ដំណឹងល្អៈ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោបានបញ្ចប់ជាផ្លូវការលើគំរោងអភិវឌ្ឍន៍ដំណាក់កាលទី១ហើយ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសបិទបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ១០០ភាគរយជាផ្លូវការហើយ។

ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ មានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ ជាផ្លូវការហើយ ខណៈបច្ចុប្បន្នកំពុងត្រៀមបើកប្រតិបត្តិការជាផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យ និងប្រជុំវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

លោកម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោរួមមាន៖ វឌ្ឍនភាពគម្រោងសាងសង់ វឌ្ឍនភាពការងារវិញ្ញា​បនបត្រអាកាសយានដ្ឋាន វឌ្ឍនភាពការរៀបចំដំណើរការអាកាសយានដ្ឋាន វឌ្ឍនភាពការងារប្រព័ន្ធនាំផ្លូវអាកាស ការងារ ORAT PLAN វឌ្ឍនភាព ការរៀបចំត្រៀមផ្ទេរប្រតិបត្តិការពីPNH ទៅKTI និងវឌ្ឍនភាពការងារច្រកទ្វារអន្តរជាតិ ជាដើម។

តាមរយៈកិច្ច​ប្រជុំនេះដែរ ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោ​ងសាងសង់នាពេលនេះ គឺជាពេលវេលានៃការបិទបញ្ជប់ ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃ ទៅលើការបើកប្រតិបត្តិការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

ក្រោយអាកាសយានដ្ឋានថ្មីនេះបើកដំណើរការ ព្រលានយន្តហោះចាស់ ឬព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទប្រតិបត្តិការទាំងស្រុង ដោយរដ្ឋនឹងរក្សាទីតាំងនេះ ទុកជាសម្បត្តិរបស់រដ្ឋ សម្រាប់បម្រើដល់ផលប្រយោជន៍ប្រជាពរដ្ឋ។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ។

ដំណើរការបិទបញ្ចប់ដំណាក់កាលទី១នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបំណងប្រាថ្នារបស់ខ្លួន ក្នុងការលើកកម្ពស់ការតភ្ជាប់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ ខណៈដែលការត្រៀមរៀបចំ សម្រាប់ការបើកសម្ពោធនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស៕

តម្លៃលំនៅដ្ឋាននៅប្រទេសអូស្រ្តាលីកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតថ្មី ខណៈអត្រាការប្រាក់ធ្លាក់ចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យបានបង្ហាញថា តម្លៃអចលនទ្រព្យលំនៅដ្ឋានរបស់ប្រទេសអូស្រ្តាលីបានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតថ្មីមួយកាលពីខែមិថុនា ដោយសារការបញ្ចុះអត្រាការប្រាក់បានជំរុញឱ្យតម្រូវការរបស់អ្នកទិញកើនឡើង និងកង្វះការផ្គត់ផ្គង់លំនៅដ្ឋាន។

តម្លៃផ្ទះជាមធ្យមទូទាំងប្រទេសបានកើនឡើង០,៦ភាគរយ ដល់កំណត់ត្រាខ្ពស់បំផុតថ្មីចំនួន៨៣៧.៥៨៦ដុល្លារកាលពីខែមិថុនា បន្ទាប់ពីបានកើនឡើង០,៥ភាគរយ កាលពីខែឧសភា។នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យ Cotality ។

ក្នុងចំណោមនោះ តម្លៃផ្ទះនៅទីក្រុង Perth បានកើនឡើងខ្ពស់ជាងគេក្នុងរង្វង់០,៨ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុង Brisbane បានកើនឡើង០,៧ភាគរយ ហើយតម្លៃផ្ទះនៅទីក្រុងសុីដនី (Sydney) បានកើនឡើង០,៦ភាគរយ។ ទីក្រុង Hobart ជាទីក្រុងធំតែមួយគត់ ដែលបង្ហាញពីការធ្លាក់ចុះនៃតម្លៃផ្ទះក្នុងរង្វង់០,២ភាគរយ។

លោក Tim Lawless នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Cotality បានអះអាងថា “ការបញ្ចុះអត្រាការប្រាក់ជាកត្តាសំខាន់ ដែលជំរុញឱ្យតម្លៃលំនៅដ្ឋានមានសន្ទុះឡើងវិញ។ ​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​លើក​ដំបូង​ដោយធនាគារកណ្តាលអូស្ត្រាលីក្នុង​ខែ​កុម្ភៈ​ជា​ចំណុច​របត់​ដ៏​សំខាន់មួយ”។

លោកបន្តថា ការកាត់បន្ថយអត្រាការប្រាក់ជាថ្មីកាលពីខែឧសភា និងការកើនឡើងនូវភាពប្រាកដប្រជានៃផែនការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំនេះ បានជំរុញឱ្យទំនុកចិត្តលើទីផ្សារលំនៅដ្ឋានមានភាពវិជ្ជមាន ដោយជំរុញឱ្យតម្លៃផ្ទះកើនឡើងកាន់តែខ្ពស់៕ប្រភព: Bilyonaryo៕

តម្លៃលំនៅដ្ឋាននៅទីក្រុងហ្សាការតារបស់ឥណ្ឌូនេសុីបង្ហាញសភាពខុសគ្នាយ៉ាងខ្លាំងអាស្រ័យតាមទីតាំង

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលនទ្រព្យលំនៅដ្ឋានរបស់ទីក្រុងហ្សាការតា ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេសុីបានបង្ហាញឱ្យឃើញពីការប្រែប្រួលយ៉ាងគំហុក ដោយអាស្រ័យទៅតាមកត្តាទីតាំង និងប្រភេទអចលនទ្រព្យទាំងនោះ។

គិតត្រឹមខែមិថុនា ឆ្នាំនេះ លំនៅដ្ឋានទូទាំងទីក្រុងហ្សាការតាមានតម្លៃជាមធ្យមចំនួន២៥លានរូពៀ (ប្រហែល១.៦០០ដុល្លារទៅ១.៧០០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ទោះជាយ៉ាងណា តម្លៃលំនៅដ្ឋាននៅទីក្រុងមួយនេះមានភាពខុសគ្នាយ៉ាងខ្លាំងអាស្រ័យតាមទីតាំង។ តួយ៉ាង លំនៅដ្ឋាននៅសង្កាត់ Menteng តំបន់ពាណិជ្ជកម្មកណ្តាល Sudirman និងតំបន់ជាយក្រុង Pondok Indah ស្ថិតនៅភាគខាងត្បូងរដ្ឋធានី មានតម្លៃចាប់ពី៣៥លានរូពៀទៅ៥៣លានរូពៀក្នុងមួយម៉ែត្រការ៉េ។

តំបន់ភាគខាងត្បូងទីក្រុងហ្សាការតាខាងត្បូងនៅតែជាតំបន់មានលំនៅដ្ឋានថ្លៃបំផុត ជាមួយនឹងតម្លៃលើសពី៣០លានរូពៀក្នុងមួយម៉ែត្រការ៉េ ព្រោះតំបន់នេះមានជនបរទេសច្រើន។ ដោយឡែក តំបន់ភាគខាងលិចរដ្ឋធានីមានតម្លៃលំនៅដ្ឋានជាមធ្យមប្រមាណ២១,៥លានរូពៀក្នុងមួយម៉ែត្រការ៉េ ដែលទាក់ទាញអតិថិជនថ្នាក់កណ្តាល។

ជាមួយគ្នានេះ តំបន់ភាគខាងកើតរដ្ឋធានី (East Jakarta) ផ្តល់នូវជម្រើសលំនៅដ្ឋាន ដែលមានតម្លៃសមរម្យបំផុតចន្លោះពី១០លានរូពៀទៅ១៥លានរូពៀក្នុងមួយម៉ែត្រការ៉េ។

តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហ្សាការតាមានទំហំទឹកប្រាក់ចំនួន៣៥,៧លានរូពៀក្នុងមួយម៉ែត្រការ៉េ ដោយផ្អែកលើទីតាំង និងគុណភាពអគារ។អាផាតមុិនលំដាប់ខ្ពស់នៅក្នុងទីតាំងសំខាន់ៗអាចមានតម្លៃកប់ពពកចំនួន៥៧,៧លានរូពៀក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីតម្រូវការរស់នៅប្រណីត៕ប្រភព: Bamboo Routes៕

កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៤ដែលមានសក្តានុពលវិនិយោគអចលនទ្រព្យសម្រាប់អ្នកមានចំណូលមធ្យម

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ និន្នាការវិនិយោគអចលនទ្រព្យលំដាប់មធ្យម បានកើនឡើងនៅឆ្នាំ២០២៥នេះ ស្របពេលរាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យមានការវិនិយោគលំនៅដ្ឋាន និងខុនដូដែលមានតម្លៃមធ្យម សម្រាប់ប្រជាជនថ្នាក់កណ្តាល។

និន្នាការនេះកើតឡើងស្របគ្នា នឹងការសិក្សាមួយបានរកឃើញថា លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់អ្នកមានចំណូលមធ្យម កំពុងដើរស្របគ្នានឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម ការកើនឡើងនៃវណ្ណៈកណ្តាល និងកង្វះលំនៅឋាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

នៅក្នុងទិដ្ឋភាពនេះ ការសិក្សាបានរកឃើញថា ប្រទេសឥណ្ឌា ហ្វីលីពីន កម្ពុជា និងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក ជាប្រទេសដែលសមស្របនឹងការវិនិយោគលើអចលនទ្រព្យតម្លៃមធ្យម។

ស្របគ្នានេះដែរអ្នកឧកញ៉ាហុង ពីវ អ្នកអភិវឌ្ឍន៍អចលនទ្រព្យលេចធ្លោមួយរូបនៅកម្ពុជាបានចាប់ផ្តើមសាងសង់ខុនដូ ដែលមានតម្លៃក្រោម២ម៉ឺនដុល្លារ សម្រាប់លក់ជូនពលរដ្ឋខ្មែរ ដែលមានចំណូលមធ្យម ជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន នាពេលបច្ចុប្បន្ននេះ។

ឧបនាយករដ្ឋមន្រ្តី លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងកាលពីពេលថ្មីៗនេះថា លំនៅដ្ឋានដែលមានតម្លៃសមស្រប សម្រាប់ជីវភាពប្រជាពលរដ្ឋខ្មែរ គួរមានតម្លៃ៣៤០០០ដុល្លារអាមេរិក។

លោកក៏បានលើកឡើង ពីអត្រាការប្រាក់របស់ធនាគារនានា គួរមានអត្រាត្រឹម៦ ទៅ៧ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ៕

ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ កំពុងអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីបន្ថែមលើដី 70 ហិកតា ខេត្តសៀមរាប គម្រោងថ្មីបញ្ចុះតម្លៃរហូត 13% បង់មុនត្រឹមតែ 5% ក្លាយជាម្ចាស់ផ្ទះភ្លាមៗ

សៀម​រាប​ ; បុរី​ទេស​ចរណ៍​បើក​លក់​គម្រោងថ្មីជាផ្លូវការជាមួយតម្លៃពិសេស (Pre Sales) បញ្ចុះតម្លៃរហូត 13% បង់មុនត្រឹមតែ 5% ក្លាយជាម្ចាស់ផ្ទះភ្លាមៗរំលស់រយ:ពេលវែង២៥ឆ្នាំ។

បុរីទេសចរណ៍គឺជាបុរីដែលធំជាងគេនៅក្នុងខេត្តសៀមរាបស្ថិតនៅលើផ្លូវជាតិលេខ 6A

ត្រឹមតែ២នាទីពីផ្សារទំនើបម៉ាក្រូខេត្តសៀមរាប ស្ថិតនៅតំបន់មានសក្ដានុពលនិងអភិវឌ្ឍន៍ខ្លាំង នៅភាគខាងកើតនៃក្រុងសៀមរាប ចំងាយប្រហែល ៤០នាទី ពីព្រលានយន្តហោះអន្តរជាតិសៀមរាប​ ព្រមទាំងកន្លែងកំសាន្តល្បីៗផ្សេងទៀត។​​

គម្រោងបុរីទេសចរណ៍អភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានសម្រាប់រស់នៅនិងលំនៅដ្ឋានអាជីវកម្ម អភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា OCIC និងហិរញ្ញប្បទានផ្ទាល់ពីធនាគារកាណាឌីយ៉ា លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណ 70ហិកតា។

គម្រោងថ្មីនេះមានជាប្រភេទវីឡាទោល ដែលផ្ដល់ជូនឯកជនភាព១០០% និងល្វែងកូនកាត់កំពស់៣ជាន់សក្ក័សមបំផុតសម្រាប់អ្នកមានសមាជិកគ្រួសារច្រើន។

បើកលក់ក្នុងតម្លៃពិសេសចាប់ពី ១០ម៉ឺនដុល្លារ ជាងតែប៉ុណ្ណោះ រឹតតែពិសេសសម្រាប់អតិថិជនដែលបានកក់១០នាក់ដំបូង​នឹងទទួលបានការបញ្ចុះតម្លៃរហូត 13%​ ព្រមទាំងទទួលបានប្រូម៉ូសិនបន្ថែមជូនជាច្រើនផ្សេងទៀតដូចជា

  • ទូតាំងផ្ទះបាយលើក្រោម១ឈុត និង ទូតាំងទូរទស្សន៍១ឈុត
  • ហ្វ្រីតភ្ជាប់ប្រពន្ធ័កំចាត់សត្វកណ្ដៀរ
  • ហ្វ្រីតភ្ជាប់ទឹកនិងភ្លើងរដ្ឋជូនដោយឥតគិតថ្លៃ

ផ្ទះសាងសង់រួចរាល់ 100%​ ទីតាំងល្អ បានទាំងប្រកបអាជីវកម្ម បានទាំងរស់នៅ ​មានតម្លៃចាប់ពី 7ម៉ឺនដុល្លារជាងឡើងទៅ បង់មុន ត្រឹមតែ5% នៃតម្លៃផ្ទះ​កាន់សោរចូលស្នាក់នៅ កម្ចីបានរហូតដល់ 95% បង់រំលស់បានរហូតដល់ រយៈពេល 25​ឆ្នាំ ជាមួយធនាគារកាណាឌីយ៉ា​ អត្រាការប្រាក់ត្រឹមតែ 0.67% តែប៉ុណ្ណោះ។

Pre-Sales! ពត៌មានលម្អិតបន្ថែមទាក់ទងទៅកាន់សហការីផ្នែកលក់  ៖ 077 266 209 ឬ 092 354 347

ទីតាំងការរិយាល័យលក់ ស្ថិតនៅជាប់ច្រកខាងមុខ បុរីទេសចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ 6A  ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

➡️Telegram Channel              ➡️Sales Office Siem Reap

​    https://t.me/TourismCty         https://goo.gl/maps/RB2gDNstKjGrheSL9

➡️Subscribe YouTube Channel

តម្លៃជួលការិយាល័យនៅក្នុងទីក្រុងហុងកុងបង្ហាញសញ្ញាជិតដាំក្បាលចុះដល់បាត

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា តម្លៃជួលការិយាល័យនៅក្នុងទីក្រុងហុងកុងរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងអត្រាទាបជាងមុននៅត្រីមាសទី២ ដោយសារការកើនឡើងនៃតម្រូវការជួលពីបណ្តាក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុ និងច្បាប់។

ទោះជាយ៉ាងណាក្តី ក្រុមអ្នកវិភាគបានព្រមានថា និន្នាការនេះនឹងមិនអាចផ្តល់ផលប្រយោជន៍ច្រើនដល់បណ្តាម្ចាស់គ្រប់គ្រងផលបត្រការិយាល័យទេ ដោយសារតម្លៃជួលមិនទាន់ស្ទុះងើបឡើងវិញនៅឡើយ។

យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានឱ្យដឹងថា តម្លៃជួលការិយាល័យកម្រិត A ជារួមបានធ្លាក់ចុះ១ភាគរយនៅត្រីមាសទី២ បើធៀបជាមួយនឹងការធ្លាក់ចុះក្នុងអត្រាខ្ពស់ជាងនេះកាលពីត្រីមាសទី១។

លោក John Siu នាយកគ្រប់គ្រងនៅក្រុមហ៊ុន Cushman & Wakefield Hong Kong បានអះអាងថា “អត្រានៃការធ្លាក់ចុះកាន់តែទាបជាសញ្ញាវិជ្ជមានមួយបង្ហាញថា ទីផ្សារអាចនឹងខិតជិតដល់ស្ថិរភាព។ នេះជាសញ្ញា ដែលបង្ហាញថា តម្លៃជួលការិយាល័យជិតដាំក្បាលចុះដល់បាត”។

ក្រុមហ៊ុន Cushman & Wakefield បានសរសេរនៅក្នុងរបាយការណ៍ថ្មីៗនេះថា តម្លៃជួលការិយាល័យនៅក្នុងទីក្រុងហុងកុងបានដាំក្បាលចុះជាង៤២,៨ភាគរយធៀបនឹងកម្រិតខ្ពស់បំផុតកាលពីឆ្នាំ២០១៩ ដោយសារការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុង។

តម្លៃជួលការិយាល័យប្រចាំខែនៅតំបន់ Central បានធ្លាក់ចុះមកនៅត្រឹម៨៩,៣០ដុល្លារហុងកុង (ប្រហែល១១,៤ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េនាពេលបច្ចុប្បន្ន បើធៀបនឹងតម្លៃជួលខ្ពស់បំផុតចំនួន១៦៦,១ដុល្លារហុងកុង ក្នុងមួយហ្វីតការ៉េក្នុងខែមករា ឆ្នាំ២០១៩៕ប្រភព: SCMP៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៣៥,២៤ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃចន្ទម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៤ភាគរយដល់៣៣៣០,៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៣ភាគរយមកនៅត្រឹម៣៣៤១,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៤,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៧,៣២ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៤៨ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

តើជនបរទេសមកពីប្រទេសណាខ្លះវិនិយោគលើខុនដូនៅកម្ពុជា ច្រើនជាងគេ?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្នុងរយៈពេលជិត២ទសវត្សរ៍មកនេះ មានជនបរទេសមកពីប្រទេសជាច្រើន បានមកវិនិយោគលើខុនដូនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ព្រះសីហនុ និងសៀមរាប។

នេះជាវិនិយោគិនបរទេសសំខាន់ៗ ដែលមកវិនិយោគខុនដូនៅកម្ពុជាច្រើនជាងគេ។

១ អ្នកវិនិយោគមកពីប្រទេសចិន

  • ក្រុមអ្នកទិញខុនដូបរទេសធំជាងគេនៅកម្ពុជា ពួកគេបានផ្តោតខ្លាំងលើរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

អ្នកទិញខុនដូទាំងនោះ ត្រូវបានទាក់ទាញដោយគម្រោងអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធដឹកនាំដោយចិន (គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ)។

២ វិនិយោគិនមកពីប្រទេសកូរ៉េខាងត្បូង

វិនិយោគិនកូរ៉េ បានបង្ហាញវត្តមានច្រើនជាងគេ នៅទីក្រុងភ្នំពេញ ដែលភាគច្រើនពួកគេវិនិយោគ លើគម្រោងខុនដូកម្រិតមធ្យម និងប្រណីត។

ជាមួយគ្នានេះ ក្រុមហ៊ុនកូរ៉េក៏បានអភិវឌ្ឍខុនដូ ដែលផ្តោតលើអ្នករស់នៅកូរ៉េ ឬអ្នកធ្វើដំណើរអាជីវកម្ម។

៣ អ្នកវិនិយោគមកពីប្រទេសជប៉ុន

  • ជប៉ុនវិនិយោគិន ដែលប្រយ័ត្នប្រយែងជាងមុន ប៉ុន្តែមានស្ថិរភាព ដែលជាជាញឹកញាប់ ពួកគេទិញខុនដូនៅកណ្តាលទីក្រុងភ្នំពេញ ឬនៅជិតតំបន់ស្ថានទូត។

ពួកគេចូលចិត្តគំរោងអភិវឌ្ឍន៍ ដែលមានសំណង់ល្អ និងគុណភាពខ្ពស់ និងគិតគូរដល់និរន្តរភាពបរិស្ថាន។

សិង្ហបុរី

ជនជាតិសឹង្ហបុរី ជារឿយៗវិនិយោគលើខុនដូលំដាប់ខ្ពស់ ឬដែលគ្រប់គ្រងដោយយីហោអន្តរជាតិ ពួកគេវិនិយោគដោយផ្តោតលើផលចំណេញពីការជួល និងការឡើងថ្លៃ។

ម៉ាឡេស៊ី

វិនិយោគិនម៉ាឡេស៊ីមួយចំនួន ជាពិសេសអ្នកចូលនិវត្តន៍ ឬអ្នកទិញវណ្ណៈកណ្តាល បានវិនិយោគខុនដូនៅរាជធានីភ្នំពេញ ដោយផ្តោតលើខុនដូដែលមានតម្លៃសមរម្យ ឬកម្រិតមធ្យម។

៦ វៀតណាម & ថៃ

អ្នកវិនិយោគដែលមានដែនដីជាប់ជាមួយកម្ពុជា ពួកគេផ្តោតលើការវិនិយោគតាមព្រំដែន ដូចជាក្រុងប៉ោយប៉ែត បាវិតជាដើម។

ជាពិសេសវិនិយោគិនថៃ តែងតែស្វែងរកការអភិវឌ្ឍន៍ខុនដូក្នុងទី

ក្រុងភ្នំពេញផងដែរ។

៧ អឺរ៉ុប អូស្ត្រាលី អង់គ្លេស សហរដ្ឋអាមេរិក

  • ការរួមបញ្ចូលគ្នានៃអ្នកចូលនិវត្តន៍ អ្នកតំណាងឌីជីថល និងអ្នកវាយតម្លៃអចលនទ្រព្យ ដែលមកពីប្រទេសខាងលើបានវិនិយោគខុនដូនៅរាជធានីភ្នំពេញ ។ ពួកគេចូលចិត្តខុនដូ នៅកណ្តាលទីក្រុងភ្នំពេញ ឬតំបន់មាត់ទន្លេ។

ក្នុងចំណោមអ្នកវិនិយោគទាំងនោះ មានអ្នកខ្លះទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬចំណូលពីការជួលរយៈពេលវែង។

តើអ្វីជាមូលហេតុដែលជនបរទេសទិញខុនដូនៅកម្ពុជា?

  1. តម្លៃអចលនទ្រព្យទាប បើធៀបនឹងទីក្រុងក្នុងតំបន់ ដូចជា ទីក្រុងបាងកក ឬទីក្រុងហូជីមិញ។
  2. គ្មានពន្ធលើអចលនទ្រព្យលំនៅដ្ឋាន។
  3. សក្តានុពលផលចំណេញពីការជួលខ្ពស់ (5-8% នៅក្នុងតំបន់ខ្លះ)។
  4. ជនបរទេសអាចកាន់កាប់ខុនដូដោយស្របច្បាប់ (ត្រឹមជាន់ផ្ទាល់ដី)។
  5. សេដ្ឋកិច្ចផ្អែកលើប្រាក់ដុល្លារ ធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគបរទេស៕

វឌ្ឍនភាព! ការសាងសង់អគារកប់ពពក Jeddah Tower កំពស់ជាង១.០០០ម៉ែត្រកំពុងបោះជំហានទៅមុខយ៉ាងលឿន

ដោយ: គង់ លាងហួរ

អន្តរជាតិ: មិនយូរទៀតទេ ភ្ញៀវទេសចរណ៍ក្នុងពិភពលោកនឹងដណ្តើមគ្នាទិញសំបុត្រឡើងទស្សនា អាគារខ្ពស់បំផុតក្នុងលោក ដែលមានកំពស់រហូតដល់១០០០ម៉ែត្រ គឺJEDDHA TOWER។

ល្បឿននៃការសាងសង់អាគារដ៏អស្ចារ្យនេះ កំពុងបង្ហាញវឌ្ឍនភាពយ៉ាងប្រសើរ។ គំរោងដ៏មហិច្ឆតានេះ ស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

គិតរហូតមកទល់ពេលនេះ ក្រុមការងារវិស្វកម្មបានចាក់បេតុងដល់ជាន់ទី៦៤នៃអគារ។ ការចាក់បេតុងនៅគ្រប់ជាន់នីមួយៗ ត្រូវបានគេរំពឹងថា នឹងបញ្ចប់រៀងរាល់៤ថ្ងៃម្តង។

ល្បឿននៃការសាងសង់យ៉ាងលឿនឆាប់រហ័សនេះ អាចធ្វើទៅបាន ដោយសារកត្តាបច្ចេកទេស និងការប្រើប្រាស់បច្ចេកវិទ្យាប្រកប​ដោយភាពច្នៃប្រឌិត ដែលអាចបូមបេតុង បានដល់កំពស់ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ អគារនេះគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅចន្លោះឆ្នាំ២០២៨ និងឆ្នាំ២០២៩ខាងមុខ។

បច្ចុប្បន្ន ក្រុមការងារសំណង់មានសមត្ថភាព បូមបេតុងបានដល់កំពស់២.៦២៤ហ្វីត (ប្រហែល៧៩៩,៨ម៉ែត្រ)។ យ៉ាងណាមិញ ពួកគេកំពុងបង្កើនសមត្ថភាព បូមបេតុងបន្ថែមទៀតឱ្យកើនឡើងដល់កំពស់សរុបជាង១.០០០ម៉ែត្ររបស់អគារJeddah Tower។

ការងារនេះ តម្រូវឱ្យមានគ្រឿងចក្រទំនើបៗ និងការរៀបចំផែន​ការយ៉ាងល្អិតល្អន់ ដើម្បីធានាបាននូវភាពធន់រឹងមាំរបស់អគារដ៏ខ្ពស់ មួយនេះ។ ភាពជោគជ័យរបស់គម្រោង ពឹងផ្អែកលើបច្ចេកទេសវិស្វកម្មទំនើបកម្រិតខ្ពស់ និងការច្នៃប្រឌិត ដើម្បីយកឈ្នះបញ្ហាប្រឈមនៃការសាងសង់អគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

អគារ Jeddah Tower ជាផ្នែកដ៏សំខាន់បំផុតមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងJeddah ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវប្បធម៌សកល។ អគារនេះមានកំពស់១៥៧ជាន់ ដែលនឹងមានជណ្តើរយន្តចំនួន៥៩ សណ្ឋាគារប្រណីត លំនៅដ្ឋានលំដាប់ខ្ពស់ និងបន្ទប់ការិយាល័យធំទូលាយ។

ដំណាក់កាលទីមួយ នៃគម្រោងអភិវឌ្ឍន៍ទីក្រុង Jeddah រួមមាន មន្ទីរពេទ្យ សាលារៀន សាកលវិទ្យាល័យ និងលំនៅដ្ឋានសម្រាប់មនុស្សចំនួន១០០.០០០នាក់។

គម្រោងប្រកបដោយមហិច្ឆិតានេះ ស្ថិតនៅក្រោមចក្ខុវិស័យឆ្នាំ២០៣០ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើការនាំចេញប្រេង។

តាមរយៈការបណ្តាក់ទុនវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ទីក្រុងធំៗ ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងក្លាយជាប្រទេសនាំមុខគេក្នុងការច្នៃប្រឌិត និងនិរន្តរភាពនៅលើឆាកពិភពលោក៕ប្រភព: Rude Baguette៕

អភិបាលខេត្តកោះកុងដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្តល់យោបល់លើគំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

ដោយៈ ម៉ាណា

    កោះកុងៈ អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថងបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្តល់យោបល់លើការស្នើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

រដ្ឋបាលខេត្តមិនបានបញ្ជាក់ឲ្យដឹងថា គំរោងមានលក្ខណៈសម្ប​ត្តិគ្រប់គ្រាន់ចំនួនប៉ុន្មាន ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សានោះទេ។

យោងតាមច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា គណៈកម្មការវិនិយោគរបស់រដ្ឋបាលខេត្ត មានសិទ្ឋអនុម័តគំរោងវិនិយោគ ដែលមានទំហំទឹកប្រាក់៥លានដុល្លារចុះ ដោយមិនចាំបាច់ឆ្លងកាត់ស្ថាប័នថ្នាក់ជាតិឡើយ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេងធ្លាប់បានមានប្រសាសន៍ថា ច្បាប់វិនិយោគថ្មីមានភាពល្អប្រសើរ និងទាក់ទាញខ្លាំង ដែលធ្វើឲ្យវិនិយោគិនអន្តរជាតិ អាចបោះទុនវិនិយោគនៅកម្ពុជា ជាមួយទុន១០០ភាគរយដោយខ្លួនឯង ពិសេសច្បាប់នេះបានអនុញ្ញាត្តឲ្យគណៈកម្មកាវិនិយោគខេត្ត មានសិទ្ឋអនុម័តទុនវិនិយោគ ដែលមានតម្លៃចាប់ពី៥លានដុល្លារចុះ ដែលជាសញ្ញាដ៏ល្អប្រសើរសម្រាប់វិនិយោគិនជាតិ អន្តរជាតិ៕