ដោយ វុត្ថា
ព្រះសីហនុៈ វិនិយោគិនចិន និងជនជាតិចិន ដែលធ្លាប់បំពេញការងារលើជំនាញរៀងៗខ្លួន នៅក្នុងខេត្តព្រះសីហនុ បានវិលត្រឡប់មកកាន់ខេត្តព្រះសីហនុជាបណ្តើរៗវិញហើយ ដោយមានជើងហោះហើរត្រង់ពីប្រទេសចិនចំនួន៤ជើង ដែលធ្វើឡើងរៀងរាល់ថ្ងៃពុធ និងថ្ងៃសៅរិ៍ក្នុងមួយសប្តាហ៍។

លោកនងឌី ណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ នៃទីចាត់ការពិធីការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០កន្លងមកបានឲ្យដឹងថា ដើមឆមាសទី២នេះអ្នកវិនិយោគទុនចិន រួមទាំងអ្នកប្រកបការងារជាជនជាតិចិន បានវិលត្រលប់ចូលមកខេត្តព្រះសីហនុជាបណ្តើរៗហើយ គឺហោះត្រង់ពីប្រទេសចិន មកខេត្តព្រះសីហនុ មួយសប្តាហ៍៣ ទៅ៤លើក ដែលតាមការប៉ាន់ស្មានផ្ទុកអ្នដំណើរប្រមាណ៣០០ ទៅ៤០០នាក់ និងមានការត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់ពីមន្ត្រីសុខាភិបាលខេត្ត។
លោកមានជំនឿថា “សណ្ឋាគារ ភោជនីដ្ឋាន អ្នកលក់បន្លែ ត្រី សាច់ មធ្យោបាយដឹកជញ្ជូនបានចំណូលឡើងវិញ និយាយរួមគ្រប់យ៉ាងមានចលនារស់រវើក ធ្វើអោយសេដ្ឋកិច្ចប្រជាពលរដ្ឋបានប្រសើរឡើង” ។
ចំពោះវិធានការនៃការឆ្លងជំងឺ Covid-19 វិញ លោកនងឌី ណារ៉ាបានថ្លែងថា គោរពតាមបទដ្ឋានបច្ចេកទេសក្រសួងសុខាភិបាល រាល់ជនជាតិចិនឬជនបរទេសទាំងឡាយណា ដែលធ្វើដំណើរពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ តម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងទីតាំង ដែលកំណត់ដោយរដ្ឋបាលខេត្ត។
លោកបន្តថា “ជាជំហ៊ានដំបូង យើងយកសំណាករបស់ពួកគាត់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ យ៉ាងហោចណាស់ត្រូវប្រើពេល៨ម៉ោង ទៅ២ថ្ងៃ ទើបលទ្ធផលចេញជាជំហ៊ានដំបូង” ។ លោកបន្តថា “នៅពេលយើងពិនិត្យទៅឃើញ មានវិជ្ជមានមួយរូបណាមួយ អ្នករួមដំណើរទាំងអស់ ត្រូវដាក់នៅក្នុងទីតាំងមួយដែលគេកំណត់ ហើយត្រូវព្យាបាលអ្នកដែលមានវិជ្ជមានហ្នឹងទាល់តែជា ហើយអ្នកផ្សេងទៀត ត្រូវពិនិត្យសុខភាពជាប្រចាំ រហូតដល់អ្នកជំនាញសុខាភិបាលថា មានស្ថានភាពប្រសើរទើបឱ្យពួកគេចេញ” ។

លោកបន្ថែមថា “ ប៉ុន្តែនៅពេលដែលពិនិត្យទទួលបានលទ្ធផល មិនមានវិជ្ជមានទេ យើងនឹងអនុញ្ញាតឱ្យគាត់ចេញ តែមិនអោយប្រាស្រ័យទាក់ទង ជាមួយអ្នកផ្សេងក្នុងរយៈពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលគាត់ពិនិត្យជាលើកទី១ ហើយគាត់ត្រូវមកពិនិត្យសុខភាពតាមការកំណត់របស់ពេទ្យជាបន្តទៀត ហើយបន្ទាប់ពីពិនិត្យអត់ឃើញមានវិជ្ជមានក្នុងរយៈពេល១៤ថ្ងៃ គាត់អាចដើរហើរ ប្រាស្រ័យទាក់ទង និងធ្វើការដូចមនុស្សទូទៅបានផងដែរ” ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ថា វត្តមានជនជាតិចិន ដែលវិលត្រឡប់មកកាន់ខេត្តព្រះសីហនុនៅពេលនេះ វាបង្ហាញពីជាសញ្ញាល្អមួយ ទាំងក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យពាណិជ្ជកម្ម និងការការវិនិយោគ។

លោកបានបញ្ជាក់ទៀតថា “ថ្វីត្បិតតែជាសញ្ញាល្អ ប៉ុន្តែសម្រាប់ភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ ទោះជាមានកំណើនវត្តមានជនជាតិចិន នៅក្នុងខេត្តព្រះសីហនុនៅពេលនេះ ហាក់មិនទាន់ជំរុញឱ្យទីផ្សារអចលនទ្រព្យ នៅក្នុងខេត្តមានភាពសកម្មដូចមុនភ្លាមៗនោះទេ ដែលវាត្រូវការពេលវេលាបន្តិចទៀត” ។
លោកវ៉ា វីរៈបានបន្តថា អ្វីដែលជាកម្លាំងសំខាន់ ក្នុងការជំរុញឱ្យខេត្តព្រះសីហនុមានភាពរស់រវើកឡើងវិញ គឺតាមរយៈសកម្មភាពទេសចរណ៍ក្នុងស្រុក ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្ត ជាពិសេសបង្កើនផលិតផលទេសចរណ៍ធម្មជាតិនៅតំបន់ឆ្នេរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “សំណង់នៅទូទាំងខេត្តព្រះសីហនុ គឺបាន និងកំពុងធ្វើការអភិវឌ្ឍ ប៉ុន្តែត្រូវទទួលរងនូវផលប៉ះពាល់ តាំងពីអំឡុងបុណ្យចូលឆ្នាំចិន ហើយរួមផ្សំជាមួយការបិតហ្គេមអនឡាយ ជាពិសេសវិបត្តិនៃជំងឺ Covid-19 ដែលធ្វើឱ្យវិស័យមួយនេះកាន់តែប៉ះពាល់ធ្ងន់ធ្ងរ។

លោកបន្តថា “ស្ថិតនៅក្នុងស្ថានភាពបែបនេះ គ្រប់គម្រោងសំណង់ទាំងអស់គឺគេគ្រាន់តែផ្អាកជាបណ្តោះអាសន្ន នៅក្នុងដំណាក់កាលមួយតែប៉ុណ្ណោះ ដោយសារតែការគោរព ទៅតាមការណែនាំរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការីករាលដាលនៃជំងឺឆ្លង ហើយម្យ៉ាងទៀត ក៏មានភាពលំបាកក្នុងការរកកម្លាំងកម្មករជំនាញផងដែរ” ។
ជាមួយគ្នានេះលោកក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ប្រសិនបើលទ្ធភាពក្នុងការទប់ស្កាត់ និងឈានទៅរកការលុបបំបាត់ នៃការរីករាលដាលនៃជំងឺឆ្លង Covid-19 នៅក្នុងបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសចិន វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យមួយចំនួនទៀតនៅកម្ពុជា នឹងកាន់តែល្អប្រសើរជាងនេះ៕




និយមន័យ








លោក Tadashi Yanai នាយកប្រតិបត្តិក្រុមហ៊ុន Fast Retailing ម្ចាស់ហាង Uniqlo បានប្រាប់ CNN Business ថា “រូបភាពរបស់អាមេរិកកំពុងតែបែកហើយ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រឿងនេះនឹងជះឥទ្ធិពលវិជ្ជមានក្នុងរយៈពេលវែង ដូចចលនាសិទ្ធិស៊ីវិលដែរ”។
លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែបបានឱ្យដឹងដែរថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤នេះ នឹងរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍លំហែរកម្រិតខ្ពស់” ដ៏ទាក់ទាញមួយនៅកម្ពុជា។ លោកស្រីបន្តថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ឆ្នាំ២០២០-២០២៤ នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការបង្កើតយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយធនធាន សក្តានុពល ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍សំខាន់ៗក្នុងខេត្ត ឱ្យបានទៅដល់ទីផ្សារគោលដៅ ដោយប្រើប្រាស់នូវ “ប្រព័ន្ធទីផ្សារឌីជីថល” ប្រកបដោយផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
លោកស្រីអភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់មេត្រូវចូលរួមសហការអនុវត្តផែនការទីផ្សារទេសចរណ៍ដ៏សំខាន់មួយនេះ ឱ្យបានខ្ជាប់ខ្ជូនតាមតួនាទី និងភារកិច្ចទទួលខុសត្រូវ និងស្នើឱ្យមានការចូលរួមយ៉ាងសកម្មពីផ្នែកឯកជន ដើម្បីរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យ គោលបំណង គោលដៅ និងទិសដៅទីផ្សារទេសចរណ៍ ដែលបានកំណត់ក្នុងផែនការទីផ្សារនេះសម្រាប់ខេត្តកែប។
ខេត្តកែបជាខេត្តទេសចរណ៍ធម្មជាតិតំបន់ឆ្នេរ មានស្ថានភាពផ្ទៃដីចែកចេញតំបន់ភ្នំ ជម្រាលភ្នំ តំបន់មាត់សមុទ្រ សមុទ្រ និងកោះ មានចំងាយប្រមាណ ១៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ សម្រាប់សក្តានុពលរបស់ខេត្តកែប ពឹងផ្អែកលើវិស័យទេសចរណ៍ ដោយមានឆ្នេរខ្សាច់ ឧទ្យានជាតិ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងវិជ្ជាជីវៈចម្រុះ រួមទាំងធនធានជលផលសមុទ្រជាច្រើនប្រភេទផ្សេងទៀត។ ជាមួយគ្នានេះ រដ្ឋាភិបាលមានមហិច្ឆិតារៀបចំខេត្តមួយនេះ ជាខេត្តទេសចរណ៍កម្រិតខ្ពស់៕
ខណៈពេលសហរដ្ឋអាមេរិកក្រោមការដឹកនាំដោយលោក ដូណាល់ ត្រាំ ដែលប្រកាន់យកគោលនយាបាយតម្កល់ផលប្រយោជន៍អាមេរិកជាធំ ឬ American First កំពុងជួបបញ្ហាប្រឈមជាច្រើន ដូចជាវិបត្តិ COVID-19 និងបាតុកម្មតវ៉ាប្រឆាំងការរើសអើងពូជសាសន៍ ដែលបានផ្ទុះឡើងនៅក្នុងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានជួយឱ្យចិនកាន់តែលេចត្រដែតឡើងនៅលើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំពិភពលោកមួយ ដែលឈរកៀកស្មាជាមួយសហគមន៍អន្តរជាតិ ប្រឆាំងនឹងគំនិតឯកតោភាគីនិយម, អំពើរើសអើងពូជសាសន៍ និងភាពអាត្មានិយមគិតតែប្រយោជន៍ខ្លួនឯង។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានថ្លែងថា ស្ថានភាពទេសចរណ៍ផ្ទៃក្នុងនាសប្តាហ៍ទី១ នៃខែមិថុនា (ថ្ងៃទី១-ថ្ងៃទី៧) មានភ្ញៀវទេសចរផ្ទៃក្នុងដែលបានចេញដេីរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស មានចំនួន ១៥៧,៩៤២ នាក់ កើនឡើង ២៤.២០ភាគរយ ធៀបនឹងសប្តាហ៍មុន។
