តើ​សេដ្ឋកិច្ច​ខេត្តសៀមរាប​ត្រូវ​ពឹង​ផ្អែកលើ​វិស័យ​ផ្សេង​ក្រៅពី​ទេសចរណ៍

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ទេសចរណ៍​ជា​វិស័យ​មួយ​ដ៏​ផុយស្រួយ ប៉ុន្តែ​វា​បានផ្តល់​លំហូរ​លុយ​យ៉ាងច្រើន​ក្នុង​សេដ្ឋកិច្ច​មូលដ្ឋាន​និមួយៗ ពេល​ភ្ញៀវ​ទៅដល់ ប៉ុន្តែ​ការជួប​នូវ​កល​យុគ​ឬ​ប្រធាន​ស័​ក្តផ្សេងៗ វិស័យនេះ​នឹង​ស្លាប់​ដោយ​ស្វ័យប្រវត្តិ។

ជាក់ស្តែង​សេដ្ឋកិច្ច​ខេត្តសៀមរាប​បាន​ជាប់គាំង ដោយសារ​វិបត្តិ​កូ​វីដ១៩ ដែល​មេរៀន​នេះ មិនមែនជា​រឿង​ថ្មី​សម្រាប់​កម្ពុជា និង​ពិភពលោក​នោះទេ ប៉ុន្តែ​តើ​រដ្ឋាភិបាល​គួរ​មាន​វិធីសាស្ត្រ​បែបណា ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ខេត្ត​នេះ​រស​រវើក ជាជាង​ការពឹងផ្អែក​តែ​លើ​វិស័យ​ទេសចរណ៍​តែមួយ​មុខ។

តាមពិត រដ្ឋាភិបាល​បាន និង​កំពុង​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច ខេត្តសៀមរាប ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ ដែល​បាន​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ១៩យ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្ន​រដ្ឋាភិបាល​បាន និង​កំពុង​កសាង​ផ្លូវ​ចំនួន៣៤ខ្សែ កែលំអ​ស្ទឹង​សៀមរាប ដើម្បី​លើក​កំពស់​សោភ័ណភាព​ខេត្ត​នេះ ដែល​ប​បញ្ហា​នេះ​ត្រូវបាន​គេ​បំភ្លេច​រាប់​ឆ្នាំ​មកហើយ។

ជាមួយនឹង​ផែនការ​ដាក់ចេញ​របស់​រដ្ឋាភិបាល ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​លំដាប់​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន និង​កំពុង​សម្លឹង​ឃើញ​សក្តានុពល​នៅក្នុង​ខេត្ត​នេះ ដូចជា​បុរី​ឡេង​ណា​វ៉ា​ត្រា បុរី​បាគង បុរី​ទេសចរណ៍ គំរោង Angkor Landmark និង​ការវិនិយោគ​របស់​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ទៀត ដូចជា ក្រុមហ៊ុន​យូ​ណាន​របស់​ចិន​បាន និង​កំពុង​សាងសង់​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ នៅក្នុង​ស្រុក​សូទ្រនិគម ក្រុមហ៊ុន​វិនិយោគ​កោះ​សង្សារ កំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​នៅ​ស្រុក​បន្ទាយស្រី ក្រុមហ៊ុន Naga Corp កំពុង​រៀបចំ​បោះទុន​វិនិយោគ ៣៥០លាន​ដុល្លារ សាងសង់​ផ្សារ​បណ្តែត​ទឹក សាងសង់​រមណីយដ្ឋាន សាងសង់​ទីក្រុង​ចិន (China Town) ជាដើម ក្រុមហ៊ុន​ជប៉ុន​សាងសង់​កន្ត្រក​វិញ​ដ៏​ធំ​មួយ នៅក្បែរ​ទីក្រុង​សៀមរាប និង​គំរោង​វិនិយោគ​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន​អន្តរជាតិ​នានា។

លោក​យិន លាង​គង់ សហ​ស្ថាបនិក​គេហទំព័រ Propertyarea.asia ដែល​តែងតែ​ឃ្លាំមើល​ការវិវត្ត នៃ​សេដ្ឋកិច្ចសង្គម​កម្ពុជា​បាន​មានប្រសាសន៍ថា តាមពិត​វា​ជា​រឿង​អស់សំណើច​មួយ បើសិនជា​អ្នក​ដឹងថា ប្រជាជន​ខេត្តសៀមរាប មាន​ភាពក្រីក្រ​ជាង​ប្រជាជន​រស់​នៅលើ​បណ្តា​រាជធានី ខេត្ត​ទាំង២៤ទៀត។

លោក​បន្តថា “ភាពក្រីក្រ​របស់​ប្រជាជន​មូលដ្ឋាន មិនបាន​ជួយ​ធ្វើ​ឲ្យ​អំណាច​នៃ​ការទិញ​អចលនទ្រព្យ​ក្នុង​ខេត្ត​នោះទេ ត្បិត​អ្នក​អភិវឌ្ឍ​ភាគច្រើន បាន​ផ្តោត​ទីផ្សារ​លើ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ច្រើនជាង” ។ លោក​បន្តថា “ការបង្កើត​មូលដ្ឋាន​សេដ្ឋកិច្ច ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ឲ្យ​បាន​ច្រើន គួរ​ជា​ជម្រើស​ថ្មី​ផ្សេងទៀត សម្រាប់​ទាក់ទាញ​ការវិនិយោគ​ផង ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ផង និង​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ឲ្យ​មាន​ភាព​រីកចម្រើន​ផង” ។

លោក​យិន លាង​គង់ បាន​បន្តថា ខេត្តសៀមរាប​មាន​ដី​ទំនេរ​ច្រើន នៅតាម​បណ្តា​ស្រុក​មួយចំនួន ហេតុនេះ​សភាពាណិជ្ជកម្ម​ខេត្ត គួរ​លើកសំណើរ​មករ​ដ្ឋា​ភិ​បាល ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ចធំៗ នៅតាម​បណ្តា​ស្រុក​នានា ដោយ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​នានា​ចូលទៅ​វិនិយោគ​ដោយ​ឥតគិតថ្លៃ ច្បាស់​ណាស់​នឹងមាន​អ្នកវិនិយោគ​ច្រើន ស្វែងរក​ឳ​កាស​បែបនេះ ដើម្បី​បង្កើត​ផលិតផល សេវាកម្ម​របស់​ពួកគេ ដើម្បី​នាំចេញ​ទៅ​បរទេស ពិសេស​នៅពេល​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ត្រលប់​មកវិញ ក្រោយពេល​វិបត្តិ​កូ​វីដ១៩បញ្ចប់​នាពេលខាងមុខ។

ជាមួយនឹង​ការដាក់​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ក្នុងស្រុក ក្រសួងទេសចរណ៍​ក៏បាន​រៀបចំ​ផែនការមេ ដើម្បី​លើក​កំពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​ឡើងវិញ តាមរយៈ​ការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ ផ្តល់​សេវាកម្ម​បដិសណ្ឋារកិច្ច​កាន់តែ​ល្អប្រសើរ និង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ ដើម្បី​ផ្តល់​ផលប្រយោជន៍៍​ដល់​សហគមន៍​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ ដែលជា​ខេត្ត​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ច្រើនជាងគេ ក្នុងចំណោម​រាជធានី​ខេត្ត​ទាំង២៥ ។

ក្រសួងទេសចរណ៍​ក៏បាន​រៀបចំ​ផែនការមេ​កសាង​ទីក្រុង​ថ្មី​មួយ ដោយ​ដាក់ឈ្មោះថា Grand Siem Reap City នៅក្បែរ​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ខេត្តសៀមរាប ដែល​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​សាងសង់​អាគារខ្ពស់ៗផងដែរ។

ជាមួយគ្នានេះ លោក​ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មានប្រសាសន៍ថា ជំងឺ​កូ​វីដ១៩ បានផ្តល់​មេរៀន និង​ឳ​កាស​ផងដែរ​សំរាប់​ខេត្តសៀមរាប តាមរយៈ​ការចាប់ផ្តើម​កែលំអរ និង​ពង្រីក​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ខេត្ត​នេះ ដែលមាន​ការរៀបចំ​ផ្លូវ​ថ្មើ​ជើង និង​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប ដើម្បី​លើក​កំពស់​សោភ័ណភាព​ខេត្ត​ផង និង​ទាក់ទាញ​ទេសចរណ៍​ផង ហើយ​បើ​គ្មាន​ជំងឺ​កូ​វីដ១៩ ប្រហែលជា​គំរោង​នេះ​មិន​លេច​រូបរាង​នោះទេ។

លោក​បន្តថា “ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ជាការ​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ ពិតជា​ការចូលរួម​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ខេត្ត ហើយ​យើង​រំពឹងថា​ខេត្ត​នេះ នឹង​ទាក់ទាញ​វិនិយោគិន​បាន​ច្រើន​ថែមទៀត” ។ លោក​បន្តថា “បច្ចុប្បន្ន​មាន​គំរោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុង​ខេត្ត​ច្រើន មានរ​រោងចក្រ សហគ្រាស​កើតថ្មីៗច្រើន ដែល​ជួយ​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន ហេតុនេះ​បើ​ជំងឺ​កូ​វីដ​បញ្ចប់ កម្ពុជា​ក៏ដូចជា​ពិភពលោក​បើក​ជើងហោះហើរ​ឡើងវិញ ខេត្តសៀមរាប​នឹង​ផ្តល់​សក្តានុពល​ខ្លាំង ដល់​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ” ។

ទោះជា​យ៉ាងណា​លោក​បណ្ឌិត​ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភាព​កម្ពុជា​បាន​មានប្រសាសន៍ថា ខេត្តសៀមរាប​មាន​សក្តានុពល​ច្រើន ក្រៅពី​វិស័យ​ទេសចរណ៍​គឺមាន​វិស័យ​កសិកម្ម សិប្បកម្ម​ដែល​ត្រូវ​ពង្រីក និងរ​រៀបចំ​ជា​តំបន់​ក​សិ​ទេសចរណ៍ ប៉ុន្តែ​ខេត្ត​នេះ នៅតែ​មិនអាច​កាត់ផ្តាច់​មូលដ្ឋាន​នៃ​ការរីកចម្រើន និង​មូលដ្ឋាន​សេដ្ឋកិច្ច​ចេញពី​វិស័យ​ទេសចរណ៍​បាន​នៅឡើយ​ទេ។

លោក​បន្តថា “យើង​ឃើញ​មានការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នៅក្នុង​ខេត្ត ប៉ុន្តែ​ដំណើរការយឺតៗ ព្រោះ​វិស័យនេះ​រស់​រវើក និង​រីកចម្រើន​បាន​ទាល់តែ​វិស័យ​ទេសចរណ៍​មាន​ភាព​រីកចម្រើន ដែល​ធ្វើ​ឲ្យ​ប្រជាជនមាន​ប្រាក់ចំណូល​កើនឡើង ដើម្បី​ឲ្យ​ពួកគេ​អាច​ចំណាយ​ប្រាក់​ទិញ​អចលនទ្រព្យ​នានា” ។

លោក​យិន លាង​គង់ បាន​បន្តថា ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច ឲ្យ​កាន់តែ​សម្បូ​រ​បែប នឹងធ្វើ​ឲ្យ​ខេត្ត​នេះ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សាកល ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ១៩ និង​វ​វិបត្តិ​សេដ្ឋកិច្ច​នាពេលខាងមុខ​ទៀត។

លោក​បន្តថា “មានតែ​ការត្រៀមខ្លួន​ជាមុន​ទេ ទើប​យើង​អាច​ត្រៀមខ្លួន​បានល្អ​ដើម្បី​កាត់បន្ថយ​ហានិភ័យ ហើយ​មានតែ​ការធ្វើសកម្មភាព​ទេ​ទើបបាន​ផល ព្រោះ​ទ្រឹស្តី​ឬ​ឯកសារ​ដែល​បាន​ចងក្រង មិនបង្កើត​តម្លៃ​សេដ្ឋកិច្ច​ទេ” ៕

រដ្ឋាភិបាល​អនុម័ត​ទុនវិនិយោគ​ជាង ១៣៦៩លាន​ដុល្លារ​លើ​គំរោង​ចំនួន ១៣ នៅក្នុង​ខែមីនា​នេះ

ដោយៈ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន១៣ ដែលមាន​ទុនវិនិយោគ ១៣៦៩លាន​ដុល្លារ និង​អាចបង្កើត​ការងារ​រាប់ពាន់​កន្លែង ដល់​ប្រជាជន​ក្នុងស្រុក នេះ​បើ​គិត​ត្រឹម​សប្តាហ៍​ទី៤ ក្នុង​ខែមីនា ឆ្នាំ២០២១ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC ។

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម

ទី១) ក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​សួន​ឧស្សាហកម្ម “ស៊ូ​ចូ​វ ខេ​ម​បូ​ឌា” អគារ​លេខ១ ផ្លូវជាតិ​លេខ២១ ភូមិ​ព្រែក​ទ្បុ​ង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៦១១កន្លែង។

ទី២.ក្រុមហ៊ុន YUAN SHUO (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំ​ទ្បើង​សម្ភារៈ​អេ​ទ្បិ​ច​ត្រូ​និក និង​គ្រឿងបន្លាស់​អេ​ទ្បិ​ច​ត្រូ​និក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ២,២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៣២កន្លែង។

ទី៣)ក្រុមហ៊ុន. SCHNEITIC CHINT CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំ​ទ្បើង​គ្រឿង​សម្ភារៈ​អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ២,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦២កន្លែង។

ទី៤) ក្រុមហ៊ុន XIN WEI JIE CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៥៩កន្លែង។

ទី៥) ក្រុមហ៊ុន GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព 20MW ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​មនោ​រម្យ ឃុំ​មនោ​រម្យ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ ១៧,៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥០កន្លែង។

ទី៦)ក្រុមហ៊ុន FIRST AQUATIC INDUSTRIAL CO., LTD. គម្រោង​បង្កើត​វារីវប្បកម្ម ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ និង​ភូមិ​តោតម៉ា ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២៥,២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៥កន្លែង។

ទី៧) ក្រុមហ៊ុន INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​វេ​ជ្ជ​សាស្ត្រ និង​ផលិត​សម្ភារ:បរិក្ខា​រវិ​ជ្ជ​សាស្ត្រ ដែលមាន​ទីតាំង​វិ​និ​យោ គ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ​រ័​ជី ខេត្ត​ព្រះសីហនុ, មាន​ទុនវិនិយោគ​ប្រមាណ ១០លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២០០កន្លែង។

ទី៨) ក្រុមហ៊ុន HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ ផលិត​គ្រឿង​បង្គុំ​ទោចក្រយាន និង​គ្រឿង​បំណែក​ទោចក្រយាន​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ប្រមាណ ៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨០កន្លែង។

ទី៩) ក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ឱសថ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៦,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន២៦០កន្លែង។

ទី១០) ក្រុមហ៊ុន “FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​អេ​ប៉ុង​ស៍ ខ្នើយ គ្រែ​សា​ឡុង​ពូក និង​គ្រឿង​សង្ហា​រឹម ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤២០កន្លែង។

ទី១១) ក្រុមហ៊ុន “HERBA (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៣,៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១២០កន្លែង។

ទី១២)ក្រុមហ៊ុន “ Y.T PLASTIC CO., LTD” គម្រោង​រោងចក្រ​ផលិត​សម្ភារៈ​អគ្គិសនី អំពូល​ភ្លើង និង​គ្រឿង​បង្គុំ​អំពូល​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​ដុង សាន់​សែ​ល ស្វាយរៀង, មាន​ទុនវិនិយោគ​ប្រមាណ ៥,៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៩៣០កន្លែង។

ទី១៣) ក្រុមហ៊ុន “HUADIAN SIHANOUKVILLE POWER GENERATION CO., LTD” គម្រោង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ប្រើ​ដោយ​ធ្យូងថ្ម អានុភាព ៧០០មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​ទី១ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ១២៨៣លាន​ដុល្លារ​អាម​រិ​ក៕

ហេតុអ្វី​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​នៅ​ខេត្តកំពត​នៅតែ​ឆ្ពោះទៅមុខទោះ​ប្រឈម​នឹង​វិបត្តិ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ទីផ្សារ​អចលនទ្រព្យ និង​សំណង់​នៅ​ខេត្តកំពត ត្រូវបាន​អាជ្ញាធរ និង​អ្នកជំនាញ​នៅតែ​មើលឃើញថា មាន​ភាព​រីកចម្រើន និង​សកម្មភាព​សាងសង់​នៅតែ​បន្ត បើ​ទោះ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ក្តី។

អភិបាល​ខេត្តកំពត លោក​ជាវ តា​យ បាន​មានប្រសាសន៍៍​ឲ្យ​ដឹង​កាលពី​សប្តាហ៍៍​មុន​ថា សកម្មភាព​នៃ​ការវិនិយោគ​លើ​អចលនទ្រព្យ វិស័យ​សំណង់​នៅក្នុង​ខេត្ត​នៅតែ​បន្តសកម្មភាព ដោយ​គ្មាន​គំរោង​ណាមួយ​ត្រូវបាន​ផ្អាក​នោះទេ ពិសេស​គម្រោង​អាគារខ្ពស់ៗពី១៨ជាន់ ដល់ ៤៥ជាន់​ជាច្រើន​បាននិងកំពុង​សាងសង់​នៅក្នុង​ខេត្ត​នេះ។

លោក​បន្តថា “ជាមួយនឹង​សកម្មភាព​រីកចម្រើន​នេះ មុខមាត់​របស់​ក្រុង​កំពត​នឹងមាន​ការផ្លាស់ប្តូរ នៅ​រយៈពេល៣ទៅ៥ឆ្នាំ​ខាងមុខនេះ ដោយសារ​កំនើន​នៃ​ការវិនិយោគ​នៅក្នុង​ខេត្ត​នៅតែ​បន្ត” ។

លោក​ជាវ តា​យ បាន​បន្តថា ជាមួយនឹង​ល្បឿន​នៃ​កា​រីកចម្រើន​នេះ អាជ្ញាធរខេត្ត​បានដាក់​ដំណើរ​ទៅ​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​បានអនុម័ត​រួចហើយ ដោយ​យក​ឃុំ​មួយចំនួន​ក្នុងស្រុក​ទឹកឈូរ ចូលមក​ស្ថិតក្រោម​ដែន​រដ្ឋបាលខេត្ត នាពេលឆាប់ៗខាងមុខនេះ។

អ្នកជំនាញ​ជាច្រើន​បាន​សម្តែង​សុទិដ្ឋិនិយម នឹង​សក្តានុពល​របស់​ខេត្ត​កំ​ព ត​ដោយសារ​ខេត្ត​នេះ អំណោយផល​លើក​ត្តា​ជាច្រើន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​កំ​ឡូង​ត្រីមាស​ទី១ឆ្នាំនេះ កំពត​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​តិចតួច ដែល​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ នៅតែមាន​ភាព​សកម្ម ដោយសារ​ខេត្ត​នេះ មាន​សក្តានុពល​ជាច្រើន ដូចជា​ធនធានធម្មជាតិ មាន​ព្រៃភ្នំ ដងព្រែក​ដ៏​ស្រស់ត្រកាល ដែល​អ្នកវិនិយោគ​ជាតិ អន្តរ​ជាតិនិយម​ចូលចិត្ត​សាងសង់​ផ្ទះ​លំហែរ​កាយ មាន​ទីតាំង​កៀក​នឹង​រាជធានី​ភ្នំពេញ ពិសេស​ផ្លូវជាតិ​លេខ៣នៅពេល​សាងសង់​ចប់ វា​នឹង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដ​ណើ​រ។

លោក​បន្តថា “ធនធានធម្មជាតិ កត្តា​ភូមិសាស្ត្រ លក្ខ​ខ័​ណ្ឌ​អំណោយផល​នៃ​តម្លៃ​អចលនទ្រព្យ​នៅមានកម្រិត​នៅឡើយ សុ​ទ្ឋ​តែ​ជា​កត្តា​ស្នូល ដែល​ជំរុញ​ឲ្យ​ខេត្ត​នេះ​មាន​ភាព​រីកចម្រើន បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​នាពេល​ខាងមុខនេះ” ។ លោក​បន្តថា “ខ្ញុំ​មាន​សុទិដ្ឋិនិយម អំពី​ការរីកចម្រើន​របស់​ខេត្ត ហើយ​រដ្ឋាភិបាល​អាច​នឹង​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅ​ខេត្ត​នេះ បន្ទាប់ពី​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ចំនួន៣៤ខ្សែ នៅ​ក្រុង​សៀមរាប​បញ្ចប់​ការស្ថាបនា” ៕

តើ​ការវិវត្ត​នៃ​សេដ្ឋកិច្ចកម្ពុជា និង​អចលនទ្រព្យ​កម្ពុជា​មានដំណើរ​យ៉ាងដូច​ម្តេច?

ដោយៈ​ឡោ វិចិត្រ

ភ្នំពេញៈ រយះពេល​ពី​ទស្សវត្សរ៍​ចុងក្រោយ​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​បានសម្រេច​ជា​មធ្យម7% គិត​ចាប់ពី​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០១៨គឺ​ក្រោយរ​ការដាក់ចេញ​នូវ​នយោបាយ​ឈ្នះ-ឈ្នះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​បាន​នាំមក​នូវ​សមាហរណកម្ម នៃ​កងទ័ព​ទាំងអស់​លើ​ផ្ទៃដី​កម្ពុជា​ក្រោម​រាជរដ្ឋាភិបាល​ជាតិ​តែមួយ ដែល​នាំ​ឲ្យ​មាន​សន្តិភាព​ពេញលេញ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

កម្ពុជា​បាន​ក្លាយជា​សមាជិក នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា ASEAN នា​ថ្ងៃទី៣០កុ​ម្ភះ១៩៩៩ ដែល​នៅពេលនោះ​កម្ពុជា​ជា​កូនពៅ នៃ​សមាគម​តំបន់​មួយ​នេះ។

កំណើនសេដ្ឋកិច្ច​កម្ពុជា​ជា​មធ្យម7% ចាប់ពី​ឆ្នាំ១៩៩៨ បានធ្វើ​ឲ្យ​សមាជិក​ចុងក្រោយ​នៃ Asean នាពេល​នោះបាន​ក្លាយជា​ប្រធាន ដឹកនាំ​សមាគម​ក្នុង​តំបន់​ពេញ​មួយឆ្នាំ​នៅ​ឆ្នាំ២០០២ និង២០១២ដែល​ប្រ​រ​ព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ។

បន្ទាប់ពី​កម្ពុជា​ទទួលបាន​សន្តិភាព​ពេញលេញ នា​ចុងឆ្នាំ១៩៩៨ កម្ពុជា​ក៏បាន​ក្លាយជា​សមាជិក​អង្គ​ការពា​ណិ​ជ្ចក​ម្ម​ពិ ភព​លោក​ហៅ​កាត់ WTO នា​ឆ្នាំ២០០៤ ។

កត្តា​សន្តិភាព និង​ការចូលរួម​ជា​សមាជិក​នៃ​អង្គការ ក្នុង​តំបន់​និង​អន្តរជាតិ​បានធ្វើ​ឲ្យ​កម្ពុជា លេញ​មុខ​លេញ​មាត់​សារជាថ្មី​ម្តងទៀត លើ​ឆាក​អន្តរជាតិ និង​មា​នក​ត្តិ​យស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល Asean នា​ឆ្នាំ ២០០២ និង ២០១២ ដែលមាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​អង្គប្រជុំ។

សន្តិភាព និង​ការពង្រីក​ទំហំ​ពា​ណិ​ជ្ចក​ម្ម​ទ្វេភាគី ចតុ​ភាគី និង​ពហុភាគី​រវាង​កម្ពុជា​និង​ប្រទេសជិតខាង និង​ប្រទេស​នៅក្នុង​តំបន់ បានធ្វើ​ឲ្យ​កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម៧% រយះពេល២០ឆ្នាំ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​សេដ្ឋកិច្ច ដែលមាន​សន្ទុះ​ខ្លាំងជាងគេ​នៅក្នុង​តំបន់។

វិស័យ​អចលនទ្រព្យ​កម្ពុជា ជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យផ្សេងៗទៀត ដែល​ទទួលបាន​ការរីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​កម្ពុជា​ទទួលបាន​សន្តិភាព​ពេញលេញ​ព្រមទាំង​សមាហរណកម្ម​សេដ្ឋកិច្ច។

កំណើនសេដ្ឋកិច្ច​ជាង២ទស្សវត្សរ៍​ចុងក្រោយ ក៏បាន​នាំមក​នូវ​កំណើន​ប្រាក់ចំណូល​របស់​ប្រជា​កម្មករ ដែល​ប្រកបការងារ​ក្នុង​វិស័យ​កាត់ដេរ រហូតដល់៨០០,០០០នាក់​ដែល​កត្តា​នេះ​ផងដែរ បាន​ជុំរុញ​ឲ្យ​មាន​កំណើន នៃ​ចំនួន​ឃ្លាំង​និង​រោងចក្រ​ទៅតាម​តំបន់នីមួយៗ ក៏ដូចជា​កំណើន​នៃ​លំនៅដ្ឋាន​តម្លៃ​សមរម្យ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​បង​ប្អូន​កម្មករ កម្ម​ការ​នី ដែលមាន​ប្រា​កំ​ចំណូល​ថេរ ដើម្បី​ទិញ​ផ្ទះ​ជំនួស​ការជួល​ផ្ទះ​វិញ។

វិស័យ អចលនទ្រព្យ​ផ្នែក​បុរី​តម្លៃ​សមរម្យ ចាប់ផ្តើម​រីកចម្រើន​ព្រមទាំង​ដី​ឧស្សា​កម្ម​ដែលមាន​ទីតាំង​សមស្រប ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​បឋម ដូចជា ទឹក និង​ភ្លើង​ទៅដល់​បាន​ក្លាយជា​តំបន់ ដែលមាន​ការអភិវឌ្ឍ​លឿន នោះ​គឺជា​ពេលដែល​វិស័យ​អចលនទ្រព្យ​កម្ពុជា​ចាប់ផ្តើម ក្នុង​ជំហាន​ដំបូង​ប្រកបដោយ​ក្តីសង្ឃឹម​និង​ពន្លឺ​ចែងចាំង៕

បុរីណាឌីប្រកាសដំណើរការសេវាកម្មថែទាំណាឌីឃែរសម្រាប់អ្នករស់នៅក្នុងបុរីរបស់ខ្លួន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រុមហ៊ុន GCC បានប្រកាសពីការបើកដំណើរការក្រុមហ៊ុនសេវាថែទាំណាឌីឃែរសម្រាប់អ្នកដែលរស់នៅក្នុងបុរីណាឌី ដែលកម្មវិធីនេះបង្កើតឡើងក្នុងឱកាសគម្រប់ខួប៥ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន GCC បានឱ្យដឹងថា កម្មវិធីផ្ដល់ជូនអតិថិជននូវសេវាថែទាំនេះ គឺជាកម្មវិធីដំបូងគេនៅកម្ពុជា ដែលបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកអភិវឌ្ឍន៍ទៅលើអតិថិជនសម្រាប់សេវាកម្មដ៏ល្អបំផុតរបស់ខ្លួន ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៧ មីនា ២០២១នៅការិយាល័យលក់បុរីណាឌីផ្លូវជាតិលេខ៦អា លោក អេរិច ឆុង អគ្គនាយកនៃក្រុមហ៊ុនបុរី ណាឌី GC Empire និង GC Realty បានឱ្យដឹងថាដើម្បីសម្រួលដល់ការរស់នៅនិងការរស់នៅប្រកបដោយគុណភាព របស់អតិថិជននៅក្នុងបុរីណាឌី ក្រុមហ៊ុនបានបង្កើតនូវសេវាកម្មណាឌីឃែរ ដើម្បីឱ្យជួយដោះស្រាយអ្នករស់នៅក្នុងបុរីរបស់ខ្លួន ។ អ្នកទិញបុរីណាឌីទាំងអស់នឹងក្លាយជាសមាជិកដែលមានឯកសិទ្ធិពិសេសរបស់ណាឌីឃែរព្រោះពួកគេអាចរីករាយនឹងសេវាកម្មរបស់ណាឌីឃែរទាំងអស់ និងអត្រាការប្រាក់ពិសេសនៅតាមហាងលក់រាយរបស់ក្រុមហ៊ុនជីស៊ីស៊ី។ មានសេវាកម្មសរុបចំនួន ១២ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងណាឌីឃែរដែលវារួមបញ្ចូលសេវាកម្មមូលដ្ឋានដូចជាសេវារថយន្ត ដឹកអ្នកដំណើរឯកជន សេវាសន្តិសុខ ២៤ម៉ោង ការគាំពារផ្នែកវេជ្ជសាស្ត្របន្ទាន់ ២៤ ម៉ោងនិងសេវាកម្មបន្ថែម ដូចជាសេវាថែទាំនឹងជួសជុលបន្ទាន់ ២៤ ម៉ោង សេវាកម្មជួយរើរចូលគេហដ្ឋាន សេវាកម្មសម្អាតគេហដ្ឋាន សេវាកម្មគ្រូបង្ហាល់ប្រាណឯកជន សេវាកម្មបោកអ៊ុត មានការថែរក្សាលាងសម្អាតរថយន្ត ជួលរថយន្តសណ្តោង និងសេវាកម្មជួលរថយន្តសម្រាប់ធ្វើដំណើកម្សាន្ត ជំនួយការរៀបចំ Event អាពាហ៍ពិពាហ៍ បុណ្យ ខួបកំណើត និង ការជួយផ្គត់ផ្គង់គ្រឿងទេស ដល់គេហដ្ឋាន។

លោកបន្តថា រាល់សេវាកម្មមួយចំនួនរបស់ណាឌីឃែរ នឹងផ្ដល់ជូនដោយមិនគិតថ្លៃ ពីអតិថិជន ហើយសេវាកម្មមួយចំនួនទៀតតម្រូវឱ្យមានការបង់ថ្លៃចំណាយ ព្រោះសេវាកម្មខ្លះក៏មានការសហការជាមួយក្រុមហ៊ុនខាងក្រៅដើម្បីផ្ដល់ជូនអតិថិជនផងដែរ ហើយសេវាកម្មមួយចំនួនដែលត្រូវតម្រូវឱ្យមានការផ្លាស់ប្តូរ នោះគឺខាងណាឌីឃែរនឹងតម្រូវឱ្យអតិថិជនបង់ថ្លៃចំណាយ ។

លោកអេរិច ឆុង បានឱ្យដឹងទៀតថា បុរីណាឌីត្រូវបានអភិវឌ្ឍន៍ឡើងដើម្បីការរស់នៅប្រកបដោយគុណភាពនៃជីវិត ដោយអតិថិជនដែលមកដល់ក្នុងបុរីរបស់យើងនឹងទទួលបាននូវអ្វីដែលប្លែក មានខ្យល់អាកាសបរិសុទ្ធសំបូរទៅដោយដើមឈើ ផ្កាចម្រុះពណ៌ និងក្លិន មានអាហាងហែលទឹក មានកន្លែងកម្សាន្តសម្រាប់កុមារ ។ អ្វីដែលពិសេសអ្នករស់នៅក្នុងបុរីចង់ទៅផ្សារទំនើបអ៊ីអន១ ក៏មានរថយន្តជូនទៅនិងមកដោយមិនគិតថ្លៃសេវាទៀតផង ។

លោកបន្ថែមថាបច្ចុប្បន្នននេះ ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍលំនៅឋាននៃបុរីណាឌី លើផ្ទៃដីចំនួន៧,៥ហិចតា ក្នុងចំណោមផ្ទៃដីដែលមានបានត្រៀមទុកចំនួនជាង៣០ហិចតា នៅតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ៦អា ដែលជាតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍ខ្ពស់សំបូរទៅដោយសំណង់លំនៅឋាន មានគម្រោងធំៗ ដូចជាទីក្រុងរណបជ្រោយចង្វារ សួនដាយណូស័រ ពហុកីឡដ្ឋានមរតកតេជោ ទីលានវាយកូនហ្គោល សួនសត្វសាហ្វារី និងសំណង់លំនៅឋានជាច្រើនទៀតនៅព័ទ្ធជុំវិញ ។

លោកបញ្ជាក់ថា បើទោះបីកម្ពុជា បានជួបវិបត្តិនឹងជំងឺសកលនេះក្ដី តែតម្រូវការលំនៅឋានរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបណាឌី បានបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបន្តទៀតជាមួយនឹងអ្នកអភិវឌ្ឍន៍ដទៃទៀតផងដែរ ។
លោកថា៖« ក្នុងរដូវកាលកូវីដ១៩នេះ គឺជាពេលវេលាដ៏ល្អសម្រាប់អ្នកទិញព្រោះពួកគាត់អាចមានឱកាសក្នុងការចរចាយកលក្ខខ័ណ្ឌដែលពួកគាត់ចង់បាន ហើយតម្លៃសមរម្យផងដែរ » ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ណាឌីឃែរក៏មានកម្មវិធីពិសេសសម្រាប់ផ្ដល់ជូនអតិថិជនរបស់ខ្លួន ដោយគ្រាន់តែធ្វើការកក់ផ្ទះភ្លាមក្នុងតម្លៃ ជាង៦០០ដុល្លារក្នុងមួយខែ នឹងទទួលបានឱកាសក្នុងការធ្វើដំណើរកម្សាន្តទៅកាន់កោះសង្សារ ឬប្រទេសជប៉ុន ។ ដំណើរកម្សាន្តនេះ នឹងធ្វើឡើងបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩ត្រូវបានបញ្ចប់ ហើយពិភពលោកចាប់ផ្ដើមធ្វើដំណើរកម្សាន្តឡើងវិញ។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងបុរី ណាឌីដោយជីស៊ី ស៊ីធីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖ – Borey Nadi by GC City : https://www.facebook.com/NADIBYGCC– លេខទូរស័ព្ទ និងតេឡេក្រាម : 096 606 6688

ប្រតិបត្តិករ ៖ តំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗក្នុងខេត្តកំពង់ស្ពឺនឹងជំរុញសកម្មភាពទិញលក់ដីធ្លីកើតមានឡើងវិញនៅចុងឆ្នាំ២០២១

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ ប្រតិបត្តិករ រួមជាមួយនឹងអ្នករកស៊ីនៅក្នុងទីផ្សារដីធ្លីក្នុងខេត្តកំពង់ស្ពឺបានបង្ហាញពីភាពជឿជាក់ថា យ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២១ ឬក្នុងត្រីមាសទី៣នៃឆ្នាំនេះ សកម្មភាពទិញលក់ និងតម្រូវការប្រើប្រាស់ដីធ្លីនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗនឹងមានកំណើនឡើងវិញជាក់ជាមិនខាន បន្ទាប់ពីការទប់ស្កាត់ជំងឺឆ្លងដោយការប្រើប្រាស់វ៉ាក់សាំងមានភាពទូលំទូលាយ។

លោកចាន់ មុន្នី ជាឈ្មួញរកស៊ីនៅក្នុងទីផ្សារដីធ្លីម្នាក់ក្នុងខេត្តកំពង់ស្ពឺបានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា នៅពេលបច្ចុប្បន្ននេះ ដោយសារតែបញ្ហានៃជំងឺឆ្លង ជាពិសេសក្រោមការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលបានធ្វើឱ្យទីផ្សារមួយនេះមានភាពស្ងប់ស្ងាត់ខ្លាំង ដែលសូម្បីតែអ្នកលក់ដីឡូតិ៍ត្រឹមតម្លៃជាង៤-៥ពាន់ដុល្លារក្នុងមួយឡូតិ៍ក៏ត្អូញពីរឿងអត់មានភ្ញៀវដែរ។

លោកបន្តថា “ខ្ញុំគិតថា នៅពេលនេះមិនមែនតែខ្ញុំនោះទេ អ្នករកស៊ីក្នុងវិស័យដីធ្លីភាគច្រើនក៏ជួបបញ្ហាដូចគ្នា ប៉ុន្តែបញ្ហានេះអាចនឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងអំឡុងចុងឆ្នាំ២០២១ខាងមុខនេះ ព្រោះពេលនេះរដ្ឋាភិបាលបាននាំយកវ៉ាក់សាំងមកចាក់ជូនប្រជាជនទូទៅ បន្ថែមពីលើវិធានការដែលដែលបានដាក់ចេញ ចឹងមិនយូរទៀតនោះទេ ភាពប្រឈមនឹងត្រូវបានកាត់បន្ថយ ហើយមនុស្សចាប់ផ្តើមចេញដើរច្រើនឡើងវិញ ខណៈដែលអ្នកវិនិយោគបរទេសដូចជាជនជាតិចិនក៏នឹងវិលមកកម្ពុជាដើម្បីបន្តគម្រោងវិនិយោគរបស់ពួកគេ”។

លោកចាន់ មុន្នី បានបន្តថា “បច្ចុប្បន្នយើងឃើញមានគម្រោងវិនិយោគថ្មីៗជាច្រើនត្រូវបានរដ្ឋាភិបាលអនុញ្ញាត ជាពិសេសគម្រោងបង្កើតរោងចក្រនៅតាមតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនក្នុងខេត្តកំពង់ស្ពឺ ដូច្នេះក្រោយពេលកម្ពុជាធ្លាក់ចុះនូវភាពប្រឈម អ្នកវិនិយោគថ្មីៗចាប់អនុវត្តគម្រោង នោះវានឹងជំរុញឱ្យតម្រូវការទិញលក់ដីធ្លីនៅតំបន់ក្បែរខាងគម្រោងមានសកម្មភាពឡើងវិញជាមិនខាន។ ក្នុងរយៈពេលជិតមួយឆ្នាំនេះ ខ្ញុំមិនខាតបង់លុយកាកនោះទេ ប៉ុន្តែខាតពេលវេលា ព្រោះដើមទុនមួយចំណែកធំជាប់គាំងនៅក្នុងដីលក់អត់ចេញ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យCentury21 Fortuna Investment លោកវ៉ា វីរៈ បានមានប្រសាសន៍ថា នៅត្រឹមចុងឆ្នាំ២០២១ ប្រសិនបើការទប់ស្កាត់ភាពរីករាលដាលនៃជំងឺត្រូវបានធ្វើឡើងដោយជោគជ័យ សកម្មភាពនៃការចេញទិញដីសម្រាប់វិនិយោគ និងអភិវឌ្ឍន៍នឹងចាប់ផ្តើមឡើងវិញ ដែលផ្តើមចេញពីអ្នកនៅក្នុងស្រុកមុន។

លោកបានបន្តថា “សម្រាប់តម្រូវការនៃការប្រើប្រាស់ដីសម្រាប់វិស័យឧស្សាហកម្មនៅក្នុងខេត្តកំពង់ស្ពឺបានក្លាយជាគោលដៅរបស់អ្នកវិនិយោគរួចទៅហើយ ដោយសារតែគេឃើញមានគម្រោងសាងសង់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកើតមាននៅក្នុងខេត្តមួយនេះ ហើយក្រៅពីនេះក៏មានគម្រោងអភិវឌ្ឍន៍ជាបណ្តុំលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមផងដែរ ជាពិសេសនៅតាមផ្លូវ៤១ និងផ្លូវ៥១ជាដើម”។

លោកបន្តឱ្យដឹងថា នៅពេលដែលគម្រោងអភិវឌ្ឍន៍នានាចាប់ផ្តើមមានសកម្មភាព ដូចជាគម្រោងតំបន់សេដ្ឋកិច្ចពិសេសនៅផ្លូវ៤១ នៅផ្លូវ៤៤ ជាពិសេសគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន OCIC វានឹងក្លាយជាចលករជំរុញឱ្យតម្រូវការប្រើប្រាស់ដីធ្លីកើតមានកាន់តែច្រើន ហើយតម្លៃក៏នឹងមានការកើនឡើងផងដែរ៕

បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុមួយចំនួនក្នុងក្រុងកំពង់ឆ្នាំងនឹងអស់សុពលភាពត្រឹមដំណាច់ខែនេះ

ដោយ ៖ រ៉ាណេត

កំពង់ឆ្នាំង ៖ នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២១ សប្ដាហ៍ក្រោយនេះ បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (បណ្ណស្លាបមាន់) មួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះនឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ដែលតម្រូវឱ្យម្ចាស់អចលនវត្ថុដែលពាក់ព័ន្ធជូនដំណឹងទៅមន្ត្រីរដ្ឋបាលសូរិយោដី ដើម្បីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២១ ជាកំហិត។

រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ បានជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិម៉ុងបារាំង និងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

អភិបាលខេត្តកំពង់ឆ្នាំង មានកិតិ្តយស សូមជម្រាបជូនម្ចាស់ដីនៃក្បាលដីស្ថិតក្នុងតំបន់វិនិច្ឆ័យ នៅភូមិម៉ុងបារាំង និងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ឱ្យបានជ្រាបថាៈ ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង នឹងធ្វើការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដី ដែលស្ថិតក្នុងភូមិម៉ុងបារាំង និងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅបរិវេណនៅបរិវេណវត្តកាសេមរតនារាម (ហៅវត្តធម្មយុត្តិ) ស្ថិតក្នុងភូមិភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី(ប័ណ្ណស្លាប់មាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចនវត្ថុ ខាងលើនេះតទៅ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ កន្លងមកមេត្តាយកប័ណ្ណទាំងនោះមកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសូរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២១ ជាកំហិត។

ចំពោះម្ចាស់បំណុលដែលបានបញ្ចាំ ឬហ៊ីប៉ូតែកពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកប័ណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាលសូរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕

Lucky One បុរីដ៏ប្រណិតមួយត្រៀមបង្ហាញខ្លួននៅក្បែរផ្សារទំនើបAEON Mall 3

ដោយៈគង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងសក្តានុពលនៃទីតាំងភូមិសាស្រ្ត ព័ទ្ឋជុំវិញដោយមជ្ឈមណ្ឌលពាពាណិជ្ជកម្មលំដាប់អន្តរជាតិជាច្រើន ដូចជាផ្សារទំនើបAEON Mall3, Peng Huorth Diamond ជាដើម បុរីLucky Oneកំពុងផ្តល់នូវសក្តានុពលដល់អ្នកវិនិយោគ និងអ្នករស់នៅនាពេលអនាគតឆាប់ៗនេះ។

ប្រធានផ្នែកលក់នៃបុរីLucky One កញ្ញារ័ត្ន សម្បត្តិបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា លំនៅដ្ឋានក្នុងបុរីនេះ បាននិងកំពុងសាងសង់យ៉ាងសកម្ម និងមានផ្ទះប្រភេទ Shop House ឬផ្ទះអាជីវកម្ម វីឡាភ្លោះ និងវីឡាកូនកាត់ ដែលមានតម្លៃចន្លោះពី១៥ទៅ៣០ម៉ឺនដុល្លារអាមេរិក។ ជាមួយនឹងទីតាំងពិសេស ស្ថិតនៅជាប់ផ្លូវ៥០ម៉ែត្រ ក្បែរតំបន់ក្រវ៉ាត់ក្រុងទី២ បុរីLucky One។

កញ្ញាបន្តថា “គោលការណ៍ពិសេសរបស់បុរីមួយនេះ គឺផ្តោតទៅលើគុណភាព សំណង់ ការរចនាម៉ូដផ្ទះបែបទាន់សម័យ និងស៊ីវីល័យ ពិសេសផ្តល់នូវផាសុខភាពក្នុងការរស់នៅ ដោតសារអ្នកវិនិយោគគម្រោងនេះ បានផ្តោតចម្បងទៅលើផាសុខភាព និងបរិស្ថានបៃតង ដែលផ្តល់នូវបរិយាកាសត្រជាក់ និងមានភាពមនោរម្យក្នុងការរស់នៅ”។

ជាមួយនឹងភាពជោគជ័យ និងទទួលបានការគាំទ្រពពីអតិថិជនកន្លងមក បុរីមួយនេះទទួលបានជោគជ័យជាបន្តបន្ទាប់ ព្រោះរហូតមកទល់ពេលនេះយើងបានលក់បញ្ចប់ដោយជោគជ័យ លើគម្រោងរបស់ខ្លួនចំនួន៤រួចហើយ ដោយចំណាយពេលត្រឹមតែពេល១ឆ្នាំប៉ុណ្ណោះ ។

សម្រាប់បុរីLucky One គម្រោងទី៥នេះ បានដែលកំពុងដំណើរការសាងសង់យ៉ាងមមាញឹកក្នុងពេលបច្ចុប្បន្ននេះ ក៏បានចាប់ផ្តើមដាក់បើកលក់ហើយ កំពុងតែមានPromotion យ៉ាងច្រើនសម្រាប់ផ្តល់ជូនអតិថិជន ដែលមានតម្រូវការចង់បានផ្ទះក្នុងក្តីស្រមៃនៅតំបន់ប៉ែកខាងត្បូងដ៏ស៊ីវីល័យមួយនេះ ។

បុរី Lucky one មានច្រើនប្រភេទ សម្រាប់ជ្រើសរើសដូចជា ប្រភេទ ផ្ទះ អាជីវកម្ម ( shop house )ដែលបងប្អូនអាចទិញទុកចំណេញ រឺ ប្រកបអាជីវកម្មបាន ដោយងាយស្រួល ។ រឺឯ វីឡាសម្រាប់ស្នាក់នៅវិញមានប្រភេទ ផ្ទះ វីឡាកូនកាត់ និងប្រភេទផ្ទះវីឡា ភ្លោះ ដែលមានទំហំដីធំទូលាយ ម៉ូតផ្ទះស្អាតប្លែក នឹងធានាគុណភាពសំណង់កម្រិតស្តង់ដាដែលអាចអោយបងប្អូនរស់នៅ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់ ។

អតិថិជនដែលទិញក្នុងអំឡុងពេលបុកគ្រឹះ និងទទួលបានផលចំណេញខ្ពស់ងាយស្រួលក្នុងការវិនិយោគ។ រឹតតែពិសេសជាមួយ នឹងលក្ខខណ្ឌបង់ប្រាក់ងាយៗ និងបត់បែនទៅតាមអតិថិជនផងដែរ ដោយមានតែ10%ក៏អាចក្លាយជាម្ចាស់ផ្ទះបានផងដែរ ។

លើសពីនេះបុរីLucky One ក៏សូមចូលរួមចំណែកកាត់បន្ថយ ការរីករាលដាលជំងឺឆ្លងCovid-19 ដោយចង់អោយបងប្អូន ទទួលបានគេហដ្ធានក្នុងក្តីស្រមៃយ៉ាងពិតប្រាកដដូច្នេះនៅក្នុងកំឡុងពេលវិបត្តិCOVID-19នេះ ខាងក្រុមហ៊ុនមានបញ្ចុះតម្លៃ ដ៏ធំអស្ចារ្យចា ប់ពី 5,000$-20,000$ភ្លាមៗ។

អ្វីកាន់តែពិសេសនោះ ក្រុមហ៊ុននឹងធ្វើការផ្ដល់ជូន ប័ណ្ណកម្មសិទ្ធិប្លង់រឹង100% ដល់អតិថិជនទៀតផង៕

📍ទតាំងនៅលើផ្លូវ៥០ម៉ែត្រ ក្រវ៉ាត់ក្រុងទី២ ជួរជាមួយបុរី ប៉េង ហួត គោកអំពិល (Penghuot Meragarden)
ផែនទី ៖ https://goo.gl/maps/qBaa85pesELF7PGeA (https://goo.gl/maps/qBaa85pesELF7PGeA)
សម្រាប់ពត៏មានលម្អិត ទាក់ទងមកកាន់លេខ ៖
012 462 415 / 061 944 566
010 944 566 / 096 7 18 18 18
ឬតាមរយះផេកផ្លូវការ: Lucky One Residential

https://goo.gl/maps/qBaa85pesELF7PGeA

 

រដ្ឋាភិបាល​អនុម័ត​រោងចក្រ​អគ្គិសនី​តម្លៃ​ជិត ១៣០០លាន​ដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ

ដោយៈ ម៉ា​ណេ​ត  

ភ្នំពេញៈ រាជរដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​រោងចក្រ​អគ្គិសនី មាន​កម្លាំង ៧០០មេ​ហ្គា​វ៉ា​ត់ ជាមួយ​ទុនវិនិយោគ ១.៣០០លាន​ដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។

CDC បានឱ្យដឹងថា ក្រុមហ៊ុន​ Huadian Sihanoukville Power Generation បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ប្រើ​ដោយ​ធ្យូងថ្ម​អានុភាព៧០០មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​ទី១ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ១២៨៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥២០កន្លែង។

យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា រោងចក្រ​អគ្គិសនី​មាន​កម្លាំង៧០០មេ​ហ្គា​វ៉ា​ត់​នេះ គឺជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) ជាមួយនឹង​ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd។

គម្រោង​នេះ​នឹង​សាងសង់​លើ ផ្ទៃដី ៥៤,៩ហិកតា​ក្នុងស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ២០២២ ។

តាម​ផែនការ​គម្រោង​នេះ នឹងធ្វើ​ឡើងជា២ដំណាក់កាល ដោយ​ដំណាក់កាលនីមួយៗ មាន​កម្លាំង៣៥០មេ​ហ្គា​វ៉ា​ត់។ ដំណាក់កាល​ទី១រំពឹងថា អាច​នឹងដាក់​បញ្ចូល​ក្នុង​បណ្តាញ​ជាតិ​នា​ឆ្នាំ២០២៣ និង​ដំណាក់កាល​ទី២ នឹងត្រូវ​ដាក់បញ្ចូល​នៅ​ឆ្នាំ​បន្ទាប់។

បច្ចុប្បន្ន​ក្រុមហ៊ុន CIIDG បាននិងកំពុង​ដំណើរកា​រ រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ទី១ ដែលមាន​តម្លៃ៣៨៣លាន​ដុល្លារ និង​មាន​អានុភាព២៧០ មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ។ នៅក្នុង​គម្រោង​នេះ​ក្រុមហ៊ុន មានការ​បែងចែក​ជា២ ដំណាក់កាល​ផងដែរ ដោយ​ដំណាក់កាល​ទី២ ដែលមាន​កម្លាំង១៣៥ មេ​ហ្គា​វ៉ា​ត់ នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ២០២១នេះ៕

អ្នកស្រាវជ្រាវ​សេដ្ឋ​កិ​ច្ចៈ ការ​ប្រែក្លាយ​ដីស្រែ​ទៅជា​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​កំពុង​តែមាន​ផល​សំខាន់​ពីរ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅពេល​និយាយ​ពី​ទីផ្សារ​ដី​ឡូ​តិ៍​ភាគច្រើន គេ​តែង​សម្លឹង​ឃើញ​ទៅលើ​ការអភិវឌ្ឍ​ប្រែក្លាយ​ចេញពី​ដីស្រែ ដីចម្ការ ដែលមាន​ទំហំ​ធំ និង​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​ក្រុង ឬ​ទីប្រជុំជន​នៃ​ខេត្ត ជាមួយនឹង​ការទទួលបាន​ផលចំណេញ​ដល់៣ភាគី ក្នុងពេល​តែមួយ ប៉ុន្តែ​ក៏មាន​ភាព​ប្រឈម​នឹង​ផលប៉ះពាល់​ផងដែរ។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា និន្នាការ​នៃ​ការអភិវឌ្ឍ និង​ជួញដូរ​អចលនទ្រព្យ​នៅលើ​ដីស្រែ ដីចម្ការ គឺជា​កា​រវិ​ឌ្ឍ​ថ្មី​មួយ ដែល​ផ្លាស់ប្ដូរ​ពី​ការអភិវឌ្ឍ​ក្នុង​រូបភាព​កសិកម្ម​មកជា​ឧស្សាហកម្ម ជាពិសេស​សម្រាប់​ប្រទេស ដែល​កំពុងអភិវឌ្ឍន៍ ហើយ​នៅពេលដែល​ប្រទេស​មានការ​អភិវឌ្ឍ គួបផ្សំ​នឹង​កំណើន​ប្រជាសាស្ត្រ​ថែមទៀត​នោះ ដីស្រែ​ចម្ការ​សម្រាប់​បង្ក​រ​បង្កើន​ផល​បែប​កសិកម្ម គឺ​ត្រូវ​បាត់បង់​បន្តិចម្ដងៗ ដែល​វា​ជា​រឿង​ធម្មតា​ហើយ នៅតាម​បណ្តា​ប្រទេស​នានា​ក៏មាន​រូបភាព​បែបនេះ​ដូចគ្នា។

លោក​បាន​បន្តថា “ការ​ប្រែក្លាយ​ពី​ប្រភេទ​ដីស្រែ​មកជា​ដី​លំនៅដ្ឋាន ឬ​ដី​សម្រាប់​អភិវឌ្ឍន៍​ក្នុង​វិស័យ​ឧស្សាហកម្ម​បែប​ទំនើប វា​នឹង​ជួយ​ធ្វើឱ្យមាន​កំណើន​នៃ​តម្លៃ​ដីធ្លី និង​ក្លាយជា​វត្ថុ​ដែល​គេ​អាចធ្វើ​ការជួញដូរ​បាន” ។ លោក​បន្តថា “នៅពេលដែល​ដី​បាន​ផ្លាស់ប្ដូរ​ម្ចាស់​កម្មសិទ្ធិ​ពីមួយ​ទៅមួយ បានផ្តល់​នូវ​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ” ។

ចំណូល​នោះ​មាន៣ភាគី ដែល​ទទួលបាន​ប្រយោជន៍ ទី១ ម្ចាស់​ដី​ផ្ទាល់​ទទួលបាន​ចំណូល​គ្រួសារ​ពី​ការលក់ ទី២ គឺ​ក្រុមហ៊ុន​ភ្នាក់ងារ ឬ​ឈ្មួញ​ទទួលបាន​កម្រៃជើងសារ​ពី​ការផ្សារភ្ជាប់​រវាង​អ្នកទិញ​ដែលជា​ម្ចាស់​ដី​ថ្មី និង​អ្នកលក់​ដែលជា​ម្ចាស់​ដី​ដើម និង​ទី៣ រដ្ឋាភិបាល​ក៏​ទទួលបាន​ចំណូល​ជាតិ តាមរយៈ​ការបង់ពន្ធ​ពី​ការលក់។

លោក​បណ្ឌិត​គី សេរ​វឌ្ឍន៍ បាន​មានប្រសាសន៍​បន្តថា “នៅក្នុង​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​នេះ​ផងដែរ វា​នឹង​បង្កើតឱ្យមាន​ចរន្ត​ថ្មី​មួយទៀត គឺ​ចរន្ត​នៃ​ការបង្កើត​សាច់ប្រាក់ ដែល​ទាំង​អ្នកលក់ ទាំង​អ្នកទទួលបាន​កម្រៃជើងសា​រ នឹងធ្វើ​ការចាយវាយ​ចូលទៅក្នុង​ទីផ្សារ​រួម ដែល​បាន​ផ្តល់នូវ​ចំណូល​បំពេញបន្ថែម ទៅដល់​អាជីវករ​ផ្សេងទៀត ដោយ​ប្រយោល ហើយ​ចរន្ត​ទាំងអស់នេះ សុទ្ធតែជា​ចលករ​សំខាន់ នៅក្នុង​កិច្ចដំណើរការ​សេដ្ឋកិច្ចជាតិ​ទាំងអស់” ។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​បណ្ឌិត​គី សេរី​វឌ្ឍន៍​បាន​មានប្រសាសន៍​ទៀតថា បើទោះជា​ការ​ប្រែក្លាយ​ដីស្រែ ទៅជា​វត្ថុ​ដែល​អាច​ទិញ​លក់បាន ក្នុង​គោលដៅ​បម្រើ​ដល់​ការអភិវឌ្ឍ​ផ្នែក​ឧស្សាហកម្ម ឬ​លំនៅដ្ឋាន​បានធ្វើឱ្យ​កើតមាន​នូវ​ចរន្ត​សាច់ប្រាក់ ដែលជា​ចំណែក​មួយ​នៃ​សេដ្ឋកិច្ចជាតិ ប៉ុន្តែ​វា​ក៏​អាចមាន​ភាព​ប្រឈម និង​ផលប៉ះពាល់​ផងដែរ។

លោក​ពន្យល់ថា នៅពេល​ការ​ប្រែក្លាយ​ដីស្រែ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ជា​ដី​ឡូ​តិ៍ ឬ​សម្រាប់​ឧស្សាហកម្ម​លើសពី​តម្រូវការ ភាព​ប្រឈម​នឹង​ហានិភ័យ​អាច​នឹង​កើតមាន។ សម្រាប់​អ្នក​ដែលមាន​ដើមទុន​គ្រប់គ្រាន់ ក្នុង​ការទិញ​ដីស្រែ និង​អភិវឌ្ឍន៍​ជា​គម្រោង​ដី​ឡូ​តិ៍ អាច​មិនសូវ​ជា​បញ្ហា​នោះទេ ព្រោះ​ប្រសិនបើ​លើសពី​តម្រូវការ ដី​របស់​ពួកគាត់​គឺ​ស្ថិតនៅ​ដំណាក់កាល​ទ្រឹង​មិនមាន​អ្នកទិញ ដូច្នេះ​លុយ​ដែលជា​ទុន​នឹង​កប់​នៅក្នុង​ដី។

ប៉ុន្តែ​ប្រសិនបើ​អ្នក​អភិវឌ្ឍន៍​ពឹងផ្អែក​ទៅលើ​កម្ចី​ពី​ធនាគារ ហើយ​រំពឹង​ការទទួលបាន​ចំណូល​ពី​ការលក់ ដើម្បី​សង់​ត្រឡប់​ទៅ​ធនាគារ​វិញ​នោះ គឺជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង។ ជាក់ស្ដែង​ដូចជា​បច្ចុប្បន្ន ដែល​កំពុង​ប្រឈម​នឹង​ការ​រាលដាល នៃ​ជំងឺ​កូ​វីដ១៩ រាល់​ការទិញ​លក់​អចលនទ្រព្យ ដីធ្លីផ្សេងៗត្រូវ​ជួប​ភាពស្ងប់ស្ងាត់ ឬ​ជាប់គាំង ដូច្នេះ​នេះ​គឺជា​បញ្ហា​ធំ​បំផុត៕