លោកឧកញ៉ាម៉ាន់ ច័ន្ទឌីនិយាយពីស្ថានភាពទីផ្សារដីធ្លីក្នុងអំឡុងបច្ចុប្បន្ននិងបញ្ហាចំពោះមុខ

ដោយៈសុផារី

ភ្នំពេញៈ ក្នុងកំឡុងបុណ្យភ្ជុំបិណ្ឌ ប្រជាជនកម្ពុជាជាច្រើន បាននាំគ្នាត្រលប់ទៅកាន់ស្រុកកំណើត តាមបណ្តាខេត្តក្រុងនានា។ ក្នុងឱកាសនេះ អ្នកជំនាញមើលឃើញថា បុណ្យភ្ជុំបិណ្ឌជាឱកាសល្អសម្រាប់ការទិញដូរដីធ្លី។

លោកឧកញ៉ាម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Prenuim Housing Group បានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៤ តុលាកន្លងមកថា កំឡុងពេលនេះ ប្រជាជនភាគច្រើនមិនសូវសម្លឹង មើលការទិញវិនិយោគដីធ្លីនោះទេ ព្រោះស្ថានភាពចរន្តលុយមិនទាន់មានច្រើន និងភាគច្រើនមិនទាន់មានការងារធ្វើ។ ការទិញដូរដីធ្លី មានការប៉ះពាល់ខ្លាំង ព្រោះប្រជាជនបានបាត់បង់ចំណូលច្រើន បណ្តាលមកពីផលប៉ះពាល់កូវីដ ១៩ ។

លោកបន្តថា ពួកគាត់ធ្វើយ៉ាងណា ទប់លំនឹងខ្លួនឱ្យនឹងនរច្រើនជាង។ ភាគច្រើន ត្រលប់ទៅស្រុក គាត់យកប្រាក់ទៅជូនបងប្អូន ឱពុកម្តាយច្រើនជាង។

លោកបន្តថា “តម្លៃដីមិនទាន់ឡើងនោះទេ តែសម្រាប់អ្នកដែលមានសាច់ប្រាក់ក្នុងដៃកំឡុងពេលនេះ គឺជាពេលវេលាដ៏ល្អសម្រាប់ការវិនិយោគនៅលើដីធ្លី ព្រោះសព្វថ្ងៃមានការដាក់លក់ដីធ្លីច្រើន គាត់អាចជ្រើសរើសតថ្លៃទិញក្នុងតម្លៃល្អ និងមានជម្រើសច្រើ​នក្នុងការរើសទីតាំង”។ លោកថា “ការវិនិយោគដីក្នុងប្រទេសកម្ពុជាជារឿងល្អ មានឱកាសចំណេញច្រើន ជាពិសេសក្នុងកំឡុងពេលនេះ”។

លោកលើកឡើងថា កន្លងមកក្នុងត្រីមាសទី៣ ក្នុងឆ្នាំ២០២១នេះ កន្លែងខ្លះធ្លាក់ចុះ កន្លែងខ្លះឡើងប្រហែល១០ភាគរយ អាស្រ័យតាមតំបន់នីមួយៗ។

លោកឧកញ៉ាម៉ាន់ ច័ន្ទឌីបានបន្តថា “ការទិញលក់ដីធ្លី គួរមើលផ្លូវ មើលគម្រោងអភិវឌ្ឍន៍នៅជុំវិញ ប្រមូលព័ត៌មានពាក់ព័ន្ធថា រាជរដ្ឋាភិបាលមានគម្រោងនឹងធ្វើអ្វី ដូចជាតំបន់ភាគខាងត្បូងក្បែរព្រលានយន្តហោះថ្មី បឹងតាមោក ឆ្លងដល់តំបន់ព្រែកតាមាក់ ព្រែកព្នៅ ។ល។”។

លោករំពឹងថា នៅពេលដែលប្រទេសកម្ពុជាបើកទេសចរណ៍ឡើងវិញ ស្ថានភាពទីផ្សារនឹងកាន់តែល្អប្រសើរ ព្រោះប្រទេសកម្ពុជាបានចាក់វាក់សាំងបានច្រើន ហើយសេដ្ឋកិច្ចនឹងដំណើរការល្អវិញ ពេលនោះការទិញលក់ដីធ្លីនឹងអាចត្រលប់មករកសភាពដើម​វិញបណ្តើរៗផងដែរ៕

គម្រោងផ្លូវដែក MRT Putrajaya Line តម្លៃជិត១០ពាន់លានដុល្លារអាមេរិកគ្រោង ដាក់ឱ្យដំណើរការនៅខែក្រោយ

ដោយៈសុខុម

គូឡាឡាំពួ: ដំណាក់កាលទី១ នៃគម្រោងផ្លូវដែកខ្នាតយក្ស MRT Putrajaya Line ដែលពីមុនគេស្គាល់ថា MRT2 សម្រេចបាន៩៩,៩%ហើយនៅពេលនេះ ហើយតាមការរំពឹងទុកនឹងដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៤ តុលា។

ក្រុមហ៊ុន Mass Rapid Transit Corp Sdn Bhd ហៅកាត់ MRT Corp បានប្រកាសកាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះថា ដំណាក់កាលទី២ នៃគម្រោងផ្លូវដែកដែលមានទំហំទុនវិនិយោគរហូតដល់ ទៅ៨,៧៧ពាន់លានដុល្លារអាមេរិកនេះ សម្រេចបានរហូតដល់ទៅ៩២,៥៣% ដែលតាមការរំពឹងទុកថា នឹងដាក់ឱ្យដំណើរការនៅខែមករា ឆ្នាំ២០២៣។

ក្រុមហ៊ុន MRT Corp បានចេញសេចក្តីថ្លែងការណ៍​ដោយដកស្រង់ប្រសាសន៍របស់លោក Wee Ka Siong រដ្ឋមន្ត្រីដឹកជញ្ជូនដូច្នេះថា “ការបញ្ចប់គម្រោងផ្លូវដែក MRT Putrajaya Line កើតឡើងចំពេលដ៏សំខាន់។

គម្រោងនេះ នឹងជួយសម្រួលដល់យើងទាំងអស់គ្នា នៅពេលពួកយើងត្រលប់ទៅធ្វើការវិញ និងនៅពេលការរស់នៅរបស់យើងត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។ វានឹងដើរតួយ៉ាងសំខាន់ នៅក្នុងការស្តារសេដ្ឋកិច្ចប្រទេសរបសយើងឡើងវិញ”។

រដ្ឋមន្ត្រីរូបនេះបានលើកឡើងទៀតថា ខណៈប្រទេសម៉ាឡេស៊ី ឆ្ពោះទៅរកការងើបឡើងវិញពីវិបត្តិកូវីដ-១៩ សុវត្ថិភាពរបស់អ្នកដំណើរ នៅតែជាអាទិភាពកំពូល ហើយរាល់វិធានការទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ-១៩ ត្រូវតែគោរពតាម។ លោកបញ្ជាក់ថា ក្រសួងដឹកជញ្ជូននឹងធ្វើឱ្យប្រាកដថា ប្រតិបត្តិករដឹកជញ្ជូនសាធារណៈ អនុវត្តន៍វិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់។

ទន្ទឹមនេះនឹងដែរ លោក Shahidan Kassim រដ្ឋមន្រ្តីក្រសួងដែនដីសហព័ន្ធ ឬ Federal Territories (ដែលរួមមានដែនដី៣៖ គូឡាឡាំពួ Labuan និង Putrajaya) បានថ្លែងថា គម្រោងនេះនឹងក្លាយជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ឆ្ពោះទៅកាន់ការកាត់បន្ថយការបំភាយឧស្ម័នកាបូន ចូលទៅក្នុងបរិយាកាសក្នុងទីក្រុងគូឡាឡាំពួ។

លោកបានបន្ថែមទៀតថា “គម្រោងនេះនឹងជួយកាត់បន្ថយ ការប្រើប្រាស់យានយន្តឯកជនដែលធ្វើឱ្យទីក្រុងគូឡាឡាំពួ ក្លាយជាទីក្រុងដែលមានបរិស្ថានកាន់តែស្អាត និងមាននិរន្តរភាពសម្រាប់ប្រជាជនទាំងអស់”។

លោកបន្តថា “យើងត្រូវការឱ្យពលរដ្ឋកាន់តែច្រើន ងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ហើយទុករថយន្តរបស់ពួកគេចោលនៅផ្ទះ ហើយគម្រោង MRT នេះគឺជាគំនិតផ្តួចផ្តើម ដ៏សំខាន់បំផុតមួយសម្រាប់យើង ដើម្បីសម្រេចបាននូវគោលដៅនេះ”។

យោងតាមផែនការមេបង្ហាញថា កំណាត់ផ្លូវដែកក្រោមដីប្រវែង១៣.៥គីឡូម៉ែត្រនៃគម្រោង MRT Putrajaya Line មានស្ថានីយក្រោមដីចំនួន៩។ ការងារស្ថាបនាកំណាត់ផ្លូវដែកក្រោមដីនេះ បានបញ្ចប់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដោយម៉ាស៊ីនខួងចំនួន១២ត្រូវបានប្រើប្រាស់ សម្រាប់ការខួងផ្លូវក្រោមដីភ្លោះនេះ៕ The Edge Markets៕

លោកឧកញ៉ាកាង សុធីបង្ហើបវិធីសាស្រ្តចំនួន៣ដើម្បីក្លាយជាភ្នាក់ងារដីធ្លីបានទទួលជោគជ័យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកឧកញ៉ា​កាង សុធី​អគ្គនាយក​ក្រុមហ៊ុន Century21 Land Station ដែលជាអ្នកជំនាញផ្នែកដីធ្លី និងទទួលបានជោគជ័យខ្ពស់ តាមរយៈការបំពេញការងារប្រកបដោយទំនុកចិត្ត បានចែករំលែកបទពិសោធន៍មួយចំនួន ដល់ភ្នាក់ងារដីធ្លី ដើម្បីទទួ​លបានជោគជ័យក្នុងអាជីពរបស់ខ្លួន។

លោកឧកញ៉ាបាន​បង្ហើប​ពី​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​បាន​ដោយ​ជោគជ័យ អ្នកជា​ភ្នាក់ងារ​ត្រូវតែ​ប្រកាន់​គោលការណ៍​មួយចំនួន​ដូចជា៖

ភាពស្មោះត្រង់
លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គ្រប់មុខ​ជំនួញ​ភាពស្មោះត្រង់​សំខាន់​ណាស់ បើ​គ្មាន​ភាពស្មោះត្រង់​យើង​មិន​ទទួលបាន​ជោគជ័យ​ទេ ពិសេស​ក្នុង​វិស័យ​អចល​ទ្រព្យ។ លោក​បន្តថា ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​យើង​មិនត្រូវ លោភលន់ ដោយ​ដាក់​តម្លៃបន្ថែម​លើ​តម្លៃ​អចលនទ្រព្យ​ណាមួយ ហើយ​នាំ​ភ្ញៀវ​ទៅ​ទិញ​នោះទេ ព្រោះ​ការដាក់​តម្លៃបន្ថែម នឹងធ្វើ​ឲ្យ​បាត់បង់​គុណ​តម្លៃ​របស់​យើង គេ​លែង​ទុកចិត្ត​យើង និង​លែង​ប្រើ​យើង​តទៅទៀត។

ផ្ទុយទៅវិញ បើ​យើង​មាន​ភាពស្មោះត្រង់ មិន​ស៊ី​លើ​ស៊ី​ក្រោម យកតែ​កម្រៃជើងសារ​តែ៣ភាគរយ តិច​ឬ​ច្រើនជាង​នេះ យើង​នឹង​ទទួលបាន​ការជឿទុកចិត្ត ហើយ​ភ្ញៀវ​ត្រលប់មក​ប្រើ​សេវាកម្ម​យើង​បន្តទៀត។

ភាពស្មោះត្រង់​ធ្វើ​ឲ្យ​យើង​មាន​ចំណូល​និង​ការងារ​ច្រើន
នៅពេល​យើង​នាំ​ភ្ញៀវ​ទៅ​ទិញ​ដី​កន្លែង​ណាមួយ យើង​នឹង​បាន​កម្រៃជើងសារ​ម្តង ពី​ម្ចាស់​ដី អ្នកទិញ​ដី​ឬ​អចលនទ្រព្យ​ដទៃទៀត​តាម​យើង ពេល​គេ​ទទួលបាន​ផលចំណេញ​លក់​ចេញ​ទៅវិញ យើង​នឹង​បាន​កម្រៃជើងសារ​ម្តងទៀត។ ហេតុនេះ​បើ​យើង​មាន​ម៉ូយ​ឬ​ភ្ញៀវ​ប្រើ​យើង​ជាប្រចាំ តែ៥ទៅ១០នាក់ យើង​មិន​ខ្វះ​ការងារ និង​មិន​ខ្វះ​ចំណូល​នោះទេ។

រក​អចលនទ្រព្យ​ពិសេស​ជូន​ភ្ញៀវ
ឧកញ៉ា​កាង សុធី​បាន​បន្តថា ការរក​អចលនទ្រព្យ​ជូន​ភ្ញៀវ មិនមែន​យើង​ចេះតែ​រក ចេះតែ​ជំរុញ​ឲ្យ​គេ​ទិញ​នោះទេ ហេតុនេះ​យើង​ត្រូវ​សិក្សា​ឲ្យ​បានច្បាស់់លាស់​ថា តើ​អច​ល​នទ្រព្យ​នោះ​មាន​សក្តានុពល និង​ផ្តល់​ផលចំណេញ​រយៈពេល​វែង ឬ​រយៈពេល​ខ្លី បើ​ចំណេ​ញ​ក្នុង​រយៈពេល​ណាមួយ យើង​ត្រូវ​ប្រាប់​ភ្ញៀវ​ឲ្យ​បាន​ត្រឹមត្រូវ និង​ដោយ​ភាពស្មោះត្រង់។

ពេល​យើង​ធ្វើបាន​បែបនេះ ភ្ញៀវ​ចំណេញ​នឹង​ផ្តល់​កម្រៃជើងសារ​ឲ្យ​យើង ​លើសពី​អ្វី ដែល​យើង​ត្រូវ​ទទួលបាន ក៏​អាច​ថា​បាន ហើយ​យើង​នឹង​ទទួលបាន​ទំនុកចិត្ត​ពី​ភ្ញៀវ​របស់​យើង​កាន់តែច្រើន មាន​ការងារ​កាន់តែច្រើន និង​រកបាន​ចំណូល​កាន់តែច្រើន។

លោក​ឧកញ៉ាកាង សុធី​បាន​បន្តថា “នៅក្នុង​មុខ​ជំនួញ អ្នក​ត្រូវតែមាន​ភាពស្មោះត្រង់ ព្រោះ​ភាពស្មោះត្រង់​នឹងធ្វើ​ឲ្យ​អ្នកទទួលបាន​ទំនុកចិត្ត និង​ជោគជ័យ​ក្នុង​អាជីព” ។ លោក​បន្តថា “ដោយសារ​ប្រកាន់​គោលការណ៍​នេះ ភ្ញៀវ​ជាច្រើន​បាន​បោះ​លុយ​ឲ្យ​លោក​ទិញ​ដី​ជូន​ពួកគាត់ ដោយ​ពួកគាត់​មិន​ទៅ​មើល​ដី​ផង ផ្ទុយទៅវិញ​ពួកគាត់​រង់ចាំតែ​យក​ផលចំណេញ និង​ពី​សេវាកម្ម ដែល​យើង​ផ្តល់ជូន​ពួកគាត់​ប្រកបដោយ​ទំនុកចិត្ត និង​ភាពកក់ក្តៅ”៕

សម្តេចតេជោនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៨ តុលាបន្ទាប់ពីខនខាន ដោយសារវិបត្តិកួវីដ

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែននឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បន្ទាប់ពីបានពន្យាពេលជាបន្តបន្ទាប់ ដោយសារវិបត្តិកូវីដ១៩។

កិច្ចប្រជុំពេញអង្គនេះ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video Conference) នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានរបៀបវារៈចំនួន៣ ដូចជាទី១ សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ទីសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤។ ទី បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិ​ដ្ឋកម្មដែលប្រព្រឹត្តឡើង នៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ៕

 

 

ក្រុមហ៊ុនឧស្សាហកម្មដ៏ធំរបស់ប្រទេសថៃប្រកាសឈានជើងចូលទីផ្សារ អាមេរិកនិងអឺរ៉ុប

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនB.Grimm Group ដែលជាក្រុមហ៊ុនឧស្សាហកម្ម ចំណាស់បំផុតរបស់ប្រទេសថៃ កំពុងពិចារណាបោះទុនវិនិយោគ លើគម្រោងថាមពលអគ្គិសនីជាច្រើននៅអឺរ៉ុបខាងកើត និងសហរដ្ឋអាមេរិក ដើម្បីដណ្ដើមចំណែកទីផ្សារថាមពលកកើតឡើងវិញដែលកំពុងកើនឡើង។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី៤ តុលា នេះ។

ពេលនេះក្រុមហ៊ុនមេ B.Grimm Group ដែលប្រាក់ចំណូលភាគច្រើនរបស់ខ្លួនទទួលបានពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ចុះបញ្ជីនៅក្រុងបាងកក B.Grimm Power Plc កំពុងសិក្សាពីលទ្ធភាព ថាតើគួរវិនិយោគតែម្នាក់ឯង ឬតាមរយៈការចាប់ដៃគូសការជាមួយក្រុមហ៊ុនផ្សេង ព្រោះហិរញ្ញវត្ថុជាកត្តាសម្រេចចិត្តដ៏សំខាន់។ នេះបើយោងតាមការបញ្ជាក់ពីលោកស្រី Caroline Link ប្រធានក្រុមហ៊ុន B.Grimm Joint Venture Holding Co ដែលជាបុត្រសម្ព័ន្ធវិនិយោគដ៏សំខាន់មួយរបស់ក្រុមហ៊ុនខាងលើនេះ។

លោកស្រី Caroline Link វ័យ៣៩ឆ្នាំបានលើកឡើង ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg ថា “ថាមពលកកើតឡើងវិញ ជាវិស័យដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ យើងមានសក្តានុពលរីកចម្រើន ក្នុងវិស័យថាមពល ហើយយើងនឹងផ្ដោតសំខាន់លើគម្រោងនានានៅអឺរ៉ុបខាងកើត”។

ក្រុមហ៊ុននេះ កំពុងស្វែងសិក្សាពីលទ្ធភាពវិនិយោគ លើរោងចក្រអគ្គិសនីដើរដោយថាមពលហ្គាសថ្មីៗ នៅក្នុងប្រទេសវៀតណាម ទីដែលខ្លួនបានដំណើរការគម្រោងថាមពលសូឡា (ពន្លឺព្រះអាទិត្យ) រួចទៅហើយ។

លោកស្រីបន្ថែមទៀតថា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ក៏ផ្តល់សក្តានុពលសម្រាប់ការបណ្តាក់ទុនថាមពលថ្មីៗផងដែរ។ លោកស្រីបញ្ជាក់ថា ប្រហែល២៦%នៃសមត្ថភាពផលិតថាមពលអគ្គិសនី សរុបកម្លាំង២.០០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុននេះ នាពេលបច្ចុប្បន្ន គឺបានមកពីប្រភពកកើតឡើងវិញ។

ក្រុមហ៊ុន B.Grimm Group ត្រូវបានគ្រប់គ្រងដោយលោក Harald Link ដែលត្រូវជាពុករបស់លោកស្រី Caroline Link និងគ្រួសាររបស់លោកស្រី ដែលកាន់កាប់ភាគហ៊ុនជាង៦០%ក្នុងក្រុមហ៊ុន B.Grimm Power Plc។ យោងតាមទិន្នន័យប្រមូលចងក្រងដោយទូរទស្សន៍ Bloomberg បង្ហាញថា ការកាន់កាប់ភាគហ៊ុននោះ មានទំហំយ៉ាងតិច១,៩ពាន់លានដុល្លារ។

អាជីវកម្មរបស់ក្រុមហ៊ុនមេ B.Grimm Group រួមមានសម្ភារៈសំណង់ ផ្នែកថែទាំសុខភាព និងការអភិវឌ្ឍអចលនទ្រព្យ។ ក្រុមហ៊ុននេះ ក៏មានការបណ្តាក់ទុនយូរមកហើយជាមួយក្រុមហ៊ុន Carrier Global Corp ដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ផងដែរ។ បង្កើតឡើងក្នុងឆ្នាំ១៨៧៨ ដោយដាក់ឈ្មោះថា Siam Dispensary ក្រុមហ៊ុននេះត្រូវបានលោក Adolf Link ដែលត្រូវជាជីតាទួតរបស់លោកស្រី Caroline Link ទិញយកកាលពីប្រមាណ១០០ឆ្នាំមុន។

ក្រុមហ៊ុន B.Grimm Group មានផែនការពង្រីកអាជីវកម្ម ដើម្បីបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ឱ្យឈានដល់៤,៤៥ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៨ ជាពេលដែលក្រុមហ៊ុននេះ ដល់ខួបឆ្នាំទី១៥០របស់ខ្លួន៕ Bangkok Post៕

10,000 businesses a month close their doors permanently in 2021

Vietnam: In the first 9 months of 2021, the number of businesses closing their doors permanently reached 90,300, up 15.3 per cent from the last same term, said the General Statistics Office (GSO).
GSO’s report on the socio-economic situation in September 2021 said an average of 10,000 businesses a month withdraw from the market.

The report also said that 3,899 new enterprises opened in September, down 32.3 per cent compared to the previous month and a 62.2 per cent reduction on the same period in 2020.
In the first nine months of 2021, the total number of newly-established enterprises reached 85,500, down 13.6 per cent over the same period last year. The average registered capital of a newly established enterprise was VNĐ14 billion, down 3.1 per cent.

Capital registered in September was about VNĐ62.4 trillion, down 8.1 per cent over the previous month and down 69.3 per cent over the same period in 2020.
However, the number of registered employees stands at 49,900, an increase of 15 per cent compared to August 2021. This is a decrease of 39.9 per cent compared to the same period last year.
The prolonged COVID-19 pandemic has pushed many businesses close to bankruptcy. The report said that the true number of enterprises that have closed their doors may be higher, as many businesses could not carry out the procedures for withdrawing, due to COVID-19 restrictions.

In addition, the number of enterprises suspending business for a definite time was 45,100 enterprises, up 16.7 per cent over the same period last year. 32,400 businesses stopped operating while waiting for dissolution procedures, up 17.4 per cent, while 12,800 enterprises completed dissolution procedures, up 5.9 per cent.

In the first nine months of this year, 32,300 enterprises returned to operation, down 6.6 per cent compared to last year. Together with the number of newly-established enterprises, 117,800 businesses joined the market, down 11.8 per cent from the last same term.

Source: Viet Nam News

New 7-Eleven sales channel for SMEs

WRITER: LAMONPHET APISITNIRAN

Thailand: The Department of Industrial Promotion (DIP) has launched a new project to help small and medium-sized enterprises (SMEs) expand their sales channels online and in convenience stores by asking CP All Plc, the operator of 7-Eleven shops, to lend a hand.
Up to 100 sellers comprising SMEs and community enterprises will be selected to join the project if their products meet criteria set by CP All, said Nattapol Rangsitpol, chief of the department.
“This project will help SMEs and community enterprises to survive the pandemic’s impact and stimulate the grassroots economy,” he said.
The department expects expanded sales channels will provide sellers an opportunity to better distribute their products to consumers.

“7-Eleven is a well-known modern trade outlet with up to 10,000 branches countrywide,” said Mr Nattapol.
“Not only can entrepreneurs sell their products in convenience stores, but they may also get an opportunity to expand their business to the networks of 7-Eleven and CP All.”
The department and CP All are discussing cooperation in exchanging business know-how and jointly finding ways to develop and adjust entrepreneurs to changes in the market and public lifestyles, he said.
“This cooperation will pave the way to add value to entrepreneurs’ businesses,” said Mr Nattapol.
Yuthasak Poomsurakul, co-managing director of CP All, said Covid-19 caused a negative outcome for 7-Eleven stores, but the company is ready to work with the department to help SMEs sell goods that match consumer demand.
Mr Yuthasak believes 7-Eleven’s online and offline sales channels will help SMEs and community enterprises survive the crisis.

Source: Bangkok Post

ក្រុមហ៊ុន សហគ្រាសជិត១០.០០០នៅវៀតណាមបានបិទទ្វារជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩ អូសបន្លាយ

ដោយៈសុខុម

ហាណូយ: ការិយាល័យជាតិស្ថិតិរបស់វៀតណាមបានឲ្យដឹងងា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១ ក្រុមហ៊ុនសហគ្រាសចំនួន៩០.៣០០បានបិទទ្វារ ជាអចិន្ត្រៃយ៍ ដោយកើនឡើង១៥.៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃទី៤ តុលា នេះ។

របាយការណ៍របស់ការិយាល័យជាតិស្ថិតិវៀតណាមស្តីពី ស្ថានភាពសេដ្ឋកិច្ចសង្គ​មក្នុងខែកញ្ញា ឆ្នាំ២០២១ បង្ហាញថា ជាមធ្យមក្រុមហ៊ុន សហគ្រាសចំនួន១០,០០០ក្នុងមួយខែៗបានដកខ្លួនចេញពីទីផ្សារ ឬមានន័យថា បានបិទទ្វារជាអចិន្ត្រៃយ៍។

របាយការណ៍នេះក៏បានលើកឡើងដែរថា ក្រុមហ៊ុនសហគ្រាសថ្មីៗចំនួន៣.៨៩៩បានបើកដំណើរការក្នុងខែកញ្ញា ដោយធ្លាក់ចុះ៣២.៣%បើធៀបនឹងខែសីហា ហើយធ្លាក់ចុះ៦២.២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១ ចំនួនក្រុមហ៊ុនសហគ្រាសដែលទើបបង្កើតថ្មីមានចំនួន៨៥.៥០០ ដោយធ្លាក់ចុះ១៣.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វិបត្តិកូវីដ-១៩ ដ៏រ៉ាំរ៉ៃ បានរុញច្រានឱ្យអាជីវកម្មជាច្រើនស្ទើរតែក្ស័យធន និងក្ស័យធន។

របាយការណ៍ដដែលបញ្ជាក់ថា ចំនួនពិតប្រាកដនៃសហគ្រាស ដែលបានបិទទ្វារជាអចិន្ត្រៃយ៍ អាចមានចំនួនច្រើនជាងនេះ ដោយសារវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីករាដាលវីរុសនេះ។

លើសពីនេះ ចំនួនក្រុមហ៊ុន សហគ្រាស ដែលផ្អាកអាជីវកម្មក្នុងរយៈពេលជាក់លាក់មួយ គឺមានចំនួន៤៥.១០០ ដោយកើនឡើង១៦.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនសហគ្រាសចំនួន៣២.៤០០បានបញ្ឈប់ដំណើរការ ខណៈរង់ចាំនីតិវិធីរំលាយអាជីកម្មរបស់ខ្លួន ដោយកើនឡើង១៧.៤% ខណៈក្រុមហ៊ុនសហគ្រាសចំនួន១២.៨០០ បានបញ្ចប់នីតិវិធីរំលាយអាជីវកម្មជាស្ថាពរ ដោយកើនឡើង៥.៩%។

ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនសហគ្រាសចំនួន៣២.៣០០បានបើកដំណើរការឡើងវិញ ដោយធ្លាក់ចុះ៦,៦%បើធៀបនឹងឆ្នាំមុន។ បូករួមជាមួយចំនួនក្រុមហ៊ុនសហគ្រាសដែលទើបបង្កើតថ្មី អាជីវកម្មចំនួន១១៧.៨០០កន្លែង បានចូលរួមក្នុងទីផ្សារ ដោយធ្លាក់ចុះ១១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕  Vietnam News៕

អភិបាលខេត្តព្រះសីហនុដាក់ដំណើរការបន្ទប់ទឹកសាធារណៈចំនួន៦ដើម្បី បំរើដល់សេវាទេសចរណ៍

         ដោយៈគង់ ម៉ាលីន

         ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យបន្ទប់ទឹកសាធារណៈនៅតាមបណ្ដោយឆ្នេរ ចាប់ពីឆ្នេរអូរឈើទាល២ រហូតដល់ចំនុចដើមឈើចាំស្នេហ៍។

លោកបានមានប្រសាសន៍ ក្នុងពេលចុះត្រួតពិនិត្យបន្ទប់ទឹកសាធារណៈកាលពីចុងសប្តាហ៍មុនថា ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះតទៅ យើងនឹងបើកឱ្យដំណើរការជាផ្លូវការនូវបន្ទប់ទឹកសាធារណៈចំនួន៦ទីតាំងសិន ក្នុងចំណោម៩ទីតាំង ដោយសារតែបន្ទប់ទឹក៣ទីតាំងទៀត ក្នុងនោះ២ទីតាំង មិនទាន់បំពាក់សម្ភារ:រួចរាល់ និង១ទាក់ទងទៅនឹងបច្ចេកទេសទឹកនាំមកអត់ទាន់ដល់។

លោកបន្តថា “ដូច្នេះយើងបើកបន្ទប់ទឹកសាធារណៈចំនួន៦ទីតាំង ឱ្យដំណើរការ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីខ្មែរនាពេលខាងមុខនេះ”។

លោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំឯកសណ្ឋានអ្នកអនាម័យឱ្យត្រឹមត្រូវ ដើម្បីឱ្យភ្ញៀវដែលមកប្រើប្រាស់ បន្ទប់ទឹកសាធារណៈរបស់យើង ពួកគាត់បានដឹង។

លោកគួច ចំរើនក៏បានធ្វើការណែនាំឱ្យអាជីវករ ត្រូវរៀបចំដាក់លក់ម្ហូបអាហារប្រចាំតំបន់ ព្រោះខេត្តយើងជាតំបន់សមុទ្រ ដូច្នេះយើងចង់ផ្សព្វផ្សាយម្ហូបសមុទ្ររបស់យើង ដែលមានគុណភាព និងរស់ជាតិឆ្ងាញ់ពិសារ សម្រាប់ទាក់ទាញភ្ញៀវមកលេងកម្សាន្តខេត្តរបស់យើង ឱ្យបានកាន់តែច្រើននាពេលខាងមុខ៕

 

អ្នកឧកញ៉ាបណ្ឌិតយូ សាម៉េតចែករំលែកគន្លឹះបីចំណុចដល់យុវជន ដើម្បីក្លាយជាសហគ្រិនវ័យក្មេង

ដោយៈសុផារី

ភ្នំពេញៈ ក្នុងសម័យបច្ចេកវិទ្យាទំនើប យើងសង្គេតឃើញថា យុវវ័យសម័យថ្មីមួយ​ចំនួនបានចំណា​យពេលវេលាដ៏មានតម្លៃក្នុងផ្លូវខុស ជាហេតុធ្វើឱ្យការចាប់ផ្តើមសហគ្រិនរបស់ពូកគាត់មិនសូវទទួលបានជោគជ័យនោះទេ។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECON Group បានមានប្រ​សាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសពិសេសជាមួយគេហទំព័រ Property Area Asia នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០១កន្លងមក ដោយបានចែករំលែកគន្លឹះសំខាន់ៗ ដើម្បីក្លាយជាសហគ្រិនវ័យក្មេងម្នាក់។

១. រៀនរកចំណេះនិងជំនាញពីគ្រូបង្គោលម្នាក់

សហគ្រិនវ័យក្មេងគ្របរូប គួរយកពេលវេលារៀនសូត្រ ប្រមូលចំណេះនិងជំនាញក្នុងការអនុវត្ត និងការអភិវឌ្ឍខ្លួនយ៉ាងតិចក្នុងរយៈពេល5ឆ្នាំ។

អ្នកឧកញ៉ាថ្លែងថា “ប្រសិនបើយើងរកស៊ីខាត យើងអាចធ្វើជំនួញរកបានលុយវិញ ប៉ុន្តែបើខាតពេលវេលាហើយ យើងមិនអាចត្រឡប់ទៅកាន់អតីតកាលបានឡើយ”។ អ្នកឧកញ៉ាបានបន្ថែមថា “ប្រសិនបើចង់ក្លាយជាអ្នកមាន ត្រូវតែមានចំណេះ និងជំនាញសិន តាមរយៈការរៀនយកទ្រឹស្ដីពីសាលារៀន ធ្វើការនិងអនុវត្តយកជំនាញ ពីក្រុមហ៊ុនណាមួយ ជាមូលដ្ឋានសម្រាប់ការបើកសហគ្រិនដោយខ្លួនឯង”។

២. ចាប់ផ្តើមពីចំណុចតូចៗ គ្រប់យ៉ាងត្រូវស្គាល់ចំណុចលេខ១ ពីតូចទៅធំ

គ្រប់យ៉ាងត្រូវឆ្លងកាត់ចំណុចលេខ១ជានិច្ច ត្រូវអាប់ដេតនិងចាប់ផ្តើមយ៉ាងណា?អ្នកឧកញ៉ាបណ្ឌិតបានពន្យល់ថា “កុំចាំទាល់តែហួសពេល ត្រូវតែចាប់ផ្តើមអនុវត្តន៍ដោយមិនអាងថា មានលុយច្រើនឬជាកូនអ្នកមាននោះឡើយ”។

៣. ត្រូវតែមានសង្ឃឹម តស៊ូប្រឹងប្រែងឈានទៅមុខ

ក្នុងការបង្កើតសហគ្រិន តែងតែមានឧបសគ្គជានិច្ច ជាពិសេសគ្មានបទពិសោធន៍ គ្មានជំនាញច្បាស់លាស់។ ដូច្នេះជាការណែនាំ សហគ្រិនត្រូវសិក្សាពីជំនួយឱ្យបានច្បា​ស់លាស់ អាប់ដេតនិងដឹងពីកន្លែងចាប់ផ្តើម។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានអះអាងថា “នៅពីក្រោយអ្នកជោគជ័យ សុទ្ទតែជា បទពិសោធន៍ ឧបសគ្គ និងបញ្ហាទាំងអស់”។ អ្នកឧកញ៉ាបន្ថែមថា “នៅលើវិថីជោគជ័យ គ្មានទេដានជើងអ្នកខ្ជិលនឹងអ្នកមិនធ្វើ ហើយនៅលើផ្លូវនេះ គ្មានទេការមិនមានឧបសគ្គនិងបញ្ហា”។

អ្នកឧកញ៉ាបានលើកនូវមូលដ្ឋាននៃការវិភាគ និងសម្រាប់ពិចារណាថា “យើងអាចដើរលើផ្លូវគ្មានស្បែកជើងបាន តែយើងមិនអាចដើរលើវិថីជីវិតគ្មានគោលដៅទេ។ ក្តីសង្ឃឹមនៅតែមាន ការតស៊ូនៅតែមាន ការតស៊ូប្រឹងប្រែងទៅមុខ មិនថយក្រោយ”៕