កំពត​ឋានសួគ៌​ទំហំ​រាប់រយ​ហិកតា​ជាមួយ​ការបណ្តាក់ទុន​ដ៏​ច្រើន​កំពុង​ជំរុញ​ការលើក​កំពស់​សក្តានុពល​ខេត្តកំពត

ដោយៈ​គង់ សូរិយា

កំ​ពតៈ ក្រោកពីដំណេក​នាពេល​ព្រឹក​ព្រលឹម អ្នក​អាច​ក្រោក​មើល​ថ្ងៃ​រះ ពី​បឹង​ហ្កា​ឡូ​ដ៏​ស្ងប់ស្ងាត់​របស់​អ្នក ហើយ​ស្រូបយក​ខ្ស​ល់​អាកាស​បរិ​សុ​ទ្ឋ​ពី​តំបន់ឆ្នេរ​រួច បន្ទាប់មក​យើង​លុបមុខ ដើម្បី​ស្រស់ស្រូប​អាហារ​ពេលព្រឹក មុន​ធ្វើដំណើរ​ដោយ​ថ្មើរជើង ដើម្បី​គយគន់​សួនច្បារ​ដែលមាន​ផ្កា​ចម្រុះ​ព៌​ណ។

ជា​គំរោង​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត “កំពត​ឋានសួគ៌” ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ទៅ​មើល​អំពិលអំពែក​ពេល​រាត្រី ជិះទូក​ទស្សនា​ធម្មជាតិ​ខៀវស្រងាត់ និង​ទឹក​ថ្លាយង់​នា​ដងព្រែក។

ជា​គំរោង​អភិវឌ្ឍន៍​ដោយ​ឧកញ៉ា​នួន អក និង​អ្នកវិនិយោគ​ជាច្រើន​ទៀត គំរោង​នេះ​បាន​ច្រ​បាញ់​បញ្ចូល​គ្នា​នូវ​ទស្សនទាន​អភិវឌ្ឍន៍​បែប​ខ្មែរ និង​បរទេស​រួមបញ្ចូល​គ្នា ដែល​ធ្វើ​ឲ្យ​រមណីយដ្ឋាន​នេះ លេច​ត្រដែត​ឡើងលើ​ស្រុក​ទឹកឈូ នៃ​ខេត្តកំពត ដែល​កំពុងមាន​សក្តានុពល​សេដ្ឋកិច្ច រមណីយដ្ឋាន​ទេសចរណ៍ និង​ជំរុញ​ការលើក​កំពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផងដែរ។

កំពត​ឋានសួគ៌​កំពុង​ព​ន្លឿ​ន នូវ​ការសាងសង់​បឹង​ហ្កា​ឡូ​ធ្វើ​ពី​ឬ​ស្សី ផ្ទះ​ដែល​រុំ​ព័​ទ្ឋ​ដោយ​ផ្កា​ចម្រុះ​ព៌​ណ និង​បឹង​ហ្កា​ឡូ​ជាច្រើន​ទៀត​នៅជាប់​មាត់ទឹក ដែល​ញាំ​ង​ឲ្យ​បរិយាកាស និង​រមណីយដ្ឋាន​តម្លៃ​រាប់រយ​លាន​ដុល្លារ​នេះ ស័ក្តិសម​នឹង​ឈ្មោះ​របស់ខ្លួន។

ពេលវេលា​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ នឹង​បញ្ចប់​នាពេលឆាប់ៗ ហើយ​វា​ជា​ពេលវេលា​ដ៏​ប្រសើរ ដែល​គ្រប់គ្នា​ត្រូវការ​លំហែរ បំបាត់​ស្ត្រេ​សទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ។ ហេតុនេះ ការ​ព​ន្លឿ​ន​គំរោង​អភិ​វ​ឌ្ឈ​ន៍ នៅ​រមណីយដ្ឋាន​កំពត​ឋានសួគ៌ កំពុង​ដើរ​ស្របគ្នា​នឹង​ផែនការ​ថ្នាក់ជាតិ​ផង និង​ពេលវេលា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា នឹង​ចេញ​ដើរ​កំសាន្ត​នាពេលខាងមុខ​ផង។

លោក​ឧកញ៉ា​នួន អក បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា លោក​មាន​គោលដៅ​ប្រែក្លាយ​តំបន់​នេះ ជា​ឋានសួគ៌​ទេសចរណ៍​មួយ​សម្រាប់​ខេត្តកំពត ជាពិសេស​សម្រាប់​តំបន់ឆ្នេរ ដែល​បាននិងកំពុង​មានការ​អភិវឌ្ឍ​យ៉ាង​លឿន។ លោក​បន្តថា ការអភិវឌ្ឍ​រមណីយ​ដ្ឋា​ន​កំពត​ឋានសួគ៌ មិន​ត្រឹមតែ​ដើម្បី​លើក​កំពស់​សេដ្ឋកិច្ច នៅ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បាននិងកំពុង​រូ​ម​ចំណែក​វិនិយោគ លើ​ផលិតផល​ទេសចរណ៍​ជាតិ ដែល​រាជរដ្ឋាភិបាល​ចាត់ទុកជា​មាស​បៃតង​ផងដែរ។

លោក​បន្តថា បច្ចុប្បន្ន​ខេត្តកំពត​មាន​សក្តានុពល​ខ្លាំងណាស់ សម្រាប់​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ ដោយ​បច្ចុប្បន្ន​តំបន់​ជុំវិញ​ខេត្ត ដែលមាន​រង្វង់៣០គីឡូម៉ែត្រ សុ​ទ្ឋ​តែ​ជា​តំបន់​អភិ​វ​ឌ្ឈ​ន៍ ដែលមាន​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ អន្តរជាតិ៕

គំរោង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្នាក់ជាតិធំៗចំនួន៧កំពុង​ត្រៀម​សាងសង់​នៅ​ចុងឆ្នាំ​នេះ និង​បណ្តា​ឆ្នាំ​ខាងមុខ

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ រដ្ឋាភិបាល​គំរោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ថ្នាក់ជាតិធំៗចំនួន៧ បាននិងកំពុង​រៀបចំ​កញ្ចប់​ថវិកា និង​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ជំរុញ​ការរីកចម្រើន​លើ​វិស័យ​ដឹកជញ្ជូន​ក៏ដូចជា​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា។

ផ្លូវជាតិ​លេខ៤១

តំបន់​ជាប់​និង​ជុំវិញ​ផ្លូវជាតិ​ដ៏​សំខាន់​នេះ កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​លឿន​នាពេល​បច្ចុប្បន្ននេះ ខណៈ​ក្រសួង​សាធារណៈការ​បានស្នើ​កញ្ចប់​ថវិកា​រួចហើយ ដើម្បី​កែលំអរ លើក​កំពស់​ផ្លូវ​នេះ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ីម សូរិយា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ផ្លូវ​នេះ​ស្ថិតក្នុង​ផែនការ​អាទិភាព​របស់​រដ្ឋាភិបាល ដែល​គំរោង​នេះ​នឹង​អាច​ចាប់ផ្តើម​សាងសង់​បន្ទាប់ពី​ផ្លូវជាតិ​លេខ៣ ដែល​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំនេះ។

ផ្លូវជាតិ​លេខ៣៣

ការសិក្សា​បឋម​សម្រាប់ គម្រោង​លើកកម្ពស់​ផ្លូវជាតិ​លេខ៣៣ ពី​ចំណុច​បំបែក​ពី​ផ្លូវជាតិ​លេខ៣ នៃ​ទី​រួម​ខេត្តកំពត ទៅ​ព្រំដែន​កម្ពុជា​វៀតណាម ព្រែក​ចាក​បានបញ្ចប់ និង​បាន​ដាក់ជូន​អន្តរក្រសួង​ពិនិត្យ និង​វាយតម្លៃ​ហើយ។ ការពិនិត្យ និង​វាយតម្លៃ លើ​របាយការណ៍​នេះ នឹង​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន ហើយ​ផ្តោតទៅលើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម។

ក្រោយ​ការសិក្សា​អនុម័ត គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ៣៣ នឹងត្រូវ​អនុវត្ត​ដោយ​ក្រ សួង​សាធារណការ និង​ដឹកជញ្ជូន។ តាម​ផែនការ គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ៣៣ នេះ មាន​ប្រវែង​សរុប៥២គីឡូម៉ែត្រ ចាប់ពី​ចំណុច​ម្ដុំ​ផ្សារ​កំពត (គីឡូម៉ែត្រ ១៤៨+១០០) ទៅលើ​ព្រំដែន​លក (ឬ​ព្រំដែន​កម្ពុជា​វៀតណាម​ព្រែក​ចាក)។

លោក​វ៉ា​ស៊ីម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង ថា គម្រោង​នេះ​គឺជា​ការពង្រីក និង​លើកកម្ពស់​ផ្លូវ ដោយ​ក្រុមហ៊ុន​ចិន​ទទួលបាន​សិទ្ធិ​ការសិក្សា។ ឥឡូវ​សិក្សា​ចប់ គឺ​ត្រូវដាក់​របាយការណ៍​ជូន​រដ្ឋាភិបាល​ពិនិត្យ និង​វាយតម្លៃ។ ទោះយ៉ាងណា​ក្ដី លោក​មិនបាន​បញ្ជាក់​ពី​ថវិកា​ប៉ាន់ស្មាន សម្រាប់​អនុវត្ត​គម្រោង​នេះឡើយ។

ប៉ុន្តែ​បើ​យោងតាម​ប្រសាសន៍​របស់​សម្ដេច ហ៊ុន សែន កាលពី​ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ផ្លូវ​នេះ​នឹង​សាងសង់ឡើង​ក្រោម​កម្ចី​ពី​ប្រទេស​ចិន ព្រម​ជាមួយនឹង​ផ្លូវជាតិ ២ខ្សែ​ទៀត។

សម្ដេច បាន​មានប្រសាសន៍ថា “ខ្ញុំ​សម្រេចបាន​គម្រង ៣ សុំ​លុយ​ពី​ចិន​ទៀតហើយ ព្រោះ​ចរចា​ត្រូវ​ថ្លៃ​ហើយ។ ទី១ គឺ​ផ្លូវជាតិ​លេខ ៤១ ត​ភ្ជាប់​លេខ ៤ ទៅ​កំពត ទី២ គឺ​ផ្លូវជាតិ​លេខ៣១ នៅ​កំពត និង​ទី៣ ផ្លូវជាតិ​លេខ៣៣ នៅ​ខេត្តកំពត​ទៀត” ។

ស្ពាន​ឆ្លងទន្លេ​មេគង្គ​ក្រុង​ក្រចេះ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹង​ជញ្ជូន លោក​ស៊ុន ចាន់ថុល​បាន​មានប្រសាសន៍​ដឹង​កាលពី​ឆ្នាំមុន​ថា  យើង​មាន​ផែនការ​សង់ស្ពាន​មួយទៀត នៅក្នុង​ខេត្តក្រចេះ។ ចំណែក​ស្ពាន​ឆ្លងកាត់​នៅ​រាជធានី​ភ្នំពេញ ដូចជា​ស្ពាន​ឆ្លងកាត់​ទន្លេ​នៅ​ស្វាយជ្រុំ និង​ស្ពាន​ឆ្លងកាត់​នៅ​អរិយ​ក្សត្រ និង​មួយទៀត​នៅ​ក្តី​តា​កុយ នៅ​មេគង្គ​ខាងលើ និង​មេគង​ខាងក្រោម​នេះ បាន​សិក្សា​ចប់សព្វគ្រប់​រួច​អស់ហើយ  ដើម្បី​ចូលទៅក្នុង​ការស្នើរ​សុំ​ថវិកា កម្ចី​ពី​រដ្ឋាភិបាល​ចិន​ដើម្បី​សាងសង់។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ក​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន ធ្លាប់បាន​លើកឡើងថារ​ដ្ឋា​ភិ​បាល​មាន​គំរោង​ច្រើន ក្នុង​ការធ្វើ​ស្ពាន​ឆ្លងកាត់​ទន្លេ មិនតែប៉ុណ្ណោះ​រដ្ឋាភិបាល​នឹងធ្វើ​ស្ពាន​ឆ្លងកាត់​នៅតាម​ព្រែក​នានា​ថែមទៀត តែ​កម្ពុជា​មិនមាន​ទុន​គ្រប់គ្រាន់​នោះទេ តែ​អ្វីដែល​យើង​ធ្វើ​កន្លងមកនេះ បានធ្វើអោយ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​មានការ​រីកលូតលាស់។

សម្តេច​បន្តថា “ខ្ញុំ​សង្ឃឹមថា កម្ពុជា​នឹង​បន្ត​ទៅមុខ​ថែមទៀត ក្នុង​ដំណើរ​ដ៏​រឹង​ម៉ាំ” ។

ស្ពាន​គ្រោង​សាងសង់​ក្នុង​ខេត្តក្រចេះ គ្រោង​ធ្វើ​ភ្ជាប់​រវាង​ទីប្រជុំជន​ស្រុក​ឆ្លូង ឆ្ពោះទៅកាន់​ស្រុក​ព្រែក​ប្រសព្វ​ក្នុង​ខេត្តក្រចេះ។

ក្រវ៉ាត់​ក្រុង​ទី៤

មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្លាប់បាន​អះអាងថា ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​ទី៤ ដែល​ក្រសួង​បានឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ថ្នល់​ចិន សិក្សា​តាំងពី​ឆ្នាំ២០១៨ បាន​សិក្សា​ចប់សព្វគ្រប់​នៅ​ឆ្នាំ២០២០ ដោយ​ផ្លូវ​នេះ​មាន​ប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត​ចំនួន៤ គឺ​ខេត្ត​កំពង់​ស្ពី តាកែវ កណ្តាល និង​ខេត្តព្រៃវែង។

លោក​លីម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បញ្ជាក់​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការជ្រើសរើស​ផ្លូវ​ក្រវាត់ក្រុង​ទី៤ ការគ្រប់គ្រង​និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ តម្រូវការ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ ចម្រោះ​ទឹក​កខ្វក់​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ក្នុងចំណោម​ខេត្ត​ទាំង៤នេះ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ នឹង​កាត់​ខេត្ត​កំពង់​ស្ពី​ចំនួន៣ ស្រុក​ខេត្តតាកែវ​ចំនួន១ ស្រុក​ខេត្តកណ្តាល៨ស្រុក​និង​ខេត្តព្រៃវែង២ស្រុក។

លោក​បន្តទៀតថា “ផ្លូវ​ក្រវាត់ក្រុង​ទី៤ ជា​ផ្លូវ​មួយ​មាន​សារៈសំខាន់ ដែល​នឹង​ចូលរួមចំណែក​កាត់បន្ថយ​ការកក់ស្ទះ​ចរាចរណ៍ និង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​របស់​បងប្អូន​ប្រជាពលរដ្ឋ ទៅកាន់​ផ្លូវជាតិផ្សេងៗ និង​ទៅកាន់​ព្រំដែន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ បាន​កាន់តែ​លឿន ចំណេញ​ពេលវេលា កាត់បន្ថយ​ការ​ចំណាយបាន​មួយកំរិត​ទៀត” ។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត

គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត​ក៏​បាននិងកំពុង​ព​ន្លឿ​ន​ផងដែរ ដើម្បី​ឆ្លើយតប​នឹង​ការអភិវឌ្ឍន៍​មហា​អនុតំបន់​ទន្លេមេគង់ ពិសេស​បណ្តា​ប្រទេស CLMV ដែល​មេដឹកនាំ​ប្តេជ្ញា​បង្កើនល្បឿន​នៃ​ការ​អភិ​វ​ឌ្ឈ និង​កិច្ចសហការ​កាន់តែ​រ៉ឹង​មាំ​ឡើង។

ផ្លូវ​ដ៏​សំខាន់​នេះ ត្រូវបាន​សិក្សា​ឡើងវិញ​ដោយ​ក្រុមហ៊ុន ដែល​កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ នាពេល​បច្ចុប្បន្ននេះ បន្ទាប់ពី​ទីភ្នាក់ងារ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​សិក្សា​រួច ប៉ុន្តែ​មានការ​ចំណាយ​ខ្ពស់​ពេក។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត នឹង​សាងសង់​ដោយ​ត​ភ្ជាប់​ជាមួយនឹង​ផ្លូវ​ល្បឿន​លឿន​របស់​ប្រទេស​វៀតណាម ដែល​កំពុង​ត្រៀម​សាងសង់ មកកាន់​ព្រំដែន​កម្ពុជា​ផងដែរ។

ទីក្រុង​សៀមរាប​ថ្មី

Grand City Siem Reap ដែលមាន​ទីតាំង​នៅក្បែរ​ព្រលានយន្តហោះ អន្តរជាតិ​ខេត្តសៀមរាប​ថ្មី ត្រូវបាន​អនុម័ត​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​រួចហើយ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​បណ្ឌិត​ថោង ខុន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នាពេលថ្មីៗនេះ​ថា សម្តេច​តេ​ជោ​បានអនុម័ត គំរោង​ទីក្រុង​ថ្មី​នេះ​រូ​ច​ហើយ ប៉ុន្តែ​ការសាងសង់​មិនទាន់បាន​ចាប់ផ្តើម​នាពេល​បច្ចុប្បន្ន​ទេ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​គំរោង​នេះ​នឹង​ត្រូវធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ ពី​ផែនការមេ​អភិ​វ​ឌ្ឈ​ន៍​គម្រោង​នេះ​នាពេលខាងមុខ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​បាន​ធូរស្រាល និង​បញ្ចប់​នាពេលខាងមុខ។

ស្ពាន​ឆ្លងកាត់​ទន្លេសាប ខេត្តកំពង់ឆ្នាំង

គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប ពី​កំពង់​ឆ្នាំទៅ​ខេត្តកំពង់ធំ​នេះ អាច​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ២០២៣ខាងមុខនេះ។ រដ្ឋាភិបាល​អនុវត្តន៍​ទៅតាម​ដំណាក់កាល​ឬ​កញ្ចប់​អាទិភាព​របស់ខ្លួន គឺ​មិនអាច​អនុវត្តបាន​គម្រោង​ទាំងអស់ នៅក្នុងពេល​តែមួយ​បាន​នោះទេ​ព្រោះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ឱ្យដឹង​កន្លង​ល​មកនេះ​ថា គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​វែង​ជាងគេ ត្រូវបាន​ដាក់ចូល​ទៅក្នុង​ផែនការ​អាទិភាព និង​ជា​ជំរើស​ទី១របស់​ក្រសួង សម្រាប់​សាងសង់​នៅក្នុង​ឆ្នាំ២០២០នេះ  តែ​យ៉ាងណា​វា​អាស្រ័យ​លើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​អ្នក​ដាក់​ជា​គម្រោង​អាទិភាព​ឬ​យ៉ាងណា​ង​សម្រាប់​សាងសង់​នាពេលខាងមុខ។

លោក​បន្តថា គម្រោង​សាងសង់​ស្ពាន​ឆ្លង​កាន់​ទន្លេ​នេះ មាន​ប្រវែង​ប្រមាណ៤គីឡូម៉ែត្រ ឆ្លង​ពី​ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ២០០លាន​ដុល្លារ​អាមេរិក ត្រូវបាន​សិក្សា​ចប់សព្វគ្រប់​ព្រមទាំង​ក្រសួងបរិស្ថាន បានចេញ​លិខិតបញ្ជាក់​ដោយ​គ្មាន​ប៉ះពាល់​អ្វី​ទាំងអស់ ក្នុងការ​សាងសង់​ស្ពាន​នេះ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅក្នុង​ពិធី​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី៥ កាលពី​ថ្ងៃទី១៦មីនា ឆ្នាំ២០១៩ កន្លងមកនេះ បាន​មានប្រសាសន៍​ជំរុញ ឱ្យមាន​ការសាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង ទៅកាន់​ខេត្តកំពង់ធំ​នេះ ឱ្យបាន​លឿន ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ និង​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។

ស្ពាន​ត​ភ្ជាប់​ពី​ខេត្ត​កំពង់​ឆ្នាំ ឆ្ពោះទៅ​ខេត្តកំពង់ធំ​នេះ មាន​ប្រវែង​រហូតដល់​ទៅ៣,៩០០ម៉ែត្រ ដែល​នឹង​ក្លាយជា​ស្ពាន​វែង​ជាងគេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ស្ពាន​នេះ នឹង​សាងសង់​ឆ្លងកាត់​ដៃទន្លេ​ចំនួន៣ រួមមាន ទន្លេ​ផ្សារ​ក្រោម ទន្លេ​ជល់​មុខ និង​ទន្លេ​កំពង់​ហាវ។

សម្តេច​បន្តទៀតថា គម្រោង​ស្ពាន​នេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយ​ពេលវេលា ក៏ដូចជា​កាត់បន្ថយ​ការចំណាយ​ក្នុងពេល​ធ្វើដំណើរ ដោយ​មិន​ចាំ​ធ្វើដំណើរ​វាង​ចូលទៅ​ខេត្តកណ្តាល កំពង់ចាម ទើប​ចូល​ទៅដល់​ខេត្តកំពង់ធំ​ទៀតឡើយ៕

ក្រុមហ៊ុន​លំដាប់​យក្ស SoftBank របស់​ជប៉ុន​ប្រកាស​បោះទុន៦០លាន​ដុល្លារ​ដើម្បី​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា​និង​ទីផ្សារ​ដទៃ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន SoftBank Corp របស់​ជប៉ុន​បានប្រកាសថា ខ្លួន​នឹង​បង្កើត​សម្ព័ន្ធភាព​ធុរកិច្ច​ជាមួយ​ក្រុមហ៊ុន Axiata Digital Advertising Sdn (ADA) មាន​មូលដ្ឋាន​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដើម្បី​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ទីផ្សារ​ឌីជីថល នៅក្នុង​ប្រទេស​អាស៊ី​ចំនួន៩ រួមមាន​ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ កម្ពុជា ហ្វីលីពីន ស្រីលង្កា​បង់​ក្លា​ដែ​ស និង​កូរ៉េខាងត្បូង។

កិច្ចព្រមព្រៀង​នេះ​បាន​បង្ហាញថា ក្រុមហ៊ុន SoftBank នឹង​វិនិយោគ​ទឹកប្រាក់​ប្រមាណ៦០លាន​ដុល្លារ​អាមេរិក ក្នុងការ​ទិញយក​ភាគហ៊ុន​ជាង ២៣% នៅក្នុង​ក្រុមហ៊ុន ADA។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុ​មុ​ហ៊ុន SoftBank នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ។

តាមរយៈ​ភាពជា​ដៃគូ​វិនិយោគ​នេះ ក្រុមហ៊ុន SoftBank នឹង​ប្រើប្រាស់​រចនាសម្ព័ន្ធ​ជំនួយ​ដល់​ការលក់ និង​អតិថិជន​របស់ ADA ក៏ដូចជា​ទិន្នន័យ និង​ជំនាញ​អាជីវកម្ម​AI ដើម្បី​ព​ន្លឿ​ន​អាជីវកម្ម ទីផ្សារ​ឌីជីថល​របស់ខ្លួន​នៅ​ទូទាំង​ទ្វីបអាស៊ី។ ក្រុមហ៊ុន SoftBank ក៏​នឹង​ធ្វើការ​ជាមួយ ADA ដើម្បី​បង្កើត​ការរួមបញ្ចូល​គ្នា ជាមួយនឹង​ដំណោះស្រាយ​ផ្ទាល់ខ្លួន និង​ដំណោះស្រាយ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ក្រុម​របស់ខ្លួន។

បន្ថែម​លើ​សេវាកម្មផ្សេងៗ ក្រុមហ៊ុន SoftBank ផ្តល់ជូន​នូវ​វេទិកា​អតិថិជន​ទិន្នន័យ “Treasure Data CDP” និង​ក្រុមហ៊ុន​ក្រុម LINE Corporation ផ្តល់ជូន​នូវ​សេវាកម្ម​ជាច្រើន​ប្រភេទ​ដល់​សហគ្រាសផ្សេង។ ក្នុង​ភាពជា​ដៃគូ​ជាមួយ ADA ក្រុមហ៊ុន SoftBank នឹង​ស្នើ និង​ផ្តល់​ដំណោះស្រាយ ដែល​រួមបញ្ចូល​ដំណោះស្រាយ និង​វិធីសាស្ត្រ​របស់​ក្រុមហ៊ុន​នៅ​អាស៊ី ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ធ្វើ​ទីផ្សារ​តាម​ប្រព័ន្ធ​ឌីជីថល។

ភាពខ្លាំង​របស់ ADA គឺ​បច្ចេកវិទ្យា AI ដែលមាន​ទិន​ន្ន័​អ្នកប្រើប្រាស់​ចំនួន៣៧៥លាន​នាក់​របស់​ខ្លន នៅ​ទូទាំង​តំបន់។ ក្រុមហ៊ុន​ប្រើប្រាស់​ទិន្នន័យ​ដ៏​ស៊ីជម្រៅ​នេះ ដើម្បី​ជួយ​អាជីវកម្ម និង​ម៉ាកល្បីៗ រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ឌីជីថល និង​គាំទ្រ​ដល់​ការប្រតិបត្តិ ហើយ​ថែមទាំង​ផ្តល់​ការប្រឹក្សា​យោបល់ ក្នុងការ​ប្រើប្រាស់​ទិន្នន័យ​របស់​ភាគី​ទី។

ក្រុមហ៊ុន SoftBank គឺ​ស្ថិតនៅក្រោម​ឆ័​ត្រ​របស់​ក្រុមហ៊ុន SoftBank Group Corp ដែលជា​ក្រុមហ៊ុន​ពហុ​ជាតិ​របស់​ជប៉ុន ដែលមាន​ទីស្នាក់ការ​ធំ​នៅ​មីណា​តូ ទីក្រុង​តូ​ក្យូ។ ក្រុមហ៊ុន SoftBank មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា ថាមពល និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជាច្រើន។ ក្រុមហ៊ុន ក៏​ដំណើរការ​មូលនិធិ Vision Fund ដែលជា​មូលនិធិ​មូលធន​បច្ចេកវិទ្យា​ធំ​បំផុត​របស់​ពិភពលោក ដោយមាន​ដើមទុន​ជាង១០០ពាន់​លាន​ដុល្លារ។

ចំណែកឯ​ក្រុមហ៊ុន ADA គឺ​ផ្នែក​មួយ នៃ​ក្រុមហ៊ុន​ក្រុម​មេ Axiata Group របស់​ម៉ាឡេស៊ី ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដ៏​ធំ​មួយ​នៅ​អាស៊ី៕

ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤បង្ហាញ​ទីតាំង​ជាក់លាក់ ក្តីសង្ឃឹម​របស់​អ្នករកស៊ី​ដីធ្លី​បន្ទាប់ពី​ចប់​វិបត្តិ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ខណៈ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣បានសម្រេច​សាងសង់៥០ភាគរយ ពន្លឺ​និង​ក្តីសង្ឃឹម​កំពុងមាន​ដែលថា ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤នឹង​សាងសង់​បន្ត ខណៈ​អ្នករកស៊ី​ដីធ្លី និង​ម្ចាស់​ដី​លើ​ខ្សែ​ផ្លូវ​នេះ​កំពុង​រង់ចាំ។

មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្លាប់បាន​អះអាងថា ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​ទី៤ ដែល​ក្រសួង​បានឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ថ្នល់​ចិន សិក្សា​តាំងពី​ឆ្នាំ២០១៨ បាន​សិក្សា​ចប់សព្វគ្រប់​នៅ​ឆ្នាំ២០២០ ដោយ​ផ្លូវ​នេះ​មាន​ប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត​ចំនួន៤ គឺ​ខេត្ត​កំពង់​ស្ពី តាកែវ កណ្តាល និង​ខេត្តព្រៃវែង។

លោក​លីម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បញ្ជាក់​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការជ្រើសរើស​ផ្លូវ​ក្រវាត់ក្រុង​ទី៤ ការគ្រប់គ្រង​និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ តម្រូវការ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ ចម្រោះ​ទឹក​កខ្វក់​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ក្នុងចំណោម​ខេត្ត​ទាំង៤នេះ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ នឹង​កាត់​ខេត្ត​កំពង់​ស្ពី​ចំនួន៣ ស្រុក​ខេត្តតាកែវ​ចំនួន១ ស្រុក​ខេត្តកណ្តាល៨ស្រុក​និង​ខេត្តព្រៃវែង២ស្រុក។

លោក​បន្តទៀតថា “ផ្លូវ​ក្រវាត់ក្រុង​ទី៤ ជា​ផ្លូវ​មួយ​មាន​សារៈសំខាន់ ដែល​នឹង​ចូលរួមចំណែក​កាត់បន្ថយ​ការកក់ស្ទះ​ចរាចរណ៍ និង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​របស់​បងប្អូន​ប្រជាពលរដ្ឋ ទៅកាន់​ផ្លូវជាតិផ្សេងៗ និង​ទៅកាន់​ព្រំដែន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ បាន​កាន់តែ​លឿន ចំណេញ​ពេលវេលា កាត់បន្ថយ​ការ​ចំណាយបាន​មួយកំរិត​ទៀត” ។

លោក​លឹម ស៊ី​ដេ​នី​ន​បន្ថែមថា ក្រៅពី​ការគ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ តាម​ដងផ្លូវ​ខុសច្បាប់  ឬ​ការទន្ទ្រាន  យក​ដី​ចំណីផ្លូវ​យកមក​គ្រប់គ្រង បានធ្វើ​ឲ្យ​មានការ​ខូចខាត ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បង្ក​ឱ្យ​កកស្ទះ​ដល់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ  ប្រព័ន្ធ​លូបង្ហូរទឹក  ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ទីប្រជុំជន ឬ​ទីក្រុង បានធ្វើឱ្យ​ពិបាក​ក្នុងការ​គ្រប់គ្រង​កាក់សំណល់ ការសម្អាត​បរិស្ថាន​ថែម​ទៀតផង។

លោក​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រសួង ក៏ដូចជា មន្ទីរជំនាញ​ពាក់ព័ន្ធ លើកសំណើ​ទៅ​រដ្ឋបាលខេត្ត សិក្សា​ទីតាំង​ចាក់សំរាម ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​ការទន្ទ្រាន​យក​ដី​ចំណីផ្លូវ និង​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​សកម្មភាព​ការទន្ទ្រាន​យក​ដី​ចំណីផ្លូវ ការចាក់ដី​លុប​រំលោភ​លើដី​ចំណីផ្លូវ ដែល​ធ្វើ​ឲ្យ​ផ្លូវ​បាត់បង់​សោភ័ណភាព នឹង​បណ្ដាល​ឲ្យ​ផ្លូវ​ឆាប់​ខូច​មុនពេល​កំណត់។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្លាប់​បានរៀបចំ​សិក្ខាសាលា ក្នុង​គោលបំណង ពិគ្រោះ​យោបល់​ស្តីពី​ការជ្រើសរើស​ផ្លូវ​ក្រវាត់ក្រុង​ទី៤ យន្តការ​ការគ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ និង​តម្រូវការ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ នៃ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដោយមាន​ការពិគ្រោះ​យោបល់ ជាមួយ​បណ្តា​ក្រសួង​ពាក់ព័ន្ធ  រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍​អំពី​ផលប៉ះពាល់​លើ អនុវត្ត​គម្រោង​នេះ និង​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ឱ្យ​គ្រប់​ជ្រុងជ្រោយ សម្រាប់​ការអនុវត្ត​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី៤នេះ​មាន​ភាពរលូន និង​ប្រសិទ្ធភាព​ខ្ពស់។

ទីប្រឹក្សា​សមាគម​អ្នក​អភិ​វ​ឌ្ឈ​ន៍​ដីឡូត៍​កម្ពុជា លោក​យិន លាង​គង់​បាន​មានប្រសាសន៍ថា នៅ​កម្ពុជា​នៅពេល​រដ្ឋាភិបាល​ប្រកាស សាងសង់​គំរោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អ្វីមួយ តម្លៃ​ដី​នៅ​តំបន់​នោះ​កើន​ឡើងជា​ស្វ័យប្រវត្តិ ជាក់ស្តែង​តំបន់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ មុនពេល​ប្រកាស​សាងសង់​ផ្លូវ​នេះ តម្លៃ​ដី​នៅ​តំបន់​នោះ​មាន​ចន្លោះ​ពី១០ ទៅ២០ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ដី​នៅ​តំបន់​នោះ បាន​ឡើងថ្លៃ​ដល់​ចន្លោះ​ពី១០០ ទៅ៤០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក​បន្តថា “ការឡើង​ថ្លៃ​តម្លៃ​ដីធ្លី​ជា​រឿង​ល្អ​សម្រាប់​អ្នកមាន​ដី ប៉ុន្តែ​វា​ក៏​ជា​ឧបសគ្គ​សម្រាប់​អ្នក​អភិ​វ​ឌ្ឈ​ន៍​មួយចំនួន​ផងដែរ ដោយសារ​ទុន​របស់​ពួកគេ​នៅមានកម្រិត ពិសេស​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ខ្នាត​មធ្យម មិនអាច​ទិញ​យកមក​សាងសង់​បានឡើយ” ។ លោក​បន្តថា “ហេតុផល​ដែល​តម្លៃ​ដី​តែងតែ​ឡើងថ្លៃ នៅ​តំបន់​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ពូ័​ន្ឋ​នានា គឺ​ដោយសារ​មាន​កំនើន​នៃ​ការធ្វើដំណើរ កំនើន​ប្រជាសាស្ត្រ និង​កំនើន​នៃ​ការវិនិយោគ​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ” ៕

លោក​បណ្ឌិត​គីម ហ៊ាងៈ​ភាពស្មោះត្រង់​មាន​សារៈសំខាន់​ណាស់​សំរាប់​អ្នករកស៊ីក្នុង​វិស័យ​អចលនទ្រព្យ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ជាមួយនឹង​ទស្សនវិស័យ​ច្បាស់លាស់ និង​ម៉ត់ចត់​លើ​ការងារ លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន KW Cambodia បាន​មានប្រសាសន៍ថា ក្នុង​ជីវិត​របស់លោក​ប្រកាន់ យក​នូវ​ភាពស្មោះត្រង់​ក្នុង​ការងារ ក្នុងនាម​ជា​ភ្នាក់ងារ​ទិញ​លក់ និង​ស្វែងរក​ដីធ្លី​ឲ្យ​អតិថិជន ពិសេស​ថៅកែ​ជនជាតិ​ចិន ពោលគឺ​តាំងពី​មុនពេល​លោក បើក​ដំណើរការ​ក្រុមហ៊ុន​Khmer Real Estate។

លោក​បណ្ឌិត​បាន​បន្តថា “ភាពស្មោះត្រង់​សំខាន់​ណាស់​ក្នុង​វិស័យនេះ ដោយសារ​ភាពស្មោះត្រង់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​ជោគជ័យ និង​មាន​ការងារ​កាន់តែច្រើន ហើយ​បើ​និយាយ​ពី​សេវាកម្ម​ផ្តល់​ការទិញ​លក់​ដីធ្លី ខ្ញុំ​អាច​និយាយបានថា​ខ្ញុំ​ជាប់​លេខ១” ។ លោក​បន្តថា “ជាមួយនឹង​ភាពស្មោះត្រង់ វា​មិន​គ្រប់គ្រាន់​ទេ តែ​យើង​ត្រូវមាន​គ្រួសារ​រីករាយ មាន​គុណធ៌ម មានចំណេះដឹង​ទូលំទូលាយ និង​មាន​ទំនាក់ទំនង​ល្អ​ក្នុងសង្គម” ។

ជាមួយគ្នានេះ លោក​បណ្ឌិត​បាន​បង្ហើប​ថា លោក​មិនដែល​ផឹក​ស្រវឹង​សូម្បី​ម្តង​ក្នុង​ជីវិត មិន​ចូល​ខារ៉ាអូខេ មិន​ដែលមាន​សង្សារ​នោះទេ។ ហេតុនេះ​អ្នករកស៊ី​ឬ​ថៅកែធំៗមិនដែល​ឃើញ​លោក​នៅតាម​ខារ៉ាអូខេ​ទេ បើ​ជួបគ្នា​រឿង​ផឹកស៊ី​លោក​មិន​ចូលរួម​ទេ តែបើ​ជួបគ្នា​និយាយ​ពី​ការរកស៊ី លោក​នឹង​ជួប​ជជែក។

លោក​បន្តថា “ដោយ​ប្រកាន់យក​នូវ​បែបផែន​ជីវិត​បែបនេះហើយ ទើប​អ្នករកស៊ីធំៗ លោក​ឧកញ៉ា អ្នកឧកញ៉ា​មួយចំនួន​ដឹងថា​ខ្ញុំ​ជា​មនុស្ស​សាច់​ការ និយាយ​ម៉ាត់​ណា​គឺ​ម៉ាត់​ហ្នឹង” ។ លោក​បន្តថា “ជាមួយនឹង​ភាព​រីករាយ និង​ការដឹកនាំ​គ្រួសារ​បានល្អ វា​ឆ្លុះបញ្ចាំង​នូវ​សីល​ធ៌​ម និង​សុ​ជីវភាព​របស់​យើង​ផងដែរ” ។

ឈរលើ​ទស្សនៈ​របស់លោក​លី កាស៊ី​ង​មហាសេដ្ឋី​អចលនទ្រព្យ​នៅ​ទីក្រុង​ហុងកុង ដែល​បាន​លើកឡើងថា បើ​ចង់​ជោគជ័យ អ្នក​ត្រូវ​ជួប​ជាមួយ​មនុស្ស​ឆ្លាត​ជាង​ខ្លួន លោក​បណ្ឌិត​គីម ហ៊ាង​បាន​មានប្រសាសន៍ថា លោក​បាន​អនុវត្តន៍​តាម​ទ្រឹស្តី​នេះ តាំងពី​លោក​បានចេញ​រកស៊ី​លើកដំបូង និយាយ​បែបនេះ មិនមែន​យើង​មិន​រាប់អាន​អ្នកតូច​ទាប​ឬ​ក្រីក្រ ឬ​មិត្ត​ភ័ក្តិ​នោះទេ តែ​ការជួប​វា​អាស្រ័យ​លើ​ពេលវេលា និង​កម្មវិធី​អាពាហ៍ពិពាហ៍ កម្មវិធី​បុណ្យ​ឬ​ខួបកំនើត​មិត្ត​ភ័​ក្ត លោក​នឹងចូលរួម។

លោក​បន្តថា “ហេតុនេះ ទើប​គេ​មិនសូវ​ឃើញ​ខ្ញុំ​ដើរ​ជាមួយ​មិត្ត​ភ័​ក្ត​ច្រើន ព្រោះ​ខ្ញុំ​បាន​ចំណាយពេល​ច្រើន ជាមួយ​មនុស្ស​មាន​វ័យចាស់​ជាង​ខ្ញុំ ជាមួយ​មនុស្ស​ជោគជ័យ​ដោយសារ​ខ្ញុំ​អាច​រៀន​បាន​ច្រើន​ពី​ពួកគេ” ។

លោក​បណ្ឌិត​គីម ហ៊ាង​បាន​បន្តថា ក្នុង​ជីវិត​របស់លោក បាន​ប្រកាន់យក​នូវ​ភាពស្មោះត្រង់ ពង្រីក​ចំណេះដឹង​ជាប្រចាំ មានគ្រួសារ​រីករាយ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន និង​សេពគប់​ជាមួយ​មនុស្ស​មាន​វ័យ​ច្រើនជាង និង​មាន​ធនធាន​ច្រើនជាង។

លោក​បណ្ឌិត​បន្តថា “ជោគជ័យ​មិនមែន​ធ្លាក់​ពីលើ​មេឃ ឬ​បាន​ពី​អ្នកដទៃ​ផ្តល់អោយ​នោះទេ តែ​គឺ​បាន​ពី​ទង្វើ និង​សកម្មភាព ដែល​យើង​បានធ្វើ កំពុង​ធ្វើ នឹងធ្វើ​នៅ​ថ្ងៃ​អនាគត” ៕

ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣សម្រេចបានលទ្ឋផលល្អ ខណៈក្រវ៉ាត់ក្រុងទី៤សិក្សាចប់ប៉ុន្តែមិនទាន់

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ គំរោងការដ្ឋានស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានលទ្ឋផល៥០ភាគរយហើយ ស្របពេលផ្លូវក្រវ៉ាត់ក្រុងទី៤សិក្សាចប់ ប៉ុន្តែមិនទាន់កំណត់ពេលវេលាសាងសង់ជាក់លាក់នៅឡើយ។

ផ្លូវក្រវ៉ាត់ក្រុងទី៣ គ្រោងនឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិបានមាន​ប្រសាសន៍ឲ្យដឹងថា ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណ៥២,៩ គីឡូ​ម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត៣៨គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ១៥ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។

ផ្លូវក្រវាត់ក្រុងខ្សែទី៣ នេះ បានបើកការដ្ឋានកាលពីថ្ងៃទី ១៤ មករា ២០១៩ កន្លងមក ហើយកំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។

លោកហ៊ាង សុទ្ធាយុត្តិ បានមានប្រសាសន៍ឲ្យដឹងទៀតថា ផ្លូវនេះនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំមួយ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១។លោកបន្តថា លើសពីនេះ ផ្លូនេះក៏តភ្ជាប់ទៅចំណតផែកុងតេន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និង AH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ”។

ទន្ទឹមនឹងនេះ ផ្លូវក្រវាត់ក្រុងទី៣នេះ ក៏នឹងជួយសម្រួលការដឹកជញ្ជូន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងព័ស្តុភារកម្មតំបន់ ហើយពិសេសបំផុតគឺប្រែក្លាយទឹកដី ដែលនៅសង​ខាងផ្លូវខ្សែទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ព័ស្តុភារកម្ម និងឧស្សាហកម្មដ៏មានសក្តានុពលផងដែរ៕

ទីបំផុត រដ្ឋាភិបាលសម្រេចផ្ដល់ជំនួយជាសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រដែលរងប៉ះពាល់ ពីវិបត្តិកូវីដ១៩ក្នុងតំបន់បិទខ្ទប់

ដោយៈ លក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលចាប់ផ្តើមផ្តល់ជាសាច់ប្រាក់ឡើងវិញ ដល់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅតំបន់ក្រហម ដែលបាននិងកំពុងបិទខ្ទប់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានការរីករាលដាលខ្ពស់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេច ដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ ដើម្បីជួយគាំត្រគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពទាប និងជួបប្រឈមនឹងការលំបាក ក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ។

សេចក្តីប្រកាសព័ត៌មាននេះបានបន្តថា កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់ភូមិសាស្ត្រ ដែលទទួលរងនូវវិធានការនៃការបិទខ្ទប់ក្នុងលក្ខណៈទ្រង់ទ្រាយធំ រួមបញ្ចូលនូវរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្ដា​ល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងផ្ដល់ជូនដល់គ្រួសារប្រជាពលរដ្ឋកម្ពុ ជាដែលមានជីវភាពលំបាកទៅតាមទំហំគ្រួសារ ដែលត្រូវបានកំណត់អត្តសញ្ញាច្បាស់លាស់និងត្រឹមត្រូវ។

គ្រួសារប្រជាពលរដ្ឋគោលដៅ នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ត្រូវបានកំណត់អត្តសញ្ញណ នឹងទទួលបានរបបឧបត្ថម្ភជាសាច់ប្រាក់ ជួយសម្រាលបន្ទុកថ្លៃស្បៀងអាហារ និងសម្រាប់ជួយបង់ថ្លៃទឹកស្អាត និងអគ្គិសនីក្នុងកម្រិតអប្បបរមា សរុបមួយលើកគត់ តាមរយៈធនាគារវីង ទៅតាមទំហំគ្រួសារ។

បើគ្រួសារមានសមាជិក១នាក់ នឹងទទួលបានថ្លៃស្បៀងអាហារ១០ម៉ឺនរៀល ថ្លៃទឹក១៨០០០រៀល និងថ្លៃភ្លើង៣៨០០០រៀល សរុប១៥៦០០០រៀល។ គ្រួសារ ដែលមានសមាជិក២ទៅ៣នាក់ នឹងទទួលបានថ្លៃស្បៀង១១៣៥០០រៀល ថ្លៃទឹក៤៤៨០០រៀល ថ្លៃភ្លើង៨៥០០០រៀល សរុប២៤៣០០០រៀល បើគ្រួសារមានសមាជិកចាប់ពី៤នាក់ឡើងទៅ នឹងទទួលបានថ្លៃស្បៀង១២៧០០០រៀល ថ្លៃទឹក៦២០០០រៀល ថ្លៃភ្លើង១២២០០០រៀល សរុប៣១១០០០រៀល៕

រដ្ឋាភិបាលសម្រេចជ្រើសរើសរាជធានី-ខេត្តចំនួន៥សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣

ដោយៈ លក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលបានជ្រើសរើសរាជធានីភ្នំពេញ និងខេត្តចំនួន៤ទៀតធ្វើជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ ខណៈខេត្តទាំង៤ផ្សេងទៀត ក្រៅពីភ្នំពេញ រួមមានខេត្តសៀមរាប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពត។ នេះបើតាមកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍CAMSOC តាមអនឡាញ នៅថ្ងៃទី១១ ខែឧសភា ២០២១ននេះ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការ CAMSOC ឱ្យដឹងថា ជុំវិញការកំណត់ទីតាំងនៃទីលានប្រកួត សហព័ន្ធកីឡាជាតិភាគច្រើនបានឯកភាព និងយល់ស្របទៅនឹងការរៀបចំទីលានប្រកួតរបស់គណៈកម្មការទីលាន ពិសេសទីតាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប លើកលែងតែខេត្តកំពត ដែលគ្រោងរៀបចំការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ ត្រូវបានសហព័ន្ធស្នើឲ្យគណៈកម្មការជំនាញចុះពិនិត្យទីតាំងថ្មីមួយទៀតនៅជាយក្រុងភ្នំពេញ។

លោកបន្ដថា ខេត្តសៀមរាប ត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួតប្រណាំងកង់, ខេត្តព្រះសីហនុ នឹងត្រូវរៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង ហើយខេត្តកែប ត្រូវប្រកួតទ្រីយ៉ាងត្លុង ឯខេត្តកំពត គឺត្រៀមការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ តែមិនទាន់សម្រេចទេ ព្រោះសហព័ន្ធបានសំណូមពរឲ្យគណៈកម្មការជំនាញ ចុះទៅពិនិត្យទីតាំងថ្មីមួយទៀតនៅជាយក្រុងភ្នំពេញ។

លោកបានថ្លែងថា ចំណែកប្រភេទកីឡាភាគច្រើន ត្រូវប្រកួតនៅរាជធានីភ្នំពេញ ពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ។

លោកថោងខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក៏បានឱ្យដឹងផងដែរថា គ្រប់សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវសហការជាមួយគណៈកម្មការជំនាញ (គណៈកម្មការទីលាន) ឱ្យបានជិតស្និទ្ធប្រកបដោយតម្លាភាព និងជាក់លាក់ក្នុងការកំណត់ទីលាន ព្រោះការកំណត់ទីលាន គឺជាមូលដ្ឋាននៃការរៀបចំឲ្យរួចរាល់មុនពេល ដើម្បីឈានទៅការរៀបចំផ្នែកផ្សេងៗទៀតដែលមានទីតាំងច្បាស់លាស់ ហើយជំនាញផ្សេងៗទៀតអាចធ្វើការរបស់ខ្លួនបាន ពិសេសការពិនិត្យ ការកែសម្រួល ការកែលម្អ ឬការបំពាក់ស្ដង់ដារទីលានបន្ថែមជាដើម។

តាមការព្យាកររបស់ក្រសួងទេសចរណ៍កម្ពុជាកន្លងមកថា នៅក្នុងឆ្នាំ២០២៣ខាងមុខកម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ ហើយកម្ពុជាក៏ត្រៀមរៀបចំនូវធនធានមនុស្សក្នុងវិស័យទេសចរណ៍ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិឡើងវិញក្រោយចប់វិបត្តិកូវីដ១៩ផងដែរ៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគល់ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជាក្នុងឳកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានប្រគល់ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឳកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋដែលកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា។ ​

ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក គឺជាទស្សនទានរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ ដែលមិនមើលរំលងអំពីទុក្ខលំបាកគ្នា ផ្ទុយទៅវិញគឺតែងតែគិតគូរ យកចិត្តទុកដាក់ និងមានក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើសាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នា ដូចដែលនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩។

កន្លងមកក្រុមហ៊ុនតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ ឧសភា ដើម្បី
បន្ដជួយដល់ការឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជាមានលទ្ធភាពជួយដល់បងប្អូនប្រជាពលរដ្ឋយើងជានិរន្តរ៍។ គិតរហូតមកដល់ឆ្នាំនេះ ក្រុមហ៊ុនបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ជាថវិកាសរុបចំនួន ៩០ម៉ឺនដុល្លារ ៕

ខេត្តព្រះសីហនុត្រៀមបង្កើនសោភណភាពឆ្នេរកម្សាន្តសាធារណៈទាក់ទាញទេសចរណ៍ ក្រោយបិទបញ្ចប់ជំងឺកូវីដ១៩នៅទូទាំងប្រទេស

ដោយៈ ប៊ី

ព្រះសីហនុៈ អភិបាលខេត្ដព្រះសីហនុបានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមរៀបចំឆ្នេរកម្សាន្តសាធារណៈតាមបណ្តោយឆ្នេរចាប់ពីឆ្នេរអូរឈើទាលរហូត ដល់ឆ្នេររាម ដើម្បីទទួលភ្ញៀវទេសចរមកលេងកម្សាន្តនៅពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ជំងឺកូវីដ១៩នៅទូទាំងប្រទេស។

លោកគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងបែបនេះ អំឡុងចុះពិនិត្យសកម្មភាពការរៀបចំបាវដាក់ដីទប់ឫសស្ងាវនៅតាមបណ្តោយឆ្នេរដើមឈើចាំស្នេហ៍ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

លោកបានបន្តថា នៅតាមបណ្តោយឆ្នេរត្រូវបានរៀបចំសាងសង់បន្ទប់ទឹកដែលមានលក្ខណៈស្តង់ដារបម្រើភ្ញៀវទេសចរ ក្រៅពីឆ្នេរ និងបន្ទប់ទឹកស្តង់ដារ ខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ មានលម្អដោយដើមឈើ សួនច្បារនៅអមសងខាងផ្លូវ មានភ្លើងបំភ្លឺសាធារណៈ ភ្លើងស្តុប និងកាមេរ៉ាសុវត្ថិភាពបំពាក់នៅតាមផ្លូវ ដើម្បីធានាពីសោភណភាព និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះ សីហនុបន្ថែមទៀត។

លោកអភិបាលខេត្តក៏បញ្ជាក់បន្ថែមថា នៅពេលចប់កូវីដ-១៩ យើងនឹងបន្តដាំកូនស្ងាវនៅតាមបណ្តោយឆ្នេរក្នុងក្រុងព្រះសីហនុបន្តទៀត ព្រោះដើមស្ងាវវាសាកសមរស់នៅតាមឆ្នេរសមុទ្រ ជួយការពារបរិស្ថាន និងសោភណភាពធ្វើឱ្យឆ្នេររបស់យើងមានភាពស្រស់ស្អាត កាន់តែទាក់ទាញ៕