លោក Xu Jiayin ជនជាតិចិនក្លាយជាមហាសេដ្ឋីផ្នែកអភិវឌ្ឍអចលនទ្រព្យនៅក្នុងឆ្នាំ ២០១៩នៅលើពិភពលោក

ដោយវុត្ថា​

​ភ្នំពេញ​៖​ ​ប្រធាន​ក្រុមហ៊ុន​ ​Evergrande​ ​Group​ ​លោក​ ​Xu​ ​Jiayin​ ​បាន​ក្លាយជា​មហាសេដ្ឋី​អចលនទ្រព្យ​ដែល​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ដែល​មានទ្រព្យ​សម្បត្តិ​ ​៣៧​ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​។​

​យោង​តាម​របាយការណ៍​ ​Hurun​ ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញថា​ ​ក្នុងចំណោម​មហាសេដ្ឋី​អចលនទ្រព្យ​កំពូល​ ​ៗ​ ​ទាំង​ ​១០​ ​នាក់​មាន​ ​៧​ ​នាក់​ជា​ជនជាតិ​ចិន​ ​-​ ​រួមមាន​លោក​ ​Xu​ ​Jiayin​ ​លោក​ ​Li​ ​Ka​-​shing​ ​លោក​ ​Lee​ ​Shau​ ​Kee​ ​លោក​ ​Yang​ ​Huiyan​ ​លោក​ ​Wang​ ​Jianlin​ ​លោក​ ​Henry​ ​Cheng​ ​និង​លោក​ ​Joseph​ ​Lau​ ​Luen​ ​Hung​ ​។​

​លោក​ ​Rupert​ ​Hoogewerf​ ​ប្រធាន​ក្រុមហ៊ុន​ ​Hurun​ ​បានឱ្យ​ដឹង​ ​“​និន្នាការ​នគរូបនីយកម្ម​នៅក្នុង​ប្រទេស​ចិន​បាន​ជំរុញ​ឱ្យ​មាន​សន្ទះ​ខ្លាំង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ ​ដោយ​លទ្ធផល​នៃ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​បំផុត​នៅ​លើ​ពិភពលោក​គឺ​មក​ពី​ប្រទេស​ចិន​”​ ​។​

​ទោះ​យ៉ាងណា​ទ្រព្យសម្បត្តិ​ ​របស់​មហាសេដ្ឋី​ ​៩​ ​រូប​ ​ក្នុងចំណោម​មហាសេដ្ឋី​កំពូល​ ​ៗ​ ​ទាំង​ ​១០​ ​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​លើកលែងតែ​លោក​ ​Tos​ ​Chirathivat​ ​មក​ពី​ប្រទេស​ថៃ​ ​មានទ្រព្យ​សម្បត្តិ​បាន​កើនឡើង​ ​៧៣​ ​ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​


​យោង​តាម​តារាង​អចលនទ្រព្យ​ពិភព​របស់​ក្រុមហ៊ុន​ ​Hurun​ ​ចុងក្រោយ​បង្អស់​បាន​បង្ហាញថា​ ​ប្រទេស​ចិន​មាន​មហាសេដ្ឋី​អចលនទ្រព្យ​ចំនួន​ ​១៣៩​ ​នាក់​ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន​ ​៥៥០​ ​ពាន់​លាន​ដុល្លារ​ ​បន្ទាប់មក​គឺ​សហរដ្ឋអាមេរិក​ដែល​មាន​មហាសេដ្ឋី​ចំនួន​ ​២៦​ ​នាក់​ដែល​មានទ្រព្យ​សម្បត្តិ​រួម​ចំនួន​ ​១១០​ ​ពាន់​លាន​ដុល្លារ​ ​និង​ចក្រភព​អង់គ្លេស​មាន​មហាសេដ្ឋី​ ​១៧​ ​រូប​ដែល​មាន​ទឹកប្រាក់​ចំនួន​ ​៦៦​ ​ពាន់​លាន​ដុល្លារ​រួមបញ្ចូល​គ្នា​។​ ​។​

​ក្រុមហ៊ុន​ ​Sun​ ​Hung​ ​Kai​ ​ក្រុមហ៊ុន​ ​Evergrande​ ​និង​ក្រុមហ៊ុន​ ​Country​ ​Garden​ ​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​មានតម្លៃ​បំផុត​ទាំង​ ​៣​ ​នៅ​ចិន​ដោយមាន​តម្លៃ​ទីផ្សារ​ ​៤៧,៨​ ​ពាន់​លាន​ដុល្លារ​ ​៤៣,៩​ ​ពាន់​លាន​ដុល្លារ​ ​និង​ ​៣១,៣​ ​ពាន់​លាន​ដុល្លារ​រៀង​ៗ​ខ្លួន​៕​

ព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកដែលធ្វើជាលើកដំបូងបានលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ

ដោយ​ ​៖​ ​រ៉ា​ណេត​

​​កែប​ ​៖​ ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​ ​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​លើក​ទី១​ ​បាន​បញ្ចប់​ជាស្ថាពរ​ហើយ​ ​ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល៣ថ្ងៃ​ ​ក្នុង​នោះ​កីឡាករ​ឡាវ​ ​ជា​អ្នក​គ្រង​ជើងឯក​ប្រណាំង​កង់​ពិភពលោក​ ​រយៈពេល៣ថ្ងៃនេះ​ ​បន្ទាប់ពី​បូក​ពិន្ទុសរុប​បាន​ខ្ពស់​ជាងគេ​។​

ការ​ប្រណាំង​ឆ្លងកាត់៤ខេត្ត​ ​រួមមាន​ខេត្តកោះកុង​ ​ខេត្ត​ព្រះសីហនុ​ ​ខេត្តកំពត​ ​និង​ខេត្ត​កែប​នេះ​ ​មាន​ចម្ងាយផ្លូវ​សរុប៤៥៤.៦គីឡូម៉ែត្រ​។​

សម្រាប់​ពិធី​បញ្ចប់​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​នេះ​ ​បាន​ធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋ​មន្ដ្​រី​ក្រសួងទេសចរណ៍​ ​និង​ជា​ប្រធាន​ ​NOCC​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្ដិ​ ​រដ្ឋ​មន្ដ្​រី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ ​លោក​ ​Bruno​ ​Bodard​ ​អគ្គ​នាយ​ក្លឹប​ឆ្នេរសមុទ្រ​ ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​ ​និង​លោក​ ​កែន​ ​សត្ថា​ ​អភិបាលខេត្ត​កែប​ ​រួម​ទាំង​គណៈកម្មការ​បច្ចេកទេស​មក​ពី​សហព័ន្ធ​កីឡា​ប្រណាំង​កង់​អន្ដរ​ជាតិ​ ​(​UCI​)​ ​ក្រុមការងារ​ ​និងកីឡា​ករ​ជាតិ​-​អន្ដរ​ជាតិ​ផង​ដែរ​។​

​សម្រាប់​លទ្ធផល​ជា​រួម​ ​ក្នុង​ការប្រកួត​រយៈពេល៣ថ្ងៃ​ ​រួមមាន​៖​
​*​ ​ចំណាត់ថ្នាក់​លេខ១​ ​បាន​ទៅលើ​កីឡាករ​ឡាវ​ ​Phounsavath​ ​Ariya​ ​មក​ពី​ក្លឹប​ ​Laos​ ​Cycling​ ​Team​។​
​*​ ​ចំណាត់ថ្នាក់​លេខ២​ ​បាន​ទៅលើ​កីឡាករ​ម៉ាឡេស៊ី​ ​Hohd​ ​Zariff​ ​Muhmad​ ​Nur​ ​Aiman​ ​មក​ពី​ក្លឹប​ ​Team​ ​Sapura​ ​Cycling​។​
​*​ ​ចំណាត់ថ្នាក់​លេខ៣​ ​បាន​ទៅលើ​កីឡាករ​ហុងកុង​ ​Fung​ ​Ka​ ​Hoo​ ​មក​ពី​ក្លឹប​ ​HKSI​ ​Pro​ ​Cycling​ ​Team​។​
​រី​ឯ​លទ្ធផល​ប្រកួត​ដំណាក់កាល​ទី៣​ ​ដែល​ចេញដំណើរ​ពី​ក្លោងទ្វារ​ចូល​ភ្នំបូកគោ​ ​ដល់​មុខ​សាលាខេត្ត​កែប​ ​និង​ជិះ​ជុំវិញ​ក្រុងកែប៥ជុំ​ ​រួមមាន​៖​
​*​ ​ចំណាត់ថ្នាក់​លេខ១​ ​បាន​ទៅលើ​កីឡាករ​ហ្វីលីពីន​ ​Quita​ ​Ronnilan​ ​មក​ពី​ក្លឹប​ ​Go​ ​For​ ​Gold​ ​Philippines​។​
​*​ ​ចំណាត់ថ្នាក់​លេខ២​ ​បាន​ទៅលើ​កីឡាករ​ហុងកុង​ ​Lau​ ​Wan​ ​Yan​ ​Vincent​ ​មក​ពី​ក្លឹប​ ​HKSI​ ​Pro​ ​Cycling​ ​Team​។​
​*​ ​ចំណាត់ថ្នាក់​លេខ៣​ ​បាន​ទៅលើ​កីឡាករ​ម៉ាឡេស៊ី​ ​Zakaria​ ​Akmai​ ​Hakim​ ​មក​ពី​ក្លឹប​ ​Team​ ​Sapura​ ​Cycling​។​
​ដោយឡែក​ចំណាត់ថ្នាក់​កីឡាករ​ធ្វើ​បាន​ល្អ​ជាងគេ​ ​ក្នុងរយៈពេល៣ថ្ងៃ​ ​រួមមាន​៖​
​*​ ​កីឡាករ​ក្មេង​ល្អ​ជាងគេ​ ​បាន​ទៅ​កីឡាករ​ម៉ាឡេស៊ី​ ​Rosli​ ​Muhammad​ ​Nurfitri​ ​Ammar​ ​ទទួល​បាន​ជយលាភី​អាវ​ពណ៌ស​។​
​*​ ​កីឡាករ​ប្រណាំង​ជែង​ល្អ​ជាងគេ​ ​បាន​ទៅ​កីឡាករ​ម៉ាឡេស៊ី​ ​Mohd​ ​Zariff​ ​Muhamad​ ​Nur​ ​Aiman​ ​ទទួល​បាន​ជយលាភី​អាវ​ពណ៌បៃតង​។​
​*​ ​កីឡាករ​ប្រណាំង​ឡើងភ្នំ​ល្អ​ជាងគេ​ ​បាន​ទៅ​កីឡាករ​ហុងកុង​ ​Choy​ ​Hiu​ ​Fung​ ​ទទួល​បាន​ជយលាភី​អាវ​ក្រហម​។​
​*​ ​កីឡាករ​ធ្វើ​បាន​ល្អ​ជាងគេ​ ​ទាំង​ជែង​ ​និង​ឡើងភ្នំ​ ​បាន​ទៅ​កីឡាករ​ហុងកុង​ ​Phounsavath​ ​Ariya​ ​ទទួល​បាន​ជយលាភី​អាវ​ពណ៌លឿង​៕​

អ្នកជំនាញមានសុទិដ្ឋិនិយមចំពោះសក្ដានុពលតំបន់ផ្លូវជាតិលេខ៥១

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង២០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​តំបន់​ផ្លូវជាតិ​លេខ៥១​ ​បាន​ ​និង​កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​យ៉ាង​ខ្លាំង​ជាមួយនឹង​វត្តមាន​គម្រោង​រោងចក្រ​ ​សហគ្រាស​ ​ឃ្លាំង​ ​និង​បុរី​លំនៅឋាន​ជាច្រើន​។​ ​

​តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ​៥១​ ​ដែល​ជា​តំបន់​ជាយ​រាជធានី​ភ្នំពេញ​នៅ​ពេល​បច្ចុ​នប្ប​ន្ន​នេះ​ ​កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ ​និង​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​នានា​ជាច្រើន​ ​ជាពិសេស​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅ​ដ្ឋាន​ ​និង​បុរី​តែម្ដង​។​ ​​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោកស្រី​ ​ចេវ​ ​សុ​ឃុន​ ​បាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ចំពោះ​តំបន់​ផ្លូវជាតិ​លេខ៥១ថា​ ​ផ្អែក​តាម​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍ​ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​ ​មិនយូរ​ទៀត​នោះ​ទេ​នឹង​ប្រែរូប​រាង​ទៅជា​ក្រុង​ថ្មី​មួយទៀត​ជាក់ជា​មិនខាន​។​ ​

​លោកស្រី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​“​តំបន់​ផ្លូវ៥១​ ​បើ​ប្រៀបធៀប​ជាមួយ​តំបន់​ជាយក្រុង​ដទៃទៀត​ ​គឺ​មាន​សក្ដានុពល​ជាងគេ​បន្តិច​ដោយសារតែ​តំបន់​នេះ​ភាគច្រើន​មានការ​អភិវឌ្ឍ​ស្រាប់​ ​និង​មាន​ប្រជាជន​រស់នៅ​ច្រើន​”​។​ ​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​“​អ្វី​ដែល​ជា​ភាព​ទាក់ទាញ​ ​និង​ធ្វើ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ចូល​ទៅ​អភិវឌ្ឍន៍​តំបន់​នេះ​ ​ដោយសារតែ​កត្តា​ភូមិសាស្ត្រ​ ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាពល្អ​ប្រសើរ​ ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ ​និង​ដឹកជញ្ជូន​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៥​ ​ផ្លូវជាតិ​លេខ៤១ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៣​ ​ដែល​សុទ្ធតែ​ជា​ផ្លូវ​សំ​ខាន់​ៗ​សម្រាប់​សេដ្ឋកិច្ច​”​។​ ​

​ជាមួយនឹង​សក្ដានុពល​ ​និង​ភាពល្អ​ប្រសើរ​ទាំងអស់​នេះ​ ​បច្ចុប្បន្ន​ក្រៅពី​សកម្មភាព​គម្រោង​ពុះ​ដី​ឡូ​តិ៍​ធំៗ​ជាច្រើន​ ​និង​គម្រោង​រោងចក្រ​ ​សហគ្រាស​ ​ក៏​មាន​គម្រោង​អភិវឌ្ឍ​បុរី​លំនៅ​ដ្ឋាន​ធំៗ​ផង​ដែរ​។​ ​

​ប្រធាន​គម្រោង​អភិវឌ្ឍន៍​បុរី​ ​អូ​រ៉ូ​រ៉ា​ ​ស៊ី​ធី​ ​ឧដុង្គ​ ​ដែល​កំពុងតែ​មាន​សកម្មភាព​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​សាងសង់​លំនៅឋាន​បែប​ទំនើប​ ​និង​ទាន់សម័យ​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ៥១​ ​ភូមិ​ក្បាល​អូរ​ ​ឃុំ​ព្រះស្រែ​ ​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​នោះ​ ​លោក​ ​ឃិន​ ​សា​រ៉ាត់​ ​បាន​មានប្រសាសន៍​ថា​ ​គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ ​និង​ប្រណីតភាព​ ​អូ​រ៉ូ​រ៉ា​ ​ដែល​កំពុងតែ​អភិវឌ្ឍន៍​ពេលនេះ​ ​គឺជា​គម្រោង​ទី២​ ​បន្ទាប់ពី​គម្រោង​ទីមួយ​ធ្វើឡើង​នៅ​សង្កាត់​ក្រាំងធ្នង់​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​ដែល​ទទួល​បាន​ជោគជ័យ​លើ​ការ​លក់​ប្រមាណ៧០ភាគរយ​ ​ក្នុងរយៈពេល​ជាង៣ខែ​ប៉ុណ្ណោះ​។​ ​

​លោក​ ​ឃិន​ ​សា​រ៉ាត់​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​“​ហេតុផល​ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​មក​ធ្វើការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​បែប​ទាន់សម័យ​នៅ​តំបន់​នេះ​ដោយសារតែ​ ​នៅ​ទីនេះ​ ​ជា​តំបន់​មានការ​អភិវឌ្ឍ​ស្រាប់​ ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ទីប្រជុំជន​ ​ជាពិសេស​មាន​បណ្តា​រោងចក្រ​ ​សហគ្រាស​ ​ឃ្លាំង​ធំៗ​នៅ​ព័ទ្ធជុំវិញ​ ​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វែងខ្វាត់​ ​ជាពិសេស​ផ្លូវជាតិ​លេខ៥១​ ​ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ ​និង​ដឹកជញ្ជូន​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៥​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​និង​ស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​តំបន់​នេះ​កំពុងតែ​មានការ​អភិវឌ្ឍ​ខ្លាំង​ ​ជាពិសេស​ជា​បណ្តុំ​រោងចក្រ​ ​និង​សហគ្រាស​លំដាប់​អន្តរជាតិ​ ​ជាក់ស្ដែង​ដូចជា​នៅ​ពីក្រោយ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ ​អូ​រ៉ូ​រ៉ា​ ​ស៊ី​ធី​ ​ឧដុង្គ​ ​គឺ​មាន​រោងចក្រ​ផលិត​ចំណីសត្វ​ដ៏​ធំ​លំដាប់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ ​DE​ ​HEUS​ ​THM​ ​Co​.​,​ ​Ltd​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​១១,២លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១៥៥កន្លែង​”​។​ ​

​គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ ​អូ​រ៉ូ​រ៉ា​ ​ស៊ី​ធី​ ​ឧដុង្គ​ ​ត្រូវ​បាន​ធ្វើការ​អភិវឌ្ឍ​នៅ​លើ​ផ្ទៃដី​សរុប​ទំហំ​ ​៣ហិ​ក​តា​ ​សាងសង់​ផ្ទះ​ជាង​ ​២០០ល្វែង​ ​ចែកចេញជា២ប្រភេទ​ ​និង៣ប្លុក​ ​ដោយមាន​ផ្លូវ​ក្នុង​ទទឹង១២ម៉ែត្រ​សម្រាប់​ចរាចរណ៍​។​

លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ជួរ​ខាងមុខ​ជាប់​ផ្លូវជាតិ​លេខ៥១​ ​ជា​ប្រភេទ​ ​Shop​ ​House​ ​(​គម្រោង​ ​A​)​ ​ត្រូវ​បាន​សាងសង់​យ៉ាង​ប្រណីត​ ​ទាន់សម័យ​បែប​អូស្រ្តាលី​ ​មាន​កម្ពស់២ជាន់​កន្លះ​ ​មាន​បន្ទប់គេង​ចំនួន៣​ ​ដែល​ផ្តល់​ផាសុ​ខ​ភាព​ដល់​ការរស់នៅ​ ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ​និង​មានការ​រៀបចំ​ជា​សួនច្បារ​ ​រួម​ជាមួយនឹង​ទី​ចំណត​នៅ​ផ្នែក​ខាងមុខ​ផង​ដែរ​។​ ​ដោយឡែក​លំនៅ​ដ្ឋាន​នៅ​ជួរ​ខាងក្នុង​ ​(​គម្រោង​ ​B​)​ ​ក៏​ជា​ប្រភេទ​ ​Shop​ ​House​ ​ដែល​អាច​ប្រកប​អាជីវកម្ម​បាន​ដូចគ្នា​ ​និង​មាន​កម្ពស់២ជាន់​ ​មាន​បន្ទប់គេង​ចំនួន២​។​ ​

​ជាមួយគ្នា​នេះ​ ​ជា​ការ​អបអរសាទរ​នៅក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ​ឆ្នាំ​សកល​ ​២០២០​ ​ក្រុមហ៊ុន​បាន​ផ្ដល់​ជូន​នូវ​កម្មវិធី​ពិសេស​ ​ដោយ​គ្រប់​អតិថិជន​ទាំងអស់​ដែល​ធ្វើការ​កក់​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី១៨​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នឹង​ទទួល​បានការ​ដូ​ចំនួន៥០០០ដុល្លារ​ត្រឡប់​មក​វិញ​ភ្លាម​ៗ​ ​បន្ថែម​ពីលើ​ការ​បញ្ចុះតម្លៃ​ផ្សេងទៀត​។​ ​រាល់​ព័ត៌មាន​បន្ថែម​អាច​សាកសួរ​បន្ថែម​តាមរយៈ​ទូរស័ព្ទ​លេខ​ ​៖​ ​០១៧​ ​២២២​ ​០៩៩​ ​/​ ​០៨៦​ ​៦៦៦​ ​៣៧៥ https://www.facebook.com/pg/aurora.ct168/reviews/
https://maps.app.goo.gl/4JFe2iu6cQkxf4cv6៕​

រដ្ឋាភិបាលបារាំងត្រៀមខ្លួនធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុ​បារាំង​លោក​ ​Bruno​ ​Le​ ​Maire​ ​បាន​និយាយ​ថា​ ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​រវាង​អាមេរិក​ ​និង​បារាំង​បាន​កើនឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ​ហើយ​ត្រៀមខ្លួន​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​។​

​លោក​រដ្ឋមន្រ្តី​បាន​និយាយ​ថា​ ​បារាំង​ ​និង​អឺរ៉ុប​បាន​ព្យាយាម​ធ្វើ​ឱ្យ​មាន​ភាព​សម​ហេតុផល​ ​និង​យុត្តិធម៌​ទាក់ទង​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អាមេរិក​នៅក្នុង​សហភាព​អឺរ៉ុប​ ​ប៉ុន្តែ​ទណ្ឌកម្ម​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ​Donald​ ​Trump​ ​លើ​ទំនិញ​អឺរ៉ុប​គឺ​មិន​សមរម្យ​ ​មិន​រាក់ទាក់​ ​និង​មិន​ស្របច្បាប់​”​។​

​លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​កាសែត​ ​Le​ ​Journal​ ​du​ ​Dimanche​ ​ថា​ ​“​យើង​ចង់​ចៀសវាង​សង្គ្រាម​ពាណិជ្ជកម្ម​ ​ប៉ុន្តែ​យើង​ត្រៀមខ្លួន​ឆ្លើយតប​ជាមួយ​ដៃគូ​អឺរ៉ុប​របស់​យើង​ ​ប្រសិនបើ​យើង​រង​នូវ​ការ​ដាក់ទណ្ឌកម្ម​ដែល​យើង​គិតថា​មិន​សមរម្យ​ ​មិន​រាក់ទាក់​ ​និង​ខុសច្បាប់​”​។​ ​

​រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​កាលពី​ខែមុន​ថា​ ​ខ្លួន​នឹង​ដាក់​ពន្ធ​ ​១០០​ ​ភាគរយ​លើ​ទំនិញ​បារាំង​ដែល​មានតម្លៃ​ ​២,៤​ ​ពាន់​លាន​ដុល្លារ​ ​និង​រួមមាន​ស្រា​សំ​ប៉ាញ​ ​កាបូប​ច្នៃ​ ​និង​ឈីស​។​
​ពន្ធគយ​លើ​ការនាំចូល​របស់​បារាំង​កើតឡើង​ ​បន្ទាប់ពី​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​អាមេរិក​លើ​ពន្ធ​ថ្មី​នៃ​សេវាកម្ម​ឌីជីថល​បារាំង​ដែល​ដាក់​ពន្ធលើប្រាក់ចំណេញ​ ​៣​ ​ភាគរយ​លើ​ក្រុមហ៊ុន​ឌីជីថល​ដែល​រកចំណូល​បាន​ជាង​ ​២៧,៨៦​ ​លាន​ដុល្លារ​នៅ​ប្រទេស​បារាំង​ ​និង​ ​៨៣០​ ​លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​។​ ​

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ​ពន្ធ​ថ្មីនេះ​គឺ​សំដៅ​ដោយ​ផ្ទាល់​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដូចជា​ ​Facebook​ ​Apple​ ​និងAmazon​។​

​ឯកអគ្គ​រដ្ឋ​ ​Robert​ ​Lighthizer​ ​បាន​ថ្លែង​នៅក្នុង​របាយការណ៍​របស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ ​(​USTR​)​ ​ថា​ ​“​ការសម្រេច​ចិត្ត​របស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នៅ​ថ្ងៃនេះ​ផ្ញើ​សញ្ញា​យ៉ាង​ច្បាស់​ថា​ ​អាមេរិក​នឹង​ចាត់វិធានការ​ប្រឆាំង​នឹង​ច្បាប់​ពន្ធ​ឌីជីថល​ដែល​រើសអើង​ ​ឬ​ដាក់បន្ទុក​មិន​ត្រឹមត្រូវ​លើ​ក្រុមហ៊ុន​អាមេរិក​”​។​

​លោក​ ​Lighthizer​ ​បាន​បន្ថែម​ថា​ ​“​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ផ្តោត​លើ​ការ​ប្រឆាំង​ការ​កើនឡើង​នៃ​ការ​គាំពារ​និយម​របស់​បណ្តា​ប្រទេស​ជាស​មា​ជិ​ក​សហភាព​អឺរ៉ុប​ដែល​ផ្តោត​លើ​ក្រុមហ៊ុន​អាមេរិក​ដោយ​អយុត្តិធម៌​ ​មិនថា​តាមរយៈ​ពន្ធ​សេវាកម្ម​ឌីជីថល​ ​ឬកិច្ច​ខិតខំ​ប្រឹងប្រែង​ផ្សេងទៀត​ដែល​ផ្តោត​លើ​ក្រុមហ៊ុន​សេវាកម្ម​ឌីជីថល​ឈានមុខ​របស់​អាមេរិក​”​។​ពន្ធគយ​នេះ​ផ្តោត​លើ​វិស័យ​ស្រា​ដែល​រកចំណូល​បាន​ច្រើន​របស់​ប្រទេស​បារាំង​ ​កាបូបដៃ​ ​និង​គ្រឿងសំអាង​ដែល​មិន​មាននៅ​ក្នុង​ការដំឡើង​ពន្ធ​ ​២៥​ ​ភាគរយ​របស់​រដ្ឋាភិបាល​អាមេរិក​ទៅលើ​ផលិតផល​របស់​អឺរ៉ុប​កាលពី​ខែ​ ​តុលា​។​

​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​ប្រកាស​ដំឡើង​ពន្ធ​សហភាព​អឺរ៉ុប​ ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​បាន​ប្តេជ្ញា​សងសឹក​ចំពោះ​អ្វី​ដែល​លោក​ចាត់ទុកថា​ជា​ទណ្ឌកម្ម​ពាណិជ្ជកម្ម​។​

​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​បារាំង​លោក​ ​Bruno​ ​Le​ ​Maire​ ​បាន​និយាយ​កាលពី​ខែ​ ​តុលា​ ​ថា​ ​“​យើង​ ​អឺរ៉ុប​នឹង​ធ្វើការ​ដាក់ទណ្ឌកម្ម​ស្រដៀងគ្នា​នេះ​នៅក្នុង​ប៉ុន្មាន​ខែ​ទៀត​ ​ប្រហែលជា​រឹតតែ​ពិបាក​ថែមទៀត​ក្នុង​ក្របខ័ណ្ឌ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​សងសឹក​ចំពោះ​ទណ្ឌកម្ម​របស់​អាមេរិក​ទាំងនេះ​”​។​

​ប្រធាន​ថ្មី​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប​លោកស្រី​ ​Christine​ ​Lagarde​ ​បាន​និយាយ​កាលពី​ខែមុន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ទាំងអស់​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ដែល​មាន​សុខភាព​ល្អ​។​ ​លោកស្រី​បាន​ផ្តោត​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ជា​កត្តា​ចម្បង​មួយ​ដែល​រារាំង​កំណើន​ផលិតផល​សុ​រប​ក្នុង​ស្រុក​សរុប​នៅ​ជុំវិញ​ពិភពលោក​ ​និង​បង្ក​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​។​

​លោកស្រី​ ​Lagarde​ ​មានប្រសាសន៍​ថា​ ​“​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​ ​និង​ភាព​មិន​ប្រាកដប្រជា​ខាង​ភូមិសាស្ត្រ​នយោបាយ​កំពុង​រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​នៃ​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​ដែល​មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល​ចាប់តាំងពី​ឆ្នាំមុន​។​ ​កត្តា​នេះ​បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដល់កម្រិត​ទាប​បំផុត​ ​គិត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំធេង​”​៕​

សម្តេចតេជោ៖ សន្តិភាព និងស្ថិរភាពនយោបាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

ដោយវុត្ថា

​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​បាន​ធ្វើជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​នៃ​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​សម្រេច​បាន​កំណើន​ខ្ពស់​ប្រមាណ​ ​៧,១​%​ ​ក្នុង​បរិការណ៍​អតិផរណា​ទាប​ ​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព​ ​និង​ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង​។​ ​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​ក្នុង​ពិធី​អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប៤១ឆ្នាំ​ ​នៃ​ថ្ងៃជ័យ​ជម្នះ៧មករា​(​៧មករា​ ​១៩៧៩​-​៧មករា​ ​២០២០​)​នៅ​ ​ថ្ងៃទី៧​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​បាន​គូសបញ្ជាក់​ថា​ ​កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​កំណើន​ល្អ​ប្រសើរ​នៃ​វិស័យ​សេវាកម្ម​ ​និង​កំណើន​ខ្ពស់​នៃ​វិស័យ​ឧស្សាហកម្ម​ ​ថ្វីបើ​វិស័យ​កសិកម្ម​នៅ​បន្ត​មាន​កំណើន​ទាប​ក្ដី​។​ ​

​សម្តេច​បន្ត​ថា​ ​ស្ថិរភាព​នយោបាយ​បាន​ផ្តល់​ទំនុកចិត្ត​ដល់​វិ​នី​យោគិន​ទាំង​ក្នុង​ប្រទេស​ ​និង​ក្រៅប្រទេស​ក្នុង​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​សំណង់​ ​និង​កម្មន្តសាល​។​ ​ព្រមជាមួយនេះ​ ​ការប្រើ​ប្រាស់​ក្នុង​ស្រុក​ ​និង​ពាណិជ្ជកម្ម​អន្តរជាតិ​មានសន្ទុះ​កើនឡើង​គួរឲ្យ​កត់សម្គាល់​។​

​សម្តេច​តេជោ​ ​បន្ថែម​ថា​ ​លើ​មូលដ្ឋាន​សមិទ្ធកម្ម​នៃ​វិស័យ​សេដ្ឋកិច្ច​ ​និង​ការបែងចែក​ផ្លែផ្កា​នៃ​កំណើន​ដោយ​សមធម៌​ក្នុង​ក្របខណ្ឌ​សង្គម​ទាំងមូល​ ​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាជន​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ ​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​កើនឡើង​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ជាមធ្យម​សម្រាប់​មនុស្សម្នាក់​ពី​ ​១​ ​៥៤៨​ ​ដុល្លារ​អាមេរិក​ ​ក្នុង​ឆ្នាំ២០១៨​ ​ដល់​ប្រមាណ១​ ​៦៧៩​ ​ដុល្លារ​អាមេរិក​ ​ក្នុង​ឆ្នាំ២០១៩​។​ ​អត្រា​ភាព​ក្រីក្រ​ត្រូវ​បាន​កាត់បន្ថយ​មក​ក្រោម​ ​១០​%​ ​នា​បច្ចុប្បន្ន​។​ម្យ៉ាងទៀត​ ​កម្ពុជា​រក្សា​បាន​សន្តិសុខ​ការងារ​ ​ដោយ​អត្រា​គ្មាន​ការងារ​មាន​ប្រមាណ​ ​០,៣​%​ ​ប៉ុណ្ណោះ​។​

​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​និង​កំពុង​ជំរុញ​អនុវត្ត​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ ​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ ​និង​សាមគ្គីភាព​សង្គម​ព្រមទាំង​កាត់បន្ថយ​ភាព​ក្រីក្រ​ជា​អតិបរមា​។​ ​តាមរយៈ​នេះ​ ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ប្រព័ន្ធ​គាំពារ​ចំនួន២រួម​មានៈ​ប្រព័ន្ធ​ជំនួយ​សង្គម​ផ្តល់​ការ​គាំពារ​ដល់​ប្រជាជន​ដែល​រស់នៅ​ក្រោម​ ​និង​ក្បែរ​បន្ទាត់​ភាព​ក្រីក្រ​ ​ដោយ​ផ្តោត​ជាពិសេស​លើ​កុមារ​ ​ស្ត្រី​មានផ្ទៃពោះ​ ​ជន​ពិការ​ ​ជន​ចាស់ជរា​គ្មាន​ទីពឹង​ ​និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ ​ផ្តល់​ការ​គាំពារ​ហានិភ័យ​លើ​ផ្នែក​សោធន​ ​ថែទាំ​សុខភាព​ ​ហានិភ័យ​ការងារ​ ​និកម្មភាព​ ​និង​ពិការភាព​ដល់​ក្រុមប្រជាជន​នៃ​វិស័យ​សេដ្ឋកិច្ច​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រព័ន្ធ​។​ ​

​រាជរដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​ជូន​កម្មការិនី​ដែល​បាន​សម្រាលកូន​តាមរយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​ហើយ​បាន​ដាក់ឲ្យ​អនុវត្ត​នូវ​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រ្តី​មានផ្ទៃពោះ​ ​និង​កូន​អាយុ​ក្រោម២ឆ្នាំ​នៃ​គ្រួសារ​មាន​ប័ណ្ណ​សមធម៌​ ​ឬ​ប័ណ្ណ​អ​ទិ​ភាព​ដើម្បី​សម្រាល​បន្ទុក​ ​លើកកម្ពស់​ជីវភាព​ ​និង​អាហារូបត្ថម្ភ​ដល់​ស្ត្រី​ ​និង​កុមារ​។​ ​

រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​បង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​ដើម្បី​ផ្តល់​ការ​គាំពារ​ផ្នែក​សុខភាព​ប្រកបដោយ​គុណភាព​ ​និង​មិន​គិតថ្លៃ​ដល់​កុមារ​កម្ពុជា​។​ ​មន្ត្រី​រាជការ​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ ​ទទួល​បានការ​ដំឡើង​បៀវត្ស​ចាប់ពី​ខែមករា​ ​និង​ខែមេសា​ឆ្នាំ២០២០នេះ​។​ ​ចំពោះ​កម្មករ​និយោជិត​ដែល​កំពុងតែ​បម្រើការ​ងារ​ក្នុង​វិស័យ​កាត់ដេរ​ ​និង​ស្បែកជើង​បាន​ទទួល​ប្រាក់ឈ្នួល​អប្បបរមា​ ​១៨២​ ​ដុល្លារ​អាមេរិក​ ​និង​ត្រូវ​បាន​ដំឡើង​ដល់​ ​១៩០​ ​ដុល្លារ​អាមេរិក​ ​ចាប់ពី​ខែមករា​ឆ្នាំ២០២០នេះ​ ​ដោយ​មិនទាន់​គិត​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ទៀត​ ​ជាពិសេស​ផលប្រយោជន៍​ដែល​បាន​ទទួល​ពី​ការអនុវត្ត​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​។​

​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់​ដល់​ការ​លើកស្ទួយ​ជីវភាព​ប្រជាកសិករ​ ​ជាពិសេស​តាមរយៈ​ការជំរុញ​ផលិតកម្ម​ ​ការ​ខិតខំ​រក្សា​ស្ថិរភាព​ថ្លៃ​កសិផល​ ​និង​ការពង្រីក​ទីផ្សារ​កសិផល​ ​។​ ​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ឃុំ​ ​សង្កាត់​រាជរដ្ឋាភិបាល​បាន​បង្កើន​ជាបន្តបន្ទាប់​នូវ​មូលនិធិ​ឃុំ​ ​សង្កាត់​ ​ហើយ​ក្នុង​ឆ្នាំ២០២០នេះ​ ​ឃុំ​ ​សង្កាត់​នី​មួយ​ៗ​នឹង​ទទួល​បាន​ថវិកា​សរុប​ជាមធ្យម​ប្រមាណ​ ​១២២.០០០ដុល្លារ​ ​ក្នុង​នោះ​ថវិកា​សម្រាប់​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​មាន​ប្រមាណ​ ​៧០.០០០ដុល្លារ​ ​ហើយ​ថវិកា​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​នេះ​នឹង​ត្រូវ​បង្កើន​ជា​រៀងរាល់​ឆ្នាំ​។​ ​
​រហូតដល់​ឆ្នាំ២០២៣​ ​រដ្ឋបាល​ឃុំ​ ​សង្កាត់​នី​មួយ​ៗ​នឹង​ទទួល​បាន​ថវិកា​សរុប​ជាមធ្យម​ជាង​ ​១៣២.០០០ដុល្លារ​ ​។​

​ជាមួយគ្នា​នេះ​ ​ការ​បញ្ចុះ​ថ្លៃ​ ​និង​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ ​និង​ទឹក​ស្អាត​ ​ការ​បន្ធូរបន្ថយ​ពន្ធ​ ​និង​ការ​អនុគ្រោះ​ពន្ធ​លើ​ប្រភេទ​ពន្ធ​មួយចំនួន​ ​បាន​និង​កំពុង​ផ្តល់​គុណប្រយោជន៍​ជូន​ប្រជាជនទូទៅ​ដែល​នៅ​មាន​ប្រាក់ចំណូល​ទាប​៕​

ភ្នាក់ងារដែលមានបទពិសោធន៍ជាង១០ឆ្នាំនឹងផ្តល់ជូនសេវាទិញ និងជួលអលនទ្រព្យនៅ “អាមេរិក”ដល់អតិថិជននៅកម្ពុជា

ដោយ​ ​ប៊ី​
​ភ្នំពេញ​៖​ ​អ្នកជំនាញ​មួយ​ក្រុម​ដែល​មានបទពិសោធន៍​ជាង​ ​១០​ ​ឆ្នាំ​នឹង​ផ្តល់​ជួន​សេវា​ទិញ​ ​និង​ជួល​ដល់​អតិថិជន​ដែល​មានបំណង​ចង់​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​អាមេរិក​ ​ខណៈ​នឹង​រៀបចំ​កម្មពិធី​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ដំណើរ​ក្នុង​ការ​វិនិយោគ​ទាក់ទង​នឹង​ការ​ពន្យល់​ ​និង​ការទិញ​អចលនទ្រព្យ​នៅ​អាមេរិក​នៅ​ថ្ងៃទី​ ​១៣​ ​ខាងមុខនេះ​នៅ​សណ្ឋាគារ​ ​Sunway​ ​Hotel​។​

​លោ​ស្រី​ ​ឈរ​ ​ចាន់​នី​ ​ប្រធាន​សាខា​របស់​ក្រុម​ចាន់​នី​នៃ​ក្រុមហ៊ុន​ ​Remax​ ​Top​ ​Producer​ ​បាន​ប្រាប់​ ​Propertyarea.asia​ ​ថា​ ​លោកស្រី​បាន​ធ្វើជា​ភ្នាក់ងារ​នៅ​ក្រុមហ៊ុន​ ​Remax​ ​ហើយ​មានបទពិសោធន៍​ជាង​ ​១០​ ​ឆ្នាំ​ ​ដោយ​ទទួល​បាន​ជោគជ័យ​ជាច្រើន​ ​ខណៈ​លោកស្រី​នឹង​រៀបចំ​កម្មពិធី​មួយ​ដើម្បី​ផ្សព្វផ្សាយ​ ​និង​ពន្យល់​ការ​វិនិយោគ​ ​ឬ​ទិញ​ ​និង​ជួល​អចលនទ្រព្យ​នៅ​អាមេរិក​។​

​លោកស្រី​បាន​ថ្លែង​ ​“​ខ្ញុំ​បាន​បើក​ក្រុមការងារ​ដែល​មាន​សមាជិក​ ​៥​ ​ទៅ​ ​៦​ ​នាក់​ ​ដើម្បី​ជួយ​ដល់​បងប្អូន​ខ្មែរយើង​ទិញ​ផ្ទះនៅ​អាមេរិក​ ​និង​អ្នក​ចង់បាន​ផ្ទះ​ ​ហើយ​ចង់​កូន​គាត់​បាន​ទៅរៀន​នៅ​អាមេរិក​។​ ​ជាមួយ​បទពិសោធន៍​ជាង​ ​១០​ ​ឆ្នាំ​ ​ខ្ញុំ​បាន​ជួយ​បងប្អូន​ខ្មែរយើង​ជាច្រើន​ទិញ​ផ្ទះ​បាន​នៅ​អាមេរិក​ ​និង​ជាមួយ​ការរៀបចំ​ឯកសារ​បែបបទ​ផ្លូវការ​ក្នុង​ទិញ​ផ្ទះនៅ​អាមេរិក​”​។​

​លោកស្រី​ ​បាន​បន្ត​ថា​ ​“​យើង​គិតថា​ ​ពេល​គាត់​ទិញ​ផ្ទះនៅ​អាមេរិក​ ​វា​មាន​ស្ថេរ​ភាពជា​ជាង​យើង​ជួលផ្ទះ​គេ​ ​ឬ​យើង​រក​ប្រាក់ចំណូល​បាន​ជាប្រចាំ​ ​ពេល​យើង​ដាក់​ផ្ទះ​នោះ​ជួល​។​ ​នេះ​ជា​ចំណុច​សំខាន់​ដែល​ខ្ញុំ​ចង់​ផ្សព្វផ្សាយ​នៅ​ទីនេះ​ ​ហើយ​ខ្ញុំ​សង្ឃឹមថានឹង​ទទួល​បាន​អតិថិជន​ច្រើន​”​។​

​ទោះបីជា​អតិថិជន​មិន​មាន​សិទ្ធិ​រស់នៅ​នៅ​អាមេរិក​ក៏ដោយ​ ​តែ​អតិថិជន​មាន​សិទ្ធ​ទិញ​អចលនទ្រព្យ​នៅ​អាមេរិក​ ​ហើយ​លក្ខខណ្ឌ​មិន​តម្រូវ​ឱ្យ​អ្នកមាន​លុយ​សុទ្ធ​គ្រប់​នោះ​ទេ​ ​ដោយមាន​ធនាគារ​ផ្តល់​កម្ចី​ដល់​អ្នកទិញ​ ​ខណៈ​អ្នកទិញ​ត្រូវ​មាន​ប្រាក់​ ​២៥​ ​ភាគរយ​នៃ​តម្លៃ​អចលនទ្រព្យ​សរុប​។​

​ទាក់ទង​នឹង​ការទិញ​អចលនទ្រព្យ​នៅ​អាមេរិក​នេះ​ ​វា​មាន​ចំណុច​ពីរ​ដែលគេ​ត្រូវការ​។​ ​ទី១គឺ​អ្នកទិញ​មាន​លិខិតឆ្លងដែន​ដើម្បី​ឱ​គេ​ដឹង​ថា​អ្នកទិញ​ជា​ម្ចាស់​អចលនទ្រព្យ​ ​និង​ទី២ធន​គារ​ដែល​មានឈ្មោះ​អ្នកទិញ​ ​ហើយ​មានសាច់​ប្រាក់​ស្រាប់​។​ ​តែបើ​សិន​អត់​ទាន់​សាច់ប្រាក់​នៅក្នុង​ធនាគារ​ទេ​ ​នោះ​វា​មិន​អី​នោះ​ទេ​ ​ហើយ​យើង​អាចយ​ក​ក្រដាស​ស្នាម​នៅ​ថ្ងៃក្រោយ​ក៏បាន​ដែរ​។​ ​ប៉ុន្តែ​ក្នុងករណី​ ​អ្នកទិញ​បាន​ពេញចិត្ត​ផ្ទះ​មួយ​ហើយ​ ​ក្រុមការងារ​លោកស្រី​នឹង​ត្រូវការ​ក្រដាស​ស្នាម​នេះ​។​

​លោកស្រី​ចាន់​នី​ ​បានឱ្យ​ដឹង​ថា​ ​“​ខាង​សាមីខ្លួន​យើង​ ​យើង​មិន​ត្រូវការ​ឯកសារ​អ្វី​ច្រើន​នោះ​ទេ​។​ ​ឧទាហរណ៍​ ​យើង​ត្រូវ​មាន​ប្រាក់ចំណូល​ពិតប្រាកដ​។​ ​គេ​មិន​ខ្វល់​ទេ​ ​ព្រោះ​កម្មវិធី​ដែល​អនុញ្ញាត​ឱ្យ​ខ្ចីប្រាក់​សម្រាប់​អ្នក​ដែល​រស់នៅ​ស្រុកក្រៅ​គឺ​អត់​ត្រូវការ​លក្ខខណ្ឌ​អ្វី​ច្រើន​ទេ​”​។​
​ជាមួយគ្នា​នេះ​ ​ក្រុមការងារ​លោកស្រី​នឹង​រៀបចំ​កម្មពិធី​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ដំណើរ​ក្នុង​ការ​វិនិយោគ​ទាក់ទង​នឹង​ការ​ពន្យល់​ ​និង​ការទិញ​អចលនទ្រព្យ​នៅ​អាមេរិក​នៅ​ថ្ងៃទី​ ​១៣​ ​ខាងមុខនេះ​នៅ​សណ្ឋាគារ​ ​Sunway​ ​Hotel​។​

​លោកស្រី​បាន​ថ្លែង​ថា​ ​“​គម្រោង​របស់​យើង​ក្នុង​ការរៀបចំ​កម្មពិធី​នឹង​មាន​អ្នក​ចូល​រួប​ពី​ ​៣០​ ​ទៅ​ ​៥០​ ​នាក់​ប៉ុណ្ណោះ​ ​ខណៈ​មក​ពេលនេះ​អ្នកចូលរួម​មួយចំនួន​បាន​ចុះឈ្មោះ​ក្នុង​ការចូលរួម​កម្មពិធី​នេះ​ហើយ​”​។​

​ដោយឡែក​ ​កន្លងមក​ ​លោកស្រី​ទទួល​បាន​ភាព​ជោគជ័យ​ច្រើន​ ​ព្រោះ​រាល់ពេល​អតិថិជន​ដែល​លោកស្រី​ជួយ​ទិញ​អចលនទ្រព្យ​ឱ្យ​គឺ​គាត់​មាន​លុយ​ត្រឹមតែ​ប្រាក់​កក​ ​“​ហើយ​នៅ​ទីនោះ​នៅពេល​ដែល​យើង​ទិញ​គឺ​យើង​មាន​ទាំង​ប្រាក់ចំណេញ​ជាជាង​យើង​ជួលផ្ទះ​គេ​ ​និង​ពេល​តម្លៃ​ផ្ទះ​ឡើងថ្លៃ​ ​យើង​ក៏​មាន​ប្រាក់ចំណេញ​ក្នុង​នេះ​ដែរ​”​។​

​លោកស្រី​បាន​លើកឡើង​ថា​ ​“​ដូច្នេះ​គាត់​អាច​លក់​ផ្ទះ​នោះ​ទៅ​ ​គាត់​អាច​ទៅ​ទិញ​ផ្ទះ​ផ្សេងទៀត​ ​ហើយ​គាត់​ដកប្រាក់​ចំណេញ​ពី​ផ្ទះ​លក់​ទៅ​ធ្វើ​អាជីវ​កម្ម​ផ្សេង​ៗ​បាន​។​ ​បើ​និយាយ​ពី​ភាព​ជោគជ័យ​គឺ​យើង​មាន​ច្រើន​ក្នុង​ការងារ​ទាំងអស់​នេះ​”​។​

​លោកស្រី​ ​បន្ត​ថា​ ​ភាគច្រើន​ ​ក្រុមការងារ​ខ្ញុំ​ណែនាំ​អតិថិជន​ទៅតាម​ចំណុច​ ​ឬ​ទីតាំង​របស់​អតិថិជន​ចង់បាន​។​ ​“​ទាក់ទង​នឹង​ការជួល​ ​យើង​នឹង​ណែនាំ​តំបន់​ដែល​អាច​ជួល​បាន​ ​ប៉ុន្តែ​បើ​គាត់​ចង់បាន​ទីតាំង​ដែល​ជិត​សាលារៀន​កូន​ ​ទីលំនៅ​ល្អ​ ​សាលារៀន​ល្អ​ ​តំបន់​ល្អ​គឺ​យើង​ជួយ​ណែនាំ​គាត់​ទៅតាម​អ្វី​ដែល​គាត់​ចង់បាន​”​។​

​លោកស្រី​ ​បាន​បញ្ជាក់​ថា​ ​“​អាជ្ញាប័ណ្ណ​របស់​យើង​គឺ​មាន​ប្រសិទ្ធិ​ភាព​ត្រឹមតែ​នៅ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ ​ប៉ុន្តែ​បើ​អតិថិជន​ត្រូវការ​ទិញ​នៅ​រដ្ឋ​ផ្សេងទៀត​នៅ​អាមេរិក​ ​យើង​មាន​ភ្នាក់ងារ​ផ្សេងទៀត​ដើម្បី​សម្រួលការ​ទិញ​របស់​គាត់​”​៕​

អាមេរិកផ្តល់ជំនួយ ១០០ លានដុល្លារក្នុងមួយឆ្នាំៗដល់ការអភិវឌ្ឍន៍កម្ពុជា

ដោយវុត្ថា​
​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​អាមេរិក​ ​បាន​ផ្តល់​ជំនួយ​ប្រមាណ១០០លាន​ដុល្លា​ ​ក្នុង​មួយ​ឆ្នាំ​ៗ​ ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​ជា​កិច្ច​សហប្រតិបត្តិ​ការ​រឹងមាំ​ ​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​នានា​ ​ហើយដែល​នឹង​ត្រូវ​បាន​អនុ​វម័​ត​ ​និង​ចុះ​ ​MOU​ ​ជាមួយគ្នា​។​

​លោក​ ​W​.​ ​Patrick​ ​Murphy​ ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​មានប្រសាសន៍​បែបនេះ​ ​នៅក្នុង​ជំ​នួន​ពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​ឆាយ​ ​ថន​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងផែនការ​ ​កាលពី​ថ្ងៃទី​ ​៦​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​ម្សិលមិញ​នេះ​ ​នាទី​ស្តី​ការក្រ​សួង​ផែនការ​ ​។​ ​

លោក​ ​Patrick​ ​បន្ត​ថា​ ​ហើយ​យើង​ក៏​មាន​វិស័យ​ឯកជន​ ​សម្រាប់​ជួយ​ដល់​កម្ពុជា​ផង​ដែរ​។​
​លោក​បាន​បន្ថែម​ថា​ ​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​យើង​បាន​មើលឃើញ​ពី​បញ្ហា​ប្រឈម​នានា​ ​ដែល​សហរដ្ឋអាមេរិក​ពិបាក​ក្នុង​ការ​ជួយ​ ​ប៉ុន្តែ​យើង​(​សហរដ្ឋអាមេរិក​ ​និង​កម្ពុជា​)​ ​នឹង​រួមគ្នា​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​ទាំងនោះ​ជាមួយគ្នា​ឱ្យ​បាន​។​

លោក​ ​ឆាយ​ ​ថន​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងផែនការ​ ​បា​នន​ថ្លែង​នូវ​អំណរ​អរគុណ​ចំពោះ​ប្រជាជន​ ​និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​ដែល​បាន​ជួយ​ផ្តល់​ជំនួយ​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​ធំៗ​ជាច្រើន​ ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុងរង្វង់៧​%​ក្នុង​មួយ​ឆ្នាំ​ៗ​ ​ជាពិសេស​បាន​ជួយ​គាំទ្រ​ដល់​ក្រសួងផែនការ​។

​លោក​បន្ថែម​ថា​ ​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​(​USAID​)​ ​រួម​នឹង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​ទៀត​ ​មាន​ដូចជា​ ​UNFPA​,​ ​UNICEF​ ​គាំទ្រ​លើ​ការអង្កេត​ប្រជាសាស្ត្រ​ ​និង​សុខភាព​(​CDHS​)​ ​ដែល​មាន​ចាប់តាំងពី​ឆ្នាំ២០០០មក​ម្ល៉េះ​ ​និង​ ​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​ ​ឆ្នាំ២០១៩​ ​ហើយ​តាមរយៈ​អង្គការUNDP​ ​ក៏បាន​ជួយ​ដល់​ក្រសួងផែនការ​ ​ក្នុង​ការរៀបចំ​ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​(​CSDGs​)​ ​២០១៩​-​២០៣០​ ​ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​(​NSDP​)​ ​២០១៩​-​២០២៣​ ​ព្រមទាំង​កិច្ច​សហប្រតិបត្តិ​ការ​ដទៃផ្សេង​ទៀតផង​ដែរ​៕​

សម្តេចតេជោជំរុញឱ្យបង់ក្លាដេសវិនិយោគលើការសង់ឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវ

ដោយ​វុត្ថា
​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​ជំរុញ​ឱ្យ​វិនិយោគិន​បង់ក្លាដេស​មក​វិនិយោគ​ ​សង់​ឃ្លាំង​ ​រោងម៉ាស៊ីន​កិនស្រូវ​ ​និង​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាជន​ដើម្បី​ធ្វើការ​កិន​នាំចេញ​ទៅ​ប្រទេស​ ​បង់ក្លាដេស​។​

សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​Muhammad​ ​Faruk​ ​Khan​ ​ប្រធាន​គ​ណ​កម្មា​ធិការ​អចិន្ត្រៃយ៍​ទទួលបន្ទុក​កិច្ចការ​បរទេស​នៃ​សភា​បង់ក្លាដេស​ ​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី៦​ ​ខែមករា​ ​ម្សិលមិញ​នេះ​ ​ឱ្យ​ដឹង​ថា​ ​កន្លងមក​សម្ដេច​បាន​ស្វែងយល់​អំពី​តម្រូវ​អង្ករ​របស់​ប្រទេស​បង់ក្លាដេស​ ​ដែល​មានបំណង​ស្វែងរក​ទិញ​អង្ករ​ ​ពី​កម្ពុជា​។​

​សម្តេច​បន្ត​ថា​ ​ក្នុង​ន័យ​នេះ​ ​គប្បី​រក​វិធីសាស្ត្រ​ដើម្បី​អាច​ទិញ​អង្ករ​ពី​កម្ពុជា​បាន​នូវ​តម្លៃ​ដ៏​សមស្រប​មួយ​ ​នោះ​គឺ​តាមវិធី​ដែល​ប្រជាជន​ឬក៏​អ្នក​វិនិយោគ​បង់ក្លាដេស​ ​អាចម​កវិ​និ​យោគ​ ​សង់​ឃ្លាំង​ ​រោងម៉ាស៊ីន​កិនស្រូវ​ ​និង​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាជន​ផ្ទាល់​តែម្ដង​ ​ដើម្បី​ធ្វើការ​កិន​នាំចេញ​ទៅ​ប្រទេស​ ​បង់ក្លាដេស​ ​ដែល​ក្នុង​ន័យ​នេះ​តម្លៃ​អង្ករ​របស់​កម្ពុជា​ ​នឹងអាច​មានតម្លៃ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃទៀត​ផង​ ​។​ ​

​សម្តេច​បន្ថែម​ថា​ ​“​ក្នុង​ន័យ​នេះ​ផង​ដែរ​ ​ប្រទេស​បង់ក្លាដេស​ ​នឹង​ទទួល​បាន​សុវត្ថិភាព​អង្ករ​ ​សុវត្ថិភាព​ភាព​អាហារ​ ​ពិសេស​ជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​ផង​ដែរ​”​ ​។​

​សម្តេច​តេជោ​ ​បន្ថែម​ទៀត​ថា​ ​“​យើង​គប្បី​ណា​ជំរុញ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​របស់​ប្រទេស​ទាំងពីរ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​យល់ដឹង​គ្នា​កាន់តែ​ខ្លាំង​ឡើង​ខ្ពស់​ ​និង​ទំនាក់ទំនង​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ន័យ​ស្វែងរក​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ផ្សេង​រួម​ទាំង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ ​វិនិយោគ​និង​ពាណិជ្ជកម្ម​ផង​”​។​ ​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​(​CRF​)​ ​បង្ហាញ​ទិន្នន័យ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ថា​ ​បរិមាណ​អង្ករ​នាំចេញ​របស់​កម្ពុជា​ ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​នៅ​ឆ្នាំ​ ​២០១៩​ ​បាន​ចំនួន​ជាង​ ​៦សែន​ ​(​៦២០.១០៦​)​ ​តោន​។​ ​ចំនួន​នេះ​ ​ធ្លាក់ចុះ​ជិត​ ​១​ ​(​០,៩៧​)​ ​ភាគរយ​ ​បើ​ធៀប​នឹង​ការនាំចេញ​នៅ​ឆ្នាំ២០១៨​។​ ​

​ចំណែក​តម្លៃ​សរុប​នៃ​ការ​នាំ​ទំនិញ​ចេញ​ ​ក៏បាន​ធ្លាក់ចុះ​ដែរ​ ​គឺ​ធ្លាក់ចុះ​ ​៤,៣ភាគរយ​ដែរ​ ​ដោយ​ការនាំចេញ​នៅ​ឆ្នាំ២០១៩​ ​មាន​ទំហំ​ទឹកប្រាក់​ ​ចំនួន​ប្រាំ​រយ​មួយ​ ​(​៥០១​)​ ​លាន​ដុល្លារ​អាមេរិក​ ​ឯ​កាល​ឆ្នាំ២០១៨​ ​ការនាំចេញ​ ​មាន​ទំហំ​ទឹកប្រាក់​ ​ប្រាំ​រយ​ម្ភៃ​បួន​ ​(​៥២៤​)​ ​លាន​ដុល្លារ​អាមេរិក​។​

​ការនាំចេញ​អង្ករ​នៅ​ឆ្នាំ២០១៩​ ​ទៅ​ចិន​មាន​ចំនួន​ច្រើនជាង​គេ​ ​(​គឺ​ ​២៤៨.១០៥តោន​ ​ស្មើនឹង​ ​៤០,៧៣​%​)​ ​បន្ទាប់មក​ ​គឺទី​ផ្សារ​អឺរ៉ុប​ ​(​២០២.៩៩០តោន​ ​ស្មើនឹង​ ​៣២,០១​%​)​ ​ទីផ្សារ​ធំ​ទី៣​ ​គឺ​ក្នុង​តំបន់​អាស៊ាន​ ​(​៨៣.១៦៤តោន​)​ ​និង​ទិសដៅ​ផ្សេងទៀត​ ​ជាង​ ​៨ម៉ឺន​ ​(​៨៥.៨៤៧​)​ ​តោន​។​

​បើ​ទោះជា​ការនាំចេញ​សរុប​ ​បាន​ធ្លាក់ចុះ​ជិត​ ​១ភាគរយ​ក្ដី​ ​ក៏​ការនាំចេញ​ទៅ​ប្រទេស​ចិន​ ​កើនឡើង​ ​ជាង​ ​៣០​ ​(​៣៣,៣​)​ ​ភាគរយ​ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៨​។​ ​ប៉ុន្តែ​ការនាំចេញ​ទៅ​អឺរ៉ុប​វិញ​ ​បាន​ធ្លាក់ចុះ​ជាង​ឆ្នាំ២០១៨​ ​ចំនួន​ជាង​ ​២៤​ ​(​២៤,៥​)​ភាគរយ​៕​

ទីផ្សារភាគហ៊ុនអាស៊ីបានដាំក្បាលចុះបន្ទាប់ពីមានភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា

ដោយ​ ​Donald​ ​Lee​
​ភ្នំ​ពេញៈ​ ​ទីផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​បាន​ធ្លាក់ចុះ​នៅ​ព្រឹក​នេះ​ ​ដោយសារ​ភាព​តានតឹង​កំពុង​ពុះកញ្ជ្រោល​នៅ​មជ្ឈឹ​ម​បូព៌ា​ ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោកDonald​ ​Trump​ ​បាន​បញ្ជា​ឱ្យធ្វើ​ឃាត​មន្ត្រី​ជាន់ខ្ពស់​អ៊ីរ៉ង់​មួយ​រូប​នៅ​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ ​ព្រហស្បតិ៍​។​

​ក្រុមហ៊ុន​ ​Nikkei​ ​225​ ​របស់​ជប៉ុន​បាន​ធ្លាក់ចុះ​ជិត២ភាគរយ​ ​ហើយ​ទីផ្សារ​នៅ​កូរ៉េ​ខាងត្បូង​ ​និង​ហុងកុង​បាន​ធ្លាក់ចុះ​ប្រហែល​ ​១​ ​ភាគរយ​។​
​មន្ត្រី​អ៊ីរ៉ង់​ដែល​ជា​មេបញ្ជាការ​យោធា​លោក​ ​Qasem​ ​Soleimani​ ​ត្រូវ​បាន​សម្លាប់​ ​ដោយ​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ ​ដែល​បញ្ជា​ដោយ​លោកTrump​។​ ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ថ្កោលទោស​ការ​ធ្វើឃាត​នេះ​ ​ហើយ​ប្តេជ្ញា​សងសឹក​តប​វិញ​នឹង​អាមេរិក​។​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីរ៉ង់​លោក​ ​Amir​ ​Hatami​ ​បាន​និយាយ​ថា​ ​“​ការសងសឹក​នឹង​ត្រូវ​ធ្វើឡើង​ ​សម្រាប់​ការ​ធ្វើឃាត​ដោយ​អយុត្តិធម៌​របស់​លោក​ ​Soleimani​ ​…​ ​យើង​នឹង​សងសឹក​ពី​អ្នក​ដែល​ពាក់ព័ន្ធ​ ​និង​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្វើឃាត​របស់​គាត់​”​។​

​កាលពី​ចុង​សប្តាហ៍​អ៊ីរ៉ង់​បានឱ្យ​ដឹង​ថា​ ​ខ្លួន​នឹង​ដកខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥​ ​ដែល​កំណត់​ការ​ចម្រាញ់​ ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ដែល​មានកំណត់​ ​បន្ទាប់ពី​ការ​ធ្វើឃាត​របស់​មេបញ្ជាការ​យោធា​កំពូល​របស់​អ៊ីរ៉ង់​។​

​លោក​ ​Trump​ ​បាន​ចេញ​សេចក្តី​គំរាម​មួយ​ ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​Twitter​ ​ថា​ ​អាមេរិក​នឹង​កំណត់​គោលដៅ​អ៊ីរ៉ង់​សម្រាប់​វាយប្រហារ​ ​ប្រសិនបើ​ប្រទេស​នេះ​សងសឹក​តាមមធ្យោបាយ​ណាមួយ​។​

​លោក​ ​Trump​ ​បាន​សរសេរ​លើTwitter​ ​របស់​លោក​នៅ​ថ្ងៃនេះ​ថា​“​ការ​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ​ ​នឹង​ទុកជា​ការ​ជូនដំណឹង​ដល់​សភា​អាមេរិក​ថា​ ​ប្រសិនបើ​អ៊ីរ៉ង់​វាយប្រហារ​ទៅលើ​បុគ្គល​ ​ឬ​គោលដៅ​ណាមួយ​ ​អាមេរិក​នឹង​វាយបក​វិញ​យ៉ាង​ឆាប់រហ័ស​ ​ហើយ​ប្រហែលជា​ក្នុង​លក្ខណៈ​មិន​សមាមាត្រ​។​ ​ការ​ជូនដំណឹង​ផ្លូវច្បាប់​បែបនេះ​មិន​ត្រូវ​បាន​ទាមទារ​ទេ​ ​ប៉ុន្តែ​ត្រូវ​បាន​ផ្តល់​ជួន​។​ ​ទោះ​យ៉ាងណាក៏ដោយ​!​”​។​

​លោក​ ​Trump​ ​បាន​បន្ថែម​ ​“​អាមេរិក​ទើបតែ​ចំណាយ​ប្រាក់២ទ្រី​លាន​ដុល្លារ​ ​លើ​ឧបករណ៍​យោធា​។​ ​យើង​គឺជា​ប្រទេស​ដែល​ធំជាង​គេ​បំផុត​ ​ហើយ​រហូតមកដល់​ពេលនេះ​គឺ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​”​។​ ​

​លោក​ ​បាន​បន្ត​ថា​ ​”​ប្រសិនបើ​អ៊ីរ៉ង់​វាយប្រហារ​មូលដ្ឋាន​អាមេរិក​ ​ឬ​ជនជាតិ​អាមេរិក​ណាមួយ​ ​យើង​នឹង​បញ្ជូន​គ្រឿងបរិក្ខារ​ស្រស់​ស្អា​ត​ថ្មី​ៗ​ ​មួយចំនួន​របស់​ពួកគេ​ទៅ​ ​.​.​ហើយដោយ​មិន​ស្ទាក់ស្ទើរ​!​”​។​

​លើស​ពីនេះ​ទៀត​ ​សភា​អ៊ីរ៉ាក់​បាន​បោះឆ្នោត​ ​បណ្តេញ​យោធា​អាមេរិក​ចេញពី​ប្រទេស​ខ្លួន​ ​បន្ទាប់ពី​ការ​ធ្វើឃាត​ដោយ​ចោទប្រកាន់​អាមេរិក​ថា​ ​បាន​រំលោភ​លើ​អាណត្តិ​របស់​ពួកគេ​នៅក្នុង​ប្រទេស​នេះ​ ​ដោយ​ផ្តោត​លើ​ជនជាតិ​បរទេស​ ​និង​រំលោភ​អធិបតេយ្យ​ភាព​របស់​ខ្លួន​។​
​លោក​ ​Trump​ ​បាន​ឆ្លើយតប​ ​និង​វាយប្រហារ​ដល់​សមាជិកសភា​អ៊ីរ៉ាក់​ ​និង​បាន​គំរាម​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​ប្រទេស​នេះ​។​

​លោកTrump​ ​បាន​និយាយ​កាលពី​ថ្ងៃសៅរ៍​ថា​ ​“​ប្រសិនបើ​ពួកគេ​ស្នើសុំ​ឱ្យ​យើង​ចាកចេញ​ ​ប្រសិនបើ​យើង​មិន​ធ្វើ​វា​ដោយ​ភាព​រាក់ទាក់​ ​យើង​នឹង​ចោទប្រកាន់​ពួកគេ​ដោយ​ដាក់ទណ្ឌកម្ម​ដូចជា​ពួកគេ​មិនដែល​បានឃើញ​។​ ​វា​នឹង​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​មើលទៅ​ ​ដូចជា​មាន​ភាព​តានតឹង​”​។​

​លោក​ ​Trump​ ​បាន​បន្ថែម​ទៀត​ថា​ ​អាមេរិក​ក៏​នឹង​មិន​ចាកចេញ​ដែរ​ ​រហូតដល់​អ៊ីរ៉ាក់​បាន​បង់លុយ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ ​សម្រាប់​មូលដ្ឋានទ័ព​អាកាស​មួយ​ ​នៅក្នុង​ប្រទេស​នេះ​។​
​លោក​បាន​ថ្លែង​ថា​ ​“​យើង​មាន​មូលដ្ឋាន​អាកាស​ថ្លៃ​ខ្លាំង​ណាស់​នៅ​ទីនោះ​។​ ​ខ្លួន​ចំណាយ​ថវិកា​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ ​យូរ​មុន​ពេលវេលា​កាន់​តំណែង​របស់​ ​ខ្ញុំ​។​ ​យើង​នឹង​មិន​ចាកចេញ​ទេ​ ​លុះត្រាតែ​ពួកគេ​សង​យើង​វិញ​”​៕​

ការសាងសង់ពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុសម្រេចបាន៧០ភាគរយហើយ

ដោយ​វុត្ថា
​ភ្នំ​ពេញៈ​ ​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បានឱ្យ​ដឹង​ថា​ ​មកដល់ពេលនេះ​ ​ការ​ពង្រីក​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​សម្រេច​បាន​ប្រមាណ៧០ភាគរយ​ហើយ​ ​ខណៈ​ការស្ថាបនា​ពង្រីក​កំពុង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​។​

​លោក​ ​ជា​ ​អូន​ ​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​ប្រាប់ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​នៅ​ថ្ងៃទី​ ​៦​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​ថា​ ​មកដល់ពេលនេះ​ ​ការស្ថាបនា​ពង្រីក​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​បាន​ច្រើន​ហើយ​ ​និង​អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ធុន​ធំ​អាច​ចុះ​ចន​បាន​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០នេះ​។​ ​

​លោក​បន្ត​ថា​ ​“​នៅពេល​ការ​បញ្ចប់​ការពង្រីក​នឹងអាច​ឱ្យ​យន្តហោះ​ធុន​ធំ​ ​មក​ពី​អាមេរិក​ ​និង​អឺរ៉ុប​អាច​ចុះចត​បាន​ ​ខណៈ​បច្ចុប្បន្ន​ព្រលា​នយន្តហោះ​នេះ​ ​អាច​ចុះចត​បានតែ​យន្តហោះ​ធុន​តូច​តែប៉ុណ្ណោះ​ ​ដែល​មក​ពី​ប្រទេស​ចិន​ ​និង​ក្នុង​តំបន់​”​។​

​លោក​បន្ថែម​ថា​ ​តាម​ផែនការ​នៅ​ឆ្នាំក្រោយ​នេះ​ ​ព្រលា​នយន្តហោះ​នេះ​អាច​ពង្រីក​ផ្លូវ​រត់​បាន​ប្រវែង​រហូតដល់៣៣០០ម៉ែត្រ​បន្ថែម​ទៀត​ ​ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​ភ្ញៀវ​ទេសចរណ៍​ ​និង​វិនិយោគិន​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​ធ្វើដំណើរ​កាន់​ខេត្ត​ព្រះសីហនុ​។​

​លោក​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​បច្ចុប្បន្ន​បាន​កំពុង​ប្រតិបត្តិ​ការ​ ​ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន១៤​ ​ក្នុង​នោះ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន៥​ ​និង​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន៩​ ​ដោយ​បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ក្រុង​ព្រះសីហនុ​ ​ទៅកាន់​ប្រទេស​វៀតណាម​ ​ប្រទេស​ម៉ាឡេស៊ី​ ​ប្រទេស​ថៃ​ ​ប្រទេស​ហ្វីលីពីន​ ​និង​ប្រទេស​ចិន​មាន​រហូត២៥ទីក្រុង​។​

​លោក​បន្ត​ថា​ ​ការពង្រីក​ ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​ខេត្ត​ព្រះសីហនុ​នេះ​ ​ដើម្បី​ឱ្យ​ក្លាយទៅជា​ច្រកចេញ​ចូល​អន្តរជាតិ​ដ៏​ទំនើប​ ​និង​មានប្រសិទ្ធភាព​សម្រាប់​ ​ផ្សារភ្ជាប់​សកម្មភាព​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​និង​វប្បធម៌​ ​ក្នុង​បរិបថ​នៃ​យុគ្​គស​ម័យ​សកល​ភាវូបនីយកម្ម​ ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ ​និង​ទំនាក់ទំនង​ជាមួយនឹង​ពិភពលោក​ ​។​ ​

​លោក​តាំង​ ​សុចិត្រ​ក្រឹស្នា​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ ​បាន​ប្រាប់​គេហទំព័រ​ ​propertyarea.asia​ ​កាលពី​កន្លង​មនេះ​ថា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងង​ក្រោយនេះ​ ​កំណើន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ ​មកកាន់​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ​ដោយសារតែ​ខេត្ត​មួយ​នេះ​ ​បាន​ទាក់ទាញ​ការ​វិនិយោគិន​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​ជាពិសេស​វិនិយោគិន​ចិន​។​

​លោក​បន្ត​ថា​ ​ចាប់តាំងពី​រដ្ឋាភិបាល​ ​បាន​ចេញ​សេចក្តី​ជូន​ដឹងពី​ការ​បិត​ល្បែង​អន​ឡាញ​ ​ជំ​នួន​ភ្ញៀវ​ធ្វើដំណើរ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ ​ហាក់​មានការ​ថយ​ចុះ​ ​ដែល​កាលពីមុន​មាន​ចំនួន​ពី៥ពាន់​ ​ទៅ៧ពាន់​នាក់​ក្នុង​មួយថ្ងៃ​ ​តែ​បច្ចុប្បន្ន​នេះ​មាន​ប្រហែល១ទៅ៣​ ​ពាន់​ក្នុង​មួយថ្ងៃ​ ​ហើយ​ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ភាគច្រើន​គឺជា​ជនជាតិ​ចិន​។​ ​

ព្រលា​នយន្ត​ហោះ​អន្តរជាតិ​កងកេង​ ​ខេត្ត​ព្រះសីហនុ​ ​ស្ថិត​ចម្ងាយ​ប្រមាណ១៥គីឡូម៉ែត្រ​ពី​ក្រុង​ព្រះសីហនុ​។​ ​ព្រលា​នយន្ត​ហោះ​ ​មានផ្លូវ​រត់​ប្រវែង​ប្រមាណ២៥០០ម៉ែត្រ​ ​ដែល​អាច​អោយ​យន្តហោះ​ប្រភេទ​ ​Air​ ​Bus​ ​320​ ​ចុះចត​បាន​ ​ព្រលា​នយន្​ត​ហោះ​និង​កំពុង​ពង្រីក​វិសាលភាព​ផ្លូវ​រត់​របស់​ខ្លួន​ផង​ដែរ​ ​។​ ​

​​បច្ចុប្បន្ន​ ​មាន​ជើងហោះហើរ​ពី​ខេត្តសៀមរាប​ ​ទៅមក​ខេត្ត​ព្រះសីហនុ​ ​ពី​ប្រទេស​កូរ៉េ​-​ខេត្ត​ព្រះសីហនុ​ ​ម៉ាកាវ​ ​ប្រទេស​ចិន​-​ខេត្ត​ព្រះសីហនុ​ ​ប្រទេស​វៀតណាម​-​ខេត្ត​ព្រះសីហនុ​ ​និង​កំពុង​ពង្រឹង​ការហោះហើរ​របស់​ខ្លួន​ ​តាម​បណ្ដា​ប្រទេស​មួយចំនួន​ទៀត​។​ ​ផ្លូវអាកាស​ ​ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​ជាតិ​ ​អន្តរជាតិ​មក​ ​សម្រាក​កម្សាន្ត​ ​និង​ទស្សនា​ ​ខេត្ត​ព្រះសីហនុ​ដែល​ជាតា​រា​រះ​នា​ទិស​នារ​តី​ ​ជាមួយនឹង​ឆ្នេរខ្សាច់​ដ៏​ស្រស់​ស្អាត​៕​