តំបន់ស្រែអំបិលមួយចំនួនចាប់ផ្ដើមបម្លែងទៅជារមណីយដ្ឋានទេសចរណ៍

         ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ឃ្លាំងស្តុកអំបិលនិងស្រែមួយចំនួន ត្រូវបានម្ចាស់កំពុងបម្លែងធ្វើជារមណី​យដ្ឋានដូចជាហាងកាហ្វេ ភោជនីយដ្ឋាន ទាក់ទាញភ្ញៀវទេសចរវិញ ខណៈការផលិតអំបិលកំពុងជួបបញ្ហានឹងកង្វះ កំលាំងពលកម្ម ប៉ុន្តែសកម្មភាពនេះមិនទាន់គក្រឹកគ្រេងនៅឡើយ។

បុគ្គលិកនៃភោជជនីយដ្ឋាន និងហាងកាហ្វេនៅវាលស្រែអំបិលមួយឈ្មោះថា ផ្ទះអំបិល ក្នុងខេត្តកំពតបានឱ្យដឹងថា ចាប់តាំងពីម្ចាស់ស្រែអំបិល បានរៀបចំឃ្លាំងស្រែអំបិ​ល និងស្រែអំបិលមួយចំនួនទៅជាហាងកាហ្វេ និងភោជនីយដ្ឋានមកឃើញថា មានភ្ញៀវកាន់តែច្រើន បានមកទទួលទានអាហារ និងកាហ្វេក៏ដូចជាមើលទេសភាពស្រែអំបិល ហើយពីមួយថ្ងៃទៅមួយថ្ងៃ ភ្ញៀវមកកាន់ទីតាំងភោជនីយដ្ឋាននេះកាន់តែច្រើន ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក់ធំៗដូចជាថ្ងៃភ្ជុំបិណ្ឌនេះជាដើម។

បុគ្គលិករូបនេះបានឱ្យដឹងថា ចាប់តាំងពីថៅកែរបស់ខ្លួនបានកែប្រែដីស្រែនិងឃ្លាំងអំបិលមក ហើយមានភ្ញៀវមកកាន់តែច្រើន ធ្វើឱ្យម្ចាស់ដីស្រែមួយចំនួន ក៏បានចាប់ផ្ដើមធ្វើដូចនេះដែរ តែមិនទាន់មានលក្ខណៈធំទូលំទូលាយនៅឡើយ ពីព្រោះអាជីវកម្មបែបនេះនៅក្នុងស្រែអំបិល ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។

លោកប៊ុន បារាំងសហប្រធានសហគមន៍ផលិតអំបិល ខេត្តកំពតបានឱ្យដឹងថា លោ​កមិនទាន់បានដឹងថា មានម្ចាស់ស្រែអំបិលបម្លែងស្រែ ទៅជាអាជីវកម្មផ្សេងនោះទេ ប៉ុន្តែបើទោះបីជាមានការបម្លែងពីស្រែអំបិល ឬពីឃ្លាំងអំបិលទៅជាភោជនីយដ្ឋានហាងកាហ្វេក៏មិនមានការប៉ះពាល់ ដល់ការផលិតអំបិលឬកង្វះអំបិលសម្រាប់បរិភោគដែរ ។

លោកបន្តថា “អ្នកផលិតអំបិលនៅតែបន្តផលិតដដែល ព្រោះវាជាមុខរបរយូរមកហើយ ជាក់ស្ដែងរូបលោកផ្ទាល់ បានធ្វើអាជីវកម្មនេះជាយូរមកហើយ ដូច្នេះលោកក៏នៅតែបន្តធ្វើអាជីវកម្មបន្តទៀត”។ លោកបន្តថា “អ្នកខ្លះថាដោយសារតែអត់មានកម្លាំងពលកម្មធ្វើឱ្យរូបគេត្រូវបោះបង់ចោលឬ កាត់បន្ថយការផលិត តែសម្រាប់រូបលោកវិញ មិនខ្វះកំលាំងពលកម្មនោះទេ”។

លោកសុខ គែន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate ដីស្រែអំបិលជាប្រភេទដី ដែលមិនអាចកែប្រែពីស្រែអំបិលទៅលំនៅឋាន ប៉ុន្តែមួយរយៈចុងក្រោយនេះ លឺមានការមានកែប្រែច្បាប់ខ្លះៗ ដោយអនុញ្ញាតឱ្យកែប្រែត្រឹម២០ភាគរយប៉ុណ្ណោះ ដូច្នេះការប្រែដីស្រែអំបិលទៅជារមណីយដ្ឋាន មិនអាចបានច្រើននោះទេ ។

លោកបន្តថា “ដោយសារតែដីស្រែអំបិល មិនអាចកែប្រែបានដូច្នេះ ទើបធ្វើឱ្យតម្លៃដីស្រែអំបិលមិនអាចឡើងថ្លៃខ្ពស់បានទេ គឺមានការឡើងថ្លៃតិចតួចប៉ុណ្ណោះ”។លោកបន្តថា​ “ស្រែអំបិលជាអត្តសញ្ញាណមួយ សម្រាប់ខេត្តកំពត និងទាក់ទាញទេសចរជាតិនិងអន្តរជាតិ ដូច្នេះនៅពេលទេសចរមកលេងខេត្តកំពត ពួកគាត់ក៏បានទៅមើលស្រែអំបិលនិងការផលិតអំបិលរបស់កសិករក្នុងសហគមន៍”។

បើសិនជាមានការកែប្រែដីស្រែអំបិល ទៅអាជីវកម្មផ្សេងវាអាចនឹងធ្វើឱ្យបាត់បង់អត្តសញ្ញាណមួយរបស់ខេត្តកំពត ទោះបីជាមានផលវិជ្ជមានក៏ដោយ៕

ហាងលក់ទំនិញ 7-Eleven ចាប់ផ្ដើមគម្រោងថ្មីដើម្បីជួយជំរុញការលក់របស់វិស័យSMEsនៅកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ហាង7-Eleven ដែលមានលក់ទំនិញមានគុណភាពជាង២.០០០មុខបានបើកសាខាដំបូងបង្អស់នៅកម្ពុជា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០២១ ជាមួយនឹងផែនការពង្រីករហូត ដល់ទៅ១.០០០សាខានៅភ្នំពេញ។

អ្នកវិនិយោគលើហាង 7-Eleven បាននិងកំពុងចាប់ផ្ដើមគម្រោងថ្មីសន្លាងមួយទៀត ដើម្បីជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs)។

យោងតាមកាសែត Bangkok Post ដែលចុះផ្សាយនៅថ្ងៃទី៤ តុលា នេះឱ្យដឹងថា នាយកដ្ឋានផ្សព្វផ្សាយឧស្សាហកម្ម (DIP) នៃក្រសួងឧស្សាហកម្មថៃ បានចាប់ផ្ដើមដំណើរការគម្រោងថ្មីមួយសន្លាង ដើម្បីជួយ SMEs ពង្រីកបណ្តាញលក់របស់ពួកគេតាមអនឡាញ និងនៅតាមម៉ាត ដោយស្នើសុំជំនួយពីក្រុមហ៊ុន CP All Plc ដែលជាក្រុមហ៊ុនប្រតិបត្តិករហាង 7-Eleven។

លោក Nattapol Rangsitpol ប្រធាននាយកដ្ឋាននេះបានថ្លែងថា អ្នកលក់រហូតដល់ទៅ១០០នាក់ ដែលរួមមាន SMEs និងអាជីវកម្មក្នុងសហគមន៍ នឹងត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងគម្រោងនេះ ប្រសិនបើផលិតផលរបស់ពួកគេបំពេញ តាមលក្ខខណ្ឌកំណត់ដោយក្រុមហ៊ុន CP All។

លោកគូសបញ្ជាក់ថា “គម្រោងនេះនឹងជួយឱ្យ SMEs និងអាជីវកម្មក្នុងសហគមន៍រស់រានឆ្លងផុតពីផលប៉ះពាល់ ដែលបង្កឡើងដោយការរីករាលដាលវីរុសកូវីដ-១៩ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន”។

នាយកដ្ឋាននេះរំពឹងថា ការពង្រីកបណ្តាញលក់ នឹងផ្តល់ឱកាសឱ្យអ្នកលក់ចែកចាយផលិតផលរបស់ពួកគេ ទៅដល់អ្នកប្រើប្រាស់កាន់តែប្រសើរជាងមុន។

លោក Nattapol Rangsitpol បានលើកឡើងថា “ហាង 7-Eleven គឺជាហាងលក់ទំនិញបែបសម័យទំនើបដ៏ល្បីល្បាញ ដែលមានសាខារហូតដល់១០,០០០សាខានៅទូទាំងប្រទេសថៃ។ វាមិនត្រឹមតែជួយឱ្យសហគ្រិន អាចលក់ផលិតផលរបស់ពួកគេ នៅតាមហាងម៉ាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេមានឱកាស ពង្រីកអាជីវកម្មរបស់ពួកគេទៅកាន់បណ្តាញហាង 7-Eleven និងក្រុមហ៊ុន CP Allផងដែរ”។

លោកបញ្ជាក់ថា នាយកដ្ឋាន និងក្រុមហ៊ុនCP All កំពុងពិភាក្សាគ្នាអំពីកិច្ចសសហប្រតិបត្តិកា រក្នុងការផ្លាស់ប្តូរចំណេះ ​ជំនាញអាជីវកម្មទៅវិញទៅមក និងរួមគ្នារកវិធីអភិ​វ  ឌ្ឍ និងជំរុញឱ្យសហគ្រិនផ្លាស់ប្តូរឥរិយាបថ ឱ្យស្របទៅនឹងស្ថានភាពទីផ្សារជាក់ស្ដែង និងរបៀបរបបនៃការរស់នៅរបស់សាធារណជន។

លោកជឿជាក់ថា បណ្តាញលក់ទាំងអនឡាញ និងអូហ្វឡាញរបស់ហាង 7-Eleven នឹងជួយ SMEs និងអាជីវកម្មសហគមន៍រស់រានពីវិបត្តិនេះ៕ Bangkok Post៕

រដ្ឋាភិបាលអនុម័តទុនវិនិយោគជាង៦០លានដុល្លារ ក្នុងខែកញ្ញាជាមួយ គំរោងវិនិយោគចំនួន១០

         ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តទុនវិនិយោគចំនួនជាង៦០លានដុល្លារអាមេរិក លើគំរោងវិនិយោគចំនួន១០នៅក្នុងខែកញ្ញាកន្លងមកនេះ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបូកសរុបដោយ Property Area ។

តាមរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុនទាំង១០ដែលបានចេញវិញ្ញាបនបត្ររួមមាន ទី១. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន FLOURISH GARMENT (CAMBODIA) CO., LTDមានទីតាំងវិនិយោគស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

ទី២ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣០០កន្លែង។

ទី៣ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៧៨កន្លែង។ ទី៤. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨កន្លែង។​ ទី៥. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម (ពីស្បែក និងឈើនាំចូល) របស់ ក្រុមហ៊ុន  KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៨កន្លែង។

ទី៦ គម្រោងបង្កើតរោងចក្រផលិតក្តាបន្ទះ ក្តាប៉ាកេ គ្រឿងសង្ហារឹម គ្រឿងបង្គុំគ្រឿងសង្ហារឹម សម្ភារៈតុបតែងពីបន្ទះឈើ និងដុំកម្ទេចឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង ។ ទី៧. គម្រោងបង្កើតរោងចក្រផលិតទ្វា បង្អួច និង ផលិតផលធ្វើអំពីអាលុយមីញ៉ូម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

ទី៨. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩០កន្លែង។ ទី៩. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន  XIN XINGLE LEATHER PRODUCTS CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១៨កន្លែង។

ទី១០. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំតម្លើងងបន្ទះសូឡា និងគ្រឿងបង្គុំ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ, រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥០០កន្លែង៕

រដ្ឋាភិបាលបានស្នើឲ្យម្ចាស់បុរីនានារឹតបន្តឹងលើការសាងសង់បង្គោលអង់តែនទូរស័ព្ទនិងហេដ្ឋារចនាសម្ព័ន្ឋនានា

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ និយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានស្នើឱ្យម្ចាស់បុរីទាំងអស់ជួយរឹងបន្ដឹង និងឃ្លាំមើលលើរាល់ការស្នើសុំសាងសង់​បង្គោ​លអង់តែនទូរស័ព្ទ បណ្តាញខ្សែកាប្លិ៍អុបទិក និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នានាក្នុងបុរី ដើម្បីបង្កាគ្រោះថា្នក់ដល់អ្នកស្នាក់នៅ។

យោងតាមលិខិតលេខចុះថ្ងៃទី៣០ ខែកញ្ញា ការស្នើសុំនេះធ្វើឡើង ក្រោយមានការសង្កេតឃើញថា ពីការសាងសង់បង្គោលអង់តែនទូរស័ព្ទ និងបណ្តាញខ្សែកាប្លិ៍ អុបទិកដោយខុសច្បាប់ ដោយគ្មានលិខិតពីអនុញ្ញាតពីនិយ័តករ ទូរគមនាគមន៍កម្ពុជា ដែលកើតមានជាបន្តបន្ទាប់ក្នុងបុរីនានា។

តាមរយៈសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើឲ្យម្ចាស់បុរីទាំងអស់ត្រូវយកចិត្តទុកអនុវត្តន៍ នូវកិច្ចការមួយចំនួនដូចជា ទី១ ពិនិត្យឯកសារឱ្យបានច្បាស់លាស់ មុននឹងផ្តល់ការអនុញ្ញាតឱ្យប្រតិបត្តិករទូរគមនាគមន៍សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ក្នុងបរិវេណបុរីរបស់ខ្លួន ជាពិសេសគ្រឿងសម្ភារបរិក្ខារពង្រីកសេវា (Signal Boosters) និងទី២ ណែនាំដល់ប្រតិបត្តិករទូរគមនា​គមន៍ណា ដែលមិនទាន់មានលិខិតអនុញ្ញាតពីឱ្យមកដាក់ ពាក្យស្នើសុំពីនិយ័តករទូរគម​នាគមន៍កម្ពុជា។

គ្រឿងសម្ភារបរិក្ខារពង្រីកសេវា (Signal Boosters) អាចបង្កឲ្យមានការឆ្លងរំខានហ្វ្រេកង់ស៍វិទ្យុ បង្កគ្រោះថ្នាក់ និងហានិភ័យដល់អ្នកប្រើប្រាស់ ប្រសិនបើមិនមានការអនុញ្ញាត និងបញ្ជាក់ពីស្តង់ដារបច្ចេកទេសត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច៕

គំរោងដីឡូត៍លំហែរកាយតម្លៃ៣លានដុល្លារកំពុងបង្កើនសក្តានុពលលើផ្លូវជាតិ លេខ៤៣ក្នុងទឹកដីខេត្តកំពត

ដោយៈគង់ សូរិយា

         កំពតៈ វិនិយោគិនក្នុងស្រុកបាន និងកំពុងវិនិយោគទឹកប្រាក់៣លានដុល្លារ ដើម្បីរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា លើគំរោងដីឡូត៍លំហែរកាយ ដែលផ្តល់ផាសុខភាពដល់ការរស់នៅ និងលំហែរកាយ។

ដោយមើលឃើញសក្តានុពលទេសចរណ៍ និងតម្រូវការលំនៅដ្ឋានបែបលំហែរកាយកើនឡើង លោកCoolor Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានវិនិយោគ៣លានដុល្លារ លើគំរោងបូកគោលែនដ៏ដំណាក់កាលទី២ ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម កាលពីចុវងស  ប្តាហ៍មុនថា វិស័យទេសចរណ៍នៅខេត្តកំពត មានសក្តានុពលខ្លាំងនាពេលអនាគត ពិសេ​សដីឡូត៍លំហែរកាយ ដែលមានទំហំ១៥គុណនឹង៣០ម៉ែត្រ ទំហំ២០គុណនឹង៤០ម៉ែត្រ សំរាប់សាងសង់ផ្ទះលំហែរ ដោយមានភ្ជាប់ប្រព័ន្ឋទឹក ភ្លើង បណ្តាញលូរួចជាស្រេច។

លោកបន្តថា “លក្ខណៈពិសេសនៃគំរោងនេះ គឺយើងសាងសង់ខ្លោងទ្វារដោយ​ចំណាយអស់២៦ម៉ឺនដុល្លារ សួនច្បារទំហំ៣០០០ម៉ែត្រការ៉េ ដែលអ្នករស់នៅឬទិញដីសាងសង់ផ្ទះលំហែរក្នុងគំរោងនេះ អាចអអ្គុយលេង អានសៀវភៅ និងសំរាកលំហែរក្នុងបរិយាកាសយ៉ាងមនោរម្យ”។ លោកបន្តថា “ដោយគិតពីផាសុខភាពដល់អ្នករស់នៅ គំរោងនេះបានសង់ផ្លួវទំហំចាប់ពី១២ដល់១៦ម៉ែត្រ ដោយមានសួនច្បារនៅចំកណ្តាល និងអំពូលសូឡាបំភ្លឺនាពេលរាត្រីផងដែរ”។

លោកCoolor Tanបានបន្តថា គោលដៅរបស់យើង គឺផ្តោតចំពោះអ្នកដែលចង់់មានសុខភាពផ្លូវចិត្ត ផ្លូវកាយល្អ និងចង់មានលំនៅដ្ឋាន សំរាប់លំហែរអាចវិនិយោគលើគំរោងនេះបាន ដោយសារទំហំដីរបស់យើងមាន១៤,៥០ហិកតា ដែលបានរៀបចំសួនលំអរ ផ្កា បណ្តាញហេដ្ឋារចនាសម្ព័ន្ឋរួចជាស្រេច ហេតុនេះអ្នកទិញដីគ្រាន់តែសាងសង់ផ្ទះតាមចំណូលចិត្តរបស់ខ្លួនប៉ុណ្ណោះ នឹងមានលំនៅដ្ឋានសំរាកលំហែរចុងសប្តាហ៍បានហើយ។

លោកបន្តទៀតថា ទីតាំងគំរោងនេះ មានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីផ្លូវជាតិលេខ២ ដែលតំបន់នេះនាពេលអនាគតនឹងមានផ្លូវហាយវេ មានភ្នំដ៏ស្រេស់ស្អាត ដែលផ្តល់ទេសភាពខៀវស្រងាត់ និងបរិយាកាសដ័ស្រស់ស្រាយ។លោកបន្តថា អ្វីកាន់តែពិសេ​សគំរោងនេះ អ្នកទិញអាចបង់រំលស់ដោយឥតការប្រាក់ គឺមួយខែបង់ត្រឹមតែជាង២០០ដុល្លារអាមេរិកប៉ុណ្ណោះ។

លោក Coolor Tan បានបន្តទៀតថា សំរាប់ប្រជាពលរដ្ឋ វិនិយោគិនដែលសម្លឹងឃើញអនាគត៣ទៅ៥ឆ្នាំខាងមុខថា ខេត្តកំពតមានការរីកចម្រើនដូចម្តេច ពួកគាត់អាចវិនិយោគគំរោងនេះ ដែលនឹងទទួលបានផលចំណេញច្រើន មិនខាននាពេលអនាគត ពិសេសអាចសាងសង់ផ្ទះលំហែ ដ៏មនោរម្យលើទឹកដីនេះ ដោយសារខេត្តកំពតនឹងមានការរីកចម្រើនខ្លាំង ព្រោះបច្ចុប្បន្នផ្លូវជាតិលេខ៣បានបញ្ចប់ហើយ ដែលធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋពីភ្នំពេញ ទៅកាន់ខេត្តកំពតចំណាយពេលត្រឹមតែ២ ទៅ៣ម៉ោងប៉ុណ្ណោះ។

ខេត្តកំពតត្រូវបានអ្នកជំនាញជាតិ អន្តរជាតិមើលឃើញថា កំពុងមានសក្តានុពលនិងមានឱកាសរីកចម្រើនខ្លាំង បន្ទាប់ពីក្រុងព្រះសីហនុ ដោយសារកត្តាអំណោយផលជាច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា ខេត្តកំពតកំពុងមានការរីកចម្រើន និងបានក្លាយជាខេត្តមាន​សក្តានុពលលើការវិនិយោគវិស័យអចលនទ្រព្យ ពិសេសការវិនិយោគលើរមណីយ ដ្ឋាន និងផ្ទះលំហែរកាយ។

 

លោកបន្តថា “តាមការព្យាករណ៍បន្ទាប់ពីរៀបចំសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋនៅក្រុងសៀមរាបរួច រដ្ឋាភិបាលអាចនឹងជ្រើសរើសយកក្រុងកំពត សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ឋឡើងវិញដូចក្រុងសៀមរាប និងក្រុងព្រះសីហនុ”។លោកបន្តថា “មូលដ្ឋានរីក​ចម្រើនរបស់ខេត្ត កំពុងទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិនជាតិ អន្តរជាតិ ដោយសា​រជាខេត្តមានសក្តានុពលផ្នែកទេសចរណ៍ សម្បូរធនធានធម្មជាតិ និងមានចម្ងាយជិតបើគិរពីរាជធានីភ្នំពេញ”៕

 

Cable bridge connecting National Road 5 to Chroy Changvar Satellite City Completed 56%

By Kong Sorya

 

The beautiful cable-stayed bridge connecting National Road 5 to Chroy Changvar Satellite City has reached 56 percent so far, while the construction process is very active.

Nisihara, OCIC’s project manager, said over the weekend that so far 56 percent of the bridge’s construction has been completed as a whole, while the construction of the foundation is 100 percent completed.

 

“Currently, some pillars are being installed from the pedestals and one bridge girder is being installed,” he said. “We might say we are following the plan, which is scheduled to be completed by mid-2023.”

 

Touch Samnang, Deputy General Director of OCIC, once said that this is a bridge that OCIC will have to use the land grant from the Phnom Penh Capital Administration for investment in the Chroy Changvar satellite city of the future. He said that the bridge is a cable-stayed bridge with a length of about 500 meters and plans to build a budget of about 30 million US dollars.

 

“This bridge will help enhance the image of Phnom Penh and alleviate traffic congestion on the Chroy Changvar bridge,” he said.

លោកម៉ៅ ធនិនក្លាយជាអភិបាលខេត្តដំបូងគេក្នុងរយៈពេល ២១ឆ្នាំ ដែលបានយកបេះដូងប្រជាពលរដ្ឋបាន

ដោយៈគង់ សូរិយា

ភ្នំពេញៈ គិតចាប់តាំងពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋខ្មែរ មិនទាន់ឃើញមានអភិបាលខេត្តណា អាចយកបជដូងប្រជាពលរដ្ឋបាន និងមានការអាលោះអាល័យបែបនេះនៅឡើយទេ។

ជាក់ស្តែង ប្រជាពលរដ្ឋខេត្តពោធិសាត់រាប់ពាន់នាក់ បានស្វះស្វែងជួបមុខ ដើម្បីជំរាបលាជាមួយនឹងទឹកមុខស្រងូតស្រងាត់ និងហូរទឹកភ្នែក ដោយសម្តែងការសោកស្តាយអភិបាលខេត្តរបស់ពួកគេ។

ប្រជាពលរដ្ឋខេត្តកំពត កន្លែងដែលលោកនឹងឡើង មកកាន់ដំណែងជាអភិបាលខេត្តថ្មី ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តនេះស្វាគមន៍ ដោយបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនដោយបង្ហាញអារម្មណ៍រីករាយ។
លោកអ៊ិច ណែតដែលមានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្នរស់នៅនិងធ្វើការនៅស្ថាប័នព៌តព៌តមានក្នុងស្រុកមួយ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីថ្ងៃទី៣០ កញ្ញាកន្លងមកថា អបអរសាទរអ្នកកំពតយើង​! អភិបាលខេត្ត​ពូកែដោះស្រាយ​បញ្ហា​ជំលោះ​ឬប៉ាវ ចិនខ្មែរ មកធ្វើជា​អភិបាលខេត្តកំពត​ហើយ លោកពូ​ម៉ៅ ធនិន អភិបាលខេត្តកំពត​ថ្មី។

លោកបានបន្តថា “អ្នកពោធិ៍សាត់អើយកុំអន់ចិត្តអី គាត់មកកំពតខេត្តខ្ញុំហើយ”។ លោកបានសរសេរបន្តថា “ប៉ាវចិនពោធិ៍សាត់ មកកំពតហើយ អ្នកណាពេញចិត្ត ពូប៉ាវចិនលើកដៃមួយ”។

ចំណែកលោកទៀន សារីមបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់លោកថា ធ្វើល្អរាស្ត្រស្រលាញ់ សង្ឃឹមថា មន្ត្រីផ្សេងទៀតផ្តល់ភាពកក់ក្តៅ ជូនប្រជាជន ព្រោះមន្ត្រីជាក្តីសង្ឃឹមរបស់រាស្ត្រគ្រប់ៗគ្នា។

ជាមួយគ្នានេះ នៅលើគេហទំព័រ Propertyarea.asia ដែលបានចេញផ្សាយព៌តមានពីលោកត្រូវផ្លាស់ប្តូរមកកាន់ខេត្តកំពត កាលពីថ្ងៃទី៣០ កញ្ញាកន្លងមក មានប្រជាពលរដ្ឋជាច្រើនបានផ្តល់នូវរូបស្ទីក័ររូបបេះដូង និងសរសេរពាក្យពេជ្រអបអរសាទរ និងកោតសរសើរលោក។

អំឡុងកាន់ដំណែងជាអភិបាលខេត្ត ពោធិសាត់ រយៈពេលជាងបីឆ្នាំ លោកម៉ៅ ធនិនបានចូលរួមដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយលោកទទួលបាន​ប្រជាប្រិយភាពយ៉ាងខ្លាំង លើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព៌តមានអនឡាញនានា។

លោកធ្លាប់បានមានប្រសាសន៍ថា “ពេលខ្ញុំមកបំពេញការងារនៅខេត្តពោធិសាត់ ខ្ញុំបានដាក់ចិត្តធ្វើជាពលរដ្ឋម្នាក់របស់ខេត្តនេះ និងជាកូនរបស់ប្រជាពលរដ្ឋម្នាក់”។

ជាមួយគ្នានេះ លោកសំអាត ឆាយបានសរសេរលើគេហទំព័រ Propertyarea.asia ថា សង្ឃឹមអភិបាលដែលទទូលភារកិច្ចបន្តពីលោក នឹងដើរតាមគំរូរបស់លោក។

ជាមួយគ្នានេះ លោក Venly Love បានសរសេរលើគេហទំព័រ Properyarea.asia ផងដែរថា សូមលោកពូទៅបោសសំអាត ពួកមន្រ្តីខិលខូចនៅខេត្តកំពតឲ្យអស់ផង។

រីឯអ្នកខេត្តស្ទឹងត្រែងឯណោះវិញ ឈ្មោះ Khom Sovann បានសរសេរមកលើគេហទំព័រ Propertyarea.asia ថា ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងរង់ចាំលោក ហេតុអ្វីក៏គ្មានវាសនាអញ្ចឹង ណ?។

អ្នកស្រីឡេង ម៉ាលីន ប្រជាពលរដ្ឋរស់នៅភូមិអន្លង់មៀន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ និងបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ បាននិយាយដោយអស់សង្ឃឹមថា ពីមុនមក ខេត្តពោធិសាត់បានផ្លាស់ប្តូរអភិបាលខេត្តជាច្រើន ប៉ុន្តែមិនដែលឃើញមានប្រជាពលរដ្ឋគោរពស្រលាញ់ ដួចលោកម៉ៅ ធនិននោះទេ លោកទទួលបានយកក្តីស្រលាញ់ពីប្រជាពលរដ្ឋដោយចិត្តស្មោះ។

អ្នកស្រីបន្តថា “កន្លងមកខ្ញុំលឺថាប្រជាពលរដ្ឋខេត្តពោធិសាត់ បានធ្វើលិខិតទៅសម្តេចតេជោ ដើម្បីឲ្យប្រមុខរាជរដ្ឋាភិបាល នៅបន្តកាន់ដំណែងក្នុងខេត្តនេះបន្តទៀត ប៉ុន្តែមិនដឹងយ៉ាងណាទេរហូតមកទល់ពេលនេះ”។

អ្នកស្រីឡេង ម៉ាលីនបានបន្តថា មុនពេលចាកចេញប៉ុន្មានខែ លោកអភិបាលខេត្តរូបនេះបានសន្យានឹងធ្វើផ្លូវកៅស៊ូ តភ្ជាប់បណ្តាញទឹកស្អាតចូលភូមិអន្លង់មៀន តែឥលូវគំរោងនេះមិនដឹងយ៉ាងម៉េចទេ ប៉ុន្តែអ្នកស្រិសង្ឃឹមអភិបាលខេត្តថ្មី លោកជាវ តាយនឹងជួយអភិវឌ្ឍន៍បន្តនៅភូមិអន្លង់មៀន និងភូមិដទៃទៀតផងដែរ៕

អារ៉ាប៊ីសាអូឌីត ដាក់ដេញថ្លៃគម្រោងអភិវឌ្ឍន៍ខ្នាតយក្ស Riyadh North តម្លៃ៤,៣ពាន់លានដុល្លារ

ដោយៈសុខុម

ឌូបៃ: ប្រទេសអារ៉ាប៊ីសាអូឌីត បានដាក់ដេញថ្លៃគម្រោងអភិវឌ្ឍន៍ខ្នាតយក្ស Riyadh North នៅក្នុងទីក្រុងរីយ៉ាដ ដោយក្រុមហ៊ុនសាងសង់អន្តរជាតិ Mace ជាអ្នកដេញឈ្នះគម្រោងនេះ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី៣ តុលា។

ក្រុមហ៊ុន Majid Al-Futtaim ដែលជាម្ចាស់គម្រោងភិវឌ្ឍន៍និយាយថា គម្រោងខ្នាតយក្ស Riyadh North ដែលមានតម្លៃ៤,៣ពាន់លានដុល្លារ ខាងលើនេះនឹងមានហាងលក់រាយជាង៦០០ហាង សណ្ឋាគារចំនួន៩ និងលំនៅដ្ឋានប្រណីតៗ ព្រមទាំងផ្សារទំនើប Mall of Saudi ផងដែរ។

ក្រុមហ៊ុនដដែលបញ្ជាក់ថា គម្រោងនេះក៏នឹងមានជម្រាលជិះស្គី និងសួនព្រិលទឹកកកដ៏អស្ចារ្យផងដែរដើម្បីទាក់ទាញអ្នកមកលេង។

នៅក្នុងកិច្ចព្រមព្រៀងសាងសង់ ក្រុមហ៊ុន Mace នឹងជាអ្នកទទួលខុសត្រូវលើការត្រួតពិនិត្យលើការធ្វើផែនការ ការសាងសង់ ផ្នែកពាណិជ្ជកម្ម និងការគ្រប់គ្រងការអភិវឌ្ឍដែលគ្របដណ្តប់លើផ្ទៃដីជិត១លានម៉ែត្រការ៉េនេះ។

លោក Ahmed Gala Ismail នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ MAF Properties បានថ្លែងថា “អារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេស ដែលមានទីផ្សារលក់រាយធំជាងគេបំផុតនៅក្នុងពិភពអារ៉ាប់ ហើយយើងជឿជាក់ថា គម្រោង Riyadh North និងផ្សារទំនើប Mall of Saudi នឹងក្លាយជាជម្រើសដៃគូសហការដ៏ល្អ ទាំងសម្រាប់ម៉ាកយីហោ (Brand) ល្បីៗ និងម៉ាកយីហោថ្មីនៅក្នុងទីផ្សារ”។

ក្រុមហ៊ុន Mace មានបទពិសោធន៍ធ្លាប់ ទទួលគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនផ្សេងទៀត រួមទាំងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅទីក្រុងឡុងដ៍ ឆ្នាំ២០១២ (London 2012 Summer Olympics) និងពិព័រណ៍ពិភពលោក (World Expo) ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងឌូបៃផងដែរ៕ Arab News៕

ស្ពានយោងដោយខ្សែកាបតភ្ជាប់ពីផ្លួវជាតិលេខ៥ទៅទីក្រុងរណបជ្រោយចង្វារសម្រេចបាន៥៦ភាគរយហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្ពានយោងដោយខ្សែកាបយ៉ាងស្រស់ស្អាត តភ្ជាប់ពីផ្លូវជាតិលេខ៥ទៅកាន់ទីក្រុងរណបជ្រោយចង្វារ សម្រេចបាន៥៦ភាគរយហើយ គិតរហូតមកទល់ពេលនេះ ខណៈដំណើរការសាងសង់បានធ្វើឡើងយ៉ាងសកម្ម។

លោកនីស៊ី ហារ៉ាប្រធានគ្រប់គ្រងគំរោងសាងសង់ស្ពាននេះ នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះការសាងសង់ស្ពាននេះ សំរេចបាន៥៦ភាគរយនៃគំរោងទាំងមូល ស្របពេលការសាងសង់គ្រឹះបានបញ្ចប់១០០ភាគរយ។

លោកបន្តថា “បច្ចុប្បន្នកំពុងចាក់សសរចេញពីជើងតាង និងដំឡើងធ្នឹមស្ពានបាន១ចំនួន”។លោកបន្តថា “យើងអាចនិយាយថាធ្វើតាមផែនការ ដែលគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៣”។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា នេះជាស្ពានដែលក្រុមហ៊ុនOCIC ត្រូវចំណាយប្រើប្រាស់ថវិកាជួយដីពីរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការវិនិយោគទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត។ លោកបន្តថា ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាប ដែលមានប្រវែងប្រមាណ៥០០ម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់អស់ប្រមាសណ៣០លានដុល្លារអាមេរិក។

លោកបន្តថា “ស្ពាននេះនឹងជួយលើកកំពស់មុខមាត់រាជធានីភ្នំពេញផង និងសម្រូល​ការកកស្ទះចរាចរណ៍៍នៅលើស្ពានជ្រោយចង្វារផងដែរ”៕

ការទិញលក់ និងការធ្វើពាណិជ្ជកម្មដីធ្លី និតិវិធីដែលគួរសិក្សាស្វែងយល់

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ ស្របពេលការវិនិយោគលើដីធ្លីកាន់តែមានប្រជាប្រិយភាព ហានិភ័យក៏អាចកើតមានកាន់តែច្រើនផងដែរ ហេតុនេះការសិក្សាលើនិតិវិធី និងទិដ្ឋភាពច្បាប់ពាក់ព័ន្ឋមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសហានិភ័យនានា។

ការពិតនៅកម្ពុជា ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​លក់​ និង​ការ​ជួញដូរ​ដី​នៅ​កម្ពុជា​ មិន​ទាន់​មាន​គ្រប់គ្រាន់​នៅឡើយ​។​ ទោះបីជា​ក្របខ័ណ្ឌ​ផ្លូវការ​សម្រាប់​ការ​លក់​ និង​ការ​ជួញដូរ​ដី​ ត្រូវ​បាន​តាក់តែង​ឡើង​ក្រោម​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ ប៉ុន្តែ​ច្បាប់​ស្តី​ពី​ការ​អនុវត្ត​ក្រមរដ្ឋប្បវេណី​ឆ្នាំ​ ២០១១​ បាន​លុប​ចោល​ផ្នែក​ជា​ច្រើន​នៃ​ក្របខ័ណ្ឌ​នោះ​។​

ការ​លក់​ដីធ្លី​តាម​រយៈ​កិច្ចសន្យា​ នាំ​ឱ្យ​មានការផ្ទេរសិទ្ធិ​នៃ​ភាពជា​ម្ចាស់​ទៅលើ​ដី​។​ យ៉ាងនេះ​ក្តី​ ដើម្បី​អាច​អនុវត្ត​បាន​ កិច្ចសន្យា​នេះ​ ត្រូវ​តែ​ចុះបញ្ជី​។ ម្យ៉ាងទៀត​ អចលនវត្ថុ​អាច​ត្រូវ​ផ្ទេរ​ដោយ​សន្តតិ​កម្ម​។​ អចលនវត្ថុ​ ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ស្របច្បាប់​ ប៉ុន្តែ​មិន​មានកម្ម​សិទ្ធិ​ អាច​នឹង​ផ្ទេរ​បាន​។ ដូចដែល​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ បាន​ចែង​ពី​សិទ្ធិ​បណ្តោះអាសន្ន​លើ​អចលនវត្ថុ​ ដែល​ក្នុង​នោះ​ ពួក​គេ​មាន​សិទ្ធិ​ដូច​គ្នា​ទៅ​នឹង​ម្ចាស់​កម្មសិទ្ធិករ​ដែរ​។​

កា​រខក​ខានមិនបាន​ចុះបញ្ជី​ការ​ ផ្ទេរសិទ្ធិ​មាន​ទៅ​លើ​ដី​ជា​បន្តបន្ទាប់​ បង្ហាញ​ពី​ការ​ប្រឈម​សំខាន់ៗ​ ជា​ច្រើន​ចំពោះ​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ និង​ប្រព័ន្ធ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​។ ដីធ្លី​ចុះបញ្ជី​រួច​ ត្រូវ​ចុះបញ្ជី​ឡើង​វិញ​ជាមួយ​អាជ្ញាធរ​សុរិយោដី​ នៅ​ពេល​ដីនោះ​ត្រូវ​បាន​ផ្ទេរ​ទៅ​ម្ចាស់​ថ្មី​។​ ដំណើរការ​នេះ​ ធានា​ថា​ ការ​ចុះបញ្ជី​ដីធ្លី​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ ហើយ​ប័ណ្ណកម្មសិទ្ធិ​ថ្មី​ត្រូវ​បាន​ផ្តល់​ជូន​ និង​ផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ប្រមូល​ពន្ធ​ផង​ដែរ​។​

ក៏​ប៉ុន្តែ​ ជា​ក់ស្តែង​ រាល់​ការ​ផ្ទេរសិទ្ធិ​កម្មសិទ្ធិ​ ១​ ក្នុង​ចំណោម​៤​ករណី មិន​ត្រូវ​បាន​ចុះបញ្ជី​ផ្លូវ​ការ​ទេ​។ ប្រសិនបើ​ស្ថានភាព​នេះ​ពិតជា​មាន​មែន​ ការ​ចុះបញ្ជី​នៅ​កម្ពុជា​ អាច​មិន​ជាក់លាក់​ និង​មិន​មាន​ បច្ចុប្បន្នភាព​នៅឡើយ​។ ព័ត៌មាន​មិន​ត្រឹមត្រូវ​និង​មិន​អាច​ជឿ​ទុកចិត្ត​បាន​ អាច​នាំ​ឱ្យ​កើត​មានការ​ដោះស្រាយ​ជម្លោះ​មិន​យុត្តិធម៌​ ខណៈ​ដែល​ម្ចាស់​កម្មសិទ្ធិ​ចុះបញ្ជី​ចុង​ក្រោយ​ នឹង​មាន​សិទ្ធិ​ទាមទារ​តាម​ផ្លូវច្បាប់​ ច្រើន​ជាង​។​

ហេតុផល​ជា​ទូទៅ​ សម្រាប់​មិន​ចុះបញ្ជី​ការ​ផ្ទេរសិទ្ធិ​កម្មសិទ្ធិ​លើ​ដីធ្លី​ គឺ​តម្លៃ​ខ្ពស់​ (​ទាំង​តម្លៃ​ផ្លូវការ​ និង​មិន​ផ្លូវការ​)​ សម្រាប់​សេវា​នេះ​ និង​កង្វះខាត​ការ​យល់​ដល់​ពី​បញ្ហា​ចុះបញ្ជី​។​

បញ្ហា​នេះ​ បាន​លេច​ចេញ​ជា​រូបរៀង​កាន់តែ​ច្បាស់​ឡើងៗ​ ដែល​ថា​ការ​លក់​ដី​ដោយ​បង្ខំ​ និង​ដោះ​ទាល់​ គឺជា​មូលហេតុ​ចម្បង​ នៃ​អសន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​។​ ការ​លក់​ដោះ​ទាល់​ អាច​កើត​មាន នៅ​ពេល​ដែល​គ្រួសារ​ប្រឈម​នឹង​បំណុល​ ឬ​បញ្ហា​លំបាក​ ដូច​ជា​ ឈឺ​ធ្ងន់​។​ការ​សិក្សា​នៅ​ឆ្នាំ​ ២០១៥​ ទៅ​លើ​ភាព​គ្មាន​ដីធ្លី​ រាយការណ៍​ថា​ គ្រួសារ​ជិត​ ៣១​ភាគរយ​ ដែល​ស្ថិត​ក្នុង​ការ​សិក្សា​នេះ​ គឺជា​អ្នក​គ្មាន​ដីធ្លី​ ដោយសារ​ពួក​គេ​បាន​លក់​ដី​ទាំងនោះ​។​

ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​ រក​ឃើញ​ថា​ ការ​លក់​ដី​ដោយ​បង្ខំ​ ទំនងជា​កើត​មាន​ឡើង​ នៅ​ក្នុង​តំបន់​ដែល​ដី​មាន​តម្លៃ​ខ្ពស់​ ឬ​កន្លែង​ដែល​ក្រុមហ៊ុន​ឯកជន ​ចង់​បង្កើន​ទំហំ​ដី​កាន់តែ​ធំ​ឡើង​ សម្រាប់​ការ​អភិវឌ្ឍ​។ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ ៨០​ភាគរយ​ រស់នៅ​ទី​ជនបទ​ និង​៧៣​ភាគរយ​ ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ សម្រាប់​ចិញ្ចឹមជីវិត​ ការ​លក់​ដី​បែប​នេះ​ អាច​ជះ​ឥទ្ធិពល​ខ្លាំង​ និង​មាន​ផល​ប៉ះពាល់​សម្រាប់​រយៈ​វែង​ លើ​ជីវភាព​រស់នៅ​ និង​សុខុមាលភាព​របស់​ប្រជាជន​នៅ​ជនបទ​៕