លោក​ច្រឹ​ក សុខ​នី​មៈ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ចាំបាច់​ចូលរួម​អនុវត្ត​វិធានរបស់​រដ្ឋាភិបាល

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ដែលជា​តំបន់​គោលដៅ​ដ៏​ពេញនិយម នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ការទិញ​លក់ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងអស់  ត្រូវតែ​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​វិធានការ​នានា ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំ​ង​កូ​វីដ ១៩ ដែល​កំពុង​គំរាមកំហែង​សុវត្ថិភាព​កម្ពុជា​នាពេល​បច្ចុប្បន្ន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១កន្លងមក​ថា    បើ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងអស់ មិន​ចូលរួម​គាំទ្រ​ចំពោះ​វិធានការណ៍ របស់​រាជរដ្ឋាភិបាល​នោះទេ ការទប់ស្កាត់ និង​ឈានទៅដល់​ការលុបបំបាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ មិនអាច​ធ្វើបាន​នោះទេ។

លោក​បន្តថា “ក្នុងអំឡុងពេល​នៃ​ការបិទ​ខ្ទប់​ទីក្រុង​នេះ វា​គ្រាន់តែ​ជា​រយៈពេល​មួយ​ខ្លី​ប៉ុណ្ណោះ” ។ លោក​បន្ថែមថា “ប៉ុន្តែ​វា​អាច​ជះឥទ្ធិពល​អាក្រក់ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គមជាតិ​យ៉ាងធ្ងន់ធ្ងរ​ប្រសិនបើ​មានការ​ធ្វេសប្រហែស ខណៈដែល​រដ្ឋាភិបាល​កំ​ពុង​តែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ទៅលើ​ការការពារ​សុខមាលភាព​សាធារណៈ និង​សុខា​ភាព​របស់​ពលរដ្ឋ​ទូទៅ” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បញ្ជាក់ថា “ការធ្វើ​បែបនេះ គឺ​ដូច​ទៅនឹង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សកម្មភាព​មនុស្ស និង​សេដ្ឋកិច្ចសង្គម​វិល​មករក​ភាព​ធម្មតា​វិញ។ ដូច្នេះ​យើង​ត្រូវតែ​ចូលរួម និង​គាំទ្រ​ចំពោះ​ចំណាត់ការ និង​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​បញ្ចប់​នូវ​ជំ​ងឹ​កូ​វីដ១៩ ឱ្យបាន​ឆាប់” ។

នៅក្នុង​ឱកាស​នេះ ក្នុងនាម​រូបខ្ញុំ​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា សូម​ស្នើឱ្យ​ម្ចាស់​ក្រុមហ៊ុន និង​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ទាំងអស់គ្នា​ជា​ដាច់​ខាត់ ដើម្បី​សុខ​សុវត្ថិភាព​របស់​សង្គម​ជាតិ និង​ប្រជាជាតិ​កម្ពុជា​ទាំងអស់គ្នា៕

ភ្នាក់ងារ​អចលនទ្រព្យ​ថ្មី​ត្រូវ​សិក្សា​លើ​ចំណុច​ទាំង៥នេះ ដើម្បី​ទទួលបានជោគជ័យ​ក្នុង​អាជីព

ដោយៈ​ឧ​ត្ត​ម

ភ្នំពេញៈ មាន​យុទ្ធសាស្ត្រ​មួយចំនួន ដែល​ភ្នា​ក់​អារ​អចលនទ្រព្យ​បានធ្វើ និង​ទទួលបាន​ជោគជ័យ។ តើ​យុទ្ធសាស្ត្រ​អ្វី ដែល​អាចឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ថ្មី អាច​ស្វែ​អ​រក​អតិថិជន​បាន​ក្នុង​រយៈពេល​ខ្លះ​នោះ?។

អ្នក​ដែលមាន​បទពិសោធន៍ លើ​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ បានផ្ដល់​ជា​ទស្សន​មួយចំនួន​ទៅលើ​យុទ្ធសាស្ត្រ​ក្នុងការ​ស្វែងរក​អតិថិជន ក្នុងពេល​ខ្លួន​គឺជា​ភ្នាក់ងារ​អចលនទ្រព្យ ត្រូវ​សិក្សា​លើ​ចំណុច​មួយចំនួន​នេះ​ជាមុនសិន។

១. ធ្វើការ​ផ្សាយ​ផ្ទាល់​ប្រចាំ​សប្ដាហ៍

ក្នុងន័យនេះ មិនមែន​ចាំ​ទាល់តែ​ផ្សាយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​ឬ ប្រព័ន្ធ​ផ្សព្វផ្សាយធំៗនោះទេ។ នៅក្នុង​សម័យ​ឌីជីថល​នេះ គេ​អាច​ផ្សាយ​ពី​ខ្លួនឯង ទៅកាន់​មនុស្ស​ជាច្រើន​ក្នុងសង្គម ដូចជា​តាម​ហ្វេ​ស​ប៊ុ​ក ដូច្នេះ​ការផ្សាយ​បន្ត​ផ្ទាល់​នៅតាម​បណ្ដាញ​សង្គម​គឺជា​រឿង​សំខាន់​ណាស់ សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​យុគសម័យ​នេះ។

២. ការវាយតម្លៃ​អចលនទ្រព្យ​ប្រចាំឆ្នាំ

យើង​មិនត្រូវ​គិតថា​ជា​ភ្នាក់ងារ​ថ្មី មិនទាន់មាន​អតិថិជន​ច្រើន ហើយ​ធ្វើការ​វាយតម្លៃ​អចលនទ្រព្យ​មិនបាន​នោះទេ ។ យើង​ត្រូវ​ចាប់ផ្ដើម​ការងារ​នេះ នៅក្នុង​ចំណោម​មនុស្ស​ដែល​យើង​ស្គាល់​សិន ដូចជា​មិត្តភក្ដិ ក្រុមគ្រួសារ បងប្អូន សាច់ញាតិ​អ្នកភូមិ​របស់​យើង មិត្ត​រួម​អាជីព​ជាដើម។

៣. ចូលរៀន​វគ្គ​ជំនាញខ្លីៗ

អ្វីដែល​ប្រសើរ​បំផុត សម្រាប់​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ​នោះ គឺ​អតិថិជន​មាននៅ​គ្រប់​ទីកន្លែង។ គ្រប់​សកម្មភាព ដែល​យើង​មាន​ទំនាក់ទំនង ជាមួយ​បុគ្គល​ណាមួយ​នោះ ជា​ប្រភព​សម្រាប់​វិស័យ​អចលនទ្រព្យ ឬ​ជា​អតិថិជន​របស់​យើង។

យើង​អាច​និយាយងាយៗបាន​ថា ប្រសិនបើ​យើង​ចង់​បង្កើត​ការលក់ យើង​ត្រូវ​បង្កើន​សកម្មភាព នៃ​ការទំនាក់ទំនង​ឱ្យបាន​កាន់តែច្រើន​ដូចគ្នា ។ ការចូល​រៀន​វគ្គខ្លីៗ គឺជា​វិធីសាស្ត្រ​មួយ​យ៉ាង​ល្អ​សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​ថ្មី។

៤.ការផ្ដល់​កាហ្វេ​ជូន​អតិថិជន​ដោយ​ឥតគិតថ្លៃ

នេះ​ជា​គំនិត​មួយ​ល្អ គឺ​យើង​ប្រើ​ស្នាមញញឹម​នៅលើ​ផ្ទៃមុខ​របស់​យើង សម្រាប់​ទំនាក់​ទំនងជា​មួយ​មនុស្សម្នា​ទាំងឡាយ ក៏ប៉ុន្តែ​យើង​ត្រូវ​ចំណាយ​ច្រើន​បន្តិច ដូចជា​ទៅ​ហាង​កាហ្វេ នៅ​ទីតាំង​ភូមិសាស្ត្រ​ដែល​យើង​កាន់កាប់ រួច​កុម្មង់​កាហ្វេ​ជូន​អ្នក ដែលមាន​សក្ដានុពល​ស​ម្រា​ប់​អាជីព​របស់​យើង។

៥.ចូលរួម​ម្ម​វិធីផ្សេងៗឱ្យបាន​ច្រើន

ការចូលរួម​កម្មវិធី​នានា នឹងធ្វើ​ឱ្យ​យើង​ស្គាល់​មនុស្ស​កាន់តែច្រើន ហើយ​ការ​ស្គាល់​មនុស្ស​គឺ​ការកសាង​ទំនាក់ទំនង​ជាមួយ​ពួកគេ សម្រាប់​អាជីព​ក្នុង​វិស័យ​អចលនទ្រព្យ។

ទាំងនេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយចំនួន សម្រាប់​អ្នក​ដែលជា​ភ្នាក់ងារ​អចលនទ្រព្យថ្មីៗ ក្នុងការ​គិតពិចារណា​និង​អនុវត្តន៍​ប៉ុណ្ណោះ ។ យ៉ាង​ជា​អ្នក​ក្នុង​វិស័យ​អចលនទ្រព្យ សុទ្ធ​តែមាន​យុទ្ធសាស្ត្ររៀងៗខ្លួន ក្នុងការ​ស្វែងរក​អតិថិជន៕

CEO នៃ​គេហទំព័រ Propertyarea ប្រាប់​ពី​តម្លៃ​ដី​ងាយស្រួល​វិនិយោគ​និង​លក់​ចេញ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ស្ថាបនិក​និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia លោក​យិន លាង​គង់ ដែល​បាន​តាមដាន​ការវិវត្ត​នៃ​វិស័យ អចលនទ្រព្យ​បានបង្ហាញ​ពី​ទីតាំង​ដី និង​តម្លៃ​ដី​ដែល​ងាយ​ទទួលបាន​ផលចំណេញ និង​លក់​ចេញ​បាន​ឆាប់រហ័ស។

ជាទី​ប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល​ផងដែរ លោក​យិន លាង​គង់ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ប្រសិនជា​អ្នកវិនិយោគ​ដីធ្លី ដែល​ងាយស្រួល​ក់​ចេញ​និង​ងាយ​ស្រួ​ករក​អ្នកទិញ លោក អ្នក​គួរ​សិក្សា​ពី​តម្លៃ និង​ល​ទ្ឋ​ភាព​របស់​ប្រជាជន​កម្ពុជា​ភាគច្រើន ព្រោះ​ប្រជាជន​កម្ពុជា​ភាគច្រើន​ជា​អ្នកមាន​ចំណូល​មធ្យម ហេតុនេះ​ល​ទ្ឋ​ភាព​របស់​ពួកគេ​ក៏មាន​កម្រិត​ផងដែរ។

លោក​បន្តថា “បើ​លោក អ្នកមាន​ល​ទ្ឋ​ភាព​ទិញ​ដី​វិនិយោគ​តម្លៃ​ត្រឹម៥ ទៅ១០ម៉ឺន​ដុល្លារ លោក អ្នក​គួរ​ទិញ​ដី​ក្នុងតម្លៃ​ចន្លោះ​ពី១០ទៅ៣០ដុល្លារ​រ​ក្នុង​មួយ​ម៉ែត្រការ៉េ ព្រោះ​ដ​ដី​មានតម្លៃ​ប៉ុណ្ណឹង​ងាយ​ឡើងថ្លៃ ប្រសិន​ជាមាន​ទីតាំង​ល្អ ពិសេស​ជាយក្រុង​ភ្នំពេញ” ។លោក​បន្តថា “បើ​អ្នកមាន​ល​ទ្ឋ​ភាព២០ទៅ៣០ម៉ឺន​ដុល្លារ លោក អ្នក​ក៏​គួរ​វិនិយោគ​ដី​មិន​លើស១០០ដុល្លារ​រ​ក្នុង​មួយ​ម៉ែត្រការ៉េ​ដែរ ព្រោះ​ដី​មានតម្លៃ​ប៉ុណ្ណឹង​ឡើង អាច​ពិបាក​រក​អ្នកទិញ” ។

លោក​យិន លាង​គង់​បាន​បន្តថា យ៉ាងណាក៏ដោយ​ដី​មានតម្លៃ​ថ្លៃ មិនមែន​មិនមាន​ផលចំណេញ​នោះទេ វា​ក៏មាន​ផលចំណេញ​ដែរ វា​អាស្រ័យ​លើ​ទីតាំង​ដែលមាន​ភាពល្អប្រសើរ​ឬ​អត់? ប៉ុន្តែ​ការពិត​ល​ទ្ឋ​ភាព​របស់​ប្រជាជន​កម្ពុជា ដែលមាន​ប្រាក់​ទិញ​ដី​តម្លៃ​ចាប់ពី១០០ដុល្លារ ទៅ៥០០ដុល្លារ ឬ២០០០ដុល្លារ ទៅ៩០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នៅមានកម្រិត​នៅឡើយ។

លោក​បន្តថា “ហេតុនេះ​ការវិនិយោគ​លើដី​ធ្លី ដែលមាន​តម្លៃ​ចន្លោះ៥ទៅ៣០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ គឺជា​តម្លៃ​សមរម្យ ដែល​អ្នកមាន​ជីវភាព​មធ្យម​អាចមាន​ល​ទ្ឋ​ភាព​ទិញ​បាន ហើយ​អ្នកមាន​ល​ទ្ឋ​ភាព ឬ​ជីវភាព​ម​ធ​ម្យ​ម​មាន​ចំនួន​ច្រើន​លើសលុប​នៅ​កម្ពុជា” ៕

លោក​ស៊ី ជីន​ពីង​ចំអក​ឱ្យ​អាមេរិក​ថា​ចាស់គំរិល ហើយ​ការ​បញ្ឆេះ “សង្គ្រាមត្រជាក់​ថ្មី” មិន​ធ្វើ​ឲ្យ

ដោយៈ​វ​ឌ្ឈ​នៈ

ប៉េកាំង:  ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង កាលពី​ថ្ងៃ​អង្គារ ទី២០ ខែមេសា បាន​ចំអក​ឱ្យ​សហរដ្ឋអាមេរិក ចំពោះ​ការប៉ុនប៉ង​ណាមួយ ដើម្បី​បន្សាប​ឥទ្ធិពល​របស់​មហា​យក្ស​ចិន ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក ហើយ​បាន​សង្កត់ធ្ងន់ថា “សង្គ្រាមត្រជាក់​ថ្មី” នឹង​ធ្វើឱ្យ​ខាតបង់ ប្រយោជន៍​នៃ​សេដ្ឋកិច្ចពិភពលោក។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Jakarta Post ។

អំឡុងពេល​ថ្លែង​សុន្ទរកថា​តាម Video Conference នៅឯ​វេទិកា​អាស៊ី​ក្រុង​ប៉​អៅ (Boao Forum for Asia) លោក ស៊ី បាន​លើកឡើងថា ប្រទេស​ចិន នឹងចូលរួម “សកម្ម” ក្នុង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី ក្នុង​វិស័យ​ពាណិជ្ជកម្ម ហើយ​ចូលរួមចំណែក​ដល់​ការកសាង “ប្រព័ន្ធ​សេដ្ឋកិច្ច​បើកទូលាយ​កម្រិត​ខ្ពស់​ថ្មី” មួយ ដោយ​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក កុំ​ប្រកាន់ខ្ជាប់​គោលនយោបាយ​គាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម។

លោក ស៊ី បាន​បន្ថែមទៀតថា “ខណៈ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ដែលមាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​នឹង​សហរដ្ឋអាមេរិក អាច​នឹង​ត្រូវបាន​បំបែក​ឱ្យចេញ​កាន់តែ​ឆ្ងាយ​ពី​បណ្ដា​ប្រទេស ដែលមាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​នឹង​ចិន​កុម្មុយនីស្ត រដ្ឋាភិបាល​ក្រុង​ប៉េកាំង “ជំទាស់​ដាច់ខាត​ចំពោះ​សង្គ្រាមត្រជាក់ និង​មនោគមវិជ្ជា​ប្រឈមមុខ​ដាក់គ្នា​ក្នុង​គ្រប់​ទម្រង់”។

លោក​បាន​សង្កត់ធ្ងន់ថា ច្បាប់​ដែល​បង្កើតឡើង​ដោយ​ប្រទេសមួយ ឬ​ប្រទេស​មួយក្រុម មិនអាច​យកមកអនុវត្ត​លើ​ប្រទេស​ដទៃ​បានឡើយ។ ប្រទេស​ចិន មិនដែល​ស្វះស្វែង​ចង់បាន​ឥទ្ធិពល​លប់​លើស​គេឯង ហើយ​ព្យាយាម​ពង្រីក​ឥទ្ធិពល ឬក៏​ចង់​ប្រកួតប្រជែង​ផ្នែក​សព្វាវុធ​នោះឡើយ។

លោក​ស៊ី បាន​ថ្លែង​បែបនេះ​នៅ​ប៉ុន្មាន​ថ្ងៃ ក្រោយពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga ក្នុងជំនួប​កំពូល​របស់​ពួកលោក​នៅ​រដ្ឋធានី​វ៉ា​ស៊ី​តោន បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ Taiwan Strait ដែល​បានធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ខឹង​ឆេះដុំ។

នោះ​ក៏​ព្រោះតែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​កោះ​វ៉ាន់ ដែល​គ្រប់គ្រង​អធិបតេយ្យភាព​ដោយ​ខ្លួនឯង​ថា ជា​ខេត្ត​មួយ​របស់ខ្លួន គឺ​រង់ចាំតែ​ការបង្រួបបង្រួម​ជាតិ​ប៉ុណ្ណោះ ហើយ​បើ​ក្នុងករណី​ចាំបាច់ អាច​នឹង​ឈានទៅដល់​ការប្រើ​កម្លាំងបាយ។

ក្នុងជំនួប​ផ្ទាល់​លើកដំបូង​របស់​ពួកលោក កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន លោក ចូ បៃ​ឌិន និង​លោក Yoshihide Suga ក៏បាន​សម្ដែង​ការព្រួយបារម្ភ អំពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​របស់​ចិន នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង (Xinjiang) ការបង្ក្រាប​លើ​បាតុករ​ដោយ​ហិង្សា​នៅ​ក្រុង​ហុងកុង និង​បញ្ហា​សន្តិសុខ​នៅ​ដែនទឹក​របស់​កោះ​តៃវ៉ាន់ និង​ដែនទឹកក្បែរៗនោះ​ផងដែរ។

ទោះបីជា​មិន​លើកឡើង​ពី​បញ្ហា ឬ​បញ្ចេញ​ឈ្មោះ​សហរដ្ឋអាមេរិក ឱ្យចំៗក្នុង​សុន្ទរកថា​របស់ខ្លួន​ក្ដី ក៏​លោក​ស៊ី បាន​និយាយ​បែប​ផ្លែផ្កា​ថា “ចាស់គំរឹល​ណាស់ ខ្លួនឯង​ដើរ​ណែនាំ​ប្រទេស​ដទៃ ដោយ​ភាព​ក្រអឺតក្រទម ហើយ​ខ្លួនឯង​បែរជា​ជ្រៀត​ជ្រែ​ត​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ទាំងនោះ” នៅពេលដែល​ប្រទេសមួយ​ចង់​ចុះសម្រុង ជាមួយ​ប្រទេស​ដទៃ។

ក្នុងពេល​ជាមួយគ្នានេះ លោក ស៊ី បាន​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និមិត្ត (AI) និង​ជីវ​ឱសថ (Biomedicine) ក្នុង​កិច្ចប្រឹងប្រែង​ទប់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ហើយ​ក៏បាន​ប្ដេជ្ញា​ប្រឹងប្រែង ចូលរួម​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​ផងដែរ៕

ក្រុមហ៊ុន​ជប៉ុន​ធំ​មួយ​បោះទុន​វិនិយោគ​នៅ​ខេត្តព្រះវិហារ​លើ​វិស័យ​កសិឧស្សាហកម្ម

ដោយ រ៉ា​ណេ​ត

ព្រះ​វិហារៈ ក្រុមហ៊ុន​ជប៉ុន​ធំ​មួយ ដែលមាន​ជំនាញ​ខ្ពស់​ក្នុង​ការកែច្នៃ​ផលិតផល​កសិផល​សម្រាប់​ការនាំចេញ បានសម្រេច​សហការ​ជាមួយ​សហគមន៍​កសិក​ម្ម​ចំនួន៩ ក្នុង​ខេត្តព្រះវិហារ ដើម្បី​បង្កើន​ផលិតភាព​ក្នុង​ការផលិត និង​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ជប៉ុន និង​ទីផ្សារ​ប្រទេស​ដទៃទៀត។

លោក​ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា នៅក្នុង​ឆ្នាំ២០២១នេះ សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ​ចំនួន៩ មាន​សមាជិក​សរុប៣៩៥គ្រួសារ បាន​ចុះកិច្ចសន្យា​ផលិត និង​ផ្គត់ផ្គង់​ស្វាយចន្ទី​សរីរាង្គ លក់​ជូន​ក្រុមហ៊ុន​ជប៉ុន​សម្រាប់​ផ្គត់​ផ្គង​ដៃគូ ក្នុងស្រុក និង​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សា​រ​ក្រៅប្រទេស។

លោក​បាន​បន្តថា តាមរយៈ​ការធ្វើ​កិច្ចសន្យា​កសិកម្ម រវាង​ប្រជា​សហគមន៍ និង​ក្រុមហ៊ុន​ឯកជន​ជប៉ុន​នេះ គឺ​នឹងធ្វើ​ឲ្យ​សហគមន៍ ទទួលបាន​ផលប្រយោជន៍​ជាច្រើន ដោយ​ការផលិត​ឆ្លើយតប ទៅនឹង​តម្រូវការ​ចង់បាន​រប​ស់​ក្រុមហ៊ុន ហើយ​អាច​រក្សា​តម្លៃ​បានល្អ​ថែម​ទៀតផង ដែល​អាចធ្វើ​ឲ្យ​កសិករ​មាន​ផលចំណេញ​ក្នុង​ការធ្វើ​កសិកម្ម​រប​ស់​ខ្លួន។

លោក​បាន​បញ្ជាក់ថា  “នេះ​ជា​គោលដៅ​របស់​ក្រសួងកសិកម្ម ធ្វើ​ម៉េច​ឲ្យ​បងប្អូន​ផលិត សម្រាប់​ដោះស្រាយ​បញ្ហា​ទីផ្សារ ជូន​គាត់​គឺ​ធ្វើ​ម៉េច​ឲ្យ​គាត់​ដាំ​ដុះ​បង្កើន​ផលិតផល​របស់គាត់ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​បន្ថែម ជា​គោលដៅ​សំខាន់​មួយ​របស់​ក្រសួងកសិកម្ម ក្នុង​គោលដៅ​ជាច្រើន​ផ្សេងទៀត” ។

លោក​បន្តថា “តាមរយៈ​ក្រុមហ៊ុន​នេះ ពួកគាត់​បាន​ជួយ​យើង​ច្រើន បើ​យើង​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ចឹ​ង​ដូច​ខ្ញុំ​បញ្ជាក់​មុននេះ​ចឹ​ង​កិច្ចសន្យា​ហ្នឹង​វា​សំខាន់​មែនទែន យើង​មាន​ទីផ្សារ​ច្បាស់លាស់ បើ​យើង​ធៀប​ជាមួយ​ទីផ្សារ​ខាងក្រៅ យើង​បាន​ទីផ្សារ​ល្អ ហើយ​បងប្អូន​កសិករ​មិនមាន​ក្តីបារម្ភ​ថា ប្រមូល​កសិផល​ទៅ​គេ​ទម្លាក់​ថ្លៃ ទម្លាក់​គុណភាព​ការ​ថ្លឹង​មិន​ត្រឹមត្រូវ រកស៊ី​មិនមាន​ភាពស្មោះត្រង់ ដល់ពេល​ចុះកិច្ចសន្យា​ជាមួយ​ក្រុម​ទៅ​គេ​ស្មោះត្រង់” ។

ជាមួយគ្នានេះដែរ លោក​ប្រធាន​មន្ទីរ​បាន​ជំរុញ ឲ្យ​តំណាង​សហគមន៍​ទាំងអស់​បន្ទាប់ពី​បាន​ចុះកិច្ចសន្យា ទួល​សហការ​ក្នុង​ការផលិត និង​ទិញ​រួចរាល់​ហើយ ធ្វើយ៉ាងណា​ត្រូវ​ណែនាំ​ទៅដល់​ប្រជាកសិករ ជា​អ្នក​ផលិត​ត្រូវគោរព​តាម​កិច្ចសន្យា ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ហើយ​កសិករ​ត្រូវមាន​ភាពស្មោះត្រង់ ជាមួយ​ក្រុមហ៊ុន ដោយ​ជៀសវាង​ការ​ក្លែងបន្លំ​ផ​លិ​ផល ដែល​ប្រើប្រាស់​ជីគីមី​ជាដើម៕

មជ្ឈមណ្ឌល​កំសាន្ត​និង​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ៥នឹង​បើក​ដំណើរការខេត្ត​ព្រះសីហនុ

ដោយៈ​ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន​បដិសណ្ឋារកិច្ច WA Hospitality ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​ចាប់ផ្តើម​ដាក់​ដំណើរការ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ និង​កាស៊ីណូ Won Majestic ដែលមាន​ចំនួន៣០០បន្ទប់ នៅ​ខេត្ត​ព្រះសីហនុ នៅ​ត្រីមាស​ទី១ ឆ្នាំ២០២២ ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​គេហទំព័រ TTGAsia នៅ​យប់​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។

ដោយមាន​ទីតាំង ស្ថិត​ទល់មុខ​ឆ្នេរ​សុខា​ដ៏​ស្រស់ស្អាត គម្រោង​នេះ​នឹងមាន​បន្ទប់​ប្រណីត និង​បន្ទប់​ស្ទូ​ឌី​យោ​អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ ភោជនីយដ្ឋាន​បី កន្លែង​ទទួលភ្ញៀវ និង​កាស៊ីណូ។

ក្រុមហ៊ុន WA Hospitality ទទួលបាន​កិច្ចសន្យា គ្រប់គ្រង​គម្រោង​សណ្ឋាគារ និង​កាស៊ីណូ​នេះ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​កម្ពុជា Won Majestic ដែលមាន​បទពិសោធន៍​យ៉ាងច្រើន នៅក្នុង​អាជីវកម្ម​កាស៊ីណូ​នៅក្នុង​តំបន់។

នេះ​គឺជា​កិច្ចសន្យា​គ្រប់គ្រង​ក្រៅប្រទេស​ដំបូងបង្អស់ របស់​ក្រុមហ៊ុន WA ប​ដិ​ស  ណ្ឋា​រ​កិច្ច ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១៥ និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន World Avenue ដែល​បាន​បង្កើតឡើង​នៅ​ចក្រភព​អង់គ្លេស ក្នុង​ឆ្នាំ១៩៩៥ ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន WA Hospitality លោក Ally Bhoonee បាន​ថ្លែងថា “វា​មិនមែនជា​សណ្ឋាគារ និង​កាស៊ីណូ​ធម្មតា​ទេ ពីព្រោះ​សណ្ឋាគារ​នេះ នៅជាប់​ឆ្នេរ​ខ្សាច់ ហើយ​វា​នឹង​ក្លាយជា​គម្រោង អចលនទ្រព្យ​ទ្រព្យ​លំដាប់​ផ្កាយ​ប្រាំ” ។ លោក​បន្តថា “គំនិត​នៃ​ការ​អភិ​វ​ឌ្ឈ សណ្ឋាគារ​គឺ​ផ្តល់ជូន​ការកម្សាន្ត និង​សេវាកម្ម​ផ្ទាល់ខ្លួន​ល្អ​បំផុត” ។

ផ្អែក​តាម​ការ​ព្យាករ គម្រោង​នេះ​ទទួលបាន​អត្រា​ស្នាក់នៅ៨០ភាគរយ ក្នុង​ឆ្នាំ​ប្រតិបត្តិការ​ដំបូង។

លោក Ally បាន​ថ្លែងបន្តថា “យើង​នឹង​ផ្តោតលើ​អតិថិជន​គោល​ពី​ប្រទេស​ចិន និង​តំបន់​អាស៊ីអាគ្នេយ៍” ៕

GMAC អំពាវនាវ​ជាថ្មី​សុំ​ការយោគយល់​ពី​អ្នកបញ្ជា​ទិញ​លើកលែង​ការពិន័យ​ក្នុងករណី​បញ្ជូន​ផលិតផល​កាត់ដេរ​យឺត

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​អំពាវនាវ​សុំ​ការយោគយល់​ពី​អ្នកបញ្ជា​ទិញ ព្រមទាំង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ក្នុងករណី​មានការ​បញ្ជូន​ផលិតផល​កាត់ដេរ​យឺតយ៉ាវ ដោយ​គ្មាន​ការពិន័យ ក្នុងអំឡុងពេល​កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ដោយ​ការបិទ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល រួម​នឹង​ក្រុង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត។

យោងតាម​សេចក្ដី​ថ្លែង​ការ​រណ៍ របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​សប្ដាហ៍​នេះ​បាន​បញ្ជាក់ថា ក្រោម​ការចូលរួម អនុវត្តន៍ នូវ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ដោយ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ បាន​ជះឥទ្ធិពល​ដល់​ផលិតភាព នៃ​ការផលិត​សម្រាប់​ការបញ្ជាទិញ​របស់​ទីផ្សារ​ក្រៅ​ស្រុក​មួយចំនួន។

GMAC បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​នាពេលថ្មីៗនេះ​ថា វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ មិនត្រូវ​បាន​គេ​ចាត់ទុកថា​ជា​វិស័យ​សំខាន់ ដែល​ចាំបាច់​ត្រូវ​បើក​ដំណើរការ​យ៉ាងសកម្ម នៅក្នុង​អំឡុងពេល​អនុ​វត្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​នោះទេ ដូច្នេះ​ចង្វាក់​ផលិតកម្ម​នៃ​រោងចក្រ​មួយចំនួន ត្រូវបាន​ហាមឃាត់​សកម្ម​ជា​បណ្តោះអាសន្ន ដើម្បី​សុវត្ថិភាព​កម្មករ​ដែល​បម្រើ​ការងារ។

ជាមួយគ្នានេះ ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​នេះ ក៏បង្ក​ការរំខាន​ដល់​វិស័យ​ភស្តុភារ​ផងដែរ ដោយ​មិនអាច​ដឹកជញ្ជូន​វត្ថុធាតុដើម ឬ​ទំនិញ​ពាក់ព័ន្ធ​បាន​ដោយ​សេរី​នោះឡើយ។ លើសពីនេះ​ទៀត កម្លាំង​កម្មករ កម្មការិនី​មួយចំនួន​ដែល​ស្នាក់នៅ មិន​ស្ថិតក្នុង​ទីតាំង តំបន់​បិទ​ខ្ទប់​ក៏​រង​ផលប៉ះពាល់​ដូចគ្នា ដោយ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់ហាមឃាត់​មួយចំនួន ដូច្នេះ​ដំណើរ​នៃ​ចង្វាក់​ផលិតកម្ម​រោងចក្រ អាច​បណ្តាលឱ្យ​មានការ​ពន្យា​ពេល ក្នុង​ការផលិត ក៏ដូចជា​ការខកខាន​មិនបាន​បំពេញ តាម​កាលកំណត់​ដឹកជញ្ជូន​ដូចដែល​បាន​ព្រមព្រៀង​កន្លងមក។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សូម​អំពាវនាវ​ឱ្យមាន​ការយោគយល់​ពី​សំណាក់​អ្នកបញ្ជា​ទិញ និង​អ្នកពាក់ព័ន្ធ​ជួយ​សម្រួល នៅក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ​នេះ៕

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗមិនបានផ្អាកដោយសារវិបត្តិជំងឺកូវីដឡើយ

ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា ដំណើរការសាងសង់គម្រោងធំៗរបស់រដ្ឋ ដូចជាស្ពាន ថ្នល់ ប្រព័ន្ធលូបង្ហូរទឹក និងចម្រោះទឹកកង្វក់នានា នៅតែបន្តតាមផែនការ ទោះបីទីតាំងមួយចំនួនស្ថិត ក្នុងវិធានការបិទខ្ទប់ក្ដី។

អ្នកនាំពាក្យក្រសួងសាធារណៈការ លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា ទោះការបិទខ្ទប់បង្កឱ្យមានការលំបាកមួយចំនួនដូចជា ការធ្វើដំណើររបស់កងវិស្វកម្ម ឬការចុះត្រួតពិនិត្យគម្រោងក្ដី ប៉ុន្តែគឺមិនទាន់ប៉ះពាល់ដល់ដំណើរគម្រោងទាំងមូលទេ។

លោកបន្តថា “រហូតមកទល់ពេលនេះ ដូចជាមិនទាន់មានអីប៉ះពាល់ទេ គម្រោងសាងសង់ធំៗ ដូចជាគម្រោងExpressway នៅដំណើរការធម្មតា ព្រោះគេធ្វើការនៅតាមការដ្ឋានតាមផ្នែក និងមានស្នាក់ការគម្រោងជាកង់ៗ ប៉ុន្តែបើឆ្លងពីខេត្តមួយទៅខេត្តមួយ ក៏ពិបាកដែរ”។

លោកសូរិយាបានបញ្ជាក់ថា បើសិនវិធានការបិទខ្ទប់ និងបម្រាមគោចរ អូសបន្លាយ វានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់ ព្រោះទាក់ទងនឹងការដឹកជញ្ជូនគ្រឿងចក្រ និងសម្ភារៈសាងសង់ពីក្រៅប្រទេសជាដើម។

បើគិតត្រឹមដំណាច់ចខែមិនាកន្លងមកនេះ ការសាងសង់ផ្លួវល្បឿនលឿនភ្នំពេញ ព្រះសីហនុ សម្រេចបានជិត៥០ភាគហើយ។ ចំណែកការដ្ឋានស្ថាបនាផ្លូវ៣៨ នៅក្រុងសៀមរាបក៏សម្រេចបាន៣០ ភាគរយហើយផងដែរ៕

 

ចំណេះដឹងថ្មីៈតើអ្នកវិនិយោគអចលនទ្រព្យជោគជ័យរៀបចំផែនការ និងឥរិយាបទ ដូចម្តេចខ្លះ?

ដោយៈស៊ីប ម៉េង
ភ្នំពេញៈ ការវិនិយោគលើអចលនទ្រព្យ មិនប្រាកដថាជោគជ័យនោះទេ តែវាក៏អាចនឹងជោគជ័យ ប៉ុន្តែបើមិនដឹងពីវិធីសាស្រ្តក្នុងការវិធីវិនិយោគ នោះលោកអ្នកអាចប្រឈមនឹងហានិភ័យខ្ពស់។

តើអ្នកជោគជ័យក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ត្រូវវិធីសាស្រ្តនិងចរិកលក្ខណៈយ៉ាងដូចម្តេច? ខាងក្រោមនេះជាអ្វីដែលអ្នករកស៊ី ក្នុងវិស័យអលនទ្រព្យជោគជ័យតែងប្រកាន់ភ្ជាប់ ហើយយកមកអនុវត្តន៍ជាប្រចាំដូចជា

ទី១ រៀបចំផែនការឱ្យបានច្បាស់លាស់
ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យអាចមានភាពស្មុគស្មាញ ដែលទាមទារឱ្យមានផែនការជាក់លាក់ ព្រោះការមានផែនការច្បាស់លាស់ ហើយត្រឹមត្រូវអាចធ្វើឱ្យវិនិយោគិនរៀបចំ និងបំពេញភារកិច្ចបានយ៉ាងល្អ។ ជារួម វាជួយឱ្យពួកគេមើលឃើញពីទិដ្ឋភាពក្នុងការវិនិយោគគ្រប់ជ្រុងជ្រោយ។
ផែនការនេះរួមមាន ការចេះប៉ាន់ប្រមាណទុនសម្រាប់វិនិយោគ, លំហូរសាច់ប្រាក់បានមកពីការជួលអចលនទ្រព្យ, កត្តាបម្រែបម្រួលប្រជាសាស្រ្ត និងកត្តាផ្សេងៗទៀតដែលអាចប៉ះពាល់ក្នុងអំឡុងពេលវិនិយោគ។

ទី២ យល់ដឹងពីទីផ្សារ
អ្នករកស៊ីវិស័យអចលនទ្រព្យពូកែ ត្រូវមានចំណេះដឹងស៊ីជម្រៅពីទីផ្សារ ដែលពួកគេបានជ្រើសរើស។ ឧទាហរណ៍ ដូចជា ការជ្រើសរើសតំបន់ជាក់លាក់មួយ ហើយថាតើត្រូវផ្តោតលើ ការវិនិយោគអចលនទ្រព្យលំនៅឋាន ឬអចលនទ្រព្យពាណិជ្ជកម្ម។
បន្ថែមពីនេះ ក៏ត្រូវស្វែងយល់ពីនិន្នាការបច្ចុប្បន្ន រួមទាំងបម្រែបម្រួលទម្លាប់នៃការចំនាយរបស់អតិថិជន អត្រាការប្រាក់កម្ចី និងអត្រាគ្មានការងារធ្វើជាដើម។ កត្តាទាំងនេះជួយឱ្យវិនិយោគិនអចលនទ្រព្យ យល់ពីស្ថានភាពបច្ចុប្បន្ន ហើយរៀបចំផែនការសម្រាប់អនាគត។ ពោលគឺការណ៍នេះ ជួយឱ្យពួកគេអាចព្យាករណ៍និន្នាការ ដែលអាចមានការប្រែប្រួល ហើយបង្កើតសក្តានុពលសម្រាប់ឱកាសការវិនិយោគ។

ទី៣ មានភាពស្មោះត្រង់
វិនិយោគិនពូកែ ជាទូទៅជាបុគ្គលដែលមានក្រមសីលធម៌ខ្ពស់ ព្រោះមិនថាការវិនិយោគអចលនទ្រព្យ ឬអាជីវកម្មផ្សេងៗនោះទេ តែងមានការពាក់ព័ន្ធ និងទំនាក់ទំនងជាមួយមនុស្សជាច្រើន។ ហេតុដូច្នេះ ពួកគេត្រូវតែកសាងកេរ្តិ៍ឈ្មោះ របស់ខ្លួនឱ្យបានល្អ។ មិនតែប៉ុណ្ណោះ វិនិយោគិនអចលនទ្រព្យ ដែលជោគជ័យដឹងថា ការមានភាពយុត្តិធម៌សំខាន់ជាងការសម្លឹង មើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ទី៤ បង្កើតចំណុចផ្តោតសម្រាប់ការវិនិយោគ
ជារឿងសំខាន់សម្រាប់វិនិយោគិន ក្នុងការបង្កើតចំណុចផ្តោត ទទួលបានចំណេះដឹងឱ្យស៊ីជម្រៅ ដើម្បីឈានទៅរកភាពជោគជ័យ។ ប៉ុន្តែមុននឹងឈានដល់កម្រិតនេះ គឺត្រូវការពេលវេលា ដើម្បីសិក្សាស្វែងយល់ពីចំណែកទីផ្សារណាមួយ ជាក់លាក់ជាមុនសិន ដែលជាផ្នែកចំបាច់សម្រាប់ភាពជោគជ័យយូរអង្វែង។
នៅពេលដែលមានចំណេះដឹងស្ទាត់ជំនាញ លើចំណែកទីផ្សារជាក់លាក់ណាមួយហើយ (ឧទាហរណ៍ដូចជាចំណេះដឹង វិនិយោគផ្នែកលំនៅឋានសម្រាប់អ្នកមាន ឬការចាប់យកទីផ្សារលំនៅឋាន សម្រាប់អ្នកមានចំណូលទាប) នោះនឹងជួយឱ្យពួគចាប់យកទីចំណែកទីផ្សារផ្សេងៗបន្ថែមទៀត ដោយប្រើជំនាញដែលមានស្រាប់។

ទី៥ មានអាកប្បកិរិយាល្អចំពោះអតិថិជនគោលដៅ
វាគឺជារឿងសំខាន់ ដែលវិនិយោគិនចេះប្រព្រឹត្តដោយក្តីគោរព ចំពោះអ្នកដទៃដូចជា ដៃគូរអាជីវកម្ម អតិថិជន អ្នកជួល ឬអ្នកផ្សេងទៀតដែលវិនិយោគិន មានទំនាក់ទំនងអាជីវកម្មជាមួយ។ វិនិយោគិនដែលពូកែ គឺត្រូវយកចិត្តទុកដាក់ទៅលើពត៌មានលំអិត ស្តាប់និងឆ្លើយតបទៅនឹងចំងល់នានា ក៏ដូចជាផ្សព្វផ្សាយអាជីវកម្ម ប្រកបដោយភាពវិជ្ជមាននិងវិជ្ជាជីវៈ។

ទី៦ បន្តការរៀនសូត្រ ដើម្បីសំលៀងចំណេះដឹងឱ្យកាន់តែមុតស្រួច
ដូចគ្នានឹងអាជីវកម្មផ្សេងទៀតដែរ វាជារឿងចាំបាច់ក្នុងការយល់ដឹងពីច្បាប់ បទបញ្ញត្តិ និងនិន្នាការដែលជាមូលដ្ឋាន នៃអាជីវកម្មសម្រាប់វិនិយោគិនអចលនទ្រព្យ។ វិនិយោគិនដែលជោគជ័យ តែងតែមានការយល់ដឹងពីច្បាប់ទាំងនេះ ហើយអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបទបញ្ញត្តិឬនិន្នាការសេដ្ឋកិច្ច។
លើសពីនេះទៅទៀត ពួកគេយល់ពីច្បាប់អចលនទ្រព្យ ពន្ធ ការផ្តល់កម្ចី និងបទបញ្ញត្តិនានា ដែលអាចជះឥទ្ធិពលដោយផ្ទាល់ ឬប្រយោលដល់អាជីវកម្មរបស់ពួកគេ។

ទី៧ ស្វែងយល់ពីហានិភ័យ
វិនិយោគិនអចលនទ្រព្យយល់ដឹងអំពីហានិភ័យ ដែលមិនត្រឹមតែទាក់ទងនឹងការទិញលក់អចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ផងដែរ ដើម្បីធ្វើការកែសម្រួលអាជីវកម្មរបស់ពួកគេ ក្នុងការកាត់បន្ថយហានិភ័យផ្សេងៗ ដែលអាចកើតមាន។

ទី៨ វិនិយោគលើជំនាញគណេយ្យ
ផ្នែកពន្ធដាររួមចំណែកសំខាន់ នៃការចំណាយប្រចាំឆ្នាំរបស់វិនិយោគិន អចលនទ្រព្យ។ វិនិយោគិនអចលនទ្រព្យពូកែ តែងភ្ជាប់ចំណេះដឹងជាមួយនឹងជំនាញ គណនេយ្យ ដើម្បីគ្រប់គ្រងបញ្ចីអាជីវកម្មរបស់ពួកគេឱ្យមានប្រសិទ្ធិភាព។

ទី៩រកជំនួយ
ការរៀនសូត្រក្នុងការរកស៊ីលើវិស័យអចលនទ្រព្យ គឺជាបញ្ហាប្រឈមសម្រាប់អ្នកដែលព្យាយាមធ្វើអ្វីៗដោយខ្លួនឯង។ ជោគជ័យក្នុងការវិនិយោគអចលនទ្រព្យ អាចទទួលបានពីការណែនាំ និងការរួមចំណែកពីមនុស្សមួយចំនួន ដូចជា អ្នកណែនាំជំនាញ មេធាវី ឬមិត្តភក្តិ។ មិនតែប៉ុណ្ណោះ វិនិយោគិនអចលនទ្រព្យជោគជ័យ តែងតែប្រឹក្សាជាមួយអ្នកជំនាញ ជាជាងយកពេលវេលានិងលុយទៅប្រថុយនឹងការវិនិយោគតែឯកឯង។

ទី១០ បង្កើតបណ្តាញ
ការបង្កើតទំនាក់ទំនងជាមួយអ្នកអាជីព អាចផ្តល់នូវការគាំទ្រដ៏សំខាន់ តែងបង្កើតឱកាស សម្រាប់វិនិយោគិនអចលនទ្រព្យថ្មីថ្មោង និងវិនិយោគិនមានបទពិសោធន៍ ។ ការមានទំនាក់ទំនងជាមួយ អ្នកណែនាំ ឬទីប្រឹក្សាជំនាញ ដៃគូអាជីវកម្ម និងអតិថិជនតែងផ្តល់ឱកាសឱ្យវិនិយោគិនជួយ និងស្វែងយល់ពីគ្នាទៅវិញទៅមក៕

 

កាន់តែឡើងកំដៅៈអូស្ត្រាលីលុបចោលកិច្ចព្រមព្រៀង “ខ្សែក្រវាត់ និងផ្លូវ”ជាមួយ មហាយក្សចិន

ដោយៈឧត្តម
ស៊ីដនី: រដ្ឋាភិបាលប្រទេសអូស្រ្តាលី បានបង្កើនកំដៅទំនាក់ទំនងកាទូត ដោយបានប្រកាសដោយចំហ កាលពីថ្ងៃពុធ ទី២១ មេសាម្សិលម៉ិញថា ខ្លួនបានសម្រេចលុបចោលកិច្ចព្រមព្រៀងចំនួន២ ដែលរដ្ឋវិចតូរីយ៉ា (Victoria) បានចុះជាមួយមហាយក្សចិន ស្តីពីកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) របស់ចិន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ក្រោមដំណើរការថ្មីមួយ នៅប្រទេសអូស្រ្តាលី រដ្ឋមន្រ្តីការបរទេសលោកស្រី Marise Payne មានសិទ្ធិអំណាចធំ នៅក្នុងការពិនិត្យសើរើឡើងវិញ នូវកិច្ចព្រមព្រៀងដែលរដ្ឋ និងសាកលវិទ្យាល័យនានារបស់អូស្ត្រាលី បានចុះជាមួយបណ្ដាប្រទេសផ្សេងៗ។
លោកស្រី Marise Payne បានគូសបញ្ជាក់ថា លោកស្រីបានសម្រេចលុបចោលកិច្ចព្រមព្រៀងចំនួន៤ ដោយក្នុងនោះមានកិច្ចព្រមព្រៀងចំនួន២ ដែលរដ្ឋវិចតូរីយ៉ា បានចុះជាមួយមហាយក្សចិន ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ផងដែរ។

លោកស្រីបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំយល់ថា កិច្ចព្រមព្រៀងទាំង៤នេះ មិនស៊ីគ្នានឹងគោលនយោបាយការបរទេសរបស់អូស្រ្តាលី ឬគ្មានអំណោយផលចំពោះទំនាក់ទំនង ការបរទេសរបស់យើងនោះឡើយ អនុលោមតាមតេស្តសាកល្បងពាក់ព័ន្ធនៅក្នុងច្បាប់ឆ្នាំ២០២០ ស្តីពីទំនាក់ទំនងការបរទេសរបស់រដ្ឋអូស្រ្តាលី (កិច្ចព្រមព្រៀងរដ្ឋ និងដែនដី)”។

កាលពីខែធ្នូ ចុងឆ្នាំ២០២០ សភាសហព័ន្ធអូស្ត្រាលី បានផ្តល់សិទ្ធិវ៉េតូលើកិច្ចព្រមព្រៀងបរទេស ដែលរដ្ឋនានាបានចុះ ស្របពេលមានជម្លោះការទូត កាន់តែក្ដៅគគុកជាមួយមហាយក្សចិន ដែលបានដាក់ទណ្ឌកម្មពាណិជ្ជកម្ម ជាបន្តបន្ទាប់លើការនាំចេញរបស់អូស្ត្រាលី រាប់ចាប់ពីស្រារហូតដល់ធ្យូងថ្ម ក្រោយពីប្រទេសអូស្ត្រាលី បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យជាអន្តរជាតិថា តើវីរុសកូវីដ-១៩ មានប្រភពចេញពីប្រទេសណាឱ្យប្រាកដ។

ទាំងនាយករដ្ឋមន្រ្តី Scott Morrison និងអតីតនាយករដ្ឋមន្ត្រី Malcolm Turnbull សុទ្ធតែបដិសេធ មិនចុះអនុស្សរណៈនៃការយោគយល់ (MOU) ថ្នាក់ជាតិជាមួយមហាយក្សចិន ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative)។

ទោះជាយ៉ាងណា លោកDan Andrews អភិបាលរដ្ឋវិចតូរីយ៉ា បានចុះកិច្ចព្រមព្រៀងជាមួយគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (National Development and Reform Commission) នៃប្រទេសចិន ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” នេះនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩។

គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” នេះគឺជាគម្រោងយក្សប្រកប ដោយមហិច្ឆតាមួយរបស់រដ្ឋការប្រធានាធិបតីចិន លោក ស៊ី ជីនភីង។ ប្រទេសខ្លះមានការព្រួយថា ការផ្ដល់ឥណទានក្រោមគម្រោងនេះ អាចធ្វើឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងតំបន់កោះនៃមហាសមុទ្រប៉ាស៊ីហ្វិក ផងផុងខ្លួនជាប់បំណុលចិន រុំកោះ។

រដ្ឋាភិបាលរបស់លោក Scott Morrison បានបដិសេធថា សិទ្ធិវ៉េតូថ្មីរបស់ខ្លួននេះគ្មានបំណងតម្រង់គោលដៅទៅរកប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្រ្តាលី និងជាប្រភពនិស្សិតបរទេសធំបំផុតខ្លួននោះឡើយ។

លោកស្រីរដ្ឋមន្ត្រីការបរទេស Marise Payne បានលើកឡើងថា រដ្ឋអំណាចថ្នាក់តំបន់ និងសាកលវិទ្យាល័យ ដែលទទួលបានមូលនិធិសាធារណៈ បានជូនដំណឹងដល់លោកស្រីថា កិច្ចព្រមព្រៀងបរទេសសរុប មានចំនួនរហូតដល់ទៅជាង១.០០០ឯណោះ៕