ក្រុមហ៊ុនអចលនទ្រព្យមួយបានទទួលសិទ្ធបោះផ្សាយយលក់មូលបត្រកម្មសិទ្ធ

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយ JS Land Plc បានទទួលបានការអនុញ្ញាត ជាគោលការណ៍ពីក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ លើការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិជាសាធារណៈលើផ្សារមូលបត្រកម្ពុជា។

យោងតាមលទ្ឋផកនៃកិច្ចប្រជុំ របស់ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើក ទី៧ នៃអាណត្តិទី១ កាលពីថ្ងៃទី ១៣ ធ្នូកន្លងមក ដែលបានដឹកនាំដោយ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍នេះ ក្រុមហ៊ុនត្រូវបំពេញនូវលក្ខខណ្ឌបន្ថែម ជាមួយនិយ័តករមូលបត្រកម្ពុជា មុននឹងអាចបន្តនីតិវិធីជាផ្លូវការ លើការបោះផ្សាយបាន។

ក្រុមហ៊ុន JS Land Plc ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន មានមូល ដ្ឋាននៅរាជភ្នំពេញ បង្កើតឡើងក្នុងឆ្នាំ២០១៤ និងជាក្រុមហ៊ុននាំមុខគេមួយ ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ។

សម្រាប់ផ្នែកសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុន JS Land Plc គឺជាក្រុមហ៊ុនទី២ ដែលបានស្នើសុំចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៃផ្សារមូលបត្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុន DBD Engineering Plc៕

ក្រុមហ៊ុនអាហារទាន់ចិត្តដ៏ធំរបស់អាមេរិកបានបើកដំណើរការជាផ្លូវការនៅកម្ពុជា

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ហាងភីហ្សាហាត់ (Pizza Hut) ជាម៉ាកយីហោដ៏ធំមួយរបស់អាមេរិក បានបើកសម្ភោធដំណើរការជាផ្លូវការ នៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យូណាយធីត ហ៊្វូដ បានមានប្រសាសន៍ឲ្យដឹងថា ភីហ្សាហាត់ គឺជាស្លាកសញ្ញានៅលើពិភពលោក ហើយមានសាខាច្រើនជាង ១៨,០០០ហាង នៅក្នុងជាង ១០០ប្រ​ទេស ហើយប្រទេសកម្ពុជាគឺជាទីផ្សារទី១១០ របស់ភីហ្សាហាត់។

លោកបន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនយូណាធីត ហ៊្វូដ ក៏បាននាំយកសិទ្ធិផ្តាច់មុខភីហ្សាហាត់ មកកាន់ទីផ្សារប្រទេសកម្ពុជា ហើយមានផែនការពង្រីកអាជីវកម្មមួយនេះឥតឈប់ឈរ។

ហាងភីហ្សាហាត់ សាខាទី១ ផ្សារទួលទំពូង ត្រូវបានបើកបម្រើសេវាកម្មនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សាខាទី២ ភីស្សាហាត់កាល់ម៉ែត្រ ត្រូវបានបើកដំណើរការនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ និងសាខាទី៣ ភីហ្សាហាត់បឹងកេងកង ដែលកំពុងប្រារព្ធពិធីសម្ពោធសាខាចំបងនៅថ្ងៃនេះ។ នៅចុងឆ្នាំ២០២១នេះ ភីស្សាហាត់កម្ពុជានឹងបើកសាខាថ្មី២បន្ថែមទៀត ហើយនៅចន្លោះ២-៣ឆ្នាំខាងមុខនេះ ភីហ្សាហាត់កម្ពុជា គ្រោងបើកសាខាប្រមាណ ៣០សាខាបន្ថែមទៀត ដែលការបើកហាងថ្មីទាំងនេះ នឹងបង្កើតការងារថ្មីប្រហែលច្រើនជាង៨០០កន្លែង សម្រាប់ប្រជាជនកម្ពុជារបស់យើង។

នាឱកាសនេៈដែរ លោកស្រី Higgins Lauren តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ថា ភីហ្សាហាត់គឺជាហាងភីហ្សា ដែលចំណាស់ជាងគេនៅសហរដ្ឋអាមេរិក ហើយាលោកស្រីពិតជារំភើបណាស់ ដែលបានឃើញម៉ាកយីហោដ៏ល្បីមួយនេះ មានវត្តមាននៅប្រទេសកម្ពុជា។

លោកស្រីបន្តថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា តែងតែផ្តល់ព័ត៌មានទៅកាន់ធុរជន និងវិនិយោគិនអាមេរិក អំពីឱកាសធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា និងជួយសម្របសម្រួល ក្នុងការប្រកបអាជីវកម្មរបស់ពួកគេនៅកម្ពុជា។ សហរដ្ឋអាមេរិក គឺជាដៃគូសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់កម្ពុជា ហើយទោះបីជាមានបញ្ហាប្រឈម ក្នុងរយៈពេល២ឆ្នាំកន្លងមកក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងកម្ពុជា បានកើនឡើងប្រាំបីដងពី ៨៥០លានដុល្លារអាមេរិក កាលពី២០ឆ្នាំមុន កើនដល់៦.៩ពាន់លាន ដុល្លារអាមេរិក កាលពីឆ្នាំ២០២០។
ជាមួយគ្នានេះកៅ កោសល នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃ​ក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា បានចូលរួមអបអរសាទរចំពោះ លោក គុយ វ៉ាត ដែលជានាយកក្រុមហ៊ុន United Food Group ដែលបានចំណាយទុនវិនិយោគ ក្នុងវិស័យម្ហូបអាហារ ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ធកិច្ចកម្ពុជា។

លោកបន្តថា នេះបង្ហាញឱ្យឃើញពីទំនុកចិត្ត របស់វិនិយោគិនក្នុងស្រុក ក៏ដូចជាវិនិយាគគិនក្រៅប្រទេស មកលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាមគ្គុទេសក៍ឆ្នើមរបស់ប្រជាជនកម្ពុជា”។លោកបន្តថា “វត្តមានរបស់ភីហ្សាហាត់ នឹងរួមចំណែក បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជន ជួយលើកកម្ពស់វិស័យម្ហូបអាហារ និងជួយផ្គត់ផ្គង់ដល់ ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅកម្ពុជា”៕

Gov’t continues to exempt transfer tax for less $70K home for 2022

by: Sotheary

Phnom Penh: The government has continued to exempt transfer tax on homes or condominiums worth less than $70,000 for 2022 as part of measures to control impacts and rehabilitate the economy in the context of Covid-19.

Mr. Phan Phalla, Secretary of State of the Ministry of Economy and Finance, said at a press conference on the new economic recovery strategy on December 14.

He said the transfer tax exemption for home buyers with a value of less than $70,000 would be extended, but did not specify how long it would take, pending an official announcement from the General Department of Taxation.

The transfer tax exemption for houses and condominiums worth less than $ 70,000 was first announced by Samdech Hun Sen in February 2020, with a one-year exemption from January 2021 and a continued exemption until 2022.

Airlines Association of Thailand seeks visa waiver for global travellers

 

The Airlines Association of Thailand (AAT) is urging the government to consider implementing a visa waiver for international travellers to attract more demand as global competition is getting intense.

Further loosening of travel rules and costs, such as visa fees or RT-PCR tests, will stir demand, said Puttipong Prasarttong-Osoth, Bangkok Airways president and AAT president.

Visa exemption is a measure that will help increase the number of international tourists next year to the goal of 10 million.
He said the waiting period at the hotel for Test & Go scheme should be shortened to let tourists continue their trips sooner.

“We are in a fierce competition as every country needs tourists to cushion the economic impact. Further loosening of restrictions will help enhance our competitiveness,” Mr Puttipong said.

Speaking at the “Thai Aviation Industry Conference 2021: flying to the new era of Thai aviation” seminar, Mr Puttipong said Thailand’s aviation industry will return to 20-30% of the pre-Covid level despite the Nov 1 reopening. Measures to support local airlines should continue for 1-2 years.

The government has to control the virus situation to gain confidence from other countries, paving the way for reciprocal travel agreements, said Nuntaporn Komonsittivate, head of commercial operations at Thai Lion Air.

She said international flights remain weak as Thai tourists still face strict quarantine requirements in many destinations.

Santisuk Klongchaiya, chief executive of Thai AirAsia (TAA), said aviation is the first industry affected by the outbreak and will be the last to recover.

Besides cost-saving measures, TAA has to seek additional income, such as cargo service, F&B product sales general consumers and digital transformation via its super app in order to stay afloat.

Suvadhana Sibunruang, chief executive of Thai Airways, said the national airline opted for cargo or repatriation flights when international borders were closed last year.

However, they were not adequate to shore up business until Thai Airways submits its rehabilitation plan.

Siripakorn Cheawsamoot, Tourism Authority of Thailand deputy governor for marketing communications, said the number of Thailand Pass applications totalled 500,000, of which 200,000 tourists were approved.

Source: Bangkok Post

វិនិយោគិនគួចាប់ឱកាសបែបណាក្នុងការវិនិយោគអចលនទ្រព្យបន្ទាប់ពីចប់វិបត្តិ?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងពេលដែលវិបត្តិជំងឺកូវីដ១៩នៅក្នុងប្រទែសកម្ពុជា ត្រូវបា​នមើលឃើញថា មានស្ថានភាពធូរស្រាល បណ្ដាវិនិយោគិនក្នុងក៏បានចាប់ផ្ដើមធ្វើសកម្មភាព វិនិយោគអចលនទ្រព្យជាបណ្ដើរៗ ខណៈវិនិយោគិ​នប​រទេស ក៏ត្រូវបានរំពឹងថានឹងត្រលប់មកកម្ពុជា ក្នុងពេលឆាប់ៗនេះដែរ។

តើវិនិយោគិនក្នុងស្រុកគួរត្រៀមខ្លួនបែបណា ក្នុងការចូលប្រឡូកក្នុងវិស័យអចលនវត្ថុកម្ពុជា បន្ទាប់ពីវិបត្តិនឹងត្រូវបញ្ចប់នៅពេលឆា់បៗ។

លោកវ៉ា វីរៈ គ្រូបង្វឹកនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី១៣ធ្នូ២០២១នេះឱ្យដឹងថា វិបត្តិកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានបង្ហាញសញ្ញាកាន់តែល្អ ជាក់ស្ដែង ដូចយើងបានឃើញស្រាប់ហើយអ្នកជំងឺឆ្លងថ្មីៗ ត្រូវបានប្រ​កាសកាន់តែមានចំនួនតិច ដូច្នេះហើយវាឱកាសដ៏ល្អ សម្រាប់អ្នកវិនិយោគក្នុងការចាប់សម្រាប់បណ្ដាក់ទុនវិនិយោគ វិស័យអចលនទ្រព្យនៅក្នុងប្រទេ​សកម្ពុជា ។

លោកបន្តថា  “មុននឹងសម្រេចចិត្តវិនិយោគ អ្នកវិនិយោគគួរតែគោលដៅ និងគោលបំណងរបស់ខ្លួនច្បាស់លាស់ជាមុនសិន បន្ទាប់មកទៀតត្រូវសម្លឹងមើលទៅលើទីផ្សារ ថាតើតំបន់ដែលគាត់គ្រោង នឹងវិនិយោគមានសក្ដានុពលទៅលើអ្វី ហើយត្រូវនឹងផ្នែកដែលគាត់គ្រោងនឹងដាក់ទុនដែរ”។​លោកថា “មុននឹងវិនិយោគអ្វីមួយ គឺត្រូវមើលទៅលើផ្លូវដូចជាផ្លូវគោក ផ្លូវសម្រាប់រថយន្ត ផ្លូវរថភ្លើង ផ្លូវទឹកនិងផ្លូវអាកាសជាដើម  ។តំបន់ណាដែលមានផ្លុវទាំងនោះ នឹងមានការអភិវឌ្ឍច្រើន ហើយក្រៅពីនេះ ត្រូវមើលទៅលើ ប្រព័ន្ធទឹកភ្លើង មានប្រព័ន្ធអ៊ីនធើណេត សេវាទូរសព្ទជាដើម”។

លោកបន្ថែមថា អ្នកវិនិយោគ គួរតែសម្លឹងទៅលើទីផ្សារនៅពេលអនាគតនៅក្នុងតំបន់ ដែលខ្លួនគ្រោងនឹងវិនិយោគផងដែរ ។ ទាំងនេះគឺជាអ្វីដែលវិនិយោគិនអចលនទ្រព្យ គួរគិតគូរពិចារណា ក្នុងការសិក្សាមុននឹងសម្រេចចិត្តវិនិយោគ ។

អ្នកជំនាញ អចលនទ្រព្យកម្ពុជាជាច្រើន បានបង្ហាញជាទស្សនៈ ចំពោះការវិនិយោគអចលនទ្រព្យនៅកម្ពុជា ដែលអាចនឹងកើនឡើងវិញនៅក្នុងពេលឆាប់ៗនេះ ក្រោយពីប្រមុខរាជរដ្ឋាភិបាលប្រកាស បើកប្រទេសបើកឱ្យអ្នកដំណើរ មកពីប្រទេសចូលមកកម្ពុជា ស្វែងរកការវិនិយោគក៏ដូចជាទេសចរវ៉ាក់សាំងជាដើម។

វិនិយោគិនក្នុងស្រុករំពឹងថា វិនិយោគិនបរទេស នឹងចូលមកកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ ជាពិសេសវិនិយោគិនជនជាតិចិន ដែលជាវិនិយោគិន ដែលមានសក្ដានុពល ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈគម្រោងតភ្ជាប់ជើងហោះហើរត្រង់ ពីគោលដៅនានាក្នុងប្រទេ​សចិនមកកម្ពុជា ក៏គ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះដែរ៕

សម្តេចតេជោអបអរសាទរខួប៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្តែងការអបអរសាទរខួប៦៦ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។

សម្តេចបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចនាល្ងាចថ្ងៃទី១៤ ធ្នូនេះថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ជាខួប៦៦ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុត ក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។

គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិ ក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្ម​ភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេ​សនាំមុខគេ ដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា​៕

គម្រោង ដឹ អាណាចក្រ (HANUMAN Estate) នឹងបើកលក់មុនសម្ពោធ ដើមឆ្នាំ២០២២ នេះ! ទីតាំងដំបូង ទីតាំងល្អៗ កំពុងរង់ចាំលោកអ្នក!

ថ្មីៗនេះ យើងសង្កេតឃើញថា មានក្រុមហ៊ុន​អចលនទ្រព្យថ្មីមួយ គឺក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman Estate) បានកំពុងប្រកាសជាសាធារណៈ​អំពីឧត្តមភាពនៃការអភិវឌ្ឍន៍គម្រោងទី១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានឈ្មោះថា​ គម្រោង ដឹ អាណាចក្រ (The ANAJAK) ដែលមានទំហំផ្ទៃដីជាង៣០០ហិកតា ស្ថិតក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ បែរមុខទៅរកទន្លេសាប។

ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា ផ្លូវជាតិលេខ៥ ជាផ្លូវតភ្ជាប់រវាងប្រទេសសមាជិកអាស៊ានជាមួយប្រទេសកម្ពុជា ដែល រាជដ្ឋាភិបាលកំពុងដាក់ក្នុងផែនការអភិវឌ្ឍន៍ជាអាទិភាព។ ដូច្នេះ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជនជាច្រើន បានកំពុងផ្លាស់ប្តូរទីតាំងព្រមទាំងបង្កើតថ្មីនៅលើតំបន់សក្តានុពលសេដ្ឋកិច្ចមួយចំនួន​ ជាពិសេសគឺផ្លូវជាតិលេខ៥ ស្ថិតនៅទិសខាងជើងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនក្នុងទីក្រុង ដែលកំពុងតែកើនឡើងជារៀងរាល់ឆ្នាំ។

គម្រោង​ ដឹ អាណាចក្រ របស់ក្រុមហ៊ុន​ ហនុមាន អ៊ីស្ទេត គឺជាគម្រោងទី១ ដែលបង្កើតឡើងដោយរួមបញ្ចូលនូវគំនិតច្នៃប្រឌិតខ្ពស់ពីក្រុមអ្នកបច្ចេកទេសជាតិនិងអន្តរជាតិ ព្រមទាំងបន្ថែមនូវបរិបទថ្មីនៃការរស់នៅស្របទៅតាមសម័យកាលចុងក្រោយ។ គម្រោងថ្មីមួយនេះ បានរៀបចំអោយមានហេដ្ឋារចនាសម្ព័ន្ធចម្រុះ ជាពិសេសមានផ្ទះវីឡាដ៏ល្អប្រណិតៗរួមជាមួយរចនាបទនៃសួនច្បារធំៗស្រស់ស្អាតជាច្រើនកន្លែង ក្នុងនោះមានផ្លូវទំហំដល់ទៅ៣៤ម៉ែត្រ មានផ្លូវសម្រាប់ជិះកង់ និងទីធ្លាធ្វើលំហាត់ប្រាណដ៏ធំ។ ក្នុងនោះក៏មានផ្ទះអាជីកម្មជាច្រើនប្រភេទសម្រាប់បង្កើតសហគមន៍រស់នៅចម្រុះ និងមានអគារសម្រាប់ប្រារព្ធពិធីអាពាហ៍ពិពាហ៍ រឺ សម្រាប់ការប្រជុំលក្ខណៈផ្លូវការនានា មានសាលប្រជុំតន្ត្រីដ៏ធំមហាសាលសម្រាប់ការជួបជុំកំសាន្ត​ ដែលទាំងនេះនឹងអាចបង្កើតបានជាទីបណ្ដុំសេដ្ឋកិច្ចដ៏សកម្មមួយ និងបរិយាកាសរស់នៅយ៉ាងសម្បូរបែប។

គម្រោង ដឹ អាណាចក្រ​ ត្រូវបានបែងចែកជា៥ផ្នែកធំៗ ដោយដំណាក់កាលទី១ នៃផ្នែកទី១ កំពុងរៀបចំបើកលក់មុនសម្ពោធ នាដើម ឆ្នាំ២០២២នេះ​ ជាមួយទីតាំងដំបូង ទីតាំងល្អៗ សម្រាប់ដំណាក់កាលដំបូង មានផ្ទះ​ ៣ ប្រភេទ ដូចជា ផ្ទះអាជីវកម្ម SOVANN លើផ្លូវធំ, វីឡាភ្លោះហ្គ្រែន 8M និង វីឡាភ្លោះ 5M ដែលនឹងមានតម្លៃចន្លោះចាប់ពី $14ម៉ឺនដុល្លារឡើងទៅ អាស្រ័យតាមទីតាំង ជាមួយការផ្តល់ជូន ការបញ្ចុះតម្លៃរហូតដល់ 12% សម្រាប់ឱកាសនៃការបើលលក់មុនសម្ពោធផងដែរ។ មិនតែប៉ុណ្ណោះ លក្ខខណ្ឌការបង់ប្រាក់ពិតជាពិសេសនិងងាយស្រួលបំផុត ជាមួយរយៈពេលវែង ហើយមិនមានការប្រាក់ទៀតផង។ រឹតតែពិសេស សម្រាប់អតិថិជនដែលសាកសួរព័ត៌មាននិងជាវបានមុន ក្រុមហ៊ុននឹងមានការផ្តល់ជូនកាដូបន្ថែម ក្នុងឱកាសលក់មុនសម្ពោធទៀតផង។

បទពិសោធន៍រស់នៅថ្មីដ៏ល្អដែលកម្រមានបែបនេះ នឹងមាននៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងគម្រោង ដឹ អាណាចក្រ ដែលអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន​ ហនុមាន អ៊ីស្ទេត (The ANAJAK by Hanuman Estate)។

កុំអោយរំលងនូវឱកាសដ៏ពិសេសនេះ សូមទំនាក់ទំនងមកកាន់អ្នកប្រឹក្សាយោបល់ផ្នែកលក់ ឥលូវនេះ៖ 095 339 339 / 098 339 339

Oxford: វ៉ាក់សាំងចំនួនពីរប្រភេទ មិនអាចការពារប្រឆាំងនឹងមេរោគអូមីក្រុងបានឡើយ

ដោយ: ម៉ាលីស

អន្តរជាតិ: ការសិក្សាថ្មីមួយចេញកាលពីថ្ងៃច័ន្ទ ពីអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យOxford បន្ថែមលើភស្តុតាងដែលថា វ៉ាក់សាំងសំខាន់ៗចំនួនពីរ ដែលត្រូវបានដាក់ពង្រាយប្រឆាំងនឹង Covid-19 គឺវ៉ាក់សាំង AstraZeneca ត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងចក្រភពអង់គ្លេស និងជុំវិញពិភពលោក តែមិនប្រើនៅសហរដ្ឋអាមេរិកទេឯវ៉ាក់សាំង ប្រភេទ Pfizer/BioNTechមិនអាចការពារមេរោគអូមីក្រុងបានឡើយ។

មេរោគអូមីក្រុង ជាមេរោគឆ្លងកំពុងរីករាលដាល យ៉ាងឆាប់រហ័សនៅក្នុងប្រទេសមួយចំនួន ដែលវាត្រូវបានគេរកឃើញ។  ទោះបីជាវាការបង្កជាជំងឺស្រាលក៏ដោយ ហើយទោះមិនទាន់មានភាពភាព ជាក់លាក់ណាមួយ នៅតែអាចមានន័យថា មនុស្សជាច្រើនបានស្ថិតនៅក្នុងមន្ទីរពេទ្យ និងស្លាប់ហើយដែរ។

វាបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ នៅក្នុងចក្រភពអង់​គ្លេ​ស និងមនុស្ស១០នាក់ទៀត ដែលសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលភាគច្រើននៃពួកគេ គឺធ្លាប់បានចាក់វ៉ាក់សាំងរួចហើយ នេះបើយោងតាមអាជ្ញាធររដ្ឋាភិបាល។

អង្គការសុខភាពពិភពលោកបាននិយាយ នៅក្នុងសន្និសីទបច្ចេក​ទេសមួយកាលពីសប្តាហ៍មុនថា “វារីករាលដាលលឿនជាងមេរោគDelta នៅអាហ្រ្វិកខាងត្បូង ដែលទីនោះមេរោគDelta ស្ថិតក្នុងកម្រិតមួយទាប ប៉ុន្តែក៏ហាក់ដូចជារីករាលដាលលឿនជាង នៅក្នុងប្រទេសផ្សេងទៀត ដែលមេរោគDelta នៅទីនោះវាមានកម្រិតខ្ពស់ ដូចជានៅចក្រភពអង់គ្លេសជាដើម”។

អង្គការសុខភាពពិភពលោកបានបន្ថែមថា “ដោយសារទិន្នន័យដែលមាននាពេលបច្ចុប្បន្ន វាទំនងជាថាអូមីក្រុង នឹងលឿនជាងDelta ដែលការរីករាលដាលនៅតាមសហគមន៍មានការកើនឡើង” ។

“អ្វីដែលយើងដឹងឥឡូវនេះអំពី អូមីក្រុង គឺថា វាបានរីករាលដាលក្នុងអត្រាលឿន ដែលយើងមិនធ្លាប់ឃើញពីមុនមក។ វាកើនឡើងទ្វេរដងរៀងរាល់ ២ទៅ ៣ថ្ងៃក្នុងការឆ្លង” ។នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស Sajid Javic បានប្រាប់ Sky News របស់ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ។

លោកបន្តថា ” យើងកំពុងប្រឈមមុខ នឹងរលកនៃការឆ្លងមេរោគជាថ្មីម្តងទៀត នៅក្នុងការប្រណាំងរវាងវ៉ាក់សាំង និងមេរោគ”៕

ដំណឹងល្អៈរដ្ឋាភិបាលបន្តលើកលែងព​ន្ឋប្រថាប់ត្រាផ្ទះតម្លៃ៧ម៉ឺនដុល្លារចុះសំរាប់ឆ្នាំ២០២២

ដោយៈគង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលបានបន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ ឬខុនដូ ដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២២ ដែលនេះជាផ្នែកមួយនៃវិធានការគ្រប់គ្រងផលប៉ះពាល់ និងស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទកូវីដ១៩។

លោកផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​ថ្លែងឲ្យដឹងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី ការយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ។

លោកបន្តថា ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើ៧ម៉ឺនដុល្លារអាមេរិកនឹងត្រូវបន្តទៀត ប៉ុន្តែមិនបានបញ្ជាក់ថានឹងបន្ដរយៈពេលប៉ុន្មានទេ ដោយត្រូវរង់ចាំប្រកាសផ្លូវការពីអគ្គនាយកដ្ឋានពន្ធដា។

ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ និងខុនដូតម្លៃទាបជាង ៧ម៉ឺនដុល្លារ ប្រកាសជាលើកដំបូងដោយសម្ដេចហ៊ុន សែន នៅខែ កុម្ភៈ ឆ្នាំ ២០២០ ដោយលើកលែង១ ឆ្នាំដល់ មករា ២០២១ និងបន្តលើកលែងដល់​ឆ្នាំ២០២២៕

 

GCCគ្រុបប្រកាសបើកដំណើរការកម្មវិធីថ្មីមួយសម្រាប់អ្នកចង់ក្លាយជាដៃគូគម្រោងផ្សារជីស៊ី អូរឫស្សី

 

ភ្នំពេញ: ថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2021 GCC បានប្រកាសអំពីការដំណើរការនៃកម្មវិធីថ្មីមួយសម្រាប់អ្នកដែលចង់ក្លាយជាដៃគូនៃគម្រោងផ្សារជីស៊ី អូរឫស្សី គឺកម្មវិធី “ក្លាយជាដៃគូរបស់យើង(Be a Boss)”។

លោកកាំង នីន នាយកផ្នែកលក់នៃផ្សារជីស៊ី អូរឫស្សីបានថ្លែងថា៖ កម្មវិធីក្លាយជាដៃគូ គម្រោងផ្សារជីស៊ី អូរឫស្សី ជាកម្មវិធី មួយដែលបង្កើតឡើងដើម្បីឲ្យអ្នកដែលរស់នៅក្នុងតំបន់ឆ្ងាយៗ ឬខេត្តនានាដែលនៅក្បែរទីក្រុងភ្នំពេញកាន់តែបានស្គាល់ច្បាស់អំពីគម្រោងផ្សារជីស៊ី អូរឫស្សី ក៏ដូចជាការស្វែងរកបន្ថែមនូវដៃគូ ឬភ្នាក់ងារសម្រាប់គម្រោងផ្សារជីស៊ី អូរឫស្សីនៅក្នុងតំបន់ទាំងរបស់ពួកគាត់ផ្ទាល់។ លោកបានបន្តទៀតថា៖ ”យើងចង់ឲ្យប្រជាពលរដ្ឋកាន់តែច្រើនបានយល់ដឹងអំពីសក្ដានុពលនៃផ្សារជីស៊ី អូរឫស្សី ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាយក្រុង ពិបាកក្នុងការអញ្ជើញមកកាន់ការិយាល័យតាំងបង្ហាញ គម្រោងផ្សារជីស៊ី អូរឫស្សី ដើម្បីទទួលបានព័ត៌មានលម្អិតអំពីគម្រោងផ្សារ ដូច្នេះពួកគេអាចធ្វើការកក់តូបផ្សារជីស៊ី អូរឫស្សី ពីតំបន់របស់ពួកគាត់ផ្ទាល់។”

ផ្សារជីស៊ី អូរឫស្សីជាផ្សារបោះដុំ និងលក់រាយដែលមានកម្ពស់ រហូតដល់៦ជាន់ ត្រូវបានរចនាឡើងយ៉ាងពិសេស ប្លែកពីគេដោយបានរួមបញ្ចូលគ្នានូវរចនាបទដែលជាកម្ចីពី ប្រវត្តិសាស្រ្តផងដោយបម្លែងឲ្យទៅជារចនាបទទំនើប ប៉ុន្តែនៅរក្សាបាននូវស្ថាបត្យកម្មប្រពៃណីខ្មែរបុរាណ។ ផ្សារក្នុងស្រុកនេះត្រូវបានបង្កើតឡើងជាពិសេសស្របទៅតាមបរិបទរស់នៅនៃប្រជាជនក្នុងស្រុក បរិយាកាស និងឥរិយាបទអ្នកប្រើប្រាស់ ហើយការរចនាក៏បានយកចិត្តទុកដាក់លើដំណើរការនៃលំហូរខ្យល់ និងបែងចែកពន្លឺធម្មជាតិបានកាន់តែប្រសើរឡើង ដែលនេះជាកត្តាដ៏សំខាន់មួយសម្រាប់ធាតុអាកាសក្នុងតំបន់ត្រូពិច ក្នុងការធ្វើយ៉ាងណាឲ្យមានម្លប់ច្រើន និងការពារផ្នែកខាងក្នុងពីទឹកភ្លៀង។។អគារនេះមានការរៀបចំដែលប្លែកពីគេ ដោយទុកចន្លោះដ៏ធំទូលាយនៅផ្នែកកណ្ដាលគ្រប់ជាន់ទាំងអស់។

អត្ថប្រយោជន៍ដ៏ច្រើនលើសលប់នឹងត្រូវបានផ្តល់ជូនដៃគូ ផ្សារ ជីស៊ី អូរឫស្សី បន្ទាប់ពីក្លាយជាដៃគូជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍ដ៏ធំបំផុតមួយស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលមានស្តង់ដារអន្តរជាតិ

លោកអ្នកនឹងទទួលបាននាមប័ណ្ណតំណាងឱ្យផ្សារ ជីស៊ី អូរឫស្សី ក្នុងជានាយកអភិវឌ្ឍអាជីវកម្មស្ថិតនៅក្នុងតំបន់របស់លោកអ្នក។ លោក កាំង នីន បានសង្កត់​ធ្ងន់ទៀតថា៖ ” អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតក៏ត្រូវបានផ្តល់ជូនផងដែរ ដូចជា៖អត្ថប្រយោជន៍កម្រៃជើងសារខ្ពស់ដោយផ្អែកលើចំនួននៃការលក់ក្នុងមួយខែៗ ផ្តល់ជូនការបណ្តុះបណ្តាល និងការវាយតម្លៃ ដើម្បីធានាបានគុណភាពនៃពាណិជ្ជកម្មរវាងភាគីទាំង 2 ភាពទាក់ទាញ និងភាពល្អប្លែកគេនៃគម្រោងផ្សារ ដែលមានតម្រូវការខ្ពស់ ក៏ដូចជាការចុះទៅផ្តល់ប្រឹក្សាដោយផ្ទាល់រៀងរាល់សប្តាហ៍នៅទីតាំងរបស់លោកអ្នក ឬក៏ប្រជុំតាមកម្មវិធីហ្សូមនៅពេលចាំបាច់  និងព្រមទាំងផ្តល់ជំនួយការប្រឹក្សា តាមទូរស័ព្ទ24 ម៉ោងដើម្បីជួយលោកអ្នកជោគជ័យក្នុងការលក់គម្រោង។

លោក កាំង នីន ក៏​បាន​លើក​ឡើងទៀតថា៖  លើសពីនេះទៀតយើងនឹងផ្តល់​ការ​គាំទ្រ​ ​​លើ​សម្ភារៈផ្សព្វផ្សាយដ៏សម្បូរបែប ឧទាហរណ៍​ដូចជាការ​ផ្តល់ជូនតូប​គម្រូទាំងមូល​នៅ​ទីតាំងរបស់លោកអ្នក​ និងតូបចល័តរបស់ផ្សារជីស៊ី អូរឫស្សី ។

ដូច្នេះសម្រាប់ភ្នាក់ងារនៅតាមបណ្តាខេត្តនានា និងជាយក្រុងដែលមានបំណងចង់ក្លាយជាដៃគូជាមួយ ផ្សារ ជីស៊ី អូរឫស្សី អាចមកចុះឈ្មោះក្នុងកម្មវិធីក្លាយជាដៃគូ គម្រោងផ្សារជីស៊ី អូរឫស្សី និងចូលរួមកម្មវិធីចែករំលែកផងដែរ។ លោកអ្នកដែលជាដៃគូទាំងអស់ អាចបំពេញទម្រង់ពាក្យសុំដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ ដើម្បីឲ្យក្រុមការងារ ផ្សារ ជីស៊ី អូរឫស្សី ទំនាក់ទំនងផ្តល់ជូនព័ត៌មានលម្អិតនៃឯកសារដែលត្រូវការ កិច្ចព្រមព្រៀង ការបណ្តុះបណ្តាល និងជំនួយផ្នែកទីផ្សារ។ សម្រាប់លោកអ្នក ដែលមានបំណងចង់សិក្សាលម្អិត ឬចង់ចូលរួមក្នុងកម្មវិធីនេះ សូមទំនាក់ទំនងមកកាន់ ប្រធានឆាណែលផ្នែកលក់នៃផ្សារជីស៊ី អូរឫស្សី៖កញ្ញា អឿន ថាវី (010 577 679) ឬ កញ្ញា កែ ភិរុណ (077 813 868)។