សំណង់បុរីដែលមានគុណភាពរឹងមាំ ត្រូវមានការសិក្សាលើចំណុចអ្វីខ្លះ?

ដោយៈ សុផារី

ភ្នំពេញៈ ការទិញលំនៅដ្ឋាននៅតាមបុរីណាមួយ ប្រាកដណាស់ លោកអ្នកចង់បានសំណង់មានភាពរ៉ឹងមាំ មានគុណភាព និងសោភ័ណភាពខ្ពស់ ប៉ុន្តែតើគេសិក្សាលើមូល​ដ្ឋានទាំងនេះផ្អែកលើកត្តាអ្វីខ្លះ?។

យោងតាមច្បាប់ស្ដីពីសំណង់ ត្រង់ជំពូកទី៧ស្តីពី ការប្រើសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ និងមន្ទីរពិសោធន៍សំណង់ មាត្រា២២ បានចែងថា “ស ម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ ដែលចាំបាច់សម្រាប់ធានាគុណភាពសំណង់ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់សំណង់ ត្រូវមានការបញ្ជាក់ទទួលស្គាល់ឬការបញ្ជាក់អនុលោមភាពដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម។

សំណង់ដែលសាងសង់គោរពតាម តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ឬតាមស្តង់ដាកម្ពុជា ដែលអនុម័តដោយក្រុមប្រឹក្សាស្តង់ដាជាតិ ដោយត្រូវមានបិទ ឬបោះពុម្ពសញ្ញាស្តង់ដាកម្ពុជា និងត្រូវមានអាជ្ញាបណ្ណប្រើសញ្ញាស្តង់ដាកម្ពុជា៕

រដ្ឋាភិបាលកំពុងរៀបចំផែនទីផ្លូវជាតិ និងផ្លូវតាមបណ្តាខេត្តនៅទូទាំងប្រទេស

         ដោយៈជេស៊ីកា

         ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភណ្ឌ​បណ្ដាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវថ្នល់​ផ្សេងទៀត​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ។

ជាមួយគ្នានេះ ក្រសួងនឹង​រៀបចំ​ចេញ​ជា​ផែនទី​បណ្ដាញ​ផ្លូវ​ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធានា​បាន​នូវ​ការគ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការទទួល​ខុសត្រូវ​។

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ លោក លឹម ស៊ីដេនីន ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ ត្រួតពិនិត្យ​លើ​ការព្រាង​ចុងក្រោយ​ផែនទី​បណ្តាញ​ផ្លូវថ្នល់ ​ឆ្នាំ​ ២០២០ កាលពីថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ឱ្យដឹងថា អង្គប្រជុំ​បាន​ផ្តោត​ការពិភាក្សា​លើ​ការពិនិត្យ​ឡើងវិញ និង​កែសម្រួល​សេចក្តីព្រាង​ បញ្ជី​សារពើ​ភណ្ឌ​ផ្លូវថ្នល់​រួម ក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួង ដើម្បី​បំពេញបន្ថែម​ចំណុច​ខ្វះខាត ​តាម​ការលើកឡើង​របស់​ភាគី​ពាក់ព័ន្ធ ការបែងចែក​ខ្សែ​ផ្លូវ​តាម​តំបន់ ​ស្របតាម​ស្តង់ដា​ដែល​បានកំណត់ និង​ការដាក់បញ្ចូល​ខ្សែ​ផ្លូវ និង​លេខ​ផ្លូវ​ទៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​ឱ្យបាន​សមស្រប​។

លោក​ថ្លែងថា​ “យើង​ពិភាក្សា​ដើម្បី​ពិនិត្យ​វឌ្ឍនភាព ​នៃ​ការរៀបចំ​ផែនទី​បណ្ដាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវថ្នល់​ផ្សេងទៀត ហើយ​ផលិត​ចេញ​ជា​ផែនទី​ឱ្យបាន​ចប់សព្វគ្រប់ ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​គ្រប់គ្រង ជួសជុល និង​ថែទាំ​ផ្លូវថ្នល់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់់”។

លោកលឹម ស៊ីដេនីនបានបន្តថា ផែនទី​ដែល​នឹងត្រូវ​បានកំណត់​គឺ ផ្លូវជាតិ​សំដៅ​ដល់​ផ្លូវ​ដែលមាន​ចរាចរណ៍​ច្រើន និង​មាន​លក្ខណៈ​សម្គាល់​ដូចជា ផ្លូវ​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​នីមួយៗ នៅ​ទូទាំង​ប្រទេស ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​មួយទៀត ផ្លូវ​ភ្ជាប់​ចេញពី​ផ្លូវជាតិ​ឆ្ពោះទៅកាន់​ផ្លូវជាតិ ផ្លូវបែក​ចេញ​ពី​ផ្លូវជាតិ ​ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​មួយ ផ្លូវបែក​ចេញពី​ផ្លូវជាតិ ឬ​ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​តំបន់​សំខាន់ៗ ​ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន​ទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ផ្សេងទៀត និងផ្លូវ​សំខាន់ៗ​របស់​ជាតិ​មាន​ចរាចរណ៍​ច្រើន​ដែល​កំណត់ដោយ​រាជរដ្ឋាភិបាល​ តាម​សំណើ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ផ្លូវ​ខេត្ត​សំដៅ​ដល់​ផ្លូវ​ដែល​ត្រូវបាន​កំណត់​ដូចជា ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះ​ទៅ​កាន់​ទីរួមស្រុក ខណ្ឌ ផ្លូវបែក​ចេញពី​ផ្លូវជាតិ ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង​ឆ្ពោះទៅកាន់​ទីរួមស្រុក​ខណ្ឌ ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត​ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត​ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត និង​ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង ឬ​ផ្លូវ​ទីប្រជុំជន​នានា​ក្នុង​ខេត្ត​ទៅកាន់​តំបន់​សំខាន់ៗ​ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន ទេសចរណ៍ ច្រកទ្វារព្រំដែន​ទ្វេភាគី តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​មធ្យម​ផ្សេងទៀត៕

A new skyscraper will appear in Toul Tompong

by: Vattanak

In the near future, a nearly 200-meter-high building will appear in the Tuol Tum Poung area of Chamkar Mon district and will further enhance the potential of this area.

The Royal Skyland condominium project, which is up to 170 meters high, has been under construction in Tuol Tum Poung district of Chamkar Mon district under the investment of Chinese investors after the head of the Royal Government of Cambodia announced the reopening of the country.

Liu Qiaozho, regional manager of Mingyu, the developer of Royal Sky Lane in Toul Tompong, said that Mingyu will make Tuol Tompong a potential area by developing a 170-meter-high building. It is 50 floors.

“Even though Cambodia is in under Covid 19, the company continues to invest with confidence because Cambodia and China have a good relationship for a long time and compared to other ASEAN countries, there is no country,” he said. “Who has good relations with China like Cambodia.”

“Through the condominium development project and Sky Bar Royal Sky Lane is also one of the strategies in China’s One Belt One Road strategy, and we will push for the development of this project well with the development of the second, third and subsequent projects,” he said. More to come.

“For the Royal Sky Lane project in the territory of Toul Tompong, a commercial center with Living Wing Plaza, a condominium and a modern building in Cambodia,” he added.

Chhorn Sovannareach, a well-known Cambodian singer and goodwill ambassador for the Royal Sky Lane, also said that he was interested in the building as it is modern and one of the tallest buildings in Cambodia and it will make the capital Phnom Penh is becoming more and more attractive.

At the same time, Mr. Dith Channa, General Director of Lucky Real Estate Company, said that after the Royal Government announced the reopening of the country, investors began to resume their activities, but for foreign investors will not come immediately.

“For foreign investors already living in Cambodia or licensed investors will act immediately after the government reopens the country,” he said.

អគារខុនដូកំពស់កប់ពពកថ្មីមួយនឹងលេចរូបរាងនៅតំបន់ទួលទំពូង

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នាពេលអនាគតខាងមុខដ៏ខ្លីខាងមុខនេះ អគារខ្ពស់កំពស់ជិត២០០ម៉ែត្រមួយនឹងលេចរូបរាងឡើង នៅតំបន់ទួលទំពូង នៃខណ្ឌចំការមន ហើយនឹងជំរុញសក្ដានុពលតំបន់មួយនេះកាន់តែទាក់ទាញបន្ថែមទៀតផងដែរ។

គម្រោងអគារខុនដូរ៉ូយ៉ាល់ស្កាយឡែន ដែលមានកំពស់រហូតដល់១៧០ម៉ែត្របាននិងកំពុងសាងសង់នៅក្នុងទឹកដី ក្នុងសង្កាត់ទួលទំពូង នៃខណ្ឌចំការមនក្រោមការវិនិយោគរបស់វិនិយោគិនជនជាតិចិន បានចាប់ផ្ដើមបញ្ចេញសកម្មភាពរបស់ខ្លួនកាន់តែខ្លាំងក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបើកប្រទេសឡើងវិញ។

លោក Liu Qiaozho អ្នកគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុនMingyu ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អគាររ៉ូយ៉ាល់ស្កាយលែន នៅទួលទំពូងបានឱ្យដឹងថា ក្រុមហ៊ុន Mingyu នឹងធ្វើឱ្យតំបន់ទួលទំពូង ក្លាយជាតំបន់ដែលមានសក្ដានុពលមួយ នៅពេលខាងមុនេះដោយអភិវឌ្ឍន៍អគារកំពស់១៧០ម៉ែត្រ គិតជាជាន់គឺ៥០ជាន់ ។

លោកបន្តថា “ទោះបីជាកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈ នៃជំងឺកូវីដ១៩ក្ដី តែក្រុមហ៊ុននៅតែបន្តដាក់ទុនវិនិយោគ ដោយភាពជឿជាក់ពីព្រោះថា កម្ពុជានិងចិនមានទំនាក់ទំនងល្អនឹងគ្នាយូរមកហើយ ហើយបើប្រៀបធៀបនឹងប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ាន គ្មានប្រទេសណាមានទំនាក់ទំណងល្អជាមួយចិនដូចកម្ពុជាឡើយ”។

លោកបន្តថា តាមរយៈគម្រោងអភិវឌ្ឍន៍ខុនដូនិងស្កាយបារ រ៉ូយ៉ាល់ស្កាយលែន ក៏ជាយុទ្ធសាស្ត្រមួយ នៅក្នុងយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិនផងដែរ ហើយយើងនឹងជំរុញឱ្យការអភិវឌ្ឍគម្រោងនេះឱ្យបានល្អ ជាមួយនឹងអភិវឌ្ឍន៍គម្រោងទី២ទី៣និងបន្តបន្ទាប់ទៀតនៅពេលខាងមុខ។

លោកបន្ថែមថា “សម្រាប់គម្រោងអគាររ៉ូយ៉ាល់ស្កាយលែន នៅក្នុងទឹកដីនៃសង្កាត់ទួលទំពូងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយមានផ្សារទំនើបលីវវីងផ្លាហ្សា អគារខុនដូ និងជាអគារបែបទំនើបមួយនៅក្នុងប្រទេសកម្ពុជា”។

លោកឆន សុវណ្ណារាជតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា ដែលជាទូតសុឆន្ទៈនៃអគាររ៉ូយ៉ាល់ស្កាយលែន ក៏បានឱ្យដឹងផងដែរថា លោកចាប់អារម្មណ៍ ចំពោះអគារមួយនេះដោយឃើញថាមានភាពទំនើប និងជាអគារខ្ពស់ជាងគេមួយក្នុងប្រទេសកម្ពុជា ហើយវានឹងធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានភាពទាក់ទាញបន្ថែមទៀតផងដែរ ។

ជាមួយគ្នានេះ លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីបានឱ្យដឹងផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសពីការបើកប្រទេសឡើងវិញ វិនិយោគិនក៏បានចាប់ផ្ដើមធ្វើសកម្មភាពរបបស់ខ្លួនឡើងវិញ ប៉ុន្តែសម្រាប់វិនិយោគិនបរទេសនឹងមិនទាន់ចូលមកទេភ្លាមនេះ។

លោកបន្តថា “សម្រាប់វិនិយោគិនបរទេស ដែលស្នាក់នៅកម្ពុជាស្រាប់ ឬវិនិយោ​គិនដែលមានអាជ្ញាបណ្ណរួច នឹងធ្វើសកម្មភាពខ្លួនភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ”៕

RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោកនឹងចូលជាធរមាន នៅខែមករា ឆ្នាំ២០២២

ដោយៈសុខុម

ភ្នំពេញ: កិច្ចព្រមព្រៀង “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដ៏ធំបំផុតរបស់ពិភពលោក នឹងចូលជាធរមានជាផ្លូវការនៅខែមករា ដើមឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មានសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៤ វិច្ឆិកា នេះ។

កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន ហើយភាគីហត្ថលេខីរួមមាន ប្រទេសជាសមាជិកទាំង១០របស់អាស៊ាន ព្រមទាំងដៃគូពាណិជ្ជកម្មធំបំផុតទាំង៥របស់អាស៊ាន រួមមាន មហាយក្សចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នឹងគ្របដណ្ដប់ស្ទើរតែ១ភាគ៣នៃសកម្ម​ភាពសេដ្ឋកិច្ចទូទាំងពិភពលោក ហើយត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ នៅខាងក្រៅកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។

យោងតាមក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីបានឱ្យដឹងថា បណ្ដាប្រទេ​សជាសមាជិកអាស៊ាន ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះរួចហើយ រួមមាន ឡាវ ព្រុយណេ កម្ពុជា សិង្ហបុរី ថៃ និងវៀតណាម។

ក្រៅពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ប្រទេសចិន ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ ក៏បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះផងដែរ។

កិច្ចព្រមព្រៀង RCEP គ្របដណ្ដប់លើទីផ្សារមួយ ដែលមានប្រជាជនរហូតដល់ទៅប្រមាណ២,២ពាន់លាននាក់ ឬស្មើនឹង៣០% នៃចំនួនប្រជាជនទូទាំងពិភពលោក ជាមួយនឹងទំហំសេដ្ឋកិច្ច រហូតដល់ទៅ២៦,២ទ្រីលានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើនការវិនិយោគក្នុងបណ្ដាប្រទេស ដែលមានកម្លាំងពលកម្មថោក និងកម្មករមិនសូវមានជំនាញដូចជាឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដែលនឹងទាក់ទាញចំណាប់អារម្មណ៍ ពិសេសពីបណ្ដាក្រុមហ៊ុនផលិតមកពីប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ សិង្ហបុរី និងកូរ៉េខាងត្បូង៕  Laotian Times៕

ធនាគារហត្ថាចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្តល់សេវាកម្មប្រព័ន្ឋធនាគារ ធំជាងគេលើពិភពលោក

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារហត្ថាកាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Temennos ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រព័ន្ឋធនាគារ ធំជាងគេនៅលើពិភពលោក ដើម្បីពង្រីកការប្រើប្រាស់ Digital Internet Banking។

ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍៍ឲ្យ​ដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៤ វិច្ឆិកានេះថា ក្រុមហ៊ុន Temennos ជាក្រុមហ៊ុនផ្តល់សេវាកម្មស្នូលលើប្រព័ន្ឋធនាគារធំបំផុត ហេតុនេះយើងបាននិងកំពុងសហការដោយឲ្យក្រុមហ៊ុននេះជួយរៀបចំប្រព័​ន្ឋ Digital Internet Banking ដែលមានភាពឆ្លាតវៃបំផុត។

លោកបន្តថា “ប្រព័ន្ឋដ៏ទំនើប និងឆ្លាតវៃនេះ នឹងជួយអតិថិជនអាចប្រើប្រាស់សេវាកម្មធនាគារបានច្រើន និងប្រើប្រាស់ប្រព័ន្ឋនេះ សម្រាប់គ្រប់គ្រងសាខាក្រុមហ៊ុនរបស់ពួកគេបានដោយរលូន”។លោកបន្តថា “ធនាគារហត្ថាកំពុងវិនិយោគលើទឹកប្រាក់ជាច្រើន ដើម្បីជួយសម្រួលដល់អតិថិជនរបស់យើង និងពង្រីកទីផ្សារទៅកាន់តំបន់ និងពិភពលោ​កនាពេលអនាគត”។

លោកឧកញ៉ាហួត អៀងុងបន្តថា ប្រព័ន្ឋ Mobile Banking ​និង Digital Banking មានសារៈសំខាន់ណាស់ ដើម្បីយើងអាចដើរទាន់ការរីកចម្រើន នៃបច្ចេកវិទ្យាលើពិភពលោក ក៏ដូចជាធ្វើបច្ចុប្បន្នភាពមុនជំនួញ ឬអាជីវកម្មរបស់យើងបានល្អប្រសើរ ដើម្បីសម្រួលការប្រើប្រាស់របស់អតិថិជន និងផ្តល់ប្រយោជន៍ដល់ពួកគេបានកាន់តែច្រើនផងដែរ៕

អ្នកនាំពាក្យសុខាភិបាលៈការរស់នៅតាមបែបគន្លងថ្មីនឹងចូលរួមជំរុញសេដ្ឋកិច្ច កម្ពុជាប្រសើរឡើងវិញ

ដោយៈ លក្ខិណា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសបើកសង្គមសេដ្ឋកិច្ចឡើងវិញជាបណ្ដើរៗវិញហើយ និងសឹងគ្រប់អាជីវកម្មត្រូវបានអនុញ្ញាត ឱ្យដំណើរការឡើងវិញប៉ុន្តែគ្រប់អាជីវកម្ម ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យនៃការឆ្លងនិងចម្លងកូវីដ១៩។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា ការរស់នៅតាមបែបគន្លងថ្មី នឹងចូលរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឡើងវិញ។

លោកស្រីឱ វណ្ឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងថា ការវិលត្រលប់ទៅរកការរស់នៅជាធម្មតា តាមបែបគន្លងថ្មី បន្ទាប់ពីមានការរលដាលនៃជំងឺកូវីដ១៩ គឺជាការចូលរួមចំណែកមួយ ក្នុងការជំរុញឱ្យសេដ្ឋកិច្ចសង្គម និងសេដ្ឋកិច្ចរបស់យើងនឹងកំរើកឡើងវិញ ពីព្រោះថាបើយើងនៅក្នុងប្រអប់កូវីដ១៩ នៅថ្ងៃណាមួយ យើងនឹងក្ស័យជាក់ជាមិនខាន ហើយវានឹងធ្វើឱ្យយើងស្លាប់មុនកូវីដ១៩សម្លាប់យើងទៅទៀត។

លោកស្រីបន្តថា “នៅដំណាក់កាលនេះ ទាំងសេដ្ឋកិច្ច ទាំងសុខាភិបាល គឺត្រូវដើរទន្ទឹមគ្នា។ អ្វីដែលសំខាន់ទៀតនោះ គឹបុគ្គលគ្រប់រូបត្រូវតែរៀនទទួលខុសត្រូវ ដោយខ្លួនឯង សហគមន៍ត្រូវចូលរួមចំណែក នៅក្នុងការអនុវត្តនូវវិធានការពាររបស់យើងឱ្យបានម៉ត់ចត់ នៅពេលប្រទេសបើកឡើងវិញទូលំទូលាយ”។

លោកស្រីបញ្ជាក់ថា នៅពេលដែលយើងប្រកាសបើកប្រទេសឡើងវិញ មិនមែន​មានន័យថា យើងត្រូវតែបោះបង់ចោលនូវវិធានការការពារខ្លួននោះទេ យើងត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារនូវមេរោគកូវីដ១៩ ដើម្បីចូលរួមចំណែកដល់សង្គមសេដ្ឋកិច្ចជាតិរបស់យើង ។

រាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ នៅថ្ងៃទី១វិច្ឆិកា២០២១ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសមានភាពធូរស្រាល ដោយចំនួនអ្នកឆ្លងកូវីដ១៩ថ្មីៗបានធ្លាក់ចុះជាបន្តបន្ទាប់ ។ ក្រោយពីមានការប្រកាស ចំពោះការបើកប្រទេសឡើងវិញ គេឃើញថាសកម្មភាព អាជីវកម្មនានាដែលគាំទ្រដល់សេដ្ឋកិច្ច ក៏ចាប់ផ្ដើមកម្រើកឡើងវិញជាបន្តបន្ទាប់ វិនិយោគិនជាតិនិងអន្តរជាតិ នៅក្នុងប្រទេសកម្ពុជាក៏ចាប់ផ្ដើមធ្វើសកម្ម​ភាពរបស់ខ្លួន បន្ទាប់ពីរអាក់រអួលអស់រយៈពេលជិត២ឆ្នាំ ជាពិសេសគឺចាប់តាំងពីកម្ពុជាជួបប្រទះនឹងព្រឹត្តិការណ៍២០កុម្ភៈ២០២១ ។

សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ធ្លាប់បានលើកឡើងផងដែរថា យើងមិនអាចបន្តបិទប្រទេសទៀតទេ ព្រោះថាយើងបានបិទយូរមកហើ​យ តែចំនួនអ្នកឆ្លងនៅតែបន្តរកឃើញរាល់ថ្ងៃ។ ដូច្នេះយើងសុខចិត្តបើកប្រទេសឡើងវិញ ដើម្បីឱ្យពលរដ្ឋ អាចប្រកបអាជីវកម្មឡើងវិញដោយធម្មតា តែត្រូវរស់នៅជាមួយប្រក្រតីភាពថ្មី៕

Asia tourism reopens with big-spending Chinese stuck at home

Asia’s gradual easing of international travel curbs is proving a welcome relief for the region’s hard-hit tourism operators slowly opening up to visitors from around the world – with one giant exception.

China, previously the world’s largest outbound tourism market, is keeping international air capacity at just 2 per cent of pre-pandemic levels and has yet to relax tight travel restrictions as it sticks to zero tolerance for COVID-19.
That has left a US$255 billion annual spending hole in the global tourism market for operators such as Thailand’s Laguna Phuket to try and fill.

Managing director Ravi Chandran says Laguna Phuket’s five resorts have shifted their marketing focus to Europe, the United States and United Arab Emirates to make up for the loss of Chinese visitors, who accounted for 25-30 per cent of its pre-COVID business.

“Up to today, we have not done significant marketing or promotion in China … because we don’t feel anything coming our way,” Chandran said.
The pandemic has cost Thailand an estimated US$50 billion a year in tourism revenue and Chinese were above-average spenders based on tourism ministry data. Thailand hopes to receive 180,000 foreign tourists this year, a fraction of around 40 million it received in 2019, as it opened places beyond Phuket to tourists on Monday.

Many experts expect China to keep such stringent measures such as up to a three-week quarantine for those returning home until at least the second quarter of next year and possibly then open gradually on a country-by-country basis.
“Destinations have to identify new source markets and learn how to market and cater to different cultures,” Pacific Asia Travel Association (PATA) Chief Executive Liz Ortiguera said, citing the Maldives as a rare example of a successful pivot during the pandemic.

The string of islands in the Indian Ocean promoted itself heavily at trade shows and attracted more Russian and Indian visitors to its luxury resorts and sparkling waters.

China had been its greatest source of tourists before the pandemic but the Maldives saw overall arrivals in the first nine months of 2021 fall just 12 per cent versus the same period of 2019.
CHINA TOURISM EVOLVES
Travel data firm ForwardKeys estimates it will take until 2025 for Chinese outbound travel to recover to pre-pandemic levels. That will also force airlines to re-evaluate their routes given its data shows 38per cent of Chinese tourists took foreign carriers in 2019.

Even as Singapore, Thailand and Indonesia’s Bali gradually open up for international travelers, Thai Airways and Garuda Indonesia are drastically shrinking their fleets as part of restructuring plans amid the absence of Chinese tourists.
When China does open its borders, industry surveys show a reluctance by many to travel internationally due to COVID-19 fears.

There has also been a boom in domestic holidays to Hainan Island which now offers duty free shopping in a threat to future visits to nearby destinations such as Hong Kong and South Korea.

“I honestly do not have much enthusiasm for international travel,” said at Kat Qi, 29, a researcher in Beijing who travelled to Southeast Asia and Britain before the pandemic. “A lot of places that I wanted to visit are in less developed countries with gorgeous natural scenery and they tend to be the least vaccinated countries.”
Her preference for natural scenery is also a trend emerging in surveys of Chinese travelers. Many are focused on the outdoors at a time when domestic camping holidays have become popular and tourism operators will need to adapt accordingly, experts say.

“The market will have changed so the Chinese people travelling in 2022 will be different from the Chinese travelling in 2019,” said Wolfgang Georg Arlt, CEO of the China Outbound Tourism Research Institute. “I think the trends will go away from this shopping and rushing around.”
Large group tours that have also fallen out of favor on domestic trips could also be a thing of the past, to be replaced by independent travel and smaller customized tours with family and friends, said Sienna Parulis-Cook, director of marketing and communications at advisory firm Dragon Tail International.

“You might have organized travel and everything but it would be with a small group of people that you know, rather than 50 strangers on a tour bus,” she said.

Source: Reuters

ទេសចរណ៍អាស៊ីបើកដំណើរការឡើងវិញ ខណៈភ្ញៀវចិនដែលចាយលុយច្រើនចេញក្រៅប្រទេសមិនរួច

ដោយៈសុខុម

សឹង្ហបុរី: ការបន្ធូរបន្ថយបន្តិចម្តងៗ នូវវិធានការទប់ស្កាត់ការធ្វើដំណើរអន្តរជាតិ នៅតំបន់អាស៊ី ទទួលបានការអបអរសាទរយ៉ាងខ្លាំង ពីបណ្ដាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍នៅក្នុងតំបន់ ដែលកំពុងបើកដំណើរការសន្សឹមៗដើម្បីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក លើកលែងតែទីផ្សារប្រទេសចិន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី៤ វិច្ឆិកា នេះឱ្យដឹងថា ប្រទេសចិន ដែលកាលពីមុនជាទីផ្សារទេសចរណ៍ ចេញក្រៅដ៏ធំបំផុតរបស់ពិភពលោកកំពុងរក្សាទុកជើងហោះហើរ អន្តរជាតិត្រឹមតែ២%ប៉ុណ្ណោះ បើធៀបទៅនឹងកម្រិតមុនពេលផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ ហើយមិនទាន់បានបន្ធូរបន្ថយការវិធានការរឹតបន្តឹងការធ្វើដំណើរនៅឡើយទេ ដោយសារប្រទេសនេះ ប្ដេជ្ញាទប់ស្កាត់មិនឱ្យមានវីរុសកូវីដ-១៩ ដាច់ខាត។

កត្តានេះបានធ្វើឱ្យមានចន្លោះប្រហោង នៃការចំណាយប្រចាំឆ្នាំរហូតដល់ទៅ២៥៥ពាន់លានដុល្លារអាមេរិក នៅក្នុងទីផ្សារទេសចរណ៍ពិភពលោក សម្រាប់ក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ ដូចជា Laguna Phuket របស់ប្រទេសថៃ ជាដើមដែលកំពុងព្យាយាមបំពេញចន្លោះប្រហោងដ៏ធំនេះ។

លោក Ravi Chandran នាយកគ្រប់គ្រងក្រុមហ៊ុន Laguna Phuket បានលើកឡើងថា រមណីយដ្ឋានចំនួនប្រាំរបស់Laguna Phuket បានផ្លាស់ប្តូរយុទ្ធសាស្ត្រធ្វើទីផ្សារ ដោយងាកទៅផ្ដោតលើទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក និងអារ៉ាប់រួមអេមីរ៉ាត ជំនួសវិញដើ​   ម្បីស្ដារការបាត់បង់ភ្ញៀវទេសចរចិន ដែលគ្របដណ្ដប់ដល់ទៅ២៥-៣០% នៃចំណូលអាជីវកម្មរបស់ខ្លួននៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

លោកបានបន្ថែមថា “រហូតមកទល់ពេលនេះ យើងមិនទាន់បានធ្វើទីផ្សារ ឬប្រូម៉ូសិនធំដុំក្នុងប្រទេសចិន នៅឡើយទេ… ព្រោះយើងយល់ថា វានឹងមិនបានផលដូចការរំពឹងទុក”។

វិបត្តិកូវីដ-១៩បានធ្វើឱ្យប្រទេសថៃ ខាតបង់ចំណូលទេសចរណ៍រហូតដល់ទៅប្រមាណ៥០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើយភ្ញៀវជនជាតិចិន គឺជាទេសចរដែលចំណាយលើសពីកម្រិតមធ្យម (ចាយច្រើន) ដោយផ្អែកលើទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃ។

ប្រទេសថៃសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៨០.០០០នាក់នៅឆ្នាំនេះ ដែលជាមួយភាគតូចប៉ុណ្ណោះ បើធៀបទៅនឹងចំនួនភ្ញៀវទេសចរ ដែលខ្លួនទទួលបានរហូតដល់ទៅ ប្រមាណ៤០លាននាក់ក្នុងឆ្នាំ២០១៩ នៅពេលថៃ បើកប្រទេសស្វាគមន៍ភ្ញៀវទេសចរលើសពីភូកេត (Phuket) កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។

អ្នកជំនាញជាច្រើនរំពឹងថា ប្រទេសចិន នឹងរក្សាទុកវិធានការរឹតបន្តឹងយ៉ាងតឹងរ៉ឹងនានា ដូចជា ការតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល៣សប្ដាហ៍សម្រាប់អ្នក ដែលត្រលប់ទៅផ្ទះវិញ រហូតដល់យ៉ាងហោចណាស់ត្រីមាសទី២ ឆ្នាំ២០២២។

*ការវិវឌ្ឍនៃទេសចរណ៍ចិន

ក្រុមហ៊ុនទិន្នន័យការធ្វើដំណើរ ForwardKeys ប៉ាន់ប្រមាណថា ទេសចរណ៍ចេញក្រៅរបស់ប្រទេសចិន អាចនឹងត្រូវការពេលរហូតដល់ឆ្នាំ២០២៥ ទម្រាំតែវិលទៅរកកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

ការស្ទង់មតិក្នុងឧស្សាហកម្មទេសចរណ៍បង្ហាញថា នៅពេលប្រទេសចិនបើកព្រំដែនរបស់ខ្លួនឡើងវិញ ប្រជាពលរដ្ឋចិនជាច្រើន ហាក់ស្ទាក់ស្ទើរក្នុងការធ្វើដំណើរចេញក្រៅប្រទេស ដោយសារតែការភ័យខ្លាចវីរុសកូវីដ-១៩៕  Reuters៕

អ្នកឧកញ៉ាលី ហួរប្រកាសសាងសង់គំរោងវីឡាប្រណីតតម្លៃខ្ទង់លានដុល្លារ នៅលើផ្ទៃដីជាង១០ហិកតា

         ដោយៈជេស៊ីកា

         ភ្នំពេញៈ អ្នកឧកញ៉ាលី ហូរអគ្គនាយកបុរីវិមានភ្នំពេញ បានប្រកាសគំរោងវីឡាប្រណីតតម្លៃខ្ទង់លានដុល្លារអាមេរិក លើផ្ទៃដីជាង១០ហិកតា​ ស្ថិតនៅខាងក្រោយទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្មី។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២ វិច្ឆិកាកន្លងមកថា គំរោងនេះនឹងសាងសង់ប្រភេទវីឡាប្រណីត ដែលមានតម្លៃខ្ពស់ ព្រោះដីនៅតំបន់នេះមានតម្លៃ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េរួចហើយ យើងមិនអាចសាងសង់ផ្ទះតម្លៃទាបបាននោះទេ។

លោកបន្តថា “វីឡាប្រណីតនៅតែមានទីផ្សារល្អប្រសើរ ប៉ុន្តែទីផ្សារអចលនទ្រព្យ ដែលមានការរីកចម្រើនរយៈពេលវែង គឺលំនៅដ្ឋានមានតម្លៃមធ្យម”។លោកបន្តថា “ការ​សាងសង់គម្រោងវីឡានេះ ដោយសារតំបន់នេះស្ថិតនៅកណ្តាលក្រុង ក្បែរផ្សារទំនើបAEON MALL2”។

អ្នកឧកញ៉ាបានបន្តថា ការសម្រេចបើកប្រទេសឡើងវិញ របស់ប្រមុខរាជរដ្ឋាភិបាល នឹងធ្វើឲ្យការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យនឹងមានការកម្រើកឡើងវិញនាពេលឆាប់ៗ ស្របពេលគំរោងធំៗជាច្រើននៅតែបន្តសាងសង់ ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ក្តី៕