ហេតុផលសំខាន់ៗធ្វើ​ឲ្យ​ដី​តំបន់​ផ្លូវជាតិ​លេខ៤១ និង៥១ នៅតែមាន​សក្តានុពលសម្រាប់​ការវិនិយោគ

ដោយៈ​ស៊ីវ ម៉េង

កំពង់ស្ពឺ/កណ្តាលៈ តំបន់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤១ និង​ផ្លូវជាតិ​លេខ៥១ បាន​ក្លាយជា​តំបន់​ពេញនិយម​បំផុត​លើ​ការវិនិយោគ​អចលនទ្រព្យ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​ហេតុផលសំខាន់ៗជាច្រើន។

ហេតុអ្វី​បានជា​ចរន្ត​នៃ​ការវិនិយោគ​ក្នុងស្រុក បាន​បុក​សំដៅទៅ​តំបន់​នេះ​ច្រើន យើង​សាកល្បង មើល​ទៅលើ​ចំណុចសំខាន់ៗដូចខាងក្រោម​នេះ។

សហ​ស្ថាបនិក ​និង​អគ្គនាយក​គេហទំព័រ Propertyarea.asia ដែល​បាន​តាមដាន​ការវិវត្ត​ទីផ្សារ​ដីធ្លី និង​អចលនទ្រព្យ​នៅ​កម្ពុជា​ជាប់​ជាប្រចាំ​ បាន​មានប្រសាសន៍៍ ដោយ​លើកយក​ហេតុផល ក៏ដូចជា​កត្តា​លី​ករសំខាន់ៗមក​បង្ហាញ។

ផែនការ​រដ្ឋាភិបាល

ជាមួយនឹង​ការធ្វើ​ពិពិធ​កម្ម តំបន់ឧស្សាហកម្ម​រប​ស់​រដ្ឋាភិបាល ស្របតាម​និន្នាការ​រីកចម្រើន​នៃ​សេដ្ឋកិច្ចសង្គម បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ចាប់ផ្តើម​គិត ពី​ផែនការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ពិសេស​ផ្លូវ​ក្រវ៉ាត់​ក្រុង​នានា ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន និង​ធ្វើ​ឲ្យ​ចរន្ត​សាច់ប្រាក់ ហូរ​ចូល​ហោប៉ៅ​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ក្នុង​គោលដៅ​ពីរ ទី១ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ផង ទី២ ដើម្បី​ពង្រីក​ផែនការ​អភិ​វ​ឌ្ឈ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផង។

ពីមុនមក​ទីក្រុង មិនសូវមាន​សកម្មភាព​សេដ្ឋកិច្ច ទើប​រដ្ឋាភិបាល​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​មាន​រោងចក្រ សហគ្រាស​ប្រមូលផ្តុំ​នៅក្នុង​ទីក្រុង ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ចូលមក​រស់នៅ​ទីក្រុង​ច្រើន និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​រស​រវើក ប៉ុន្តែ​ពេលបច្ចុប្បន្ន​ការរីកចម្រើន​នៃ​នគរូបនីយកម្ម កំនើន​ប្រជាសាស្ត្រ បានធ្វើ​ឲ្យ​ទីក្រុង​ជួប​ការកកស្ទះ​ចរាចរណ៍  និង​ធ្វើ​ឲ្យ​ទីក្រុង​បាត់បង់​សណ្តាប់ធ្នាប់ ពិសេស​ធ្វើ​ឲ្យ​បំពុលបរិស្ថាន​ដោយសារ​ផ្សែង​ពុល​ពី​រោងចក្រ សហគ្រាស​នានា។

ហេតុនេះ ទើប​រដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ​ថ្មី ដើម្បី​កាត់បន្ថយ​បញ្ហា​សង្គម​ផ្សេង ហើយ​រុញ​រោងចក្រ សហគ្រាស​ទីជនបទ ឬ​ជាយក្រុង ដែល​គោលនយោបាយ​នេះ ប្រៀប​បីដូច​ជា ព្រួញ​មួយ​បាញ់​បាន​សត្វ​បី ទី១ ធ្វើ​ឲ្យ​តំបន់​ជនបទ​កាន់តែ​រីកចម្រើន ទី២ ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង និង​ទី៣ រុញ​ទី​តំបន់​ជនបទ​កាន់តែ​ខិត​កៀក​នឹង​ទីក្រុង ពិសេស​កាត់បន្ថយ​ការហូរចូល​ប្រជាពលរដ្ឋ ចូលមក​រស់នៅក្នុង​ទីក្រុង​ច្រើនពេក។

កាត់​ចូល​ទីក្រុង

យោងតាម​មន្ត្រីជាន់ខ្ពស់​ក្រ​សួថ​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា តំបន់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ ដែល​ស្ថិតនៅ​ស្របតាម​ផ្លួ​វ​ជាតិសំខាន់ៗទាំងពីរ​នេះ នឹងត្រូវ​កាត់​មួយផ្នែក​ចូលមកក្នុង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ។

ការ​កាត់​តំបន់​ណាមួយ​ចូលមក​រាជធានី​ភ្នំពេញ នឹងធ្វើ​ឲ្យ​តំបន់​នោះ​មានការ​រីកចម្រើន​លឿន ដូចជា  ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ពី​រដ្ឋាភិបាល កា​រត​បណ្តាញ​ទឹកស្អាត​កាន់តែ​លឿន ធ្វើ​ឲ្យ​វិស័យ​ឯកជន​ងាក​ទៅ​វិនិយោគ នៅ​តំបន់​នោះ​កាន់តែច្រើន ពិសេស​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ហក់​ឡើង​ខ្ពស់។

តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម

ស្រដៀង​នឹង​ការលើកឡើង​ខាងលើ តំបន់​ផ្លូវជាតិសំខាន់ៗទាំងពីរ បាននិងកំពុង​រីកចម្រើន ដោយ​ទាក់ទាញ​រោងចក្រ សហគ្រាស ផែស្ងួត សំណង់​លំនៅដ្ឋាន បុរី ពិសេស​ទាក់ទាញ​មនុស្ស​ទៅ​រស់នៅ​កាន់តែច្រើន ហើយ​នៅពេលណា​មនុស្ស​ចូលទៅ​រស់នៅ​កាន់តែច្រើន នឹងធ្វើ​ឲ្យ​តំបន់​នោះ​មានតម្លៃ​ដីធ្លី​កើនឡើង សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​រស​រវើក​មិន​ខាន។

តំបន់​ណាក៏ដោយ គ្មាន​មនុស្ស​រស់នៅ គឺ​តម្លៃ​ដីធ្លី​មិន​កើនឡើង​នោះទេ ដោយសារ​គ្មាន​មនុស្ស នៅពេល​គ្មាន​មនុស្ស​ក៏​គ្មាន​សកម្មភាព​សេដ្ឋកិច្ច​នោះឡើយ។

កៀក​នឹង​ទីក្រុង

ផលប្រយោជន៍​នៃ​ភូមិសាស្ត្រ មាន​សារៈសំខាន់​ណាស់ ព្រោះ​ភូមិសាស្ត្រ គឺ​ជាប់ទាក់ទង​គ្នា មិនអាច​កាត់ផ្តាច់​បាន​ពី​ការរីកចម្រើន​លើ​ផ្នែក​អ្វីមួយ។ ពិសេស​ដូចជា​តំបន់​ផ្លូវជាតិ​លេខ៤១ និង​ផ្លូវជាតិ​លេខ៥១ ជា​ផ្លូវជាតិ​កម្រិត​ខេត្ត​ឬ​ផ្លូវ​ខេត្ត ដែល​ត​ភ្ជាប់​ជាមួយនឹង​ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ៤ និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ។

ហេតុនេះ​កត្តា​ភូមិសាស្ត្រ ឬ​ទីតាំង​គឺជា​ចំណុច​សំខាន់ ដែល​អ្នកវិនិយោគ​ឆ្លាត​វៃ​តែងតែ​ផ្តោត​ដោយ​មិនអាច​មើលរំលង​នោះទេ៕

ឧកញ៉ា​កាង សុធី ប្រាប់​វិធីសាស្ត្រ​វិនិយោគ​ដី ធ្វើ​ឲ្យ​សប្បាយចិត្ត និង​មិន​ឲ្យ​ជាប់គាំង

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញ​ផ្នែក​ដីធ្លី ឧកញ៉ា​កាង សុធី អគ្គនាយក​ក្រុមហ៊ុន Century21 Land Station បាន​បង្ហើប​ពី​គន្លឹះ​សំខាន់​ជាច្រើន ដើម្បី​ទិញ​ដី​មិន​ឲ្យ​ជាប់គាំង ទទួលបាន​ផលចំណេញ និង​សប្បាយចិត្ត។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យ​ដឹង កាលពីពេលថ្មីៗនេះ​ថា ធម្មតា​អ្នកវិនិយោគ​ភាគច្រើន តែងតែ​ចង់បាន​ចំណេញ​ច្រើនពេក លោភលន់ បាន​ផលចំណេញ​ហើយ​សប្បាយចិត្ត និង​មិន​ធ្វើ​ឲ្យ​ដី​របស់ខ្លួន​ជាប់គាំង។

ទី១ កុំ​លោភលន់​ខ្លាំង

ការមិន​លោភលន់​ខ្លាំង ជា​រឿង​ល្អ​សម្រាប់​អ្នកវិនិយោគ​ដីធ្លី ព្រោះ​បើ​ចំណេញ​ចាប់ពី៥០ភាគរយ​ទៅ ១០០ភាគរយ គួរ​លក់​ចេញ​ដើម្បី​យើង​អាច​ប្រមូល​ទុន យកមក​ទិញ​នៅ​តំបន់​ដទៃទៀត ឲ្យ​បាន​មួយ​ឬ​ពីរ​កន្លែង​កាន់តែ​ល្អ ហើយ​ទុក​លុយ​ចំណេញ​ខ្លះ​ដើរលេង​នៅក្នុង​ស្រុក ឬ​ឬ​ដើរ​លំហែរ​នៅក្រៅ​ប្រទេស ដើម្បី​សប្បាយចិត្ត និង​មាន​កំលាំងចិត្ត​វិនិយោគ​បន្តទៀត។

ការទិញ​ដី​បន្តបន្ទាប់ នឹងធ្វើ​ឲ្យ​យើង​សល់​ដី​លើសពី១កន្លែង បន្ទាប់មក​យើង​លក់​ចេញ​បើ​មាន​ពីរ​ឬ​បី​កន្លែង លក់​ចេញ​មួយកន្លែង ដើម្បី​បង្វិលប្រាក់​យើង​ទៅ​វិនិយោគ​នៅ​ទីតាំង​មាន​សក្តានុពល ដែល​ហុច​ផលចំណេញ​ច្រើន​ទៀត។

ការទិញ​ដី​ត្រូវ​ពិនិត្យ​ទីតាំង​ត្រឹមត្រូវ

លោក​ឧកញ៉ា​កាង សុធី បាន​បន្តទៀតថា ការទិញ​ដី ដើម្បី​ទទួលបាន​ផលចំណេញ មិនមែន​ចេះតែ​ទិញ​តាម​ការនឹកឃើញ ឬ​ចង់បាន​តាម​អារម្មណ៍​របស់ខ្លួន​នោះទេ ហេតុនេះ​អ្នកវិនិយោគ​គួរ​ជៀសវាង​ទិញ​ដី​នៅ​ជិត​ម៉ុង​ខ្មោច ជិត​វត្ត​អា​រ៉ា​ម ផ្លូវ​ទ័ល ដី​មាន​រាងរៅ​មិន​សមស្រប និង​ដី​ដែលមាន​ទីតាំង​នៅក្បែរ​តំបន់​អភិ​រ័ក្ស ក៏ដូចជា ដី​ដែល​គ្មាន​ប្លង់​និង​ប័ណ្ណ​កម្ម​សិ​ទ្ខ​ច្បាស់លាស់។

ក្លាយជា​អ្នកវិនិយោគ​ឆ្លាត​វៃ

ប្រសិនបើ​លោក អ្នកមាន​លុយ​ច្រើន​ក្នុង​ដៃ មិនមាន​បញ្ហា​លំហូរ​សាច់ប្រាក់ អ្នក​គួរ​វិនិយោគ​ដី​តាមបែប​ធនាគារ​ដី (Land Banking) ព្រោះ​ការវិនិយោគ​បែបនេះ​អាច​ទទួលបាន​ផលចំណេញ​ខ្ពស់ ប្រសិនជា​អ្នក​គិតថា ដី​នៅ​ទីតាំង​ដែល​អ្នកវិនិយោគ ជា​ដី​ដែលមាន​សក្តានុពល​ចំណេញ​ខ្ពស់ ជា​ដី​ដែល​ស្ថិត​នៅក្បែរ​ទីក្រុង ដែល​រដ្ឋាភិបាល​នឹង​កាត់​តំបន់​នោះ​ចូលក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ​រដ្ឋបាល​ក្រុង​នៃ​ខេត្ត​ណាមួយ៕

អ្នកជំនាញ​អន្តរជាតិ​លើកឡើង​ពី​ទស្សនទាន​នៃ​ការអភិវឌ្ឍ និង​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ខុន​ដូ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​អន្តរជាតិ​បាន​លើកឡើងថា វិស័យ​ខុន​ដូ នៅតែ​ជា​វិស័យ​លំនៅដ្ឋាន​បែប​ថ្មី សម្រាប់​ប្រជាជន​កម្ពុជា ទោះបីជា​វិស័យនេះ​បាន​លេចឡើង នៅ​កម្ពុជា​យូរហើយ​មក​ក៏ដោយ។

លោកស្រី​អាន សុធី​តា អគ្គ​នាយ​កា​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​កាលពីថ្មីៗនេះ​ថា វិស័យ​ខុន​ដូ​នៅតែ​ជា​វិស័យ​មួយ​ដ៏​ល្អ ដែលជា​វិស័យ​លំនៅដ្ឋាន​បែប​ថ្មី សម្រាប់​ផ្ដល់ជូន​ប្រជាជន​កម្ពុជា ក្នុងការ​រស់នៅ​បែប​ទំនើប។ លោកស្រី​លើកឡើង​បែបនេះ ដោយសារតែ​តម្លៃ​ក្នុង​វិស័យ​ខុន​ដូ​នៅមាន​តម្លៃ​សមរម្យ បើ​ប្រៀបធៀប​ជាមួយនឹង​គម្រោង​លំនៅដ្ឋាន​ផ្ទាល់​ដី ហើយ​ការ​រស់នៅក្នុង​អគារ​ខុន​ដូ មាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់។

លោកស្រី​បាន​ថ្លែងថា “វិស័យ​ខុន​ដូ នៅតែ​ជា​វិស័យ​មួយ​ដែល​ល្អ ជា​វិស័យ​លំនៅ  ដ្ឋា​ន​បែប​ថ្មី សម្រាប់​ផ្ដល់ជូន​ប្រជាជន​កម្ពុជា ទោះបីជា​វិស័យនេះ​ថ្មី សម្រាប់​ក្នុង​រយៈពេល៥ឆ្នាំនេះ​ក៏ដោយ” ។

លោកស្រី​អាន សុធី​តា បាន​បន្ដថា ដោយសារតែ​តម្លៃ​មាន​ភាពសមរម្យ បើ​ប្រៀបធៀប​ជាមួយ នឹង​គម្រោង​លំនៅដ្ឋាន​ផ្ទាល់​ដី និង​ធ្វើ​ឲ្យ​ការរស់នៅ របស់​ប្រជាជន​ខ្មែរ មាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់ ជាពិសេស​ងាយស្រួល​ក្នុងការ​ថែទាំ។

ក្នុង​បរិបទ និង​និន្នាការ​ថ្មី​នេះ វិស័យ​ខុន​ដូរ​នៅតែ​ឈរ​ជំហ​មុខ​គេ ជាពិសេស​អគារ​ខុន​ដូ ដែលមាន​ទីតាំង​ក្នុង​កណ្ដាល​រាជធានី​ភ្នំពេញ។ ចំពោះ​បញ្ហា​កូ​វីដ-១៩ ត្រូវបាន​លោកស្រី​យល់ឃើញថា ប្រាកដ​ជាមាន​ដំណោះស្រាយ ឲ្យ​រួច​ផុតពី​ផលប៉ះពាល់​នេះ ហើយ​លោកស្រី ក៏បាន​ស្នើ​ឲ្យ​ត្រូវ​រួបរួមគ្នា ការពារ​ដើម្បី​ឲ្យ​គេច​ផុតពី​បញ្ហា ដែល​យើង​កំពុងតែ​ប្រឈមមុខ។

លោកស្រី​ឱ្យដឹង​ដឹងថា បើ​ប្រៀបធៀប​ប្រទេស​កម្ពុជា ជាមួយ​បណ្ដា​ប្រទេស​ជឿនលឿន នៅក្នុង​តំបន់​អាស៊ី ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​វីដ-១៩ ឃើញថា ប្រទេស​កម្ពុជា​នៅតែ​ឈរ​ក្នុង​ចំណាត់ថ្នាក់​ល្អ​ជាងគេ ទាក់ទង​ទៅនឹង​លំនៅដ្ឋាន​ពិសេស​ខុន​ដូ។

គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ អគារ​ខុន​ដូ នៅក្នុង​រាជធានី​ភ្នំពេញ មាន​ប្រហែល​ចន្លោះ​ពី១០០ ទៅ១៥០អគារ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​លោកស្រី​អាន សុធី​តា។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀតថា បើ​ក្រឡេកមើល​ពី​ស្ថានភាព លើ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា ឃើញថា បើ​ប្រៀបធៀប​ពី​ចុងឆ្នាំ២០២០ និង​ដើមឆ្នាំ២០២១នេះ ការធ្លាក់ចុះ​ក្នុង​វិស័យ​ខុន​ដូ​នេះ​មាន​ចន្លោះ​ពី៥០-៦០ភាគរយ លើ​ចំនួន​ការលក់​សរុប​ទាំងអស់។ ការធ្លាក់ចុះ​នេះ​ដោយសារតែ​ជំងឺ​កូ​វីដ១៩ ។

លោកស្រី​ថា “ខុន​ដូ​ត្រូវបាន​គេ​ចាប់​ថ្នាក់ ជា​ផ្នែក​លំនៅដ្ឋាន នៃ​វិស័យ​អចលនទ្រព្យ ដូច្នេះ​ចំពោះ​ផ្នែក​លំនៅដ្ឋាន គឺ​មិនសូវ​ជាមាន​ការប៉ះពាល់ ជាមួយ​កូ​វីដ១៩នោះទេ ប្រសិនបើ​ប្រៀបធៀប ជាមួយ​វិស័យផ្សេង” ៕

ធនាគារនឹងដើរតួរនាទីសំខាន់ក្នុងការជំរុញវិស័យអចលនទ្រព្យកម្ពុជាឱ្យងើបវិញឆាប់រហ័ស

ដោយៈ ប៊ី
ភ្នំពេញៈ វិស័យធនាគារនឹងដើរតួរនាទីសំខាន់ ក្នុងការជំរុញវិស័យអចលនទ្រព្យកម្ពុជាឱ្យងើបវិញឆាប់រហ័ស តាមរយៈការផ្តល់ឥណទាន ដល់អ្នកពាក់ព័ន្ធនៅក្នុងវិស័យនេះ ដែលអាចជួយដល់ចរន្តទិញលក់មានសកម្មភាព។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅក្នុងសប្តាហ៍នេះថា ដើម្បីឱ្យវិស័យនេះនៅបន្តភាពរឹងមាំកាន់យូរតទៅទៀត គួរតែជួយជំរុញការផ្តល់ឥណទានពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យនេះ តាមរយៈធនាគារ ឬធនាគារពាណិជ្ជ ដែលជាដៃគូរបស់រដ្ឋាភិបាល ដើម្បីផ្តល់កម្ចីទៅឱ្យអ្នក ដែលពាក់ព័ន្ធ មានលទ្ធភាពយកកម្ចីនេះប្រើប្រាស់បន្តទៀត ដូច្នេះវិស័យអចលនទ្រព្យនៅតែបន្តកំណើនរបស់ខ្លួន និងទ្រទ្រង់ទៅឱ្យផ្នែកផ្សេងៗទៀត

លោកបានថ្លែងបន្តថា “ប្រាក់កម្ចីនៅតែបន្តកើតមាន ដូច្នេះចរន្តទិញលក់អចលនត្រព្យនៅតែមាន ទោះបីជាមានបញ្ហាប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ”។

លោកបានឱ្យដឹងទៀតថា ទោះបីនាបច្ចុប្បន្ន លំហូរវិនិយោគពីប្រទេសត្រូវបានរាំងស្ទះ ដោយសារវិបត្តិកូវិដ១៩ ប៉ុន្តែវិនិយោគិនក្នុងស្រុកបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យអចលនទ្រព្យឱ្យមានការរីកចម្រើន។

លោកបានថ្លែងបន្តទៀតថា ការជំរុញការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យនឹងជួយវិស័យមានការរីកលូតលាស់បានឆាប់រហ័យឡើងវិញ និងក៏ដូចចូលរួមចំណែកដល់សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានគ្រប់គ្រង ឬបញ្ចប់ទាំងស្រុង។

លោកឧកញ៉ាម៉ាន់ ច័ន្ទឌី អគ្គនាយក្រុមហ៊ុន Premium Group បានមានប្រសាសន៍ថា នៅក្នុងវិបត្តិនេះ វាក៏ជាឱកាសល្អសម្រាប់អ្នករកស៊ី ឬអ្នកមានធនធាន ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយអ្នកមានលុយគ្រប់គ្រាន់ គេអាចទិញអចលនទ្រព្យបានល្អ និងធូថ្លៃ ហើយវាក៏ជាឱកាសល្អ សម្រាប់អ្នកដែលមានបំណងខ្ចីលុយធនាគារបន្ថែមសម្រាប់ធ្វើការវិនិយោគអចលនទ្រព្យផងដែរ។

លោកថ្លែងថា “នាពេលបច្ចុប្បន្ននេះ ខ្ញុំមើលឃើញធនាគារ មានការប្រកួតប្រជែងខ្លាំង ដោយធនាគារខ្លះមានអត្រាការប្រាក់ទាបមែនទែន គឺក្នុង៤.៩ភាគរយសម្រាប់កម្ចីទិញលំនៅឋាន ដែលកាលពីមុនមិនមាននោះទេ ហើយក៏ជាឱកាសល្អសម្រប់បងប្អូនអ្នកវិនិយោគច្រើនដែរ” ។

លោកបញ្ជាក់ទៀតថា នៅក្នុងវិបត្តិនេះ ក៏ជាកាសសម្រាប់អ្នកចង់បានលំនៅឋានឬ ដីឡូតិ៍ផងដែរ តាមការបង់ជាមួយនឹងម្ចាស់គម្រោងផ្ទាល់ ដោយមិនមានបង់ប្រាក់មុន ប៉ុន្តែសំខាន់ឱ្យតែយើងមានលទ្ធភាព ក្នុងការបង់ប្រចាំខែ ដល់ម្ចាស់គម្រោងអភិវឌ្ឍន៍ខែតប៉ុណ្ណោះ៕

សេវាកម្មគ្រប់គ្រងអចលនទ្រព្យគុណភាពខ្ពស់នឹងមានតម្រូវការខ្ពស់នៅកម្ពុជា អំឡុងពេលវិបត្តិកូវីដ១៩

ដោយៈ ប៊ី
ភ្នំពេញៈ សេវាកម្មគ្រប់គ្រងអចលនទ្រព្យដែលមានគុណភាព នឹងមានតម្រូវការខ្ពស់នៅកម្ពុជា ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ត្រូវបានផុតរលត់ក្តី ខណៈគម្រោងអចលនទ្រព្យជាច្រើនបាននិងកំពុងដំណើរការសាងសង់។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia។

ឆ្នាំ២០២១ ត្រូវបានមើលឃើញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការផ្គត់ផ្គង់ នាពេល១២ខែខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងចំនួន២៧៩ កំពុងដំណើរការសាងសង់នៅក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន CBRE បានឱ្យដឹងថា វិបត្តិកូវីដ១៩ នឹងធ្វើឱ្យមានតម្រូវការលើការសំអាតកាន់តែខ្លាំង សន្តិសុខកាន់តែតឹងរឹង ការធ្វើអនាម័យជាប្រចាំលើគម្រោងអចលនទ្រព្យ និងបង្កើនការគ្រប់គ្រងភ្ញៀវ និងនីតិវិធីរដ្ឋបាលជាដើម។

ការកើនឡើងនូវតម្រូវការទាំងនេះបង្កើតបានជាបញ្ហាប្រឈមសម្រាប់វិស័យនេះ ជាពិសេសការផ្គត់ផ្គង់កម្លាំងពលកម្ម និងធនធានដើម្បីគ្រប់គ្រងអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ និងថ្លៃដើមសមរម្យ។

លោកស្រី Shivali Chaman ប្រធានផ្នែកគ្រប់គ្រងអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា យើងពិតជាមើលឃើពីការផ្លាស់ប្តូរខ្លាំងនូវតម្រូវការការគ្រប់គ្រងអចលនទ្រព្យ។

អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគយល់ដឹងច្បាស់ពីផលប្រយោជន៍ នៃការគ្រប់គ្រងអចលនទ្រព្យដែលមានគុណភាពអាចរក្សាបាននូវអ្នកជួលអចលនទ្រព្យ និងថែរក្សាគម្រោងអចលនទ្រព្យរបស់ពួកគេ។

លោកស្រីបានឱ្យដឹងថា ការសិក្សារបស់យើងបានបង្ហាញថា អ្នកជួលគិតថា ការគ្រប់គ្រងអចលនទ្រព្យបានល្អប្រសើរគឺជាហេតុផល ដែលពួកគេនឹងជ្រើសរើសជួលគម្រោងដែលមានការគ្រប់គ្រងអចលនទ្រព្យមានគុណភាព។លោកស្រីបានថ្លែងថា ការគ្រប់គ្រងអចលនទ្រព្យគឺធានាឱ្យបានធា សូម្បីតែបង្គន់គឺត្រូវតែស្អាត និងសន្តិសុខត្រូវបានពេល។

ប្រាកដណាស់ មិនមានអ្នកគ្រប់គ្រងណាមួយអាចភ្លេចការងារមូលដ្ឋាននេះបានទេ ប៉ុន្តែសេវាកម្មគ្រប់គ្រងអចលនទ្រព្យចាំបាច់ត្រូវតែពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងបរិវេណគម្រោងអចលនទ្រព្យ បច្ចេកវិទ្យាគ្រប់គ្រងអចលនទ្រព្យ ឬបម្រើសេវាកម្មដល់អតិថិជននូវបទពិសោធន៍គ្រប់គ្រងអចលនទ្រព្យ ដូចនឹងសេវាកម្មសណ្ឋាគារ។

លោកស្រីបានថ្លែងទៀតថា គោលដៅនៃការគ្រប់គ្រងអចលនទ្រព្យបែបនេះគឺថានឹងជួយឱ្យវិនិយោគិនទទួលបានជោគជ័យក្នុងការវិនិយោគលើគម្រោងរបស់ពួកគេ។ ការវិនិយោគលើធនធានមនុស្សពិតជាមានសារៈសំខាន់ក្នុងការធានាថា សេវាកម្មដ៏ប្រសើរនឹងផ្តល់អតិថិជននៅប្រទេសកម្ពុជា៕

ចំណេះដឹង ៖ តើ​អ្នក​អភិវឌ្ឍន៍ និង​អ្នកទិញ​អចលនវត្ថុ​ត្រូវមាន​កាតព្វកិច្ច​អ្វីខ្លះ?

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ៖ សម្រាប់​អ្នក​អភិវឌ្ឍ​វិស័យ​អចលនវត្ថុ និង​អ្នកទិញ​អចលនវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គេ​បែងចែក​កាតព្វកិច្ចផ្សេងៗគ្នា ក្នុងការ​ធ្វើឱ្យ​មានគុណ​ភាព ប្រសិទ្ធភាព និង​ភាពជឿ​ទុកចិត្ត ជាពិសេស គឺ​ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​ខាតបង់​ផលប្រយោជន៍​ទៅវិញទៅមក​នាពេលខាងមុខ​នេះ ។

១) អ្នក​អភិវឌ្ឍន៍​អចលនវត្ថុ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត​អាជីវកម្ម​មាន​កាតព្វកិច្ច

និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៅ​ខាងក្រោម​នេះ ៖

-ត្រូវ​បង្ហាញ​ព័ត៌មាន​អប្បបរមា​ដូច​មានចែង​ក្នុង​ប្រការ១៧ ដល់​អ្នកទិញ ក្នុងពេល​ចុះកិច្ចសន្យា​លក់-ទិញ

– ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​នៃ​ការរៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់

– ត្រូវ​ចុះបញ្ជី​ពន្ធដារ

– ត្រូវអនុវត្ត​ទៅតាម​កាលវិភាគ​បង់ប្រាក់ ដូច​មានភ្ជាប់​ជា​ឧបសម្ព័ន្ធ​នៃរ​កាស​នេះ

– ត្រូវអនុវត្ត​កាតព្វកិច្ច​ឱ្យបាន​ចប់សព្វគ្រប់​ដូច​មានចែ​ង​ក្នុង​កិច្ចសន្យាលក់-ទិញ

– ត្រូវ​បំបែក​ក្បាល​ដ៏​ទៅតាម​ខ្លួន​ទៅ​ឋាន ឬ​ដីឡូត៍​ដែល​ត្រូវ​អភិវឌ្ឍ

– ត្រូវ​លើក​ស្លាក សញ្ញា​អំពី​គម្រោង​អភិវឌ្ឍ​របស់ខ្លួន​ដោយ​បង្ហាញ​នូរ​ប្លង់​នៃ​គម្រោង​អភិវឌ្ឍន៍ ទីតាំង​ដែល​គម្រោង​អភិវឌ្ឍន៍​នោះ​ស្ថិតនៅ

– ត្រូវ​ផ្ទេរ​ឈ្មោះ​លើ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​ជូន​អ្នកទិញ​ក្រោយពេល​បាន​បង់​ប្រាប់​ចំនួន

– ត្រូវ​ផ្តល់​របាយការណ៍​មក​ក្រសួង ឬ​មន្ទីរ​ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់ ដូច​បានកំណត់​ក្នុង​ប្រកាស​នេះ។

ម្យ៉ាងទៀត ត្រូវ​ចៀសវាង​ការចូលរួម ឬ​ពាក់ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​បទ​ថ្មើរ​ហិរញ្ញប្បទាន​ភេរវកម្ម និង​ការលាង​សម្អាត​ប្រាក់ ឬ​អំពើ​មិន​ស្របច្បាប់​ណាមួយ​ដែល​ច្បាប់​ហាមឃាត់។

ក្នុងករណី​ដែល​សង្កេតឃើញ​មាន​សកម្មភាព​នេះ អ្នក​អភិវឌ្ឍ​អ​ច​ន​វត្ថុ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ឬ​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​ពាក់ព័ន្ធ និង​ត្រូវ​ច​ម្តង​ជួន​ជា​លាយលក្ខណ៍អក្សរ​មក​ក្រសួង ឬ​មន្ទីរ។

២) ចំណែក​អ្នកទិញ​អចលនវត្ថុ​ពី​អ្នក​អភិវឌ្ឍន៍​ត្រូវបំពេញ​កាតព្វកិច្ច ដូចខាងក្រោម៖

-ត្រូវ​ពិនិត្យ​ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់-ទិញ​មុខ សម្រេចចិត្ត​ចុះហត្ថលេខា ឬ ផ្តិតមេដៃ

-ត្រូវ​ពិនិត្យ​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ​ដែល​ចេញ​ដោយ​ក្រសួង ឬ​មន្ទីរ

– ត្រូវ​ពិ​នី​ត្យ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ត​ឱ្យបាន​ច្បាស់លាស់

– ត្រូវ​ពិនិត្យមើល​ទិន្នន័យ ឬ​ឯកសារ​បំបែក​ក្បាលដី

– ត្រូវ​ពិនិត្យ​កិច្ចសន្យាលក់-ទិញ​អចលនវត្ថុ​ពី​ម្ចាស់​ដើម (ករណី ដី​ទិញ​ពី​គេ)

– ត្រូវ​ពិនិត្យ​ឯកសារ​ចុះបញ្ជី​ពន្ធដារ

-ត្រូវ​ពិនិត្យ​ឈ្មោះ អត្តសញ្ញាណ​បណ្ណ និង​អាសយដ្ឋាន​ម្ចាស់​គម្រោង​ពិតប្រាកដ៕

រយៈពេល​ជិត ៣ទសវត្សរ៍ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​សរុប​ជាង ១៥ពាន់​លាន​ដុល្លារ

ដោយៈ​វ​ឌ្ឈ​នៈ

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​នៅ​ថ្ងៃទី៣១ មីនា ២០២១បានឱ្យដឹងថា បើ​គិត​ចាប់ពី​ឆ្នាំ ១៩៩៣ ដល់​ដំណាច់ឆ្នាំ ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង ខ្ចី​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ នានា​សរុប​ចំនួន១៥,០៤ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​គ្របដណ្ដប់​ប្រមាណ៨៤ភាគរយ និង​វិស័យ​អាទិភាព​ចំពោះមុខ​ផ្សេងទៀត​ប្រមាណ១៦ភាគរយ។

យោងតាម​យោងតាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​របស់​កម្ពុជា ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា កម្ពុជា​ក៏បាន​ទូទាត់​សេវា​បំ​ណូ​ល​ជូន​ដៃគូ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ផងដែរ ជាក់ស្ដែង​នៅក្នុង​ឆ្នាំ ២០២០កន្លងទៅ​ថ្វីត្បិតតែ​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច តែ​ក៏បាន​ទូទាត់​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​សរុប​ចំនួន​ជាង ៣៦០លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ក្របខ័ណ្ឌ​បំណុល​សាធារណ​ក្នុងប្រទេស​ចំនួន១,៦១លាន​ដុល្លារ​អាមេរិក ទាំង​ដើម​ទាំង​ការ និង​ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្រៅប្រទេស​ចំនួន ៣៥៨,៦៨លាន​ដុល្លារ​អាមេរិក ។

បើ​គិត​តាំងពី១៩៩៣ រហូតដល់២០២០ រាជរដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​សរុប ចំនួន ២,១១ពាន់​លាន​ដុល្លារ​អាមេរិក​រួចហើយ​ដែរ ដែល​ក្នុងនោះ​បំណុល​ក្នុងស្រុក​មាន ២៣,៤៦លាន​ដុល្លារ បំ​ណូ​ល​ក្រៅប្រទេស ២,០៩ពាន់​លាន​ដុល្លារ​អាមេរិក។

នៅក្នុង​ឆ្នាំ២០២០កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ អភិវឌ្ឍន៍​ចំនួន ២,០២ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ឬ១,៤ពាន់​លាន​អេស​ដេ​អ៊ែរ ស្មើនឹង​ប្រមាណ៧៤ភាគរយ នៃ​ពិ​ដានដែល​ច្បាប់​អនុញ្ញាតិ ( ១,៩ពាន់​លាន​អេស​ដេ​អ៊ែរ ដោយ១,៤ពាន់​លាន​អេស​ដេ​អ៊ែរ អនុញ្ញាត​ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ២០២០ និង៥០០លាន​អេស​ដេ​អ៊ែរ​បន្ថែម ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រង់​គ្រង​ឆ្នាំ ២០២១ ) ។

ក្នុងនោះ​ក្របខ័ណ្ឌ​ទ្វេភាគី មាន​ចំនួន​ប្រមាណ៥៥ភាគរយ ត្រូវ១,១១ពាន់​លាន​ដុល្លារ​អាមេរិក និង​ក្របខ័ណ្ឌ​ពហុភាគី មាន​ចំនួន​ប្រមាណ៤៥ភាគរយ ត្រូវ​នឹង៩១៤,២១លាន​ដុល្លារ​អាមេរិក ។

ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​បញ្ជាក់ថា គៅ​ល​ដៅ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​ទាំងនេះ គឺ​សុទ្ធតែ​សម្រាប់​ហិរញ្ញប្បទាន លើ​គម្រោង​វិនិយោគសាធារណៈ ក្នុង​វិស័យ​អាទិភាព របស់​រាជរដ្ឋាភិបាល សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម ដោយ​ក្នុងនោះ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត គ្រប​បណ្ដ​ប់ ៦៤% និង​វិស័យ​អាទិភាព​ផ្សេងទៀត៣៦% ៕

អ្នកជំនាញ​អះអាងថា តំបន់​ភាគខាងត្បូង​មានឱកាស​ចំណេញ​ខ្ពស់​ពី​ការវិនិយោគ​ដីធ្លី

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ស្របពេល​គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កើតឡើង​ព្រោងព្រាត អ្នកជំនាញ​បាន​អះអាងថា ការវិនិយោគ​ដីធ្លី​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ មានឱកាស​ចំណេញ​ខ្ពស់​ជាងគេ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Imperial Realty លោក Ken Lo បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា មុនពេល​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​បានប្រកាស​សាងសង់ ទីតាំង​ដី​ខ្លះ​ដែល​ស្ថិតនៅក្បែរៗ អាកាសយានដ្ឋាន​ថ្មី ធ្លាប់តែ​មានតម្លៃ​ដី​ក្រោម១០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ តែ​តម្លៃ​ដី​បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់ពី​គម្រោង​អាកាសយានដ្ឋាន​ថ្មី ប្រកាស​សាងសង់​ជា​ផ្លូវការ​អំឡុង​ឆ្នាំ២០១៩ ។

លោក​ថ្លែងថា “ទីតាំង​ដីធ្លី​នៅ​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ ជា​តំបន់​មាន​សក្តានុពល​ខ្លាំង​នា​រយៈពេល៣ ទៅ៥ឆ្នាំ​ខាងមុខ ព្រោះ​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម និង​លំនៅឋាន ដែល​មានន័យថា​មាន​ទាំង​ការអភិវឌ្ឍ​ផ្នែក​លំនៅឋាន​ពាណិជ្ជកម្ម និង​លំនៅឋាន​រស់នៅ” ។

លោក Ken Lo បាន​បន្តថា  តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​នេះ នៅ​មិនទាន់មាន​ចំនួន​ប្រជាជន​ទៅ​រស់នៅ​ច្រើន​ទេ បើ​ធៀប​នឹង​ខណ្ឌ​សែន​សុខ នៃ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ។ ក៏ប៉ុន្តែ​លោក​បញ្ជាក់ថា នៅពេល​ផ្សារ​ទំនើបធំៗដែល​កំពុងអភិវឌ្ឍន៍​ឋិត​នៅតាម​បណ្តោយ​មហាវិថី ៦០ម៉ែត្រ ដូចជា​ផ្សារ​ទំនើប Aeon Mall III, ផ្សារ​ទំនើប PH Diamond Place របស់​ក្រុមហ៊ុន​ប៉េង ហួត និង​ផ្សារ​ទំនើប Chip Mong 271 Megamall របស់​ក្រុមហ៊ុន ជីប ម៉ុង បញ្ចប់​ការសាងសង់​និង​ដាក់​ឲ្យ​ដំណើរការ ចំនួន​ប្រជាជន​ទៅ​រស់នៅ​នឹង​កើនឡើង។

លោក​បន្តថា “ការវិនិយោគ​លើ​គំរោងធំៗខាងលើនេះ នឹង​ជួយ​ជំរុញ​តម្លៃ​ដីធ្លី​នៅ​ប៉ែ​ខាងត្បូង នៃ​រាជធានី​ភ្នំពេញ​នាពេល​ដ៏​ខ្លី​ខាងមុខ” ។

ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ ជា​តំបន់​ស្ថិតក្នុង​ភូមិសាស្ត្រ​មហាវិថី ៦០ម៉ែត្រ ហើយក៏​ជា​តំបន់​ដែល​ត​ភ្ជាប់​ឆ្ពោះ ទៅ​តំបន់​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​បានចាប់ផ្តើម​សាងសង់​កាលពី​ខែកញ្ញា ឆ្នាំ២០១៩ លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២,៦០០ហិកតា លាតសន្ធឹង​ពី​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល និង​ផ្នែក​ដី​ខ្លះ​ស្ថិតនៅ​ក្នុងស្រុក​បាទី ខេត្តតាកែវ។

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ រំពឹងថា​នឹង​សាងសង់​រួចរាល់ (ដំណាក់កាល​ដំបូង) នៅ​ឆ្នាំ២០២៣ខាងមុខ។

ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន​បានធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ខ្កស់​នៅ​តំបន់​នេះ ដែល​នេះ​មិនមែនជា​និន្នាការ​ថ្មី​កើត​មាននៅ​កម្ពុជា​នោះទេ ប៉ុន្តែ​និន្នាការ​នេះ​បាននិងកំពុង​កើត​មាននៅ​ទីផ្សារ​កម្ពុជា ព្រោះ​ពេលណា​រដ្ឋាភិបាល​អភិវឌ្ឍ​ន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅ​តំបន់​ណាមួយ តម្លៃ​ដីធ្លី និង​អចលនទ្រព្យ​ដទៃទៀត តែងតែ​ហក់​ឡើងជា​ស្វ័យប្រវត្តិ។ នេះ​បើតាម​ការវិភាគ​របស់​អគ្គនាយក​គេហទំព័រ ​Propertyarea.asia លោក​យិន លាង​គង់។

លោក​បន្តថា “ការកើនឡើង​តម្លៃ​ដីធ្លី ក៏​អាស្រ័យ​លើ​តម្រូវការ​ផងដែរ ប៉ុន្តែ​ជាក់ស្តែង​តម្រូវការ​ដីធ្លី​ពិតជា​បាន​កើនឡើង និង​ចរន្ត​អភិវឌ្ឍន៍​បានបង្ហាញ​ភាព​សកម្ម​នៅ​តំបន់​នេះ” ៕

ខេត្ត​កែប​ត្រៀម​ស្វាគមន៍៍​ផ្សារ​រាត្រី​ជា​លើកដំបូង ខណៈ​ការសាងសង់​សម្រេចបាន ៧០ភាគរយ

ដោយៈ​រតនៈ

ភ្នំពេញៈ ជា​ខេត្ត​តូច​ច្រឡឹង​នៅ​តំបន់ឆ្នេរ ខេត្ត​កែប​បាននិងកំពុង​ធ្វើ​ឲ្យ​រាត្រី​ក្នុង​ខេត្ត​នេះ​មាន​សកម្មភាព តាមរយៈ​ការសាងសង់​ផ្សារ​រាត្រី​ជា​លើកដំបូង ខណៈ​ខេត្ត​នេះ​ពីមុនមក​មិន​ដែលមាន​សកម្មភាព​កំសាន្ត ឬ​លក់ដូរ​ច្រើន​នៅពេល​រាត្រី​នោះទេ។

បច្ចុប្បន្ន​អាជ្ញាធរខេត្ត កំពុង​ជម្រុញ​ការសាងសង់​ផ្សារ​រាត្រី​ខេត្ត​កែប ដែល​រហូត​មកទល់ពេលនេះ ការសាងសង់​សម្រេចបាន៧០ភាគរយ​ហើយ ខណៈដែល​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​កំពុងតែ​អភិវឌ្ឍន៍។

អភិបាលខេត្ត កែប  លោក  សោម ពិសិដ្ឋ បាន​ប្រាប់​គេហទំព័រ Propertyarea កាលពី​ថ្ងៃទី២ មេសា​កន្លងមក​ថា ផ្សារ​រាត្រី​នេះ​នឹង​ក្លាយជា​កន្លែង ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សំខាន់​មួយ​របស់​ខេត្ត។ លោក​បន្តថា ការសាងសង់​ក៏​ជួប​ឧបសគ្គ​ខ្លះ​ផងដែរ ដោយសារតែ​ជំងឺ​កូ​វីត​ព្រោះថា​ជាង និង​កម្មករ​មួយចំនួន​បាន​ឈប់ ហើយ​អាជ្ញាធរ​មិន​ហ៊ាន​យក​ថ្មី​មក​ព្រោះ​បារម្ភ​ពី​ជំ​ងឹ​កូ​វីត​នេះ។

ផ្សារ​រាត្រី​ខេត្ត​កែប មាន​ប្រវែង៥៣១ម៉ែត្រ​ទីតាំង ស្ថិតនៅ​ជិត​ផ្សារ​ក្ដាម ក្នុង​សង្កាត់​ព្រៃធំ សាង​សាង់​តាម​តាម​លិខិត​លេខ១៣៤២ សហវ.អ​ទច ចុះ​ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ចំណាយ​ទុន​ជិត៧០ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក ដោយ​បែង​ចែកជា​ស្តង់​លក់​ម្ហូប ស្តង់​លក់​សម្លៀកបំពាក់ និង​ស្តង់​លក់​វត្ថុ​អនុស្សាវរីយ៍។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មានប្រសាសន៍ថា ការសាងសង់​ផ្សារ​រាត្រី​ក្នុង​ខេត្ត ជាប់មាត់​សមុទ្រ​មួយ​នេះ​គឺជា​កត្តា​ជំរុញ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​កាន់តែច្រើន ព្រោះ​ក្រៅពី​មកលេង​សមុទ្រ និង​ទ​ទូល​ទាន​ក្ដាម​ដ៏​ល្បី​របស់​ខេត្ត​នេះហើយ ផ្សារ​រាត្រី​ក៏​ជា​គោលដៅ​មួយ​សម្រាប់​ភ្ញៀវ​ផងដែរ។

ទោះយ៉ាងណា​លោក​ថា អាជ្ញាធរខេត្ត​ត្រូវ​រៀបចំ​ឲ្យ​ផ្សារ​មួយ​នេះ ជា​ផ្សារ​ទោល​ពោល​គឺមាន​តែមួយ ដើម្បី​ងាយស្រួល​ដល់​អតិថិជន និង​ងាយស្រួល​ដល់​អាជ្ញាធរ​ខ្លួនឯង​ក្នុងការ​គ្រប់គ្រង ជាពិសេស​គឺ​បញ្ហា​សន្តិសុខ​ព្រោះ​ផ្សារ​រាត្រី​បើក​នៅពេល​យប់៕

IMFព្យាករណ៍ថា កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចលើសពី២ភាគរយ ក្នុងឆ្នាំ២០២១ នេះ

ដោយៈសុខុម

ភ្នំពេញ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមានទីស្នាក់កណ្ដាលនៅវ៉ាស៊ីនតោន ឌីស៊ីសហរដ្ឋអាមេរិកបានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងទទួលបានកំណើនលើសពី២% នៅក្នុងឆ្នាំ២០២១ នេះ។ នេះបើយោងតាមសារព័ត៌មាន AKP ចុះផ្សាយនៅថ្ងៃទី០២ មេសា នេះ។

តាមរយៈរបាយការណ៍មួយ ដែលចេញផ្សាយនៅវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ទី០១ មេសាកន្លងមកបានឲ្យដឹងថា ការបិទបញ្ចប់គម្លាតទិន្នផលអវិជ្ជមាន (Negative Output Gap) នៃសេដ្ឋកិច្ច (កើតឡើងនៅពេលការផលិតបានតិចជាងអ្វី ដែលអាចផលិតបានពេលធ្វើការពេញសមត្ថភាព) នឹងកើតឡើងនៅឆ្នាំ២០២២។

របាយការណ៍នោះ ធ្វើឡើងដោយផ្អែកលើករណីសិក្សាចំនួន២ស្តីពី ការប្រើប្រាស់ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច ដើម្បីវិភាគផលប៉ះពាល់ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩។

រៀបរៀងដោយវិទ្យាស្ថានដើម្បីការអភិវឌ្ឍន៍សមត្ថភាព (Institute for Capacity Development) របស់ស្ថាប័នIMF ករណីសិក្សាទាំងនេះ ផ្តោតលើប្រទេសកម្ពុជា និងប្រទេសកូឡុំប៊ី។

ប្រទេសទាំង២ ស្ថិតក្នុងចំណោមប្រទេសចំនួន៧ ដែលវិទ្យាស្ថាននេះបានជួយកែសម្រួលក្របខណ្ឌ ឬអនុម័តក្របខណ្ឌថ្មី ដើម្បីវិភាគផលប៉ះពាល់ ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩។ ប្រទេស៥ ផ្សេងទៀតរួមមានប្រទេសអាម៉េនី ប្រទេសហ្សកហ្ស៊ី ប្រទេសហ្គាណា ប្រទេសរវ៉ាន់ដា និងប្រទេសវៀតណាម។

នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតក្របខណ្ឌថវិកា រយៈពេលមធ្យមតាំងពីឆ្នាំ២០១៩ ស្ថាប័ន IMF និងក្រសួងហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាបង្កើតគំរូក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចមួយសម្រាប់កម្ពុជា ដោយដាក់ឈ្មោះថា Cambodia Macrofiscal Model៕