គំរោងបុរី TLL ស្ថិតលើផ្លូវលេខ៥១ កំពុងទាក់ទាញសក្តានុពលថ្មី

0

ដោយ: ម៉ាលីស

ភ្នំពេញ: យើងដឹងហើយថាផ្លូវជាតិលេខ៥១ គឺជាផ្លូវសរសៃឈាមភ្ជាប់ទៅផ្លូវវល្បឿនលឿន ទៅក្រុងព្រះសីហនុ និងជាទីតាំងសំខាន់សំរាប់រោងចក្រសហគ្រាស មានទីប្រជុំជនកុះករ ជាតំបន់នៃការដឹកជញ្ជូនទំនិញពីកំពង់ផែ ដោយសក្តានុពលទាំងអស់នេះ ជំរុញអោយបុរី TLL ដែលស្ថិតលើបណ្តោយផ្លូវ៥១ កាន់តែមានភាពទាក់ទាញនិងមានប្រជាប្រិយភាព។

លោក លឹម ហេង ដែលជាប្រធានផ្នែកលក់គំរោង បុរី TLL បានប្រាប់ គេហទំព័រ Property Area នៅល្ងាចថ្ងៃ២១ ខែកុម្ភៈនេះ អោយដឹងថា សព្វថ្ងៃបុរី TLL មានលក់ជាប្រភេទ លំនៅស្ថាន ដីឡូតិ៍ និងគំរោងធ្វើជារោងចក្រផងដែរ ដែលអាចបំពេញគ្រប់តំរូវការរបស់អតិថិជនចង់បានតែម្តង។

លោកបន្តថា សំរាប់លំនៅដ្ឋាននៃបុរី TLL ចែកចេញជា៣ប្រភេទ ដែលមានជាប្រភេទ Shop House, Link House (E1) និង E0។ ដោយឡែកសំរាប់ដីឡូតិ៍គឺមានទំហំចាប់ពី 4.5m x 18m, 5m x 20m, 10m x 20m និងមានជាZone ដែលទុកសំរាប់សាងសង់រោងចក្រសហគ្រាស ហើយសព្វថ្ងៃកំពុងមានរោងចក្រស្រាប់ ដែលកំពុងដំនើរការជាមួយនិយោជិក ខ្ទង់ពាន់នាក់ផងដែរ។

លោកក៏បានគូសបញ្ជាក់ថា ក្រៅពីតំលៃសមរម្យ ខាងបុរី TLL ក៏បានផ្តល់ជូននូវការបង់ប្រាក់ងាយៗ សំរាប់គ្រប់គំរោងទាំងអស់ ដោយមានការផ្តល់ជូននូវការបង់រំលោះសុទ្ធ១០០% លើសពីនេះសំរាប់អ្នកទិញដីឡូតិ៍នឹងទទួលបានការរំលោះសុទ្ធ ដោយឥតការប្រាក់រយៈពេល៥ឆ្នាំផងដែរ។

លោកក៏បញ្ជាក់ដូចនេះ “លក្ខណៈពិសេសជាច្រើនដែលបុរី TLL ផ្តល់ជូនធ្វើអោយគំរោងរបស់លោក មានការទាក់ទាញ និងគាំទ្រពីអតិថិជនច្រើន ជាក់ស្តែងបច្ចុប្ប្នន្ននេះ ផ្ទះប្រភេទ Shop House របស់គំរោង បានលក់អស់រហូតដល់ ៩០%ហើយ ព្រោះការទិញផ្ទះឥឡូវនេះ នៅបុរី TLL នឹងមានការផ្តល់ជូនពិសេសជាច្រើន ដូចជាសំភារៈមួយឈុតចំនួន១០មុខថែមទៀតផង”។

គំរោងដីឡូត៍និងផ្ទះល្វែរបស់ក្រុមហ៊ុន TLL Real Estate មានទំហំ ១៣០ហិតា មានទីតាំងត្រឹម15នាទីពីផ្លូវកប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ51 ក្បែរសួនឧស្សាហកម្មគម្រោងអ្នកឧកញ៉ាឡេង ណាវ៉ាត្រា នៅចន្លោះផ្សារថ្នល់ទទឹង និងផ្សារបាត់ដឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here