ដោយៈជេស៊ីកា
ភ្នំពេញៈ គំរោងអគារខុនដូ D.I.RIVIERA ស្ថិតនៅលើទីក្រុងកោះពេជ្រ ដែលបានជាប់គាំងមួយរយៈបានផ្លាស់ប្តួរទម្រង់ និងរូបភាពចាស់របស់ខ្លួនបណ្តើរៗហើយ។
អ្នកស្រី វី ណាវី ប្រធាននាយកដ្ឋានទីផ្សារ នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីក្រុមហ៊ុនចិនមានបញ្ហា លំហូរសាច់ប្រាក់ គំរោងនេះត្រូវបានសហគ្រាសកាណាឌីយ៉ា ដកយកមកអភិវឌ្ឍន៍វិញ និងបានចាប់ផ្តើមឌីសាញផ្នែកខាងក្នុងអគារ និងបានចាប់ផ្តើមដាក់លក់ក្នុងទីផ្សារឡើងវិញហើយ។
អ្នកស្រីបន្តថា “ផ្នែកខាងលើនៃអគារនេះ ត្រូវបានផ្លាស់ប្តូរពីអគារ ដែលមានរាងទូកទ្រវែង មកជាការសាងសង់ស្ពានអាកាស និងមានស្កាយបាជំនួសវិញ”។ អ្នកស្រីបន្តថា “គំរោងនេះគ្រោងចំណាយទុន វិនិយោគឡើងវិញប្រមាណ ៤០លានដុល្លារអាមេរិក”។
គំរោងខុនដូនេះ ជាស្តង់ដាខុនដូលំដាប់ផ្កាយ៥ ដែលលក់ក្នុងតម្លៃមធ្យម៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកស្រី វី ណាវីបានមានប្រសាសន៍ឲ្យដឹងទៀតថា បច្ចុប្បន្នអគារ A ត្រូវបានសាងសង់បញ្ចប់គ្រោងហើយ ដោយមានកំពស់សរុប៣៩ជាន់ ចំណែកអគារ B នឹងសាងសង់បញ្ចប់ គ្រោងអគារនៅឆ្នាំ២០២៣ខាងមុខ ខណៈអគារ C អាចនឹងចាប់ផ្តើមសាងសង់ នៅរយៈពេលពីរទៅបីឆ្នាំខាងមុខ។ អ្នកស្រីបន្ថែមថា គម្រោងនេះ នឹងទទួលបានជោគជ័យ ដោយសារទីតាំងរបស់វាមានភាពស្រស់ស្អាត ដែលអ្នកស្នាក់នៅអាចគយគន់ ទេសភាពដងទន្លេ និងស្រូបយកខ្យល់អាគារបរិសុទ្ឋពីទន្លេចតុមុខ។
អ្នកស្រីបន្តទៀតថា បច្ចុប្បន្នអ្នកឧកញ៉ាពុង ឃាវសែអគ្គនាយកក្រុមហ៊ុន OCIC បានបើកឲ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជាតិ អន្តរជាតិចូលរួមលក់់គម្រោងនេះ ក៏ដូចជាលក់ដីនៅទីក្រុងរណបកោះនរា ដែលគ្រោងចំណាយរហូតដល់២៥០០លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ឋនានា៕