រដ្ឋាភិបាលបានផ្តល់ដីសង្គមកិច្ចចំនួនជាង១៤ម៉ឺនហិកតាដល់ពលរដ្ឋជាង៨ម៉ឺនគ្រួសារ

ដោយ​វុត្ថា​

​ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​ផ្តល់​ដី​សង្គមកិច្ច​ ​ក្រោម​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​គ្រប់​ប្រភេទ​ ​មាន​ចំនួន១៤៤,៨៨៩​ ​ហិ​ក​តា​ ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន៨០,៨៦២គ្រួសារ​។​នេះ​ ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ចុះ​ថ្ងៃទី​ ​១០​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​កន្លងមក​នេះ​។​ ​

​របាយ​ការណ​ដដែល​បន្ត​ថា​ ​រដ្ឋាភិបាល​ក៏បាន​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​បាន​ចំនួន៧២៣៦​ ​ខ្នង​ ​និង​សម្រេច​ផ្តល់​ដីស​រុ​បទំ​ហំ​ជាង១,២លាន​ហិ​ក​តា​ ​ស្មើនឹង​ជាង៧១ម៉ឺន​ក្បាលដី​ ​ជូន​គ្រួសារ​ទទួល​ដី​ប្រមាណ៤សែន​គ្រួសារ​ ​តាមរយៈ​ការអនុវត្ត​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​។​ ​

​សរុប​តាមកម្ម​វិធី​សម្បទាន​ដី​សង្គមកិច្ច​ ​គិត​ពី​ពេល​ចាប់ផ្តើម​អនុវត្ត​រហូតដល់​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​សម្រេច​បាន​ ​ដូច​ខាងក្រោម​៖​

​-​ ​សម្បទាន​ដី​សង្គមកិច្ច​ជូន​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ ​និង​គ្រួសារ​ ​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន១២​ ​រួមមាន​ខេត្ត​កំពង់ស្ពឺ​ ​ខេត្តក្រចេះ​ ​ខេត្តបាត់ដំបង​ ​ខេត្តកំពត​ ​ខេត្ត​កំពង់ឆ្នាំង​ ​ខេត្តពោធិ៍សាត់​ខេត្តសៀមរាប​ ​ខេត្ត​ព្រះសីហនុ​ ​ខេត្ត​ស្ទឹងត្រែង​ ​ខេត្ត​រតនគីរី​ ​ខេត្តកោះកុង​ ​និង​ខេត្តស្វាយរៀង៤៦៤៤,២៣ហិ​ក​តា​ ​ជូន​គ្រួសារ​អតីត​យុទ្ធជន​ចំនួន៣​ ​៥០៤គ្រួសារ​ ​សាងសង់​ផ្ទះ​ជូន​បាន​ចំនួន១៦៨០ខ្នង​ ​ក្នុង​នោះ​ផ្ទះ​សង់​អំពី​ឈើ​ផុត​ពី​ដី​ប្រក់​ស័ង្កសី​ចំនួន៨៥០ខ្នង​ ​និង​សាងសង់​ផ្ទះថ្ម​ពី​ឥដ្ឋ​ផ្ទាល់​ដី​ប្រក់​ស័ង្កសី​ ​ចំនួន៨៣០ខ្នង​ ​ជាមួយនឹង​ការ​គាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ​រួមមាន​សាលារៀន​ ​ផ្លូវ​ ​អណ្តូង​ទឹក​ ​និង​ស្រះទឹក​។​

​-​ ​សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​ទូទៅ​៖​ ​សម្រេច​ផ្តល់​ដី​ជូន​តាមរយៈ​ថវិកា​ពិសេស​របស់​រាជរដ្ឋាភិបាល​ ​ការ​ធ្វើ​ប្រទានកម្ម​ដី​រដ្ឋ​ ​និយ័ត​កម្ម​ដី​រដ្ឋ​ ​និង​សារាចរ​លេខ០៣​ ​និង​តាម​សំណើ​របស់​ខេត្ត​សម្រេច​ចែក​ដីស​រុ​បទំ​ហំ១១១​ ​៦១៦​,​ ​២៨ហិ​ក​តា​ ​ស្មើនឹង៥៨​ ​១៣៩គ្រួសារ​និង​ប្រទានកម្ម​ដី​ ​តាមរយៈ​ការអនុវត្ត​នយោបាយ​ចាស់​ ​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​ទំហំ​ជាង១លាន២សែន​ហិ​ក​តា​ ​ស្មើនឹង​ជាង៧១ម៉ឺន​ក្បាលដី​ ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ៤សែន​គ្រួសារ​។​

​-​ ​ការ​អភិវឌ្ឍ​តាម​បណ្តោយ​ព្រំដែន​៖​ ​សម្រេច​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ទំហំដី១២​ ​៥១៥ហិ​ក​តា​ជួន១៤​ ​២១៩គ្រួសារ​ ​និង​សាងសង់​ផ្ទះ​បាន​ចំនួន៥​ ​៥៥៦ខ្នង​ ​ក្នុង​ខេត្តព្រះវិហារ​ ​ខេត្ត​ឧត្តរមានជ័យ​ខេត្តស្វាយរៀង​ ​និង​ខេត្ត​ស្ទឹងត្រែង​។​

​-​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២​ ​(​LASED​ ​II​)​ ​៖​ ​បាន​ផ្តល់​ដីស​រប​ទំហំ១៦​ ​១១៤ហិ​ក​តា​ ​លើ​មុខសញ្ញា​ទទួល​ដី​សរុប៥​ ​០១០ត្រ​សារ​ ​បាន​ផ្តល់​សម្ភារៈ​សម្រាប់​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ៥​ ​០១០គ្រួសារ​ ​និង​បាន​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ៥​ ​៦៦៥បណ្ណ​ ​ក្នុង​នោះ​ដី​ឯកជន​ចំនួន៥៤៧៤បណ្ណ​ ​ស្មើនឹង៣​ ​៣៦៦ត្រ​សារ​ ​និង​ដី​សាធារណៈ​ចំនួន១៩១បណ្ណ​។​

​សម្បទាន​ដី​សង្គមកិច្ច​ ​គឺជា​ការ​ផ្តល់​ដី​ជា​កម្មសិទ្ធិ​ឯក​ជ​របស់​រដ្ឋ​ ​ដោយ​ឥតគិតថ្លៃ​ទៅ​ឱ្យ​គ្រួសារ​ក្រីក្រ​ ​គ្រួសារ​ផ្លាស់ទី​លំនៅ​ ​ដោយ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ ​គ្រួសារ​រងគ្រោះ​ដោយ​ធម្មជាតិ​ ​គ្រួសារ​មាតុភូមិ​និវត្តន៍​ ​យោធិន​រំសាយ​ ​និង​គ្រួសារ​យុទ្ធជន​ពលី​ពិការ​ ​សម្រាប់​សាងសង់​លំនៅឋាន​ ​និង​ ​ដាំដំណាំ​ដើម្បី​ធានា​ជីវភាព​របស់​ខ្លួន​ ​។​ ​សម្បទាន​ដី​សង្គមកិច្ច​ចែកចេញជា​ ​២​ ​ផ្នែក​សំ​ខាន់​ៗ​គឺ​៖​ ​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់​មូលដ្ឋាន​ ​និង​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់​ជាតិ​៕​

តៃវ៉ាន់នឹងដឹកនាំប្រទេសខ្លាអាស៊ីក្នុងកំណើនសេដ្ឋកិច្ច បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់

ដោយ Donald​ ​Lee​

​តៃ​វ៉ាន់ៈ​ ​អ្នកវិភាគ​ព្យាករណ៍​ថា​ ​តៃវ៉ាន់​អាច​នឹង​ដឹកនាំ​កំណើន​សេដ្ឋកិច្ច​ខ្លា​អាស៊ីដ​ទៃ​ទៀត​ដូចជា​ ​កូរ៉េ​ខាងត្បូង​ ​សិង្ហបុរី​ ​និង​ហុងកុង​ ​បន្ទាប់ពី​កោះ​តៃវ៉ាន់​បាន​បញ្ចប់​ការបោះឆ្នោត​ ​ដែល​ប្រធានាធិបតី​តៃវ៉ាន់​ ​លោកស្រីTsai​ ​Ing​-​Wen​ ​បាន​ឈ្នះ​ឆ្នោត​ដ៏​ភ្លូកទឹកភ្លូកដី​ ​កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​កន្លងទៅ​។​

​លោកស្រី​ ​Tsai​ ​ទទួល​បាន​សំឡេង​គាំទ្រ៥៧,១ភាគរយ​ ​ខណៈ​គូប្រជែង​សំខាន់​របស់​លោកស្រី​ទទួល​បាន​សម្លេង​ឆ្នោត​ត្រឹម៣៨,៦​ ​ភាគរយ​។​ ​

​ក្រៅពី​ពឹងផ្អែក​លើ​ការនាំចេញ​ ​តៃវ៉ាន់​បាន​បង្ហាញ​តួលេខ​កំណើន​ល្អ​បំផុត​កាលពី​ឆ្នាំ២០១៩​។​ ​កំណើន​ផលិតផល​ក្នុង​ស្រុក​របស់​កោះ​តៃវ៉ាន់​ ​បាន​កើនឡើង២,៩១ភាគរយ​ ​នៅ​ត្រឹម​ឆមាស​ទី៣​ ​នៃ​ឆ្នាំ២០១៩​ ​។​

​អ្នកវិភាគ​សេដ្ឋកិច្ច​មាន​សុទិដ្ឋិនិយម​ពីព្រោះ​ថា​ ​លោកស្រី​ ​Tsai​ ​បាន​បង្រួម​គោលដៅ​រដ្ឋបាល​របស់​លោកស្រី​ ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ថយ​មួយ​ជំ​ហ៊ាន​ ​ក្រោយពី​កំណែទម្រង់សង្គម​។​ ​ទីក្រុង​ប៉េកាំង​នៅតែ​ប្រឆាំង​នឹង​ការបោះឆ្នោត​របស់​លោកស្រី​ ​ហើយនឹង​នៅតែ​រក្សា​គោលនយោបាយ​ដែល​ថា​ ​កោះ​តៃវ៉ាន់​នឹង​បង្រួបបង្រួម​ជាមួយ​ចិនដីគោក​វិញ​នា​ពេល​អនាគត​។​

​សំណួរ​ចោទសួរ​របស់​តៃវ៉ាន់​ ​គឺ​បញ្ហាផ្ទៃក្នុង​របស់​ប្រទេស​ចិន​ ​ដែល​ជាហេតុ​បណ្តាល​ឱ្យ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ​លោក​ ​Geng​ ​Shuang​ ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ ​ទី១២​ ​មករា​ ​ឆ្នាំ២០២០កន្លងមក​ថា​ ​ទោះជា​មាន​អ្វី​កើតឡើង​នៅក្នុង​កោះ​តៃវ៉ាន់​ក៏ដោយ​ ​ហេតុការណ៍​ពិត​នឹង​មិន​មានការ​ផ្លាស់​ប្តូរ​ទេ​ ​មានតែ​ប្រទេស​ចិន​មួយ​ទេ​ ​នៅ​លើ​ពិភពលោក​ ​ហើយ​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​។​

​យ៉ាងណាមិញ​ ​សហរដ្ឋអាមេរិក​បាន​អះអាង​ថា​ ​ខ្លួន​នឹង​ការពារ​អធិបតេយ្យ​ភាព​របស់​តៃវ៉ាន់​ ​ប៉ុន្តែ​សេដ្ឋកិច្ច​អាស៊ី​បាន​ទទួលរង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​។​ ​

​ដោយឡែក​ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​លោក​ ​Mike​ ​Pompeo​ ​បាន​សរសេរ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គមTwitter​ ​ថា​ ​តៃវ៉ាន់​នឹង​បង្ហាញ​ជាថ្មី​ម្តង​ទៀត​នូវ​ភាពរឹងមាំ​ ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ​របស់​ខ្លួន​៕​

រដ្ឋបាលខេត្តព្រះសីហនុត្រៀមរៀបចំសណ្ដាប់ធ្នាប់ឆ្នេរដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ដោយ​ម៉ៃ​ ​វីរៈ​

​ព្រះ​សី​ហនុៈ​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​បាន​ស្នើសុំ​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​មិនទាន់​បាន​រើ​តូប​លក់ដូរ​របស់​ខ្លួន​ ​នៅ​លើ​ឆ្នេរ​អូ​ឈើទាល​ ​ឆ្នេរ​អូរត្រេះ​ ​(​អូរត្រេះ​ ​១​ ​និង​អូរត្រេះ២​)​ ​ត្រូវ​រុះរើ​តូប​ ​រោង​ ​និង​ស្តង់​លក់ដូរ​របស់​ខ្លួន​ ​ដើម្បី​លើក​កំពស់​សោភ័ណភាព​ ​និង​ទាក់ទាញ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​។​

​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​នៅ​ថ្ងៃទី១៣មករា​នេះ​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​“​ក្នុងករណី​បងប្អូន​ ​មិន​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​នេះ​ ​រដ្ឋបាល​ខេត្ត​ ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​ ​ដោយ​មិន​ទទួលខុសត្រូវ​ ​ចំពោះ​ការខូចខាត​សម្ភារៈ​ ​ឬ​បាត់បង់​ ​ទ្រព្យសម្បត្តិ​ ​របស់​បងប្អូន​ឡើយ​”​។​

​រដ្ឋបាល​ខេត្ត​នឹង​មិន​អនុញ្ញាត​ ​ឱ្យ​បងប្អូន​បន្ត​លក់ដូរ​នៅ​លើ​ឆ្នេរ​អូរ​ឈើទាល​ ​(​អតីត​អា​រី​ស្តុ​ន​)​ ​និង​ឆ្នេរ​អូរត្រេះ​ ​(​អូរត្រេះ១​ ​និង​អូរត្រេះ២​)​ ​តទៅទៀត​ឡើយ​ ​ដើម្បី​ទុក​លទ្ធភាព​ ​ដល់​ក្រុមការងារ​ជំនាញ​រៀបចំ​ ​សណ្ដាប់ធ្នាប់​ ​របៀបរៀបរយ​ ​កែ​លម្អ​សោភ័ណភាព​ឆ្នេរ​ ​រក្សាទុក​ជា​ឆ្នេរ​សាធារណៈ​ ​និង​ជា​សម្បត្តិ​រួម​របស់​ប្រជា​ ​ពលរដ្ឋខ្មែរ​ទូទៅ​មក​ទស្សនា​កម្សាន្ត​។​

​នេះ​ជា​ការ​ជួន​ដំណឹង​ជា​លើក​ទីពីរ​ ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​សម្រាប់​បងប្អូន​ដែល​នៅ​សេសសល់​មិនទាន់​បាន​រុ​សរើ​ចេញពី​តំបន់ឆ្នេរ​នេះ​៕​

ចំនួនយានយន្តកើនជិត២,៥លានគ្រឿងបានបង្កជំនន់កកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​បញ្ហា​មួយ​ក្នុងចំណោម៤​ ​ដែល​កំពុងតែ​ជួប​ភាព​ប្រឈម​យ៉ាង​ខ្លាំង​និង​ទាមទារ​ឱ្យ​មានការ​ដោះស្រាយ​ជាបន្ទាន់​ ​គឺ​បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​ទូទាំង​រាជធានី​ភ្នំពេញ​ ​ខណៈ​ដែល​កំណើន​យានយន្ត​ ​បាន​បន្ត​កើនឡើង​រហូតដល់​ជិត២,៥លាន​គ្រឿង​។​


ស្ទើរតែ​នៅ​គ្រប់​ទីកន្លែង​នៃ​រាជធានី​ភ្នំពេញ​ ​ជាពិសេស​នៅ​តាម​បណ្តា​ផ្លូវ​សំ​ខាន់​ៗ​ ​កំពុងតែ​ជួប​នូវ​វិបត្តិ​ជំនន់​ ​កកស្ទះ​ចរាចរណ៍​យ៉ាង​ណែនណាន់​តាន់តាប់​រាប់ម៉ោង​ ​ពោល​គឺ​ចាប់ពី​ម៉ោង៦ៈ៣០នាទី​ ​រហូតដល់​ម៉ោង១០ព្រឹក​ ​និង​ពេលរសៀល​ចាប់ពី​អំឡុង​ម៉ោង​ ​៥រហូតដល់​ម៉ោង៧យប់​។​ ​ចំណុច​ដែល​តែង​ជួប​វិបត្តិ​កកស្ទះ​ខ្លាំង​ ​គឺ​កើតមាន​នៅ​តំបន់​ស្ពាន​ជ្រោយ​ចង្វា​រ​ ​តំបន់​ស្ពាន​ព្រះមុនីវង្ស​ ​(​ស្ពាន​ច្បារអំពៅ​)​ ​តំបន់​ខេម​កូ​ស៊ី​ធី​ ​តំបន់​រង្វង់​មូល​ចោមចៅ​រួម​ជាមួយនឹង​បណ្តា​ផ្លូ​វធំៗ​មួយចំនួន​ទៀត​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។​ ​

​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​លោក​ស៊ុន​ ​ចាន់​ថុល​ ​ធ្លាប់​បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​កំពុងតែ​កើតមាន​នៅពេល​នេះ​ ​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ព្យាយាម​រក​ដំណោះស្រាយ​ ​ជាមួយនឹង​វិធីសាស្ត្រ​ជាច្រើន​ ​ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​បង្កើន​ចំនួន​រថយន្តក្រុង​ ​និង​ការបង្កើត​ខ្សែ​រត់​បន្ថែម​ ​ការស្ថាបនា​ផ្លូវ​ថ្មើរជើង​ ​ការបង្កើត​ផ្លូវ​ក្រោម​ដី​ ​និង​ការសាងសង់​ស្ពាន​អាកាស​បន្ថែម​ជាដើម​។​ ​



លោក​បាន​បន្ត​ថា​ ​“​ការ​កកស្ទះ​ទាំងនេះ​គឺ​កើតឡើង​គួបផ្សំ​កត្តា​ជាច្រើន​ ​ដូចជា​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​តូច​ ​កត្តា​អ្នកបើកបរ​មិន​គោរពច្បាប់​អាទិភាព​ ​ជាពិសេស​កត្តា​នៃ​កំណើន​ចំនួន​យានយន្ត​តែម្ដង​”​។​ ​

​ផ្អែក​តាម​របាយការណ៍​ ​ដែល​ចេញ​ដោយ​មន្ទីរ​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ដែល​ទើបតែ​ចេញមុន​នេះ​បន្តិច​បាន​បង្ហាញថា​ ​បច្ចុប្បន្ន​នេះ​កំណើន​នៃ​ចំនួន​យានយន្ត​បាន​កើនឡើង​យ៉ាង​គំហុក​រហូតដល់២,៤៧៤,៤៦៥គ្រឿង​ ​ក្នុង​នោះ​រថយន្ត​មាន​ចំនួន៥០៨​ ​១៤៣គ្រឿង​ ​និង​ទោចក្រយាន​យន្ត​មាន​ចំនួន១,៩៦៦,៣២២គ្រឿង​ ​ដែល​កំពុងតែ​ធ្វើ​ចរាចរណ៍​ជាប្រចាំ​៕​

វិភាគៈ គុណតម្លៃ និងសេរីភាពសារព៌តមានក្រោមម្លប់សន្តិភាព

ដោយ ​យិន​ ​លាង​គង់​ ស្ថាន​ឲ​បនិ​ក​និង​អគ្គនាយកPropertyarea.asia​

​​ភ្នំ​ពេញៈ​ ​នៅពេល​គេ​និយាយ​ដល់​សេរី​ភា​ពសារព៌​ត័​មាន​ ​តែងតែមាន​ការ​ផ្សារភ្ជាប់​ជា​មួយ​នឹង​លទ្ឋិ​ប្រជាធិបតេយ្យ​ ​ប៉ុន្តែ​លទ្ឋិ​ប្រជាធិបតេយ្យ​ ​ពិតជា​មិន​អាច​វាស់​បាន​ដោយ​ ​សារ​ព៌​ត​មានតែ​ម្យ៉ាង​នោះ​ទេ​ ​ព្រោះ​គ្រប់​និ​ន្នា​កា​រសារព៌​ត​មាន​ ​មិន​ឆ្លុះបញ្ចាំង​ពី​សេរីភាព​ដែល​គ្មាន​ដំបូល​បាន​ឡើយ​។​

​ជាមួយនឹង​ការ​លើក​កំពស់​សេរី​ភា​ពសារព៌​ត​មាននៅ​កម្ពុជា​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នឹង​ជួប​សំណេះសំណាល​ជាមួយ​អ្ន​ក​សារ​ព៌​ត​មា​មមក​ពី​គ្រប់​និន្នាការ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​ ​នៅ​វេលា​ម៉ោង១៧,00នាទី​ថ្ងៃនេះ​។​
​តើ​សារ​ព៌​ត​មាននៅ​កម្ពុជា​មាន​ធាតុ​បែប​ណា​?​

​ពិត​ណាស់​ ​កម្ពុជា​ពិតជា​ត្រូវការ​សេរី​ភា​ពសារព៌​ត​មាន​ ​ដើម្បី​ផ្តល់​នូវ​មូលដ្ឋាន​ចំ​នេះ​ដឹង​សម្រាប់​អ្នកអាន​ជាតិ​ ​អន្តរជាតិ​យក​មក​ពិចារណា​ ​មុន​ធ្វើ​ករ​សម្រេចចិត្ត​លើ​រឿង​អ្វីមួយ​ ​ប៉ុន្តែ​មិនមែន​មានន័យថា​ ​កម្ពុជា​ត្រូវ​កា​រសារព៌​ត​មាន​ ​ដែល​វាយប្រហារ​រដ្ឋាភិបាល​ ​បង្ហាញ​ពី​រឿងរ៉ាវ​អវិជ្ជមាន​ពី​ប្រទេស​នេះ​ ​ទៅ​កាន់់​ពិភពលោក​នោះ​ទេ​។​

​ ​ការ​ប្រកាន់យក​សេរី​ភា​ពសារព៌​ត​មាន​ ​និង​ប្រជាធិបតេយ្យ​ ​មិនមែន​ជា​រឿង​ល្អឥតខ្ចោះ​នោះ​ទេ​ ​តែ​វា​អាច​ជា​រឿង​អាក្រក់​ផង​ដែរ​ ​សំរាប់​ប្រទេស​មួយ​ ​ប្រសិនជា​រដ្ឋាភិបាល​ផ្តល់​សេរីភាព​ជ្រុល​លើ​វិស័យ​នេះ​ ​ខណៈ​ខ្លួន​ត្រូវលើ​ក​កំពស់​ខ្លួនឯង​លើឆាកអន្តរជាតិ​ ​និង​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​របស់​ខ្លួន​សំរាប់​ជាតិ​ ​និង​សហគមន៍​អន្តរជាតិ​។​

​ ​ពិត​ណាស់​សេរី​ភា​ពសារព៌​ត​មាននៅ​កម្ពុជា​ ​មាន​ភាពល្អ​ប្រសើរ​ធៀប​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​ដោយ​សា​រសារព៌​ត​មានបាន​ដើរតួ​នាទី​ ​ជា​កញ្ចក់ឆ្លុះ​បញ្ចាំង​រាល់​ទិដ្ឋភាព​សង្គម​ ​ប៉ុន្តែ​ ​“​អ្ន​ក​សារ​ព៌​ត​មាន​ ​មិន​គួរ​ដើរតួ​នាទី​ជា​កញ្ចក់​បែក​នោះ​ទេ​”​។​នេះ​ជាម​តិ​ផ្តាំផ្ញើ​ររបស់​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​ក្នុង​ជំនួប​ជាមួយ​អ្ន​ក​សារ​ព៌​ត​មាន​ជាតិ​ ​អន្តរជាតិ​កន្លងមក​។​

សេរីភាព​មិនមែន​សុទ្ឋ​តែ​ជា​រឿង​ល្អ​ ​ប្រជាជាតិ​មួយ​ដែល​រស់​ក្នុង​សេរីភាព​ ​និង​អ្ន​ក​សារ​ព៌​ត័​មាន​ ​ដែល​ចង់បាន​សេរីភាព​ ​ក្នុង​ការ​សរសេរ​ហួសហេតុ​ពេក​ ​ពួកគេ​អាច​នឹង​ក្លាយជា​ជន​ ​ដែល​មាន​ទស្សន​អវិជ្ជមាន​ច្រើនជាង​វិជ្ជមាន​ ​ដោយសារ​នៅពេល​មានការ​រឹត​បន្តឹង​ណាមួយ​ ​ពួកគេ​នឹង​យល់ថា​ជា​ការគាបសង្កត់​ ​ប៉ុន្តែ​ពួកគេ​ភ្លេច​គិតថា​ប្រជាជាតិ​មួយ​ ​ដែល​មាន​ភាព​ស៊ីវិល័យ​ជា​ប្រជាជាតិ​ ​ដែល​មានចំណេះ​ដឹង​ ​ជំនាញ​ ​ក្រម​សីល​ធម៌​ ​គោរពច្បាប់​របស់​ប្រទេស​។​

​ហេតុនេះ​ការ​ចង់បាន​សេរីភាព​ ​ដោយ​លោត​ផ្លោះ​ចេញពី​របង​ច្បាប់​ ​មិន​មែន​ជាល​ទ្ឋិ​ប្រជាធិបតេយ្យ​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​រឿង​គួរឲ្យ​អស់សំណើច​ទៅវិញ​ទេ​។​

​​ដូច្នេះ​សេរី​ភា​ពសារព៌​ត​មាន​ ​គួរ​ស្ថិតនៅ​ក្នុង​មូលដ្ឋាន​នៃ​ការវិភាគ​ ​ពិចារណា​ក្នុង​រូបភាព​ដែល​ផ្តល់​គុណ​តម្លៃ​ដល់​សង្គម​ ​ផ្តល់​ពន្លឺ​ដល់់​ភាព​ងងឹត​ ​និង​មិន​ផ្តល់​ភាព​ងងឹត​ចេញពី​ប្រទេស​ទៅកាន់​ឆាក​អន្តរជាតិ​ ​ដោយ​គ្រាន់តែ​ជ្រក​ក្រោម​ស្លាក​ប្រជា​ធិបតេយ្យ ​និង​សេរីភាព​ដែល​ខ្លួន​ចង់់​បាន​ ​ហើយ​ភ្លេច​គិត​ពី​មូលដ្ឋាន​ ​និង​ផលប្រយោជន៍​ជាតិ​។​ ​

​​វា​ជា​រឿង​អាក្រក់​

ការ​ប្រកាន់យក​នូវ​ ​“​សេរីភាព​ ​សេរីភាព​ ​សេរីភាព​”​ ​និង​លទ្ឋិ​ប្រជាធិបតេយ្យ​ ​ដោយ​ប្រាសចាក​ចំណេះដឹង​ ​ហើយ​ព្យាយាម​យក​ពុម្ព​លទ្ឋិ​ប្រជាធិបតេយ្យ​ ​ពី​លោកខាងលិច​ ​មក​មក​បង្កើត​នូវ​ពុម្ព​សំរាប់​កម្ពុជា​ ​វា​មិនមែន​ជា​រឿង​ដែល​ត្រឹមត្រូវ​នោះ​ឡើយ​។​ ​

​មិន​ត្រឹម​ត្រូវ​ត្រង់់​ថា​ ​ប្រទេស​មួយ​មាន​វប្ប​ធម៌​ ​ប្រពៃណី​ ​ទំនៀម​ទំ​លាប់់​ ​ប្រព័​ន្ឋ​អប់រំ​ខុសពី​ប្រទេស​ដទៃ​ ​ហេតុ​នេះ​ប្រព័​ន្ឋ​នៃ​ការ​គិត​របស់​ប្រជាជាតិ​នោះ​ ​វា​អាស្រ័យ​លើ​គុណភាព​ចំណេះដឹង​របស់​ ​ពួកគេ​ ​មិន​អា​ស្រ័យ​លើ​លទ្ឋិ​ប្រជាធិបតេយ្យ​ ​ដែល​បង្កើត​ដោយ​ជាតិសាសន៍​ណាមួយ​នោះ​ឡើយ​។​

​មាន​អ្ន​ក​សារ​ព៌​ត​មាន​ជាច្រើន​ ​បាន​សម្តែង​មោទនភាព​ ​នៅពេល​ពួកគេ​បាន​ទទួល​បាន​រង្វាន់​ពី​អ​អ្គ​កា​រសារព៌​ត​មាន​អន្តរជាតិ​នានា​ ​ដោយសារ​ពួកគេ​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ ​ពួកគេ​ហ៊ាន​និយាយ​ ​ហ៊ាន​សរសេរ​អាក្រក់​ពី​ប្រទេស​របស់​ខ្លួន​ ​ទៅ​កាន់់​ពិភពលោក​ ​តាមរយៈ​អ្វី​ដែល​ពួកគេ​អាច​សរសេរ​បាន​ ​និង​តាមរយៈ​អ្វី​ដែល​ពួកគេ​ហៅថា​ ​“​សេរីភាព​នៃ​សារ​ព៌​ត​មាន​”​ដែល​ពួកគេ​អះអាង​ថា​ ​“​ជា​អំណាច​ទី៤​”​។​

ពានរង្វាន់​ទាំងនោះ​ ​ប្រសិនជា​ពួកគេ​ទទួល​បាន​ ​ក្នុង​សំណេរ​និយាយ​ពី​ការ​អភិវឌ្ឍ​ ​សរសេរ​ពី​ចំណុច​វិជ្ជមាន​របស់​ប្រទេស​ខ្លួន​ ​ការ​បង្ហាញ​នូវ​មោទនភាព​ ​វា​ជា​រឿង​គួរឲ្យ​គោរព​មួយ​ ​ប៉ុន្តែ​ពួកគេ​ភ្លេច​គិតថា​ ​“​តម្លៃ​នៃ​សំណេរ​រិះគន់​របស់​ពួកគេ​ ​បាន​ជះ​ផល​អវិជ្ជមាន​មកដល់​សង្គម​ ​ដែល​ពួកគេ​កំពុង​រស់នៅ​ដោយប្រយោល​ ​និង​ផ្ទាល់​នោះ​ឡើយ​”​។​

​ហេតុនេះ​គុណ​តម្លៃ​នៃ​សេរីភាព​ ​និង​លទ្ឋិ​ប្រជាធិបតេយ្យ​ ​គួរ​ឈរ​នៅ​លើ​មូលដ្ឋាន​នៃ​ការ​គិត​ ​វិភាគ​ ​ពិចារណា​និង​ផលប្រយោជន៍​ប្រជាជាតិ​របស់​ខ្លួន​។​

​អ្ន​ក​សារ​ព៌​ត​មាននៅ​កម្ពុជា​

​មាន​អ្ន​ក​សារ​ព៌​ត​មាន​រាប់ពាន់​នាក់​នៅ​ប្រទេស​នេះ​ ​ដែល​កំពុង​ស្រលាញ់​សន្តិភាព​ ​កំពុង​ស្រលាញ់​សេរីភាព​ ​នៃ​ការងារ​របស់​ពួកគេ​ ​ប៉ុន្តែ​ការ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​របស់​ពួកគេ​ ​ពួកគេ​បាន​ធ្វើ​នៅ​មានកម្រិត​នៅឡើយ​។​

​ចំណុច​នេះ​ទាមទារ​ឲ្យ​សមាគម​ ​ក្លឹប​ ​សហ​ព័ន្ធ​សារ​ព៌​ត័​មាន​នានា​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ ​ដើម្បី​អាច​ចាក់​បញ្ចូល​សារ​ធា​តុព៌​ណ​ប្រផេះ​ ​ឲ្យបាន​កាន់តែ​ច្រើន​ដល់​អ្ន​ក​សារ​ព៌​ត​មាន​នានា​ ​ដើម្បី​ជួយ​ឲ្យ​អ្ន​ក​សារ​ព៌​ត​មាន​ទាំងឡាយ​ ​អាច​ពង្រឹង​នូវ​ចំណ​ដឹង​ ​ជំនាញ​ ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​។​

​ការ​ពង្រឹង​ ​និង​ពង្រីក​សមត្ថភាព​ជាប្រចាំ​ ​ជា​អំណាច​នៃ​វិជ្ជាជីវៈ​មួយ​ ​ហើយ​ការគោរព​ក្រម​សីល​ធ៌​មក្នុង​អាជីព​មួយ​ ​នឹងជា​អាវក្រោះ​អាច​ជួយ​ខ្លួនឯង​ ​និង​ផ្តល់​នូវ​ពន្លឺ​ ​និង​គុណ​តម្លៃ​ដល់​ខ្លួនឯង​ ​គ្រួសារ​ ​សហគមន៍​ ​និង​សង្គម​របស់​ខ្លួន​។​

​​គុណ​ភា​ពនៃព៌​ត័​មាន​

​​អ្ន​ក​សារ​ព៌​ត័​មាន​ភាគច្រើន​ ​នៅតែ​មាន​ទស្សន​យល់ឃើញ​ថា​ ​ប្រជាជន​កម្ពុជា​ចូល​ចិ​ត្ត​នូវ​ព៌​ត​មាន​បែប​ឧក្រិដ្ឋ​កម្ម​ ​ដូចជា​ ​ការ​ចាប់រំលោភ​ ​ករណី​ឃាតកម្ម​ ​ការ​ចាប់ជំរិត​ ​ហើយ​ពួកគេ​យល់ថា​ ​ការ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ ​ភ្លើង​ឆេះ​ផ្ទះ​ ​រឿង​រត់តាមគ្នា​ ​អ្នកណា​ដណ្តើម​ប្រុស​របស់​អ្នកណា​ ​អ្នកណា​លួច​ខោ​ស្រី​ស្អាត​។​ល​។​​ ​ជា​រឿង​ដែល​ប្រជាជន​ចង់​ដឹង​ ​ជា​រឿង​ដែល​ប្រជាជន​ទស្សនា​ច្រើន​ ​ជា​រឿង​ដែល​ប្រជាពលរដ្ឋ​អាន​ច្រើន​ ​ប៉ុន្តែ​ពួកគេ​ភ្លេច​គិតថា​ ​តើ​រឿង​ទាំងនោះ​ ​បាន​ផ្តល់​គុណ​តម្លៃ​ដល់​សង្គម​ពួកគេ​បែប​ណា​?​

​រឿង​ទាំងនោះ​ ​បាន​ផ្តល់​នូវ​ចំ​ណូច​អវិជ្ជមាន​ដល់​សង្គម​ពួកគេ​បែប​ណា​ ​ហើយរឿង​ទាំងនោះ​ប៉ះពាល់​ផ្លូវចិត្ត​ដល់​ប្រជាជន​ដោយប្រយោល​បែប​ណា​នោះ​ទេ​។​

​ ​រឿង​វិជ្ជមាន​របស់​សង្គម​ ​រឿង​ដែល​សរ​សេ​រល្អៗ​ពី​ការ​អភិវឌ្ឍ​របស់​សង្គម​ ​របស់​រដ្ឋាភិបាល​ ​ពិតជា​រឿង​មួយ​ដែល​ផ្តល់​គុណ​តម្លៃ​ដល់​សង្គម​ ​និង​ជា​រឿង​ដែល​អាច​ព្យាបាល​នូវ​គំនិត​អវិជ្ជមាន​របស់​សង្គម​បាន​។​

​តាមការពិត​ប្រជាពលរដ្ឋ​ ​ជា​អ្នក​រង់ចាំ​ទទួល​ ​មិនមែន​ជា​អ្នក​ផ្តល់​ឲ្យ​នោះ​ទេ​ ​ប៉ុន្តែ​អ្ន​ក​សារ​ព៌​ត័​មាន​ទេ​ ​ជា​អ្នក​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ទៅវិញ​ទេ​។​ ​អ្ន​ក​សារ​ព៌​ត​មាន​ផ្តល់​នូវ​ដំណឹង​រីករាយ​ ​ពួកគាត់​នឹង​រីករាយ​ ​អ្ន​ក​សារ​ព៌​ត​មាន​ផ្តល់​នូវ​ដំណឹង​វិជ្ជមាន​ ​ពួកគេ​នឹង​គិត​វិជ្ជមាន​ពីសង្គម​ពួកគេ​ ​ព្រោះ​ការ​ព្យាបាល​ជំងឺ​អវិជ្ជមាន​ ​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ប្រជាជាតិ​មួយ​អាច​ត្រូវការ​ពេលវេលា​ជិត​ពាក់កណ្តាល​ជីវិត​ ​ឬមួយ​ជីវិត​ ​ហើយ​អ្នកដើរតួ​នាទី​ជា​គ្រូពេទ្យ​ព្យាបាល​ជំងឺ​អវិជ្ជមាន​របស់​សង្គម​ ​អ្ន​ក​សារ​ព៌​ត​មាន​គួរ​ជា​អ្នក​ចេញមុខ​មុនគេ​។​

​ដោយ​យល់​ច្បាស់​ពី​គតិបណ្ឌិត​នេះ​ ​ទើប​កាលពី​ថ្ងៃទី១២​ ​មករា​កន្លងមក​នេះ​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្ន​ក​សារ​ព៌​ត​មាននៅ​ថ្ងៃនេះ​ ​បាន​កោតសរសើរ​អ្ន​ក​សារ​ព៌​ត​មាន​នានា​ ​ដែល​បាន​សរសេរ​ពី​ការ​រីកចម្រើន​របស់​ប្រទេសជាតិ​។​

​សម្តេច​បាន​សរសេរ​លើ​បណ្តាញ​ ​ទំនាក់ទំនង​សង្គម​របស់​សម្តេច​ ​ដែល​មាន​អ្នកចូលចិត្ត​ ​និង​អ្នក​តាមដាន​ជាង១២លាន​នាក់​ថា​ ​“​អរគុណ​អ្នកសារព័ត៌មាន​ជាតិ​ ​និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ផ្សាយ​ព័ត៌មាន​ពិត​ ​និង​ព័ត៌មាន​វិជ្ជមាន​ល្អ​ពី​កម្ពុជា​ ​ដែល​ជា​ការ​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។​ ​សង្ឃឹមថានឹង​បាន​ជួប​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​នៅ​អាទិត្យ​ក្រោយនេះ​”​។​

​សម្តេច​បន្ត​ថា​ ​“​សូមជូនពរ​បងប្អូន​ជនរួមជាតិ​បាន​សប្បាយរីករាយ​ ​ក្នុង​ថ្ងៃអាទិត្យ​នេះ​គ្រប់​ៗ​គ្នា​”​។​ ​“​អរគុណ​សន្តិភាព​”​។​

​អ្ន​ក​សារ​ព៌​ត័​មាន​ក្រោមម្លប់​សន្តិភាព​

​សន្តិភាព​របស់​កម្ពុជា​ទទួល​បាន​ ​បន្ទាប់ពី​ការ​លះបង់​សាច់​ស្រស់​ ​ឈាម​ស្រស់​របស់​ប្រជាជាតិ​ដ៏​អភ័ព្វ​នេះ​ប្រមាណ២លាន​នាក់​ ​ហើយ​ថ្លុក​ ​និង​ចំអាប​ឈាម​ទើប​ហួត​ថ្មី​ៗ​ ​ក្រោម​ពន្លឺថ្ងៃ​ ​នៃ​កម្ពុជា​រដ្ឋ​ ​និង​នយោបាយ​ឈ្នះ​ ​ឈ្នះ​ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​។​

​ ​តើ​អ្ន​ក​សារ​ព៌​ត​មាន​គួរ​ប្រកាន់​ខ្ជាប់​ឥរិយាបទ​យ៉ាងដូច​ម្តេច​?​ ​ស្មេរ​គិតថា​ ​ការ​ពង្រឹ​ក​ចំណេះដឹង​ជាប្រចាំ​ ​ការពង្រីង​នូវ​ក្រម​សីល​ធ៌ម​វិជ្ជាជីវៈ​ ​ពិសេស​ការ​ផ្សារភ្ជាប់​ខ្លួនឯង​ទៅ​នឹង​ផលប្រយោជន៍​របស់​ជាតិ​ ​ដោយ​ផ្សព្វផ្សាយ​រឿង​ល្អ​ៗ​ ​ពី​ប្រទេស​ទៅកាន់​ឆាក​អន្តរជាតិ​ ​ការ​ផ្សព្វផ្សាយ​រឿង​វិជ្ជមាន​ដល់​ប្រជាជាតិ​របស់​ខ្លួន​ ​ដើម្បី​ផ្តល់​រូបភាព​ពិត​ពី​កម្ពុជា​ ​និង​ដើម្បី​ជួយ​ផ្តល់​ភាព​វិជ្ជមាន​ដល់​សង្គម​ ​គួរតែ​ជា​អ្វី​ដែល​អ្ន​ក​សារ​ព៌​ត​មាន​ ​ដែល​មានគុណ​វុឌ្ឍិ​ប្រកាន់យក​ ​ដើម្បី​ចូល​រួម​ថែ​រ​រក្សា​សន្តិភាព​ ​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ ​និង​ចូលរួម​ចំណែក​ផ្តល់​ពន្លែ​ដល់​សង្គម​ ​តាមរយៈ​សេរីភាព​មួយ​ ​ដែល​ស្ថិត​ក្នុងរង្វង់​ច្បាប់​ ​និង​ក្រម​សីល​ធម៌​។​

​និយាយ​បែបនេះ​មិនមែន​មានន័យថា​ ​កា​រិះគន់​របស់​អ្ន​ក​សារ​ព៌​ត័​មាន​ ​លើ​មន្រ្តី​រដ្ឋាភិបាល​អសកម្ម​មួយ​មួយចំនួន​ ​មិន​អាច​ទទួលយក​បាន​នោះ​ទេ​ ​ប៉ុន្តែ​ការរិះគន់​ក្នុង​ន័យ​ស្ថាបនា​នឹងជា​គុណ​តម្លៃ​ ​ប៉ុន្តែ​កា​រិះគន់​ក្នុង​ន័យ​ជាន់ពន្លិច​ ​វា​ជា​ភក់ជ្រាំ​នៃ​មនសិ​កា​។​

​​ហេតុនេះ​ការ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ជាប្រចាំ​ ​ពង្រីក​ចំណេះដឹង​ដោយ​មើលទៅ​កាន់​ពិភព​ខាងក្រៅ​ ​ដោយ​ឈរ​លើ​គុណ​តម្លៃ​ ​សមត្ថភាព​វិជ្ជាជីវៈ​ ​និង​ក្រម​សីល​ធ៌ម​ ​និង​ ​ឈរ​លើ​ផលប្រយោជន៍​ជាតិ​ ​គួរតែ​ជាអាទិភាព​ទី១​។​

​យើង​កំពុង​រស់​ក្រោមម្លប់​នៃ​សន្តិភាព​ ​ព្រោះ​សន្តិភាព​បាន​ផ្តល់​អ្វី​ៗ​គ្រប់យ៉ាង​ ​ហេតុនេះ​សំណេរ​ដែល​ប្រាសចាក​វិជ្ជាជីវៈ​ ​និង​ក្រម​សីល​ធ៌ម​គួរ​ជៀសវាង​ ​ប៉ុន្តែ​យើង​គួរ​ប្រកាន់យក​ផលប្រយោជន៍​ ​ប្រទេសជាតិ​ជាធំ​ ​និង​គួរ​ប្រកាន់យក​ក្នុង​លំអាន​សេរីភាព​ ​និង​ប្រជាធិបតេយ្យ​ ​ដែល​ក្រាល​គ្រប​ដោ​យម្លប់់​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​៕​
​ ​

ចំណេះដឹង! មូលដ្ឋានគ្រឹះ៤យ៉ាងសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មឱ្យជោគជ័យ

ដោយ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំ​ពេញៈ​ ​ការសម្រេច​ចិត្ត​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​ ​ជា​រឿង​គួរឲ្យ​រំភើប​មួយ​សម្រាប់​មនុស្ស​គ្រប់រូប​ ​ប៉ុន្ដែ​សូមកុំ​គិតថា​វា​ជា​រឿង​ងាយស្រួល​ក្នុង​ការ​ធ្វើ​វា​នោះ​ទេ​ ​ហើយ​វា​ក៏​មិន​ដូចជា​ការ​និទានរឿង​ ​ឬ​អាន​សៀ​នភៅ​នោះ​ដែរ​។​ ​

​ប្រសិនបើ​អ្នក​ចង់​ឲ្យ​អាជីវកម្ម​របស់​អ្នក​ ​ឲ្យ​ទទួល​បាន​ជោគជ័យ​យូរអង្វែង​ ​សូម​ពិចារណា​ពី​មូលដ្ឋាន​គ្រឹះ​សំ​ខាន់​ៗ៤ខាងក្រោម​នេះ​៖​

​១​.​ ​មាន​ដើមទុន​គ្រប់គ្រាន់​

​រយៈពេល​រកចំណូល​បាន​សម្រាប់​ក្រុមហ៊ុន​នី​មួយ​ៗ​ខុសគ្នា​ ​ប៉ុន្ដែ​គោលការណ៍​គ្រឹះ​គឺ​ដូចគ្នា​ ​មាន​ប្រាក់​គ្រប់គ្រាន់​ ​ដើម្បី​ផ្គត់ផ្គង់​អាជីវកម្ម​របស់​អ្នក​សម្រាប់​រយៈពេល៦ខែ​។​ ​គម្រោងថវិកា​អាជីវកម្ម​ ​អាច​ជួយ​ទ្រទ្រង់​អាជីវកម្ម​របស់​អ្នក​ ​បាន​រយៈពេល​ពីរបី​ខែ​ដំបូង​ ​ហើយ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ភាព​ជោគជ័យ​។​ ​​អ្នក​ត្រូវ​ដឹង​ថា​ ​ក្នុងរយៈពេល​ពីរបី​ខែ​ដំបូង​ ​អ្នក​ប្រហែលជា​មិនទាន់​ទទួល​បាន​ចំណូល​មកវិញ​ឡើយ​ ​ដូច្នេះ​ថវិកាបម្រុង​មាន​សារៈសំខាន់​ ​ក្នុង​ការ​ជួយ​ធ្វើឲ្យ​អាជីវកម្ម​របស់​អ្នក​លូតលាស់​ឡើង​ក្នុង​ដំណាក់កាល​ដំបូង​។​

​២​.​ ​យុទ្ធសាស្ត្រ​ទីផ្សារ​ ​និង​ការ​លក់​

​មាន​ផលិតផល​ ​និង​សេវាកម្ម​ល្អ​គឺ​រឿង​អស្ចារ្យ​មួយ​ ​ប៉ុន្ដែ​អាជីវកម្ម​របស់​អ្នក​អាច​នឹង​ដួល​រលំ​បាន​ប្រសិនបើ​អ្នក​គ្មាន​អតិថិជន​។​ ​អភិវឌ្ឍន៍​ផែនការ​ទីផ្សារ​ ​ដោយធ្វើ​យ៉ាងណា​ឲ្យ​អតិថិជន​ទទួលស្គាល់​ផលិតផល​ ​ឬ​សេវាកម្ម​របស់​អ្នក​។​ ​មុនដំបូង​នៅពេល​ចាប់ផ្ដើម​ ​អ្នក​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ ​ទាក់ទង​ជាមួយ​អតិថិជន​គោលដៅ​ ​ដើម្បី​កសាង​មូលដ្ឋាន​នៃ​ភាព​ស្មោះត្រង់​។​ ​

​បន្ទាប់មក​សាងសង់​រចនាសម្ព័ន្ធ​នៃ​ការ​លក់​របស់​អ្នក​៖​ ​គិត​អំពី​កិច្ចសន្យា​ការ​លក់​ ​កាតាឡុក​ផលិតផល​ ​ឬក៏​អ្វី​ផ្សេងទៀត​ដែល​អតិថិជន​ ​នឹង​មើលឃើញ​នៅពេល​ពួកគេ​ចង់​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន​របស់​អ្នក​។​

​៣​.​ ​ធនធានមនុស្ស​

​ធនធានមនុស្ស​ ​គឺ​កត្តាចាំបាច់​សម្រាប់​ធ្វើអាជីវកម្ម​ ​ឱ្យ​ទទួល​បាន​ជោគជ័យ​។​ ​មនុស្សជា​ច្រើន​បាន​ព្យាយាម​ ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ដោយ​មិន​ចាំបាច់​មានចំណេះ​ដឹង​ផ្នែក​ជំនួញ​ ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​ ​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ​ហើយ​ ​អាជីវកម្ម​របស់​ពួកគេ​បាន​បរាជ័យ​។​ ​

​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​អ្នក​ ​ត្រូវតែ​មានចំណេះ​ដឹង​អំពី​ទិដ្ឋ​ភាព​ផ្សេង​ៗ​គ្នា​ ​នៃ​អាជីវកម្ម​និង​មាន​ជំ​នាញ​ផ្សេង​ៗ​ជាច្រើន​ ​.​.​.​ ​ឬ​យ៉ាងហោចណាស់​បាន​ធ្វើការ​ស្រាវជ្រាវ​ ​ដើម្បី​ស្វែងរក​ ​និង​ជួលមនុស្ស​ ​ដែល​មាន​ជំនាញ​ដែល​អ្នក​ខ្វះខាត​។​ ​

​៤​.​អំណត់​

​ចំណុច​ដែល​ពិបាក​បំផុត​ក្នុងនាម​ជា​សហគ្រិន​ ​គឺ​ភាព​អំណត់​អត់ធ្មត់​ចំពោះ​បញ្ហា​ប្រចាំថ្ងៃ​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​របស់​អ្នក​។​ ​មនុស្សជា​ច្រើន​គិតខុស​ថា​ ​ការ​រកស៊ី​ប្រៀប​ដូចជា​ការ​ដើ​រកម្សាន្តក្នុង​សួន​។​ ​ជា​ការពិត​ ​ការ​ធ្វើអាជីវកម្ម​មានប្រយោជន៍​ច្រើន​ ​ដូចជា​ ​វា​ជា​ការ​ធ្វើការ​ឲ្យ​ខ្លួនឯង​ ​អ្នកមាន​កាលវិភាគ​ការងារ​ដែល​អាច​បត់បែន​បាន​ ​ហើយ​អ្នក​ក៏​មាន​ភាព​រីករាយ​ចំពោះ​ជោគជ័យ​ ​ដែល​កើត​ចេញពី​ការ​ខិតខំ​របស់​អ្នក​។​ ​ប៉ុន្ដែ​អត្ថ​ប្រយោជន៍​ទាំងនោះ​កើត​ ​ចេញពី​ការ​បណ្ដាក់ទុន​ផ្ទាល់ខ្លួន​ ​ក៏​ដូ​ចកេរិ៍ដ​ឈ្មោះ​របស់​អ្នក​ដែរ​។​

​មុននឹង​ចាប់ផ្ដើម​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​អ្នក​ ​ត្រូវ​ប្រាកដ​ថា​អ្នក​ត្រៀម​រួចជាស្រេច​ទាំង​ចិត្តគំនិត​ ​និង​រាងកាយ​ ​ដើម្បី​ដើរ​លើ​ផ្លូវ​មួយ​នេះ​។​ ​អ្នក​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ដើរ​លើ​ផ្លូវ​ដ៏​វែងឆ្ងាយ​ ​ធ្វើអ្វី​ដែល​ពិ​បា​កៗ​ ​បូជា​ទាំង​ចិត្ត​ទាំង​កាយ​ ​ខិតខំ​ធ្វើការ​ចំពោះ​អ្វី​ដែល​អ្នកជឿ​ជាក់​ថា​វា​នឹង​ជោគជ័យ​។​ ​ប្រសិនបើ​អ្នក​មិន​ជឿជាក់​ ​១០០​%​ទេ​ ​អាជីវកម្ម​របស់​អ្នក​នឹង​គ្មាន​សក្ដានុពល​ពេញលេញ​ឡើយ​៕​

ក្រុមហ៊ុនជាង៩០០ត្រៀមបង្ហាញវត្តមាននៅកម្ពុជាក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​កម្ពុជា​កំពុង​ត្រៀមខ្លួន​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ ​ឆ្នាំ២០២១​ ​(​ATF2021​)​ ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ប្រធានបទ​ ​“​អាស៊ាន​៖​ ​សហគមន៍​សន្តិភាព​ ​និង​អនាគត​តែមួយ​”​ ​ក្រោម​ការចូលរួម​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​ ​ជា​អ្នកលក់​ប្រមាណ​ជាង៤៥០និង​ក្រុមហ៊ុន​ទិញ​ជាង៤៥០​ ​មក​ពី​ជុំវិញ​ពិភពលោក​ ​ព្រមទាំង​អ្នកសារព័ត៌មាន​ប្រមាណ១០០នាក់​ផ្សេងទៀត​។​

​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា​ ​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ ​ឆ្នាំ២០២១​ ​(​ASEAN​ ​Tourism​ ​Forum​-​ATF​ ​2021​)​ ​លើក​ទី៤០នៅ​រាជធានី​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃទី១៧​ ​ដល់​ថ្ងៃទី២៣​ ​ខែមករា​ ​ឆ្នាំ២០២១​ ​ក្រោម​ប្រធានបទ​ ​«​អាស៊ាន​៖​ ​សហគមន៍​សន្តិភាព​ ​និង​អនាគត​តែមួយ​(​ASEAN​-​A​ ​Community​ ​of​ ​Peace​ ​and​ ​Shared​ ​Future​)​»​។​

​ក្រសួងទេសចរណ៍​បាន​បន្ត​ថា​ ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ២០២១​ ​មាន​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​ ​ដូចជា​ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ ​(​ASEAN​ ​Tourism​ ​Ministers​ ​Meetings​)​ ​កិច្ចប្រជុំ​ស្ថាប័នជាតិ​ទេសចរណ៍​អាស៊ាន​ ​(​ASEAN​ ​NTOS​ ​Meetings​)​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ព្រមទាំង​កិច្ចប្រជុំ​ផ្នែកឯកជន​ ​(​ASEANTA​ ​Meetings​)​ ​សិក្ខាសាលា​នានា​និង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ ​(​TRAVEX​ ​)​។​

​ការ​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ ​ជា​វេទិកា​ធុរកិច្ច​ទេសចរណ៍​ដ៏​ធំ​បំផុត​ក្នុង​អាស៊ាន​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៩ដល់​ថ្ងៃទី២១​ ​ខែមករា​ ​ឆ្នាំ២០២១​ ​និង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជា​អ្នកលក់​ ​(​Sellers​)​ ​ប្រមាណ​ជាង៤៥០ក្រុមហ៊ុន​ ​ក្រុមហ៊ុន​ជា​អ្នកទិញ​ ​(​Buyers​)​ ​ប្រមាណ៤៥០ក្រុមហ៊ុន​ ​និង​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ១០០នាក់​ ​មក​ពី​ជុំវិញ​ពិភពលោក​៕​

ក្រុមហ៊ុនផលិតថាមពលអារ៉ាប៊ីសាអ៊ូឌីតនឹងចំណាយទុន១០ពាន់លានដុល្លារពង្រីកអាជីវកម្មនៅកម្ពុជានិងប្រទេសចំនួន៩ទៀត

ដោយ​ ​ប៊ី​

​ភ្នំ​ពេញៈ​ ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ​និង​ប្រតិបត្តិ​ករACWA​ ​នៃ​គំរោង​ផលិត​ថាមពល​ ​និង​បន្សុទ្ធ​ទឹកដែល​មាន​មូលដ្ឋាន​ ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​បាន​រាយការណ៍​ថា​ក្រុមហ៊ុន​មានបំណង​ពង្រីក​ទីផ្សារ​ថ្មី​ចំនួន១០​ ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ២០២០​ ​ដែល​ជាផ្នែក​មួយ​នៃ​ការ​វិនិយោគ១០ពាន់​លាន​ដុល្លារ​។​

​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុនACWA​ ​Power​ ​លោកPaddy​ ​Padmanthan​ ​បាន​និយាយ​ថា​ ​ក្រុមហ៊ុន​បាន​ដេញថ្លៃ​គម្រោង​ថាមពល​កកើត​ឡើងវិញ​ ​នៅក្នុង​ប្រទេស​ចំនួន​ ​៥​ ​រួមមាន​ប្រទេស​អេ​ត្យូ​ពី​ទុយ​នេ​ស៊ី​ ​កម្ពុជា​ ​អា​ស៊ែ​បៃ​ហ្សង់​ ​និង​អ៊ូ​សបេ​គី​ស្ថាន​។​ ​នេះ​យោង​តាម​កាសែត​ ​Thomson​ ​Reuters​។​

​នាយក​ប្រតិបត្តិ​រូប​នេះ​បន្ថែម​ថា​ ​ក្រុមហ៊ុន​ក៏​កំពុង​អភិវឌ្ឍ​គម្រោង​ថាមពល​កកើត​ឡើងវិញ​នៅ​ឥណ្ឌូណេស៊ី​ក្នុង​តម្លៃ៥០០លាន​ដុល្លារ​ ​និង​មាន​គោលបំណង​ពង្រីក​ផលប័ត្រ​របស់​ខ្លួ​ននៅហ្ស៊​ក​ដា​នី​ ​និង​ម៉ារ៉ុក​ ​ក៏ដូចជា​ ​ការពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​ ​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​ ​និង​អារ៉ាប់រួម​។​

​ពាក់កណ្តាល​នៃ​ផលប័ត្រ​របស់​ក្រុមហ៊ុន​ ​ACWA​ ​Power​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ជាមួយ​បណ្តា​ប្រទេស​ ​ដែល​មាន​មូលនិធិ​ទ្រព្យសម្បត្តិ​រដ្ឋ​ ​និង​មូលនិធិ​វិនិយោគ​សាធារណៈ​ ​(​PIF​)​ ​ដែល​កាន់កាប់២៥​%​របស់​ក្រុមហ៊ុន​ក្រុមហ៊ុន​៕​

រដ្ឋាភិបាលកម្ពុជាសម្រេចផ្លាស់ប្តូរទីតាំងវិនិយោគព្រលានយន្តហោះកោះកុងថ្មីចេញពីក្រុងខេមរភូមិន្ទ

ដោយ​នៅ​ ​ស៊ី​វុត្ថា

​កោះ​កុងៈ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ជាគោល​ការណ៍​ ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ ​ព្រលា​នយន្​ត​ហោះ​ថ្មី​ ​នៅ​ខេត្តកោះកុង​ ​ពីទី​តាំង​ចាស់​ក្នុង​ក្រុង​ខេមរភូមិន្ទ​ ​ទៅកាន់​ទីតាំង​ថ្មី​ ​ស្ថិតនៅ​ភូមិ​កោះ​ប៉ោ​ ​ឃុំ​ប៉ាក់​ខ្ល​ង​ ​ស្រុក​មណ្ឌលសីមា​ ​ខេត្តកោះកុង​ ​លើ​ផ្ទៃដី៤០០​-​៦០០ហិ​ក​តា​។​ ​

​យោង​តាម​លិខិត​របស់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ​ឈិន​ ​សុ​ខុន​ ​កាលពី​ថ្ងៃទី២៧​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​កន្ល​មនេះ​បាន​បញ្ជាក់​ថា​ ​រាជរដ្ឋាភិបាល​យល់ព្រម​ជាគោល​ការណ៍​ ​ឲ្យ​ប្តូរ​ទៅ​វិ​នយោ​គ​នៅ​ទីតាំង​ថ្មី​ ​សម្រាប់​ធ្វើ​ព្រលា​នយន្​ត​ហោះ​ ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ពី៤០០ហិ​ក​តា​ ​ទៅ៦០០ហិ​ក​តា​ ​ស្ថិតនៅ​ភូមិ​កោះ​ប៉ោ​ ​ឃុំ​ប៉ាក់​ខ្ល​ង​ ​ស្រុក​មណ្ឌលសីមា​ ​ខេត្តកោះកុង​។​ ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ​ត្រូវ​បន្ត​នីតិវិធី​ដើម្បី​ចាប់ផ្តើម​កសាង​។​

​លោក​ស៊ីន​ ​ចាន់​សិរី​វុត្​ថា​ ​អគ្គនាយករង​បច្ចេកទេស​ ​និង​ជា​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​ ​បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ព័ត៌មាន​ ​ក្នុង​ស្រុក​ ​កាលពី​ថ្ងៃទី១៣​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ថា​ ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ​គាំទ្រ​ចំពោះ​ការ​ផ្តាល់​ប្តូរ​ទីតាំង​ចាស់​ទៅ​ទីតាំង​ថ្មីនេះ​ ​ប៉ុន្តែ​ក្នុងនាម​ជា​ស្ថាប័ន​ជំនាញ​ ​ចាំបាច់​ត្រូវការ​សិក្សា​ដើម្បី​ធានា​ថា​ ​ការហោះហើរ​របស់​កម្ពុជា​ ​មិន​ប៉ះពាល់​ដល់​ដែនអាកាស​របស់​ប្រទេស​ថៃ​។​

​លោក​ថា​ ​“​យើង​បានដឹង​ពី​ការ​ផ្លាស់​ប្តូរ​ ​ទី​តាំង​ព្រលា​នយន្ត​ហោះ​នេះ​ហើយ​ ​ប៉ុន្តែ​ខាង​ជំនាញ​ត្រូវការ​ត្រួតពិនិត្យ​បន្ថែម​បន្តិចទៀត​ ​ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​ការប្រើ​ប្រាស់​ដែនអាកាស​ ​ដើម្បី​ធានា​ថា​ការហោះហើរ​របស់​យើង​ ​មិន​ប៉ះពាល់​ទៅ​នឹង​អធិបតេយ្យ​ភាព​ ​ដែនអាកាស​នៃ​ប្រទេសជិតខាង​”​។​

​គម្រោង​វិ​និ​យោ​គ​ព្រលា​នយន្ត​ហោះ​ថ្មី​ ​នៅ​ខេត្តកោះកុង​នេះ​ ​ជា​ការ​វិនិយោគ​រួមគ្នា​ ​ដោយក្រុម​ហ៊ុន​លោក​ឧកញ៉ា​លី​ ​យ៉ុង​ផាត់​ ​និង​ក្រុមហ៊ុន​ ​Bangkok​ ​Airway​ ​របស់​ថៃ​ ​ដែល​មាន​ទុន​វិនិយោគ​ ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ៤០លាន​ដុល្លារ​អាមេរិក​។​ ​ដំបូង​ឡើយ​ ​គម្រោង​វិនិយោគ​នេះ​ ​គ្រោង​សាងសង់​លើ​ដី​អ​តី​ត​ព្រលា​នយន្​ត​កោះកុង​ ​ស្ថិតនៅ​ក្រុង​ខេមរភូមិន្ទ​ ​ប៉ុន្តែ​ដោយសារ​មានផល​ប៉ះពាល់​ច្រើន​នោះ​ ​ទើប​មានការ​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​៕​

ផ្សារហ៊ុននៅអាស៊ីបន្តហក់ឡើង ខណៈកិច្ចព្រមព្រៀងរវាងអាមេរិកនិងចិននឹង ចុះហត្ថលេខានៅសប្តាហ៍នេះ

ដោយ​ ​Donald​ ​Lee​

​ភ្នំ​ពេញៈ​ ​ផ្សារហ៊ុន​នៅ​អាស៊ី​បាន​កើនឡើង​នៅ​ថ្ងៃនេះ​ ​ដើម្បី​ទទួល​បាន​កំណត់ត្រា​ខ្ពស់​ ​ខណៈ​អនុ​ប្រធានាធិបតី​ចិន​លោកLiu​ ​He​ ​បាន​ធ្វើទស្សនកិច្ច​នៅ​អាមេរិក​នៅ​សប្តាហ៍​នេះ​ ​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​បញ្ចប់​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ដំណាក់កាល​ទី១​។​

​ផ្សារហ៊ុន​នៅ​អាស៊ី​បាន​កើនឡើង​ដល់កម្រិត​ ​ដែល​មិនធ្លាប់​មើលឃើញ​ចាប់តាំងពី​ឆ្នាំ​ ​២០១៨​ ​និង​មុន​ពេល​ការ​កើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​។​

​ផ្សារហ៊ុន​នៅ​កូរ៉េ​ខាងត្បូង​ហុងកុង​ ​និង​តៃវ៉ាន់​កើនឡើង​ដល់១ភាគរយ​ ​ភាគហ៊ុន​របស់​ទីក្រុង​សៀងហៃ​ ​និង​ផ្សារហ៊ុន​នៅ​ចិនដីគោក​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។​

​សន្ទស្សន៍​ភាគហ៊ុន​នៅ​អាស៊ី​ ​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ ​ក្រុមហ៊ុន​ ​MSCI​ ​បាន​មើលឃើញ​ភាគហ៊ុន​អាស៊ី​ ​បាន​កើនឡើង​ដល់​កំរិត​ខ្ពស់​ ​ដែល​មិនធ្លាប់​ឃើញ​ចាប់តាំងពី​ឆ្នាំ​ ​២០១៨​។​

​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​ដំណាក់កាល​ទី១​ ​បាន​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ ​ដែល​មានតម្លៃ​ថ្លៃ​បំផុត​មួយ​ ​នៅក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្សជាតិ​ ​និង​បាន​នាំមក​នូវ​សញ្ញា​ដំបូង​នៃ​ការ​ថយ​ចុះ​ ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល១៧ខែ​ ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​។​ ​

​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trumpបាន​និយាយ​ថា​ ​ការ​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំងពីរ​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​សប្តាហ៍​នេះ​ ​បន្ទាប់ពី​សេចក្តី​ព្រាងការ​បកប្រែ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១ត្រូវ​បាន​បញ្ចប់​។​

​លោកTrump​ ​បាន​និយាយ​នៅមុន​ឆ្នាំ​ថ្មី​ថា​ ​“​ខ្ញុំ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១ដ៏​ធំ​ ​និង​ទូលំទូលាយ​របស់​យើង​ជាមួយ​ប្រទេស​ចិន​ ​នៅ​ថ្ងៃទី​ ​១៥​ ​ខែមករា​”​។​

​ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​បណ្តាល​ឱ្យ​មានការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ​និង​ការរៀបចំ​ឡើងវិញ​នូវ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​ទីផ្សារ​បាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ ​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​។​ ​

​អ្នកជំនាញ​ពាណិជ្ជកម្ម​លោក​ ​Gao​ ​Lingyun​ ​សាស្ត្រា​ចារ្យ​នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សង្គម​ចិន​នៅ​ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា​ ​“​អ្វី​ដែល​មានន័យថា​នេះ​គឺថា​ភាគី​ទាំងពីរ​បាន​បញ្ចប់​ការងារ​ចុងក្រោយ​លើ​កិច្ច​ព្រមព្រៀង​ ​ហើយ​វា​បាន​ត្រៀម​រួចរាល់​សម្រាប់​ផ្នែក​ចុងក្រោយ​នៃ​ដំណើរការ​ក្នុង​ហត្ថលេខា​របស់​ខ្លួន​។​ ​នៅសល់​គឺ​គ្រាន់តែ​ជា​ការ​បង្ហាញ​ឥឡូវនេះ​”​។​

​អង្គការ​សហប្រតិបត្តិ​ការ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​(​OECD​)​ ​បាន​បញ្ជាក់​ថា​ ​ភាព​មិន​ត្រឹមត្រូវ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដល់កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី១០ឆ្នាំមុន​៕​