តំបន់អង្គស្នួល ផ្លូវជាតិលេខ៤ នៅតែជាគោលដៅវិនិយោគលើវិស័យលំនៅដ្ឋាន

ដោយ ៖ រ៉ាណេត

កណ្តាល ៖ ស្ទើរតែគ្រប់តំបន់ជាយក្រុងជុំវិញរាជធានីភ្នំពេញទាំងអស់ ត្រូវបានអ្នកជំនាញបញ្ជាក់ប្រាប់ថា សុទ្ធតែមានសក្ដានុពល និងជាគោលដៅរបស់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ និងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាន ដោយក្នុងនោះតំបន់អង្គស្នួល ផ្លូវជាតិលេខ៤ ត្រូវបានកត់សម្គាល់ថា ហាក់មានសកម្មភាពលេចធ្លោរជាងគេ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realty Co,.Ltd លោក ចក់ ស៊ីណាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា គ្រប់តំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញទាំងអស់ មិនថា នៅតាមផ្លូវជាតិលេខ១,២,៣,៤,៥ ឬផ្លូវជាតិលេខ៦នោះទេ គឺសុទ្ធតែមានសក្ដានុពលក្នុងការវិនិយោគទាំងអស់។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តទៀតថា “បច្ចុប្បន្ន ទំហំរាជធានីភ្នំពេញ បើប្រៀបធៀបទៅនឹងទីក្រុងនៃប្រទេសជិតខាង គឺនៅតូចណាស់ ហើយមិនយូរទៀតនោះទេ រាជធានីភ្នំពេញចាំបាច់ត្រូវតែពង្រីកវិសាលភាពរបស់ខ្លួនធំជាងសព្វថ្ងៃ ដើម្បីឱ្យស្របទៅតម្រូវការនៃការអភិវឌ្ឍ និងចំនួនមនុស្សដែលចូលមករស់នៅ”។ លោកបន្តទៀតថា “នៅពេលក្រុងត្រូវបានពង្រីក តំបន់ជាយក្រុងមួយចំនួនសព្វថ្ងៃច្បាស់ណាស់នឹងត្រូវកាត់បញ្ចូលចំណុះរដ្ឋបាលក្រុង ជាក់ស្ដែងកាលពីពេលកន្លងទៅមានតំបន់ជាច្រើនដែលធ្លាប់តែជាចំណុះរបស់រដ្ឋបាលខេត្តកណ្តាលត្រូវបានកាត់បញ្ចូលមកក្រុង ដែលក្នុងនោះរួមមានដូចជា តំបន់មួយចំនួននៃស្រុកកៀនស្វាយ តំបន់នៅក្នុងស្រុកអង្គស្នួល តំបន់ក្នុងស្រុកមុខកំពូល តំបន់ស្រុកពញាឮ និងតំបន់មួយចំនួនទៀតនៃស្រុកអង្គស្នួល ដែលកំពុងមានសកម្មភាពលើការវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋាន”។

អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ Show Up Real Estate លោក អុិន ណាង បានទទួលស្គាល់ថា គ្រប់តំបន់ជាយក្រុងទាំងអស់គឺសុទ្ធតែមានសក្ដានុពល ប៉ុន្តែអ្វីដែលជំរុញឱ្យតំបន់ណាមួយមានភាពលេចធ្លោ និងមានតម្រូវការប្រើប្រាស់ដីខ្លាំង គឺតំបន់ដែលមានគម្រោងអភិវឌ្ឍន៍ រួមជាមួយនឹងកំណើននៃការរស់នៅរបស់ប្រជាជន។

លោក អុិន ណាង បានមានប្រសាសន៍បញ្ជាក់ថា “ជាក់ស្ដែងដូចជាតំបន់ជាយក្រុង ស្រុកអង្គស្នួល ខេត្តកណ្តាល ជាប់ផ្លូវជាតិលេខ៤ គឺកំពុងតែមានសកម្មភាពអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ទៅលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ហើយការអភិវឌ្ឍទាំងអស់នេះ គឺធ្វើឡើងដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ”។

លោកបន្តថា “តំបន់មួយដែលមានគម្រោងអភិវឌ្ឍន៍ជាក់លាក់ពិតប្រាកដ មានកំណើនប្រជាជនរស់នៅច្រើន នឹងជម្រុញឱ្យការប្រើប្រាស់ដីកើនឡើង ហើយតម្លៃក៏ឡើងថ្លៃជាបន្តបន្ទាប់។ តាមខ្ញុំដឹង សព្វថ្ងៃនេះសម្រាប់តែដីឡូតិ៍ដែលស្ថិតនៅទីតាំងល្អ ជាប់ផ្លូវធំ យ៉ាងហោចណាស់ក៏ជាង ១០ ០០០ដុល្លារ ហើយទីតាំងខ្លះអាចមានតម្លៃរហូតដល់ជិត ២០ ០០០ដុល្លារក្នុងមួយឡូតិ៍ ហើយថ្ងៃខាងមុខអាចនឹងបន្តឡើងខ្ពស់ជាងនេះ”។

ដូចទៅនឹងការលើកឡើងរបស់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោក អុិន ណាង បច្ចុប្បន្ន គេសង្កេតឃើញមានមនុស្សជាច្រើនកំពុងចាប់អារម្មណ៍ទៅលើគម្រោងដីឡូតិ៍ និងអភិវឌ្ឍន៍លំនៅដ្ឋានមួយកន្លែង មានដែលមានឈ្មោះថា ស្យូ អាប់ រៀល អុីស្ទេត ឯ.ក ផ្សារអង្គស្នួល ស្ថិតនៅក្នុងភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

កញ្ញា ឡេង ម៉ាឡា បុគ្គលិកផ្នែកលក់នៃគម្រោងដែលមានទីតាំងខាងលើនេះបានបញ្ជាក់ប្រាប់ថា ហេតុផលដែលធ្វើឱ្យអតិថិជនចាប់អារម្មណ៍ខ្លាំង ក៏ព្រោះគម្រោងនេះមានលក្ខណៈពិសេសច្រើន និងផ្តល់ផលចំណេញដល់អតិថិជនដែលទិញសម្រាប់រស់នៅ ក៏ដូចជាទិញសម្រាប់ធ្វើការវិនិយោគបន្តផងដែរ។ កញ្ញាបានបញ្ជាក់ថា “ក្រៅពីស្ថិតនៅទីតាំងល្អ អំណោយផលដល់ការរស់នៅ ស្ថិតនៅជាប់ផ្លូវកៅស៊ូទំហំ ៣០ម៉ែត្រ មានផ្លូវបេតុងព័ទ្ធជុំវិញគម្រោងទំហំ ១៥ម៉ែត្រ មានតភ្ជាប់បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី រួចរាល់ ដែលកាន់តែផ្តល់ភាពល្អប្រសើរសម្រាប់ការធ្វើអាជីវកម្មផ្សេង។

កញ្ញា ឡេង ម៉ាឡា បានបន្តទៀតថា ហេតុផលសំខាន់មួយទៀត ដែលជំរុញឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយសារនៅជុំវិញគម្រោងមួយនេះ មានរោងចក្រ សហគ្រាស ឃ្លាំង ជាច្រើនកំពុងដំណើរការ ហើយមានប្រជាជនរស់នៅច្រើនស្រាប់។អ្វីដែលកាន់តែពិសេស គឺតម្លៃសមរម្យ និងផ្តល់ភាពងាយស្រួលក្នុងការទិញ ដោយការបង់ផ្ដាច់ជាមួយកម្មវិធីបញ្ចុះតម្លៃពិសេស ព្រមទាំងការថែមជូនកាដូជាច្រើន ក៏ដូចជាារទិញដោយបង់រំលស់គ្មានអត្រាការប្រាក់។ គម្រោងនេះពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់ខ្លួន ទាំងអ្នកទិញសម្រាប់រស់នៅ ក៏ដូចជាអ្នកទិញទុកសម្រាប់វិនិយោគបន្តយកចំណេញផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០១០ ៧៨៤ ១៧៧/ ០១២ ៥៥៥ ២៦៥ / ០៩៦ ៨៦៤ ៩៩៩៦ / ០៧៧ ៩៧៧ ៧២៦

ទុនវិនិយោគក្នុងវិស័យសំណង់ថយចុះប្រមាណ៥៤,៣១ ភាគរយ

ដោយវុត្ថា

ភ្នំពេញ៖ ទិន្ន័យសំណង់ទូទាំងប្រទេសមានចំនួន ៥៣១ គម្រោងដែលមានផ្ទៃក្រឡាសំណង់សរុបចំនួនជាជាង ១ ០៧៧ ៧៨៦ ម៉ែត្រការ៉េ ដែលមានតម្លៃវិនិយោគប្រមាណ ៤៧៥ ៣៣០ ៩៤៦ដុល្លារ អាមេរិក បើធៀបនឹងខែមេសា ឆ្នាំ ២០១៩ មានចំនួន ៣២១ គម្រោង មានផ្ទៃក្រឡា ១ ៨៩៣ ៧១៣ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ ១ ០៤០ ២៥២ ៧២៧ ដុល្លារ ថយចុះ ៥៤,៣១ ភាគរយ។

ក្រសួងរៀបចំដែនដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញរបាយការណ៍ាកាលពីពេលថ្មីៗនេះថា បើធៀបនឹងខែមីនាឆ្នាំ ២០២០ មានចំនួន ៣៨៨ គម្រោង មានផ្ទៃក្រឡាកំរាស់សំណង់ចំនួន ១ ៥៧៤ ៩០៨ ម៉ែត្រការ៉េ ដែលមានតម្លៃទុនវិនិយោគប្រមាណ ៥៧៧ ៨៧២ ២០០ ដុល្លារ អាមេរិក ថយចុះ ១៧,៧៤ ភាគរយ។

សមត្ថកិច្ចក្រសួង៖ មានចំនួន ៤៦ ផ្ទៃក្រឡាកម្រាលសំណង់មានចំនួន ៦៦២ ៦៣១ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាន ៣២១ ៧៦៩ ៧៥៥ ដល្លារ។ បើធៀបនឹងខែមេសា ឆ្នាំ ២០១៩មានចំណួន ៤៤ គម្រោង ដែលមានផ្ទៃក្រឡាសំណង់ចំនួន ១ ៧៧២ ២៤៩ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ ៩៨៨ ៤៦០ ៧៦៨ ដុល្លារ ថយចុះប្រមាណ ៦៧,៤៥ ភាគរយ ។

បើធៀបនឹង ខែមីនា ឆ្នាំ ២០២០ មានចំនួន ២១ គម្រោង ផ្ទៃក្រឡាសំណង់ ចំនួន ៥៤៧ ៧៦៩ ម៉ែត្រការ៉េ តម្លៃទុនវិនិយោគ ២៥៤ ៧៨៣ ៣៦៥ ដុល្លារកើនឡើង ២៦,២៩ ភាគរយ។

សមត្ថកិច្ចរដ្ឋបាលរាជធានី-ខេត្ត៖ មានចំនួន ៤៨៥ ម្រោង ផ្ទៃក្រឡាសំណង់ចំនួន ៤១៥ ១៥៥ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ ១៥៣ ៥៦១ ១៩១ ដុល្លារ បើធៀបនឹងខែមេសា ឆ្នាំ ២០១៩ មានចំនួន ២៧៧ គម្រោង មានផ្ទៃក្រឡាសំណង់ ១២១ ៤៦៤ ម៉ែត្រការ៉េ ដែលមានតម្លៃទុនវិនិយោគចំនួន ៥១ ៧៩១ ៩៥៩ ដុល្លារអាមេរិក កើនឡើង ១៩៦,៥០ ភាគរយ ។

បើធៀបនឹងខែមីនា ឆ្នាំ ២០២០ មានចំនួន ៣៦៧ គម្រោងមានផ្ទៃក្រឡាសំណង់ចំនួន ១ ០២៧ ១៣៩ ម៉ែត្រការ៉េ តម្លៃទុនវិនិយោគចំនួន ៣២៣ ០៨៨ ៨៣៥ ដុល្លារថយចុះ ៥២,៤៧ភាគរយ៕

ជីប ម៉ុង ខនគ្រីត ជាដៃគូដ៏ល្អ​ឥត​ខ្ចោះ​ សម្រាប់​វិស័យ​សំណង់​របស់លោកអ្នក

នាពេលបច្ចុប្បន្ន វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរអោយកត់សំគាល់។ ដើម្បីឆ្លើយតប​​នឹង​​ការរីកចម្រើននេះ ជីប ម៉ុងខនគ្រីត របស់ក្រុមហ៊ុន​​ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍បានធ្វើការពង្រីកសក្តានុពលរបស់ខ្លួនដោយ​​បន្ថែមរោងចក្រផលិតបេតុងលាយស្រេច​​រហូតដល់១៣​​ទីតាំងដែលស្ថិតនៅទូទំាងរាជធានីភ្នំពេញនិង ខេត្តព្រះសីហនុ។


ជីប ម៉ុង ខនគ្រីតផ្គត់ផ្គង់​​ផលិតផល​​បេតុងលាយស្រេច ​​ទទួល​​​ស្គាល់​​ដោយស្តង់ដារអន្តរជាតិ​ ISO 9001:2015 ដែលមានគុណភាពខ្ពស់លើប្រព័ន្ធគ្រប់គ្រងគុណភាពបេតុងរួមទាំងការផ្តល់ជូននូវ​​សេវាកម្មដ៏ល្អបំផុតដល់អតិថិជន ទន្ទឹមនឹងនេះផងដែរ ជីប ម៉ុង ខនគ្រីតបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់នៅតាមរោងចក្រនីមួយ​ ​ដើម្បីធានានូវ​​សុក្រឹតភាពនិងការប្រើប្រាស់វត្ថុធាតុដើមល្អបំផុតដែលឆ្លងកាត់ការត្រួតពិនិត្យដ៏ត្រឹមត្រូវ​​ មុន​​​នឹងផ្គត់ផ្គង់ផលិតផល​​ជូនដល់អតិថិជន។លើសពីនេះទៅទៀត ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍បានបញ្ជាទិញបន្ថែមនូវរថយន្តគ្រលុកបេតុងរថយន្តបាញ់បេតុង និងម៉ាស៊ីនបាញ់បេតុង ដើម្បី​​ឆ្លើយ​​​តបទៅ​​នឹង​​ការវិវឌ្ឍ​​នៃវិស័យ​​​សំណង់នៅប្រទេសកម្ពុជា។

ហេតុដូច្នេះហើយទើបបេតុងលាយស្រេច ជីប ម៉ុងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន និងជាដៃគូដ៏ល្អឥតខ្ចោះជាងមួយទសវត្សរ៍ក្នុងទីផ្សារបេតុងលាយស្រេចនៅក្នុងប្រទេសកម្ពុជា

ជីប ម៉ុង ខនគ្រីត ជាជម្រើសអ្នកសាងសង់ដ៏ឆ្លាតវៃ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

085 990 222 ​                                                                                               069 990 222
066 990 222

តើមូលហេតុអ្វីបានជាវិនិយោគិនបរទេសនិយមមកវិនិយោគអចលនទ្រព្យនៅកម្ពុជា?

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា នឹងត្រូវបានទទួលស្គាល់ថាជាប្រទេសមានសក្តានុពលខ្ពស់ក្នុងការវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ជនបរទេសប្រមាណជិតមួយលាននាក់មកស្នាក់នៅ និងប្រកបរបរនៅក្នុង ទីក្រុងភ្នំពេញ ដែលតាមទិន្នន័យសរុបប្រមាណជាង៣លាននាក់។ តើមានមូលហេតុលម្អិតអ្វីបានជាបណ្តាលឱ្យប្រទេសកម្ពុជាមានវិនិយោគិនមកពីបណ្តារប្រទេសនានាចូលបណ្តាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាច្រើនបែបនេះ?

យោងតាមទិន្នន័យពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា វិស័យសំណង់របស់កម្ពុជាបានទាក់ទាញទុនវិនិយោគបានជាង ២,៥០០ លានដុល្លារ ពី ១០០០ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ពីក្រសួងនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុកនីម ធ្លាប់ពន្យល់មកគេហទំព័រ Propertyarea.asia កាលពីពេលកន្លងមកថា ចិនជាប្រទេសដែលបោះទុនវិនិយោគច្រើនជាងគេនៅក្នុងវិស័យ អចលនទ្រព្យនៅកម្ពុជា ខណៈវិនិយោគិនចិនដឹងច្បាស់ពីសក្តានុពលរបស់វិស័យអចលនទ្រព្យនៅកម្ពុជា។

បើតាមឱ្យដឹងពីរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីដើមខែនេះថា ប្រទេសចិនឈរក្នុងលំដាប់ទី១ ដែលបានវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ទុនវិនិយោគមាន ប្រមាណជាង ១០០០ពាន់ ប៊ីលានរៀល នាំមុខប្រទេសធំៗចំនួន៤ផ្សេងទៀតដែលកំពុងវិនិយោគលើវិស័យនេះ។ វិនិយោគដែលមកពីបណ្តារប្រទេសផ្សេងៗទៀតមានដូចជា សិង្ហបុរី អាមេរិក កូរ៉េខាងត្បូង ជប៉ុន និងប្រទេសផ្សេងៗទៀត។

ប្រទេសកម្ពុជាមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធស្ទើររៀងរាល់ថ្ងៃ ដែលនេះជាហេតុផលមួយអាចទាញយកការបណ្តាក់ទុនពីបរទេសផងដែរ។ មានភាពងាយស្រួលលើវិស័យដឹកជញ្ជូន ផ្តល់ឱកាសឱ្យវិនិយោគិនអាចបន្តមុខជំនួញបានដោយរលូន។

កត្តាសំខាន់គឺគោលនយោបាយក្នុងប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាព មានភាពរឹងមាំ ដូច្នេះវិនិយោគិនទាំងឡាយមានទំនុកចិត្ត និងគ្មានហានិភ័យឬព្រួយបារម្ភពីស្ថានភាពនយោបាយនោះឡើយ។ ទន្ទឹមនេះ សេដ្ឋកិច្ចកម្ពុជាទៀតសោត ក៏មានកំណើនទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជារងឥទ្ធិពលដោយសារជំងឺរាតត្បាត Covid-19 ក៏កម្ពុជាមិនទាន់មានកំណត់ត្រាសេដ្ឋកិច្ចដុនដាបខ្លាំងនៅឡើយ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចអាមេរិក Moody’s Investors Service បានចេញរបាយការណ៍ថា ផលិតផលសរុបក្នុងស្រុករបស់កម្ពុជានឹងមានលទ្ធភាពស្ទុះងើបឡើងវិញជិត ៦ ភាគរយ នៅឆ្នាំ ២០២១ វិញ។ ចំនុចពិសេសទាំងអស់នេះ ដែលបណ្តារចិត្តឱ្យវិនិយោគិនបរទេសហ៊ានសម្រេចចិត្តចូលមកវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា៕

សម្តេចតេជោនឹងអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវចំនួន ៣៤ខ្សែ នៅក្រុងខេត្តព្រះសីហនុ សប្តាហ៍ក្រោយនេះ

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវចំនួន៣៤ខ្សែ នៅក្រុងតព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃចន្ទសប្តាហ៍ក្រោយនេះ បើមិនមានអ្វីប្រែប្រួលទេនោះ ។ នេះបើយោងតាមប្រភពច្បាស់ការពីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០នេះ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងកន្លងមកថ្មីៗនេះថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន៣៤ខ្សែ ដែលបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៩០,៦០ភាគរយហើយ។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។

លើសពីនេះទៀត ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើឡើងក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យខេត្តជាប់ឆ្នេរសមុទ្រមួយនេះមានភាពស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនេះក្រុងក្នុងខេត្តព្រះសីហនុក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង៕

គម្រោងអភិវឌ្ឍតម្លៃរាប់លានដុល្លារនៅក្រុងប៉ោយប៉ែតនៅតែមានសកម្មភាពសាងសង់យ៉ាងសកម្ម

ដោយវុត្ថា

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ធំៗដែលមានតម្លៃរាប់លានដុល្លារ ដូចជា គម្រោងកាស៊ីណូជាដើមនៅក្នុងក្រុងប៉ោប៉ែត នៅតែមានសកម្មភាពសាងសង់យ៉ាងសកម្ម ដោយពុំមានផលប៉ះពាល់ដោយសារបញ្ហាជំងឺ Covid-19 នោះទេ ខណៈក្រុងជាប់ព្រំដែនមួយនេះ មានសក្តនុពលខ្ពស់វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ។


លោក សួង សុខហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Four Star Plus Four និងក្រុមហ៊ុន Sg Top Trust បានប្រាប់គេហទំព័រ propertyea.asia នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០បានឱ្យដឹងថា សកម្មភាពសាងសង់លើវិស័យកាស៊ីណូថ្មី ដែលបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០២០ កន្លងមកនេះគឺមិនមានជាបញ្ហានោះទេ បើទោះបីកម្ពុជា និងថៃ បានសម្រេចបិទច្រកពំ្រដែនជាបណ្តោះអាសន្ន ដោយសារព្រួយបារម្ភពីការរាតត្បាតនូវជំងឺ Covid-19

លោកបន្តថា ទីក្រុងប៉ោយប៉ែតទៅអនាគត នឹងដូចទៅនឹងម៉ាកាវទី២ ខណៈដែលមានគម្រោងកាស៊ីណូជាច្រើន បាននិងកំពុងសម្រុកមកកាន់តំបន់នេះ ដែលរហូតមកដល់ពេលនេះ មានកាស៊ីណូជាង៣០បាននិងកំពុងប្រតិបត្តិការ និងសាងសង់ថ្មីចំនួន១៥  ហើយក្នុងឆ្នាំ២០២០នេះ អាចនឹងបញ្ចប់ការសាងសង់ចំពោះកាស៊ីណូថ្មីៗទាំងនេះ

លោកបន្ថែមថា កាស៊ីណូដែលបាន និងកំពុងសាងសងថ្មីនិមួយៗមានតម្លៃ ប្រមាណ៥០លានដុល្លារអាមេរិក ម្យ៉ាងទៀត ក្រុងប៉ោយប៉ែត មានសក្តានុពលខ្ពស់លើវិស័យកាស៊ីណូ និងគម្រោងវិនិយោគធំៗផ្សេងទៀត ខណៈដែលរាជរដ្ឋាភិបាលបានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អ ដូចជាផ្លូវជាតិលេខ ពីប៉ោយប៉ែត ទៅបាត់ដំបងស្ថាបនាជិតចប់ជាដើម។


លោកបន្ថែមទៀតថា នៅតាមបណ្តោយផ្លូវកាស៊ីណូ នៅក្នុងក្រុងប៉ោយប៉ែតនាពេលបច្ចុប្បន្ននេះ មានគម្រោងសាងសង់គម្រោងធំៗជាច្រើន រួមជាមួយលំនៅឋាន បាននឹងកំពុងសាងសង់យ៉ាងសកម្ម តែសម្រាប់នៅតំបន់ក្រៅពីនេះ ហាក់មានសកម្មស្អប់ស្ងាត់ ទាំងការទិញលក់លើវិស័យអចលនទ្រព្យ។

លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ធ្លាប់បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ក្រុងប៉ោយប៉ែតមានការរីកចំរើនយ៉ាងខ្លាំង និងមានគម្រោងវិនិយោគជាច្រើន ចូលទៅក្នុងតំបន់នេះ ដែល ធ្វើឱ្យតម្លៃដីនៅក្រុងប៉ោយប៉ែត បានកើនឡើងពី២ទៅ៣ដង បើធៀបទៅនឹងរយៈពេលជាង១ឆ្នាំមុន។

លោកស្រីបន្តថា ការកើនឡើងដ៏លឿននេះ ដោយសារតែរាជរដ្ឋាភិបាល មានគម្រោងរៀបចំទីក្រុងប៉ោយប៉ែត ឱ្យក្លាយទៅជាតំបន់ឧស្សាហកម្ម ដែលប្រមូលផ្តុំដោយរោងចក្រ និងសហគ្រាសធំៗ

ក្រុងប៉ោយប៉ែតគឺជាទីក្រុងមួយ ដែលមានសន្ទុះសេដ្ឋកិច្ចយ៉ាងខ្លាំង ព្រោះជាទីក្រុងដែលនៅជាប់ព្រំដែនខ្មែរថៃ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ឃើញថាទីក្រុងមួយនេះ មានសន្ទុះខ្លាំងទាក់ទងទៅនឹងវិស័យសំណង់ និងអចលនទ្រព្យ។ បន្ថែមពីនេះ ក្រុងមួយនេះ បានទាក់ទាញគម្រោងវិនិយោគធំៗជាច្រើន បានបន្តហូរចូលទៅកាន់ទីនោះ៕


ធនាគារពិភពលោក​នឹងជួយកម្ពុជាពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ

ដោយ ប៊ី

ភ្នំពេញៈ ធនាគារពិភពលោកប្តេជ្ញាចិត្តថា នឹងជួយកម្ពុជាក្នុងការជួយដោះស្រាយ ឱ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់ នាពេលអនាគត ខណៈវិបត្តិជាសកលនេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់របស់ធនាគារពិភពនៅថ្ងៃនេះ។


ការរាតត្បាតនៃជំងឺកូវីដ១៩កំពុងបង្កការប៉ះទង្គិច យ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។

ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិន ដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង និង, ភាគរយ តាមការឱ្យដឹងពីរបាយការណ៍ «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ១៩» (Cambodia in the Time of COVID-19) ដែលជារបាយការណ៍របស់ធនាគារពិភពលោកស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ សម្រាប់ប្រទេសកម្ពុជា។    

នៅក្នុងស្ថានភាពនេះ ភាពក្រីក្រក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី៣ ទៅ១១ភាគរយ ដែលខ្ពស់ជាងកម្រិតនៅខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិតនៅពេលដែលគ្មានជំងឺកូវីដ១៩ ពិសេសក្នុងចំណោមក្រុមគ្រួសារ ដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ មាន វិស័យទេសចរណ៍ សំណង់ ពាណិជ្ជកម្ម ឧស្សាហកម្មផលិត និងឧស្សាហកម្មកាត់ដេរ ប្រសិនបើពួកគេបាត់បង់ចំណូលអស់៥០ភាគរយ សម្រាប់រយៈពលប្រាំមួយខែជាប់គ្នា។ជាមួយគ្នានេះឱនភាពសារពើពន្ធ នឹងមានកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងកំឡុងពេល២២ឆ្នាំកន្លងមក។   

ការដួលរលំនៃកម្លាំងសំខាន់ៗ សម្រាប់ជំរុញកំណើនបានប៉ះទង្គិចយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យការងាររបស់មនុស្សយ៉ាងហោចណាស់ ,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ។ របាយការណ៍នេះក៏បានព្រមានដែរថា ការហូរចូលនៃមូលធនមកពីក្រៅប្រទេសក៏កំពុងតែស្តួចស្តើងទៅៗដែរ ដែលតាមរយៈនេះវានឹងញ៉ាំងឱ្យតម្លៃនៃទីផ្សារអចលនទ្រព្យស្រុតចុះ ហើយទំនងជានឹងឈានទៅបញ្ចប់ ការរីកលូតលាស់យ៉ាងរហ័សនៃវិស័យសំណង់ទៀតផង។


កម្ចីមិនដំណើរការ(កម្ចីខូច)ត្រូវបានរំពឹងថា នឹងអាចមានទំហំកាន់តែធំឡើង ក្នុងពេលដែលពុំទាន់មានការទូទាត់សងឥណទានបច្ចុប្បន្ន ដែលត្រូវបានធ្វើកន្លងមកចំពោះឱ្យវិស័យសំណង់ អចលនទ្រព្យ និងការលក់ទិញលំនៅឋានតាមរយៈការបង់រំលស់។     

ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩នេះ របាយការណ៍បានស្នើឡើងនូវអនុសាសន៍គោលនយោបាយមួយចំនួន សំដៅជួយជាបន្ទាន់ជំនួយសេដ្ឋកិច្ច និងការពារសុខភាពសាធារណៈ ស្តារឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញ ក្នុងរយៈពេលខ្លី និងជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និងសង្គម នៅក្នុងរយៈពេលមធ្យម។    

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា វិបត្តិជាសាកល ដែលបង្កដោយការរាលដាលនៃជំងឺកូវីដ១៩នេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំ មកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០ លោកស្រីមានប្រសាសន៍បន្ថែមទៀតថា ធនាគារពិភពលោកប្តេជ្ញាចិត្តថា នឹងជួយកម្ពុជាក្នុងការជួយដោះស្រាយ ឱ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់នាពេលអនាគត

របាយការណ៍នេះ រួមមាន ផ្នែកមួយដែលផ្តោតពិសេស ទៅលើសារៈសំខាន់របស់គុណភាពអប់រំ ក្នុងមុខងារគន្លឹះមួយសម្រាប់ការអភិវឌ្ឍមនុស្ស និងសម្រាប់ធ្វើឱ្យមានកំណើនប្រកបដោយចីរភាពនៅកម្ពុជា

ជារួម ថវិកាចំណាយទៅលើវិស័យអប់រំ បានកើនសឹងតែជិតបីដងទៅហើយ គឹមានចំនួន៨៤៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ប្រៀបទៅនឹង៣៤៣លានដុល្លារក្នុងឆ្នាំ២០១៤ ដោយក្នុងនោះមួយចំណែកក្រាស់ក្រែល ត្រូវបានចាយទៅលើការដំឡើងបៀវត្សរ៍របស់គ្រូបង្រៀន។ យ៉ាងណាក៏ដោយ ការបង្កើនគុណភាពអប់រំ នៅក្នុងប្រព័ន្ធសាលារដ្ឋនៅតែបន្តជាបញ្ហាប្រឈមធំនៅឡើយ។


ផ្នែកដែលផ្តោតពិសេសនៅក្នុងរបាយការណ៍នេះ បានធ្វើការពិនិត្យទៅលើគំរូពីរនៃសាលារៀន គឺសាលារៀនជំនាន់ថ្មី (New Generation School) និង សាលារៀនដែលមានការគ្រប់គ្រងនៅកម្រិតសាលា (School Based Management) ដោយសារសាលាគំរូទាំងពីរនេះ បានបង្ហាញលទ្ធផលគួរឱ្យទុកចិត្ត នៅក្នុងគុណភាពនៃការអប់រំ។ នៅក្នុងសាលាគំរូទាំងពីរនេះ កត្តាធំៗនៅក្នុងចំណោមកត្តាសំខាន់ៗ ដែលរួមចំណែកនាំឱ្យការសិក្សាររៀនសូត្ររបស់សិស្ស ទទួលបានលទ្ធផលល្អប្រសើរ គឺការផ្តល់ឱ្យសាលាទាំងនេះមានស្វ័យភាព ក្នុងកម្រិតមួយសម្រាប់គ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន អមដោយគណនេយ្យភាពខ្ពស់ជាងមុន ការប្រើប្រាស់វិធីគ្រប់គ្រងផ្អែកលើស្នាដៃការងារ និងការសង្កត់ធ្ងន់ទៅលើគុណភាពរបស់គ្រូបង្រៀន។

ផ្នែកដែលផ្តោតពិសេសនៅក្នុងរបាយការណ៍នេះ ក៏បានរំលេចឡើងផងដែរនូវអនុសាសន៍គោលនយោបាយសំខាន់ៗមួយចំនួន ដើម្បីឈានទៅកែលម្អគុណភាពនៃការអប់រំនៅកម្ពុជា ដូចជាការពង្រឹងគណនេយ្យភាពនៅតាមសាលារដ្ឋ ការភ្ជាប់លក្ខខណ្ឌនៃការដំឡើងប្រាក់បៀវត្សរ៍ និងការដំឡើងមុខតំណែង ទៅនឹងការសម្រេចបានស្នាដៃការងារនិងការធ្វើវិសិដ្ឋកម្មលើសមត្ថភាពនិងគុណភាពរបស់គ្រូបង្រៀន៕

សម្ដេចក្រឡាហោម ស ខេង ៖ កែប ជាខេត្តមួយដែលតូច ប៉ុន្តែមានសក្ដានុពលខ្លាំង

ដោយ ៖ រ៉ាណេត

កែប ៖ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ និងលើកឡើងពីសក្ដានុពលរបស់ខេត្តកែប ដែលជាគោលដៅទេសចរណ៍កម្រិតខ្ពស់ប្រចាំនៅកម្ពុជានៅពេលអនាគត ជាមួយនឹងការជំរុញឱ្យមានកិច្ចពង្រឹងលើការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមនឹងការកែច្នៃតំបន់កម្សាន្តនានានៅទូទាំងខេត្ត។

នៅក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកែបនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កែប គឺជាខេត្តមួយដែលមានផ្ទៃដីតូច ចំនួនប្រជាពលរដ្ឋរស់នៅតិច ប៉ុន្តែជាតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងវិស័យទេសចរណ៍បើប្រៀបធៀបទៅនឹងបណ្តាខេត្តផ្សេងទៀត។

សម្ដេចបានបន្តទៀតថា ស្ថិតនៅក្នុងគោលដៅ និងផែនការចម្បងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនេះ គឺតម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសមានការចូលរួមពីវិស័យឯកជនផងដែរ ដើម្បីមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត និងប្រែក្លាយខេត្តមួយនេះឱ្យក្លាយជាគោលដៅទេសចរណ៍ សម្រាក លំហែរកម្សាន្តកម្រិតខ្ពស់។

បច្ចុប្បន្នសម្រាប់សេវាផ្គត់ផ្គង់ផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ រួមមានសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ សរុបចំនួន៩២ទីតាំងនៅទូទាំងខេត្ត ដែលក្នុងនោះសណ្ឋាគារមានចំនួន១៣ទីតាំង ផ្ទះសំណាក់ចំនួន៥៧ទីតាំង និងបឹងហ្គាឡូ រួមនឹងតំបន់ស្នាក់នៅបែបលំហែរសរុបចំនួន២២ទីតាំង ដោយឡែកទីតាំងរមណីយដ្ឋានគោលដៅទេសចរណ៍ប្រចាំនៅក្នុងខេត្តមានចំនួន៣៥កន្លែង ដែលរូបភាពទាំងអស់នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងទាក់ទាញកំណើនទេសចរ យ៉ាងសំខាន់។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realthy Co,.Ltd និងជាអនុប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា លោក ចក់ ស៊ីណាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលកន្លងទៅនេះថា កែប នៅតែអាចរក្សាបាននូវភាពល្អប្រសើរនៅក្នុងវិស័យអចលនទ្រព្យ ពោលគឺមិនមានការធ្លាក់ចុះនូវតម្លៃដី ធ្លី ដូចបណ្តាខេត្តផ្សេងៗនោះទេ ផ្ទុយទៅវិញ សកម្មភាពនៃការទិញលក់ដីធ្លីសម្រាប់វិនិយោគក្នុងរយៈពេលយូរនៅក្នុងខេត្តមួយនេះ ជាពិសេសនៅតាមតំបន់ឆ្នេរ និងតំបន់ជាប់ភ្នំ នៅតែបន្តមាន មិនស្ងប់ស្ងាត់នោះទេ ។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តទៀតថា “ភាគច្រើនការវិនិយោគដីធ្លីនៅក្នុងខេត្តកែប គឺជាប្រភេទការវិនិយោគក្នុងរយៈពេលយូរអង្វែង ដែលកម្រមានការទិញដីក្នុងទ្រង់ទ្រាយធំ ហើយធ្វើការពុះជាដីឡូតិ៍នោះទេ ពោលគឺជាការវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍ជាមណ្ឌលកម្សាន្ត ដូចជាតំបន់ទេសចរណ៍កែច្នៃ និងតំបន់លំនៅដ្ឋានបែបលំហែរកាយសម្រាប់បម្រើដល់វិស័យទេសចរណ៍ ឬសម្រាប់ដាក់លក់ក្នុងតម្លៃថ្លៃក្រោយបញ្ចប់ការសាងសង់រួចរាល់” ៕

ក្នុងករណី​មិនសូវមាន​ថវិកា តែ​ចង់​វិនិយោគ​លើ​អចលនទ្រព្យ​តើ​គួរ​ធ្វើ​បែបណា?

ដោយ ហ្សូ​លី

ភ្នំពេញៈ ការទិញ-លក់​អចលនទ្រព្យ ត្រូវបាន​អ្នកជំនាញ​អចលនទ្រព្យ​បង្ហើប​ថា មាន​ភាពស្ងប់ស្ងាត់​ជាង​មុនពេល​ផ្ទុះ​ជំងឺ​រាតត្បាត ដោយសារ​ប្រជាជន​កម្ពុជា​ជួបប្រទះ​ភាពខ្វះខាត​ថវិកា​តិចតួច។

ដូច្នេះ​បើ​អ្នកមាន​ថវិកា​សមល្មម ហើយ​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ សូម​សាកល្បង​ជ្រើសរើស​តាម​វិធី​នេះ៖

ជាការ​លើកទឹកចិត្ដដ​ល់​ប្រជាពលរដ្ឋ​កម្ពុជា និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុងប្រទេស ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ សហការ​ជាមួយ​ភ្នាក់ងារ​អចលនទ្រព្យ បានរៀបចំ​កម្មវិធី​ប​ញ្ចុះ​តម្លៃ​អចលនទ្រព្យ​ដ៏​ធំ​មួយ​មិន​ធ្លាប់មាន​គឺ Black Friday Property Sale ដែលជា​កម្មវិធី​មួយ ផ្តល់ឱកាស​ឱ្យ​អ្នក​ចង់​ទិញ​អចលនវត្ថុ​ទិញ​បាន ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​រហូតដល់​ទៅ៤០ភាគរយ។

ដើម្បី​ចាប់យក​ឱកាស​នេះ សូម​ធ្វើការ​ចុះឈ្មោះ​តាមរយៈ Link នេះ https://propertysale.realestate.com.kh/property-area រួច​បំពេញ​ព័ត៌មាន​ជាការ​ស្រេច។

លោកអ្នក​អាច​ចាប់ផ្តើម​ធ្វើ​ការបញ្ជាទិញ នៅ​ថ្ងៃ​កម្មវិធី​ចាប់ផ្តើម​គឺ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង៤រសៀល ដល់​ម៉ោង ៨យប់។ ដូច្នេះ​ឱកាស​ពិសេស​នេះ មាន​ត្រឹម៤ម៉ោង​ប៉ុណ្ណោះ ក្នុងការ​ស្វែងរក​អចលនទ្រព្យ ក្នុង​ក្តី​សុ​បិ​ន្ត​របស់​អ្នក​ជាមួយ​តម្លៃ​ទាប​មិន​ធ្លាប់មាន ឬ​អាច​មិនមាន​ជា​លើក​ទី២ឡើយ។

គម្រោង​ដែល​នឹងធ្វើ​ការបញ្ចុះ​តម្លៃ​មាន ដូចជា Borey VIP , The Skyline, The Parkway, Urban Village, Romdoul City, Dara Sakor និង​គម្រោង​ល្អជា​ច្រើន​ទៀត មកពី​ក្រុមហ៊ុន​អភិវឌ្ឍ​ទទួលស្គាល់​ពី​រដ្ឋាភិបាល​កម្ពុជា។

លោកអ្នក​មិនចាំបាច់​បារម្ភ ពី​របៀប​នៃ​ការបញ្ជាទិញ​នោះទេ ព្រោះ​នៅពេល​លោកអ្នក​ចុះឈ្មោះ​រួច នឹងមាន​ក្រុមការងារ​ទាក់ទង​ផ្តល់ព័ត៌មាន​លម្អិត និង​បង្ហាញជូន​យ៉ាង​ល្អិតល្អន់​ពី​របៀប​ទិញ។

ករណី​ដែល​លោកអ្នក​រកឃើញ​ប្រភេទ​អចលនវត្ថុ ដែល​ពេញចិត្ត លក្ខខណ្ឌ​កម្មវិធី​គឺ​តម្រូវឱ្យ​ធ្វើការ​កក់​ប្រាក់៥០០ដុល្លារ​ជាមុន ហើយ​លោក​អ្នកមាន​រយៈពេល១៤ថ្ងៃ ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស ឬ​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ និង​អាច​សាកសួរ​ព័ត៌មាន​លម្អិត​អំពី​អចលន​ទ្យ្រ​នោះ ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ មុននឹង​ចុះ​កុងត្រា​កិច្ចព្រមព្រៀង​ទិញ។

អ្នក​ក៏មាន​សិទ្ធ​ដក​ប្រាក់​កក់៥០០ដុល្លារ​មកវិញ​ផងដែរ ប្រសិនបើ​អ្នក​មិន​ពេញចិត្ត​ឬ​សម្រេចចិត្តថា​មិន​ទិញ​វិញ។ នេះ​ជា​ឱកាស​ពិសេស​កម្រ​មាន ដែល​គួរតែ​ក្តាប់​ទុក​ក្នុង​ដៃ នោះ​លោក​អ្នកនឹង​អាច​ក្លាយជា​សេដ្ឋី​ត្រឹម​មួយប៉ប្រិចភ្នែក៕

តើ​អចលនទ្រព្យ​ប្រភេទ​ណាខ្លះ ដែល​អ្នក​គួរ​ទិញ​ក្នុងពេល​បច្ចុប្បន្ន

ដោយ ហ្សូ​លី

ភ្នំពេញៈ  ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ឧស្សាហកម្ម វិស័យ​កសិកម្ម ក្នុងនោះ​មាន​វិស័យ​អចលនទ្រព្យ ដែលជា​វិស័យ​ឈានមុខ​គេ និង​មាន​ភាព​លេចធ្លោ។

បច្ចុប្បន្ន​ដោយសារ​កំណើន​ប្រជាជន​ក្នុងស្រុក និង​ការចូល​មកដល់​របស់​វិនិយោគិន​មកពី​ប្រទេស​នានា​បាន​បណ្តាលឱ្យមាន​តម្រូវការ​ច្រើន។ មាន​អចលនវត្ថុ៣ប្រភេទ មាន​សភាព​រីកដុះដាល​ជាងគេ​នៅក្នុង​កម្ពុជា ហើយក៏​ជា​ឱកាស​មួយ​ក្នុង​ការប្រមូលទិញ​ផងដែរ។

បុរី​លំនៅដ្ឋាន

វិនិយោគិន​សម្លឹង​ឃើញ ពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា រួមទាំង​របៀបរបប​នៃ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា ហេតុនេះ​ទើប​បណ្តាលឱ្យមាន​ការអភិវឌ្ឍ ជា​ហូរហែ​លើ​វិស័យ​បុរី​លំនៅដ្ឋាន។ មិន​ថា​ជាយក្រុង​ឬ​នៅក្នុង​ក្រុង​នោះទេ សុទ្ធសឹងតែ​ជា​ឱកាស​មួយ​ដ៏​ល្អ​ក្នុងការ​វិនិយោគ​យកចំនេញ នាពេល​អនាគត ឬ​ជាវ​សម្រាប់​រស់នៅ​ក៏ដោយ។

ជាក់ស្តែង​អ្នកជំនាញ​អចលនទ្រព្យ និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អចលវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ធ្លាប់បាន​មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​បាន និង​កំពុង​រុញច្រាន​ដល់​ការផ្គត់ផ្គង់​លំនៅឋាន នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​កំណើន​នេះ នៅតែ​បន្ត​រីកចំរើន​បន្ថែមទៀត និង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បំរើ​ដល់ ការផ្គត់ផ្គង់ និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព។

ខុន​ដូ

ខុន​ដូ​បានចាប់ផ្តើម​មាន​ប្រជាប្រិយភាព ស្រប​ពេលដែល​ប្រជាជន​កម្ពុជា​បាន​ផ្លាស់ប្តូរ​ការរស់នៅ​តាម​បែប​បរទេស និង​បត់បែន​ទៅតាម​រស​និយម។ ការរស់នៅ​តាម​ខុន​ដូ​មាន​ភាពទាន់សម័យ​និង​ទំនើប ដែល​ភាគច្រើន​ខុន​ដូ​ទាំងនោះ មាន​ទីតាំង​ស្ថិតនៅ​ចំ​តំបន់​មាន​សក្តានុពល​ច្រើន និង​ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នករស់នៅ។

របាយការណ៍​ស្រាវជ្រាវ របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia កាលពី​កន្លងទៅនេះ​បាន​បង្ហាញថា នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​គម្រោង​ខុន​ដូ​ចំនួន៥ ស្មើនឹង២៨៤៣យូ​នី​ត បាន​ចូលទៅក្នុង​ទីផ្សារ​ក្នុង​ត្រីមាស​ទី១នៃ ឆ្នាំនេះ ដែល​បានធ្វើឱ្យ​ខុន​ដូ មាន​កំនើន​រហូតដល់២០,៨៥១យូ​នី​ត​ក្នុង​ទីផ្សារ​ទាំងមូល។ ទន្ទឹមនឹង​នេះដែរ ម្ចាស់​អចលនវត្ថុ អាចមាន​ឱកាស​ច្រើន​ដូចជា​ផ្តល់​ជួល​ជាដើម។

តាម​របាយការណ៍​ដដែល​បានឱ្យ​ឃើញថា ការជួល​ប្រចាំខែ​ជា​មធ្យម ក្នុង​មួយ​ម៉ែត្រការ៉េ​សម្រាប់​យូ​នី​ត ដែលមាន​តម្លៃ​ខ្ពស់​គឺ១៤,២១ដុល្លារ និង១១,៧៩ដុល្លារ សម្រាប់​យូ​នី​ត​ខ្នាត​មធ្យម។

ដីធ្លី

ថ្វីត្បិតតែ​ជួប​ភាពរអាក់រអួល​បន្តិច ប៉ុន្តែ​វិស័យ​ដីធ្លី​នៅតែ​បន្ត​កម្រើក​ទៅមុខ​ជានិច្ច។ អ្នកជំនាញ​អចលនទ្រព្យ​ដីធ្លី ធ្លាប់បាន​លើកឡើង​ជាច្រើន​លើក​ច្រើនសារ​រួចមកហើយ ថា​ការវិនិយោគ​លើ​វិស័យ​ដិ​ធ្លី ផ្តល់​ផលចំណេញ​ច្រើន​ដល់​អ្នកទិញ។

លោក​ឧកញ៉ា តេង ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន R Investment Group ធា្ល​ប់​បាន​លើកឡើងថា អ្នកវិនិយោគ​ដីធ្លី​មាន​ច្រើន​ប្រភេទ ទី១ អ្នកវិនិយោគ​អចលនទ្រព្យ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ដូចជា ការអភិវឌ្ឍ​ទៅជា​លំនៅឋាន​លំហែកាយ សណ្ឋាគារ និង​រមណីយដ្ឋានផ្សេង។ ទី ២ គឺ​អ្នក​ដែល​ស្វែងរក​ទិញ​ដីធ្លី ទុក​វិនិយោគ​បន្ត​យកចំណេញ ឬក៏​ពុះ​ដី​ឡូ​តិ៍លក់​ជាដើម។

ក្រៅពី​ការបង្កើត​ប្រភេទ​អចលនទ្រព្យ ដូច​បាន​រៀបរាប់​ខាងលើ អ្នកជំនាញ​មួយរូប​ក៏បាន​រៀបរាប់ថា ដីធ្លី​ក៏​អាច​ផ្តល់ឱកាស​ទៅជា​ការសាងសង់​ឃ្លាំង រោងចក្រ សហគ្រាស ផ្សេងៗដើម្បី​បម្រើ​លើ​វិស័យ​ឧស្សាហកម្ម​ផងដែរ៕