តើ​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​សិក្សា​រៀបចំ​ដោះស្រាយ​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ Covid -19 ដូចម្តេច?

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​ចំពោះ​កិច្ច សិក្សា​រៀបចំ​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ ដើម្បី​គ្រប់គ្រង និង​ដោះស្រាយ ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 និង​ការព្យួរ​ប្រព័ន្ធ​អនុ គ្រោះ​ពន្ធ​លើ​មុខទំនិញ​មួយចំនួន ក្នុង​ក្របខណ្ឌ”ទំនិញ​គ្រប់យ៉ាង​លើកលែង តែ​សព្វាវុធ (EBA)”។

យោងតាម​សេចក្តីសម្រេច ដែល​ចុះហត្ថលេខា​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី  អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ កន្លងមកនេះ​បានឱ្យដឹងថា ក្រុមការងារ​បច្ចេកទេស​ចម្រុះ ចំពោះ​កិច្ច​នេះ​មាន​សមាសភាព៨រូប មកពី​ក្រសួង​សេ​ដ្ខ​កិច្ច និង​ហិរញ្ញវត្ថុ៤រូប និង​ធនាគារជាតិ នៃ​កម្ពុជា៤រូប ដោយ​ផ្តោតលើ​ការសិក្សា និង​វាយតម្លៃ សា​ភាព​ការណ៍​នៃ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  ដែល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ-១៩ និង​ការព្យួរ EBA។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  កាលពីពេល​ថ្មី​នេះ បានចេញ​របាយការណ៍​របស់ខ្លួន​ដោយបាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០២០ នឹង​ធា្ល​ក់នៅ​ត្រឹម២,៣ភាគរយ ដោយសារតែ​ការរីក​រាលដាល​ជា​កល​នៃ​ជំងឺ COVID-19 ក្នុង​និង​ក្រៅប្រទេស ។

លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំ​កម្ពុជា និយាយថា ក្នុង​ឆ្នាំ២០២០ វិស័យធំៗដែល​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា​បាន​ធា្ល​ក់​ចុះ ស្ទើ​គ្រប់​វិស័យ​ដោយសារតែ​វិបត្តិ​សកលលោក​នៃ​មេរោគ COVID-19 ។ ក្នុងនោះ​ផ្នែក​សេវាកម្ម​របស់​កម្ពុជា នឹង​ធ្លាក់ចុះ​ប្រមាណ១,៧ភាគរយ ដោយសារ​ឱនភាព​វិស័យ​ទេសចរ និង​ការ​ថមថយ​នៃ​កំនើន​អចលនទ្រព្យ។

រីឯ​កំណើន​វិស័យ​ឧស្សាហកម្ម នឹង​ចុះ​ដល់៦,៥ភាគរយ ដោយសារ​កម្រិត​ទាប នៃ​ផលិតកម្ម សម្លៀកបំពាក់ សម្រាប់​ការនាំចេញ  ក៏ដូចជា​វិស័យ​សំណង់​ដែល​បន្ថយល្បឿន។ ការធ្លាក់​នៃ​កំនើន​តាម​វិស័យនីមួយៗនេះ នឹង​នាំ​ឲ្យ​កម្ពុជា​ដែលជា​ប្រទេស​មាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំង​ក្នុង​ពីរ​ទសវត្សរ៍(២០ឆ្នាំ) ចុងក្រោយ​នេះ មាន​កំណើន​សេដ្ឋកិច្ចជាតិ​នៅត្រឹម២,៣ភាគរយ​សម្រាប់​ឆ្នាំ២០២០ ។

យ៉ាងណាក៏ដោយ​តាម​ការព្យាករណ៍ និង​ការរំពឹងទុក​របស់ ADB បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ចកម្ពុជា​នឹង​ហត់​ឡើងវិញ ដល់​កម្រិត៥,៧ភាគរយ​ក្នុង​ឆ្នាំ២០២១  ប្រសិនបើ​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 ត្រូវ​បញ្ចប់ ហើយ​សកម្មភាព​សេដ្ឋកិច្ច នឹង​វិល​មករក​ភាពប្រក្រតី​វិញ តាមរយៈ​ការចាក់​វិធានការ​នានា​ជា​បន្តបន្ទាប់​របស់​រដ្ឋា​ភិ​បាល​កម្ពុជា។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ធ្លាប់បាន​មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា​បានទទួល​រង​នូវ​ផលប៉ះពាល់ ដោយសារ​ការ​រាតត្បាត Covid-19  ជាពិសេស​លើ​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្មផ្សេងៗផងដែរ តែ​មិនមែន​រង​ផលប៉ះពាល់​ដោយសារតែ​ការព្យួ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​គណៈកម្មការ​ស​ហ​ភាព​អឺរ៉ុប​នោះទេ។

សម្តេច​បន្តថា “ការព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ EBA របស់​សហភាព​អឺរ៉ុប យូ​និង​ឆាប់​គង់តែ​កាត់​បាត់​ទាំងអស់  ហើយ​ជាមួយគ្នានេះ យើង​ក៏មាន​លទ្ធភាព​បង់ពន្ធ ដែល​តាម​ការប៉ាន់ស្មាន គឺ​ប្រមាណ១០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ សម្តេច​បន្ថែមថា “យើង​មិន​យក​អធិតេយ្យភាព​កម្ពុជា ដោ​យារ​ផ្តល់ជំនួយ​ណាមួយ​នោះឡើយ។

យ៉ាងណាក៏ដោយ ប្រមុខ​រាជរដ្ឋាភិបាល​រូបនេះ​កាលពី​កន្លងមកនេះ បានដាក់​ចេញ​នូវ​វិធានការផ្សេងៗជាច្រើន ដើម្បី​ស្រោចស្រង​សេដ្ឋកិច្ចកម្ពុជា ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​ជាស​កល នៃ​ជំងឺ Covid-19  ទៅលើ​សណ្ឋាគារ រោងចក្រ​កាន់​ដេរ សហគ្រាស​ធុន​តូច និង​មធ្យម​ជាដើម៕

ចំណេះដឹង! តើ​ឯកសារ​អ្វីខ្លះ​ត្រូវបំពេញ​ដើម្បី​សុំ​លិខិតអនុញ្ញាត​សាងសង់

ដោយ វុត្ថា

ភ្នំពេញ៖ អ្នក​សាងសង់​ដែលមាន​បំណង​សាងសង់ ត្រូវ​មក​យក​ទម្រង់​បែបបទ និង​បំពេញ​ឲ្យ​បាន​ត្រឹមត្រូវ ដែល​អនុលោម​ទៅតាម​ច្បាប់​សំណង់​របស់ កម្ពុជា​ដែល​បានកំណត់។

សម្រាប់​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ អាច​ទៅសុំ​ច្បាប់ និង​ដាក់ពាក្យ​សាងសង់​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ព្រម​ជាមួយនឹង​ក្រសួង​រៀបចំ​ដែនដី នរគ​រូបនីយកម្ម និង​សំណង់។

សំណួរ តើ​អ្នកណា​អាចមាន​សិទ្ធិ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បាន?

ចម្លើយ.១. រាល់​ការស្នើសុំ​លិខិតអនុញ្ញាត​សាងសង់ លិខិតអនុញ្ញាត​សាងសង់​ពង្រីក​បន្ថែម លិខិតអនុញ្ញាត​ជួសជុល លិខិតអនុញ្ញាត​បើក​ការដ្ឋាន និង​លិខិត​បិទ​ការដ្ឋាន តម្រូវឱ្យ​ដាក់ពាក្យ​ស្នើសុំ​ដោយ​ម្ចាស់​គម្រោង។ អ្នកតំណាង​ស្របច្បាប់​អាច​ជំនួស​ម្ចាស់​គម្រោង ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត​ទាំងនោះ​បាន។

សំណួ​រៈ​តើ​ការសាងសង់​ប្រភេទ​ណាខ្លះ ដែល​មិនចាំបាច់​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់?

ចម្លើយៈ រាល់​ការអភិវឌ្ឍ​អចលនវត្ថុ (ការសាងសង់) គ្រប់​ប្រភេទ​តម្រូវឱ្យ​ស្នើសុំ​លិខិតអនុញ្ញាត​ជាមុន លើកលែងតែ​ការសាងសង់​ថ្មី ឬ​ការជួសជុល​លំនៅឋាន​តូចតាច​និង​ពុំមាន​លក្ខណៈ​ជាការ​ធ្វើ​ពាណិជ្ជកម្ម ដែល​ស្ថិតនៅ​ទីជនបទ​ឬ​តំបន់​ឆ្ងាយ​ពី​ផ្លូវជាតិ ផ្លូវដែក និង​ឆ្ងាយ​ពី​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​បេ​តិក​ភ័​ណ្ឌ​ជាតិ តំបន់​រក្សាទុក​ការពារ។

សំណួរ តើ​ការសាងសង់​ចំណតរថយន្ត ឬ​ចំណត​ម៉ូតូ​ដែល​ប្រក់​ដំបូល​នៅក្នុង​បរិវេណ​ក្រុមហ៊ុន ឬ​រោងចក្រ​ចាំបាច់​ត្រូវមាន​លិខិតអនុញ្ញាត​សាងសង់​ជាមុន​ដែរឬទេ?

ចម្លើយៈ រាល់​ការសាងសង់​ចំណតរថយន្ត ឬ​ចំណត​ម៉ូតូ​ដែល​ប្រក់​ដំបូល នៅក្នុង​បរិវេណ​ក្រុមហ៊ុន ឬ​រោងចក្រ​ដែលមាន​លិខិតអនុញ្ញាត​សាងសង់​រួចហើយ មិន​តម្រូវឱ្យ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ទេ លើកលែងតែ​ការសាងសង់​នោះ ធ្វើឱ្យប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​សុវត្ថិភាព​គ្រឿង​ផ្គុំ​សំណង់       សណ្តាប់ធ្នាប់​សាធារណៈ ឬ​ខុសពី​ការកំណត់​នៃ​គម្លាត​អប្បបរមា កំណត់ដោយ​បទ​ប្ប​ញ្ញ​តិ្ត​ជា​ធរមាន ដែល​ចាំបាច់​ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បន្ថែម។

សំណួរ  តើ​ស្ថាប័ន​ណាខ្លះ​មាន​សមត្ថកិច្ច​ក្នុង​ការចេញ​លិខិតអនុញ្ញាត​សាងសង់?

ចម្លើយៈ សមត្ថកិច្ច​ក្នុង​ការចេញ​លិខិតអនុញ្ញាត មាន​បី​ថ្នាក់ ៖ ក.  ថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់ សរុប​តូច​ជាង​ឬ​ស្មើ៥០០ម៉ែត្រក្រឡា។ ខ.  ថ្នាក់​រាជធានី ខេត្ត ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា កម្រាល​សំណង់​សរុប​ធំ​ជាង៥០០ម៉ែត្រក្រឡា ដល់៣.០០០ ម៉ែត្រក្រឡា។

គ.  ថ្នាក់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ធំ​ជាង៣.០០០ម៉ែត្រក្រឡា និង​គ្រប់​សំណង់​ស្ថានីយប្រេងឥន្ធនៈ៕

បុរី ប៉េង អុីម ផ្តល់ជូននូវការបញ្ចុះតម្លៃ២ម៉ឺនដុល្លារជាមួយនឹងផ្ទះអាជីវកម្មបែបទំនើបជាង២០០ខ្នង

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាការអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប និងទាន់សម័យ បុរីប៉េង អុីម បានផ្តល់ជូននូវកម្មវិធីពិសេសមិនធ្លាប់មាន ដោយផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់២ម៉ឺនដុល្លារ បន្ថែមពីលើការដូយ៉ាងសន្ធឹកសន្ធាប់ រួមមានគ្រឿងបរិក្ខា និងសម្ភារៈប្រើប្រាស់ក្នុងលំនៅដ្ឋានជាច្រើនទៀត។


នាយកប្រតិបត្តិក្រុមហ៊ុន Great Cam Asia Real Estate លោក បញ្ញា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣ មេសាកន្លងមកថា គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបទំនើប និងទាន់សម័យ ប៉េង អុីម (Borey Peng Im) ស្ថិតនៅតំបន់ព្រៃស ដែលកំពុងមានការអភិវឌ្ឍយ៉ាងលឿន នៅប៉ែកខាងត្បូងរាជធានីភ្នំពេញនេះ មានចំនួនសរុប៣៣០ខ្នង ដែលសុទ្ធតែធានាបាននូវសំណង់គុណភាពខ្ពស់ ព្រោះគ្រប់សម្ភារៈសំណង់ សុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុន SCG

លោកបន្តទៀតថា ជាមួយនឹងភាពល្អប្រសើរ និងសក្ដានុពលនៅក្នុងតំបន់ព្រៃស គម្រោងបុរី ប៉េង អុីម ដែលទើបតែបើកសម្ពោធលក់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនគួរជាទីមោទនៈ ជាពិសេសមានការស្ញប់ស្ញែង ទៅនឹងម៉ូដលំនៅដ្ឋានដ៏ស្រស់ស្អាត ប្លែកគេ មិនធ្លាប់មានពីមុនមក

ជាការថ្លែងអំណរគុណចំពោះអតិថិជន ដែលមានបង្ហាញពីការចាប់អារម្មណ៍គាំទ្រមកលើគម្រោង ជាពិសេស ជាការអបអរសាទរ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបុរី ប៉េង អុីម បានផ្ដល់ជូននូវកម្មវិធីដ៏អស្ចារ្យ និងភ្ញាក់ផ្អើលបំផុត ដោយការបញ្ចុះតម្លៃរហូតដល់២ម៉ឺនដុល្លារ បន្ថែមពីលើកាដូយ៉ាងសន្ធឹកសន្ធាប់ ដូចជាគ្រឿងបរិក្ខា និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត ជាពិសេសមានបំពាក់ជណ្ដើរយន្តប្រអប់ នៅក្នុងលំនៅដ្ឋាន ដែលកាន់តែបង្ហាញពីភាពទាន់សម័យថែមទៀតផង។


គម្រោងរបស់បុរី លំនៅដ្ឋានបែបទំនើប ប៉េង អុីម ដែលមានទីតាំងដ៏ល្អ ផ្ដល់ផាសុកភាពខ្ពស់ក្នុងការរស់នៅ និងផ្តល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម ដែលចំណាយពេលធ្វើដំណើរត្រឹម១៥នាទីពីផ្សារទំនើប AEON3 ត្រូវបានសាងសង់ជាលំនៅ  ដ្ឋានជា៣ ប្រភេទ ដែលក្នុងនោះរួមមានដូចជា ប្រភេទផ្ទះអាជីវកម្មចំនួន២០៦ខ្នង ស្ថិតនៅជាប់ផ្លូវធំ៣០ម៉ែត្រ និងមានទំហំ . x ២២. ម៉ែត្រ មានកម្ពស់រហូតដល់៤ជាន់ និងមានបំណាក់ជណ្ដើរយន្តប្រអប់រួចជាស្រេច។

ដោយឡែកក្រៅពីនេះ គឺជាប្រភេទផ្ទះវីឡាភ្លោះ និងវីឡាកូនកាត់ ស្ថិតនៅព័ទ្ធជុំវិញផ្សារទំនើបដែលអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុនផ្ទាល់ នៅលើផ្ទៃដីទំហំ៣៨០០ម៉ែត្រការ៉េ។

ចំពោះល័ក្ខខ័ណ្ឌ នៃការទិញលំនៅដ្ឋានបែបទាន់សម័យ និងស៊ីវិល័យក្នុងបុរី ប៉េង អុីម (Borey Peng Im) រាល់អតិថិជនទាំងអស់មានជម្រើសជាច្រើន ដូចជា ការទិញដោយការបង់ផ្ដាច់ បង់ជាដំណាក់កាល និងការបង់រំលោះជាមួយធនាគារ នៅក្នុងអត្រាការប្រាក់ទាបក្នុងរយៈពេលយូរ ហើយមានឱកាសទទួលបានចំណេញជាច្រើនទៀត នៅថ្ងៃខាងមុខ។

រួសរាន់ឡើង អ្នកមកមុនមានឱកាសរើសបានទីតាំងល្អមុនគេ ចំនួនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ០៨១ ៥៥៥ ១៦៤ / ០៧៦ ៧៩ ៧៧ ៧៧៨៕


CPA Café នឹងបើកដំណើរការនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយជាមួយរសជាតិកាហ្វេ ធម្មជាតិដ៏ឈ្ងុយឆ្ងាញ់

ដោយគង់់ សូរិយា

ភ្នំពេញៈ​ ផ្តោតលើគុណភាពកាហ្វេ និងសុខភាពអតិថិជនជាចម្បង CPA Cafeនឹង

បើកដំណើរការនៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយនេះ ជាមួយនឹងរសជាតិកាហ្វេធម្មជាតិ និងការផ្តល់សេវាកម្មរួសរាយរាក់ទាក់ ពិសេសហាងកាហ្វេនេះ នឹងមានសេវាកម្មប្រឹក្សាយោបល់ ទាក់ទងការចាប់ផ្តើមអាជីវកម្ម និងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

          ហាងកាហ្វេនេះ បាននិងកំពុងរៀបចំយ៉ាងសកម្ម ដែលមានទីតាំងស្ថិតននៅតាមបណ្តោយផ្លូវលេខ២៧១ (ចំងាយប្រមាណ២០០ម៉ែត្រ ពីច្រកចូលក្លោងទ្វារចូលវត្តសន្សំកុសល)ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាមួយនឹងការផ្តល់រសជាតិកាហ្វេជាប់ចិត្ត គ្មានជាតិគីមី និងបរិយាកាសដ៏មនោរម្យ CPA Cafe នឹងមានរៀបចំបន្ទប់VIP សំរាប់អ្នកទទួលទានកាហ្វេ អាចជួបប្រជុំជាមួយអតិថិជន ឬកិច្ចប្រជុំពិភាក្សាការងារផ្សេងៗផងដែរ។ ជាមួយនឹងដំណើរការបើកលក់ជាលើកដំបូងនេះ CPA Cafeនឹងផ្តល់ការបញ្ចុះតម្លៃ២០ភាគរយផងដដែរ។

            អ្វីកាន់តែពិសេស ហាងកាហ្វេនេះក៏មានអ្នកជំនាញអចលនទ្រព្យ និងម្ចាស់អាជីវកម្មលំដាប់ជាតិ អន្តរជាតិអាចផ្តល់សេវាកម្មប្រឹក្សា យោបល់ពីការចាប់ផ្តើមអាជីវកម្មពីការស្វែងរកសេវាប្រឹក្សាយោបល់ទាក់ទងអាជីវកម្ម ភាពជាភ្នាក់ងារអចលនទ្រព្យ ពិសេសការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យដល់អតិថិជនផងដែរ។

ភ្លក់រសជាតិកាហ្វេឈ្ងុយឆ្ងាញ់ជាប់ចិត្ត ជាមួយសេវាកម្មដ៏ប្រសើរ លោក អ្នកក៏មានឳកាសចាប់ផ្តើមសិក្សារៀនសូត្រ ដើម្បីចាប់ផ្តើមអាជីពជាភ្នាក់ងារ ជាអ្នកវិនិយោគអចលនទ្រព្យ និងអាជីវកម្មនានាផងដែរ៕

 

 

 

អាងហែលទឹក Crystal លំដាប់ពិភពលោក នឹងបង្ហាញវត្តមានជាលើកដំបូងនៅតំបន់រាម ខេត្តព្រះសីហនុ

ដោយ ៖ រ៉ាណេត

ព្រះសីហនុៈ តំបន់ឆ្នេររាម នៃខេត្តព្រះសីហនុ នឹងកាន់តែមានសក្ដានុពល និងសោភណភាពដ៏ទាក់ទាញបំផុតនៃតំបន់ឆ្នេរ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ដ៏មហិមារ ថ្មីមួយដែលមានឈ្មោះថា Crystalville Ream Beach ក្រោមទុនវិនិយោគសរុបប្រមណ ១០០០លានដុល្លារ ដោយមានវត្តមានអាងទឹកគ្រីស្តាលលំដាប់ពិភពលោកលើកដំបូងនៅក្នុងតំបន់ផងដែរ។

អាងទឹកសិប្បនិម្មិត បែបអច្ឆរិយៈគ្រីស្តាលលំដាប់ពិភពលោកមួយនេះ មានទំហំ ហិកតា ក្រោមការសាងសង់យ៉ាងវិចិត្រពីសំណាក់អ្នកជំនាញមកពីស៊ីងហ្គាពួរ នឹងលេចចេញជារូរាងនៅចំកណ្តាលគម្រោងអភិវឌ្ឍន៍ Crystal Ville Ream Beach នៅតំបន់ឆ្នេររាម ខេត្តព្រះសីហនុ។

នាយិកាគ្រប់គ្រងផ្នែកលក់គម្រោងវីឡាបែបលំហែរកាយ និងប្រណីតភាពលើកដំបូងនៅតំបន់ឆ្នេរសមុទ្ររាម ដែលស្ថិតនៅក្នុងគម្រោង Crystalville Ream Beach កញ្ញា លីម សុខាដាវីន បានបង្ហើបប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា អាងទឹកដ៏អស្ចារ្យនេះ នឹងក្លាយជានិមិត្តរូបនៅក្នុងគម្រោងអភវឌ្ឍន៍រួមដែលមានតម្លៃវិនិយោគសរុបប្រមាណ ១០០០លានដុល្លារ ដោយត្រូវបានរៀបចំ ជាដំណាក់កាលលើការអភិវឌ្ឍ។

កញ្ញាបានបន្តថា “នៅក្នុងគម្រោងនេះ មានការអភិវឌ្ឍលំនៅដ្ឋានប្រភេទជាវីឡាបែបលំហែរ និងកម្សាន្តកម្រិតអភិជននេះ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុកFURI Corporation និងក្រុមហ៊ុនវិនិយោគអចនទ្រព្យដ៏ធំមកពីសាំងហ្គាពួរ គឺជាផ្នែកមួយក្នុងគម្រោងCrystalville Ream Beach”។ កញ្ញាបានបន្តទៀតថា “គម្រោងលំនៅដ្ឋានប្រភេទវីឡាលំហែរកាយនេះ ក្នុងដំណាក់ដំបូង គឺមានត្រឹមតែ១០០ខ្នងតែប៉ុណ្ណោះ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍អាងហែលទឹកគ្រីស្តាលដ៏ប្រណីត និងលើកដំបូងប្រចាំតំបន់ (Crystal Swimming Pool) ដែលមានទំហំរហូតដល់៦ហិកតានៅចំកណ្តាល ដែលជាភាពទាក់ទាញពីបណ្តាមនុស្សនានាចម្រុះជាតិសាសន៍ជាច្រើន”។

សំណង់វីឡាប្រណីត បែបលំហែរកាយ ដែលនឹងត្រូវបានអភិវឌ្ឍន៍នៅក្នុងគម្រោងនេះ គឺមានលក្ខណៈខុសប្លែកពីគម្រោងទូទៅ ដោយសារតែក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ផ្តោតសំខាន់ទៅលើភាពច្នៃប្រឌិត បង្កើតសោភ័ណភាពស្រស់ស្អាត និងប្រណីតភាព ស័ក្ដិសមទៅនឹងប្រភេទវីឡាស្នាក់នៅបែបលំហែរកាយនៅតំបន់ឆ្នេរសមុទ្រជិតឧទ្យានជាតិរាម ខេត្តព្រះសីហនុ។ អ្វីដែលរឹតតែអស្ចារ្យ និងជាភាពទាក់ទាញនៅក្នុងគម្រោងមួយនេះ ក្រៅតែពីជាវីឡាសម្រាប់ស្នាក់នៅលំហែរកាយ គឺនៅមានភាពអស្ចារ្យជាច្រើនទៀត ក្រោមគំនិតច្នៃប្រឌិតរបស់អ្នកជំនាញមកពីសាំងហ្គាពួរ ដោយគ្រប់វីឡាទាំងអស់សុទ្ធតែមានអាងហែកទឹកនៅពីមុខ ត្រូវតាមក្បួនហុងស៊ុយជនជាតិចិន មានកន្លែងអង្គុយសម្រាកលេង ឬដេកហាលកំដៅថ្ងៃនាតំបន់សមុទ្រ មានតំបន់ម្លប់ឈើបៃតងនៅព័ទ្ធជុំវិញ ហើយនៅលើដំបូលក៏មានកន្លែងអង្គុយលេង ឬទទួលទានអាហារលក្ខណៈគ្រួសារផងដែរ។

នៅក្នុងគម្រោង Crystalville Ream Beach ត្រូវបានរៀបចំអភិវឌ្ឍន៍នៅលើផ្ទៃដីតំបន់ឆ្នេរសមុទ្ររាម ខេត្តព្រះសីហនុ ទំហំសរុបប្រមាណ៤៣ ហិកតា ដោយត្រូវបានចែកចេញជា ៣ដំណាក់កាលក្នុងការសាងសង់។ ដំណាក់កាលទី១ ក្រុមហ៊ុននឹងសាងសង់លំនៅដ្ឋានបែបលំហែរកាយចំនួន១០០ខ្នង (មាន៣ប្រភេទ វីឡាលំហែរកាយ, វីឡាឆ្នេរខ្សាច់ និងវីឡាកោងកាង) ចំណាយពេលត្រឹម២ឆ្នាំ ។ ដំណាក់ទី២ នឹងចាប់ដំណើរការសាងសង់អាងហែលទឹកគ្រីស្ទាល់ (Crystal Swimming Pool) ដែលមានទំហំរហូតដល់៦ហិកតា ក្រោមជំនាញរបស់ក្រុមហ៊ុនមកពីសាំងហ្គាពួរ ហើយក៏ជាលក្ខណៈពិសេសដែលស្ថិតនៅចំកណ្តាលគម្រោង Crystalville Ream Beach ផងដែរ។ ដោយឡែកដំណាក់ទី៣ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់សំណង់អគាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលរួមមាន ខុនដូ អាផាតមិន សណ្ឋាគារកម្រិតផ្កាយ៥ រួមជាមួយនឹងផ្សារទំនើប ដែលផ្តោតសំខាន់ទៅសេវាចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំគម្រោងផងដែរ៕

ក្រសួងការបរទេសប្រកាសផ្តល់ទិដ្ឋាការស្វ័យប្រវត្តិដល់ទេសចរដែលជាប់នៅកម្ពុជាដោយសារជំងឺកូវីដ ១៩

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសផ្តល់ទិដ្ឋាការស្វ័យប្រវត្តិដល់ភ្ញៀវទេសចរណ៍ទាំងអស់ដែលជាប់គាំងនៅក្នុងប្រទេសកម្ពុជាដែលមិនអាចចាក់ចេញ ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី ៤ខែមេសា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ដែលមកដល់កម្ពុជាបន្ទាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ហើយមិនអាចត្រឡប់ទៅកាន់ប្រទេសកំណើតខ្លួនវិញបាន និង ដោយសាគ្មានជើងយន្តហោះនោះ ។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ពន្យាទិដ្ឋាការទេសចរណ៍ដោយស្វ័យប្រវត្តិ (Visa T) ចាប់ពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ បានដោយមិនត្រូវបានផាក់ពិន័យដល់ការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសកាលកំណត់នោះទេ រហូតដល់មានលទ្ធភាពចាកចេញពីប្រទេសកម្ពុជា។

តាមសារព័ត៌មានជាច្រើនចុះផ្សាយថា ក្រុមហ៊ុនអាសចរណ៍ជាច្រើនត្រូវបានប្រកាសផ្អាកជើងហោះហើររបស់ខ្លួនមកកាន់កម្ពុជា និងទៅកាន់ពិភពលោកដោយសារមានការព្រួយបារម្ភពីការរីករាលដាលជាសកលនៃជំងឺផ្លូវដង្ហើមថ្មី កូវីដ ១៩ ។

ជាមួយគ្នានេះដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មានរដ្ឋាភិបាលបារំាង ស្វីស ម៉ាឡេស៊ី និងបណ្តារដ្ឋាភិបាលផ្សេងទៀងទាំងនៅក្នុងតំបន់ និងអឺរ៉ុប បានស្នើសុំកិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជាបញ្ជូនជើងយន្តហោះពិសេសមកដឹកពលរដ្ឋខ្លួនដែលជាប់គាំងចេញពីប្រទេសកម្ពុជាដោយសារតែមានការព្រួយបារម្ភពីការរីករាលដាលនៃជំងឺកូវីដ ១៩ ៕

អ្នកជំនាញ​អចលនទ្រព្យ​ម៉ាឡេស៊ី​ណែនាំ​ប្រជាជន​ឱ្យជួយ​ទិញ​អចលនវត្ថុ ខណៈការលក់​ដាំ​ក្បាល​ចុះ

ដោយ ហ្សូ​លី

ភ្នំពេញៈ បន្ទាប់ពី​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន Knight Frank Malaysia ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ ផ្តោតលើ​ការជួល​និង​វិនិយោគ​ការិយាល័យ​ពាណិជ្ជកម្ម អំពាវនាវ​ដល់​វិនិយោគិន​ឱ្យជួយ​វិនិយោគ ខណៈ​សកម្មភាព​ទិញ​លក់​មាន​អត្រា​ទាប។

ទាំង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍ បាន​ពន្យារ​ពេលធ្វើ​សេចក្តីសម្រេចចិត្ត លើ​អចលនទ្រព្យ​របស់​ពួកគេ ដែលជា​ហេតុ​ធ្វើឱ្យ​សកម្មភាព​ជួល​មាន​កម្រិត​ទាប​ជាង​មុន។ អាជីវកម្ម​ស្ថិតនៅក្នុង​កម្រិត​ទាប​បំផុត ដោយ​ប្រតិបត្តិការ​ជាច្រើន​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា។

យោងតាម​លោក James Buckley នាយក​ប្រតិបត្តិ​ទីផ្សារ​មូលធន​របស់ Knight Knight បានអោយដឹងថា ក្នុងអំឡុងពេល​មាន​អស្ថិរភាព​សេដ្ឋកិច្ច ប្រតិបត្តិ​ការទិញ​លក់​អចលនទ្រព្យ​មាន​ចំនួន​តិចតួច។ ដំណើរការ​ស្វែងរក​ប្រាក់​ចំណេញ អាច​ត្រូវបាន​រំខាន​ដោយ​ឥទ្ធិពល​នៃ​ការផ្ទុះ​ឡើង Covid-19 ដោយសារតែ​វិនិយោគិន នៅតាម​ស្ថាប័ន​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន។

នៅក្នុង​ផ្នែក​លក់រាយ ការជួល​ស្ថិតនៅក្រោម​សម្ពាធ​បន្ថែមទៀត ដោយសារតែ​ការអនុវត្ត​បទបញ្ជា​ប​ញ្ជា​ចលនា Movement Control Order (MCO) រហូតដល់​ថ្ងៃទី ១៤ ខែមេសា​ឆ្នាំ២០២០ ។

លោក Buckley បាន​បន្តថា អ្នកលក់​ពិតប្រាកដ​នឹង​ពិចារណា​កាត់បន្ថយ​តម្លៃ​របស់​ពួកគេ ជំរុញឱ្យមាន​តួលេខ​ការលក់​ឡើង​ខ្ពស់។ វិនិយោគិន​ក្នុងស្រុក ក៏​គួរតែ​ពិចារណា​ពី​អត្ថប្រយោជន៍ នៃ​ការវិនិយោគ​ដើមទុន​មួយចំនួន របស់​ពួកគេ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ដែល​នឹង​ផ្តល់​ភាពប្រាក់​ចំណេញ​ពី​ការទិញ​នាពេល​អនាគត។

លោក​បន្តថា “ដូច្នេះ​អ្នកវិនិយោគ​គួរ​បោះជំហាន​ទៅមុខ ធ្វើ​ចរន្ត​ទិញ​លក់​មាន​សកម្មភាព ដើម្បី​ជួយ​ដល់​អ្នក​លក់រាយ​ដោយ​ណែនាំ​នូវ​វិធានការណ៍​សង្គ្រោះ។

ជាមួយនឹង​ការកាត់បន្ថយ​ការជួល និង​សកម្មភាព​វិនិយោគ​ការិយាល័យ​ពាណិជ្ជកម្ម និង​ការជួល លក់រាយ​នឹង​ស្ថិតនៅក្រោម​សម្ពាធ​បន្ថែមទៀត​ក្នុង​រយៈពេល​ខ្លី។

Covid-19 កំពុង​រាតត្បាត​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ទាំងអស់ ត្រូវបានរ​វាយប្រហារ​ខ្លាំងជាងគេ។ ជាក់ស្តែង ផ្នែក​បដិសណ្ឋារកិច្ច ទេសចរណ៍ និង​អាកាសចរណ៍ បាន​លុបចោល​ជើងហោះហើរ កញ្ចប់​ទេសចរណ៍​និង​ការ​កក់​សណ្ឋាគារ​បាន​លុបចោល​ស្ទើរ​ទាំងស្រុង បន្ទាប់ពី​មានការ​រឹតត្បិត​ការធ្វើដំណើរ​អន្តរជាតិ​និង​ធ្វើឱ្យ​ប្រទេស​នានា​ធ្លាក់ចុះ(Strait Time)៕

ការសាងសង់​រង្វង់​មូល​ស្រអែម​ខេត្តព្រះវិហារ​សំរេចបាន ៩០ភាគរយ​ហើយ

ដោយ វុត្ថា

ភ្នំពេញ៖ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជ​ញ្ជូ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា   វឌ្ឍនភាព នៃ​ការសាងសង់​រង្វង់​មូល​ស្រអែម ស្ថិតក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ជា​លទ្ធផល​ពេលនេះ​សំរេចបាន៩០ភាគរយ​ហើយ។

លោក សំ លាង​ទី ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​បានឱ្យដឹង​នៅ​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០នេះ​ថា  រង្វង់​មូល​ស្រអែម​នេះ​បានធ្វើ​ពិធី​បែប​សាសនា ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់ កាលពី​រសៀល​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​លោក មាស សុភា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ។

លោក​បាន​បន្ថែមថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ខេត្តព្រះវិហារ បន្ទាប់ពី​ផ្លូវភ្លោះ និង បុស្បុក​លោកតា​សួង ដែលមាន​លោក អ៊ុន ចាន់​ដា ជា​អតីត​អភិបាលខេត្ត​ផ្ដួចផ្ដើម​នាពេល​កន្លងមក។ ការសង់​រង្វង់​មូល​នេះ ក្នុង​គោលបំណង​កែលំអ​សោភ័ណភាព​ទីប្រជុំជន​មួយ​នេះ ឲ្យ​កាន់តែ​ស្រស់ស្អាត ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ​កាន់តែ​ច្រើនឡើង ។

លោក​បន្តថា ការសាងសង់​រូបសំណាក់​គោ​បូ​រៈ​ទី៥ នៃ​ប្រាសាទព្រះវិហារ​នេះ គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការសាងសង់​ទាំងស្រុង ក្នុងនោះ​សាងសង់​លើ​រង្វង់​មូល​ដែលមាន​អង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់​គោ​បូ​រៈ​ទី៥ នៃ​ប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥%នៃ​តួ​ប្រាសាទព្រះវិហារ​ដើម មាន​រូប​នាគ២ ហើយ​នៅលើ​រង្វង់​មូល​នេះ​ក៏​នឹងមាន​ការដាំ​ស្មៅ ផ្កា​និង​ដើមឈើ​លម្អ​យ៉ាង​ស្រស់​ស្អា​ត់​ផងដែរ។

ខេត្តព្រះវិហារ​ជា​ខេត្ត​មួយ នៅ​ដាច់ស្រយាល​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ និង​មាន​ព្រំប្រទល់​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​ប្រទេស​ឡាវ។ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពោលគឺ បើទោះបី​ខេត្ត​មួយ​នេះ មានការ​អភិវឌ្ឍ​ក្រោយ​គេ​ក៏ពិតមែន តែ​មកដល់ពេលនេះ គេ​បានឃើញ​ខេត្តព្រះវិហារ​មានការ​អភិវឌ្ឍ​លឿន គួរ​ឲ្យ​ចាប់អារម្មណ៍​និង​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅមក​កម្សាន្ត​ច្រើន ដោយសារ​ខេត្ត​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ និង​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ស្អ​ត​មាន​សោភ័ណភាព​ទាំង​ផ្លូវ​ជនបទនិង​ផ្លូវ​ក្នុង​ទីក្រុង៕

ចំណេះដឹង! តើ​អាជ្ញា​បណ្ណ​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន​ចែកចេញជា​ប៉ុន្មាន​ប្រភេទ?

ដោយ​ វុត្ថា

ភ្នំពេញៈ រាល់​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន ដែលមាន​ទំហំ​ចាប់ពី៤ឬ៣ភូមិគ្រឹះ ឬ ៤ យូ​នី នៃ​លំនៅឋាន ឡើងទៅ​ត្រូវមាន​អាជ្ញា​បណ្ណ​អាជីវកម្ម អភិវឌ្ឍ​លំនៅឋាន​ជាមុន​ដែល​ចេញ​ដោយ​ក្រសួង​មាន​សមត្ថកិច្ច។

យោងតាម​សេចក្តីប្រកាស​ស្តីពី ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន​លេខ ៩៦៥ សហវ.ប្រក របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា អាជ្ញា​បណ្ណ​អាជីវកម្ម​អភិវឌ្ឍ​លំនៅដ្ឋាន ត្រូវបាន​ចែកចេញជា២ ប្រភេទ រួមមាន៖  អាជ្ញា​បណ្ណ​ប្រភេទ ១៖ ផ្តល់ជូន​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន ដែលមាន​ដើមទុន​ផ្ទាល់ខ្លួន​ទាំងស្រុង និង/ឬ​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​ធន​គារ​គារ និង​ហិរញ្ញវត្ថុ​នានា ដើម្បី​អភិវឌ្ឍ​លំនៅឋាន និង​អាច​លក់​លំនៅឋាន​ដល់​អ្នកប្រើប្រាស់​នៅពេល​បញ្ចប់​ការសង​សង់​ជា​ស្ថាពរ។

អាជ្ញា​បណ្ណ​ប្រភេទ២ ផ្តល់ជូន​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន ដែលមាន​ដើមទុន​ផ្ទាល់ខ្លួន និង/ឬ ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នានា និង/ឬ​ដើមទុន​ដែល​បានមកពី​ការ​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​ជាមុន ពី​អ្នកទិញ​លំនៅឋាន ដើម្បី​អភិវឌ្ឍ​លំនៅឋាន​ជាប ណ្តើរៗ និង​អាចធ្វើ​ប្រតិបត្តិ​ការលក់​លំនៅឋាន​ដល់​អ្នកប្រើប្រាស់ តាម​លក្ខខណ្ឌ​ដែល​បានកំណត់​ក្នុង​ប្រកាស។

សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា អាជ្ញា​បណ្ណ​ត្រូវបាន​ផ្តល់ជូន ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន សម្រាប់​គម្រោង​អភិវឌ្ឍ​លំនៅឋាន​តែមួយ នៅ​តាំង​តែមួយ។ ក្នុងករណី​គម្រោង​អភិវឌ្ឍ​លំនៅឋាន​តែមួយ ត្រូវបាន​បែងចែក​ជាច្រើន​ដំណាក់កាល អាជ្ញា​បណ្ណ​ត្រូវ​បានផ្តល់​សម្រាប់​ដំណាក់កាលនីមួយៗនៃ​គម្រោង​អភិវឌ្ឍ​លំនៅឋាន៕

វិភាគ៖ ស្រមោល​ឆ្នាំ២០០៨ តើ​ធ្វើ​ស្ថាប័នហិរញ្ញវត្ថុ​ដើរតួនាទី​សំខាន់​ដូចម្តេច​ក្នុង​ការជួយសង្គ្រោះ​សេដ្ឋកិច្ច​កំឡុង​វិបត្តិ Covid-19

ដោយ ប៊ី

ភ្នំពេញៈ ក្នុង​កំឡុង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​ឆ្នាំ២០០៨ ជា​ពេលដែល សេដ្ឋកិច្ចពិភពលោក ស្ថិតក្នុង​ភាពយឺតយ៉ាវ ធនាគារធំៗត្រូវបាន​ស្តីបន្ទោស លើ​មូលហេតុ ដែល​ការបណ្តាក់ទុន​ដ៏​ធំ​របស់​ពួកគេ លើ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ និង​ប្រាក់កម្ចី​ផ្សេងទៀត ជា​អ្វីដែល​ជំរុញ​ពិភពលោក​ឱ្យ​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច។

ចាប់តាំងពី​ពេលនោះ​មក ធនាគារ​បាន​ក្លាយជា​អ្នកទទួលខុសត្រូវ ផ្នែក​ហិរញ្ញវត្ថុ​ច្រើនជាង​មុន ដោយសារ​ការរួមបញ្ចូល​គ្នា​នៃ​ច្បាប់ និង​បទបញ្ញត្តិ​កាន់តែ​តឹងរ៉ឹង និង​ការអនុវត្តន៍​អាជីវកម្ម​កាន់តែ​ឆ្លាត​វៃ។

ជា​លទ្ធផល ក្រុមហ៊ុន​ហិរញ្ញវត្ថុ អាចជា​អ្នក​ជួយ​រក្សា​សេដ្ឋកិច្ច​ឱ្យ​រីកលូតលាស់់​ពីអ្វី​ដែល​ពួកគេ​បាន​ឆ្លង​បទពិសោធន៍​រាប់សិប​ឆ្នាំ ក្រោយ​មានការ​ផ្ទុះឡើង​ជំងឺ COVID-19 ។

ប្រាក់កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច​ជាពិសេស នឹង​ក្លាយជា​គន្លឹះ ហើយ​អ្នកជំនាញ​និយាយថា ធនាគារ​នានា​ត្រូវការ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង ដែល​ក្រុង​វ៉ាស៊ីនតោន​បានដាក់​ចេញរួច​ហើយ តាមរយៈ​កម្មវិធី​ការពារ​ប្រាក់បៀវត្សរ៍​ថ្មី​ធុន​តូច របស់​រដ្ឋបាល​អាជីវកម្ម​ធុន​តូច។

លោក Dan Genter នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Genter Capital Management ដែលជា​ក្រុមហ៊ុន​វិនិយោគ​មួយ ដែល​កាន់កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​JPMorgan Chase (JPM), Citigroup (C) បាន​និយាយថា “មិន​ដូច​ឆ្នាំ២០០៨ ធនាគារ​មិនមែនជា​ផ្នែក​នៃ​បញ្ហា​ទេ ហើយ​ពួកគេ​នឹង​ក្លាយជា​ផ្នែក​ធំ​នៃ​ដំណោះស្រាយ។

ធនាគារ​ចាំបាច់​ត្រូវ​ចាត់វិធានការ​រហ័ស ដើម្បី​ជំរុញ​អាជីវកម្ម​ខ្នាតតូច

លោក Genter បាន​បន្តទៀតថា “រដ្ឋបាល​អាជីវកម្ម​ធុន​តូច មិនអាច​គ្រប់គ្រង​បរិមាណ​ប្រាក់កម្ចី​ទាំងអស់ ដែល​ត្រូវការ​បានទេ។ មធ្យោបាយ​តែមួយគត់ ដើម្បី​បំពេញ​តាម​តម្រូវការ​គឺ​ធនាគារ​ផ្តល់​ប្រាក់កម្ចី​បន្ថែមទៀត។

ធនាគារ​ធំ ៗ ជាច្រើន​បានចាប់ផ្តើម​ធ្វើបែបនេះ​រួចហើយ

ធនាគារ Goldman Sach  បានបង្ហាញ​កញ្ចប់​ជំនួយ​ចំនួន៣០០លាន​ដុល្លារ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​រួមមាន​ប្រាក់កម្ចី​បន្ទាន់​ចំនួន២៥០លាន​ដុល្លារ សម្រាប់​អាជីវកម្ម​ខ្នាតតូច។

លោក Michael Corbat នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Citigroup បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​របស់​ស្ថានីយទូរទស្សន៍ CNBC កាលពី​ថ្ងៃ​ពុធ​ថា ធនាគារិក ធុរកិច្ច​ធុន​តូច​របស់ខ្លួន កំពុង​ឆ្លើយ​សំណួរ​ជុំវិញ​ម៉ោង រួមទាំង​ចុង​សប្តាហ៍​ពី​អតិថិជន និង​អ្នកជំនួញ ហើយ ក្រុមហ៊ុន Citi កំពុង​ធ្វើ​ភាគច្រើន​តាមបែប​ឌីជីថល។ ដូច្នេះ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​មិនចាំបាច់​ចាក​ចេញពីផ្ទះ​ឡើយ។

លោក Corbat បាន​និយាយថា “យើង​មិន​ចង់ឱ្យមាន​មនុស្ស​ចេញពីផ្ទះ​ទេ ដូច្នេះ​យើង​កំពុង​ធ្វើឱ្យ​ប្រាកដថា យើង​បានរៀបចំ​ចំណុច​ប្រទាក់​ឌីជីថល ដើម្បីឱ្យ​មនុស្ស​អាចដាក់​ពាក្យសុំ​តាម​អ៊ី​ន​ធឺ​ណេ​ត។ លោក​បន្ថែម​ថ​ថា “យើង​អាច​បង្វែរ​លុយ​នេះ ហើយ​យក​វា​ទៅ​ដល់ដៃ​ជំនួញ​តូច​មួយ​ឱ្យបាន​លឿន​បំផុត។

ភ្នាក់ងារ CNN Business បាន​ទៅដល់​ធនាគារ​ធំ​ជាច្រើន ទៀត​ដើម្បី​រកឱ្យឃើញ​នូវ​អ្វីដែល​ពួកគេ​កំពុង​ធ្វើ​ដើម្បី​ជួយ​សេដ្ឋកិច្ច។

ក្រុមហ៊ុន Truist បាន​ប្រាប់ CNN Business ថា ក្រុមហ៊ុន​មានការ​ប្តេជ្ញាចិត្ត​ផ្តល់​ចំនួន២លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត។

អ្នកនាំពាក្យ​ក្រុមហ៊ុន Truist បាន​ថ្លែងថា “សម្រាប់​អតិថិជន​អាជីវកម្ម​ខ្នាតតូច​របស់​យើង យើង​នៅទីនេះ​ដើម្បី​ជួយ។ យើង​កំពុងផ្តល់​ជម្រើស​សង្គ្រោះ​ជាច្រើន រួមមាន​ការទូទាត់​ប្រាក់កម្ចី ពន្យា​ពេល និង​ការលះបង់​ថ្លៃ​សេវា ដើម្បី​ជួយ​គាំទ្រ​ដល់​តម្រូវការ​ដើមទុន​រយៈពេល​ខ្លី ក៏ដូចជា​កម្មវិធី​ប្រាក់កម្ចី​ពិសេស ដោយ​មិនចាំបាច់​បង់ថ្លៃ​សេវា​ធនាគារ។

ភាពបត់បែន​គឺជា​គន្លឹះ​សម្រាប់​ធនាគារ​ដែល​ធ្វើការ​ជាមួយ​អាជីវកម្ម​ខ្នាតតូច

ធនាគារ​TD បានឱ្យដឹងថា ខ្លួន​កំពុង​ធ្វើ​អ្វីដែល​វា​អាចធ្វើ​បាន សម្រាប់​អតិថិជន​អាជីវកម្ម​ខ្នាតតូច​របស់ខ្លួន​ផងដែរ។

អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា ខ្លួន​កំពុង​ផ្តល់ប្រាក់​សំណង លើ​ការ​ថែ​រទាំ​ប្រចាំខែ និង​ថ្លៃ​សេវា​លើស​កំណត់ ដោយ​មិន​គិត​កម្រៃ​សេវា​ប្រចាំខែ និង​ផ្តល់នូវ​ភាពបត់បែន​លើ​ការសង​ប្រាក់កម្ចី ដែលមាន​ស្រាប់ ដោយសារ​បញ្ហាលំបាក​ណា​មួយ ដែល​បណ្តាលមកពី​ជំងឺ​នេះ។

ធនាគារ​ក៏​គ្រោង​នឹង​ផ្តល់ប្រាក់​កម្ចី​កម្មវិធី​ការពារ​ប្រាក់បៀវត្ស​ផងដែរ។

អ្នកនាំពាក្យ​រូបនេះ​បាន​និយាយថា “ធនាគារ TD ប្តេ​ប្តេជ្ញាចិត្ត ក្នុង​ការជួយ​ដល់​អតិថិជន​អាជីវកម្ម​របស់​យើង ក្នុងកំឡុងពេល​ដ៏​លំបាក​នេះ។

ធនាគារ PNC បានឱ្យដឹងថា ខ្លួន​កំពុងធ្វើការ​ជាមួយ​អតិថិជន អាជីវកម្ម​ខ្នាតតូច​ដែល​កំពុង​ជួប​ការលំបាក ហើយនឹង​ផ្តល់ជូន​នូវ “លទ្ធភាព​ក្នុងការ​ពន្យារពេល​ការបង់ប្រាក់​ក្នុង​រយៈពេល​ណាមួយ” និង“ជម្រើស​នៃ​ការកែប្រែ​ជាច្រើន ដោយ​មិន​គិតថ្លៃ​យឺត” ។ ធនាគារ​ក៏មាន​គម្រោង​ចូលរួម នៅក្នុង​កម្មវិធី​ការពារ​ប្រាក់បៀវត្សរ៍​របស់ រដ្ឋបាល​អាជីវកម្ម​ធុន​តូច។

អ្នកនាំពាក្យ​ក្រុមហ៊ុន​អាមេរិក Bancorp បាន​និយាយថា ក្រុមហ៊ុន​កំពុង​កាត់បន្ថយ​អត្រា​ប្រាក់កម្ចី​អាជីវកម្ម​ខ្នាតតូច ក្នុង​រយៈពេល​ខ្លី​ចំនួន២ភាគរយ ដោយ​លើកលែង​ថ្លៃ​សេវា​លើ​អាជីវកម្ម ដែល​ទទួលបាន​ការទូទាត់​ឌីជីថល តាមរយៈ Zelle និង​កាត់​អត្រា​ឥណទាន។

អ្នកនាំពាក្យ​ក្រុមហ៊ុន​អាមេរិក Bancorp បាន​និយាយថា “យើង​ទទួលស្គាល់ថា ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ជាច្រើន ត្រូវបាន​វាយប្រហារ​យ៉ាង​ខ្លួន ដោយ​ជំងឺ COVID-19”។

អ្នកនាំពាក្យ​ក្រុមហ៊ុន Wells Fargo (WFC) បាន​ប្រាប់ CNN Business ថា “យើង​ប្តេជ្ញា​គាំទ្រ​អតិថិជន អាជីវកម្ម​ខ្នាតតូច​របស់​យើង​តាម​វិធីផ្សេងៗគ្នា រាប់បញ្ចូល​ទាំង​ការទូទាត់​ប្រាក់​សំណង​រហូតដល់៩០ថ្ងៃ ការលះបង់​ថ្លៃ​សេវា ពន្យា​ពេល​ទូទាត់ បង្កើន​ដល់​បន្ទាត់​ឥណ​ទា និង​ជំនួយ​ដែល​បាន​ពង្រីក​ផ្សេងទៀត​សម្រាប់​ប្រាក់​បញ្ញើ។

ក្រុមហ៊ុន Wells Fargo នឹង​ផ្តល់​ប្រាក់កម្ចី តាមរយៈ​កម្មវិធី​ការពារ​ប្រាក់បៀវត្ស​របស់ រដ្ឋបាល​អាជីវកម្ម​ធុន​តូច​ផងដែរ។

អ្នកនាំពាក្យ​ក្រុមហ៊ុន Wells Fargo បាន​និយាយថា “អតិថិជន​របស់​យើង​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម ក្នុងកំឡុងពេល​មាន​វិបត្តិ​ជំងឺ COVID-19 ហើយ​យើង​ចង់​ជួយ ក្នុងកំឡុងពេល​ដែល​ពិបាក”៕