ដោយវុត្ថា
ភ្នំពេញៈ ស្ថិតក្នុងឱកាសខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានផ្តល់ថវិកាចំនួន ២លានបាត ដើម្បីប្រគល់ជូនសម្ដេចតេជោ ក្នុងការចូលរួមចំណែកទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា។

លោក Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០នេះ សម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះកម្ពុជាដែលបានដាក់វិធានការយ៉ាងប្រាកដនិយម ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អំពីការរាតត្បាតនៅកម្ពុជា។
លោកថា “វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះ គឺមានប្រសិទ្ធភាពខ្ពស់ហើយទប់ស្កាត់ មិនឲ្យមានការរាតត្បាតនៅកម្ពុជាទៀតឡើយ”។
ជាមួយគ្នានេះ ស្ថានទូតថៃប្រចាំកម្ពុជា បានធ្វើការជាមួយនឹង ក្រុមហ៊ុនថៃនៅកម្ពុជាដោយបានធ្វើការណែនាំ ធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុនទាំងនោះ តម្លើងតំលៃទំនិញនៅកម្ពុជា និងបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះ ឲ្យមានការចែករំលែកនូវសម្ភារៈដូចជាសម្ភារៈអនាម័យមានម៉ាក ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រាសាសន៍ថា ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19 របស់ស្ថានទូតថៃ ដូចជារបស់ប្រជាជនថៃ និងរាជរដ្ឋាភិបាលថៃជាមួយកម្ពុជា ជាការឆ្លុះបញ្ចាំងនៃការសាមគ្គីភាពរវាងកម្ពុជា នឹងថៃ ក៏ដូចជាប្រជាជនកម្ពុជានិងប្រជាជនថៃផងដែរ។

សម្ដេចតេជោបន្តថា វិធានការទាំងឡាយដែលដាក់ចេញ ដោយរាជរដ្ឋាភិបាលថៃ គឺមានភាពប្រាកដនិយម។ ក្នុងន័យនេះជាសក្ខីភាពប្រជាជនកម្ពុជា បានឆ្លងកាត់ព្រំប្រទល់ថៃមកកម្ពុជាយើងកន្លងមកជាង៩ម៉ឺននាក់ ហើយអ្នកទាំងនោះគ្មានជនណាម្នាក់ឆ្លង ឬនាំយកជំងឺកូវីដ១៩មកកម្ពុជាឡើយ។ សម្តេចតេជោថ្លែងថា នេះជាការឆ្លុះបញ្ចាំងមួយថាប្រទេសថៃ មិនមែនជាប្រទេសចម្លងមេរោគកូវីដនោះទេ។
សម្ដេចតេជោបន្តថា ថ្មីៗនេះអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានអំពាវនាវនិងធ្វើការជាមួយនឹងប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រទេសថៃ ធ្វើយ៉ាងណាឱ្យអនុវត្តឲ្យខានតែបាន តាមគោលការណ៍របស់រាជរដ្ឋាភិបាលថៃ ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕









ជាដំណោះស្រាយ និងសម្រួលដល់ផលលំបាករបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលកំពុងធ្វើដំណើរ ក៏ដូចជាអ្នកធ្វើដំណើរនៅក្រៅប្រទេស ហើយវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរ ឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លង Covid-19 ទេ។
ទី១- រាល់អ្នកដំណើរតាមផ្លូវអាកាសរបស់ខ្លួនទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថាគ្មានមេរោគ Covid-19 ក្នុងរយៈពេល៧២ម៉ោង និងឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារ ក្នុងកំឡុងពេលស្នាក់នៅកម្ពុជា ត្រូវតែបង្ហាញឯកសារច្បាប់ដើមដល់មន្ត្រីបម្រើសេវាកម្មចុះឈ្មោះឡើងជិះយន្តហោះ នៅតាមបណ្តាអាកាសយានដ្ឋានអន្តរជាតិ។















