ក្រុមហ៊ុនធំមួយវិនិយោគជាង ១២លានដុល្លារ លើអគារ Flatiron by Meridian International Holding

0

ដោយៈសុធារី

ភ្នំពេញៈ កាលពីដើមសប្តាហ៍នេះ ID Investors Hub បានចុះកិច្ចសន្យាវិនិយោគគម្រោងទី១របស់ខ្លួន នៅអគារ Flatiron ជាអគារពាណិជ្ជកម្មលំដាប់ A ស្ថិតនៅក្រោមគម្រោងសាងសង់ Meridian International Holding ក្នុងទំហំវិនិយោគជាង១២លានដុល្លាអាមេរិក។

អគារ Flatiron ជាអគារពាណិជ្ជកម្មលំដាប់ A ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាចំណុចកណ្តាល នៃរាជធានីភ្នំពេញ។

លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI និង IDC បានមានប្រសាសន៍ថា យន្តការថ្មីនេះ ក្លាយជាបណ្តាញដ៏សំខាន់មួយ ក្នុងការប្រមូលផ្តុំ គម្រោងវិនិយោគរបស់ពាណិជ្ជករ សហគ្រិន និងវិនិយោគិនក្នុង និងក្រៅប្រទេស ដែលមានបំណងចង់ទទួលមូលនិធិវិនិយោគ Investment Fund យកមកសិក្សានិងវិភាគ ប្រកបដោយវិជ្ជាជីវៈខ្ពស់ មុនសម្រេចវិនិយោគ ដើម្បីរក្សាសុវត្ថិភាពថវិកា និងផលចំណេញខ្ពស់។

ក្រោយសិក្សា និងវាយតម្លៃស៊ីជម្រៅគ្រប់ជ្រុងជ្រោយ មុនឈានដល់ការសម្រេចចិត្តវិនិយោគ IDI Hub និង ID Capital PLC បានវាយតម្លៃថា ជាគម្រោងអគារ Flatiron ដែលអាចទទួលប្រាក់ចំណេញខ្ពស់ សម្រាប់វិនិយោគិន ប្រៀបនឹងគម្រោងដែលប្រហាក់ប្រហែលនៅក្នុងតំបន់។

IDI Hub ជាបណ្តុំវិនិយោគនាំមុខគេនៅកម្ពុជាមួយ ដែលបានប្រមូលផ្តុំវិនិយោគិន នៅក្នុងប្រទេសដែលមានសក្តានុពល ហើយក៏ជាដៃគូសហការរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិជាតិ និងអន្តរជាតិផ្សេងៗផងដែរ។
IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗចំនួន៣ គឺ អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងរបស់កម្ពុជា។

Meridian International Holding គឺជាក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជាចាប់ផ្តើមឡើងក្នុងវិស័យកាត់ដេរ ហើយឈានមកអភិវឌ្ឍន៍អចលនទ្រព្យ ។ Flatiron by Meridian គឺជាគម្រោងទី៣របស់ Meridian International Holding នៅកម្ពុជា បន្ទាប់ពីអគារ Casa by Meridian ស្ថិតក្នុងតំបន់កោះពេជ្រ និង Skylar by Meridian៕

LEAVE A REPLY

Please enter your comment!
Please enter your name here