ទីភ្នាក់ងារអង្គការសហប្រជាជាតិ(UNDP) បង្កើតគម្រោងឌីជីថលដើម្បីជួយរដ្ឋាភិបាលកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ វិស័យសាធារណៈរបស់ប្រទេសកម្ពុជានឹងត្រូវបានផ្សារភ្ជាប់ជាលក្ខណៈឌីជីថលជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងគំនិតផ្តួចផ្តើមថ្មីដែលបានចាប់ផ្តើម ដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។

កម្មវិធីនៅកម្ពុជានេះគឺជាកម្មវិធីចុងក្រោយនៃគំរោងបង្កើនល្បឿន UNDP Accelerator Labs ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅទ្វីបអាហ្រ្វិក អាមេរិកខាងត្បូង អាស៊ី និងអឺរ៉ុបខាងកើត។ គោលបំណងគឺដើម្បីប្រមូលផ្តុំគំនិតនៅថ្នាក់មូលដ្ឋានជាមួយបច្ចេកវិទ្យា និងទិន្នន័យជាក់ស្តែងដើម្បីឆ្លើយតបនឹងបញ្ហាពិភពលោកដែលស្មុគស្មាញ ដូចជាការផ្លាស់ប្តូរអាកាសធាតុ ភាពអត់ការងារធ្វើរបស់យុវជន និងវិសមភាព។

លោក Nick Beresford តំណាងប្រជាជន UNDP បានមានប្រសាសន៍ថា កម្មវិធីថ្មីនៅកម្ពុជានេះនឹងផ្តោតលើការបង្កើតថ្មីនៅក្នុងវិស័យសាធារណៈ។

លោកបានមានប្រសាសន៍ថា “យើងគិតថា វាមានតម្លៃច្រើនណាស់នៅក្នុងមន្រ្តីរាជការខ្លួនឯង ដែលច្រើនតែមានគំនិតនិងសក្តានុពលល្អ ប៉ុន្តែពួកគេត្រូវការកន្លែងមានសុវត្ថិភាពដើម្បីអាចធ្វើការពិសោធន៍ និងនាំយកគំនិតទាំងនេះមកសេវាកម្ម ដូច្នេះនោះគឺជាអ្វីដែលយើងចង់ព្យាយាមធ្វើការជាមួយពួកគេជាការលើកលើកទឹកចិត្ត។ ការច្នៃប្រឌិតថ្មីនេះគឺមកពីរដ្ឋាភិបាល”។

លោក Beresford បានឱ្យដឹងថា បច្ចេកវិទ្យាមានតួនាទីសំខាន់ក្នុងការសំរេចគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។ លោកបានមានប្រសាសន៍ថា “យើងទាំងអស់គ្នាត្រូវតែមានភាពជាសហគ្រិនអោយលឿន និងខ្លាំងជាងមុន ប្រសិនបើយើងឈានដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០”។

លោកបានមានប្រសាសន៍ថា “មន្ទីរពិសោធន៍បង្កើនល្បឿននៅកម្ពុជា និង ៥៩ ប្រទេសផ្សេងទៀតគឺជាវិធីសាស្រ្តថ្មីក្នុងការស្វែងរកដំណោះស្រាយប្រកបដោយចីរភាពចំពោះបញ្ហាប្រឈមស្មុគស្មាញក្នុងវិស័យអភិវឌ្ឍន៍”៕

លោក Shang Yong ក្លាយជាអ្នកមានលុយច្រើនជាងគេនៅក្នុងប្រទេសសឹង្ហបុរី

ដោយវុត្ថា

ភ្នំពេញ៖ លោក Zhang Yong ដែលមានដើមកំណើនមកប្រទេសចិន បានក្លាយជាអ្នកមានលុយច្រើនជាងគេបំផុត នៅក្នុងប្រទេសសិង្ហបុរី ដោយមានលុយជិត ១៦ ពាន់លានដុល្លារអាមេរិក។

លោក Zhang Yong កើតឆ្នាំ ១៩៦៩ នៅក្នុងទីក្រុង Sichuan នៃប្រទេសចិន ។ លោកជាស្ថាបនិកក្រុមហ៊ុន Haidilao International Holding Ltd ដែលបំរើសេវាភោជនីយដ្ឋានដ៏ល្បីល្បាញ Hai Dilao និងទទួលបានការគាំទ្រយ៉ាងច្រើន។

នៅចុងឆ្នាំ ២០១៨ ភោជនីយដ្ឋាន Hai Dilao Hot Pot មានចំនួន ៤៦៦ កន្លែងដែលកំពុងប្រតិបត្តិការនៅក្នុងទីក្រុងជាង ១០០នៅទូទាំងពិភពលោក ។

ក្រៅពី ភោជនីយដ្ឋាន Hai Dilao Hot Pot ដែលបានក្លាយជាភោជនីយដ្ឋាន hotpot ធំជាងគេ និងល្បីល្បាញ លោក ក៏បានបើកភោជនីយដ្ឋានទី ២ គឺLou Wai Lou នៅឆ្នាំ ១៩៩៨។ លុះដល់ឆ្នាំ ២០១០ លោក បានបើកសាលាបណ្តុះបណ្តាលលើការគ្រប់គ្រងភោជនីយដ្ឋាន។ នៅឆ្នាំ ២០១៣ មហាសេដ្ឋីរូបនេះ បានបើកភោជនីយដ្ឋាន Hai Dilao Hot Pot ជាលើកដំបូងនៅសហរដ្ឋអាមេរិកក្នុងរដ្ឋ Los Angeles។

ទស្សនាវដ្តី Forbes បានចុះផ្សាយថា គិតត្រឹមខែកញ្ញាឆ្នាំ ២០១៩ លោក Zhang Yong មាន ទ្រព្យសម្បត្តិចំនួន ១៥,១ ពាន់លានដុល្លារដែលធ្វើឱ្យលោកក្លាយជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ លោកក៏បានជាប់ចំណាត់ថ្នាក់លេខ ២២៤ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោកឆ្នាំ ២០១៩ របស់ Forbes ផងដែរ។

លោកបានរៀបការជាមួយលោកស្រី Shu Ping ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sichuan Haidilao Catering ហើយបានប្តូរមករស់នៅក្នុងប្រទេសសឹង្ហបូរីនៅក្នុងឆ្នាំ ២០១០ ជាមួយនឹងភោជនីយដ្ឋានដ៏ល្បីល្បាញរបស់អ្នកទាំងពីរ។ មកដល់ពេលនេះ អ្នកទាំងពីរក៏ទទួលបានសញ្ជាតិសិង្ហបុរី ហើយក៏បង្កើតបកូនប្រុសមួយ៕

មន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ២ មុនពិធីបើកការដ្ឋានស្ថាបនាឡើងវិញនៅសប្ដាហ៍ក្រោយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អនុវត្តទៅតាមផែនការដែលបានគ្រោងទុក កម្លាំងមន្ត្រីជំនាញបានធ្វើចុះត្រួតពិនិត្យពីស្ថានភាព និងទីតាំងសម្រាប់រៀបចំពិធីបើកសម្ពោធការដ្ឋានស្ថាបនាផ្លូវជាតិលេខ២ និងផ្លូវលេខ២២ ក្រោមធអិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅត្រឹមព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ តាមរយៈនាយកដ្ឋានផ្លូវថ្នល់បានឱ្យដឹងថា កម្លាំងមន្ត្រីជំនាញបានចុះធ្វើការត្រួតពិនិត្យទីតាំងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ដើម្បីសម្រេចជ្រើសទីតាំងសម្រាប់រៀបចំពិធីបើកសម្ពោធការដ្ឋានស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ឱ្យមានភាពល្អប្រសើរឡើងវិញ។

កំណាត់ផ្លូវជាតិលេខ ២ ដែលស្ថិតនៅក្នុងគម្រោងសាងសង់ និងស្ថាបនាឡើងវិញនេះមានប្រវែងសរុបចំនួន ៦២,៥៦គីឡូម៉ែត្រ ដោយគិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ ៣ ក្រោមក្របខណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ ក្នុងទំហំថវិកាប្រមាណ៤៥ លានដុល្លារអាមេរិក ដោយប្រគល់សិទ្ធិឱ្យក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ជាអ្នកសាងសង់។

សម្រាប់ការសាងសង់ចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់រង្វង់មូលអូរចំបក់ដែលមានប្រវែង ៥៧គីឡូម៉ែត្រ និង៩គីឡូម៉ែត្រ នៅលើផ្លូវជាតិលេខ២២គ្រោងក្រាលកៅស៊ូ AC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឲ្យបាន ១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល។ ដោយឡែកចាប់ពីរង្វង់មូលគួរស្រូវ ទៅទិសខាងត្បូងប្រវែង ៨គីឡូម៉ែត្រ គ្រោងនឹងសាងសង់ជា ៤គន្លង ៕

CDC បានអនុម័តរោងចក្រថ្មីៗចំនួន ៧ ជាមួយនឹងទុនវិនិយោគ ៣៣ លានដុល្លារក្នុងខែមករា ឆ្នាំ ២០២០

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យបើកដំណើរនូវគម្រោងវិនិយោគថ្មីៗចំនួន ៧ រួមមានរោងចក្រកាត់ដេរ និងកាបូប នៅក្នុងខែមករា ឆ្នាំ២០២០ ខណៈគម្រោងវិនិយោគថ្មីទាំងនេះបានចាក់ចូលទុនវិនិយោគប្រមាណ ៣៣ លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនពលរដ្ឋរាប់ពាន់កន្លែងនៅកម្ពុជា។

គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនខាងលើដូចខាងក្រោម៖

១៖ SUN AWESOME GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ៦.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១០នាក់។

២៖ FAMOUS LEATHERWARE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីទ្បូតិ៍លេខ១៥២៩ (អគារលេខ៧ និងលេខ៨) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៤នាក់។

៣៖ XIN HAK MUY MAKE CLOTHES ASSIST MATERIAL CO., LTD. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងអំបោះដេរ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២៧១ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២នាក់។

៤៖ KIMBAO BAG INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៤នាក់។

៥៖ KNITERACY ASIA COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៦កន្លែង។

៦៖ K.Y ODYSSEY GARMENT CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៧៩៧កន្លែង។

៧៖ KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,២២៥កន្លែង៕

កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីជប៉ុនតម្លៃ២,៥ ពាន់លានដុល្លារក្នុងរយៈពេល២៥ឆ្នាំ

ដោយ ប៊ី

ភ្នំពេញៈ ប្រទេសកម្ពុជាបានស្វាគមន៍ គម្រោងវិនិយោគរបស់ជប៉ុនចំនួន១៣៧គម្រោងដែលមានតម្លៃ,ពាន់លានដុល្លារ ក្រោមក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់របស់ជប៉ុននៅចន្លោះឆ្នាំ១៩៩៤ និងឆ្នាំ២០១៩

ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានផ្តល់ដោយលោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក្នុងសិក្ខាសាលាស្តីពី ការទទួលបានអត្ថប្រយោជន៍ ពីខ្សែសង្វាក់ដ៏មានតម្លៃ តាមរយៈបណ្តាញ MSME នៅទីក្រុងភ្នំពេញនាពេលថ្មីៗនេះ។

លោកប៊ុន ចន្ធីបានបន្តថា គម្រោងវិនិយោគទាំងនេះ ផ្តោតសំខាន់លើផ្នែកអេឡិចត្រូនិក អគ្គិសនី គ្រឿងបន្លាស់រថយន្ត យានយន្ត ឧបករណ៍បច្ចេកទេស កសិឧស្សាហកម្ម កែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ ផ្សារទំនើប និងការវិនិយោគផ្សេងៗទៀត។លោកបន្តថា បច្ចុប្បន្ននេះមានសហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុនចំនួន ១,៧៩៩ កំពុងវិនិយោគលើវិស័យជាច្រើន ដូចជាធនាគារ អាកាសចរណ៍ និងម្ហូបអាហារនៅកម្ពុជាផងដែរ

លោកបានបន្តថា អាជីវកម្ម និងការវិនិយោគរបស់ជប៉ុននៅកម្ពុជា មានភាពល្បីល្បាញ ដោយសារគុណភាពរបស់ពួកគេ លោកបន្តថា ពួកគេបន្ថែមតម្លៃទំនិញក្នុងស្រុកបង្កើតការងារ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលករកម្ពុជា ដែលត្រូវនឹងចក្ខុវិស័យ និងបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា

ចំនួនក្រុមហ៊ុនជប៉ុនដែលធ្វើអាជីវកម្មនៅកម្ពុជា កើនឡើងជារៀងរាល់ឆ្នាំ។ ការសម្រេចចិត្តរបស់ពួកគេក្នុងការវិនិយោគ និងពង្រីកប្រតិបត្តិការរបស់ពួកគេ នៅក្នុងកម្ពុជាបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំង ទៅលើរដ្ឋាភិបាលកម្ពុជា និងក្នុងបរិយាកាសវិនិយោគរបស់ខ្លួន៕

ទីក្រុងធំលំដាប់ទី២របស់ចិនស្រូបលំហូរទុនវិនិយោគផ្ទាល់ពីបរទេសរហូតដល់៥០,៣ពាន់លានដុល្លារអាមេរិក

ដោយវុត្ថា

សៀងហៃៈ ទីក្រុងសៀងហៃ ដែលជាទីក្រុងធំលំដាប់ទី២របស់ប្រទេសចិន បានស្រូបយកលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)រហូតដល់៥០,៣ពាន់លានដុល្ការអាមេរិកកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានបើកឪកាសវិនិយោគជាច្រើន ដល់វិនិយោគិនបរទេស។

យោងតាមការិយាល័យស្ថិតិក្រុងសៀងហៃ ដែលបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះឱ្យដឹងថា គម្រោងវិនិយោគផ្ទាល់ពីបរទេស សរុបចំនួន៦.៨០០ ត្រូវបានចុះបញ្ជីនៅក្នុងមជ្ឈមណ្ឌលធុរកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសចិនកាលពីឆ្នាំមុន ដែលជាការកើនឡើងប្រចាំឆ្នាំ២១,ភាគរយ ក្នុងនោះការវិនិយោគតាមកិច្ចសន្យា មានចំនួនសរុប៥០,៣ ពាន់លានដុល្លារអាមេរិក កើនឡើង,ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ការិយាល័យដដែលបានបន្តថា ទន្ទឹមនឹងនេះ ការប្រើប្រាស់ជាក់ស្តែងនៃការវិនិយោគបរទេស មានចំនួនសរុប១៩ពាន់លានដុល្លារអាមេរិក កើនឡើង១០,ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ គម្រោង៥.៥៣៨ ត្រូវបានគ្រប់គ្រងដោយបរទេសទាំងស្រុង ោយមានកិច្ចសន្យា វិនិយោគលើទឹកប្រាក់់សរុបចំនួន៤១,៦ ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង៨២ភាគរយនៃចំនួនសរុប។

គម្រោងសរុបចំនួន៦.៦០៤ ស្ថិតនៅក្នុងឧស្សាហកម្ម សេវាកម្មដែលឃើញថា ារវិនិយោគតាមកិច្ចសន្យា បានកើនឡើង២១,៧ ភាគរយដល់៤៧,ពាន់លានដុល្លារអាមេរិកនិងការវិនិយោគ ជាក់ស្តែងកើនឡើង១១,៦ ភាគរយដល់១៧,៣ ពាន់លានដុល្លារអាមេរិក។

លោកTang Huihao អនុប្រធានការិយាល័យស្ថិតិទីក្រុងសៀងហៃបាននិយាយថា ឆ្នាំ២០១៩ ទីក្រុងសៀងហៃ មានការិយាល័យកណ្តាល ក្នុងតំបន់នៃសាជីវកម្មពហុជាតិសរុបចំនួន៧២០ ក្នុងនោះ៥០ត្រូវបានបន្ថែមកាលពីឆ្នាំមុន៕

ចំណេះដឹង! តើអ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវដាក់ប្រាក់តម្កល់ប៉ុន្មាន?

ដោយវុត្ថា

ភ្នំពេញៈ អ្នកអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិដែលស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន ២(ពីរ) ភាគរយ នៃតម្លៃសំណង់សរុប ឬតម្លៃសំណង់តាមដំណាក់កាលនីមួយៗ ទៅតាមវិធីសាស្រ្តជាច្រើន។

មានវិធីសាស្រ្តមួយចំនួន ដែលអ្នកអភិវឌ្ឈន៍ត្រូវគោរពតាម និងអនុវត្តន៍តាមប្រកាស អនុក្រិត ឬច្បាប់់បទដ្ឋានគតិតយុត្តិនានារបស់រដ្ឋាភិបាល។ កាតព្វកិច្ចទាំងនោះរួមមានដូចជា ក. តម្កល់ជាសាច់ប្រាក់ក្នុងគណនីទោលរតនាគារជាតិ ដែលបើកនៅធនាគារជាតិនៃកម្ពុជា ឬនៅធនាគារពាណិជ្ជក្នុងស្រុកណាមួយខ. លិខិតធានាពីធនាគារពាណិជ្ជក្នុងស្រុកណាមួយដែលមានតម្លៃស្មើ។

ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិអាចដកវិញបាន លុះត្រាតែគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិនោះសាងសង់បានចាប់ពី៧០%(ចិតសិបភាគរយឡើង ឬចប់ជាស្ថាពរ ដោយមានលិខិតបិទការដ្ឋានសាងសង់ និងលិខិតបញ្ជាក់គុណភាពសំណង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង/ ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែង ពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ។

ក្នុងករណីគម្រោងអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិមានច្រើនដំណាក់កាល ឬអ្នកអភិវឌ្ឍមានគម្រោងថ្មីមួយផ្សេងទៀត ប្រាក់តម្កល់ធានាអាជីវកម្មនេះអាចធ្វើការផ្ទេរពីមួយដំណាក់កាលទៅមួយដំណាក់កាល ឬពីមួយគម្រោងទៅមួយគម្រោងទៀតបាន បន្ទាប់ពីដំណាក់កាលមុនឬតម្រោងមុនសាងសង់បាន៥០%(ហាសិប) ភាគរយឡើង

ប៉ុន្តែចំនួនទឹកប្រាក់តម្កល់នោះ អាចមានការប្រែប្រួលទៅតាមទំហំជាក់ស្តែង នៃការវិនិយោគរបស់គម្រោង ឬដំណាក់កាលបន្ទាប់។ ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍដីឡូត៍ អាចដកវិញបានលុះត្រាតែអ្នកអភិវឌ្ឍដីឡូត៍ បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ រួមទាំងការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ជូនអ្នកទិញទៅតាមកិច្ចសន្យា និង/ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ៕

គម្រោងអភិវឌ្ឍដីឡូតិ៍ និងលំនៅដ្ឋានទំនើបរបស់ក្រុមហ៊ុនធី អេស ស៊ី ហ្គោលដេនលែន ប្រកាសលក់ជាផ្លូវការ

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ និងលំនៅដ្ឋានបែបទំនើបលើកដំបូងគេនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល របស់ក្រុមហ៊ុន ធី អេស ស៊ី ហ្គោលដេន លែន ដែលសហការរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនកូរ៉េ បានចាប់ផ្តើមដំណើរការ និងប្រកាសបើកសម្ពោធលក់ជាផ្លូវការហើយ។

ក្រុមហ៊ុនអចលនទ្រព្យ ធី អេស ស៊ី ហ្គោលដេន លែន បានបង្កើតគម្រោងវិនិយោគ និងធ្វើការអភិវឌ្ឍលំនៅដ្ឋាន បែបទំនើបលើកដំបូកគេបង្អស់ ស្ថិតនៅភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានព្រំប្រទល់ជាប់នឹង ខណ្ឌជ្រោយចង្វារ ប៉ែកខាងកើតរាជធានីភ្នំពេញ បានប្រកាសចាប់ផ្តើមដំណើរការ និងបើកលក់ជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ Le Royal Raffle Phnom Penh ក្រោមការចូលរួមពីសំណាក់បណ្តាក្រុមហ៊ុនភ្នាក់ងារជាដៃគូ និងភ្នាក់ងារលក់ឯកជនជាច្រើនរយនាក់។

មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធ ការលក់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ និងលំនៅដ្ឋានបែបទំនើបខាងលើនេះ លោក ឆាក់ សុជាតិ ម្ចាស់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ធី អេស ស៊ី ហ្គោលដេន លែន បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះ គឺជាកិច្ចសហការរវាងក្រុមហ៊ុនធី អេស ស៊ី ហ្គោលដេន លែន ជាមួយនឹងវិនិយោគិនជនជាតិកូរ៉េដែលជាម្ចាសើរោងចក្រតម្លើងរថយន្តដ៏ធំមួយ។

លោកបន្តថា គម្រោងអភិវឌ្ឍន៍មួយនេះ នឹងត្រូវធ្វើឡើងនៅលើផ្ទៃដីទំហំសរុប២៦ហិកតា ដោយត្រូវបែកចេកចេញ ជាដំណាក់កាលកាល ក្នុងការអភិវឌ្ឍលំនៅដ្ឋានបែបទំនើបចំនួន២០០ល្វែង ដែលមានប្រភេទផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាកូនកាត់ និងប្រភេទវីឡាទោល ដែលមានទីធ្លាធំទូលាយ ប្រកបដោយផាសុកភាពខ្ពស់ជាមួយនឹងខ្យល់ដ៏ត្រជាក់បក់មកពីដងទន្លេ

នៅក្នុងគម្រោងអភិវឌ្ឍន៍ដ៏ធំ និងលើកដំបូងគេ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមួយនេះ ក្រៅពីមានលំនៅដ្ឋានបែបទំនើប និងប្រណីតភាព ក្រុមហ៊ុនក៏មានគម្រោងបង្កើតជាផ្សារទំនើបក្នុងសហគមន៍ ភោជនីយដ្ឋាន សួនច្បារសាធារណៈសម្រាប់កម្សាន្ត រួមជាមួយនឹងអាងហែលទឹកផងដែរ ដែលសុទ្ធតែជារសនិយមថ្មីនៅក្នុងតំបន់មួយនេះ។

លោកឆាក់ សុជាតិ បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងគម្រោងអភិវឌ្ឍន៍ក្រោមកិច្ចសហការវិនិយោគរវាងក្រុមហ៊ុនក្នុងស្រុក និងវិនិយោគិនជនជាតិកូរ៉េមួយនេះ ក៏មានការពុះចំណែកជាប្រភេទដីឡូតិ៍ផងដែរ ដើម្បីផ្តល់លទ្ធភាពសម្រាប់អតិថិជនដែលមិនមានថវិកាគ្រប់គ្រាន់ ប៉ុន្តែប្រាថ្នាចង់បានដីជាកម្មសិទ្ធិទុកសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅ

លោកបន្តថា សម្រាប់គម្រោដីឡូតិ៍ ក្រុមហ៊ុនបានបែងចែកជា៣ប្រភេទ ដែលមានទំហំខុសគ្នា រួមមានទំហំ៥x២០ ម៉ែត្រ។ទំហំ១០x២០ម៉ែត្រ និងទំហំ២០x៣០ម៉ែត្រ ជាមួយនឹងការផ្តល់ជូននូវតម្លៃសមរម្យ ដែលសុទ្ធតែមានឱកាសចំណេញខ្ពស់សម្រាប់អ្នកដែលមានបំណង់ទិញទុកចង់វិនិយោគបន្តទាំងអស់

ជាការអបអរសាទរ នៅក្នុងឱកាសបើសម្ពោធដំណើរការ និងការប្រកាសលក់គម្រោងជាផ្លូវការ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ ធី អេស ស៊ី ហ្គោលដេន លែន ដែលមានទីតាំងដូចបានបង្ហាញជូននៅខាងលើនេះ សម្រាប់អតិថិជនដែលទិញដីឡូតិ៍ចំនួន១ឡូតិ៍ នឹងទទួលបានការបញ្ចុះតម្លៃចំនួន២៥០០ដុល្លារ ដោយឡែកសម្រាប់អតិថិជន ដែលទិញចំនួន២ឡូតិ៍ នឹងទទួលបានការបញ្ចុះតម្លៃចំនួន៥០០០ដុល្លារ រួមជាមួយនឹងកាដូពិសេសនូវទូរស័ព្ទ iphone 11 Pro max ចំនួនមួយគ្រឿងភ្លាមៗផងដែរ៕

លោកឧកញ៉ាគឹម ហ៊ាងៈ កំហុស១ក្នុងចំណោម៥អាចធ្វើឱ្យសហគ្រិនធ្លាក់ក្នុងពិភពបរាជ័យ

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងពិភពនៃការធ្វើជំនួញ សហគ្រិនគ្រប់រូបទាំងអស់ សុទ្ធតែមានក្ដីប្រាថ្នាទទួលបានភាពជោគជ័យ ដោយអ្នកខ្លះបានព្យាយាមអំណត់ និងជំនះគ្រប់បែបយ៉ាង ដើម្បីអាចសម្រេចបានក្ដីប្រាថ្នាមួយនេះ។ ប៉ុន្តែអ្វីដែលជាមេឆក់ឱ្យធ្លាក់ក្នុងភាពបរាជ័យក្នុងមួយប៉ព្រិចភ្នែកនោះ គឺកំហុស១ក្នុងចំណោម៥ ដែលគួរតែគេចចេញឱ្យផុត។

ពាក្យថា ជោគជ័យ ត្រូវបានអ្នកជំនាញឱ្យនិយមន័យផ្សេងៗពីគ្នាជាច្រើន ប៉ុន្តែស្ថិតនៅក្នុងន័យរួម ដែលជាការទទួលបាននូវលទ្ធផល គួរជាទីពេញចិត្តបន្ទាប់ពីការខិតខំ ព្យាយាមអនុវត្តទៅតាមគម្រោងរបស់ខ្លួន។

អគ្គនាយកក្រុមហ៊ុន KW Cambodia និងKhmer Real Estate លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានមានប្រសាសន៍ថា ភាពជោគជ័យនៅក្នុងការធ្វើមុខជំនួញអ្វីមួយវាហាក់មិនមែនជាឧបសគ្គនោះទេ ពោលគឺម្នាក់ៗសុទ្ធតែអាចមានឱកាសទទួលបាន ដែលកើតចេញពីការគិត សកម្មភាពនៃការធ្វើ រួមជាមួយនឹងភាពអំណត់ និងភាពស្មោះត្រង់ជាមួយដៃគូរបស់ខ្លួន។

លោកបន្តថា ប៉ុន្តែអ្វីដែលបញ្ហាប្រឈម ដែលត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់នោះ គឺការធ្លាក់ខ្លួនចូលក្នុងពិភពបរាជ័យ បន្ទាប់ពីទទួលបានភាពជោគជ័យ ក្នុងជំហានដំបូង ដែលពោរពេញដោយភាពអំនួត គួបផ្សំជាមួយនឹងចំណេះដឹងក្នុងការគ្រប់គ្រងផងដែរ។

ចំណុច១ ក្នុងចំណោម៥ ប្រសិនបើធ្លាក់ក្នុងចំណុចណាមួយ នោះភាពបរាជ័យនឹងកើតមានជាក់ជាមិនខាន ដែលទាំង៥នេះរួមមាន ទី១ ឆាប់មានមោទនភាពពេក ចំពោះលទ្ធផលល្អ ដែលទទួលបានលើកដំបូង ទី២បានជោគជ័យបន្តិចបន្តួច ក៏បែកឆ្វេងផ្តេសផ្ដាស់ ទី៣- ចំណេះដឹងលើការគ្រប់គ្រងធនធានមនុស្សនៅមានកម្រិត ទី៤ ចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុនៅមានកម្រិត និងទី៥ ឆាប់បោះបង់បង់ពេកទាំងការខិតខំ និងការតស៊ូនៅមានកម្រិត។

លោកឧកញ៉ា គីម ហាង បានបញ្ជាក់ថា មិនថាចំពោះតែអ្នកជំនួញដែលជាសហគ្រិនវ័យក្មេង ឬសហគ្រិនវ័យកណ្តាលនោះទេ ប្រសិនបើធ្លាក់នៅក្នុងចំណុចណាមួយនៅក្នុងចំណោមចំណុចទាំង៥ ដូចដែលបានលើកឡើងខាងលើនេះ នោះមេឆក់ដ៏មានឥទ្ធិលនឹងទាញទម្លាក់ឱ្យធ្លាក់ ទៅក្នុងពិភពនៃភាពបរាជ័យជាក់ជាមនខាន។

លោកបន្តថា ហេតុនេះ យើងគួរព្យាយាមអនុវត្តន៍ ដោយការនៅឱ្យឆ្ងាយពីចំណុចទាំងអស់នេះ នោះភាពជោគជ័យនឹងតែបន្តស្ថិតនៅជាមួយអ្នកយូរអង្វែង

កន្រ្តកវិលដ៏ធំជាងគេនៅកម្ពុជាតម្លៃជាង៧លានដុល្លារនឹងបើកដំណើរការជាផ្លូវការ នៅដើមខែមិនាឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ អង្គរអាយ(Angkor Eyes) ជាកន្រ្តកវិលដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងខ្ពស់បំផុតលំដាប់ទី៣ នៅតំបន់អាស៊ី នឹងចាប់បើកដំណើរការជាផ្លូវការនាថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។

គម្រោងវិនិយោគនេះ នឹងចំណាយទឹកប្រាក់ប្រមាណ៧លានដុល្លារអាមេរិក ក្រោមការទទួលឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា ដោយក្រុមហ៊ុន Angkor Eye Co.,Ltd. ដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុក។ គម្រោងនេះ មានទីតាំងនៅខាងកើតមជញ្ឈមណ្ឌលភូមិវប្បធម៌ នៃក្រុងសៀមរាប។

លោកម៉េង ហៀង អគ្គនាយកក្រុមហ៊ុន Angkor Eye Co.,Ltd. បានបញ្ជាក់ថា ក្រសួ ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យមានកិច្ចសហការ ជាមួយក្រុមហ៊ុនវិនិយោគជប៉ុ(CQ Amenic Co.)ផងដែរ។

លោកបានឲ្យដឹងថា កងបង្វិល/កន្ត្រកវិលនេះ មានកម្ពស់៨៥ម៉ែត្រ មានកន្ត្រកសណ្តោងចំនួន៤៨កន្ត្រកលោកបន្តថា នៅក្នុងកន្ត្រកសណ្តោងទាំងនោះ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ អាចផ្ទុកភ្ញៀវទេសចរឲ្យជិះបានសរុប១៩២នាក់

ការធ្វើដំណើរលើកន្ត្រកវិលមួយជុំ មានរយៈពេល១៨នាទី និងអាចមើលឃើញទេសភាពជុំវិញក្រុងសៀមរាប តំបន់បឹងទន្លេសាប និងទេសភាពរមណីយដ្ឋានអង្គរពីលើអាកាសផងដែរ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងក្នុងពិធីនោះថា នៅពេលដែលគម្រោងសាងសង់នេះត្រូវបានបញ្ចប់ កន្ត្រកវិល Angkor Eye នឹងក្លាយជានិមិត្តរូបមួយ ក្នុងខេត្តសៀមរាប និងជាកន្លែងដ៏ទាក់ទាញ បំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ទស្សនាក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរវត្តពីលើអាកាស។

លោកថា គម្រោងនេះជាបទពិសោធន៍ដ៏ល្អមួយ នៃការវិនិយោគ និងសហការធ្វើអាជីវកម្ម របស់ជប៉ុននៅកម្ពុជាលោកបន្តថា អាជ្ញាធរខេត្តសុំឲ្យមានការបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស ពាក់ព័ន្ធទៅនឹងអាជីវកម្មកំសាន្តនៅកម្ពុជា ដែលវិស័យទេសចរណ៍ មិនមែនគ្រាន់តែជាការធ្វើអាជីវកម្មប៉ុណ្ណោះទេ គឺជាឧស្សហកម្មគ្មានផ្សែងដ៏សំខាន់មួយ

លោក Takeyoshi Shinomiya ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Angkor Eye Co.,Ltd. បានឱ្យដឹងថា គ្រោងសំណង់កន្ត្រកវិលដ៏ធំនេះ មានទម្ងន់សរុបប្រមាណជា៧០០តោន ក្នុងនេះដុំអក្សវិលនៅចំកណ្តាលមានទម្ងន់៦១តោន។ ក្រុមវិស្វករជប៉ុនកំពុងដំឡើងតាមស្តង់ដារបច្ចេកទេស និងដើម្បីធានាសុវត្ថិភាពខ្ពស់

លោកបានបន្ដថា កន្រ្តកវិលនេះ មានលក្ខណៈពិសេសប្លែក ដែលត្រូវបានផលិត និងបង្កើតឡើង ជាមួយរូបសណ្ឋានមានលក្ខណៈលម្អិតដ៏កម្រ ក្នុងចំណោមកន្ត្រកវិលទាំង១៤០ ក្នុងប្រទេសជប៉ុនលោកបន្តថា កន្ត្រកវិលនេះ ត្រូវបានផលិតឡើង ដោយធន់ជាមួយនឹងគ្រប់លក្ខខណ្ឌធម្មជាតិ ដូចជា កម្លាំងខ្យល់ ភ្លៀងខ្លាំង និងស្ថានភាពដ៏លំបាក ពាក់ព័ន្ធទៅនឹងតំបន់ប្រឈមការរញ្ជួយផែនដីជាដើម