ធនាគារពិភពលោកអនុសាសន៍មួយចំនួនដល់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២នៅតែមិនទាន់មានភាពប្រាកដប្រជាថា នឹងសម្រេចបាននូវកំណើនដូចការព្យាករណ៍របស់ស្ថាប័នអន្តរជាតិ ឬស្ថាប័នជាតិខ្លួនឯងនៅឡើយ ដោយសារតែកូវីដ១៩ នៅតែមិនទាន់បានបញ្ចប់ទាំងស្រុង និងមានការបំប្លែងខ្លួនជាបន្តបន្ទាប់។

ធនាគារពិភពលោក ក៏បានផ្ដល់ជាអនុសាសន៍មួយចំនួន ដល់កម្ពុជាសម្រាប់ជាទុន ក្នុងការស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញពីវិបត្តិកូវីដ១៩។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ប្រចាំកម្ពុជាចេញផ្សាយថ្ងៃទី៩ធ្នូ២០២១នេះឱ្យផ្ដល់ជាអនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់នូវផ្នែកសំខាន់ៗមួយចំនួន ក្នុងនោះមានការដាក់ចេញនូវវិធានការនិងបទប្បញ្ញត្តិច្បាស់លាស់ស្ដីពី ការរៀនរស់ជាមួយកូវីដ១៩ ស្របតាមគន្លប្រក្រតីភាពថ្មី វិធានការផ្នែកប្បញ្ញត្តិ និងផ្នែកសារពើពន្ធ ដែលជួយដល់ការរស់រានឡើងវិញ របស់វិស័យទេសចរណ៍ និងការដាក់ចេញជាបន្ទាន់នូវបទប្បញ្ញត្តិនានាសម្រាប់អនុវត្តច្បាប់វិនិយោគថ្មី។

របាយការណ៍បន្តថា កាលណាការងើបឡើងវិញ នៃសេដ្ឋកិច្ចលេចចេញជារូបរាងហើយ កម្ពុជាអាចចាប់ផ្ដើមរៀបចំកែសម្រួល លំហសារពើពន្ធរបស់ខ្លួនឡើងវិញ។ ជាមួយគ្នានោះ បន្តតាមដានមើលលើគុណភាពរបស់ធនធាន និងបង្កើនភាពទុកចិត្តលើប្រព័ន្ធធនាគារ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ។

របាយការណ៍នេះមានជំពូកពិសេសមួយ បានពិនិត្យទៅលើផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើការរៀនសូត្រ និងការរកចំណូល។ ជំពូកនេះបានឱ្យដឹងថា ការបិទសាលារៀន បាននាំមកនូវការខាតបង់ធំធេង នៅទូទាំងប្រទេស។

ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំបង្កើតជម្រើសកម្មវិធីច្រើនយ៉ាង សម្រាប់ការរៀនពីចម្ងាយក៏ពិតមែន ប៉ុន្តែសិស្សមួយចំនួននៅតែមិនអាចប្រើប្រាស់វាបាន ឬមិនបានប្រើប្រាស់វាសោះតែម្តង។ សិស្សណាដែលរៀនមិនបានជាប់លាប់ ឬដែលបោះបង់ចោលការសិក្សា នឹងមានលទ្ធភាពអាចរកបានចំណូលតិចតួច ក្នុងមួយជីវិតរបស់ខ្លួន ខុសពីអ្នកដែលបានរៀនសូត្រគ្រប់គ្រាន់។ ការខាតបង់ការរៀនសូត្រ ដោយសារតែការបិទសាលារៀន ក្នុងអំឡុងពេលមានការរាតត្បាតជំងឺនេះ នឹងបង្កឱ្យមាននូវវិបាកធំធេងផ្នែកសេដ្ឋកិច្ច ដោយវានឹងកាត់បន្ថយប្រាក់ចំណូលរំពឹងទុក ប្រចាំឆ្នាំរបស់ក្រុមជនក្រីក្រ អស់ចំនួនប្រមាណ៧៣៨ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ នេះបើនិយាយក្នុងន័យធៀប អំពីលទ្ធភាពក្នុងការទិញសម្រាប់ពួកគេ។

របាយការណ៍បានផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវវិនិយោគបន្ថែ​មលើធនធានមនុស្ស អមដោយការចាត់វិធានការ ឱ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ការឈប់រៀន ធ្វើការវាយតម្លៃការរៀនសូត្ររបស់សិស្ស និងអនុវត្តបច្ចេកទេស សម្រាប់ស្តារការរៀនឡើងវិញ ដើម្បីជួយឱ្យសិស្សអាចបំពេញបានមកវិញ នូវអ្វីដែលគេខាតបង់ ដោយសារការបិទសាលាកន្លងមក ។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធវិស័យអប់រំកម្ពុជា ក៏បាន ឱ្យ​ដឹងផងដែរថា ការសិក្សាតាមអនឡាញ វាមិនមានប្រសិទ្ធភាពដូចការសិក្សាផ្ទាល់ទេ ហើយសិស្សនៅតាមទីជនបទ ក៏មិនបានសិក្សាតាមអនឡាញដូចសិស្សនៅទីក្រុងដែរ ដោយសារតែមិនមានសេវាអ៊ីនធើណេតសំបូរបែប។ ដូច្នេះការបិទសាលារៀន នឹងធ្វើប៉ះពាល់ដល់ការសម្រេចឱ្យបាននូវផែនរបស់រាជរដ្ឋាភិបាល ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ក្នុងរបាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញផងដែរថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចលើសផែនការ សម្រាប់ឆ្នាំ២០២១តែឆ្នាំ២០២២ អាចនឹងខ្ពស់ជាងការព្យាករណ៍ ឬក៏អាចទាបជាងការព្យាករណ៍ដែរ ដោយសារតែភាពមិនច្បាស់លាស់នៃកូវីដ១៩៕

មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះSUNWAH Pealត្រៀមសាងសង់ឆាប់ៗនេះហើយ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ រួមមានលំនៅដ្ឋានសហកម្មសិទ្ឋ ការិយាល័យ ផ្សារទំនើប សណ្ឋាគារផ្កាយ៥ SUNWAH PEALកំពស់៥២ជាន់ នឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗនេះ។

ប្រភពពីថ្នាក់ដឹកនាំក្រុមហ៊ុនសាងសង់ លំដាប់ពិភពលោកនៅកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងធ្វើការជាមួយក្រុមហ៊ុនសាងសង់ ដែលនឹងបញ្ចប់ នៅអំឡុងខែមករាខាងមុខនេះ ហេតុនេះក្រុមហ៊ុននេះនឹង​ចាប់ផ្តើមគំរោងរបស់ខ្លួន នៅក្រោយពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ បើសិន​ជាគ្មានការប្រែប្រួលទេនោះ។

លោកបន្តថា “sunwah Peal នឹងចំណាយថវិកាប្រមាណ១៥០លាន​ដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់ជាង២០០ម៉ែត្ររបស់ខ្លួន”។

Sunwah Peal មានទីតាំងនៅជាប់គ្នានឹងគំរោងThe PeAK និងស្ថិតនៅទល់មុខមជ្ឈមណ្ឌលកំសាន្ត និងកាស៊ីណូNaga World1។

ក្រុមហ៊ុនSUNWAH បានផ្អាកសកម្មភាពវិនិយោគគំរោងនេះជាយូរ​មកហើយ ដោយសារស្ថានភាពផ្ទៃក្នុង ក្រុមហ៊ុនមានបញ្ហា និងបញ្ហាជាច្រើនទៀត។

គម្រោង The Sunwah Pearl Phnom Penh មានទីតាំងស្ថិតនៅលើផ្លូវសួនច្បារសម្តេចហ៊ុនសែន និងនៅចំណុចប្រសព្វនៃទន្លេចំនួន ៣ គឺទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។

ទីតាំងគម្រោងនៅក្បែរព្រះបរមរាជវាំង នេះជាតំបន់ដែលដីមានហាងឆេងខ្ពស់ព្រោះស្ថិតក្នុងខណ្ឌដូនពេញ ជាខណ្ឌដែលប្រមូលផ្ដុំទៅដោយស្ថានទូតប្រទេសនានា ជាចំណុចបេះដូងនៃពាណិជ្ជកម្ម និងនយោបាយ ព្រមទាំងសារមន្ទីរជាតិផងដែរ។

គម្រោងដ៏ធំនេះ មានអាផាតម៉ិនប្រណីត រហូតដល់ទៅ២.៤០០យូនីត មានអគារការិយាល័យលំដាប់ខ្ពស់កម្ពស់១៨ជាន់ចំនួន១ សណ្ឋាគារលំដាប់ផ្កាយ៥ចំនួន១ មជ្ឈមណ្ឌលលក់ទំនិញខ្នាតធំ១ ក្លឹបឯកជន កន្លែងគយគន់ទេសភាព អាងហែលទឹក ក្លឹបហាត់ប្រាណ និងចំណតរថយន្ត។

ទីតាំងដ៏ល្អនេះ ធ្វើឱ្យអ្នកអាចស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ និងគយគន់ទេសភាពដ៏ស្រស់ត្រកាល នៃទន្លេប្រសព្វទាំង៣៕

អ្នកជំនាញរំពឹងថាសកម្មភាពអចលនទ្រព្យក្រុងបាវិតនឹងងើបឡើងវិញនៅដើមឆ្នាំក្រោយ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សកម្មភាព វិនិយោគនៅតាមតំបន់នានា ក្នុងប្រទេសកម្ពុជា ត្រូវបានរំពឺងថា នឹងងើបឡើងវិញនៅពេលឆាប់ៗនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសបើកសេដ្ឋកិច្ច និងបើកឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជាឡើងវិញ។

ក្នុងនោះដែរការវិនិយោគ នៅតាមច្រកព្រំដែនកម្ពុជា និងប្រទេសជិតខាងក៏ត្រូវបានរំពឹងថា នឹងមានសកម្មភាពកាន់តែខ្លាំង នៅដើមឆ្នាំ២០២២ ហើយក្រុងបាវិត ដែលជាច្រកព្រំដែនកម្ពុជា វៀតណាមក៏រំពឹងថា មានសន្ទុះងើបឡើងវិញឆាប់ៗនេះដែរផងដែរ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ធ្នូ២០២១នេះឱ្យដឹងថា បញ្ហាសំខាន់ៗពីរបានកើតឡើង ក្នុងរយៈប្រមាណ២ឆ្នាំកន្លងមកនេះ គឺការបិទហ្គេមអនឡាញ ដែលធ្វើឱ្យជនជាតិចិនជាច្រើន ចាកចេញពីកម្ពុជា និងពីក្រុងបាវិត និងបញ្ហាមួយទៀតគឺកូវីដ១៩ បានធ្វើឱ្យវិស័យអចលនទ្រព្យ នៅតាមបណ្ដាខេត្ត ក៏ដូចជា ព្រំដែនកម្ពុជា និងតំបន់ដែលធ្លាប់តែមានចលនាខ្លាំង នៃការទិញលក់ ក៏ដូចជា តម្លៃដីធ្លីនៅតាមតំបន់សំខាន់ៗមួយចំនួន រួមទាំងក្រុងបាវិតបានរងផលប៉ះពាល់ផងដែរ។

លោកបន្តថា ក្រុងបាវិតត្រូវបានចាត់ទុកថាតំបន់ ដែលមានសក្ដានុពលមួយ ក្នុងចំណោមតំបន់ ដែលមានសក្ដានុពលជាច្រើនទៀតក្នុងប្រទេសកម្ពុជា ហើយមកដល់ពេនេះសន្ទុះ នៃការទិញលក់អចលនទ្រព្យនៅក្នុងក្រុងបាវិត មិនទាន់ងើបឡើងនៅឡើយទេ ចាប់តាំងពីការចាកចេញរបស់ចិន ដោយសារតែបិទហ្គេមអនឡាញនិងបញ្ហាកូវីដ១៩”។

ប៉ុន្តែលោកជឿជាក់ និងសង្ឃឹមថា សន្ទុះនៃការទិញលក់អចលនទ្រព្យនៅក្រុងបាវិត ច្រកព្រំដែនកម្ពុជា វៀតណាមនឹងកើនឡើងវិញនៅដើមឆ្នាំក្រោយឆ្នាំ២០២២ ជាពិសេសបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនរួច ដោយរំពឹងថាវិនិយោគិនចិននឹងត្រលប់មកកម្ពុជាវិញ ស្វែងរកការវិនិយោគនៅច្រកព្រំដែនកម្ពុជាវៀតណាមមួយនេះ ។

លោកបន្តថា “បាវិតគឺជាក្រុងមួយដែលមានសក្ដានុពលខ្លាំង ដែលអាចទាក់ទាញវិនិយោគិនបរទេស ចូលមកបណ្ដាក់ទុនវិនិយោគ និងធ្វើឱ្យក្រុងមួយនេះ ក្លាយជាទីក្រុងធំមួយនៅក្នុងប្រទេសកម្ពុជា”។

លោកឧកញ៉ានួន រឹទ្ធីក៏បានបញ្ជាក់ថា បាវិតនឹងក្លាយជាតំបន់ដែលមានសក្ដានុពលកាន់តែខ្លាំង នៅពេលគម្រោងសាងសង់ផ្លូវល្បឿនលឿនរបស់រាជរដ្ឋាភិបាល ចាប់ផ្ដើមដំណើរការ ខណៈបច្បុប្បន្ននេះ គម្រោងនេះ ស្ថិតនៅក្នុងដំណាក់កាលពីកំពុងសិក្សាផងដែរ។

លោកបន្តថ “នៅពេលផ្លូវល្បឿនលឿន ចេញជារូបរាងនិងឧទាហរណ៍ថាវាបានសង់រួចរាល់ ភ្នំពេញ និងបាវិតកាន់តែខិតជិតគ្នា ដោយសារតែការ​បំព្រួញចំងាយផ្លូវ ហើយពន្លឿនល្បឿនបើកបរ ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានពង្រួមពីចំងាយជាង២៥០គីឡូ មកត្រឹមក្រោម២០០គីឡូម៉ែត្រប៉ុណ្ណោះ ហើយការបើកបរក៏មិនស្ទះ អាចបើកបរបានថេរ ដោយប្រើពេលកាន់តែខ្លាំង ដូច្នេះអ្នកវិនិយោគនិងទេសចរក៏អាចវិលត្រលប់មកភ្នំពេញបានក្នុងថ្ងៃតែមួយផងដែរ”។

ជាការកត់សម្គាល់ក្រោយពីរាជរដ្ឋាភិបាល សម្រេចបើកប្រទេសឡើងវិញ ក្រោយស្ថានភាពកូវីដ១៩ធូរស្រាលឃើញថា សកម្មភាពវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដែលមានវត្តមានក្នុងប្រទេសកម្ពុជាស្រាប់ក៏បញ្ចេញសកម្មភាពជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការក្នុងប្រទេសកម្ពុជា ហើយនឹងត្រៀមទទួលស្វាគមន៍វិនិយោគិនបរទេសថ្មីៗ ដែលនឹងមកដល់នៅពេលឆាប់ៗនេះដែរ។

ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីម្សិលម៉ិញនេះ បានចុះហត្ថលេខាផ្តល់ជំនួយដល់កម្ពុជាប្រមាណ៣៣០លានដុល្លារអាមេរិក ក្នុងនោះជំនួយជាង​១៨០លានដុល្លារ នឹងជួយលើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ការតភ្ជាប់លើទីក្រុងសំខាន់ៗចំនួនបីផងដែរ ក្នុងនោះក្រុងបាវិតជាទីក្រុងមួយ ដែលទទួល​បានជំនួយអភិវឌ្ឍន៍នេះ៕

អ្នកជំនាញរំពឹងថាសកម្មភាពអចលនទ្រព្យក្រុងបាវិតនឹងងើបឡើងវិញនៅដើមឆ្នាំក្រោយ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សកម្មភាព វិនិយោគនៅតាមតំបន់នានា ក្នុងប្រទេសកម្ពុជា ត្រូវបានរំពឺងថា នឹងងើបឡើងវិញនៅពេលឆាប់ៗនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសបើកសេដ្ឋកិច្ច និងបើកឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជាឡើងវិញ។

ក្នុងនោះដែរការវិនិយោគ នៅតាមច្រកព្រំដែនកម្ពុជា និងប្រទេសជិតខាងក៏ត្រូវបានរំពឹងថា នឹងមានសកម្មភាពកាន់តែខ្លាំង នៅដើមឆ្នាំ២០២២ ហើយក្រុងបាវិត ដែលជាច្រកព្រំដែនកម្ពុជា វៀតណាមក៏រំពឹងថា មានសន្ទុះងើបឡើងវិញឆាប់ៗនេះដែរផងដែរ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ធ្នូ២០២១នេះឱ្យដឹងថា បញ្ហាសំខាន់ៗពីរបានកើតឡើង ក្នុងរយៈប្រមាណ២ឆ្នាំកន្លងមកនេះ គឺការបិទហ្គេមអនឡាញ ដែលធ្វើឱ្យជនជាតិចិនជាច្រើន ចាកចេញពីកម្ពុជា និងពីក្រុងបាវិត និងបញ្ហាមួយទៀតគឺកូវីដ១៩ បានធ្វើឱ្យវិស័យអចលនទ្រព្យ នៅតាមបណ្ដាខេត្ត ក៏ដូចជា ព្រំដែនកម្ពុជា និងតំបន់ដែលធ្លាប់តែមានចលនាខ្លាំង នៃការទិញលក់ ក៏ដូចជា តម្លៃដីធ្លីនៅតាមតំបន់សំខាន់ៗមួយចំនួន រួមទាំងក្រុងបាវិតបានរងផលប៉ះពាល់ផងដែរ។

លោកបន្តថា ក្រុងបាវិតត្រូវបានចាត់ទុកថាតំបន់ ដែលមានសក្ដានុពលមួយ ក្នុងចំណោមតំបន់ ដែលមានសក្ដានុពលជាច្រើនទៀតក្នុងប្រទេសកម្ពុជា ហើយមកដល់ពេនេះសន្ទុះ នៃការទិញលក់អចលនទ្រព្យនៅក្នុងក្រុងបាវិត មិនទាន់ងើបឡើងនៅឡើយទេ ចាប់តាំងពីការចាកចេញរបស់ចិន ដោយសារតែបិទហ្គេមអនឡាញនិងបញ្ហាកូវីដ១៩”។

ប៉ុន្តែលោកជឿជាក់ និងសង្ឃឹមថា សន្ទុះនៃការទិញលក់អចលនទ្រព្យនៅក្រុងបាវិត ច្រកព្រំដែនកម្ពុជា វៀតណាមនឹងកើនឡើងវិញនៅដើមឆ្នាំក្រោយឆ្នាំ២០២២ ជាពិសេសបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនរួច ដោយរំពឹងថាវិនិយោគិនចិននឹងត្រលប់មកកម្ពុជាវិញ ស្វែងរកការវិនិយោគនៅច្រកព្រំដែនកម្ពុជាវៀតណាមមួយនេះ ។

លោកបន្តថា “បាវិតគឺជាក្រុងមួយដែលមានសក្ដានុពលខ្លាំង ដែលអាចទាក់ទាញវិនិយោគិនបរទេស ចូលមកបណ្ដាក់ទុនវិនិយោគ និងធ្វើឱ្យក្រុងមួយនេះ ក្លាយជាទីក្រុងធំមួយនៅក្នុងប្រទេសកម្ពុជា”។

លោកឧកញ៉ានួន រឹទ្ធីក៏បានបញ្ជាក់ថា បាវិតនឹងក្លាយជាតំបន់ដែលមានសក្ដានុពលកាន់តែខ្លាំង នៅពេលគម្រោងសាងសង់ផ្លូវល្បឿនលឿនរបស់រាជរដ្ឋាភិបាល ចាប់ផ្ដើមដំណើរការ ខណៈបច្បុប្បន្ននេះ គម្រោងនេះ ស្ថិតនៅក្នុងដំណាក់កាលពីកំពុងសិក្សាផងដែរ។

លោកបន្តថ “នៅពេលផ្លូវល្បឿនលឿន ចេញជារូបរាងនិងឧទាហរណ៍ថាវាបានសង់រួចរាល់ ភ្នំពេញ និងបាវិតកាន់តែខិតជិតគ្នា ដោយសារតែការ​បំព្រួញចំងាយផ្លូវ ហើយពន្លឿនល្បឿនបើកបរ ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានពង្រួមពីចំងាយជាង២៥០គីឡូ មកត្រឹមក្រោម២០០គីឡូម៉ែត្រប៉ុណ្ណោះ ហើយការបើកបរក៏មិនស្ទះ អាចបើកបរបានថេរ ដោយប្រើពេលកាន់តែខ្លាំង ដូច្នេះអ្នកវិនិយោគនិងទេសចរក៏អាចវិលត្រលប់មកភ្នំពេញបានក្នុងថ្ងៃតែមួយផងដែរ”។

ជាការកត់សម្គាល់ក្រោយពីរាជរដ្ឋាភិបាល សម្រេចបើកប្រទេសឡើងវិញ ក្រោយស្ថានភាពកូវីដ១៩ធូរស្រាលឃើញថា សកម្មភាពវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដែលមានវត្តមានក្នុងប្រទេសកម្ពុជាស្រាប់ក៏បញ្ចេញសកម្មភាពជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការក្នុងប្រទេសកម្ពុជា ហើយនឹងត្រៀមទទួលស្វាគមន៍វិនិយោគិនបរទេសថ្មីៗ ដែលនឹងមកដល់នៅពេលឆាប់ៗនេះដែរ។

ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីម្សិលម៉ិញនេះ បានចុះហត្ថលេខាផ្តល់ជំនួយដល់កម្ពុជាប្រមាណ៣៣០លានដុល្លារអាមេរិក ក្នុងនោះជំនួយជាង​១៨០លានដុល្លារ នឹងជួយលើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ការតភ្ជាប់លើទីក្រុងសំខាន់ៗចំនួនបីផងដែរ ក្នុងនោះក្រុងបាវិតជាទីក្រុងមួយ ដែលទទួល​បានជំនួយអភិវឌ្ឍន៍នេះ៕

សមាគមសហគ្រិនឆ្នើមកម្ពុជា(CBE)ប្រមូលថវិកាបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ

ដោយៈ សុភ័ណ្ឌ

បន្ទាយមានជ័យៈ សមាគមសហគ្រិនឆ្នើមកម្ពុជា(CBE) បានផ្ដល់នូវវគ្គបណ្ដុះបណ្ដាលពិសេសមួយគឺ “យុទ្ធសាស្ត្រ៤៤៤៤ ត្រៀមខ្លួនសម្រាប់ការងើបឡើងវិញសេដ្ឋកិច្ច-សង្គម” ក្រោមការឧបត្ថម្ភរៀបចំកម្មវិធីទាំងមូលដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលី ហេង គ្រុប។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងបានធ្វើឡើងនៅឯភោជនីយដ្ឋានមាតុភូមិ ក្រុងប៉ោយប៉ែត។

វគ្គសិក្សាពិសេសនេះ ត្រូវបានសហការរៀបចំឡើង ដោយសមាគមសហគ្រិនឆ្នើមកម្ពុជា(CBE) ដែលមាន លោកជំទាវ ចុង ជីងម៉ី ជាប្រធានសមាគម ព្រមទាំងជាអគ្គនាយិកា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន លីហេង គ្រុប បានធ្វើការសហការជាមួយ នឹងក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-paint ដែលមានលោកសោម សម្បត្តិ ជានាយកប្រតិបត្តិ។

បន្ថែមពីនោះ វគ្គបណ្ដុះបណ្ដាលនេះ ក៏ទទួលបាននូវការឧបត្ថម្ភផ្ដាច់មុខ ស្មើនឹងទឹកប្រាក់ប្រមាណ៩០០០ដុល្លា​ ពីលោកឧកញ៉ា លី ហេង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានលី ហេងគ្រុបផងដែរ។ ក្រៅពីនេះ ក៏មានវត្តមានបុគ្គលសំខាន់ៗមួយចំនួនទៀត រួមមាន លោក ឈុំ ឆេងហេង តំណាងឱ្យមន្ទីរពេទ្យកុមារអង្គរ លោកប៉ុន បញ្ញា លោកស សំពិសិដ្ឋ លោកភួង សុភ័ណ្ឌ ផងដែរ ដែលសុទ្ធសឹងតែជាបុគ្គលសំខាន់ជួយ   ឲ្យវគ្គបណ្ដុះបណ្ដាល ដ៏មានអត្ថន័យជ្រាលជ្រៅ ប្រកបដោយស្មារតីចែករំលែកក្ដីស្រលាញ់ ចំពោះកុមារកម្ពុជានេះ អាចដំណើរការបានយ៉ាងជោគជ័យ។

លោកជំទាវ ចុង ជីងម៉ី ប្រធានសមាគមសហគ្រិនឆ្នើមកម្ពុជា(CBE) ព្រមទាំងជាអគ្គនាយិកា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលី ហេងគ្រុប បានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយឥតឧបមា សម្រាប់ការផ្ដល់នូវវគ្គបណ្ដុះបណ្ដាលជួយដល់ បងប្អូនម្ចាស់អាជីវកម្មដែលកំពុងមានបញ្ហាជាប់គាំង ដោយសារតែកូវីដ១៩ផង ព្រមទាំងអាចប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលបានជួយសង្គ្រោះកុមារកម្ពុជាជាច្រើនរយនាក់”។ ​

លោកជំទាវបានបន្ថែមថា “ចាប់តាំងពីបើកប្រទេសឡើងវិញ កាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១កន្លងមក ខ្ញុំសង្កេតឃើញថា ក្រុងប៉ោយប៉ែត ចាប់ផ្ដើមអ៊ូអរ និងមានចរន្តសេដ្ឋកិច្ចដើរឡើងវិញបណ្ដើរៗ ជាពិសេសបងប្អូនដែលជាសមាជិក សហគ្រិន របស់យើងចាប់ផ្ដើមដំណើរការអាជីវកម្មឡើងវិញក្រោយពីបិទខ្ទប់មួយរយៈ”។

លោកជំទាវក៏បានបញ្ជាក់អំពី សហគ្រិនឆ្នើមកម្ពុជា គឺជាសមាគមមួយដែលបង្កើតឡើងក្នុងចក្ខុវិស័យ ចងក្រងបណ្ដាញសហគ្រិន ដើម្បីសហការគ្នា រីកចម្រើន ជួយជំរុញសេដ្ឋកិច្ចជាតិ។ ចំពោះបេសកកម្មរបស់យើងគឺចង់ចងបណ្ដាញពាណិជ្ជករទាំងអស់ ឱ្យចេះចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹង ទោះបីជាមានអាជីវកម្មតូចឬធំ ដូចគ្នា ឬមិនដូចគ្នា ក៏យើងនៅតែចែករំលែកចំណុចល្អៗ និងជួយកែសម្រួលចំណុចខ្វះខាតឱ្យគ្នាទៅវិញទៅមក។

សហគ្រិនឆ្នើមកម្ពុជា ចាប់ផ្ដើមឡើងនៅក្នុងខែមករា ឆ្នាំ២០២០ ពោ​លគឺក្នុងសម័យកាលកូវីដ១៩ ចាប់ផ្ដើមផ្ទុះឡើងដូចគ្នា ប៉ុន្តែពួកយើងនៅតែបន្តសកម្មភាពជួបជុំ ចែករំលែក និងសួរសុខទុក្ខគ្នា តាមប្រព័ន្ធអនឡាញជាប់ជានិច្ចផងដែរ។​ នាពេលបច្ចុប្បន្ននេះ សមាជិកសហគ្រិនឆ្នើមកម្ពុជាមានជាង២០នាក់ ជាមួយនឹងអាជីវកម្មប្រហែល៧០មុខផ្សេងៗពីគ្នា។

លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត បានសម្ដែងអារម្មណ៍រំភើបជាមួយនឹងវគ្គបណ្ដុះបណ្ដាល ដែលរៀបចំឡើងដោយសមាគមសហគ្រិនឆ្នើមកម្ពុជា ដែលបានបង្កើតឡើង ក្នុងគោលបំណងដើម្បីកសាង ពង្រឹងសមត្ថភាពសហគ្រិន សម្រាប់ការបើកសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩ និងការប្រមូលថវិកាចូលរួមឧបត្ថម្ភ ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តនិរន្តរភាពការងារឱ្យកាន់តែប្រសើរឡើង។

លោកគាត ហ៊ុលក៏បានលើកឡើងពីកំណើនសេដ្ឋកិច្ច នៅក្នុងក្រុងប៉ោយប៉ែត នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានភាពរីកចម្រើនខ្លាំងទៅលើវិស័យដីធ្លី សណ្ឋាគារ កាស៊ីណូ សំណង់ផ្ទះល្វែង និងវិស័យឧស្សាហកម្ម ដែលធ្វើឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋ មានការរីកចម្រើនខ្លាំងមុនពេលផ្ទុះជំងឺកូវីដ១៩។

បន្ថែមពីនោះ លោកក៏បានលើកទឹកចិត្ត ឱ្យសមាជិកសហគ្រិនឆ្នើមកម្ពុជាទាំងអស់ ជួយទាក់ទាញអ្នកវិនិយោគិនគ្រប់ប្រភេទ ឱ្យចូលមកធ្វើការវិនិយោគក្នុងក្រុងប៉ោយប៉ែត ឱ្យបានកាន់តែច្រើនឡើងផងដែរ។

លោកក៏បានលើកឡើងពីអ្វី ដែលរដ្ឋបាលក្រុងប៉ោយប៉ែត ធ្លាប់បានធ្វើនាពេលកន្លងមកផងដែរ រួមមានការជួយដោះស្រាយបញ្ហាខ្វះខាតរបស់ប្រជាពលរដ្ឋ ការផ្ដល់នូវការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋជាង១សែននាក់ ព្រមទាំងការចូលរួមប្រណាំងប្រជែង ទីក្រុងស្អាតទូទាំងប្រទេសចំនួន២លើក ដោយលើកទី១ទទួលបានជ័យលាភី ផ្ការំដួលមួយទង និងលើកទី២ទទួលបានផ្ការំដួលចំនួន២ទង ហើយក្នុងនាមជាថ្នាក់ដឹកនាំក្រុង លោកក៏ប្ដេជ្ញាខិតខំធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីអាចដណ្ដើមជ័យលាភីផ្ការំដួល៣ទងឱ្យបាននាឆ្នាំ ២០២២ ព្រោះរដ្ឋបាលក្រុងមានគម្រោង កសាងសួនច្បារតេជោឈ្នះ ឈ្នះ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ និងកសាងរង្វង់មូលដែលជាអត្តសញ្ញាណក្រុងប៉ោយប៉ែត នៅច្រកទ្វារអន្តរជាតិបន្ថែមទៀត។

នៅក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាល ជាមួយម្ចាស់អាជីវកម្ម៧០នាក់ មកពីវិស័យផ្សេងៗគ្នាយ៉ាងជោគជ័យ សមាគមសហគ្រិនឆ្នើមកម្ពុជា ប្រមូលថវិកាសរុបបាន៥ពាន់ដុល្លារសហរដ្ឋអាមេរិក ជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ជាក្ដីសង្ឃឹមរបស់កុមារជាមធ្យម៣៥០នាក់ក្នុងមួយថ្ងៃ ដែលបានមកទទួលការព្យាបាល នៅមន្ទីរពេទ្យនេះជារៀងរាល់ថ្ងៃ នៅខណៈពេលដែលមូលនិធិជំនួយពីក្រៅប្រទេស ជួយមកកាន់មន្ទីរពេទ្យកុមារអង្គរមានកាន់តែតិចទៅៗ។

លោក ឈុំ ឆេងហេង ប្រធានផ្នែករៃអង្គាសមូលនិធិ នៃមន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ បានចាប់ផ្ដើមឡើងក្នុងឆ្នាំ ១៩៩៩ ដោយជាងថតរូបជនជាតិជប៉ុនម្នាក់ឈ្មោះ ខិនរ៉ូ អ៊ីហ្ស៊ុក។ អស់រយៈកាល ២០ឆ្នាំមកនេះ មន្ទីរពេទ្យនេះបានផ្ដល់សេវាកម្ម ពិនិត្យ ព្យាបាលជូនកុមារកម្ពុជាប្រមាណ២.៥លានករណីនៅទូទាំងប្រទេស។

បន្ថែមពីនោះ មន្ទីរពេទ្យកំពុងប្រតិបត្តិការកិច្ចការងារសំខាន់ៗ ៣យ៉ាងគឺ៖ ផ្ដល់ការព្យាបាល ផ្ដល់ការអប់រំបណ្ដុះបណ្ដាលអ្នកថែទាំវេជ្ជសាស្ត្រ និងកម្មវិធីអប់រំបង្ការនៅតាមសហគមន៍។

លោកឈុំ ឆេងហេងបានបន្តថា ជាមធ្យម មន្ទីរពេទ្យនេះត្រូវការថវិកាប្រមាណ៦លានដុល្លារក្នុង១ឆ្នាំ សម្រាប់ទ្រទ្រង់ការចំណាយលើប្រតិបត្តិការទាំងមូលរបស់មន្ទីរពេទ្យ ហើយក្នុងអំឡុងឆ្នាំ២០២០ និង២០២១ នៃការផ្ទុះជំងឺកូវីដ១៩នេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ជំនួយមូលនិធិ សម្រាប់មន្ទីរពេទ្យកុមារអង្គរផងដែរ។ អាស្រ័យហេតុនេះហើយ ទើបបានជាលោកសុំធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន ចូលរួមក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមលទ្ធភាព ដើម្បីចូលរួមក្នុងការធានានិរន្តភាពមន្ទីរពេទ្យកុមារអង្គរ ឱ្យបានយូរអង្វែងបន្តទៀត៕

 

សម្តេចតេជោៈគោលដៅទទួលទេសចរកម្ពុជានឹងកើនដល់១៥ទៅ២០លាននាក់

ដោយៈ សុផារី

កណ្តាលៈ ក្នុងពិធីអញ្ជើញចុះពិនិត្យការសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលត្រូវបានប្រសិទ្ធនាមថា “អាកាសយានដ្ឋានអន្តរជាតិតេជោ” ជាលើកទី២ នាព្រឹកថ្ងៃទី៩ ខែធ្នូ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានពន្យល់ មូលហេតុសាងសង់អាកាសយានដ្ឋានថ្មីនេះ ដោយកម្ពុជាមានគោលដៅទទួលទេសចរណ៍រហូតដល់១៥ ទៅ២០លាននាក់នាពេលខាងមុខ។

សម្ដេចតេជោ បានមានប្រសាសន៍លើកជាសំណួរថា ហេតុអ្វីនៅរាជធានីភ្នំពេញ និងនៅសៀមរាបមានព្រលានយន្តហោះហើយ ចាំបាច់ត្រូវធ្វើព្រលានយន្តហោះថ្មីថែមទៀត?

សម្ដេចប្រមុខរាជរដ្ឋាភិបាលបានអះអាងថា “ពិតមែនហើយថា ព្រលានយន្តហោះទាំងនោះ អាចផ្គត់ផ្គង់តម្រូវការបា នកាលពីសម័យទសវត្ស​រ៍ឆ្នាំ៨០ និង៩០ ប៉ុន្តែមកដល់ឥឡូវនេះ គឺមិនអាចទទួលបានទេ នៅពេលដែលប្រទេសមានការរីកចម្រើន និងទេសចរណ៍កាន់តែច្រើន”។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា យើងទទួលបានទេស​ចរត្រឹមតែ៦,៦លាននាក់នៅ ឆ្នាំ២០១៦ តែយើងមិនត្រឹមតែចង់បានអ្នកទេសចរ ៦,៦លាននាក់នោះទេ។ គោលដៅរបស់យើង នឹងទទួលទេសចររហូតដល់ ១៥ លាននាក់ទៅ ២០ លាននាក់ឯណោះ ដូច្នេះហើយទើបមានតម្រូវការនៃការពង្រីកព្រលានយន្តហោះថ្មីនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នេះគឺជាសេចក្តីត្រូវការ នៃការពង្រីកសមត្ថភាព ក្នុងការទទួលជើងហោះហើរ ទាំងក្រៅប្រទេសនិងក្នុងប្រទេស។ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា ព្រលានយន្តហោះដែលមានបច្ចុប្បន្ន មិនអាចទាញយកផលប្រយោជន៍ ពីការបើកចំហជើងមេឃសម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលនឹងកើនឡើងកាន់តែច្រើនបានទេ។

សម្តេចតេជោហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា សមត្ថភាពរបស់អាកាសយានដ្ឋានបច្ចុប្បន្ន ក្នុងមួយពេលអាចទទួលបានត្រឹមតែយន្តហោះប៉ុន្មានគ្រឿងប៉ុណ្ណោះ សម្រាប់នៅភ្នំពេញ ហើយកាន់តែតិចទៅ ទៀត សម្រាប់នៅសៀមរាប ដែលអាចចុះចតបានត្រឹមតែយន្តហោះធុនតូចៗប៉ុណ្ណោះ។ សម្រាប់នៅភ្នំពេញ អាចចុះចតយន្តហោះធុនធំៗបាន ប៉ុន្តែពាក់ព័ន្ធទៅនឹងចំណត ដែលនៅភ្នំពេញ មានក្បាលប្រមោយតែមួយប៉ុណ្ណោះ ដូច្នេះបើមានយន្តហោះចុះចតច្រើន មិនមានអាចមានក្បាលប្រមោយនេះគ្រប់គ្រាន់ទេ។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺជាគម្រោងអភិវឌ្ឍន៍ លើផ្ទៃដីទំហំ២៦០០ ហិកតា និងជាការវិនិយោគ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ ហៅ កាត់ថាOCIC ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣ ចំណាយដើមទុនសរុបជាង១,៥ពាន់លានដុល្លារអាមេរិក៕

​សម្តេចតេជោៈក្បាលម៉ាស៊ីនគណៈរដ្ឋមន្រ្តីសម្រាប់អ្នកជំនាន់ក្រោយត្រូវបានរៀបចំរួចហើយ

ដោយៈ ជេស៊ីកា

តាខ្មៅៈសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចូលរួមសន្និបាត ដើម្បីសម្រេចទៅលើបេក្ខភាពបន្តវេនរបស់បក្ស និងក្បាលម៉ាស៊ីនគណៈរដ្ឋមន្រ្ត។

ថ្លែងក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃទី២៤(ខែធ្នូ)នេះប្រកាសឱ្យហើយ ថ្ងៃទី២៤នេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្តាល ដែលថ្ងៃទី២៤ ខាងមុខនេះចំថ្ងៃសុក្រ ដើម្បីសម្រេចលើបេក្ខភាពទាំងបេក្ខភាពបន្តវេនទាំងស្អីៗ

សម្តេចបានបន្ថែមថា ក្នុងសន្និបាតនោះ នឹងមានការងារមួយចំនួនដែលគណៈកម្មាធិការកណ្តាលមានការចាំបាច់ដែលត្រូវធ្វើ។

 

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រឱ្យ លោកហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ ក្រោ​យការប្រកាសនេះតំណាងក្រសួងស្ថាប័ន អង្គភាពនានា មន្រ្តីរាជការខ្ពង់ខ្ព​ស់ ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា សមាគមន៍ និងវិស័យឯកជន បានចេញញត្តិគាំទ្រដល់ប្រសាសន៍ សម្តេចតេជោ និងកោតសរសើរពីភាពស័ក្តិសមនៃបេក្ខភាព លោក ហ៊ុន ម៉ាណែត។

សម្តេចបានបញ្ជាក់ថាយើងនឹងដំណើរការសន្និបាត ខ្ញុំអត់បង្ហាញទេក្រៅពីមនុស្សប៉ុន្មាននាក់ គឺគណៈរដ្ឋមន្រ្តីថ្មីមួយ ត្រូវបានត្រៀមរៀបចំរួចហើយ សម្រាប់ពួកក្មេងជំនាន់ក្រោយ ផ្តាំទៅអ្នកឯងទៅ គណៈរដ្ឋមន្រ្តីនេះមានបណ្ឌិតជិតពាក់កណ្តាល ក្រៅពីនោះ អនុបណ្ឌិត

សម្តេចបានលើកឡើងថា គណៈរដ្ឋមន្រ្តីថ្មីនេះជាធនធានល្អរបស់គណ​បក្សប្រជាជន ដែលមានអាយុក្រោម៦០ឆ្នាំ ហើយសម្តេចបានបញ្ជាក់ទៀតថា ផ្ទៃក្នុងរបស់គណបក្សបានឯកភាពគ្នាថា អ្នកដែលមានអាយុលើពី៦០ឆ្នាំនឹងដើរចេញ។

សម្តេចបញ្ជាក់ទៀតថា ម្សិលមិញប្រជុំផ្ទះខ្ញុំរួចស្រេចបាត់ទៅហើយ ខ្ញុំ ខេង (សម្តេច ស ខេង) ឈុំ (សម្តេចសាយឈុំ) បាញ់ (សម្តេចទៀ បាញ់) ម៉ែន សំអន សម្រេចបញ្ជីគណៈរដ្ឋមន្រ្តីរួចបាត់ គណៈរដ្ឋមន្រ្តីបម្រុង ប៉ុន្តែមិនមែនឆ្នាំ២០២៣ ឆ្នាំ២០២៣ ខ្ញុំនៅតែជាបេក្ខជន ប៉ុន្តែពេលណាមួយគឺជាក់ស្តែង ហើយមាននិរន្តរភាព ក្រុមហ៊ុននានាកុំបារម្ភ អ្នកធ្វើព្រលានយន្តហោះបន្តធ្វើទៅ វាច្បាស់ណាស់ហើយថា បន្ទាប់ពីឪវា គឺកូនវា

សម្តេចតេជោប្រសិទ្ធិនាមព្រលានយន្តហោះថ្មី ថា “អាកាសយានដ្ឋានអន្តរជាតិតេជោ”

ដោយ: សុផារី

កណ្តាល: ថ្លែងនៅក្នុងដំណើរពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្តេចតេជោហ៊ុនសែន ប្រសិទ្ធិនាមព្រលានយន្តហោះថ្មី ថា “អាកាសយានដ្ឋានអន្តរជាតិតេជោ”។

សម្តេចបានមានប្រសាសន៍ថា ទាក់ទងនឹងដំណើរដើមទងនៃការជ្រើសរើសឈ្មោះនេះថា “នៅប្រទេសរបស់យើងនៅក្នុងតំបន់ស្អាងទៀតសោត បើយើងពិនិត្យលើភូមិសាស្ត្រ អត់ឆ្ងាញ់ប៉ុន្មានទេ។ ព្រះស្រីសុរិយោពណ៌ ជំនាន់តេជោមាស នៅសំរោងទង មកប្រគល់ភារកិច្ចឱ្យតេជោមាស នៅក្នុងស្រុកស្អាងនេះ។”

សម្តេចបានបន្តថា “ប្រវត្តិតំបន់នេះ ប្រវត្តិតេជោធ្វើសកម្មភាព តេជោជំនាន់មុន និងតេជោជំនាន់ក្រោយធ្វើសកម្មភាព។”


សម្តេចបានបញ្ជាក់ថា ការដាក់ឈ្មោះតេជោមិនបានសំដៅលើឈ្មោះរបស់សម្តេចនោះទេ តែសំដៅលើតេជោមាស តេជោយ៉ត។

សម្តេចបានបញ្ជាក់ថា “សូមកុំភាន់ច្រឡំថា តេជោមានតែតេជោសែន ព្រោះខ្ញុំមិនបានដាក់តេជោសែនទេ។ ខ្ញុំក៏ចង់បង្ហាញថា ប្រទេសនេះជាប្រភេទរាជានិយម ព្រោះមានតែព្រះមហាក្សត្រទេ ដែលមានគោរម្យងារ “តេជោ” ។ ហើយមានតែព្រះមហាក្សត្រទេដែលមានសិទ្ធិព្រះរាជទានគោរមងារ “តេជោ” បាន។”

អាកាសយានដ្ឋានអន្តរជាតិតេជោនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគ រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ៕

តើវិបត្តិក្រុមហ៊ុន Evergrande វិវត្តន៍ដល់ណាហើយ និងជះផលអាក្រក់ដល់សេដ្ឋកិច្ចចិនកម្រិតណា?

ដោយៈសុខុម

ប៉េកាំង: វិបត្តិបំណុលរបស់ Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ និងជំពាក់បំណុលច្រើនបំផុត របស់ប្រទេសចិន នៅតែជាប្រធានបទក្ដៅគគុក និងត្រូវបានអន្តរជាតិ បន្តចុះផ្សាយពាសពេញពិភពលោករហូតមកទល់ពេលនេះ ដោយសារវិបត្តិនេះបានបង្កផលប៉ះពាល់យ៉ាងធំធេង។

តើវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande វិវត្តន៍ដល់ណាហើយ ហើយជះផលអាក្រក់ដល់សេដ្ឋកិច្ចចិន និងពិភពលោកធ្ងន់ធ្ងរកម្រិតណា?។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី៨ ធ្នូ ឱ្យដឹងថា ពេលនេះក្រុមហ៊ុន Evergrande កំពុងត្រៀមខ្លួនសម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងបំណុលរបស់ខ្លួនឡើងវិញ ជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានការជួយជ្រោមជ្រែង ពីរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីទប់កុំឱ្យវិបត្តិក្រុមហ៊ុននេះ ជះផលប៉ះពាល់សេដ្ឋកិច្ចកាន់តែខ្លាំង។
*តើមានអ្វីកើតឡើងចំពោះក្រុមហ៊ុន Evergrande?

រដ្ឋាភិបាលចិន ជាអ្នកបង្កឱ្យមានវិបត្តិ ក្នុងឧស្សាហកម្មអចលនទ្រព្យ នៅពេលខ្លួនចាប់ផ្តើមចាត់វិធានការក្ដៅ កាលពីឆ្នាំ២០២០ ដើម្បីទប់ស្កាត់កុំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ខ្ចីបុលច្រើនហួសកម្រិត និងការទិញផ្ទះទុកលក់យកចំណេញ ដែលកើតមានស្ទើរតែគ្រប់កន្លែង ដែលមិនមែនជាការទិញទុកសម្រាប់រស់នៅពិតប្រាកដ។
ក្រុមហ៊ុន Evergrande ដែលបានអភិវឌ្ឍគម្រោង ក្នុងទីក្រុងចិន រហូតដល់ទៅជាង២៨០ទីក្រុង គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុត ដែលបានទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ ដោយសារវិធានការក្ដៅរបស់រដ្ឋាភិបាលក្រុងប៉េកាំង។

ដោយជំពាក់បំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារដុល្លារអាមេរិក ក្រុមហ៊ុននេះបានត្រដាបត្រដួសយ៉ាងខ្លាំង នៅក្នុងការសងបំណុលរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេលជាច្រើនខែមកនេះ ដោយការសងបំណុលរាល់លើក សុទ្ធតែធ្វើឡើងនៅនាទីចុងក្រោយ ដែលស្ទើរតែសងមិនទាន់ពេលកំណត់។

ប៉ុន្តែយោងតាមសារព័ត៌មាន Bloomberg ឱ្យដឹងថា ពេលនេះក្រុមហ៊ុននេះ បានខកខានរយៈពេលអនុគ្រោះ ឬ Grace Period (ធនាគារផ្ដល់ជូនអតិថិជន នៅពេលអតិថិជនប្រឈមមុខ នឹងការលំបាកផ្នែកហិរញ្ញវត្ថុរយៈពេលខ្លី) ៣០ថ្ងៃលើការទូទាត់សងថ្លៃគូប៉ុង ហួសពេលកំណត់ដែលមានតម្លៃប្រមាណ៨២,៥លានដុល្លារអាមេរិក ខណៈទីភ្នាក់ងារវាយតម្លៃ និងដា​ក់កម្រិតគុណភាពឥណទានអាមេរិក S&P Global Ratings ជឿថា ការខកខាន ក្នុងការសំណងបំណុលរបស់ក្រុមហ៊ុននេះ ទំនងជា “ជៀសមិនផុត” ឡើយ។

*តើមានអ្វីកើតឡើងនៅពេលនេះ?
បន្ទាប់ពីក្រុមហ៊ុន Evergrande ដែលមានទីស្នាក់ការកណ្ដាលនៅខេត្តគ័ងតុង (Guangdong) បានប្រកាសឱ្យដឹងជាមុន កាលពីសប្តាហ៍មុនថា ខ្លួនប្រហែលជាមិនអាចបំពេញ កាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនបាននោះ រដ្ឋាភិបាលថ្នាក់តំបន់ក្នុងខេត្តខាងលើនេះ បានកោះហៅប្រធានក្រុមហ៊ុននេះគឺមហាសេដ្ឋី Hui Ka Yan ហើយបានប្រាប់ថា អាជ្ញាធរថ្នាក់ខេត្តនឹងបញ្ជូន “ក្រុមការងារ” ឱ្យចុះទៅដល់ក្រុមហ៊ុននេះដោយផ្ទាល់។

ក្រុមអ្នកវិភាគលើកឡើងថា ពេលនេះជាសញ្ញាបង្ហាញ ពីការចាប់ផ្តើមជាផ្លូវការ នូវការរៀបចំបំណុលរបស់ក្រុមហ៊ុននេះឡើងវិញ ជាដំណើរការមួយដែលទំនងជាត្រូវចំណាយពេលរាប់ឆ្នាំ។

*តើវាមានន័យបែបណាសម្រាប់បណ្ដាវិនិយោគិន?
សញ្ញាដែលបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងដើរតួនាទីកាន់តែធំ នៅក្នុងការសម្រេចអនាគតរបស់ក្រុមហ៊ុន Evergrande បានធ្វើឱ្យបណ្ដាវិនិយោគិន មិនសូវមានការព្រួយបារម្ភខ្លាំងដូចមុន ដែលធ្លាប់គិតថាក្រុមហ៊ុននេះនឹងដួលរលំ។

លោក Shehzad Qazi នាយកគ្រប់គ្រងក្រុមហ៊ុនវិភាគទិន្នន័យ China Beige Book បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “វាច្បាស់ណាស់ថា រដ្ឋកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងការគ្រប់គ្រងស្ថានការណ៍នេះ”។ លោកបានបន្ថែមថា នៅទីបំផុត វិបត្តិក្រុមហ៊ុននេះ នឹងអាចដោះស្រាយបាន”។

ប៉ុន្តែម្ចាស់សញ្ញាប័ណ្ណ ឬ ម្ចាស់បំណុល ទំនងជាប្រឈមមុខនឹងការខាតបង់ច្រើន បើទោះបីជាការរៀបចំរចនាសម្ព័ន្ធ និងបំណុលឡើងវិញជួយសម្រាលស្ថានការណ៍បានខ្លះក្ដី ក៏ផលប៉ះពាល់ខ្លាំង ដែលបង្កឡើងដោយការបង្ក្រាបរបស់រដ្ឋាភិបាលក្រុងប៉េកាំង លើទីផ្សារអចលនទ្រព្យដែលកំពុងតែហើមនៅតែមាននៅឡើយ។

*ចុះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ផ្សេងៗទៀតមានស្ថានភាពបែបណានៅពេលនេះ?
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន យ៉ាងតិច១០បានខកខានក្នុងការសងបំណុល ថ្លៃសញ្ញាប័ណ្ណឱ្យទាន់ពេលវេលាកំណត់ ចាប់តាំងពីការព្រួយបារម្ភចាប់ផ្ដើមកើនឡើងកាន់តែខ្លាំង ជុំវិញវិបត្តិក្រុមហ៊ុន Evergrande កាលពីខែមិថុនា។

ក្រុមហ៊ុនអចលនទ្រព្យ Sunshine 100 ដែលចុះបញ្ជីនៅក្រុងហុងកុង បានខកពេលវេលាកំណត់ នៅក្នុងការសងបំណុលចំនួន ១៧៩លានដុល្លារអាមេរិក នៅសប្ដាហ៍នេះ ហើយក្រុមហ៊ុនអចលនទ្រព្យ Kaisa ក៏បានខកខានដូចគ្នាដែរ។

សារព័ត៌មាន Bloombergបានទម្លាយឱ្យដឹងថា បណ្ដាក្រុមហ៊ុនអចលនទ្រព្យ មានចំណែកជំពាក់៣៦% នៃបំណុលសញ្ញាប័ណ្ណនៅបរទេ​សចំនួន១០,២ពាន់លានដុល្លារអាមេរិក ដែលបណ្ដាក្រុមហ៊ុនចិន ជាអ្នកខ្ចីបុលបានខកខាន ក្នុងការទូទាត់សង ឱ្យទាន់តាមពេលវេលាកំណត់នៅឆ្នាំនេះ។

*តើសេដ្ឋកិច្ចចិន នឹងទទួលរងផលប៉ះពាល់ ពីវិបត្តិក្រុមហ៊ុននេះធ្ងន់​ធ្ងរកម្រិតណា?
ធនាគារប្រជាជនចិន (People’s Bank of China) ដែលជាធនាគារកណ្ដាលរបស់ប្រទេសចិន បានលើកឡើងកាលពីសប្តាហ៍មុនថា បញ្ហារបស់ក្រុមហ៊ុន Evergrande កើតចេញពី “ការគ្រប់គ្រងមិនបានល្អ និងការពង្រីកអាជីវកម្មទាំងងងឹតងងុល”។ ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា ដើម្បីធ្វើឱ្យបណ្ដាវិនិយោគិនស្ងប់ចិត្ត។

ក្រុមនិយ័តករអចលនទ្រព្យចិន បានប្រកាសថា ពួកគេនឹងការពារសិទ្ធិរបស់អ្នកទិញផ្ទះ។ ចំណែកឯអាជ្ញាធរធនាគារ និងធានារ៉ាប់រងចិន បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវ “ផ្តោតលើការបំពេញតម្រូវការ ឥណទានគេ​ហ ដ្ឋានសម្រាប់អ្នកទិញផ្ទះដំបូង”។

ដោយរដ្ឋបាលថ្នាក់តំបន់ បញ្ជូនក្រុមការងារឱ្យចុះទៅពិនិត្យមើលដល់ក្រុមហ៊ុន Evergrande ដោយផ្ទាល់ វិបត្តិក្រុមហ៊ុននេះ បានទាក់ទាញឱ្យ រដ្ឋាភិបាលក្រុងប៉េកាំង ធ្វើអន្តរាគមន៍ស្រដៀគ្នា នៅក្នុងក្រុមហ៊ុនដែលជំពាក់បំណុលរុំកោះផ្សេងៗទៀត ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ HNA Group។

ការរៀបចំរចនាសម្ព័ន្ធ និងបំណុលឡើងវិញរបស់ក្រុមហ៊ុន HNA Group មិនបានបង្កការភ័យស្លន់ស្លោ ដល់វិនិយោគិនដូចវិបត្តិក្រុមហ៊ុន Evergrande នោះទេ។

ប៉ុន្តែអ្វីៗដែលកើតឡើងចំពោះក្រុមហ៊ុន Evergrande ការបង្ក្រាបទ្រង់ទ្រាយកាន់តែធំ របស់រដ្ឋាភិបាលក្រុងប៉េកាំង បានបង្កផលប៉ះពាល់ធ្ងន់​ធ្ងរដល់វិស័យអចលនទ្រព្យរួចទៅហើយ ហើយបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធំៗ ដែលជាហេតុធ្វើឱ្យការលក់ផ្ទះ និងតម្លៃផ្ទះធ្លាក់ចុះ។

*ចុះសេដ្ឋកិច្ចពិភពលោកទទួលរងផលប៉ះពាល់ពីវិបត្តិក្រុមហ៊ុន Evergrande កម្រិតណា?
ការធ្លាក់ចុះវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលមានចំណែកគ្របដណ្ដប់មួយភាគធំ នៃទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសនេះ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក។

វិបត្តិរបស់ក្រុមហ៊ុន Evergrande បានធ្វើឱ្យទីផ្សារភាគហ៊ុនទូទាំងពិភពលោក ទទួលរងភាពរង្គោះរង្គើ ហើយវិស័យអចលនទ្រព្យ មានចំណែកគ្របដណ្ដប់មួយភាគធំ នៃបំណុលគិតជាដុល្លារនៅទូទាំងពិភពលោក៕ AFP ៕

ខុនដូនឹងក្លាយជាតម្រូវការចម្បងរបស់ប្រជាជនកម្ពុជានាពេលអនាគត

ដោយៈសុធារី

ភ្នំពេញៈ ស្របពេលប្រទេសកម្ពុជាមានការអភិវឌ្ឍ ហើយទីក្រុងភ្នំ​ពេ​ញកាន់តែរីកធំឡើងៗ តម្រូវការលំនៅដ្ឋាន រួមមាន បុរីនិងខុនដូ ក៏កំពុងតែកើនឡើងខ្ពស់ខ្លាំងផងដែរ ដែលធ្វើឲ្យតម្រូវការខុនដូ នឹងក្លាយជាតម្រូវការប្រជាជនកម្ពុជាចម្បង របស់ប្រជាជនកម្ពុជានាពេលអនាគត។

ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោកឧកញ៉ាសំ សុខនឿន បានមានប្រសាសន៍ថា សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានចំណូលមធ្យម នឺងមាននិន្នាការទិញផ្ទះរស់នៅតែម្ដង ដោយសារគាត់នឹងទទួលបានទាំងដី ទាំងផ្ទះ។ ប៉ុន្តែនៅពេលដែលគាត់ចង់បានផ្ទះ ផ្ទះនៅក្នុងក្រុងមានតម្លៃថ្លៃទៅហើយ។ ដូច្នេះប្រសិនបើគាត់ចង់រស់នៅក្នុងក្រុង គាត់ត្រូវដូរនិន្នាការមករស់នៅខុនដូ។

លោកបន្តថា “អញ្ចឹងតម្រូវការនៅពេលអនាគត ខ្ញុំជឿថាបើទោះបីជាពេលបច្ចុប្បន្នខុនដូ មិនមែនជាតម្រូវការធំ នៅក្នុងប្រទេសកម្ពុជាយើងក្តី ប៉ុន្តែនាពេលអនាគតខុនដូ នឹងក្លាយទៅជាតម្រូវការខ្ពស់ នៅក្នុងប្រទេសកម្ពុជាយើង”។លោកបន្តថា “តម្រូវការរបស់ប្រជាពលរដ្ឋយើង គឺត្រូវការខុនដូនាពេលអនាគត ដោយសារប្រទេសកាន់តែរីកចម្រើន ទីក្រុងកាន់តែធំ ការកកស្ទះកាន់តែខ្លាំង មនុស្សយើងមិនចង់ខាតបង់ពេលវេលា ធ្វើដំណើរឆ្ងាយជាយក្រុងមកកាន់រាជធានីភ្នំពេញ ចំណាយពេលមួយម៉ោងពីរម៉ោង”។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្ដ ឱ្យអ្នកវិនិយោគផ្ទះឬខុនដូ ដោយសារផ្ទះនិងខុនដូ ផ្តល់នូវលំហូរសាច់ប្រាក់ប្រចាំខែ ដោយលោកបានណែនាំថា ប្រសិនបើយើងមិននៅ យើងអាចជួយបាន ដោយមិនមានការប្រឈមមុខនឹងហានិភ័យធំ កុំឱ្យការវិនិយោគលើអចលនទ្រព្យជារឿងដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាជីវភាព។

លោកថា “អត្ថប្រយោជន៍នៃការរង់នៅខុនដូ មានដូចជាការរស់នៅក្នុងសហគមន៍ប្រជាជន ដែលមានជីវភាពប្រហាក់ប្រហែលគ្នា បរិយាកាសល្អ ទីធ្លាទូលាយ មានអាងហែលទឹក កន្លែងហាត់ប្រាណ និងផ្តល់ភាពងាយស្រួលផ្សេងៗ ជាដើម”។

ជាមួយគ្នានេះ អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia យល់ឃើញថា និន្នាការរបស់ប្រជាជនខ្មែរ ចាប់ផ្ដើមវិនិយោគទៅលើខុនដូច្រើន។

លោកស្រីបន្តថា ដោយសារឥឡូវទីផ្សារខុនដូ ផ្ដោតទៅលើប្រជាជនខ្មែរ ដូច្នេះអ្នកអភិវឌ្ឍន៍ចាប់ផ្តើម រៀបចំផែនការឱ្យអតិថិជនខ្មែរនិងវិនិយោគិ​នខ្មែរទិញខុនដូបាន មានដូចជា ការបង់ប្រាក់ដែលមានភាពងាយស្រួល ការជួយសម្រួលកម្ចីពីធនាគារ អញ្ចឹងឥឡូវអ្នកវិនិយោគ ទៅលើខុនដូអាចទទួលបាននូវកម្ចីពីធនាគារ ដែលវាខុសពីកាលពីរបីឆ្នាំមុន ដែលខុនដូមិនមានកម្ចីពីធនាគារទេ។

មូលហេតុផ្សេងៗទៀតមាន ដូចជា ទីក្រុងនឹងត្រូវពង្រីក ការរស់នៅក្នុងខុនដូមានភាពងាយស្រួល ដោយសារខុនដូភាគច្រើន មានទីតាំងនៅក្នុងក្រុង ទំនើប តម្លៃសមរម្យ ដែលយើងអាចរកទិញបាន ក្នុងចន្លោះតម្លៃ៥ ម៉ឺនទៅ ១៥ម៉ឺនសម្រាប់ខុនដូមួយបន្ទប់ ដែលតម្លៃនេះមិនអាចស្វែងរកផ្ទះលំនៅដ្ឋានជាប់ដីក្នុងក្រុងបានទេ។

ការចេញចូលមានភាពងាយស្រួល មានបរិក្ខារស់នៅសព្វមុខនៅក្នុងខុនដូ មានភាពងាយស្រួលថែទាំ។ បើប្រៀបធៀបខុនដូជាមួយនឹងផ្ទាល់ដី គឺវាមានការចំណាយ ក្នុងការថែទាំតិចជាង មានភាពងាយស្រួលជាពិសេសសម្រាប់គ្រួសារថ្មី។

ជាមួយគ្នានេះ លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA ក៏មានប្រសាសន៍ថា ប្រជាជនកម្ពុជាចាប់ផ្តើម មានការពេញនិយមទាំងការរស់នៅនិងការវិនិយោគ ដោយសារគាត់សម្លឹងមើលផលចំណេញបានពីការវិនិយោគលើខុនដូ និងភាពងាយស្រួលក្នុងការរស់នៅ ព្រោះខុនដូភាគច្រើន ត្រូវបានសាងសង់ក្នុងទីតាំងល្អ ដែលបានជួយសម្រួលនិងផ្តល់ភាពដល់ការធ្វើដំណើរ ព្រមទាំងមាន Facility amenity ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ៕