TUI Group will continue to expand its investment and support for Cambodia’s tourism sector

By MoT

London, On the occasion of leading a delegation from the Ministry of Tourism and the Cambodian Tourism Board (CTB) to attend the World Travel Market in London, UK, H.E. Mr. HUOT Hak, Minister of Tourism, hold discussion with Mr. Thomas Ellerbeck, Member of the Executive Committee and Director of Corporate and External Relations of TUI Group, and colleagues to discuss further cooperation in the tourism sector with the company.

 

On that occasion, H.E. Minister thanked the company for wholly trusting the Royal Government by investing in the establishment of two large 5-star hotels in Cambodia, in Preah Sihanouk and Siem Reap provinces, as well as additional new projects as discussed during this insightful and fruitful meeting.

 

Finally, H.E. Minister invited Mr. Thomas Ellerbeck and esteemed colleagues to visit Cambodia to better examine Cambodia’s rich tourism potential, especially the potential of eco-tourism in the eastern part.

ចំនួនជនបរទេស ដែលទិញផ្ទះនៅរដ្ឋធានីសេអ៊ូល និងតំបន់ជាប់រដ្ឋធានីរបស់កូរ៉េខាងត្បូងធ្លាក់ចុះក្នុងរយៈពេល២ខែជាប់គ្នា

ដោយ: សហសេវិក
អន្តរជាតិ: កាលពីខែតុលា ចំនួនជនបរទេស ដែលបានទិញផ្ទះនៅរដ្ឋធានីសេអ៊ូល និងតំបន់ជាប់រដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងបានថយចុះ ដោយសារឥទ្ធិពលនៃការដាក់ចេញគោលនយោបាយទប់ស្កាត់ការទិញផ្ទះក្នុងគោលដៅវិនិយោគដោយជនបរទេស។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ជនបរទេសសរុបចំនួន៥៦០នាក់បានទិញអាផាតមុិននៅទីក្រុងសេអ៊ូល ខេត្ត Gyeonggi និងទីក្រុង Incheon ក្នុងខែតុលា ឆ្នាំ២០២៥។

ក្នុងចំណោមនោះ ជនជាតិចិនគ្របដណ្តប់ចំណែកធំជាងគេបំផុតចំនួន៤៣៨នាក់ ខណៈជនជាតិអាមេរិកមានចំនួន១៣៣នាក់ និងជនជាតិកាណាដាចំនួន៣៣នាក់។

តួលេខនៅខែតុលា ជាកម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣។ ជនបរទេសភាគច្រើនចូលចិត្តទិញអាផាតមុិន ដែលជាជម្រើសលំនៅដ្ឋានដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

កាលពីខែកញ្ញា ជនបរទេសចំនួន៩៧៦នាក់បានទិញផ្ទះនៅរដ្ឋធានីសេអ៊ូល និងតំបន់ជាប់រដ្ឋធានី បើធៀបនឹងចំនួន១.០៥១នាក់កាលពីសីហា។នេះមានន័យថា ចំនួនជនបរទេសបានធ្លាក់ចុះក្នុងរយៈពេល២ខែជាប់គ្នាចាប់ពីខែកញ្ញារហូតដល់ខែតុលា។

ការធ្លាក់ចុះនេះបណ្តាលមកពីការដាក់ចេញបទប្បញ្ញត្តិតឹងរ៉ឹងនៅថ្ងៃទី២៦ ខែសីហា ដោយកំណត់ទីក្រុងសេអ៊ូល និងតំបន់សំខាន់ៗនៅក្នុងខេត្ត Gyeonggi និងទីក្រុង Incheon ជាតំបន់ ដែលមានការរឹតបន្តឹងការលក់ផ្ទះទៅឱ្យជនបរទេស។

នៅក្រោមវិធានការរឹតបន្តឹង ជនបរទេសមិនអាចទិញផ្ទះនៅតំបន់ខាងលើបានឡើយ លុះត្រាតែពួកគេមានបំណងរស់នៅក្នុងផ្ទះនោះពិតប្រាកដ និងត្រូវមានការអនុម័តយល់ព្រមពីអាជ្ញាធរមូលដ្ឋាន ទើបអាចទិញផ្ទះបាន៕ប្រភព: Korea Times៕

ផ្ទះអាជីវកម្មលើផ្លូវបេតុង Cargo Road ជុំវិញព្រលានយន្តហោះថ្មី តម្លៃក្រោម10 ម៉ឺនដុល្លារ

ខេត្តកណ្តាល៖
ឱកាសល្អ! ទីតាំងល្អ! ទីតាំងដែលមានកំណើនចរាចរណ៍មមាញឹកលើផ្លូវបេតុង Cargo Road សម្រាប់ ផ្ទះអាជីវកម្ម (Shophouse) នៃគម្រោង TERRA STYLE បានដាក់លក់គម្រោងផ្ទះថ្មី ក្នុងតម្លៃក្រោម10ម៉ឺនដុល្លារ  ដែលស្ថិតលើបណ្តោយផ្លូវបេតុង Cargo Road ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ។ ផ្ទះមានទំហំធំទូលាយងាយស្រួលរស់នៅ និងសាកសមសម្រាប់ប្រកបអាជីវកម្ម មានទំហំធំរហូតដល់៖ ទទឹង ៦ ម៉ែត្រ x បណ្តោយ ១២ ម៉ែត្រ មានចំណតរថយន្តធំ និងធ្លាក្រោយផ្ទះធំទូលាយ និងមានប្រឡាយទឹកស្អាតក្រោយផ្ទះផងដែរ។

គម្រោង TIA CITY បានបន្តបើកលក់គម្រោងថ្មីបន្ថែមទៀត ឈ្មោះ TERRA STYLE  សម្រាប់ដំណាក់កាលទី2។ គម្រោងនេះស្ថិតលើបណ្តោយផ្លូវបេតុង Cargo Road ដែលមានទីតាំងយុទ្ធសាស្ត្រចរាចរណ៍ល្អបំផុត មានច្រកផ្លូវចេញចូល ឆ្លងកាត់ជុំវិញងាយស្រួល តភ្ជាប់ពី មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិតេជោ ជាច្រកដឹកទំនិញចេញចូល និងឆ្លងកាត់ ផ្លូវទំនប់លេខ ៩២ ឆ្ពោះទៅ មហាវិថីស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) និង ផ្លូវជាតិលេខ 2 និងតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក៏ដូចជា ផ្លូវពាណិជ្ជកម្មធំៗ និងសំខាន់ៗផ្សេងទៀតបានយ៉ាងងាយស្រួល និងឆាប់រហ័ស។

គម្រោង TERRA STYLEជាគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំរបស់ TIA CITY នៃក្រុមហ៊ុនOCIC ដែលស្ថិតជាប់ព្រលានយន្តហោះអន្តរជាតិតេជោ។ តំបន់ជុំវិញព្រលានយន្តហោះថ្មីកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាតំបន់អភិវឌ្ឍសកម្មបំផុតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញគួរឱ្យកត់សំគាល យោងទៅលើទីផ្សារអចលនទ្រព្យ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោបានបើកដំណើរការជើងហោះហើរ ដែលធ្វើ​ឱ្យចរាចរណ៍តាមដងផ្លូវមមាញឹកយ៉ាងខ្លាំង និងជាពិសេសកំណើននៃតម្រូវការលំនៅឋានកាន់តែមានសន្ទុះគួរឱ្យកត់សម្គាល់។​

 

សូមរួសរាន់ធ្វើការទំនាក់ទំនងទៅមកកាន់សហការីផ្នែកលក់ឥលូវនេះ តាមរយៈ លេខទូរស័ព្ទ

ដូចខាងក្រោម៖

☎️𝟎𝟖𝟕 𝟖𝟖𝟖 𝟓𝟎𝟏 (KH&ENG)

( https://t.me/tiacity087 )

☎️𝟎𝟏𝟏 𝟖𝟖𝟖 𝟓𝟎𝟏 (KH&CH)

(https://t.me/Kim_Piseth_TIA_CITY )

☎️𝟎𝟏𝟏 𝟖𝟖𝟖 𝟓𝟎𝟐 (KH&CH)

(https://t.me/Chichhorn_TIACITY )

☎️𝟎𝟏𝟓 𝟑𝟖𝟑 𝟕𝟓𝟗 (KH&ENG)

(https://t.me/Su_ma_TIA_CITY )

ឬសូមអញ្ជើញទៅមកកាន់ការិយាល័យផ្នែកលក់ដែលមាន 2 ទីតាំង៖

1).ការិយាល័យផ្នែកលក់ 𝐓𝐈𝐀 𝐂𝐈𝐓𝐘 លើផ្លូវ 𝟔𝟎 ម៉ែត្រ កែងស្តុបផ្លូវក្រវាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ស្វែងរកលើ Google Maps: https://maps.app.goo.gl/thXas1JXpJpxv6GT6

2).ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគាកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង)

ស្វែងរកលើ Google Maps: https://maps.app.goo.gl/iWhBttfGmvR22Ma4A

China has surprised the world with a new revolutionary invention called pure solid gold

When the price of gold in the global market is skyrocketing, China, after years of research, has developed a gold that is not only pure but also strong. Its purity is 99.9 percent and its hardness is four times higher than ordinary gold.

While making this solid gold, only zero.1 percent of rare metals have been added, which has given it both the shine of 24 carats and the strength of 18 carats. It does not fade, does not leave marks, and does not feel heavy.

This new gold became the biggest center of attention at China’s jewelry fairs this year and now it has become about 25 percent of the gold jewelry sold in China.

Experts say that this Chinese solid gold will soon dominate global markets because it provides customers with light, beautiful and durable gold items with high value for less weight.

It seems that gold is now learning a lesson from China that How are strength and shine kept

Audley Travel, a leading UK tour operator that regularly brings in British tourists to Cambodia.

By, MOT

London, On the occasion of leading a delegation from the Ministry of Tourism and the Cambodian Tourism Board (CTB) to attend the World Travel Market in London, H.E. Minister Huot Hak, Minister of Tourism, met with Ms. Rebecca Edwards, Senior Product Manager for Asia Pacific at Audley Travel, a leading UK tour operator that regularly brings in British tourists to Cambodia; pledged to promote Cambodia’s tourism potential and Lonely Planet’s ranking of Siem Reap as a must-visit tourist destination in 2025 to the UK and international tourists.

 

At the same time, H.E. Minister also invited her and her esteemed colleagues to visit the Kingdom of Cambodia soon to learn more and help promote Cambodia’s tourism potential to the UK citizens.

 

ក្រុមហ៊ុនធំមួយប្រកាសបន្តពង្រីកការវិនិយោគ និងការចូលរួមជួយគំាទ្រវិស័យទេសចរណ៍កម្ពុជា

ដោយៈ ចំណាន

    ក្រុងឡូងដ៏ៈ ជាដំណឹងរីករាយមួយ ក្រុមហ៊ុនដ៏ធំមួយបានប្រកាសបន្ត និងពង្រីកវិនិយោគនៅកម្ពុជា និងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជាកាន់តែទូលំទូលាយបន្ថែមទៀត។

ព័ត៌មាននេះ ត្រូវបានលើកឡើងនៅពេលរដ្ឋមន្រ្តី ក្រសួងទេសច​រណ៍ លោកហួត ហាក់បានទទួលជួបពិភាក្សាការងារ ជាមួយលោក Thomas Ellerbeck សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុនTUI Group និងសហការី អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតជាមួយក្រុមហ៊ុន។

ជំនួបនេះធ្វើឡើងនាឱកាស លោករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូជាន់​ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB)ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market ) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាល តាមរយៈការបោះទុនវិនិយោគ លើការបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ធំៗចំនួនពីររួចទៅហើយនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ព្រមទាំងគម្រោងថ្មីៗ បន្ថែមទៀតដូចដែលបានលើកឡើង ក្នុងជំនួបនាពេលនេះ។

លោករដ្ឋមន្ត្រី បានអញ្ជើញក្រុមហ៊ុន លោកThomas Ellerbeck និងសហការី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យកាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ ដ៏សំបូរបែបរបស់កម្ពុជា ជាពិសេស គឺសក្តានុពលនៅតំបន់អេកូទេសចរណ៍នាភាគឥសាន៕

កំណែទម្រង់ច្បាប់ចំនួន២ របស់ហ្វីលីពីនរំពឹងជំរុញទីផ្សារអចលនទ្រព្យក្នុងប្រទេសនេះឱ្យស្ទុះងើបឡើងវិញ

ដោយ: សហសេវិក
អន្តរជាតិ: ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានចុះហត្ថលេខាលើច្បាប់ថ្មីចំនួន២ ដែលត្រូវបានគេរំពឹងថា នឹងជួយជំរុញសន្ទុះទីផ្សារអចលនទ្រព្យហ្វីលីពីន។ វិធានការទាំងនេះមានគោលបំណងទាក់ទាញការវិនិយោគបរទេស និងពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

ទី១: ការពង្រីករយៈពេលជួលដីបន្ថែមសម្រាប់វិនិយោគិនបរទេស ក្រោមច្បាប់លេខ RA 12252

ច្បាប់ថ្មីនេះអនុញ្ញាតឱ្យវិនិយោគិនបរទេសជួលដីឯកជននៅប្រទេសហ្វីលីពីនចំនួន៩៩ឆ្នាំ បើធៀបនឹងរយៈពេលកំណត់ពីមុនត្រឹម៥០ឆ្នាំ និងអាចបន្តចំនួន២៥ឆ្នាំទៀត។ ច្បាប់នេះត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនទៅក្នុងគម្រោងឧស្សាហកម្ម ទេសចរណ៍ និងកសិ-ឧស្សាហកម្ម ដោយអាចជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍សហការជាមួយក្រុមហ៊ុនម៉ាកយីហោល្បីៗលើពិភពលោក ដើម្បីសាងសង់រមណីយដ្ឋាន រោងចក្រ និងមជ្ឈមណ្ឌលដឹកជញ្ជូន។

ច្បាប់នេះក៏អាចលើកទឹកចិត្តដល់ឧស្សាហកម្មផលិតកម្ម ដូចជាយានយន្តអគ្គិសនី និងឧបករណ៍អេឡិចត្រូនិក ដែលធ្វើឱ្យប្រទេសហ្វីលីពីនកាន់តែមានភាពប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។

ទី២: ការកែទម្រង់ច្បាប់ស្តីពីសិទ្ធិប្រើប្រាស់ដីចំណីផ្លូវសាធារណៈ (ARROW)

ច្បាប់ ARROW ធ្វើឱ្យដំណើរការទិញយកដីធ្លីសម្រាប់សាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈមានភាពសាមញ្ញ និងមិនចំណាយពេលយូរ។ ច្បាប់នេះស្របតាមស្តង់ដារវាយតម្លៃអចលនទ្រព្យ និងលើកកម្ពស់ការសម្របសម្រួលរវាងភ្នាក់ងាររដ្ឋាភិបាល នៅពេលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងការដឹកជញ្ជូន ការតភ្ជាប់ និងការគ្រប់គ្រងទឹកជំនន់។

ច្បាប់ទាំងនេះត្រូវបានគេរំពឹងថា នឹងជំរុញតម្រូវការអចលនទ្រព្យ ទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេស និងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាកត្តាជំរុញយ៉ាងសំខាន់ដល់វិស័យអចលនទ្រព្យហ្វីលីពីន៕ប្រភព: BusinessWorld៕

តើតម្លៃហាងឆេងមាសមានអ្វីប្រែប្រួលសំខាន់ៗដូចម្តេចនៅព្រឹកថ្ងៃសុក្រនេះ?

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបានបង្ហាញនូវក្តីសង្ឃឹមថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតនៅកិច្ចប្រជុំគោលនយោបាយក្នុងខែធ្នូខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៥ភាគរយដល់៣៩៩១,៣៩ដុល្លារអាមេរិកក្នុងមួយអោន គិតត្រឹមម៉ោង១០:១៧នាទីព្រឹកថ្ងៃសុក្រនេះ បើប្រៀបធៀបនឹងតម្លៃបិទការជួញដូរត្រឹម៣៩៧៧,៦៣ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ជាមួយគ្នានេះ តម្លៃមាស U.S. gold futures បានងើបឡើង០,១៨ភាគរយដល់៣៩៩៨,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:១៧នាទីព្រឹកដូចគ្នា បើប្រៀបធៀបនឹងតម្លៃបិទការជួញដូរត្រឹម៣.៩៩១ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

ទន្លេអុំក្នុងក្រុងកំពង់ចាមនឹងផ្លាស់ប្តូរមុខមាត់ថ្មីនាពេលខាងមុខ

ដោយៈ ចំណាន

    កំពង់ចាមៈ គំរោងសាងសង់សួនច្បារ និងទីសាធារណៈសម្រាប់ការកំសាន្តរបស់ប្រជាពលរដ្ឋ កាន់តែមានភាពសកម្មនៅតាមរដ្ឋបាល រាជធានី ខេត្តនិមួយៗ។

ជាក់ស្តែងរដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញពីគម្រោងស្ថាបនាសាងសង់ សួនច្បារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតំបន់ទីតាំងទន្លេអុំ ក្បែរវិមានឯករាជ្យក្នុងក្រុងកំពង់ចាម។

ប្រសិនជាគ្មានការប្រែប្រួលទេនោះ គំរោងនេះនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ នៅដើមឆ្នាំ២០២៦ខាងមុខនេះ ដោយរំពឹងថានឹងបញ្ចប់រួចរាល់ទាំងស្រុង ១០០% នៅក្នុងឆ្នាំ២០២៧។

ការរៀបចំសកម្មភាពនេះ បានធ្វើឡើងបន្ទាប់ពីការលើកឡើងរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យអាជ្ញាធរ រាជធានី ខេត្តទាំង២៥ រៀបចំទីសាធារណៈសម្រាប់បំរើដល់ការកំសាន្តរបស់ប្រជាពលរដ្ឋ នៅគ្រប់រាជធានី ខេត្តទាំងអស់៕

ប្រជាពលរដ្ឋកម្ពុជា២៦,៥ភាគរយរស់នៅតាមទីក្រុងនានានៅទូទាំងប្រទេស ជម្រុញឲ្យការអភិវឌ្ឍឆ្ពោះទៅកាន់តំបន់រណប

ដោយៈ និស្ស័យ

    ភ្នំពេញៈ នគរូបនីយកម្ម និងតម្រូវការកើនឡើងបាននិងកំពុងធ្វើឲ្យតម្រូវការលំនៅដ្ឋាន និងអចលនទ្រព្យដទៃទៀត បានងាកចេញពីកណ្តាលរាជធានី ឆ្ពោះទៅតំបន់ជាយក្រុងនានា។

ការសិក្សាមួយបានបង្ហាញថា ប្រជាជនទីក្រុងរបស់ប្រទេសកម្ពុជាកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយនៅឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រហែល25.6ភាគរយ នៃប្រជាជនកម្ពុជាសរុបរស់នៅក្នុងទី ក្រុង ប៉ុន្តែចំនួននេះនឹងកើនឡើងដល់ប្រហែល26.5ភាគរយ នៅឆ្នាំ 2025នេះ។

នៅរាជធានីភ្នំពេញ មនុស្សកាន់តែច្រើនកំពុងផ្លាស់ប្តូរពីតំបន់ជនបទ ទៅទីក្រុងសម្រាប់ការងារក្នុងវិស័យសេវាកម្ម ផលិតកម្ម និងទេសចរណ៍។ នេះបង្កើនតម្រូវការសម្រាប់លំនៅដ្ឋាន អចលនទ្រព្យជួល និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ដោយមានអ្នករស់នៅកាន់តែច្រើន សេវាកម្មទីក្រុង និងការវិនិ​យោគហេដ្ឋារចនាសម្ព័ន្ធកាន់តែមានតម្លៃ ជំរុញតម្លៃអចលនទ្រព្យនៅក្បែរនោះមានភាពប្រសើរឡើង។

ហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អការចូលប្រើប្រាស់

រាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋតម្លៃរាប់ពាន់លានដុល្លារ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដែលធ្វើឲ្យមានតំណភ្ជាប់ដឹកជញ្ជូនថ្មី ផ្លូវថ្នល់ ស្ពាន និងផែនការមេ (ឧទាហរណ៍ ផែនការឆ្នាំ2035 របស់ទីក្រុង) ធ្វើឱ្យស្រុក “ឆ្ងាយ” កាន់តែខិតមកកៀកនឹងរាជធានី ដែលជម្រុញដល់សកម្មភាពវិនិយោគ និងអភិវឌ្ឍន៍អចលនទ្រព្យកាន់តែច្រើន។

ឧទាហរណ៍ ការអភិវឌ្ឍនៅក្នុងស្រុកភាគខាងត្បូង/ ក្រៅទីក្រុងភ្នំពេញ កំពុងទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់កាន់តែប្រសើរ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលជាអ្នកដឹកនាំសារព័ត៌មាននាំមុខផ្នែកព័ត៌មានអចលនទ្រព្យបានលើកឡើងថា សកម្មភាពអភិវឌ្ឍន៍កាន់តែច្រើន កំណើនប្រជាសាស្រ្ត នឹងជម្រុញឲ្យមានការប្រើប្រាស់កាន់តែប្រសើរឡើង ដែលធ្វើឲ្យទំនោរជំរុញតម្លៃដីធ្លីឱ្យកើនឡើង និងធ្វើឱ្យការអភិវឌ្ឍលំនៅដ្ឋានថ្មីអាចសម្រេចបាន។

ជាមួយគ្នានេះ លោកយិន លាងគង់បានបង្ហាញថា តាមការព្យាករណ៍ និងសិក្សាពីក្រសួងរៀបចំដែនដី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបង្ហាញថា មានការផ្លាស់ប្តូរជាវិជ្ជមានពីលំនៅដ្ឋានមានលក្ខណៈប្រណីត និងតម្លៃខ្ពស់ទៅជាលំនៅឋានកម្រិតមធ្យម និងលំនៅឋានដែលមានតម្លៃសមរម្យ ដោយកំណត់គោលដៅអ្នកទិញក្នុងស្រុកក្នុងស្រុក ជាជាងវិនិយោគិនបរទេស។

លោកបន្តថា លើសពីនេះផលចំណេញពីការវិនិយោគ ឬការជួល នៅក្នុងតំបន់ ដែលមានទីតាំងនៅកណ្តាលទីក្រុង ត្រូវបានគេរំពឹងថានឹងប្រសើរឡើង ដោយសារតម្រូវការសម្រាប់ការរស់នៅទីក្រុងល្អ។

លើសពីនេះ គោលនយោបាយប្រើប្រាស់ដីធ្លីថ្មី និងការធ្វើផែ​នការជាប្រព័ន្ធកាន់តែច្រើនមានន័យថា តំបន់ដែលងាយស្រួលសម្រាប់ការអភិវឌ្ឍ។

លោកយិន លាងគង់បានបន្តថា ជាមួយគ្នានេះ ទីផ្សារដែល កំពុ​ងរីកចម្រើន និងកំណើនតម្លៃ ស្ថិតនៅកណ្តាលរាជធានី មានការផ្គត់ផ្គង់ដល់ដំណាក់កាល ដែលឆ្អែតនៅក្នុងទីផ្សារ(ការផ្គត់ផ្គង់លើសតម្រូវការ) ដូចជាតំបន់ជ្រោយចង្វារ តំបន់ទួលគោក និងតំបន់មួយចំនួនទៀត។

លោកបន្តថា “ដីធ្លី និងលំនៅឋាននៅក្នុងតំបន់ទាំងនេះ អាចផ្តល់តម្លៃកាន់តែប្រសើរ និងការកើនឡើងប្រសិនបើ ហេដ្ឋារចនាសម្ព័ន្ធសមស្រប”៕