អត្រាគ្មានការងារធ្វើនៅអាមេរិកកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

ដោយ ប៊ី

អន្តរជាតិ៖ សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានបាត់បង់ការងារច្រើនជាងការបង្កើត ជាលើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
នៅក្នុងខែមីនា អាមេរិកបានបាត់បង់ការងារចំនួន ៧០១ ០០០ ការងារ។ នេះបើយោងតាមការិយាល័យស្ថិតិការងារ។

នេះជាលើកទីមួយហើយ ដែលសេដ្ឋកិច្ចបានបាត់បង់ការងារក្នុងរយៈពេលមួយខែ គិតចាប់តាំងពីខែកញ្ញាឆ្នាំ ២០១០ និងជាខែអាក្រក់បំផុតសម្រាប់វិស័យការងាររបស់អាមេរិកចាប់ តាំងពីសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងខែមីនាឆ្នាំ ២០០៩ ។

អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ៤,៤ ភាគរយ ពីកម្រិតទាបជិត ៥០ ឆ្នាំគឺ ៣.៥ ភាគរយ។ វាជាអត្រាគ្មានការងារធ្វើខ្ពស់បំផុតចាប់តាំងពីខែសីហាឆ្នាំ ២០១៧ និងជាការផ្លាស់ប្តូរតែមួយខែដ៏ធំបំផុតនៃអត្រាគ្មានការងារធ្វើចាប់តាំងពីខែមករាឆ្នាំ ១៩៧៥។

ការធ្វើឱ្យអត្រាការងារភាគច្រើនបានកើតឡើងនៅភោជនីយដ្ឋាន និងបារ ដែលសេដ្ឋកិច្ចបាត់បង់ការងារ ៤១៧ ៤០០ ។ ហាងលក់រាយបានកាត់បន្ថយការងារចំនួន ៤៦ ២០០ នាក់ និងការងារថែទាំសុខភាពបានធ្លាក់ចុះ ៤៣ ០០០ ការងារ ខណៈដែលការពិនិត្យ ឲជាប្រចាំនៅពេទ្យធ្មេញ និងការិយាល័យគ្រូពេទ្យបានធ្លាក់ចុះ។

របាយការណ៍ខែមីនា បានបង្ហាញថា ការបញ្ឈប់ការងារភាគច្រើនគឺបណ្តោះអាសន្ន៖ ប្រជាជន ១,៨ លាននាក់គ្មានការងារធ្វើជាបណ្តោះអាសន្នកាលពីខែមុន កើនឡើងពី ១ លាននាក់ក្នុងខែកុម្ភៈ៕

សម្តេចតេជោជំរុញឱ្យរោងចក្រផលិតមីក្នុងស្រុកផលិតមីជូនរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋដែលអត់ស្បៀងអាហារ

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ចែងឱ្យរោងចក្រផលិតមីក្នុងប្រទេសដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ ខណៈពេលដែលមានជូបនូវវិបត្តិនូវការរាតត្បាតជាសកលនៃជំងឺCOVID 19 ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងទំព័រសហ្វេសបុកកាលពីល្ងាចថ្ងៃទី ៥ខែមេសាឆ្នាំ ២០២០នេះថា ស្របជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានត្រៀមរៀបចំអោយរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋ។

សម្តេចតេជោថ្លែង “ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋយើងបាន មិនអោយធ្លាក់ទៅក្នុងការភ័យខ្លាចបាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីកន្លងទៅថ្មីៗនេះ បានប្រកាសផ្អាកមិនអោយនាំអង្ករស និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាត្តអោយនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ ជាមួយគ្នានេះ សម្តេចតេជោបានចេញបញ្ជាអោយផ្អាកការនាំត្រីចេញពីប្រទេសថែមទៀត ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាអោយអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារមិនអោយមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនអោយនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយនៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ៕

ដំណឹងល្អ! គម្រោងជួសជុលថែទាំផ្លូវថ្នល់ក្នុងខេត្តកែបសម្រេចជិតបាន១០០% ហើយ

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា រហូតមកដល់ពេលនេះគម្រោងជួសជុលថែទាំផ្លូវថ្នល់ក្នុងខេត្តកែបសម្រេចជិតបាន១០០% ហើយ ខណៈដែលមក្រុមមន្ត្រីជំនាញបាននឹងកំពុងជំរុញឱ្យហើយរួចរាល់នៅមុនចូលឆ្នាំខ្មែរឈានមកដល់នាពេលខាងមុខនេះ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២០ នេះ ឱ្យដឹងថា គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៣៣ ដោយចាក់អ៊ុតបេតុងកៅស៊ូ(A/C) រៀបខឿនបេតុង ស្ថាបនាលូ និងគូសគំនូសចរាចណ៍ សម្រេចបាន ៩៥% ខណៈពេលដែលគម្រោងជួសជុលផ្លូវដោយចាក់ក្រាលបេតុងសរសៃដែក(RC)លើកំណាត់ផ្លូវខេត្តលេខ១៣៣២ (ស្រុកដំណាក់ចង្អើរ) សម្រេចបាន ៩៥% ដូចគ្នា។

លោក ជិន វុទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបបានមានប្រសាសន៍ថានាអំឡុងពេលចុងក្រោយនេះ កម្លាំងនៃមន្ទីររបស់លោកបាន និងកំពុងមមាញឹកក្នុងការងារជួលជុល ថែទាំផ្លូវសំខាន់ៗ ជាច្រើនខ្សែនៅទូទាំងខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ លោកបន្តថា ជាធម្មតារាល់ចុងសប្តាហ៍ ឬថ្ងៃបុណ្យទានម្តងៗ ភ្ញៀវជាតិ និងអន្តរជាតិតែងមកកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តកែបយ៉ាងច្រើនកុះករ។

លោកអនុប្រធានមន្ទីរបានបន្តថា ដើម្បីលម្អសោភ័ណភាពផ្លូវ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទូទៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ មន្ទីរបានធ្វើការបែងចែកជាច្រើនក្រុមសម្រាប់កិច្ចការងារដ៏មមាញឹកនេះ។ កម្លាំងទាំងនោះ រួមមានក្រុមប៉ះអ៊ុតផ្លូវ ក្រុមរៀបចំសួនច្បារតាមបណ្តោយផ្លូវជាតិលេខ៣៣ តភ្ជាប់ជាមួយផ្លូវទៅខេត្តកំពតជាដើម។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានឱ្យដឹងថា ក្រសួងបានជួសជុលកំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្ត្រកែប ដោយសារផ្លូវនេះបានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹក ភ្លៀងនាពេលកន្លងមក។ លោកបន្តថា រាជរដ្ឋាភិបាល មានគម្រោងលើកកម្ពស់គុណភាពផ្លូវខេត្ត ផ្លូវជាតិ ជាច្រើនទៀតទៅដល់គ្រប់ច្រកល្ហក ដើម្បីប្រជារាស្ត្រមានឱកាសរកចំណូលបន្ថែម ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។

បើតាម លោក ស៊ុន ចាន់ថុល រដ្ឋាភិបាលកម្ពុជា បានចំណាយថវិការប្រមាណជិត ៣០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់យកទៅជួសជុល និងថែមទាំហេដ្ឋារចនាសម្ព័ន្ធសំខាន់នានានៅទូទាំងប្រទេស ខណៈ ដែលពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលតាមរយៈក្រសួងបាននឹងកំពុងលើកកម្ពស់គុណភាពផ្លូវឱ្យបានកាន់តែរឹងមាំ និងប្រើប្រាស់បានយូអង្វែង។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាងធារណៈការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងកាលពីពេលថ្មីៗនេះ ថា គម្រោងស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសមិនត្រូវបានផ្អាកសកម្មភាពនោះទេ បើទោះបីកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយការរាតត្បាតជាសកល នៃជំងឺ COVID 19 យ៉ាងណាក្តី។

លោក បន្តថា “ក្រុមការងារនៅកន្លែងការរដ្ឋាននៅតែធ្វើជាធម្មតា ដោយមិនឈប់សកម្មភាពឡើយ បើទោះបីមន្ត្រីមួយចំនួននៅខាងក្រសួងបានធ្វើការតាមអនឡាញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID 19”។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាក៏ធ្លាប់បានមានប្រសាសន៍ប្រាប់លោកទេសរដ្ឋមន្ត្រី ស៊ុន រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនឱ្យមានការផ្អាកគម្រោងបើកការដ្ឋាន និងសកម្មភាពសម្ពោធផ្លូវដាក់ឱ្យប្រើប្រាស់ផ្លូវដែលជាគម្រោងរបស់រដ្ឋាភិបាលមួយរយៈដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID 19 ៕

ធនាគារជាតិនៃកាណាដាបោះទុនចំនួន ១២០ លានដុល្លារបន្ថែមទៀតដើម្បីពង្រីកប្រតិបត្តិការធនាគារ ABA នៅកម្ពុជា

ដោយ ប៊ី
ភ្នំពេញ៖ ធនាគារជាតិនៃកាណាដាបានបញ្ចូលការវិនិយោគដើមទុនចំនួន ១២០ លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រដល់ការរីកចម្រើនបន្ថែមទៀតរបស់ធនាគារ ABA ដែលមានមូលដ្ឋាននៅកម្ពុជា។
ធនាគារជាតិនៃកម្ពុជាបានបង្ហាញតួលេខនៃទុនវិនិយោគបន្ថែមខាងលើនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលបានចែករំលែកជាមួយផ្សារមូលបត្រកម្ពុជា។

ការវិនិយោគនេះធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីធនាគារ ABA ទៅធនាគារជាតិនៃកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំមុន សម្រាប់ការបូកបញ្ចូលប្រាក់។ ដោយបានចុះហត្ថលេខានៅថ្ងៃទី ២ ខែមករាដើមទុនបានបង្កើនអនុបាតសធនភាពរបស់ធនាគារចំនួន ២១,១១ ភាគរយ។

ធនាគារបានពន្យល់នៅក្នុងរបាយការណ៍នេះថា “សមាមាត្រទាំងនេះមិនត្រូវបានធ្វើប្រចាំឆ្នាំទេ ហើយត្រូវបានគណនាដោយប្រើរយៈពេលបីខែនៃតួលេខប្រាក់ចំណេញ ឬការបាត់បង់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩”។

លោក Yves Jacquot ប្រធានធនាគារ ABA បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មនេះនឹងគាំទ្រដល់ការរីកចម្រើនបន្ថែមទៀតរបស់ធនាគារដោយរក្សាអនុលោមភាពឱ្យស្របនឹងតម្រូវការបទប្បញ្ញត្តិ។

លោកបាននិយាយនៅក្នុងរបាយការណ៍ថា “ធនាគារ ABA បានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងគ្រប់កត្តាសំខាន់ៗរាប់បញ្ចូលទាំងទ្រព្យសកម្មប្រាក់បញ្ញើ និងប្រាក់កម្ចីក៏ដូចជាចំនួនអតិថិជន។ លោកបានបន្ថែមថា ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ៤,៣៩ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៦០ ភាគរយបើធៀបនឹងឆ្នាំមុន ខណៈផលប័ត្របញ្ញើបានកើនឡើង ៥៥ ភាគរយដល់ ៣,៤០ ពាន់លានដុល្លារ និងផលប័ត្រ កើនដល់ ២,៧៦ ពាន់លានដុល្លារដែលតំណាងឱ្យកំណើន ៥០ ភាគរយ។ កាលពីខែតុលាកន្លងទៅធនាគារជាតិកាណាដា ដែលមានមូលដ្ឋាននៅម៉ុងត្រេអាល់បានទិញភាគហ៊ុនចុងក្រោយរបស់ខ្លួននៅក្នុងធនាគារ ABA ដោយទទួលបានភាគហ៊ុនសរុបចំនួន ៩៩,៩៩ ភាគរយ។

លោក Jacquot មានប្រសាសន៍ថា “តាមរយៈការទិញនេះ ធនាគារជាតិនៃកាណាដាបានបង្ហាញទំនុកចិត្តរបស់ខ្លួនជាថ្មីម្តងទៀតចំពោះធនាគារ ABA និងឧស្សាហកម្មធនាគារកម្ពុជាទាំងមូល”។
ធនាគារ ABA បន្តអនុវត្តយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួនដោយជោគជ័យដោយផ្តោតលើផលិតផលហិរញ្ញវត្ថុឌីជីថល ក៏ដូចជាប្រាក់កម្ចីដែលមានផលិតភាពដល់អាជីវកម្មនៅក្នុងវិស័យជាក់ស្តែងនៃសេដ្ឋកិច្ច។ នាគារអនុវត្តវប្បធម៌គ្រប់គ្រងហានិភ័យខ្លាំងដែលត្រូវបានពង្រឹងដោយមុខងារសវនកម្មនិងការអនុវត្តតាមអាជីវកម្មរបស់ខ្លួន ។

ម៉ាស និង​ទឹក​អាល់កុល​ចំនួន១លាន​ត្រូវបាន​ត្រៀម​ក្នុងការ​ប្រ​យុ​ទ្ធប្រឆាំងជំងឺ Covid-19 នៅ​កម្ពុជា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​ដាក់ចេញ​ផែនការ​ថ្មី​ដោយ​បង្កើត​ស្តុក​រាជរដ្ឋាភិបាល ដោយ​តម្រូវឱ្យ​ស្តុក​នូវ​ម៉ាស​ចំនួន១លាន​ម៉ាស​សម្លៀកបំពាក់​គ្រូពេទ្យ ៥ពាន់​កំ​ប្លេ ម៉ាស N95 ៥ពាន់​ម៉ាស និង​ទឹក​អាល់កុល​ចំនួន១លាន​លីត្រ​ទុក​ប្រើប្រាស់ ក្នុងករណី​មានការ​វិវឌ្ឍន៍​មិនល្អ​ណាមួយ លើ​ស្ថានភាព​ជំងឺ Covid-19 ។

តាមរយៈ​សារ​សំឡេង​បទបញ្ជា ទៅកាន់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ  Covid-19 កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បើទោះបីថា​ស្ថាន​ការ​វិវឌ្ឍន៍ នៃ​ការរីក​រាលដាល​ជំងឺ Covid-19 នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មិន​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​យ៉ាងណាក្តី តែ​ដើម្បី​ប្រាកដថា កម្ពុជា​មិន​ជួប​បញ្ហា​ខ្វះ​ម៉ាស សម្លៀកបំពាក់ និង​ទឹក​អាល់កុល​សម្រាប់​ក្រុមគ្រូពេទ្យ ប្រើប្រាស់​ត្រូវបង្កើត​នូវ​ស្តុក​មួយ​សម្រាប់​រាជរដ្ឋាភិបាល។

សម្តេច​តេ​ជោ​សង្កត់ធ្ងន់ថា “នេះ​ជាការ​ចាំបាច់ ព្រោះ​យើង​មិន​អាចឱ្យ​គ្រូពេទ្យ​ណា​ម្នាក់​ឆ្លង​ព្រោះតែ​ខ្វះ​ការទទួលខុសត្រូវ​រប​ស់​យើង​នោះទេ។ សម្តេច​បន្តថា “ឥឡូវនេះ​ខ្ញុំ​សូម​ចេញ​នូវ​បទបញ្ជា​បន្ថែម គឺ​យើង​ត្រូវ​មានការ​ស្តុក​បម្រុង របស់​រាជរដ្ឋាភិបាល​មួយកម្រិត​ទៀត។ ទាំង​ម៉ាស​សម្លៀកបំពាក់​សម្រាប់​គ្រូពេទ្យ និង​ទឹក​អាល់កុល​នៅពេល​ប្រើ​អស់ គឺ​ត្រូវ​ផលិត​យកមក​បំពេញបន្ថែម​ភ្លាម។

បច្ចុប្បន្ននេះ​កម្ពុជា មាន​រោងចក្រ​មួយ​ដេរ​ម៉ាស សម្រាប់តែ​ប្រទេស​ក​ម្ពូ​ជា​តែម្ដង​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​អាចមាន​សម​ត្ថិ​ភាព​ផលិត​បាន​ក្នុង​រង្វង់១,២លាន ហើយនឹង​បង្កើន​សមត្ថភាព​ផលិត​ឱ្យបាន​ច្រើនជាង​នេះ បន្ទាប់ពី​យើង​នាំចូល​មកពី​ខាងក្រៅ។  ក្រៅពី​រោងចក្រ​ផលិត​ម៉ាស កម្ពុជា​ក៏មាន​រោងចក្រ​ផលិត​ទឹក​អាល់កុល (រោងចក្រ SKD) រួម​ជាមួយនឹង​រោងចក្រ​ផ្សេង​មួយទៀត ដើម្បី​ផលិត​បំពេញ​តាម​តម្រូវការ​ប្រើប្រាស់​ចាំបាច់ របស់​មន្ត្រី​ផ្នែក​សុខាភិបាល​ក្នុង​ទំហំ​ប្រមាណ៥០០០ លីត្រ​ក្នុង​មួយថ្ងៃ ខណៈដែល​តម្រូវការ​ជាក់ស្ដែង នៅ​ទូទាំងប្រទេស​មាន​ចំនួន​ច្រើនជាង​នេះ។

ពាក់ព័ន្ធ​ទៅនឹង​តម្រូវការ​ផ្នែក​សម្ភារៈ និង​បរិក្ខា​ពេទ្យ កម្ពុ​ជាមាន​រោងចក្រ​ចំនួន២ដំណើរ​ការផលិត ដោយ​រោងចក្រ​ចំនួន១ស្ថិតនៅក្នុង​ខេត្តកំពង់ចាម និង​មួយកន្លែង​ទៀត ស្ថិតនៅ​ខេត្តស្វាយរៀង ប៉ុន្តែ​សម្រាប់​សម្ភារៈ​ផ្សេងទៀត​ដូចជា​របាំងមុខ និង​មួក​មួយចំនួន​ចាំបាច់​នាំចូល​មកពី​ក្រៅ​ស្រុក៕

ទិញ​ដី​ឡូ​តិ៍​បាន​រង្វាន់​ម៉ូតូ​ស៊េរី​ទំនើប ពី​គម្រោង​ដី​ឡូ​តិ៍ Show Up Real Estate

ដោយ រ៉ា​ណេ​ត

កំពង់ឆ្នាំង៖ កាន់តែ​អស្ចារ្យ និង​រីករាយ ជាមួយ​កម្មវិធី​ពិសេស ដែល​ផ្តល់ជូន​ដោយ​គម្រោង​ដី​ឡូ​តិ៍ Show Up Reel Estate ដោយ​គ្រប់​អិ​តិ​ថិ​ជន​ទាំងអស់ ដែល​ទិញ​ដី​ឡូ​តិ៍​នៅក្នុង​គម្រោង នឹង​ទទួលបាន​កាដូ​ពិសេស​នូវ​ម៉ូតូ​ទំនើប​ស៊េរី​ថ្មី ឆ្នាំ២០២០ រួម​ជាមួយនឹង​ទូរស័ព្ទដៃ Smart Phone ចំនួន​មួយគ្រឿង​ផងដែរ។

ជាការ​អបអរសាទរ​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ គម្រោង​ដី​ឡូ​តិ៍ Show Up Real Estate  បាន​បង្កើត​កម្មវិធី​ពិសេស​មិន​ធ្លាប់មាន​ពីមុនមក ដោយ​គ្រប់​អតិថិជន​ទាំងអស់ ដែល​ទិញ​គម្រោង​ដី​ឡូ​តិ៍​ពី​ក្រុមហ៊ុន នឹងមាន​ឱកាស​ទទួល​បាន​កាដូ​យ៉ាង​អស្ចារ្យ។

អគ្គនាយក​ក្រុមហ៊ុន Show Up Real Estate លោក អ៊ិន ណា​ង បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា គម្រោង​ដី​ឡូ​តិ៍​ថ្មី ដែល​ស្ថិតនៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមាន​តម្លៃ​ត្រឹមតែ២៥០០ដុល្លារ ឡើងទៅ​មួយ​នេះ គឺជា​គំរោង​ដែល​សមស្រប​ទៅនឹង​ការសាងសង់​លំនៅដ្ឋាន និង​ស្ថិតក្នុង​តំបន់​មាន​សក្ដានុពល ដែល​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ និង​អភិវឌ្ឍន៍ SHOW UP REAL ESTATE Co,.Ltd ។

លោក​បាន​បញ្ជាក់ថា“ជាការ​អបអរសាទរ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ក្រុមហ៊ុន​បាន​ផ្តល់ជូន​នូវ​កម្ម​ពិសេស ដោយ​រាល់​ការទិញ​ដី​ឡូ​តិ៍​ពី​គម្រោង​ចំនួន៤ឡូ​តិ៍ (បង់ប្រាក់​ផ្ដាច់) នឹង​ទទួលបាន​កាដូ ម៉ូតូ​ស៊េរី​ទំនើប ម៉ាក wave ឆ្នាំ២០២០ ចំនួន១គ្រឿងភ្លាម។

ដោយឡែក​សម្រាប់​អតិថិជន ដែល​ទិញ​ដី​ឡូ​តិ៍​ពី​គម្រោង​ចំនួន២ឡូ​តិ៍ នឹង​ទទួលបាន​កាដូ​ទូរស័ព្ទដៃ Smart Phone ស៊េរី​ថ្មី​ចំនួន​មួយគ្រឿងភ្លាមៗផងដែរ។

លោក អ៊ិន ណា​ង បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា “វា​ជា​ឱកាស​ដ៏​ល្អ និង​កម្រ​មាន​ណាស់ សម្រាប់​គម្រោង​ដី​ឡូ​តិ៍​លំនៅដ្ឋាន ដែលមាន​តម្លៃ​ទាប​នៅពេល​បច្ចុប្បន្ននេះ រួម​ជាមួយនឹង​ការផ្ដល់ ជូន​នូវ​ជម្រើស​កាន់តែ​ងាយស្រួល ក្នុង​ការទិញ​ដោយ​ការបង់​ផ្ដាច់ និង​ការ​រំ​លោះ​ក្នុង​រយៈពេល​វែង​ផងដែរ។

សម្រាប់​អតិថិជន​ដែល​ទិញ​ដី​ឡូ​តិ៍ នៅក្នុង​គម្រោង​ថ្មី​មួយ​នេះ នឹង​ទទួលបាន​ផលចំណេញ​យ៉ាងច្រើន ដែល​ក្រៅពី​មានតម្លៃ​ទាប​មិន​ធ្លាប់មាន ថែមទាំង​អាច​អាស្រ័យ​ផល​ពី​ការរស់នៅ ក្នុង​តំបន់​ខាងលើនេះ តាមរយៈ​ការបើក​អាជីវកម្ម លក្ខណៈ​គ្រួ​សារបាន​យ៉ាង​ប្រសើរ​ថែមទាំង​ផង ជាពិសេស​ផ្តល់ឱកាស​ចំណេញ ក្នុង​អត្រា​ខ្ពស់​សម្រាប់​អ្នក​ដែល​ទិញ​ទុក​លក់​បន្ត។

ពាក់ព័ន្ធ​ទៅនឹង​ការរៀបចំ និង​អភិវឌ្ឍន៍​នៅក្នុង​គម្រោង​ដី​ឡូ​តិ៍​ថ្មី របស់​ក្រុមហ៊ុន​អចលនទ្រព្យ Show Up Real Estate Co, Ltd ដែល​ស្ថិត​នៅជាប់​ផ្លូវរដ្ឋ​ទំហំ៣០ម៉ែត្រ សុទ្ធតែ​ត្រូវបាន​សិក្សា​យ៉ាង​លម្អិត រួមជាមួយ​ការអនុវត្ត​ទៅតាម​ដំណាក់កាល ដូចជា​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​គម្រោង​រួមមាន​ការកសាង​ផ្លូវថ្នល់​ជាច្រើន​ខ្សែ ដែលមាន​ទំហំ១០ម៉ែត្រ ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ រួម​ជាមួយនឹង​ការបង្កើត​តំបន់​បៃតង​អម​នៅ​សងខាង​ផ្លូវ។ ក្រៅពីនេះ​នៅមាន​ការបំពាក់​អំពូល​អគ្គិសនី​សូ​ឡា សម្រាប់​បំភ្លឺ​តាមផ្លូវ​ពេលយប់ មាន​បង្កប់​បណ្តាញទឹក​ស្អាត មាន​ប្រព័ន្ធ​បង្ហូរទឹក​ផងដែរ។

ក្នុង​គម្រោង​មួយ​នេះ ក្រុមហ៊ុន​នឹងធ្វើ​ការអភិវឌ្ឍ​បន្ថែម​ជាច្រើន​ទៀត ដែល​សុទ្ធតែ​ផ្តល់នូវ​ភាពល្អប្រសើរ​ដល់​សហគម​ន៍ និង​ផ្តល់​ភាពងាយស្រួល​ដល់​ការរស់នៅ​ផងដែរ ដូចជា ការបង្កើត​ផ្សារ​សហគមន៍ តំបន់​រមណីយដ្ឋាន ទីលានកីឡា​បាល់ទាត់ សួនច្បារ​សាធារណៈ និង​ទីធ្លា​សម្រាប់​ហាត់ប្រាណ គម្រោង​បង្កើត​សាលារៀន​ឯកជន​បន្ថែម លើ​គម្រោង​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​របស់​ឯកជ​ន​ជាច្រើន​គម្រោង​ទៀត។ រួសរាន់​ឡើង អ្នក​មក​មុន មានឱកាស​ទទួលបាន​ទីតាំង​ល្អ​មុនគេ។  សម្រាប់​ព័ត៌មាន​លម្អិត​អាច​សាកសួរ​បន្ថែម​បាន តាមរយៈ​ទូរស័ព្ទ​លេខ ៖ ០១២ ៥៥៥ ២៦៥ / ០១០ ៧៨៤ ១៧៧ ៕

CPA Café នឹង​បើក​ដំណើរការ​នៅថ្ងៃនេះ​ហើយ ដោយ​ផ្តោត​រសជាតិ​កាហ្វេធម្មជាតិ​ដ៏​ឈ្ងុយឆ្ងាញ់

ដោយ គង់់ សូរិយា

ភ្នំពេញ៖ ផ្តោតលើ​គុណភាព​កាហ្វេ និង​សុខភាព​អតិថិជន​ជា​ចម្បង CPA Cafe នឹងបើក​ដំណើរការ​នៅថ្ងៃនេះ​ហើយ ជាមួយនឹង​រសជាតិ​កាហ្វេ​ធម្មជាតិ និង​ការផ្តល់​សេវាកម្ម​រួសរាយ​រាក់ទាក់ ពិសេស​ហាង​កាហ្វេ​នេះ នឹងមាន​សេវាកម្ម​ប្រឹក្សា​យោបល់ ទាក់ទង​ការចាប់ផ្តើម​អាជីវកម្ម និង​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ផងដែរ។

ហាង​កាហ្វេ​នេះ បាននិងកំពុង​រៀបចំ​យ៉ាងសកម្ម ដែលមាន​ទីតាំង​ស្ថិត​ន​នៅតាម​បណ្តោយ​ផ្លូវ​លេខ២៧១ (ចំងាយ​ប្រមាណ២០០ម៉ែត្រ ពី​ច្រកចូល​ក្លោងទ្វារ​ចូល​វត្ត​សន្សំ​កុសល)ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ទី២ ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ជាមួយនឹង​ការផ្តល់​រសជាតិ​កាហ្វេ​ជាប់ចិត្ត គ្មាន​ជាតិគីមី និង​បរិយាកាស​ដ៏​មនោ​រម្យ CPA Cafe នឹងមាន​រៀបចំ​បន្ទប់ VIP សំរាប់​អ្នក​ទទួលទាន​កាហ្វេ អាច​ជួបប្រជុំ​ជាមួយ​អតិថិជន ឬ​កិច្ចប្រជុំ​ពិភាក្សា​ការងារផ្សេងៗផងដែរ។ ជាមួយនឹង​ដំណើរ​ការបើក​លក់​ជា​លើកដំបូង​នេះ CPA Cafe នឹង​ផ្តល់​ការបញ្ចុះ​តម្លៃ២០ភាគរយ​ផង​ដ​ដែរ។

អ្វី​កាន់តែ​ពិសេស ហាង​កាហ្វេ​នេះ​ក៏មាន​អ្នកជំនាញ​អចលនទ្រព្យ និង​ម្ចាស់​អាជីវកម្ម​លំដាប់​ជាតិ អន្តរជាតិ​អាច​ផ្តល់​សេវាកម្ម​ប្រឹក្សា យោបល់​ពី​ការចាប់ផ្តើម​អាជីវកម្ម​ពី​ការស្វែងរក​សេវា​ប្រឹក្សា​យោបល់​ទាក់ទង​អាជីវកម្ម ភាពជា​ភ្នាក់ងារ​អចលនទ្រព្យ ពិសេស​ការវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដល់​អតិថិជន​ផងដែរ។

ភ្លក់​រសជាតិ​កាហ្វេ​ឈ្ងុយឆ្ងាញ់​ជាប់ចិត្ត ជាមួយ​សេវាកម្ម​ដ៏​ប្រសើរ លោក អ្នក​ក៏មាន​ឳ​កាស​ចាប់ផ្តើម​សិក្សា​រៀនសូត្រ ដើម្បី​ចាប់ផ្តើម​អាជីព​ជា​ភ្នាក់ងារ ជា​អ្ម​នក​វិនិយោគ​អចលនទ្រព្យ និង​អាជីវកម្ម​នានា​ផងដែរ។

CPA Cafe នឹង​បើក​ដំណើរការ​ចាប់់ពី​ម៉ោង៨ព្រឹក រហូតដល់៦ល្ងាច រៀងរាល់​ម៉ោង​ធ្វើការ៕

សេដ្ឋកិច្ច​សកលលោក​នឹង​ឈានដល់​ការខាតបង់​រហូតដល់៤ទ្រី​លាន​ដុល្លារ ដោយសារ Covid-19

ដោយ ហ្សូ​លី

ភ្នំពេញ៖ កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​កំពុង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី នឹង​ថយចុះ​ខ្លាំង​នៅ​ឆ្នាំ២០២០ ដោយសារ​ផលប៉ះពាល់​ខ្លាំង​នៃ​វីរុស​ឆ្លង Covid-19 ខណៈដែល​សេដ្ឋកិច្ច​អាច​នឹងមាន​ផលប៉ះពាល់​ប្រមាណ៤លាន​លាន​ដុល្លារ (៤,១ទ្រី​លាន​ដុល្លារ)។ នេះ​បើតាម​របាយការណ៍​ព្យាករណ៍​ថ្មី របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី ដែល​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ ២០២០នេះ។

កំឡុង​ខែ​មុន ការព្យាករណ៍​មាន​ត្រឹម​ប្រមាណ២ទ្រី​លាន​ដុល្លារ​តែប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​វា​បាន​ហក់​ឡើងដល់៤ទ្រី​លាន​ដុល្លារ​ទៅហើយ។ ទិន្នផល​សរុប​សកល​លោក​បាន​ធ្លាក់ចុះ​ចន្លោះ​ពី ២,៣ ភាគរយ ដល់ ៤,៨ ភាគរយ ហើយ​អាច​នឹង​ស្តារ​ត្រឡប់មកវិញ​នៅក្នុង​ឆ្នាំ២០២។ នេះ​បើតាម​របាយការណ៍​ដដែល​បានបញ្ជាក់។

ការប៉ាន់ស្មាន​នេះ បានធ្វើ​ការវិវត្ត​ព័ត៌មាន​បន្ថែម​កាលពីថ្មីៗនេះ ឆ្លុះបញ្ចាំង​ពី​រោគរាតត្បាត ចំណាត់ការ​នយោបាយ​មួយចំនួន និង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ចេញចូល​ទូទាំង​សកលលោក និង​ទិន្នន័យ​បង្ហាញ​ពី​ការប៉ះពាល់​សកម្មភាព​សេដ្ឋកិច្ច​ប្រទេស​ចិន។

អ្វីដែល​គួរកត់សម្គាល់​មួយទៀត​នោះ គឺ​ការព្យាករណ៍​នេះ​មិន​រួមបញ្ចូល​កត្តា​ដូចជា​ការរំខាន​នៃ​ការ​ផ្គង់​ផ្គង់ ភាពរ​អាក់រ​អូ​ល​ការចំណាយ ថ្លៃ​សេវា​សុខភាព​បន្ទាន់ និង​ការខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ ទៅលើ​វិស័យសេដ្ឋកិច្ច​និង​អប់រំ​នោះទេ។ យ៉ាងណាមិញ នៅ​ឆ្នាំ ២០២១ សេដ្ឋកិច្ច​អាច​នឹង​ហក់​ឡើងដល់៦ភាគរយ​វិញ បើសិនជា​មេរោគ Covid-19 បញ្ចប់​នៅក្នុង​ឆ្នាំ២០២០ ។

ចំណែកឯ​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​ឧស្សាហកម្ម​របស់​តំបន់​អាស៊ី ដូចជា ប្រទេស​ចិន ក្រុង​ហុងកុង សាធារណរដ្ឋ​កូរ៉េខាងត្បូង សិង្ហ​បុរី និង តៃប៉ិ នឹង​ហក់​ឡើងដល់ ៦.៧ភាគរយ​នៅ​ឆ្នាំ២០២១ ។

ប្រធាន​សេដ្ឋវិទូ​នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB លោក Yasuyuki Sawada បាន​មានប្រសាសន៍ថា ទស្សនវិស័យ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក នឹង​ក្នុង​តំបន់​អាស៊ី​មួយចំនួន គឺ​មិនមាន​ស្ថានភាព​ប្រាកដប្រជា​នោះទេ ដោយសារ​ការវិវឌ្ឍ​ន៍​នៃ​ជំងឺ​រាតត្បាត​ពិភពលោក Covid-19 ។

លោក​បន្តថា “កំណើនសេដ្ឋកិច្ច​អាច​ថយចុះ​លឿន ហើយ​ងើប​ឡើងវិញ​យឺត​ជាង​អ្វីដែល​បាន​ព្យាករណ៍​បច្ចុប្បន្ន។ លោក​បន្ថែមថា “ប៉ុន្តែ​យ៉ាងណា ADB នឹង​ព្យាយាម​សម្របសម្រួល​ចាំបាច់ ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​សេដ្ឋកិច្ច​ក្នុង​រដូវ​នេះ ជាពិសេស​សម្រាប់​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត”៕

អភិបាលខេត្ត​កំពង់ស្ពឺ​ថា ខេត្ត​ទទួលបាន​គម្រោង​វិនិយោគថ្មី១៩ និង​មាន​ទឹកប្រាក់​សរុប​ជាង ១៦៦,៤លាន​ដុល្លារ

ដោយ រ៉ា​ណេ​ត

កំពង់ស្ពឺ៖ អភិបាលខេត្ត​កំពង់ស្ពឺ លោក​វ៉ី សំណាង​បាន​អះអាងថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទីមួយ​នៃ​ឆ្នាំ២០២០ គម្រោង​វិនិយោគ​ធំ​ចំនួន១៩គម្រោង ជាមួយ​ទំហំ​ទុន​សរុប​ជាង ១៦៦លាន​ដុល្លារ។

គំរោង​វិនិយោគ​នេះ ត្រូវបាន​ស្នើសុំ​បើក​ដំណើរការ​ដោយ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ និង​ត្រូវបាន​រដ្ឋាភិបាល​សម្រេច​អនុម័ត និង​គាំទ្រ​យ៉ាង​ពេញទំហឹង ដើម្បី​រួមចំណែក​ក្នុងការ​ពង្រឹង​នូវ​កំណើនសេដ្ឋកិច្ច ក្នុងស្ថានភាព​គំរាមកំហែង​ពី​វិបត្តិ​ជំងឺឆ្លង Covid-19 ជា​សាកល​នៅពេល​បច្ចុប្បន្ននេះ។

លោក វ៉ី សំណាង បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០កន្លងមក​ថា ជាមួយនឹង​ចំនួន​នៃ​គម្រោង​វិនិយោគ​ថ្មី​ទាំង១៩ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ជាង១៦៦លាន​ដុល្លារ​ខាងលើនេះ។ លោក​បាន​សម្ដែង​នូវ​ភាព​រីករាយ​ស្វាគមន៍ និង​ព្យាយាម​ជួយ​សម្រួល​ដល់​កិច្ច ដំណើរការ​នៃ​ការវិនិយោគ​ទាំងនេះ ដើម្បី​អាច​ដំណើរការ​ប្រកបដោយ​ភាពរលូន។

លោក​បន្តថា គិត​ត្រឹម​ចុងខែ​កុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ នៅក្នុង​ខេត្តកំពង់ស្ពឺ មាន​រោងចក្រ​ចំនួន២៧១ មាន​ប្រតិបត្តិការ ប៉ុន្តែ​ទើបតែ​នៅក្នុង​ស្ថានភាព​នៃ​ការ​ប្រឈម​ទៅនឹង​វិបត្តិ​ជំងឺឆ្លង Covid-19 នៅក្នុង​អំឡុង​ខែមីនា មាន​រោងចក្រ​ចំនួន៣១ បាន​ស្នើសុំ​ធ្វើការ​ព្យួរ ដែល​ក្នុង​បណ្តាលមកពី​ការខ្វះខាត​វត្ថុធាតុដើម ក្នុង​ការផលិត និង​ភាព​ប្រឈម​បាត់បង់​ការបញ្ជាទិញ។

លោក​បាន​បញ្ជាក់ថា “វិបត្តិ​មួយ​នេះ វា​បានកើត​ឡើងជា​សាកល ដែល​មិនមែន​ប៉ះពាល់​ត្រឹមតែ​ប្រទេស​កម្ពុជា ឬ​ត្រឹមតែ​នៅក្នុង​ខេត្តកំពង់ស្ពឺ​នោះទេ ប៉ុន្តែ​យើង​រំពឹងថា “ភាពល្អប្រសើរ នឹង​វិលត្រឡប់​មករក​សភាព​ដើម​វិញ​ក្នុងពេល​ដ៏​ខ្លី បន្ទាប់​ដំណោះស្រាយ​ត្រូវបាន​ធ្វើឡើង ប្រកបដោយ​ភាពជោគជ័យ​ក្នុងពេលឆាប់ៗខាងមុខនេះ។

គម្រោង​វិនិយោគ​ទាំង១៩ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន១៦៦,៤លាន​ដុល្លារ ដែល​ទើបតែ​ទទួលបាន​ការអនុញ្ញាត និង​គាំទ្រ​ឱ្យ​បើក​ដំណើរការ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​នៅត្រឹម​ត្រីមាស​ទី១ កន្លងទៅនេះ​បាន​ជួយ​បង្កើត​ឱកាស​ការងារ​បន្ថែម​ជាង១២,៦០០នាក់ ។

ដោយឡែក​សម្រាប់​ទីតាំង នៃ​គម្រោង​វិនិយោគ​ទាំងអស់នេះ មាន​នៅតាម​បណ្តា​ស្រុក/ក្រុង ផ្សេងៗគ្នា​ដូចជា ស្រុក​គងពិសី ចំនួន៦គម្រោង ស្រុក​សំរោង​ទង​ចំនួន៥គម្រោង ក្រុង​ច្បារមន​ចំនួន២គម្រោង តំបន់​សេដ្ឋកិច្ច​ពិសេស​អាល់​ត្រា​ផៅ​វ័រ ថេ​កណឡ​ជី ចំនួន២គម្រោង ស្រុក​ភ្នំស្រួច​ចំនួន១គម្រោង ស្រុក​ឧដុង្គ​ចំនួន១គម្រោង និង​ង​ស្រុក​បរសេដ្ឋ​ចំនួន១គម្រោង៕

ធនាគារអភិវឌ្ឍន៍អាស៊ី​ជំ​រុញឱ្យ​កម្ពុជា​បោះ​មូល​ប​ត្រ​បំណុល​ដើម្បី​លើកកម្ពស់ការប្រើប្រាស់​ប្រាក់រៀល

ដោយ ប៊ី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​អភិវឌ្ឍន៍​ទីផ្សារ​ក្នុងស្រុក សម្រាប់​ការបោះ​លក់​មូល​ប​ត្រ​បំណុល (បណ្ណ​សាជីវកម្ម) និង​មូល​ប​ត្រ​បំណុល​របស់​រដ្ឋាភិបាល ដើម្បី​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក។

នៅក្នុង​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី​រយៈពេល​ពីរ​ឆ្នាំ​របស់ខ្លួន ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ទទួលស្គាល់ថា អាជ្ញាធរ​កម្ពុជា​បាន​ប្តេជ្ញាចិត្ត ក្នុងការ​អភិវឌ្ឍ​សេវាកម្ម​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​ដល់​កំណើន និង​ធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។

ធនាគារ​ដែលមាន​មូលដ្ឋាន​ឬ​ការិយាល័យ​កណ្តាល នៅ​ទីក្រុង​ម៉ានីល​នេះ​បានឱ្យដឹងថា ការចេញ​បណ្ណ​បំណុល ឬ​សញ្ញាប័ណ្ណរ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ អាចជួយ​ធ្វើ​ពិពិធ​កម្មវិស័យ​ហិរញ្ញវត្ថុ មិនមែន​ធនាគារ និង​ធ្វើឱ្យ​ទីផ្សារ​មូលធន​ក្នុងស្រុក​កាន់តែ​ស៊ីជម្រៅ។

ទន្ទឹមនឹង​នេះដែរ ការចេញ​សញ្ញា​បណ្ណ​របស់​រដ្ឋាភិបាល នឹង​ជួយ​ក្នុងការ​បង្កើត​គោល​ស្តង់ដារ ដោយ​គ្មាន​ហានិភ័យ សម្រាប់​ការកំណត់​តម្លៃ​មូល​ប​ត្រ ក្រុមហ៊ុន​ដែល​បានចេញ​ក្នុងស្រុក។

ពួកគេ​ក៏​នឹង​ទាក់ទាញ​វិនិយោគិន​តាម​ស្ថាប័នផ្សេងៗ រយៈពេល​វែង​បន្ថែម​ពីលើ​ធនាគារ ដូចជា​ក្រុមហ៊ុន​ធានារ៉ាប់រង និង​មូលនិធិ​សោធន​ដើម្បី​ធ្វើឱ្យ​ទីផ្សារ​កាន់តែ​ស៊ី​ជ   ម្រៅ។

ធនាគារអភិវឌ្ឍន៍អាស៊ី​បានឱ្យដឹងថា ការអភិវឌ្ឍ​ទីផ្សារ​សញ្ញា​បណ្ណ​សាជីវកម្ម​នឹង​ជួយ​កាត់បន្ថយ ការពឹង​ផ្អែកលើ​ឥណទាន​ធនាគារ និង​ផ្តល់នូវ​បណ្តាញ​ថ្មី​សម្រាប់​អន្តរការី​ហិរញ្ញវត្ថុ​រយៈពេល​វែង។

ធនាគារ​នេះ​បានឱ្យដឹង​ទៀតថា “យន្តការ​នេះ នឹង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ឯកជន ធ្វើ​ពិពិធ​កម្មវិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ និង​ការ​សន្សំ​ប្រាក់​ក្នុងស្រុក​ដល់​ការវិនិយោគ ដូច្នេះ​ការកាត់បន្ថយ​ការពឹង​ផ្អែកលើ​លំហូរ​មូលធន​បរទេស។

កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ទីផ្សារ​សញ្ញា​បណ្ណ ជា​ប្រាក់រៀល​ប្រឈម​នឹង​បញ្ហា “ដុល្លារ​រូបនីយកម្ម” នៅ​កម្ពុជា។ ទោះយ៉ាងណា មូល​ប​ត្រ​បំណុល​រូបិយប័ណ្ណ​ក្នុងស្រុក នឹង​ស្រប​នឹង​គោលដៅ ដ៏​ទូលំទូលាយ​នៃ​ការពង្រីក​ការប្រើប្រាស់​ប្រាក់រៀល។

ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​កត់សម្គាល់ថា អាជ្ញាធរ​កំពុងធ្វើការ​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​មូលប័ត្រ​រដ្ឋាភិបាល ដើម្បី​ផ្តល់នូវ​ក្របខ័ណ្ឌ​ច្បាប់​ច្បាស់លាស់ និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការចេញ​មូល​ប​ត្រ​បំណុល​របស់​រដ្ឋាភិបាល។

ធនាគារ​បានឱ្យដឹង​ទៀតថា “ការអភិវឌ្ឍ​ក្របខ័ណ្ឌ​ច្បាប់ ដែល​អាច​គ្របដណ្តប់បាន អាច​ត្រូវបាន​បំពេញ​ដោយ​ការអភិវឌ្ឍ​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​បំណុល​ក្នុង​រយៈពេល​មធ្យម។

ផែនទី​បង្ហាញផ្លូវ​បែបនេះ អាច​ត្រូវបាន​ដឹកនាំ​ដោយ​បទពិសោធន៍ របស់​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត។

ធនាគារ​បាន​បន្ថែមថា “ផ្អែកលើ​បទពិសោធ​ទាំងនេះ ផែនទី​បង្ហាញផ្លូវ​រួមមាន​ជំ​ហ៊ាន ដូចជា​ការបង្កើត​ស្ថាប័ន​សម្របសម្រួល និង​ប្រព័ន្ធ​ពាណិជ្ជកម្ម និង​ការទូទាត់​ដើម្បី​សម្រួល​ដល់​ការអភិវឌ្ឍ​ទីផ្សារ​បឋម និង​ទីផ្សារ​បន្ទាប់”៕