ក្រុមហ៊ុន Naga នៅតែ​បន្ត​សាងសង់​គម្រោង​ទី៣ តម្លៃ ៣,៥ពាន់​លាន​ដុល្លារ បើ​មានវិបត្តិ​នៃ​ជំងឺ COVID-19

ក្រុមហ៊ុន Naga នៅតែ​បន្ត​សាងសង់​គម្រោង​ទី៣ តម្លៃ ៣,៥ពាន់​លាន​ដុល្លារ បើ​មានវិបត្តិ​នៃ​ជំងឺ COVID-19

ដោយ ប៊ី

ភ្នំពេញៈ ប្រតិបត្តិ​ករ​កាស៊ីណូ​កម្ពុជា​ណាហ្គា​ខ​ប (NagaCorp) បាន​អះអាងថា គម្រោង Naga3 តម្លៃ ៣,៥ពាន់​លាន​ដុល្លារ នៅ​បន្ត​ការអភិវឌ្ឍ​ដោយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ២០២៥ បើ​មាន​វិបត្តិ​ផ្ទុះឡើង​នៃ​ជំងឺ COVID-19 ។

ក្រុមហ៊ុន Naga នៅតែ​បន្ត​សាងសង់​គម្រោង​ទី៣ តម្លៃ ៣,៥ពាន់​លាន​ដុល្លារ បើ​មានវិបត្តិ​នៃ​ជំងឺ COVID-19

ក្រម​ហ៊ុន​បានឱ្យដឹង​នៅក្នុង​ឯកសារ​មួយ ក្នុង​ផ្សារភាគហ៊ុន​ហុងកុង​កាលពី​ថ្ងៃ​ពុធ​កន្លងមកនេះ​ថា “ទោះបី​មានការ​ភ័យខ្លាច Covid-19 ក្រុមហ៊ុន​នឹង​បន្ត​ការអភិវឌ្ឍ​គម្រោង Naga3 ហើយ​ការរំពឹងទុក​ថា គម្រោង Naga3 នឹង​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ឆ្នាំ ២០២៥ … នឹង​បង្កើន​សមត្ថភាព​ក្រុម​យ៉ាងហោចណាស់​ពីរដង។

ទោះបីជា​យ៉ាង​ក៏ដោយ ក្រុមហ៊ុន​នឹង​កាត់បន្ថយ​ការសាងសង់​អាគារ​ចំនួន​ពីរ ដែល​ដំបូង​ឡើង​គ្រោង​សាងសង់​អាគារ​ចំនួន៥ មក​សាងសង់​ត្រឹម៣អាគារ​វិញ ខណៈ​ការសាងសង់​គ្រឺះ​គម្រោង​ទី៣នេះ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆមាស​ទី២ ឆ្នាំ២០២០ ។

ក្រុមហ៊ុន NagaCorp បានឱ្យដឹងថា “ការ​សិ​ក្ស​ពី​ស្ថានភាព​ដី​បាន​ចប់ ហើយ​ការសាងសង់​គ្រឺះ​សាកល្បង​បានចាប់ផ្តើម។

ជាមួយ​ការកាត់បន្ថយ​ការសាងសង់​ចំនួន​អាគារ​នេះ ក្រុមហ៊ុន​មិនបាន​បង្ហាញ​ពី​ទំហំ​ទឹកប្រាក់​វិនិយោគ​ជាថ្មី​នោះទេ។

ក្រុមហ៊ុន NagaCorp បាន​បន្ថែមទៀតថា “យើង​រំពឹងថា ចំនួន​បន្ទប់​នឹងត្រូវ​កាត់បន្ថយ ដោយ​ជំនួស​ដោយ​កន្លែង​កម្សាន្ត​ដ៏​ធំ (Upper Podium) លើ​មាន​ទីតាំង​ស្ថិតនៅ​ជាន់៥៧ដែលមាន៤ជាន់ ហើយ២ជាន់​នឹងត្រូវ​ទុក​សម្រាប់ លំដាប់​កន្លែង​លេងល្បែង​វី​អាយ​ភី និង២ជាន់​នឹង​នៅតែ​ជា​តំបន់​កម្សាន្ត​ដ៏​ធំ​មួយ។ ធ្វើ​ដូចនឹង​តំបន់​អាង​ហែល​ទឹក​នៃ​អាគារ​Marina Bay Sand Singapore ដែល​មើល​ទេសភាព​ដង​ទន្លេមេគង្គ ដោយ​ដ៏​រ៉ូ​មែន​ទិ​ក និង​ទីក្រុង​ទាំងមូល។

ក្រុមហ៊ុន ទទួលបាន​ចំណូល​សរុប​នៃ​ការលេង​ល្បែង (GGR) ចំនួន៣៦៨,៩ លាន​ដុល្លារ​អាមេរិក នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នា២០២០ កើនឡើង១៤,៨ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុន។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​កាស៊ីណូ​ទាំងអស់ ក្នុងប្រទេស​បិទ​ជា​បណ្តោះអាសន្ន ដោយមាន​ប្រសិទ្ធិភាព​ចាប់ពី​យប់​ថ្ងៃ​ពុធ ដែលជា​ផ្នែក​មួយ​នៃ​វិធានការណ៍​មួយចំនួន ដើម្បី​ការពារ​ការរីក​រាលដាល​ជំងឺ COVID-19 នៅក្នុង​ប្រទេស​កម្ពុជា៕

អភិបាល​ខេត្តកណ្តាល​អះ​អាង​ថា​គម្រោង​សាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅតែ​បន្ត​ដំណើរការ

អភិបាល​ខេត្តកណ្តាល​អះ​អាង​ថា​គម្រោង​សាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅតែ​បន្ត​ដំនើរការ

ដោយៈ រ៉ា​ណេ​ត

កណ្តាលៈ អភិបាលខេត្ត​កណ្តាល​លោក​គង់ សោភ័ណ​បាន​អះអាងថា ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី កំពុងតែបន្ត​មាន​សកម្មភាព​សាងសង់​ទៅតាម​ផែនការ ដែល​បច្ចុប្បន្ននេះ ការសាងសង់​ស្ថិតនៅក្នុង​ដំណាក់​ដំបូង។

លោក គង់ សោ​ភ័​ណ្ឌ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ សកម្មភាព​នៃ​ការសាងសង់ នៃ​គម្រោង​ដ៏​ធំ​នៃ​ព្រលាន​យន្ត​ហ៉​អន្តរជាតិ​ភ្នំពេញ​ថ្មី កំពុង​តែមាន​សកម្មភាព​ធម្មតា មិនមាន​អាក់ខាន ឬ​ជាប់គាំង​នោះទេ។

លោក​បាន​បញ្ជាក់ថា “សព្វថ្ងៃនេះ ក្រៅពី​មានការ​អភិវឌ្ឍ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ការអភិវឌ្ឍន៍​របស់​វិស័យ​ឯកជន ជាពិសេស​វិស័យ​អចលនទ្រព្យ​ស្ទើរ​ទូទាំង​ខេត្តកណ្តាល​កំពុងមាន​ភា​ព​រីកចម្រើន។លោក​បន្តថា “សម្រាប់​គម្រោង​សាងសង់​ព្រលានយន្ដហោះ​ភ្នំពេញ​ថ្មី ក៏​នៅតែ​បន្តសកម្មភាព​ទៅតាម​គម្រោង និង​ផែនការ​របស់​ពួកគាត់។

លោក​បាន​បន្តទៀតថា ក្នុងនាម​ជា​អាជ្ញាធរ មានការ​សាទរ​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​ដែលមាន​ទំហំ​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​មួយ​នេះ ហើយក៏​លើកទឹកចិត្ត​ដល់​បណ្តា​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​នានា ឱ្យចូល​មកកាន់​ទឹកដី​ខេត្តកណ្តាល​បន្ថែមទៀត ដើម្បី​បាន​ចូលរួមចំណែក​នៅក្នុង​កិច្ច​អភិវឌ្ឍ​ដល់​សង្គមជាតិ បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ច ក៏ដូចជា​អាច​ចូលរួម​សម្រួល ដល់​កម្រិតជីវភាពរ​បស់​ប្រជាជន ក្នុង​តំបន់​ឱ្យ​កាន់តែ​ល្អប្រសើរ។

ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី គឺជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​របស់​កម្ពុជា នឹងត្រូវ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ២៦០០ហិកតា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) មានតម្លៃ​ប្រមាណ១៥០០លាន​ដុល្លារ ដោយ​ដំណាក់កាល​ទី១ នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ២០២៣ ក្រោម​ការចេញ​ប្លង់​សាងសង់​ដោយ​ក្រុមហ៊ុន Foster & Partners ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក។

អាកាសយានដ្ឋាន​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង​លំដាប់ថ្នាក់ 4F ជា​អាកាសយានដ្ឋាន​ធំ​បំផុត​លំដាប់​ទី៩ នៅក្នុង​ពិភពលោក ដែល​ស្ថិតនៅ​លំដាប់​ពីក្រោយ​អាកាសយានដ្ឋាន Chicago O’Hare និង​លំដាប់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន។ នៅពេល​សាងសង់​ចប់ អាកាសយានដ្ឋាន​ថ្មី​នេះ នឹង​សមត្ថភាព​ទទួល​យន្តហោះ​ដឹកជញ្ជូន​ធុន​ធ្ងន់​ផ្លូវ​ឆ្ងាយ។

អ្នកឧកញ៉ា​ពុង ឃាវ​សែ អគ្គនាយក​នៃ​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) ធ្លាប់បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេលថ្មីៗនេះ​ថា រហូតមកទល់​ពេលនេះ ដំណើរការ​សាងសង់​អា​កាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី  កំពុងស្ថិត​ក្នុង​ដំណាក់​បុកគ្រឹះ ដើម្បី​ធ្វើ​ផ្លូវ​សម្រាប់​យន្តហោះ។

អ្នកឧកញ៉ា​បន្តថា “ដំណើរការ​សាងសង់​ព្រលាន​បច្ចុប្បន្ន មិនសូវមាន​ឧបសគ្គ​ពី​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី​ប៉ុន្មាន​ទេ ហើយ​ខ្ញុំ​ជឿជាក់ថា បើសិនជា​ដំណើរការ​ប្រមូល​ដីធ្លី​បន្ត​គ្មាន​ឧបសគ្គ ប្រ​លាន​យន្តហោះ​នេះ នឹង​សាងសង់​រួចរាល់​យ៉ាង​ប្រាកដ​នៅត្រឹម​ឆ្នាំ២០២៣ ខាងមុខនេះ”៕

CDC អនុម័តគម្រោងបង្កើតរោងចក្រជាង២០លានដុល្លារទោះCovid-19 នៅបន្តរីករាលដាល

ដោយ ហ្សូលី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC) ទើបតែអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រថ្មីៗចំនួន២បន្ថែមទៀត ដែលមានទុនវិនិយោគប្រមាណជាង ២០លានដុល្លារ។


យោងតាមព៌តមានដដែលបានបង្ហាញលបណ្តាញទំនាក់ទំនងសង្គមរបស់CDCបានឲ្យដឹងនារសៀលថ្្ងងៃទី៣ មេសានេះថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានអនុម័តគម្រោងបង្កើតរោងចក្រចំនូន២បន្ថែមទៀត តាមការស្នើសុំវិនិយោគរបស់ក្រុមហ៊ុន ដែលក្នុងនោះរួមមាន ៖១.គម្រោងបង្កើតរោងចក្រផលិតស្បោងបា្លស្ទិកគ្រប់ប្រភេទ គឺក្រុមហ៊ុន  HONG YUAN SHUN PLASTIC CO., LTD  ដែលមានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៧កន្លែង។

ទី២ ក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. គ្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅ ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ១៦.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨៤កន្លែង។

ទោះបីជាមានជំងឺវិបត្តិកូរ៉ូណាឬកូវីដ១៩ក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តទទួលការវិនិយោគពីបរទេសជាច្រើន ដូចជា ការអនុម័តលើគម្រោងវិនិយោគដែលមានទឹកប្រាក់ប្រមាណជា៣៥១លានដុល្លារ។ លើសពីនេះក៏មានការអនុម័តទៅលើគម្រោងវិនិយោគថ្មីចំនួន៧ផ្សេងទៀត ដែលមានទុនសរុបជាង១៧៤លានដុល្លារ កាលពីពេលថ្មីៗនេះ ដែលបានបង្កើតការងារប្រមាណជាង៣៣០០កន្លែង៕


ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន២នឹងជួយជំរុញសក្តានុពលសេដ្ឋកិច្ចខេត្តកំពត

ដោយវុត្ថា

ភ្នំពេញៈ ខេត្តកំពត ដែលជាខេត្តប៉ូលសេដ្ឋកិច្ចមួយ របស់កម្ពុជាបាននឹងកំពុងតែពង្រីកហេដ្ឋារចនាសម្ព័ន្ធធំៗនានា សម្រាប់ដឹកជញ្ជូនទំនិញ  និងការធ្វើដំណើរដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឆ្ពោះទៅរកការអភិវឌ្ឍន៍ ដូចបណ្តាខេត្តប៉ូលសេដ្ឋកិច្ចនានា។


ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន២ ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត  ដែលបាននឹងកំពុងស្ថាបនា នឹងជួយជំរុញឱ្យខេត្តជាប់មាត់សមុទ្រមួយនេះ មានសក្តានុពលខ្ពស់ លើវិស័យសេដ្ឋកិច្ចក្រោយសាងសង់បញ្ចប់នាពេលខាងមុខ។

) កំពង់ផែទេសចរណ៍អន្តរជាតិ

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត តម្លៃជិត១០លានដុល្លារអាមេរិក ដែលបានប្រកាសបើកដំណើរការសាងសង់កាលពីខែ សីហា ឆ្នាំ២០១៨នោះ ត្រូវបានអាជ្ញាធរខេត្តកំពតអះអាងនាពេលថ្មីៗនេះថា នឹងបើកដំណើរការពេញលេញ នៅដើមឆ្នាំ២០២១ ខាងមុខ ហើយវាក៏ជាកំពង់ផែសំខាន់ទី៤ ហើយក្នុងខេត្តកំពត។ កំពង់ផែនេះសាងសង់លើទំហំផ្ទៃដី៤ហិកតា។


)គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ

គម្រោងធ្វើឱ្យឡើងផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពតប្រវែង១៣៤ គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) សម្រេចបាន៦៧ភាគរយ ដោយគិតត្រឹមចុងខែមីនាឆ្នាំ២០២០។ តាមផែនការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ខាងមុខ។

គម្រោងនេះ បានចំណាយថវិកាប្រមាណ២១៩លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតបាននឹងកំពុងមានការប្រែប្រួល ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តគួរឱ្យកត់សម្គាល់ និងកំណើននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។


សម្តេចតេជោបន្តថា ខេត្តកំពតនឹងមានពង់ផែទឹកជ្រៅ ក្នុងពេលឆាប់ៗខាងមុខ ក្នុងការបំរើលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការដឹកទំនិញផលិតផលកម្ពុជា ទៅកាន់ទៅផ្សារបរទេសផងដែរ។

សម្តេចតេជោបន្ថែមថា ក្រៅពីផ្លូវជាតិលេខ៣ យើងមានផ្លូវជាតិ៤១ ដែលចាក់បញ្ជូលមកកំពត ហើយយើងកំពុងតែរៀបចំបណ្តាញផ្លូវមួយទៀត ដើម្បីតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ៤

រដ្ឋាភិបាលប្រកាសលើកលែងពន្ឋអចលនទ្រព្យក្នុងសង្កាត់ចំនួន៤ នៃក្រុងតាខ្មៅ ខេត្តកណ្តាល

ដោយគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ឋដា បានប្រកាសលើកលែងពន្ឋអចលនទ្រព្យ សំរាប់សង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

សង្កាត់ដែលទទួលបានការលើកលែងពន្ឋនេះ ជាសង្កាត់ដែលទើបកាត់ចេញពីស្រុកស្អាង ខេត្តកណ្តាល មកបញ្ចូលក្នុងដែនរដ្ឋបាលរបស់ក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយយរលំ សង្កាត់សិត្បូត៍ សង្កាត់រកាខ្ពស់ និងសង្កាត់កោះអន្លង់ចិន។

សួមអានសេចក្តីប្រកាសដូចខាងក្រោមនេះ……………..


រាជធានីភ្នំពេញចាប់ផ្តើមខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ជាង១០ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រាជធានីភ្នំពេញ ជាពិសេសនៅតាមតំបន់ជាយក្រុងបាន និងកំពុងតែប្រមនឹងការខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់រហូតដល់ជាង១០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលក្នុងករណីនេះរដ្ឋាករស្វយ័តក្រុងភ្នំពេញ កំពុងតែព្យាយាមរកដំណោះស្រាយ បង្កើនលទ្ធភាព ក្នុងការផ្គត់ផ្គង់ទៅលើចំណុចដែលខ្វះខាតដែលកំពុងកើតមាន។


នៅក្នុងកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពប្រឈម និងភាពខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះលទ្ធភាពនៃការផលិតទឹកស្អាតរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញ អាចធ្វើបានត្រឹម៦០ម៉ឺម៉ែត្រគូបក្នុងមួយថ្ងៃ ស្របពេលដែលតម្រូវការ នៃការប្រើប្រាស់មានចំនួនរហូតដល់ជា៧០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា បានមានប្រសាសន៍ថា នៅក្នុងផែនការទី១ ចាប់ពីឆ្នាំ១៩៣ ដល់ឆ្នាំ២០១០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផលិតទឹកចំនួន២៥០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ផែនការទី២ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២០ ប៉ុន្តែបានបញ្ចប់ផែនការនៅក្នុងឆ្នាំ២០១៦ ហើយបច្ចុប្បន្នទីក្រុងភ្នំពេញមានការរីកចម្រើនធំឡើងពី៣០០គីឡូម៉ែត្រការ៉េ ទៅ៦៩២ ម៉ែត្រការ៉េ ហើយមានលទ្ធភាពផលិតទឹកស្អាតបាន៣២៥, ០០០ម៉ែត្រការ៉េក្នុងមួយថ្ងៃ។

លោកបន្តទៀតថា បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពផលិតទឹកស្អាតបានជាង៦០០, ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ស្របពេលដែលតម្រូវការនៃការប្រើប្រាស់ទឹកមានចំនួនរហូតដល់ជាង៧០០, ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយរហូតដល់ឆ្នាំ២០៣០ អាចមានតម្រូវការទឹកស្អាតរហូតដល់ជាង១លានម៉ែត្រកូបក្នុងមួយថ្ងៃ

អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានមានប្រសាសថា ខណ្ឌច្បារអំពៅមានសង្កាត់ចំនួន៤ ដែលបានកាត់ចេញពីការគ្រប់គ្រងទឹកស្អាត របស់ក្រុមហ៊ុនកុក អាន មកគ្រប់គ្រងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញវិញ ហើយត្រូវផ្លាស់ប្ដូរទុយោចាស់ៗ ជំនួសដោយទុយោថ្មី ប៉ុន្តែរហូតមកដល់ពេលនេះជាង២ឆ្នាំហើយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនទាន់ផ្លាស់ប្ដូរទុយោចូលផ្ទះប្រជាពលរដ្ឋអស់នៅឡើយ។ ដូច្នេះ សូមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មេត្តាជួយពន្លឿនបញ្ហាទាំងអស់នេះផង៕


ជប៉ុនផ្តល់ជំនួយសម្ភារនិងបរិក្ខារប្រព័ន្ធកាមេរ៉ាដើម្បីបង្កើនប្រសិទ្ធិភាពត្រួតពិនិត្យទំនិញនាំចេញ-នាំចូល

ដោយវុត្ថា

ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាផ្តល់ជំនួយសម្ភារនិងបរិក្ខារប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយ ដល់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបង្កើនប្រសិទ្ធិភាពនៃការត្រួតពិនិត្យទំនិញនាំចេញនាំចូល។


ពិធីចុះហត្ថលេខាប្រគល់ទទួលសម្ភារនិងបរិក្ខារប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០  ដោយលោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា  និង លោក Nagano Daisuke អ្នកជំនាញការ JICA ប្រចាំ អគរ និងលោក Tanaka Kotaro តំណាងជាន់ខ្ពស់របស់ JICA ប្រចាំនៅកម្ពុជា។

គម្រោងប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយនេះ គឺជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់ និងទំនើបកម្មគយ ក្នុងការពង្រឹងប្រសិទ្ធិភាព នៃការគ្រប់គ្រង ត្រួតពិនិត្យទំនិញនាំចេញនាំចូល និងមធ្យោបាយដឹកជញ្ជូន ដោយអនុលោមតាមច្បាប់ស្តីពីគយ និងបទប្បញ្ញត្តិជាធរមាន ដោយមានមុខងារសំខាន់ក្នុងការបញ្ជូនរូបភាពពីសាខាការិយាល័យគយ និងរដ្ឋាករសំខាន់ៗមួយចំនួន មកមជ្ឈមណ្ឌលកណ្តាល។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល មិនបញ្ជាក់ពីទំហំនៃថវិកាសរុបនៃជំនួយនោះទេ ក្រៅតែពីការថ្លែងអំណរគុណចំពោះ JICA ដែលតែងតែសហការ និងជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕


រដ្ឋមន្រ្តីកសិកម្មៈ ស្រុកស្អាងបាននឹងកំពុងកែប្រែមុខមាត់ថ្មីដោយសារការរីកចំរើន លើវិស័យកសិកម្ម

ដោយវុត្ថា

ខេត្តកណ្តាលៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទលោកវេង សាខុន បានអះអាងថា  ស្រុកស្អាងបាននឹងកំពុងកែប្រែមុខមាត់ថ្មី ដោយសារកម្រិតជីវភាពត្រូវបានលើកកម្ពស់ បច្ចេកទេសកសិកម្មត្រូវបានកសិករទទួលយក ស្របតាមឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលចង់ឃើញ ប្រជាពលរដ្ឋមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។


លោក វេង សាខុនបានលើកឡើងបែបនេះ ក្នុងពេលចុះមកពិនិត្យសកម្មភាព និងវឌ្ឍនភាព នៃខ្សែសង្វាក់ផលិតកម្មបន្លែសុវត្ថិភាព នៅស្រុកស្អាងនាថ្ងៃទី ខែមីនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សមិទ្ធផលដែលប្រជាកសិករទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន  និងចង់ឃើញ។

លោករដ្ឋមន្ត្រីបន្តថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ម្ចាស់ជំនួយ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវ។លោកបន្តថាពិតណាស់ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេ ដែលបង្កលក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រីបានស្នើសុំឲ្យប្រជាពលរដ្ឋ ខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារបង្កបង្កើនផល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ និងជាពិសេសកាត់បន្ថយការនាំចូល។


លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឱ្យដឹង វិស័យផលិតកម្ម បន្លែនៅក្នុងខេត្តកណ្តាល មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយនេះពិតជាបានរួមចំណែកក្នុងការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម (២០១៩២០២៣) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ជាមួយនឹងការរីកចំរើននេះ លោកបន្តថា  វិស័យផលិតកម្មបន្លែ របស់កសិករ ត្រូវបានដឹកយកទៅផ្គត់ផ្គង់ នៅក្នុងផ្សារទំនើបនានា ដូចជាផ្សារម៉ាក្រូ ផ្សារអេអនម៉ល និងផ្សារផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ ដើម្បីយកទៅចែកចាយដល់អតិថិជនរបស់ខ្លួន។ លោកអភិបាលខេត្តកណ្តាលថ្មីរូបនេះបញ្ជាក់ថា បច្ចុប្បន្នទូទាំងខេត្ត កណ្តាលអាចផ្គត់ផ្គង់បន្លែគ្រប់ប្រភេទទៅកាន់ទីផ្សារ រាជធានីភ្នំពេញបានចំនួន១៥០តោន៕

ADB៖ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងហក់ឡើង៥,៧ភាគរយវិញក្នុងឆ្នាំ២០២១

ដោយច្រាយ ចំណាន

ភ្នំពេញៈ ធនាគារអភិវឌ្ឍអាស៊(ADB)បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចនឹងហក់ឡើងវិញដល់៥.៧%ក្នុងឆ្នាំ២០២១ខាងមុខ ប្រសិនបើវិបត្តិនៃជំងឺកូរ៉ូណា ឬកូវីដ១៩បញ្ចប់។

នាយិកាធនាគារអភិវឌ្ឍអាស៊ីADBប្រចាំប្រទេសកម្ពុជា លោកស្រី Sunniya Durrani Jamal បានលើកឡើងថា «សកម្មភាពសេដ្ឋកិច្ច នឹងត្រឡប់មករកសភាពដើមវិញប្រសិនបើជំងឺរាតត្បាតកូវីដ១៩បញ្ចប់ ហើយសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងហក់ឡើងដល់ ៥.៧ភាគរយ”។

លោកស្រីបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដោយជំងឺកូវីដនេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការបន្ទាន់មួយចំនួន ដូចជា គាំទ្របវត្សរ៍ដល់កម្មករកម្មការិនីកាត់ដេរ ការសម្រាលពន្ធ បំណុលដល់អាជីវកម្មនានាជាដើម។ មិនតែប៉ុណ្ណោះក៏មានការរៀបចំថវិកាបម្រុងចាំបាច់ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារវិបត្តិនេះផងដែរ។

របាយការណ៍របស់ADBបានបងង្ហាញថា ដើមឆ្នាំ២០២០នេះ ផ្នែកសេវាកម្មរបស់កម្ពុជា នឹងធ្លាក់ចុះប្រមាណ១.៧%ដោយ​សារឱនភាពវិស័យទេសចរ និងការថមថយនៃកំណើនអចលនទ្រព្យ។ រីឯកំណើននៃវិស័យឧស្សាហកម្ម បានត្រូវព្យាករថា នឹងចុះដល់៦.៥% ដោយសារកម្រិតទាប នៃផលិតកម្មសម្លៀកបំពាក់សម្រាប់ការនាំចេញ ក៏ដូចជាវិស័យសំណង់ ដែលបន្ថយល្បឿន។

លោកស្រីបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាថា រដ្ឋាភិបាលចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ជំងឺនេះ ព្រោះបើមិនដូច្នេះទេ វិស័យទេសចរណ៍ និងសេវាកម្ម អាចមានការលំបាកងើបឡើងវិញ។

ធនាគារអភិវឌ្ឍអាស៊ីបានផ្តល់កញ្ចប់ថវិកាបម្រុង សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលជាសមាជិក ក្នុងការដោះស្រាយផ្នែកសេដ្ឋកិច្ច និងកិច្ចគាំពារសង្គម ដែលសរុបមានចំនួន៦.៥ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្លើយតបនឹងកូវីដ១៩៕

ធនាគារអេស៊ីលីដាបរិច្ចាគថវិកា៣០០០លានរៀលដើម្បីទប់ស្កាត់ការរីករាលដាលCovid19

ដោយវុត្ថា

ភ្នំពេញៈ ធនាគារអេស៊ីលីដាភីអិលស៊ី បានចូលរួមបរិច្ចាគថវិកាប្រមាណ៣ពាន់លានរៀល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រាប់គោលដៅនៃសកម្មភាព មនុ​ស្សធម៌ និងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ ការរីករាលដាលនៃវីរុសCovid19នៅកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ធានាគារអេស៊ីលីដា ចេញផ្សាយនៅថ្ងៃទី៣ខែមេសា ឆ្នាំ២០២០នេះឱ្យដឹងថា ថវិកាខាងលើនេះ ត្រូវបានបែងចែក ក្នុងនោះ៖១)- ថវិកាចំនួន៨០០លានរៀល (ប្រាំបីរយលានរៀល) សម្រាប់ចូលរួមចំណែក ដោយផ្ទាល់ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

២)- ថវិកាចំនួន ២០០លានរៀល (ពីររយលានរៀល) តាមរយៈសមាគមធនាគារ នៅកម្ពុជា សម្រាប់ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ៣)ថវិកាចំនួន១២០០លានរៀល (មួយពាន់ពីររយលានរៀល) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់ វិភាគទានសប្បុរសធម៌នៅកម្ពុជា។៤)-ថវិកាចំនួន ៨០០លានរៀល (ប្រាំបីរយលានរៀល) ជូនកាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ និងជួយទ្រទ្រង់ ដល់សកម្មភាពកាកបា ទក្រហមកម្ពុជា។

លោកបណ្ឌិត អ៊ីន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដាភីអិលស៊ី បានមាន ប្រសាសន៍ថា សុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ ពីព្រោះពួកគេ ជាកម្លាំងចលករ នៃការកសាងជាតិ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ប្រជាជនមានសុខភាពល្អ មានការចូល រួមកាន់សកម្ម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើន។

លោកបន្តថា ធនាគារចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សុខុមាលភាពសាធារណៈ ក្នុងការទប់ស្កាត់សភាពការណ៍គ្រោះភ័យ ដែលបង្កដោយជំងឺរីករាលដាលកូវីដ-១៩ និងបន្តការបរិច្ចាគថវិកា សម្រាប់ទ្រទ្រង់ ដល់វិភាគទានសប្បុរសធម៌មូលនិធិគន្ធបុប្ផាកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលធនា គារបានធ្វើឡើងជារៀងរាល់ឆ្នាំ៕