រដ្ឋាភិបាលត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការជើងហោះហើរត្រង់រវាងចិន-កម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបើកដំណើរការជាធម្មតាឡើងវិញ សម្រាប់ជើងហោះហើរត្រង់ រវាងចិន-កម្ពុជា នាពេលខាងមុខ ខណៈដែលភាគីចិនបាន និងកំពុងពិចារណា ចំពោះការបើកទូលាយ ក៏ដូចជាបន្ធូរបន្ថយវិធានការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ក្នុងប្រទេសរបស់ខ្លួន។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា នៅតាមប្រទេសនីមួយៗ មានការដាក់ចេញនូវវិធានការ និងគោលការណ៍ផ្សេងៗគ្នា ក្នុងការទប់ស្កាត់និងកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ យ៉ាងណាមិញប្រទេសចិន ក៏មានគោលការណ៍ក្នុងការគ្រប់គ្រង ក៏ដូចជា វិធានការរឹតបន្តឹងនូវការហោះហើរចេញចូលប្រទេសរបស់ខ្លួនដែរ ។

ទោះយ៉ាងណាក្តីលោកថា បន្ទាប់ពីមានការឯកភាព ក៏ដូចជា ជជែកគ្នា ពីថ្នាក់ដឹកនាំកំពូលការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន មកនោះភាគីចិនបានផ្តល់នូវសញ្ញាវិជ្ជមានដល់កម្ពុជា ដោយភាគីចិនបានបង្ហើបថា ខ្លួន​នឹងពិចារណាក្នុងការអនុញ្ញាត ឱ្យមានការហោះហើរចេញចូលប្រទេសចិន និង ប្រទេសកម្ពុជា ហើយនឹងមានចំណាត់ការ ក៏ដូចជាវិធានការដោយឡែកសម្រាប់ការហោះហើរចេញចូលនេះផងដែរ ។

លោកបានបន្តថា ពាក់ព័ន្ធនឹងការជជែកគ្នានេះដែរ ក៏មិនទាន់មានការកំណត់ ពេលវេលាជាក់លាក់ណាមួយនៅឡើយទេ ដោយភាគីចិនត្រូវការពេលវេលាបន្ថែមទៀត ក្នុងការសិក្សា និងពិចារណាឱ្យបានល្អិតល្អន់ ដើម្បីធានាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ យ៉ាងណាកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការទទួលអ្នកដំណើរមកពីចិន និងការបើកដំណើរការឡើងវិញនៃជើងហោះហើរត្រង់ ពីចិនមកកម្ពុជាបន្ថែមទៀត ។

លោកបានឱ្យដឹងថា “ប៉ុន្តែវិធានការនេះ គឺត្រូវការពេលវេលាបន្ថែម ដោយមកដល់បច្ចុប្បន្ននេះ មិនទាន់មានការរីកចម្រើនអ្វីទេ ដោយភាគីចិនបើកនៅកម្រិតណា បន្ធូរបន្ថយដល់កម្រិតណា សម្រាប់អ្នកដំណើរតាមផ្លូវអាកាសរបស់គាត់ចេញចូលប្រទេសកម្ពុជា”។ លោកបន្តថា គោលការណ៍នេះមិនសំដៅលើប្រទេសកម្ពុជា តែមួយនោះទេ គឺមានប្រទេសផ្សេងៗទៀត អ៊ីចឹងគឺភាគីកម្ពុជាមិនមានបញ្ហាអ្វីទេ ដូចដែលដឹងស្រាប់ហើយ គឺកម្ពុជាបានបើកទូលាយ ដោយមានការកាត់បន្ថយវិធានការ ចត្តាឡីស័កជាច្រើន គឺនៅសល់តែនីតិវិធីបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីធានាថាកម្ពុជាអាចគ្រប់គ្រងនូវការនាំចូល ឬការរីករាលដាលនៃជំងឺកូវីដ១៩នេះ ហើយភាគីកម្ពុជាបានត្រៀមខ្លួនរួចហើយ សម្រាប់ការទទួលស្វាគមន៍ភ្ញៀវទេសចរ”។

កំណើននៃអ្នកដំណើរតាមផ្លូវអាកាសនិងជើងហោះហើរ នឹងមិនមានការចាប់អារម្មណ៍ដល់ទីផ្សារអាកាសចរណ៍ និងទេសចរណ៍ ខ្លាំងក្លានោះទេ ប្រសិនបើការដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរកម្ពុជា-ចិននៅមានកម្រិត ខណៈដែលកាលពីឆ្នាំ២០១៨និង២០១៩ ទីផ្សារធំសម្រាប់ការហោះហើរចេញចូលមកកម្ពុជានេះ គឺប្រទេសចិន ៕

ពិធីសម្ពោធបើកការដ្ឋានសាងសង់ ការិយាល័យលក់គម្រោងផ្សារជីស៊ី អូរឫស្សី

ភ្នំពេញ ថ្ងៃទី10 ខែធ្នូ ឆ្នាំ2021៖ ក្រុមហ៊ុន GCC គ្រុប បានប្រកាសសម្ពោធបើកការដ្ឋានសាងសង់
ការិយាល័យលក់ដែលសាងសង់នៅលើផ្ទៃដីរហូតដល់ ៣០០០ម៉ែត្រការ៉េ ដែលរួមទាំងចំណតឡាន
និងសួនច្បារដ៏ស្រស់បំព្រង ។

ពិធីនេះនឹងប្រព្រឹត្តទៅនៅទីតាំងគម្រោង ផ្សារជីស៊ី អូរឫស្សី នៅថ្ងៃព្រហស្បតិ៍
ទី16 ខែធ្នូ ឆ្នាំ2021 ដើម្បីបើកការដ្ឋានសាងសង់ផ្សារជីស៊ី អូរឫស្សី
និងការរៀបចំទីតាំងដើម្បីបើកការដ្ឋានសាងសង់គម្រោងនាពេលខាងមុខបន្ថែមទៀត។

ផ្សារជីស៊ី អូរឫស្សី មានកំពស់រហូតដល់ទៅ៦ជាន់ ជាផ្សារបោះដុំ និងលក់រាយ
ដែលត្រូវបានរចនាឡើងយ៉ាងពិសេសប្លែកពីគេដោយបានរួមបញ្ចូលគ្នានូវរចនាបទដែលជាកម្ចីពី
ប្រវត្តិសាស្រ្តផងដោយបម្លែងឲ្យទៅជារចនាបទទំនើប ប៉ុន្តែនៅរក្សាបាននូវស្ថាបត្យកម្មប្រពៃណីខ្មែរបុរាណ។

ផ្សារក្នុងស្រុកនេះត្រូវបានបង្កើតឡើងជាពិសេសស្របទៅតាមបរិបទរស់នៅនៃប្រជាជនក្នុងស្រុក
បរិយាកាស និងឥរិយាបទអ្នកប្រើប្រាស់ ហើយការរចនាក៏បានយកចិត្តទុកដាក់លើដំណើរការនៃលំហូរខ្យល់
និងបែងចែកពន្លឺធម្មជាតិបានកាន់តែប្រសើរឡើង
ដែលនេះជាកត្តាដ៏សំខាន់មួយសម្រាប់ធាតុអាកាសក្នុងតំបន់ត្រូពិច ក្នុងការធ្វើយ៉ាងណាឲ្យមានម្លប់ច្រើន
និងការពារផ្នែកខាងក្នុងពីទឹកភ្លៀង។

លោក កាំង នីន នាយកផ្នែកលក់ ផ្សារជីស៊ី អូរឫស្សី បានមានប្រសាសន៍ថា
ដើម្បីអបអរសាទរក្នុងឱកាសដ៏ពិសេសនេះ ផ្សារជីស៊ី អូរឫស្សី បានផ្តល់ជូននូវការផ្តល់ជូនជាពិសេស
ដល់អតិថិជនទាំងអស់ដែលបានចុះឈ្មោះរួចរាល់ហើយជ្រើសរើសតូបនៅជាន់ទី1 នៃផ្សារជីស៊ី អូរឫស្សី ។

គួររម្លឹកផងដែរ ផ្សារជីស៊ី អូរឫស្សីបានបើកទទួលចុះឈ្មោះ តាំងពីដើមខែកញ្ញាឆ្នាំនេះមកម្ល៉េះ។
ដូច្នេះនេះជាឱកាសដ៏ល្អបំផុតម្រាប់អ្នកវិនិយោគទាំងអស់ ដើម្បីក្លាយជាម្ចាស់តូបនៅជាន់ផ្ទាល់ដី
នៃផ្សារជីស៊ី អូរឫស្សីយើងខ្ញុំ ដែលមានតូបអាជីវកម្មមានសក្តានុពលខ្ពស់មួយ
ដែលធានានូវអត្រាប្រាក់ចំណេញខ្ពស់បំផុត
និងមានអ្នកធ្វើដំណើរកាត់ច្រើនបំផុតបើធៀបទៅនឹងទីតាំងដទៃទៀត។

ជាន់ទី1 មានកម្ពស់រហូតដល់6ម៉ែត្រ
ដែលខ្ពស់ជាងជាន់ផ្សេងទៀត ព្រមទាំងមានច្រកចូលផ្លូវធំទូលាយ
ដែលបើកទូលាយសម្រាប់ការធ្វើអាជីវកម្មចម្រុះកាន់តែច្រើន។

លោក កាំង នីន បានថ្លែងថា៖ ការិយាល័យលក់របស់ ផ្សារជីស៊ី អូរឫស្សី
បានរំពឹងទុកថានឹងបញ្ចប់នៅដើមឆ្នាំ2022នេះ ខណៈដែលផ្សាររបស់យើងនឹងដំណើរការនៅក្នុងឆ្នាំ 2024។

យើងជឿជាក់ថានៅពេលផ្សារជីស៊ី អូរឫស្សី បើកដំណើរការ យើងនឹងក្លាយជាផ្សារប្រពៃណីធំមួយ
ដែលអ្នកទេសចរណ៏អន្តរជាតិ និង អ្នកទេសចរណ៏ក្នុងស្រុកត្រូវតែមកទស្សនាកម្សាន្តដោយខានមិនបាន
ជាពិសេសប្រជាជនដែលស្ថិតនៅជុំវិញតំបន់នោះផងដែរ”។

ទន្ទឹមនឹងការចាប់ផ្តើមបើកការដ្ឋានសាងសង់
ភ្ញៀវទាំងអស់ដែលនឹងអញ្ជើញមកកាន់ការិយាល័យតាំងបង្ហាញ ផ្សារជីស៊ី អូរឫស្សីចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 19 ខែធ្នូនេះ នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅដូចជា កាដូបុណ្យណូអែលដ៏មានអត្ថន័យ
ការបញ្ចុះតម្លៃពិសេស រង្វាន់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះម៉ាក Samsung
និងជាពិសេសទទួលបានការតុបតែងតូបជូនដោយឥតគិតថ្លៃសម្រាបើរាល់ការចុះឈ្មោះក្នុងថ្ងៃនោះផងដែរ

នៅថ្ងៃដដែលផងនេះ លោក កាំង នីន បានលើកឡើងអំពីកម្មវិធីមួយ ដែលផ្តល់អត្ថប្រយោជន៍ជូនទាំង ដៃគូ
និងអ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងផ្សារជីស៊ី អូរឫស្សី ដែលយើងឲ្យឈ្មោះកម្មវិធីនោះថា“កម្មវិធី
ក្លាយជាដៃគូរបស់យើង ឬ Be a Boss Program”។

លោកបានបន្ថែមទៀតថា “កម្មវិធី Be a Boss ជាកម្មវិធី
ដែលបង្កើតឡើងដើម្បីឲ្យអ្នកដែលរស់នៅក្នុងតំបន់ឆ្ងាយៗ
ឬខេត្តដែលនៅក្បែរទីក្រុងភ្នំពេញកាន់តែបានស្គាល់ច្បាស់អំពីគម្រោងផ្សារជីស៊ី អូរឫស្សី
ក៏ដូចជាការស្វែងរកបន្ថែមនូវដៃគូ ឬភ្នាក់ងារសម្រាប់គម្រោងផ្សារជីស៊ី អូរឫស្សីនៅក្នុងតំបន់ទាំងនេះ។

សម្រាប់លោកអ្នក ដែលមានបំណងចង់សិក្សាលម្អិត ឬចង់ចូលរួមក្នុងកម្មវិធីនេះ អាចទំនាក់ទំនងមកកាន់
ប្រធានឆាណែលផ្នែកលក់នៃផ្សារជីស៊ី អូរឫស្សីយើងខ្ញុំ៖ កញ្ញា អឿន ថាវី (010 577 679) ឬ កញ្ញា កែ ភិរុណ
(077 813 868)។

កាដូដំណាច់ឆ្នាំ ចំណេញទ្វេរដង រហូតដល់រាប់ម៉ឺនដុល្លារ និងការថែមជូនកាដូពិសេស ពីបុរី ប៉េង ហួត សម្រាប់គ្រប់គម្រោង

ក្នុងឱកាសដំណាច់ឆ្នាំចាស់ ​ឈានចូលឆ្នាំថ្មី បុរី ប៉េង ហួត សូមផ្តល់ជូន កាដូដំណាច់ឆ្នាំ ចំណេញទ្វេរដង រហូតដល់រាប់ម៉ឺនដុល្លារ និងការថែមជូនកាដូដ៏ពិសេសលើគ្រប់គម្រោង ជូនដល់អតិថិជន ដែលមានដូចជា

– ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​​រហូត​ដល់ជាង 10 ម៉ឺនដុល្លារភ្លាមៗ
– ទទួលបានរង្វាន់ជាទីគាប់ចិត្ត ជាមួយនឹងជម្រើសជាច្រើន រួមមាន ទូរកម្ចាត់វីរុស និងបាក់តេរី UVC ស្គូទ័រអគ្គិសនី ហ្គូកាត ម៉ូដែលចុងក្រោយ
– ទទួល​បានគោលការណ៍បង់ប្រាក់ កាន់តែងាយស្រួល ។

អ្វីដែលពិសេសបន្ថែមក្រៅពីការផ្ដល់ជូនដ៏ពិសេសខាងលើ អតិថិជនក៏អាចមាន ជម្រើសកម្ចីតាមរយៈធនាគារជាដៃគូរបស់បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់មិនធ្លាប់មានពីមុនមក ចាប់ពី 4.39% ឡើងទៅ ទំហំកម្ចីរហូតដល់100% ថែមទៀតផង។ សូមប្រញាប់រួសរាន់ឡើង! ព្រោះការផ្ដល់ជូននេះមានសុពលភាពត្រឹមដំណាច់ខែធ្នូ ឆ្នាំ2021នេះតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា ជាមួយនឹងបទពិសោធន៍ជាង 16 ឆ្នាំ ក្នុងនាមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងលំនៅឋានជាច្រើន ដែលស្ថិតនៅតាមតំបន់អភិវឌ្ឍផ្សេងៗគ្នា ដែលពោរពេញដោយសក្តានុពលខ្លាំង ជុំវិញរាជធានីភ្នំពេញ រួមមាន តំបន់ទីក្រុងរណប 60 ម៉ែត្រ (មហាវិថីសម្តេចតេជោ) តំបន់ផ្លូវក្រវ៉ាត់ក្រុងទី2 (50 ម៉ែត្រ) តំបន់បឹងស្នោរ និង តំបន់ជ្រោយចង្វារ សុទ្ធសឹងតែជា តំបន់ប្រមូលផ្តុំទៅដោយលំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានសក្ដានុពលខ្លាំង សម្រាប់ការវិនិយោគ និងរស់នៅផងដែរ ។

ដើម្បី​ជ្រាបពីការផ្ដល់ជូននេះឱ្យបាន​​កាន់​តែ​ច្បាស់ យើង​ខ្ញុំ​សូម​អញ្ជើញ​អតិថិជន​​មក​សាកសួរ​ព័ត៌មាន​លម្អិត​នៅ​​ការិយាល័យ​លក់​របស់​បុរី ប៉េង ហួត ឬ​ទាក់​ទង​មក​ទូរសព្ទ​លេខ 098 / 016 / 017 596 789 ​សហការី​យើង​ខ្ញុំ​នឹងនៅ​ចំា​ទទួល​ស្វាគមន៍ និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​យ៉ាង​គាប់​ចិត្ត។

ក្រៅ​ពី​នេះ​ អតិថិជន​អាច​តាម​ដាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ Borey Peng Huoth ឬ​ចូល​រួម​ក្នុង Telegram Channel: https://t.me/boreypenghuoth ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ប្រូម៉ូសិន​ថ្មីៗ​បាន​មុន​គេ៕
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

រកឃើញបេក្ខជនជ័យលាភីចំនួន ៤រូប ជាសហសគ្រិនថ្នាក់ជាតិប្រចាំឆ្នាំ២០២១

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១រៀបចំឡើងដោយសហគ្រិនខ្មែរ វិទ្យាស្ថានថ្នាក់ជាតិសហគ្រិននិងនវានុវត្តន៍ ត្រូវបានប្រកាសជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ធ្នូ ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តមវង្សី វិស្សុតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ក្នុងកម្មវិធីនោះដែរក៏បានរកឃើញសហគ្រិនចំនួន៤រូបជាបេក្ខជនជ័យលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ ២០២១នេះ ក្នុងនោះជ័យលាភីលេខ១បានទៅលើលោកឧកញ៉ាវេជ្ជបណ្ឌិត ហៃ លីអ៊ាង ម្ចាស់ក្រុមហ៊ុនផលិតឱសថប៉េប៉េអឹមនិង Confirel ជ័យលាភីលេខ២បានទៅលើលោកស្រី ឆាប៉ូច អឹប៉េពណ៍រេណាថាលីម៉ារី ម្ចាស់ក្រុមហ៊ុន ឡាផ្លេនថេសិន លេខ៣បានទៅលើលោកយិន សុភាព ម្ចាស់ក្រុមហ៊ុនសាលារៀនគ្រូយើង និងជ័យលាភីលេខ៤បានទៅលើលោកស្រី រី ថានីម្ចាស់ក្រុមហ៊ុន នរាអង្គរ Handicraft។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិនេះគឺជាកម្មវិធីមួយដែលល្អ ប្រពៃ និងចាំបាច់ក្នុងការអភិវឌ្ឍប្រទេស ហើយជាកម្មវិធីមួយជួយលើកស្ទួយសហគ្រិនកម្ពុជាទូទាំងប្រទេស។

លោក​បាន​បន្តថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សហគ្រិនភាពនៅកម្ពុជាចាប់ផ្ដើមមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះយើងឃើញមានយុវជនកម្ពុជាកាន់តែច្រើនបានចាប់ផ្ដើមបង្កើតនូវសហគ្រិនភាពដោយខ្លួនឯង ដែលជាកត្តាមួយល្អសម្រាប់សង្គម សេដ្ឋកិច្ច និងការចូលរួមអភិវឌ្ឍន៍ការងារក្នុងប្រទេសកម្ពុជាផងដែរ ។ រាជរដ្ឋាភិបាលក៏បានគាំទ្រយ៉ាងខ្លាំងដល់ការបង្កើតនូវសហគ្រិនរបស់យុវជននិងមនុស្សចាស់នៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងដូចជាកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១នេះជាដើម ។

ការចូលរួមនៅក្នុងកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិនៅក្នុងពេលនេះ មានសារសំខាន់ដល់ការចូលរួមលើកកម្ពស់វិស័យសហគ្រិនភាពនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយសហគ្រិនភាព ការបង្ហាញការសាកល្បងសមត្ថភាព និងលទ្ធភាពដែលជាក់ស្ដែងចេញពីថ្ងៃនេះ ក៏ដូចជាការរៀនសូត្រទៅវិញទៅមកផងដែរ ។

កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិ២០២១នេះជាលើកទី២ហើយ ដែលវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ និងសហគ្រិនខ្មែរ បានរួមគ្នាបង្កើត ក្នុងគោលបំណងលើកកម្ពស់វិស័យ សហគ្រិនភាពនៅកម្ពុជា តាមរយៈការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់សហគ្រិនក្នុងការគ្រប់គ្រង សហគ្រាសធុនតូច និងមធ្យម ព្រមទាំងដើម្បីពង្រឹង និងពង្រីកភាពជាដៃគូររវាងវិស័យសាធារណៈ និង វិស័យឯកជន។

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ មានមោទនភាពដែល កម្មវិធីពានរង្វាន់ សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ទទួលបានការដាក់ពាក្យចូលរួមរហូតដល់ ២១០ ក្រុមហ៊ុន ខ្ពស់ជាង ឆ្នាំមុនប្រមាណ១៦%ពីទូទាំងប្រទេសកម្ពុជា មាន២៥រាជធានី-ខេត្តដែលបែកចែកទៅជា៥តំបន់រួមមាន តំបន់បាត់ដំបង តំបន់សៀមរាប តំបន់កំពង់ចាម តំបន់កំពត និងតំបន់កណ្តាល៕

ក្រុមហ៊ុន ERA សម្ពោធការិយាល័យកណ្ដាលដ៏ធំសម្បើម​នៅកោះពេជ្រ

ដោយ៖​សុធារី

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យអន្ដរជាតិ ERA នៅថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១នេះ បានសម្ពោធដាក់ឲ្យដំណើរការការិយាល័យកណ្តាលរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្ដរជាតិ ERA បានឲ្យដឹងថា ការសម្ពោធការិយាល័យកណ្ដាល ដែលជាការិយាល័យទី៣នេះ ជាសក្ខីភាពមួយបង្ហាញថា ក្រុមហ៊ុនទទួលបានការរីកចម្រើនខ្លាំង តាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះ។

លោកអគ្គនាយកបានបន្តថា ERA បានទិញប្រេនឆាយពីប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៨ ហើយ ERA ជាប្រេនអន្ដរជាតិមួយ ដែលបច្ចុប្បន្នមាន ៣៧ប្រទេសជុំវិញពិភពលោក ដោយមានជាង២២០០ ការិយាល័យ ព្រមទាំងមានសមាជិកភ្នាក់ងារលក់ជាង៤ម៉ឺននាក់។

លោកបានបន្ថែមទៀតថា ក្នុងរយៈពេល៥ឆ្នាំនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយបើទោះបីជាជួបប្រទះនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានៅតែបន្តកើនឡើង ដែលនៅតែជាឱកាសដ៏ល្អសម្រាប់វិស័យអចលនទ្រព្យ។

បើតាម លោក ខន គង្គារ ខុនដូជាផ្នែកសំខាន់មួយនៃវិស័យអចលនទ្រព្យ ដែលយើងឃើញថា កំពុងទទួលការចាប់អារម្មណ៍ខ្ពស់ពី ហើយការទិញលក់ខុនដូនឹងនៅតែបន្តការរីកចម្រើន ទោះបីជាយើងលំបាកខ្លះដោយជំងឺកូវីដ១៩ ក៏ដោយ។

លោកអគ្គនាយក មានជំនឿយ៉ាងមុតមាំទៅលើឆ្នាំ២០២២នេះ សម្រាប់វិស័យខុនដូនៅប្រទេសកម្ពុជា កាន់តែមានការរីកចម្រើនមួយកំរិតថែមទៀត ហើយលោកអរគុណទៅដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការទប់ស្កាត់ និងការជំរុញដល់ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងបានសឹងតែ១០០% នៅកម្ពុជា ហើយនេះជាលទ្ធផលមួយដែលល្អ ដែលលោកមានឱកាសសម្រាប់ប្រារព្ធពិធីជួបជុំអតិថិជនតែម្ដង ដោយសារតែមានការចូលរួមចំណែកចង់ខ្លាំងពីរាជរដ្ឋាភិបាល។

លោកសង្ឃឹមថា វិស័យខុនដូនៅប្រទេសកម្ពុជានៅតែបន្តការរីកចម្រើន ហើយលោកអះអាងថា ERA គឺជាជម្រើសដ៏ល្អក្នុងការផ្ដល់សេវាកម្ម ដល់អតិថិជនឲ្យមានទំនុកចិត្តខ្លាំងបំផុត៕

ក្រសួង​រកឃើញ​រថយន្តកុងតឺនើជិត ៥០០គ្រឿងមានកំហុសបច្ចេកទេសក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុ

ដោយ៖សុផារី

ខេត្តព្រះសីហនុ៖ ក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចណ៍ផ្លូវគោកនៅគោលដៅដើមទីកំពង់ផែស្វ័យតក្រុងព្រះសីហនុ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានត្រួតពិនិត្យយានយន្តសរុបចំនួន១៤៩៣៧គ្រឿង ក្នុងនោះបានរកឃើញយានយន្តមានកំហុសសរុបចំនួន៤៦៤គ្រឿង និងយានយន្តត្រឹមត្រូវមានចំនួន ១៤៤៧៣គ្រឿង ទឹកប្រាក់ពិន័យបានចំនួន២៨៥ ២២៥ ០០០រៀល (ពីររយប៉ែតសិបប្រាំលាន ពីររយម្ភៃប្រាំពាន់រៀល)។

ជាលទ្ធផលនៃការ​ចុះ​ត្រួត​ពិនិត្យ​របស់​​ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ ត្រួតពិនិត្យ រឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទី បានដឹកនាំក្រុមការងារចុះ ត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបររបស់អ្នកបើករថយន្តដឹកទំនិញចេញ-ចូល កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ទាក់ទងនឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត លោក សេង ឈួន បានឱ្យដឹងថាយានយន្តកុងតឺន័រមួយចំនួនត្រូវបានរកឃើញមានបញ្ហាបច្ចេកទេស និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវដែលក្នុងនោះរួមមានដូចជា គន្លឹះកុងតឺន័រខូច ឬមិនដំណើរការ សម្បកកង់រថយន្តសឹកខ្លាំង ការប្រើប្រាស់ បណ្ណបើកបរខុសប្រភេទយាន និងវិញ្ញាបនបត្រត្រួតលក្ខណៈបច្ចេកទេស របស់រថយន្ត ហួស សុពលភាព ជាដើម។

លោកបានអំពាវនាវឱ្យអ្នកបើកបរយានយន្តដឹកកុងតឺន័រទាំងអស់គោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក អនុវត្តលក្ខខណ្ឌបច្ចេកទេសយានយន្តឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវប្រើប្រាស់បណ្ណបើកបរ ឱ្យបានត្រឹមត្រូវតាមប្រភេទយានដែលខ្លួនបើកបរ ធ្វើយ៉ាងណាដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ ដែលបង្កពីការធ្វេសប្រហែស មិនយកចិត្តទុកដាក់ មិនគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕

វិនិយោគិនចាប់ផ្ដើមបញ្ចេញសកម្មភាពវិនិយោគតាមបណ្ដោយផ្លូវ ៤៣

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ផ្លូវជាតិ៤៣ជាគម្រោងផ្លូវសំខាន់មួយតភ្ជាប់ពីខេត្តកំពតទៅកាន់ខេត្តកំពង់ស្ពឺ ជាផ្លូវដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ក្រៅពីការផ្ដល់អត្ថប្រយោជន៍នៃការធ្វើដំណើរនិងដឹកជញ្ជូន ផ្លូវនេះក៏ហុចសក្ដានុពលដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យផងដែរ ជាក់ស្ដែងវិនិយោគិនអចលនទ្រព្យមួយចំនួនបានចាប់ផ្ដើមបញ្ចេញសកម្មភាពក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនបណ្ដើរៗហើយផងដែរ ។

លោក Cooler Tan ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូត៏លំហែកាយបូកគោលែនទី២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤៣ ដែលបាននិងកំពុងអភិវឌ្ឍន៍គម្រោងរបស់ខ្លួនយ៉ាងមមាញឹកបានឱ្យដឹងថា សក្ដានុពលផ្លូវលេខ៤៣ បាននិងកំពុងបង្ហាញបន្តិចម្ដងៗ ហើយនៅពេលអនាគតតំបន់តាមបណ្ដោយផ្លូវ៤៣នេះនឹងកាន់តែមានសក្ដានុពលកាន់តែខ្លាំងបន្ថែមទៀត ។

លោកថា “ដូចយើងបានឃើញស្រាប់ហើយនៅក្នុងខេត្តកំពតជាខេត្តមួយដែលមានសក្ដានុពលខ្ពស់នៅក្នុងវិស័យទេសចរណ៍ហើយនៅក្នុងវិស័យទេសចរណ៍ នៅក្នុងខេត្តនេះនៅតែទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋក្នុងស្រុកទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី។”

លោកបន្តថា ដោយសារតែសក្ដានុពលទាំងនេះហើយ ទើបលោកចង់ប្រែក្លាយតំបន់មួយទៅជាតំបន់ទេសចរណ៍ហើយស្វាគមន៍អតិថិជនទាំងអស់ដែលស្រលាញ់សុខភាពការសម្រាកលំហែកាយនៅថ្ងៃចុងសប្ដាហ៍និងថ្ងៃឈប់សម្រាកមកសម្រាកនៅក្នុងគម្រោងបូកគោលែនទី២។ តំបន់ដែលយើងជ្រើសរើសសម្រាប់ការអភិវឌ្ឍជាតំបន់លំហែកាយដោយវាហ៊ុព័ទ្ធទៅដោយភ្នំជុំវិញ៣៦០ដឺក្រេ។

លោកបន្ថែមថា គម្រោងរបស់លោកដែលវិនិយោគនៅផ្លូវជាងលេខ៤៣មានទំហំជាង១៤ហិចតា ហើយមកដល់ពេលនេះ បានចាប់ផ្ដើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាបណ្ដើរហើយដោយនឹងត្រូវអភិវឌ្ឍន៍រចនាសម្ព័ន្ធជាច្រើនសម្រាប់លំអរនៅក្នុងគម្រោងរបស់យើង ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលមកទិញដីឡូត៏របស់យើងចង់សាងសង់ផ្ទះភ្លាមៗតែម្ដង។

លោក ហួត វុត្ថា ប្រធានផ្នែកលក់គម្រោងបូកគោលែន បានឱ្យដឹងផងដែរថា សក្ដានុពលផ្លូវជាតិលេខ៤៣បានជំរុញឱ្យការលក់គម្រោងរបស់បូកគោលែនកាន់តែមានសន្ទុះ ហើយអតិថិជនដែលបានទិញគម្រោងពីក្រុមហ៊ុនក៏គ្រោងនឹងសាងសង់ជាផ្ទះលំហែរបស់ខ្លួននៅពេលឆាប់ៗខាងមុខនេះផងដែរ។

លោក អ៊ិន ស៊ីថា អគ្គនាយកក្រុមហ៊ុន Forest Hamony ក៏បានឱ្យដឹងថា ការអភិវឌ្ឍជាតំបន់លំហែកាយនៅក្នុងប្រទេសកម្ពុជាកាន់តែមានសក្ដានុពលនៅពេលប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកាន់តែមានកំណើន ហើយផ្ទះលំហែកាយក៏នឹងមានតម្រូវការកាន់តែច្រើននៅពេលប្រជាពលរដ្ឋមានផ្ទះជាអចិន្ត្រៃយ៍របស់ខ្លួនកាន់តែច្រើន។

លោកថា “បច្ចុប្បន្ននិងពេលអនាគត តំបន់ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍលំនៅឋានលំហែកាយរួមមានខេត្តកំពត មណ្ឌលគីរី និងសៀមរាប ប៉ុន្តែកំពតអាចជាតំបន់ដែលមានសក្ដានុពលជាងគេ ដោយសារតែនៅជិតរាជធានីភ្នំពេញ ហើយការធ្វើដំណើរក៏ងាយស្រួលជាងមុនផងដែរ៕”

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង ៧០ភាគរយហើយ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១

ដោយ៖សុផារី

កំពង់ស្ពឺ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៧០,៩៣% ហើយ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១។

នេះ​បើតាម​ការ​ប្រកាស​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​ឱកាស​ដែល​​លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះពិនិត្យមើលគម្រោងស្ថាបនាផ្លូវល្បឿនលឿន – ព្រះសីហនុ ដើម្បីតាមដាន វាយតម្លៃការអនុវត្តការងារសាងសង់ដើម្បីធានាអនុលោមភាពតាមបទដ្ឋានបច្ចេកទេស ជាពិសេស ត្រួតពិនិត្យចំណុចទីតាំងប្តូរទិសចរាចរណ៍ និងទីកន្លែងដែលសាងសង់ជាប់ជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

ក្រោយពីបានចុះពិនិត្យផ្ទាល់ត្រង់ចំណុចផ្លូវបំបែកប្តូរទិសទី២ និងទី៣រួចមក រដ្ឋលេខាធិការរូបនេះ បានស្នើឱ្យក្រុមហ៊ុនសាងសង់ ពិនិត្យមើលទីតាំងផ្លូវបំបែកប្តូរទិសនីមួយៗឱ្យបានហ្មត់ចត់ ជាពិសេសត្រង់កន្លែងប្ដូរទិសដែលមិនមានរបាំងបែងចែកទិសចរាចរណ៍ ដើម្បីស្វែងរកដំណោះស្រាយប្រសិទ្ធភាព និងធានាបានសុវត្ថិភាពដល់អ្នកបើកបរ ដែលធ្វើចរាចរណ៍ចូលមកប្រើប្រាស់ផ្លូវល្បឿនលឿននេះ និងបានស្នើឱ្យពិនិត្យមើលវិធានបច្ចេកទេសការពារផ្លូវពីការបាក់រអិលជ្រេលដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារតំបន់មួយចំនួននៅជាប់ទីតាំងជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន៧០,៩៣%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ចំណាយរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង។ ផ្លូវល្បឿនលឿននេះបានឆ្លងកាត់ខេត្តកំពង់ស្ពឺប្រវែង៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕

Gov’t to seek $8 bln in foreign investment to build three metro routes in HCM City

HCM CITY — The Government is soliciting billions of dollars in foreign investment in metro routes and other infrastructure projects in HCM City in the next five years.

The metro projects are in an approved list of public projects seeking foreign investment in the 2021-25 period.

The Government is seeking US$4.57 billion for the 36.2km metro line No 4 spanning districts 1, 3, 4, 7, 12, Gò Vấp, Phú Nhuận, and Nhà Bè, which are the most populous areas in the southern economic centre, and $1.82 billion for line No 3 and $1.48 billion for the second phase of line No 2.

The city plans to build eight metro routes in all, with the aim of having a complete and modern urban metro system, raising the capacity of public transport in the city.

The metro No 1 project is currently being built with official development assistance and funds from the Japan International Cooperation Agency, and is expected to be completed by the end of 2023 or early 2024.

The Government is also seeking investments in many other rail and road projects in the city and nearby provinces.

They include the Trảng Bom – Hòa Hưng rail link from HCM City to the neighbouring southern provinces of Bình Dương and Đồng Nai ($2.97 billion) and the HCM City – Thủ Dầu Một – Chơn Thành expressway ($1.1 billion).

In the next five years the Government hopes to find foreign investors for 157 projects in several areas, such as traffic infrastructure, industrial park infrastructure, sewage and waste processing projects, and other sectors.

Source: Viet Nam News

វៀតណាម ស្វះស្វែងកៀរគរទុនវិនិយោគបរទេសជិត ១០ពាន់លានដុល្លារ ដើម្បីស្ថាបនាប្រព័ន្ធផ្លូវរថភ្លើងក្រោមដីនៅហូជីមិញ

ដោយ សុខុម

ហូជីមិញ: រដ្ឋាភិបាលវៀតណាម កំពុងស្វះស្វែងកៀរគរទុនវិនិយោគបរទេសរហូតដល់៨ពាន់លានដុល្លារអាមេរិក ដើម្បីស្ថាបនាផ្លូវរថភ្លើងក្រោមដី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅទីក្រុងហូជីមិញ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃសុក្រ ទី១០ ធ្នូ នេះឱ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដីស្ថិតទាំងនេះស្ថិតក្នុងបញ្ជីគម្រោងសាធារណៈដែលត្រូវបានអនុម័ត ហើយកំពុងស្វះស្វែងកៀរគរការវិនិយោគពីបរទេសសម្រាប់រយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

រដ្ឋាភិបាលវៀតណាម កំពុងស្វះស្វែងកៀរគរទុនវិនិយោគ៤,៥៧ពាន់លានដុល្លារអាមេរិក សម្រាប់ស្ថាបនាខ្សែរថភ្លើងក្រោមដីលេខ៤ ប្រវែង៣៦,២គីឡូម៉ែត្រដែលលាតសន្ធឹងក្នុងសង្កាត់១ សង្កាត់៣ សង្កាត់៤ សង្កាត់៧ សង្កាត់១២ សង្កាត់ Gò Vấp និងសង្កាត់ Nhà Bè ដែលជាតំបន់មានប្រជាជនរស់នៅច្រើនជាងគេក្នុងទីក្រុងដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងត្បូងមួយនេះ។ ទន្ទឹមនេះរដ្ឋាភិបាលក៏នឹងត្រូវការទុនវិនិយោគ១,៤៨ពាន់លានដុល្លារអាមេរិក បន្ថែមទៀតសម្រាប់ដំណាក់កាលទី២ នៃការស្ថាបនាខ្សែរថភ្លើងក្រោមដីលេខ២ ផងដែរ។

ទីក្រុងនេះគ្រោងនឹងស្ថាបនាផ្លូវរថភ្លើងក្រោមដីសរុបចំនួន៨ខ្សែ ធ្វើយ៉ាងណាឱ្យមានប្រព័ន្ធរថភ្លើងក្រោមដីដែលមានលក្ខណៈពេញលេញ និងទំនើប ដើម្បីរួមបង្កើនសមត្ថភាពផ្នែកសេវាដឹកជញ្ជូនសាធារណៈក្នុងទីក្រុងនេះ។

បច្ចុប្បន្នគម្រោងខ្សែភ្លើងក្រោមដីលេខ១ កំពុងស្ថិតក្រោមដំណើរការស្ថាបនាជាមួយជំនួយអភិវឌ្ឍន៍ផ្លូវការ និងមូលនិធិពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយតាមកាមរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។

រដ្ឋាភិបាលវៀតណាម ក៏កំពុងស្វះស្វែងកៀរគរការវិនិយោគលើគម្រោងផ្លូវដែក និងផ្លូវថ្នល់ជាច្រើនទៀតក្នុងទីក្រុងនេះ និងបណ្ដាខេត្តក្បែរនោះផងដែរ។

ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រដ្ឋាភិបាលវៀតណាម សង្ឃឹមថានឹងអាចស្វែងរកបានវិនិយោគិនបរទេសសម្រាប់គម្រោងចំនួន១៥៧លើវិស័យជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្ម គម្រោងកែច្នៃទឹកសម្អុយ និងកាកសំណល់ ព្រមទាំងវិស័យផ្សេងៗទៀត៕