ចក្រភពអង់គ្លេសអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលជាមួយសឹង្ហបុរី

ដោយៈស្រីលីស

ទីក្រុងឡុងដ៍: ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បត៍ ម្សិលម៉ិញនេះ បាននិយាយថា ខ្លួនបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឌីជីថលជាមួយ ស៊ីងហ្គាពួ។ ពាណិជ្ជកម្មដំបូងគេដែលផ្ដោតលើឌីជីថល បានចុះហត្ថលេខាព្រមព្រៀងដោយប្រទេសអ៊ឺរ៉ុប។

ចក្រភពអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងជាគោលការណ៍នឹងកែប្រែច្បាប់ពាណិជ្ជកម្មហួសសម័យ និងបើកឱកាសនៅក្នុងប្រទេសសិង្ហបុរី ដែលត្រូវបានចាត់ទុក ជាប្រទេសឈានមុខគេលើពិភពលោក ក្នុងវិស័យឌីជីថល។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Anne-Marie Trevelyan បាននិយាយថា “វាគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលដំបូងគេ ដែលបានចុះហត្ថលេខាដោយប្រជាជាតិអឺរ៉ុប ហើយនឹងកាត់ខ្សែក្រហម កាត់បន្ថយការចំណា​យ និងគាំទ្រការងារដែលទទួលប្រាក់ខែល្អ នៅទូទាំងចក្រភពអង់គ្លេស”។

កាលពីខែមុន ក្រុមប្រឹក្សាភិបាលពាណិជ្ជកម្ម របស់ចក្រភពអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ជាមួយសិង្ហបុរីនឹងបង្ហាញពីសក្តានុពល សម្រាប់ច្បាប់ពាណិជ្ជកម្មឌីជីថល ដល់អ្នកដទៃនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។

ចក្រភពអង់គ្លេសបាននិយាយថាទំនាក់ទំនងពាណិជ្ជកម្មជាមួយសិង្ហបុរីមានតម្លៃ 16 ពាន់លានផោន (21 ពាន់លានដុល្លារ) ក្នុងឆ្នាំ 2020 ។

លោកស្រី Catherine McGuinness ប្រធានគោលនយោបាយសាជីវកម្មទីក្រុងឡុងដ៍បាននិយាយថា “ខណៈពេលដែលយើងរង់ចាំព័ត៌​មានលម្អិតបន្ថែមទៀត អំពីរបៀបដែលការផ្តល់ទាំងនេះ នឹងដំណើរការសម្រា​ប់ក្រុមហ៊ុនជាក់ស្តែង យើងក៏ទន្ទឹងរង់ចាំឃើញកិច្ចព្រមព្រៀង ស្រដៀងគ្នា ដែលបានប្រកាសនៅឆ្នាំ 2022 ជាមួយដៃគូ និងមិត្តភ័ក្តិរបស់យើងនៅទូទាំងពិភពលោក”៕ ប្រភព: Bangkok post៕

អបអរសាទរ បុរី មេគង្គលែន ឈ្នះពានរង្វាន់អចលនទ្រព្យទូទាំងទ្វីបអាស៊ី Property Guru Asia Property Awards ២០២១

ដោយៈសហការី

ភ្នំពេញ: កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំទ្វីបអាស៊ី Property Guru Asia Property Awards ២០២១ត្រូវបានបញ្ចប់ការវាយតម្លៃផ្តាច់ព្រ័ត្ត និងប្រកាសជ័យលាភីកាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ នេះជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា ដែលអ្នកអភិវឌ្ឍន៍ក្នុងស្រុកយើងបានយកឈ្នះអ្នកអភិវឌ្ឍន៍ល្បីៗក្នុងតំបន់ជាច្រើនជាង១០ប្រទេស ព្រមទាំងទទួលបានជ័យលាភីល្អដាច់គេប្រចាំទ្វីបអាស៊ី។

តាមរយៈការផ្សាយផ្ទាល់ចេញពីគេហទំព័រផ្លូវការនៃកម្មវិធីអន្តរជាតិដ៏ធំ Property Guru Asia Property Awards បានប្រកាសថា បុរី មេគង្គលែន ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អដាច់គេទូទាំងទ្វីអាស៊ី Best Breakthrough Developer Asia ប្រចាំឆ្នាំ២០២១។ គួររំលឹកផងដែរ មេគង្គលែន ម្ចាស់ជ័យលាភីទ្វីបអាស៊ីនេះ ទើបតែបានឈ្នះពានរង្វាន់ប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន២ពានរង្វាន់ និងរង្វាន់ទទួលស្គាល់ខ្ពស់បំផុត ៣រង្វាន់ រួចបន្តការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្តជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗដែលជាជ័យលាភីពីប្រទេសឯទៀតក្នុងទ្វីបអាស៊ី។ នេះពិតជាសមិទ្ធផលដ៏គួរអោយកោតសសើរ ដែលបញ្ជាក់យ៉ាងច្បាស់ពីការអភិវឌ្ឍន៍អចលនទ្រព្យប្រទេសកម្ពុជាយើងទៅលើ គុណភាព ស្តង់ដារ គំនិតច្នៃប្រឌិត ម៉ូតផ្ទះស្អាត គឺទទួលបានការវាយតម្លៃខ្ពស់ជាងប្រទេសផ្សេងៗក្នុងតំបន់ ។

កម្មវិធីប្រកួតប្រជែងអន្តរជាតិដ៏ល្បី ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ទ្វីបអាស៊ី នេះគឺជាកម្មវិធីប្រកួតប្រជែង ដោយមានការចូលរួមពីជ័យលាភីអចលនទ្រព្យផ្តាច់គេប្រចាំប្រទេស ច្រើនជាង១០ប្រទេសក្នុងទ្វីបអាស៊ី មានដូចជា ប្រទេស សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពិន ល។ ហើយការវាយតម្លៃនេះគឺឆ្លងកាត់ការសម្រិតសម្រាំងពីអ្នកជំនាញអន្តរជាតិដោយផ្អែកទៅលើស្តង់ដារ និងវិជ្ជាជីវៈកម្រិតពិភពលោក ដើម្បីស្វែងរកជ័យលាភីល្អផ្តាច់គេទូទាំងទ្វីបអាស៊ី។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនា វីដេអូការប្រកាសចេញពីផេកផ្លូវការ Property Guru Asia Property Awards ។

អនុស្ថានីយអគ្គិសនីពីរនិងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់មួយក្នុងខេត្តកោះកុង ត្រៀមដាក់ឱ្យដំណើរការហើយ

ដោយៈ សុធារី

កោះកុងៈ លោកកែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជាបានមានប្រសាសន៍ថា អគ្គិសនីកម្ពុជាបានបញ្ចប់ការសាងសង់ ធ្វើតេស្ត និងដាក់ឱ្យដំណើការអនុស្ថានីយ អគ្គិសនីកោះកុង ស្ថិតក្នុងភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា អនុស្ថានីយអគ្គិសនីក្រុងខេមរភូមិន្ទ និងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល តភ្ជាប់រវាងអនុស្ថានីយទាំងពីរប្រវែងប្រមាណ២០គីឡូម៉ែត្រ ក្នុងខេត្តកោះកុង។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា ខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះ ជាផ្នែកមួយ នៃគម្រោងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលផ្តល់ឥណទានសម្បទានដល់អគ្គិសនីកម្ពុជា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី បង្កើនវិសាលភាពនៃការផ្គត់ផ្គង់ ប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាព។

គម្រោងនេះ ត្រូវបានសិក្សាត្រួតពិនិត្យសាងសង់ ដោយវិស្វកររបស់អគ្គិសនីកម្ពុជា តាំងពីឆ្នាំ២០១៨ ដោយមានការជួយពីទីប្រឹក្សាបច្ចេកទេសអន្តរជាតិ របស់ក្រុមហ៊ុនអគ្គិសនីបារាំង (EDF) ហើយសាងសង់ដោយក្រុមហ៊ុនធំៗ របស់ប្រទេសចិន រួមមាន ZTT សម្រាប់ខ្សែបញ្ជូន២៣០kV និង TBEA សម្រាប់អនុស្ថានីយ ដែលក្រុមហ៊ុនទាំងពីរនេះ ទទួលបានជ័យលាភីក្នុងការដេញថ្លៃ ជាលក្ខណៈអន្តរជាតិ ដោយមានការត្រួតពិនិត្យពីអគ្គិសនីកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឈន៍ (AFD) ។

លោកបន្តថា គម្រោងនេះ មិនត្រឹមតែឱ្យយើងទទួលបាន នូវហេដ្ឋារច​នា​សម្ព័ន្ធជាតិ បញ្ជូនអគ្គិសនីថ្មីប៉ុណ្ណោះទេ គឺបានផ្តល់និងផ្ទេរចំណេះដឹង (Capacity Building) ពីបណ្តាជំនាញបច្ចេកទេសដែលមានបទពិសោ​ធន៍ខ្ពស់ទាំងពីប្រទេសបារាំង ក៏ដូចជាប្រទេសចិន ដល់វិស្វករ និងក្រុមហ៊ុនម៉ៅការ សាងសង់បន្តរបស់ប្រទេសកម្ពុជា ដើម្បីមានលទ្ធភាពសាងសង់ដោ​យខ្លួនឯងនៅពេលអនាគត។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធជាតិ ដែលជាសមិទ្ធផលផ្លែផ្កាថ្មីបន្ថែមទៀតនេះ កើតចេញពីការសហការគ្នាយ៉ាងល្អ ពីរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដោយក្នុងនោះអនុស្ថានីយអគ្គិសនីកោះកុង មានតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលយកថាមពលអគ្គិសនី ដែលផលិតពីបណ្ដាវារីអគ្គិសនីក្នុងតំបន់រួមមាន វារីអគ្គិសនីតាតៃ វារីអគ្គិសនីឬស្សីជ្រំក្រោម វារីអគ្គិសនីអាតៃ ប្រមាណជាង៧០០MW និងវារីអគ្គិសនីតាតៃលើ១៥០MW កំពុងរៀបចំសាងសង់ បញ្ជូនមកផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ ក៏ដូចជាបែងចែកមកខេត្តកោះកុង។

អនុស្ថានីយអគ្គិសនីខេមរភូមិន្ទ ទទួលថាមពលពីអនុស្ថានីយខេត្តកោះ​កុង ដែលជាប្រភពអគ្គិសនីជាតិយើង បញ្ជូនតាមរយៈខ្សែបញ្ជូន ២៣០kV ថ្មីនេះ មកផ្គត់ផ្គង់ក្នុងក្រុងខេមរភូមិន្ទ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេស និងបណ្ដាស្រុកជុំវិញ គឺជាការយកប្រភពអគ្គិសនីមកជិតតំបន់ប្រើប្រាស់ ដើម្បីបង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ ដែលពីមុនតំបន់ទាំងនេះ ផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គិសនី និងប្រភពដែលមកពីប្រទេសថៃដែលមានចំងាយឆ្ងាយរាប់សិបគីឡូម៉ែត្រ តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ២២kV ដែលធ្វើឲ្យមានការរអាក់រអួលជារឿយៗ។

លោករដ្ឋមន្ត្រីបន្តថា ខ្សែបញ្ជូន២៣០kVថ្មីនេះ ត្រូវបានសាងសង់​ឆ្លងកាត់ដៃសមុទ្រ ក្នុងខេត្តកោះកុងដោយប្រើប្រាស់ បង្គោលប្រភេទខ្ពស់ចំនួន៤បង្គោល ដែលក្នុងនោះបង្គោលបីដើម មានកំពស់រហូតដល់១៦៨ម៉ែត្រ ដែលបច្ចុប្បន្ននេះ ជាបង្គោលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា៕

ROYAL LIVING PLAZA ផ្សាទំនើបក្នុងទីក្រុងភ្នំពេញ

ដោយៈសហការី

       ភ្នំពេញៈ តារាចំរៀងដ៏ល្បីល្បាញលោក Chhorn Sovannareach ជាតំណាងទូសុឆន្ទៈរបស់ ROYAL LIVING PLAZA និន្នាការពិភពលោក“ រីករាយជីវភាពកម្រិតខ្ពស់ ផ្សារទំនើបពាណិជ្ជកម្មគឺការរំពឹងទុក ជាផ្សារទំនើបតំណាងទីក្រុងនាពេលអនាគត់។

បរិយាកាសល្អ អាជីវករកម្រិតខ្ពស់ បានក្លាយជាកន្លែងកម្សាន្តសប្បាយ និងជាជម្រើសដំបូងគេសម្រាប់ការជួបជុំ របស់ជនបរទេ​សនិងអ្នកមានលុយនៅទីក្រុងភ្នំពេញនាពេលអនាគត។

នៅជុំវិញផ្សារទួលទំពូង ជួបជុំដោយជនបរទេស១៥ម៉ឺននាក់និងអ្នកមានលុយ​ ម្យ៉ាងវិញទៀតខុនដូ ROYAL SKY LAND ផ្ទាល់មានប្រជានជនរស់នៅ៥០០០នាក់ អតិថិជនច្រើន អាជីវកម្មល្អដោយស្វ័យប្រវត្តិ អាជីវករដណ្តើមជួលហាងពាណិជ្ជកម្ម តម្លៃជួលខ្ពស់ដោយស្វ័យប្រវត្តិ៖ ROYAL LIVING PLAZA គឺជាជម្រើសដំបូងសម្រាប់ការវិនិយោគអចលនទ្រព្យ។

តម្លៃសរុប $22000 ហាងពាណិជ្ជកម្មមានប្លង់រឹង

តម្លៃទាប ផ្ទុះការចាប់អារម្មណ៏ពេញទីក្រុង

កម្មវិធីប្រម៉ូលសិនសម្រាប់បុណ្យណូអែលនិង ចូលឆ្នាំសកលជិតចូលមកដល់

 

 ក្រុមហ៊ុនមីងយូគ្រុប៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ធានាបាន ឧត្តមគតិសាងសង់ផ្ទះល្អ

ក្រុមហ៊ុនមីងយូគ្រុបបានគ្រប់គ្រងពាណិជ្ជកម្មដែលគ្មានដែនកំណត់ចាប់តាំងពីឆ្នាំ២០១១ នៅឆ្នាំ២០១៣បានបង្កើតក្រុមហ៊ុនអចលនទ្រព្យ ភីងយូ នៅឆ្នាំ២០១៦បានបង្កើតក្រុមហ៊ុន ហ្វូលូដែលប្រមូលផ្តុំដោយបទពិសោធន៏សម្បូរបែបនៃការគ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងពាណិជ្ជកម្ម បទពិសោធន៏នៃការគ្រប់គ្រងខុនដូ ព្រមទាំងបានបង្កើតប្រព័ន្ធគ្រប់គ្រងគុណភាព។ ដូចនេះក្រុមហ៊ុនបុត្រសម្ព័ន្ធក៏បានមកដល់ទីក្រុងភ្នំពេញជាមួយ មីងយូគ្រុប ដើម្បីផ្តល់សេវាកម្មគាំទ្រប្រកបដោយវិជ្ជាជីវៈ សម្រាប់គម្រោងអភិវឌ្ឍន៏។

ការវិនិយោគបង្រួបបង្រួមគ្រប់គ្រងពាណិជ្ជកម្មគ្មានដែនកំណត់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ  សម្រាប់ផ្លូវពាណិជ្ជកម្ម ផ្លាហ្សាពាណិជ្ជកម្ម និងទម្រង់អចលនទ្រព្យផ្សេងទៀគឺជាការវិនិយោគរួម ប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈនិង ការរួមបញ្ចូលធនធាន បានបង្កើត“គេត្តនាមពាណិជ្ជកម្មទីក្រុង” ដោយជោគជ័យនៅក្នុងប្រទេសចិន ប្លុកផ្លូវថ្មើរជើង ជីងហួយប៉ាង ព្រមទាំងគម្រោងពាណិជ្ជកម្មផ្សេងទៀតជាច្រើន។ ការដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការវិនិយោគ និងប្រតិបត្តិការរបស់ ROYAL LIVING PLAZA ក្នុងរាជធានីភ្នំពេញ គឺជាគម្រោងពាណិជ្ជកម្មជាបន្តបន្ទាប់ ជ្រើសរើសអ្នកជួលដ៏ល្អបំផុតសម្រាប់ម្ចាស់ផ្ទះ ធ្វើការងារយ៉ាងល្អក្នុងការគ្រប់គ្រង និងប្រតិបត្តិការនៃផ្សារទំនើប និងទទួលបានការជួលជាទីពេញចិត្ត។

ជ្រើសរើសក្រុមហ៊ុនទីផ្សារលក់ ,Freelance ខុនដូងាយស្រួលលក់ កំរៃជើងសារខ្ពស់ រង់ចាំអ្នកទាំងអសKhmer:010-382-684(Mr.POVCHIVINH)Chinese&English:076-222-1880 (Mr.Stanley)៕

 

 

COMMERCIAL LANDOWNERS WILL LIKELY RECEIVE A TAX BREAK IN 2022

Both the Komeito political party and the Ministry of Land, Infrastructure, Transport and Tourism (MLIT) are seeking that property taxes for commercial land receive some kind of tax relief next year. The leading Liberal Democratic Party also seems to be in favor of this measure.

In Japan, annual property taxes are called fixed asset taxes (kotei-shisan-zei) and are local taxes charged to property owners. The taxes are typically 1.4% of the fixed asset valuation, which is usually much lower than the market price in urban areas. The 1.4% is the most common tax rate, although some cities and jurisdictions may have slightly different percentages.

The taxes are adjusted once every three years to account for any changes in property values. This year was one of those adjustment years, and in an effort to reduce the increased tax burden on businesses and homeowners in the midst of the pandemic, the property taxes in 2021 were kept at the same level as those in 2020. However, if these same measures are not continued in 2022, approximately 60% of commercial land sites in Japan will see taxes rise next year.

Since the economy has not fully recovered from the effects of the pandemic, the government is likely to continue to provide relief measures for owners of commercial land, but not for residential land.

To avoid any steep tax hikes on property owners in times of rising real estate prices, the tax burden adjustment rate is 5% of the increase in the tax value. The proposal for 2022 could see this increase capped at 2.5%, resulting in less of a burden for commercial landowners.

Sources: JAPAN PROPERTY CENTRAL

ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande ខកខានសងបំណុលថ្លៃសញ្ញាប័ណ្ណ១.២០០លានដុល្លារជាលើកដំបូង

ដោយ សុខុម

ប៉េកាំងៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចំនួន២របស់ប្រទេសចិន បានខកខានសងបំណុលជាលើកដំបូងលើថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុល១,៦ពាន់លានដុល្លារអាមេរិក នៅបរទេស ខណៈវិបត្តិនេះរាលដាលពាសពេញវិស័យអចលនទ្រព្យដែលជំពាក់បំណុលរុំកោះរបស់ប្រទេសចិន។

ក្រុមហ៊ុនវាយតម្លៃ និងដាក់កម្រិតគុណភាពឥណទានអាមេរិក Fitch Ratings បានទម្លាយព័ត៌មានអំពីការខកខានសងបំណុលនេះកាលពីថ្ងៃព្រហស្បតិ៍ទី៩ ធ្នូ។

រដ្ឋាភិបាលក្រុងប៉េកាំង ខ្លួនឯងគឺជាអ្នកបង្កឱ្យមានវិបត្តិក្នុងឧស្សាហកម្មអចលនទ្រព្យ នៅពេលខ្លួនចាប់ផ្តើមចាត់វិធានការក្ដៅកាលពីឆ្នាំ២០២០ ដើម្បីទប់ស្កាត់កុំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ខ្ចីបុលច្រើនហួសកម្រិត និងការទិញផ្ទះទុកលក់យកចំណេញដែលកើតមានស្ទើរតែគ្រប់កន្លែង ដែលមិនមែនជាការទិញទុកសម្រាប់រស់នៅពិតប្រាកដ។

ក្រុមហ៊ុននានាដែលបានខ្ចីបុលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីយកលុយមកពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងគំហុកបានចាប់ផ្ដើមជួបបញ្ហាហិរញ្ញវត្ថុ ត្រដាបត្រដួសក្នុងការបញ្ចប់គម្រោងនានា ត្រូវសងបំណុលក្រុមហ៊ុនម៉ៅការ និងដល់ពេលត្រូវទូទាត់សងទាំងបំណុលក្នុងស្រុក និងបំណុលក្រៅប្រទេស។

Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុត និងស្អុយឈ្មោះបំផុតដែលជាប់ផុងក្នុងវិបត្តិនេះ ដោយត្រដាបត្រដួសខ្លាំងជាច្រើនខែមកហើយនៅក្នុងការប្រមែប្រមូលដើមទុន ដើម្បីសងបំណុលរបស់ខ្លួនដែលគរដូចភ្នំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក។

ហើយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះក្រុមហ៊ុន Fitch Ratings បានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Evergrande បានខកខានសងបំណុលជាលើកដំបូងលើថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលជាង១,២ពាន់ដុល្លារអាមេរិក។

ក្រុមហ៊ុន Fitch Ratings ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនអចលនទ្រព្យចិន មួយទៀតឈ្មោះ Kaisa ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន ក៏បានខកខានក្នុងការសងបំណុល៤០០លានដុល្លារអាមេរិក លើថ្លៃសញ្ញាប័ណ្ណរបស់ខ្លួនផងដែរ៕ AFP៕

គំរោង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន កូរ៉េ IDEA បានប្រគល់ពានរង្វាន់ដល់ជ័យលាភី

ដោយៈ សុផារី

ប្រទេសកូរ៉េ មជ្ឈមណ្ឌលសារព័ត៌មានមុខសាលាក្រុង នៃសាធារណៈរដ្ឋកូរ៉េកាលពីពេលថ្មីៗនេះ បានប្រារពពិធីប្រគល់ពានរង្វាន់ “ការប្រកួតប្រ​ជែងគំនិត សហប្រតិ​បត្តិ​ការសេដ្ឋកិច្ចអាស៊ាន-កូរ៉េ លើកទី៣” ត្រូវបានប្រារព្ធឡើង។

លោកប្រធានសាស្រ្តាចារ្យបណ្ឌិត Jang Myung-cheol បានមានប្រសាសន៍ថា អ្នកឈ្នះត្រូវបានជ្រើសរើស តាមរយៈគណៈកម្មាធិការវិនិច្ឆ័យដោយយុត្តិធម៌ និងតឹងរ៉ឹងរបស់គណៈកម្មាធិការ។

អ្នកឈ្នះក្នុងកម្មបិធីនេះមាន Kevin Back (សិស្សថ្នាក់ទី៣ នៅ Buenos Aires) នៅវិទ្យាល័យ Seokwon Yang (ឆ្នាំទី២ នៅសាលារចនា និងសិល្បៈនៃសាកលវិទ្យាល័យ Yonsei), Lee Sang-pil (នាយករងនាយកដ្ឋានបច្ចេកវិទ្យាផលិតកម្ម, EBS Convergence Technology Headquarters) បានទទួលរង្វាន់ កិត្តិយសនៃការទទួលបានពានរង្វាន់។

ភ្ញៀវវីអាយភីក្នុងស្រុក និងបរទេសជាច្រើន បានផ្ញើសារអបអរសាទរចំពោះព្រឹត្តិការណ៍នេះ។

លោក Lee Ju-young អតីតអនុប្រធានរដ្ឋសភា និងជារដ្ឋមន្ត្រីក្រសួ​ងមហាសមុទ្រ និងនេសាទនៃសាធារណៈរដ្ឋកូរ៉េ បានផ្ញើសារអបអរសាទរជាវីដេអូ។ លោករដ្ឋមន្ត្រី ទី សុខហ៊ុន ផ្ញើលិខិតអបអរសាទរផងដែរ។

លើសពីនេះ នៅក្នុងពិធីប្រគល់ពានរង្វាន់នេះ លោក Sohn Seok-woo (ប្រធាន Hae Dong-hyeop), លោក Lee Yoon-kyo (អតីតប្រធានសមាគមកូរ៉េអាមេរិកនៅហាវ៉ៃ) និងលោក Cho Seong-rae (ទីប្រឹក្សាវេទិកាអាស៊ាន-កូរ៉េ។ ) និងលេខាធិការ Park In-gyu (អតីតលេខាធិការ Blue House ទទួលបន្ទុកកិច្ចការនយោបាយ) ក៏បានចូលរួមអបអរសាទរពួកគេផងដែរ។

លោកបណ្ឌិត Park Sang-won បានមានប្រសាសន៍ថា “គំនិតត្រូវបានប្រមូលផ្តុំ តាមរយៈការប្រកួតប្រជែងទាំងនេះ ហើយការផ្លាស់ប្តូររវាងប្រទេសកូរ៉េ និងប្រទេសអាស៊ានទាំង១០គឺ យើងនឹងពង្រឹងការផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀត”។

កីឡដ្ឋានខេត្តកំពង់ស្ពឺនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២២

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ កីឡដ្ឋានស្តង់ដារអន្តរជាតិខេត្តកំពង់ស្ពឺ នឹងបញ្ចប់ការសាងសង់ទាំងមូលនាពាក់កណ្ដាលឆ្នាំ២០២២ ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៨ ធ្នូកន្លងមកបានអញ្ជើញចុះពិនិត្យ មើលវឌ្ឍនភាព នៃការសាងសង់មណ្ឌលកីឡាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន។

ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ គឺសាងសង់តាមលក្ខណៈបច្ចេកទេសស្តង់ដារអន្តរជាតិ និងជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងបានការគាំទ្រយ៉ាងពេញទំហឹង ពីគម្រោង​ណា​ហ្គា​វើលបេះដូងសប្បុរស រួមទាំងពីសំណាក់សប្បុរសជននានាដ៏ទៃទៀត។

កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណ២​លាន​ដុល្លារអាមេរិក មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូល ឱ្យទាន់ពេលវេលា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕

តំបន់ច្រកព្រំដែន២ រំពឹងថានឹងមានសន្ទុះកំណើនវិនិយោគលើអចលនទ្រព្យខ្លាំងនៅពេលឆាប់ៗ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តំបន់ច្រកព្រំដែនកម្ពុជាចំនួនពីរ ត្រូវបានមើលឃើញថាកំពុងមានសក្ដានុពល និងកាន់តែមានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនក្នុងវិស័យអចលនទ្រព្យ ហើយនឹងជំរុញឱ្យតម្លៃដីធ្លីកាន់តែមានសន្ទុះងើបឡើងបន្តទៀត។

លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៩ ធ្នូកន្លងមកថា តំបន់តាមព្រំដែន នៃប្រទេសកម្ពុជាជាតំបន់ ដែលមានសក្ដានុពលខ្ពស់ ប៉ុន្តែតំបន់ទាំងនោះ បានជួបប្រទះនូវបញ្ហាពីរសំខាន់ៗគឺ ក្រោយការចាកចេញពីជនជាតិចិន ក្រោយរដ្ឋាភិបាលបិទហ្គេមអនឡាញ និងបញ្ហាកូវីដ១៩ ។

លោកឧកញ៉ាបន្តថា បន្ទាប់ពីបានជួបនូវព្រឹត្តិការណ៍ទាំងពីរនេះ តំបន់នៅតាមព្រំដែន ក៏មានសភាពនៅទ្រឹង មិនមានការវិនិយោគច្រើននោះទេ ប៉ុន្តែ នៅក្រោយស្ថានភាពកូវីដ១៩ បានធូរស្រាលឡើងវិញ សកម្មភាពនៅតំបន់ទាំងនោះ ក៏ហាក់បានប្រសើរតែមិនទាន់ខ្លាំង ដោយរំពឹងថាវានឹងមានសកម្មភាពកាន់តែខ្លាំង នៅដើមឆ្នាំ២០២១ខាងមុខនេះ អំឡុងចុងត្រីមាសទី១ ពោលគឺនៅក្រោយពិធីបុណ្យចូលឆ្នាំចិន ដោយរំពឹងថាវិនិយោគិនចិនជាច្រើននឹងចូលមកកម្ពុជាឡើងវិញ ស្វែងរកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ។

លោកបន្តថា បច្ចុប្បន្ននេះ តំបន់ច្រកព្រំដែនពីរ ត្រូវបានមើលឃើញថាកំពុងមានសក្ដានុពល ក្នុងការវិនិយោគរួមមានក្រុងបាវិត និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។តំបន់ទាំងនេះ ហាក់មានសកម្មភាពវិនិយោគខ្លាំងគ្រាមុនកូវីដ១៩។

លោកឧកញ៉ាបន្ថែមថា តំបន់ច្រកព្រំដែន ដែលមានសក្ដានុពលខ្លាំងនៅពេលនេះ យើងឃើញមាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាច្រកព្រំដែនកម្ពុជានិងថៃ ក្រុងបាវិតនៃខេត្តស្វាយរៀង ច្រកព្រំដែនកម្ពុជា វៀតណាម និងខេត្តព្រះសីហនុ ដែលមានកំពង់ផែទឹកជ្រៅតែមួយនៅកម្ពុជា ។

លោកសំ សុខនឿនបានបន្តថា “តំបន់ទាំងនេះ នឹងធ្វើតម្លៃដីធ្លីមានការកើនឡើងបន្ថែមទៀត បន្ទាប់ពីមានការហូរចូលវិនិយោគិនមកពីចិន និងពីប្រទេសផ្សេងទៀតទៅកាន់តំបន់ទាំងនោះ”។

ជាមួយគ្នានេះ លោកឧកញ៉ា នួន រឹទ្ធីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ក៏បានឱ្យដឹងថា រាជរដ្ឋាភិបាលក៏បាន និងកំពុងសិក្សានិងកសា​ងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ និងក្រុងបាវិត។ ដូច្នេះ នៅពេលសាងសង់រួច និងនៅពេលអនាគតតំបន់ទាំងពីរនេះ នឹងកាន់តែខិតជិតរាជធានីភ្នំពេញ ដោយការធ្វើដំណើរកាន់តែលឿន និងចំណេញថវិកាហើយវិនិយោគិន នឹងកាន់តែងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់តំបន់ទាំងពីរនោះ ។

ធនាគារអន្តរជាតិ ក៏បានផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្រុងពីរនៃព្រំដែនកម្ពុជា រួមមាន ក្រុងបាវិតខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ដូច្នេះនៅពេលគម្រោងនោះ ចាប់ផ្ដើមដំណើរការនិងរួចរាល់វានឹងក្លាយចលករ ដ៏សំខាន់មួយបន្ថែមទៀត សម្រាប់ជំរុញ កំណើ​ននៃការវិនិយោគនៅតំបន់ទាំងនោះ៕

ប្រែក្លាយជាទីក្រុងឆ្លាតវៃ រដ្ឋបាលខេត្តសៀមរាបកំពុងរៀបចំការងារសំខាន់ៗចំនួន៤ជាមួយអ្នកជំនាញជប៉ុន

ដោយៈជេស៊ីកា

សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបបាន និងកំពុងសហការជាមួយអ្នកជំនាញជប៉ុន ដើម្បីធ្វើកិច្ចការសំខាន់ៗចំនួន៤ ដើម្បីប្រែក្លាយក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។

លោកទៀ សីហាអភិបាលខេត្តសៀមរាប លោកលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជាបានចុះហត្ថលេខា លើកំណត់ត្រាលើកិច្ចពិភាក្សា នៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃ
នៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី៨ ធ្នូកន្លងមកនេះ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃ​ របស់សមា​គមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំ ជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូន ទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ឲ្យក្លាយជាទីក្រុងឆ្លាតវៃ កាលពីឆ្នាំ២០១៩កន្លងទៅ ។

ជាការឆ្លើយតបតាមសំណើ ស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នា​ក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។

លោកទៀ សីហាបានបន្តថា ក្នុងរយៈពេលមួយឆ្នាំ ជាងនៃការសិក្សាទិន្ន​ន័យបឋមអំពីគម្រោងទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប(Basic Survey)នេះ ក្រុមការងារសិក្សានេះ ក៏បានរៀបចំជាសេចក្តីព្រាងផែនការមេ ចង្អុលផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ ដោយនៅក្នុងសេចក្តីព្រាងផែនការមេចង្អុលផ្លូវនេះ គឺផ្តោតលើផ្នែកសំខាន់ៗចំនួន០៤ គឺ ការរៀបចំទេសចរណ៍ឆ្លាតវៃ (Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ (Smart Mobility) និង ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management )។

លោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេ​ស​ចរណ៍ នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខ នឹងធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូ ក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ ខេត្តសៀមរាបទៀតផង៕