GCCគ្រុបប្រកាសបើកដំណើរការកម្មវិធីថ្មីមួយសម្រាប់អ្នកចង់ក្លាយជាដៃគូគម្រោងផ្សារជីស៊ី អូរឫស្សី

 

ភ្នំពេញ: ថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2021 GCC បានប្រកាសអំពីការដំណើរការនៃកម្មវិធីថ្មីមួយសម្រាប់អ្នកដែលចង់ក្លាយជាដៃគូនៃគម្រោងផ្សារជីស៊ី អូរឫស្សី គឺកម្មវិធី “ក្លាយជាដៃគូរបស់យើង(Be a Boss)”។

លោកកាំង នីន នាយកផ្នែកលក់នៃផ្សារជីស៊ី អូរឫស្សីបានថ្លែងថា៖ កម្មវិធីក្លាយជាដៃគូ គម្រោងផ្សារជីស៊ី អូរឫស្សី ជាកម្មវិធី មួយដែលបង្កើតឡើងដើម្បីឲ្យអ្នកដែលរស់នៅក្នុងតំបន់ឆ្ងាយៗ ឬខេត្តនានាដែលនៅក្បែរទីក្រុងភ្នំពេញកាន់តែបានស្គាល់ច្បាស់អំពីគម្រោងផ្សារជីស៊ី អូរឫស្សី ក៏ដូចជាការស្វែងរកបន្ថែមនូវដៃគូ ឬភ្នាក់ងារសម្រាប់គម្រោងផ្សារជីស៊ី អូរឫស្សីនៅក្នុងតំបន់ទាំងរបស់ពួកគាត់ផ្ទាល់។ លោកបានបន្តទៀតថា៖ ”យើងចង់ឲ្យប្រជាពលរដ្ឋកាន់តែច្រើនបានយល់ដឹងអំពីសក្ដានុពលនៃផ្សារជីស៊ី អូរឫស្សី ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាយក្រុង ពិបាកក្នុងការអញ្ជើញមកកាន់ការិយាល័យតាំងបង្ហាញ គម្រោងផ្សារជីស៊ី អូរឫស្សី ដើម្បីទទួលបានព័ត៌មានលម្អិតអំពីគម្រោងផ្សារ ដូច្នេះពួកគេអាចធ្វើការកក់តូបផ្សារជីស៊ី អូរឫស្សី ពីតំបន់របស់ពួកគាត់ផ្ទាល់។”

ផ្សារជីស៊ី អូរឫស្សីជាផ្សារបោះដុំ និងលក់រាយដែលមានកម្ពស់ រហូតដល់៦ជាន់ ត្រូវបានរចនាឡើងយ៉ាងពិសេស ប្លែកពីគេដោយបានរួមបញ្ចូលគ្នានូវរចនាបទដែលជាកម្ចីពី ប្រវត្តិសាស្រ្តផងដោយបម្លែងឲ្យទៅជារចនាបទទំនើប ប៉ុន្តែនៅរក្សាបាននូវស្ថាបត្យកម្មប្រពៃណីខ្មែរបុរាណ។ ផ្សារក្នុងស្រុកនេះត្រូវបានបង្កើតឡើងជាពិសេសស្របទៅតាមបរិបទរស់នៅនៃប្រជាជនក្នុងស្រុក បរិយាកាស និងឥរិយាបទអ្នកប្រើប្រាស់ ហើយការរចនាក៏បានយកចិត្តទុកដាក់លើដំណើរការនៃលំហូរខ្យល់ និងបែងចែកពន្លឺធម្មជាតិបានកាន់តែប្រសើរឡើង ដែលនេះជាកត្តាដ៏សំខាន់មួយសម្រាប់ធាតុអាកាសក្នុងតំបន់ត្រូពិច ក្នុងការធ្វើយ៉ាងណាឲ្យមានម្លប់ច្រើន និងការពារផ្នែកខាងក្នុងពីទឹកភ្លៀង។។អគារនេះមានការរៀបចំដែលប្លែកពីគេ ដោយទុកចន្លោះដ៏ធំទូលាយនៅផ្នែកកណ្ដាលគ្រប់ជាន់ទាំងអស់។

អត្ថប្រយោជន៍ដ៏ច្រើនលើសលប់នឹងត្រូវបានផ្តល់ជូនដៃគូ ផ្សារ ជីស៊ី អូរឫស្សី បន្ទាប់ពីក្លាយជាដៃគូជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍ដ៏ធំបំផុតមួយស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលមានស្តង់ដារអន្តរជាតិ

លោកអ្នកនឹងទទួលបាននាមប័ណ្ណតំណាងឱ្យផ្សារ ជីស៊ី អូរឫស្សី ក្នុងជានាយកអភិវឌ្ឍអាជីវកម្មស្ថិតនៅក្នុងតំបន់របស់លោកអ្នក។ លោក កាំង នីន បានសង្កត់​ធ្ងន់ទៀតថា៖ ” អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតក៏ត្រូវបានផ្តល់ជូនផងដែរ ដូចជា៖អត្ថប្រយោជន៍កម្រៃជើងសារខ្ពស់ដោយផ្អែកលើចំនួននៃការលក់ក្នុងមួយខែៗ ផ្តល់ជូនការបណ្តុះបណ្តាល និងការវាយតម្លៃ ដើម្បីធានាបានគុណភាពនៃពាណិជ្ជកម្មរវាងភាគីទាំង 2 ភាពទាក់ទាញ និងភាពល្អប្លែកគេនៃគម្រោងផ្សារ ដែលមានតម្រូវការខ្ពស់ ក៏ដូចជាការចុះទៅផ្តល់ប្រឹក្សាដោយផ្ទាល់រៀងរាល់សប្តាហ៍នៅទីតាំងរបស់លោកអ្នក ឬក៏ប្រជុំតាមកម្មវិធីហ្សូមនៅពេលចាំបាច់  និងព្រមទាំងផ្តល់ជំនួយការប្រឹក្សា តាមទូរស័ព្ទ24 ម៉ោងដើម្បីជួយលោកអ្នកជោគជ័យក្នុងការលក់គម្រោង។

លោក កាំង នីន ក៏​បាន​លើក​ឡើងទៀតថា៖  លើសពីនេះទៀតយើងនឹងផ្តល់​ការ​គាំទ្រ​ ​​លើ​សម្ភារៈផ្សព្វផ្សាយដ៏សម្បូរបែប ឧទាហរណ៍​ដូចជាការ​ផ្តល់ជូនតូប​គម្រូទាំងមូល​នៅ​ទីតាំងរបស់លោកអ្នក​ និងតូបចល័តរបស់ផ្សារជីស៊ី អូរឫស្សី ។

ដូច្នេះសម្រាប់ភ្នាក់ងារនៅតាមបណ្តាខេត្តនានា និងជាយក្រុងដែលមានបំណងចង់ក្លាយជាដៃគូជាមួយ ផ្សារ ជីស៊ី អូរឫស្សី អាចមកចុះឈ្មោះក្នុងកម្មវិធីក្លាយជាដៃគូ គម្រោងផ្សារជីស៊ី អូរឫស្សី និងចូលរួមកម្មវិធីចែករំលែកផងដែរ។ លោកអ្នកដែលជាដៃគូទាំងអស់ អាចបំពេញទម្រង់ពាក្យសុំដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ ដើម្បីឲ្យក្រុមការងារ ផ្សារ ជីស៊ី អូរឫស្សី ទំនាក់ទំនងផ្តល់ជូនព័ត៌មានលម្អិតនៃឯកសារដែលត្រូវការ កិច្ចព្រមព្រៀង ការបណ្តុះបណ្តាល និងជំនួយផ្នែកទីផ្សារ។ សម្រាប់លោកអ្នក ដែលមានបំណងចង់សិក្សាលម្អិត ឬចង់ចូលរួមក្នុងកម្មវិធីនេះ សូមទំនាក់ទំនងមកកាន់ ប្រធានឆាណែលផ្នែកលក់នៃផ្សារជីស៊ី អូរឫស្សី៖កញ្ញា អឿន ថាវី (010 577 679) ឬ កញ្ញា កែ ភិរុណ (077 813 868)។

រាជរដ្ឋាភិបាលបានស្នើសុំខ្ចីប្រាក់ចំនួន១៦០០លាន(SDR) ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ដោយ៖ សុធារី

ភ្នំពេញ៖ នៅឆ្នាំ ២០២២ខាងមុខ រាជរដ្ឋាភិបាលបានស្នើសុំទៅសភាជាតិនៅក្នុងការខ្ចីប្រាក់ចំនួន ១៦០០លាន(SDR) ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី” នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១។

លោកបានមានប្រសាសន៍ថា កម្ពុជាបានជំពាក់បំណុលបរទេសរហូតមកដល់ពេលនេះ មានចំនួនជាង ៩ប៊ីលានដុល្លារ ដែលបំណុលនេះ ស្ថិតនៅក្នុងកម្រិតទាបនៅឡើយ។

លោក ផាន់ ផល្លា បានថ្លែងដូច្នេះថា “ជាការធៀបបំណុលកម្ពុជាទៅជាមួយប្រទេសផ្សេងៗទៀត យើងនៅមានកម្រិតទាបណាស់ យើងអត់ទាន់ដល់កម្រិតមួយដែលគេថា វ័ណ្ឌកដូចបណ្តាប្រទេសមួយចំនួនទេ យើងពុំមានបញ្ហាពាក់ព័ន្ធនឹងលទ្ធភាពសង ព្រោះបំណុលយើងនៅទាប។”

លោក ផល្លា បានសង្កត់ធ្ងន់ថា ការសងបំណុលគឺប្រើប្រាស់ថវិការដ្ឋ ពោលគឺមិនប្រមូលពីវិស័យណាមួយ ឬវិស័យឯកជននោះទេ។ លោកអះអាងទៀតថា កម្ពុជា នៅអាចបន្តខ្ចីទុនពីបរទេសមកប្រើប្រាស់ ដើម្បីអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត។

លោកបន្ថែមថាកម្ពុជា ក៏ប្រឹងប្រែងពង្រឹងការប្រមូលចំណូលក្នុងស្រុកបន្ថែមទៀត ក្នុងការអភិវឌ្ឍប្រទេស ពោលគឺមិនពឹងផ្អែកលើប្រាក់កម្ចីទាំងស្រុងនោះទេ៕

វ៉ាក់សាំងប្រឆាំងកូវីដ១៩ជាក្ដីរំពឹងមួយក្នុងការជំរុញវិស័យអចលនទ្រព្យកម្ពុជា

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាប់យកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនជាយុទ្ធសាស្ត្រមួយក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ និងធ្វើឱ្យរាជរដ្ឋាភិបាលអាចបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញបាន។ ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះដែរក៏ជាក្តីរំពឹងនៃការជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកាន់តែមានសន្ទុះបន្ថែមទៀត ជាមួយនឹងកំណើនវិនិយោគិនក្នុងស្រុកនិងការហូរចូលឡើងវិញ នៃវិនិយោគិនបរទេស ។

លោក វ៉ា វីរៈ គ្រូបង្វឹកប្រចាំក្រុមហ៊ុនCentury 21 Zillion Holding បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ហើយរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋភាគ ច្រើនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ និងកំពុងសកម្មក្នុងការចាក់វ៉ាក់សាំងជំរុញបន្ថែមដូសទី៣ ដែលធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញជាពិសេសក្នុងការបើកទទួលទេសចរនិងវិនិយោគិនបរទេសចូលមកកម្ពុជា ។

លោកថា “នៅពេលដែលយើងបានចាក់វ៉ាក់សាំងកាន់តែច្រើន នឹងជួយឱ្យកម្ពុជាមានលទ្ធភាពក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ នឹងធ្វើឱ្យកម្ពុជាមានឱកាសទទួលបានការវិនិយោគបន្ថែមទៅលើវិស័យអចលនទ្រព្យ។“

លោកបន្តថា នៅពេលដែលយើងទទួលបានឱកាសនៃការវិនិយោគលើវិស័យអចលនទ្រព្យ យើងក៏ត្រូវចេះចាប់យកឱកាសនោះឱ្យបាននិងអភិវឌ្ឍន៍វិស័យនោះឱ្យកាន់តែរីកចម្រើន ។ យើងត្រូវសម្លឹងមើលគោលដៅនៃការអភិវឌ្ឍរបស់ខ្លួន។ អ្នកវិនិយោគខ្លះគឺមានគោលដៅ រកប្រាក់ចំណេញភ្លាមៗដែលមានន័យថាទិញហើយនឹងលក់វិញនៅពេលបានប្រាក់ចំណេញទោះតិចឬក៏ច្រើនក្ដី តែអ្នកវិនិយោគខ្លះទៀតទិញដើម្បីអភិវឌ្ឍន៍និងគិតគូរដល់ការអភិវឌ្ឍរយៈពេលយូរ ដូចជាការសាងសង់ជាលំនៅដ្ឋាន សាងសង់ជាអគារខ្ពស់ជាដើម។

លោកខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Imperial Realty ក៏បានឱ្យដឹងផងដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាលក៏ជាកត្តាមួយដែលជំរុញឱ្យមានការវិនិយោគលើដីធ្លីបន្ថែមទៀតផងដែរ ក្រោយពេលវិបត្តិកូវីដ១៩បញ្ចប់។

លោកបន្តថា សក្ដានុពលសំខាន់មួយក្នុងការទាក់ទាញការអភិវឌ្ឍដីធ្លីនៅជុំវិញរាជធានីភ្នំពេញ គឺការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងទី៣របស់រាជរដ្ឋាភិបាល ហើយតំបន់នៅជុំវិញផ្លូវក្រវ៉ាត់ក្រុងទី៣នឹងកាន់តែមានភាពទាក់ទាញដល់ការវិនិយោគរបស់វិនិយោគិនក្នុងនិងក្រៅប្រទេសបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩បានបញ្ចប់៕

Singapore’s property market still buzzing in Q4 2021, study finds

Unfazed by the economic uncertainties brought on COVID-19, property prices have continued to rise for the sixth consecutive quarter. PropertyGuru’s Singapore Property Market Index (PMI) Q4 2021 saw an increase of 3.88 per cent, or 4.73 points.

Meanwhile, on the supply side, the PropertyGuru Singapore Property Supply Index (SPSI) grew by 3.59 per cent, or 5.03 points. This is the second consecutive quarter where the number of listings on PropertyGuru rose, albeit at a much slower pace than the preceding quarter (17.6 per cent).

PRIVATE PROPERTY MARKET STILL RESILIENT, PRICES GROWING FOR THE SIXTH STRAIGHT QUARTER
The sustained growth over the past 1.5 years is a strong signal of property sellers’ unwavering confidence in the market. The property price growth is likely to continue, but it is showing signs of slowing down, alongside decreasing transaction volumes.

In the primary market, demand remains resilient despite developers raising their prices due to challenges such as increasing construction costs, a manpower crunch, and pressures due to the Additional Buyer’s Stamp Duty introduced in 2018.

Still, the Government does not feel that the property market is overheated yet. But if trends persevere, the likelihood of cooling measures being introduced looms heavier.

Tightened COVID-19 safety measures during the Phase 2 (Heightened Alert) from Jul 22 to Aug 9 limited physical property viewings. Like in the previous quarter, this probably lengthened transaction periods and online property advertisements lifespans.

While transaction volumes dipped month-on-month from July through September, this was due to the strong showing in July. Year-on-year, there was growth observed for August and September, suggesting buyers are setting aside superstition for practicality.

Three out of five districts that made the list had entries in the top 10 best-selling condos in Q3 2021. This includes Pasir Ris 8 and Treasure at Tampines in District 18, OLA, The Florence Residences, and Sengkang Grand Residences in District 19, and The Watergardens at Canberra in District 27.

Although District 6 recorded the highest price decline of 12.3 per cent, the median asking price of S$3,000 psf is still considered very healthy. Similarly, Districts 7 and 11 in the CCR both have some of the highest asking prices in Singapore, and hence saw a slight downward adjustment this quarter.

Affordable projects dominated the market in Q3, with nine out of 10 of the best-selling projects located in the Outside Central Region (OCR). Among them, two are also Executive Condominiums (ECs).

This is due to the good performance from launches in the past two years and the preference for larger homes due to enduring work-from-home arrangements. Also, mass-market condominiums in the OCR hit the sweet spot between price and size.

Pasir Ris 8 in District 18 was the most popular project, having sold 425 units. During the Hungry Ghost Festival month, Parc Greenwich (an EC) and The Watergardens at Canberra launched. Buyers paid little mind to superstitious beliefs, snapping up 60 per cent and 65 per cent of available units for the properties, respectively.

That said, interest in the luxury market has not waned. The Core Central Region (CCR) districts aren’t as represented on the list as most of the new projects in the city were launched earlier this year, and there are fewer units available due to exclusivity. Luxury projects such as Park Nova, 15 Holland Hill, The Avenir, and Leedon Green continued to move units at prices above S$3 million, indicating vibrant movement in this segment.

Over the course of 2021, managing COVID-19 and reopening the economy have been the Government’s main priorities. Depending on our progress in managing the health crisis, next year could possibly be when the Government turns its attention to the housing market.

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ វិស័យសហគ្រិនភាពនៅកម្ពុជារយៈ៥ឆ្នាំចុងក្រោយកាន់តែមានកំណើន

ដោយៈលក្ខិណា

ភ្នំពេញៈ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ក្នុងយរៈពេល៥ឆ្នាំកន្លងមកនេះ យើងបានមើលឃើញថា យុវជនកម្ពុជាចាប់ផ្ដើម ចេញរកស៊ីច្រើន ដោយមានគំនិតថ្មីៗផ្គួបផ្សំ នឹងចំណេះដឹងរបស់ពួកគាត់ ការៀនសូត្រយកចំណេះជំនាញនិងបទពិសោធន៍ពីខាងក្រៅ។

លោកបានមានប្រសាសន៍ នៅក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០២១ កាលពីចុងសប្ដាហ៍កន្លងទៅនេះឱ្យដឹងថាដោយសារតែកំណើននៃសហគ្រិនភាព នៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់បែបនេះ ក៏ធ្វើឱ្យកម្ពុជាមានសេវាកម្ម ផលិតផលដែលជារបស់ខ្លួនឯងសម្រាប់ប្រើប្រាស់ក្នុងស្រុក និងមានតម្លៃសមរម្យហើយអាចកាត់បន្ថយនូវការនាំចូលពីខាងក្រៅប្រទេស ។

លោកបន្តថា “សហគ្រិនក្នុងស្រុក ក៏បានចូលរួមដល់ការគាំទ្រកំនើនសេដ្ឋកិច្ច ការអភិវឌ្ឍឱ្យបានយូរអង្វែង និងការធ្វើនវានុវត្តន៍និងជាកំលាំងចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ចផងដែរ”។ លោកបន្ថែមថា ទន្ទឹមនឹងការរីកចម្រើន នៃវិស័យសហគ្រិនភាពនៅក្នុងស្រុកដែរ រដ្ឋក៏បានចូលរួមគាំទ្រ ដើម្បីជំរុញសកម្មភាពសហគ្រិន នៅក្នុងឱ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ”។

ជាក់ស្ដែងការរៀបចំការប្រកួតប្រជែង សហគ្រិនឆ្នើមកម្ពុជាប្រចាំឆ្នាំនេះជាដើម ក៏ជាផ្នែកមួយនៃការគាំទ្រដល់សហគ្រិនកម្ពុជា ។

លោកវង្សី វិស្សុតបានលើកទឹកចិត្តដល់យុវជនកម្ពុជា ឱ្យចាប់យកការរកស៊ីគឺជាការងារចិញ្ចឹមជីវិត នៅពេលពួកគេរៀនចប់ ពីសាកលវិទ្យាជាជាងការដែលមានផ្នត់គំនិត រៀបចំចង់តែចូលធ្វើការជាមន្ត្រីរាជការ ឬធ្វើការងាររដ្ឋ ហើយសូមកុំឱ្យខ្លាចហានិភ័យ ពីព្រោះការរកស៊ីតែងតែមានហានិភ័យ គឺត្រូវមានភាពក្លាហាន និងត្រូវរៀនសូត្រពីហានិភ័យ ដើម្បីជាបទពិសោធន៍របស់ខ្លួន ក្នុងពេលរដ្ឋាភិបាលគាំទ្រយ៉ាងខ្លាំង ដល់ការបង្កើតសហគ្រិនភាពរបស់សហគ្រិនភាព ។

ជាមួយគ្នានេះ លោកស្រីកែវ មុំប្រធានសមាគមសហគ្រិនស្ត្រី កម្ពុជាក៏បានលើកឡើងផងដែរថា កំណើនសហគ្រិនភាព នៅកម្ពុជាត្រូវបានមើលឃើញថា មានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែទន្ទឹមនឹងនោះដែរក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាបញ្ហាហិរញ្ញវត្ថុ ការរៀបចំរចនាសម្ព័ន្ធសហគ្រិនឬអាជីវកម្មជាដើម៕

ក្រុងកំពតត្រៀមស្វាគមន៍វត្តមានអគារកប់ពពកជាលើកដំបូង

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុងកំពតត្រៀមស្វាគមន៍វត្តមាន អាគារកប់ពពកជាលើកដំបូ​ង ខណៈអាគាពាណិជ្ជកម្មកប់ពពកនៅក្នុងទីក្រុងនេះ សាងសង់ដល់ជាន់ទី៤ហើយ។

បន្ទាប់ពីចំណាយ ពេលយ៉ាងយូរលើការសាងសង់គ្រឹះ និងជាន់ក្រោមដី មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុងបាននិងកំពុងបន្តសាងសង់ ដែលគំរោងនេះរួមបញ្ចូលនូវផ្សារទំនើប ការិយាល័យសម្រាប់ជួល សណ្ឋាគារ អាផាតម៉ិន ខុនដូជាដើម។

លោកសាស្រ្តាចារ្យទួស សាភឿនដែលជាអ្នករចនាប្លង់គំរោងនេះ និងជាថ្នាក់ដឹកនាំ ផ្នែកស្ថាបត្យកម្មជាន់ខ្ពស់មួយរូប នៃក្រុមហ៊ុនថៃ ប៊ុនរ៉ុងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសាងសង់មជ្ឈមណ្ឌលពា ណិជ្ជកម្មនេះ នឹងមានល្បឿនលឿន ដោយសារការសាងសង់គ្រឹះ និងជាន់ក្រោមដីបានបញ្ចប់។

លោកបន្តថា “ការសាងសង់ជាន់ក្រោមដី និងគ្រឹះត្រូវចំណាយពេលយូរណាស់ ប៉ុន្តែនៅពេលយើងសាងសង់រួច ការសាងសង់ជាន់ឡើងទៅខាងលើចំំណាយពេលលឿន”។ លោកបន្តថា “វត្តមានអគារកប់ពពកនេះ នឹងផ្លាស់ប្តូរមុខមាត់ ក្រុងកំពតនាពេលអនាគត ខណៈទីក្រុងនេះបាននិងកំពុងចាប់ផ្តើមទាក់ទាញ ការវិនិយោគកាន់តែច្រើនពីអ្នកវិនិយោគចិន និងអ្នកវិនិយោគក្នុងស្រុក”។

ក្រៅពីវរត្តមានអាគារកប់ពពក នៃមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុងកំពស់៤៥ជាន់នេះ ក្រុងកំពតក៏នឹងបង្ហាញនូវវត្តមាន អាគារកំពស់ចាប់ពី១០ជាន់ ដល់ជាង២០ជាន់ជាច្រើនទៀតនាពេលខាងមុខនេះ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ ក្នុងដំណើរចុះអង្កេតមើលការអភិវឌ្ឍ នៅក្នុងទឹកដីខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងថា ល្បឿននៃការអភិវឌ្ឍន៍នៅក្នុងខេត្តកំពត មិនបានបង្អង់ល្បឿនច្រើនឡើយ អំឡុងវិបត្តិកូវីដ១៩កន្លងមក ដោយសារខេត្ត នេះមានមូលដ្ឋានសម្រាប់ការរីកចម្រើនជាច្រើន ដូចជា ទី១ ហេដ្ឋារចនាសម្ព័ន្ឋ​ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ និងមានចម្ងាយជិតបើគិតពីរាជធានីភ្នំពេញ ធៀបនឹងបណ្តាខេត្តជាប់តំបន់ឆ្នេរដទៃទៀត។

ទី២ ធនធានធម្មជាតិផ្នែកអេកូទេសចរណ៍៍ និងទេសចរណ៍បែបធម្មជាតិរបស់ខេត្ត ពិតជាមានសក្តានុពលខ្ពស់ និងមិនទាន់អាចទាញយកមក​ប្រើប្រាស់អស់នៅឡើយ ទី៣ ជាខេត្តគោលដៅ នៃគំរោងវិនិយោគរមណីយដ្ឋាន លំនៅដ្ឋាន និងដីឡួត៍លំហែរកាយ ដែលកំពុងមាននិន្នាការរីកចម្រើនខ្ពស់ ទី៤ ខេត្តមានមូលដ្ឋានសំខាន់មួយទៀត គឺសមុទ្រ កំពង់ផែ កសិទេសចរណ៍ដូចជាចំការម្រេច ស្រែអំពិល ព្រៃកោងកាងជាដើម។

លោកយិន លាងគង់បន្តថា ការកើនឡើងនូវជីវភាពប្រជាពលរដ្ឋកា​ន់តែប្រសើរ លំហូរចូលនូវក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ នឹងធ្វើឲ្យខេត្តនេះផ្លាស់ប្តូរមុខមាត់យ៉ាងលឿន ក្នុងរយៈពេល៣ទៅ៤ឆ្នាំខាងមុខ ពិសេសនៅពេលវត្តមានអគារកប់ពពកថៃ ប៊ុនរ៉ុងសាងសង់ចប់ នឹងធ្វើឲ្យបែបផែននៃការរស់នៅ ការធ្វើការ និងការកំសាន្ត ក្នុងទីក្រុងនេះផ្លាស់ប្តូរមួយកម្រិតទៀត៕

អាមេរិក អូស្ត្រាលី ជប៉ុន ស្រាក់លុយគ្នាជួយដល់គម្រោងខ្សែកាបក្រោមបាតមហាសមុទ្រប៉ាស៊ីហ្វិក

ដោយៈសុខុម

អន្តរជាតិ: សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន បានប្រកាសថា ខ្លួននឹងរួមគ្នាផ្តល់មូលនិធិ ជួយដល់គម្រោងតបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ដើម្បីបង្កើនការផ្ដល់សេវាអ៊ីនធឺណេត ដល់ប្រទេសតូចៗចំនួន៣ ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចកំពុងប្រឹងប្រែងទប់ឥទ្ធិពល ដែលកំពុងកើនឡើងរបស់មហាយក្សចិន នៅក្នុងតំបន់។

យោងតាមសារព័ត៌មាន Aljazeera ដែលចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៣ ធ្នូ ឱ្យដឹងថា សម្ព័ន្ធមិត្តលោកខាងលិចទាំង៣នេះ បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១២ ធ្នូ ថា ខ្លួននឹងអភិវឌ្ឍបណ្ដាញខ្សែកាប ដើម្បីផ្តល់អ៊ីនធឺណិតលឿនជាងមុន ដល់ប្រទេសដែនកោះណូរូ (Nauru) ប្រទេសគីរីបាទី (Kiribati) និងប្រទេសមីក្រូណេស៊ី (Micronesia)។

សម្ព័ន្ធមិត្តទាំង៣នេះ បានចេញសេចក្តីថ្លែងការណ៍រួមថា“គម្រោងនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ច ជំរុញឱកាសអភិវឌ្ឍន៍ និងជួយលើកកម្ពស់ជីវភាពរស់នៅ នៅពេលដែលតំបន់នេះងើបឡើង ពីផលប៉ះពាល់ធ្ងន់ធ្ងរដែលបង្កឡើងដោយវិបត្តិកូវីដ-១៩”។

ទោះជាយ៉ាងណា ប្រទេសជាសម្ព័ន្ធមិត្តទាំង៣នេះ មិនបានទម្លាយឱ្យដឹងថា តើគម្រោងខ្សែកាបនេះ មានទំហំធំប៉ុណ្ណាឡើយ ប៉ុន្តែប្រហែលជាមិនតិចពាន់ដុល្លារនោះឡើយ។

សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានការព្រួយបារម្ភថា ខ្សែកាបដែលដំឡើងដោយមហាយក្សចិន អាចបង្កអសន្តិ​សុខក្នុងតំបន់។

ជាការឆ្លើយ រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធទាំងស្រុងថា ខ្លួនគ្មានចេតនាណាមួយ ក្នុងការប្រើប្រាស់ខ្សែកាបអុបទិកពាណិជ្ជកម្ម ដែលមានសមត្ថភាពបញ្ជូនទិន្នន័យ ប្រសើរជាងផ្កាយរណបឆ្ងាយ ដើម្បីធ្វើចារកម្មយកការណ៍សម្ងាត់ពីប្រទេសដទៃឡើយ៕ Aljazeera៕

គម្រោងបូកគោលែនទី២កំពុងពង្រីកសក្តានុពលតំបន់ជាយក្រុងកំពត

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បូកគោលែនទី២ គម្រោងអភិវឌ្ឍន៍ដីឡូត៏លំហែកាយបាននិងកំពុងពង្រីកសក្តានុពលតំបន់ជាយក្រុងកំពត ស្របពេលចរន្តនៃការវិនិយោគបាននិងកំពុងរីកកាន់តែទូលំទូលាយ ចេញពីទីក្រុងជាប់មាត់សមុទ្រនេះ។

គម្រោងមួយនេះចាត់ទុកជាគម្រោង ដែលអភិវឌ្ឍន៍ប្លែកពីគម្រោងដទៃទៀតនៅក្នុងតំបន់នោះ និងជាគំរោងមួយដែលមភាពទាក់ទាញ ស្របនឹងទស្សនទាននៃការអភិវឌ្ឍ ធ្វើឡើងក្នុងរូបភាពជាគំរោង ដែលមានការទទួលខុសត្រូវផ្នែកសង្គម និងការអភិវឌ្ឈប្រកបដោយចីរភាព។

លោក Cooler Tan ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូត៏លំហែកាយបូកគោលែនទី១ និងទី២ បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា គម្រោងបូកគោលែនទី២ ដែលលោកបានអភិវឌ្ឍន៍ នៅតាមបណ្ដោយផ្លូវជាតិលេខ៤៣ មានទំហំផ្ទៃដីជាង១៤ហិចតា ហើយជាម្រោងដែលមានលក្ខណៈខុសប្លែកពីគម្រោងអភិវឌ្ឍន៍ដីឡូត៏ផ្សេងទៀត។ លោកបន្តថា អ្វីដែលយើងធ្វើគឺធ្វើពិតៗអាចចូលនៅបានភ្លាមៗ ក្រោយពីបានទិញដី របស់យើងរួចហើយ។

លោក Cooler Tan បានបន្តថា ក្រៅពីនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងបូកគោលែនគឺមានទំហំធំៗ ដោយក្នុងគម្រោងទី២ផ្លូវតូចបំផុត១៦ម៉ែត្រ និងផ្លូវធំបំផុតរហូតដល់២០ម៉ែត្រ និងជាគម្រោងដែលមិនធ្លាប់មានគម្រោងណាមានផ្លូវធំៗបែបនេះទេ។ លោកបន្តថា គម្រោងបូកគោលែនទី២ មានដីឡូត៏សរុបចំនួន១៦៧ឡូត៏ និងមានទំហំចាប់ពី១៥គុណនឹង៣០ម៉ែត្រ និង២០គុណនឹង៤០ម៉ែត្រ ហើយតម្លៃវិញក៏មានចាប់ពីជិត២ម៉ឺនដុល្លារដ ល់ជិត៥ម៉ឺនដុល្លារអាមេរិក និងបានប្រកាសបើកលក់ចាប់តាំងពីអំឡុងខែកញ្ញា២០២១នេះ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំ​ណាក់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅភ្នំពេញ។

លោក Cooler Tan បានបន្ថែមថា ទីតាំងរបស់យើងជាទីតាំងដែលមានសក្ដានុពល នៅជាប់ផ្លូវកំពុងអភិវឌ្ឍន៍ ហើយខេត្តកំពតក៏ជាខេត្ត ដែលមានសក្ដានុពលខ្លាំង ទៅការតំបន់ទេសចរណ៍ មានរមណីយដ្ឋានទេស​ចរណ៍ជាច្រើន មានភ្នំ មានជ្រោះមានព្រៃឈើស្រស់ស្អាត និងផ្សារធម្មជាតិនៅជុំវិញយ៉ាងរសរវើក ។ អ្វីដែលពិសេសនោះ ដីឡូត៏លំហែកាយរបស់លោកបូកគោលែនទី២គឺមានភ្នំព័ទ្ធជុំវិញ និងមានសន្តិសុខផ្តល់ជូន២៤ម៉ោង។

លោកបន្ថែមទៀតថា ប្រជាពលរដ្ឋដែលបានទិញដីពីគម្រោងបូកគោលែនទី២ បានបង្ហាញពីចំណាប់អារម្មណ៍ និងត្រៀមសង់ផ្ទះលំហែរបស់ខ្លួននៅលើដីឡូត៏ ដែលបានទិញពីក្រុមហ៊ុន ហើយមិនយូរទេ តំបន់នោះនឹងមានមនុស្សមកស្នាក់នៅថ្ងៃសម្រាកច្រើន រីករាយជាមួយខ្យល់អាកាសទេសភាព និងការដាំដុះបន្លែបង្ការលើដីរបស់ខ្លួន។

អ្នកជំនាញវិស័យអចលនវត្ថុជាច្រើន ក៏បានមើលឃើញថា កំពតជាតំបន់ ដែលមានការទាក់ទាញ លើការអភិវឌ្ឍផ្ទះលំហែច្រើនជាងគេ ដោយ​សារតែខេត្តនេះ មានព្រែក មានសមុទ្រ មានជ្រោះ មានភ្នំ មានព្រៃឈើហើយតម្រូវការផ្ទះលំហែរ នៅពេលអនាគត នឹងកាន់តែមានច្រើនឡើងៗជាមួយនឹងការផ្គត់ផ្គង់ ក៏នឹងមានកាន់តែច្រើនដូចគ្នា៕

ស្ថាប័័នស្រាវជ្រាវមួយ និងអ្នកធ្វើការពាក់ព័ន្ឋផ្នែកបដិសណ្ឋារកិច្ចរួមគ្នាទាក់ទាញភ្ញៀវទេសចរ

ដោយៈ សុផារី

ភ្នំពេញៈ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយម្ចាស់សណ្ឋាគាររ៉ូសវូតភ្នំពេញ សណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដិន សណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ សណ្ឋាគារសូហ្វីតែលភ្នំ​ពេញ ភូគីត្រា និងសមាគមទេសចរណ៍កម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីឯកភាពបង្កើតស្នាដៃរួមគ្នា ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា តំណាងក្រសួងទេសចរណ៍ លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ព្រមទាំងតំណាងសណ្ឋាការទាំង៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិតសុខ ទូច បានឱ្យដឹងថា រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកដំណើរការបណ្តុះបណ្តាល វិជ្ជាជីវៈបម្រើដល់វិស័យទេសចរណ៍ ដើម្បីចូលរួមចំណែកជំរុញវឌ្ឍនភាព នៃវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការ បណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយសមត្ថភាព និងភាពច្នៃប្រឌិតខ្ពស់ ដោយអនុវត្តតាមចក្ខុវិស័យ៤គឺ “ថោក ឆ្ងាញ់ គុណភាព និងស្នាមញញឹម” ដែលជាផ្នែកមួយចូលរួម ទាក់ទាញភ្ញៀវទេសចរបរទេស។

លោកក៏បានបង្ហាញពីទស្សនៈ ដែលកើតចេញពីការខិតខំប្រឹងប្រែងស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ទៅលើ៥ប្រទេសរួមមាន វៀតណាម ម៉ាឡេស៊ី ថៃ សិង្ហបុរី និងកូរ៉េខាងត្បូង។

លោកក៏បានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យមានតម្លៃទាប ត្រូវឈរលើគោលការណ៍មួយចំនួន រួមមាន ផលិតផលក្នុងស្រុក ត្រូវមានអ្នកជំនាញក្នុងស្រុកដោយខ្លួនឯង ត្រូវឱ្យផលិតបន្លែធម្មជាតិសរីរាង្គ។ ដូច្នេះ ដើម្បីធ្វើ ឱ្យតម្លៃផលិតផល ដែលផលិតឡើងមានតម្លៃទាប គឺទាមទារឱ្យមានការរួមគ្នាបង្កើតឡើងវត្ថុធាតុដើមនៅក្នុងស្រុក ជាពិសេសផ្តោតសំខាន់លើវិស័យកសិកម្ម ជាដើម។ល។

លោកបានបន្ដថា សម្រាប់រសជាតិឆ្ងាញ់ គឺត្រូវឈរលើគោលការណ៍ចំនួន៣សំខាន់ៗ រួមមាន វិជ្ជាជីវៈ ធ្វើយ៉ាងម៉េចឱ្យទាក់ទាញ ធ្វើយ៉ាងម៉េច ឱ្យល្អ ធ្វើយ៉ាងម៉េចឱ្យគេទទួលយកបាន គុណភាព គឺទាមទារទៅលើ៣ចំណុចរួមមាន គុណភាពមនុស្ស គុណភាពផលិតផល គុណភាពប្រទេសដែលមានបរិស្ថានល្អ ស្នាមញញឹម មានន័យថា តម្លៃទាប ឆ្ងាញ់ គុណភាព ដែលគេទទួលទានគ្មានបញ្ហា មានសុខភាពល្អ ហើយស្នាមញញឹម និងក្លាយទៅជាទីផ្សារដ៏សំខាន់។
លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំបើកដំណើរប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ១៩ បានធូរស្រាល ដើម្បីស្រូបទាញភ្ញៀវទេសចរឡើងវិញនោះ ដូច្នេះការរៀបចំបណ្តុះបណ្តាល ធនធានមនុស្ស ផ្នែកសណ្ឋាការ បដិសណ្ឋាការកិច្ច និងផ្នែកម្ហូបអាហារនេះ គឺជាកត្តាចម្បងដែលយើងត្រូវតែធ្វើ។

លោកស្រីបានបន្តថា “សម្រាប់រៀបចំបង្កើតឱ្យមានផលិតផលថ្មី លើវិស័យទេសចរណ៍ គឺជារឿងសំខាន់ខ្លាំងណាស់ ក្នុងការទាក់ទាញភ្ញៀវទេស​ចរ ព្រោះថាយើងមិនចង់បានតែភ្ញៀវថ្មីៗនោះទេ យើងក៏បានដែលភ្ញៀវដែលធ្លាប់មកហើយ នៅតែចង់បន្តមកលេងកម្ពុជាទៀត”។លោកស្រីបន្ថែមថា “ដូច្នេះដើម្បីចង់ឱ្យពួកគាត់ចង់មកទស្សនាកម្សាន្ត នៅកម្ពុជាទៀត យើងត្រូវតែបង្កើតផលិតផលថ្មីៗ ជាបញ្ហាចម្បង សម្បូរបែប”។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា “ចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ គឺគុណភាពនៃសេវាកម្មទេសចរណ៍ ដោយក្នុងនោះមានការងារជាច្រើន មិនថាក្នុងមួយផ្នែកណាមួយ អាចទាក់ទាញភ្ញៀវទេសចរ បាននោះទេសម្រាប់កម្ពុជា មានតំបន់ទេសចរណ៍ជាច្រើន រួមមាន តំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍កែច្នៃ ដូច្នេះ សម្រាប់តំបន់ទាំងនេះ ប្រសិនបើមិនព្យាយាមកែច្នៃនោះទេ ប្រាកដណាស់នឹងមិនអាចទាក់ទាញភ្ញៀវទេសចរបានគ្រប់វ័យនោះទេ។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់បន្ថែមថា “យើងមិនចង់ឃើញភ្ញៀវទេសចរអន្តរជាតិចូលមកយើង គាត់ស្ពាយការចំណាយរបស់គាត់ទៅចំណាយនៅប្រទេសផ្សេងនោះទេ។ អញ្ចឹងដើម្បីទាក់ទាញពួកគាត់អាចស្នាក់នៅបានយូរ គាត់ចាយវាយឱ្យអស់លទ្ធភាពរបស់គាត់ យើងត្រូវតែមានសេវាកម្មសម្បូរបែបទាំងអស់”៕

អភិបាលខេត្តកំពតចំណាយពេល៦ខែ ដើម្បីដោះស្រាយបញ្ហាជាច្រើនមុនចាប់ផ្តើមអភិវឌ្ឍន៍ខេត្ត

ដោយៈគង់ សូរិយា

កំពតៈ អភិបាលខេត្តកំពតលោកម៉ៅ ធនិនដែលបាននិងកំពុងកើនឡើងប្រជា​ប្រិយភាពកាន់តែខ្លាំងបាន និងកំពុងចំណាយពេលយ៉ាងច្រើនដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងបញ្ហាមិនប្រក្រតីមួយចំនួនទៀត។

ប្រធានមន្ទីរមួយរូប បានមានប្រសាសន៍ឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនប ញ្ចេ​ញឈ្មោះថា ក្នុងកិច្ចប្រជុំផ្ទៃក្នុងលោកអភិបាលខេត្ត បានឲ្យដឹងថា លោ​ក​ត្រូវចំណាយពេល៦ខែ ដើម្បីដោះស្រាយបញ្ហា មិនប្រក្រតីជាច្រើន ដែលបានកើតមាននៅក្នុងខេត្ត។ លោកបន្តថា បញ្ហាមិនប្រក្រតីទាំងនោះរួមមានការចាក់ដីលុបព្រែក លុបបឹង និងបញ្ហាទំនាស់ដីធ្លីជាច្រើនទៀត ដែលបានកើតមាននាពេលកន្លងមក។

លោកបន្តថា “បញ្ហាជាច្រើនបាន និងកំពុងកើតមានក្នុងខេត្តកំពត ដែលបណ្តាលមកពីភាពលោភលន់ របស់មន្រ្តីមួយចំនួន ព្រោះតែការកើនឡើងនូវតម្លៃដីធ្លី កំនើននៃការអភិវឌ្ឍ និងកំនើនប្រជាប្រិយភាពរបស់ខេត្តលើវិស័យជាច្រើន ពិសេសវិស័យទេសចរណ៍”។ លោកបន្តថា “អភិបាលខេត្តកំពត លោកម៉ៅ ធនិនពិតជាអភិបាលខេត្តគំរូ ដែលលោកជាមនុស្សមានចិត្តត្រជាក់ និងដោះស្រាយបញ្ហាបានគ្រប់ជ្រុងជ្រោយ និងសមហេតុផល”។

មន្រ្តីដដែលបានបន្តថា ខេត្តកំពត នឹងមានការរីកចម្រើនខ្លាំងនាពេលឆាប់ៗខាងមុខនេះ ដោយសារកំនើននៃការវិនិយោគ របស់អ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនអន្តរជាតិ។

លោកគឹម សង្រ្គាមអ្នកវិនិយោគអចលនទ្រព្យ និងជាភ្នាក់ងារជំនាញមួយរូបប្រចាំខេត្តនេះបានមានប្រសាសន៍ឲ្យដឹងថា ខេត្តកំពតបាននិងកំពុង​ត្រៀមរះឡើងកាន់តែចិញ្រ្ចាចចិញ្រ្ចែង ដោយសារលំហូរនូវការវិនិយោគកា​ន់តែច្រើន ដោយបច្ចុប្ប​ន្នគំរោងជាច្រើន បានលេចឡើងនៅផ្លួវជាតិលេខ៤៣ ដូចជាដីឡូត៍បូកគោលែនដ៏ បុរីលំនៅដ្ឋាននឹងឆ្ពោះមកកាន់តំបន់នេះនាពេលអនាគត។

លោកបន្តថា​ នៅប៉ែកខាងកើតក្រុងកំពត ក៏មានគំរោងជាច្រើនបានលេចឡើងដូចជា Kampot River Park គម្រោងឧទ្យានដងព្រែក និងគំរោងជាច្រើនទៀត ពិសេសរដ្ឋបាលខេត្តបាន និងកំពុងរៀបចំផ្លូវហាយវេទំហំ​៥០ម៉ែត្រនៅក្នុងទីក្រុងនេះផងដែរ៕