តំណាងអង្គការសហប្រជាជាតិទទួលស្គាល់ និងកោតសរសើរពីវឌ្ឍនភាពយ៉ាងលឿនរបស់កម្ពុជា

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ទីប្រឹក្សា​ពិ​សេ​សបស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​បាន​ទទួលស្គាល់​ ​និង​កោតសរសើរ​ពី​កិច្ច​អភិវឌ្ឍ​ ​និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​ ​ក្រោម​ការដឹកនាំ​ដោយ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​


​ ​
​នៅក្នុង​កិច្ច​ចូល​ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នៅ​វិមាន​សន្តិភាព​កាលពី​ព្រឹក​ថ្ងៃទី១០​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ទីប្រឹក្សា​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​លោក​ ​Jeffrey​ ​D​.​ ​Sachs​ ​បាន​សម្ដែង​នូវ​ភាព​ភ្ញាក់​ជាមួយនឹង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​យ៉ាង​ត្រចះ​ត្រ​ចង​ក្នុងរយៈពេល​ដ៏​ខ្លី​បំផុត​។​ ​

​លោក​ ​Jeffrey​ ​D​.​ ​Sachs​ ​លើកឡើង​ថា​ ​លោក​ពិតជា​មាន​កិត្តិយស​ ​និង​សប្បាយរីករាយ​ជា​ខ្លាំង​ដែល​បាន​ជួប​សម្ដេច​តេជោ​សារ​ជាថ្មី​ម្ដងទៀត​ ​បន្ទាប់ពី​បាន​ជួប​សម្ដេច​តេជោ​ការ​ពី​ ​១៥​ ​ឆ្នាំមុន​នៅ​គេហដ្ឋាន​របស់​សម្ដេច​តេជោ​នៅ​វិមានឯករាជ្យ​។​ ​លោក​បាន​មានប្រសាសន៍​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ពេលនេះ​ ​គឺ​បានឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ ​ដែល​ក្នុង​នោះ​មាន​ទាំង​ការ​អភិវឌ្ឍ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ការ​អភិវឌ្ឍ​លើ​វិស័យ​សុខាភិបាល​ ​និង​ការអភិវឌ្ឍន៍​លើ​ដទៃទៀត​ដែល​ហួសពី​ការស្មាន​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​ក្រៅពី​ប្រទេស​កម្ពុជា​ ​លោក​នឹង​ទៅ​ប្រទេស​ឡាវ​ ​និង​ម៉ាឡេស៊ី​ ​ដើម្បី​ធ្វើ​យ៉ាងណា​ពង្រឹង​ ​និង​ជំរុញ​លើកទឹកចិត្ត​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​អាស៊ាន​និង​សហគមន៍​អឺរ៉ុប​ ​ពិសេស​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​ ​សេដ្ឋកិច្ច​ ​ដឹកជញ្ជូន​ ​និង​អាយ​ធី​ ​(​IT​)​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​អឺរ៉ុប​និង​អាស៊ាន​មាន​ទំនាក់ទំនង​ ​និង​សហប្រតិបត្តិ​ការ​ល្អ​ ​។​ ​

លោក​បាន​បន្ត​ថា​ ​អាស៊ាន​ ​គឺ​មាន​សក្តា​នុ​ពល​ខ្ពស់​បើ​បូក​បញ្ចូល​ទាំង​ ​អាស៊ាន​-​ចិន​ ​អាស៊ាន​-​ជប៉ុន​ ​និង​អាស៊ាន​-​កូរ៉េ​ ​នោះ​តំបន់​អាស៊ាន​នឹង​មានការ​អភិវឌ្ឍ​ដោយ​គ្មាន​ដែន​កំណត់​ ​ជាពិសេស​លើ​វិស័យ​បច្ចេកវិទ្យា​ដែល​បច្ចេកវិទ្យា​ទាំងនេះ​អាចយ​កម​ក​ប្រើប្រាស់​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ហើយ​លោក​បាន​ត្រៀម​ជានិច្ច​ ​ដើម្បី​ជួយ​ដល់​កម្ពុជា​ជំរុញ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​តំបន់​អាស៊ាន​ ​និង​តំបន់​ដទៃទៀត​ឱ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​



​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ ​Jeffrey​ ​D​.​ ​Sachs​ ​ហើយក៏​បាន​ជម្រាប​ជូន​ថា​ការ​អភិវឌ្ឍ​ទាំងឡាយ​ណា​ដែល​មាននៅ​កម្ពុជា​នោះ​គឺ​សុទ្ធសឹងតែ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ​និង​សហការី​របស់​សម្ដេច​ដែល​នាំ​កម្ពុជា​ទៅ​ការ​អភិវឌ្ឍ​ដល់​ចំណុច​នេះ​។​ ​

​សម្តេច​តេជោ​បាន​ជម្រាប​ជូន​ថា​ ​កម្ពុជា​មាន​មហិ​ច្ឆិ​តា​ធ្វើ​យ៉ាងណា​ជំរុញ​កម្ពុជា​ឱ្យ​ក្លាយទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ ​២០៣០​ ​នឹង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ​២០៥០​ ​កន្លងមក​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ផលិត​ស្បៀង​ ​គឺ​ការ​នាំ​អង្ករ​ចេញ​ហើយក៏​បាន​ទទួល​ភាព​ជោគជ័យ​ ​ជាពិសេស​លើ​គោលនយោបាយ​ផលិត​ស្បៀង​។​ ​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ធ្លាប់តែ​ខ្វះ​ស្បៀងអាហារ​ ​បាន​ប្រែក្លាយ​ជា​ប្រទេស​មួយ​ដែល​មានការ​ផលិត​ស្បៀង​ទៅវិញ​។​ ​ពេលនោះ​ ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ឧស្សាហកម្ម​ផង​ដែរ​ ​ដើម្បី​ធ្វើ​យ៉ាងណា​ ​ជំរុញ​ឧស្សាហកម្ម​កម្ពុជា​ ​ក្នុង​ទិសដៅ​ជំរុញ​កម្ពុជា​ឆ្ពោះទៅ​កាន់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ ​និង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ ​នៅ​ឆ្នាំ២០៥០​៕​

វិភាគ៖ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននឹងត្រូវការពេលវេលាយូរទៀតឬយ៉ាងណា?

ដោយ​ ​Donald​ ​Lee

​ភ្នំពេញ​៖​ ​ខណៈ​ពេល​ដែល​ទីផ្សារ​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការបញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ ​តែ​ជាក់ស្តែង​គឺ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី​ ​១​ ​នៅតែ​បន្សល់ទុក​ពន្ធ​ពាណិជ្ជកម្ម​ជាច្រើន​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​ ​ហើយ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី​ ​២​ ​ទំនងជា​នឹង​កើតឡើង​នៅ​ឆ្នាំ​ ​២០២១​ ​បន្ទាប់ពី​ការបោះឆ្នោត​ទូទៅ​របស់​អាមេរិក​។​ ​នេះ​បើ​យោង​តាម​ ​ប្រធានាធិបតី​អាមេរិក​។​

​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​និយាយ​ថា​ ​លោក​ចង់​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ដំណាក់កាល​ទី​ ​២​ ​បន្ទាប់ពី​ការបោះឆ្នោត​សកល​អាមេរិក​នៅ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​២០២០​ ​។​ ​លោក​ ​Trump​ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​អំពី​ចេតនា​របស់​លោក​ ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុ​ប្រធានាធិបតី​ចិន​ ​Liu​ ​He​ ​ដើម្បី​ចុះហត្ថលេខា​លើ​ដំណាក់កាល​ទី​ ​១​ ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​។​

​លោក​ ​Trump​ ​បាន​និយាយ​កាលពី​ថ្ងៃ​ ​ព្រហស្បតិ៍​ ​ថា​ ​“​យើង​នឹង​ចាប់ផ្តើម​ការចរចា​ដំណាក់កាល​ទី​ ​២​ ​ភ្លាម​ៗ​។​ ​វា​នឹង​ចំណាយពេល​បន្តិច​”​។​

​លោក​ ​Trump​ ​បាន​បន្ថែម​ថា​ ​“​ខ្ញុំ​គិតថា​ ​ខ្ញុំ​ប្រហែលជា​ចង់​រង់ចាំ​ដើម្បី​បញ្ចប់​វា​ ​រហូតដល់​ក្រោយ​ការបោះឆ្នោត​ ​ពីព្រោះ​ខ្ញុំ​គិតថា​ ​យើង​អាច​ធ្វើ​បាន​ប្រសើរ​ជាង​នេះ​បន្តិច​ ​ប្រហែលជា​កិច្ច​ព្រមព្រៀង​ល្អ​ជាង​នេះ​”​។​

​ទីក្រុង​ប៉េកាំង​បាន​សង្កត់ធ្ងន់​ជា​បន្ត​ថា​ ​ការ​ចុះហត្ថលេខា​លើ​ដំណាក់កាល​ទី​ ​១​ ​គ្រាន់តែ​ជា​កិច្ច​ព្រមព្រៀង​បឋម​មួយ​ ​ហើយ​គ្មាន​វិធី​ណា​ដែល​តំណាង​ឱ្យ​ការ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​ទេ​។​

​បទ​អត្ថា​ធិប្បាយ​មួយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ចិន​ ​បាន​បញ្ជាក់​ថា​ ​“​ទោះបីជា​ទីផ្សារ​លើកទឹកចិត្ត​ដល់​ដំណាក់កាល​ទី​ ​១​ ​ក៏ដោយ​ ​ភាព​ពិត​ដ៏​អាក្រក់​នោះ​គឺថា​ភាគី​ទាំង​ ​២​ ​បាន​ទុក​ពន្ធគយ​ជាច្រើន​លើ​ផលិតផល​របស់​គ្នា​ទៅវិញទៅមក​ ​ប៉ុន្តែ​ពួកគេ​នៅតែ​មិនបាន​ឃើញ​ផ្ទាល់​ភ្នែក​លើ​បញ្ហា​ ​និង​ភាព​តានតឹង​ជាច្រើន​”​។​

​បទ​អ្នក​អត្ថា​ធិប្បាយ​បាន​បន្ថែម​ថា​ ​“​សរុប​មក​ ​សង្គ្រាម​ពាណិជ្ជកម្ម​បាន​ចាប់ផ្តើម​ ​ដោយសារតែ​ពន្ធគយ​ ​ហើយ​គួរតែ​បញ្ចប់​ដោយ​ការ​ដក​ពន្ធ​ចេញ​ទាំងអស់​។​ ​វា​មិន​អាច​សង្កត់ធ្ងន់​បានទេ​ថា​ ​បញ្ហា​នេះ​មិន​ត្រឹមតែ​ល្អ​សម្រាប់​ប្រទេស​ចិន​ ​ប៉ុណ្ណោះទេ​ប៉ុន្តែ​ថែមទាំង​អាមេរិក​ ​និង​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ​”​។​

​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​ដំណាក់កាល​ទី​ ​១​ ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​ជម្លោះ​ដែល​មាន​រយៈពេល​ជិត​ ​២​ ​ឆ្នាំ​ ​និង​ជា​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ថ្លៃ​បំផុត​មួយ​នៅក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្សជាតិ​ ​និង​បាន​នាំមក​នូវ​សញ្ញា​ដំបូង​នៃ​ការ​ថយ​ចុះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​ ​១៧​ ​ខែ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​លើ​ពិភពលោក​។​

​អង្គការ​សហប្រតិបត្តិ​ការ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​(​OECD​)​ ​បាន​បញ្ជាក់​ថា​ ​ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ​១០​ ​ឆ្នាំមុន​។​

​ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​បណ្តាល​ឱ្យ​មានការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ​និង​ការ​តម្រៀប​ឡើងវិញ​នូវ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕​

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាត់វិធានការបន្ទាន់ដោយបញ្ជូនមន្រ្តីចុះពិនិត្យការដ្ឋានសំណង់ទូទាំងប្រទេស

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​លោក​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​ចេញ​សេចក្តី​សម្រេច​ចាត់តាំង​មន្ត្រី​ត្រួតពិនិត្យ​សំណង់​នៅ​ទូទាំង​ប្រទេស​ ​បន្ទាប់ពី​មាន​សំណង់​អគារ​បាក់​ស្រុត​ជាបន្តបន្ទាប់​។​



​យោង​តាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ​ជា​ ​សុ​ផា​រ៉ា​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀ​ចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​កាលពី​ថ្ងៃទី​ ​៩​ ​ខែមករា​ ​ឆ្នាំ​ ​២០១៩​ ​ម្សិលមិញ​នេះ​បាន​ចាត់តាំង​ក្រុម​មន្ត្រី​ត្រួតពិនិត្យ​សំណង់​ទទួលបន្ទុក​រួម​ ​និង​មន្ត្រី​ត្រួតពិនិត្យ​សំណង់​រាជធានី​ ​ខេត្ត​ ​ជាច្រើន​រូប​។​ ​

​ប្រការ​ ​២​ ​នៅក្នុង​សេចក្តី​សម្រេច​នេះ​ ​បាន​ចែងថា​ ​មន្ត្រី​ត្រួតពិនិត្យ​សំណង់​ទទួលបន្ទុក​រួម​ ​មាន​តួនាទី​ ​និង​ភារកិច្ច​ ​ដឹកនាំ​កំណត់​ទិសដៅ​អនុវត្ត​ដល់​មន្ត្រី​ត្រួតពិនិត្យ​សំណង់​រាជធានី​ ​ខេត្ត​ ​បន្ទាប់ពី​ទទួល​បាន​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​។​ ​តាមដាន​ ​និង​ត្រួតពិនិត្យ​ការអនុវត្ត​ការ​ងា​របស់​មន្ត្រី​ត្រួតពិនិត្យ​សំណង់​រាជធានី​ ​ខេត្ត​។​

​ធ្វើ​របាយការណ៍​គោរព​ស្នើសុំ​ការ​ត្រួតពិនិត្យ​ ​និង​សម្រេច​ពី​ថ្នាក់ដឹកនាំ​ក្រសួង​លើ​ការ​ផ្អាក​ ​ការ​កែតម្រូវ​ ​ការបញ្ឈប់​ ​ការ​តម្រូវ​រុះរើ​ ​និង​ចាត់វិធានការ​ចាំបាច់​ផ្សេងទៀត​ ​ក្នុងករណី​ការងារ​សាងសង់​ ​ឬ​រុះរើ​ ​មិន​អនុលោម​តាម​បទបញ្ញត្តិ​បច្ចេកទេស​សំណង់​ ​និង​បទប្បញ្ញត្តិ​ជាធរមាន​ដទៃ​ទៀ​ ​។​ ​

​ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​ ​ត្រីមាស​ ​ឆមាស​ ​និង​ប្រចាំឆ្នាំ​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​។​ ​និង​បំពេញ​ការ​ងារ​ផ្សេង​ទ​ផៀ​ត​ដែល​ក្រសួង​ប្រគល់​ជូន​។​


​សម្រាប់​មន្ត្រី​ត្រួតពិនិត្យ​សំណង់​រាជធានី​ ​ខេត្ត​ ​មាន​តួនាទី​ ​និង​ភារកិច្ច​ពិនិត្យ​ ​និង​ផ្តល់​យោបល់​ទាំង​លើ​ទិដ្ឋភាព​ច្បាប់​ ​និង​បច្ចេកទេស​លើ​គម្រោង​សាងសង់​ ​និង​តាមដាន​ត្រួតពិនិត្យ​ការសាងសង់​។​ ​ចុះ​ត្រួតពិនិត្យ​ ​និង​បោះបង្គោល​ព្រំ​កំណត់​ទីតាំង​ស្នើសុំ​សាងសង់​ ​ឬ​ ​រុះរើ​ ​។​ ​
​ចុះ​ត្រួតពិនិត្យ​ការងារ​សាងសង់​រុះរើ​ ​និង​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ពិនិត្យ​ ​និង​សម្រេច​លើ​ការ​ផ្អាក​ ​ការ​កែ​លម្រូវ​ ​ការបញ្ឈប់​ការ​តម្រូវ​ឱ្យ​រុះរើ​ ​ចាត់​វិធានការណ៍​ចាំបាច់​ផ្សេងទៀត​ ​ឬ​ ​លើក​សំ​ណើរ​សុំ​ធ្វើ​អធិការកិច្ច​សំណង់​ ​ក្នុងករណី​ឃើញថា​ ​ការងារ​សាងសង់​ ​ឬ​រុះរើ​ ​មិន​អនុលោម​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ ​និង​បទប្បញ្ញត្តិ​ជាធរមាន​ដទៃទៀត​។​ ​

​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​គោលដៅ​ ​ដើម្បី​ចុះ​តាមដាន​ ​និង​ត្រួតពិនិត្យ​អនុវត្ត​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ ​និង​បទ​បទប្បញ្ញត្តិ​ជាធរមាន​ដទៃទៀត​។​



​សហការ​ជា​មយយ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​គោលដៅ​ ​ដើម្បី​ចុះ​តាមដាន​ ​និង​ត្រួតពិនិត្យ​ការអនុវត្ត​បទ​ប្ប​ញ្ញា​ត្តិ​បច្ចេកទេស​សំណង់​ ​និង​បទប្បញ្ញត្តិ​នគរូបនីយកម្ម​ចំពោះ​គម្រោង​សាងសង់​រហូតដល់​បញ្ចប់​ការដ្ឋាន​។​ ​

​ប្រមូល​ ​និង​ចងក្រង​ទិ​ន្ន័​យ​ ​និង​ធ្វើ​របាយការណ៍​តាមដាន​ការដ្ឋាន​នី​មួយ​ៗ​ ​ដែល​បាន​ចុះ​ត្រួតពិនិត្យ​បោះបង្គោល​ព្រំ​កំណត់​ទីតាំង​ស្នើសុំ​សាងសង់​ ​ឬ​ ​រុះរើ​។​ ​និង​បំពេញការងារ​ផ្សេងទៀត​ដែល​ក្រសួង​ប្រគល់​ជូន​៕​

ក្រុមហ៊ុនផលិតបេតុងរបស់ចិនដ៏ធំមួយត្រូវបានបញ្ជាឱ្យបិទការដ្ឋានដោយរដ្ឋបាលខេត្តព្រះសីហនុ

ដោយ​វុត្ថា

​ព្រះសីហនុ​៖​ ​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​បាន​ប្រាប់​ក្រុមហ៊ុន​ផលិត​បេតុង​ ​YU​ ​FENG​ ​DA​ ​ដែល​ជា​ក្រុមហ៊ុន​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ ​៥​ ​សង្កាត់៤​ ​ក្រុង​ខេត្ត​ព្រះសីហនុ​ ​ឱ្យ​បិទ​ការដ្ឋាន​ទាំងស្រុង​ ​នៅ​ថ្ងៃទី​ ​១០​ ​ខែមករា​ ​ឆ្នាំ​ ​២០២០នេះ​ ​បន្ទាប់ពី​ទទួល​បា​នប​ណ្តឹង​ពី​បទ​រំលោភ​ទំនុកចិត្ត​ ​(​បន្ថយ​គុណភាព​បេតុង​)​ ​។​



​នេះ​បើ​យោង​តាម​កិច្ចប្រជុំ​ប្រជុំ​ដោះ​ ​ស្រាយ​ ​ករណី​វិវាទ​រវាង​ក្រុមហ៊ុន​សំណង់​ ​ZHENG​ ​YOUNGLE​ ​និង​ក្រុមហ៊ុន​ផលិត​បេតុង​ ​YU​ ​FENG​ ​DA​ ​កាលពី​ថ្ងៃទី​ ​៩​ ​ខែមករា​ ​ឆ្នាំ​ ​២០១៩​ ​ម្សិលមិញ​នេះ​ ​ក្រោម​អធិបតីភាព​លោក​ ​ឡៅ​ ​ទិត្យ​សីហា​ ​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​ ​និង​ ​ឯកឧត្តម​ ​គួច​ ​ចំរើន​ ​អភិបាល​ ​នៃ​គណ:អភិបាលខេត្ត​ព្រះសីហនុ​ ​និង​ ​និង​ ​លោក​ ​គួច​ ​ចំរើន​ ​អភិបាល​ ​នៃ​គណ:អភិបាលខេត្ត​ព្រះសីហនុ​។​ ​

​តាម​ការ​លើក​ហេតុផល​របស់​ក្រុមហ៊ុន​សំណង់​ ​ZHENG​ ​YOUNGLE​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ១​ ​សង្កាត់​លេខ៣​ ​ក្រុង​ព្រះសីហនុ​ ​ពី​បទ​រំលោភ​លើ​ ​ទំនុកចិត្ត​(​បន្ថយ​គុណភាព​បេតុង​)​ ​ដែល​ក្រុម​មហ៊ុ​នកំ​ពុង​សាងសង់​សំណង់​ ​នៅ​ជាន់ទី៦​ ​និង​ទី៧​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ១​ ​សង្កាត់​លេខ៣​ ​ក្រុង​ ​ខេត្ត​ព្រះសីហនុ​។​

​ក្រោយ​ស្តាប់​របាយការណ៍​ ​លោក​ ​គួច​ ​ចំរើន​ ​បាន​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​លាយ​បេតុង​ ​YU​ ​FENG​ ​DA​ ​មិន​មាន​វិជ្ជាជីវៈ​ ​ទំនួល​ខុសត្រូវ​អំពី​គុណភាព​បេតុង​ ​ជូន​អតិថិជន​ ​ឬ​អ្នកប្រើ​ប្រាស់​ ​ដូច្នេះ​ត្រូវ​បង្កើត​ ​គណ:កម្មការ​វាយតម្លៃ​សំណង់​ក្នុង​ការ​រុះរើ​ចេញ​នៅ​ជាន់ទី៦​ ​និង​ទី៧​ ​ព្រមទាំង​វាយតម្លៃ​នៃ​ការសាងសង់​ឡើងវិញ​ ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​សំណង់​មានលទ្ធភាព​ ​ធ្វើការ​សាងសង់​សំណង់​បន្ត​ទៀត​ ​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ ​និង​តាម​ការ​គ្រោងទុក​។​ ​

​លោក​ ​គួច ​ចំរើន​ ​ក៏បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​លាយ​បេតុង​ ​YU​ ​FENG​ ​DA​ ​ត្រូវ​ធ្វើការ​បិទ​ការដ្ឋាន​ទាំងស្រុង​ ​នៅ​ថ្ងៃសុក្រ​ទី១០​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នេះ​។​

​លោក​អភិបាលខេត្ត​បន្ត​ថា​ ​ចំពោះ​ក្រុមហ៊ុន​បេតុង​ ​ត្រូវ​សង​ជា​សំណង​ដល់​ក្រុម​ ​ហ៊ុន​សាងសង់​ ​ZHENG​ ​YOUNGLE​ ​ទៅតាម​ផ្លូវច្បាប់​ជាធរមាន​ ​ព្រោះ​ក្រុមហ៊ុន​បេតុង​ក៏បាន​ ​ទទួលកំហុស​ឆ្គង​ពី​បច្ចេកទេស​គុណភាព​បេតុង​យក​មក​ចាក់​ហួស​ម៉ោង​ ​និង​ខ្វះ​គុណភាព​ផង​ ​ដែរ​៕​

រដ្ឋបាលរាជធានីភ្នំពេញគ្រោងស្ថាបនាផ្លូវក្រោមដីមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ដោយ​មើលឃើញ​ពី​ភាព​ជាក់ស្ដែង​នៃ​ជំនន់​ការ​កកស្ទះ​ចរាចរណ៍​ជាប្រចាំ​ថ្ងៃ​នៅមុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​គម្រោង​ផែនការ​សាងសង់​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀត​ឆ្លងកាត់​វិ​ថីហ​ព័ន្ធ​រុស្ស៊ី​ ​ត្រង់​ចំណុច​មុខ​វិទ្យាស្ថាន​ភាសាបរទេស​ ​IFL​ ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​

​តាមរយៈ​សេចក្ដីប្រកាស​នៅ​លើ​គណនី​ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី៩​ ​ខែមករា​ ​ឆ្នាំ២០២០ម្សិលមិញ​នេះ​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​សាងសង់​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀត​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បណ្តា​សិស្ស​ ​និស្សិត​ ​ដែល​ចេញចូល​សាលា​ ​ជាពិសេស​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ដែល​តែង​កកស្ទះ​ជាប់​ជាប្រចាំ​ថ្ងៃ​។​ ​

​នៅក្នុង​សេចក្ដីប្រកាស​ដដែល​បាន​លើកឡើង​ថា​ ​“​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​នឹង​មានផ្លូវ​ក្រោម​ដី​ត្រង់​ចំណុច​ ​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​វិទ្យាស្ថាន​ភាសាបរទេស​ ​(​IFL​)​។​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​១៥កើត​ ​ខែបុស្ស​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស២៥៦៣​ ​ត្រូវ​នឹង​ថ្ងៃទី០៩​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការស្ថាបនា​ផ្លូវ​ក្រោម​ដី​ ​ត្រង់​ចំនុច​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​វិទ្យាស្ថាន​ភាសាបរទេស​ ​(​IFL​)​ ​ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកល្អក់១​ ​ខណ្ឌទួលគោក​ ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​ ​របស់​សិស្ស​និស្សិត​ដែល​មក​សិក្សា​ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​វិទ្យាស្ថាន​ភាសាបរទេស​(​IFL​)​ ​និង​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ ​នៅត្រង់​ចំណុច​នោះ​”​៕​

ចំណេះដឹង! តើអ្វីជាគោលនយោបាយគាំពារនិយម?

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​គោលនយោបាយ​គាំពារ​និយម​ ​ជាគោល​នយោបាយសេដ្ឋកិច្ច​នៃ​ការ​រឹតត្បិត​ការនាំចូល​ពី​ប្រទេស​ដទៃទៀត​ ​តាមរយៈ​វិធីសាស្ត្រ​ដូចជា​តម្លើង​ពន្ធគយ​ ​លើ​ទំនិញ​នាំចូល​ ​កូតា​នាំចូល​ ​និង​បទ​បញ្ញ​ត្តិ​ផ្សេង​ៗ​ទៀត​របស់​រដ្ឋាភិបាល​។​ ​

​គោលនយោបាយ​គាំពារ​និយម​នេះ​ ​ត្រូវ​បាន​អនុវត្ត​ដោយ​ប្រទេស​ជាច្រើន​ ​ទោះបី​អ្នកសេដ្ឋកិច្ច​ស្ទើរតែ​ទាំងអស់​យល់ថា​ ​សេដ្ឋកិច្ច​ពិភពលោក​ជាទូទៅ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ពាណិជ្ជកម្ម​សេរី​។​

​ម្យ៉ាងទៀត​ ​គោលនយោបាយ​គាំពារ​និយម​នេះ​ ​គឺ​សកម្មភាព​ ​ឬ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ចំពោះ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​ក្នុង​គោលបំណង​ជួយ​ជ្រោមជ្រែង​ផលិតផល​ ​ឬ​សេវា​ក្នុង​ស្រុក​ជាអាទិ៍​ ​ការ​កម្រិត​ឬ​ការ​រឹ​ត​ត្បឹ​ត​ការនាំចូល​ ​ការ​ដាក់​ពន្ធ​ទៅលើ​ផលិតផល​នាំចូល​ ​ការកំណត់​កូតា​ ​វិធានការ​រដ្ឋបាល​ ​ការឧបត្ថម្ភ​ធន​៘​ ​ពួកគេ​តម្លើង​ថ្លៃ​នាំចូល​ដែល​ធ្វើ​ឱ្យ​តម្លៃ​ថ្លៃជាង​ផលិតផល​ក្នុង​ស្រុក​។​ ​

​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅតែ​ជួបប្រទះ​ ​នឹង​បញ្ហា​ប្រឈម​ក្នុង​ការនាំចេញ​កសិផល​ទៅ​ប្រទេស​អភិវឌ្ឍ​ ​ដែល​អនុវត្ត​គោលនយោបាយ​គាំពារ​និយម​ ​តាមរយៈ​ការកំណត់​អត្រាពន្ធ​ខ្ពស់​លើ​ការនាំចូល​កសិផល​។​ ​បច្ចុប្បន្ន​ការអនុវត្ត​នយោបាយ​គាំពារ​និយម​ ​របស់​សហរដ្ឋអាមេរិក​ ​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំងក្លា​ ​ជាមួយនឹង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ ​ជាពិសេស​ជាមួយនឹង​ចិន​។​ ​

​សម្រាប់​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ ​ដែល​មានការ​លូតលាស់​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ដែរ​នោះ​ ​បាន​ស្ថិតនៅ​ចំ​កណ្តាល​ ​នៃ​ការប្រកួត​ប្រជែង​របស់​មហា​អំ​ណាច​ធំៗ​ ​ដែល​ស្តែង​ឡើង​តាម​ការ​ប្រជែង​គ្នា​ ​រវាង​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​របស់​ចិន​ ​និង​យុទ្ធ​សាស្រ្ត​ ​«​ឥណ្ឌូ​ ​ប៉ាស៊ីហ្វិក​»​ ​របស់​អាមេរិក​ ​ជប៉ុន​ ​ឥណ្ឌា​ ​និង​អូស្រ្តាលី​។​

​អាស៊ាន​ ​និង​តំបន់​ទន្លេ​ម​គង្គ​ ​ក៏​ទទួលរង​ឥទ្ធិពល​ ​និង​សម្ពាធ​ពី​ការប្រកួត​ប្រជែង​នេះ​ដែរ​ ​ដែល​នាំឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ ​ផ្តោត​សារៈសំខាន់​ក្នុង​ការ​រក្សា​មជ្ឈ​ភាព​របស់​សហគមន៍​ខ្លួន​៕​

រោងចក្រ សហគ្រាសរបស់ប្រទេសចិនជាង៧០០កំពុងវិនិយោគនៅកម្ពុជា

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​ជាមួយនឹង​កំណើន​នៃ​ការ​វិនិយោគ​ ​ដោយ​ផ្ទាល់​ពី​បរទេស​យ៉ាងច្រើន​រហូត​ជាង១០០០ក្រុមហ៊ុន​ ​រួម​ទាំង​សហគ្រាស​ ​និង​រោងចក្រ​នៅ​កម្ពុជា​ ​ដែល​មាន​ទំហំ​សរុប​ជាង៣៥០០លាន​ដុល្លារ​ ​វត្តមាន​ក្រុមហ៊ុន​ចិន​មាន​រហូត​ច្រើនជាង៧០០​ ​កំពុង​ដំណើរការ​ ​ខណៈ​ដែល​គ​ម្រោ​ង​ថ្មី​ៗ​ជាច្រើន​ទៀត​កំពុង​ត្រៀមខ្លួន​ចូល​មក​បន្ត​ទៀត​។​ ​

​បច្ចុប្បន្ន​នេះ​ ​វត្តមាន​រោងចក្រ​ជាង៧០០​ ​ក្នុងចំណោម​ជាង១០០០រោងចក្រ​ ​ជា​របស់​ក្រុមហ៊ុន​ចិន​ ​កំពុងតែ​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់​។​

​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ឧកញ៉ា​លឹម​ ​ហេង​ ​បាន​មានប្រសាសន៍​បង្ហាញ​ពី​ការ​សាទរ​ ​ទៅ​នឹង​កំណើន​នៃ​ចំនួន​ក្រុមហ៊ុន​ចិន​ ​ដែល​កំពុងតែ​វិនិយោគ​នៅ​កម្ពុជា​យ៉ាង​លើសលប់​នៅពេល​បច្ចុប្បន្ន​នេះ​។​ ​

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​“​យើង​សាទរ​ជាមួយនឹង​វត្ត​បណ្តា​ក្រុមហ៊ុន​ ​ដែល​មក​វិនិយោគ​ ​និង​បណ្តាក់​ទុន​ធ្វើជំនួញ​នៅ​កម្ពុជា​ទាំងអស់​ ​ដោយ​មិន​ប្រកាន់​និន្នាការ​ឬ​សញ្ជាតិ​ណាមួយ​នោះ​ទេ​”​។​ ​

​ដោយឡែក​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ដែល​កំពុងតែ​វិនិយោគ​នៅ​កម្ពុជា​ ​យើង​ទទួលស្គាល់​ថា​ពិ​ជា​មាន​កំណើន​យ៉ាងច្រើន​។​ ​

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​“​នៅពេល​មាន​កំណើន​ក្រុ​ហ៊ុន​អន្តរជាតិ​ ​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​ ​យើង​ទទួល​បាន​ប្រយោជន៍​ក៏​កាន់តែ​ច្រើន​ ​ដែល​ក្រៅពី​ទទួល​បាន​ចំណូល​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​យើង​ក៏​ទទួល​បាន​នូវ​បទពិសោធន៍​ ​បច្ចេកទេស​ ​និង​ចំណេះដឹង​ ​ជំ​នាញ​ថ្មី​ៗ​បន្ថែម​ទៀត​ ​ដែល​ទាំងអស់​នេះ​សុទ្ធតែ​ជា​ចំណុច​ល្អ​ដែល​យើង​ទទួល​បាន​បន្ថែម​”​។​ ​លោក​ឧកញ៉ា​បន្ត​ថា​ ​“​សម្រាប់​វត្តមាន​ក្រុមហ៊ុន​ចិន​ ​នៅ​កម្ពុជា​ ​តាមរយៈ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​ធ្វើការ​មួយចំនួន​ជាមួយ​សមាគម​អ្នក​វិនិយោគ​ចិន​នៅ​កម្ពុជា​ផង​ដែរ​ ​ដើម្បី​ធ្វើ​យ៉ាងណា​អាច​ធានា​ ​និង​សម្រួល​ភាព​ងាយស្រួល​ក្នុង​ការ​វិនិយោគ​”​។​ ​

​រយៈ​តាមរយៈ​នៃ​កិច្ច​ទំនាក់ទំនង​រវាង​ចិន​ ​និង​កម្ពុជា​បានសម្រេច​នូវ​សមិទ្ធផល​ជាច្រើន​ដូចជា​កាលពី​ឆ្នាំ២០១៨​ ​ទំហំ​វិនិយោគ​ចិន​នៅ​កម្ពុជា​មាន​ទឹកប្រាក់​រហូតដល់​ទៅ៦ពាន់​លាន​ដុល្លា​ ​ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ ​ចិន​ ​មាន​ចំនួន​ជាង៧ពាន់​លាន​ដុល្លារ​ ​។​ ​

ដោយឡែក​ក្នុង​ឆ្នាំ២០១៩កន្លង​ ​ទៅ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន​ ​សម្រេច​បាន​ជិត​ ​៧ពាន់​លាន​ដុល្លា​ ​ដោយ​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​កូតា​នាំ​អង្ករ​ពី​កម្ពុជា​ ​ចំនួន៤០ម៉ឺន​តោន​។​ ​

​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញថា​ ​ជាមួយនឹង​កិច្ច​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ ​រវាង​ប្រទេស​ទាំង២​ ​កម្ពុជា​បាន​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន៤​ ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ដូចជា​ ​នៅ​ទីក្រុង​ក្វាង​ចូវ​ ​នៅ​ទីក្រុង​ហាយ​នីង​ ​នៅ​ទីក្រុង​ស៊ី​អាន​ ​និង​ប្រចាំ​នៅ​ទីក្រុង​ហុងកុង​។​ ​

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទាំងអស់​នោះ​ ​ជាទី​តាំង​សម្រាប់​ដាក់​តាំង​បង្ហាញ​ ​និង​ផ្សព្វផ្សាយ​រក​ទីផ្សារ​ ​សម្រាប់​ផលិត​ផល​សក្តា​នុ​ពល​កម្ពុជា​ ​ដូចជា​ ​អង្ករ​ ​ម្រេច​ ​ស្ករត្នោត​ ​អំបិល​ ​កាហ្វេ​ ​ទឹក​ផ្លែឈើ​ ​ស្រា​បៀរ​ ​គ្រាប់ស្វាយ​ចន្ទី​ ​ដំណាប់​ផ្លែឈើ​ ​ក្រមា​ ​វត្ថុ​អនុស្សាវរីយ៍​ ​និង​សៀវភៅ​ផ្សព្វផ្សាយ​អំពី​វិនិយោគ​ ​និង​ទេសចរណ៍​។​ ​

​ការ​ចាប់ផ្តើម​ចរចា​ ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន​ ​នឹង​ជួយ​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ​និង​បើក​ច្រក​ទីផ្សារ​បន្ថែម​ទៀត​សម្រាប់​ទំនិញ​ ​និង​សេវា​របស់​កម្ពុជា​ ​ដែល​នេះ​ជាគោល​ដៅ​យុទ្ធ​សាស្រ្ត​ ​នៃ​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​។​ ​
​ការពង្រីក​បាន​នូវ​ទីផ្សារ​នាំចេញ​ ​ដែល​មាន​លក្ខណៈ​អ​ចិន្​រ្តៃយ៍​ ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ ​ក្នុង​ការ​ពង្រឹង​អធិបតេយ្យ​ភាពជា​តិ​ ​និង​ឯករាជ្យ​ភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​ពី​ការពឹងផ្អែក​តែ​ទៅលើ​ភាព​អនុគ្រោះ​ពន្ធ​ ​ដែល​មាន​លក្ខណៈ​បណ្តោះអាសន្ន​។​

​ ​មិន​តែប៉ុណ្ណោះ​ ​វា​នឹង​ជួយ​ឱ្យ​រដ្ឋាភិបាល​ ​អាច​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ ​និង​ទទួល​បាន​ឋានៈ​ ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​ក្នុង​ឆ្នាំ២០៣០​ ​និង​ជា​ប្រទេស​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ២០៥០​៕​

ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមដ៏ធំរបស់អាមេរិកគ្រោងឈានជើងចូលទីផ្សារកម្ពុជា

ដោយ​ ​ប៊ី​

​ភ្នំ​ពេញៈ​ ​អ្នក​ផលិត​គ្រឿង​សង្ហា​រឹម​មួយចំនួន​ ​កំពុង​តាម​ប្រមាញ់​ប្រទេស​កម្ពុជា​ ​និង​បង់​ក្លា​ដែ​សស​ម្រាប់​សាងសង់​រោងចក្រ​ ​ដោយ​កង្វះ​កម្មករ​នៅ​វៀតណាម​ ​ដែល​ជា​អ្នកទទួល​ផល​ដ៏​ធំធេង​ ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ​ជាមួយ​ប្រទេស​ចិន​ ​កំពុងតែ​កើនឡើង​ខ្លាំង​។​

​លោកClarence​ ​Smith​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Haverty​ ​Furniture​ ​Cos​ ​ដែល​ប្រើ​រោងចក្រ​នៅ​អាស៊ី​ ​ដើម្បី​ផលិត​ផលិតផល​ម៉ាក​របស់​ក្រុមហ៊ុន​បាន​ថ្លែង​ថា​ ​អត្រា​ការងារ​នៅ​ប្រទេស​វៀតណាម​កំពុង​កើនឡើង​ ​ហើយ​ចំនួន​កម្មករ​កំពុង​ខ្វះខាត​។​

​លោកSmith​ ​បាន​ថ្លែង​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា​ ​“​ទោះបី​អ្នកផ្គត់ផ្គង់​អាស៊ី​នៅតែ​បន្ត​រក​ប្រភព​ឈើ​ជាច្រើន​ ​ដែល​ពួកគេ​ប្រើ​ពី​តំបន់​អា​ឡា​បា​សាន​ ​នៃ​អាមេរិក​ក៏ដោយ​ ​ក៏​ការផលិត​គ្រឿង​សង្ហា​រឹម​ ​ឈើ​មិន​វិលត្រឡប់​មក​អាមេរិក​វិញ​ទេ​”​។​

​ការ​នាំ​យក​ការងារ​ផលិតកម្ម​ត្រឡប់​មក​អាមេរិក​វិញ​ ​គឺជា​គោលដៅ​មួយ​របស់​រដ្ឋបាល​ ​Trump​ ​ក្នុង​គោលដៅ​ដាក់​ពន្ធគយ​លើ​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន​។​

​អ្នកលក់​រាយ​គ្រឿង​សង្ហា​រឹម​ ​ដែល​មាន​មូលដ្ឋាន​នៅ​អា​ត្លង់​តា​ ​បាន​តតាំង​នឹង​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​កាលពី​ឆ្នាំមុន​ ​ខណៈ​ក្រុមហ៊ុន​ផលិត​ចាកចេញ​ពី​ប្រទេស​ចិន​ ​ហើយ​បើក​ប្រតិបត្តិ​ការ​នៅ​ប្រទេស​វៀតណាម​។​ ​អ្នកផ្គត់ផ្គង់​ខ្លះ​ឈប់​ធ្វើជំនួញ​ឱ្យ​ក្រុមហ៊ុន​ ​Haverty​ ​ដែល​បង្ខំ​ឱ្យ​ខ្លួន​រក​ប្រភព​ថ្មី​ៗ​ ​ក្រៅពី​វៀតណាម​ ​ហើយ​បណ្តាល​ឱ្យ​មានការ​ខ្វះខាត​របស់របរ​មួយចំនួន​ ​នៅកន្លែង​តាំង​បង្ហាញ​ប្រហែល១២០នៅ​អាមេរិក​។​

​លោក​ ​Smith​ ​បាន​ថ្លែង​ថា​ ​“​ឥឡូវនេះ​ការ​រំខាន​ភាគច្រើន​ ​ស្ថិតនៅ​ពីក្រោយ​ពួកគេ​ ​ទោះបី​ដំណាក់កាល​ដំបូង​ ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ ​និង​ចិន​នឹង​នៅតែ​រក្សា​ពន្ធ២៥ភាគរយ​ ​លើ​គ្រឿង​សង្ហា​រឹម​ដែល​ផលិត​នៅ​ចិន​ក៏ដោយ​”​។​លោក​បន្ត​ថា​ ​“​ ​ក្រុមហ៊ុនHaverty​ ​នៅតែ​នាំចូល​ស្បែក​ ​និង​គ្រឿងបន្លាស់​ពី​ប្រទេស​ចិន​ ​ទោះបីជា​ខ្លួន​លែង​ទទួល​គ្រឿង​សង្ហា​រឹម​ឈើ​ពី​ប្រទេស​ចិន​ក៏ដោយ​”​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​ការ​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​នឹង​មិន​បញ្ចប់​ទេ​ ​ពួកគេ​បាន​សាងសង់​រោងចក្រ​នៅ​កម្ពុជា​រួចហើយ​។​ ​វា​ផ្លាស់​ប្តូរ​ ​ដូច​អ្វី​ដែល​វា​តែងតែបាន​ផ្លាស់​ប្តូរ​”​។​

​លោកSmith​ ​បានប្រៀប​ធៀប​ការ​ផ្លាស់​ប្តូរ​ ​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​វៀតណាម​ ​និង​ទៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​ ​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​ ​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ឧស្សាហកម្ម​គ្រឿង​សង្ហា​រឹម​របស់​អាមេរិក​ទៅ​រដ្ឋ​ ​North​ ​Carolina​ ​ពីរ​ដ្ឋ​ ​Michigan​ ​កាលពី​មួយ​សតវត្សរ៍​មុន​។​ ​ឧស្សាហកម្ម​គ្រឿង​សង្ហា​រឹម​ ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មានការ​លេចចេញ​ជាថ្មី​នៅ​រដ្ឋNorth​ ​Carolina​ ​ប៉ុន្តែ​លោកSmithបាន​និយាយ​ថា​ ​វា​មានតម្លៃ​ទាប​សម្រាប់​រោងចក្រ​នៅ​អាស៊ី​ ​ក្នុង​ការ​ធ្វើ​គ្រឿង​សង្ហា​រឹម​ឈើ​ពី​ឈើ​ ​ដែល​ប្រមូល​បាន​នៅក្នុង​រដ្ឋ​ ​Carolinas​ ​ជាជាង​ឱ្យ​ក្រុមហ៊ុន​ផលិត​ផលិត​ផ​ដូចគ្នា​នៅ​អាមេរិក​៕​ ​(​The​ ​Nation​)​៕​

រដ្ឋាភិបាលកំពុងជំរុញអនុវត្តន៍គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​បាន​និង​កំពុង​ជំរុញ​ ​ការអនុវត្ត​លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ច្រក​ទ្វារ​ព្រំដែន​ ​ក្រុង​បាវិត​ឱ្យ​បាន​ឆាប់រហ័ស​ ​ដើម្បី​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​របស់​វៀតណាម​ ​ពី​ហូជីមិញ​មក​ច្រក​ទ្វារ​ព្រំ​ដែន​ម៉ុ​ក​បៃ​ ​ដែល​ភាគី​វៀតណាម​គ្រោង​សាងសង់​ ​និង​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០២៥ខាងមុខ​។​

​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋ​មន្ដ្​រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ស៊ុន​ ​ចាន់​ថុល​ ​បាន​លើកឡើង​ ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​សាធារណការ​ ​និង​ដឹកជញ្ជូន​ឆ្នាំ២០១៩​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ ​នៅ​រសៀល​ថ្ងៃទី៩​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នេះ​ថា​ ​ក្រសួង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ ​ក្របខណ្ឌ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ ​ជាមួយ​ក្រុមហ៊ុន​ ​China​ ​Railway​ ​International​ ​Group​ ​Co​.​,​ ​Ltd​ ​ដើម្បី​សិក្សា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​។​

​លោក​ស៊ុន​ ​ចាន់​ថុល​ ​បាន​បន្ត​ថា​ ​ក្រុមការងារ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​បាន​ជួបពិភាក្សា​ជាមួយ​ ​លោ​កងៀន​ ​វ៉ាន់​ថេរ​ដ្ឋ​មន្រ្តី​ដឹកជញ្ជូន​វៀតណាម​ ​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការជំរុញ​ការ​វិនិយោគ​លើ​ការសាងសង់​ ​និង​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ ​និង​ម៉ុ​ក​បៃ​-​ហូជីមិញ​។​ ​

​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ ​ក៏​ធ្លាប់​ត្រូវ​បាន​សិក្សា​ជំហាន​ដំបូង​ដោយ​ទីភ្នាក់ងារ​ ​JICA​ ​រួចហើយ​ ​ដោយ​គម្រោង​នេះ​ ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​។​ ​

​ផ្លូវ​ល្បឿន​លឿន​ ​ជា​ផ្លូវ​សម្រាប់​យានយន្ត​ធ្វើ​ចរាចរណ៍​ ​មាន​បរិក្ខារ​បែងចែក​ទ្រូងផ្លូវ​ជា​ពីរ​ចំណែក​ខុស​ទិស​គ្នា​ ​ឬ​ចែក​ជា​គន្លង​ផ្លូវ​ ​គ្មាន​កន្លែង​ផ្លូវ​ប្រសព្វ​លើ​ផ្ទៃរាប​មួយ​ ​ឬ​ត្រូវ​មានផ្លូវ​ប្រសព្វ​តិច​បំផុត​ក្នុងករណី​ចាំបាច់​ ​និង​បំពាក់​គ្រប់គ្រាន់​នូវ​បរិក្ខារ​ផ្លូវថ្នល់​ ​ដើម្បី​ធានា​លំហូរ​ចរាចរណ៍​ ​សុវត្ថិភាព​ ​និង​ដើម្បី​បន្ថយ​ពេលវេលា​ធ្វើដំណើរ​ ​និង​មាន​កន្លែង​កំណត់​សម្រាប់​ឲ្យ​យានយន្ត​ចេញ​និង​ចូល​ផ្លូវ​ល្បឿន​លឿន​។​

​ការសាងសង់​បណ្តាញ​ផ្លូវ​ល្បឿន​លឿន​ ​(​Expressway​)​ ​ជា​កត្តា​ដ៏​ធំជាង​គេ​សម្រាប់​ពង្រឹង​សមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា​ ​ព្រោះ​ផ្លូវ​ល្បឿន​លឿន​ ​អាច​បម្រើសេវា​កម្ម​ដឹកជញ្ជូន​ល្អ​ជាង​ផ្លូវ​ធម្មតា​ ​និង​ត្រូវ​បាន​គេ​ចាត់ទុកជា​មូលដ្ឋាន​ ​សម្រាប់​វិស័យ​ឧស្សាហ​កម្ម​ទំនើប​ៗ​ ​និង​សកម្មភាព​ដឹកជញ្ជូន​ធន​ធ្ងន់​៕​

តើរដ្ឋាភិបាលបើកសម្ភោធសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗអ្វីខ្លះក្នុងឆ្នាំ២០១៩

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​របាយការណ៍​របស់ក្រ​សួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​បង្ហាញថា​ ​គម្រោង​ស្តារ​ ​និង​សាងសង់​លើ​វិស័យ​សាធ​រណៈ​ការ​ ​និង​ដឹកជញ្ជូន​ចំនួន៣​ ​ដែល​មានតម្លៃ​រាប់​រយ​លាន​ដុល្លារ​ ​ត្រូវ​បាន​បើ​ករ​ដ្ឋាន​សាងសង់​ជា​ផ្លូវការ​ ​ក្រោម​អធិបតីភាព​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ក្នុងចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​ ​

​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ចំនួន៤​ ​នៅក្នុងចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​បាន​សម្ពោធ​បើ​ករ​ដ្ឋាន​ស្ថាបនា​ ​ដោយ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​គេហទំព័រPropertyarea.asiaសូម​លើកយក​គំរោង​

​១​ ​គម្រោង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​
​កម្ពុជា​ចំណាយ​ថវិកា​ជិត​ ​៣០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដើម្បី​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ ​ក្រុង​ទី៣​ ​ដែល​មាន​ប្រវែង​ជាង៥០គីឡូម៉ែត្រ​ ​ក្នុង​គោលបំណង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​ក្នុង​ ​ទីក្រុង​ ​និង​ការ​ធ្វើស​មា​ហរ​ណ​កម្ម​ផ្ទៃក្នុង​ ​។​ ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នេះ​ ​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី១៤​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ ​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​ ​

​គម្រោង​ផ្លូវ​នេះ​ ​ចំណាយ​ថវិកា​សរុប​ប្រមាណ២៧៣លាន​ដុល្លារ​អាមេរិក​ ​ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ ​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ​ការបោសសម្អាត​មីន​និ​ងយុទ្ធភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ ​ពន្ធ​ ​និង​សួយសារអាករ​ ​។​ ​ការស្ថាបនា​ ​នឹង​ប្រើ​រយៈពេល៤២ខែ​ ​ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ​ឆ្នាំ២០២១​។​



​២​ ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​ ​-​ក្រុង​ព្រះសីហនុ​ ​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ ​កាលពី​ថ្ងៃទី២២​ ​ខែមីនា​ ​ឆ្នាំ២០១៩កន្លងទៅ​។​

​គម្រោង​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​នេះ​ ​មាន​ប្រវែង​ប្រមាណ​ ​១៩០,០៣៥​ ​គីឡូម៉ែត្រ​ ​និង​គ្រោង​ប្រើប្រាស់​ថវិកា​វិនិយោគ​ជិត២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី២២​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​រហូតមកដល់​ពេលនេះ​ ​ដំណើរការ​សាងសង់​សម្រេច​បាន​ ​៧,៣០​%​ ​ហើយ​គិត​ត្រឹម​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​

​៣​ ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រុង​ព្រះសីហនុ៣៤ខ្សែ​

​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ឡើងវិញ​នូវ​ផ្លូវ​ចំនួន៣៤ខ្សែ​ ​ដែល​មាន​ប្រវែង​ជាង៨៤គីឡូម៉ែត្រ​ ​នៅ​ក្រុង​ព្រះសីហនុ​ ​បាន​បើក​ជា​ផ្លូវការ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង​ ​២០០លាន​ដុល្លារ​ ​ត្រូវ​បាន​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​ ​នឹង​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី១៦ខែវិច្ឆិកា២០១៩កន្លងមក​នេះ​។​

​ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ​ ​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​រង​ការខូចខាត​ទាំងស្រុង​ដោយសារ​កំណើន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​ ​។​

​ការស្ថាបនា​ផ្លូវ​ផ្លូវ​ចំនួន​ ​៣៤ខ្សែ​នេះ​ ​ឡើងវិញ​ត្រូវការ​ពេលវេលា​ប្រមាណ​ជា៨ខែ​ ​ទៅ១ឆ្នាំ​ ​។​ ​

​តាម​រយ:ការ​ស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ក្រោម​ការ​យកចិត្ត​ទក​ដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ​នឹង​ធ្វើអោយ​ខេត្ត​ព្រះសីហនុ​ ​មាន​ភាព​ស៊ីវិល័យ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ ​ស្រប​ទៅ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​ ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​ ​អោយ​ទៅជា​ខេត្ត​ឧស្សាហកម្ម​គំរូ​ពហុ​បំណង​ ​តែមួយគត់​និង​ជា​ខេត្ត​បំពង់​ករ​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​៤​ ​គម្រោង​ចាក់​បេតុង​តភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​

​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ ​លោក​ ​ប្រយុទ្ធ​ ​ចាន់​អូ​ចា​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​ ​កាលពី​ ​ទី២២​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​បាន​អញ្ជើញ​ជា​អធិបតី​ចាក់​បេតុង​ ​តភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ ​នៅ​លើទឹក​ដី​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​។​

​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ ​ទីតាំង​ស្ពាន​ស្ទឹង​បត់​ ​គឺ​ជាប់​ទឹកដី​ស្រុក​អារញ្ញ​ប្រា​ថេ​ត​ខេត្ត​ស្រះ​កែវ​ ​ប្រទេស​ថៃ​ ​ដោយ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ ​បាន​ចេញ​មក​ស្វាគមន៍​គ្នា​នៅ​លើ​ស្ពាន​ស្ទឹង​បត់​-​ ​បាន​ណង​អៀន​ ​ដែល​មាន​ប្រវែង៦២០ម៉ែត្រ​។​ ប្រទេសជិតខាង​ជាប់​ព្រំដែន​ទាំង២រួមមាន​៖​

​១​ ​ចាក់​បេតុង​តភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)​
​២​ ​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​~​ ​ផ្លូវជាតិ​លេខ៥៨​ ​និង​ផ្លូវ៣​)​ ​ព្រមទាំង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រតិបត្តិ​ការ​រួមគ្នា​ ​លើ​ការ​ដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​ ​និង​ពិធី​ប្រគល់​ ​ទទួល​ក្បាលរថភ្លើង​៕​