អភិបាលខេត្តព្រះសីហនុ រំពឹងថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុនឹងបញ្ចប់តាមផែនការ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ បានអះអាងថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ (Express Way ) នឹងបញ្ចប់ទៅតាមផែនការ ខណៈការស្ថាបនាបាននឹងធ្វើយ៉ាងសកម្ម និងសម្រេចបានប្រមាណ ២០ភាគរយ ។

លោក គួច ចំរើន នៅក្នងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០នេះ បញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺមានសក្តានុពលខ្ពស់ក្នុងការដឹកញ្ជូនទំនិញ និងជាផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច ។

លោកបន្តថា តាមផែនការផ្លូវនេះ នឹងបញ្ចប់នៅក្នុងចុងឆ្នាំ ២០២២ ខាងមុខនេះ ដែលនឹងជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការរីកចំរើនទៅមុខ និង ស្របតាមការគិតគូររបស់រាជរដ្ឋាភិបាលប្រែក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជាតំបន់សេដ្ឋកិច្ចពហុបំណង។

តាមរយៈបទបង្ហាញពីក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ កាលពីកន្លងមកនេះ បានឱ្យដឹងថា បច្ចុប្បន្នការស្ថាបនាផ្លូវនេះ មានផលប៉ះពាល់ដូចជា បង្គោលភ្លើងចំនួន១២ដើម ដែលក្រុមការងារមិនអាចសាងសង់ផ្លូវទី២ ប៉ះនឹងតំបន់គ្រប់គ្រងដោយបរិស្ថាន ដែលមិនអាចយកគ្រឿងចក្រចូលបាន។

លោក គួច ចំរើន បានសន្យាថា បញ្ហាប្រឈមទៅនឹងបង្គោលភ្លើង រដ្ឋបាលខេត្តនឹងបញ្ជូនក្រុមការងារចុះពិនិត្យ និងសម្រួលការដ្ឋានសង់ផ្លូវបណ្តោះអាសន្ន ដើម្បីយកគ្រឿងចក្រចូល ត្រូវមាននិយាមការច្បាស់លាស់ ដើម្បីស្នើទៅក្រសួងសាម៉ី។ ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំដល់ក្រុមហ៊ុន ឱ្យជួយពង្រីកស្ពានឱ្យបាន ១៧,២៥ម៉ែត្រផងដែរ។

ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕

រដ្ឋាភិបាលសម្រេចបង្កើតច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ជាច្រកទ្វារព្រំដែនអន្តរជាតិ

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត និងដំឡើងច្រកទ្វារតំបន់ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទៅជាច្រកព្រំដែនអន្តរជាតិ ជាផ្លូវការណ៍ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម រួមជាមួយបម្រើដល់ការដឹកជញ្ជូនលក្ខណៈអន្តរជាតិផងដែរ។ 

តាមរយៈសេចក្ដីប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលគេហទំព័រ www.propertyarea.asia ទទួលបាននៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចដំឡើងច្រកទ្វារព្រំដែនថ្មដា នៃខេត្តពោធិ៍សាត់ ទៅជាច្រកទ្វារអន្តរជាតិថ្មីមួយទៀត ដែលការសម្រេចបង្កើតច្រកព្រំដែនមួយនេះ គឺយោងតាមការណែនាំដ៏ខ្ពងខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។  

នៅក្នុងសេចក្ដីប្រកាសដដែលនេះបានបញ្ជាក់ទៀតថា ពាក់ព័ន្ធទៅនឹងការដំឡើង និងបង្កើតច្រកទ្វារព្រំដែនថ្មដា ទៅជាច្រកទ្វារព្រំដែនអន្តរជាតិនេះ រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចឱ្យក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិធ្វើការចរចាជាមួយភាគីថៃ ដើម្បីសហការដំឡើងច្រកទ្វារតំបន់ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទៅជាច្រកទ្វារព្រំដែនអន្តរជាតិជាផ្លូវការ៕

World Bank អះអាងជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៦ភាគរយនៅឆ្នាំក្រោយ

ដោយ ប៊ី

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញដល់៦ភាគរយនៅឆ្នាំ២០២១ ដោយសារសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅទីផ្សារធំៗនឹង ផ្សេងទៀតនឹងមានសកម្មភាពឡើងវិញក្នុងឆ្នាំ២០២១។ នេះបើយោងតាមការរបាយការណ៍របស់ធនាគារពិភពលោក ឬWorld Bank (2020 Global Economic Prospects) ដែលគេទំព័រPropertyarea.asiaទទួលបាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

របាយការណ៍ 2020 Global Economic Prospects ដែលបោះពុម្ពផ្សាយកាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅទីផ្សារធំៗផ្សេងទៀតក្នុងឆ្នាំ២០២១ នឹងធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពប្រសើរឡើងវិញ នៅឆ្នាំក្រោយ។ 

 ទោះបីជាយ៉ាងណាក៏ដោយ ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។ 

ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ ភាគរយ។

ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩នេះ របាយការណ៍បានស្នើឡើងនូវអនុសាសន៍គោលនយោបាយមួយចំនួន សំដៅជួយជាបន្ទាន់ជំនួយសេដ្ឋកិច្ចនិងការពារសុខភាពសាធារណៈ ស្តារឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញក្នុងរយៈពេលខ្លី និងជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និងសង្គម នៅក្នុងរយៈពេលមធ្យម។    

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍កាលពីថ្មីៗនេះថា “វិបត្តិជាសកលដែលបង្កដោយការរាលដាលនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០”។ 

លោកស្រីមានប្រសាសន៍បន្ថែមទៀតថា “ធនាគារពិភពលោកប្តេជ្ញាចិត្តថានឹងជួយកម្ពុជាក្នុងការជួយដោះស្រាយឱ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ-១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់ នាពេលអនាគត”៕

រដ្ឋាភិបាល​ត្រៀម​បញ្ចប់​នូវ​ការអភិវឌ្ឍ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ការផ្តល់​លិខិតអនុញ្ញាតឱ្យ​នាវា​កំពង់ផែ

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​នឹង​កំពុង​ត្រៀម​បញ្ចប់​នូវ​ការអភិវឌ្ឍ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នៃ​ការផ្តល់​លិខិតអនុញ្ញាត ឱ្យ​នាវា​ចូល​តាម​កំពង់ផែ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​ស្នើសុំ​គោលការណ៍ ពី​ថ្នាក់ដឹកនាំ​ដាក់​ដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បី​ចូលរួម​ធានា​តម្លាភាព ប្រសិទ្ធភាព ចំណេញ​ពេលវេលា និង​ភាពជឿជាក់​ដល់​វិនិយោគិន ក៏ដូចជា​ឆ្លើយតប​នឹង​ស្ថាន​ការ​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ COVID-19 ។

លោក  រស់ វណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​កិច្ច ប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ការផ្តល់​លិខិតអនុញ្ញាត ឱ្យ​នាវា​ចូល​តាម​កំពង់ផែ នៃ​កម្ពុជា នា​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០កន្លងមក​ថា ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មនេះ ដើម្បី​ធានាបាន​នូវ​តម្លាភាព ប្រសិទ្ធភាព ចំណេញ​ពេលវេលា ផ្ដល់​ភាពជឿ​ទុក ចិត្ត​ដល់​អ្នកផ្ដល់​និង​អ្នកប្រើប្រាស់​សេវា ព្រមទាំង​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​ដែល​ធ្វើឱ្យ​យឺតយ៉ាវ​ក្នុង ការចូល​ចត​នាវា។

កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ស្ដាប់​បទ​បង្ហាញ​អំពី​វឌ្ឍនភាព ការងារ​ពី​ភាគី​ពាក់ព័ន្ធ​ដែល​ទទួលបន្ទុក​ក្នុងការ អភិវឌ្ឍ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នៃ​ការផ្តល់​លិខិតអនុញ្ញាត​ឱ្យ​នាវា​ចូល​តាម​កំពង់ផែ ដូចជា ប្រតិបត្តិការ និង​នីតិវិធី​ការបំពេញ​ទម្រង់​បែបបទ​ចូល​ចត​នាវា ក៏ដូចជា​នីតិវិធី​នៃ​ការទូទាត់​ថ្លៃ​សេវា តាម​ប្រព័ន្ធ​អន​ឡាញ ជាមួយ​ធនាគារ​ឯកទេស​វី​ង និង​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែមទៀត សំដៅ​ឱ្យ​ការរៀបចំ​ប្រព័ន្ធ​នេះ កាត់​តែមាន​សុក្រឹតភាព ព្រមទាំង​ពិភាក្សា ពី​ទិសដៅ​បន្ទាប់​ចំនួន៥ចំណុច រហូតដល់​ប្រព័ន្ធ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ។

លោក​បន្តថា ក្នុង​យុគសម័យ​ឧស្សាហកម្ម​ជំនាន់៤.០ នេះ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការធ្វើ​ទំនើបកម្ម ការផ្ដល់​សេវាសាធារណៈ ការកសាង ទីក្រុង​ឆ្លាត​វៃ (Smart City) ការលើកកម្ពស់​និង​ប្ដូរ​ទម្រង់​ក្នុងការ​បំពេញការងារ ព្រមទាំង​ការលើកកម្ពស់ វប្បធម៌ អរិយធម៌​របស់​ជាតិ​សាសន៍​យើង​ផងដែរ។លោក​បន្ថែមទៀតថា ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ធ្វើការ​ដាក់ពាក្យ និង​ទូទាត់​ប្រាក់ នេះ​ក៏​ជាការ​ចូលរួម​ដើម្បី​ឆ្លើយតប ទៅនឹង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ COVID-19 ផងដែរ។

ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ចេញ​វិញ្ញាបនបត្រ​អនុញ្ញាត​នាវា​ចូល​កំពុងផែ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នេះ​គឺជា​យន្ត​ការផ្តល់សេវា​ប​ណ្តោះ​អាសន្ន​មួយ ដើម្បី​សម្រួល​នីតិវិធី​ខណៈដែល​គម្រោង PORT EDI របស់​ជប៉ុន កំពុង​ត្រូវបាន​បន្ត​នីតិវិធី​រៀបចំ​រហូតដល់​ដើមឆ្នាំ២០២៣ ទើប​រួល​រាល់​សម្រាប់​ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់៕

តើ​គួរ​ទិញ​ឬ​លក់​អចលនទ្រព្យ​បាន​ដែរឬទេ​ក្នុង​ឆ្នាំ២០២០នេះ?

ដោយ ហ្សូ​លី

ភ្នំពេញៈ ក្នុង​ឆ្នាំ ២០២០នេះ វិស័យ​អចលនទ្រព្យ ហាក់បីដូច​ជាមាន​ភាព​ស្រពេចស្រពិល​លើ​ចរន្ត​ទិញ-លក់​បន្តិច ប៉ុន្តែ​នៅតែមាន​ចរាចរណ៍​ដដែល។ ម្យ៉ាង សេដ្ឋកិច្ចពិភពលោក​កំពុង​ជួបប្រទះ នឹង​វិបត្តិ​សេដ្ឋកិច្ច ដែលជា​ហេតុ​នាំឱ្យមាន​សំណួរ​ចោទថា តើ​ឆ្នាំ ២០២០នេះ អាច​ទិញ​ឬ​លក់​អចលនទ្រព្យ​បានដែរ​ឬទេ?។

អ្នកជំនាញ​អចលនទ្រព្យ​ដែ​លា​មានបទពិសោធន៍​ច្រើន​ឆ្នាំ និង​ជា​នាយិកា​ក្រុមហ៊ុន Amatak Property Service លោកស្រី តាំង ហ៊ួ​រ ធ្លាប់បាន​មានប្រសាសន៍​មកកាន់​គេហទំព័រ Property Area Asia ថា មិន​ថា​បុរី​លំនៅដ្ឋាន លំនៅដ្ឋាន នៅ​តំបន់​ណា​នោះទេ ជាយក្រុង​ក៏ដោយ ក្នុង​ក្រុង​ក៏ដោយ​សុទ្ធសឹងតែ​ជា​ឱកាស​ទាំងអស់។ អ្វីដែល​សំខាន់​ឱ្យតែ​គម្រោង​នោះ​មាន​ភាពច្បាស់លាស់ មាន​ក្រុមហ៊ុន​អភិវឌ្ឍ​ត្រឹមត្រូវ មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ ជាពិសេស​លក់​ក្នុងតម្លៃ​ល្អ អ្នកវិនិយោគ​ឬ​អ្នក​ចង់​ជាវ​អចលនវត្ថុ​គួរតែ​ចាប់យក​ឱកាស​នេះ។

ទន្ទឹមនេះ នាយិការ​រូបនេះ​សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ​ស្ថានភាព Covid-19 មាន​ភាពប្រសើរ​ក៏ពិតមែន ប៉ុន្តែ​វិស័យ​អចលនទ្រព្យ មិនទាន់​វិល​រក​សភាព​នៅឡើយ​ទេ ដូចនេះ​មាន​គម្រោង​ជាច្រើន ដែល​កំពុងធ្វើការ​បញ្ចុះ​តម្លៃ​ទាប​ជាង​ទីផ្សារ​ច្រើន។ មិនតែប៉ុណ្ណោះ លក្ខខណ្ឌ​បង់ប្រាក់ ក៏មាន​ភាពងាយស្រួល​ផងដែរ ដោយសារ​ក្រុមហ៊ុន​យល់ចិត្ត​អតិថិជន​ដោយ​សម្រាល​នូវ​ការប្រាក់ និង​រយៈពេល​បង់ប្រាក់​ផងដែរ។

ដោយឡែក បើតាម​ឱ្យដឹង​តាម​ការចុះផ្សាយ​របស់​ទ​ស្ស​នាវ​ដ្តី Forbes ដែល​បានចេញ​ផ្សាយ កាលពីពេល​កន្លង​ទៅបាន​ឱ្យដឹងទៀតថា ទីផ្សារ​លក់រាយ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា អាច​នឹងមាន​ការប្រែប្រួល សូម្បីតែ​ការជួល​អចលនទ្រព្យ​ក៏ដោយ។ រដ្ឋាភិបាល​កម្ពុជា មិនទាន់បាន​ដាក់ចេញ​នូវ​ច្បាប់ ដែល​កំណត់​ឲ្យ​ម្ចាស់​ជួល​ត្រូវ​បញ្ចុះតម្លៃ​ដល់​អ្នក​ជួល​ក្នុងអំឡុង​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ជា​ផ្លូវការ​នៅឡើយ​ទេ។ ជាក់ស្តែង ការបញ្ចុះ​តម្លៃ​ទិញ-លក់​គឺ​ផ្តើមចេញពី​ការចរចា​រវាង​ម្ចាស់​អចលនទ្រព្យ​និង​អ្នកទិញ​តែប៉ុណ្ណោះ

ជាមួយគ្នានេះ លោក​ឧកញ៉ា តេង ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន R Investment Group បាន​លើកឡើងថា អ្នកវិនិយោគ​អចលនទ្រព្យ​មាន​ច្រើន​ប្រភេទ ទី១ អ្នកវិនិយោគ​អចលនទ្រព្យ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ដូចជា​ការអភិវឌ្ឍ​ទៅជា លំនៅឋាន​លំហែកាយ សណ្ឋាគារ​និង​រមណីយដ្ឋាន​ផ្សេង។ ទី ២ គឺ​អ្នក​ដែល ស្វែងរក​ទិញ​អចលនទ្រព្យ​ទុក​វិនិយោគ​បន្ត​យកចំណេញ​ជាដើម។

ក្រៅពី​ការបង្កើត​ប្រភេទ​អចលនទ្រព្យ ដូច​បាន​រៀបរាប់​ខាងលើ អ្នកជំនាញ​មួយរូប​ក៏បាន​រៀបរាប់ថា អចលនទ្រព្យ​អាច​ផ្តល់ឱកាស​ជាច្រើន ប្រភេទ​មិន​ថា​ទៅជា ការវិនិយោគ​លើ​ការសាងសង់​លំនៅដ្ឋាន រោងចក្រ ផ្សេងៗផងដែរ។

យ៉ាងណាមិញ អ្នកជំនាញ​អចលនទ្រព្យ លោក ហៃ រ៉ាវី នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Daily Realty Group បាន​ក្រើន​រំលឹកថា មុននឹង​ទិញ​លំនៅដ្ឋាន​នៅ​តំបន់​ណាមួយ​នោះ ត្រូវ​ពិចារណា​ថា ទីនោះ​មាន​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ច្រើន​ន អាច​ប្រកប​អាជីវកម្ម មាន​រោងចក្រ សហគ្រាស នៅ​ជុំវិញ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាពរលូន​ស្រួល​ដែរ​ឬ​យ៉ាងណា៕

Capital Gate ស្ថាបត្យកម្ម​កំពូល​មួយ​នៃ​សតវត្សរ៍​ទី២របស់​ប្រទេស​អារ៉ាប់

ដោយ ​វុត្ថា

ភ្នំពេញ៖ ប្រទេស​អារ៉ាប​រួម អាច​ចាត់ទុកថា​ជា​ទឹកដី​នៃ​ភាព​រំភើប​និង​លន្លង់ លន្លោច​មួយ ដែល​ប្រទេស​នេះ​បាន​ងើបឡើង ក្នុង​ភាព​ត្រចះត្រចង់​នៅ​ដើម​សតវត្សរ៍​ទី២១នេះ ដោយសារ​ធនធានធម្មជាតិ​ដ៏​សម្បូរហូរហៀរ​របស់ខ្លួន។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia បានគាស់​កកាយ​ជាថ្មី នូវ​សំណង់​ស្ថា​ត្យ​កម្ម​ដ៏​អស្ចារ្យ​របស់​ប្រទេស​នេះ ជា​ប្រទេស​សម្បូរ​ទៅដោយ​អគារ​ខ្ពស់កប់ពពក​ច្រើន​ម៉ូត ច្រើន​ប្រភេទ និង​អស្ចារ្យ ព្រមទាំង​ប្លែក​ជាងគេ​នៅក្នុង​ពិភពលោក ដែល​គ្មាន​ប្រទេស​ណាមួយ​អាច​ប្រៀបផ្ទឹម​បាន។

គេហទំព័រ propertyarea.asia និង​បន្ត​លើកយក​អគារ​ខ្ពស់កប់ពពក​មួយទៀត​ក្នុងប្រទេស​នេះ មក​បង្ហាញជូន​គ្រាន់​បានជា​ចំណេះដឹង ស្វែងយល់​ចំពោះ​ការវិវឌ្ឍ​ន៍ថ្មីៗ នៃ​អគារ​ខ្ពស់​កប់​ពក​របស់​ប្រទេសនីមួយៗ ក៏ដូចជា​ក្នុង​ពិភពលោក។

Capital Gate ជា​អគារ​ខ្ពស់កប់ពពក​មួយ​ស្ថិតនៅក្នុង​ទីក្រុង Abu Dhabi ប្រទេស​អារ៉ាប់​រួម ត្រូវបាន​គេ​រចនា​ឡើង ដើម្បី​ធ្វើជា​មជ្ឈមណ្ឌល​តាំង​ពិ​ពរ​ណ៌ ឈ្មោះថា Abu Dhabi Nationa Exhibition Center ជាមួយនឹង​រូបរាង​របស់​វា​មាន​លក្ខណៈ​រស​រវើក​គួរ​ឲ្យ​ស្ញប់​ស្ងែ​ង។ អគា​ខ្ពស់កប់ពពក​នេះ មាន​កំពស់១៦០ ម៉ែត្រ និង៣៥ ជាន់ ហើយ​វា​គឺជា​អគារ​ខ្ពស់​មួយ ក្នុងចំណោម​អគារ​ផ្សេងទៀត​ក្នុង​ទីក្រុង​នេះ ។

ម្ចាស់​នៃ​អចល​ទ្រព្យ​ដ៏​អស្ចារ្យ​នេះ គឺ​ក្រុមហ៊ុន​ដែលមាន​លុយ​មហាសាល Abu Dhabi National Exhibitions Company។  អគារ​ដ៏​ចម្លែក​មួយ​នេះ ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា Leaning Tower of Abu Dhabi ដែល​ស្ថិតនៅ​ចំណុចកណ្តាល នៃ​ទីក្រុង​ទាំងមូល។

អគារ​មជ្ឈមណ្ឌល​តាំង​ពិ​ព័ណ៌​ពាណិជ្ជ​កម្មនេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ២០០៧ និង​បញ្ចប់​ហើយ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០១១ ។ អគារ​ខ្ពស់កប់ពពក​នេះ ត្រូវបាន​សាងសង់​សម្រាប់​ធ្វើជា​កន្លែង​ការិយាល័យ​ពាណិជ្ជកម្ម និង​សណ្ឋាគារ។

វា​ត្រូវបាន​បំបែក​ឯកទគ្គកម្ម​ពិភពលោក ដោយ Guinness World Records ក្នុង​ឆ្នាំ២០១០ ស័​ក្កិ​សមជា​អគារ​ដែលមាន​រូបរាង​ទន់ភ្លន់ និង​ទាក់ទាញ​បំផុត​ក្នុង​ពិភពលោក​ដែល​បាន​បង្កើតឡើង​ដោយ​មនុស្ស៕

កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​ព្រលានយន្តហោះ​ដើម្បី​ឆ្លើយ​តទៅ​នឹង​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​ការប្រកួតប្រជែង​ក្នុង​តំបន់

ដោយ​ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន នឹង​កំពុង​ធ្វើ​ពិពិធ​កម្ម​ព្រលានយន្តហោះ នៅក្នុង​ប្រទេស​ដោយមាន​ទាំង​ពង្រីក​ផ្លូវ​រត់ និង​សាងសង់​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​ថ្មី ក្នុង​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ឆ្លើយតប​ទៅនឹង​ការដឹកជញ្ជូន​តាមផ្លូវ​ការ​អាកាស និង​ប្រកួតប្រជែង​នៅក្នុង​តំបន់ ព្រមទាំង​លំហូ​វិនិយោគ​មកពី​បណ្តា​ប្រទេស​នានា​លើ​សកលលោក។

លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា ការធ្វើ​ពិពិធ​កម្ម​ព្រលាន​យន្ត​របស់​កម្ពុជា នាពេល​បច្ចុប្បន្ននេះ គឺ​ឆ្លើយតប​ទៅនឹង​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នាពេលខាងមុខ និង​សម្រាប់ធ្វើ​ការប្រកួតប្រជែង ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក។

លោក​បន្តថា “វា​ជា​ចំណុច​ល្អ​ខ្លាំង​មែនទែន សម្រាប់​ប្រទេស​កម្ពុជា ព្រោះថា​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នេះ គឺមាន​សារៈសំខាន់​ណាស់ នៅក្នុង​ទសវត្សរ៍​នេះ ពីព្រោះ​យើង​ដឹង​ហើយ​ថា ការរីកចំរើន​នៅក្នុង​ប្រទេស​នាមួយៗ វា​មាន​ការេ​ប្រកួតប្រជែង​គ្នា​ខ្លាំងណាស់” ។ លោក​បន្ថែមថា “ការដឹកជញ្ជូន​តាមផ្លូវ​ការន​នេះ បាន​នឹង​កំពុងមាន​ការប្រកួតប្រជែង​ខ្ពស់ និង​មាន​សក្តានុពល​ខ្លាំង ដោយ​មិនមែន​ប្រកួតប្រជែង​ឆ្នាំ​នោះទេ តែ​គេ​ប្រកួតប្រជែង​ជាមួយនឹង​ពេលវេលា គេ​គិត​ខែ មក​អាទិត្យ និង​ថ្ងៃ  ហើយ​កន្លែង​ខ្លះ​គេ​គិត​ម៉ោង​ថែមទៀត” ។

លោក​ហូ វណ្ឌី បាន​បញ្ជាក់ថា ល្គឹកណា​កម្ពុជា មិន​ជួប​នូវ​វិបត្តិផ្សេងៗ ដូចជា​វិបត្តិ​នយោបាយ វិបត្តិ​គ្រោះ​ទុ​រ​ភឹ​ក្ស ឬ វិបត្តិ​ជំងឺ​ផ្សេង​នោះទេ កម្ពុជា​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ និង​ការវិនិយោគ​កាន់តែច្រើន​ថែមទៀត ពីព្រោះថា រាជរដ្ឋាភិបាល​កម្ពុជា ចង់ឃើញ​នូវ​ការអភិវឌ្ឍន៍​ដ៏​លេចធ្លោ និង ការប្រកួតប្រជែង​ខ្លាំង​នៅក្នុង​តំបន់​ផងដែរ។

លោក ស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យដឹង​ដែរ​ថា ការដែល​រាជរដ្ឋាភិបាល​បានដាក់​ទុនវិនិយោគ រាប់ពាន់​លាន​ដុល្លារ​អាមេរិក លើ​ការពង្រីក និង​ការសាងសង់​ព្រលានយន្តហោះ​ថ្មី នៅក្នុង​ប្រទេស​នេះ មិនមែនជា​គម្រោង​ដែល​ត្រូវបាន​ធ្វើឡើង​នៅថ្ងៃនេះ​នោះទេ ពោលគឺ​រាជរដ្ឋាភិបាល​មាន​ផែនការ​អភិវឌ្ឍ​តាំងពី​យូ​រាប់​ឆ្នាំ​ណាស់​មកហើយ។

លោកស្រី​បន្តថា “ការធ្វើ​ពិធ​កម្ម​ព្រលានយន្តហោះ​នេះ គឺ​ការឆ្លើយតប​ទៅនឹង ទំហំ​នៃ​ការវិនិយោគ និង​ទេសចរណ៍​ហូរ​ចូលមក​កម្ពុជា​កាន់តែច្រើន​ឡើង ពីមួយ​ឆ្នាំ​កាលពី​កន្លងមកនេះ” ។ លោកស្រី​បន្ថែមថា “នេះ​ក៏​ជា​ល្អ​សម្រាប់​វិស័យ​ដឹកជញ្ជូន តាមផ្លូវ​អាកាស​របស់​កម្ពុជា ដែលមាន​សមត្ថភាព​អាច​ទទួល​ចុះចត​នូវ​យន្តហោះធំៗ និង​ទទួល​ជើងហោះហើរ​បាន​កាន់តែច្រើន​ថែមទៀត ខណៈដែល​កម្ពុជា​នៅ​ខ្វះខាត​ជើងហោះហើរ​ត្រង់” ។

លោកស្រី​បន្តថា យើង​ឃើញ​មានការ​ហោះហើរ​ច្រើន​មែន តែ​អត់​មាន​ជើងហោះហើរ​ត្រង់​ពី​ប្រទេសឆ្ងាយៗនោះទេ  ហើយ​នៅពេល​យើង​មាន​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​នេះ  កម្ពុជា​នឹង​ទទួលបាន​ជើងហោះហើរ​ត្រង់​កាន់តែច្រើន ។ កន្លងមកនេះ យើង​មិនទាន់​ទទួលបាន​ជើងហោះហើរ​ត្រង់​ពី​អាមេរិក អឺរ៉ុប​នោះទេ ដោយ​យើង​ពឹងពាក់​ទៅលើ​ប្រទេសជិតខាង។

លោក​ស៊ិន​ចាន់ សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រ​អាកាសចរណ៍​ស៊ីវិល​កាលពី​កន្លងមកនេះ​បានឱ្យដឹងថា រដ្ឋាភិបាល​បាន​បោះទុន​ជាង ៣០០០លាន​ដុល្លារ​អាមេរិក ក្នុងការ​ពង្រីក​និង​ស្តារឡើងវិញ នូវ​ព្រលានយន្តហោះ​ទាំង៣របស់​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​វិស័យ​អាកាសចរណ៍​កម្ពុជា កាន់តែ​ការ​តែ​ទំនើប និង​អាចឱ្យ​យន្ត​ហោ​ធុន​ធំ​អាច​ចុះចត​បាន។

លោក​បន្ថែមថា “ទំហំ​ទុន​នៃ​ការ​វិយោគ​ចំណាយ​លើ​ព្រលាន​យន្ត នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ រួមទាំង​គម្រោង​ព្រលានយន្តហោះថ្មីៗផ្សេងទៀត អញ្ចឹង​យើង​គ្រោង​ចំណាយ​ជាង៣០០០លាន​ដុល្លារ​អាមេរិក” ។

រាជរដ្ឋាភិបាល​បាន និង​កំពុងតែ​ដំណើរការ​អភិវឌ្ឍ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អាកាសយានដ្ឋាន​ជាតិ-អន្តរជាតិ​ចំនួន៣ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​គ្រប់គ្រង​និង​ធ្វើ​ទំនើបកម្ម​អាកាសយានដ្ឋាន​ដោយ​ក្រុមហ៊ុន (SCA)។

ក្រៅពី​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​ក៏​គ្រោង​ឱ្យមាន​អ​កាស​យានដ្ឋាន​ក្នុងស្រុក​មួយចំនួនទៀត​ដូចជា អាកាសយានដ្ឋាន​បាត់ដំបង អាកាសយានដ្ឋាន​ស្ទឹងត្រែង អាកាសយានដ្ឋាន​កោះកុង និង​អាកាសយានដ្ឋាន​ប៉ោយប៉ែត​ជាដើម​នាពេល​អា​នាគ​ត៕

ចំណេះដឹង! អ្វី​ជា «យុទ្ធសាស្ត្រ​ស្តីពី​ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​ការវិនិយោគសាធារណៈ​ឆ្នាំ២០១៩-២០២៥»?

ដោយ ​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​បានអនុម័ត «យុទ្ធសាស្ត្រ​ស្តីពី​ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​ការវិនិយោគ​សាធារណៈ​២០១៩-២០២៥» កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ និង​ប្រកាស​ដាក់ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។

យុទ្ធសាស្ត្រ​ស្តីពី ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង ការវិនិយោគ​សាធារណៈ២០១៩-២០២៥ គឺជា​សមាសភាគ​ដ៏​សំខាន់​មួយ​នៃ យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ២០១៨-២០២៥ ក្រោម​ក្របខ័ណ្ឌ​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។

ឯកសារ​យុទ្ធសាស្ត្រ​នេះ បានកំណត់​ក្របខ័ណ្ឌ​រួមមួយ ក្នុងការ​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ការវិនិយោគ​សាធារណៈ ពី​គ្រប់​ប្រភព​ហិរញ្ញប្បទាន (ទាំងពី​ថវិកាជាតិ, ថវិកា​ហិរញ្ញប្បទាន​ដោយ​ដៃគូ​អភិវឌ្ឍន៍ និង​ទុន​វិនិយោគឯកជន តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន), និង​នៅ​គ្រប់​កម្រិត​រដ្ឋបាល (ទាំង​ថ្នាក់ជាតិ ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាស​សាធារណៈ និង​អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល)។

ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​នេះ ចែក​ចែកជា២ដំណាក់កាល តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​គោលនយោបាយ​សំខាន់ៗ​មួយចំនួន ទាំង​នៅក្នុង​រយៈពេល​ខ្លី​បន្ទាន់ ចំពោះមុខ និង​រយៈពេល​មធ្យម ដោយ​ក្នុងនោះ​ក៏មាន​ទាំង​ការរៀបចំ​សេចក្តីព្រាង «អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ» ផងដែរ ៕

ផ្សារទំនើបចំនួន២វិនិយោគលើទឹកប្រាក់ជាង២៤០លានដុល្លារនឹងដាក់ឱ្យដំណើរការនៅភាគខាងត្បូងរាជធានីភ្នំពេញ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងកំណើនផ្សារទំនើបជាច្រើន បាននិងកំពុងតែរីកដុះដាលជាបន្តបន្ទាប់នៅក្នុងរាជធានៅភ្នំពេញ និងនៅតាមតំបន់ជាយក្រុងនៅពេលខាងមុខនេះ ក្នុងនោះផ្សារទំនើបលំដាប់អន្តរជាតិធំៗចំនួន២ទៀត នឹងដាក់ដំណើរការនៅវិថីសម្ដេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ខណៈដែលបច្ចុប្បន្នផ្សារទំនើប១ក្នុងចំណោម២ កំពុងសម្រុកការសាងសង់ដើម្បីបញ្ចប់ក្នុងពេលខាងមុខនេះ។


វិបត្តិនៃជំងឺសាកលលោកដែលកំពុងកើតមាន និងបន្តរាតត្បាតនៅតាមបណ្តាប្រទេសនានានៅពេលបច្ចុប្បន្ននេះ មិនមែនជាឧបសគ្គចម្បង ចំពោះសំណើរការសាងសង់ និងអភិវឌ្ឍន៍គម្រោងផ្សារទំនើប កម្រិតអន្តរជាតិដែលមានតម្លៃរាប់សិបលានដុល្លារ ចំនួន២ ស្ថិតនៅតាមដងវិថីសម្ដេចតេជោហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រនោះទេ

គម្រោងសាងសងផ្សារទំនើបទាំងពីរខាងលើនេះ រួមមាន ផ្សារទំនើបលំដាប់អន្តរជាតិ PH Diamond Place ដែលមានទុនវិនិយោគប្រមាណ៦០លានដុល្លារ និងមណ្ឌលផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល មានទុនវិនិយោគប្រមាណ១៨០លានដុល្លារ។

ទី១គម្រោងផ្សារទំនើបលំដាប់អន្តរជាតិ PH Diamond Place ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដី៦ហិកតា ស្ថិតនៅក្នុងគម្រោងបុរី ប៉េងហួតដឹ ស្តា ដាយមិន ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រនោះ។ សព្វថ្ងៃនេះ ក្រុមការងាររបស់ ប៉េង ហួត សំណង់ កំពុងតែមមាញឹកក្នុងការសាងសង់ ដើម្បីបញ្ចប់ឱ្យរួចរាល់ក្នុងឆ្នាំ២០២០ខាងមុខនេះ ជាមួយនឹងទុនវិនិយោគប្រមាណ៦០លានដុល្លារ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ប៉េងហួត គ្រុប និងទទួលខុសត្រូវដោយប៉េងហួត រីថែល។

ផ្សារទំនើបមួយនេះមានកម្ពស់៥ជាន់ និងមានផ្ទៃក្រឡាសម្រាប់ជួលប្រមាណ ៤០,០០០ ម៉ែត្រការ៉េ ប្រមូលផ្តុំទៅដោយហាងល្បីៗជាង២០០ហាង ថែមទាំងមានវិសាលភាពទីចំណតធំទូលាយ អាចចតរថយន្តនិងម៉ូតូបាន២០០០គ្រឿង។ រឹតតែអស្ចារ្យ គម្រោងផ្សារទំនើបនេះ ក៏បានទទួលពានរង្វាន់ផ្នែកស្ថាបត្យកម្ម លក់រាយល្អជាងគេ (Best Retail Architectural Design) ពីកម្មវិធី Cambodia Property Award ដែលរៀបចំឡើងដោយក្រុមហ៊ុន Property Guru ផងដែរ។


ទី២  គម្រោងមណ្ឌលផ្សារទំនើបលំដាប់អន្តរជាតិ ជីបម៉ុង២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុនជីប ម៉ុង រីថែល ដែលបានបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ កាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅ និងគ្រោងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២២។  វត្តមានៃគម្រោងផ្សារទំនើបលំដាប់អន្តរជាតិមួយនេះ គឺជាផ្នែកមួយជួយធ្វើទំនើបកម្មឧស្សាកម្មលក់រាយនៅតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញកាន់តែមានភាពអស្ចារ្យ។

រហូតមកដល់ពេលនេះ មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិមួយ ដែលបានបណ្តាក់ទុនវិនិយោគប្រមាណ១៨០លានដុល្លារនេះ សម្រេចការសាងសង់បានប្រមាណជាង២០ភាគរយ និងមានទីតាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ អចលទ្រព្យលើផ្ទៃដីទំហំ៤៣ហិកតា នៃគម្រោង លែនម៉ាក ២៧១ របស់ក្រុមហ៊ុន ជីប ម៉ុង លែន៕

រដ្ឋាភិបាលនឹងសាងសង់កំពង់ផែថ្មីមួយនៅខេត្តស្វាយរៀងដើម្បីសម្រួលពាណិជ្ជកម្ម ជាមួយវៀតណាម

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលខេត្តស្វាយរៀបាន នឹងកំពុងសាងសង់កំពង់ផែថ្មីមួយ ដើម្បីសម្រួលដល់ការដោះដូរទំនិញតាមផ្លូវទឹក ជាមួយខេត្តឡុងអាន នៃប្រទេសវៀតណាម ខណៈខេត្តជាប់ព្រំដែនមួយនេះ មានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។


យោងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះបាន ឱ្យដឹងថា បច្ចុប្បន្ននេះ វឌ្ឍនភាព នៃគម្រោងកសាងកំពង់ផែ និងការស្តារទន្លេវ៉ៃគោដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង គិតមកដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ ការងារបូមស្តារទន្លេវ៉ៃគោសម្រេចបានដូចខាងក្រោម៖

អ៊ិចស្កាវទ័រ ជីកស្តារចាប់ដីទន្លេបោះបានប្រវែង ,៥០០ម៉ែត្រ។ ម៉ាស៊ីនបូមសំអាតបាតទន្លេ បានប្រវែង៥០០ម៉ែត្រចាប់ពីបង្គោល0+100 ពីកំពង់ផែតាស្អាងឆ្ពោះទៅច្រកទ្វាព្រំដែនយ៉ាំដូងខេត្តស្វាយរៀងកម្ពុជាយិនហ៊ឹងខេត្តឡុងអានប្រទេសវៀតណាម។

រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ថា ការកសាងកំពង់ផែ និងស្តារផ្លូវទឹក នៃទន្លេវ៉ៃគោនេះ មានទីតាំងកំពង់ផែស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលកំពុងដំណើរការស្ថាបនានាពេលនេះ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការសម្រួល ដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ទៅមករវាងខេត្តស្វាយរៀងប្រទេសកម្ពុជានិងខេត្តឡុងអានប្រទេសវៀតណាមនៅថ្ងៃអនាគត។

ប្រភពដដែលបន្តទៀតថា កន្លងមកការដោះដូរទំនិញ តាមផ្លូវទឹក នៃផែតាស្អាងនេះ គឺមានច្រើនជាពិសេសស្រូវ ក៏ប៉ុន្តែដោយទន្លេវ៉ៃគោ គោករាក់ និងមានកំប្លោកច្រើនពិបាកក្នុងការធ្វើចរាចរណ៍ កាណូត ទើបរដ្ឋបាលខេត្តស្វាយរៀង លើកគម្រោងស្តារទន្លេវ៉ៃគោ ឲ្យបានជ្រៅ និងធំទូលាយងាយស្រួលធ្វើចរាចរណ៍ ទូកកាណូតចេញចូលបានងាយស្រួល និងកសាងកំពង់ផែរឲ្យបានល្អប្រសើរមានស្តង់ដា ដើម្បីអាជីវករចេញចូលរថយន្តដឹកទំនិញបានងាយស្រួល៕