Gov’t to seek $8 bln in foreign investment to build three metro routes in HCM City

HCM CITY — The Government is soliciting billions of dollars in foreign investment in metro routes and other infrastructure projects in HCM City in the next five years.

The metro projects are in an approved list of public projects seeking foreign investment in the 2021-25 period.

The Government is seeking US$4.57 billion for the 36.2km metro line No 4 spanning districts 1, 3, 4, 7, 12, Gò Vấp, Phú Nhuận, and Nhà Bè, which are the most populous areas in the southern economic centre, and $1.82 billion for line No 3 and $1.48 billion for the second phase of line No 2.

The city plans to build eight metro routes in all, with the aim of having a complete and modern urban metro system, raising the capacity of public transport in the city.

The metro No 1 project is currently being built with official development assistance and funds from the Japan International Cooperation Agency, and is expected to be completed by the end of 2023 or early 2024.

The Government is also seeking investments in many other rail and road projects in the city and nearby provinces.

They include the Trảng Bom – Hòa Hưng rail link from HCM City to the neighbouring southern provinces of Bình Dương and Đồng Nai ($2.97 billion) and the HCM City – Thủ Dầu Một – Chơn Thành expressway ($1.1 billion).

In the next five years the Government hopes to find foreign investors for 157 projects in several areas, such as traffic infrastructure, industrial park infrastructure, sewage and waste processing projects, and other sectors.

Source: Viet Nam News

វៀតណាម ស្វះស្វែងកៀរគរទុនវិនិយោគបរទេសជិត ១០ពាន់លានដុល្លារ ដើម្បីស្ថាបនាប្រព័ន្ធផ្លូវរថភ្លើងក្រោមដីនៅហូជីមិញ

ដោយ សុខុម

ហូជីមិញ: រដ្ឋាភិបាលវៀតណាម កំពុងស្វះស្វែងកៀរគរទុនវិនិយោគបរទេសរហូតដល់៨ពាន់លានដុល្លារអាមេរិក ដើម្បីស្ថាបនាផ្លូវរថភ្លើងក្រោមដី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅទីក្រុងហូជីមិញ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃសុក្រ ទី១០ ធ្នូ នេះឱ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដីស្ថិតទាំងនេះស្ថិតក្នុងបញ្ជីគម្រោងសាធារណៈដែលត្រូវបានអនុម័ត ហើយកំពុងស្វះស្វែងកៀរគរការវិនិយោគពីបរទេសសម្រាប់រយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

រដ្ឋាភិបាលវៀតណាម កំពុងស្វះស្វែងកៀរគរទុនវិនិយោគ៤,៥៧ពាន់លានដុល្លារអាមេរិក សម្រាប់ស្ថាបនាខ្សែរថភ្លើងក្រោមដីលេខ៤ ប្រវែង៣៦,២គីឡូម៉ែត្រដែលលាតសន្ធឹងក្នុងសង្កាត់១ សង្កាត់៣ សង្កាត់៤ សង្កាត់៧ សង្កាត់១២ សង្កាត់ Gò Vấp និងសង្កាត់ Nhà Bè ដែលជាតំបន់មានប្រជាជនរស់នៅច្រើនជាងគេក្នុងទីក្រុងដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងត្បូងមួយនេះ។ ទន្ទឹមនេះរដ្ឋាភិបាលក៏នឹងត្រូវការទុនវិនិយោគ១,៤៨ពាន់លានដុល្លារអាមេរិក បន្ថែមទៀតសម្រាប់ដំណាក់កាលទី២ នៃការស្ថាបនាខ្សែរថភ្លើងក្រោមដីលេខ២ ផងដែរ។

ទីក្រុងនេះគ្រោងនឹងស្ថាបនាផ្លូវរថភ្លើងក្រោមដីសរុបចំនួន៨ខ្សែ ធ្វើយ៉ាងណាឱ្យមានប្រព័ន្ធរថភ្លើងក្រោមដីដែលមានលក្ខណៈពេញលេញ និងទំនើប ដើម្បីរួមបង្កើនសមត្ថភាពផ្នែកសេវាដឹកជញ្ជូនសាធារណៈក្នុងទីក្រុងនេះ។

បច្ចុប្បន្នគម្រោងខ្សែភ្លើងក្រោមដីលេខ១ កំពុងស្ថិតក្រោមដំណើរការស្ថាបនាជាមួយជំនួយអភិវឌ្ឍន៍ផ្លូវការ និងមូលនិធិពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយតាមកាមរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។

រដ្ឋាភិបាលវៀតណាម ក៏កំពុងស្វះស្វែងកៀរគរការវិនិយោគលើគម្រោងផ្លូវដែក និងផ្លូវថ្នល់ជាច្រើនទៀតក្នុងទីក្រុងនេះ និងបណ្ដាខេត្តក្បែរនោះផងដែរ។

ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រដ្ឋាភិបាលវៀតណាម សង្ឃឹមថានឹងអាចស្វែងរកបានវិនិយោគិនបរទេសសម្រាប់គម្រោងចំនួន១៥៧លើវិស័យជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្ម គម្រោងកែច្នៃទឹកសម្អុយ និងកាកសំណល់ ព្រមទាំងវិស័យផ្សេងៗទៀត៕

ការងារក្នុងវិស័យអចលនទ្រព្យផ្តល់ប្រាក់ឈ្មួលប្រចាំខែខ្ពស់ជាងគេ ធៀបនឹង​វិស៍យនានា​

ដោយ៖​ សុធារី

ភ្នំពេញ៖ សកម្មភាពក្នុងវិស័យអចលនទ្រព្យមាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​ ដែល​បានបង្ហាញពីកំណើនវិនិយោគចាប់តាំងពីអំឡុងឆ្នាំ២០០៤ ហើយរហូតមកដល់បច្ចុប្បន្នអចលនទ្រព្យត្រូវបានចាត់ទុកជាវិស័យស្នូលមួយក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញរំហូរវិនិយោគពីបរទេស និងការបង្កើតឱកាសការងារដល់ប្រជាជននៅកម្ពុជា។

កាលពី២០ឆ្នាំមុន ការវិនិយោគអចលនទ្រព្យភាគច្រើនមានតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ បើតាមទិន្នន័យពីក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក់ស្តែងក្នុងអំឡុងឆ្នាំ២០០៤ ការវិនិយោគក្នុងវិស័យអចលនទ្រព្យរាជធានីនៅភ្នំពេញមានទំហំទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារប៉ុណ្ណោះ។ ទំំហំទឹកប្រាក់នេះបានកើនឡើងជាបន្តបន្ទាប់ ក្នុងឆ្នាំ២០១៩ ពោលគឺមុនពេលការផ្ទុះឡើងជំងឺកូវីដ-១៩ ការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសំណង់សម្រេចបានទុនវិនិយោគជាង១១ពាន់លានដុល្លារ។

ការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ បានស្រូបទាញកម្លាំងពលកម្មជំនាញក្នុងទីផ្សារការងារនៅកម្ពុជា ស្របពេលតម្រូវការពីវិស័យសំខាន់ៗផ្សេងទៀតចាប់ផ្តើមថមថយ ឬផ្តល់ឱកាសរីកចម្រើនតិចជាងមុន។ អ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្សមើលឃើញថា ឱកាសរីកចម្រើនក្នុងទីផ្សារការងារសម្រាប់សិស្ស និស្សិត មានការប្រែប្រួលពីអំឡុងពេលមួយ ទៅពេលមួយស្របតាមការវិវត្តជាក់ស្តែងនៃសេដ្ឋកិច្ច។

យោងតាមរបាយការណ៍ស្តីពីអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបង្ហាញថា ចំនួនប្រជាជនមានការងារធ្វើនៅកម្ពុជាចំនួនប្រមាណ៧លាន៩សែននាក់ ហើយជាងពាក់កណ្តាលនៃប្រជាជនមានការងារធ្វើ គឺមានអាយុចន្លោះពី២០ទៅ៣០ឆ្នាំ ខណៈដែលប្រាក់ឈ្មួលមធ្យមប្រចាំខែរបស់និយោជិតពីការងារចម្បងរបស់ពួកគេរកចំណូលបានពី៧៦ទៅ៧៥០ដុល្លារ។

របាយការណ៍ដដែលរកឃើញថា បុគ្គលិកបម្រើការងារក្នុងវិស័យអចលនទ្រព្យទទួលបានប្រាក់ឈ្មួលប្រចាំខែខ្ពស់ជាងគេ ដែលជាមធ្យមទទួលបានជាង ៥២០ ដុល្លារអាមេរិកក្នុងមួយខែ ខណៈដែលបុគ្គលិកបម្រើការងារក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងទទួលបាន ៣៥០ ដុល្លារក្នុងមួយខែ។ សកម្មភាពការងារអលនទ្រព្យ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ស្ថិតក្នុងវិស័យសេវាកម្ម ដែលវិស័យនេះបង្កើតឱកាសការងារដល់ប្រជាជនជាង ៣លាន១សែននាក់ វិស័យឧស្សាហកម្ម ២លាន១សែននាក់ និងកសិកម្មជាង២លាន៦សែននាក់។

របាយការណ៍នេះមិនបានពន្យល់ និងកំណត់ប្រភេទការងារក្នុងសកម្មភាពវិស័យអចលនទ្រព្យនោះទេ។ តែបើតាមអ្នកជំនាញក្នុងវិស័យនេះបានបញ្ជាក់ថា សកម្មភាពការងារក្នុងវិស័យអចលនទ្រព្យត្រូវបានបែងចែកទៅតាមប្រភេទផ្សេងៗគ្នាដូចជាផ្នែកបម្រើសេវាកម្មទិញ លក់ និងជួល (ឬហៅថាភ្នាក់ងារអចលនទ្រព្យ) ផ្នែកវាយតម្លៃអចលនទ្រព្យ គ្រប់គ្រង (property management) និងបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ (real estate developer) ជាដើម។

របាយការណ៍អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩ បានបង្ហាញថា សកម្មភាពក្នុងវិស័យអចលនទ្រព្យបង្កើតឱកាសការងារជាង២ម៉ឺន៥ពាន់នាក់ ឬស្មើនឹង ០,៣ ភាគរយនៃចំនួនប្រជាជនមានការងារធ្វើសរុប។​សកម្មភាពហិរញ្ញវត្ថុ និងធនារ៉ាប់រង មានចំនួនប្រមាណ១១ម៉ឺន៤ពាន់នាក់ ខណៈដែលសកម្មភាពអង្គការ និងអង្គភាពក្រៅប្រទេសមានប្រមាណ៧ពាន់នាក់។

កត្តានេះបានបង្ហាញថា វិស័យអចលនទ្រព្យនៅមានវិសាលភាពធំធេងក្នុងការបង្កើតឱកាសការងារជាច្រើនបន្ថែមទៀតដល់យុវជនកម្ពុជា ស្របពេលដែលក្រុមហ៊ុនផ្តល់សេវាកម្មក្នុងវិស័យនេះបានពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លូន ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការរំហូរវិនិយោគនៅពេលខាងមុខ។

លោក ប៉ូ អ៊ាវគង់ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance លោកបានមាន​ប្រសាសន៍​ថា ទាក់ទងនឹងអត្រាប្រាក់ចំណូលរបស់អ្នកធ្វើការក្នុងវិស័យអចលនទ្រព្យបែងចែកតាមប្រភេទសេវាកម្ម ដោយលោកបែងចែកចេញជាពីរប្រភេទ តាមប្រភេទការងារនិងចរិតលក្ខណៈនៃការបំពេញការងារ។

តាមចរិតលក្ខណៈនៃការងារ លោកបែងចែកជា២ ប្រភេទ ១. សម្រាប់អ្នកដែលធ្វើការក្នុងវិស័យអចលនទ្រព្យដែលប្រឹងប្រែងខ្លាំង challenge ខ្លាំង គាត់អាចមានប្រាក់ចំណូលខ្ពស់ឬខ្ពស់ជាងអ្នកធ្វើការក្នុងវិស័យផ្សេងៗទៀត ឧទាហរណ៍ប្រភេទផ្នែកលក់ដូចគ្នា។ ២. ប្រសិនបើគាត់មិនបានបំពេញគ្រប់លក្ខខណ្ឌ មិនមាន challenge ប្រាក់ខែរបស់ពួកគាត់មានលក្ខណៈស្របាក់ស្របាលនឹងអ្នកធ្វើការក្នុងវិស័យផ្សេងៗដែរ។

បើបែងចែកតាមប្រភេទការងារ លោកបែងចែកចេញជាពីរប្រភេទ ១. សម្រាប់ក្រុមទីមួយជាក្រុមដែលទទួលបានប្រាក់ខែ fixed ឧទាហរណ៍ អ្នកវាយតម្លៃអចលនវត្ថុ។ ទោះយ៉ាងណាក្តី ក្រុមនេះក៏អាចមានឱកាសក្នុងការវិនិយោគដោយខ្លួនឯងបានផងដែរ។ ២. ក្រុមភ្នាក់ងារ (Agency) មានក៏ការទទួលបានកម្រៃមិនច្រើននោះទេ ប៉ុន្តែទទួលបានប្រាក់កម្រៃជើងសារ។ ប្រសិនបើគាត់ប្រឹងប្រែង នោះគាត់នឹងទទួលបានចំណូលច្រើនតាមរយៈការប្រឹងប្រែង។

ទោះជាយ៉ាងណាក្តី លោកថា “វាជាអាជីពមួយដែលផ្ដល់ឱកាសដល់អ្នកធ្វើការសម្រាប់អ្នកចូលចិត្តការប្រកួតប្រជែង សម្រាប់អ្នកដែលតស៊ូក្នុងវិជ្ជាជីវៈនេះ។ ប្រសិនបើគាត់ប្រឹងប្រែង គាត់មានឱកាសច្រើន។”

លោកព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Zillion Holding បានលើកឡើងថា ការវិនិយោគក្នុងវិស័យនេះមិនទាន់គ្រប់ដណ្តប់ទូទាំងប្រទេសនៅឡើយ ដែលកត្តានេះនឹងបង្កើតឱ្យមានតម្រូវការធនធានមនុស្សដែលមានជំនាញជាច្រើនទៀត ដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យនៅពេលខាងមុខ។លោកបាន​លើកឡើងថា .”អចលនទ្រព្យនៅមានសក្តានុពលច្រើនណាស់ ហើយបេសកម្មរបស់យើងនឹងបង្កើតឱកាសការងារទៅដល់មូលដ្ឋាន ដែលនេះជាការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។”

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ក៏បានលើកឡើងថា ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមានសមាជិក១២០ក្រុមហ៊ុន ដែលចម្រុះដោយក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ក្រុមហ៊ុនវាយតម្លៃផ្នែកអចលនវត្ថុ និងក្រុមហ៊ុនមានជំនាញគ្រប់គ្រងអគារធំៗ។ អ្នកធ្វើការក្នុងវិស័យអចលនទ្រព្យមានឱកាសច្រើនទាំងការអភិវឌ្ឍចំណេះជំនាញ និងឱកាសនៃការសាងភាពមានបាន​។

លោកបញ្ជាក់ថា “ជំនាញអាជីពក្នុងវិស័យអចលនទ្រព្យ មិនត្រឹមតែអាចធ្វើការសម្រាប់ទីផ្សារក្នុងស្រុកនោះទេ តែក៏អាចឱ្យយើងប្រឡូកក្នុងទីផ្សារអន្តរជាតិនៅទូទាំងសកលលោកផងដែរ។”

ទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេសដែលបានចាក់បញ្ជូលទៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៩ មានចំណែកដល់ទៅ ១ភាគ៣ នៃផលិតផលក្នុងស្រុកសរុប (GDP)។ កំណើននេះរួមចំណែកដ៏សំខាន់ក្នុងការបង្កើតឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជា៕

អ្នក​ជំនាញ​ពន្យល់​ពី​ស្ថានភាព​ទីផ្សារខុនដូរនៅកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ ក្រោយ​ស្ថានភាពប្រសើរ​ឡើងនៃ​វិបត្តិកូវីដ១៩ រដ្ឋាភិបាលប្រកាស​បើកប្រទេសឡើងវិញ នាំឱ្យ​សេដ្ឋកិច្ច​ជាតិស្ទុះងើបឡើងវិញ។ តើទីផ្សារខុនដូរនៅកម្ពុជា និងមានដំនើរការយ៉ាងដូចម្តេច?

លោក រិន ច័ន្ទរឹទ្ធ អគ្គនាយកក្រុមហ៊ុន DNZ Realty បានមានប្រសាសន៍ក្នុងកិច្ចសំភាសពិសេសកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ថា “ការលក់ខុនដូរពិតជាទទួលរងការប៉ះពាល់ខ្លះមែន តែការទទួលរងផលប៉ះពាល់ដល់កំរិតណា យើងមិនអាចសន្និដ្ឋានអោយជាក់លាក់បានទេ”។

លោកក៏បានបន្តទៀតថា មានក្រុមហ៊ុនមួយចំនួននៅបន្តដំនើរការធម្មតា ខណៈក្រុមហ៊ុនមួយចំនួនទៀត ក៏រងប៉ះពាល់រហូតដល់ក្ស័យធុនក៏មាន។ ទីផ្សារអចលនទ្រព្យជាទីផ្សារដែលត្រូវការភាពប្រកួតប្រជែង និង Challenge ខ្លាំងដូចនេះវាទាមទារអោយ ក្រុមលក់ដែលខ្លាំងទើបអាចឈរជើងបាន ក្នុងស្ថានភាពបែបនេះ។

លោកបញ្ជាក់ផងដែរថា សព្វថ្ងៃ លំដាប់អតិថិជនដែលនិយមទិញ ជាប្រភេទខុនដូរ គឺមានដូចជា ប្រជាជនដែលស្ថិតក្នុងលំដាប់អភិជន រឺអ្នកដែលមានប្រាក់បៀរវត្សខ្ពស់សមរម្យ ជាពិសេសគឺគូស្នេហ៍ រឺប្តីប្រពន្ធ ដែលស្រលាញ់បែបជីវិតឯកជន ទាន់សម័យ មានផាសុខភាព និងសុវត្ថិភាព រឺអ្នកដែលគាត់មានទស្សនៈទានបែបបស្ចឹមប្រទេសជាដើម។ ឯមួយផ្នែកទៀតក្រៅពីការរស់នៅ អតិថិជនគាត់អាចទិញសំរាប់វិនិយោគ ព្រោះការទិញខុនដូរក្នុងការវិនិយោគត្រលប់ មានការចំនេញច្រើន។

លោកក៏មាន​សុទិដ្ឋិនិយម​ពីការងើប​ឡើងវិញនៃ​ទីផ្សារអចលនទ្រព្យ បន្ទាប់ពីរដ្ឋាភិបាលបើកប្រទេសវិញ។ លោកថា​ ​អាស្រ័យលើសេដ្ឋកិច្ច ដែលកត្តាធំជាងគរបើកាលណា សេដ្ឋកិច្ចលូតលាស់ ទីផ្សារអចលនទ្រព្យក៏រីកចំរើនដូចគ្នាផងដែរ តែបើអោយសន្និដ្ឋានថាអោយតើសេដ្ឋកិច្ចប្រទេស និងទីផ្សារខុនដូរឡើងកំរិតណាយើងមិនអាចប៉ាន់ស្មានដឹងនៅឡើយ តែលោកបង្ហាញទស្សនៈយល់ឃើញថា បន្ទាប់ពីមានការចាក់វ៉ាក់សាំងបានពេញលេញរបស់ប្រជាជនទូទាំងប្រទេស និងតាមជំហររបស់រដ្ឋាភិបាល ប្រហែលមិនអាចត្រលប់បិទប្រទេសឡើងវិញម្តងទៀតទេ ដូចនេះអ្វីៗគឺស្ថិតក្នុងការតាមដាននៅឡើយ តែលោកគិតថាស្ថានភាពភាពនិងមានភាពប្រសើរឡើងវិញបន្តិចម្តងប៉ុននោះ ដូចនេះទាបទារអោយអ្នកក្នុងវិស័យនេះពូកែលក់ មានជំនាញដែលអាចឈរជើងរឹងមាំបាន ក្នុងសម័យកាលនេះ។

លោកក៏បានបង្ហើបពីតំលៃនៃទីផ្សារខុនដូរថា ជាក់ស្តែងការបើកប្រទេសថ្មីថ្មោង មិនធ្វើអោយតំលៃប្រែប្រួលច្រើនទេ មានអចលនទ្រព្យខ្លះនៅទ្រឹង ឯអ្នកជួបបញ្ហាក៏នៅបន្តលក់ឡៃឡុងផងដែរ ដូចនេះវានៅបន្តតំលៃដដែលឬឡើងតិចតួចប៉ុណ្ណោះ៕

ដំណឹងល្អ ប្រាសាទអង្គរវត្តជាប់ជាប្រាសាទមានភាពល្បីល្បាញបំផុតនៅអាសុី

ដោយ៖ សុផារី

សៀមរាប៖ បើតាមអត្ថបទចាត់លំដាប់របស់វេបសាយអន្តរជាត់ល្បីល្បាញ Touropia ចុះផ្សាយកាលពីដើមខែធ្នូនេះ ប្រាសាទអង្គរវត្តជាប្រាសាទមានភាពល្បីល្បាញបំផុតនៅអាសុី។

តាមរយៈវេបសាយនេះ ប្រាសាទអង្គរវត្ត គឺជាប្រាសាទដ៏ធំសម្បើមមួយនៅអង្គរ ដែលសាងសង់ឡើងសម្រាប់ព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ដែលអង្គរជាប្រាសាទនិងជារាជធានីរបស់ព្រះអង្គ។ អង្គរវត្តជាប្រាសាទតែមួយគត់នៅតំបន់អង្គរដែលនៅតែជាមជ្ឈមណ្ឌលសាសនាចាប់តាំងពីការស្ថាបនាដំបូង ដែលដំបូងជាប្រាសាទរបស់សាសនាហិណ្ឌូ បន្ទាប់មកជាប្រាសាទសម្រាប់ពុទ្ធសាសនា។

វេបសាយនេះក៏លើកសសើរថា គ្មានទ្វីបណាមួយនៅលើភពផែនដីមានប្រាសាទច្រើនដូចអាស៊ីទេ។ នេះប្រហែលជាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដោយសារអាស៊ីជាកន្លែងកំណើតនៃសាសនាសំខាន់ៗរបស់ពិភពលោក ក៏ដូចជាជំនឿជាច្រើនទៀត មាន ពុទ្ធសាសនា ហិណ្ឌូ សាសនាចេន សាសនាស៊ីក និងសាសនាតាវ គឺជាការបំផុសគំនិតសម្រាប់ប្រាសាទល្បីៗមួយចំនួននៅលើពិភពលោក៕

HS2 agrees £2bn deal to build UK’s fastest trains

HS2 has signed a £2bn contract with Hitachi and Alstom to build the fastest trains manufactured in the UK.

The deal to make 54 trains for the controversial high-speed network will support or create 2,500 jobs in the UK, a statement said.

The 225mph trains will start production at Hitachi’s plant at Newton Aycliffe, County Durham, and be finished at Alstom’s Derby and Crewe sites.

Transport Secretary Grant Shapps said it marked Britain’s rail revolution

The project will build on Japanese bullet train technology, as well as European high-speed network expertise, to create some of the fastest, quietest and most energy-efficient trains in the world, the HS2 statement said.

The first stages, including vehicle body assembly and initial fit-out, will be done at Hitachi’s UK rail factory. The second stage of fit-out and testing will be done by Alstom.

The first train is expected to roll off the production line around 2027, and after testing the first passengers could be carried between two and six years later.

Mr Shapps said: “Today’s announcement places Britain firmly at the forefront of the high-speed rail revolution with a billion-pound investment in state-of-the-art trains serving communities right across the country from London to Glasgow.

“Not only does this show we are getting on with delivering better and faster journeys through our plans to upgrade the rail network, this is another landmark step in the delivery of HS2, sustaining 2,500 jobs and levelling up employment and leisure opportunities for generations to come.”

Each train will be around 200m (656ft) long, with the option to couple two units together to create a 400m (1,312ft) long train with up to 1,100 seats.

The trains will be able to run on the new HS2 network as well as existing lines, and will halve many journey times between major cities.

HS2’s deal with Hitachi and Alstom had been subject to a legal challenge by rival manufacturer Siemens. It has been reported that Siemens will now seek damages over the procurement process, and HS2 will “robustly” defend itself.

HS2 is a massive project intended to create high-speed rail links between London and major cities in the Midlands and North of England.

Last month the government scrapped the Leeds leg as part of a package that ministers insisted would will transform services.

The Integrated Rail Plan won support from some business leaders, and anti-HS2 groups. But Prime Minister Boris Johnson faced criticism that he had reneged on investment promises to the Midlands and north of England.

Source: BBC

ដី៥ប្រភេទដែលវិនិយោគិនគួរបណ្ដាក់ទុនវិនិយោគ ដើម្បីទទួលបានផលចំណេញខ្ពស់

ដោយ ៖ វឌ្ឍនៈ

ភ្នំពេញ៖ សក្ដានុពលដីធ្លីនិងអចលនទ្រព្យផ្សេងក្នុងប្រទេសកម្ពុជាបាននិងកំពុងហុចឱកាសដល់បណ្ដាវិនិយោគិនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះបីជាកម្ពុជាជួបប្រទះនឹងវិបត្តិជំងឺកូវីដ១៩ក្ដី វិស័យដីធ្លីនិងអចលនទ្រព្យផ្សេងមិនធ្ងន់ធ្ងរខ្លាំងរហូតដល់ដួលរំលំនោះដែរ ហើយនៅតែបន្តទទួលបានការវិនិយោគបន្តបន្ទាប់។ ខាងក្រោមនេះជាដី៥ប្រភេទដែលវិនិយោគិនគួរពិចារណាក្នុងការបណ្ដាក់ទុនវិនិយោគ ដើម្បីទទួលបានផលចំណេញខ្ពស់។

អ្នកស្រី Grace Rachny Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា ដី៥ប្រភេទត្រូវបានរដ្ឋាភិបាលគូសជាគម្រោងប្លង់មេ សម្រាប់វិនិយោគិនក្នុងការដាក់ទុនវិនិយោគ។ ដីប្រភេទទី១ ជាប្រភេទដីសម្រាប់ពាណិជ្ជកម្ម ហើយដីប្រភេទនេះភាគច្រើនគេទុកសម្រាប់សាងសង់ជាអគារពាណិជ្ជកម្ម អគារខុនដូជាដើម។ ដីប្រភេទនេះដែរក៏ត្រូវបានកំណត់ក្នុងការសាងសង់កំពស់អគារ និងមានផ្លូវធំៗសម្រាប់ចរាចរណ៍ផងដែរ ។ ប្រភេទទី២ជាប្រភេទដីសម្រាប់ការរស់នៅ ( Residential Area ) ហើយប្រភេទនេះគេសង្កេតឃើញមានការបុរីធំៗជាច្រើននាំគ្នាទៅសាងសង់នៅតំបន់នោះ បង្កើតបានជាសហគមន៍មនុស្សរស់នៅកុះករ។

លោកស្រីបន្តថា ប្រភេទដីមួយទៀតគឺជាដីដែលគេទុកសម្រាប់សាងសង់ជាឃ្លាំង ។ ដីប្រភេទនេះគឺមានទំហំធំៗ មានផ្លូវសម្រាប់ដឹកជញ្ជូនចេញចូល ។

ដីប្រភេទទី៤គឺដីកសិកម្ម ដីប្រភេទនេះក៏មានសារសំខាន់ណាស់ដែរ ហើយមុននឹងចូលទៅបណ្ដាក់ទុនវិនិយោគលើកសិកម្ម អ្នកវិនិយោគពិតប្រាកដនិងឆ្លាតវៃ ក៏គេមានអ្នកជំនាញផ្នែកកសិកកម្មត្រួតពិនិត្យដីជាមុនសិន ថាតើដីនោះមានសក្ដានុពលលើដំណាំប្រភេទអ្វី។

ដីប្រភេទចុងក្រោយគឺដីទេសចរណ៍ ដែលជាដីប្រភេទនេះគេមើលទៅលើសក្ដានុពលនៃការសាងសង់ជារីសត ជាសណ្ឋាគារបាន ដូចជាដីនៅខេត្តកំពត ខេត្តកែប និងដែនដីកោះមួយចំនួនទៀតនៅខេត្តព្រះសីហនុ។

តម្រូវការប្រើប្រាស់ដីសម្រាប់អភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាក៏បានជំរុញឱ្យតម្លៃដីធ្លី កាន់តែមានសន្ទុះមួយកម្រិតទៀតដែរ ជាពិសេសនៅតំបន់ណាដែលមានគម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុនឯកជន តែងតែជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នោះ កើនឡើងបន្ថែមទៀត គ្រាន់តែកំណើននៃតម្លៃដីធ្លីទាំងនោះ មានភាពខុសៗគ្នា៕

អង់គ្លេសចាយលុយជិត៣ពាន់លានដុល្លារ ផលិតរថភ្លើងល្បឿនលឿនបំផុត សំឡេងស្ងាត់បំផុត និងសន្សំសំចៃបំផុត

ដោយ៖ សុខុម

ក្រុងឡុងដ៍: ក្រុមហ៊ុនអង់គ្លេស High Speed 2 ហៅកាត់ HS2 បានចុះកិច្ចព្រមព្រៀងតម្លៃ២៦៤០លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនជប៉ុន Hitachi និងក្រុមហ៊ុនបារាំង Alstom ដើម្បីផលិតរថភ្លើងល្បឿនលឿនបំផុតនៅអង់គ្លេស។

យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រ ទី១០ ធ្នូ នេះឱ្យដឹងថា កិច្ចព្រមព្រៀងផលិតរថភ្លើងរហូតដល់ទៅ៥៤ខ្សែសម្រាប់បណ្តាញរថភ្លើងល្បឿនលឿនដ៏ចម្រូងចម្រាសនេះនឹងជួយគាំទ្រ ឬបង្កើតការងារបានចំនួន២ ៥០០កន្លែងនៅប្រទេសអង់គ្លេស។

រថភ្លើងទាំងនេះដែលមានល្បឿនរហូតដល់ទៅ២២៥ម៉ាយល៍ ឬ ៣៦២គីឡូម៉ែត្រក្នុងមួយម៉ោងនឹងចាប់ផ្តើមដំណើរការផលិតនៅរោងចក្ររបស់ក្រុមហ៊ុន Hitachi នៅ Newton Aycliffe សង្កាត់ County Durham (អង់គ្លេស) ហើយនឹងបញ្ជូនទៅផលិតដំណាក់កាលសម្រេចនៅរោងចក្ររបស់ក្រុមហ៊ុន Alstom នៅក្រុង Derby និងក្រុង Crewe (អង់គ្លេស)។

លោក Grant Shapps រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអង់គ្លេស បានលើកឡើងថា កិច្ចព្រមព្រៀងនេះបង្ហាញពីបដិវត្តន៍ផ្លូវដែកដ៏អស្ចារ្យរបស់អង់គ្លេស។

ក្រុមហ៊ុន HS2 បានចេញសេចក្តីថ្លែងការណ៍ថា គម្រោងនេះនឹងត្រូវសាងសង់ដោយផ្អែកលើបច្ចេកវិទ្យារថភ្លើងក្បាលគ្រាប់កាំភ្លើងរបស់ជប៉ុន ព្រមទាំងជំនាញដ៏ប៉ិនប្រសប់របស់អឺរ៉ុប នៅក្នុងសាងសង់បណ្តាញរថភ្លើងល្បឿនលឿន ដើម្បីផលិតរថភ្លើងល្បឿនលឿនបំផុត សំឡេងស្ងាត់បំផុត និងសន្សំសំចៃថាមពលបំផុតក្នុងពិភពលោក។

ដំណាក់កាលទី១ រួមទាំងការផ្គុំតួរថភ្លើង និងការបំពាក់ដំណាក់ដំបូងផងនឹងត្រូវធ្វើឡើងនៅរោងចក្រផលិតផ្លូវដែករបស់ក្រុមហ៊ុនជប៉ុន Hitachi ចំណែកឯកការបំពាក់ដំណាក់កាលទី២ និងការធ្វើតេស្តសាកល្បងនឹងធ្វើអនុវត្តដោយក្រុមហ៊ុនបារាំង Alstom។

តាមការំពឹងទុកថា រថភ្លើងដំបូងនឹងចាប់ផ្តើមដំណើរការផលិតអំឡុងឆ្នាំ២០២៧ ហើយបន្ទាប់ពីការធ្វើតេស្តសាកល្បង អាចនឹងដាក់ឱ្យដំណើរការដឹកអ្នកដំណើរនៅ២ឬ៦ឆ្នាំក្រោយ៕

Britain agrees digital trade deal with Singapore

 

LONDON: Britain on Thursday said it had agreed a digital trade deal with Singapore, the first digitally-focused trade pact signed by a European nation.

Britain said the agreement in principle would overhaul outdated trade rules and open up opportunities in Singapore, viewed as a global leader in digital.

“It is the first digital trade deal ever signed by a European nation and will slash red tape, cut costs and support well-paid jobs across the whole UK,” trade minister Anne-Marie Trevelyan said.

Last month the UK’s Board of Trade said that a Digital Economy Agreement with Singapore would demonstrate the potential for digital trade rules to others in the World Trade Organization.

Britain said the trading relationship with Singapore was worth 16 billion pounds ($21 billion) in 2020.

“While we await further details on how these provisions will work for firms practically, we also look forward to seeing similar agreements announced in 2022 with our partners and friends across the world,” said City of London Corporation Policy Chair Catherine McGuinness.

Source: Bangkok Post

ចក្រភពអង់គ្លេសអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលជាមួយសឹង្ហបុរី

ដោយៈស្រីលីស

ទីក្រុងឡុងដ៍: ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បត៍ ម្សិលម៉ិញនេះ បាននិយាយថា ខ្លួនបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឌីជីថលជាមួយ ស៊ីងហ្គាពួ។ ពាណិជ្ជកម្មដំបូងគេដែលផ្ដោតលើឌីជីថល បានចុះហត្ថលេខាព្រមព្រៀងដោយប្រទេសអ៊ឺរ៉ុប។

ចក្រភពអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងជាគោលការណ៍នឹងកែប្រែច្បាប់ពាណិជ្ជកម្មហួសសម័យ និងបើកឱកាសនៅក្នុងប្រទេសសិង្ហបុរី ដែលត្រូវបានចាត់ទុក ជាប្រទេសឈានមុខគេលើពិភពលោក ក្នុងវិស័យឌីជីថល។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Anne-Marie Trevelyan បាននិយាយថា “វាគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលដំបូងគេ ដែលបានចុះហត្ថលេខាដោយប្រជាជាតិអឺរ៉ុប ហើយនឹងកាត់ខ្សែក្រហម កាត់បន្ថយការចំណា​យ និងគាំទ្រការងារដែលទទួលប្រាក់ខែល្អ នៅទូទាំងចក្រភពអង់គ្លេស”។

កាលពីខែមុន ក្រុមប្រឹក្សាភិបាលពាណិជ្ជកម្ម របស់ចក្រភពអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ជាមួយសិង្ហបុរីនឹងបង្ហាញពីសក្តានុពល សម្រាប់ច្បាប់ពាណិជ្ជកម្មឌីជីថល ដល់អ្នកដទៃនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។

ចក្រភពអង់គ្លេសបាននិយាយថាទំនាក់ទំនងពាណិជ្ជកម្មជាមួយសិង្ហបុរីមានតម្លៃ 16 ពាន់លានផោន (21 ពាន់លានដុល្លារ) ក្នុងឆ្នាំ 2020 ។

លោកស្រី Catherine McGuinness ប្រធានគោលនយោបាយសាជីវកម្មទីក្រុងឡុងដ៍បាននិយាយថា “ខណៈពេលដែលយើងរង់ចាំព័ត៌​មានលម្អិតបន្ថែមទៀត អំពីរបៀបដែលការផ្តល់ទាំងនេះ នឹងដំណើរការសម្រា​ប់ក្រុមហ៊ុនជាក់ស្តែង យើងក៏ទន្ទឹងរង់ចាំឃើញកិច្ចព្រមព្រៀង ស្រដៀងគ្នា ដែលបានប្រកាសនៅឆ្នាំ 2022 ជាមួយដៃគូ និងមិត្តភ័ក្តិរបស់យើងនៅទូទាំងពិភពលោក”៕ ប្រភព: Bangkok post៕