អ្នកជំនាញបង្ហាញពីសក្តានុពលភាពនៃការវិនិយោគទីផ្សារលំនៅដ្ឋានផ្លូវលេខជាតិ៥១

ដោយ:ម៉ាលីស

ភ្នំពេញៈ យើងដឹងហើយថាផ្លូវ៥១ នឹងក្លាយជាចរន្តផ្លូវខ្សែឆ្លងកាត់ ដ៏មានសក្តានុពល ទាំងវិស័យដឹកជញ្ជូន និងឧស្សាហកម្ម។ ដូចនេះតើទីផ្សារលំនៅស្ថាននៅតបន់នោះ នឹងទាក់ទាញការវិនិយោគដែររឺទេ?។

លោកប៊ុន ហួត ប្រធានទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុន PIXIU Property បានរៀបរាប់នៅក្នុងកិច្ចសំភាសពិសេស កាលពីដើមសប្តាហ៍នេះថា សក្តានុពលនៃផ្លូវ ៥១ ប្រៀបបីដូចជាផ្លូវនៃសរសៃឈាមមួយ រឺជាតារារះមួយនៃតំបន់ឧស្សាហកម្ម ដែលសំបូរទៅដោយរោងចក្រ និងសហគ្រា សនានា ដែលអានិយាយបានថាជាផ្លូវ វេងស្រេងទី២អញ្ចឹងដែរ។

លោកបន្តថា ផ្លូវនេះតភ្ជាប់ពីគ្រប់តំបន់ មានដូចជា សៀមរាប បាត់ដំបង កំពត ក្រុងព្រះសីហនុជាដើម ជាពិសេសគឺកៀកទៅនឹងផ្លូវល្បឿនលឿនក្រុងព្រះសីហនុតែម្តង ហើយជាផ្លូវមមាញឹក សំរាប់ការដឹកជញ្ជូនផងដែរ”។

ចំណែកឯលំនៅដ្ឋាន ដែលស្ថិតនៅក្នុងតំបន់៥១នោះទៀតសោត គឺមានការរីកដុះដាល ដោយរោងចក្រ សហគ្រាសមានការផ្លាស់ប្តូរជាបណ្តើរៗទៅតំបន់នោះ ដែលធ្វើអោយកកើតលំនៅស្ថាន និងដីឡូតិ៍ ជាច្រើនកុះករផងដែរ។

លោកបញ្ជាក់ផងដែរថា តាមគោលដៅរាជរដ្ឋាភិបាល ដែលបានកំពុងអភិវឌ្ឍយ៉ាងសស្រាក់សស្រាំ នូវផ្លូវវប៉ុន្មានខ្សែចេញពីកប់ស្រូវមកនោះ នឹងភ្ជាប់ មកផ្លូវ៥១នេះតែម្តង។ ដូចនេះវាធ្វើអោយតំលៃដី លំនៅស្ថាន ក៏ដូចជា ការសាងសង់បុរីនានាមានការកើនឡើងផងដែរ។

លោកបានរៀបរាប់បន្ថែមថា ការវិនិយោគលើលំនៅដ្ឋាន មានភាពចំនេញ ដោយយោងទៅលើទីតាំងភូមិសាស្រ្ត ទីនោះជាតំបន់សក្តានុពលសំបូររោងចក្រ សហគ្រាស ដែលពីមួយឆ្នាំទៅមួយឆ្នាំទៅមួយឆ្នាំ កំនើនប្រជាជននឹងភាពកុះករកើនឡើងជាលំដាប់។ ដូចនេះពួកគាត់អាចទិញសំរាប់ទទួលផល រឺក៏អាចទិញ សំរាប់ប្រកបមុខរបររកស៊ីជួញដូរនានា។

លោកបានបញ្ជាក់ថា លោកទទួលកាន់គំរោងផ្តាច់មុខឈ្មោះថា TLL ១៣០ហិកតា ដែលស្ថិយលើបណ្តោយផ្លូវ៥១ គីឡូលេខ២៣នេះផងដែរ ដែលជាប់នឹងគំរោងដីឡូតិ៍សួន ឧស្សាហកម្មអ្នកឧកញ៉ាឡេង ណាវ៉ាត្រាតែម្តង។ លោកបញ្ជាក់ពីចំនុចពិសេស មួយចំនួនទាក់ទង នឹងគំរោងរបស់លោកថា ជាគំរោងផ្ទះអាជីវកម្មជាប់ផ្លូវជាតិ ហើយមួយវិញទៀត ក្នុងគំរោងផ្ទាល់ ក៏មានការសាងសង់ជារោងចក្រផងដែរ ដើម្បីបន្ថែមអោយគំរោងមានការអភិវឌ្ឍច្រើន។

ចំនុចពិសេសមួយទៀតនោះ លោកប៊ុន ហួតបានបញ្ជាក់ថា “គំរោងរបស់លោកគឺមានការអភិវឌ្ឍលឿន និងរំលោះសុទ្ធ ដែលធ្វើអោយមានការគាំត្រច្រើនពីសំនាក់អតិថិជនផងដែរ”។

ចាប់អារម្មណ៍បុរីនៅផ្លូវជាតិលេខ៥១ សូមទំនាក់ទំនងលេខទូរស័ព្ទចំនួនបីប្រព័ន្ឋ
📲Smart: 015 663 995 / 015 618 176
📲Cellcard: 089 663 995 / 099 733 277
📲Metfone: 066 553 168៕

អូស្រ្តាលីគ្រោងផ្តល់ជំនួយលើគំរោងមួយចំនួននៅខេត្តមណ្ឌលគិរី

ដោយៈគង់ សូរិយា

មណ្ឌលគិរីៈ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Pablo Kang បានថ្លែងថា អូស្រ្តាលីគ្រោងនឹងផ្តល់ជំនួយទឹកស្អាត និងគំរោងមួយចំនួនទៀតនៅខេត្តមណ្ឌលគិរី។

លោកទូតបានថ្លែងក្នុងជំនួបជាមួយលោកថង សាវុន អភិបាលខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះ ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ អភិវឌ្ឍខេត្តមណ្ឌលគិរី ឱ្យមានការរីកចម្រើនគ្រប់វិស័យ ។

បានបន្តថា ការវិនិយោគរបស់ក្រុមហ៊ុនរ៉ឺណេសង់ គឺជាគម្រោងវិនិយោ​គធំបំផុត របស់ក្រុមហ៊ុនអូស្ត្រាលីនៅកម្ពុជា ហើយតាមរយៈក្រុមហ៊ុននេះ លោកជឿជាក់យ៉ាងថា នឹងមានក្រុមហ៊ុនធំៗរបស់ប្រទេសអូស្ត្រាលី បន្តមកវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ លោកទូតក៏បានបញ្ជាក់ថា អូស្ត្រាលី ក៏មានគម្រោងជួយទៅលើវិស័យទឹកស្អាតនៅតំបន់អូរច្បារ ព្រមទាំងបន្តកិច្ចសហការ និងផ្ដល់ជំនួយតាមរយៈគម្រោងនានា ដល់ខេត្តមណ្ឌលគិរីផងដែរ។

លោកថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីបានស្នើសុំឯកអគ្គរដ្ឋទូតរងអូស្ត្រាលី មេត្តាជួយសម្របសម្រួលស្វែងរកទីផ្សារសម្រា​ប់នាំចេញកសិផល ដំណាំកសិឧស្សាហកម្មមួយចំនួន ទៅកាន់ប្រទេសអូស្ត្រាលី និងជួយផ្ដល់អាហារូបករណ៍សម្រាប់សិស្សនិស្សិត ក៏ដូចជាផ្ដល់កម្មសិក្សាផ្នែកកសិកម្មរបស់ខេត្តមណ្ឌលគិរី នៅក្នុងប្រទេសអូស្ត្រាលីផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែផ្ដល់ជំនួយ តាមរយៈគម្រោងនានា និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសការវិនិយោគវិស័យរ៉ែមាសរបស់ក្រុមហ៊ុនរ៉ឺណេសង់ នៅក្នុងខេត្តមណ្ឌលគិរី៕

មូលដ្ឋានសំខាន់ៗចំនួន១០ ដែលធ្វើឱ្យវិនិយោគិនអចលនទ្រព្យទទួលបានជោគជ័យ

ដោយៈ សុធារី

ភ្នំពេញៈ ការវិនិយោគលើអចលនទ្រព្យអាចនឹងជោគជ័យ ប៉ុន្តែបើមិនដឹងពីវិធីសាស្រ្តក្នុងការវិធីវិនិយោគ នោះលោក អ្នកអាចប្រឈមនឹងហានិភ័យខ្ពស់។

តាមរយៈ Investopedia វិធីសាស្រ្តនិងចរិកលក្ខណៈ ចាំបាច់មួយចំនួនដែលអ្នកវិនិយោគគម្បីពិចារណា។

១) រៀបចំផែនការឱ្យបានច្បាស់លាស់
ការមានផែនការច្បាស់លាស់ និងត្រឹមត្រូវ អាចធ្វើឱ្យវិនិយោគិនរៀបចំនិងបំពេញភារកិច្ចបានយ៉ាងល្អ។ ជារួម អាចមើលឃើញពីទិដ្ឋភាព ក្នុងការវិនិយោគគ្រប់ជ្រុងជ្រោយ។ ផែនការនេះ រួមមាន ការចេះប៉ាន់ប្រមាណទុនសម្រាប់វិនិយោគ លំហូរសាច់ប្រាក់ បានមកពីការជួលអចលនទ្រព្យ កត្តាបម្រែបម្រួលប្រជាសាស្រ្ត និងកត្តាផ្សេងៗទៀតដែលអាចប៉ះពាល់ ក្នុងអំឡុងពេលវិនិយោគ។

២) យល់ដឹងពីទីផ្សារ
អ្នករកស៊ីវិស័យអចលនទ្រព្យពូកែ ត្រូវមានចំណេះដឹងស៊ីជម្រៅពីទីផ្សារដែលពួកគេបានជ្រើសរើស។ ឧទាហរណ៍ ដូចជាការជ្រើសរើសតំបន់ជាក់លាក់មួយ ហើយថាតើត្រូវផ្តោត លើការវិនិយោគអចលនទ្រព្យលំនៅឋាន ឬអចលនទ្រព្យពាណិជ្ជកម្ម។ បន្ថែមពីនេះក៏ត្រូវស្វែងយល់ពីនិន្នាការបច្ចុប្បន្ន រួមទាំងបម្រែបម្រួលទម្លាប់ នៃការចំនាយរបស់អតិថិជន អត្រាការប្រាក់កម្ចី និងអត្រាគ្មានការងារធ្វើជាដើម។

កត្តាទាំងនេះ ជួយឱ្យវិនិយោគិនអចលនទ្រព្យ យល់ពីស្ថានភាពបច្ចុ​ប្បន្ន ហើយរៀបចំផែនការសម្រាប់អនាគត។ ពោលគឺការណ៍នេះជួយឱ្យពួកគេអាចព្យាករណ៍និន្នាការ ដែលអាចមានការប្រែប្រួល ហើយបង្កើតសក្តានុពលសម្រាប់ឱកាសការវិនិយោគ។

៣) មានភាពស្មោះត្រង់
វិនិយោគិនពូកែ ជាទូទៅជាបុគ្គល ដែលមានក្រមសីលធម៌ខ្ពស់ ព្រោះមិនថា ការវិនិយោគអចលនទ្រព្យ ឬអាជីវកម្មផ្សេងៗនោះទេ តែងមានការពាក់ព័ន្ធ និងទំនាក់ទំនងជាមួយមនុស្សជាច្រើន។ ហេតុដូច្នេះ ពួកគេត្រូវតែកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យបានល្អ។ មិនតែប៉ុណ្ណោះ វិនិយោគិនអចលនទ្រព្យ ដែលជោគជ័យដឹងថា ការមានភាពយុត្តិធម៌ សំខាន់ជាងការសម្លឹងមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន។

៤) បង្កើតចំណុចផ្តោតសម្រាប់ការវិនិយោគ
ជារឿងសំខាន់សម្រាប់វិនិយោគិន ក្នុងការបង្កើតចំណុចផ្តោត ទទួលបានចំណេះដឹងឱ្យស៊ីជម្រៅ ដើម្បីឈានទៅរកភាពជោគជ័យ។ ប៉ុន្តែមុននឹងឈានដល់កម្រិតនេះ គឺត្រូវការពេលវេលា ដើម្បីសិក្សាស្វែងយល់ពីចំណែកទីផ្សារណាមួយ ជាក់លាក់ជាមុនសិន ដែលជាផ្នែកចំបាច់សម្រាប់ភាពជោគ​ជ័យយូរអង្វែង។

នៅពេលដែលមានចំណេះដឹងស្ទាត់ជំនាញ លើចំណែកទីផ្សារជាក់លាក់ណាមួយហើយ (ឧទាហរណ៍ ដូចជា ចំណេះដឹងវិនិយោគផ្នែកលំនៅ ដ្ឋានសម្រាប់អ្នកមាន ឬការចាប់យកទីផ្សារលំនៅដ្ឋាន សម្រាប់អ្នកមានចំណូលទាប) នោះនឹងជួយឱ្យពួកគ ចាប់យកទីចំណែកទីផ្សារផ្សេងៗបន្ថែមទៀតដោយប្រើជំនាញដែលមានស្រាប់។

៥) មានអាកប្បកិរិយាល្អចំពោះអតិថិជនគោលដៅ
វាគឺជារឿងសំខាន់ដែលវិនិយោគិន ចេះប្រព្រឹត្តដោយក្តីគោរព ចំពោះអ្នកដ៏ទៃដូចជា ដៃគូរអាជីវកម្ម អតិថិជន អ្នកជួល ឬអ្នកផ្សេងទៀតដែលវិនិយោគិន មានទំនាក់ទំនងអាជីវកម្មជាមួយ។ វិនិយោគិនដែលពូកែគឺត្រូវយកចិត្តទុកដាក់ទៅលើពត៌មានលំអិត ស្តាប់និងឆ្លើយតបទៅនឹងចំងល់នានា ក៏ដូចជា ផ្សព្វផ្សាយអាជីវកម្ម ប្រកបដោយភាពវិជ្ជមាននិងវិជ្ជាជីវៈ។

៦) បន្តការរៀនសូត្រ ដើម្បីសំលៀងចំណេះដឹងឱ្យកាន់តែមុតស្រួច
ដូចគ្នានឹងអាជីវកម្មផ្សេងទៀតដែរ វាជារឿងចាំបាច់ក្នុងការយល់ដឹងពីច្បាប់ បទបញ្ញត្តិ និងនិន្នាការដែលជាមូលដ្ឋាន នៃអាជីវកម្មសម្រាប់វិនិយោគិនអចលនទ្រព្យ។ វិនិយោគិនដែលជោគជ័យ តែងតែមានការយល់ដឹងពីច្បាប់ទាំងនេះ ហើយអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ បទបញ្ញត្តិឬនិន្នាការសេដ្ឋកិច្ច។

លើសពីនេះទៅទៀត ពួកគេយល់ពីច្បាប់អចលនទ្រព្យ ពន្ធ ការផ្តល់កម្ចី និងបទបញ្ញត្តិនានា ដែលអាចជះឥទ្ធិពលដោយផ្ទាល់ ឬប្រយោលដល់អាជីវកម្មរបស់ពួកគេ។

៧) ស្វែងយល់ពីហានិភ័យ
វិនិយោគិនអចលនទ្រព្យយល់ដឹងអំពីហានិភ័យ ដែលមិនត្រឹមតែទាក់ទង នឹងការទិញលក់អចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ផងដែរ ដើម្បីធ្វើការកែសម្រួលអាជីវកម្មរបស់ពួកគេ ក្នុងការកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមាន។

៨) វិនិយោគលើជំនាញគណេយ្យ
ផ្នែកពន្ធដាររួមចំណែកសំខាន់ នៃការចំណាយប្រចាំឆ្នាំរបស់វិនិយោ​គិនអចលនទ្រព្យ។ វិនិយោគិនអចលនទ្រព្យពូកែ តែងភ្ជាប់ចំណេះដឹងជាមួយនឹងជំនាញគណនេយ្យ ដើម្បីគ្រប់គ្រងបញ្ចីអាជីវកម្ម របស់ពួកគេឱ្យមានប្រសិទ្ធិភាព។

៩) រកជំនួយ
ការរៀនសូត្រក្នុងការរកស៊ីលើវិស័យអចលនទ្រព្យ គឺជាបញ្ហាប្រឈមសម្រាប់អ្នក ដែលព្យាយាមធ្វើអ្វីៗដោយខ្លួនឯង។ ជោគជ័យក្នុងការវិនិយោគអចលនទ្រព្យ អាចទទួលបានពីការណែនាំ និងការរួមចំណែកពីមនុស្សមួយចំនួនដូចជា អ្នកណែនាំជំនាញ មេធាវី ឬមិត្តភក្តិ។ មិនតែប៉ុណ្ណោះ វិនិយោគិនអចលនទ្រព្យជោគជ័យ តែងតែប្រឹក្សាជាមួយអ្នកជំនាញ ជាជាងយកពេលវេលា និងលុយទៅប្រថុយនឹងការវិនិយោគតែឯកឯង។

១០) បង្កើតបណ្តាញ
ការបង្កើតទំនាក់ទំនងជាមួយអ្នកអាជីព អាចផ្តល់នូវការគាំទ្រដ៏សំខា​ន់ តែងបង្កើតឱកាស សម្រាប់វិនិយោគិនអចលនទ្រព្យថ្មីថ្មោង និងវិនិយោគិនមានបទពិសោធន៍។ ការមានទំនាក់ទំនងជាមួយ អ្នកណែនាំ ឬទីប្រឹក្សាជំនាញ ដៃគូអាជីវកម្ម និងអតិថិជន តែងផ្តល់ឱកាសឱ្យវិនិយោគិនជួយ និងស្វែងយល់ពីគ្នាទៅវិញទៅមក៕

សម្តេចតេជោនឹងអញ្ជើញសម្ភោធផ្លូវជាតិលេខ៣នៅដើមឆ្នាំ២០២២ខណៈការបំពាក់កាមេរ៉ា១០កន្លែងបញ្ចប់ចុងឆ្នាំនេះ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិតបីក្នុងពិធីសម្ភោធឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៣នៅដើមឆ្នាំ២០២២ខាងមុខនេះ ខណៈក្រុមការងារបច្ចេកទេស កំពុងរៀបចំបំពាក់កាមេរ៉ា១០កន្លែងនៅលើផ្លូវនេះ។

ក្នុងកិច្ចពិភាក្សាស្តីពីវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេ​កទេសលើការដំឡើងកាមេរ៉ា ចាប់ល្បឿនដប់ទីតាំង និងជញ្ជីងស្វ័យប្រវត្តិពីរទីតាំងនៅលើផ្លូវជាតិលេខ៣ ត្រូវបានពិភាក្សារកដំណោះដោះស្រាយ ដើម្បីធានាបញ្ចប់ការងារទាំងស្រុង ឱ្យបានត្រឹមចុងឆ្នាំ២០២១ ខាងមុននេះផងដែរ។

លោកហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធាណៈ និង លោកណៃ ចំណង់ ប្រធានអង្គភាពអនុវត្តគម្រោងធ្វើ ឱ្យ​ប្រសើរឡើងផ្លូវជាតិលេខ៣ និងមន្រ្តីពាក់ព័ន្ឋចូលរួមអង្គប្រជុំ បានលើកឡើងពីវឌ្ឍភាព ដូចជាការបំពាក់សម្ភារបរិក្ខារូបវ័ន្ត ឱ្យរួចស្រេចទាំងស្រុង បញ្ហាប្រឈម និងដំណោះស្រាយ លើការងារដែលនៅសេសសល់ និងផ្នែកបច្ចេកទេស ព្រមទាំងយន្តការគ្រប់គ្រង លើបញ្ហាបច្ចេកទេសក្នុងអនុវត្តពេលដាក់ដំណើរការ។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ គ្រោងនឹងដាក់សម្ភោធឱ្យប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយមានបំពាក់កាមេរ៉ាចាប់ល្បឿនដប់ទីតាំង និងជញ្ជីងស្វ័យប្រវត្តិពីរទីតាំង ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូង ដែលដាក់ឱ្យប្រើប្រាស់លើផ្លូវជាតិ និងជាយន្តការត្រួតពិនិត្យ សុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការខូចខាតផ្លូវសាធារណៈ ដែលនាំឱ្យខាតបង់ថវិការជាតិ និងប៉ះពាល់ដល់អាយុជីវិតអ្នកធ្វើដំណើរផងដែរ៕

 

SUNWAH Peal mixed business center ready for construction coming soon

By Sotheary

Phnom Penh: The construction of a 52-story SUNWAH PEAL multi purposed commercial center including a condominium, an office, a shopping mall, and a five-star hotel will soon begin.

According to a source from world-class construction company in Cambodia said that the company is currently working with the construction company, which will be completed in January, so the company will start its project after the Chinese New Year, if not changed.

“SUNWAH PEAL will spend about $150 million to build its 200-meter-high commercial center,” he said.

SUNWAH PEAL is located next to The PEAK project and in front of Naga World1 entertainment and Casino center.

SUNWAH has long suspended investment in the project due to internal problems and other issues.

The SUNWAH PEARL Phnom Penh project is located on Samdech Hun Sen Park Road and at the intersection of three rivers, Mekong River, Tonle Sap River and Bassac River.

The project site near the Royal Palace is an area with high odds of land, as it is located in Daun Penh, a district of many embassies, the heart of trade and politics, as well as the National Museum.

This large project includes up to 2,400 luxury apartments, an 18-storey high-rise office building, a 5-star hotel, a large shopping mall, a private club, a landscaping center, a swimming pool, a gym and a car park.

This great location allows you to breathe the fresh air and admire the beautiful scenery of the intersection of the three rivers.

Lego building new brick factory in Vietnam as Asian market clicks

 

Denmark: Toymaker Lego said on Wednesday it plans to build a new factory in Vietnam to keep up with rapidly growing demand for its colored plastic bricks among children across Asia.

The privately-owned Danish firm said it will invest more than $1 billion in the project, which will be its second Asian factory after it opened one in China in 2016. Lego has achieved double-digit growth in the region since 2019.
Demand is now on track to outstrip supply from its Chinese plant in the mid to long term, Lego’s Chief Operations Officer Carsten Rasmussen told Reuters.

“Growth in China and Asia is fantastic and we can see that over time that we will need more capacity,” he said, pointing to a growing middle class and high number of births in the region compared to more mature European and North American markets.
The move is the latest in Lego’s decade-old strategy of placing production close to key markets, which has helped rein in costs and shield it from external factors.
“It gives us shorter delivery time to our customers and make us able to react quickly on demand but it of course also makes us more resilient,” Rasmussen said.
He added that the decision to build in Vietnam had not been accelerated by recent global supply chain disruptions.
It will also be Lego’s first carbon neutral factory as it plans to match the energy consumption with solar power from panels on its roof and from a nearby farm.
Although Lego still makes bricks out of oil-based plastic, it has pledged to replace these with ones made from sustainable materials by the end of the decade.
The factory, which is set to start production in 2024 and will employ as many as 4,000 people, would add a “significant addition” to Lego’s annual production of roughly 100 billion bricks, Rasmussen said, declining to give more detail.
Lego, an abbreviation of “leg godt” meaning “play well” in Danish, is also expanding capacity in Mexico, Hungary and China and adding machinery at its Danish and Czech plants, he said.

Source: Reuters

ធនាគារពិភពលោកៈសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន២.២ភាគរយក្នុងឆ្នាំនេះនិងកំណើន៤.៥ភាគរយក្នុងឆ្នាំ២០២២

ដោយៈសុផារី

ភ្នំពេញៈ ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់កម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនត្រឹមតែ២.២ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំនេះ ដោយសារវិស័យសេវាកម្ម រួមមាន វិស័យទេសចរណ៍ និងវិស័យសំណង់ និងអចលនទ្រព្យនៅមានកំណើនយឺត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មា​ន របស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មាន World Bank ដែលបានចេញផ្សាយនៅថ្ងៃទី៩ ធ្នូនេះបានឱ្យដឹងទៀតថា ទន្ទឹមគ្នានេះ វិស័យជាប្រពៃណីក្នុងការជំរុញកំណើន ជាពិសេសឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង និងឧស្សាហកម្មផលិតកង់ រួមទាំងវិស័យកសិកម្មផង នៅតែបន្តដើរតួក្នុងការទ្រទ្រង់ ដល់ការស្តារសេដ្ឋកិច្ច ឲ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។

ទាំងនេះជាបច្ចុប្បន្នភាពចុងក្រោយ នៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលធនាគារពិភពលោកបានធ្វើឡើង តាមរយៈរបាយការណ៍ថ្មីមួយក្រោមចំណងជើងថា “រស់ជាមួយកូវីដ-១៩” (Living with COVID-19)។

ថ្វីដ្បិតតែការផលិតសម្រាប់ ការនាំចេញបានរើបឡើងវិញ ហើយការនាំចេញផលិតផលកសិកម្ម មានការកើនឡើងពិតមែនក៏ដោយ ឱនភាពផ្នែកពាណិជ្ជកម្ម បានរីកទំហំកាន់តែធំគួរឱ្យកត់សម្គាល់ ដោយសារមានការកើនឡើង នៃការនាំចូលមុខទំនិញមួយចំនួន ជាពិសេសមាស សម្រាប់យកមកធ្វើជាសញ្ជ័យធន (ការសន្សំ)។

លោកស្រីMaryam Salim ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងថា “យើងទាំងអស់គ្នាបានដឹងហើយថា ពេលនេះកម្ពុជា កំពុងតែរស់នៅជាមួយជំងឺកូវីដ-១៩ ប្រជាជនចំនួនច្រើនលើសលប់បានចាក់វ៉ាក់សាំងការពាររួច ហើយរដ្ឋាភិបាល ក៏បានចាប់ផ្តើមបើកប្រទេស ឲ្យដំណើរការឡើងវិញសឹងតែគ្រប់ផ្នែកហើយដែរ ដោយបន្តអនុវត្តវិធានការការពារសុខភាព ដែលមានជាធរមានស្រាប់”។

លោកស្រីបន្ដថា “នៅពេលនេះ យើងកំពុងតែរៀបចំធ្វើការពិនិត្យឡើងវិញ នូវការបំពេញកិច្ច និងបទពិសោធន៍ (Performance and Learning Review) ដែលនឹងអាចឲ្យយើងពង្រឹង នឹងសម្របភាពជាដៃគូរបស់យើងជាមួយកម្ពុជា ឱ្យបានកាន់តែប្រសើរថែមទៀត ខណៈដែលប្រទេសនេះ កំពុងខិតខំស្តារសេដ្ឋកិច្ច ឱ្យកាន់តែមានភាពស្វិតស្វាញ បន្ទាប់ពីរងផលប៉ះពាល់ខ្លាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩”។

តាមការព្យាករទុក សម្រាប់ពេលខាងមុខ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងបន្តងើបឡើងវិញ បន្ទាប់ពីវិធានការរឹតត្បិតពាក់ព័ន្ធ នឹងកូវីដ-១៩ត្រូវបានដកចេញ។

នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងសម្រេចកំណើ​ន​៤.៥% ប៉ុន្តែដំណើររើបឡើងវិញនេះ នឹងជួបហានិភ័យទៅវិញ ប្រសិនបើមានការសាយភាព នៃវីរុសនេះជាថ្មីម្តងទៀត។

ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានកម្លាំងស្ទុះងើបឡើងវិញ របាយការណ៍នេះ បានផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ ត្រូវធ្វើកំណែទម្រង់នូវផ្នែកសំខាន់ៗមួយចំនួន ក្នុងនោះ មានការដាក់ចេញនូវវិធាន និងបទប្បញ្ញត្តិច្បាស់លាស់ស្តីពីការរៀនរស់ជាមួយកូវីដ-១៩ស្របតាម គន្លងប្រក្រតីភាពថ្មី វិធានការផ្នែកបទប្បញ្ញត្តិ និងផ្នែកសារពើពន្ធ ដែលជួយដល់ការរស់រានឡើងវិញ របស់វិស័យទេសចរណ៍ និងការដាក់ចេញជាបន្ទាន់ នូវបទប្បញ្ញត្តិនានាសម្រាប់អនុវត្តច្បាប់និយោគថ្មី។

របាយការណ៍នេះ បានបន្ថែមទៀតថា កាលណាការងើបឡើងវិញ នៃសេដ្ឋកិច្ចលេចចេញជារូបរាងហើយ កម្ពុជាអាចចាប់ផ្តើមរៀបចំកែសម្រួល លំហសារពើពន្ធ របស់ខ្លួនឡើងវិញ។ ហើយជាមួយគ្នានោះ បន្តតាមដានមើលលើគុណភាពរបស់ធនធាន និងបង្កើនភាពទុកចិត្តលើប្រព័ន្ធធនាគារ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕

ក្រុមហ៊ុនផលិតរបស់ក្មេងលេងLego បោះទុនជាង១.០០០លានដុល្លារ សាងសង់រោងចក្រនៅវៀតណាម

ដោយៈសុខុម

កូប៉ិនហាក: ក្រុមហ៊ុនផលិតរបស់ក្មេងលេងLego  បានប្រកាសកាលពីថ្ងៃពុធ ទី៨ ធ្នូ ថា ខ្លួនមានគម្រោងសាងសង់រោងចក្រថ្មីមួយ នៅវៀតណាម ដើម្បីបំពេញឱ្យទាន់តម្រូវការឥដ្ឋជ័រចម្រុះពណ៌ សម្រាប់សង់ផ្ទះលេងរបស់ខ្លួន ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងចំណោមកុមារនៅទូទាំងអាស៊ី។  នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃព្រហស្ប​តិ៍ ទី៩ ធ្នូ នេះ។

ក្រុមហ៊ុនមកពីប្រទេសដាណឺម៉ាកមួយនេះនិយាយថា ខ្លួននឹងវិនិយោ​គជាង១.០០០ពាន់លានដុល្លារ លើគម្រោងនេះ ដែលនឹងក្លាយជារោងចក្រទី២ របស់ខ្លួនប្រចាំតំបន់អាស៊ី បន្ទាប់ពីខ្លួនបើកដំណើរការរោងចក្រមួយនៅប្រទេសចិន ក្នុងឆ្នាំ២០១៦។ ក្រុមហ៊ុន Lego ទទួលបានកំណើនពីរខ្ទង់នៅក្នុងតំបន់ចាប់តាំងពីឆ្នាំ២០១៩ មក។

លោកCarsten Rasmussen នាយកប្រតិបត្តិការនៃក្រុមហ៊ុន Lego បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា តម្រូវការពេលនេះ គឺកំពុងឆ្ពោះទៅរកការវ៉ាឈ្នះ ការផ្គត់ផ្គង់ពីរោងចក្ររបស់ខ្លួន នៅប្រទេសចិន ក្នុងរយៈពេលមធ្យម និងវែង។

នេះជាចំណាត់ការចុងក្រោយ ក្នុងយុទ្ធសាស្ត្ររាប់ទសវត្សរ៍របស់ក្រុមហ៊ុនLego នៅក្នុងការដាក់ផលិត កម្មឱ្យកៀកនឹងទីផ្សារសំខាន់ៗ ដែលបានជួយទប់ការចំណាយ និងការពារខ្លួនពីកត្តាខាងក្រៅ។

លោក Carsten Rasmussen បានបន្ថែមទៀតថា ការសម្រេចចិត្តសាងសង់រោងចក្រនៅប្រទេសវៀតណាម គឺមិនមែនដោយសារការរអា​ក់រអួល នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក នាពេលថ្មីៗនេះឡើយ។

លោកបានបញ្ជាក់ថា រោងចក្រដែលគ្រោងចាប់ផ្តើមផលិតកម្ម នៅឆ្នាំ២០២៤ ហើយនឹងផ្តល់ការងារដល់មនុស្ស៤.០០០នាក់នេះ នឹងជួយបន្ថែមទិន្នផលផលិតបានច្រើន បន្ថែមពីលើការផលិតឥដ្ឋជ័រប្រមាណ១០០ពាន់លានដុំ ក្នុងមួយឆ្នាំរបស់ក្រុមហ៊ុននេះ ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

លោកថ្លែងថា ក្រុមហ៊ុនLego ក៏កំពុងពង្រីកសមត្ថភាព នៅក្នុងប្រទេ​សម៉ិកស៊ិក ហុងគ្រី និងចិន ព្រមទាំងបន្ថែមគ្រឿងចក្រនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសដាណឺម៉ាក និងសាធារណរដ្ឋឆែកផងដែរ៕  CNN៕

លោកKevin Lim ក្រុមហ៊ុនKey Real Estateបានពង្រីកខ្លួនទាំងសេវាកម្មនិងឥទ្ឋិពលក្នុងទីផ្សារ

ដោយៈ សហការី

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានបង្កើតឡើង និងរីកចម្រើ​ន និងខ្លះទៀតប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែក្រុមហ៊ុនKey Real Estateបានទទួលនូវភាពរីកចម្រើន ដែលអាចពង្រីកទាំងសេវាកម្ម ធនធា​នមនុស្ស និងបានក្លាយជាក្រុមហ៊ុនអភិវឌ្ឃន៍អចលនទ្រព្យផងដែរ។

ថ្ងៃនេះពីគេហទំព័រPropertyarea.asia បានជួបជជែកតាមបណ្តាញតេឡេក្រាមជាមួយលោកKevin Limប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនKey ពិភាក្សាពីការវិវត្តមួយចំនួនរបស់ក្រុមហ៊ុននេះ។

តើក្រុមហ៊ុនKey Real Estateបានបើកដំណើរការពីឆ្នាំណា?

ក្រុមហ៊ុន Key Real Estate  Co.​,Ltd (ឃី) ជាក្រុមហ៊ុនផ្តល់នូវ

គ្រប់សេវាកម្មអចលនទ្រព្យ និងទទួលបានអាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធតាំងពីឆ្នាំ២០១០។ ក្រុមហ៊ុនបានចាប់ផ្តើមសេវាអាជីវកម្មដំបូង ដែលមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។

មានសេវាកម្មអ្វីខ្លះ? ទទួលបានជោគជ័យយ៉ាងដូចម្តេច?

ក្រុមហ៊ុន ឃី មានសេវាកម្មជាចំបង លើផ្នែកវាយតម្លៃអចលនទ្រព្យ ដែលសហការ   ជាមួយដៃគូគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន ដូចជាធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយមានការគាំទ្រពីអតិថិជនជាតិ និងអន្តរជាតិ។  ក្រុមហ៊ុនក៏បានបង្កើតសេវាផ្សេងៗទៀតដូចជា

  • វាយតម្លៃ ទ្រព្យសកម្ម គ្រឿងចាក់ និងម៉ាស៊ីន ដែលសហការ

ជាមួយក្រុមហ៊ុនក្រៅស្រុក (ប្រទេសសាំងហ្គាពួរ)។

  • ទិញ/លក់ ជួល អចលនទ្រព្យ
  • ស្រាវជ្រាវ និងប្រឹក្សាយោបល់ (ផ្នែកអចលនទ្រព្យ និងហិរញ្ញប្បទានជាមួយធនាគារដៃគូ)
  • គ្រប់គ្រងអចលនទ្រព្យ
  • អភិវឌ្ឍន៏គម្រោង និង
  • សម្របសម្រួលដល់អតិថិជនលើសេវាផ្ទេរឈ្មោះ និងប្លង់កម្មសិទ្ធិនានា។ 

តើរហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងរីកចម្រើនដូចម្តេច?

ក្រុមហ៊ុនចាប់ផ្តើមដំបូងពីទ្រង់ទ្រាយតូចដែលមាន បុគ្គលិកតែ ពីរ បី

នាក់ប៉ុណ្ណោះ ដោយមានការចូលរូមយ៉ាងសំខាន់ ពីស្ថាបនិក ថ្នាក់ដឹកនាំ និងបុគ្គលិកជំនាញ ដែលមានចំនេះដឹងផ្នែកអចលនទ្រព្យ ក្រមសីលធម៌វិជ្ជាជីវៈ និងការគាំទ្រជាពិសេសពីអតិថិជន (ឃី) បានពង្រីកវិសាលភាពប្រតិបត្តិការសេវាកម្មវាយតម្លៃ ទៅកាន់បណ្តាលខេត្តនានាទូទាំងប្រទេស ក្នុងពេលជាមួយគ្នាផងដែរ ក្រុមហ៊ុនក៏បានបន្ថែមសេវាកម្ម និងចំនួនបុគ្គ​លិកជាបន្តបន្ទាប់ ទៅតាមតំរូវការទីផ្សារ និងផ្តល់ឳកាសការងារដល់សិស្សនិស្សិត បានចូលរូម និងហ្វឹកហាត់ការងារជាមួយយើង ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ។

នៅឆ្នាំ២០១៤ ក្រុមហ៊ុនឃី ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំមុខគេក្នុងស្រុក បានទិញធានារ៉ាប់រងជំនាញវិជ្ជាជីវៈ ដែលជាផ្នែកមួយចូលរូមបង្កើនទំនុកចិត្តបន្ថែមដល់អតិថិជន ក៏ដូចជាដៃគូសហការរបស់យើង។ ព្រមទាំងបានបន្ថែមសេវាកម្ម ជាភា្នក់ងារអចលនទ្រព្យ ធ្វើទីផ្សារ គ្រប់គ្រប់អចលនទ្រព្យ សិក្សាស្រាវជ្រាវ និងប្រឹក្សាយោបល់។​

ឆ្លងកាត់ប្រតិបត្តិការជាច្រើនឆ្នាំ គុណភាពស្តង់ដាជំនាញ បទពិសោ​ធន៍ការងារ ការជួយជ្រោមជ្រែកពីថ្នាក់ដឹកនាំ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិក ព្រមទាំងទំនុកចិត្តពីអតិថិជន  បានធ្វើអោយក្រុមហ៊ុនឃី ទទួលនូវពានរង្វាន់ ជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឆ្នើម ប្រចាំប្រទេសក្នុងឆ្នាំ២០១៨ ។

ថ្វីតែ ២ឆ្នាំចុងក្រោយនេះ មានការរីករាលដាននៃជំងឺកូវិត១៩ ជាស

កល ដែលធ្វើអោយក្រុមហ៊ុនក្នុងស្រុក ក៏ដូចជា ក្រុមហ៊ុនអន្តរជាតិជាច្រើនជួបវិបត្តិ។ ក្រុមហ៊ុនឃីបានពុះពារ រក្សាបានលំនឹងអាជីវកម្ម និងប្រតិបត្តិរបស់ខ្លួនដើម្បីត្រៀមខ្លូនចាប់យកឳកាសថ្មី។

តើក្រុមហ៊ុនឈរលើមូលដ្ឋានបែបណា ដើម្បីពង្រីកការរីកចម្រើន និងឈរជើងនៅក្នុងទីផ្សារ?

ដោយឈរលើមូលដ្ឋានជំនាញ ចំណេះដឹងទីផ្សារក្នុងស្រុក ក្រមសីលធម៌វិជ្ជាជីវៈ តម្លាភាព​ បទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ទំនាក់ទំនងល្អជាមួយស្ថាប័ន រដ្ឋ និងឯកជន ក្រុមហ៊ុនឃី បានឈានមុខគេលើសេវាកម្មវាយតម្លៃអចលនទ្រព្យ ដែលអនុវត្តន៍ទ្រឹស្តីវាយតម្លៃស្តង់ដាអន្តរជាតិ តម្លៃសេវាសមរម្យស្រប ទៅតាមលក្ខខណ្ឌក្នុងស្រុក។

កត្តាទាំងនេះបានធ្វើអោយក្រុមហ៊ុន (ឃី) មានកេរិ៍្តឈ្មោះដែលទទួលស្គាល់ពីដៃគូធនាគារ និងអតិថិជនទូទៅ។  ទស្សនៈវិស័យរបស់ក្រុមហ៊ុនឃី គឺផ្តល់នូវសេវាកម្មរហ័ស មានទំនុកចិត្ត និងជាជំរើសដំបូងរបស់អតិថិជន ។

តើការចូលមកកាន់កម្ពុជា នូវក្រុមហ៊ុនអន្តរជាតិកាន់តែច្រើន បានធ្វើឲ្យទីផ្សារប្រកួតប្រជែងទេ?

ជាការពិត ការចូលមកកាន់កម្ពុជា នូវក្រុមហ៊ុនអន្តរជាតិកាន់តែច្រើន នឹងធ្វើអោយទីផ្សារមានការប្រកួតប្រជែងកាន់តែខ្លាំង។ ចំពោះក្រុមហ៊ុនឃី គឺផ្តោតសំខាន់ទៅលើការសហការ ជាជាងការប្រកួតប្រជែង​ ព្រោះការឈានចូលនៃក្រុមហ៊ុនបរទេស ក៏បាននាំមកនូវគំនិតច្នៃប្រឌិតថ្មី បច្ចេកវិជ្ជា បទពិសោធន៍ថ្មីៗ មកកាន់ប្រទេសយើងផងដែរ។

ក្នុងនាម ឃីជាក្រុមហ៊ុនដែលមានបទពិសោធន៍ច្រើន និងឈរជើងទីផ្សារក្នុងស្រុក មានជំនឿថាវាជាឳកាសល្អ ដែលយើងត្រូវពង្រឹងខ្លួនថែមមួយកំរិតទៀត។ ម្យ៉ាងទៀតច្បាប់វិនិយោគក្នុងកម្ពុជា បានអំណោយផលដល់វិនិយោគិន ក៏ដូចជាក្រុមហ៊ុនអន្តរជាតិចូលមក ដែលជាកត្តាល្អប្រសើរដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងប្រទេស៕

បារាំនឹងចូលរួមជាមួយក្រសួងដែនដីដើម្បីជំរុញការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ លោក Jaccques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានសន្យាថានឹងបន្តកិច្ចសហប្រតិបត្តិ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាកាន់តែរីកចម្រើននិងរលូនបន្ថែមទៀត។

នេះបើតាមការលើកឡើងរបស់លោក ក្នុងជំនួបជាមួយលោកឧបនា​យករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃទី៩ធ្នូ២០២១នេះ។ លោកបន្តថា ជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីដែនដី ក៏ដើម្បីស្វែងយល់អំពីវិស័យសំណង់ និងការរៀបចំទីក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្វែងយល់អំពីចក្ខុវិស័យរបស់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក្នុងវិស័យសំណង់និងការរៀបចំទីក្រុង ក្នុងកម្ពុជានិងបញ្ហាប្រឈមដែលក្រសួងកំពុងតែជួបប្រទះផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញជូន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា អំពីការងារមួយចំនួន ដូចជា ការប្រៀបធៀបការអនុវត្តច្បាប់ស្ដីពីសំណង់មុន និងក្រោយច្បាប់ស្ដីពី សំណង់ត្រូវបានដាក់ឲ្យប្រើប្រាស់ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក និងបានលើកឡើងអំពីការងារមួយចំនួនដែលបានពិភាក្សា ក្នុងជំនួបកន្លងមកជាមួយ លោកជំទាវ Eva Nguyen Binh កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ និងបានឲ្យដឹងថាចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ ២០១៨ មានគម្រោងវិនិយោគរបស់ក្រុមហ៊ុន នៃប្រទេសបារាំងចំនួន6គម្រោង មានផ្ទៃក្រឡាសំណង់សរុប 64,265 ម៉ែត្រក្រឡានិងមានទុនវិនិយោគចំនួន 18,485,290 ដុល្លារអាមេរិក។

ក្រុមហ៊ុននៃប្រទេសបារាំង ដែលមានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅមានសុពលភាព មានចំនួន៤ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសាងសង់មួយ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន៣ ។

លោកបានលើកឡើងថា បារាំងនិងកម្ពុជាមានទំនាក់ទំនងការទូតជាមួយគ្នាជាយូរណាស់មកហើយ។ រដ្ឋាភិបាលបារាំងបានផ្ដល់ជំនួយដល់កម្ពុជាស្ទើរគ្រប់វិស័យ ក្នុងនោះមានវិស័យកសិកម្ម អប់រំ សុខាភិបាល ការពារជាតិ អភិវឌ្ឍន៍ជនបទ វប្បធម៌និងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។ ក្រៅពីនេះទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍(AFD)បានសន្យាផ្ដល់ហិរញ្ញប្បទាន ដល់កម្ពុជាពី 100 ទៅ 120 លានអឺរ៉ូ ក្នុងមួយឆ្នាំផងដែរ។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ ព្រមទាំងបានសន្យា នឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ អោយដំណើរការកាន់តែរលូនបន្តទៀតផងដែរ៕