ទីលាន​ប្រវត្តិសាស្ត្រ​វិមាន​ឈ្នះ ឈ្នះ បាន​ក្លាយជា​រមណីយដ្ឋាន​លំហែរ​កំសាន្ត​ពេលសា​យ័ន​ដ៏​មាន​ប្រជាប្រិយភាព

ដោយ​គង់ សូរិយា

ភ្នំពេញៈ ក្រោម​ជំនោរ​ព៌​ណ​មាស​នាពេល​សា​យ័ន្ត មនុស្សម្នា​មនុស្ស​ស្រី​ទាំង​ជាតិ និង​អន្តរជាតិ​បាន​ឈរ​ថត​រុ​ប​សែ​ល​ហ្វី ខ្លះ​ដឹក​ដៃ​កូន ខ្លះ​អង្គុយ​ទទួលទាន​អាហារ និង​ផឹកស្រា​បៀរ​ជាមួយ​ធុងបាស់ ប្រគុំ​តន្ត្រី​យ៉ាង​ពិ​រោះ​រងំ។

ប្រវត្តិសាស្ត្រ​នៃ​ការបង្ហូរ​ឈាម​បាន​ដៅ​ជាប់​នៅទីនេះ ជាមួយនឹង​ស្នាដៃ​នៃ​បុរស​ខ្លាំង​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ដែល​បាន​តស៊ូ និង​ដឹកនាំ​ប្រទេស​ចេញពី​បាតដៃ​ទទេ មករក​អនាគត​ភ្លឺស្វាង​នៅលើ​ដែនដី​កំសត់​មួយ​នេះ។

សាងសង់​ដោយ​ស្ថាបត្យករ​ជំនាញ និង​គូរ​ប្លង់​ប្រ​ដោយ​ដោយ​គិត​បណ្ឌិត ជាមួយនឹង​ការ​រចនា និង​កសាង​រូបសំណាក​មាន​ភាពរសរវើក ពិសេស​រចនាបទ​នៃ​វិមាន​នេះ​បានបង្ហាញ​នូវ​ស​មិ​ទ្ឋិ​ផល​ជាតិ​ដ៏​សម្បើម និង​រំលឹក​ឡើង​ពី​ពលិកម្ម​ដោយ​យក​ជីវិត​ទៅ​ប្តូរ​របស់​មេដឹកនាំ​កម្ពុជា។

ឈរ​នៅលើ​ខឿន​នៃ​វិមាន​ឈ្នះ ឈ្នះ ដែល​ឈរ​យ៉ាង​ត្រដែតត្រដឹម ទល់មុខ​នឹង​ពហុកីឡាដ្ឋាន​មរតក​សម្តេច​តេ​ជោ ហាក់​ធ្វើ​ឲ្យ​ស្មេរ​នឹក​ដល់​អតីតកាល​ដ៏​ខ្លោចផ្សារ និង​ពលិកម្ម​រាប់មិនអស់រ​បស់​បុព្វបុរស​ខ្មែរ ពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន​ដែល​លោក​បាន​រងរបួស​រហូត​ពិកា​ភ្នែក​ម្ខាង ដើម្បី​ជាតិ មាតុភូមិ។

រវល់​តែ​ប​ណ្តែ​ង​អារម្មណ៍៍​នឹក​រឿង​កន្លង ដែល​ធ្លាប់់​ឆ្លងកាត់ (តែ​ស្មេរ​ស្ថិតក្នុង​វ័យ​កុមារភាព) យើង​ក៏​បានលឺ​សម្លេង​និយាយ​ភាសា​អង់គ្លេស ដែល​បញ្ចេញ​សម្លេង​បែប​ជនជាតិ​ឥណ្ឌា នោះ​ពួកគេ​ពិតជា​ជនជាតិ​ឥណ្ឌា និង​អឺរ៉ុប​មួយក្រុម​ដែល​បាន​ឈរ​ថតរូប និង​ជជែក​គ្នា​លេង​ពីនេះ​ពី​នោះ តាម​រស​និយមនៃ​ថ្វីមាត់​របស់​ពួកគេ។

ស្ថិតនៅ​ប្រប​មហាវិថី​ឈ្នះ ឈ្នះ វិមាន​ឈ្នះ ឈ្នះ​មិន​ត្រង់​តែ​សំណង់​នៃ​វីរៈភាព និង​ឧ​ត្ត​ម​គតិ​ជាតិ​នោះទេ ប៉ុន្តែ​វា​បាននិង​កំពុង​​បង្ហាញ​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ត្រូវ ធ្វើ​ឲ្យ​កិត្យានុភាព​ជាតិ​កាន់តែ​លេច​ត្រដែត​លើ​ឆាក​អន្តរជាតិ។

ប្រវត្តិ​វិមាន​ឈ្នះ ឈ្នះ

វិមាន​ឈ្នះ​ឈ្នះ បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​ទំហំ​ដី៨ហិច​តា ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ហើយនឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​ចំនួន​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៩ដល់​ថ្ងៃទី៣១ខែធ្នូ​ឆ្នាំ២០១៨កន្លងមកនេះ។ ថ្ងៃ​សម្ភោ​ធ​វិមាន​ឈ្នះ ឈ្នះ គឺ​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​ប្រារ​ព្ឋ​ពិធី​ខួប២០ឆ្នាំ​នៃ​គោ​លន​យ​បាយ​ឈ្នះ ឈ្នះ​ផងដែរ​ដោយ​កម្មវិធី​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ស ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សំណង់​វិមាន ឈ្នះ​ឈ្នះ​នេះ​តំណាង​ឲ្យ​វីរៈភាព​របស់​សម​មិត្ត​ហ៊ុន សែន​ដែល​ហ៊ាន​ប្រថុយ​ជីវិត​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្នើសុំ​កម្លាំង​ភាគី​វៀតណាម​ជួយ​ផ្តួលរំលំ​របប​ប្រល័យ​ជូ​ព​សាសន៍​ប៉ុល ពត។ មួយវិញទៀត​ការសាងសង់​វិមាន ឈ្នះ​ឈ្នះ​នេះ គឺ​ដើម្បី​រំឭក​ដល់​គុណូបការៈ របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យកាល​ដែល​បាន​លះបង់​ជីវិត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ផងដែរ ហើយ​រួមទាំង​ជា​និម្មិត​រូប នៃ​សុខសន្តិភាព​ដែល​កម្ពុជា​ទទួលបាន​ក្រោយពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍​កន្លងមក និង​ក៏​ទុកជា​កេរ​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ជាដើម​ផងដែរ៕

គម្រោង​លើ​កកម្ពស់​ផ្លូវជាតិ​លេខ៤១ បាន​ចរចា​ប្រាក់កម្ចី​រួចរាល់​ហើយ

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន គ្រោង​បើក​ការ​រដ្ឋា​ន​ស្ថាបនា​លើកកម្ពស់​ផ្លូវជាតិ​លេខ៤១ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៤  ទៅកាន់​ផ្លូវជាតិ​លេខ៣នៅ​ឆ្នាំនេះ ឬ​ឆ្នាំក្រោយ ខណៈ​ការចរចា​ប្រាក់កម្ចី​យកមក​ស្ថាបនា​ផ្លូវ​នេះ​បានបញ្ចប់​ហើយ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា សម្រាប់​ផ្លូវជាតិ​លេខ៤១នេះ ក្រសួង​បាន​ចរចា​ប្រាក់កម្ចី​រួចហើយ  នៅឡើយ​តែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៅ​ចុះហត្ថលេខា​យកប្រាក់​ទាំង​នេះ​មក​ស្ថាបនា​ប៉ុណ្ណោះ ។

លោក​ទេសរដ្ឋមន្ត្រី​ថា “ប្រាក់កម្ចី​បាន​ចរចា​រួចហើយ ខ្ញុំ​សង្ឃឹមថា​នៅក្នុង​ឆ្នាំនេះ ឬ ឆ្នាំក្រោយ ទើប​អាច​បើក​រដ្ឋា​ន​ស្ថាបនា​បាន​ដោយ​ចាក់​ជា​ប្រភេទ AC “ ។

លោក​បន្តថា គម្រោង​ទាំងបី រួមមាន គម្រោង​ផ្លូវ៤១នេះ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៤ មក​លេខ៣ ។ គម្រោង​ផ្លូវ​លេខ៣១ពី​តំបន់​បាយ​គូស ចូលមក​ស្រុក​កំពង់ត្រាច។គម្រោង​ផ្លូវ​លេខ៣៣ពី​កំពត មក​ខេត្ត​កែប បាន​ចរចា​ចប់សព្វគ្រប់​អស់ហើយ ចាំតែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៅ​ចុះហត្ថលេខា​លើ​ប្រាក់កម្ចី​នេះ។

លោក​បន្តថា “អញ្ចឹង​ពេលណា​វា​អាស្រ័យ​លើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ ពេល​ចុះហត្ថលេខា​ហើយ​ទើប​បើក​ការដ្ឋាន​បាន” ។

ផ្លូវជាតិ​លេខ៤១ ឆ្លងកាត់​កំពង់ស្ពឺ តាកែវ និង​កំពត កន្លងមក​បាន​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ការដឹកជញ្ជូនធ្ងន់ៗឆ្លងកាត់ ខណៈដែល​ផ្លូវជាតិ​លេខ៤បាន​ផ្អាក​ចរាចរណ៍ខ្លះៗ ដោយសារ​ការ​ជន់​លិច​កាលពី​ឆ្នាំ២០១៨ ។

ផ្លូវជាតិ​លេខ៤១ មាន​ប្រវែង​ជាង៩៥គីឡូម៉ែត្រ ដោយ​រាប់​ចាប់ពី​ថ្នល់ទទឹង​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ៤  ដល់​ស្រុក​ជុំ​គិរី​ត្រូវបាន​ស្ថាបនា​ម្តង​រួចហើយ កាលពី​ថ្ងៃទី១៨ ឧសភា ឆ្នាំ២០១១ ជា​ប្រភេទ​ផ្លូវ​ក្រាល​ថ្ម ចាក់​កៅស៊ូ២ជាន់​ប្រភេទ DBST ដែល​បាន​ចំណាយ​ថវិកា​សរុប ប្រមាណ៤៦លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​រយៈពេល​ស្ថាបនា​ចំនួន៤០ខែ បញ្ចប់​នៅ​ឆ្នាំ២០១៤ ។

នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤១ នាពេល​បច្ចុប្បន្ននេះ កំពុងតែ​បង្ហាញ​ពី​សក្ដានុពល និង​កំពុង​ទាក់ទាញ​លើ​ការវិនិយោគ​លើ​គម្រោង​ជាច្រើន រួមមាន គម្រោង​បង្កើត​រោងចក្រ សហគ្រាស សិប្បកម្ម ឃ្លាំង និង​គម្រោង​ដី​ឡូ​តិ៍ ដែល​ស្របតាម​ការកំណត់​ទីតាំង​របស់​រដ្ឋាភិបាល ហើយ​ក៏មាន​គម្រោង​អភិវឌ្ឍន៍ វិស័យ​លំនៅដ្ឋាន​តម្លៃ​កម្រិត​មធ្យម និង​ក្រោម​មធ្យម​ផងដែរ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បានទទួល​ស្គា​ល់ពី​តម្រូវការ​នៃ​ការប្រើប្រាស់​ដី​នៅ​តំបន់​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ៤១ ដោយ​លោក​បាន​អះអាងថា ភាគច្រើន​គម្រោង​នៅ​តំបន់​នេះ ជា​គម្រោង​បង្កើត​ទីតាំង​រោងចក្រ​ច្រើនជាង​លំនៅដ្ឋាន។  លោក​បន្តថា នៅ​តំបន់​ហ្នឹង​ភាគច្រើន​ជា​គម្រោង​រោងចក្រ និង​សិប្បកម្ម​កម្រិត​តូច និង​មធ្យម ហើយ​ចំពោះ​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន នៅ​មិនទាន់មាន​លក្ខណៈ​ធំដុំ​នៅឡើយ​នោះទេ។

លោក​បាន​បន្តទៀតថា តាម​ការស្នើសុំ​ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ក៏ដូចជា​ការសម្រេច​អនុម័ត​របស់​រដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC កាលពីពេល​កន្លងទៅនេះ ភាគច្រើន​រោងចក្រ ដែល​ទៅ​តាំង​នៅតាម​តំបន់​ផ្លូវ​លេខ៤១ ជា​រោងចក្រ​ផលិត​ស្បែកជើង រោងចក្រ​ផលិត​កាបូប រោងចក្រ​ផលិត​គ្រឿង​បង្គុំ និង​រោងចក្រ​ផលិត​គ្រឿង​បរិក្ខា​អគ្គិសនី ហើយ​ក្រៅពីនេះ​ជា​ប្រភេទ​សិប្បកម្ម​កម្រិត​តូច និង​មធ្យម៕

ចំណេះដឹង! តើ​គណៈកម្មាធិការ​គោល​នយោបាយ​រូបិយវត្ថុ​មាន​ភារកិច្ច​អ្វីខ្លះ?

ដោយ​ វុត្ថា

ភ្នំពេញៈ គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ ជា​គណៈកម្មាធិការ​គោល​នយោបាយ​កម្រិត​ខ្ពស់​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​វាយតម្លៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធ្វើ​សេចក្តីសម្រេចចិត្ត​លើ​គោលនយោបាយ​រូបិយវត្ថុ ក្នុង​គោលបំណង​រក្សា​ស្ថិរភាព​ថ្លៃ។

គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ ជួបប្រជុំ​ជាប្រចាំ​ត្រីមាស ពោលគឺ៤ដង​ក្នុង​មួយឆ្នាំ។ មុន​កិច្ចប្រជុំ​ចាប់ផ្តើម ក្រុម​លេខាធិការដ្ឋាន រួមមាន​អ្នកសេដ្ឋកិច្ច និង​មន្ត្រី​បុគ្គលិក​ផ្សេងទៀត ពី​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​អន្តរជាតិ និង​នាយកដ្ឋាន​ស្ថិតិ នឹង​រៀបចំ​របាយការណ៍​វិភាគ​លំអិត សម្រាប់​គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ ។

យោងតាម​របាយការណ៍​នេះ គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ នឹង​ពិភាក្សា និង​វាយតម្លៃ​ទិដ្ឋភាព​ផ្សេងគ្នា​នៃ​សេដ្ឋកិច្ច ដោយ​ផ្តោតលើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុគន្លឹះៗ គិត​ចាប់ពី​កិច្ចប្រជុំ​ចុងក្រោយ ។

គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ នឹង​ប្រមូលផ្តុំ​ការវិភាគ​នេះ គួបផ្សំ​នឹង​ការវិនិច្ឆ័យ និង​ការព្យាករណ៍​ពីអ្វី ដែល​នឹង​អាច​កើតមាន​ក្នុង​សេដ្ឋកិច្ច និង​ថ្លៃ​ក្នុងអំឡុង​ពេលខាងមុខ រួច​ធ្វើការ​សម្រេចចិត្ត​លើ​ជម្រើស​គោលនយោបាយ​រូបិយវត្ថុ ដើម្បី​ធានា​ស្ថិរភាព​ថ្លៃ​រយៈពេល​វែង៕

រដ្ឋាភិបាលបាននិងកំពុងពិពិធកម្មពង្រីកកំពង់ផែដើម្បីជំរុញការដឹកជញ្ជជូននិងសេដ្ឋកិច្ច

ដោយវុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបាននឹងកំពុងធ្វើពិពិធកម្មពង្រីកកំពង់ផែ នៅតាមបណ្តារាជធានីខេត្តជាប់សមុទ្រ និងទន្លេ ដើម្បីបង្កើនការដឹកជញ្ជូន តាមផ្លូវទឹកឱ្យកាន់តែមានភាពល្អប្រសើរ និងអាចអាចប្រកួតប្រជែងនៅក្នុងតំបន់។

១) កំពង់ផែក្រុងព្រះសីហនុ

គម្រោងពង្រីកំពង់ផែអន្តរជាតិទឹកជ្រៅ នៅក្រុងព្រះសីហនុ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងបង្កើនលទ្ធភាពកាន់តែធំទូលាយ និងមានជម្រៅរហូតដល់១៨ម៉ែត្រ ដែលអាចទទួលការចូលចតនាវាដឹកជញ្ជូនធំៗ កំពុងចរាចរណ៍នៅលើសមុទ្រអន្តរជាតិបានប្រមាណ៩៧ភាគរយ។

បច្ចុប្បន្ននេះ កំពង់ផែដែលបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ក្នុងខេត្តព្រះសីហនុ មានចំនួន៣ រួមមាន កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែឧកញ៉ាម៉ុង និងកំពង់ផែអន្តរជាតិស្ទឹងហាវ ស្ថិតនៅក្នុងស្រុកស្ទឹងហាវ។

២)កំពង់ផែខេត្តកែប

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកែប ដែលស្ថិតនៅកោះទន្សា​យមានតម្លៃជាង១លានដុល្លារ ដែលអនុវត្តផ្ទាល់ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងបញ្ចប់នៅត្រឹមខែធ្នូ ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ។

គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិ ដែលមានទំហំសរុបចំនួន៣៤០០ម៉ែត្រការ៉េនេះ ក្រោមការយកចិត្តទុកដាក់ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តកែប ដើម្បីធ្វើយ៉ាងណាជម្រុញឱ្យសម្រេចបាន ទៅតាមផែន​ការដែលបានគ្រោងទុក។

៣)កំពង់ផែទេសចរណ៍ខេត្តកំពត

គម្រោង អភិវឌ្ឍកំពង់ផែទេសចរណ៍នៅខេត្តកំពត ដែលបាននឹងកំពុងសាងសាង់ អាចឈានទៅការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យ៉ាងយូរត្រឹមដើមឆ្នាំ២០២១ ខាងមុខនេះ ។កំពង់ផែមួយនេះ គឺជាចំណែកមួយយ៉ាងសំខាន់ ក្នុងការបម្រើនៅក្នុងវិស័យទេសចរណ៍បន្ថែមពីលើសក្ដានុពលដែលមានស្រាប់ ដែលក្នុងនោះមានតំបន់រមណីយដ្ឋានសរុបចំនួ​ន១៧ សហគមន៍ទេសចរណ៍ចំនួន៤ និងតំបន់គោលដៅទាក់ទាញទេសចរណ៍ចំនួន៤។

៤)កំពង់ផែស្វយ័តភ្នំពេញ

កំពង់ផែភ្នំពេញគ្រោងនឹង ពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ ឱ្យបានធំទូលាយជាងមុន ដែលគ្រោងចំណាយទុនវិនិយោគ ប្រមាណ៣៥លានដុល្លារបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព ក្នុងការផ្ទុកកុងតឺន័រឱ្យបានរហូតដល់៥០ម៉ឺនTEUs ក្នុងមួយឆ្នាំ។

គម្រោងអភិវឌ្ឍន៍ពង្រីកចំណតផែកុងតឺន័រ ក្នុងជំហានទី៣បន្ដទៀតនេះ ដោយសារតែកំពង់ផែស្វយ័តភ្នំពេញ ជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់ សម្រាប់ដោះដូរផលិត​ផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងអន្ដរជាតិ។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តភ្នំពេញគឺជាចំណត ផែយ៉ាងសំខាន់ដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ ដែលផ្លូវជាតិនេះ នឹងត្រូវធ្វើការពង្រីកបន្ថែមទៀត នៅតាមកន្លែងកដបមួយចំនួន ដើម្បីងាយស្រួលការធ្វើចរាចរ ជាពិសេសរថយន្ដ កុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ”។

៥) កំពងផែនៃទន្លេវ៉ៃគោ

រដ្ឋាភិបាលបាននឹងកំពុងសាងសង់កំពង់ផែថ្មីមួយ ដើម្បីសម្រួលដល់ការដោះដូរទំនិញតាមផ្លូវទឹក ជាមួយខេត្តឡុងអាន នៃប្រទេសវៀតណាម ខណៈខេត្តជាប់ព្រំដែនមួយនេះ មានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ការកសាងកំពង់ផែ និងស្តារផ្លូវទឹក នៃទន្លេវ៉ៃគោនេះ មានទីតាំងកំពង់ផែស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលកំពុងដំណើរការស្ថាបនានាពេលនេះ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការសម្រួល ដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ទៅមករវាងខេត្តស្វាយរៀងប្រទេសកម្ពុជា និងខេត្តឡុងអានប្រទេសវៀតណាមនៅថ្ងៃអនាគត។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននឹងកំពុងសិក្សាលម្អិត និងដាក់ផែនការកសាងកំពង់ផែទឹកសាប នៅតាមខេត្តសំខាន់ៗមួយចំនួនទៀត រួមជាមួយនឹងការស្នើសុំឱ្យមានការចូលរួមវិនិយោគពីវិស័យឯកជន ដើម្បីធ្វើយ៉ាងណាជួយសម្រួល ដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ដីល្អទំហំជាង២ហិកតានៅក្រុងកែបប្រកាសលក់ក្រោមតម្លៃទីផ្សារ

ដោយគង់ សូរិយា

កែបៈ នៅតំបន់ជុំវិញមានភ្នំ និងដីមានតម្លៃខ្ពស់ ប៉ុន្តែដីមួយទំហំជាង២,៦ហិកតាបាននិងកំពុងប្រកាសដាក់លក់ ក្រោមតម្លៃទីផ្សារដែលអ្នកវិនិយោគជាតិ អន្តរជាតិគួរចាប់យកឳកាសនេះដើម្បីយកផលចំណេញ ឬវិនិយោគលើរមណីយដ្ឋានអ្វីមួយ។

ដីនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប និងមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីមាត់សមុទ្រ ប៉ុន្តែដោយសារលក្ខខ័ណ្ឌដីនេះនៅជាប់ជើងភ្នំ គឺអាចមើលឃើញសមុទ្រ មានទេសភាពដ៏ស្រស់ស្អាត ដែលស័ក្តិសមសំរាប់ការវិនិយោគសាងសង់រមណី​យដ្ឋានលំហែរកាយ។

ដីទំហំជាង២,៦ហិកតានេះ មានលក្ខណៈពិសេស ដោយស្ថិតនៅជាប់ជើងភ្នំ  ទល់មុខមើលឃើញសមុទ្រ  និងថ្ងៃលិច ពិសេសស្ថិតនៅជាប់គម្រោងអភិវឌ្ឍន៍ដី លំនៅដ្ឋានឯកជនជាច្រើន និងស្ថិតនៅជាប់ផ្លូវក្រួសក្រហមទំហំ១៥ម៉ែត្រ  និងគម្រោងផ្លូវបេតុង ទំហំ១៦ម៉ែត្រ។

ក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការមេ ដើម្បីរៀបចំខេត្តកែបជាតំបន់លំហែរកាយកម្រិតខ្ពស់ ពិសេសរដ្ឋាភិបាលនឹងមិនអនុញ្ញាត្តឲ្យសាងសង់រោងចក្រ សហគ្រាស ដែលបង្កការបំពុលផ្សែង ឬធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាននោះទេ។

ជាមួយនឹងលក្ខខ័ណ្ឌ និងងទីតាំងមានភាពអំណោយផលនេះ ដីនេះដាក់លក់ត្រឹមតែ៦០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ជាតម្លៃទាបជាងទីផ្សារ៣០ទៅ៤០ភាគរយ។
អតិថិជន ឬឬអ្នកវិនិយោគមានចំណាប់អារម្មណ៍ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ 088 533 05 27, 077 66 55 12, 069 854 321។

#Great opportunity for all investor who looking for property in Kep, Cambodia.

#The owner want to back to France, So need to sell asp in 1-2 months.

#Feature : Good for resort, Hotel, bungalows

U Can see the sunset in to the sea from this land while standing.

#Next to the private residential land project

#Big 2 access road 15m and 16m (concrete road)

#Price $60 per meter only, lower than market price around 40%

#Inbox for more detail and special price OR CONTACT NUMBER 088 533 05 27, 077 66 55 12, 069 854 321៕

តម្លៃមាសនៅទីផ្សារអន្តរជាតិនឹងកើនឡើងដល់២០០០ដុល្លារក្នុងមួយអោន

ដោយ ប៊ី

អន្តរជាតិៈ តម្លៃមាសនៅទីផ្សារអន្តរជាតិ បានបន្តកើនឡើងជាបន្តបន្ទាប់ បន្ទាប់ធនាគារកណ្តាលអាមេរិកសន្សាថា នឹងបន្តរក្សាអត្រាការប្រាក់ទាប និងអ្នកវិនិយោគមើលឃើញពីភាពធូរស្រាល នៃអត្រាឆ្លងជំងឺកូវីដ១៩នៅរដ្ឋមួយចំនួនរបស់អាមេរិក។

មាសត្រូវបានចាត់ទុកថា ជាការវិនិយោគដែលមានសុវត្ថិភាពបំផុត និងរក្សានូវតម្លៃពិត បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណជាតិ ដែលមិនមានការគាំទ្រនៅជុំវិញពិភពលោក។

ស្របពេលដែល មាសត្រូវបានអ្នកវិនិយោគចាត់ទុកថា ជាការវិនិយោគមានសុវត្ថិភាពបំផុត ក្រុមហ៊ុនដ៏របស់អាមេរិកបានព្យាករណ៍ថា តម្លៃមាសនៅទីផ្សារអន្តរជាតិអាចនឹងកើនឡើងដល់២.០០០ដុល្លារក្នុងមួយអោន ឬជាងមួយតម្លឹង។

តម្លៃមាសបានកើនឡើងកាន់ខ្ពស់ បន្ទាប់ពីលោក Jerome Powell ប្រធានធនាគារកណ្តាល បានលើកឡើងកាលពីថ្ងៃពុធថា “ធនាគារកណ្តាលនឹងធ្វើអ្វីគ្រប់យ៉ាង ដែលយើ​ងអាចធ្វើបាន និងមិនថាយូរប៉ុណ្ណាទេ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចពីជំងឺរាតត្បាត។មន្ត្រីជាន់ខ្ពស់ស្ទើតែទាំងអស់ បានព្យាករណ៍ថា នឹងមានការរក្សាអត្រាការប្រាក់ជិតសូន្យភាគរយរហូតដល់ឆ្នាំ២០២០”។

លោក Matt Weller អ្នកដឹកនាំផ្នែកស្រាវជ្រាវទីផ្សារនៅឯក្រុមហ៊ុន Gain Capital Group LLC បានថ្លែងថា “អ្នកមិនអាចលើកឡើងបានល្អ សម្រាប់ការវិនិយោគលើមាស ដូចដែលធនាគារកណ្តាល បានលើកឡើងកាលពីម្សិលមិញនោះទេ”។

គិតត្រឹមម៉ោង១:៣០នាទីថ្ងៃ ម៉ោងនៅទីក្រុងញូវយ៉ក តម្លៃមាសមាន១.៧៣៩,៨០ ដុល្លារក្នុងមួយអោន (ជិតមួយតម្លឹង) បានកើនឡើង១,១ភាគរយ។

ក្រុមហ៊ុន Goldman Sachs Group Inc បានព្យាករណ៍ថាមាសនឹងកើនឡើងដល់១.៨០០ដុល្លារ ក្នុងមួយអោនក្នុងរយៈពេល១២ខែ ហើយអាចនឹងឃើញមានការកើនឡើងជាង២០០០ដុល្លារ ប្រសិនបើអតិផរណា ​មានលើសអត្រាការប្រាក់ប្រហាក់ប្រហែ​លនឹងអ្វីដែលបានកើតឡើងនៅត្រីមាសទី៣ ឆ្នាំ២០០៩៕

គម្រោងអភិវឌ្ឍន៍លំនៅឋាន និងដីឡូតិ៍ Show Up Real Estate ខេត្តកំពង់ឆ្នាំង ចាប់ដំណើរការ និងផ្តល់ចំណេញយ៉ាងច្រើនដល់អតិថិជន

ដោយ ៖ រ៉ាណេត

កំពង់ឆ្នាំង៖ ស្របទៅនឹងផែនការដែលបានគ្រោងទុក គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងដីឡូតិ៍ Show Up Real Estate ខេត្តកំពង់ឆ្នាំង ដែលមានការអភិវឌ្ឍជាតំបន់រមណីយដ្ឋាន សួនច្បារចំរុះ ផ្សារសហគមន៍ រួមទាំងទីលានបាល់ទាត់ផងដែរនោះ បានចាប់ដំណើរការហើយ ដែលកាន់តែផ្តល់នូវផលចំណេញយ៉ាងច្រើនសម្រាប់អតិថិជន។

គម្រោអភិវឌ្ឍន៍នៅក្នុងសហគមន៍ជាច្រើនរួមមានដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់រមណីយដ្ឋាន ផ្ទះបែបបុរាណលំហែរកាយជាប់អូរធម្មជាតិ កន្លែងស្ទូចត្រី ចំការផ្កាចំរុះ ផ្សារសហគមន៍ និងទីលានកីឡា នៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងដីឡូតិ៍ Show Up Real Estate បច្ចុប្បន្ននេះបាន និងកំពុងមានសកម្មភាពយ៉ាងមមាញឹក ដែលកាន់តែទទួលបានចំណាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ក៏ដូចជាអតិថិជនផងដែរ។

ប្រធានគ្រប់គ្រងគម្រោង និងទីផ្សារ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងដីឡូតិ៍ Show Up Real Estate អ្នកនាង ញឹម សុខគង់ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះថា គ្រប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនទាំងអស់ សុទ្ធតែត្រូវបានអនុវត្ត ប៉ុន្តែបែងចែកតាមដំណាក់កាល។

អ្នកនាងបានបន្តទៀតថា “បច្ចុប្បន្ននេះ ក្រៅពីធ្វើការឈូសឆាយពង្រាបដី និងបោះបង្គោលព្រំតាមឡូតិ៍នីមួយៗ គឺយើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដូចជាផ្លូវភ្លោះទំហំ១៥ម៉ែត្រ ដោយមានសួនច្បារ និងដាំផ្កា ដើមឈើធ្វើជាទ្រូងផ្លូវ មានតភ្ជាប់បណ្តាញអគ្គិសនី និងបំពាក់អំពូលភ្លើងសូឡាបំភ្លឺពេលយប់ និងមានបង្កប់បណ្តាញបង្ហូរទឹកយ៉ាងត្រឹមត្រូវ”។

អ្នកនាង ញឹម សុខគង់ បានបន្តទៀតថា “នៅក្នុងផែនការមេ ការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានឹងមានការសាងសង់ផ្ទះបែបបុរាណនៅជាប់មាត់អូរធម្មជាតិ ដែលអាចស្ទូចត្រីកម្សាន្ត មានចំការចំរុះទំហំជាងកន្លះហិកតា ទីលានកីឡាបាល់ទាត់កន្លះហិកតា មានផ្សារសហគមន៍សម្រាប់បងប្អូនប្រជាពរដ្ឋក្នុងតំបន់នៃគម្រោងសម្រាប់ប្រកបអាជីវកម្ម រួមជាមួយ មីនីម៉ាត (Mart) នៅជិតកន្លែងលេងកីឡាផងដែរ”។

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងដីឡូតិ៍ Show Up Real Estate ស្ថិតនៅលើផ្ទៃដីទំហំជាង១៣ហិកតា ស្មើនឹងជាង៧០០ឡូតិ៍ នៅជាប់ផ្លូវអាស៊ានទំហំ៣០ម៉ែត្រ តភ្ជាប់រវាងផ្លូវ ៥១ និងផ្លូវជាតិលេខ៥ ក្បែរតំបន់អភិវឌ្ឍន៍ និងសេដ្ឋកិច្ចពិសេស ចៀមមាស ដែលជាបណ្តុំរោងចក្រ សហគ្រាស ជាង១០០ កំពុងដំណើរការ ។ គម្រោងនេះ មានចម្ងាយប្រមាណ២៦គីឡូម៉ែត្រពីភ្នំឧដុង្គ ដែលធ្វើដំណើរចេញពីភ្នំពេញដល់ចន្លោះបង្គោលលេខ ៦៨-៦៩ បត់ឆ្វេង ចុះពីផ្លូវជាតិលេខ៥ចម្ងាយប្រមាណ២គីឡូម៉ែត្រតែប៉ុណ្ណោះ។

សម្រាប់អតិថិជនដែលទិញដីឡូតិ៍ នៅក្នុងគម្រោងថ្មីមួយនេះ នឹងទទួលបានផលចំណេញយ៉ាងច្រើន ដែលក្រៅពីមានតម្លៃទាបមិនធ្លាប់មាន ថែមទាំងអាចអាស្រ័យផលពីការរស់នៅ ក្នុងតំបន់ខាងលើនេះ តាមរយៈការបើកអាជីវកម្ម លក្ខណៈគ្រួសារបានយ៉ាងប្រសើរថែមទាំងផង ជាពិសេសផ្តល់ឱកាសចំណេញ ក្នុងអត្រាខ្ពស់សម្រាប់អ្នកដែលទិញទុកលក់បន្ត ដោយតម្លៃដីក្នុងមួយឡូតិ៍មានចាប់ពី ២៥០០ដុល្លារឡើង។

ជាមួយគ្នានេះ សម្រាប់អតិថិជនដែលទិញដីឡូតិ៍តម្លៃចាប់ពី ២៥០០ដុល្លារ ចំនួន៥ឡូតិ៍ ហើយបង់ផ្តាច់ នឹងទទួលបានការផ្តល់ជូននូវម៉ូតូម៉ាក Wave ស៊រីថ្មីឆ្នាំ២០២០ មួយគ្រឿងភ្លាមៗ។ ដោយឡែកសម្រាប់ការទិញដីឡូតិ៍តម្លៃចាប់ពី៤០០០ដុល្លារក្នុងមួយឡូតិ៍ចំនួន៤ឡូតិ៍ ក៏ទទួលបានម៉ូតូ ម៉ាក Wave ចំនួន១គ្រឿងផងដែរ។ ក្រៅពីនេះក៏មានការផ្ដល់ជូននូវការដូជាច្រើនយ៉ាងសន្ធឹកសន្ធាប់ទៀត ដូចជាទូរទឹកកក ទូរស័ព្ទទំនើប (Smart Phone) ឆ្នាំងដាំអគ្គិសនី រួមជាមួយនឹងឧបករណ៍ច្រៀងខារ៉ាអូខេ ផងដែរ។ ដោយឡែកសម្រាប់អ្នកដែលទិញដីឡូតិ៍ក្នុងគម្រោង ហើយចង់សង់លំនៅឋាន ក្រុមហ៊ុននឹងផ្តល់ជូននូវសេវារចនាម៉ូដប្លង់ផ្ទះដោយឥតគិតថ្លៃ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ៖ ០១៦ ៦៨៨ ៩៧៨/ ០៨៦ ៨៩ ១៦ ៦៨ / ០១២ ៩៥៤ ៨៥១/ ០១៧ ៣០៨ ៨៨៩

គន្លឹះ​នៃ​ការដើរ​ទីផ្សារ​អចលនទ្រព្យ​ឱ្យ​ល្អប្រសើរ​ក្រោយ​វិបត្តិ Covid-19

ដោយ ហ្សូ​លី

ភ្នំពេញៈ បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​ភាព​រីករាយ​ដោយសារ​ជំងឺ Covid-19 ក្នុងប្រទេស​បាន​ឈានចូល​ដល់​សភាព​ធូរស្រាល និង​មិនមាន​ភាព​ធ្ងន់ធ្ងរ ដែលជា​ហេតុ​ឱ្យ​សេដ្ឋកិច្ច​មាន​សកម្មភាពតិចៗឡើងវិញ។

ក្នុងនោះ​វិស័យ​អចលនទ្រព្យ ធ្លាប់​ជួបប្រទះ​ភាពជាប់គាំង​នោះ ក៏ត្រូវ​ចាប់ផ្តើម​មានដំណើរ​ការ​ស្វែងរក​វិធីសាស្ត្រ​យ៉ាងណា ឱ្យ​ទីផ្សារ​អចលនវត្ថុ ទៅ​ដល់ដៃ​គោលដៅ​អតិថិជន។

ជាក់ស្តែង​ទាំង​ក្រុមហ៊ុន​អចលនទ្រព្យ​ក្តី ឬ​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ក្តី សុទ្ធ​តែមាន​គន្លឹះ​នៃ​ការស្វែងរក​ទីផ្សាររៀងៗខ្លួន ប៉ុន្តែ​ដើម្បី​កាន់តែ​ជោគជ័យ ចាំបាច់​ត្រូវ​អភិវឌ្ឍ​ចំនេះដឹង​បន្ថែម​ឱ្យបាន​ច្រើន។ ក្រៅពី​ថត​វីដេអូ ថតរូប បញ្ជូន​ផលិតផល​ទៅ​ដល់ដៃ​អតិថិជន​នោះ អ្នកលក់​ត្រូវ​ស្វែងរក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ថែម ដែល​អាច​នាំឱ្យ​ការផ្សាយ​លិ​ត​ផល​មាន​ភាពទូលំទូលាយ​បន្ថែមទៀត។ ថ្វីត្បិតតែ​ចំណាយ​ប្រាក់កាស លើ​ការផ្សព្វផ្សាយ​ច្រើន ប៉ុន្តែ​លទ្ធផល​ត្រឡប់មក​នោះ គឺ​ពិតជា​ទទួលបាន​ទ្វេ​រដង។

អត្ថប្រយោជន៍​មានដូចជា អតិថិជន​ស្គាល់​ច្រើន និង​បង្កើន​កេរ្តិ៍ឈ្មោះ​ឱ្យមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ផងដែរ។

លោក​ម៉ន សុខា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ UTRUST បាន​មានប្រសាសន៍ថា តាមពិត​ការផ្សព្វផ្សាយ​មាន​ច្រើន​ដូចជា ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទំនាក់ទំនងផ្សេងៗទៀត។ អញ្ចឹង​សកម្មភាព​ដែល​ត្រូវធ្វើ គឺត្រូវធ្វើ​សកម្មភាព​ប្រូ​ម៉ូត​ផ្សព្វផ្សាយ តាមរយៈ​ការថត​វីដេអូ​ឬក៏​រូប​ភាពជាសន្លឹកៗ ដើម្បី​ផ្សព្វផ្សាយ​បញ្ជាក់ថា ស្ថានភាព​បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍ​ដល់​ណា ច្បាស់លាស់​កម្រិតណា។

យោងតាម​គេហទំព័រ ចែករំលែក​ការលក់​អចលនទ្រព្យ​មួយ​បានឱ្យដឹងថា អតិថិជន​ហាក់បីដូចជា​មានការ​ធុញទ្រាន់​នឹង​ការផ្ញើ​សារ​សួរ ខ​ល​ទូរ​សព្ទ​ញឹកញាប់ ព្រោះនេះ​ជាការ​រំខាន​មួយ​ដែល​អតិថិជន​តែង​រអ៊ូរទាំ។ ប៉ុន្តែ​ពួកគេ​ងាក​ត្រឡប់មក​អាន​អត្ថបទ​បែប​ផ្សព្វផ្សាយ ដោយសារ​តែមាន​ព័ត៌មាន​លម្អិត ភ្ជាប់​ជាមួយ​រូបភាព​និង​វីដេអូ​រួច​ស្រាប់។ កត្តា​នេះ អាច​បណ្តារ​ចិត្ត​អតិថិជន​មាន​សក្តានុពល​ទិញ និង​ចាប់អារម្មណ៍​ទៅលើ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នោះ។

គន្លឹះ​ចំបង​បន្ថែម ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ និង​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ត្រូវ​ស្វែងយល់ថា តើ​អតិថិជន​ចង់បាន​អ្វី? តម្រូវការ​មាន​ដូចម្តេចខ្លះ? ថ្វីត្បិតតែ​វិស័យ​អចលនទ្រព្យ​នៅតែមាន​ចរន្ត​ក្តី ប៉ុន្តែ​អតិថិជន​នៅតែ​ស្វែងរក និង​ទាមទារ​ការផ្តល់ជូន​ពិសេស​ពី​ក្រុមហ៊ុន​អភិវឌ្ឍ​ដដែល។

អ្នកជំនាញ​អចលនទ្រព្យ លោកស្រី តាំង ហ៊ួ​រ មានប្រសាសន៍ថា ម្ចាស់​គម្រោង​អចលនទ្រព្យ​នានា គួរណា​តែមាន​ការបញ្ចុះ​តម្លៃ ឬ​ផ្តល់​ជា​តម្លៃ​ពិសេស​ឱ្យ​អតិថិជន និង​ត្រូវ​សម្រួល​ដល់​ការបង់ប្រាក់ ធ្វើយ៉ាងណា​ឱ្យមាន​ភាពងាយស្រួល មានន័យថា​ម្ចាស់​អចលនវត្ថុ​អនុញ្ញាតឱ្យ​អតិថិជន​បង់​តិច តែ​រយៈពេល​យូរ​នោះ ច្បាស់​ជាមាន​ទីផ្សារ​វិញ​ជាមិនខាន។

ដូច្នេះ​ភ្នាក់ងារ​លក់​អចលនទ្រព្យ គប្បី​ចេះ​ស៊ើបសួរ​ពី​គម្រោង ទីតាំង​មាន​សក្តានុពល តម្លៃថោក​សមរម្យ ឬ​លក្ខខណ្ឌ​បង់ប្រាក់​គ្មាន​ភាពស្មុគស្មាញ ដល់​អតិថិជន​នោះ​ទើប​អាច​នាំឱ្យ​ទីផ្សារ នៃ​ការលក់​អចលនទ្រព្យ​មាន​ភាព​កាន់តែ​រលូន​ស្រួល៕

អ្នកជំនាញ៖ តម្រូវការ​ទីផ្សារ​ជួល​អគារ​ធ្វើ​អាជីវកម្ម​នៅតែ​បន្ត​ជួប​ឱនភាព

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បើទោះជា​កម្ពុជា​ហាក់​មាន​ភាព​ធូរស្រាល ពី​ការគំរាមកំហែង​ពី​វិបត្តិ​នៃ​ជំងឺ Covid-19 ក៏ដោយ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ជួយ​អគារ សម្រាប់​ដំណើរការ​អាជីវក​ម្មនា​នា ហាក់​នៅ​បន្ត​ជួប​ឱនភាព​ដដែល ហើយ​អាច​នឹង​បន្ត​រហូត​ដើម​ត្រីមាស​ទី៤ នៃ​ឆ្នាំ២០២០ខាងមុខនេះ។

ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ King Residence លោក ខុម មុនី​រតន៍ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា ស្រដៀង​គ្នា​ទៅនឹង​ទីផ្សារ​នៃ​ការជួល​អគារ និង​ឃ្លាំងទំនិញ​នានា​នៅ​ជាយ​រាជធានី​ភ្នំពេញ​ដែរ សម្រាប់​ការជួល​ទីតាំង​ធ្វើ​អាជីវកម្ម ក៏​នៅតែ​បន្ត​ជួប​ឱនភាព​ដដែល បើទោះជា​ស្ថានភាព​ទូទៅ​ហាក់​លែង​ភ័យខ្លាច​ការឆ្លង​ជំងឺ​ក៏ដោយ។

លោក​បន្តទៀតថា “ភាពជាក់ស្ដែង​យើង​ឃើញ​មាន​មនុស្ស​ចេញ​ដើរ ចេញ​ធ្វើការ និង​ធ្វើ​អាជីវកម្ម តាម​លក្ខណៈ​គ្រួសារ​ពិតមែន ប៉ុន្តែ​សម្រាប់​ទីផ្សារ​នៃ​ការជួយ​អគារ​មួយចំនួន​នៅតែ​បន្ត​ជួប​ឱនភាព​ដដែល។លោក​បន្ថែមថា “នេះ​ដោយសារ​មួយចំណែក​អនុវត្ត​ទៅតាម​វិធានការ​របស់​រដ្ឋា​ភិ​បា ល​ដែល​តម្រូវឱ្យមាន​ការផ្អាក​អាជីវកម្ម ហើយ​ចំណែក​ទៀត​ដោយសារ​អ្នកធ្វើអាជីវកម្ម ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយចំនួន មកពី​ក្រៅប្រទេស ដូច្នេះ​ស្ថិតនៅក្នុង​ដំណាក់កាល​នេះ ពួកគេ​នៅ​មិនទាន់​វិល​ត្រឡប់មក​កម្ពុជា​វ​ញ​នោះឡើយ” ។

លើកឡើង​ស្រដៀង​គ្នា​ខាងលើនេះ លោក នី ទី​ណាត អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Basac Realty បាន​មានប្រសាសន៍ថា មិនថាតែ​ចំពោះ​អាគារ​សម្រាប់​បម្រើឱ្យ​វិស័យ​ការិយាល័យ​កម្រិត​ខ្ពស់ អគារ​ជាន់​ផ្ទាល់​ដី ឬ​អាគារ​ដទៃទៀត សម្រាប់​ជួល​នោះទេ ភាគច្រើន កំពុង​ជួប​ភាព​ប្រឈម​ដោយសារតែ​អតិថិជន​បញ្ឈប់​កុងត្រា​ជួល។

លោក​បាន​បញ្ជាក់ថា “ហេតុផល​ដែល​បញ្ឈប់​កុងត្រា ក៏​ព្រោះ​ដំណើរការ​អាជីវ​កម្មជួ​ប​ភាព​រាំងស្ទះ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ផ្នែក​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ មណ្ឌល​កម្សាន្ត និង​មណ្ឌល​ស្ទី​ម​សូ​ណា ជាដើម​ដែល​ត្រូវ​ផ្អាក​សកម្មភាព ហើយ​ក្រុមហ៊ុន​បម្រើសេវា​ខ្លះ​ក៏​ជួប​បញ្ហា​ដូចគ្នា ដោយសារតែ​បាត់​ចំណូល​ពី​ប្រតិបត្តិការ​របស់ខ្លួន” ។

ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យនេះ​ឱ្យមាន​ភាពរឹងមាំ និង​យូរអង្វែង ហើយ​អាច​រក្សាបាន​នូវ​ចំណែក​ទីផ្សារ​ស្ថិតស្ថេរ លោក នី ទី​ណាត បានផ្តល់​ជា​យោបល់​ថា ម្ចាស់​អាគារ ក៏ដូចជា ក្រុមហ៊ុន​អភិវឌ្ឍន៍​អាគារ​សម្រាប់​ជួល គួរតែមាន​ការបន្ធូរបន្ថយ ឬ​បញ្ចុះតម្លៃ​សម្រាប់​អតិថិជន​របស់ខ្លួន ដែល​យ៉ាងហោចណាស់​ក្នុង​រង្វង់​ចាប់ពី៣០ ទៅ៥០ភាគរយ នៃ​តម្លៃ​ចាស់ ទម្រាំ​វិបត្តិ​មួយ​នេះ​មាន​ភាពស្ងប់ស្ងាត់ ហើយ​ចរន្ត​សេដ្ឋកិច្ច​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ ៕

អភិបាលខេត្ត​បាត់ដំបង​ព្រមាន​អ្នកធ្វើអាជីវកម្ម​វិស័យ​អចលនទ្រព្យ​ត្រូវ​ពិនិត្យទីតាំង​ឱ្យ​ច្បាស់​មុន​វិនិយោគ

ដោយៈ រ៉ា​ណេ​ត

បាត់ដំបងៈ លោក​អភិបាលខេត្ត​បាត់ដំបង លោក​ងួន រតនៈ​បានធ្វើការ​ដាស់តឿន និង​ព្រមាន​ទៅដល់​អ្នកធ្វើអាជីវកម្ម ក្នុង​វិស័យ​អចលនទ្រព្យ​គ្រប់​រូបភាព ត្រូវតែ​សិក្សា​លម្អិត​ទៅលើ​ទីតាំង​ឱ្យបាន​ច្បាស់លាស់​មុន​វិនិយោគ និង​អភិវឌ្ឍន៍​ជៀសវាង​អនុវត្តន៍​ប្រាស់ចាក​ពី​ច្បាប់​ដែនដី។


ជាមួយនឹង​ការទទួលបាន​កំណើន​ទុនវិនិយោគ នៅក្នុង​វិស័យ​សំណង់​ទូទាំង​ខេត្ត លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា ការធ្វើ​អាជីវកម្ម និង​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​អចលនទ្រព្យ ក្នុង​ខេត្ត​កាលពីពេល​កន្លងទៅ មាន​គម្រោង​មួយចំនួន​បាន​អនុវត្ត​បំពាន​លើ​ច្បាប់​ដែនដី ដូចជា ការចាក់ដី​លុប​ស្ទឹង លុប​ប្រឡាយ​របស់​រដ្ឋ​ជាដើម ដើម្បី​ទទួលបាន​ផលប្រយោជន៍​ខ្ពស់ ដែល​សកម្មភាព​នេះ​ត្រូវតែ​ជៀសវាង​ជាដាច់ខាត។

លោក​បញ្ជាក់ថា “អ្នកធ្វើអាជីវកម្ម​វិស័យ​អចលនទ្រព្យ មុននឹង​ចង់​វិនិយោគ​លើ​អាជីវកម្ម​របស់ខ្លួន ត្រូវ​សិក្សា​ស្វែងយល់​ពី​តំបន់នីមួយៗឱ្យបាន​ច្បាស់លាស់ មុននឹង​ដាក់ទុន​វិនិយោគ ជៀសវាង​មាន​ផលប៉ះពាល់” ។ លោក​បន្តថា “អាជ្ញាធរខេត្ត នឹង​ផ្ដល់​លទ្ធភាព លើកទឹកចិត្ត ឱ្យមាន​ការវិនិយោគ​ផ្នែក​អចលនា​ទ្រព្យ​ក្នុង​ខេត្ត តាមរយៈ​ការផ្ដល់​ឯកសារ​រដ្ឋបាល​ដោយមាន​គណនេយ្យភាព តម្លាភាព លឿន​រហ័ស ប៉ុន្តែ​ខាង​ម្ចាស់​អាជីវកម្ម ក៏ត្រូវ​សិក្សា​ពី​ប្រព័ន្ធ​លូ បណ្ដាញ​អគ្គិសនី ទឹក និង​ផ្លូវ​ជាដើម ដោយ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​ផ្នែក​ច្បាប់” ។

ចាប់តាំងពី​ឆ្នាំ២០១២ រហូត​ដើមឆ្នាំ២០២០កន្លងទៅ វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ទូទាំង​ខេត្តបាត់ដំបង ការរៀប​ចំពុះ​ដី​ឡូ​តិ៍ សំណង់​បុរី​លំនៅដ្ឋាន រោងចក្រ​សហគ្រាស​ជាដើម មាន​សរុប​រហូតដល់ ៨៣៩គម្រោង ស្មើនឹង​ប្រមាណ ៣២៥,៣១៨ម៉ែត្រការ៉េ ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ៧៦,១៨៤,៤១០ដុល្លារ ដែលជា​ទិន្នន័យ​បង្ហាញ​ពី​ភាព​រីកចម្រើន​នៅក្នុង​វិស័យ​មួយ​នេះ។

ជាមួយនឹង​ការទទួលបាន​កំណើន​ទុនវិនិយោគ ក្នុង​វិស័យ​សំណង់​នេះ លោក​ងួន រតនៈ ក៏បាន​ធ្វើការ​ព្រមាន​ទៅដល់​មន្ត្រី​ថ្នាក់មូលដ្ឋាន​ផងដែរ​ថា ដើម្បី​ជៀសវាង​មាន​បញ្ហា​ក្រោយ​ការអភិវឌ្ឍ​គម្រោង​នានា គ្រប់​មេឃុំ/ចៅសង្កាត់ ទាំងអស់ មុននឹង​អនុញ្ញាត​ធ្វើ​អ្វីមួយ ត្រូវ​សិក្សា​ពី​ច្បាប់​ជាមុនសិន មិនត្រូវ​ប្រើ​ច្បាប់​ស្វ័យភាព​របស់ខ្លួន ដោយ​មិនបាន​មើលមុខមើលក្រោយ នៃ​ច្បាប់​ឱ្យបាន​ច្បាស់លាស់ ធ្វើ​អ្វី​ដោយ​ចិត្ត​ឯង បើ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ធ្វើបែបនេះ គឺអាច​រំសាយ​ចោល ហើយ​រៀបចំ​ឡើងវិញ។

ទោះ​រដ្ឋបាលខេត្ត​មិនមាន​សិទ្ធិ​បញ្ឈ​ជើង ឬ​បញ្ចប់​ការងារ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់​ធ្វើ​ខុសច្បាប់ ប៉ុន្តែ​ខេត្ត​មាន​សិទ្ធិ​ដាក់សំណើ​ទៅ​ថ្នាក់លើ ឱ្យ​ដកចេញ​បាន ដូច្នេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​មិន​ត្រូវធ្វើ​ខុសច្បាប់​ជាដាច់ខាត៕