តើលោកស្រីចេវ សុឃុន ជាអ្នកណា?

ដោយ​ ​ប៊ី​

​ភ្នំ​ពេញៈ​ ​ប្រឡូក​ចូលក្នុង​វិស័យ​អចលនទ្រព្យ​ជិត១០ឆ្នាំ​ ​លោកស្រី​ ​ចេវ​ ​សុ​ឃុន​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​KAT​ ​Appraisal​ ​Co​,​.​Ltd​ ​បាន​ឆ្លងកាត់​បទពិសោធន៍​ជាច្រើន​ ​ទទួល​បាន​ចំ​ណេះ​ដឺង​ ​ជំនាញ​ ​និង​ ​មហិច្ឆតា​ ​បណ្តាល​អោយ​សម្រេចចិត្ត​ចាប់ផ្ដើម​អាជីវកម្ម​ផ្ទាល់ខ្លួន​។​ ​

​ក្រោយពី​បញ្ចប់​មហាវិទ្យាល័យ​ ​ការងារ​ដំបូង​អាជីព​ជា​អ្នកស្រាវជ្រាវ​ ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន​មួយ​ ​ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​ជា​ក្រុមហ៊ុន​ធំ​ដែរ​ក្នុង​ទីផ្សារ​ ​ហើយ​លោកស្រី​ក៏​មានបទពិសោធន៍​ធ្វើការងារ​ទាក់ទង​នឹង​អចលនទ្រព្យ​ ​ដែល​មាន​ជំនាញ​ខាង​ការវាយតម្លៃ​ ​។​ ​រយៈពេល៣ឆ្នាំ​ក្នុងនាម​ជា​បុគ្គលិក​ក្រុមហ៊ុន​ ​លោកស្រី​បាន​រៀនសូត្រ​ពី​ការងារ​វាយតម្លៃ​ ​និង​ការងារ​ចម្បង​ជា​អ្នកស្រាវជ្រាវ​ ​ហើយ​ប្រមូល​ទិន្នន័យ​ ​និង​ព័ត៌មាន​ដើម្បី​យក​មក​វិភាគ​ថា​ ​តំបន់​ណា​ដី​មាន​ ​តម្លៃ​ប៉ុន្មាន​ ​ដើម្បី​រៀបចំ​បែងចែក​ទិន្នន័យ​ទៅតាម​តំបន់​។​

​បន្ទាប់ពី​លោកស្រី​បញ្ចប់​ពី​ក្រុមហ៊ុន​វាយតម្លៃ​ ​លោកស្រី​បាន​ចូល​ប្រឡូក​ធ្វើការ​ជាមួយ​អ្នក​អភិវឌ្ឍន៍​ក្នុង​ស្រុក​ ​អស់​រយៈពេល​ប្រហែល​ជាង៣ឆ្នាំ​ ​ហើយ​ក្រុមហ៊ុន​ដែល​លោកស្រី​ធ្វើការ​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ ​ដែល​ធ្វើឲ្យ​លោកស្រី​យល់ដឹង​ទាក់ទង​នឹង​បុរី​ ​និង​ការងារ​ទាក់ទង​នឹង​សំណង់​ ​ទាក់ទង​នឹង​ការ​លក់​ ​ធ្វើការ​ទីផ្សារ​ ​ដើម្បី​ធ្វើ​ឱ្យ​ការ​លក់​មានដំណើរ​ល្អ​ ​ព្រោះ​ពេលនោះ​លោកស្រី​ជា​ប្រធាន​គ្រប់គ្រង​ទីផ្សារ​ ​និង​លក់​។​

​លោកស្រី​ ​សុ​ឃុន​ ​បាន​ប្រាប់​ថា​ ​“​សរុប​រយៈពេល​ដែល​ខ្ញុំ​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ ​និង​អ្នក​អភិវឌ្ឍន៍​គឺ​អស់​រយៈពេល៦ឆ្នាំ​។​ ​ការងារ​ទាំងអស់​នេះ​បង្រៀន​ខ្ញុំ​បាន​ច្រើន​ ​ហើយ​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​សម្រេច​បាន​ជោគជ័យ​”​។​ ​លោកស្រី​បន្ត​ថា​ ​“​កត្តា​ដែល​យើង​ចង់​មាន​អាជីវកម្ម​ខ្លួនឯង​ ​គឺ​យើង​ចង់​បណ្តុះបណ្តាល​អ្នក​ ​ដែល​គាត់​ចង់​ចេះ​លើ​វិស័យ​អចលនទ្រព្យ​វត្ថុ​។​ ​គាត់​បាន​រៀនសូត្រ​ ​ហើយ​យើង​បាន​ចែករំលែក​បទពិសោធន៍​ ​ពី​កា​ងារ​ដែល​ធ្លាប់ធ្វើ​កន្លងមក​ ​និង​យល់ដឹង​អំពី​របៀប​នៃ​ការវាយតម្លៃ​ ​ជួល​ ​ការចរចា​នៃ​លក់​ ​និង​ទីផ្សារ​”​។​

​ប្រឡូក​ក្នុង​ការងារ​ទាំងអស់​នេះ​ហើយ​ ​ទើបបាន​ជំរុញ​ឱ្យ​លោកស្រី​ចង់​បង្កើត​ជា​ក្រុមការងារ​មួយ​ ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​អ្នក​ដែល​អ្នក​ដែល​ចង់​ចេះ​ ​ចង់​ដឹង​ ​គឺ​គាត់​ចូលរួម​ ​និង​មានការ​ងារ​រួមគ្នា​ ​ដូច​លោកស្រី​ធ្វើការងារ​កន្លងមក​ ​គឺ​ចែករំលែក​ដល់​អ្នក​មិនទាន់​ចេះ​លើ​វិស័យ​អចលនទ្រព្យ​ឱ្យ​ចេះ​ថា​ ​តើ​គាត់​ត្រូវ​ធ្វើ​យ៉ាងដូច​ម្តេច​នៅ​ជំ​ហ៊ាន​ដំបូង​ ​ហើយ​គាត់​ត្រូវ​រៀន​ពីណា​ទៅណា​។​ ​

​លោកស្រី​បាន​បន្ត​ថា​ ​”​ក្រុមហ៊ុន​យើង​មានការ​បណ្តុះបណ្តាល​ ​ក៏ដូចជា​ការ​បង្រៀន​ដល់​គាត់​ដើម្បី​ចាប់ផ្តើម​បោះជំហាន​លើ​វិថី​អចលនទ្រព្យ​”​។​ ​

​ក្រុមហ៊ុន​របស់​លោកស្រី​បាន​បើក​ដំណើរ​តាំងពី​ឆ្នាំ២០១៦មក​ ​ហើយ​ក្រុមហ៊ុន​នេះ​មាន​រយៈពេល៤ឆ្នាំ​ជាង​ ​និង​បន្ទាប់​ចុះបញ្ជី​ក្រុមហ៊ុន​ ​ហើយ​ចាប់ផ្តើម​ប្រតិបត្តិ​ការ​នៅ​ឆ្នាំ​ ​២០១៧​។​ ​

​លោកស្រី​បាន​ថ្លែង​ថា​ ​”​រយៈពេល​ដែល​យើង​ធ្វើការងារ​ឱ្យ​គេ​ផង​ ​និង​ការងារ​ក្រុមហ៊ុន​ខ្លួនឯង​ផង​គឺ​មាន​រយៈពេល​ជាង៩ឆ្នាំ​ ​ជា​ពេល​ដែល​ខ្ញុំ​ប្រឡូក​ក្នុង​វិស័យ​នេះ​”​។​

​ទាក់ទង​នឹង​ឧបសគ្គ​ ​និង​ផលវិបាក​ ​ដែល​លោកស្រី​ជួបប្រទះ​កន្លងមក​ ​គឺ​ខ្វះ​ការ​សហការ​ពី​ក្រុមការងារ​ដែល​ធ្វើអោយ​ការងារ​មួយចំនួន​មានការ​យឺតយ៉ាវ​ ​
​លោកស្រី​លើកឡើង​ថា​ ​“​កាលពី​ធ្វើការ​មិនបាន​ល្អ​ ​តែងតែមាន​ការ​ស្តី​បន្ទោស​ ​ឬ​ការ​មិន​ពេញចិត្ត​ពី​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ ​តែ​បទពិសោធន៍​ទាំងនោះ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​រ៉ឹង​មាំ​ច្រើន​”​។​ ​លោកស្រី​បាន​បន្ត​ថា​ ​នៅពេល​យើង​ជួប​បញ្ហា​ទាំងអស់​នេះ​ ​នោះ​ជា​មេរៀន​សម្រាប់​យើង​ ​ធ្វើ​ឱ្យ​កែ​នូវ​អ្វី​ដែល​យើង​ធ្វើ​មិនបាន​ល្អ​ ​ធ្វើ​ឱ្យ​យើង​ធ្វើ​កាន់តែ​ល្អ​ប្រសើរ​។​ ​ពីព្រោះ​ថា​ ​ក៏ដូចជា​ស្ថាប័ន​មួយ​ៗ​ចង់ឱ្យ​បុគ្គលិក​ ​អ្នកធ្វើការ​ជាមួយ​ក្រុមការងារ​ទទួល​បាន​ជោគជ័យ​”​។​

​ ​លោកស្រី​បន្ថែម​ថា​ ​“​ដូច្នេះ​ខ្ញុំ​ធ្លាប់ធ្វើ​ការ​ឱ្យ​គេ​ ​ខ្ញុំ​ដឹង​ថា​នៅពេល​ធ្វើការ​ឱ្យ​គេ​ ​យើង​មាន​កំហុស​ត្រូវ​ចេះ​ទទួលយក​កំហុស​ដែល​យើង​ធ្វើ​ ​ហើយ​យើង​កែប្រែ​វា​ ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​”​។​

​អ្វី​ៗ​ទាំងអស់​មិន​សុទ្ឋ​តែរ​លូន​នោះ​ទេ​ ​ទោះបីជា​យើង​បើក​ក្រុមហ៊ុន​ខ្លួនឯង​ក៏ដោយ​ហើយ​លោកស្រី​តែងតែ​ជួប​ជាមួយនឹង​ការដឹកនាំ​ ​ក៏ដូចជា​ក្រុមការងារ​។​ ​

​លោកស្រី​ថ្លែង​ថា​ ​“​អ្នកខ្លះ​ជា​ក្រុមការងារ​ដែល​ជួយ​គាំទ្រ​យើង​ ​អ្នកខ្លះ​ជា​ក្រុមការងារ​អត់​បាន​ជួយ​គាំទ្រ​ការងារ​យើង​ ​និង​អត់​ទាន់​យល់​ពី​របៀប​ធ្វើការ​យ៉ាងដូច​ម្តេច​”​។​លោកស្រី​បន្ត​ថា​ ​“​ពេលខ្លះ​គាត់​ចូល​ធ្វើការ​មួយរយៈពេល​ខ្លី​ ​យើង​ត្រូវ​ជ្រើសរើស​បុគ្គលិក​ថ្មី​បន្ថែម​។​ ​ជូន​កាល​គាត់​គ្រាន់តែ​ចង់​ចេះ​ ​ហើយ​អត់មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការងារ​ហ្នឹង​ ​ក៏​គាត់​ទៅមុខ​អត់​រួច​ដែរ​”​។​

​ការងារ​អចលនទ្រព្យ​មិន​ដូចជា​ការងារ​ផ្សេង​ទេ​ ​វា​ទាមទារ​ឱ្យ​មានការ​អត់ធ្មត់​ក្នុង​ការ​ធ្វើការងារ​។​ ​
​លោក​ស្រី​ចេវ​ ​សុ​ឃុន​បាន​បញ្ជាក់​ដោយ​ម៉ឺងម៉ាត់​ថា​ ​“​ប្រសិនបើ​យើង​អត់មាន​អត់ធ្មត់​ទេ​ ​យើង​នឹង​គិតថា​ការងារ​ហ្នឹង​ពិបាក​ ​យើង​អត់​អាច​ទៅមុខ​បាន​ ​ដូច្នេះ​គាត់​នឹង​បោះបង់​ ​ប៉ុន្តែ​ជាទូទៅ​ខ្ញុំ​ជំរុញ​ទឹកចិត្ត​គាត់​ ​ចង់​គាត់​ចាប់​យក​អាជីព​ជា​អ្នកជំនាញ​ក្នុង​ការ​លក់​ ​ជំនាញ​ក្នុង​ការវាយតម្លៃ​ ​គឺ​ទាមទារ​ឱ្យ​មានការ​អត់ធ្មត់​ ​និង​មាន​ភាព​អំណត់​”​។​

​លោកស្រី​ឱ្យ​ដឹង​ថា​ ​“​ពេលខ្លះ​យើង​ពិបាក​ក្នុង​ការគ្រប់គ្រង​មនុស្ស​ ​យើង​ត្រូវ​ស្វែងរក​មនុស្ស​ណា​ ​ដែល​អាច​ធ្វើការ​ជាមួយ​យើង​បាន​យូរអង្វែង​ ​ទៅតាម​ជំនាញ​និង​ចំណូលចិត្ត​របស់​គាត់​ ​ព្រោះ​ធនធានមនុស្ស​គឺ​សំខាន់ណាស់​សម្រាប់​ក្រុមហ៊ុន​នី​មួយ​ៗ​”​។​

​ការ​ជួប​ជាមួយនឹង​អតិថិជន​ ​ក៏​ជា​បញ្ហា​ផង​ដែរ​ ​ដែល​យើង​ត្រូវតែ​ចេះ​បត់បែន​ ​និង​សម្របសម្រួល​ ​និង​ភាព​អត់ធ្មត់​បំផុត​។​

​លោកស្រី​បន្ត​ថា​ ​ក្នុង​វិស័យ​នេះ​យើង​ជួប​អតិថិជន​ច្រើន​ ​អតិថិជន​ខ្លះ​ចង់​ទិញ​ ​ចង់​លក់​អចលនទ្រព្យ​ ​គាត់​ស្វែងរក​ក្រុមហ៊ុន​មួយ​ដែល​ជួយ​លក់​គាត់​ ​ជួនកាល​អតិថិជន​ខ្លះ​ពិបាក​ក្នុង​ការចរចា​ជាមួយ​ ​និង​បញ្ចុះបញ្ចូល​គាត់​ ​ឱ្យ​គាត់​ជឿ​ទុកចិត្ត​លើ​សេវាកម្ម​។​ ​ជូន​កាល​ការប្រកួត​ប្រជែង​ដោយ​មិន​មាន​ភាព​ស្មោះត្រង់​ ​និង​ ​ការ​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវ​ជា​ភ្នាក់ងារ​របស់​មួយចំនួន​ ​ដូច្នេះ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​លោកស្រី​ ​ជា​ជួប​ការពិបាក​ ​ក្នុង​ការ​ចាប់​យក​អតិថិជន​។​

​ចំពោះ​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ ​លោកស្រី​ប្រកាន់​តែ​គោលការណ៍​មួយ​ទេ​ ​គ​ ​“​ផ្តល់​នៅ​ភាព​ស្មោះត្រង់​ ​និង​សេវាកម្ម​ល្អ​ដល់​អតិថិជន​”​។​ ​

​ស្មោះត្រង់​បានន័យ​ថា​ ​លោកស្រី​ផ្តល់​នូវ​ទំនុកចិត្ត​ឱ្យ​អតិថិជន​ ​ទទួល​បាន​នូវ​សេវាកម្ម​ដែល​ប្រកបដោយ​វិជ្ជាជីវៈ​ជាមួយ​គោលការណ៍​ក្រមសីលធម៌​ ​វិជ្ជាជីវៈ​ ​ដែល​បានន័យ​ថា​ ​“​រាល់​គោល​កា​រណ៌​ទាំងអស់​ត្រូវ​បាន​អនុវត្តន៍​រួមមាន​គោលការណ៍​សុចរិត​ភាព​,​គោលការណ៍​អព្យា​ក្រឹត្យ​ភាព​ ​គោលការណ៍​សមត្ថភាព​វិជ្ជាជីវៈ​,​គោលការណ៍​រក្សា​ការសម្ងាត់​វិជ្ជាជីវៈ​,​គោលការណ៍​ប្រតិបត្តិ​វិជ្ជាជីវៈ​ ​ម្យ៉ាងទៀត​ក្រុមហ៊ុន​អត់មាន​ទៅ​រំលោភបំពាន​ ​ឬ​ធ្វើ​ឱ្យ​អចលនទ្រព្យ​របស់​គាត់​មាន​បញ្ហា​”​។​ ​លោក​ស្រី​ចេវ​ ​សុ​ឃុន​មានប្រសាសន៍​ថា​ ​“​កាលណា​យើង​ប្រកួតប្រជែង​ដោយ​មិន​មាន​ភាព​ស្មោះត្រង់​ ​ធ្វើ​ឱ្យ​យើង​ឈរ​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​ ​មិនបាន​យូរអង្វែង​ទេ​ ​ដូច្នេះ​យើង​ប្រកាន់យក​នូវ​គោលការណ៍​របស់​យើង​ ​គឺ​យើង​ផ្តល់​សេវាកម្ម​ល្អ​ ​និង​ភាព​ស្មោះត្រង់​ជួន​អតិថិជន​ដើម្បី​ឱ្យ​គាត់​ទុកចិត្ត​យើង​”​។​ ​

​ជាមួយ​ភាព​ម៉ឺងម៉ាត់​ ​លោកស្រី​បាន​និយាយ​ថា​ ​ធម្មតា​ពេល​ដែល​យើង​ជួយ​លក់​គាត់​បាន​លឿន​ ​រហ័ស​ ​ស្មោះត្រង់​ជាមួយ​គាត់​ ​និង​អត់មាន​ការបោកប្រាស់​គាត់​ ​ដូច្នេះ​គាត់​ ​នឹង​យក​ព័ត៌មាន​ក្រុមហ៊ុន​យើង​ទៅ​ប្រាប់​តៗ​គ្នា​ ​ដល់​បងប្អូន​គាត់​ឱ្យ​ប្រើប្រាស់​សេវា​របស់​យើង​ ​ព្រោះ​ការ​ប្រាប់​ពី​មា​ត់​មយយ​ទៅ​មាត់​មួយ​ ​គឺ​លឿន​ជាង​យើង​ធ្វើ​ទីផ្សារ​តាមរយៈ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅទៀត​។​

​កាល​ពី​ថ្មី​ៗ​នេះ​ ​ក្រោយ​អាណត្តិ​ទី២​ ​ដែល​ដឹកនាំ​ដោយ​លោក​ឃាង​ ​ពុទ្ធី​ ​ត្រូវ​បាន​បញ្ចប់​ ​នៅ​ត្រឹម​រសៀល​ថ្ងៃទី៧​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​លោក​ស្រី​ចេវ​ ​សុ​ឃុន​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យKAT​ ​Appraisal​ ​Co​,​.​Ltd​ ​បាន​ទទួលការ​ផ្តល់​ទំនុកចិត្ត​ពី​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​ដោយ​ជាប់​ឈ្មោះ​ជា​ប្រធាន​សមាគម​អ្នកជំនាញ​ ​អចលនទ្រព្យ​កម្ពុជា​ ​អាណត្តិ​ទី៣ឆ្នាំ២០២០​៕​

អគារចម្លែកកំពស់១៦ ជាន់នៅជប៉ុន មានផ្លូវហាយវ៉េឆ្លងកាត់

ដោយ​វុត្ថា​

​ជប៉ុន​៖​ ​អគារ​ ​Gate​ ​Tower​ ​គឺជា​អគារ​ការិយាល័យ​កម្ពស់​ ​១៦​ ​ជាន់​នៅ​ទីក្រុង​អូ​សា​កា​ប្រទេស​ជប៉ុន​។​អគារ​នេះ​មាន​ភាព​ល្បីល្បាញ​ដោយសារតែ​ត្រូវ​បាន​គេ​សង​សង់​ផ្លូវ​ហាយ​វ៉េ​ចូល​ទៅ​ក្នុង​អគារ​ ​ដែល​ជា​ច្រកចេញ​ពី​ផ្លូវ​ហាយ​វ៉េ​ ​Umeda​ ​Exit​ ​។​



​អគារ​កម្ពស់​ ​៧១.៩​ ​ម៉ែត្រ​ត្រូវ​បាន​ត្រូវ​បាន​បញ្ចប់​កសាង​សង់​ទាំងស្រុង​នៅ​ឆ្នាំ​ ​១៩៩២​ ​និង​សាងសង់​ពី​បេតុង​ ​និង​ដែកថែប​ ​និង​បំពាក់​ដោយ​អេ​ស្កា​វ៉ា​ទ័​រនៅ​លើដំបូល​។​ ​

​មូលហេតុ​នៃ​ ​ការរចនា​សង​សង់​អគារ​មិនធម្មតា​នេះ​ ​ដោយសារ​មានការ​សម្របសម្រួល​រវាង​ម្ចាស់ដី​ ​និង​រដ្ឋាភិបាល​ជប៉ុន​។​ ​ម្ចាស់ដី​ដំបូង​បាន​ទិញ​ទីតាំង​នោះ​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​ ​១៩​ ​ហើយ​ចង់​អភិវឌ្ឍ​វា​ឡើងវិញ​។​ ​ទោះ​យ៉ាងណា​ក្នុង​ឆ្នាំ​ ​១៩៨៣​ ​ការអនុញ្ញាត​ឱ្យ​សាងសង់​អគារ​ត្រូវ​បាន​បដិសេធ​ព្រោះ​រដ្ឋាភិបាល​បាន​រៀបចំផែនការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​រួចហើយ​។​
​ម្ចាស់ដី​បាន​បដិសេធ​មិនព្រម​ឱ្យ​រដ្ឋាភិបាល​សាងសង់​ផ្លូវ​ហាយ​វ៉េ​ឆ្លងកាត់​នោះ​ទេ​ ​ហើយ​បន្ទាប់ពី​ការ​ចរ​ចារ​រយៈពេល​ ​៥​ ​ឆ្នាំ​ជាមួយ​ក្រុមហ៊ុនHanshin​ ​Expressway​ ​Corporation​ ​ដែល​ជា​ក្រុម​ហ៊ុន​សាង់​ផ្លូវ​ ​មានការ​សម្របសម្រួល​មួយ​ ​គឺ​សាងសង់​ផ្លូវ​នេះ​ឆ្លងកាត់​អាគារ​តែម្តង​។​

​ផ្លូវ​ល្បឿន​លឿន​ឆ្លងកាត់​រវាង​ជាន់ទី​ ​៥​-​៧​ ​នៃ​អាគារ​ហើយ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​អ្នកជួល​។​ ​ផ្លូវ​នេះ​មិន​មាន​ទំនាក់ទំនង​ជាប់​ជាមួយ​អាគារ​ទេ​ ​ផ្ទុយទៅវិញ​ត្រូវ​ឆ្លងកាត់​ជា​ស្ពាន​មួយ​ដែល​ត្រូវ​បាន​ដាក់​ដោយ​ការ​គាំទ្រ​នៅ​ជាប់នឹង​អាគារ​។​ ​ផ្លូវ​នេះ​ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​រចនាសម្ព័ន្ធ​ទ្រនាប់​ដែល​ការពារ​អាគារ​ពី​ការ​រំ​ញ័រ​។​



​ការ​កែ​សំរួល​ដ៏​សំខាន់​តែមួយគត់​ដែល​អ្នក​រចនា​អគារ​ត្រូវ​ធ្វើ​គឺ​ជញ្ជាំង​អ៊ីសូឡង់​ដែល​មាន​សំឡេង​និង​សម្រាប់​ជណ្តើរ​យន្ត​ឆ្លងកាត់​ពី​ជាន់ទី​ ​៤​ ​ដល់​ជាន់ទី​ ​៨​ ​ដោយ​មិនឈប់ឈរ​។​

​ចាប់តាំងពី​ការ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​ ​១៩៩២​ ​ច្បាប់​ស្តី​ពី​ផ្លូវ​ហាយ​វ៉េ​របស់​ជប៉ុន​ ​ច្បាប់​ផែនការ​ទីក្រុង​ ​ច្បាប់​អភិវឌ្ឍន៍​ទីក្រុង​និង​លេខ​កូដ​អគារ​ត្រូវ​បាន​កែ​លម្អ​មួយ​ផ្នែក​ដើម្បី​ ​រារាំង​ការចរចា​បែបនេះ​កើតឡើង​ម្តង​ទៀត​៕​

វិស័យសំណង់នៅកម្ពុជាមានការរីកចម្រើនខ្លាំង បានធ្វើឱ្យចំនួនស្ថាបត្យករកើនឡើងជិតដល់១០០០នាក់

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ជាមួយ​ស្ថានភាព​ដ៏​ប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ​ជាពិសេស​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​សំណង់​ ​បាន​ជំរុញ​ឱ្យ​កំណើន​នៃ​ចំនួន​អ្នកជំនាញ​ផ្នែក​សាងសង់​ស្ថាបត្យករ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​រហូតដល់​ជិត១០០០នាក់​ ​គិត​ត្រឹម​ដើមឆ្នាំ២០២០នេះ​ ​។​ ​



​ភ្ជាប់​ជាមួយនឹង​ភាពល្អ​ប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ច​ ​ជាពិសេស​ភាព​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​ថា​កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប​រហ័ស​ជាង​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​។​ ​ជាក់ស្ដែង​គិត​ត្រឹម​ខែធ្នូ​ ​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​វិស័យ​សំណង់​បាន​បង្ហាញ​ពី​ការ​កើនឡើង​នូវ​ចំនួន​គម្រោង​សំណង់​យ៉ាងច្រើន​រហូតដល់​ ​៤៨៨៨គម្រោង​ ​នៅ​លើ​ផ្ទ​ដី​ប្រមាណ​ ​២៣​ ​២៥៧​ ​៤១៤​ ​ម៉ែត្រការ៉េ​ ​ស្មើនឹង​តម្លៃ​ប៉ាន​ស្មាន​ប្រមាណ​ ​១១​ ​៤៣៧​ ​២៦៧​ ​១៤៥​ ​ដុល្លារ​សហរដ្ឋអាមេរិក​ ​ខណៈ​ដែល​កំណើន​នៃ​ចំនួន​អ្នកជំនាញ​ផ្នែក​សាងសង់​ស្ថាបត្យករ​ក៏​មានការ​កើនឡើង​រហូតដល់​ ​៨៥៤​ ​រូប​ ​។​

​ផ្អែក​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​បាន​បញ្ជាក់​ថា​ ​គិត​ចាប់ពី​ឆ្នាំ២០១៤​ ​រហូ​ដល់​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​ចំនួន​ស្ថាបត្យករ​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​ ​៨៥៤រូប​ ​(​ស្ត្រី៩៥រូប​)​ ​ដោយ​ក្នុង​នោះ​មាន​ស្ថាបត្យករ​សញ្ជាតិ​បរទេស​មាន​ចំនួន១៣រូប​ ​(​សឹង្ហ​បុរី៣រូប​ ​ជប៉ុន២រូប​ ​ម៉ាឡេស៊ី៣រូប​ ​បារាំង២រូប​ ​អង់គ្លេស១រូប​ ​រុស្សី១រូប​ ​ចិន១រូប​ ​និង​សាធារណរដ្ឋ​កូរ៉េ​ចំនួន១រូប​)​។​ ​

​លោក​បណ្ឌិត​ ​តាន់​ ​មុនី​វណ្ណ​ ​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ ​បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​ការ​កើនឡើង​នូវ​ចំនួន​អ្នកជំនាញ​ផ្នែក​សំណង់​ស្របច្បាប់​នៅ​កម្ពុជា​ ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ​ជាមួយ​កំណើន​ទាំងអស់​នេះ​ហាក់​នៅ​មិនទាន់​អាច​ឆ្លើយតបទៅនឹង​តម្រូវការ​ពិតប្រាកដ​នោះ​ទេ​ ​ដែល​វា​ត្រូវ​ទាមទារ​ឱ្យ​មានគុណ​ភាពជា​ចម្បង​។​ ​

​លោក​បណ្ឌិត​ ​តាន់​ ​មុនី​វណ្ណ​ ​បាន​បញ្ជាក់​ថា​ ​“​យើង​ឃើញ​ចំនួន​ស្ថាបត្យករ​នៅ​កម្ពុជា​មានការ​កើនឡើង​ ​ប៉ុន្តែ​ជាក់ស្ដែង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ពិតប្រាកដ​ភាគច្រើន​ត្រូវ​បាន​ម្ចាស់​គម្រោង​ ​ឬ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តែង​នាំ​យក​អ្នកជំនាញ​មក​ពីក្រៅ​ស្រុក​ ​ដោយហេតុថា​ ​អ្នកជំនាញ​ក្នុង​ស្រុក​ហាក់​នៅ​មិនទាន់​មាន​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយតបទៅនឹង​គម្រោង​សំណង់​នៅឡើយ​ ​ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​បច្ចេកទេស​សាងសង់​សំ​ណង់​ធំៗ​”​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​ទាំងអស់​នេះ​ជា​បញ្ហា​មួយ​ដែល​ត្រូវតែ​មាន​ដំណោះស្រាយ​ជាចាំបាច់​ក្រោម​ការចូលរួម​ពីសំណាក់​រដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​គុណភាព​នៃ​អ្នកជំនាញ​ក្នុង​ស្រុក​មានគុណ​ភាព​ ​ដែល​អាច​ទទួលយក​បាន​”​៕​

មហាសេដ្ឋីពិភពលោកសំរុកទិញមាសទុកដើម្បីបង្ការភាពអាសន្ន

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​យោង​តាម​ឯកសារ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ ​Goldman​ ​Sachs​ ​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក​បាន​ចាប់ផ្តើម​ស្តុក​មាស​ក្នុងករណី​មានការ​ដួល​រលំ​ខាងនយោបាយ​ ​និង​ហិរញ្ញវត្ថុ​។​

​ជំនួស​ឱ្យ​ការទិញ​មាស​ជា​ថ្នូរ​នឹង​ការ​ផ្លាស់​ប្តូរ​ ​អ្នកមាន​នៅ​លើ​ពិភពលោក​កំពុង​ទិញ​ដុំ​មាស​ ​និង​រក្សាទុក​វា​នៅក្នុង​ទូដែក​។​
​ក្រុមហ៊ុន​ ​Goldman​ ​បាន​និយាយ​នៅក្នុង​កំណត់ត្រា​ស្រាវជ្រាវ​ថា​ ​“​ចាប់តាំងពី​ចុងឆ្នាំ​ ​២០១៦​ ​ការ​វិនិយោគ​ទាក់ទង​នឹង​ការ​វិនិយោគ​មាស​ដែល​មិន​មាន​តម្លាភាព​មាន​ទំហំ​ធំជាង​មាស​ពិតប្រាកដ​ ​(​មូលនិធិ​ប្តូរ​ប្រាក់​)​”​។​

​ក្រុមហ៊ុន​ ​បាន​បន្ថែម​ថា​ ​“​ហានិភ័យ​នយោបាយ​ ​តាម​ទស្សនៈ​របស់​យើង​ ​ជួយ​ពន្យល់​ពី​បញ្ហា​នេះ​ ​ពីព្រោះ​ប្រសិនបើ​បុគ្គល​ម្នាក់​កំពុង​ព្យាយាម​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ដាក់ទណ្ឌកម្ម​ ​ឬ​ពន្ធ​លើ​ទ្រព្យសម្បត្តិ​ ​បន្ទាប់មក​ទិញ​ដុំ​មាស​ជាក់ស្តែង​ ​និង​ទុក​វា​នៅក្នុង​ទូដែក​ ​ដែល​ជា​កន្លែង​ពិបាក​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ឈាន​ដល់​ពួកគេ​ ​វា​សមហេតុសមផល​»​។​

​តម្លៃ​មាស​បាន​កើនឡើង​ជាស​កល​រហូតដល់​ ​១,៦១០.៩០​ ​ដុល្លារ​ក្នុង​មួយ​អោន​ ​(​ឬ​ប្រហែល​ ​៣១​ ​ក្រាម​)​ ​ដែល​តម្លៃ​មិនធ្លាប់​បាន​មើលឃើញ​ចាប់តាំងពី​ខែមីនា​ឆ្នាំ​ ​២០១៣​ ​។​

​ការ​កើនឡើង​នេះ​បាន​កើតឡើង​ ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​វាយប្រហារ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ភាគ​ខាងលិច​អ៊ីរ៉ាក់​កាលពី​សប្តាហ៍​មុន​ជាមួយនឹង​មី​ស៊ី​ល​រាប់​សិប​គ្រាប់​។​ ​ការវាយប្រហារ​កើតឡើង​ ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​បញ្ជា​ឱ្យធ្វើ​ឃាត​មន្ត្រី​អ៊ីរ៉ង់​ជាន់ខ្ពស់​ម្នាក់​នៅ​អ៉ីរ៉ាក់​កាលពីដើម​ខែ​នេះ​។​

​របាយការណ៍​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​បាន​រក​ឃើញថា​ ​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក​កំពុង​ទិញ​ដី​យ៉ាងសកម្ម​ដើម្បី​បង្កើត​លេន​ដ្ឋាន​បន្ទាន់​ដ៏​ធំ​ក្នុងករណី​មានការ​ដួល​រលំ​ខាងនយោបាយ​ ​និង​ហិរញ្ញវត្ថុ​ពិភពលោក​៕​

រដ្ឋាភិបាលគ្រោងនឹងបញ្ចប់សេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូននៅពាក់កណ្តាលឆ្នាំនេះ

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​គ្រោង​នឹង​បញ្ចប់​នូវ​សេចក្តី​ព្រាង​ផែនការមេ​ស្តី​ពី​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ ​និង​ភស្តុភារ​កម្ម​ ​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០នេះ​ ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ព្រមទាំង​ឆ្លើយតបទៅនឹង​ការ​បញ្ចុះតម្លៃ​នៃ​ការ​ដឹកជញ្ជូន​ ​និង​ការប្រកួត​ប្រជែង​កាន់តែ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។​



​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ឲ្យដឹង​កាលពី​ពេលថ្មីនេះ​ថា​ ​ផែនការមេ​នេះ​ ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចង្អុល​ទិស​ ​ក៏ដូចជា​កំណត់​នូវ​ក្របខ័ណ្ឌ​រួម​នៃ​ផែនការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដឹកជញ្ជូន​គ្រប់​មធ្យោបាយ​ ​រួម​ទាំង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ ​ដែល​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​វិនិយោគ​សាធារណ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ​និង​ចូលរួម​ជ​ម្រុ​ញកំ​ណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ ​និង​បរិ​យា​បន្ន​។​

​លោក​បន្ថែម​ថា​ ​ក្នុងរយៈពេល​បន្ទាប់​ ​ក្រុមប្រឹក្សា​ជា​តិ​ភស្តុ​រ​ភារ​កម្ម​ ​កំណត់​ផែនការ​ ​និង​រៀបចំ​យន្តការ​មេ​គ្រប់​ជ្រុង​ជ្រោ​យស្ពី​ពី​ ​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​ ​និង​ភស្តុភារ​កម្ម​ ​ដោយ​បំពេញបន្ថែម​នូវ​សមាភាគ​សំខាន់​ ​ពីរ​គឺ​ ​ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ ​និង​ការ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​។​
​លោក​ថា​ ​“​ផែនការមេ​ស្តី​ពី​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ ​និង​ត​ស្តុ​រ​ភា​កម្ម​ ​នឹង​ត្រូវ​បញ្ចប់​ការ​នៅ​ត្រឹម​ខែឧសភា​ឆ្នាំនេះ​ ​បន្ទាប់ពី​សេចក្តី​ព្រាងច្បាប់​ផែនការ​អន្តរ​ការ​ ​ត្រូវ​បាន​អនុម័ត​រួចហើយ​ដោយ​អន្តរក្រសួង​ ​កាលពី​ថ្ងៃទី៦​ ​ខែមករា​ ​ឆ្នាំ២០២០​”​។​

​សេចក្តី​ព្រាង​ផែនការមេ​អន្តរកាល​ស្តី​ពី​ ​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​ ​និង​ភស្តុភារ​កម្ម​ ​រៀបចំ​ដោយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ដោយមាន​ការកិច្ច​សហការ​ពីទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​របស់​ប្រទេស​ជប៉ុន​ ​JICA​ ​តាំងពី​ខែកញ្ញា​ ​ឆ្នាំ២០១៨​។​

​សេចក្តី​ព្រាងច្បាប់​ផែនការមេ​អន្តរកាល​ ​នេះ​បាន​ ​រួម​បញ្ជូល​ផែនការមេ​វិស័យ​ចំនួន​ ​៥​ ​ដែល​បាន​មក​ពី​ការសិក្សា​យ៉ាង​លំអិត​ ​ដោយដៃ​គូ​អភិវឌ្ឍន​ ​ក្នុង​នោះ​ ​មាន​ ​ផែនការមេ​ដឹកជញ្ជូន​តាម​ថ្នល់​ ​និង​ផែនការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​ផែនការមេ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ ​ផែនការមេ​ដឹកជញ្ជូន​តាមផ្លូវទឹក​ ​ផ្លូវ​សមុទ្រ​ ​និង​កំពង់ផែ​ ​ផែនការមេ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​និង​ផែនការមេ​ភស្តុភារ​កម្ម​។​

​ម្យ៉ាងទៀត​ ​ការបង្កើត​ផែនការមេ​នេះ​ផង​ដែរ​ ​គឺ​យោង​តាម​តម្រូវការ​ចាំបាច់​នៃ​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ២០១៩​-​២០២៣​ ​និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​-​២០២៥​ ​ក្នុង​គោលបំណង​បញ្ចុះតម្លៃ​ដឹកជញ្ជូន​ ​និង​ភស្តុភារ​កម្ម​ ​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ ​ដែល​អាច​ឱ្យ​កម្ពុជា​មានឱកាស​ទាក់ទាញ​វិនិយោគ​បង្កើត​ការងារ​ធ្វើ​ជូន​ ​ប្រជាពលរដ្ឋ​៕​

កង្វះកំលាំងពលកម្មនៅវៀតណាមធ្វើឱ្យក្រុមហ៊ុនផលិតកម្មអាមេរិកយកកម្ពុជាជាមូលដ្ឋានផលិតកម្មរបស់ខ្លួន

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​ប្រទេស​ចិន​បាន​និង​កំពុង​ធ្វើ​ឱ្យ​វៀតណាម​ទទួល​បានផល​ប្រយោជន៍​ដ៏​ធំធេង​ ​និង​បង្កើត​ការងារ​យ៉ាងច្រើន​សម្បើម​ដែល​បណ្តាល​ឱ្យ​មាន​កង្វះ​កំលាំង​ពលកម្ម​ក្នុង​ប្រទេស​នេះ​ ​ក្រុមហ៊ុន​ផលិតកម្ម​មួយចំនួន​ដែល​មាន​មូលដ្ឋាន​នៅ​អាម​រិក​កំពុង​ចាប់​យក​ប្រទេស​កម្ពុជា​ធ្វើ​មូលដ្ឋាន​ផលិតកម្ម​របស់​ខ្លួន​។​

​លោក​ ​Clarence​ ​Smith​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Haverty​ ​Furniture​ ​Cos​ ​ដែល​ប្រើ​រោងចក្រ​នៅ​អាស៊ី​ដើម្បី​ផលិត​ផលិតផល​ម៉ាក​របស់​ក្រុមហ៊ុន​ ​បាន​ថ្លែង​ថា​ ​អត្រា​ការងារ​នៅ​ប្រទេស​វៀតណាម​កំពុង​កើនឡើង​ ​ហើយ​ចំនួន​កម្មករ​កំពុង​ខ្វះខាត​ ​។​ ​លោក​ ​Smith​ ​បាន​ថ្លែង​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា​ ​“​ហើយ​ទោះបី​អ្នកផ្គត់ផ្គង់​អាស៊ី​នៅតែ​បន្ត​រក​ប្រភព​ឈើ​ជាច្រើន​ដែល​ពួកគេ​ប្រើ​ពី​តំបន់​អា​ឡា​បា​សាន​នៃ​អាមេរិក​ក៏ដោយ​ ​ក៏​ការផលិត​គ្រឿង​សង្ហា​រឹម​ឈើ​មិន​វិលត្រឡប់​មក​អាមេរិក​វិញ​ទេ​”​។​

​ការ​នាំ​យក​ការងារ​ផលិតកម្ម​ត្រឡប់​មក​អាមេរិក​វិញ​គឺជា​គោលដៅ​មួយ​របស់​រដ្ឋបាល​ ​Trump​ ​ក្នុង​គោលដៅ​ដាក់​ពន្ធគយ​លើ​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន​។​ ​អ្នកលក់​រាយ​គ្រឿង​សង្ហា​រឹម​ដែល​មាន​មូលដ្ឋាន​នៅ​អា​ត្លង់​តា​បាន​តតាំង​នឹង​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​កាលពី​ឆ្នាំមុន​ ​ខណៈ​ក្រុមហ៊ុន​ផលិត​ចាកចេញ​ពី​ប្រទេស​ចិន​ ​ហើយ​បើក​ប្រតិបត្តិ​ការ​នៅ​ប្រទេស​វៀតណាម​។​ ​

​អ្នកផ្គត់ផ្គង់​ខ្លះ​ឈប់​ធ្វើជំនួញ​ឱ្យ​ក្រុមហ៊ុន​ ​Haverty​ ​ដែល​បង្ខំ​ឱ្យ​ខ្លួន​រក​ប្រភព​ថ្មី​ៗ​ ​ក្រៅពី​វៀតណាម​ ​ហើយ​បណ្តាល​ឱ្យ​មានការ​ខ្វះខាត​របស់របរ​មួយចំនួន​នៅកន្លែង​តាំង​បង្ហាញ​ប្រហែល​ ​១២០​ ​នៅ​អាមេរិក​។​

​លោក​ ​Smith​ ​បាន​ថ្លែង​ថា​ ​“​ឥឡូវនេះ​ ​ការ​រំខាន​ភាគច្រើន​គឺ​ស្ថិតនៅ​ពីក្រោយ​ពួកគេ​ ​ទោះបី​ដំណាក់កាល​ដំបូង​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ ​និង​ចិន​នឹង​នៅតែ​រក្សា​ពន្ធ​ ​២៥​ ​ភាគរយ​លើ​គ្រឿង​សង្ហា​រឹម​ដែល​ផលិត​នៅ​ចិន​ក៏ដោយ​។​ ​ក្រុមហ៊ុន​ ​Haverty​ ​នៅតែ​នាំចូល​ស្បែក​ ​និង​គ្រឿងបន្លាស់​ពី​ប្រទេស​ចិន​ ​ទោះបីជា​ខ្លួន​លែង​ទទួល​គ្រឿង​សង្ហា​រឹម​ឈើ​ពី​ប្រទេស​ចិន​ក៏ដោយ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​ការ​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​នឹង​មិន​បញ្ចប់​ទេ​ ​ពួកគេ​បាន​សាងសង់​រោងចក្រ​នៅ​កម្ពុជា​រួចហើយ​។​ ​វា​ផ្លាស់​ប្តូរ​ ​ដូច​អ្វី​ដែល​វា​តែងតែបាន​ផ្លាស់​ប្តូរ​”​។​

​លោក​ ​Smith​ ​បានប្រៀប​ធៀប​ការ​ផ្លាស់​ប្តូរ​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​វៀតណាម​ ​និង​ទៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ឧស្សាហកម្ម​គ្រឿង​សង្ហា​រឹម​របស់​អាមេរិក​ទៅ​រដ្ឋ​ ​North​ ​Carolina​ ​ពីរ​ដ្ឋ​ ​Michigan​ ​កាលពី​មួយ​សតវត្សរ៍​មុន​។​ ​

​ឧស្សាហកម្ម​គ្រឿង​សង្ហា​រឹម​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មានការ​លេចចេញ​ជាថ្មី​នៅ​រដ្ឋ​ ​North​ ​Carolina​ ​ប៉ុន្តែ​លោក​ ​Smith​ ​បាន​និយាយ​ថា​ ​វា​មានតម្លៃ​ទាប​សម្រាប់​រោងចក្រ​នៅ​អាស៊ី​ក្នុង​ការ​ធ្វើ​គ្រឿង​សង្ហា​រឹម​ឈើ​ពី​ឈើ​ដែល​ប្រមូល​បាន​នៅក្នុង​រដ្ឋ​ ​Carolinas​ ​ជាជាង​ឱ្យ​ក្រុមហ៊ុន​ផលិត​ផលិត​ផ​ដូចគ្នា​នៅ​អាមេរិក​៕​ ​(​The​ ​Nation​)​

ខេត្តបាត់ដំបងបានរៀបចំបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មថ្មីឆ្លងស្ទឹងសង្កែ

ដោយ​ នៅ​ ​វឌ្ឍនា​

​ ​ភ្នំ​ពេញៈ​ ​រដ្ឋបាល​បាល​ខេត្តបាត់ដំបង​ ​បាន​រៀបចំ​ពិធី​ក្រុងពាលី​ ​និង​បញ្ចុះ​បឋមសិលា​សាងសង់​ស្ពាន​ថ្មី​ ​ឆ្លងស្ទឹង​សង្កែ​ ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី១២​ ​មករា​កន្លងមក​នេះ​។​

​ ​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក​ខាន់​ ​ម៉ា​ណេរ​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ ​លោ​កងួន​ ​រតនៈ​អភិបាលខេត្ត​បាត់ដំបង​ ​និង​មន្រ្តី​ពាក់​ព័ន្ធជាច្រើន​ទៀត​។​

​ស្ពានថ្ម​ថ្មី​ដែល​បាន​ធ្វើពិធី​ក្រុងពាលី​នា​ឱកាស​នេះ​ ​មាន​ប្រវែង​បណ្តោយ១០០ម៉ែត្រ​ ​និង​ទទឹង៨ម៉ែត្រ​ ​ជា​ប្រភេទ​បេតុង​ ​ដែល​យកលំនាំ​ដើម​តាម​តាម​ស្ពានថ្ម​ចាស់​ ​និង​សាងសង់​នៅ​ប៉ែក​ខាងត្បូង​(​ប៉ែក​ខាងលើ​)​គម្លាត៦ម៉ែត្រ​ ​ពី​ស្ពានថ្ម​ចាស់​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កម្មករ​ ​សង្កាត់​ស្វាយប៉ោ​ ​ក្រុង​ ​និង​ខេត្តបាត់ដំបង​។​

​ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​ការ​ធ្វើ​ចរាចរណ៍​ ​និង​ការ​កក​ស្ទះ​ចរា​ណ៍​ ​ជាពិសេស​នៅពេល​មាន​ពិធី​បុ​ណ្យ​ផ្សេង​ៗ​ ​នៅក្នុង​ក្រុង​បាត់ដំបង​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ខេត្តបាត់ដំបង​ ​បាន​គៀរ​គរ​សប្បុរសជន​ ​ដើម្បី​ចូលរួម​សាងសង់​ស្ពានបេតុង​ថ្មី​ឆ្លងកាត់​ស្ទឹង​សង្កែ​នៅ​ក្បែ​ស្ពានថ្ម​ចាស់​នេះ​ ​ដែល​ការសាងសង់​នេះ​គឺ​ចំណាយ​ថវិកា​ពី​ការចូលរួម​របស់​សប្បុរសជន​ ​។​ ​

​កន្លងមក​អាជ្ញាធរ​ខេត្ត​ ​ក៏​មាន​ជំហរ​ក្នុង​ការ​អភិរក្ស​ស្ពានថ្ម​ចាស់​ ​ដែល​ជា​ស្ពាន​បុរាណ​មួយ​នេះ​ឱ្យ​នៅ​គង់វង្ស​ ​និង​មានការ​សំណូម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ​ជាពិសេស​អ្នក​ខេត្តបាត់ដំបង​ ​នៅ​តាម​បណ្តាញ​សង្គម​ឱ្យ​មានការ​ជួសជុល​ ​និង​អភិរក្ស​ស្ពានថ្ម​ចាស់​ដែល​មាន​អាយុ​ជាង១០០ឆ្នាំ​នោះ​ ​និង​ឲ្យ​មានការ​សាង​សង់​ស្ពា​ថ្ម​ថ្មី​នៅ​ក្បែនោះ​ ​ព្រមទាំង​យកលំនាំ​ដើម​តាម​ស្ពានថ្ម​ចាស់​៕​

បញ្ហាប្រឈមចំនួន៧ត្រូវបានវេទិកាកំពូលទេសចរណ៍អាស៊ានឆ្នាំ២០២០ លើកយកមកពិភាក្សា

ដោយៈ​ ​រ៉ា​ណេត​ ​

​ឥណ្ឌូ​នេ​ស៊ីៈ​ ​វេទិកា​កំពូល​ទេសចរណ៍​អាស៊ាន​ ​ឆ្នាំ២០២០​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​បាន​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី១២​-​១៣​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នៅ​ប្រទេស​ព្រុយ​ណេ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​កិច្ចប្រជុំ​ទាំងមូល​បាន​ផ្តោត​ ​និង​លើកយក​បញ្ហា​ចម្បង​ៗ​ចំនួន៧​ ​មក​ជជែក​ពិភាក្សា​ ​ដើម្បី​រក​ដំណោះស្រាយ​ ​និង​វឌ្ឍនភាព​វិស័យ​ទេសចរណ៍​អាស៊ាន​បន្ត​ទៀត​។​

​តាមរយៈ​ការ​បញ្ជា​ក់​ត្រួស​ៗ​ ​ពីអ​គ្គ​នាយក​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​នៃ​ក្រសួងទេសចរណ៍​កម្ពុជា​ ​លោក​ ​ថោង​ ​រដ្ឋ​សក្តិ​ ​ដែល​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​ ​ថ្នាក់​ស្ថាប័នជាតិ​ទេសចរណ៍​អាស៊ាន​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​នា​ឱកាស​វេទិកា​កំពូល​ទេសចរណ៍​ឆ្នាំ២០២០នេះ​ ​បាន​លើកឡើង​ថា​ ​ស្ថាប័នជាតិ​ទេសចរណ៍​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០​ ​នឹង​ពិភាក្សា​ពិនិត្យ​សម្រេច​លើ​ចំណុច​សំ​ខាន់​ៗ​នៃ​សកម្មភាព​ទេសចរណ៍​អាស៊ាន​ ​និង​អនុម័ត​លើ​ឯកសារ​ ​ពិធីសារ​មួយចំនួន​។​

​ឯកសារ​និង​ពិធីសារ​ទាំងនោះ​រួម​នាន​ ​ទី១​ ​-​ ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​តាម​ប្រព័ន្ធ​ឌីជីថល​ ​អន​ឡាញ​ ​និង​ប្រព័ន្ធ​បណ្តាញ​សង្គម​។​ ​ទី២​ ​-​ ​ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​ការ​រីកចម្រើន​ ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ ​ឆ្នាំ២០១៨​-​២០១៩​។​ ​ទី៣​ ​-​ ​ពិនិត្យ​ ​និង​វាយតម្លៃ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ ​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន​ ​ឆ្នាំ២០១៦​-​២០២៥​។​ ​ទី៤​ ​-​ ​ជំរុញ​ការបង្កើត​ផលិត​ផល​ថ្មី​ៗ​ ​ដោយ​ផ្តោត​សំខាន់​លើ​ទេសចរណ៍​ម្ហូបអាហារ​ជាដើម​។​

​លោក​ ​ថោង​ ​រដ្ឋ​សក្តិ​បាន​បន្ត​ថា​ ​“​កិច្ចពិភាក្សា​ខាងលើ​នេះ​ ​គឺ​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ទេសចរណ៍​អាស៊ាន​ ​ត្រឹម​ឆ្នាំ២០២៥​ ​អាស៊ាន​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ល្អឯក​ប្រកបដោយ​គុណភាព​ ​ពិពិធ​ភាព​ ​បទពិសោធន៍​ ​ចីរភាព​ ​បរិ​យា​ប័ន្​ន​ ​និង​ការ​អភិវឌ្ឍ​ដោយ​ការទទួលខុសត្រូវ​ ​ចូលរួម​ចំណែក​លើកស្ទួយ​សេដ្ឋកិច្ច​ ​សុខុមាលភាព​សង្គម​ ​ប្រជាជាតិ​អាស៊ាន​”​។​

​ស្រប​ពេល​ជាមួយ​កិច្ចប្រជុំ​ស្ថាប័ន​ ​ទេសចរណ៍​ជាតិ​អាស៊ាន​លើក​ទី៥១នេះ​ ​ក៏​មានការ​រៀបចំ​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន​ ​ដូចជា​ ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ទេសចរណ៍​អាស៊ាន​បូក៣​ ​(​ប្រទេស​ចិន​ ​ជប៉ុន​ ​និង​កូរ៉េ​)​ ​រដ្ឋមន្រ្តី​ទេសចរណ៍​អាស៊ាន​ឥណ្ឌា​ ​និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន​ ​(​ACC​)​ ​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន​ ​(​AJC​)​ ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ​ ​(​AKC​)​ ​អង្គការ​/​សមាគម​អន្តរជាតិ​ ​និង​ដៃគូ​អភិវឌ្ឍ​ ​ដូចជា​ ​អង្គការ​ទេសចរណ៍​ពិភពលោក​ ​(​UNWTO​)​ ​ក្រុមប្រឹក្សា​ធ្វើដំណើរ​ទេសចរណ៍​ពិភពលោក​ ​(​WTTC​)​ ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​PATA​)​ ​សមាគម​ទេសចរណ៍​អាស៊ាន​ ​(​ASEANTA​)​ ​សមាគម​ស្រាវជ្រាវ​ទេសចរណ៍​អាស៊ាន​ ​(​ATRA​)​ ​ជាដើម​។​

​ឆ្នាំ២០២០នេះ​ ​វេទិកា​ទេសចរណ៍​អាស៊ាន​ ​(​ATF​)​ ​ក្រោម​ប្រធានបទ​អាស៊ាន​ ​«​ទាំងអស់គ្នា​ឆ្ពោះទៅ​កាន់ការ​ធ្វើដំណើរ​ជំនាន់​ថ្មី​ ​ASEAN​-​Together​ ​towards​ ​a​ ​Next​ ​Generation​ ​of​ ​Travel​»​ ​នឹង​ត្រូវ​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ ​ចិន​ ​ជប៉ុន​ ​សាធារណរដ្ឋ​កូរ៉េ​ ​ឥណ្ឌា​ ​និង​ប្រទេស​ដៃគូ​ពិភាក្សា​អភិវឌ្ឍន៍​មួយចំនួន​។​ ​កម្ពុជា​បាន​សហការ​ជាមួយ​ផ្នែកឯកជន​ ​ចូលរួម​ក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ ​TRAVEX​ ​ដោយ​រំពឹង​ថា​នឹង​មាន​ប្រតិភូ​ចូលរួម​ចំនួន​ ​៧៥០នាក់​ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព៍​ត៌​មាន​ចំនួន​ ​១០០​ ​មាន​ស្តង់​ពិព័រណ៍​ ​(​Booths​)​ ​២៥០​ ​និង​អ្នកលក់​ ​(​Sellers​)​ ​ចំនួន២៥០ក្រុមហ៊ុន​ ​និង​មាន​អ្នកទិញ​ ​(​Buyers​)​ ​ចំនួន១៥០ក្រុមហ៊ុន​ផង​ដែរ​៕​

គណៈអភិបាលខេត្តពោធិ៍សាត់ អំពាវនាវសប្បុរជនចូលរួមគាំទ្រសកម្មភាពមនុស្សធម៌ជួយដល់កុមារកំព្រា

ដោយៈ​ ​រ៉ា​ណេត​ ​

​ពោធិ៍​សា​ត់ៈ​ ​ក្នុង​គោលបំណង​ជួយស្រោចស្រង់​ ​និង​ឧបត្ថម្ភ​គាំទ្រ​ជីវភាព​របស់​កុមារ​កំព្រា​ដែល​កំពុង​ជួប​ការ​លំបាក​ ​នៅក្នុង​ខេត្តពោធិ៍សាត់​ចំនួន៦៨នាក់​ ​ឯកឧត្តម ប៊ី សុក្របណ្ឌិត ជានាយកអង្គការ​ ​បានសម្រេច​ធ្វើពិធី​បុណ្យផ្កា​សាមគ្គី​ ​ដើម្បី​​អង្គាស​ថវិកា​ ​និង​គ្រឿង​បរិភោគ​ដើម្បី​ជួយ​កុមារ​កំព្រា​ទាំងអស់​នោះ​។​ ​

​យោង​តាម​លិខិត​អញ្ជើញ​របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យដឹង​ថា​ ​កាលពី​ពេល​កន្លងទៅ​នេះ​ ​សម្រាប់​ការ​ផ្គត់ផ្គង់​ ​និង​ដោះស្រាយ​កត្តា​រស់នៅ​ប្រចាំថ្ងៃ​របស់​កុមារ​កំព្រា​ទាំង៦៨នាក់​ខាងលើ​នេះ​ ​ត្រូវ​បាន​គាំពារ​ទាំងស្រុង​ ​ដោយ​អង្គការ​គាំទ្រ​អភិវឌ្ឍន៍​អន្តរជាតិ​ ​EMPOWERMENTADVOCATESINTERNATIONAEAI​ ​ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ២០០៦​ ​មាន​ទីតាំងនៅ​ភូមិ​ទួល​គ្រាក់​សង្កាត់​រលាប​ ​ក្រុង​ពោធិ៍សាត់​ ​ខេត្តពោធិ៍សាត់​ដែល​ហៅថា​ផ្ទះ​សុវត្ថិភាព​កុមារ​ ​ដែល​មាន​លោក​ម៉ៅ​ ​ធ​និ​ន្ទ​ ​អភិបាលខេត្ត​ពោធិ៍សាត់​ ​ជា​អាណាព្យាបាល​។​ ​ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ពី​ម្ចាស់​ជំនួយ​ ​បាន​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ដល់​ដំណើរ​របស់​អង្គការ​មួយរយៈពេល​ ​ទើបលោក ម៉ាថាយអារុណហ្សាណុន ប្រធាន និង ស្ថាបនិកអង្គការគាំទ្រអភិវឌ្ឍន៍អន្តរជាតិ EAI បានអញ្ជើញទៅសហរដ្ឋអាមេរិកដើម្បីធ្វើការរៃអង្គាសលុយ យកមកផ្គត់ផ្គង់ដល់អង្គការទាំងមូល ខណៈ​ដែល​លោក​អភិបាល​តែង​ព្យាយាម​ជួយ​ផ្គត់ផ្គង់​ ​និង​ឧបត្ថម្ភ​ជា​រៀងរាល់​ខែ​។​ ​

​ទោះបីជា​បែប​ណាក៏ដោយ​ ​បច្ចុប្បន្ន​នេះ​ ​អង្គការ​អង្គការ​គាំទ្រ​អភិវឌ្ឍន៍​អន្តរជាតិ​ ​EMPOWERMENTADVOCATESINTERNATIONAEAI​ ​នៅ​មាន​ភាព​លំបាក​ ​និង​ខ្វះខាត​ជាច្រើន​ទៀត​ ​ដូចជា​ផ្នែក​អាហារូបត្ថម្ភ​ ​ថ្នាំសង្កូវ​ ​សំលៀកបំពាក់​ ​សម្ភារៈ​សិក្សា​ ​ជាពិសេស​បញ្ហា​ថវិកា​សម្រាប់​ចំណាយ​ជាប្រចាំ​ខែ​ ​ដែល​ចាំបាច់​ត្រូវ​មានការ​ចូលរួម​គាំទ្រ​ពីសំណាក់​បណ្តា​សប្បុរសជន​ជាតិ​ ​និង​អន្តរជាតិ​នា​ននៅ​ទូទាំង​ប្រទេស​បន្ថែម​ទៀត​។​ ​

​អាស្រ័យហេតុ​នេះ​ ​ក្នុងនាម​អ្នកតំណាង​អង្គការ​គាំទ្រ​អភិវឌ្ឍន៍​អន្តរជាតិ​ ​EMPOWERMENTADVOCATESINTERNATIONAEAI​ ​ឯកឧត្តម ប៊ី សុក្របណ្ឌិត ជាអគ្គនាយកអង្គការ សហការជាមួយគណៈអភិបាលខេត្ត ដើម្បីជួយទៅដល់អង្គការ ក៏​សូម​អំពាវនាវ​ដល់​បណ្តា​សប្បុរសជន​ទាំងអស់​ ​មេត្តា​ជួយ​តាម​លទ្ធភាព​ ​និង​តាម​សុទ្ធា​ជ្រះ​ថ្លា​រៀង​ៗ​ខ្លួន​។​ ​ពេលវេលា​នៃ​ការ​នាំ​យក​ធនធាន​ ​ថវិកា​ ​និង​សម្ភារៈ​ប្រើប្រាស់​ទៅ​ឧបត្ថម្ភ​ដល់​អង្គការ​នឹង​ត្រូវ​ធ្វើឡើង​ចំនួន២លើក​ ​ដោយ​លើក​ទី១ធ្វើ​នៅ​ថ្ងៃទី១៨​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ហើយ​លើក​ទី២នឹង​ត្រូវ​ធ្វើឡើង​នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០​។​

​​លោកអ្នក​អាច​ធ្វើការ​ចែករំលែក​ធនធាន​ ​ឬ​ជា​ថវិកា​បាន​តាមរយៈ​គណនី​ធនាគារ​ ​ABA​ ​:​ ​000357542​ ​bysokbundith​ និង ACLEDA: 117474031 ​ឬ​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ​៖​ ​០១៧ ៤១៤ ១០៩ ​/​ ​០១៦​ ​៣៧​ ​៤៧​ ​៥៧​ ​៕​

តំបន់ផ្លូវជាតិលេខ៤១កំពុងបង្ហាញសក្តានុពលជាមួយនឹងល្បឿនប្រជែងគ្នានឹងផ្លូវលេខ៥១

ដោយៈ​ ​រ៉ា​ណេត​ ​

​កំ​ពង់​ស្ពឺៈ​ ​ងាក​ចេញពី​តំបន់​ជាយក្រុង​បន្តិច​ ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ​និង​រោងចក្រ​នានា​ ​ក្រៅពី​តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​ពិសេស​ផ្លូវជាតិ​លេខ៤១​ ​កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ ​និង​កំពុង​ទាក់ទាញ​លើ​ការ​វិនិយោគ​។​ ​

​បំបែកចេញ​ពី​ផ្លូវជាតិ​លេខ៤​ ​ត្រង់​ចំណុច​ផ្លូវបំបែក​ផ្សារ​ថ្នល់ទទឹង​ ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៣ខេត្តកំពត​ ​តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤១​ ​ដែល​ធ្លាប់តែ​ជា​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​ ​បាន​ប្រែរូប​រាង​ជា​ដីរាប​ស្មើ​ជាមួយនឹង​គម្រោង​អភិវឌ្ឍ​ជាច្រើន​គម្រោង​ ​ដែល​ក្នុង​ក្នុង​នោះ​រួមមាន​ដូចជា​គម្រោង​បង្កើត​រោងចក្រ​ ​សិប្បកម្ម​ ​ឃ្លាំង​ ​ដែល​ស្របតាម​ការកំណត់​ទីតាំង​របស់​រដ្ឋា​បាល​ ​ហើយក៏​មាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​លំនៅ​ដ្ឋាន​តម្លៃ​កម្រិតមធ្យម​ ​និង​ក្រោម​មធ្យម​ផង​ដែរ​។​ ​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ ​កាលពី​ចុង​សប្ដាហ៍​កន្លងមក​ថា​ ​កំណាត់ផ្លូវ​ជាតិ​លេខ៤១​ ​ពេលនេះ​ ​បាន​និង​កំពុងតែ​ចាប់ផ្តើម​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​ ​ក្នុង​ការ​ទាក់ទាញ​លើ​ការ​វិនិយោគ​ ​និង​អភិវឌ្ឍន៍​ជា​បណ្តើរ​ៗ​ហើយ​។​ ​

​លោក​បន្ត​ទៀត​ថា​ ​“​បើ​ប្រៀបធៀប​ជាមួយ​ផ្លូវជាតិ​លេខ៥១​ ​ចាប់ពី​ចំណុច​ផ្លូវបំបែក​ផ្សារ​ថ្នល់ទទឹង​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៥​ ​ផ្លូវជាតិ​លេខ៤១ហាក់​នៅ​មានកម្រិត​បន្តិច​ ​ព្រោះ​ផ្លូវ​លេខ៥១មានការ​អភិវឌ្ឍន៍​ ​និង​មាន​ចំនួន​ប្រជាជន​ច្រើនជាង​”​។​ ​

​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​បន្ត​ថា​ ​ពេលនេះ​តំបន់​ផ្លូវជាតិ​លេខ៤១​ ​ទើបតែ​ចាប់ផ្តើម​បង្ហាញ​ពី​សក្ដានុពល​ ​និង​ភាព​ទាក់ទាញ​ ​ហើយ​តម្លៃ​ដីធ្លី​ក៏​នៅ​មានកម្រិត​ ​ដែល​វា​ជា​ឱកាស​ដ៏​ល្អ​ ​សម្រាប់​បណ្តា​អ្នក​ដែល​មាន​បំណង់​ចង់​វិនិយោគ​ ​ក្នុងរយៈពេល​វែង​ ​ហើយ​តំបន់​នេះ​នៅ​មិនយូរ​ទៀត​នោះ​ទេ​ ​នឹង​ត្រូវ​បាន​បំពេញ​ទៅ​ដោយ​វត្តមាន​គម្រោង​អភិវឌ្ឍន៍​នានា​ដូចជា​រោងចក្រ​ ​តំបន់ឧស្សាហកម្ម​ ​ឃ្លាំង​ ​និង​បណ្តុំ​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​មធ្យម​ ​និង​ក្រោម​មធ្យម​ ​ខណៈ​ដែល​ពេលនេះ​ដី​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ ​មាន​គម្រោង​ពុះ​ដី​ឡូ​តិ៍​ភាគច្រើន​។​ ​

​ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ដីធ្លី​វិញ​ ​ត្រូវ​បាន​លោក​បញ្ជាក់​ប្រាប់​ថា​ ​នៅ​មានតម្លៃ​ទាប​នៅឡើយ​ ​ពោល​គឺ​មាន​ចម្ងាយ​ចាប់ពី១០​-​១៥គីឡូម៉ែត្រ​ពី​ចំណុច​ផ្លូវបំបែក​ផ្សារ​ថ្នល់ទទឹង​អាច​ក្នុងរង្វង់១៥០​-​២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​ចម្ងាយ​កាន់តែ​ឆ្ងាយ​ជាង​នេះ​កាន់តែ​ធូរ​ថ្លៃ​ ​រហូត​ជិតដល់​តំបន់​ទីប្រជុំជន​ផ្សារ​ទើប​តម្លៃ​ចាប់ផ្តើម​ថ្លៃ​វិញ​។​ ​

​អភិបាលខេត្ត​កំពង់ស្ពឺ​ ​លោក​ ​វ៉ី​ ​សំណាង​ ​បាន​ទទួលស្គាល់​ពី​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​នៅ​តំបន់​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ៤១​ ​ដោយ​លោក​បាន​អះអាង​ថា​ ​ភាគច្រើន​គម្រោង​នៅ​តំបន់​នេះ​ ​ជា​គម្រោង​បង្កើត​ទីតាំង​រោងចក្រ​ច្រើនជាង​លំនៅ​ដ្ឋាន​។​ ​

​លោក​បាន​ឲ្យដឹង​ថា​ ​នៅ​តំបន់​ហ្នឹង​ភាគច្រើន​ជា​គម្រោង​រោងចក្រ​ ​និង​សិប្បកម្ម​កម្រិត​តូច​ ​និង​មធ្យម​ ​ហើយ​ចំពោះ​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ ​នៅ​មិនទាន់​មាន​លក្ខណៈ​ធំដុំ​នៅឡើយ​នោះ​ទេ​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​តាម​ការ​ស្នើសុំ​ពីសំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ​ក៏ដូចជា​ការសម្រេច​អនុម័ត​របស់​រដ្ឋាភិបាល​ ​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​CDC​ ​កាលពី​ពេល​កន្លងទៅ​នេះ​ ​ភាគច្រើន​រោងចក្រ​ដែល​ទៅ​តាំងនៅ​តាម​តំបន់​ផ្លូវ​លេខ៤១​ ​ជា​រោងចក្រ​ផលិត​ស្បែកជើង​ ​រោងចក្រ​ផលិត​កាបូប​ ​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​ ​និង​រោងចក្រ​ផលិត​គ្រឿង​បរិ​ក្ខា​អគ្គិសនី​ ​ហើយ​ក្រៅពី​នេះ​ ​ជា​ប្រភេទ​សិប្បកម្ម​កម្រិត​តូច​ ​និង​មធ្យម​។​ ​

​បច្ចុប្បន្ន​នេះ​ ​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​ ​មាន​រោងចក្រ​ ​សហគ្រាស​ ​និង​សិប្បកម្ម​តូច​ធំ​កំពុងតែ​ដំណើរការ​ប្រមាណ២៧០ទីតាំង​ ​ដោយ​ផ្តល់​ការងារ​ជាង១៣ម៉ឺន​កន្លែង​ ​និង​មាន​កំណើនប្រជាជន​សរុប​រហូតដល់​ជាង៨៧ម៉ឺន​នាក់​។​ ​ដោយឡែក​ទំហំ​ទឹកប្រាក់​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ ​ដែល​ចំណាយ​ជាប្រចាំ​ខែ​សម្រាប់​កម្មករ​-​កម្មការិនី​ ​មាន​ចំនួន​មិន​ក្រោម៣៣លាន​ដុល្លារ​នោះ​ទេ​ ​ខណៈ​ដែល​នៅ​មាន​គម្រោង​រោង​ចក្រ​ផ្សេង​ៗ​ទៀ​ ​ត​ប្រមាណ១០០គម្រោង​កំពុងតែ​ត្រៀមខ្លួន​ ​ដំណើរការ​នៅក្នុង​ឆ្នាំនេះ​ ​និង​ឆ្នាំ​បន្ទាប់​៕​