Temasek-backed consortium makes $2.5bn bid for Singapore Press

SINGAPORE: A consortium of three property developers backed by Singapore state investor Temasek offered to buy media group Singapore Press Holdings for S$3.34 billion (US$2.48 billion) on Friday, seeking to out-bid conglomerate Keppel Corp.

The consortium Cuscaden Peak offered S$2.1 per share in cash for Singapore Press, marginally topping Keppel’s more complicated cash-plus-share offer of S$2.099.

Keppel’s offer to buy Singapore Press, which publishes the city-state’s main newspaper, comes after the latter’s decision to transfer its media business – comprising publications including the Strait Times and the Business Times – into a not-for-profit company in May.

Trading in shares of the newspaper publisher were halted on Friday morning and it was yet to respond to a Reuters request for comment. Keppel said in a statement that it would review the Cuscaden Peak’s all-cash offer and make an announcement at an appropriate time.

Cuscaden Peak is 40% held by a unit of Singapore-based Hotel Properties Tiga Stars, and 30% each by units of Adenium and Mapletree Fortress, which are part of Temasek portfolio companies CLA and Mapletree, respectively.

WRITER: REUTERS

សម្ព័ន្ធក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឱ្យថ្លៃ២,៥ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនកាសែតសិង្ហបុរី Singapore Press

សុខុម

សិង្ហបុរី: នៅថ្ងៃសុក្រ ទី២៩ តុលា នេះ សម្ព័ន្ធនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចំនួន៣ដែលមានក្រុមហ៊ុនវិនិយោគរបស់រដ្ឋសិង្ហបុរី Temasek បានឱ្យថ្លៃ៣,៣៤ពាន់លានដុល្លារសិង្ហបុរី (២,៤៨ពាន់លានដុល្លារអាមេរិក) ទិញយកក្រុមហ៊ុនកាសែត Singapore Press Holdings។

សម្ព័ន្ធក្រុមហ៊ុន Cuscaden Peak បានឱ្យថ្លៃក្រុមហ៊ុនកាសែត Singapore Press ២,១ដុល្លារសិង្ហបុរី ក្នុង១ភាគហ៊ុន ខណៈក្រុមហ៊ុន Keppel ឱ្យថ្លៃ២,០៩៩ដុល្លារសិង្ហបុរី។

ការសុំទិញក្រុមហ៊ុនកាសែត Singapore Press ពីសំណាក់ក្រុមហ៊ុន Keppel ធ្វើឡើងក្រោយពីក្រុមហ៊ុនកាសែតនេះកាលពីខែឧសភា បានសម្រេចផ្ទេរអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដែលរួមមានទាំងស្ថាប័នសារព័ត៌មាន The Strait Times និងសារព័ត៌មាន Business Times ផងទៅជាក្រុមហ៊ុនមិនស្វែងរកប្រាក់ចំណេញ។

ទោះជាយ៉ាងណា ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនកាសែតនេះត្រូវបានផ្អាកនៅព្រឹកថ្ងៃសុក្រ នេះ ហើយក្រុមហ៊ុននេះមិនទាន់បានឆ្លើយតបទៅនឹងទីភ្នាក់ងារព័ត៌មាន Reuters ដែលសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះនៅឡើយទេ។

ក្រុមហ៊ុន Keppel បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងពិនិត្យមើលការឱ្យថ្លៃដោយទូទាត់ជាសាច់ប្រាក់សុទ្ធពីសំណាក់សម្ព័ន្ធក្រុមហ៊ុន Cuscaden Peak ហើយនឹងចេញសេចក្ដីប្រកាសនៅពេលសមស្របណាមួយ។

ភាគហ៊ុន៤០%របស់សម្ព័ន្ធក្រុមហ៊ុន Cuscaden Peak ត្រូវបានកាន់កាប់ដោយបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Hotel Properties Tiga Stars ៣០%កាន់កាប់ដោយបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Adenium ហើយ៣០%ទៀតកាន់កាប់ដោយក្រុមហ៊ុន Adenium និងក្រុមហ៊ុន Mapletree Fortress៕ Reuters៕

តម្លៃដីធ្លីនៅខេត្តមណ្ឌលគីរីចាប់ផ្ដើមមានសន្ទុះឡើងខ្លាំងនៅតំបន់ជុំវិញព្រលានយន្តហោះ

ដោយ៖វឌ្ឍនៈ

ភ្នំពេញ៖ សកម្មភាពទិញលក់និងតម្លៃ​ដីធ្លីនៅខេត្តមណ្ឌលបានចាប់ផ្ដើមប្រែប្រួលខ្លាំងនៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសនៅតំបន់ជិតៗគម្រោងព្រលានយន្តហោះ និងតំបន់មាត់ច្រកព្រំដែនកម្ពុជាវៀតណាម ដោយបច្ចុប្បន្ននេះវិនិយោគិនជាច្រើនបាននាំគ្នាស្វែងរកទិញដីធ្លីនៅមណ្ឌលគីរីកាន់តែច្រើន។

លោកមាឃ ឬទ្ធីជ័យ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរី បានឱ្យដឹង​កន្លងមក​ថា វិនិយោគិនក្នុងស្រុកជាច្រើនបានសម្រុកមកស្វែងរកទិញដីធ្លីនៅខេត្តមណ្ឌលគីរីកាន់តែច្រើន ដែលធ្វើឱ្យសន្ទុះដីធ្លីកាន់តែកើនឡើងខ្ពស់ ជាពិសេសនៅតំបន់ជិតគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ និងជិតតំបន់មាត់ច្រកព្រំដែនកម្ពុជាវៀតណាម។

លោកបន្តថា តំបន់ខ្លះតម្លៃដីធ្លីបានកើនឡើងទ្វេដង ដោយពីមុនតម្លៃត្រឹមតែ២០០០ដុល្លារអាមេរិកទៅ៣០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រដើរ តែពេលនេះបានហក់ឡើងដល់៥០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រដើរ ។ តំបន់ខ្លះទៀតតម្លៃត្រឹមតែ២០០០ដុល្លារអាមេរិកពីមុន បានហក់ឡើងដល់៤០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រដើរ។

លោកបានមានប្រសាសន៍ថា ”កត្តាដែលជំរុញឱ្យតម្លៃដីធ្លីនៅខេត្តមណ្ឌលគីរីបានហក់ឡើងដូច្នេះ ក៏ព្រោះតែគម្រោងនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិរបស់រដ្ឋាភិបាលថានឹងត្រូវចាប់ផ្ដើមនៅអំឡុងខែមករាឆ្នាំ២០២២ខាងមុខ។ ម្យ៉ាងវិញទៀតដោយសារតែ គម្រោងបើកច្រកព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា និងវៀតណាមទើបធ្វើឱ្យវិនិយោគិនបានសម្លឹងរកការវិនិយោគបន្ថែមទៀត”។

លោកបន្ត​ថា សម្រាប់វិនិយោគិនដែលទិញដីនៅមណ្ឌលគីរីភាគច្រើនជាវិនិយោគិនក្នុងស្រុក ដែលមកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើម។ ពួកគាត់ជាអ្នកទិញទុកចំណេញប៉ុណ្ណោះ មិនមែនជាអភិវឌ្ឍន៍ឡើយ។ ដោយឡែកសម្រាប់វិនិយោគិនបរទេស មានភ្ញៀវចិនជាច្រើនក៏បាននិងកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តមណ្ឌលគីរីជាច្រើនផងដែរ ដូចជារីសត Homestay ជាដើម។

លោកស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងផងដែរថា តាមពិតទៅគម្រោងព្រលានយន្តហោះអន្តរជាតិខេត្តមណ្ឌលគីរីនឹងត្រូវបើកការដ្ឋានសាងសង់នៅឆ្នាំ២០២២ខាងមុខនេះ តែវាស្ថិតនៅក្នុងផែនចាស់ទេ ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ធ្វើឱ្យគម្រោងនេះត្រូវបានពន្យារទៅឆ្នាំ២០២៣វិញ ហើយនៅអំឡុងពេលនោះក៏យើងមិនអាចនិយាយបានថាអាចសាងសង់បាននោះដែរ។

លោកបន្តថា យើងត្រូវការបទដ្ឋានគតិយុត្តិច្រើនណាស់ ហើយដោយសារតែកូវីដ១៩ អ្នកជំនាញការសាងសង់ព្រលានយន្តហោះនេះ ក៏មិនបានមកសិក្សាលម្អិតបន្ថែមទៀតដែរ ហើយមួយទៀត ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍គម្រោងនេះក៏ហាក់ដូចជាបង្អង់ឬទុចមួយរយៈពេលសិន ដោយរង់ចាំមើលសភាពការណ៍បន្តបានន័យថាគេអត់ប្រញាប់ប្រញាល់ក្នុងការអភិវឌ្ឍនោះឡើយ៕

Facebook បានប្ដូរឈ្មោះក្រុមហ៊ុនជាផ្លូវការជា «Meta» តែបណ្ដាញសង្គមនៅរក្សាឈ្មោះ Facebook ដដែល

ដោយ៖ សុផារី

អាមេរិក៖ ក្រុមហ៊ុន Facebook Inc បានប្រកាសប្ដូរឈ្មោះក្រុមហ៊ុនជាផ្លូវការទៅជា «Meta» ដែលគោលបំណងនៃការប្ដូរឈ្មោះនេះគឺចង់ ផ្ដោតសំខាន់ទៅលើការបង្កើតចក្រវាឡ «metaverse» ឬហៅម្យ៉ាងទៀតថា ជាពិភព «និម្មិត»។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។
ការផ្លាស់ប្ដូរឈ្មោះនេះផងដែរ ត្រូវបានគេមើលឃើញថា បានធ្វើឡើងក្រោយពេលបណ្ដាញសង្គមដ៏ធំជាងគេបំផុតបំផុតនៅលើពិភពលោក មួយនេះទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអាមេរិក ជុំវិញការប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីរំលោភបំពានលើទីផ្សារប្រកួតប្រជែង។

លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook បានថ្លែងឱ្យដឹងថា ឈ្មោះថ្មីនេះគឺបានឆ្លុះបញ្ចាំង ពីការងារ និងការវិនិយោគរបស់ខ្លួនទៅលើគម្រោង «metaverse» ក្នុងការបង្កើតនូវឧបរណ៍ជាច្រើនសម្រាប់ពិភពលោកនាពេលអនាគត ហើយចំពោះ បណ្ដាញសង្គម Facebook គឺនៅប្រើឈ្មោះ Facebook ដដែល។

លោក Mark Zuckerberg បានបន្ថែមទៀតថា នៅពេលនេះក្រុមហ៊ុនគឺនឹងផ្ដោតសំខាន់លើការបណ្ដាក់ទុន និងវិនិយោគទៅលើ ឧបករណ៍ VR ព្រោះវានឹងជួយឱ្យពិភពលោក និងពិភពនិម្មិតកាន់តែខិតជិតគ្នា ហើយអ្វីដែលអស្ចារ្យនោះគឺបច្ចេកវិទ្យានឹងធ្វើឱ្យពិភពលោករបស់មនុស្សនាពេល អនាគតកាន់តែអស្ចារ្យ៕

ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ជំរុញឱ្យរដ្ឋាភិបាលថៃ ធ្វើកំណែទម្រង់ទិញលក់ខុនដូដើម្បីទាក់ទាញជនបរទេសជាអ្នកមាន

ដោយ សុខុម

បាងកក: ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ (Board of Trade of Thailand) បានជំរុញឱ្យរដ្ឋាភិបាលថៃ ជួយសម្រួលដំណើរផ្ទេរប្រាក់ និងផ្តល់បុគ្គលិកសុខាភិបាលបន្ថែមសម្រាប់ជួយគាំទ្រដល់ជនបរទេសចូលនិវត្តន៍ដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភ ប្រសិនបើប្រទេសនេះចង់ជំរុញសេដ្ឋកិច្ចតាមរយៈកម្មសិទ្ធិអចលនទ្រព្យសម្រាប់ជនបរទេស។

យោងតាមកាសែត Bangkok Post ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ តុលា ឱ្យដឹងថា លោក Atip Bijanonda អនុប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ថ្លែងថា នីតិវិធីផ្ទេរប្រាក់សម្រាប់ជនបរទេសទិញខុនដូនាពេលបច្ចុប្បន្ន គឺជាឧបសគ្គរាំងស្ទះដ៏ធំដោយសារមានភាពស្មុគស្មាញខ្លាំងពេក។

លោកគូសបញ្ជាក់ថា “ដើម្បីអាចទិញខុនដូបាន ជនបរទេសត្រូវបានតម្រូវឱ្យផ្ទេរប្រាក់ពីក្រៅប្រទេសជារូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគេ ហើយប្រកាស ឬបង្ហាញវិញ្ញាបនបត្របញ្ជាក់ពីតិបត្តិការប្តូរប្រាក់បរទេសដល់មន្ទីររៀបចំដែនដី”។

ការតម្រូវបែបនេះបានបង្កការលំបាក ព្រោះអ្នកទិញជាបរទេសមួយចំនួនធំមានអាជីវកម្មក្នុងប្រទេសថៃ ឬមានប្រពន្ធជាជនជាតិថៃ។ ពួកគេត្រូវផ្ទេរប្រាក់ចេញក្រៅប្រទេសថៃ ហើយបន្ទាប់មកផ្ទេរចូលមកប្រទេសថៃ វិញដើម្បីអាចទិញខុនដូបាន។

លោក Atip Bijanonda បានលើកឡើងថា “រដ្ឋាភិបាលនៃប្រទេសជាច្រើនមិនខ្វល់រឿងផ្ទេរប្រាក់ចូលក្នុងប្រទេសនោះទេ ប៉ុន្តែពួកគេពិតជាខ្វល់ណាស់ចំពោះការផ្ទេរប្រាក់ចេញក្រៅប្រទេស។ ដូចនេះរដ្ឋាភិបាលថៃ គួរតែធ្វើវិសោធនកម្មច្បាប់នេះ”។

លោកបានបន្តទៀតថា ពលរដ្ឋថៃ មិនគួរបារម្ភថា ការអនុញ្ញាតឱ្យមានកម្មសិទ្ធិអចលនទ្រព្យសម្រាប់ជនបរទេសជាអំពើក្បត់ជាតិនោះទេ ព្រោះពលរដ្ឋថៃ ក៏អាចទិញផ្ទះនៅក្នុងប្រទេសជាច្រើនបានដែរ ហើយប្រទេសទាំងនោះមិនចាត់ទុកការលក់ផ្ទះឱ្យទៅបរទេសថាជាអំពើក្បត់ជាតិឡើយ។

ជាចុងក្រោយ លោកបានធ្វើការកត់សម្គាល់ថា “អចលនទ្រព្យថៃ ភាគច្រើនដែលលក់ទៅឱ្យជនបរទេស ឬដែលជនបរទេសចូលចិត្ត គឺមិនស្ថិតនៅក្នុងចំណែកទីផ្សារសម្រាប់អ្នកទិញជាជនជាតិថៃ នោះឡើយ។ ជាធម្មតាជនបរទេសជ្រើសរើសទីតាំងណាដែលជនជាតិថៃ មិនចូលចិត្ត”៕ Bangkok Post ៕

ធនាគារជាតិនៃកម្ពុជាៈទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានទំហំ ២១ពាន់លានដុល្លារអាមេរិក

ដោយៈ សុធារី

ភ្នំពេញៈ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួនប្រមាណ ២១ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់ជាងកម្រិតអប្បបរមា ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ នេះបើតាមការប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសនៃ វេទិកាប្រចាំឆ្នាំរបស់ធនាគារពិភពលោកស្តីពី ភាពជាដៃគូនៃការគ្រប់គ្រង និងប្រឹក្សាលើទុនបម្រុងអន្តរជាតិ។

វេទិកាប្រចាំឆ្នាំ ដែលបានប្រារពធ្វើកាលពីថ្ងៃទី២៦ តុលាកន្លងមកនេះ ត្រូវបានចូលរួមដោយថ្នាក់ដឹកនាំធនាគារកណ្ដាល នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងមន្ត្រីជំនាញគ្រប់គ្រងទុនបម្រុងអន្តរជាតិ ក្នុងគោលបំណង ផ្តល់ជាឱកាសពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចពិភពលោក បទពិសោធន៍នៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងទស្សនវិស័យនាពេលខាងមុខ ដោយមានការចូលរួមពីលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

វេទិកានេះបានលើកយកបទពិភាក្សា នូវប្រធានបទបច្ចុប្បន្នភាពសំខាន់ៗ រួមមាន ការកើនឡើងនៃអត្រាអតិផរណាក្នុងប្រទេសអភិវឌ្ឍន៍ ការធ្វើប្រក្រតីកម្មនយោបាយរូបិយវត្ថុ ការកើនឡើងកម្រិតបំណុល ការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។

អត្រាអតិផរណានៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានទស​វត្សរ៍កន្លងមក អាចនាំឱ្យធនាគារកណ្តាលអាមេរិក ផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលអាចមានឥទ្ធិពលទៅដល់ប្រទេសកំពុងលូតលាស់ ដូចជា លំហូរចេញនៃមូលធន និងសម្ពាធលើអត្រាប្តូរប្រាក់ជាដើម។

ទន្ទឹមនេះ ការទប់ទល់នឹងវិបត្តិជំងឺកូវីដ-១៩ ក៏បាននាំឱ្យមានកំណើនបំណុលអង្គភាពគ្រួសារ សាជីវកម្ម និងរដ្ឋាភិបាលផងដែរ។ ចំពោះវិធានការឆ្លើយតប ប្រទេសកំពុងលូតលាស់ អាចពង្រឹងយន្តការគ្រប់គ្រងមូលធន ការពង្រឹងបណ្ដាញសុវត្តិភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុក្នុងស្រុក។ ការគ្រប់គ្រងទុនបម្រុងអន្តរជាតិក៏គួរធ្វើពិពិធកម្មទាំងប្រភេទរូបិយប័ណ្ណនិងទ្រព្យសកម្ម ដើម្បីរក្សាតម្លៃទុនបម្រុងអន្តរជាតិ។

ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារពិភពលោក ដែ​លក្នុងនោះ មានការគ្រប់គ្រងទុនបម្រុងអន្តរជាតិផងដែរ ហើយធនាគារពិភពលោកបានផ្តល់ជំនួយបច្ចេកទេស និងកសាងសមត្ថភាពជំនាញ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា។

ធនា​គារជាតិនៃកម្ពុជា ក៏បានយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ដោយបានវិនិយោគទុនបម្រុងមួយផ្នែក លើវិស័យដែលគិតគូរពីបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងបានបញ្ចូលESG ទៅក្នុងការណែនាំនៃការវិនិយោគ។ ចំពោះការប្រើប្រា​ស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានគាំទ្រការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើប និងបានដាក់ចេញប្រព័ន្ធទូទាត់បាគង ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ជាប្រព័ន្ធទូទាត់កន្លោង ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តម្លាភាព គណនេយ្យភាព និងអាចទូទាត់ឆ្លងគ្រឹះស្ថានបាន (interoperability) ដើម្បីសម្រួលការទូទាត់ទាំងក្នុងស្រុក និងសមាហរណកម្មទៅក្នុងតំបន់។

កិច្ចពិភាក្សាក៏បានលើកឡើងពីសារៈសំខាន់ នៃការបញ្ចូលបញ្ហាផ្លាស់ប្តូរអាកាសធាតុទៅក្នុងនយោបាយរូបិយវត្ថុ និងការគ្រប់គ្រងទុនបម្រុង ដែលនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដែលអាចនាំឱ្យប៉ះពាល់ដល់កំណើននិងការអភិវឌ្ឍ។ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា កិច្ចពិភាក្សាបានលើកឡើងពីការកើនឡើងនូវការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជំរុញឱ្យមានការបង្កើតនូវរូបិយប័ណ្ណអេឡិចត្រូនិក ជាពិសេសផ្អែកលើបច្ចេកវិទ្យា Blockchain ដូចជា Crytocurrencies និងរូបិយវត្ថុអេឡិចត្រូនិករបស់ធនាគារកណ្ដាល (CBDC) ដែលកំពុងក្លាយជាជំហានថ្មីនៃការវិវត្តនៃរូបិយប័ណ្ណ៕

រដ្ឋាភិបាលចិនចេញមុខទទូចសុំឱ្យ World Bank និង IMF ជួយស្រោចស្រង់សេដ្ឋកិច្ចអាហ្វហ្គានីស្ថានដែលកំពុងលិចលង់

ដោយៈសុខុម

ប៉េកាំង: រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី (Wang Yi) កាលពីថ្ងៃពុធ ទី២៧ តុលា បានចេញមុខទទូចសុំឱ្យធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្តផ្ដល់ហិរញ្ញប្បទាន ជួយស្រោចស្រង់អាហ្វហ្គានីស្ថាន ដែលកំពុងជួបវិបត្តិសាច់ប្រាក់ សម្រាប់ការកសាងប្រទេសឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃព្រហស្បរតិ៍ ទី២៨ តុលា នេះ។

ការចូលកាន់កាប់ប្រទេស ដោយក្រុមសកម្មប្រយុទ្ធតាលីបង់ ក្រោមរដ្ឋប្រហារកាលពីខែសីហា កន្លងទៅ បានធ្វើឱ្យទ្រព្យសម្បត្តិច្រើនពាន់លានដុល្លារ របស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ត្រូវបានបង្កកទុក ហើយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា បានផ្អឹបទ្រព្យសម្បត្តិទាំងនោះមិនឱ្យយកទៅប្រើប្រាស់ឡើយ។

ធនាគារនានាក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងតែអស់សាច់ប្រាក់ គ្មានលុយបើកប្រាក់ខែជូនមន្ត្រីរាជការ ហើយតម្លៃម្ហូបអាហារក៏ឡើងថ្លៃខ្ពស់។

ស្ថាប័ន IMF បានលើកឡើងកាលពីថ្ងៃអង្គារ ទី២៦ តុលាកន្លងមកថា តាមការព្យាករបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន នឹងដាំក្បាលចុះរហូតដល់ទៅ៣០%នៅឆ្នាំនេះ ដែលអាចធ្វើឱ្យវិបត្តិជនភៀសខ្លួនកាន់តែធ្ងន់ធ្ងរឡើង។

លោកវ៉ាង យីបានថ្លែងតាម Video Conference ទៅកាន់រដ្ឋមន្ត្រីការបរទេសមកពីប្រទេសនានា ដែលនៅក្បែរខាងអាហ្វហ្គានីស្ថាន ថា “អាហ្វហ្គានីស្ថាន ពិតជាត្រូវការការរស់រានឡើងវិញលើគ្រប់វិស័យ ហើយការអភិវឌ្ឍគឺជាអាទិភាពកំពូល”។

លើសពីនេះ លោកក៏បានអំពាវនាវជាថ្មីម្ដងទៀត សុំឱ្យសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ដកទណ្ឌកម្មឯកតោភាគី លើអាហ្វហ្គានីស្ថាន និងសុំឱ្យអង្គការសុខភាពពិភពលោក (WHO) ផ្តល់វ៉ាក់សាំង និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្របន្ថែមទៀត ដើម្បីជួយដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ ផងដែរ។

ប្រទេសចិន ខ្លួនឯងបានប្រកាសថា ខ្លួននឹងបញ្ជូនជំនួយមនុស្សធម៌បន្ទាន់ ក្នុងទំហំទឹកប្រាក់៣០លានដុល្លារ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។ ប្រទេសចិន តែងតែអំពាវនាវឱ្យសហគមន៍អន្តរជាតិ អនុញ្ញាតឱ្យក្រុមតាលីបង់ ចូលរួមជាជាងទុកឱ្យពួកគេនៅឯកោ។

លោក វ៉ាង យីបានថ្លែងថា “ខ្ញុំសុំបង្ហាញចំណាប់អារម្មណ៍ជារួមថា ក្រុមតាលីបង់ ពិតជាចង់មានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈដ្ឋានខាងក្រៅ (អន្តរជាតិ) ហើយពួកគេយកចិត្តទុកដាក់ចំពោះរឿងនេះខ្លាំងណាស់”៕ The Edge Markets៕

ក្រុងព្រះសីហនុត្រៀមខ្លួនទទួលទេសចរណ៍និងអ្នកវិនិយោគត្រលប់មកវិញ ខណៈគម្រោងមានទុនគ្រប់គ្រាន់បន្តសាងសង់

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុងព្រះសីហនុបាន និងកំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិត្រលប់មកវិញ ខណៈរដ្ឋាភិបាលប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំងនៅចុងខែវិច្ឆិកាខាងមុខ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃា ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមតេលេក្រាមកាលពីល្ងាចថ្ងៃទី២៨ តុលាកន្លងមកថា ស្របពេលរដ្ឋាភិបាលប្រកាសបើកទទួលភ្ញៀវទេសចរណ៍ ចាក់វ៉ាក់សាំងអន្តរជាតិឡើងវិញ ខេត្តព្រះសីហនុបាននិងកំពុងត្រៀមលក្ខណៈទទួលភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិត្រលប់មកវិញ។

លោកបន្តថា “យើងនឹងតាមដានលំហូរទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិឡើ​ងវិញ ប៉ុន្តែចំពោះមុខស្ថានភាពមិនទាន់មានការចេញ ចូល មិនទាន់មានសកម្មភាពច្រើននៅឡើយទេ”។លោកបន្តថា “ជាមួយគ្នានេះ វិស័យសំណង់ ការសាងសង់នៅក្នុងខេត្តមិនទាន់មានសកម្មភាពច្រើននៅឡើយទេ”។

លោកឃាង ភារម្យបានបន្តទៀតថា សកម្មភាពវិនិយោគ និងការសាងសង់មានសកម្មភាពខ្លះៗហើយ ដែលការដ្ឋានមួយចំនួនបានចាប់ផ្តើមសាងសង់ឡើងវិញ សម្រាប់ក្រុមហ៊ុនធំៗ ដែលមិនមានបញ្ហាទុន ពិសេសគំរោងទីក្រុងរាម នៅតែបន្តសកម្មភាពសាង​សង់ ព្រោះក្រុមហ៊ុននេះមានមូលដ្ឋានទុនច្រើន ដែលមិនបង្កការព្រួយបារម្ភពីភាពជាប់គាំងឡើយ។

ផ្អែកលើទំនាក់ទំនងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ពីរវាសនាតែមួយ របស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ ផ្អែកលើទំហំទុនវិនិយោគរាប់ពាន់លានដុល្លារ ដែលវិនិយោគិនចិនបានចាក់នៅខេត្តព្រះសីហនុ ផ្អែកលើភូមិ​សាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិ អ្នកវិនិយោគចិនកាន់តែច្រើននឹងមកកាន់កម្ពុជាវិញ។ នេះបើតាមអ្នកវិភាគពីភូមិសាស្រ្តនយោបាយអន្តរជាតិ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ជាមួយនឹងការប្រកាសបើកចំហសេដ្ឋកិច្ចឡើងវិញ របស់រាជរដ្ឋាភិបាល សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនឹងមានភាពប្រសើរឡើង ប៉ុន្តែស្ថានភាពនេះអ្នកវិនិយោគក្នុងស្រុកជាអ្នកដើរតួនាទីសំខាន់ជាង ខណៈអ្នកវិនិយោគបរទេសត្រូវការមួយរយៈពេលទៀត មុនពេលពួកគេឈានជើងចូលទីផ្សារកម្ពុជា៕

ឧកញ៉ាម៉ន សុខាលើកឡើងពីការឆ្លងកាត់ប្រវត្តិជូរចត់ និងពាក្យរិះគន់ រហូតក្លាយជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ធំមួយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផ្តើមជីវិតពីភាពក្រីក្រ និងការតស៊ូ បានធ្វើឲ្យយុវជនកម្សត់ម្នាក់ ដែលធ្លាប់រត់តុ ក្លាយជាឧកញ៉ា និងបានក្លាយជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡួត៍កម្ពុជា។

ជីវិតមនុស្សម្នាក់ៗ តែងតែឆ្លងកាត់ឧបសគ្គជាច្រើន មិនថាអ្នកមានធនធាន និងអ្នកក្រីក្រនោះទេ តែការជម្រះឧបសគ្គបាន នឹងធ្វើឲ្យគុណភាពជីវិតរបស់ពូកគេកាន់តែរ៉ឹងមាំ និងមានគុណតម្លៃ។

បង្ហាញរូបភាពពីការទទួលពានរង្វាន់ពី CEO Master Club ជាមួយលោកបណ្ឌិតហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក លោកឧកញ៉ាម៉ន សុខាបានលើកឡើងថា “ឆ្នាំ២០០៩ ខ្ញុំមកភ្នំពេញដោយជំនះពាក្យសម្តីរិះគន់ជាច្រើន ការងារអ្វីក៏ខ្ញុំធ្វើដែរដើម្បីក្រពះនិងគោលដៅ ជាសន្តិសុខ អ្នកសំអាត អ្នករត់តុ អ្នកទីផ្សារ អ្នកពិគ្រោះយបល់សុខភាព អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ រហូតក្លាយជាអ្នកគ្រប់គ្រងទូទៅ ល។”។

លោកបានបន្តឲ្យដឹងថា នៅឆ្នាំ២០១៤ លោកបានសម្រេចចិត្តរកស៊ីក្នុងវិស័យអចលនទ្រព្យជាលើកដំបូង ចាប់ផ្តើមជាភ្នាក់ងារលក់យកកំរ៉ៃបន្តិចបន្តួច ដើម្បីពង្រឹងសម្ថភាព ចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍន៍ខ្លួនឯងបន្ថែម។ ជាអ្នកលក់ ជាអ្នកបើកបរដឹកអតិថិជន ជាអ្នកប្រឹក្សាយោបល់ ជាកម្មករចុះវាស់វែង រៀនគូសប្លង់ រៀនវិភាគគំរោង រៀនសរសេរផែនការ ល។

ឆ្នាំ២០១៦ ខ្ញុំចាប់ផ្តើមវិនិយោគ និងបង្កើតក្រុមហ៊ុន ដោយមានក្តីសុបិន្តចង់ក្លាយជាក្រុមហ៊ុនធំមួយ ដោយមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ពិសេសគឺនៅរាជធានីភ្នំពេញ។ កិច្ចការជាច្រើនដែលខ្ញុំបានធ្វើកន្លងមក ដើម្បីគោលដៅជួយជ្រោមជ្រែង អភិវឌ្ឍន៍ធនធានមនុស្ស បង្កើតឱកាសការងារ ផ្តល់ប្រភពចំនូល ផ្តល់ឱកាសចំណេញ ផ្តល់ជូនសង្គមវិញនូវការចែករំលែកសប្បុរសធម៌ផ្សេងៗ ពិសេសគឺការចូលរួមការភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ខ្ញុំបន្តការសិក្សារៀនសូត្រ អភិវឌ្ឍន៍ខ្លួនជានិច្ច បង្កើនបណ្តាញទំនាក់ទំនង ចូលរួមសកម្មភាពធំៗក្នុងសង្គមរហូតទទួលបានការគាំទ្រជាច្រើន។

ឆ្នាំ២០១៩ ខែតុលា ថ្ងៃទី២៦ ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រូបខ្ញុំ និងសមាជិកគ្រួសារយូត្រាស់ទាំងអស់ ដែលពួកយើងបានទទួលការគាំទ្រ ការឲ្យតំលៃ និងពានជ័យលាភីចំនួន០៣ និងមេដាយចំនួន១ ពីគណៈកម្មាការឯករាជ្យ CEO Master Club និងគណៈកម្មការមូលប័ត្រកម្ពុជា ដែលប្រគល់ពានដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងកម្មវិធី CEO Award 2019។

លោកឧកញ៉ាម៉ន សុខាបានបញ្ជាក់ថា “នេះគឺជាមោទនភាពដ៏ឧដុង្គឧត្តមសម្រាប់រូបខ្ញុំ និងសមាជិកយូត្រាស់ទាំងអស់ ដែលជាការឆ្លើយតបដ៏មានសារៈសំខាន់ នូវរាល់ការលះបង់របស់ខ្ញុំនាពេលកន្លងមក ជាមួយនឹងការជ្រោមជ្រែង និងចូលរួមសហការណ៍បានយ៉ាងល្អពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក សមាជិកគ្រួសារយូត្រាស់ទាំងអស់”៕

ដំណឹងល្អៈព្រលានយន្តហោះអន្តរជាតិកងកេងក្រុងព្រះសីហនុត្រៀមស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ព្រលានយន្តហោអអន្តរជាតិកងកេង ក្រុងព្រះសីហនុបានត្រៀមស្វាគមន៍ការមកដល់ នៃក្រុមហ៊ុនអាកាសចរណ៍ពីប្រទេសក្នុងតំបន់ បន្ទាប់ពីសម្តេចតេជោបានឲ្យមន្រ្តីជំនាញធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់។

លោកវ៉ាន់ ណូរ៉ាក់ប្រធានគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិ កងកេងបានមានប្រសាសន៍ឲ្យដឹងតាមរយៈលោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាល ខេត្តព្រះសីហនុតាមប្រព័ន្ឋតេឡេក្រាមកាលពីល្ងាចថ្ងៃទី២៨ តុលាកន្លងមកថា ក្នុងរយៈពេលពីរខែចុងក្រោយនេះ ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ បានទទួលការចុះចតនូវជើងយន្តហោះជាលក្ខណៈជួលជាបន្តបន្ទាប់ បន្ទាប់ពីស្ថានភាពស្ងប់ស្ងាត់បានអូសបន្លាយ ដោយសារជំងឺកូវីដ១៩រយៈពេល២ឆ្នាំកន្លងមកនេះ។

លោកបន្តថា “ក្នុងខែតុលានេះ មានជើងហោះហើរពីរលើកធំៗ មកពីទីក្រុងឌូបៃ ប៉ុន្តែតាមរយៈការដាក់ចេញនូវគោលនយោបាយ បើកចំហជើងមេឃរបស់រដ្ឋាភិបាលចាប់ពីចុងខែវិច្ឆិកានេះ នឹងមានជើងហោះហើរបណ្តើរៗហើយ”។ លោកបន្តថា “យើងប្រកាសទទួលការហោះហើរពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ នឹងអាចមានជើងហោះហើរឡើងវិញ តាមអ្វីខ្ញុំបានដឹង”។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៧ តុលាផហដែរថា ការបើកទទួលទេសចរន៍របស់ប្រមុខរដ្ឋាភិបាល ជាសញ្ញាល្អសម្រាប់វិស័យអាកាសចរណ៍ ដែលនឹងមានសកម្មភាពហោះហើរងើបឡើងវិញ ប៉ុន្តែលោកថ្លែងថា ការងារនេះត្រូវការពេលវេលាបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា ដែលពួកគេត្រូវដាក់ពាក្យស្នើសុំការហោះហើរ ជើងហោះហើរ ការធ្វើការជាមួយការីទេសចរណ៍នានា​ដើម្បីពួកគេបានភ្ញៀវគ្រប់គ្រាន់អាចហោះហើរ ទទួលផលចំណេញបានពួកគេនឹងអាចហោះហើរមកកាន់កម្ពុជា។

លោកបន្តថា “យើងរំពឹងថាក្រុមហ៊ុនអាកាសចរណ៍ថៃ សឹង្ហបុរីដែលហោះមកកម្ពុជាពីរបីលើកក្នុងមួយសប្តាហ៍ ពួកគេនឹងអាចបន្ថែមជើងហោះហើររបស់ខ្លួន មកកាន់កម្ពុជា”៕