អតីត​រាជធានី​ល​ង្វែ​ក​ចាប់ផ្តើម​រស់​ឡើងវិញ​ជាមួយ​គំរោង​ដ៏​មហិច្ឆតា

ដោយ​ស៊ីវ ម៉េង

កំពង់ឆ្នាំងៈ ជា​អតីត​រាជធានី​ខ្មែរ ដែល​បានចាប់ផ្តើម​ពី​ឆ្នាំ១៥២៥ ដល់​ឆ្នាំ១៥៩៣ រាជធានី​ខ្មែរ​មួយ​នេះ បាន​រលំរលាយ ដោយសារ​មនោគមវិជ្ជា និង​ការឈ្លានពាន​របស់​សៀម។

រាជធានី​ដែលមាន​កិត្យានុភាព និង​ល្បី​សុះសាយ​ក្នុង​ប្រវត្តិសាស្ត្រ ដោយសារ​ការកសាង​កំពែង​ពី​ដើម​ឬ​ស្សី​នេះ បាន​រស់​ឡើងវិញ​ហើយ បន្ទាប់ពី​មានការ​បោះបង់ចោល​អស់​រយៈពេល​រាប់រយឆ្នាំ។

បច្ចុប្បន្ន​អ្នកវិនិយោគ​ក្នុងស្រុក និង​អ្នកមាន​និន្នាការ​ជាតិនិយម​មួយក្រុម បានរៀបចំ​ផែនការ​ម៉ត់ចត់ និង​ច្បាស់លាស់​លើ​ផ្ទៃដី​ជាង១០០ហិកតា ពិសេស​មានការ​ដាំ​ដើម​ឬ​ស្សី១២ប្រភេទ ប្រមាណ៥០,០០០ដើម ដើម្បី​ទុកជា​ការ​រំលឹក​ឡើងវិញ​នូវ​អតីតកាល និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា និង​បាន​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​របស់​ខ្មែរ កុំ​ឲ្យ​មក​លង​ម្តងទៀត។

លោកស្រី ​សៀង ចាន់​ហេង​ ដែលជា​អ្នក​ផ្តួច​ផ្តើមកសាង គំរោង​អភិវឌ្ឍន៍​បែប​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដោយ​ប្រ​សិ​ទ្ឋ​នាម​គំរោង​នេះ​ថា “រា​ជនី​លង្វែក” លើ​ផ្ទៃដី​ជាង១០០ហិកតា នៅ​តំបន់​ក្រុង​លង្វែក​បាន​មានប្រសាសន៍ថា ក្នុង​ប្រវត្តិសាស្ត្រ​បាន​សរសេរ​ពី​លោកតា​ឃ្លាំង មឿង​បាន​សម្លាប់ខ្លួន​ធ្វើជា​ទ័ព​ខ្មោច ដើម្បី​សង្គ្រោះ​ប្រទេសជាតិ ហេតុនេះ​ការរៀបចំ​គំរោង​រាជ​នី​ល​ង្វែ​ងកនេះ ខ្ញុំ​មាន​មហិច្ឆតា​លោភលន់​ហួសប្រមាណ ពី​ការ​ស្មាន​ទុក​របស់ខ្លួន ដោយ​ហាក់​មាន​វិញ្ញាណ​មួយ​បាន​ជួយ​ខ្ញុំ គិត​បែងចែក​រៀបចំរ​មណី​យ​ដ្ឋា​ន​នេះ ដើម្បី​រំលឹក​ដល់​អតីតព្រះមហាក្សត្រ ដែល​បាន​ពលី​ជីវិត​ទៅ។

លោកស្រី​បន្តថា “ការដាក់​ឈ្មោះ​រមណីយដ្ឋាន​នេះ ដោយសារ​ខ្ញុំ​ស្រលាញ់​ទឹកដី លង្វែក និង​រំលឹក​ដល់​បុត្រី​ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បាន​ច័ន្ទ​រាជា ដែលមាន​ព្រះនាម​វ​លក្ខណ៍” ។ លោកស្រី​បន្តថា “ការដាក់​ឈ្មោះ​រាជ​នី​លង្វែក​នេះ ពោរពេញ​ដោយ​ព្រៃ​ឬ​ស្សី ដែល​ខ្ញុំ​បាន​ប្រមូល​ឬ​ស្សី១២ប្រភេទ និង៥០០០០ដើម​យកមក​ដាំ​នៅទីនេះ និង​លំអរ​ដោយ​ថ្ម ធម្មជាតិ” ។

តំបន់​នេះ​រៀបចំ​ជាពិសេស គឺ​ពោរពេញ​ដោយ​ព្រៃ​ឬ​ស្សី ព្រោះ​អតីត​រាជធានី​លង្វែក ពោរពេញ​ទៅដោយ​ឬ​ស្សី​បន្លា ប៉ុន្តែ​គំរោង​នេះ​បាន​ដាំ​ឬ​ស្សី​គ្រប់​ប្រភេទ មាន​ទាំង​ឬ​ស្សី​ផ្អែម ឬ​ស្សី​បន្លា ឬ​ស្សី​ពីងពង់ ឬ​ស្សី​យក្ស​ជាដើម។

លោកស្រី​សៀវ ចាន់​ហេង​ បាន​បន្តថា លើសពីនេះ យើង​បានរៀបចំ​ជា​ថ្ម ដែលជា​ថ្ម បាន​ដឹក​ពី​បណ្តា​ខេត្ត​នានា​ដូចជា ខេត្តពោធិសាត់ បាត់ដំបង ព្រះវិហារ តាកែវ ក្រចេះ​ជាដើម ដើម្បី​រៀបចំ​ជា​ផ្ទាំងសិលា ជា​ប្រាសាទ ជា​ស្ពាន និយាយ​រួម​សំណង់​នៅក្នុង​គំរោង​នេះ​មិន​ប្រើ​បេតុង ព្រោះ​ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ និង​ឲ្យ​ស័ក្តិ​សមជា​រមណីយដ្ឋាន​រាជ​នី​លង្វែក។

លោកស្រី​បន្តថា អ្នកជំនាន់ក្រោយ​នេះ ទាំង​ខ្ញុំ​និង​អ្នកសិក្សា​រៀនសូត្រ​ដទៃទៀត ក៏​ធ្លាប់បាន​លឺថា សម័យ​ល​ង្វែ​ង​ពោរពេញ​ទៅដោយ​ព្រៃ​ឬ​ស្សី ហើយក៏​មានការ​និយាយតៗគ្នា​ថា យើង​បាក់បែក​នគរ ដោយសារ​សៀម​បាន​បាច “ប្រាក់​ឌួង” ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលទៅ​កាប់​ព្រៃ​ឬ​ស្សី​ចោល ប៉ុន្តែ​ធាតុពិតម្នាក់ៗបាន​ភ្លេច​គិតពី​សម័យ​លង្វែក​ថា សម័យ​នោះ​មាន​រាជធានី​ដ៏​ធំ ដែលមាន​ការរៀបចំ​ថ្មភក់ ប្រសាទ​ដូច​យើង​បានរៀបចំ​នាពេលនេះ ប៉ុន្តែ​យើង​មិនបាន​ដឹង។

លោកស្រី​បន្តថា “អញ្ចឹង​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដឹងថា រាជធានី​ល​ង្វែ​ង​មាន​ទំហំ​ធំ​បែបណា ទើប​យើង​រៀបចំ​រមណីយដ្ឋាន​នេះ​ឡើង ដើម្បី​ឲ្យ​កូន​ខ្មែរ​បានដឹង ព្រោះ​បើ​ពុំមាន​ស​ម័យ​លង្វែក ក៏​យើង​មិនមាន​សម័យកាល​នេះដែរ” ។

ជាមួយនឹង​គំរោង​ដ៏​ធំ និង​ប្រកបដោយ​ម​ហិ​ច្ច​តា​នេះ អ្នកវិនិយោគ​បាន​ដាំ​សួន​ស្លា សួនផ្កា​ជាច្រើន និង​ការកសាង​សំណង់​ជាស​មិ​ទ្ឋ​ផល​បុរាណ និង​ធ្វើ​ទី​ប៉ម​សំរាប់​ធ្វើជា​កន្លែង​ផ្សងសំណាង​សំរាប់​អ្នក​ទៅ​កំសាន្ត​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ។

លោកស្រី​សៀង ចាន់​ហេង​បាន​បន្ត​ដោយ​លើកឡើង ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ថា “ខ្ញុំ​ប្តេជ្ញា​ខិតខំ​រៀបចំ​ទីនេះ​ឲ្យ​មាន​សោភ័ណភាព​ស្រស់បំព្រង ពិសេស​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ទឹក​ត្រជាក់​ល្ហឹម និង​កន្លែង​កំសាន្ត ដែល​ភ្ញៀវ​ជាតិ អន្តរជាតិ​អាចមក​កំសាន្ត​ម្តង​ហើយ មក​ម្តងទៀត។

ប្រវត្តិ​រាជធានី​លង្វែក

យោងតាម​ឯកសារ​របស់​វី​គី​ភី​ឌៀ បាន​ឲ្យ​ដឹងថា លង្វែក ជាទី​តាំង​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រឡាច ខែត្រ​កំពង់ឆ្នាំង និង​ជា​កន្លែង​យុទ្ធសាស្ត្រ​មួយ​មាន  ទន្លេ   បឹង ជាពិសេស ព្រែក ។ ក្រុម​មេការ​ឲ្យ​គេ​ជីក​បុក​ឫស​រៀប​ថ្ម៦ហត្ថ​ជុំវិញ​បន្ទាយ​ជា​បី​ជ្រុង ហើយ​លើកដី​ច្រុះ​ក្ដារ​ធ្វើ​បន្ទាយ​នេះ​កម្ពស់១៤ហត្ថ កម្រាស់​ខ្នង​លើ១០ហត្ថ ជើងទេរ​ខាងក្រោម២២ហត្ថ ឯ​ជ្រុង​ទី៤គឺ​ទន្លេ។

មូលហេតុ​នេះហើយ ទើប​ព្រះ​ចន្ទ​រាជា​បញ្ជា​អោយ​មន្ត្រី ឧកញ៉ា សេនាបតី អោយ​កេណ្ឌ រាស្ត្រ កាប់​ឈើ ជ​ញ្ចូ​ន​ថ្ម រែក​ដី ដើម្បី​សង់ បន្ទាយ និង រាជវាំង  ទ្រង់​បាន​អោយគេ​ធ្វើ​កំពែង​ការពារ៥ជាន់ ព្រមទាំង​ដាំ​របង ឫស្សី យ៉ាង​ក្រាស់​កម្រាស់២ សិន (១៦០ ) មាន គូ​ទឹក  មា​ន​ទ្វារ៨ ខាងក្នុង​បន្ទាយ​ទាំង៥ជាន់ ដាក់​សុទ្ធតែ ទាហាន កាំភ្លើង​វែង

ក្នុង​កំពែង​ជាន់​ទីមួយ ដាក់​សុទ្ធតែ​ទាហាន កាំភ្លើង​ធំ  ហើយ​នៅមុខ​កំពែង​នេះ​មាន រោងដំរី  ក្នុង​កំពែង​ជាន់​ទី១ ដាក់​សុទ្ធតែ​ទា​ហា​កាំភ្លើង​ធំ ហើយ​នៅមុខ​កំពែង​នេះ មាន​រោងដំរី និង​រោង​សេះ។ កំពែង​ទី២ដាក់​សុទ្ធតែ​ទាហាន​កាំភ្លើង​វែង  សាលាជំនុំ សាលាដំបូង​និង​ដំបូង និង សាលាឧទ្ធរណ៍

ក្នុង​កំពែង​ទី៣ដាក់​សុទ្ធតែ​ទា​ហា អាវុធខ្លី  មាន​ដាក់ ផ្គាក់   កាំបិត ។ កំពែង​ទី៤ ដាក់​សុទ្ធ តែ​ទាហាន​រក្សាព្រះអង្គ  រោងល្ខោន  និង ព្រះ​ពន្លា ទត ល្ខោន ។នៅក្នុង​កំពែង​ទី៥ មាន រោង​បញ្ច​ក្សេត្រ  និង ដំណាក់​សំរិទ្ធ   វិមាន​កំសាន្ត  ភិរម្យ ក្រុម បា​គូ   បុរោហិត  និង ក្រុម​មហាតលិក នៅ។ ក្នុង​កំពែង​នេះដែរ មាន​រាជវាំង កំពូល​ប្រាំ​បិទមាស និង​លាប​ម្រ័​ក្ស៍​សម្រាប់​ព្រះមហា​ក្សត្រាធិរាជ​ផ្ទុំ ហើយ​មាន​តម្កល់​វត្ថុ​សក្តិ​សិ​ទិ្ធ​គឺ ព្រះ​កែវ  ឬព្រះ​ត្រឡែងកែង និង ព្រះ​គោ ចំ​នួន១២ ដែល​នៅក្នុង​ពោះ​ព្រះ​គោ​ទាំងនោះ មាន​រក្សា​នូវ​គម្ពីរ​ក្បួន​សាស្ត្រា ដ៏មានតម្លៃលើសលប់។

មានផ្ទះ ស្រីស្នំ   ក្រមការ  បុត្រាបុត្រី និង​មាន​ឃ្លាំងធំៗទុក ស្រូវ   អង្ករ   អំបិល   ប្រហុក   ត្រីងៀត   ត្រីឆ្អើរ  និង ឃ្លាំង​សាស្ត្រា​វុ​ធ ។ ម្យ៉ាងទៀត​តាម​ជំនឿ​របស់​ខ្មែរ ព្រះ​គោ និង​ព្រះ​កែវជា​បងប្អូន​បង្កើត​និង​គ្នា ដែល​អ្នកស្រុក​តែងតែ​គោរពបូជា ទុកជា វត្ថុ​ស័ក្ដិសិទ្ធិ  ដោយសារនៅក្នុង​បន្ទាយលង្វែក​មាន​រូប​ព្រះ​គោ ព្រះ​កែវ គេ​មានជំនឿថា នេះ​ជា​បន្ទាយ មួយ​យ៉ាង​មាំ​សម្រាប់​ការពារ​សត្រូវ​ផង និង​ឃ្លាំង វប្បធម៌ ជាតិ​បន្ទាប់ពី អង្គរ

បន្ទាយលង្វែក មាន​ទទឹង​ប្រវែង២សហា​តិ​មាត្រ និង​បណ្ដោយ​ប្រវែង៣សហា​តិ​មាត្រ ហើយ​ចំណាយពេល​សាងសង់ ៣ ឆ្នាំ (១៥២៧ – ១៥២៩) ។

ព្រះរាជា និង​ព្រឹត្តិការណ៍​សម័យ​លង្វែក

ព្រះបាទ​ចន្ទ​រាជា(១៥១៦ – ១៥៦៦)

ព្រះបាទ ចន្ទ​រាជា  ឬអង្គ​ចន្ទ​ទី១ ជា​ព្រះអនុជ​ពៅ​របស់​ព្រះបាទ ស្រី​សុគន្ធ​បទ ។ នៅក្នុ​ង​ឱកាស​ដែល ស្ដេច​កន ធ្វើ​គុត​ព្រះបាទ​ស្រី​សុគន្ធ​បទ នៅ បន្ទាយ​ស្ទឹងសែន ក្នុងឆ្នាំ ១៥១២នោះ ព្រះ​អង្គចន្ទរាជា កំពុង​គង់នៅ ក្រុង​អយុធ្យា ស្រុកសៀ​ម​ឯនោះ។ នៅពេល​ទទួលបាន​ដំណឹង​នេះ​ភ្លាម ព្រះអង្គ​ក៏​រក​មធ្យោបាយ​មក​រំដោះ​រាជបល្ល័ង្ក។ក្នុងអំឡុង​ស     ង្គ្រា​ម​នេះ ប្រជារាស្ត្រ​បាន​សុំ​ឲ្យ​ព្រះ​ចន្ទ​រាជា​ឡើង​សោយរាជ្យ។ ព្រះអង្គ​ក៏​ព្រម​ឡើង​គ្រងរាជ្យ​សិន ដោយមាន​ព្រះនាម​សម្រាប់​រាជ្យ​ថា ព្រះ​បរម​រាជា​ចន្ទ​រាជា នៅ​គ.ស ១៥១៦ ។
រហូតដល់​ឆ្នាំ១៥២៦ ជោគជ័យ​ត្រូវបាន​ទាំងស្រុង មកលើ​ព្រះ​ចន្ទ​រាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។

ចាប់ពី​ឆ្នាំ១៥២៧ ព្រះបាទ​ចន្ទ​រាជា បាន​ឲ្យ​គេ​សាងសង់ បន្ទាយលង្វែក ។ នៅ​ឆ្នាំ ១៥២៩ ព្រះអង្គ​យាង​ទៅ​គង់នៅ បន្ទាយលង្វែក  ហើយ​លង្វែក​ក៏​ក្លាយជា​រាជធានី​ខ្មែរ​រហូតដល់​ចុង​សតវត្ស​ទី១៦ ។

ព្រះបាទ​ចន្ទ​រាជា  ជាស្ដេច​សឹកសង្គ្រាម​ក៏​ល្បីល្បាញ​មួយអង្គ ក្នុង​សតវត្ស​ទី១៦ ព្រោះ​ព្រះអង្គ​បាន​រំដោះទឹកដី​ខ្មែរ មកវិញ​រហូតដល់ ក្រុង​អយុធ្យា ។ ព្រះអង្គ​បាន​សាងសង់​វត្ត​អារាម​ជាច្រើន បដិមា​ត្រឡែងកែង ព្រះ​គោ  និង​ប្រមូល​អ្នកប្រាជ្ញ បណ្ឌិត កវី … ឲ្យ​ចងក្រង និង​សរសេរ​ឯកសារ​គ្រប់​ប្រភេទ​សម្រាប់​កុលបុត្រ កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ។ ប៉ុន្តែ​នៅ​ឆ្នាំ១៥៦៦ ព្រះបាទ​ចន្ទ​រាជា ទ្រង់​បាន​ចូល​ទិវង្គត​នៅ​ក្រុង​លង្វែក។ ព្រះ​ចេតិយ​តម្កល់​អដ្ឋិធាតុ​របស់​ព្រះអង្គ​ស្ថិតនៅលើ ភ្នំ​ព្រះរាជ​ទ្រព្យ សព្វថ្ងៃ។

ព្រះបាទ​បរម​រាជា (១៥៦៦ – ១៥៧៦)

ព្រះបាទ បរម​រាជា ជាបុ​ត្រ​ច្បង​របស់​ព្រះ​ចន្ទ​រាជា ព្រះអង្គ​បានធ្វើ​ចម្បាំង​ជាមួយ​សៀម ដើម្បី​ដណ្ដើមយក​អាណា​ខែត្រ​ខ្មែរ ដែល​សៀម​បាន​យកទៅ។ នៅ​ឆ្នាំ១៥៧០ ព្រះអង្គ​បាន​យាង​ទៅ​គង់នៅ រាជធានី​អង្គរ ដើម្បីប្រមូល​ទ័ព​ទៅ​រំ​ដោះយក ខែត្រ​នគររាជ​សីមា  ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។

នៅ​ឆ្នាំ១៥៧៤ ដោយ​ទ័ព​ភូមា និង​ទ័ព​ខ្មែរ វាយ​គាប​សៀម​ខ្លាំងពេក ស្ដេច​សៀម​បង្ខំចិត្ត ចុះសន្ធិសញ្ញា​ចងស្ពានមេត្រី​ជាមួយ​ខ្មែរ ហើយ​ព្រម​ប្រគល់ ខែត្រ​នគររាជ​សីមា   ខេត្ត​ចន្ទ​បុរី  និង ខេត្ត​ប​ស្ចឹ​ម​បុរី ឲ្យមហាក្សត្រ​ខ្មែរ​វិញ។ ចម្បាំង​ខ្មែរ​សៀម​លើក​នោះ គឺ​ខ្មែរ​ស៊ើបការណ៍​ដឹងថា ស្ដេច​សៀម​រវល់​តែ​ធ្វើ​ចម្បាំង​ជាមួយ​លាវ (សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយលាវ)។

ព្រះបាទ បរម​រាជា ទ្រង់​សោយ​ទិវង្គត​នៅ គ.ស ១៥៧។ នៅ​ឆ្នាំ១៥៧១ស្ដេច​នគរ​ឡាន​ឆាង បញ្ជូន​មន្ត្រី២នាក់​និង​ព១០០០០នាក់ មក​បបួល​ស្ដេច​ខ្មែរ​ប្រជល់​ដំរី​ភ្នាល់​ដាក់​នគរ។

ព្រះបាទ​ស​ត្ថា​ទី១ (១៥៧៦ – ១៥៨៦)

ព្រះបាទ ស​ត្ថា​ទី១  ជាបុត្រា​ទី២របស់ ព្រះ​បរម​រាជា ត្រូវបា​ន​សោយរាជ​សម្បត្តិ​បន្ត ឯ​បុត្រា​ប្អូន ព្រះបាទ ស្រី​សុរិយោ​ពណ៌ ជា ឧបរាជ ។ ក្នុង​រជ្ជកាល​ព្រះបាទ​ស​ត្ថា​ទី១ ប្រទេស​កម្ពុជា បាត់បង់​ឥទ្ធិពល និង​សិទ្ធិអំណាច​ស្ទើរតែ​អស់ទាំង​ស្រុង ពី​អាស៊ីអាគ្នេយ៍។ នៅ​ឆ្នាំ ១៥៨៦ ព្រះបាទ​ស​ត្ថា​ទី១ ដាក់​រាជសម្បត្តិ​ឲ្យ​បុត្រា​ច្បង​ព្រះនាម ជ័យជេដ្ឋា​ទី១

ព្រះបាទ​ជ័យជេដ្ឋា​ទី១ (១៥៨៦ -១៥៩៣)

ព្រះបាទ ជ័យជេដ្ឋា​ទី១  ជាបុត្រា​ច្បង​របស់​ព្រះបាទ ស​ត្ថា​ទី១  បានឡើង​គ្រង​រាជសម្បត្តិ ដោយមាន​ព្រះជន្ម​ទើបតែ១១ព្រះវស្សា។ ឯ​បុត្រា​ទី២ព្រះនាម​ពញា​តន់ មាន​ព្រះជន្ម៦ព្រះវស្សា​ជា​មហាឧបរាជ។ ចំណែក​ព្រះបាទ ស្រី​សុរិយោ​ពណ៌  ជាមហា ឧភយោរាជ

ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យជេដ្ឋា​ទី១ ប្រទេសជាតិ​ចុះ​ទន់ខ្សោយ​យ៉ាងខ្លាំង ដែល​បណ្ដាលមកពី​វិបត្តិ​រាជវង្សានុវង្ស មន្ត្រី​សេនាបតី និង​ប្រជារាស្ត្រ គ្មាន​ជំនឿ​នឹង​គោរព​ព្រះរាជា​វ័យក្មេង គ្មាន​ព្រះរាជ​តំរិះ​បន្តិច​សោះ ធ្វើ​ឲ្យ​ប្រទេសជិតខាង ជាពិសេស​ប្រទេស​សៀម លើកទ័ព​មក​វាយលុក​ចូល​ប្រទេស​ខ្មែរ ជាច្រើនលើក​ច្រើនសា។ ទីបំផុត​សៀម​ក៏​វាយ​បែក បន្ទាយលង្វែក ទៅ នៅ​ឆ្នាំ ១៥៩៣ ។

ព្រះរាជា​សោយរាជ្យ​នៅ​ស​ម័ល​ង្វែ​ក(១៥២៥-១៥៩៣)
លេខ​រៀង ព្រះនាម​សម្រាប់​រាជ្យ ព្រះនាម​ផ្ទាល់ រជ្ជកាល
០១  ស្រី​ជេដ្ឋា កន រឺ កៅ ១៥០៨-១៥??
០២  បរម​រាជា​ទី២ , អង្គចន្ទ​ទី១  ចន្ទ​រាជា ១៥១៦-១៥៦៦
០៣  បរម​រាជា​ទី៣ , បរមិន្ទរាជា  បរមិន្ទ​រាជា ១៥៦៦-១៥៧៦
០៤  បរមរាជាទី៤  រឺ ជ័យជេដ្ឋាទី១ សត្ថាទី១ ១៥៧៦-១៥៩៤
០៥  បរមរាជាទី៥ រាជ្យទី១  ពញាតន់ ១៥៨៤-១៥៩៤
០៦  ជ័យជេដ្ឋាទី១  (បរមរាជាទី៥) រាជ្យទី១ ១៥៨៦ – ១៥៩៤

 

ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​នានា​នៅ​កម្ពុជា​នឹង​កើន​ដល់ ៧លាន​នាក់

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​រកឃើញថា ប្រជាជន​រស់នៅ​ទីក្រុង និង​តាម​ទីប្រជុំជន​នានា​នឹង​កើន​ដល់៧លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ។

តាម​របាយការណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដី​នរគ​រូបនីយកម្ម និង​សំណង់​ដែល​បានចេញ​ផ្សាយ​កាលពីពេល​កន្លងមក​បាន​ឲ្យ​ដឹងថា បើ​គិត​ចាប់ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣០ចំនួន​ប្រជាជន​នៅតាម​ទីប្រជុំជន និង​ទីក្រុងធំៗ និង​កើន​ពី៤ទៅ៧លាន​នាក់។ កំណើន​ប្រជាសាស្ត្រ​នេះ នឹង​ទាមទារ​ឲ្យ​មានការ​ផ្ត​ត់​ផ្គង់​លំនៅដ្ឋាន​ដ៏​ច្រើន រហូតដល់៨៥ម៉ឺន​ខ្នង​ដល់​ឆ្នាំ២០៣០ ពោលគឺ​ការផ្គត់ផ្គង់​ប្រចាំឆ្នាំ​ត្រូវមាន​ប្រមាណ​ជាង៥ម៉ឺន​ខ្នង។

ការសិក្សា​នេះ​ផ្អែកទៅលើ​មូលដ្ឋាន​នៃ​ការរីកចម្រើន​លើ​កត្តា​ប្រជាសាស្ត្រ ការរីកចម្រើន​នៃ​កត្តា​នគរូបនីយកម្ម និង​កំនើន​ជីវភាព​របស់​ប្រជាពលរដ្ឋ ពិសេស​វាចា​និន្នាការ​ថ្មី របស់​កម្ពុជា ក៏ដូចជា​ពិភពលោក ដែល​ប្រជាជន​នៅ​ទីជនបទ​នឹង​រត់​ចូលមក​កាន់​ទីក្រុង ទីប្រជុំជន​កាន់តែច្រើន ដើម្បី​ទទួលបាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច។

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពីពេល​កន្លងមក​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាននិងកំពុង​ត្រៀម​រៀបចំ តំបន់​ទីប្រជុំជន​នៅតាម​បណ្តា​ស្រុក ឃុំធំៗ ដែលមាន​ការរីកចម្រើន​ឲ្យ​ក្លាយជា​រដ្ឋបាល​ក្រុង ឬ​ជាទី​ក្រុង ដែល​ការរៀបចំរ​ចនាស​ម្ព័​ន្ឋ​បែបនេះ នឹង​ជួយ​ដល់​ការ​អភិ​វ​ឌ្ឈ​ន៍ តាម​មូលដ្ឋាន​ទាំងនោះ​កាន់តែ​លឿន និង​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​ពី​វិស័យ​ឯកជន។

សម្តេច​បន្តថា “ការរៀបចំ​បែបនេះ ដើម្បី​ពង្រីក​ការរីកចម្រើន​នៅ​មូលដ្ឋាន​ផង និង​ជំរុញ​ការរីកចម្រើន​សេដ្ឋកិច្ចសង្គម​ផង” ។

ទោះជា​យ៉ាងណា​រហូតមកទល់​ពេលនេះ ការរៀបចំរ​ចនាស​ម្ព័​ន្ឋ​ទីក្រុងតូចៗ ដែលមាន​ឋានៈ​ស្មើនឹង​ស្រុក​បែបនេះ កំពុង​វិវត្តន៍​ដល់​កម្រិតណា​មិនទាន់មាន​ការបញ្ជាក់​ជាថ្មី​ទេ។

យ៉ាងណាក៏ដោយ​អ្នកជំនាញ​បាន​មើលឃើញថា ប្រជាជន​កម្ពុជា​មិនទាន់មាន​ការយល់ដឹង និង​ការរៀបចំ​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល ដោយ​បែងចែក​ប្លុក​ឲ្យ​បានច្បាស់លាស់ មិនទាន់បាន​គិតគូរ​នៅឡើយ​ទេ។

អ្នកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodiaបាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ មិនមាន​ចំនួន​ច្រើន​នោះទេ គឺ​មួយ​គីឡូម៉ែត្រ មាន​តង់​ស៊ី​តេ​ត្រឹម​ជាង២០០០នាក់ ប៉ុន្តែ​បញ្ហា​កកស្ទះ​ចរាចរណ៍​មានការ​កើនឡើង​ខ្ពស់ ខុសពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ដូចជា​ទីក្រុង​បាងកក ប្រទេស​ថៃ ទីក្រុង​ហូ​ជី​ម៉ិ​ញ​ប្រទេស​វៀតណាម ដែលមាន​ប្រជាជន​រស់នៅ​ចន្លោះ៤០០០ ទៅ៥០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ តែ​បញ្ហា​ចរាចរណ៍​ហាក់​មិនអាក្រក់​ណាស់ណា​នោះទេ។

អ្នកនាង​បន្តថា “រដ្ឋាភិបាល​គួរ​ចាត់​វិធានការណ៍ ទៅលើ​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរ ណ៍ តាមរយៈ​ការដាក់ចេញ​វិធានការណ៍​អប់រំ និង​ជំរុញ​ឲ្យ​អ្នកបើកបរ​គោរព​ច្បាប់ តាមរយៈ​ការធ្វើ​យ៉ាងណា​ឲ្យ​ពួកគេ​យល់ដឹង​ពី​ច្បាប់” ៕

លោក​ឧកញ៉ា នួន រិទ្ធី​មាន​សុទិដ្ឋិនិយម​ពី​វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹងងើបឡើង​វិញ​លឿន

ដោយ​គង់ សូរិយា

ភ្នំពេញៈ ជាមួយនឹង​បទពិសោធន៍​ក្នុងនាម​ជា​ភ្នាក់ងារ និង​ក្លាយជា​អ្នកវិនិយោគ​អចលនទ្រព្យ​រយៈពេល​យូរ លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​សម្តែង​សុទិដ្ឋិនិយម​ពី​ការ​ងើបឡើង​វិញ​នៃ​វិស័យ​អចលនទ្រព្យ ខណៈពេល​កម្ពុជា​បានទទួល​វាក់​សាំង​បង្ការ​ជំ​ង​កូ​វីដ១៩កាលពីពេលថ្មីៗនេះ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal ដែលជា​អ្នកវិនិយោគ និង​អភិវឌ្ឍ​ក្នុង​វិស័យ​លំនៅដ្ឋាន លោក​ឧកញ៉ា​នួន រិ​ទ្ឋ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១៨ កុម្ភៈ​កន្លងមក​ថា ការដែល​ទទួលបាន​វ៉ាក់សាំង​ពី​មហាមិត្ត​ចិន​កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ​គឺជា​រឿង​មួយ​ដ៏​ប្រសើរ សម្រាប់​គ្រប់មុខ​ជំនួញ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ កាលពីពេល​កន្លងទៅ​ស្ទើរតែ​គ្រប់​ការធ្វើ​ជំនួញ កិច្ចការងារ​វិនិយោគ​នានា ឬ​ការធ្វើដំណើរផ្សេងៗត្រូវបាន​កាត់ផ្ដាច់ ។

លោក​បន្តថា “ដូច្នេះ​នៅពេលដែល​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង និង​ចាប់​អនុវត្ត​ប្រើប្រាស់ គឺជា​ពន្លឺ​នៃ​ក្ដីសង្ឃឹម​ដែល​កម្ពុជា​ទន្ទឹងរង់ចាំ។ មិនមែន​តែ​កម្ពុជា​នោះទេ គ្រប់​បណ្តា​ប្រទេស​លើ​សាកលលោក គឺ​ទន្ទឹងរង់ចាំ​វ៉ាក់សាំង​មាន​ប្រសិទ្ធ​ភាពដូចគ្នា” ។ លោក​ឧកញ៉ា​បញ្ជាក់ថា “សម្រាប់តែ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បើទោះជា​មានការ​វាយ​ឡុ​កដោយ​កូ​វីដ១៩ ប៉ុន្តែ​នៅតែ​ទទួលបាន​ការបណ្តាក់ទុន​វិនិយោគ​ជាច្រើន​ពី​សំណាក់​អ្នកវិនិយោគ​ក្នុងស្រុក ហើយក៏​មាន​ក្រៅ​ស្រុក​មួយចំនួន​ផងដែរ” ។

លោក​ឧកញ៉ា​បាន​បន្តថា ជា​ការពិត​កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្រោម​ការដាក់ចេញ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ក្រោម​ការតាំង​ចិត្ត​រប​ស់​ប្រមុខ​ថ្នាក់ដឹកនាំ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលមាន​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ ដែល​ទាំងនេះ​មិនមែនជា​រឿង​ចៃដន្យ​នោះទេ។

លោក​បន្តថា ប្រសិនបើ​មិនមាន​យន្តការ ប្រកបដោយ​ភាពត្រឹមត្រូវ​នោះទេ កម្ពុជា​នឹង​អាច​ធ្លាក់​ចូលក្នុង​វិនាសកម្ម​សេដ្ឋកិច្ច​ជាក់​ជាមិនខាន ដូច្នេះ​ទោះ​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​វិ​ប​ត្ត​កូ​វីដ​ក៏ដោយ រាជរដ្ឋាភិបាល​នៅតែ​បន្ត​ផ្តល់នូវ​កញ្ចប់​ថវិកា សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជន​ងាយ​រងគ្រោះ ក៏ដូចជា​បណ្តា​សហគ្រិន និង​បណ្តា​ក្រុមហ៊ុន​ដែល​ស្ថិត​វិស័យ​ផ្សេង​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​អាចជួយ​សម្រាល និង​ទ្រ​ទ្រ​ង​ដំណើរការ​អាជីវកម្ម ផលិតកម្ម​បាន​ក្នុង​ស្ថាន​ការដែល​លំបាក។

លោក​ឧកញ៉ា​នួន រិទ្ធី​បានបញ្ជាក់​ទៀតថា “ក្នុងនាម​ខ្ញុំ​ជា​ប្រជា​ជាតិខ្មែរ​ពិត​ជាមាន​មោទនភាព ចំពោះ​ថ្នាក់ដឹកនាំ​របស់​កម្ពុជា ដែល​ជ្រក​ក្រោម​ម្លប់​សន្តិភាព និង​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ដ៏​ឆ្នើម និង​ធ្វើឱ្យ​កម្ពុជា​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជា​សាកល” ។

ដោយឡែក សម្រាប់​វិស័យ​ធ្វើ​ជំនួញ​ទោះ ស្ថិតក្នុង​ស្ថានភាព​ដែល​កំពុង​ប្រឈម​នឹង​ការឆ្លង​ជំងឺ​យ៉ាងណា សម្ដេច​តេ​ជោ​បាន​ដឹកនាំ​គណៈប្រតិភូ ទៅកាន់​ប្រទេស​កូរ៉េ ហើយ​បាន​បន្ត​ទៅដល់​ប្រទេស​ចិន ដើម្បី​សួរសុខទុក្ខ និង​ផ្តល់​កម្លាំងចិត្ត​ដល់​មហាមិត្ត​ចិន ខណៈដែល​ប្រទេស​ចិន​កំពុង​ស្ថិតក្នុង​ភាព​ឯកោ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា ក្រោម​ទឹកចិត្ត​មនុស្សធម៌ និង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា និង​មហាមិត្ត​ចិន ជា​លទ្ធផល​កម្ពុជា​បាន​ស្រូប​ទាញ​ទុនវិនិយោគ និង​ពាណិជ្ជកម្ម​មកពី​បណ្តា​ប្រទេស​នានា ជាច្រើន​លើ​សាកលលោក ជាពិសេស​ប្រទេស​ចិន​ដែល​បាន​ក្លាយជា​ដៃគូ​វិនិយោគ​ដ៏​ធំធេង និង​ឈរ​នៅ​លំដាប់​កំពូល​ជាងគេ​នៅ​កម្ពុជា ហើយនឹង​បន្ត​ទាក់ទាញ គម្រោង​វិនិយោគថ្មីៗជាច្រើន​ទៀត នៅពេល​ខាងមុខនេះ​បន្ទាប់ពី​កម្ពុជា​ប្រើប្រាស់​វ៉ាក់សាំង ប្រកបដោយ​ប្រសិទ្ធភាព ដែលជា​ជំនួយ​ក្នុងដំណាក់កាល​ដំបូង​ពី​មហាមិត្ត​ចិន​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ដែកថែប៕

គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាប អង្គរថ្មី កំពុងជួបឧបសគ្គ ខណៈលទ្ធផលសម្រេចបាន៤០ភាគរយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី ដែលកំពុងបន្តដំណើរការសាងសង់យ៉ាងសកម្មគិតរហូតមកដល់ពេលបច្ចុប្បន្ននេះសម្រេចបានប្រមាណ៤០ភាគរយហើយ  ប៉ុន្តែមានជួបបញ្ហាខ្លះៗដូចជាខ្វះខាតអគ្គិសនី និងទឹកស្អាតប្រើប្រាស់ក្នុងអំឡុងពេលកំពុងដំណើរការសាងសង់។

លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានទទួលជួបជាមួយលោក លូ វេង ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ដើម្បីសុំកិច្ចជួយអន្តរាគមន៍។

លោកបានបញ្ជាក់ថា ដំណើរការសាងសង់ព្រលានយន្តហោះសៀមរាបអង្គរថ្មីនេះ គឺគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣តែម្ដង ប៉ុន្ដែក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនេះ បាននិងកំពុងជួបឧបសគ្គ ដូចជាខ្វះទឹកសម្រាប់ប្រើប្រាស់ មិនមានបណ្ដាញតភ្ជាប់ទឹកស្អាត សម្រាប់ប្រើប្រាស់លើការសាងសង់ និងមិនមានបណ្ដាញសម្រាប់តភ្ជាប់អគ្គិសនីប្រើប្រាស់ និងការសាងសង់ព្រលានយន្តហោះជាដើម។

លោកលើកឡើងទៀតថា ប្រភពផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី នៅព្រលានយន្តហោះ គឺមាន២ប្រភព ដោយទី១៖ អាចយកពីទីរួមខេត្តសៀមរាប និងទី២ អាចយកពីខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយ១៨០គីឡូម៉ែត្រ។

លោកថា “ចំពោះបញ្ហាប្រឈមនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានទទួលយកសំណើរ ហើយបានសន្យាថានឹងជួយដោះស្រាយបញ្ហាទាំងនេះ ដើម្បីកុំឲ្យខកខានដល់ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ហើយលោកក៏ដាក់សំណើទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយអគ្គិសនី ក្នុងការជួយពន្លឿនការសាងសង់ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ឲ្យទាន់ពេលវេលា។

ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ស្ថិតនៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយ៦០គីឡូម៉ែត្រពីខេត្តសៀមរាប និងមានចម្ងាយ១៨០គីឡូម៉ែត្រពីខេត្តបន្ទាយមានជ័យ។ បច្ចុបប្បន្នការសាងសង់សម្រេចបាន៤០ភាគរយហើយ និងត្រូវបញ្ចប់ឆ្នាំ២០២៣ ប្រសិនបើគ្មានឧបសគ្គ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4F សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបានផងដែរ៕

រដ្ឋាភិបាលហ្វីលីពិននឹងនាំក្រុមហ៊ុនមួយចំនួនមកវិនិយោគជាដៃគូនៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសហ្វីលីពីនតាមរយៈឯកអគ្គរដ្ឋទូតហ្វីលីពិនប្រចាំនៅកម្ពុជាបានប្រកាសពីគោលបំណងរបស់ខ្លួនក្នុងការនាំយកក្រុមហ៊ុនពីប្រទេសរបស់ខ្លួនមកវិនិយោគនៅកម្ពុជាក្នុងវិស័យកសិឧស្សាហកម្ម ជាពិសេសលើផ្នែកផលិតកម្មស្រូវអង្ករ។

លោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា រដ្ឋាភិបាលហ្វីលីពិន បានទទួលស្គាល់រួចហើយនូវក្រុមហ៊ុនមួយចំនួនដែលរកស៊ីលើវិស័យស្រូវអង្ករ ហើយលោកស្រី បានអះអាងថា នឹងណែនាំក្រុមហ៊ុនទាំងនេះឱ្យសិក្សាវិនិយោគលើវិស័យស្រូវអង្ករនេះនៅកម្ពុជា។

លោកស្រី បានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនបានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនមួយចំនួនសម្រាប់ធ្វើពាណិជ្ជកម្មស្រូវអង្ករ ហើយស្ថានទូតនឹងផ្ញើបញ្ជីនោះមកក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ បានបង្ហាញពីការគាំទ្រទៅលើគម្រោងនៃការនាំយកក្រុមហ៊ុនវិនិយោគមកកាន់កម្ពុជា ជាមួយនឹងការស្នើដល់ភាគីហ្វីលីពីន ពិនិត្យមើលលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា និងកៀរគរធុរជនហ្វីលីពីនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន ដូចជាបង្កើតរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារហ្វីលីពីន និងសាកលលោក។

បន្ថែមពីនេះលោកក៏បានស្នើសុំឱ្យធុរជនហ្វីលីពីនពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្មដទៃទៀតពីកម្ពុជារួមមាន៖ ដំឡូងមី ពោត និងផលិតផលសក្ដានុពលសំខាន់ៗផ្សេងទៀតទៅកាន់ទីផ្សារហ្វីលីពីន។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យសភាពាណិជ្ជកម្មកម្ពុជា និងហ្វីលីពិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានអញ្ជើញភាគីហ្វីលីពីន ចូលរួមនូវកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជា ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយវិបត្តិកូវីដ-១៩បានបញ្ចប់ទៅ៕

គម្រោងអគារពាណិជ្ជកម្មនិងខុនដូកម្ពស់៣២ជាន់ Green Palace ចាប់ផ្ដើមសាងសង់ជាផ្លូវការ

ដោយៈ លក្ខិណា

ភ្នំពេញ ៖ ភ្នំពេញ៖ គម្រោងអគារ Green Palace ជាគម្រោងអភិវឌ្ឍន៍ខុនដូ និងអគារពាណិជ្ជកម្មមួយ ដែលមានអាស័យដ្ឋាននៅផ្ទះលេខ 22 ផ្លូវ283 សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញបានប្រកាសចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៨ កុម្ភៈ២០២១ ក្រោមអធិបតីភាពលោកហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ។

លោកជំទាវកាក់ រតនាអគ្គនាយិកាក្រុមហ៊ុន Green Century អភិវឌ្ឍន៍គម្រោងអគារ Green Palace បានឱ្យដឹងថា ទីតាំងអគារ Green Palace ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ និងចំកណ្ដាលនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម អប់រំ វប្បធម៌ ទេសចរណ៍ ដែលអំណោយផលប្រកបដោយសក្ដានុលដល់ការរស់នៅ ក៏ដូចជាការប្រកបមុខរបរអាជីវកម្មផ្សេងៗ។

លោកជំទាវបន្តថា អគារ Green Palace នេះ មានកម្ពស់១១៧,៩៥ម៉ែត្រ មានកម្ពស់៣២ជាន់ និងមានជាន់ក្រោមដី៣ជាន់ផងដែរ មានផ្ទៃក្រឡាសំណង់សរុប ២៨.៥២៣,៦៨ម៉ែត្រការ៉េ ត្រូវបានអនុញ្ញាតឱ្យសាងសង់ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ ង់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

លោកជំទាវបាននិយាយថា “អគារនេះ ក៏មានការសហការជាមួយកក្រុមហ៊ុនមកពីប្រទេសចិន និងមានការគាំទ្រពីធនាគារ SHB វៀតណាម លោកឧកញ៉ាឡេង ឬទ្ធី ប្រធានសម្ព័ន្ធកៅស៊ូវៀតណាមប្រចាំប្រទេសកម្ពុជានិងមិត្តភក្តិជាច្រើនផងដែរ”។

លោកយីម លុច្សម្ចាស់គម្រោងនេះ ក៏បានមានប្រសាសន៍ផងដែរថា ទីតាំងដែលជ្រើសរើសសម្រាប់អភិវឌ្ឍន៍គម្រោងអគារនេះ គឺជាទីតាំងដែលមានសក្ដានុពលខ្លាំង ទាំងវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងលំនៅដ្ឋាន ជាក់ស្ដែងនៅជុំវិញគម្រោងអគារនេះ មានផ្សារទំនើប កន្លែងកម្សាន្ត សាលារៀន មន្ទីរពេទ្យអគារពាណិជ្ជកម្ម ធនាគារ និងបណ្ដុំលំនៅឋានប្រណីតៗផងដែរ។ នៅក្នុងគម្រោងអគាររបស់យើងក៏មានសេវាអាងហែលទឹក ក្លឹបហាត់ប្រាណ ផ្សារទំនើប ការិយាល័យបំពេញការងារជាដើម។

 

លោបានបន្តថា សម្រាប់គម្រោងនេះ មិនរំពឹងថានឹងមានជនបរទេសមកទិញគម្រោងច្រើននោះទេ នៅក្នុងសម័យកូវីដ១៩នេះ ដូច្នេះយើងបានផ្ដោតការលក់ទៅលើជនជាតិខ្មែរ ព្រោះប្រជាជនកម្ពុជាកាន់តែច្រើនមានលទ្ធភាពក្នុងការទិញខុនដូ សម្រាប់ស្នាក់នៅ និងសម្រាប់វិនិយោគផងដែរ។

លោកបញ្ជាក់ថា សម្រាប់អភិវឌ្ឍន៍គម្រោងអគារ Green Palace នេះ ត្រូវចំណាយទុនប្រមាណ២៤លានដុល្លារអាមេរិក ហើយនឹងបញ្ចប់ការសាងសង់នៅរយៈ៣៦ខែ បន្ទាប់ចាប់តាំងពីពេលបុកគ្រឹះសាងសង់។

 

លោកទិត ហុងឃឺ អតិថិជនម្នាក់ ដែលទិញគម្រោងអគារ Green Palace បានឱ្យដឹងផងដែរថា អ្វីធ្វើឱ្យលោកសម្រេចចិត្តទិញគម្រោងខុនដូរបស់ Green Palace ដោយសារតែវាស្ថិតនៅទីតាំងមួយល្អ កណ្ដាលទីក្រុង ងាយស្រួលធ្វើដំណើរទៅព្រលានយន្តហោះ ហើយចង់ទៅផ្សារទំនើប ទៅធនាគារ ឬកន្លែងផ្សេងទៀត ក៏ងាយស្រួលដែរ វាមានសេវាកម្មនៅជុំវិញអគារនេះតែម្ដង។ កត្តាដែលពិសេសនោះ គឺលោកជឿជាក់លើការអភិវឌ្ឍរបស់ម្ចាស់គម្រោងនេះតែម្ដង។

បើតាមលោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល ក៏បាននិយាយផងដែរ ទួលគោកគឺជាចំណុចកណ្ដាលរាជធានីភ្នំពេញ និងងាយស្រួលក្នុងការធ្វើដំណើរចេញទៅតាមបណ្ដាខេត្តនានា ក៏ដូចជាចូលកណ្ដាលរាជធានីភ្នំពេញ។

លោកបានថ្លែងទៀតថា ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ទួលគោកក៏ឃើញថាមានការអភិវឌ្ឍជាបន្តបន្ទាប់ដែលជាចំណុចទាក់ទាញ ដល់វិនិយោគិនដទៃទៀតចូលមកវិនិយោគក្នុងតំបន់នេះ ហើយនឹងធ្វើឱ្យតំបន់ទួលគោកក្លាយជាតំបន់កាន់តែមានសក្ដានុពលនៅពេលអនាគត។
លេខទំនាក់ទំនង ៖ 012 474 777 / 012 261 555(ភាសាខ្មែរ)
088 659 8168 / 097 6622 515(ភាសាចិន)

គម្រោងបុរី «ឧទ្យាន​មង្គល» ជាប់ផ្លូវជាតិលេខ១ កំពុងមានភាពទាក់ទាញ និងបញ្ចុះតម្លៃពិសេសដល់អតិថិជន

ដោយ ៖ សហការី

ភ្នំពេញ៖ ជាគម្រោងថ្មីជាប់ផ្លូវជាតិលេខ១ ដែលមានឈ្មោះថា “ឧទ្យាន​មង្គល” និងជាគម្រោងទី៨របស់បុរីមង្គលភ្នំពេញ ដែល​កំពុង​សម្រុកការសាងសង់សំណង់ផ្ទះគំរូបានប្រមាណ៨០ភាគរយហើយ ដោយក្នុងនោះរួមមានប្រភេទផ្ទះអាជីវកម្ម, វីឡាភ្លោះ, មង្គលប៊ីហ្គ្រេន និងមង្គលស៊ីហ្គ្រេន អភិវឌ្ឍនៅលើផ្ទៃដីជាង ១៥០០០០ម៉ែត្ររ៉េ និងលក់ក្នុង​តម្លៃ​ចាប់​ពី៧ម៉ឺនដុល្លារ​ឡើង​ទៅ​។ ​

គម្រោងថ្មីនេះគឺជាជម្រើសដ៏ល្អបំផុត ពិសេសសម្រាប់អ្នកដែលស្រលាញ់ និងចង់រស់នៅក្នុងតំបន់ជាប់ផ្លូវជាតិលេខ១ ដោយ​លោកអ្នក​គ្រាន់តែចំណាយពេលប្រមាណ៥នាទីពីផ្សារព្រែកឯងតែប៉ុណ្ណោះ។ បន្ថែមពីនេះ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១នេះ ជាការ​ចូលរួមរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន បុរីមង្គលភ្នំពេញ បានផ្តល់ជូននូវកម្មវិធីពិសេសសម្រាប់អតិថិជនដែលទិញ ឬកក់​ផ្ទះ​ក្នុងគម្រោងថ្មីនេះនឹងទទួលបានរង្វាន់ធំ៣ភ្លាមៗដូចជា ៖ គ្រឿងអេឡិចត្រូនិក និងគ្រឿងបរិក្ខារក្នុងផ្ទះ មានឱកាសចាប់​រង្វាន់​យ៉ាងច្រើនដែលក្នុងនោះរួមមាន៖ ទឹកប្រាក់រហូតដល់ ២០២១ដុល្លារ និងការបញ្ចុះតម្លៃជាង២០០០០ដុល្លារ។ កាន់តែ​ពិសេសជាងនេះ ប្រសិនបើទិញ ឬកក់មុនពេលបើកសម្ពោធ​លក់ផ្លូវការ លោកអ្នកនឹងទទួលបានតម្លៃពិសេសជាងគេ (ក្រោមហាងឆេងទីផ្សារ)។

 

បច្ចុប្បន្នតំបន់ផ្លូវជាតិលេខ១កំពុងមានប្រជាប្រិយភាព និងភាពទាក់ទាញជាមួយគម្រោងអភិវឌ្ឍយ៉ាងសម្បូរបែប ដែលក្នុងនោះ​មាន​គម្រោងស្ពានតភ្ជាប់ពីភ្នំពេញ(ត្រង់ចំណុចកោះពេជ្យ)ទៅកោះនរា និងផ្លូវជាតិលេខ១, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងបង្កើតផែទេសចរណ៍អន្តរជាតិ រួមជាមួយនឹងគម្រោងផ្សារទំនើប និងCommunity Malls ជាច្រើនកន្លែង​ថែម​ទៀត។

ចាប់ចិត្តចង់បានលំនៅដ្ឋានបែបទាន់សម័យ មានភាពសម្បូរក្បែរតំបន់ធម្មជាតិបៃតងជាមួយលក្ខណៈពិសេសៗដូចជា ៖

ក្លោង​ទ្វា​រ​ដ៏​ធំខ្ពស់ស្កឹមស្កៃ​ពន្លេច​នូវ​ភាព​ទាន់​សម័យអង់អាចរឹងមាំ មាន​ផ្លូវ​ភ្លោះ​ចូល​ក្នុង​បុរីអម​ដោយ​ដើម​ឈើ​ជាជួរផ្តល់ម្លប់ត្រជាក់ នៅតាមផ្លូវ និងនៅខាងមុខ​ផ្ទះ​ពាណិជ្ជកម្ម (Shop House) មាន​សួន​ច្បារ​ និង​ផ្លូវ​ដ៏​ធំ​ទូលាយ វីឡាភ្លោះ​មាន​ម៉ូដ​ដ៏​ទាន់​សម័យ វីឡា​កូន​កាត់​មង្គល ​ស៊ីហ្គ្រេន សម្រាប់​គ្រួសារ​តូចអាចរស់នៅដោយស្រួល វីឡាកូន​កាត់​មង្គល ប៊ីហ្គ្រេន សម្រាប់​គ្រួសារ​ធំ ដែលមានសមាជិកច្រើន សួន​កម្សាន្ត​ជាប់​បឹង​ធម្មជាតិ និង​រុក្ខជាតិ​ដ៏​ស្រស់​បំព្រង។

ផ្នែក​មួយទៀតនៃ «ឧទ្យានមង្គល» មានលក្ខណៈពិសេស ដាច់គេនោះរួមមាន៖ ការ​រស់ដ៏​ស្ងប់​ស្ងាត់​ជា​មួយ​​នឹង​​បរិយាកាស​​ធម្មជាតិ​​​​ស្រស់​ស្អាត មាន​សួន​ច្បារ​ធំ​ទូលាយចម្រុះ​ដោយ​រុក្ខជាតិ​តូច​ធំ មាន​ខ្យល់​អាកាស​បរិសុទ្ធជាប់​បឹង​ធម្មជាតិ ក្បែរ​ទន្លេនៅ​ជិត​ក្រុង​រណប​កោះនរា និង​ជា​តំបន់​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត។

បុរីមង្គលភ្នំពេញ មានបទពិសោធ៍អភិវឌ្ឍន៍លំនៅដ្ឋាន និងឈរឈ្មោះលើវិស័យអចលនទ្រព្យជិត២០ឆ្នាំមកហើយ ដែលមាន​គម្រោង​នៅតំបន់ជាច្រើនសុទ្ធសឹងតែជាតំបន់ដែលមានសក្តានុពល និងងាយស្រួលរស់នៅ។ ចង់ឃើញដោយផ្ទាល់ លោកអ្នក​អាច​ទៅមើលនៅទីតាំងគម្រោង ៖ ទីតាំងគម្រោង ៖ https://goo.gl/maps/JghUEKQpneLK5fEXA

លេខទូរសព្ទលេខ៖ 095 90 90 90 | 015 90 90 90

គេហទំព័រហ្វេសបុកផេក៖ Borey Mongkul Phnom Penh

កាន់តែច្បាស់ពីគម្រោងទីតាំង និងម៉ូដផ្ទះមកទស្សនាវីដេអូគំរូក្នុង “ឧទ្យាន មង្គល” ខាងក្រោមនេះ ៖

ការអភិវឌ្ឍរបស់រដ្ឋាភិបាល និងវិស័យឯកជនក្នុងខេត្តស្វាយរៀងបានផ្តល់ការងារជូនប្រជាពលរដ្ឋជាង៨ម៉ឺននាក់

ដោយ ៖ រ៉ាណេត

ស្វាយរៀង : ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលនានានៃគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត និងវិស័យឯកជន បច្ចុប្បន្ននេះខេត្តស្វាយរៀងកំពុងបង្ហាញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចក្នុងតំបន់ ខណៈដែលគម្រោងវិនិយោគថ្មីៗបាន និងកំពុងបន្តវត្តមានជាបន្តបន្ទាប់ និងផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋសរុបជាង៨ម៉ឺននាក់។

អភិបាលខេត្តស្វាយរៀង លោកម៉ែន វិបុលបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅតំបន់មានសក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបានរួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្តប្រមាណជាង៨ម៉ឺននាក់ បម្រើនៅក្នុងវិស័យឧស្សាហកម្ម រោងចក្រសហគ្រាស សេវាកម្ម និងកាស៊ីណូជាដើម។

លោកបានបន្តថា ជាមួយនឹងភាពរីកចម្រើន និងការអភិវឌ្ឍន៍បង្កើតបានជាសមិទ្ធផលនានាជាច្រើននៅក្នុងខេត្ត ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឱ្យសេដ្ឋកិច្ចក្នុងខេត្តមានភាពរីកចម្រើន ដែលក្នុងនោះវិស័យអចលនទ្រព្យ និងលំនៅដ្ឋានក៏កំពុងមានប្រជាប្រិយភាព និងទទួលបានការវិនិយោគជាច្រើនគម្រោងដែរ ហើយក្នុងនោះគម្រោងលក់ដីឡូតិ៍កំពុងមានភាពផុសផុល។

ពាក់ព័ន្ធទៅនឹងការទិញលក់គម្រោងដីឡូតិ៍ដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន កាលពីពេលកន្លងទៅថ្មីៗនេះរដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលទិញដីឡូតិ៍ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងចាញ់បោកជនខិលខូចមួយចំនួននាំឱ្យខាត់បង់ទ្រព្យ។

រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មពុះដីឡូត៍លក់នៅភូមិសាស្ត្រខេត្តស្វាយរៀងបាន និងកំពុងរីកដុះដាល និងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែក្នុងនោះក៏មានក្រុមហ៊ុន ឬអាជិវករមួយចំនួននៅពុំទាន់មានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូត៍ដែលចេញដោយអាជ្ញាធរ មន្ទីរ អង្គភាព ឬស្ថាប័នមានសមត្ថកិច្ចនៅឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងសម្រេចចិត្តដីឡូតិ៍នៅទីតាំងណាមួយត្រូវបង្កើននូវស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រូវសាកសួរព័ត៌មានលម្អិតរបស់ក្រុមហ៊ុន ឬអាជីវករម្ចាស់គម្រោងពុះដីឡូត៍នោះឱ្យបានច្បាស់លាស់ ថាតើមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តហើយ ឬនៅ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានបញ្ជាក់ផងដែរថា ដើម្បីបញ្ចើសនូវរាល់ហានិភ័យផ្សេងៗកើតឡើងជាយថាហេតុដែលបង្កឡើងដោយក្រុមហ៊ុន ឬបុគ្គលមួយចំនួនដែលឆ្លៀតឱកាសបន្លំ បោកប្រាស់ ឬកេងចំណេញដោយប្រការណាមួយ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនត្រូវពិនិត្យ និងឈ្វេងយល់ដោយការយកចិត្តទុកដាក់លើឯកសារពាក់ព័ន្ធនឹងការធ្វើអាជីវកម្មពុះដីឡូត៍រួមមាន ៖ លិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូត៍ កិច្ចសន្យាពាក់ព័ន្ធ និងឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងអត្តសញ្ញាណដី និងអត្តសញ្ញាណម្ចាស់អចលនវត្ថុ។ល។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋនៅមានមន្ទិលអំពីព័ត៌មានរបស់ក្រុមហ៊ុន ឬអាជីករពុះដីឡូត៍ណាមួយ សូមទំនាក់ទំនងមកកាន់រដ្ឋបាលក្រុង ឬរដ្ឋបាលខេត្ត ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់៕

អ្នកជំនាញៈ ទំហំការិយាល័យរួមនៅភ្នំពេញមានកំណើនជិតដល់១លានម៉ែត្រការ៉េ

ដោយ៖ ប៊ី

ភ្នំពេញ៖ អាគារការិយាល័យសហកម្មសិទិ្ធនៅភ្នំពេញមានកំណើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដោយកាន់កាប់ប្រមាណ៧៥ភាគរយនៃទីផ្សារអាគារការរិយាល័យសរុប ខណៈអត្រាប្រើប្រាស់ការិយាល័យរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិកូវីដ១៩ ដែលបង្អាក់ដំណើររបស់វិនិយោគិនថ្មីៗមកកាន់កម្ពុជា។

 

លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា អាគារការិយាល័យសហកម្មសិទិ្ធមានកំណើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកាន់កាប់ប្រមាណ៧៥ភាគរយនៃអាគារការរិយាល័យសរុប។

លោស្រីបានថ្លែងថា វិស័យការិយាល័យមានការប្រកួតប្រជែងផងដែរ ជាពិសេសនៅពេលដែលបច្ចុប្បន្ន មានការិយាល័យបែប Strata Title ដែលមានន័យថា អតិថិជនអាចទិញការិយាល័យប្រើប្រាស់សម្រាប់ខ្លួនឯង ដោយតែយើងមានអាគារកម្មសិទ្ធិតែមួយ និងអាគារការិយាល័សហកម្មសិទិ្ធ ដែលបង្កើតប្រកួតប្រជែងមួយសម្រាប់អភិវឌ្ឍន៍ ក្នុងការទាក់ទាញអតិថិជនរៀងៗខ្លួន។

លោកស្រីបានឱ្យដឹងថា ការផ្គត់ផ្គង់បច្ចុប្បន្នមានកើនឡើងខ្ពស់ ពិសេសអាគារការិយាល័យសហកម្មសិទ្ធកើនឡើង៧៥ភាគរយ បើធៀបនឹងអាគារការិយាល័យកម្មសិទ្ធតែមួយ។ ការិយាល័យសកម្មសិទ្ធិ និងការិយាល័យកម្មសិទ្ធតែមួយ សរុបមានទំហំ៧០០ម៉ឺនម៉ែត្រការ៉េ គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកបានបន្ថែមថា អត្រាប្រើប្រាស់អាចរងផលប៉ះពាល់ខ្លាំង ដោយសារទីផ្សារមិនអាចចាប់យកអត្រាប្រើប្រាស់ក្នុងមួយ ឬពីរឆ្នាំ ដោយវាទាមទាររយៈពេលច្រើន។ ផលប៉ះពាល់គឺ ដោយសារមិនមានការវិនិយោគថ្មីៗ និងមិនមានកំណើននៃវិនិយោគិនថ្មីៗនៅកណ្តាលក្រុង។

ជាមួយគ្នានេះ លោកបានលើកឡើងថា អ្នកភិវឌ្ឍន៍ការិយាល័យសម្រាប់ជួល អំឡុងពេលនេះ បានដាក់ចេញនៅភាពបត់បែនជាច្រើនសម្រាប់អតិថិជន និងអតិថិជន ដែលមានស្រាប់របស់គាត់ ហើយធ្វើការកែលម្អថ្មី ដើម្បីទាក់ទាញអតិថិជនបន្ថែម។

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ទាក់ទងនឹងតម្លៃជួល ការិយាល័យកម្រិតB ស្ថិតតំបន់ពាណិជ្ជកម្ម មានតម្លៃជាង២០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងត្រីមាស៤ ធ្លាក់ចុះ៤.៦៦ភាគរយ ខណៈតម្លៃជួលការិយាល័យកម្រិតB ក្រៅតំបន់ពាណិជ្ជកម្ម មានតម្លៃប្រមាណ១៦ដុល្លារមួយម៉ែត្រការ៉េ ធ្លាក់ចុះ៤,៤៧ភាគរយ។

តម្លៃជួលការិយាល័យកម្រិតC ស្ថិតតំបន់ពាណិជ្ជកម្មមានតម្លៃប្រមាណ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ៧,៧៨ភាគរយ ខណៈតម្លៃជួលការិយាល័យកម្រិតC ក្រៅតំបន់ពាណិជ្ជកម្ម មានតម្លៃជាង១០ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ២,៣១ភាគរយ៕

កីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង២លានដុល្លារនឹងធ្វើការបុកគ្រឹះសាងសង់នៅចុងសប្ដាហ៍នេះ

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ គម្រោងសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺដ៏ធំប្រចាំខេត្តដែលមានតម្លៃជាង២លានដុល្លារគ្រោងនឹងរៀបចំពិធីបុកគ្រឹះសាងសង់ជាផ្លូវការនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ចុងសប្ដាហ៍នេះស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំជាង៤ហិកតា។

តាមរយៈរដ្ឋបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា ការសាងសង់កីឡដ្ឋានថ្មីស្រឡាងនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើន និងចូលរួមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា គម្រោងសាងសង់កីឡដ្ឋានដ៏ធំលក្ខណៈអន្តរជាតិមួយនេះ គ្រោងចំណាយជាង២លានដុល្លារ ប៉ុន្តែបានទទួលការជួយឧបត្ថម្ភពីគម្រោងណាហ្គាវើលដ៏បេះដូងមនុស្សធម៌ ហើយកំពុងស្វែងរកជំនួយបន្ថែមពីវិស័យឯកជនផ្សេងទៀតដើម្បីជួយសម្រួល និងបង្កើនសោភ័ណភាពឱ្យកាន់តែស្អាត និងទាក់ទាញសម្រាប់ស្វាគមន៍ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាក្រុមទ្រង់ទ្រាយធំ និង ដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការហាត់ប្រាណ លេងកីឡាបង្កើនសុខភាព៕