បុរីKC កំពុងផ្តោតលើការបត់បែនផ្នែកលក់ដើម្បីសម្រួលដល់អតិថិជន

ដោយរ៉ា ណេត

ភ្នំពេញៈ មើលឃើញពីសក្ដានុពលនៅក្នុងតំបន់និងជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនគម្រោងបុរីលំនៅដ្ឋានបែបទំនើប​KC​ បានបង្ហាញវត្តមាននៅលើផ្ទៃដីទំហំប្រមាណ២ហិកតាស្ថិតនៅក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកពៅរាជធានីភ្នំពេញដែលជាតំបន់កំពុងតែមានភាពទាក់ទាញ


គម្រោងបុរីលំនៅដ្ឋានបែបទំនើបនិងប្រណីតភាព​ KC​ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះត្រូវបានរចនាយ៉ាងពិសេសពីសំណាក់អ្នកជំនាញដោយផ្តោតសំខាន់ទៅលើគុណភាពសំណង់ជាសំខាន់រួមជាមួយនឹងការប្រើប្រាស់សម្ភារៈសំណង់ដែលមានម៉ាកសញ្ញាត្រឹមត្រូវនាំចូលពីបរទេស បច្ចុប្បន្ននេះកំពុងតែចាប់ផ្តើមដំណើរការសាងសង់យ៉ាងសកម្មដើម្បីឈានទៅរកការបញ្ចប់គម្រោងទាំងស្រុងនៅត្រឹមឆ្នាំ២០២១ ខាងមុខ

បុរី​ KC​ ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធស្របតាមស្ដង់ដារសំណង់ដូចជាផ្លូវបេតុងមេមានទំហំ១២ម៉ែត្រផ្លូវតូចមានទំហំ៨ម៉ែត្រមានប្រព័ន្ធទឹកស្អាតនិងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវព្រមទាំងមានបំពាក់អំពូលអគ្គិសនីនៅតាមផ្លូវផងដែរ

បន្ថែមពីនេះអ្នកវិនិយោគបុរីនេះ ក៏បានរៀបចំជាសួនច្បារកន្លែងកម្សាន្តសាធារណៈកន្លែងហាត់ប្រាណមានតំបន់បៃតងស្របតាមការកំណត់របស់ក្រសួង បន្ថែមពីលើលក្ខណៈពិសេសរបស់បុរី​KC​ គឺភាពអំណោយផលនៃទីតាំងដែលហ៊ុព័ទ្ធទៅផ្សារសាលារៀនមណ្ឌលសុខភាពគ្លីនិកឯកជនជាពិសេសស្ថិតនៅក្បែរតំបន់គម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាតំបន់បឹងតាម៉ោកជាពិសេសក្បែរទីក្រុងរណបមរតកតេជោថែមទៀតផង


លំនៅដ្ឋានក្នុងបុរីនេះមានបីប្រភេទ ដូចជា ទី១​ Link​ House​ មានទំហំ X ,៥០ម៉ែត្រ​ (Eo​, E1​) មានបន្ទប់គេងចំនួន២បន្ទប់ទឹកចំនួន៣ទីធ្លាក្នុងផ្ទះធំទូលាយនៅសល់ទីធ្លាខាងមុខ៥ម៉ែត្រនិងខាងក្រោយផ្ទះសល់២ម៉ែត្រ ទី២ ប្រភេទលំនៅដ្ឋាន​ Shop​ House​ មានទំហំ X ១៥ម៉ែត្រក្នុងនោះរួមមានបន្ទប់គេងចំនួន៤ទីធ្លាក្នុងផ្ទះធំទូលាយនៅសល់ទីធ្លាខាងមុខ៧ម៉ែត្រនិងខាងក្រោយផ្ទះសល់៣ម៉ែត្រ

ទី៣ ប្រភេទលំនៅដ្ឋាន​ Twin​ Valla​ មានទំហំ X ១២ម៉ែត្រមានបន្ទប់គេងចំនួន៤បន្ទប់ទឹកចំនួន៥ទីធ្លាក្នុងផ្ទះធំទូលាយជាមួយនឹងការរចនាម៉ូដយ៉ាងល្អវិចិត្រហើយនៅសល់ទីធ្លាខាងមុខ៥ម៉ែត្រនិងខាងក្រោយផ្ទះសល់២ម៉ែត្រ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ០៨៩៧៨៧៧២១​ / ០៨៧៣៦៩៥៣៦


រដ្ឋាភិបាលត្រៀមម៉ាសចំនួន ១១លាន សំរាប់ត្រៀមបង្ការការររីករាលដាលជជំងឺCovid-19

ដោយ ប៊ី

ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ៧លានដុល្លារហើយ លើការទិញសម្ភារពេទ្យ និងបរិក្ខារមួយចំនួន ដើម្បីផ្ដល់ជូនដល់គ្រប់២៥ខេត្តក្រុង សម្រាប់ការពារពីជំងឺកូវីដ១៩ ខណៈកម្ពុជានឹងទទួលបាន១១លានម៉ាស់ គ្រប់តាមផែនការដែលបានដាក់ចេញដោយរដ្ឋាភិបាលនៅដើមខែឧសភា។


លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសុខាភិបាលថា កម្ពុជានឹងទទួលបាន១១លានម៉ាស គ្រប់តាមផែនការនៅសប្តាហ៍ទីមួយខែក្រោយនេះ។

លោកស្រីបានថ្លែងថា ក្រសួងមានថវិការបស់សប្បុរសជន តាមរយៈការអំពាវនាវរបស់សម្តេចតេជោហ៊ុន សែន ហើយរហូតមកដល់ថ្ងៃនេះ រដ្ឋាភិបាលទទួលបានថវិកាសរុប១៣លានដុល្លារ ហើយយើងបានប្រើប្រាស់អស់ប្រមាណ៧លានដុល្លារ ក៏ប៉ុន្តែ យើងនៅសល់លុយ៦,៩លានដុល្លារនៅក្នុងគណនីរបស់យើង

លោកស្រីយក់ សម្បត្តិបានបន្ថែមថា ដោយឡែកថវិកាជាតិយើង យើងបែងចែកចេញជាពីរ។ ទី១ ថវិកាលើកទឹកចិត្តមន្ត្រីពេទ្ររបស់យើង ដែលធ្វើការនៅជួរមុខ ហើយមកដល់ពេលនេះ យើងទទួលបានថវិកាពីក្រសួងសេដ្ឋកិច្ច ប្រហាក់ប្រហែល១ដុល្លារដែលសម្រាប់ផ្តល់ទៅគ្រប់ខេត្តក្រុងទាំងអស់។


លើសពីនោះទៀត លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា ថវិកាជិត៧លានដុល្លារ ដែលក្រសួងសុខាភិបាលបានចំណាយ ក្រសួងបានទិញម៉ាស សម្រាប់ពាក់ទូទៅ សរុបចំនួន១១លានម៉ាស តាមផែនការរបស់សម្ដេចតេជោហ៊ុន សែន ដែលសម្ដេចបានដាក់ជូនមកក្រសួង ហើយក្រសួង ក៏បានផ្ទេរថវិកាចប់សព្វគ្រប់ផងដែរ នៅតែទទួលម៉ាស បញ្ចូលក្នុងឃ្លាំងតែប៉ុណ្ណោះ។

ចំពោះឃ្លាំងស្ដុបវិញ លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា សព្វថ្ងៃគឺយើង មានឃ្លាំងស្ដុបចំនួន២។ ទី១ គឺឃ្លាំងរបស់ក្រសួងសុខាភិបាល នៅផ្លូវជាតិលេខ៣ និងឃ្លាំងមួយទៀត គឺឃ្លាំងយុទ្ធសាស្ដ្រនៅផ្លូវជាតិលេខ៦អា។

លោកស្រីបន្ដថា បច្ចុប្បន្ននៅក្នុងឃ្លាំងរបស់ក្រសួងសុខាភិបាល មានម៉ាសសរុប៨លានម៉ាស នៅក្នុងឃ្លាំងយុទ្ធសាស្ដ្រ៕

រដ្ឋមន្រ្តីសុខាភិបាលព្រមាន “កុំរង់ចាំឃើញក្តារមឈូស ទើបស្រក់ទឹកភ្នែក”

ដោយគង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេងបានព្រមានថា សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ទាក់ទងនឹងការរីករាលដាលមេរោគCovid-19 ដោយលោកបានសង្កត់ធ្ងន់ថា កុំរង់ចាំឃើញក្តារមឈូសទើបស្រក់ទឹកភ្នែក


លោកបានមានប្រសាសន៍ ក្នុងសន្និសីទសារព៌តមានស្តីពីបច្ចុប្បន្នភាពនៃជំងឺCovid-19នៅកម្ពុជានាព្រឹកថ្ងៃទី២៧ មេសានេះថា សំរាប់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាមយើងអាចព្យាករណ៍បាន ប៉ុន្តែជំងឺCovid-19មិនអាចព្យាករណ៍បាននៅឡើយ ដោយសារវាជាជំងឺថ្មី។ លោកបន្តថា ហានិភ័យជំងឺនេះ នឹងត្រូវកាត់បន្ថយនៅពេលមានវ៉ាក់សាំងការពារ និងថ្នាំព្យាបាលជាក់លាក់ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។

លោកស្រីឳ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា កម្ពុជាស្ថិតក្នុងដំណាក់កាល ត្រូវតែបន្តប្រុងប្រយ័ត្នខ្ពស់ទាក់ទងនឹងជំងឺនេះ ហើយប្រជាជនកម្ពុជាមានហានិភ័យទាក់ទងនឹងជំងងឺនេះនៅឡើយ។

លោកស្រីបន្តថា យើងត្រូវតែបន្តប្រុងប្រយ័ត្ន ព្រោះការរីករាលដាលជំងឺនេះនឹងកើតមានជាថ្មី ប្រសិនជាយើងមានការធ្វេសប្រហែស


កម្ពុជា នឹងធ្វើពីពិធកម្មវិស័យឧស្សាហកម្ម ដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម បច្ចេកទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍ បាន និងកំពុងរៀបចំកម្មវិធីធ្វើពីពិធកម្មលើវិស័យឧស្សាហកម្ម ជាមួយនឹងបច្ចេកទេសបែបទំនើប ដើម្បីបង្កើនលទ្ធភាព សមត្ថភាព ក្នុងការផលិតប្រកបដោយគុណភាពខ្ពស់ ដែលកាន់តែមានឱកាសច្រើនក្នុងការប្រកួតប្រជែងនៅលើទីផ្សារសាកល។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បច្ចេកទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍ លោក ហេង សុខគង់ បានមានប្រសាសន៍កាលពីចុងសប្ដាហ៍កន្លងទៅនេះថា វិស័យឧស្សាហកម្មនៅកម្ពុជាបច្ចុប្បន្ននេះ ភាគច្រើនគឺដំណើរការនៃសង្វាក់ផលិតកម្មត្រូវពឹងផ្អែកទៅលើកម្លាំងកម្មករធ្វើជាស្នូលបន្ទាប់ពីវត្ថុធាតុដើម ប៉ុន្តែនៅក្នុងពេលដ៏ខ្លីខាងមុខនេះ កម្ពុជា នឹងធ្វើពីពិធកម្មនៃវិស័យមួយនេះឱ្យស្របទៅតាមគោលការណ៍នៃឧស្សាហកម្មជំនាន់ទី៤ ក្រោមរូបភាពនៃដំណើរការផលិតគឺប្រើប្រាស់នូវបច្ចេកវិទ្យាបែបទំនើប ដើម្បីបង្កើនគុណភាព។

លោក ហេង សុខគង់ បានបញ្ជាក់ថា “ពេលនេះ សម្រាប់ម៉ាស៊ីនដេរមួយយើងប្រើម្ជុលតែមួយសម្រាប់ដេរសម្លៀកបំពាក់ បន្ដិចទៀតយើងនឹងបង្កើនផលិតភាពជាមួយបច្ចេកវិទ្យា ដោយម៉ាស៊ីនដេរមួយមានបំពាក់ម្ជុល៥ សម្រាប់ដេរសម្លៀកបំពាក់។ ពេលនេះ គាត់ (កម្មករ) ចាក់ស្រេះរន្ធលេវម្ដងមួយៗ ហើយចំណាយពេលយូរ បន្តិចទៀតគាត់នឹងចំណាយពេលតិច ហើយអាចចាក់ស្រេះរន្ធលេវបានរហូតដល់ចំនួន៥ក្នុងពេលតែមួយ។ មានន័យថា ចំណាយពេលដូចគ្នា ប៉ុន្តែលទ្ធភាពក្នុងការផលិតបានច្រើនជាងមុន មានគុណភាពល្អជាងមុន មានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារសេរី”។

លោកក៏បានបញ្ជាក់ថា “បច្ចុប្បន្ននេះ ក្រោមការជួយជ្រោមជ្រែងពីរដ្ឋាភិបាលជប៉ុន គេបានបង្រៀនកម្មករជំនាញនូវបច្ចេកទេសមួយចំនួន ដែលក្រៅពីបង្រៀននៅតាមសហគ្រាស ឬរោងចក្រក្នុងស្រុក ពួកគេថែមទាំងផ្ដល់ឱកាសដល់កម្មករជំនាញទាំងនោះទៅសិក្សាស្វែងយល់បន្ថែមពីជំនាញបច្ចេកទេសនៅតាមបណ្តារោងចក្រដៃគូនានា ដូចជានៅក្នុងប្រទេសជប៉ុន និងប្រទេសថៃ ដែលមានរោងចក្រក្រុមហ៊ុនជប៉ុនច្រើន។ ដូច្នេះ ក្រោយពេលដែលកម្មករជំនាញទាំងនោះបានយល់ដឹងច្បាស់ ពួកគេនឹងក្លាយទៅជាគ្រូបង្គោល ដើម្បីជួយបណ្តុះបណ្តាលជំនាញបន្តទៅកាន់កម្មករ -កម្មការិនីដទៃទៀតនៅតាមរោងចក្រ សហគ្រាសនានានៅក្នុងប្រទេសកម្ពុជា”។

ជាមួយគ្នានេះលោកក៏បានបញ្ជាកផងដែរថា បច្ចុប្បន្ននេះ ដោយសារតែវិបត្តិនៃជំងឺឆ្លង Covid-19 បានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា បើទោះជាវត្ថុធាតុដើមត្រូវបាននាំចូល និងផ្គត់ផ្គង់ដោយប្រទេសចិន។ ប៉ុន្តែបន្ទាប់ពីវិបត្តិនេះត្រូវបានផុតរលត់ នោះការនាំចេញបស់កម្ពុជា នឹងត្រឡប់មករកភាពល្អប្រសើរវិញ ជាមួយនឹងការបង្កើនលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយនឹងបច្ចកទេសនៃការផលិតល្អប្រសើរជាងមុន៕

ការនាំចេញរបស់កម្ពុជាទៅថៃកើនឡើង ១១៥ ភាគរយរយៈពេល ៣ ខែដំបូងឆ្នាំនេះ បើទោះមានវិបត្តិ COVID-19

ដោយ ប៊ី

ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជាទៅថៃបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ បើទោះបីជាប្រទេសទាំងពីរប្រឈមនឹងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនយ៉ាងតឹងរ៉ឹង ដោយសារតែជំងឺ COVID-19 យ៉ាងណាក៏ដោយ។

ចាប់ពីខែមករាដល់ខែមីនាឆ្នាំនេះ ការនាំចេញសរុបរបស់កម្ពុជាទៅថៃមានតម្លៃ ៦១២ លានដុល្លារ កើនឡើង ១១៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះយោងតាមទិន្នន័យផ្លូវការពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃកាលពីចុងសប្តាស៍នេះ។

ប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសថៃតម្លៃ ១,៨៩១ លានដុល្លារ កើនឡើង ១៧ ភាគរយ បើធៀបនឹងឆ្នាំចាស់។

ទិន្នន័យបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានកើនឡើង ៣១ ភាគរយក្នុងរយៈពេល ៣ ខែដំបូងដល់ ២.៥០៣ លានដុល្លារ។

លោក Keerati Rushchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) បានឱ្យដឹងថា ប្រទេសកម្ពុជាបានមើលឃើញកំណើនខ្ពស់បំផុតនៅក្នុងការនាំចេញរបស់ប្រទេសថៃ ដែលបានជំរុញដោយការនាំចេញភេសជ្ជៈ មិនមែនគ្រឿងស្រវឹង រថយន្ត ឧបករណ៍អគ្គិសនី គ្រឿងផ្គុំ និងផលិតផលបសុសត្វ។

លោកថ្លែងថា “នៅពីក្រោយប្រទេសកម្ពុជា ជាទិសដៅនាំចេញរបស់ប្រទេសថៃ គឺប្រទេសឡាវ និងមីយ៉ាន់ម៉ា សម្រាប់ភេសជ្ជៈមិនមានជាតិស្រវឹង កុំព្យូទ័រ ក្រណាត់ ប្រេងម៉ាស៊ូត និងអំបោះ និងប្រទេសម៉ាឡេស៊ី សម្រាប់ផលិតផលកៅស៊ូ កុំព្យូទ័រឧបករណ៍អគ្គិសនី និងគ្រឿងផ្គុំ”។

លោក Keerati បានឲ្យដឹងថា ការរីករាលដាលCovid-19បានបណ្ដាលឲ្យ DFT ត្រូវផ្អាកពិព័រណ៍ពាណិជ្ជកម្ម តាមព្រំដែននៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលជាប់ព្រំដែនជាមួយកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា នៅឆ្នាំនេះ។

ផលិតផលកសិកម្មមានចំនួនភាគច្រើននៃការនាំចេញរបស់កម្ពុជាទៅប្រទេសថៃ ខណៈដែលការនាំចេញរបស់ថៃមកកម្ពុជារួមមានធនធានថាមពល ជី កសិកម្ម ស៊ីម៉ងត៍ ផ្គត់ផ្គង់អាហារ និងគ្រឿងសំអាង។

កាលពីឆ្នាំ ២០១៥ មេដឹកនាំរដ្ឋាភិបាលទាំង ២ បានឯកភាពបង្កើនពាណិជ្ជកម្មទ្វេភាគីទ្វេដងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ពី ៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥៕

សេដ្ឋកិច្ច​ប្រទេស​កូរ៉េ​អាច​ដាំ​ក្បាល​ចុះក្រោម១ភាគរយ​នៅ​ឆ្នាំ២០២០នេះ

ដោយ ហ្សូ​លី

សេ​អ៊ូ​លៈ សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​គេ​រំពឹងថា នឹង​ធ្លាក់ចុះ ០,៣ ភាគរយ​នៅ​ឆ្នាំនេះ ខណៈដែល​ជំងឺ​រាតត្បាត​ឆ្លង​រាលដាល Covid-19 បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស​កម្ម​ភាព​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ឯកជន​មួយ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី២៦ ខែ មេសា ឆ្នាំ ២០២០នេះ។

ទោះយ៉ាងណា​ការព្យាករណ៍ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ហ៊ីយ៉ាន់ដាយ បានបង្ហាញ​កំនើនសេដ្ឋកិច្ច​ខ្ពស់ជាង​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) ដែល​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​នឹង​ធ្លាក់ចុះ១,២ ភាគរយ​នៅ​ឆ្នាំនេះ ដោយសារ​សេដ្ឋកិច្ចពិភពលោក ត្រូវបាន​គេ​រំពឹងថា នឹង​ឈានដល់​ឆ្នាំ​អាក្រក់​បំផុត ចាប់តាំងពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ខ្លាំង​លើ​ជំងឺ​រាតត្បាត។

ទន្ទឹមនឹងនេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​និយាយថា សេដ្ឋកិច្ចពិភពលោក​ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់ចុះ៣ភាគរយ​នៅ​ឆ្នាំនេះ។

ក្រុមហ៊ុន Hyundai រំពឹងថា សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​នឹង​ធ្លាក់ចុះ០,៩ភាគរយ នៅក្នុង​ឆមាស​ទី១ ប៉ុន្តែ​គេ​រំពឹងថា​នឹង​កើនឡើង១,៤ភាគរយ​នៅក្នុង​ឆមាស​ទី២ ដោយសារ​រដ្ឋាភិបាល​បានប្រកាស​កញ្ចប់​ថវិកា​ដ៏​ច្រើន ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ។

សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​ធ្លាក់ចុះ១,៤ភាគរយ នៅក្នុង​ត្រីមាស​ទី១ ក្នុងឆ្នាំនេះ ដែលជា​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ប្រចាំត្រីមាស ចាប់តាំងពី​ត្រីមាស​ទី៤ នៃ​ឆ្នាំ ២០០៨ ។

លោក Hong Nam-ki រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ការ​រាតត្បាត​រាតត្បាត​ចំពោះ​ការនាំចេញ និង​ទីផ្សារការងារ​របស់​ប្រទេស​កូរ៉េ អាច​នឹង​កើនឡើង​នៅ​ត្រីមាស​ទី។

កាលពី​សប្តាហ៍​មុន​រដ្ឋាភិបាល បានប្រកាស​កញ្ចប់​ជំនួយ ដែលមាន​តម្លៃ៤០ពាន់​ពាន់​លាន​វ៉ុ​ន (៣២ ពាន់​លាន​ដុល្លារ) សម្រាប់​ឧស្សាហកម្មសំខាន់ៗ ដែល​រងគ្រោះ​ដោយ​ជំងឺ​រាតត្បាត និង​គ្រោង​ថវិកា១០ពាន់​ពាន់​លាន​វ៉ុ​ន​ផ្សេងទៀត ដើម្បី​ការពារ​ទីផ្សារការងារ។

ចំណែកឯ​ការនាំចេញរ​បស់​កូរ៉េខាងត្បូង បាន​ធ្លាក់ចុះ២៧ភាគរយ ក្នុង​រយៈពេល ២០ ថ្ងៃ​ដំបូង​នៃ​ខែមេសា ឆ្នាំ២០២០នេះ ដែលមាន​ទំហំ​ទឹកប្រាក់​ដល់២១,៧ពាន់​លាន​ដុល្លារ៕

ប្រភព(Yonhap News)

តើ​ប្រធាន CVEA និយាយ​ពី​បញ្ហា​ប្រឈម​អ្វីខ្លះ​ទាក់ទង​នឹង​វិបត្តិ​សេដ្ឋកិច្ច​កំឡុងវិបត្តិ Covid-19

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញៈ កម្ពុជា​គឺជា​ប្រទេសមួយ​នៅក្នុង​តំបន់​អាស៊ាន ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺឆ្លង Covid-19 ប៉ុន្តែ​ត្រូវបាន​រាជរដ្ឋាភិបាល​រៀបចំ​យុទ្ធសាស្ត្រ និង​វិធានការ​នានា​ដើម្បី​ទប់ទល់ ដែលជា​លទ្ធផល​យើង​ទទួលបាន​ភាពល្អប្រសើរ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា នៅពេល​និយាយ​ពី​សេដ្ឋកិច្ច គេ​នឹកឃើញ​ដល់​វិស័យ​អចលនទ្រព្យ ដែលជា​សរសរ​ស្ដម្ភ​មួយចំនួន​ក្នុង​ចំ​ណោ ម​វិស័យ​ផ្សេងទៀត។

លោក​បន្តថា វិស័យ​អចលនទ្រព្យ​នៅក្នុង​អំឡុងពេល៣ ទៅ៤ខែ​ចុង​ក្រោយនេះ បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងច្រើន ដែល​ក្នុងនោះ​រួម​ដូចជា មុនពេល​ជួប​វិបត្តិ​ជំងឺ Covid-19 ទីផ្សារ​អចលនទ្រព្យ​មានការ​ធ្លាក់ចុះ​បន្តិច ដោយសារតែរ​ដូច​កាល​ចូលឆ្នាំ​សាកល ដែល​ជនជាតិ​ស្បែក​ស​មួយចំនួន បាន​យក​ពេលវេលា​សម្រាប់​ថ្ងៃ​សម្រាក​ប្រចាំឆ្នាំ​ទេសចរណ៍​នៅតាម​តំបន់​កម្សាន្ត​នានា។

បន្ទាប់​ពីនេះ ចូលដល់​រដូវ​បុណ្យចូលឆ្នាំ​ចិន ដែល​ប្រជាជន​ភាគច្រើន​ជា​អ្នកវិនិយោគ​នៅ​កម្ពុជា​ក៏​ចាកចេញ ទៅ​ប្រទេស​កំណើត​របស់ខ្លួន​ដើម្បី​ជួបជុំ​គ្រួសារ ស្រប​ពេលដែល​កម្ពុជា​ប្រឈម​ជាមួយ នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAផងដែរ ហើយ​បញ្ហា​ចុងក្រោយ និង​មាន​ទំហំ​ធំ​នៅពេលនេះ គឺ​វិបត្តិ​នៃ​ជំងឺ Covid-19 ដែល​ពិភពលោក​ទាំងមូល ក៏ដូចជា​កម្ពុជា​កំពុងតែជួបប្រទះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​បន្តទៀតថា “ក្នុងពេល​ប្រឈម​នឹង​ជំងឺឆ្លង​មួយ​នេះ បានផ្តល់​ផលប៉ះពាល់​ជាច្រើន​ដល់​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា ដូចជា​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន ក៏ដូចជា​អ្នកទិញ​អចលនទ្រព្យ​ជារួម​ផងដែរ។

លោក​បន្តថា “ប៉ុន្តែ​ដោយសារតែ​កម្ពុជា ជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ដូច្នេះ​សម្រាប់​វិស័យ​អចលនទ្រព្យ បើ​ធ្វើការ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់ អ្នកវិនិយោគ​នៅតែមាន​ឱកាស ដោយសារតែ​តម្លៃ​នៅ​ទាប​ជាងគេ និង​មាន​វិសាលភាព​ធំធេង​នៅឡើយ ហើយក៏​នៅតែមាន​សក្ដានុពល​ក្នុង​ការទិញ-លក់​ផងដែរ។

លោក​បញ្ជាក់ថា ដោយសារតែ​បញ្ហា Covid-19 បានធ្វើឱ្យ​ប្រជាជន ក៏ដូចជា​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ មាន​ភាពភ័យខ្លាច​មិន​ហ៊ាន​ដើរ​ចេញពីផ្ទះ ទៅ​ជួប​ភ្ញៀវ (ជំនួប​អ្នកទិញ និង​អ្នកលក់) ប៉ុន្តែ​ក្នុងនាម​ជា​ភ្នាក់ងារ​អចលនវត្ថុ គឺ​នៅតែ​ប្រកប​អាជីព​របស់ខ្លួន​តាមរ​យៈ​ការផ្ដល់​ព័ត៌មាន និង​ពិគ្រោះ​យោបល់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គ្រាន់តែ​មិនបាន​ទូលំទូលាយ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បញ្ជាក់ថា នៅក្នុង​តំណាក់កាល​នេះ ទាំង​ទីផ្សារ​ជួល និង​ទីផ្សារ​លក់ មិនថាតែ​ចំពោះ​ប្រទេស​កម្ពុជា ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ពិភពលោក គឺមាន​ការធ្លាក់ចុះ​ប្រមាណ៥០-៦០ភាគរយ។ ប្រសិនបើ​ភាព​ប្រឈម និង​ការ​រាតត្បាត​នៃ​វិបត្តិ​ជំងឺ​Covid-19 នៅតែ​អូសបន្លាយ​បន្ត​ក្នុង​រយៈពេល​យូរ ចរន្ត​ទិញ-លក់​នឹង​ប្រឈម​នឹង​ភាពជាប់គាំង ហើយ​ម្ចាស់​អចលនវត្ថុ ដែល​ទទួលបាន​កម្ចី​ពី​ធនាគារ​នឹង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់បំផុត។

ដោយឡែក​សម្រាប់​ការទទួលបាន​លទ្ធផល​ល្អ ពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ Covid-19 នៅពេល​បច្ចុប្បន្ន កម្ពុជា​អាច​នឹងមាន​ចរន្ត​ទិញ-លក់​ក្នុងស្រុក​ឡើងវិញ​បន្តិចម្ដងៗ ទៅតាម​យន្តការ​នៃ​កិច្ចការងារ​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ៕

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នៅ​ស្រុក​ស្ទឹងត្រង់-ក្រូចឆ្មារ​សម្រេចបាន ៧៥%ហើយ

ដោយ វុត្ថា

កំពង់ចាមៈ ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ត​ភ្ជាប់​ជាមួយ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ មាន​បណ្តោយ​ប្រវែង១១៣១ម៉ែត្រ ទទឹង​ប្រវែង១៣.៥០ ម៉ែត្រ ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ សម្រេចបាន​ប្រមាណ៧៥%ហើយ។

នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា ដែល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ស្ពាន​នេះ​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ ខណៈ​ក្រុមការងារ​សាងសង់​កំពុង​មមាញឹក ក្នុងការ​សាងសង់​ឱ្យ​ចប់​តាម​ផែនការ និង​ទោះបី​កម្ពុជា​កំពុង​ប្រឈម​ជំងឺ​កូ​វីដ១៩យ៉ាងណាក្តី។

ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ហើយ​បើ​គិត​តាម​គម្រោង​សាងសង់ ផ្លូវថ្នល់ និង​តួ​ស្ពាន​នឹងត្រូវ​ត​ភ្ជាប់​គ្នា​នៅ​ចុងខែ​ធ្នូ​ខាងមុខ ចំណែកឯ​បរិក្ខារ​បន្ទា​ប់ប​ន្សំ (កម្រាល​ស្រទាប់​AC គំនូស​សញ្ញា និង​បង្គោល​បំភ្លឺ​ផ្លូវ) នឹង​ចប់សព្វគ្រប់​នៅ​ឆ្នាំ២០២១នេះ។

គម្រោង​សាងសង់​ស្ពាន​នេះ ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច ស្ថិតនៅត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាងកើត​ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។

គម្រោង​សាងសង់​ស្ពាន​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ជិត៥៧លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​និង​បោសសម្អាត​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ៕

ក្រុមហ៊ុន​ចិន​ធំ​មួយ​សហការ​ជាមួយ​ធនាគារ​ក្នុងស្រុក ដើម្បី​ផ្តល់​កម្ចី​ខ្នាតតូច​តាមប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន 9F Group ដែលជា​វេទិកា​ឌីជីថល​ឈានមុខ​គេ​របស់​ចិន រួមបញ្ចូល​គ្នា និង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន បានឱ្យដឹង​កាល​ចុង​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន បាន​សហការ​ជាមួយ​ធនាគារ  Chief (Cambodia) Commercial Bank (CCB) ដើម្បី​ណែនាំ​ដំណោះស្រាយ​ឌីជីថល​ថ្មី នៅក្នុង​ទីផ្សារ​ផ្តល់ប្រាក់​កម្ចី​នៅ​កម្ពុជា។

ក្រុមហ៊ុន​ដែលមាន​គោលបំណង​ពង្រឹង​ទីផ្សារ នៅ​អាស៊ីអាគ្នេយ៍​បន្ថែមទៀត​នេះ បានឱ្យដឹង​ទៀតថា ខ្លួន​បាន​ឈានដល់​កិច្ចសហប្រតិបត្តិការ ជា​យុទ្ធសាស្ត្រ​ជាមួយ​ធនាគារ CCB ក្នុង​កិច្ចព្រមព្រៀង​មួយ ដែល​ក្រុមហ៊ុន​ទាំងពីរ​រួមគ្នា ផ្តល់​សេវា​ឥណទាន​មីក្រូ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​កម្ពុជា។

សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រុមហ៊ុន 9F Group បានសរសេរថា “វេទិកា​សេវា​កម្មនេះ នឹង​ផ្តល់ជូន​ប្រជាជន​ក្នុងស្រុក នូវ​សេវាកម្ម​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​ឌីជីថល កាន់តែ​សាមញ្ញ និង​ងាយស្រួល​នៅក្នុង​ប្រទេស។

សេចក្តីថ្លែងការណ៍​បាន​បន្ថែមទៀតថា ក្រុមហ៊ុន 9F Group នឹង​ផ្តល់ជូន​ធនាគារ​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌីជីថល តាម​តម្រូវ​ការដែល​រួមមាន​កម្មវិធី​ទូរស័ព្ទ​ចល័ត ប្រព័ន្ធ​ផ្តល់ប្រាក់​កម្ចី​តាម​អ៊ិន​ធរ​ណេ​ត ដំណើរការ​ពេញលេញ​ប្រព័ន្ធ​ពិនិត្យ​ឥណទាន និង​ម៉ូ​ដែល​ផ្សេងទៀត ដើម្បី​ជួយ​លើកកម្ពស់​កម្រិត រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល និង​ជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល​របស់​ធនាគារ។

ធនាគារ CCB ដែលជា​ធនាគារពាណិជ្ជ​កម្ម ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ដោយ​ឯកជន ដោយ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ហុងកុង Chief Financial Group ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង។ ធនាគារ​នេះ បានចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី៧ឆ្នាំមុន ដោយមាន​ដើមទុន​ដំបូង​ប្រមាណ១០លាន​ដុល្លារ។ នៅ​ចុង​ឆ្នាំមុន​ទ្រព្យសម្បត្តិ​សរុប​របស់ខ្លួន​មាន​ជាង១០០លាន​ដុល្លារ។

តំបន់​អាស៊ីអាគ្នេយ៍​គឺជា​ចំណុច​ដ៏​សំខាន់​មួយ នៅក្នុង​យុទ្ធសាស្ត្រ​ក្រៅប្រទេស​របស់​ក្រុមហ៊ុន 9F Group។ ក្រុម​នេះ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល​ជា​ក្បាលស្ពាន ដើម្បី​ជួយ​ដល់​ធនាគារ និង​សហគ្រាស​ក្នុងស្រុក​ជាមួយនឹង​ការផ្លាស់ប្តូរ​ឌីជីថល៕

ចំណេះដឹង! តើ​លក្ខណៈ​អតិថិជន​បែបណា​ទើប​អាច​ទទួល​ឥណទាន​គេហដ្ឋាន​បាន?

ដោយ​វុត្ថា

ភ្នំពេញៈ ឥណទាន​គេហដ្ឋាន គឺជា​ប្រភេទ​ផលិតផល​ឥណទាន មាន​រយៈពេល​វែង របស់​ធនាគារ ដែល​បាន​បង្កើតឡើង​ដើម្បី​ផ្តល់ជូន​សាធារណជន ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ទិញ​គេហដ្ឋាន​ដែល​កំពុងតែ​សាងសង់ ឬ​សាងសង់​រួច ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ឬក៏​សម្រាប់​យកទៅ​សាងសង់​គេហដ្ឋាន លើដី​កម្មសិទ្ធិ​ដែលមាន​ស្រាប់ ។

១) ប្រភេទ​ប្រាក់ ទំហំ​ឥណទាន និង​រយៈពេល​ឥណទាន

  • ឥណទាន​គេហដ្ឋាន ត្រូវបាន​ផ្តល់ជូន​អតិថិជន​ជា​ប្រាក់​ដុល្លារ​អាមេរិក និង​មិនត្រូវ​លើសពី៧០ភាគរយ នៃ​តម្លៃ​សរុប​របស់​គេហដ្ឋាន​ដែល​ត្រូវ​ទិញ ឬ​សាងសង់​គេហដ្ឋាន​លើដី​កម្មសិទ្ធិ​ដែលមាន​ស្រាប់​នោះឡើយ។
  • រយៈពេល​ខ្ចី​អតិបរមា ១០ឆ្នាំ ចំពោះ ៖

អតិថិជន​ជា​កម្មករ និយោជិត​កំពុង​បម្រើ​ការងារ ក្នុង​ស្ថាប័ន​សាធារណៈ និង​ទីភ្នាក់ងារ​ជាតិ-អន្តរជាតិ ដោយ​មិនត្រូវ​លើសពី​អាយុ​ចូលនិវត្តន៍​ឡើយ។

អតិថិជន​ផ្សេងទៀត ត្រូវមាន​កាយសម្បទា​រឹងមាំ និង​មាន​អាយុ​ចាប់ពី​ពេល​ទទួល​ប្រាក់កម្ចី​រហូតដល់​កាល​វសាន នៃ​រយៈពេល​ខ្ចីប្រាក់​មិនត្រូវ​លើសពី​អាយុ៦០ឆ្នាំ​ឡើយ ។

  ២) លក្ខណសម្បត្តិ​អតិថិជន​ដែល​អាច​ទទួល​ឥណទាន​គេហដ្ឋាន

ជនកម្ពុជា​គ្រប់រូប​ដែលជា​ពលរដ្ឋ​សកម្ម ឬ​ជា​នីតិជន

មានមុខ​របរ ប្រាក់បៀវត្សរ៍ ឬ​ប្រភព​ចំណូល​ដែលមាន​និរន្តរភាព និង​មានលទ្ធភាព​អាច​សងបំណុល​បាន។

  • មាន​ប្រវត្តិ កេរ្តិ៍ឈ្មោះ អត្ត​ចរិតល្អ និង​មាន​ចេតនា​សងបំណុល
  • មាន​ទីលំនៅ​អចិន្ត្រៃយ៍ ដោយមាន​ការបញ្ជាក់​ដឹងឮ​ពី​អាជ្ញាធរ ក្នុង​តំបន់​របស់ខ្លួន​រស់នៅ។
  • ធានា​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ និង​ទាន់ពេលវេលា​ជូន​ធនាគារ។
  • គេហដ្ឋាន​ដែល​ទិញ ត្រូវ​ស្ថិតក្នុង​តំបន់​ប្រតិបត្តិការ​របស់​ធនាគា​រ ដោយមាន​ការបញ្ជា​ក់ទ​ទួល​ស្គា​ល់ពី​អាជ្ញាធរ​មូលដ្ឋាន​តាមផ្លូវ​ច្បាប់។
  • មិន​មានបំណង​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ ក្រៅពី​តំបន់​ប្រតិបត្តិការ​របស់​សាខា​ធនាគារ ដែល​ខ្លួន​បាន​ជំពាក់​បំណុល​រហូតដល់​ពេល​សង​រួច៕