លោកឧកញ៉ាគីម ហ៊ាងៈ វិស័យអចលនទ្រព្យឆ្នាំ២០២២ នឹងមានសញ្ញាវិជ្ជមានច្រើន

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញជើងចាស់ ក្នុងវិស័យអចលនទ្រព្យកម្ពុជាបានលើកឡើងដោយសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២២ខាងមុខនឹងមានសញ្ញាវិជ្ជមានច្រើន។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីដើមសប្តាហ៍នេះថា វិស័យអចលនទ្រព្យកម្ពុជាចាប់ផ្តើម មានសញ្ញាល្អប្រសើរឡើងវិញហើយ នៅអំឡុងរយៈពេលពីរ​ខែចុងក្រោយនេះ។

លោកបន្តថា “ចាប់ពីឆ្នាំ២០២២តទៅ ខ្ញុំជឿជាក់ថាវិស័យនេះនឹងមានភាពល្អប្រសើរឡើងវិញ លើការទិញលក់ ប៉ុន្តែដើម្បីឲ្យអ្វីៗមានភាពល្អប្រសើរដូចកាលមុនវិបត្តិកូវីដ យើងត្រូវការពេលវេលាបន្ថែមទៀត”។ លោក​បន្តថា “យ៉ាងណាក៏ដោយយើងឃើញ សកម្មភាពសេដ្ឋកិច្ច​ចាប់ផ្តើមដំណើរការល្អប្រសើរឡើងវិញ ស្របពេលចរាចរណ៍លើដងផ្លួវ ចាប់ផ្តើមកកស្ទះជាប្រក្រតីផងដែរ”។

លោកឧកញ៉ាគីម ហ៊ាង បានបន្តថា សកម្មភាពទិញលក់ដីធ្លី ផ្ទះសម្បែ​ង ចាប់ផ្តើមមានសញ្ញាវិជ្ជមានច្រើន ដោយចរន្តទិញលក់បានកើនឡើងល្អប្រសើរ ខណៈពេលដែលសញ្ញានៃការនាំចេញ សកម្មភាពនៃការធ្វើពាណិជ្ជ​កម្មទៅក្រៅប្រទេស ក៏មានការកើនឡើងផងដែរ”៕

សម្តេចតេជោនឹងអញ្ជើញសម្ភោធកំណាត់ផ្លួវជាតិលេខ៥ពីបាត់ដំបងទៅកាន់ក្រុងសិរីសោភ័ណនាខែមករាខាងមុខ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ មន្រីអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយា បានថ្លែងថា​ សម្តេចតេជោហ៊ុន សែន​នាយករដ្ខមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ បើកឲ្យដំណើរការជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៥ នាខែមករាខាងមុខនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ​ កាលពីដើមសប្តាហ៍នេះថា កំណាត់ផ្លូវជាតិលេខ៥ពីក្រុងបាត់ដំបង ទៅកាន់ក្រុងសេរីសោភ័ណបានស្ថាបនារួចហើយ និងត្រូវដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លួវការ ដោយសម្តេចតេជោនាពេលខាងមុខនេះ។

លោកបន្តថា “តាមកាលវិភាគរបស់សម្តេច លោកនឹងអញ្ជើញសម្ភោធដាក់ដំណើរការផ្លូវជាតិដ៏សំខាន់នេះ”។
ផ្លូវជាតិលេខ៥ ដែលមានប្រវែងជាង៣០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេ​ញ បាននិងកំពុងស្ថាបនាពង្រីកដោយក្រុមហ៊ុនជប៉ុន និងជាគំរោងផ្លូវទទួល​បានហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលជប៉ុនប្រមាណ៥០០លានដុល្លារអា​មេរិក។

ផ្លូវជាតិដ៏សំខាន់នេះ ត្រូវបានចាត់ទុកជាផ្លូវហាយវេអាស៊ាន ដែលបាននិងកំពុងពង្រីកជាបួនគន្លង (ពីរទៅ ពីរមក)។

លោកហេង​ សុខគង់រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត នវានុវត្តន៍ និងបច្ចេកវិទ្យាធ្លាប់បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងរៀប​ចំតំបន់ស្ថិតនៅជាប់ផ្លូវជាតិដ៏សំខាន់នេះ ធ្វើជាសួនឧស្សាហកម្មដោយ​សារផ្លូវនេះ ស្ថិតនៅលើច្រកថរបៀងឆ្លងកាត់ដ៏សំខាន់ រវាងប្រទេសថៃ ភ្ជាប់ទៅកាន់ប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា ដែលកម្ពុជានឹងទទួលបានផល​ប្រយោជន៍ពីការដឹកជញ្ជូននេះ។

លោកបន្តថា “តំបន់នេះស័ក្តិសមសម្រាប់រោងចក្រ សហគ្រាសនានាដែលបង្កើតឡើង ដើម្បីនាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម តាមរយៈគោលនយោបាយថៃបូក១”៕

ក្រុមហ៊ុនអាកាសចរណ៍កូនកាត់ថៃ វៀតណាមគ្រោងហោះមកកាន់កម្ពុជានៅអំឡុងខែកុម្ភៈ

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍កូនកាត់ថៃ វៀតណាម (ThaiViet Jet) ដែលជាក្រុមហ៊ុនអាកាសចរណ៍ថ្នាក់តំបន់ធំមួយ គ្រោងនឹងភ្ជាប់ជើងហោះហើរមកកាន់រាជធានីភ្នំពេញ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា ក្រុមហ៊ុនអាកាសចរណ៍នេះ មិនធ្លាប់បានហោះហើរមកកម្ពុជានោះទេ ប៉ុន្តែយើងទទួលបានការជូនដំណឹងថា ក្រុមហ៊ុននេះនឹងហោះហើរត្រង់មកកម្ពុជា នៅអំឡុងខែកុម្ភៈខាងមុខ។

លោកស្រីបន្តថា “នេះជាសញ្ញាកាន់តែល្អប្រសើរ សំរាប់វិស័យអាកា​ស​ចរណ៍ និងទេសចរណ៍នៅកម្ពុជា ស្របពេលបច្ចុប្បន្ននេះជើងហោះហើរកាន់តែច្រើន បានភ្ជាប់ជើងហោះហើរ មកកាន់កម្ពុជារួចហើយ”។ លោកស្រីបន្តថា “បច្ចុប្បន្នភ្ញៀវទេសចរណ៍អន្តរជាតិ បានចាប់ផ្តើមកក់សំបុត្រមកទស្សនាកម្ពុជាបណ្តើរៗហើយ ប៉ុន្តែករណីខ្លះក៏មានការពន្យាពេលផងដែរ។

ទោះជាយ៉ាងណា លោកស្រីបញ្ជាក់ថា រហូតមកទល់ពេលនេះ ក្រុម​ហ៊ុនអាកាសចរណ៍ ThaiViet Jet មិនទាន់បានប្រកាសជាផ្លូវការពីការតភ្ជាប់ ជើងហោះហើរមកកាន់កម្ពុជានៅឡើយទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ ដែលជាព្រឹត្តិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលអំឡុងរយៈពេល២ឆ្នាំកន្លងមកនេះ។

ការសម្រេចបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញចាប់ពីខែវិច្ឆិកា និងការបិទព្រឹត្តិការណ៍២០ កុម្ភៈ ជាអ្វីដែលអ្នកជំនាញទេសចរណ៍ សេដ្ឋកិច្ច បានសម្តែងការអបអរសាទរយ៉ាងខ្លាំង៕

បុរីធំមួយនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣កំពុងរៀបចំកែប្លង់និងរៀបចំំសួនច្បារយ៉ាងប្រណីត

ដោយៈគង់ សូរិយា

កណ្តាលៈ បុរីថ្មីធំំមួយ ដែលស្ថិតនៅជាប់តំបន់ ផ្លូវក្រវ៉ាត់ក្រុងទី៣ បាន និងកំពុងរៀបចំប្លង់ស្ថាបត្យកម្ម និងរៀបចំសួនច្បារឲ្យកាន់តែមានប្រ​ណី​តភាព និងស្រស់បំព្រងឡើងវិញ។

អ្នកវិនិយោគបុរី GB Residence លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យ ដឹងកាលពីពេលថ្មីៗនេះថា ដោយសារផ្តោតលើផាសុខភាព ប្រណីតភាព ដើម្បីផ្តល់ឲ្យអ្នករស់នៅ កាន់តែមានភាពស៊ីវិល័យ យើង​សម្រេច កែប្លង់ស្ថាបត្យកម្មមួយចំនួន ដើម្បីឲ្យអ្នករស់នៅក្នុងបុរីនេះកាន់តែមានភាពស្រស់ស្រាយ និងមានផាសុខភាព។

លោកបន្តថា “យើងផ្តោតលើភាពបៃតង ជាអ្វីដែលជាទស្សនទាននៃការអភិវឌ្ឍក្នុងយុគសម័យថ្មី ដោយរៀបចំសួនច្បារដ៏ធំមួយ ដែលមានកន្លែ​ងក្មេងលេង កន្លែងហាត់ប្រាណ និងកន្លែងទទួលទានអាហារសម្រាប់អ្នករស់នៅទីនេះអាចប្រកបអាជីវកម្មបានផង និងលំហែរកំសាន្តបានផងដែរ”។

លោកឧកញ៉ាតាំង គួងហាវបានបន្តថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ កំណើនពលរដ្ឋ ចូលមករស់នៅកៀកទីក្រុងកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព”។ លោកបន្តថា “ផ្ទះក្នុងគំរោង GB Residenceមានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនិមួយៗ”។

បុរី GB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ។

លោកឧកញ៉ាតាំង គួងហាវបានបន្តថា តំបន់ផ្លូវក្រវ៉ាត់ក្រុង នឹងមានសក្តានុពលខ្លាំងនាពេលអនាគត ដែលរយៈពេល១០ឆ្នាំខាងមុខ នឹងមានសភាពដូចផ្លូវ២៧១នាពេលបច្ចុប្បន្ននេះ ពិសេសអ្នកទិញលំនៅដ្ឋាននៅក្នុងគំរោងនេះ នឹងទទួលបានផលចំណេញច្រើន នាពេលអនាគត ដោយ​សារតំបន់នេះជាតំបន់អ្នកដំណើររជាតិ អន្តរជាតិចេញពីព្រលានយន្តហោះថ្មីឆ្លងកាត់ ដែលពួកគេអាចនឹងរកទីសម្រាក ការលំហែរ ហេតុនេះអ្នកទិញលំនៅដ្ឋាននៅទីនេះ អាចបើកជាផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។

អ្នកជំនាញអចលនទ្រព្យ បានមើលឃើញតំបន់នេះ ដោយសុទិដ្ឋិ​និយ​ម​ផងដែរ ជាមួយនឹងវត្តមានបុរី GB Residence និងបុរីជាច្រើនទៀតកំពុងសាងសង់នៅតំបន់នេះ៕

Indonesia launches major industrial estate on Borneo island

By: So Phary

JAKARTA: Indonesia started construction on Tuesday (Dec 21) of a new industrial estate on Borneo island, which officials said aims to use hydropower for plants producing items including semiconductors, lithium ion batteries, solar panels and aluminium products.

Located in North Kalimantan province on Borneo, the estate will span 30,000 hectares and include investment from China and the United Arab Emirates, President Joko Widodo said during a groundbreaking ceremony.

“Indonesia’s economic transformation starts here where we will manage our natural resources from the upstream to downstream to create massive job availability,” Jokowi, as the president is popularly known, said in a broadcast event.

Jokowi is keen to establish manufacturing industries to take advantage of Indonesia’s rich natural resources such as nickel, bauxite and copper so that the country can move up the value chain and not just export raw materials.

The government says the estate will be “green” as it will use energy from a planned hydropower project.
Up to US$12 billion of investment will be needed for the hydropower project alone and nearly US$1 billion for a port, senior minister Luhut Pandjaitan said at the same event.

Luhut said Indonesia also planned for an electric vehicle battery plant to be built at the North Kalimantan project.

The project is being led by PT Kalimantan Industrial Park Indonesia (KIPI), which controls the land to be used for the estate, Luhut said. KIPI is led by coal tycoon Garibaldi Thohir.

Earlier this year, Luhut said Australia’s Fortescue Metals Group and China’s Tsingshan Holding Group could invest billions of dollars at the industrial park.

Source: Reuters

ឥណ្ឌូណេស៊ីចាប់ផ្ដើមសាងសង់សួនឧស្សាហកម្មទំហំយក្សលើផ្ទៃដីរាប់ម៉ឺនហិកតាលើកោះ Borneo

ដោយ៖ សុខុម

ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ ទី២១ ធ្នូ នេះបានចាប់ផ្ដើមសាងសង់សួនឧស្សាហកម្មខ្នាតយក្សថ្មីមួយនៅលើកោះ Borneo ជាមួយនឹងគោលបំណងប្រើប្រាស់ថាមពលវារីអគ្គិសនីសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតកម្មនានារួមមានរោងចក្រផលិតបន្ទះឈីប អាគុយ បន្ទះសូឡា និងអាលុយមីញ៉ូមផងដែរ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ថា គម្រោងសួនឧស្សាហកម្មក្នុងខេត្តភាគខាងជើង Kalimantan លើកោះ Borneo នេះនឹងត្រូវសាងសង់លើផ្ទៃដីសរុបរហូតដល់ទៅប្រមាណ៣ម៉ឺនហិកតា ហើយទុនវិនិយោគរួមបញ្ចូលទាំងការវិនិយោគពីប្រទេសចិន និងប្រទេសអារ៉ាប់រួមអេមីរ៉ាត ផងដែរ។

ប្រធានាធិបតីដ៏មានប្រជាប្រិយភាពរូបនេះលើកឡើងបន្ថែមទៀតថា “ការផ្លាស់ប្ដូរមុខមាត់ថ្មីនៃសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី គឺចាប់ផ្តើមពីទីនេះដែលយើងនឹងគ្រប់គ្រងធនធានធម្មជាតិរបស់យើងពីខ្សែទឹកខាងលើរហូតដល់ខ្សែទឹកខាងក្រោមដើម្បីបង្កើតការងារឱ្យបានច្រើនសន្ធឹកសន្ធាប់”។

លោក Joko Widodo មានបំណងបង្កើតសួនឧស្សាហកម្មផលិតកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូនេស៊ី ដូចជារ៉ែនីគែល (nickel) រ៉ែបុកស៊ីត (bauxite) និងរ៉ែស្ពាន់ជាដើម ដើម្បីកាត់បន្ថយការនាំចេញតែវត្ថុធាតុដើមសុទ្ធ។

រដ្ឋាភិបាលប្រទេសនេះនិយាយថា សួនឧស្សាហកម្មនេះគឺជាគម្រោងបៃតងដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ព្រោះវានឹងប្រើប្រាស់ថាមពលពីគម្រោងទំនប់វារីអគ្គិសនី។

ទេសរដ្ឋមន្ត្រី Luhut Pandjaitan បានគូសបញ្ជាក់ក្នុងពិធីដដែលនេះថា គ្រាន់តែគម្រោងទំនប់វារីអគ្គិសនីខាងលើនេះមួយនឹងត្រូវការទុនវិនិយោគរហូតដល់ទៅ១២ពាន់លានដុល្លារអាមេរិក ឯណោះ ហើយគម្រោងកំពង់ផែមួយនឹងត្រូវការទុនវិនិយោគជិត១ពាន់លានដុល្លារអាមេរិក។

កាលពីដើមឆ្នាំនេះ ទេសរដ្ឋមន្ត្រី Luhut Pandjaitan បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនអូស្ត្រាលី Fortescue Metals Group និងក្រុមហ៊ុនចិន Tsingshan Holding Group អាចនឹងបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក លើគម្រោងសួនឧស្សាហកម្មនេះ៕

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទទួលបានទឹកប្រាក់វិនិយោគជាង១ពាន់លានដុល្លារ រយៈពេល១៣ឆ្នាំ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ចាប់តាំងពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាប់ផ្ដើមដំណើរការពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ទទួលបានទឹកប្រាក់វិនិយោគប្រមាណ១,៣៦៦លានដុល្លារអាមេរិក និងមានការបណ្ដាក់ទុនវិនិយោគ ជាបន្តបន្ទាប់ទៀត ធ្វើឱ្យទំហំពាណិជ្ជកម្មនៃតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់មួយនេះ មានកំណើនជាហូរហែ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី។

ថ្លែងប្រាប់អភិបាលរងខេត្តព្រះសីហនុកាលពីពេលថ្មិៗនេះ លោក ទូ ហ្សាវកាង នាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា ចាប់ផ្តើមពីឆ្នាំ២០០៨ ហើយមកដល់ថ្ងៃនេះ ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងសហគ្រាសចូលបោះទីតាំងសរុបប្រមាណ១,៣៦៦លានដុល្លាអាមេរិក។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ទំហំទឹកប្រាក់នាំចេញនិងនាំចូលសរុប ២ពាន់លានដុល្លាអាមេរិក។

លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្លាយជានិមិត្តរូបនៃចំណងមិត្តភាពរវាងខេត្ត ក្រុងទាំងពីរ និងត្រូវចាត់បញ្ចូលក្នុងបញ្ជីសម្រេចមូលដ្ឋានក្នុងសន្និសីទ កំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី២ បានទទួលស្គាល់ពីរប្រមុខរដ្ឋទាំងពីរ។ សមិទ្ធផលនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយក៏មិនអាចកាត់ផ្តាច់ពីពីការចង្អុលបង្ហាញពីខេត្តជាំងស៊ូ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា លោក សន សៀប បានលើកឡើងថា ខេត្តព្រះសីហនុជាខេត្តមួយដែលមានការទាក់ទាញក្នុងការបណ្ដាក់ទុនវិនិយោគពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន ហើយនៅពេលអនាគតខាងមុខនេះ ខេត្តនេះនឹងទទួលបានវិនិយោគិនចិនកាន់តែច្រើនទៀត ខណៈរដ្ឋាភិបាលក៏បានកំណត់យកតំបន់មួយនេះជាគំរូអភិវឌ្ឍន៍តាមតំបន់សេដ្ឋកិច្ចមួយរបស់ចិនផងដែរ។

លោកបន្តថា ខេត្តព្រះសីហនុនឹងក្លាយជាបណ្ដុំសហគមន៍វិនិយោគិនចិនមួយដ៏មានសក្ដានុពលនៅមានអនាគត ហើយបច្ចុប្បន្ននេះ ក៏មានវិនិយោគិនជាច្រើនរួចហើយកំពុងបង្ហាញវត្តមាននៅក្នុងខេត្តព្រះសីហនុ៕

តារាសម្ដែងហុងកុង លោក Brian Chu ចែករំលែកបទពិសោធន៍នូវឱកាសវិនិយោគជាមួយអាគារមេសុងដ៏ខ្ពស់ដំបូងបំផុតក្នុងប្រទេសកម្ពុជា

ដោយ៖ សុធារី

ភ្នំពេញ៖ ដោយមានការទទួលស្គាល់ក្នុងនាមជាអាគារខ្ពស់ ដែលមានស្តង់ដាគុណភាពល្អ ជាមួយនឹងការទទួលពានរង្វាន់ជាសកលផ្នែករចនាស្ថាបត្យកម្ម និងសោភ័ណភាពដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា អាការ Mesong បានធ្វើឲ្យទីផ្សារប្រជាជនក្នុងស្រុក និងក្រៅស្រុកមានការចាប់អារម្មណ៍ជាខ្លាំងតាំងពីការចាប់បើកលក់គម្រោងជាលើកដំបូង អ្វីដែលពិសេសអតិថិជនសុទ្ឋសឹងតែជាឥស្សរជនផង សហគ្រិន និងតារាល្បីៗជុំវិញពិភពលោក។

លោក Brian កំពុងតែមើលព៏ត៍មានលម្អិតរបស់អគារ MESONG ដោយភាពពេញចិត្តនិងការកោតសរសើរ

ក្នុងនោះអាគារ Mesong មានកិត្តិយសជាខ្លាំង ដោយទទួលបាននូវអតិថិជនដ៏ល្បីឈ្មោះមួយរូបគឺ តារាសម្ដែងហុងកុងនៅប៉ុស្តិ៍ទូរទស្សន៍ TVB លោក Brian Chu គាត់បានធ្វើបទបង្ហាញក្នុងគោលបំណងចែករំលែកគឺដំណើរការបណ្តាក់ទុនក្នុងទីផ្សារអចលងទ្រព្យនៅអាស៊ីអាគ្នេយ៍ និងប្រាប់ ពីរបៀបដែលគាត់បានជា និងក្លាយទៅជាម្ចាស់មួយផ្នែកក្នុងអាគារ Mesong ហើយការចែករំលែកបទពិសោធន៍មួយនេះបានប្រព្រឹត្ត ឡើងក្នុងកម្មវិធីសិក្ខាសាលាដោយរៀបចំឡើងរបស់សមាគមហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិដ៏ល្បីល្បាញ(InFEA) សមាគមនេះគឺផ្ដោត លើការសិក្សាអំពីទីផ្សារដែលកំពុងមានភាពរីកចម្រើននៅតំបន់អាស៊ាន និងផ្តល់ជូននូវសេវាកម្មអំពីទំនាក់ទំនងអាជីវកម្មប្រកបដោយ វិជ្ជាជីវៈ។


ទស្សនិកជនកំពុងយកចិត្តទុកដាក់នូវបទបង្ហាញរបស់លោក Brian

ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុន Wonder Development និងក្រសួងទេសចរណ៍នៅប្រទេសកម្ពុជា បានធ្វើអោយព្រឹត្តិការណ៍សិក្ខាសាលាមួយនេះទទួលបានលទ្ធផលដ៏ជោគជ័យ។ ទស្សនិកជនដែលបានចូលរួមបានធ្វើការសាកសួរយ៉ាងច្រើន និងធ្វើអន្តរកម្មយ៉ាងសកម្មជាមួយ នឹងវាគ្មិនដ៏ដូចជាភ្ញៀវកិត្តិយសដោយបង្ហាញនូវទំនុកចិត្ត ទស្សនវិស័យវិជ្ជមានលើទីផ្សារ អផលនទ្រព្យក្នុងស្រុក ក៏ដូចជាគម្រោងរបស់ MESONG។

មិនត្រឹមតែជាតារាសម្តែង TVB ដ៏ល្បីល្បាញដែលមានប្រជាប្រិយភាពខ្ពស់លោក Brian Chu ទទួលបានកេរ្តិ៍ឈ្មោះ និងជាពះង្វាន់ជា ច្រើនរួមមាន “ពានរង្វាន់សម្រាប់សិល្បករបុរសដ៏ឈឺ និងពានរង្វាន់ដៃគូទូរទស្សន៍ពេញនិយមបំផុត” នៅក្នុងកម្មវិធីTVB Anniversary : Awards 2021។ ក្នុងអំឡុងពេលចូលវិស័យសិល្បៈក្នុងការផតខ្សែភាពយន្តនៅបណ្តាប្រទេសអាស៊ីខាងត្បូង លោក Brian បានឧស្សាហ៍ស្រវជ្រាវយ៉ាងយកចិត្តទុកដាក់លើសេដ្ឋកិច្ចក្នុងស្រុក និងទីផ្សារអចលនទ្រព្យ។


អ្នកតំណាងគម្រោងអគារ MESONG កំបុងរៀបចំព័ត៌មានលម្អិតអំពីគម្រោងទៅកាន់អ្នកចូលទស្សនា

ដោយមានទំនុកចិត្តយ៉ាងពេញទំហឹង និងឃើញឪកាសលើទីផ្សារប្រទេសកម្ពុជាដែលកំពុងមានភាពរឹកធម្រើនដ៏លឿនរហ័ស លោក Brian បានសម្រេចចិត្តធ្វើជាតារាកិត្តិយសរបស់គម្រោង MESONG” “MESONG គឺតម្រោងដ៏ធំមួយសម្រាប់ខ្ញុំក្នុងការពិចារណា ដោយខ្ញុំធានមើលឃើញនូវ សក្តានុពល ហើយអ្វីដែលជាចំនុចពិសេសនោះគឺទីតាំង CBD លើសពីនេះទៅទៀតគម្រោងនេះបានទទួលនូវពាមរង្វាន់ការរចន ស្ថាបត្យកម្ម និងមានប្រវត្តិរឹងមាំនៅទីក្រុងហុងកុងដ៏គួរអោយទុកចិត្ត។ ភាគច្រើនទស្សនវិស័យដ៏គួរឲ្យទាក់ទាញមួយវិញទៀតគឺសេដ្ឋកិច្ច នៅប្រទេសកម្ពុជាដែលជាហេតុផលសំខាន់ដែលខ្ញុំជ្រើសរើសគម្រោង MESONG” ថ្លែងដោយតារាសម្តែងលោកBrian ក្នុងអំឡុងពេលសុទ្ទរកថារបស់គាត់ក្នុងព្រឹត្តិការណ៍នោះ។

តារាកិត្តិយសលោក Brian Chu នៅខាងឆ្វេងដៃ និងលោក Paul Sin នៅខាងស្ដាំដៃកំពុងចែករំលែកបទពិសោធន៌នៅលើឆាក

ដោយមានទំនុកចិត្តយ៉ាងខ្លាំងចំពោះអនាគតនូវវត្តមានរបស់អាគារ MESONG នៅប្រទេសកម្ពុជា មិនត្រឹមតែអាគារមានស្តង់ដារ និងគុណភាពប៉ុណ្ណោះទេ ស្ថាបនិកក៏ដូចជាម្ចាស់គម្រោងអាគារ MESONG គឺជាបុគ្គលដែលជោគជ័យលើវិស័យអចលនទ្រព្យ មិនត្រឹមតែមានទ្រព្យសម្បត្តិច្រើនក្នុងស្រុកតែប៉ុណ្ណោះទេ ថែមទាំងមានចំនេះដឹងនិងវិជ្ជាជីវៈផ្នែកអចលទ្រព្យទៀតផង។ ចាប់ពីនាយក និងពាយកប្រតិបត្តិកំពូលនៃក្រុមហ៊ុនសុទ្ធតែមានការទទួលស្គាល់គ្រប់ជាន់ថ្នាក់ និងចុះបញ្ជីយ៉ាងត្រឹមត្រូវនៅចិនដីគោក និងទីក្រុងហុងកុង។ ក្រុមហ៊ុនមានដៃគូសហការជាច្រើមទាំងផ្នែកច្បាប់ ផ្នែកគណនេយ្យ ផ្នែកធនាគារវិនិយោគដែលអាចផ្ដល់ភាពងាយស្រួល និងការ ពិភាក្សាអំពីវិស័យអចលនទ្រព្យ។ អត្រាកំណើនជាមធ្យមនៃផលិតផលក្នុងស្រុកសរុប៧% ដែលពិតជាបានទាក់ទាញភ្នែករបស់ខ្ញុំមែន ស្របពេលដែលទីផ្សារជុំវិញពិភពលោកមានសភាពចង្អៀត និងការមានអភិវឌ្ឍន៍ហួសលើសកំរឹត។ MESONG គឺជាគម្រោងដែលស្ថិតក្នុងចិត្តរបស់ខ្ញុំមុនគេ នៅពេលដែលមិត្តភក្តិរបស់ខ្ញុំនិយាយអំពីការវិនិយោគបរទេស និងគម្រោងស្វែងរកប្រាក់ចំណេញ ដោយលោក Paul Sin ដែលជាវាគ្មិនដ៏មានកិត្យានុភាពម្នាក់ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការវិនិយោគអចលក្រៅប្រទេស។

នេះបើតាម លោក Maverick Hui នាយកគ្រប់គ្រងក្រុមហ៊ុន Wonder Development និងជាអ្នកបង្កើតគម្រោង MESONG MESONG គឺជាគម្រោងខុនដូរបែបលក្ខណះផ្ទះសម្រាប់អ្នកដែលចូលចិត្តការរស់នៅតាមបែបប្រណិត និងស៊ីវិល័យនៅប្រទេស កម្ពុជា ក្រុមការងាររបស់ពួកយើងបានយកទុកចិត្តយ៉ាងខ្លាំងក្នុងការផ្តល់គ្រប់ព័ត៌មានលម្អិតទៅអតិជន។

Wonder Development គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃមូលនិធិ ដែលគ្រប់គ្រងដោយ Wonder Capital Group។ វិនិយោគិនរបស់មូលនិធិរួមមានៈ វិនិយោគីនដែលមានជំនាញវិជ្ជាជីវៈមកពីទីក្រុងហុងកុង ដូចជាវិនិយោគិនស្ថាប័ម ក្រុមហ៊ុនចុះបញ្ជី ពឹងបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់នៅទីក្រុងហុងកុង។ Wonder Capital Group គឺជាអ្នកកាត់អាជ្ញាប័ណ្ណគ្រប់ គ្រងទ្រព្យសកម្មប្រភេទទី៤ ដែលផ្គត់ដោយគណៈកម្មការមូលបន្ននៃទីក្រុងហុងកុង។ ក្រុមការងារមានបទពិសោធន៍វិនិយោគអចលន ទ្រព្យជាង ២០ឆ្នាំ និងមានតួនាទីកាន់ប្រតិបត្តិការ និងគ្រប់គ្រងនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិដែលមានតម្លៃជាងពាន់លានដុល្លារអាមេរិក។

For media enquiry, please contact: សម្រាប់ការសាកសួរព័ត៌មានបន្ថែម, សូមទាក់ពងទៅកាន់
Mr. Keros Ku: +852 2898 0096 (Hong Kong) Email: [email protected]

Morgan Group និង CBRE Morgan Tower ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើវិស័យអចលនទ្រព្យ ដើម្បីបង្កើតអនាគតកាន់តែប្រសើរ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Morgan Group និង ក្រុមហ៊ុន CBRE បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តលើវិស័យអចលនទ្រព្យ ដើម្បីបង្កើតអនាគតកាន់តែប្រសើរ។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅ Morgan Tower កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រវាង លោក Chu Zexu អគ្គនាយករង Morgan Group និង លោក Lawrence Lennon នាយកប្រតិបត្តិ CBRE Cambodia។

លោក Ding Yongjun ប្រធានក្រុមប្រឹក្សាភិបាល Morgan Group លោក Ding Weimin ប្រធានសម្ព័ន្ធភាព Leisure និង សមាជិកក្រុមប្រឹក្សាភិបាល រួមទាំងសមាជិកពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត បានចូលរួមពិធីចុះហត្ថលេខានេះដែរ។

នៅក្នុងពិធីចុះហត្ថលេខានេះ លោក Chu Zexu បានលើកឡើងថា CBRE គឺជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Fortune ៥០០ ដ៏ល្បីល្បាញបំផុតលើពិភពលោក ដែលមានបទពិសោធន៍គ្រប់គ្រងទ្រព្យសម្បត្តិច្រើនជាង២០០ឆ្នាំ ហើយ CBRE ក៏ជាមិត្តចាស់យូរឆ្នាំរបស់ Morgan ផងដែរ។ នៅដើមដំបូងនៃការសាងសង់អគារក្នុងឆ្នាំ២០១៨ CBRE ដែលជាដៃគូយុទ្ធសាស្រ្តរបស់ Morgan បានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ និងពេញលេញដល់ Morgan Tower ក្នុងលក្ខខណ្ឌនៃការត្រួតពិនិត្យស្តង់ដារ គុណភាព លើគម្រោងរចនា និងសាងសង់។

លោកបានបន្តថា ហេតុនេះ Morgan នៅតែថ្លែងអំណរគុណ និងដឹងគុណ ហើយក៏រឹតតែសង្ឃឹមយ៉ាងមុតមាំថា នឹងធ្វើការសហការជាមួយ CBRE ក្នុងនាមជាដៃគូដ៏ល្អ ក្នុងវិស័យជាច្រើនទៀតនាពេលអនាគត ដើម្បីរួមគ្នាបង្កើតភាពអស្ចារ្យ! កិច្ចសហប្រតិបត្តិ ការជាមួយ CBRE លើកនេះ គឺជាជម្រើសចាំបាច់សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតរបស់ Morgan ។

លោក Lawrence Lennon និងសភាពាណិជ្ជកម្ម និងក្រុមហ៊ុនឆ្នើមជាច្រើនបានផ្តល់ជាកិត្តយស ធ្វើជាសាក្សីក្នុងពិធីបើកសម្ពោធអគារ Morgan Tower ដែលជាអគារការិយាល័យតំណាងតំបន់លំដាប់៥A ក្នុងសម័យកាលថ្មីនៃទីក្រុងភ្នំពេញ។ ហើយក៏ជាកិត្តិយសដ៏ធំធេងរបស់ Morganផងដែរ ។

លោក Lawrence Lennon នាយកប្រតិបត្តិនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ក្នុងរយៈពេលពីរឆ្នាំនៃការរីករាលដាលនៃជំងឺកូវីដ១៩ បើទោះបីជាទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាត្រូវបានទទួលរងនូវផលប៉ះពាល់ដោយ ជំងឺរាតត្បាតក៏ដោយ ក៏ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមចំពោះមជ្ឈដ្ឋានទាំងមូល ហើយក៏មានទំនុកចិត្តផងដែរថា Morgan Tower នឹងក្លាយជា អគារការិយាល័យកម្រិតA មួយនៅទីក្រុងភ្នំពេញ។

លោក Lawrence Lennon បានបន្ដថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានក្រុមហ៊ុន Morgan Group Cambodian និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Morgan Group ដែលមានការជឿជាក់លើក្រុមហ៊ុន CBRE ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន CBRE ធ្វើការគ្រប់គ្រងអគារ Morgan Tower ដែលជាអគារការិយាល័យ តំណាងតំបន់នេះ ហើយខ្ញុំបាទមានជំនឿចិត្តមុតមាំ នឹងមិនធ្វើអោយមានការខកពីការរំពឹងទុកនោះទេ”។

ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃភាគីទាំងពីរ និងភ្ញៀវកិត្តិយសទាំងអស់ លោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group និងនាយកប្រតិបត្តិ CBRE Cambodia លោក Lawrence Lennon បានចុះហត្ថលេខាលើកិច្ចសន្យាតាងនាមអោយភាគីទាំងសងខាង។

ជានេះទៅទៀត បន្ទាប់ពីទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើវិស័យអចលនទ្រព្យ និងការវិនិយោគលើនេះ បានសម្រេច ជាស្ថាពរ។ ភាគីទាំងពីរនឹងបង្កើតភាពជាដៃគូរនឹងនរជាយូរអង្វែងតទៅ ដោយមានកិច្ចសហប្រតិបត្តិការភាពជាដៃគូ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះរួមគ្នា បង្ហាអោយឃើញពីសមត្ថិភាពរាងខ្លួនប្រមូលផ្តុំធនធាន និងសម្រប សម្រួលការអភិវឌ្ឍន៍ និងរួមគ្នាបង្កើតស្តង់ដារសេវាកម្មសម្រាប់ វិស័យអចលនៈទ្រព្យ។ ដើម្បីនាំមកនូវសេវាកម្មដែលមានគុណភាពខ្ពស់ រឹតតែមានលក្ខណៈស្តង់ដារការចម្រាញ់មនុស្សធម៌ និងបច្ចេកវិជ្ជាកាន់តែប្រសើរដល់ម្ចាស់អាជីវកម្ម។ ដែលទាំងនេះ ក៏នឹងចូលរួមចំណែកជាសន្ទុះយ៉ាងខ្លាំងក្លា លើការជួល និងលក់អគារការិយាល័យ Morgan Tower ដែលសម្រេចបានជាអត្ថប្រយោជន៍បន្ថែមទៅវិញទៅមក ព្រមទាំងជាការសម្គាល់ការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងការអភិវឌ្ឍន៍រួមគ្នារវាងភាគីទាំងពីរ។

បន្ថែមពីនេះទៀត Morgan Tower មានទីតាំងស្ថិតនៅចំចំណុចកណ្តាលនៃប្រទេសកម្ពុជា គឺជាអគារការិយាល័យ តំណាងតំបន់ លំដាប់ ៥A របស់ប្រទេសកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន Morgan Group។ មានផ្ទៃដីសាងសង់សរុបប្រហែល១០ម៉ឺន៥ពាន់ម៉ែត្រការ៉េ (១០៥០០០ ម៉ែត្រការ៉េ) ដែលទទួលបាន ពានរង្វាន់មាស LEED អន្តរជាតិដំបូងគេរបស់កម្ពុជា និងទទួលបានពានរង្វាន់មាស Guru Asia ចំនួនបី ដែលវិញ្ញាបនបត្រទាំងពីរប្រភេទនេះ ទទួលស្គាល់ថាជាអគារការិយាល័យកម្រិតA។

Morgan tower មានកន្លែងទទួលភ្ញៀវដែលរចនាបែបសិល្បៈដ៏ប្រណិត។ មានកម្ពស់ពិដានប្រហែល១២ម៉ែត្រ។ ជាស្តង់ ដារមួយជាន់មានទំហំប្រហែល ២១៤០ ម៉ែត្រការ៉េ មានកម្ពស់ពិដាន៣,៩ ម៉ែត្រ។ មានប្រព័ន្ធម៉ាស៊ីនត្រជាក់ ក្នុងអគារទាំងមូលពេញ២៤ម៉ោង និងមានប្រព័ន្ធខ្យល់បរិសុទ្ធ។ មានជណ្តើរយន្តចំនួន១៥ ប្រអប់ដែលជាប្រភេទជណ្តើរ យន្តល្បឿនលឿនកម្រិតអន្តរជាតិ ដែលអាចឡើងដល់កំពូលនៃអគារក្នុងរយៈពេលត្រឹមតែ ៣៥វិនាទី។

លើសពីនេះទៅទៀត អគារនេះមានជំនាញក្នុងការបង្កើតមជ្ឈមណ្ឌលសេវាកម្មសាជីវកម្មសម្រាប់ក្រុមហ៊ុនផ្តល់ជាសេវា កម្មប្រតិបត្តិការ សាជីវកម្មជាបន្តបន្ទាប់ចាប់ពីដើមទុន បច្ចេកវិទ្យា ម៉ាកយីហោ ការជ្រើសរើសបុគ្គលិកការបណ្តុះបណ្តាល ជាដើម។ ដើម្បីបំពេញតម្រូវការជាច្រើននៃការអភិវឌ្ឍន៍សាជីវកម្មបង្កើតបរិយាកាសការិយាល័យប្រកបដោយ ផាសុកភាព និងស្ងប់ស្ងាត់។ និងនាំមកនូវបទពិសោធន៍ការិយាល័យដ៏ល្អដល់អតិថិជនក្នុងតំបន់។

ប្លង់នៃជាន់ទី៤៦-៤៨ជា SKYBAR និងកន្លែងទស្សនាទិដ្ឋភាពទីក្រុង។ ជាន់កំពូលនៃអគារមាន ចំណតឧទ្ធម្ភាគចក្រផ្ទាល់ កន្លែងហាត់ប្រាណ ភោជនីយដ្ឋានលំដាប់ខ្ពស់ អាងហែលទឹកជញ្ជាំងកញ្ចក់ហាក់ដូចគ្មានដែន ក្លឹប Leader exclusive CLUB មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិដែលមានទំហំ១០០០ម៉ែត្រការ៉េ ។ល។ និងទីកន្លែងសម្រាកលំហែផ្សេងទៀត ដោយបង្កើតនូវ លំហផ្តាច់មុខមួយកន្លែងដែលដោយគោរពតាមបទពិសោធន៍ សេវាកម្ម ដែលលើសពីស្តង់ដារអន្តរជាតិ។

នាពេលបច្ចុប្បន្ននេះ Morgan Tower បានបើកការផ្សព្វផ្សាយមុនការវិនិយោគជាសាកល។ សូមស្វាគមន៍មកកាន់ Morgan Tower ដែលជាអគារការិយាល័យកម្រិត៥Aថ្មីប្រចាំនៅកម្ពុជា យើងរួមគ្នាបង្កើតសមិទ្ធផលដ៏អស្ចារ្យនេះទាំងអស់គ្នា។ Hoteline៖ ០២៣ ៩៩៥ ៩៩៩៕

អ្នកឧកញ៉ា គិត ម៉េង ទិញភាគហ៊ុនជាង៤៥ភាគរយនៃភាគហ៊ុនក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ដោយ៖ សុធារី

ភ្នំពេញ៖ ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុនចំនួន៤៥,០៩ភាគរយនៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីផ្សិត ភីអិលស៊ី (PPSP-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) និងបានក្លាយជាភាគហ៊ុនិកដែលមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់។

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី គឺជាក្រុមហ៊ុនដែលបានជួយរៀបចំ និងជាឈ្មួញជើងសារនៃប្រតិបត្តិការទិញ-លក់ភាគហ៊ុន របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (ភីភីអេសភី) ដែលជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។

ភីភីអេសភី គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ច ពិសេសឈាមមុខគេនៅកម្ពុជា ដែលបានផ្តល់ការងារ ដល់ប្រជាជនកម្ពុជា និងបុគ្គលិកបរទេសប្រមាណជាង ៣២ ០០០នាក់ (គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១) និងបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុនដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចជាការលើកលែង ពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀត ជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងៗ ដែលបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្ម អន្តរជាតិផងដែរ។

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ភីភីអេសភី បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលមានអាជីវកម្មចម្បង គឺការអភិវឌ្ឍដីឧស្សាហកម្មសម្រាប់លក់ និងជួល។

លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានផ្តល់សេវាកម្មផ្សេងៗ ទៅដល់ក្រុមហ៊ុនដែលនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស PPSP ផងដែរ ដែលរួមមានដូចជា ការផ្គត់ផ្គង់ និងចែកចាយទឹកស្អាត ការថែទាំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មផ្តល់ប្រឹក្សាយោបល់ ជំនួយកិច្ចការរដ្ឋបាល ប្រព្រឹត្តិកម្មទឹកកខ្វក់ និងសេវាកម្មដទៃទៀត។ ភីភីអេសភី បានក្លាយជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា (Cambodia Securities Exchange) នៅក្នុងឆ្នាំ២០១៦។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានក្រុមហ៊ុន អិនធើ ឡូជីស្ទីក (ខេមបូឌា) បានថ្លែងថា “ការវិនិយោគទិញភាគហ៊ុនមួយនេះ គឺជាការបោះជំហានមួយដ៏មានសារៈ សំខាន់សម្រាប់ការអភិវឌ្ឍរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប”។

ភីភីអេសភី គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចមួយ ក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការពាំនាំយកក្រុមហ៊ុនផលិត និងសេវាកម្មចំនួនជាង ៩៥ ក្រុមហ៊ុនមកពី១២ប្រទេស និងផ្តល់ការងារដល់បុគ្គលិកជាង ៣២០០០នាក់។

តំបន់សេដ្ឋកិច្ចពិសេស បានផ្តល់សេវាកម្ម ដល់ក្រុមហ៊ុនដែលមកពីប្រទេស ជប៉ុន ប្រទេសចិន សិង្ហបុរី សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហូឡង់ និងអូស្ត្រាលី ក្នុងវិស័យផ្សេងៗគ្នា ដូចជា គ្រឿងបន្លាស់រថយន្ត សម្លៀកបំពាក់ អាហារ និងភេសជ្ជៈ ផលិតផលប្លាស្ទិក ផលិតផលអេឡិចត្រូនិក និងគ្រឿងអលង្ការ។

លោកបន្តថា “នៅក្នុងការវិនិយោគនេះទៀតសោត យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកគ្រប់គ្រងរបស់ ភីភីអេសភី ដើម្បីនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រង និងយុទ្ធសាស្រ្តអាជីវកម្ម និងអ្នកវិនិយោគបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍក្រុមហ៊ុន និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ”។

ប្រតិបត្តិការទិញ-លក់ភាគហ៊ុននេះ បានទទួលការអនុញ្ញាតយល់ព្រមពីនិយ័តករមូលបត្រកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ យោងទៅតាមលិខិតលេខ 2050/21 ន.ម.ក៕