បុរី ប៉េង ហួត បើកសម្ពោធជាផ្លូវការ គម្រោងថ្មីបែបអេកូធម្មជាតិ 3 គម្រោងព្រមគ្នា ក្នុងព្រឹត្តិការណ៍ “សុភមង្គលថ្មីបែបធម្មជាតិ”

ដោយ:គង់ ម៉ាលីន
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2021 បុរី ប៉េង ហួត បានប្រារព្ធកម្មពិធីបើកសម្ពោធជាផ្លូវការ គម្រោងថ្មី បែបអេកូធម្មជាតិ 3 គម្រោងព្រមគ្នា រួមមាន ​ គម្រោងដឹស្តាផ្លាទីនីម​ អេកូ វេរ៉ាន់ដា ដឹស្តាផ្លាទីនីម អេកូ រ៉ូម៉ែនស៍ និងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ស្ថិតក្នុងគម្រោងហ្រេ្គនស្តាផ្លាទីនីម អេកូ ខូឡិកសិន ក្នុងព្រឹត្តិការណ៍ “សុភមង្គលថ្មីបែបធម្មជាតិ”។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីតាំងក្បែរផ្ទះគំរូវីឡា King A ស្ថិតនៅលើមហាវិថី ក្លាស្ទ័រ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ធ្វើដំណើរត្រឹមតែ5នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021 វេលាម៉ោង 8:00 នាទីព្រឹក ដល់ម៉ោង 8:00 នាទីយប់។

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា ”ជាថ្មីម្តងទៀត ក្រុមហ៊ុន​ បុរី ប៉េង ហួត មានមោទនភាពយ៉ាងក្រៃលែងក្នុងការនាំមកជូនអតិថិជនទាំងអស់ នូវគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ 3 បន្ថែមទៀតដ៏គួរឲ្យទាក់ទាញ និងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ស្អាតប្លែក អមជាមួយធម្មជាតិពិតៗ។  គម្រោងថ្មីទាំង3  រួមាន គម្រោងដឹស្តាផ្លាទីនីម​ អេកូ វេរ៉ាន់ដា ដឹស្តាផ្លាទីនីម អេកូ រ៉ូម៉ែនស៍ និងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ជាដំណាក់កាលទី2  នៃការអភិវឌ្ឍប្លង់មេ អេកូ ខូឡិកសិន  ដែលត្រូវបានសិក្សានិងរចនាយ៉ាងយកចិត្តទុកដាក់ ដោយក្រុមការងារ បុរី ប៉េង ហួត ជាមួយនឹងក្រុមហ៊ុន​ស្ថាបត្យកម្មអន្តរជាតិ ដ៏ល្បីឈ្មោះមួយដើម្បីផ្តល់ជូនអតិថិជនទាំងអស់នូវបទពិសោធន៍ដ៏ថ្មីសន្លាង ជាមួយនិររន្តភាពក្នុងការរស់នៅតាមបែបអេកូធម្មជាតិ។ លោកជំទាវបានបន្តទៀតថា “លក្ខណៈពិសេសរបស់គម្រោងថ្មីទាំង3 នេះ   គឺផ្តោតសំខាន់ទៅលើ ភាពទំនើបស៊ីវិល័យ ប្រណិតភាព ឧត្តមភាព ឯកជនភាព ផាកសុខភាព  និងសុភមង្គលគ្រួសារ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ ដូចជា៖

1.  មហាវិថី អេកូ ខូឡិកសិន ជាមហាវិថីសាធារណៈក្រៅគម្រោង ដែលអ៊ុតកៅស៊ូ ប្រវែងប្រមាណជាង 2 គីឡូម៉ែត្រ ដែលអមទៅដោយសួនច្បារដ៏ស្រស់ស្អាត មានហាងកាហ្វេ ភោជនីយដ្ឋានប្រណិតៗ ដ៏សម្បូរបែបជាច្រើន។
2.  ផ្លូវសម្រាប់ជិះកង់ និងរត់ម៉ារាតុនស្តង់ដា មានតែមួយគត់ ក្នុងប្រទេសកម្ពុជាដែលមានប្រវែងជិត 3 គីឡូម៉ែត្រ។
3.  ក្លឹបហាត់ប្រាណVIP ដ៏ទំនើបដែលមានកម្ពស់ដល់ទៅ 7ជាន់ រួមមាន Skybar និងមានកន្លែងសម្រាប់លម្ហែកម្សាន្ត ដ៏សំម្បូរបែបជាច្រើន ហើយពិសេសជាងគេក្នុងប្រទេសកម្ពុជា។
4. សួនដ៏ស្រស់ស្អាត នឹងសម្បូរបែបដែលរំលេចដោយផ្កាចម្រុះពណ៌ និងដើមឈើជាច្រើនប្រភេទ  សម្រាប់លម្ហែកម្សាន្ត និង ហាត់កីឡាប្រកបដោយផាសុកភាព។

ក្រៅពីនេះ គម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ជាបណ្តុំលំនៅឋាន បែបអាជីវកម្មចម្រុះជាមួយ សក្តានុពលពាណិជ្ជកម្មដ៏មមាញឹក និងជាស្នូលនៃការផ្តត់ផ្គង់តម្រូវការរបស់អ្នករស់នៅ រាប់ម៉ឺនគ្រួសារនៅក្នុងគម្រោង អេកូ ខូឡិកសិន និងគម្រោង ហ្គ្រេនស្តាផ្លាទីនីម សរុបជាង 400 ហិចតា”។​

សូមបញ្ជាក់ផងដែរថាក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ដែលមានទីតាំងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី2 “អេកូ ខូឡិកសិន” លោកអ្នកនឹងទទួលបានសំណាងផ្ទួនៗគ្នា ដែលរួមមាន

– ទទួលបានការបញ្ចុះតម្លៃរហូតដល់ 11% ភ្លាមៗ

– ទទួលបានកង់ស្ព័រម៉ាកល្បី Giant ភ្លាមៗចំពោះការទិញគ្រប់ប្រភេទផ្ទះ

– ចំណេញបន្ថែមរហូតដល់ $20,000

កាន់តែពិសេសថែមទៀត អ្វីដែលលោកអ្នក នឹកស្មានមិនដល់ នោះគឺឱកាសឈ្នះដំណើរកម្សាន្ត VVIP ទៅកាន់កោះសង្សារជាមួយមនុស្សជាទីស្រលាញ់យ៉ាងរ៉ូមែនទិកជាច្រើនរង្វាន់។ សូមរួសរាន់ឡើង ការផ្តល់ជូនពិសេសនេះ មានកំណត់ត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021 ខាងមុខនេះ។

ព្រឹត្តិការណ៍ខាងលើនេះ បើកជូនសាធារណជន ចូលរួមដោយសេរី ហើយអ្វីកាន់តែពិសេសជាងនេះទៅទៀត លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ iPhone 12 pro max និងរង្វាន់ពិសេសផ្សេងៗទៀត យ៉ាងច្រើនសន្ធឹកសន្ធាប់។ កុំភ្លេចមកចូលរួមទាំងអស់គ្នាណា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរងចាំលោកអ្នក!

រង់ចាំដល់ពេលណាទៀត ប្រញាប់រួសរាន់ឡើង មកមុនបានជម្រើសមុន ព្រោះចំនួនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 098/ 016 / 017 596 789 ឬ រង់ចាំតាមដានគេហទំព័រ Facebook បុរី ប៉េង ហួត ។

មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេស នឹងជំរុញវិនិយោគិនមកឈ្វេងយល់ពីសក្ដានុពលបន្ថែមសម្រាប់ការវិនិយោគនៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយនឹងការទទួលស្គាល់ពីភាពរីកចម្រើន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ និងសក្តានុពលនាំចេញរបស់កម្ពុជា ព្រមទាំងធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្របសម្រួលប្រតិបត្តិការពាណិជ្ជកម្មរបស់ធុរជន និងវិនិយោគិនអង់គ្លេស មន្ត្រីជាន់ខ្ពស់ដែលជាប្រេសិតរបស់នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសបានសន្យាជួយផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា ដើម្បីអូសទាញវិនិយោគិនអង់គ្លេសមកកាន់ទឹកដីកម្ពុជា។

លោកស្រីHeather Wheeler ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១បានមានប្រសាសន៍ថា នឹងខិតខំប្រឹងប្រែងបន្តទាក់ទាញវិនិយោគិនអង់គ្លេសមកឈ្វេងយល់បន្ថែមពីសក្តានុពល ដែលកម្ពុជាកំពុងសម្រេចបាននាពេលបច្ចុប្បន្ន។ លោកស្រីបានទទួលស្គាល់ពីភាពរីកចម្រើន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ និងសក្តានុពលនាំចេញរបស់កម្ពុជា ព្រមទាំងធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលប្រតិបត្តិការពាណិជ្ជកម្មរបស់ធុរជន និងវិនិយោគិនអង់គ្លេសនៅកម្ពុជានាពេលកន្លងមក។

លោកស្រីបានសន្យាថានឹងខិតខំប្រឹងប្រែងបន្តទាក់ទាញវិនិយោគិនអង់គ្លេសមកស្វែងយល់បន្ថែម ពីសក្តានុពលដែលកម្ពុជាកំពុងសម្រេចបាននាពេលបច្ចុប្បន្ន។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សម្រាប់ការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍវិស័យអាទិភាពមួយចំនួន ជាពិសេសវិស័យអប់រំ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ដែលនឹងចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២១នេះ ក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

លោករដ្ឋមន្ត្រីពាណិជ្ជកម្មបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ស្ថាប័ន និងបទបញ្ញត្តិនានា សម្រាប់ការធ្វើសមារណកម្មសេដ្ឋកិច្ច និងបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការពង្រីកដៃគូរពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់។

ជាមួយគ្នានេះលោកក៏បានបង្ហាញអំពីការគាំទ្រចំពោះវឌ្ឍនភាពនៃកិច្ចការដៃគូសន្ទនារវាងចក្រភពអង់គ្លេស និងអាស៊ានដែលជាតំបន់មានសក្តានុពលខ្លាំង ហើយបានជម្រាបភាគីអង់គ្លេសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១ និងធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅឆ្នាំ២០២២ ខាងមុខ៕

អ្នកជំនាញព្រមានថា ការផ្គត់ផ្គង់ទីផ្សារលក់រាយនឹងអាចលើសតម្រូវការនៅឆ្នាំនេះ

ដោយៈ ប៊ី

ភ្នំពេញ៖ អ្នកជំនាញព្រមានថា ការផ្គត់ផ្គង់ទីផ្សារលក់រាយនឹងអាចលើសតម្រូវការនៅឆ្នាំ២០២១ ខណៈអត្រាទីផ្សារលក់រាយនៅឆ្នាំ២០២១នេះ រំពឹងថានឹងមានកំណើនកើន១៨៦ ០០០ម៉ែត្រការ៉េ ដែលជាទំហំមួយដ៏ធំ សម្រាប់ការផ្គត់ផ្គង់។

លោកស្រីអាន សុធីតាអគ្គនាយកាក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ប្រាប់កាលពីថ្មីៗនេះថា ទីផ្សារលក់រាយនៅឆ្នាំ២០២១ នឹងមានកំណើន កើនឡើង១៨៦ ០០០ម៉ែត្រការ៉េ ហើយនេះគឺតួលេខធំ ដែលពិបាក ក្នុងការទាញយកអត្រាប្រើប្រាស់ពីអតិថិជន ដោយសារនៅក្នុងឆ្នាំ២០២០ មានប៊្រែនមួយចំនួនត្រូវបានបិទ ប៉ុន្តែប៊្រែនៗមួយចំនួនបានចូលមកដែរ។

លោកស្រីបានថ្លែងថា ទីផ្សារលក់រាយ គឺជាទីផ្សារមួយ ដែលមានសក្តានុពលធ្វើឱ្យអ្នកអភិវឌ្ឍន៍ស្រូបទាញផលចំណេញបានខ្ពស់ បើប្រៀបនឹងផ្នែកផ្សេងៗ ដោយឡែកផ្នែកនេះត្រូវការមានជំនាញ និងបច្ចេកទេស ជាមួយដើមទុនគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៍ផ្សារមួយបាន ហើយគាត់ (អ្នកអភិវឌ្ឍន៍) ចាប់ផ្តើមប្រកួតប្រជែងអភិវឌ្ឍន៍ ប៉ុន្តែភ្លេចគិតពីចំនួននៃការផ្គត់ផ្គង់ និងអតិថិជនជួល។

លោកស្រីបានថ្លែងទៀតថា “ខ្ញុំមើលឃើញថា ទីតាំងខ្លះ មានផ្សាររហូតដល់ទៅ៣នៅទីតាំងក្បែរៗគ្នា ហើយនេះគឺជាកត្តាហានិភ័យ និងកត្តាព្រួយបារម្ភបំផុត ហើយអ្នកអភិវឌ្ឍន៍ ទោះបីដឹងថា ខ្លួនឯងអាចធ្វើផ្សារបាន តែមិនគួរធ្វើទេ បើសិនជាវាមានការផ្គត់ផ្គង់លើសតម្រូវការ”។

លោកស្រីបានបន្តទៀតថា គម្រោងទីផ្សារលក់រាយមានទំហំ១៨៦ ០០០ម៉ែត្រការ៉េក្នុង ដែលរពឹងទុកថានឹងបញ្ចប់ឆ្នាំ២០២១ នឹងត្រូវបានពន្យាពេល ប្រសិនបើអ្នកអភិវឌ្ឍន៍មិនអាចស្វែងរកអតិថិជនជួលបាន ហើយមានយឺតយ៉ាវក្នុងការសាងសង់ ដូច្នេះប្រហែលជាការផ្គត់ផ្គង់មិនអាចមានទំហំដល់១៨៦ ០០០ម៉ែត្រការ៉េនោះទេក្នុងឆ្នាំ២០២១ និងអាចពន្យាពេលដល់២០២២ ឬ២០២៣។

យោងតាមលោកស្រីអាន សុធីតាបានឱ្យដឹងថា ប៊្រែនផ្សារលក់រាយ ដែលចូលថ្មី មានចំនួន២៦ប៊្រែន និងពង្រីកសាខាចំនួន៤០ ដោយឡែកប៊្រែនដែលត្រូវបានបិទចំនួន៩ និងចាក់ចេញចំនួន៧។

លោកបានឱ្យដឹងថា បញ្ហាចម្បង ដែលប្រ៊ែនត្រូវបានបិទ និងចាកចេញ គឺកត្តា “កម្លាំងទិញ” ដែលឥទ្ធិពលនៃការទិញរបស់ប្រជាជនយើង នៅមានកម្រិតនៅឡើយ ហើយាការផ្គត់ផ្គង់ថ្មីៗ មិនអាចឈរជំហររឹងមាំបានទេ ប្រសិនបើការផ្គត់ផ្គង់នៅតែបន្តកើនឡើងដូច្នេះ ព្រោះមនុស្សម្នាក់អាចចូលផ្សារពីរក្នុងពេលតែមួយបានទេ ហើយអាចទៅផ្សារបានរាល់ថ្ងៃនោះទេ៕

អ្នកជំនាញ ៖ បញ្ហាប្រឈម៧ចំណុចដែលភ្នាក់ងារអចលនទ្រព្យថ្មីៗតែងតែជួប

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ ឆ្លងផុតឆ្នាំដែលលំបាក២០២០ដោយសារតែជំងឺកូវីដ១៩បានវាយប្រហាអាជីវកម្មជាច្រើនជុំវិញពិភពលោកឱ្យទន់ដៃជើង ខ្លះងើបលែងរួច រួមទាំងកម្ពុជា​យើង​ផងដែរ។ ឆ្នាំ២០២១នេះ ថ្វីដ្បិតតែមិនទាន់វិលទៅរកស្ថានភាពល្អដូចដើមវិញ តែយើងសង្កេតឃើញថាចរន្តសេដ្ឋកិច្ច អាជីវកម្មជាច្រើនបាននិងកំពុងស្ទុះស្ទាងើប​ឡើងវិញស្ទើរគ្រប់វិស័យរួមទាំងវិស័យអចលនទ្រព្យផងដែរ។

នៅក្នុងប្រទេសកម្ពុជា វិស័យអចលនទ្រព្យ ការអភិវឌ្ឍលំនៅដ្ឋាន សំណង់អាគារផ្សេងៗ រួមទាំងការអភិវឌ្ឍន៍ដីឡូតិ៍ផងដែរនោះ ហាក់កំពុងតែបន្តដំណើរល្អឡើងវិញ​គួរឱ្យ​គត់សម្គាល់នៅដើមឆ្នាំ២០២១នេះ។ គម្រោងកាន់តែច្រើនត្រូវការទីផ្សារ ជាពិសេសភ្នាក់ងារលក់ក៏កាន់តែមានតម្រូវការច្រើន យុវជន យុវតីក៏កំពុងហក់ប្រឡូក​ចូល​ក្នុងវិស័យមួយនេះកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

ដោយសារតែមើលឃើញពីការចាប់អារម្មណ៍ប្រឡូកក្នុងវិស័យអចលនទ្រព្យរបស់យុវជនខ្មែរកាន់តែច្រើន លោក វង្ស ភក្ដី ដែលជាស្ថាបនិកបណ្តុះបណ្តាលHome Business Research និងជាសហគ្រិនអចលនទ្រព្យផងដែរនោះបានយល់ឃើញពីបញ្ហាមួយចំនួនដែលភ្នាក់ងារលក់អចលនទ្រព្យថ្មីថ្មោងតែងតែជួបប្រទះនោះគឺ ៖

១- ខ្វះចំណេះដឹងក្នុងវិស័យអចលនទ្រព្យ ៖ ដោយសារតែមានការអូសទាញពីមិត្តភក្ដិ បងប្អូន រួមទាំងចិត្តចង់ខ្លួនឯងផងនោះ ភ្នាក់ងារអចលនទ្រព្យថ្មីមួយចំនួនបាន​ប្រឡូក​ទាំងមិនមានបទពិសោធន៍ និងចំណេះដឹង ចេះតែទៅលក់តាមគ្នា អ្នកខ្លះក៏ចូលទៅលក់ចំគម្រោង ឬម្ចាស់គម្រោងដែលមិនមានភាពច្បាស់លាស់ក៏មាន ដែល​ជាបញ្ហាប្រឈមមួយគួរឱ្យព្រួយបារម្ភ។

២- លក់គម្រោងដែលមិនមានស្តង់ដារត្រឹមត្រូវ ៖ មិនមែនឱ្យតែឮគេឱ្យកម្រៃជើងសារខ្ពស់សប្បាយចិត្តចុះទៅថតរូបផុសផ្សព្វផ្សាយភ្លាមនោះទេ ភ្នាក់ងារលក់ទាំងអស់​ត្រូវពិនិត្យមើលលក្ខខណ្ឌផ្លូវច្បាប់បើកក្រុមហ៊ុន លិខិតអនុញ្ញាសាងសង់ បានសុំច្បាប់អភិវឌ្ឍន៍ពីម្ចាស់គម្រោងផង។ មួយវិញទៀតយើងក៏ត្រូវមើលទៅលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការបែងចែកទំហំផ្លូវ ទំហំឡូតិ៍ ឬល្វែងនីមួយៗ ប្រសិនបើគម្រោងដីឡូតិ៍ ឬផ្ទះល្វែងណាមួយដែលមានផ្លូវក្រោម៨ម៉ែត្រគឺខុសស្តង់ដារដែល​ខាង​ក្រសួងបាន​កំណត់ ភ្នាក់ងារទាំងអស់មិនគួរលក់គម្រោងនោះឡើយ បើសិនជាលក់គម្រោងបែបនោះនឹងធ្វើឱ្យយើងខាតពេលវេលា ហើយអាចនឹងប្រឈមនូវបញ្ហាឈឺក្បាល​ជា​ច្រើន។

៣-ខ្វះភាពតស៊ូ ឆាប់បោះបង់ ៖ គ្មានការងារណាដែលមិនមានការលំបាកនោះទេ ឬនិយាយឱ្យស្រួលស្ដាប់ការរកលុយវាមិនស្រួលដូចយើងចាយលុយនោះទេ។ បើសិនជាយើងពិតជាស្រឡាញ់អាជីពមួយនេះមែន ទោះបីមានការលំបាកយ៉ាងណាគួរតែបន្តធ្វើវាទៅមុខទៀត ការលំបាកពិតប្រាកដគឺជាការដែលយើងមិនព្រមបើក​ចិត្ត​ទទួលយកការពិត បំលែងការងារទាំងអស់នោះឱ្យទៅជារឿងសាមញ្ញៗ ការអភិវឌ្ឍចំណេះដឹងថ្មីៗជាប្រចាំ ស្វែងរករៀមច្បងដែលមានបទពិសោធន៍ដើរ​ជាមួយ​រៀន​សូត្រពីគាត់ឱ្យបានច្រើន នោះយើងនឹងរកឃើញវិធីងាយៗដែលអាចបន្តដំណើរទៅមុខទៀតបានជាក់ជាមិនខាន។

៤-ភាពភ័យខ្លាច ៖ ឃើញគេធ្វើបានលុយច្រើនចិត្តក៏ចង់ធ្វើដែរ តែស្ដាប់រឿងមិនល្អច្រើនក៏កើតទៅជាអារម្មណ៍ភ័យខ្លាច ភ័យរហូតទាំងដែលរឿងមិនដែល​បាន​ជួប​ក៏មាន ការខ្លាចវាជាជំងឺមួយដែលរារាំងក្ដីសុបិនរបស់យើង ហើយថ្នាំដែលអាចព្យាបាលបានគឺមានតែការអនុញ្ញាតឱ្យខ្លួនឯកបានសាកល្បងអ្វីដែលថ្មី បើគិតថាខ្លួនឯង​ទៅ​មិនរួចទេមិនមែនបានន័យថាយើងអសមត្ថភាពនោះទេ ប្រហែលជាយើងមិនទាន់បានស្វែងយល់ការងារនេះឱ្យស៊ីជម្រៅតែប៉ុណ្ណោះ។ យើងសាកស្រមៃមើលថា​ផ្ទះដែលយើងមែនដែលស្គាល់ឱ្យយើងគេងម្នាក់ឯងមួយយប់ ច្បាស់ណាស់អារម្មណ៍យើងពិតជាមិនមានក្ដីសុខ និងរសាប់រសល់ពេញមួយយប់មិនខាន មិនដូចផ្ទះ​ដែលយើងធ្លាប់គេងជារៀងរាល់ថ្ងៃនោះទេ។

៥- លក់គម្រោងស្របច្បាប់តែខុសតំបន់ ៖ ឧស្សាហ៍ព្យាយាមគឺជារឿងល្អ តែបើឧស្សាហ៍ខុសរឿងនឹងធ្វើឱ្យយើងខាតពេលវេលា ខាតលុយកាក់មិនខានឡើយ ជាក់ស្ដែងខ្លួនខ្ញុំផ្ទាល់ដែលបានប្រឡូកក្នុងវិស័យដីឡូតិ៍ឆ្នាំ២០១៦ កាលណោះមិនចេះមិនដឹងស្អី ឱ្យតែគេហៅទៅលក់គឺលក់ហើយ ទៅអង្គុយនៅខ្ចុះពីព្រឹកទល់ល្ងាចដូចអ្នកតាចំតូបអញ្ចឹងគ្មានភ្ញៀវណាម្នាក់មកសួរនាំទេ តែពេលក្រោយមានបទពិសោធន៍ខ្លះទើបដឹងថាគម្រោងនោះគឺជាការអភិវឌ្ឍន៍ខុសតំបន់។ តំបន់ដែលយើងគួរចុះកុងត្រាលក់គម្រោងគឺជាតំបន់ដែលមានការអភិវឌ្ឍន៍ច្រើនដែលស្របជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឬយើងអាចមើលបានតាមរយៈគម្រោងធំៗដែលមាននៅក្បែរគម្រោងដែលយើងចង់លក់នោះ បើមានគម្រោងធំៗនៅជិតនោះយើងអាចសន្មត់បានថាតំបន់នោះប្រាកដជាមានការអភិវឌ្ឍន៍ធំទៅថ្ងៃខាងមុខជាក់ជាមិនខានឡើយ។

៦- ភ្នាក់ងារនាំភ្នាក់ងារ ៖ ចាប់អាជីពជាភ្នាក់ងារអចលនទ្រព្យដំបូង យើងមិនចេះមើលទេថានរណាជាអ្នកទិញ នរណាជាអ្នកលក់ដូចគ្នានោះ ពេលខ្លះខាតពេលវេលាមួយថ្ងៃពេញដោយសារតែនាំអ្នកលក់ដូចគ្នាដើរមើលដី ប៉ាវបាយប៉ាវកាហ្វេទៀត ព្រោះស្មានតែជាអ្នកទិញមែនទែន។ ជាភ្នាក់ងារលក់អចលនទ្រព្យត្រូវតែច្បាស់ថានរណាជាអតិថិជនគោលដៅរបស់យើង នរណាជាភ្នាក់ងារស៊ីកម្រៃជើងសារ ទើបមិនធ្វើឱ្យខាតពេលវេលានាំគេឱ្យស្គាល់ទីតាំងដែលយើងកាន់អស់។ កុំខ្លាច សួរត្រង់ៗក៏បាន បើជាភ្នាក់ងារដូចគ្នាជួយរកភ្ញៀវដាក់មកកម្រៃជើងសារយើងចែកគ្នាតាមនឹង ប្រសើនបើអ្នកទិញមែនឱ្យគាត់ប្រាប់ពីគោលបំណង់ច្បាស់លាស់ និងលទ្ធភាពដែលអាចទិញបាន យើងក៏កាន់តែងាយស្រួលរកដី ឬផ្ទះឱ្យត្រូវជាមួយនឹងតម្រូវការរបស់អតិថិជនតែម្ដង។

៧- ប្រឡូកក្នុងវិស័យអចលនទ្រព្យតែមិនដឹងលក់ផ្នែកណាមួយ ៖ ជាការពិតណាស់ ពេលចូលប្រឡូកក្នុងវិស័យអចលនទ្រព្យដំបូង យើងពិតជាពិបាកនៅក្នុងការសម្រេចចិត្តថាតើយើងគួធ្វើផ្នែកណាមួយឱ្យត្រូវនឹងចំណង់ចំណូលចិត្តយើងណាស់ ដោយសារតែផលិតផលនៅក្នុងវិស័យអចលនទ្រព្យមានច្រើនប្រភេទ ឱ្យតែមានគម្រោងគេហៅទៅលក់ក៏ចេះតែទៅលក់ហើយ ពេលខ្លះលក់គ្រប់មុខ តែលទ្ធផលខ្លះក៏អត់បានផលគ្រប់មុខដែរ។ សម្រាប់ភ្នាក់ងារថ្មីថ្មោងជាជម្រើសល្អបំផុតគួរលក់គម្រោងណាដែលមានតម្លៃធូរលក្ខខណ្ឌសាមញ្ញៗ និងងាយស្រួលនៅក្នុងការស្វែងរកអតិថិជនគោលដៅ មិនសាំញ៉ាំច្រើន ងាយនៅក្នុងការដកលុយកម្រៃជើងសារដើម្បីជាកម្លាំងចិត្តបន្តទៅមុខទៀត។

លោក វង្ស ភក្ដី ដែលជាគ្រូបណ្តុះបណ្តាលផ្នែកលក់គម្រោងក៏បានបន្តទៀតថា បើចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យឈរជើងឱ្យបានរឹងមាំ ភ្នាក់ងារអចលនទ្រព្យថ្មីៗទាំងអស់ត្រូវតែមានការតាំងចិត្តអត់ធ្មត់ខ្ពស់ តស៊ូកុំបោះបង់ ព្រោះវិស័យមួយនេះមិនមែនធ្វើមួយថ្ងៃ ឬមួយខែទទួលបានលទ្ធផលល្អដូចដែលយើងស្រមៃចង់បាននោះទេ ទាមទារឱ្យយើងបំពេញនូវលក្ខខណ្ឌកត្តាជាច្រើន ការអភិវឌ្ឍខ្លួនជាប្រចាំ កុំថ្នមខ្លួនពេកព្រោះកន្លែងដែលយើងបានលុយមិននៅក្នុងបន្ទប់ការិយាល័យម៉ាស៊ីនត្រជាក់នោះទេ ៕

គម្រោងស្ថាបនាផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២ តម្លៃជាង៥៦លានដុល្លារសម្រេចបាន២៧,១០ភាគរយ

ដោយ៖ ប៊ី

ភ្នំពេញៈ វឌ្ឍនភាពនៃគម្រោងស្ថាបនាផ្លូវជាតិលេខ២ និង២២ដែលគ្រោងចំណាយថវិកា៥៦,១លានដុល្លាសហរដ្ឋអាមេរិក សម្រេចបាន២៧,១០%ហើយគិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជម្រាបជូនលោកស៊ុន ចាន់ថុលដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អំឡុងពេលចុះពិនិត្យគុណភាពនៃការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ថាតើ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា និងលើសពីនេះទៀត ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ បន្ថែមដល់ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ហើយគម្រោងផ្លូវនេះមានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់ អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើ ចែកចេញជាបីផ្នែក រួមមាន៖ ផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។

ចិញ្ចើមផ្លូវសង ខាងទទឹង ០,៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២,៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី២- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរា ចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំ ជន។

ផ្នែកទី៣- កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិ លេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាល បេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយ គំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជា ហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕

កម្ពុជាត្រៀមចូលរួមពិព័រណ៍លំដាប់អន្តរជាតិនៅទីក្រុងឌូបៃ ដែលរំពឹងថានឹងមានទេសចរជាង២៥លានមកពីជុំវិញពិភពលោកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ កម្ពុជាបាននិងកំពុងត្រៀមរៀបចំមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃពិព័រណ៍ឌូបៃ២០២០ ដោយមានការដាក់បង្ហាញនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និងវប្បធម៌ដ៏ល្បីល្បាញតាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្នជូនដល់បណ្តាក្រុមហ៊ុន និងទេសចរអន្តរជាតិប្រមាណ២៥លាននាក់ដែលបានចូលរួមដើម្បីបង្កើនភាពទាក់ទាញដល់ការវិនិយោគបន្ថែមនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ ជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក មួយនេះបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ពិព័រណ៍ពិភពលោកមួយនេះមានសារៈសំខាន់ណាស់សម្រាប់បង្ហាញអំពីសក្តានុពលរបស់ប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា “វាគឺជាការបង្ហាញឲ្យពិភពលោកបានស្គាល់ ជាពិសេសជម្រុញទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមក និងអ្នកវិនិយោគតាមរយៈនៃការបង្ហាញអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់យើង ដូច្នេះត្រូវប្រាកដថាធ្វើយ៉ាងណា ដើម្បីរៀបចំព្រឹត្តិការពិព័រណ៍ពិភពលោកឌុយបៃ ២០២០ នៅពេលខាងមុខ ឲ្យទទួលបានជោគជ័យត្រចះត្រចង់ ដោយរចនាប្លង់ពន្លាជាតិកម្ពុជា និងជ្រើសរើសក្រុមហ៊ុនសាងសង់ដែលមានគុណភាព”។

លោកកៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពិព័រណ៍ពិភពលោកឌុយបៃ២០២0នេះ ត្រូវបានលើកពេល រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ខាងមុខ ដែលមានរយៈពេល១៨២ថ្ងៃ នៅក្នុងសង្កាត់ឌុតបៃខាងត្បូង នៃរាជរដ្ឋាភិបាលសហភាពអារ៉ាប់រួម ដោយក្នុងព្រឹត្តិការនោះ នឹងមានប្រទេសជាង ២០០ ចូលរួម នឹងមានអង្គការអន្តរជាតិធំៗជាច្រើនទៀតបានចូលរួមផងដែរ ហើយត្រូវបានរំពឹងថា និងមានភ្ញៀវចូលទស្សនាប្រមាណជា២៥លាននាក់ ។

លោកបន្តថា ពាក់ព័ន្ធកិច្ចការខាងលើ អ្វីដែលក្រុមការងារលេខាធិការដ្ឋានបានកំពុងបំពេញ និងដំណើរការ គឺការត្រៀមរៀបចំ និងចូលរួមទិវាអាស៊ាន និងវេទិការ Gloal Business Forum នៅថ្ងៃទី ៨ និង ៩ ខែធ្នូ ឆ្នាំ២០២១ ការត្រៀមរៀបចំទិវាកម្ពុជា នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ និងការត្រៀមរៀបចំព្រឹត្តិការណ៍នានា ដែលរៀបចំដោយគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងចូលរួមតាមការអញ្ជើញរបស់ប្រទេសទាំងអស់នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក្រៅពីនេះយើងក៏បានត្រៀមរៀបចំនូវកម្មវិធីផ្សេងជាច្រើនទៀត។

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ២០២0 កម្ពុជានឹងរៀបចំទិវាកម្ពុជា នៅថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០២២ ក្នុងនោះ ការប្រារព្ធពិធីនៅពេលព្រឹក គឺថ្លែងសន្ទរកថារួមគ្នារវាងកម្ពុជា និងសហភាពអារ៉ាប់រួម, ទស្សនាពន្លាជាតិសហភាពអារ៉ាប់រួម និងពន្លាជាតិប្រទេសជប៉ុន, ការបង្ហាញមុខម្ហូបខ្មែរ សម្តែង និងរៀបចំសមាគមន៍ចុងភៅកម្ពុជា, ការរៀបចំក្បូនដង្ហែ, ការរៀបចំវេទិការជម្រុញពាណិជ្ជកម្ម និងការសម្តែងសិល្បៈវប្បធម៌ខ្មែរជាដើម៕

ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ធំ​បំផុត​លើ​ពិភពលោក​ប្រកាស​ដាក់​ដំណើរការ​សណ្ឋាគារកម្រិត​ផ្កាយ៥ នៅ​ក្រុងព្រះសីហនុ

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Wyndham Hotels & Resorts ដែលជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​បដិសណ្ឋារកិច្ច​ដ៏​ធំ​លើ​ពិភពលោក បានប្រកាស​បើក​ដំណើរការ​លំដាប់​ផ្កាយ៥របស់ខ្លួន​នៅ​ក្រុងព្រះសីហនុ។

ក្រុមហ៊ុន​នេះ ជា​ប្រភេទ​ក្រុម​ហ៊ុ​សណ្ឋាគារ និង​ផ្តល់​សេវាកម្ម គ្រប់គ្រង​សណ្ឋាគារ​ធំជាងគេ​បំផុត​លើ​ពិភពលោក និង​មាន​សណ្ឋាគារ​ចំនួន៨៩០០កន្លែង នៅ​ទូទាំងប្រទេស​ចំនួន៩៥នៅ​ទ្វីប​ចំនួន៦ ។

ក្រុមហ៊ុន​នេះ បាន​បើក​ដំណើរ​សណ្ឋាគារ​ដំបូង​របស់ខ្លួន (Howard Johnson Plaza by Blue Bay Sihanoukville) នៅ​ប្រទេស​កម្ពុជា។

សណ្ឋាគារ Wyndham Blue Bay Sihanoukville ដែលជា​សណ្ឋាគារ​លំដាប់​ផ្កាយ៥ មាន​កម្ពស់៣៦ជាន់ និង​មាន​បន្ទប់៣២២ ដែលមាន​ទីតាំង​យ៉ាង​ល្អឥតខ្ចោះ​នៅ​ឆ្នេរ​ឯករាជ្យ ក្រុងព្រះសីហនុ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន នៅ​យប់​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោក Joon Aun Ooi  ប្រធាន​ក្រុមហ៊ុន Wyndham Hotels & Resorts ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា យើង​អបអរសាទរ ក្នុង​ការឈាន​ជើង​របស់​ក្រុមហ៊ុន Wyndham Hotel & Resorts ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា ជាមួយនឹង​ការបើក​ដំណើរការ​សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay Sihanoukville នៅ​ខេត្ត​ព្រះសីហនុ។

លោក​បាន​ថ្លែងថា “នៅ​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក យើង​ប្តេជ្ញា​បង្កើន​ផលប័ត្រ​របស់​យើង នៅក្នុង​ទិសដៅ​ដ៏​អស្ចារ្យ ដូចជា​ក្រុងព្រះសីហនុ ហើយ​យើង​មាន​ជំនឿ​ចិត្ត​ថា ទីតាំង​សំខាន់​របស់​សណ្ឋាគារ នៅតាម​ឆ្នេរ​រួមជាមួយ​ភាពល្អ​ឥតខ្ចោះ នឹង​ធ្វើឱ្យ​ក្លាយជា​កន្លែង ដែល​គួរឱ្យ​ចង់​ស្នាក់នៅ​បំផុត​នៅក្នុង​ទីក្រុង​នេះ” ។

លោក​ថ្លែង​ទៀតថា “នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ មិនគួរ​ឱ្យ​ជឿ​មួយ​សម្រាប់​ក្រុមហ៊ុន Wyndham ហើយ​យើង​ទន្ទឹងរង់ចាំ ដើម្បី​បង្កើន​សន្ទុះ​កំណើន​ដ៏​រឹងមាំ​របស់​យើង” ។

លោក​បាន​ឱ្យដឹងទៀតថា តាមរយៈ​ភាព​រីកចម្រើន នៃ​ការផ្តល់​សិទ្ធិ​ផ្តល់​សិទ្ធិ​ប្រ៊ែ​ន​សណ្ឋាគារ និង​កិច្ចសន្យា​គ្រប់គ្រង​ដ៏​រឹងមាំ​របស់​យើង​នៅ​ទូទាំង​តំបន់ យើង​រំពឹងថា​នឹងមាន​ការបើក​ដំណើរការ សណ្ឋាគារ​ជាង១០០កន្លែង​បន្ថែមទៀត នៅ​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល៣ ទៅ៥ឆ្នាំ​ខាងមុខ។ លោក​បាន​បន្តថា នេះ​នឹង​ពង្រឹង​តម្លៃ​របស់​យើង សម្រាប់​សមាជិក​ក្រុមហ៊ុន Wyndham ក៏ដូចជា​សម្រាប់​ម្ចាស់​គម្រោង និង​ដៃគូ​របស់​យើង​ផងដែរ។

ម៉ាក​យីហោ ឬ​ប្រេន Howard Johnson by Wyndham នឹង​បន្ត​ការពង្រីក​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ការបើក​ដំណើរការ​សណ្ឋាគារ​Blue Bay Sihanoukville និង​ការបើក​ដំណើរ​ប្រ៊ែ​ន​របស់​នៅ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​ដោយ​ជោគជ័យ។

Howard Johnson by Wyndham គឺជា​ប្រ៊ែ​ន​សណ្ឋាគារ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សកល​ជាមួយនឹង​សណ្ឋាគារ នៅក្នុង​ទីតាំង​ជាង៣២០កន្លែង នៅ​ទូទាំង​ទ្វីប​ចំនួន៣ រួមមាន​អាមេរិក​ខាងជើង អាមេរិក​ខាងត្បូង និង​អាស៊ី៕

ខេត្ត​ចំនួន៥ នៅតែ​បន្ត​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​អចលនទ្រព្យ

ដោយៈ​រ៉ា ណេ​ត

ភ្នំពេញៈ របាយការណ៍​របស់​ខេត្ត និង​រដ្ឋាភិបាល​បានបង្ហាញ​ថា ក្នុងចំណោម​ខេត្ត ក្រុង​ទាំង២៥ គេ​សង្កេតឃើញ​មាន​ខេត្ត​ចំនួន៥ នៅតែមាន​សកម្មភាព​វិនិយោគ និង​ដំណើរការ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​គំរោង​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ​កាន់់តែច្រើន ។

នៅក្នុង​កំឡុង​ពេលដែល​កម្ពុជា កំពុង​ប្រឈម​ជាមួយ​វិបត្តិ​សេដ្ឋកិច្ច​សាកល ដែល​បណ្តាលមកពី​ការរីក​រាលដាល នៃ​ជំងឺឆ្លង covid-19 ក្រៅពី​វិស័យ​ទេសចរណ៍ ដែល​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នោះ សម្រាប់​វិស័យ​ឧស្សាហកម្ម រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ពិតជា​ទទួលរង​នូវ​ផលប៉ះពាល់​មួយផ្នែក​ដែរ ប៉ុន្តែ​នៅក្នុង​ដំណាក់កាល​នេះ​ក៏មាន​វត្តមាន​រោងចក្រថ្មីៗទើប​បង្កើតឡើង ក្រោយ​ការទទួលបាន​សេចក្ដីសម្រេច​គាំទ្រ ពី​រដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជិត១០០ក្រុមហ៊ុន។ នេះ​បើ​យោងតាម​ការបង្ហាញ​រប​ស់ CDC កាលពីពេល​កន្លងទៅនេះ។

ជាមួយគ្នានេះ តាមរយៈ​ការបង្ហាញ​នូវ​របាយការណ៍ ពី​រដ្ឋបាលខេត្ត​នៅត្រឹម​ដើម​ត្រីមាស​ទី៣ គេ​កត់សម្គាល់​ក្នុង​ចំនួន​ខេត្ត​ក្រុង​ទាំង២៥ ក្នុងនោះ​មាន​ខេត្ត​ចំនួន៤នៅតែ​បង្ហាញ​ពី​សម្មភាព​នៃ​ការវិនិយោគ​ដដែល ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សំណង់ ដោយ​ខេត្ត​ទាំង៤នេះ​រួមមាន ៖

ទី១- ខេត្តកំពង់ស្ពឺ

ដោយសារ​មាន​ទីតាំង​ជាប់​រាជធានី​ភ្នំពេញ និង​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ឆ្លងកាត់​ខ្វាត់ខ្វែង​ច្រើនជាងគេ ខេត្ត​នេះ​បាន​ទាក់ទាញ​គំរោង​រោងចក្រ ឧស្សាហកម្ម និង​គំរោង​អភិវឌ្ឍន៍​អចលនទ្រព្យថ្មីៗជាច្រើន ទាំង​ផ្នែក​ដីឡូត៍ លំនៅដ្ឋាន​តម្លៃ​មធ្យម និង​គម្រោង​ង​ម​ជ្ឈ មណ្ឌល​ពាណិជ្ជកម្ម​នានា។

តាម​របាយការណ៍​រប​ស់​អាជ្ញាធរខេត្ត​បាន​ឲ្យ​ដឹងថា ខេត្ត​នេះ​មាន​រោងចក្រ​កាត់ដេរ សហគ្រាស​ខ្នាតតូច និង​មធ្យម​សរុប​មាន​ចំនួន២៦១គម្រោង ដោយ​ក្នុងនោះ​កំពុងតែ​ដំណើរការ​សង្វាក់​ផលិតកម្ម មាន​ចំនួន១៦១ ហើយ​គម្រោង​ចំនួន១០០ទៀត កំពុងតែ​ដើរ​តាម​នីតិវិធី និង​ត្រៀម​ដំណើរការ​ក្នុងពេល​ខាងមុខនេះ។

ជាមួយនឹង​ដំណើរការ​ផលិតកម្ម របស់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ រោងចក្រ​កាត់​ស្បែកជើង រោងចក្រ​កាបូប រោងចក្រ​ផលិត​គ្រឿងអគ្គិសនី រោងចក្រ​ផលិត​សម្ភារៈ​សំណង់ រួមជាមួយ​នឹង​បណ្តា​សហគ្រាស​នានា​ទាំងអស់នេះ បានផ្តល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ក៏ដូចជា​ជា​ចំណាក​មកពី​បណ្តា​ខេត្ត​ដទៃទៀត ស្មើនឹង​ប្រមាណ​ជាង៣០លាន​ដុល្លារ តាមរយៈ​ការផ្តល់​ឱកាស​ការងារ​ជាប្រចាំ​ខែ។

ទី២ ខេត្តស្វាយរៀង

ខេត្ត​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​នេះ ក៏​ជាតី​តាំង​ទាក់ទាញ​ការវិនិយោគ​លើ​រោងចក្រ សហគ្រាស​ជាច្រើន​ផងដែរ។

ខេត្ត​នេះ​មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន​ឯកជន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សុ​រប​ចំនួន២១៦កន្លែង នៅ​ក្នុងនោះ​រោងចក្រ​សហគ្រាស​ចំ​មួន ១១៣កន្លែង បាន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ៨ម៉ឺន​នាក់ ដោយបាន​រួមចំណែក​លើ​ក​កម្ពស់​ជីវភាព​រស់​នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ។

នៅក្នុង​ខេត្តស្វាយរៀង មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១១ ប៉ុន្តែ​តំបន់​សេដ្ឋកិច្ច​ដែល​ដំណើរការ​មាន​ចំនួន៨ទីតាំង។

ទី៣- ខេត្តកំពង់ចាម

ជា​ខេត្ត​ស្ថិតនៅ​តំបន់​ទំនាប​កណ្តាល ជាប់​ដង​ទន្លេមេគង្គ ខេត្ត​នេះ​មានការ​មើលរ​រំលង​ង​ពី​អ្នកវិនិយោគ​មួយចំនួន ប៉ុន្តែ​ការពិត​ខេត្ត​នេះ​ក៏មាន​រោងចក្រ​ធុន​ធំ​ចំនួន១៧មូលដ្ឋាន (រោងចក្រ​កាត់ដេរ​កែច្នៃ​ជ័រកៅស៊ូ) ហើយ​រោងចក្រ​ធុន​មធ្យម​ចំនួន១៣៥មូលដ្ឋាន (ផលិត​ទឹក​សុទ្ធ ម៉ាស៊ីនកិនស្រូវ កែច្នៃ​ជ័រកៅស៊ូ) ក្រៅពីនេះ​មាន​សិប្បកម្ម​លក្ខណៈ​គ្រួសារ មាន​ចំនួន១១៩៤មូលដ្ឋា​ន (ការធ្វើ​អាជីវកម្ម​លក្ខណៈ​គ្រួសារ ផលិត​ដប​ទឹក​សុទ្ធ ទឹក​សុទ្ធ កាត់​កញ្ចក់ ផ្សារ​ដែក ជាដើម)។

ទី៤- ខេត្ត​ព្រះសីហនុ

ជា​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បែប​ពហុ​បំណង និង​ស្ថិតនៅក្នុង​គំរោង​អភិវឌ្ឍន៍​ខ្សែក្រវ៉ាត់១ ផ្លូវ១របស់​ចិន ខេត្ត​ព្រះសីហនុ​កំពុង​ឈានមុខ​គេ បន្ទាប់ពី​រាជធានី​ភ្នំពេញ។

ខេត្ត​នេះ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១០ទីតាំង ស្ថិតនៅលើ​ផ្ទៃដី​ប្រមាណ២៥៨៦,២៦ហិកតា ដែលមាន​ទំហំ​ទុនវិនិយោគ​សរុប​ជាង១៤៨១លាន​ដុល្លារ ក្នុងនោះ​មាន៤ទីតាំង​កំពុងដំណើរការ​យ៉ាងសកម្ម ហើយ៦ទីតាំង​ទៀត​កំពុង​សាងសង់។

នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ដំណើរការ​ខាងលើនេះ មាន​វត្តមាន​រោងចក្រ សហគ្រាស​សរុប​ចំនួន១៥១រោងចក្រ ហើយ​ចំនួន៦៦រោងចក្រ​ផ្សេងទៀត កំពុង​ដំណើរ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស។

ទី៥ ខេត្តបន្ទាយមានជ័យ

មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ខេត្តបន្ទាយមានជ័យ​ក៏មាន​សក្តានុពល មិន​ចាញ់​បណ្តា​ខេត្ត ដែលមាន​ការរីកចម្រើន​ដទៃទៀត​ដែរ ពិសេស​ខេត្ត​នេះ​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ មាន​ច្រកទ្វារ​អន្តរជាតិ​ចំនួន​ពីរ ដែល​ទាក់ទាញ​ការវិនិយោគ​ពី​ប្រទេសជិតខាង​នេះ ពិសេស​ទាក់ទាញ​គំរោង​វិនិយោគ​របស់​ជប៉ុន និង​អ្នកវិនិយោគ​មកពី​ប្រទេស​ជាច្រើន​ទៀត។ ខេត្ត​នេះ​មាន​តំបន់ឧស្សាហកម្ម​ប្រមាណ១០ទីតាំង ដែលមាន​រោងចក្រ សហគ្រាស​ជាច្រើន ដែលជា​ទីតាំង​ផលិត ដើម្បី​ធ្វើការ​នាំចេញ​ទៅកាន់​ប្រទេស​ដ​ថៃ ដែលជា​មូលដ្ឋាន​នាំចេញ ឬ​ជា​ច្រក​សេដ្ឋកិច្ច​ធំ​មួយ​សម្រាប់​កម្ពុជា។

ក្រុង​ប៉ោង​ប៉ែត មុនពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩ ក៏មាន​ការរីកចម្រើន និង​ទាក់ទាញ​ការវិនិយោគ​យ៉ាង​សម្បើម​ផងដែរ​លើ​ផ្នែក​អចលនទ្រព្យ សណ្ឋាគារ កាស៊ីណូ ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ទៀត៕

រំលឹក​ឡើងវិញ៖ ទីក្រុង​ភ្នំពេញ​បានប្រែក្លាយ​ទៅជា​ទីក្រុង​សម្រាប់​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​អន្តរជាតិ​កាន់តែច្រើន

ដោយៈ ប៊ី

ភ្នំពេញៈ ខណៈ​ការអភិវឌ្ឍ​ទីក្រុង​មាន​ល្បឿន​លឿន និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗ បាន​លាតសន្ធឹង​នៅលើ​ផ្តេក​ទន្លេមេគង្គ​រាជធានី​ភ្នំពេញ បាន​ផ្លាស់ប្តូរ​រូបរាង​របស់ខ្លួន ដែល​ពោរពេញ​ទៅដោយ​តំបន់​ពាណិជ្ជ អាជីវកម្ម និង​ទេសចរណ៍​ប្រកបដោយ​សក្តានុពល។

របាយការណ៍​ក្រុមហ៊ុន C9 Hotelworks បានបង្ហាញ​ពី​កំណើន​ប្រកបដោយ​ចីរភាព​ផងដែរ ដោយសារតែ​ការមកដល់​របស់​អ្នកដំណើរ បានកត់សំគាល់​អត្រាកំណើន​សេដ្ឋកិច្ច​ពីរ​ខ្ទង់​ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ ២០១៩ ដោយ​អត្រាកំណើន​ប្រចាំឆ្នាំ CAGR (១៨ ភាគរយ)។

ច្បាស់​ណាស់ កត្តា​ជំរុញ​សំខាន់​នៃ​ការផ្លាស់ប្តូរ​សម្រាប់ “ទីក្រុង”គឺជា​ទីស្នាក់ការ​កណ្តាល​របស់​វិស័យ​ឯកជន និង​សាធារណៈ និង​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​គម្រោង​គំនិត​ផ្តួ ច​ផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ដ៏​មាន​មហិច្ឆតា​របស់​ចិន។ គម្រោង BRI ឥឡូវនេះ​លាតសន្ធឹង​ពាសពេញ​ប្រទេស​កម្ពុជា ហើយរ​ត់ទៅ​ខាងត្បូង​ឈូង​សមុទ្រ​ថៃ និង​ទៅដល់​សមុទ្រ​ចិន​ខាងត្បូង។

ការសិក្សា​នេះ​បាន​បង្ហាញថា អាស៊ី​គឺជា​ប្រភព​ប្រភព​អ្នកទេសចរ​លេចធ្លោ ដែល​តំណាងឱ្យ​ចំណែក​ទីផ្សារ៧៩ភាគរយ។ ការសិក្សា​នេះ​បាន​បន្ថែមថា ចំនួន៦៦ភាគរយ នៃ​ចរាចរណ៍​ក្នុង​តំបន់​មកពី​ប្រទេស​ចិនដីគោក។

ប្រទេស​ចិន បាន​នាំមុខ​ទីផ្សារ​ប្រភព​ភូមិសាស្ត្រ​ខ្ពស់​ជាងគេ ដោយ​គ្របដណ្តប់​ចំនួន៥២ភាគរយ បន្ទាប់មក​គឺ​ប្រទេស​ម៉ាឡេស៊ី(៦ ភាគរយ) សហរដ្ឋអាមេរិក (៥ ភាគរយ) ជប៉ុន (៤ ភាគរយ) និង​ថៃ (៤ ភាគរយ) ។

ឆ្លុះបញ្ចាំង​ពី​វិធី​ដែល​អ្នកធ្វើដំណើរ​ទៅ​ក្រៅប្រទេស កំពុងធ្វើដំណើរ​ទៅក្នុង​វិស័យ​សេវាកម្ម​ស្នាក់នៅ​របាយការណ៍ C9 បាន​បង្ហាញថា មាន​សណ្ឋាគារ​ចំនួន ៣១៣ដែលមាន​បន្ទប់ ១៩.៣៣៧ និង​ផ្ទះសំណាក់​ចំនួន៥២៣ នៅក្នុង​រាជធានី​ភ្នំពេញ។

សញ្ញា​ច្បាស់​អំពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​ជះឥទ្ធិពល​ដល់​វិស័យ​បដិសណ្ឋារកិច្ច​ត្រូវបាន​បង្ហាញថា បច្ចុប្បន្ន​មាន​សណ្ឋាគារ​ថ្មី​ចំនួន១៥ កំពុងដំណើរការ​ជាមួយ​បន្ទប់​ចំនួន ៧.៨៤៩ ខណៈ​គម្រោង១៣ទៀត នឹង​ចូល​ទីផ្សារ​នាពេលខាងមុខ។

ចំពោះ​វិស័យ​សណ្ឋាគារ​នៅ​ទីក្រុង មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត ចំពោះ​កំណើន​សណ្ឋាគារ​ថ្មី និង​ធំ​ជាង​មុន។

លោក Bill Barnett នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន C9 បាន​មានប្រសាសន៍ថា “២ ឆ្នាំ​ខាងមុខ​នឹងមាន​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ នៅក្នុង​ការផ្គត់ផ្គង់​ក​ន្លែ​ង​ស្នាក់នៅ ខណៈដែល​យីហោ​ថ្មី១០ ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ផ្គត់​ផ្គ ង់​នៅ​ចន្លោះ​ពេលនេះ​និង ២០២២ ។ ផ្នែក​ផ្សេងទៀត​រួមមាន​ភ្ញៀវទេសចរ និង​វិស័យ​សាជីវកម្ម។

លោក​បាន​បន្តថា “ទីក្រុង​ភ្នំពេញ​ស្ថិតក្នុង​ទីតាំង​កណ្តាល នៃ​ច្រកចេញចូល​ពាណិជ្ជកម្ម​របស់​តំបន់​អាស៊ី ដូចនឹង​មណ្ឌល​ច្រកចេញចូល​នៅ​ទីក្រុង​ហ្សា​ការ​តា និង​រ៉ង់​ហ្គូ​ន” ៕

បណ្តា​ខេត្ត​ជាប់​តំបន់ K4 កំពុង​ប្រជែង​គ្នា​លើ​ការវិនិយោគ​គំរោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗ

ដោយ គង់ សូរិយា

ភ្នំពេញៈ បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ ជា​កត្តា​មួយ​ដ៏​សំខាន់ ក្នុងការ​ជម្រុញ​វិស័យសេដ្ឋកិច្ច និង​បង្កើន​នូវ​គុណ​តម្លៃ​នៃ​វិស័យ​អចលនទ្រព្យ។ ការអភិវឌ្ឍ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា នៅតែ​ដំណើរការ​ឥតឈប់ឈរ ដើម្បី​ព​ន្លឿ​ន​វិស័យសេដ្ឋកិច្ច​កម្ពុជា និង​ជម្រុញ​សក្តានុពល​វិស័យ​អចលនទ្រព្យ​ឱ្យមាន​ភាព​រីកចម្រើន។

បណ្តា​ខេត្ត K4 ដែល​ត្រូវបាន​ប្រ​សិ​ទ្ឋ​នាម​ដោយ​ប្រតិបត្តិ​ករ ក្នុង​វិស័យ​ទេសចរណ៍​គឺជា​ការ​សំដៅ​ដល់​ខេត្តកំពត កែប កំពង់សោម និង​ខេត្តកោះកុង។

ខេត្ត​កែប

ថ្វីត្បិតតែ​ខេត្ត​នេះ​ជា​ខេត្ត​ដែល​ផ្តោត ទៅលើ​វិស័យ​ទេសចរណ៍​ច្រើន យ៉ាងណាក្តី ប៉ុន្តែ​រដ្ឋបាលខេត្ត​បន្ត​យកចិត្តទុកដាក់ លើ​វឌ្ឍនភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរ​ទាំង​ខេត្ត ក្នុង​គោលបំណង​ពង្រីក​វិសាលភាព​នៃ​វិស័យ​អចលនទ្រព្យ។

ខេត្ត​កែប​មាន​សក្តានុពល​ខ្ពស់​ក្នុង​វិស័យ​ទេសចរណ៍ ដូច្នេះ​ទើប​រដ្ឋាភិបាល​បានប្រកាស​ពី​ការ​ប្រែក្លាយ​ខេត្ត​នេះ អភិវឌ្ឍ​ទៅជា​ខេត្ត​គោលដៅ​ទេសចរណ៍ លម្ហែកាយ​កម្រិត​ខ្ពស់។ កត្តា​នេះ នឹង​ស្រូបយក​ការវិនិយោគ​ជាច្រើន ពី​សំណាក់​វិនិយោគិន​ក្រៅ​ស្រុក​និង​ក្នុងស្រុក ឱ្យមក​វិនិយោគ​លើ​វិស័យ​លំនៅដ្ឋាន បែប​លម្ហែកាយ បឹង​ហ្គា​ឡូ សណ្ឋា​គារ និយាយ​ជារួម​គឺ​ប្រភេទ​អចលនទ្រព្យ​ដែល​បម្រើ​ដល់​វិស័យ​អចលនទ្រព្យ។

ខេត្ត​ព្រះសីហនុ

ក្រោយពី​ការស្ថាបនា​ផ្លូវ​ចំនួន៣៤ខ្សែ​នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ នៅក្នុង​ខេត្ត​មាន​កំណើន​ជា​បន្តបន្ទាប់។ រីឯ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ កំពុង​សាងសង់​យ៉ាង​រលូន​ស្របតាម​ផែនការ ពោល​គិត​ត្រឹម​ខែកញ្ញា​នេះ គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ- ព្រះសីហនុ​ក្នុង​ខេត្តកំពង់ស្ពឺ បានសម្រេច​ជិត ១០០ភាគរយ។

ដំណឹង​ល្អ​ទាំងនេះ ត្រូវបាន​អ្នកជំនាញ​អចលនទ្រព្យ ក្នុងស្រុក​ព្យាករណ៍​ថា វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ នឹង​លេចធ្លោ​បន្ថែមទៀត ដែល​ទាក់ទាញ​នូវ​វិនិយោគិន​បរទេស​ចូលមក​អភិវឌ្ឍ​ទៅលើ​វិស័យ​សណ្ឋាគារ ផ្ទះសំណាក់ ខុន​ដូរ ភោជនីយដ្ឋាន អគារ​មជ្ឈមណ្ឌល និង​ផ្សារ​ទំនើប​ផងដែរ។

ខេត្តកោះកុង

ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ធ្លាប់បាន​ឱ្យដឹងថ្មីៗថា ក្នុងចំណោម​ខេត្ត​នៅជាប់​សមុទ្រ​របស់​កម្ពុ​ជា ខេត្តកោះកុង​ក៏​ជា​ខេត្ត​គោលដៅ​មួយ​ដែល​នឹង​ទាក់ទាញ គម្រោង​លើ​វិស័យ​អចលនទ្រព្យ ផុលផុស​ខ្លាំង​នាពេល​អនាគត។

ខណៈដែល​ខេត្ត​មួយ​នេះ មាន​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​តារា​សាគរ កំពង់ផែ​ទឹក​ជ្រៅ​នៅ​ប្រជុំ​កោះ​ស្តេច ការពង្រីក​ផ្លូវជាតិ​លេខ៤៨ជា៤គន្លង  គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ១០ ព្រលានយន្តហោះ​វិនិយោគ​ដោយ​ក្រុមហ៊ុន លី​យ៉ុង​ផាត់ ជាដើម៕