ខុនដូប្រណីត The Sky Park ត្រៀមស្វាគមន៍ការវិលត្រលប់របស់ភ្ញៀវទេសចរណ៍អន្តរជាតិនៅខេត្តសៀមរាប

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ខុនដូប្រណីតមួយ The Sky Parkបាន និងកំពុងលេចរូបរាងនៅក្រុងសៀមរាប ដែលជាការត្រៀមស្វាគមន៍ ការមកដល់នៃភ្ញៀវទេសចរណ៍អន្តរជាតិ និងវិនិយោគិនក្នុងស្រុកសម្រាប់ការសំរាកលំហែរ។

លោកហេង ស៊ីណងអ្នកសម្របសម្រួលគំរោងអភិវឌ្ឍន៍ខុនដូ The Sky Park ដែលមានទីតាំងនៅកណ្តាល ក្រុងសៀមរាបបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ការវិនិយោគខុនដូនេះឡើង ដោយសារសៀមរាប ជាគោលដៅទេសចរណ៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា បើធៀបនឹងតម្រូវការខុនដូនៅមានច្រើន តែចំនួនការផ្គត់ផ្គង់នៅតិចនៅឡើយ។

លោកបន្តថា “The Sky Park ជាគំរោងដែលមានការសំរិតសំរាំង និងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាពសំណង់ និងបរិយាកាសក្នុងការរស់នៅ អោយមានភាពសំបូរបែប”។

លោកហេង ស៊ីណងបានបន្តថា មិនតែប៉ុណ្ណោះ យើងក៏ផ្ដោតលើការធានាដល់ការជួលត្រលប់ និងជ្រោមជ្រែងប្រតិបត្តិការ ការវិនិយោគរបស់អតិថិជន អោយសំរេចបាននូវប្រាក់ចំណូលតាមរយះការដាក់ជួល តាមរយះអនឡាញ ដូចជា AirBnB, Booking.com, agoda, Expedia… ជាមួយនិងក្រុមការងារ ប្រកបដោយវិជ្ជាជីវៈ។

គម្រោងខុនដូនេះ មានលក្ខណះពិសេសជាច្រើនដូចជា ទីតាំងនៅកណ្ដាលក្រុងសៀមរាប តម្លែសមរម្យ បរិយាកាសរស់នៅទំនើប និងស៊ីវិល័យ ដោយលើអាគារមានអាងហែលទឹក ក្លឹបហាត់ប្រាណ សួនច្បារលើអាកាស មីនីម៉ាត បរទេសកម្មសិទ្ធិករ កម្មសិទ្ធិអាចិន្រ្តៃយ៍ រំលស់ជាមួយគំរោងរហូតដល់១៥ឆ្នាំ គ្រឿងសង្ហារឹមពេញលេញក្នុងបន្ទប់ និងមានការបញ្ចុះតម្លៃយ៉ាងពិសេស សមស្របរាប់អតិថិជនធ្វើការបង់ផ្ដាច់១០០% ការផ្ដល់ជូននេះ សំរាប់តែការដាក់លក់បង្ហើយ១០យូនីតចុងក្រោយតែប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្នុងឱកាសពិសេសនេះ ក្រុមហ៊ុននឹងផ្តល់ជូនតម្លៃពិសេសសម្រាប់ខុនដូនៅសល់៨យូនីតចុងក្រោយ ដែលមានការផ្តល់ជូននូវសម្ភារៈក្នុងបន្ទប់ពេញលេញមួយឈុត។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ខេត្តសៀមរាប មានការរាំងស្ទះការអភិវឌ្ឍមួយចំនួន ដោ​យសារមានដីជាប់តំបន់ Apsara ច្រើន និងមានការកំណត់កំពស់អាគារ ប៉ុន្តែការរីកចម្រើនរបស់ខេត្តនេះភាគច្រើន ផ្តោតលើការវិនិយោគសណ្ឋាគារ សំរាប់បំរើឲ្យភ្ញៀវទេសចរណ៍ ប៉ុន្តែនាពេលអនាគតខុនដូ និងអាផាតម៉ិននឹងដើរស្របគ្នាជាមួយនឹងសណ្ឋាគារ។

លោកបន្តថា “ការស្នាក់នៅឬជួលខុនដូ មានតម្លៃទាបជាងសណ្ឋាគារ ហេតុនេះនាពេលអនាគត ខុនដូអាចនឹងមានការវិនិយោគច្រើន សំរាប់ជួលដល់ភ្ញៀវទេសចរណ៍ដែលស្នាក់នៅរយៈពេលវែង”។ លោកបន្តថា “ហេតុនេះគំរោងណាមួយ ទទួលបានជោគជ័យឬអត់ វាអាស្រ័យលើទស្សនទាននៃការអភិវឌ្ឍ និងដំណើរការគំរោងទទួលបានអត្រាប្រើប្រាស់កម្រិតណា”។

លោកច្រឹក សុខនីមបានបន្តថា ការកសាងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប នឹងជួយលើកកំពស់សោភ័ណភាព ធ្វើឲ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើន ដែលនឹងទាក់ទាញលំហូរភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ អន្តរជាតិជាច្រើនទៀត។

ដោយមលើឃើញកាលានុវត្តន៍ភាពនេះ អ្នកវិនិយោគគំរោងខុនដូ Sky Park បានវិនិយោគទឹកប្រាក់ជាច្រើន ដើម្បីចាប់ផ្តើមគំរោងខុនដូថ្មីមួយ ជាមួយទស្សនទាននៃការអភិវឌ្ឍន៍ថ្មី។

អតិថិជនចាប់អារម្មណ៍អាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ070 200 555និងលេខមួយខ្សែទៀត077 927 555៕

តើធ្វើដូចម្ដេចដើម្បីទទួលព័ត៌មានគ្រប់គ្រាន់មុននឹងសម្រេចចិត្តវិនិយោគ?

ដោយ: កុសមា

ភ្នំពេញៈ បើអ្នកចង់ធ្វើការវិនិយោគ លើអចលនទ្រព្យអោយបានផលចំណេញជៀសវាងការ ធ្វើអោយខាតបង់នៅពេលក្រោយ អ្នកត្រូវយល់ដឹង និងទទួលពត៍មានអោយបានគ្រប់គ្រាន់ និងត្រឹមត្រូវ ជាមុនសិន សឹមសម្រេចចិត្តធ្វើវិនិយោគ។

យោងតាម សៀវភៅ “វិថីអចលនទ្រព្យ” របស់ លោក គាមសៀកឡុង បានអោយដឹងថា ដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់ មុននឹងសម្រេចចិត្តវិនិយោគលើអចលនទ្រព្យ គឺត្រូវស្គាល់អោយបានច្រើន ស្គាល់មនុស្សត្រូវ ជាពិសេសគឺប្រកបមុខរបរទទួលទាន ក្នុងវិស័យនេះតែម្ដង ដូចជាភ្នាក់ងារ អចលនវត្ថុស្របច្បាប់ មានចំណេះដឹង បទពិសោធន៍ មានទំនាក់ទំនងល្អ ជាមួយមនុស្សច្រើនក្នុងសង្គម មន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធ នឹងគម្រោងអភិវឌ្ឍក្រុង រឺហេដ្ឋារចនាសម្ពន្ធ័ មន្ត្រីសុរិយោដី ភូមិបាលស្រុកខណ្ឌ អាជ្ញាធរមូលដ្ឋាន សារព័ត៌មាននានាដែលទាក់ទងនឹងអចលនទ្រព្យជាដើម។

យើងត្រូវវិនិយោគពេលវេលា ដោយចំណាយពេលចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកដើម្បីចុះសិក្សា ស្វែងរកព័ត៌មាន និងមើលការអភិវឌ្ឍនានា ទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗអោយបានច្រើន។ ត្រូវមានផែនការនិងការតាំងចិត្ត ឲ្យក្លាយជាអ្នកវិនិយោគអោយ ពិតប្រាកដ ដើម្បីអាចទទួលបានប្រភពព័ត៌មាន និងសហការពីសំណាក់ពួកគាត់ ហើយកុំកំណាញ់និងប្រាក់តិចតួច (សុំបែងចែកកម្រៃជើងសារ ឬទិញហើយទាមទារយកវិញខ្លះ) ដែលធ្វើឲ្យយើងបាត់បង់ ឱកាសល្អដូចជម្រើសដំបូង គេនៅពេលដែលមានអចលនទ្រព្យល្អក្រោមទីផ្សារដាក់លក់។

នៅពេលដែលមានអចលនទ្រព្យ នៅតំបន់ណាមួយហើយ ពេលនោះយើងនឹងចាប់ផ្ដើមមានបណ្ដាញ និងមានព័ត៌មាន ជាហូរហែពីតំបន់នោះ បច្ចុប្បន្ននេះមានបណ្ដាញផ្សេងៗ មួយចំនួនដែលគេបង្កើតឡើង សំរាប់ផ្តោះប្តូរ អចលនទ្រព្យ ហាងកាហ្វេខ្លះៗ ជាកន្លែង ដែលអ្នករកស៊ីដីធ្លី ជួបជុំគ្នាឬតាមដាន ពួកគាត់តាមបណ្ដាញសង្គមផ្សេងៗ គួរស្វែងយល់ចូលរួម និងសាកល្បងបណ្ដាញសមាគមអចលនវត្ថុមួយចំនួន នៅកម្ពុជារួមទាំងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរ ដែលមានក្រុមហ៊ុន ជាសមាជិករាប់រយក្រុមហ៊ុន បងប្អូនអាចសិក្សានិងពិនិត្យមើលប្រវត្តិ ពួកគាត់ តាមបណ្ដាញសង្គមនានាបាន៕

សម្តេចតេជោៈការធ្វើបដិវឌ្ឍន៍ឌីជីថលជាការចាប់យកនិងទាញយកប្រយោជន៍ពីការរីកចម្រើនបច្ចេកវិទ្យា

ដោយៈសុផារី

ភ្នំពេញៈ រាជរដ្ឋាភិបាលបានរៀបចំដាក់ចេញ នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី បន្ទាប់ពីវិស័យឌីជីថល បានក្លាយជាវិស័យស្នូលក្នុងពេលវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ ១៩ និងដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងទាញយកសក្តានុពលនៃបដិវត្តន៍ឧស្សាហកម្មឌីជីថល។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានសរសេរក្នុងបុព្វកថា ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាថា “សម្រាប់កម្ពុជា ការធ្វើបរិវត្តន៍កម្មឌីជីថល គឺជាការចាប់យកនិងការទិញយកផលប្រយោជន៍ ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននិងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវិល័យ ដែលពលរដ្ឋឌីជីថល អាចទទួលបាននូវផលប្រយោជន៍ ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាបានបរិយាប័ន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់ហើយដំណា​លគ្នានេះក៏រក្សាឲ្យបាននូវអត្តសញ្ញាណនិងវប្បធម៌ជាតិ។

សម្តេចបានបន្តថា “ខ្ញុំមានជំនឿចិត្តដ៏មុតមាំថា កម្ពុជាត្រូវខិតខំសម្រេចបរិវត្តកម្មឌីជីថល ឱ្យខាងតែបាន ទើបអាចប្រែក្លាយសេដ្ឋកិច្ចសង្គមកម្ពុជាទៅកាន់កម្រិតអភិវឌ្ឍន៍មួយខ្ពស់ឡើងជាលំដាប់បាន”។

ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល មានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន សមាជិក ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃបណ្តាក្រសួងស្ថាប័ននានាសរុប២៨រូប។

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជាបានកំណត់យកនូវចក្ខុវិស័យ “កសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក ដើម្បីជម្រុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី”។

ចក្ខុវិស័យនេះត្រូវសម្រេចឲ្យបានក្នុងរយៈពេល១៥ ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ ហើយអនុលោមតាមគោលការណ៍ចំនួន៣ គឺ “ការកសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល ការធ្វើបរិវត្តកម្មឌីជីថល” ដែលក្នុងនោះរាល់វិធានការ គោលនយោបាយត្រូវអនុវត្តដំណាលគ្នា។

ប៉ុន្តែផ្ដល់អាទិភាពទៅលើវិធានការ ដែលឆ្លើយតបទៅនឹងគោលការណ៍នីមួយៗ។ មានន័យថាបរិវត្តកម្មឌីជីថល គឺជាគោលដៅចុងក្រោយ ដែលសំដៅសម្រេចបាននូវការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ដោយពឹងផ្អែកលើការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលយ៉ាងទូលំទូលាយ ក្នុងចំណោមភ្នាក់ងារសេដ្ឋកិច្ច និងគ្រប់សកម្មភាពសេដ្ឋកិច្ចដែលផ្សារភ្ជាប់ មានអន្តរទំនាក់ទំនងជាមួយគ្នា និងបំពេញបន្ថែមឲ្យគ្នា។

បន្ថែមលើនេះ ក្របខ័ណ្ឌគោលនយោបាយនេះផ្ដោតលើសមាសធាតុចំនួន៥ ដែលចែកចេញជាគ្រឹះចំនួនពីររួមមាន(១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល (២) ការកសាងទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធឌីជីថល និង សសរស្ដម្ភចំំនួនបីរួមមាន (១). ការកសាងពលរដ្ឋឌីជីថល (២). ការកសាងរដ្ឋាភិបាលឌីជីថល និង (៣). ការជំំរុញធុរកិច្ចឌីជីថល ។

ឈរលើគោលគំនិត “ទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និង សង្គគម “ទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និង សង្គមឌីជីថលឱ្យបានជាអតិបរមា ព្រមទាំង ស្រូបយក និង កាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិតឌីជីថលឱ្យបានជាអតិបរមា ព្រមទាំងស្រូបយក និងកាត់បន្ថថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជ​មានឱ្យស្ថិតក្នុងកម្រិតអប្បបរមា” វិធានការគោលនយោបាយ ត្រូវបានរៀបចំទៅតាមសមាសធាតុនីមួយៗ គួបផ្សំនឹងការគិតគូរក្នុងទិដ្ឋភាព សេដ្ឋកិច្ចនិង សង្គមដើម្បីធានាបាននូវការកាត់បន្ថយបច្ច័យអវិជ្ជមានផងដែរ៕

តើតំបន់ណាខ្លះត្រូវបានដាកើបញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ រយៈពេលវែងនៅខេត្តសៀមរាប

         ដោយៈគង់ សិរីជេស៊ីកា

         សៀមរាបៈ រដ្ឋាភិបាលបានប្រកាសដាក់ឲ្យដំណើរការផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឆ្នាំ២០២១ ២០៣៥ ជាផែនការរយៈពេលវែង ដើម្បីសម្រេចបានតាមចក្ខុវិស័យរបស់ខ្លួន។

ផែនការមេនេះបានចាត់បញ្ចូលតំបន់សំខាន់ៗចំនួន៦ ក្នុងខេត្តសៀមរាបដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ រួមមានទី១ តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ ទី២
តំបន់ទេសចរណ៍​ជុំវិញ​តំបន់​ការពារប្រាសាទបន្ទាយស្រី​ ទី៣-តំបន់​បេតិកភណ្ឌ​អង្គរ​ ទី៣តំបន់​ទីក្រុង​សៀមរាប​ ទី៤តំបន់​បឹង​ទន្លេសាប ទី៥ តំបន់​ទីក្រុង​សៀមរាប​ថ្មី (Grand Siem Reap) ក្រោម​ទម្រង់​ជា​តំបន់​ទេសចរណ៍​ពិសេស ដែល​មាន​អ្នក​អភិវឌ្ឍ​ក្រោម​ទម្រង់​​ជា PPP ដើម្បីបង្កើនភាពពេញចិត្តនិងភាពទាក់ទាញដល់ភ្ញៀវទេសចរ។

ថ្លែងក្នុងពិធីដាក់អនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី២០ខែតុលាឆ្នាំ២០២១កន្លងមក លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជា ផ្នែកឯកជនរួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ ដូចជា ការបញ្ចប់គម្រោងកែលម្អផ្លូវទាំង ៣៨ ខ្សែក្នុងក្រុងសៀមរាបរួមជាមួយផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ជិះម៉ូតូ ផ្លូវសម្រាប់ជិះកង់ ផ្លូវសម្រាប់ថ្មើរជើងពន្លឿនការអភិវឌ្ឍកំពង់ផែចុងឃ្នាស ពង្រឹងការគ្រប់គ្រងលំហូរភ្ញៀវ ក្នុងតំបន់អង្គរតាមគន្លងប្រក្រតីភាពថ្មីនិងការ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ផ្សេងៗទៀត ដើម្បីបង្កើនភាពទាក់ទាញនៃខេត្តសៀមរាបទាំងមូល ដែលមានលើសពីការទស្សនាប្រាសាទ សំដៅចូលរួមស្តារវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។

លោកបន្តថា “ការមកដល់ទេសចរអន្តរជាតិ រួមចំណែកទាំងការជួយដល់កំណើនសេដ្ឋកិច្ចជាតិនិងចំណូលដោយ ផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរណ៍”។

ជាមួយគ្នានេះ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេស​ចរណ៍នៅ ខេត្តសៀមរាបបានមានប្រសាសន៍ថា ក្រសួងបានដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន៧ រួមមាន ទី១-ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាព នៅខេត្តសៀមរាប ទី២-ការអភិវឌ្ឍផលិតផល ទេសចរណ៍​ថ្មីៗ ទី៣-ការផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប។

ទី៤-ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ទី៥-ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប ទី៦-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹ​ងការតភ្ជាប់គាំទ្រ វិស័យទេសចរណ៍នៅខេត្តសៀមរាប និងទី៧ ការពង្រឹងអភិបាលកិច្ចសម្រាប់ ទ្រទ្រង់ ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ដោយឈរលើអភិក្រមនៃការចូលរួម។

ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ក៏​នឹង​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ដែល​ចាត់​ទុក “​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង” ក្នុង​ការ​ចូលរួម​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ការ​លើក​ស្ទួយ​វប្បធម៌​ជាតិ និង​ទ្រទ្រង់​ដល់​កិច្ច​គាំពារ​បរិស្ថាន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​តំបន់​ជុំវិញ ដើម្បី​ប្រែ​ក្លាយជា​គោលដៅ​ទេសចរ​ណ៍ប្រកបដោយ​គុណភាព (Alternative Tourism/Quality Destination) មានការ​គ្រប់គ្រង​ លើ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ច្បាស់លាស់ និង​កាត់​បន្ថយ​ផល​ប៉ះពាល់ ជា​អវិជ្ជមាន​ដល់​តំបន់​អង្គរ និង​ធនធានធម្មជាតិ​ ឱ្យ​បានជា​អតិបរមាសំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន​ដង ពិសេស​ភ្ញៀវ​ទេសចរ​កម្រិត​ខ្ពស់ ដើម្បី​បង្កើន​នូវ​ប្រភព​ចំណូ​ល​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន៕

 

សហព័ន្ធសន្តិភាពសកលលោក UPF កោតសរសើរសម្ដេចតេជោ ហ៊ុន សែន ថាជាគំរូដ៏ល្អសម្រាប់មេដឹកនាំនានាក្នុងពិភពលោក

សុខុម

ភ្នំពេញ: វាពិតជាមោទនភាពដ៏អស្ចារ្យសម្រាប់កម្ពុជា ទាំងមូលដែលសហព័ន្ធសន្តិភាពសកលលោក (Universal Peace Federation (UPF)) មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង បានបង្ហាញការកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថាជាគំរូដ៏ល្អសម្រាប់មេដឹកនាំនានាក្នុងពិភពលោក។

ការតោតសរសើរនេះធ្វើឡើងក្រោយពីកម្ពុជា ទទួលបានជោគជ័យគួរជាទីមោទនភាពនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលសម្រេចការចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅ និងកុមារចាប់ពីអាយុ៦ឆ្នាំឡើងទៅបានរហូតដល់ទៅជាង៩០%។

លោក យុង យ៉ុងហូ (Yun Young-ho) អគ្គនាយករបស់ស្ថាប័ន UPF បានកោតសរសើរសម្ដេចតេជោ ហ៊ុន សែន អំឡុងជំនួបជាមួយសម្ដេចនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅ។

ផូស (Post) មួយដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ក្រោយពីជំនួបនោះមានខ្លឹមសារដូចខាងក្រោមថា៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត យុង យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) និងជាបេសកជនពិសេសរបស់លោកជំទាវបណ្ឌិត Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។

ក្នុងជំនួបនោះ លោកបណ្ឌិត យុង យ៉ុងហូ បានអបអរសាទរចំពោះសម្ដេចតេជោដែលបានចាក់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជាបានជាង៩០ ភាគរយ។ លោកបានមានប្រសាសន៍ថា នេះគឺជាគំរូនៃការដឹកនាំមិនសម្រាប់តែប្រទេសកូរ៉េទេ គឺពិភពលោកទាំងមូល។ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ និងក្តីគោរពផងពីលោកជំទាវបណ្ឌិត Hak Ja Han Moon និងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចចូលរួមក្នុងកិច្ចប្រជុំកំពូល ក្រោមប្រធានបទ សន្តិភាពនៅឧបទ្វីបកូរ៉េផង នឹងយល់ព្រមធ្វើជាសហប្រធានផង។ ក្នុងន័យនេះ បណ្ឌិត យុង យ៉ុងហួ បានគោរពជម្រាបជូន សម្ដេចតេជោ នូវវឌ្ឍនភាពនៃការរៀបចំនៃកិច្ចប្រជុំកំពូលនេះ ហើយក៏បានមានប្រសាសន៍ថា សម្ដេចតេជោមានបេះដូងសន្តិភាពក្នុងចក្ខុរបស់ប្រជាជនកម្ពុជា និងពិភពលោក សម្ដេចតេជោជាអ្នកដឹកនាំសន្តិភាពសកល។ ក្នុងន័យនេះលោកបណ្ឌិតក៏បានគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំកំពូលនេះទទួលបាននូវភាពជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការពាំនាំផ្ដាំសួរសុខទុក្ខ និងក្តីគោរពពីលោកជំទាវ Hak Ja Han Moon។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់ជូនដល់បណ្ឌិត យ៉ុងហួ នូវទស្សនវិស័យពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូល ដែលកំពុងតែរៀបចំ និងបានផ្ដល់ជូននូវគំនិតផ្ដួចផ្ដើមមួយចំនួន សម្រាប់កិច្ចប្រជុំកំពូលផង សម្រាប់កិច្ចសហប្រតិបត្តិការរបស់អង្គការ UPF ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក និងក្នុងក្របខណ្ឌមេគង្គផង ។

ជាទីបញ្ចប់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី និងបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជូនដល់លោកជំទាវ Hak Ja Han Moon ផងដែរ៕

អគ្គនាយកERA Cambodiaលើកឡើងពីគន្លឹះសំខាន់ៗទាក់ទងទីផ្សារ ការវិនិយោគ ខុនដូនៅកម្ពុជា

ដោយៈកុសមា

ភ្នំពេញៈ វិស័យអចនលនទ្រព្យដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា  ក្នុងនោះខុនដូដែលភាគច្រើនជាសំណង់អគារខ្ពស់ៗ ត្រូវបានបង្ហាញខ្លួនជាបន្តបន្ទាប់ដែលជាផ្នែកមួយជួយលើកកំពស់មុខមាត់រាជធានីភ្នំពេញផងដែរ។

ដូចនេះ ដើម្បីធ្វើការវិនិយោគលើវិស័យខុនដូ អោយចំគោលដៅ  យើងត្រូវយល់ដឹងពី ស្ថានភាព និង បរិបទមួយចំនួន ដែលទាក់ទងលើវិស័យនេះ។

លោក ខន គង្គាអគ្គនាយក ក្រុមហ៊ុន ERA Cambodia លោកបានបញ្ជាក់អោដឹងក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីថ្ងៃទី២០ តុលាកន្លងមកថា ដោយសាររាជរដ្ឋាភិបាលបានចូលរួមទប់ស្កាត់ជំងឺកូវីដ១៩បានល្អ បានធ្វើឲ្យការទិញ លក់ខុនដូល្អប្រសើរ នៅត្រីមាសចុងក្រោយនេះ ។

លោកបានបញ្ជាក់ទៀតថា “ទៅនៅតំលៃខុនដូក្នុងសម័យកូវិដនេះ បើអោយឡើងលឿនវាមិនអាចឡើងលឿនទេ ធម្មតាដោយមានការទប់ស្កាត់ និងបិទការជួបជុំផង ដូចនេះតំរូវការតែងមានការធ្លាក់ចុះ តែបើសួរថា តំលៃអចនទ្រព្យធ្លាក់ចុះទេ គឺអត់ធ្លាក់ចុះទេ តំលៃគឺនៅទ្រឹងដដែល”។

លោកបានលើកឧទាហរណ៍បញ្ជាក់ដូចនេះថា “គេមិនអាចយកខុនដូតំលៃ១០ ម៉ឺន លក់ខាតក្នុងតំលៃ៨ដុល្លារម៉ឺនទេ តែអ្នកអភិវឌ្ឍគំរោង គេនឹងគិតដើម្បីធ្វើការសំរួល តាមរយៈកាផ្តល់ជូនគ្រឿងសង្ហារឹម រឺការបង់ប្រាក់រយៈពេលវែងជាដើម។ ការបញ្ចុះតម្លៃ ឬបន្ថែមសម្ភារៈ វាអាស្រ៧យទៅតាមគំរោងនីមួយៗ។

លោកខន គង្គា បានបន្តថា មនុស្សមាន២ប្រភេទ ទី១ គាត់មានបញ្ហានៅពេលដែលបញ្ហាមួយកើតឡើង តែអ្នកទី២ គាត់មានឱកាស នៅពេលដែលមានបញ្ហា ព្រោះមនុស្សទូទៅឃើញថាBusiness ពិតជាមានបញ្ហាមែន តែមួយចំនួនឃើញឱកាសក្នុងការវិនិយោគ ព្រោះពេលធម្មតានរណាក៏អាចមានលទ្ធភាពទិញ  ដោយគាត់ដឹងថា មិន​មាន ឱកាសណាទិញល្អ ជាងពេលនេះទេ។ ទីផ្សារធម្មតាមនុស្សអាចទិញសំរាប់រស់នៅ តែក្នុងបរិបទនេះ គឺគេទិញសំរាប់វិនិយោគ។

លោកក៏បានលើកពី តំបន់ដែលមានសក្តានុពល ក្នុងការវិនិយោគខុនដូរ សំរាប់រាជធានីភ្នំពេញ មានដូចជា ទី១ បឹងកេងកង ទី២ ទួលគោក ទី៣ ជ្រោយចង្វារ ទី៤ កោះពេជ្រ ទាំង ៤ទីតាំងនេះមានការរីចំរើនជាងគេ និងមានការទិញលក់ច្រើនជាងគេផងដែរ។ ក្រៅពីនោះយើងមានខេត្តព្រះសីហនុ ដែលមានសក្តានុពលល្អ ផ្នែកខុនដូផងដែរ។

លើសពីនេះលោកបានពន្យល់បន្ថែមទៀតថា ដើម្បីវិនិយោគខុនដូរអោយចំគោលដៅ និងទទួលឱកាសចំនេញ គួរពិនិត្យលើ ទី១ Background របស់អ្នកអភិវឌ្ឍ ទី២ ស្ថានភាពហិរញ្ញវត្ថុរបស់គំរោង ទី៣ ការដេគ័របស់គំរោង ទី៤ ទីតាំង ទី៥ ការគ្រប់គ្រង ទី៦ ប្រពន្ធផ្លូវច្បាប់ ហើយដើម្បីយល់ដឹងពីចំនុចទាំងអស់នេះ គឺមានតែភ្នាក់ងារអចលនទ្រព្យធំៗ ប៉ុណ្ណោះដែលមានជំនាញក្នុងការណែនាំអតិថិជន។

ព្រោះភ្នាក់ងារធចលនទ្រព្យទាំងអស់នោះ គេមាន qualification មួយ ដើម្បីធ្វើសហប្រត្តិបត្តិការ តបនឹងតំរូវការ ចំនុចខាងលើ ទើបគេអាចយកមកលក់អោយអតិថិជនបាន។

លោកគង្គាបានបន្ថែមថា ដើម្បីទិញខុនដូរបានតំលៃល្អ និងទំនុកចិត្តខ្ពស់ គួរជ្រើសរើសភ្នាក់ងារ ដែលមានជំនាញច្បាស់លាស់ និងធ្វើការលើវិស័យខុនដូរតែមួយមុខ ព្រោះនឹងមានតំលៃ និងការចចារល្អជាង ហើយត្រូវមានទីតាំងត្រឹមត្រូវ ចៀសវាងពេលមានបញ្ហាមិនមានដំណោះស្រាយត្រឹមត្រូវផងដែរ លោកក៏បានបញ្ជាក់ថា ក្រុមហ៊ុនERA ជាក្រុមហ៊ុនមានជំនាញ ច្បាស់លាស់ និងធ្វើការលើវិស័យខុនដូរតែមួយមុខ ព្រមទាំងមានទីតាំងច្បាស់លាស់ ដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន៕

វិភាគសង្គមៈប្រជាពលរដ្ឋរាជធានីភ្នំពេញជាច្រើនប្រតិកម្មនឹងប៉ូលីសចរាចរណ៍ តើជាកំហុសអ្នកណា?

         ដោយៈសម្លេងពលរដ្ឋ

         ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើនបានប្រតិកម្ម នឹងក្រុមប៉ូលីសចរាចរណ៍នៅក្នុងខ័ណ្ឌដូនពេញ ដែលដង្ហែរគ្នាដូចហែរកឋិន ដើម្បីផាកពិន័យរបស់អ្នកបើកបររថយន្ត ម៉ូតូ ដែលកាន់ទូរស័ព្ទ។

ការបើកបរដោយកាន់ទូរស័ព្ទ ជាកំហុសត្រូវផាកពិន័យពី១២ម៉ឺន ទៅ១៥ម៉ឺនរៀល វាពិតជាល្អ បើសិនជាមានគោលដៅកាន់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែការរាយប៉ូលីសមួយសង្កាត់ច្រើនហួសហេតុ តើវាជាការការពារសណ្តាប់ធ្នាប់? ជាការអនុវត្តន៍ច្បាប់ឬ? តើអ្នកបើកបរម៉ូតូ និងរថយន្តបញ្រ្ចាសទិសនៃខឿនទ្រូងផ្លូវ ត្រូវតាមច្បាប់មែនឬទេ? ព្រោះមិនឃើញមានប៉ូលីសក្នុងខ័ណ្ឌនេះ ឬខ័ណ្ឌដទៃទៀតផាកពិន័យឡើយ។

នៅក្នុងសង្កាត់ចតុមុខមួយ ពេលខ្លះមានប៉ូលីសចរាចរណ៍ មិនតិចជាង៥កន្លែងរងចាំផាកពិន័យ ដែលមានទីតាំងដូចជា នៅមុខវត្តលង្ការ មានទីតាំងនៅសួនច្បារវិមានឯករាជ្យទាំងខាងឆ្វេង និងស្តាំដៃ មានទីតាំងនៅចំណុខមុខវត្តឧណ្ណាលោម មានទីតាំងនៅមុខអាគារមជ្ឈមណ្ឌលវប្បធ៌ម និងវិទ្យាសាស្រ្តកូរ៉េ និងមានទីតាំងនៅក្បែរសួនណាហ្កាខាងស្តាំដៃ(បើគិតពីចរាចរណ៍ពីកោះពេជ្រ)។

“ប្រជាពលរដ្ឋមិនគោរពច្បាប់ ច្បាប់មានសិទ្ឋចាប់បង្ខំឲ្យប្រជាពលរដ្ឋគោរព” នៅក្នុងសង្គមនិតិរដ្ឋ ប៉ុន្តែអ្នកអនុវត្តន៍ច្បាប់ ក៏ត្រូវមានមនោសញ្ចេតនាផងដែរ ព្រោះមនុស្សមានសារជាតិ និងវិចារណញ្ញាណពិសេសខុសពីសត្វ។

ការអនុញ្ញាត្ត ឬលើកទឹកចិត្តឲ្យមន្រ្តីប៉ូលីសសាធារណៈ ទទួលបានប្រាក់៧០ភាគរយ នៃកម្រៃដែលពួកគេទទួលបានការផាកពិន័យ មិនមែនជាកំហុសរបស់ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលទេ វាជាការលើកទឹកចិត្តដល់មន្រ្តី ដើម្បីមានទឹកចិត្តបំពេញការងារ ស្របពេលបញ្ហាប្រាក់ខែពួកគេនៅតែជាបញ្ហាស្នូល ដែលពួកគេតែងតែលើកឡើងជាប្រចាំ ប៉ុន្តែតើប្រាក់ខែប៉ុ​ន្មានទើបគ្រប់? ខណៈប្រមុខរាជរដ្ឋាភិបាលសម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែនលោកបានខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីជម្រុញនិងលើកកំពស់សេដ្ឋកិច្ចជាតិ និងប្រមូលចំណូល ដើម្បីដំឡើងប្រាក់ខែឲ្យមន្រ្តីថ្នាក់ក្រោមនានា ទទួលបានប្រាក់ខែសមរម្យ។

ការលើកទឹកចិត្តឲ្យមន្រ្តីប៉ូលីសចរាចរណ៍ ទទួលបានប្រាក់៧០ភាគរយពីការផាកពិន័យ ក៏ជាទង្វើមួយ ដែលអាចបង្កឧក្រិដ្ឋកម្មលើប្រជាពលរដ្ឋផងដែរ ដែលបញ្ហាបានកើតមានជារឿយៗ ហើយត្រូវបានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម។ ហេតុនេះការគិតគូរឡើងវិញពីបញ្ហានេះ គួរត្រូវបានថ្នាក់ដឹកនាំយកទៅពិចារណាឡើងវិញ។

សង្គមមួយដែលមានភាពស៊ីវិល័យ មិនមែនជាសង្គមដែលមន្រ្តីប៉ូលីសគាបសង្កត់ និងធ្វើបាបប្រជាពលរដ្ឋទេ តែជាសង្គមដែលកសាងភាបសុខដុម សង្គមដែលមានភាពយល់យោគគ្នា និងអនុវត្តន៍ច្បាប់ដោយឈរលើទិដ្ឋភាពវិទ្យាសាស្រ្ត និងឈរលើទិដ្ឋភាព​ក្នុងនាមជាមនុស្សជាតិ។

សហរដ្ឋអាមេរិកមានការរើសអើង ពួកជនជាតិស្បែកខ្មៅ ដោយប៉ូលីសស្បែក “ស”បានជាន់ ក លោកចច ផ្លយ រហូតដល់ថប់ដង្ហើមស្លាប់ ដែលវាជាសោកនាកដកម្មមួយ ប៉ុន្តែយើងសង្ឃឹមថា រឿងបែបនេះនឹងមិនកើតមាននៅកម្ពុជាទេ។

ការអប់រំប្រជាពលរដ្ឋឲ្យចេះប្រើប្រាស់ផ្លូវ ដឹងពីគន្លងនៃការបើកបរ ពិសេសលើបណ្តាញផ្លូវជាតិនានា និងការចាប់ផាកពិន័យ អ្នកបើកបញ្រ្ចាសទិសខឿនទ្រូងផ្លូវ គួរតែជាអាទិភាព៕

ពីប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ

គម្រោងផ្សារពាក់កណ្តាលទំនើបដំបូងគេក្នុងខេត្តតាកែវសម្រេចបានការសាងសង់ ជាង៤០ភាគរយហើយ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងសាងសង់ផ្សារពាក់កណ្តាលទំនើប ខ្នាតតូចដំបូងគេនៅក្នុងខេត្តតាកែវ ដែលកែរចនាបថពីផ្សារណាត់ជំនាន់បារាំង មកដល់ពេលនេះសម្រេចបានប្រមា​ណ៤០ភាគរយហើយគិតត្រឹមថ្ងៃទី១៨ តុលា២០២១ និងពន្លឿនការសាងសង់ឱ្យចប់ទៅតាមផែនការគឺអំឡុងខែមេសាឆ្នាំក្រោយ ឆ្នាំ២០២២។

លោកកង អាណាន់ អភិបាលក្រុងដូនកែវ ខេត្តតាកែវបានឱ្យដឹងតាមទូរស័ព្ទនា​រសៀលថ្ងៃទី២១ តុលានេះថា គម្រោងវិនិយោគផ្សារណាត់នេះ កំពុងតែប្រព្រឹត្តិទៅតាមផែនការទោះបីជាកម្ពុជា កំពុងជួបប្រទះនឹងបញ្ហាជំងឺកូវីដ១៩ក៏ដោយ ។ លោកថា បើទោះបីជាយើងជួបបញ្ហាយ៉ាងនេះក្ដី ក៏អាជ្ញាធរក្រុងបានបង្កើតក្រុមការងារតាមដាន និងចុះត្រួតពិនិត្យជាប្រចាំ មិនឱ្យមានការធ្វេសប្រហែស ក្នុងការសាងសង់នោះទេ ដើម្បីឱ្យដំណើរការសាងសង់ស្របតាមបច្ចេកទេសស្ដង់ដារ និងសំណង់ប្រើប្រាស់បានយូរអង្វែងជាពិសេសប្រព័ន្ធការពារសុវត្ថិភាព នៅក្នុងផ្សារផ្ទាល់តែម្ដង។

លោកបន្តថា “សមិទ្ធផលផ្សារទំនើបខ្នាតតូច នៅក្នុងខេត្តតាកែវនេះគឺជាការខិតខំប្រឹងប្រែងមួយ របស់អាជ្ញាធរក្នុងរកដៃគូវិនិយោគល្អៗ មកបណ្ដាក់ទុនវិនិយោគនិងអភិវឌ្ឍន៍ទីកន្លែងជាច្រើនដែលកំពុងត្រូវការ”។លោករំពឹងថា “គម្រោងផ្សារណាត់នៅក្នុងក្រុងដូនកែវខេត្តតាកែវ នឹងសាងសង់រួចតាមផែនការហើយ នៅពេលសង់រួចបានសព្វគ្រប់ ផ្សារនេះនឹងជួយលើកកម្ពស់មុខមាត់ក្រុងដូនកែវបន្ថែមទៀត”។

លោកស្រីប្រាក់ ចាន់រដ្ឋា ម្ចាស់គម្រោងវិនិយោគផ្សារទំនើបដំបូងគេ ក្នុងខេត្តតាកែវបានឱ្យដឹងថា ទីតាំងផ្សារទំនើបនេះ ជាទីតាំងចាស់នៃផ្សារណាត់ សល់ពីជំនាន់បារាំង ហើយការយកទីតាំងនេះធ្វើជាផ្សារទំនើប ក៏ដោយសារតែពលរដ្ឋក្នុងតំបន់បានស្គាល់ទីតាំងនោះស្រាប់។ មិនតែប៉ុណ្ណោះការកែប្រែផ្សារទំនើបនេះ ក៏នឹងធ្វើឱ្យអាជីវករកាន់តែមានភាពងាយស្រួលក្នុងការលក់ដូរ ជាពិសេសលើកមុខមាត់ខេត្តតាកែវ កាន់តែល្អមួយកម្រិតទៀតផងដែរ។

រដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តតាកែវផងដែរ គឺផ្លូវជាតិលេខ២ ហើយវានឹងនាំអ្នកវិនិយោគ ទេសចរជាតិ និងអន្តរជាតិទៅកាន់ខេត្តតាកែវបន្ថែមទៀតផងដែរ។ មិនតែប៉ុណ្ណោះ ខេត្តនេះ ក៏ជាមានទីតាំងជាប់ជាមួយនឹងប្រទេសវៀតណាម និងអាចធ្វើការដោះដូរទំនិញ ភ្ញៀវទេសចរទៅវិញទៅមកកាន់តែស្រួលផងដែរនៅពេលអនាគត៕

Thai PTT Global Chemical plans US$22 billion investment by 2050 to decarbonize

Reporting by Chayut Setboonsarng; Editing by Martin Petty

BANGKOK : Thai chemical firm, PTT Global Chemical Pcl on Thursday said it plans to invest over US$22 billion in the next three decades to achieve net zero carbon emissions by 2050.

“We will invest US$5 billion to directly reduce greenhouse gases and US$17 billion in restructuring the business,” chief executive Kongkrapan Intarajang said at a news conference.
This will include efficiency improvements, energy storage, and carbon capture technology, he said.

New businesses in our portfolio will be low-carbon, like performance and speciality chemicals, he said, adding the company will grow around 4per cent over the next five to six years.

In July, it bought German https://www.reuters.com/article/us-allnex-m-a-pttgc-idUSKBN2EI0L0 coating resins maker Allnex for US$4.75 billion, but the rate of carbon emission to growth came down because it was a low-carbon business.

This year PTTGC, a unit of the state-owned PTT Pcl, released about 8 million tonnes of greenhouse gas (GHG) and CO2 equivalents and will reach a peak of 9.1 million tonnes in 2025.

“There will be a 20per cent reduction of emissions in 2030 and net zero by 2050,” said Kongkrapan.

Source: Reuters

ក្រុមហ៊ុនលំដាប់យក្ស PTT ដែលកំពុងវិនិយោគនៅកម្ពុជា និងប្រទេសជាច្រើនគ្រោងបោះទុនវិនិយោគ២២ពាន់លានដុល្លារ

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុន PTT កំពុងបោះទុនវិនិយោគ នៅប្រទេសជាច្រើនក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា តាមរយៈការបើកស្ថានីយប្រេងឥន្ធនៈ PTT និងហាងកាហ្វេអាម៉ាហ្សូន (Café Amazon) ដ៏ល្បីល្បាញពាសពេញផ្ទៃប្រទេស ពេលនេះក្រុមហ៊ុនយក្សរបស់ថៃ មួយនេះបានទម្លាយផែនការបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់។

ក្រុមហ៊ុន PTT Global Chemical Pcl (PTTGC) ដែលជាបុត្រសម្ព័ន្ធរបស់ PTT Pcl បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២១ តុលា នេះថា ខ្លួនមានគម្រោងបោះទុនវិនិយោគរហូតដល់ទៅ២២ពាន់លានដុល្លារអាមេរិក នៅរយៈពេល៣ទសវត្សរ៍ក្រោយ ដើម្បីសម្រេ​ចគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន ឱ្យមកនៅកម្រិតសូន្យត្រឹមឆ្នាំ២០៥០។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។

លោក Kongkrapan Intarajang នាយកប្រតិបត្តិក្រុមហ៊ុន PTTGC បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “យើងនឹងបោះទុនវិនិយោគ៥ពាន់លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយផ្ទាល់ និង១៧ពាន់លានដុល្លារអាមេរិក ទៀតលើការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ”។

លោកបានបន្ថែមថា ការវិនិយោគនេះ នឹងរួមបញ្ចូលទាំងការបង្កើនប្រសិទ្ធភាព ការស្តុកថាមពល និងបច្ចេកវិទ្យាចាប់ឧស្ម័នកាបូនផងដែរ។

លោកគូសបញ្ជាក់ថា “អាជីវកម្មថ្មីៗរបស់ក្រុមហ៊ុនលោក នឹងជាអាជីវកម្មដែលបំ​ភាយឧស្ម័នកាបូនទាប ហើយថាក្រុមហ៊ុននេះ នឹងទទួលបានកំណើនប្រមាណ៤ភាគរយក្នុងរយៈពេល៥ទៅ៦ឆ្នាំខាងមុខ”។

កាលពីខែកក្កដា កន្លងទៅ ក្រុមហ៊ុននេះបានទិញយកក្រុមហ៊ុន ផលិតថ្នាំកូតជ័រអាល្លឺម៉ង់ Allnex ក្នុងតម្លៃ៤.៧៥ពាន់លានដុល្លារអាមេរិក។

ឆ្នាំនេះក្រុមហ៊ុន PTTGC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ PTT Pcl បានបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) និងឧស្ម័នកាបូនឌីអុកស៊ីត (CO2) សរុបប្រមាណ៨លានតោន ហើយនឹងឈានដល់៩.១លានតោននៅឆ្នាំ២០២៥។

ទោះជាយ៉ាងណា លោក Kongkrapan Intarajang បានគូសបញ្ជាក់ថា “ក្រុមហ៊ុននឹងកាត់បន្ថយការបំភាយឧស្ម័ន២០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ហើយនឹងកាត់បន្ថយ   ឱ្យមកនៅកម្រិតសូន្យភាគរយ នៅត្រឹមឆ្នាំ២០៥០”៕  Bangkok Post៕