអាទិត្យថា លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha បានណែនាំទីភ្នាក់ងាររដ្ឋ សិក្សាពីលិទ្ធភាពនិងប្រសិទ្ធភាពនៃការកំណត់ក្រុមហ៊ុនដឹកជញ្ជូន។

គម្រោងនេះ ធ្វើឡើងស្របនឹងគម្រោង Southern Land Bridge ដែលនឹងអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញ រវាងឈូងសមុទ្រថៃ និងសមុទ្រ Andaman ។

លោក Thanakorn បាននិយាយថា ក្រុមការងាររៀបចំសម្រាប់ការបង្កើតក្រុមហ៊ុន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីដឹកជញ្ជូន លោក Atirat Ratanasate ឥឡូវនេះកំពុងពិភាក្សាជាមួយអាជ្ញាធរកំពង់ផែ ប្រទេសថៃ ដើម្បីចាត់ចែង ធ្វើការសិក្សាលទ្ធភាពនៃការបើកក្រុមហ៊ុននេះ។

អ្នកនាំពាក្យរូបនេះបាននិយាយថា កាលពីថ្ងៃទី 9 ខែធ្នូ ក្រុមការងារក៏បានស្វែងយល់ពីសក្តានុពល សម្រាប់ការដឹកជញ្ជូនតាមសមុទ្រ ក្នុងស្រុកសម្រាប់ឈូងសមុទ្រថៃ នៃបណ្តាខេត្តមួយចំនួនដូចជា Prachuap Khiri Khan, Chumphon, Surat Thani, Nakhon Si Thammarat និង Songkhla ដោយមានសិក្ខាសាលាមួយ ដែលរៀបចំឡើងដើម្បីពិភាក្សាអំពីបញ្ហានេះ។

លោក Thanakorn បាននិយាយថា ក្រុមប្រឹក្សាក៏បានត្រួតពិនិត្យការដឹកជញ្ជូនទំនិញ នៅក្នុងឈូងសមុទ្រថៃនៅកំពង់ផែ Chuk Samet ក្នុងខេត្ត Chon Buri។ គណៈកម្មាការក៏បានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់ទីភ្នាក់ងាររដ្ឋ ក្នុងការសហការជាមួយវិស័យឯកជន ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ តាមរយៈស្វ័យប្រវត្តិកម្ម និងកែលម្អបទប្បញ្ញត្តិច្បាប់ដើម្បីគាំទ្រដល់ការដឹកជញ្ជូនតាមសមុទ្រក្នុងស្រុក។

លោកបាននិយាយថា “កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការដឹកជញ្ជូនអន្តរជាតិ គណៈកម្មាការបានណែនាំដល់នាយកដ្ឋានសមុទ្រ និងអាជ្ញាធរកំពង់ផែប្រទេសថៃ ឱ្យសិក្សាពីលទ្ធភាពនៃការផ្តល់ឯកសិទ្ធិ ដល់វិស័យឯកជន ដើម្បីបញ្ចុះបញ្ចូលប្រតិបត្តិករបន្ថែមទៀត ឱ្យលើកកប៉ាល់របស់ពួកគេជាមួយនឹងទង់ជាតិថៃ”។

លោក Thanakorn បាននិយាយថា លោកនាយករដ្ឋមន្ត្រី មានគោលនយោបាយ ជំរុញការប្រកួតប្រជែងរបស់ប្រទេសថៃ ក្នុងការដឹកជញ្ជូនតាមសមុទ្រ ដើម្បីកាត់បន្ថយការពឹងផ្អែកលើកប៉ាល់ ដែលគ្រប់គ្រងដោយបរទេស កាត់បន្ថយថ្លៃដឹកជញ្ជូន និងឱនភាពពាណិជ្ជកម្ម ដែលប  ណ្តាលមកពីថ្លៃដឹកជញ្ជូន ដែលគិតថ្លៃដោយកប៉ាល់របស់បរទេស សម្រាប់ការបញ្ជូនទំនិញ

នាយករដ្ឋមន្ត្រីថៃ ក៏មានគម្រោងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតកងនាវាជាតិ នៃនាវាពាណិជ្ជកម្ម និងឧស្សាហកម្មពាក់ព័ន្ធ ដូចជាកន្លែងផលិតកប៉ាល់ជាដើម។

លោក Thanakorn បាននិយាយថា “គោលបំណងមួយទៀត គឺដើម្បីបង្កើនជំនាញរបស់បុគ្គលិក ផ្នែកដឹកជញ្ជូនពាណិជ្ជកម្ម ដើម្បីជំរុញឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមសមុទ្រ”៕

សម្តេចតេជោថ្លែងអំណរគុណដល់មិត្តចិនដែលក្លាយជាខ្នងបង្អែករ៉ឹងមាំសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា

ដោយៈគង់ ម៉ាលីន

       ភ្នំពេញៈ ក្នុងសារបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានក្លាយជាខ្នងបង្អែកដ៏រ៉ឹងមាំ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជា។

សម្តេចបានថ្លែងនាព្រឹកថ្ងៃទី២០ កុម្ភៈនេះថា សម្តេចក៏ថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ជប៉ុន អូរស្រ្តាលី អង្គការកូវ៉ាក់ជាដើម ដែលបានផ្តល់វ៉ាក់សាំងដល់កម្ពុជា ពិសេសថ្លែងអំណរគុណដល់កងកំលាំង ប្រដាប់អាវុធ គ្រូពេទ្យ ដែលយើងហៅថា “ទ័ពអាវស” ដែលបានចូលរូមសហការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រយុទ្ឋជំងឺកូវីដ១៩ ដោយមិនខ្លាចការនឿយហត់។

សម្តេចបន្តថា “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រ​យ័ត្នខ្ពស់ក្នុងការការពារអាយុជីវិតខ្លួនឯង អាយុជីវិតក្រុមគ្រួសារ និងរួមចំ​ណែកការពារចំពោះសហគមន៍ និងក៏ដូចជា ការពារក្នុងប្រទេសរបស់យើង និងធ្វើឲ្យការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ ប្រព្រឹត្តិទៅដោយរលូនដូច​រយៈពេលកន្លងទៅ”។ សម្តេចបន្តថា “យើងបន្តខិតខំរួមគ្នា ដើម្បីជោគជ័យទាំងអស់គ្នា និងដើម្បីការរស់រានមានជីវិតរបស់ជាតិយើង និងរបស់យើងទាំងអស់គ្នា”។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នេះជាការរៀនរស់ជាមួយ​កូវីដ១៩ ដំណាក់កាលនេះជាដំណាក់កាលដ៏សំខាន់ ជាមួយការទទួលបាន​វ៉ាក់សាំងពេញលេញ ដូសជំរុញ បូកបន្ថែមទៅដោយវិធានការសុខាភិបាល យើងពិតជាយកឈ្នះមេរោគបំផ្លែងថ្មី ដូចជាអូមីក្រុង ដែលបានចូលមកដល់ក្នុងប្រទេសរបស់យើងរួចជាស្រេចទៅហើយ។

សម្តេចបន្តថា “នៅពេលខាងមុខយើងមិនដឹងថា តើយើងមានប្រឈ​ម​នឹងមេរោគប្រភេទណាទៀតនោះទេ ក៏ប៉ុន្តែទោះមេរោគនោះសាហាវយ៉ាងណាក៏ដោយ តែប្រសិនជាយើងយកចិត្តទុកដាក់ការពារខ្លួន ជាមួយវិធានការសុខាភិបាលទាំងឡាយ បូកជាមួយវ៉ាក់សាំង ដែលយើងទទួលបាន ទទួលចាក់ គឺយើងអាចជម្នះ និងអាចការពារខ្លួនយើងបាន”៕

អ្នកជំនាញៈនិន្នាការផ្ទះលម្ហែបាននិងកំពុងពេញនិយមខ្លាំង ស្របពេលជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ

ដោយៈ សុផារី

ភ្នំពេញៈ ជំងឺកូវីដ១៩ បានក្លាយជាផ្នែកមួយដែលធ្វើឲ្យទីផ្សារផ្ទះនិងដីឡូត៍លំហែរកើនឡើង ពិសេសការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋសារផ្ីដ១៩ បានក្លាយជាផ្នែកមួយដ  ដែក ដែល ដែលបានធ្វើឲ្យផ្នែកថ្មី នៃទីផ្សារងជលនទ្រព្យនៅកម្ពុជា មានភាពពេញនិយមខ្លាំង។

លោក Cooler Tan ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូត៏លំហែកាយបូកគោលែនទី១ និងទី២  បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា គម្រោងបូកគោលែនទី២ របស់លោកបានប្រកាសបើកលក់ ចាប់តាំងពីអំឡុងខែកញ្ញា២០២១នេះ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណា​ក់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅភ្នំពេញ។

លោកបន្តថា ទស្សនៈវិស័យអភិវឌ្ឍន៍ដីឡូតិ៍លំហែរ បូកគោលែន លោកយល់ថា ពីមុនមានគេពុះដីឡូតិ៍បែបពាណិជ្ជកម្ម (ក្បែរក្រុង) បន្ទាប់មកដីឡូតិ៍បែបឧស្សហកម្ម (ក្បែររោងចក្រ) ពីរ បីឆ្នាំក្រោយមកឃើញមានពុះដីឡូតិ៍លំហែ ពិតមែនតែវាថ្មីមែន ប៉ុន្តែវាមានតម្រូវការច្រើនពីប្រជាជន ដីឡូតិ៍ប្រភេទនេះនិងត្រូវប៉ាន់ច្រើន ព្រោះប្រជាជនភាគច្រើនគាត់ស្រ្តេស គេងនៅតែផ្ទះដោយសារកូវីដ មិនហ៊ានទៅណា។

លោកបន្ថែមទៀតថា ប្រជាពលរដ្ឋដែលបានទិញដី ពីគម្រោងបូកគោលែនទី២ បានបង្ហាញពីចំណាប់អារម្មណ៍ និងត្រៀមសង់ផ្ទះលំហែរបស់ខ្លួននៅលើដីឡូត៏ ដែលបានទិញពីក្រុមហ៊ុន ហើយមិនយូរទេ តំបន់នោះនឹងមានមនុស្សមកស្នាក់នៅថ្ងៃសម្រាកច្រើន រីករាយជាមួយខ្យល់អាកាសទេ​សភាព និងការដាំដុះបន្លែបង្ការលើដីរបស់ខ្លួន។

អគ្គនាយកក្រុមហ៊ុន R Investments Group និងជាស្ថាបនិកគម្រោងកំពតរីវើផាក លោកបណ្ឌិត  តេង រិទ្ធីបានមានប្រសាសន៍ថា មួយរយៈនេះទីផ្សារផ្ទះ និងដីឡូត៍លំហែរ មានការរីកចម្រើនខ្លាំង ចំណែកការទិញក៏មានសកម្មភាពផុសផុល ជាពិសេសភ្ញៀវនៅក្នុងស្រុករបស់យើង និងភ្ញៀវពីបរទេសមកពីអឺរ៉ុប  និងបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស ដែលគាត់មកវិនិយោគក្នុងទឹកដីខេត្តកំពត មានឱកាសច្រើនមែនទែន។

លោកបណ្ឌិតបានបង្ហាញសុទិដ្ឋិនិយមថា គម្រោងកំពតរីវើផាកនឹងលក់​បានជោគជ័យ ដោយសារគម្រោងនេះ មានចម្ងាតតែ៣គីឡូប៉ុណ្ណោះពីទីរួមខេត្តកំពត មានបរិយាកាសល្អ វិសាលភាពដីក៏ធំ ងាយស្រួលអភិវឌ្ឍន៍។លោករំពឹងថា “គម្រោងនេះនឹងទាក់ទាញអ្នកទេសចរណ៍ខ្លាំង តាមរយៈការបង្កើតសេវាកម្មទេសចរណ៍ផ្សេងៗ ដូចជា សេវាកម្មផ្សារទឹក ឬក៏ជាផ្សារណាត់សម្រាប់ពេលចុងសប្តាហ៍ ភ្ញៀវអាចមកញាំអាហារនៅមាត់ព្រែក អាចជិះទូកលេងតាមមាត់ព្រែក ក៏ដូចជាជួលទូកជិះកំសាន្តតាមមាត់ព្រែក ជាការជួយជម្រុញទេសចរណ៍របស់ខេត្តកំពត កាន់តែរីកចម្រើនជាងមុន។

លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា គម្រោងនេះនឹងលក់បានលឿន ដោយសង្ឃឹមថា អតិថិជនប្រាកដជាមានភាពជឿជាក់ និងគាំទ្រនូវការបង្កើតសេវាកម្មទេសចរណ៍ នៅក្នុងគម្រោងមួយនេះ ជាការពិត ខេត្តកំពត មានផ្នែកសំខាន់ៗទាក់ទាញ មានភ្នំ ព្រែក ឆ្នេរ។

ចំណែ្លោក សុខ គែន បានមានប្រសាសន៍ថា សម្រាប់ខេត្តកំពតនិងកែប ភាគច្រើនអ្នកទិញដែលមកពីក្រុងភ្នំពេញ មាននិន្នាការធ្វើផ្ទះលម្ហែចុងសប្តាហ៍ ឬផ្ទះទី២ ព្រោះថា កំពតជាគោលដៅទេសចរណ៍លម្ហែកាយបែបធម្មជាតិ ដែលទាក់ទាញចំណាប់អារម្មណ៍ប្រជាជនក្នុងស្រុកច្រើនផងដែរ។

លោកបានមានប្រសាសន៍បន្ថែមថា “ភាពច្រើន បងប្អូនអ្នកភ្នំពេញចាប់អារម្មណ៍លើគម្រោងផ្ទះទី២ របស់គាត់ គាត់ចង់មានផ្ទះលម្ហែចុងសប្តាហ៍ឬ សម្រាប់វិស្សមកាល”។

យ៉ាងណាក៏ដោយ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងប្រធានKW Cambodia បានមានប្រសាសន៍ថា បើនៅតែចង់ធ្វើនៅពេលនេះ គឺអាចធ្វើបាន ប៉ុន្តែអ្នកអភិវឌ្ឍន៍ត្រូវគិតទៅដល់រឿងធំៗចំនួន៤ គឺ ទីតាំង បរិយាកា​សធម្មជាតិ រយៈពេលនៃការធ្វើដំណើរ និងក្រុមមនុស្សដែលត្រូវទិញ ព្រោះនេះគឺជាចំណុចស្លាប់រស់នៃផ្ទះលំហែកម្សាន្ត។

លោកបន្តថា ទីតាំងដីឡូត៍ និងផ្ទះលំហែរ គួរជាទីតាំងដែលមានបរិយាកាសធម្មជាតិគួរឱ្យចង់រស់នៅ ហើយសំខាន់ជាងនេះទៀត គឺចំងាយត្រូវមិនឆ្ងាយពីភ្នំពេញខ្លាំង ត្រឹម២ម៉ោងពីភ្នំពេញគឺសមល្មម”។លោកបន្តថា “ មិនមែនមានដី ហើយចង់ធ្វើផ្ទះលំហែរ បានគ្រប់កន្លែងបាននោះទេ។ ជាងនេះទៅទៀត មុននឹងធ្វើត្រូវសិក្សារកអតិថិជនសិន”៕

ដំណឹងល្អៈសម្តេចតេជោប្រកាសបិទព្រឹត្តិការណ៍២០កុម្ភៈហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ ជាដំណឹងដ៏រីករាយមួយ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភៈ ដែលជាព្រឹត្តិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩។

សម្តេចបានផ្ញើរសារពិសេសជូនជនរួមជាតិ និងត្រូវបានចែកចាយតាមបណ្តាញផ្សព្វផ្សាយនានា នាព្រឹកថ្ងៃទី២០ ធ្នូនេះថា ក្នុងព្រឹត្តិការណ៍      រយៈពេល២០ខែ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២០,៤២៣នាក់ និងមានអ្នកស្លាប់ចំនួន៣០០៥នាក់ ពិសេសថ្ងៃនេះ គឺជាថ្ងៃទី១នៃរយៈពេល១០ខែចុងក្រោយនេះ ដែលមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។

សម្តេចបន្តថា “នេះអាចចាត់ទុកជាជោគជ័យមួយ ឬអាចនិយាយថាជាការកាត់បន្ថយបរាជ័យ នៃការឆ្លងជំងឺកូវីដ១៩ ដែលខ្ញុំតែងតែនិយាយថា គ្មានទេពាក្យជោគជ័យជ័យ តែអាចនិយាយថា ការខូចខាតនេះវាមិនធំ”។​សម្តេចបន្តថា “យើងមិនអាចនិយាយថា យើងជោគជ័យទេលើការប្រយុទ្ឋជំងឺនេះ តែអាចនិយាយថា យើងជោគជ័យក្នុងការទប់ស្កាត់ជំងឺនេះធ្លាក់់ទៅក្នុងជ្រោះមរណៈ”៕

ធនាគារពិភពលោកព្រមានពីហានិភ័យឥណទានក្នុងវិស័យអចលនទ្រព្យ តែអ្នកជំនាញបន្សាប

ដោយៈគង់ សូរិយា

 ភ្នំពេញៈ ធនាគារពិភពលោកបានព្រមានជាថ្មី ពីហានិភ័យក្នុងវិស័យអចលនទ្រព្យកម្ពុជា ស្របពេលទំហំឥណទានក្នុងវិស័យនេះ បានកើនខ្ពស់ ប៉ុន្តែអ្នកជំនាញក្នុងវិស័យនេះ បានមើលឃើញការរីកចម្រើនក្នុងវិស័យនេះក្នុងទម្រង់ផ្សេងវិញ។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញ​ផ្សា​យកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ឥណទានដែលផ្ដល់ឱ្យវិស័យសំ​ណង់ អាជីវកម្មអចលនទ្រព្យ និងកម្ចីទិញផ្ទះ គិតត្រឹមខែឧសភា ឆ្នាំ២០២១ មានដល់ទៅ១១ពាន់លានដុល្លារ ឬស្មើនឹង៣៣ភាគរយ នៃឥណទានក្នុងស្រុកសរុប។ ការរួមចំណែកនេះគឺកើនឡើង១០,៧ភាគរយ ជាការកើនឡើងខ្ពស់គួរឲ្យបារម្ភ។

របាយការណ៍ដដែលបានបន្តថា កត្តានេះ បូកនឹងកត្ដាផ្សេងៗទៀត បានធ្វើឱ្យសមាមាត្រឥណទាន ធៀបនឹងកំណើន GDP បានកើនឡើងរហូតដល់១៥៨ភាគរយ ត្រឹមខែកញ្ញា ឆ្នាំ២០២១ ពោលគឺកើនឡើង២២ភាគរយ ពីខែធ្នូ ឆ្នាំ២០២០។

របាយការណ៍របស់ធនាគារពិភពលោកបានព្រមានថា ហានិភ័យកំនើនកម្ចីវិស័យសំណង់និងអចលនទ្រព្យ នេះគ្រាន់តែហានិភ័យមួយប៉ុណ្ណោះ។ ស្ថិរភាពហិរញ្ញវត្ថុ ក៏មានហានិភ័យផ្សេងទៀត ដូចជាភាពមិនច្បាស់លាស់នៅជំងឺកូវីដ និងការថមថយនៃសេដ្ឋកិច្ច និងតម្រូវការសកលជាដើម។ កាលពីខែកញ្ញា ឆ្នាំ២០២១ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ធ្លាប់បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១ផងដែរ គឺកើនត្រឹម២,២ភាគរយប៉ុណ្ណោះ។

ទោះជាយ៉ាងណាលោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២០ ធ្នូនេះថា ការកើនឡើងឥណទានក្នុងវិស័យនេះ មកពីវិស័យនេះមានភាពរីកចម្រើនខ្លាំង ខណៈវិស័យផ្សេងៗទៀតមិនសូវមានការវិនិយោគ ទើបធ្វើឲ្យទំហំឥណទានកើនឡើងក្នុងកម្រិតមួយទាប។

លោកបណ្ឌិតបន្តថា “ទោះជាយ៉ាងណា យើងគួរប្រុងប្រយ័ត្នផងដែរ បើធនាគារពិភពលោកព្រមានបែបនេះ”។លោកបន្ថែមថា “យើងគួរអរគុណ ធនាគារនេះ ដែលបានលើកឡើងពីបញ្ហានេះ ប៉ុន្តែជារួមនិន្នាការវិនិយោគនិងការរីកចម្រើន ក្នុងវិស័យអចលនទ្រព្យនៅតែមានភាពប្រសើរ”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតានាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលនេះថា តាមធម្មតាវិស័យអ្វីក៏ដោយ តែងតែមានហានិភ័យរវាងការផ្គង់ផ្គង់ និងតម្រូវការ ស្របពេល​បច្ចុប្បន្នយើងឃើញ ផ្នែកមួយចំនួនក្នុងវិស័យនេះ មានហានិភ័យពីការ​ផ្គត់ផ្គង់លើសតម្រូវការផងដែរ។

អ្នកស្រីបន្តថា “យ៉ាងណាក៏ដោយខ្ញុំសង្កេតឃើញថា ការរីកចម្រើនវិស័យអចលនទ្រព្យ ទំហំឥណទានរបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសផ្សេងៗហាក់ដូចជាមិនបញ្ហានោះទេ”។

ចំណែកអ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាអគ្គនាយកធនាគារពាណិជ្ជធំមួយផងដែរ បានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមធម្មតាធនាគារនិមួយៗ មុនផ្តល់ឥណទានដល់អតិថិជនពួកគេបានសិក្សារួចហើយ មិនមែនមនុស្ស១០០នាក់សុំកម្ចី មានមនុស្ស៥០នាក់ទទួលបាននោះទេ ​យ៉ាងច្រើនបាន២០ទៅ៣០នាក់។

អ្នកឧកញ៉ាបន្តថា “ដោយសារមានបញ្ហាលំបាកក្នុងការទទួលបានឥណទានពីធនាគារ ទើបអ្នកខ្លះបានបង់រំលស់ជាមួយម្ចាស់បុរី ហើយរហូត​មកទល់ពេលនេះ យើងមិនឃើញមានបញ្ហាអ្វីនោះទេ”។ អ្នកឧកញ៉ាបន្ថែមថា “អ្វីកាន់តែពិសេស គឺអ្នកទិញផ្ទះបង់រំលស់ ក៏ពួកគេបានសិក្សាពីលទ្ឋភាពរបស់ពួកគេផងដែរ មុនសម្រេចចិត្តទិញផ្ទះរបស់ពួកគេ”៕

អ្នកឧកញ៉ាលី ហួរៈវិស័យបីកំពុងមានកំនើនល្អប្រសើរ នឹងជួយសេដ្ឋកិច្ចសម្រេចបានកំនើនឡើងវិញនៅឆ្នាំ២០២២

ដោយៈជេស៊ីកា

ភ្នំពេញៈ វិស័យសំខាន់ៗចាប់ផ្តើមងើបឡើងវិញបណ្តើរហើយ ដែលធ្វើឲ្យចរន្តសេដ្ឋកិច្ចជាតិមានភាពរសរវើក និងរីកចម្រើនលឿនឡើងវិញនៅឆ្នាំ២០២២ខាងមុខនេះ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបា​ន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ ធ្នូនេះថា ស្ថានភាព​សេដ្ឋកិច្ចឆ្នាំ២០២២ នឹងមានដំណើរការល្អប្រសើរ ដោយសារវិស័យសំខាន់​ៗ​របស់យើង ដូចជា វិស័យឧស្សាហកម្មមានការរីកចម្រើនខ្លាំង ដែលបច្ចុ​ប្បន្នការដឹកជញ្ជូនទៅក្រៅប្រទេស តាមការបញ្ជាទិញធ្វើឡើងមិនទាន់តាមតម្រូវការផង។

អ្នកឧកញ៉ាបានបន្តថា “វិស័យកសិកម្ម ក៏មានភាពរីកចម្រើនខ្លាំង ព្រោះ​រហូតមកទល់ពេលនេះ កសិកម្មបាននិងកំពុងដើរតួនាទីកាន់់តែសំខា​ន់ឡើងក្នុងសេដ្ឋកិច្ចជាតិ”។ អ្នកឧកញ៉ាបន្ថែមថា “ចំណែកវិស័យសំណង់ និងអចលនទ្រព្យក៏មានភាពរីកចម្រើន ទោះជារងផលប៉ះពាល់បន្តិចក្តី ហើ​យបើសិនជាវិស័យទេស​ចរណ៍ មានភាពល្អប្រសើរទៀត សេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបលឿននាឆ្នាំ២០២២ខាងមុខនេះ”។

អ្នកឧកញ៉ាលី ហួរបានបន្តថា តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ដែលនឹងចូលជាធរមាននៅដើមឆ្នាំាំ២០២២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសាធារណៈរដ្ឋកូរ៉េ និងជប៉ុននាពេលខាងមុខក៏នឹងជួយជម្រុញការនាំចេញរបស់កម្ពុជា កាន់តែល្អប្រសើរទៀតផងដែរ៕

Despite COVID-19, China expects 1 mln passenger trips on new Laos rail link

BEIJING- China expects more than 1 million passenger trips to be made on a newly opened high-speed rail link to Laos during the peak Lunar New Year travel season early next year, despite COVID-19 travel restrictions.

Since its opening on Dec. 3, more than 300,000 passengers have travelled on the China side of the rail line, Chinese state media reported on Thursday.

Laos said this week it would reopen for tourists on Jan. 1. People living in five Laotian provinces along the Laos-China railway are to receive COVID-19 booster shots before the reopening to tourism.

It is unclear how busy the line will be around the Lunar New Year, which begins on Feb. 1. Permission from the Laotian government is needed prior to entry. Travellers also face lengthy spells of quarantine on both the Chinese and Laotian sides.

Cargo transport has already begun. More than 100 million yuan ($15.7 million) of goods have been carried on the line between China and Laos as of Wednesday, according to Chinese state media.

China will double the number of cargo trains on the line during nearly six weeks around the Lunar New Year, Chinese state media reported.

The $6 billion railway, which links the southwestern Chinese city of Kunming to the Laotian capital of Vientiane, is an important milestone in China’s ambitious “Belt and Road” network of trade and infrastructure links championed by President Xi Jinping.

China, which holds a 70% stake in the joint-venture project, hopes the 1,000-km (621.37-mile) line will eventually be extended through Thailand to Malaysia and Singapore.

Economists have warned the project, launched in 2015, could make it hard for Laos, one of Asia’s poorest nations, to repay external debt, much of it owed to China.

Source: Reuters