ឧកញ៉ាគីម ហ៊ាងៈ បង្ហើបពីវិធីសាស្រ្តចំនួនបីដើម្បីធ្វើឲ្យទីផ្សារងើបឡើងវិញរហ័ស

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យកំពុងជាប់ផុងក្នុងវិបត្តិ អ្នកជំនាញជើងចាស់ក្នុងវិស័យនេះ បានបង្ហើបនូវកត្តាដំណោះស្រាយចំនួន៣ ដើម្បីឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញល្អប្រសើរ ពិសេសការវិនិយោគលើដី ធ្លី។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន K W Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ដើម្បីឲ្យទីផ្សារអច លនទ្រព្យ ពិសេសសេដ្ឋកិច្ចងើបឡើងវិញ ទាមទារនូវដំណោះស្រាយចំនួនបីដូចជា ទី១ ការវិនិយោគពីអ្នកមានក្នុងស្រុកឲ្យបានច្រើន ទី២ អ្នកមាននៅបរទេសចូលមកវិនិយោគ ក្នុងស្រុកឲ្យបានច្រើន និងទី៣ អ្នកមាននៅក្នុងស្រុក ដែលយកលុយទៅផ្ញើរនៅបរទេស ជួយបង្វែរលុយទាំងនោះមកវិនិយោគក្នុងស្រុកវិញ។

លោកបន្តថា “បើពឹងតែអ្នកវិនិយោគក្នុងស្រុកតែមួយមុខ ទីផ្សារអច​ល​នទ្រព្យមិនអាចដើរបានល្អទេ វាទាមទារនូវលំហូរទុនវិនិយោគ ពីគ្រប់ប្រ​ទេសមកកាន់កម្ពុជា និងអ្នកមាននៅបរទេស និងក្នុងស្រុកចាប់ផ្តើមវិនិយោ​គនៅកម្ពុជា”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានបន្តថា ក្នុងរយៈពេលជិត២ឆ្នាំហើយ មិនសូវឃើញមានអ្នកលក់ដី បានតម្លៃ១០លានដុល្លារ ហើយយកលុយនោះទៅវិនិយោគបនន្តទេ ព្រោះធម្មតាអ្នកលក់ដីបាន១០លានដុល្លារ ពួកគេអាចនឹងចំណាយ៥លានដុល្លារទិញដីឡើងវិញ ទិញដីធំជាងមុន អាចឆ្ងាយជាងមុន។ ចំណែកអ្នកលក់ដីបាន៥លានដុល្លារ អាចយកលុយ២ទៅ៣លានដុល្លារ ហើយអ្នកលក់ដីបាន៣លានដុល្លារ អាចចំណាយប្រាក់១លានឬ២លានដុល្លារដើម្បីទិញដីវិនិយោគបន្ត។

លោកបន្តថា “ប៉ុន្តែក្នុងស្ថានភាពនេះ អ្វីៗហាក់បានស្ងប់ស្ងាត់ ប៉ុន្តែវាជាពេលដែលអ្នកមានលុយច្រើន មានឱកាសចំណេញច្រើន ព្រោះពួកគេអាចទិញដីបានតម្លៃល្អៗច្រើន និងមានផលចំណេញខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here