ចំណេះដឹង​! តើ​អ្វី​ជា​ការ​ធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​ឡើងវិញ​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការ​ធ្វើ​ចំណាត់ថ្នាក់​ដី​រឡើង​វិញ​មានន័យថា​ ការ​ប្តូរ​ឋានៈ​ដី​របស់​រដ្ឋ​ ក្រោយពី​ធ្វើការ​ចុះបញ្ជី​ និង​ការ​ធ្វើ​ចំណាត់ថ្នាក់​លើកដំបូង​។

ការ​ធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​ឡើងវិញ​មាន​បី​ប្រភេទ​គឺ​៖ ១) ការ​ធ្វើ​ចំណាត់ថ្នាក់​ទ្រព្យសាធារណៈ​របស់​រដ្ឋ​ ទៅជា​ទ្រព្យ​ឯកជន​របស់​រដ្ឋ​ ២) ការ​ធ្វើ​ចណា​ត់​ថ្នាក់​ទ្រព្យសាធារណៈ​របស់​រដ្ឋ​ ពី​ការប្រើ​ប្រាស់​ជា​ប្រយោជន៍​សាធារណៈ​មួយ​ ទៅជា​ប្រភេទ​បំរើ​ប្រយោជន៍​សាធារណៈ​មួយផ្សេងទៀត​ និង៣​)ការ​ធ្វើ​ចំណាត់​ថ្នា​ក់ព្រទ្យ​ឯកជន​របស់​រដ្ឋ​ ទៅជា​ទ្រព្យសាធារណៈ​របស់​រដ្ឋ​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​ គោ​នយោបាយ​ស្តី​ពី​ការគ្រប់គ្រង​ដី​រដ្ឋ​បានឱ្យ​ដឹង​ថា​ ការ​ធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​ឡើងវិញ​ ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​សំ​ណើរ​ជា​លាយ​ល័ក្ខ​អក្សរ​ ពី​និ​តិ​បុគ្គល​សាធារណៈ​ណាមួយ​ទៅ​គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​ក្រុង​។ សំ​ណើរ​នេះ​នេះ​ ត្រូវ​ប្រកាស​ ឬបរិយាយ​អំពី​ទីតាំង​ ដែល​ស្នើសុំ​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​ ពាក្យ​ស្នើសុំ​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​ និង​ហេតុផល​នៃ​ការ​ស្នើសុំ​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​។

គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ខេត្ត​ក្រុង​ នឹង​តំរូវ​ឱ្យ​ស្ថាប័ន​បច្ចេកទេស​ជំនាញ​(មន្ទីរ​ពាក់​ព័ន្ឋ) ធ្វើការ​ពិនិត្យ​ឡើងវិញ​នូវ​សំ​ណើរ​ ដែល​ស្នើ​ឡើង​ក្នុងរយៈពេល៤៥ថ្ងៃ​។

ការពិនិត្យ​ឡើងវិញ​ជា​លាយ​ល័ក្ខណ៍​អក្សរ​ ត្រូវ​ពន្យល់​ពី​វិធីសាស្ត្រ​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​ត្រួតពិនិត្យ​ ហើយដែល​វិធីសាស្ត្រ​នេះ​ ត្រូវ​រាប់បញ្ចូល​ទាំង​ព័ត៌មាន​ដែល​បាន​ទទួល​ពី​ភាគី​ស្នើសុំ​ ទាំង​លទ្ធផល​រក​ឃើញ​ក្នុង​ការ​ត្រួតពិនិត្យ​ និង​អនុសាសន៍​របស់​ស្ថាប័ន​បច្ចេកទេស​ជំនាញ​ ពាក់ព័ន្ធ​ទៅ​នឹង​សំណើសុំ​ធ្វើ​ចំ​ណាច់​ថ្នាក់​ឡើងវិញ​នេះ​។

ការពិនិត្យ​ឡើងវិញ​នេះ​ ត្រូវ​បញ្ចប់​ក្នុងរយៈពេល៦០ថ្ងៃ​ គិត​ពី​ថ្ងៃ​ចាប់ផ្តើម​ត្រួត​ពិ​និ​ ត្យ​ លើកលែងតែ​មានការ​ស្នើ​សុំ​ពន្យា​ពេល​បន្ថែម​ពី​អ្នកត្រួត​ពិនិត្យ​ ដោយមាន​ហេតុផល​ជាក់លាក់​។ បន្ទាប់មក​គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ខេត្ត​ក្រុង​ នឹង​ធ្វើការ​សំរេច​ជា​លាយលក្ខណ៍​អក្សរ​លើ​ការ​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​នេះ​ (យល់ព្រម​ ឬ បដិសេធ​ ឬ កែសម្រួល​) ក្នុងរយៈពេល៦០ថ្ងៃ​ គិត​ចាប់​ថ្ងៃ​ទទួ​បាន​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​។

​ការកំណត់​របស់​គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​ក្រុង​ នឹង​ត្រូវ​ស្នើសុំ​ការ​សំរេច​ជា​ផ្លូវការ​ ពី​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​ តាមរយៈ​អគ្គលេខាធិការ​ដ្ឋាន​នៃ​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​។

ការ​ធ្វើ​ចំ​ណាច់​ថ្នាក់​ដី​រដ្ឋ​ឡើងវិញ​នេះ​ នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ផែនទី​ ឬប្រព័ន្ធ​ទិ​ន្ន័​យដី​រដ្ឋ​ ហើយ​សេចក្តី​សម្រេច​ជា​លាយលក្ខណ៍​អក្សរ​ត្រូវ​រក្សាទុក​ជាឯក​សារ​៕

អ្នកចរចា​អាមេរិក​ ចិន​ប្រញាប់​បញ្ចប់​កិច្ច​ព្រមព្រៀង​ ខណៈ​ថ្ងៃកំណត់​ពន្ធ​លើ​ទំនិញ​ចិន​ជិត​មកដល់​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ កំពុង​ប្រញាប់​ប្រញាល់​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ មុន​កាលបរិច្ឆេទ​កំណត់​ពន្ធគយ​ថ្ងៃទី១៥​ ខែ​ ធ្នូ​ ចូលជាធរមាន​ដែល​នឹង​ប៉ះពាល់​ ដល់​ការនាំចូល​របស់​ចិន​មានតម្លៃ១៥៦ពាន់​លាន​ដុល្លារ​។

ពន្ធគយ​កំណត់​គោលដៅ​លើ​ទូរស័ព្ទចល័ត​ កុំព្យូទ័រ​យួរដៃ​ និង​ទំនិញ​ប្រើប្រាស់​ដែល​មានតម្លៃ​ខ្ពស់​។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បន្ត​សង្កត់ធ្ងន់​ថា​ ពួកគេ​កំពុង​ខិតខំ​ធ្វើ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដែល​មាន​លក្ខណៈ​យុត្តិធម៌​សម្រាប់​ភាគី​ទាំងពីរ​។

លោក​ Gao​ Feng​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​ថា​ “នេះ​គឺ​ស្រប​ជាមួយនឹង​ផលប្រយោជន៍​របស់​ចិន​ និង​អាមេរិក​ និង​នៅ​លើ​ពិភពលោក​”។

ផ្ទុយទៅវិញ​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​អះអាង​ថា​ អាមេរិក​មិន​មាន​ភាព​ប្រញាប់​ប្រញាល់​ ក្នុង​ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នោះ​ទេ​។

លោក​Trump​ បាន​និយាយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ នៅ​រោងចក្រ​ដំឡើង​ផលិតផល​ក្រុមហ៊ុន​ Apple​ មួយ​នៅ​រដ្ឋ​តិច​សាស​ អាមេរិក​កាលពី​ថ្ងៃពុធ​ថា​ “ខ្ញុំ​អាច​ប្រាប់​អ្នក​ពី​រឿង​នេះ​ទេ​។ ចិន​នឹង​ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាជាង​ខ្ញុំ​ចង់​ធ្វើ​។ ខ្ញុំ​មិន​គិតថា​ ពួកគេ​កំពុង​ឈាន​ដល់កម្រិត​មួយ​ដែល​ខ្ញុំ​ចង់បាន​នោះ​ទេ​”។

លោក​ Trump​ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​ប្រាថ្នា​ក្រុមហ៊ុន​អាមេរិក​នឹង​ផ្លាស់​ប្តូរ​ ទីតាំង​ផលិតកម្ម​របស់​ពួកគេ​ចេញពី​ចិន​ ហើយ​ត្រឡប់ទៅ​អាមេរិក​វិញ​។ សុន្ទរកថា​ ដែល​គាត់​បាន​និយាយ​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​របស់​លោក​ នៅ​ឯរោងចក្រ​ក្រុមហ៊ុន​ Apple​ នៅ​ថ្ងៃពុធ​ ជាមួយ​នាយក​ប្រតិបត្តិ​ Apple​ លោក​ Tim​ Cook​។

លោក​ Trump​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ “អ្នកណា​ដែល​តាមដាន​យុទ្ធនាការ​របស់ខ្ញុំ​នឹង​ដឹង​ថា​ខ្ញុំ​តែងតែ​និយាយ​អំពី​ក្រុមហ៊ុន​ Apple​ ហើយ​ខ្ញុំ​ចង់​ឃើញ​ក្រុមហ៊ុន​ Apple​ ដែល​កំពុង​សាងសង់​កុំព្យូទ័រ​នៅ​អាមេរិក​ ហើយ​នោះ​គឺជា​អ្វី​ដែល​កំពុង​កើតឡើង​”។

លោក​ Trump​ បាន​បន្ថែម​ទៀត​ថា​ “អ្វី​ដែល​ល្អ​គឺ​ [Tim​ Cook​] មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ពន្ធគយ​ទេ​ ពីព្រោះ​នៅពេល​ដែល​អ្នកសាង​សង់​នៅ​អាមេរិក​ អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ពន្ធគយ​ទេ​ វា​ជួយ​មនុស្ស​ធ្វើការ​សម្រេចចិត្ត​ចូល​មក​វិនិយោគ​”។

ពាណិជ្ជកម្ម​សម្រាប់​អាមេរិក​ និង​ចិន​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​ ដោយសារតែ​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។ ការនាំចេញ​របស់​ចិន​ទៅកាន់​អាមេរិក​ បាន​ធ្លាក់ចុះ​មក​ត្រឹម៥៣ពាន់​លាន​ដុល្លារ​ ហើយ​ការនាំចេញ​របស់​អាមេរិក​ទៅកាន់​ចិន​ បាន​ធ្លាក់ចុះ​មក​ត្រឹម ១៤​,៥ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ​ចេញផ្សាយ​ក្នុង​ខែ​នេះ​។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ បាន​បញ្ជាក់​ថា​ ក្នុងចំណោម​ការខាតបង់​ក្នុង​ការនាំចេញ​របស់​ចិន៣៥​ ពាន់​លាន​ដុល្លារ​នៅក្នុង​ទីផ្សារ​អាមេរិក​ ប្រហែល ២១ពាន់​លាន​ដុល្លារ​ (ឬ ៦៣​ ភាគរយ​) ត្រូវ​បាន​បង្វែរ​ទៅ​ប្រទេស​ទាំងនេះ​ និង​ប្រទេស​ដទៃទៀត​ ខណៈ ១៤ពាន់​លាន​ដុល្លារ​ ដែល​នៅ​សេសសល់​ត្រូវ​បាន​បាត់បង់​ ឬចាប់​យក​ដោយ​អ្នក​ផលិត​អាមេរិក​”៕

ជប៉ុន​សន្យា​វិនិយោគ​លើ​ការ​កែ​ឆ្នៃ​សំរាម​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ទាញ​យក​ថាមពល​អគ្គិសនី​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ឯកអគ្គ​រាជទូត​ជប៉ុ​នប្រ​ចំា​នៅ​កម្ពុជា​ បាន​សន្យា​ជួយ​ស្វែងរក​អ្នក​វិនិយោគ​ជប៉ុន​ បាន​មក​វិនិយោគ​ការ​កែ​ឆ្នៃ​សំរាម​នៅក្នុង​រា​ធា​នី​ភ្ន​ពេញ​ ដើម្បី​ទាញ​យក​ថាមពល​អគ្គិ​សនីយ៍​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

លោក​ មិ​កាមិ​ ម៉ាស្សា​ហិ​រូ​ នៅក្នុង​ជំនួប​ជាមួយ​លោ​កឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​គោលបំណង​ នៃ​ជំនួប​ពិភាក្សា​ជួប​សម្តែង​ការគួរសម​នា​ពេលនេះ​ គឺ​ដើម្បី​ស្វែងយល់​អំពី​ការគ្រប់គ្រង​សំណល់​ នៅក្នុង​រាជធានី​ភ្នំពេញ​ ការ​ទាញ​យក​ថាមពល​ពី​សំណល់​ (Waste​ Energy​) និង​ពិភាក្សា​លើ​បញ្ហា​លំហូរ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ឯកអគ្គ​រាជទូត​ ក៏បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ ចំពោះ​ការអភិវឌ្ឍន៍​ខ្លួន​បាន​យ៉ាង​លឿន​ ក្នុង​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ វិស័យ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​អគារ​ខ្ពស់​ៗ ក្នុង​រាជធានី​ភ្នំពេញ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក​ថា​ ការគ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ ជា​រឿង​មួយ​ដែល​លោក​បាន​ចាប់អារម្មណ៍​ខ្លាំង​ ដោយ​នៅពេល​ខាងមុខ​នេះ​ជប៉ុន​ នឹង​ជួយ​លើ​បញ្ហា​នេះ​ តាមរយៈ​ជួយ​ផ្សព្វផ្សាយ​ និង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យបាន​យល់​ពី​ការ​ទុកដាក់​ និង​ផល​ប៉ះពាល់​ពី​បញ្ហា​សំរាម​នេះ​។

ជាង​នេះ​ទៅទៀត​ លោក​ឯកអគ្គ​រាជទូត​ ក៏​នឹង​ជំរុញ​ឱ្យ​មាន​អ្នក​វិនិយោគ​ជប៉ុន​មក​ធ្វើការ​វិនិយោគ​លើ​បញ្ហា​ការគ្រប់គ្រង​ និង​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ផង​ដែរ​។

អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង​ ស្រេង​ បាន​ស្នើសុំ​ឲ្យ​ឯកអគ្គ​រាជទូត​វិសាមញ្ញ​ និង​ពេញសមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា​ នាំ​អ្នក​វិនិយោគ​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ ក៏ដូចជា​រាជធានី​ភ្នំពេញ​ មានការ​អភិវឌ្ឍ​រីក​ចំរើន​មួយ​កម្រិត​ថែមទៀត​។

លោក​បន្ត​ថា​ រាជធានី​ភ្នំពេញ​បាន​កើត​ចេញពី​ទីក្រុង​ ដែល​មិន​មាន​មនុស្ស​រស់នៅ​សោះ​ រហូត​បាន​ក្លាយជា​ទីក្រុង​មួយ​ មានការ​អភិវឌ្ឍ​រីក​ចំរើន​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ សព្វថ្ងៃ​នេះ​ហើយ​ការ​អភិវឌ្ឍ​រីក​ចំរើន​នេះ​ ក៏​មាន​ការ​ចូលរួម​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​ប្រទេស​ជប៉ុន​ផង​ដែរ​ ពិសេស​អង្គ​កា​ចៃ​កា​ ដែល​បាន​ជួយ​យ៉ាងច្រើន​លើ​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ទឹក​ស្អាត​ជាដើម​ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​តាមរយៈ​កម្ចី​ពី​ធានា​គារ​ ADB​ ជប៉ុន​នឹង​កសាង​ស្ថានីយ​ទឹក​ស្អាត​ដ៏​ធំ​មួយ​នៅ​ខាងជើង​រាជធានី​ភ្នំពេញ​។

លោ​កឃួង​ ស្រេង​ បាន​បន្ត​ទៀត​ថា​ ទន្ទឹម​នឹង​ការ​រីក​ចំរើន​នេះ​ ភ្នំពេញ​ក៏បាន​លេចចេញ​ជា​បញ្ហា​ប្រឈម​ជាច្រើន​ផង​ដែរ​ ដូចជា​ បញ្ហា​កកស្ទះ​ចរាចរណ៍​ ដែល​បញ្ហា​នេះ​ជប៉ុន​ ក៏បាន​ជួយ​យ៉ាងច្រើន​ផង​ដែរ​ មាន​ទាំង​ការ​ជួយ​លើ​ការសិក្សា​ លើ​បញ្ហា​លំហូរ​ចរាចរណ៍​ ការ​ផ្តល់​រថយន្តក្រុង​ និង​ការ​ផ្តល់​ជា​បង្គោល​ភ្លើងស្តុប​ថ្មី​ចំនួន១០០​ ដើម្បី​តម្លើង​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ថា​ «បញ្ហា​ការ​កកស្ទះ​សំរាម​ និង​បញ្ហា​ស្ទះលូ​ជាដើម​ ប៉ុន្តែ​បញ្ហា​នេះ​យើង​បាន​ធ្វើការ​ដោះស្រាយ​ជា​បណ្តើរ​ៗ ហើយ​ជប៉ុន​ក៏បាន​ជួយ​ផង​ដែរ​ ដោយ​មកដល់ពេលនេះ​ ជប៉ុន​តាមរយៈ​អង្ក​ការ​ចៃ​កា​ បាន​និង​កំពុង​អនុវត្ត​គម្រោងការ​ពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី៤​”។

លោក​ ឃួង​ ស្រេង​ បាន​បញ្ជាក់​ថា​ ចំពោះ​បញ្ហា​សំរាម​អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ​ នឹង​មាន​ក្រុមហ៊ុន​ជាច្រើន​ចូលរួម​ដេញថ្លៃ​លើ​សេវា​ប្រមូល​សំរាម​នេះ​ ហើយ​យើង​នឹង​ជ្រើសរើស​ក្រុមហ៊ុន​យ៉ាងតិច៣ក្រុមហ៊ុន​ ដើម្បី​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ប្រមូល​សំរាម​នេះ​។

លោ​កជឿង​ជាក់​ថា​ “នៅពេល​មានការ​ប្រកួតប្រជែង​គ្នា​ ក្នុង​ការ​ប្រមូល​សំរាម​បែបនេះ​នោះ​ នឹង​ធ្វើឲ្យ​ការគ្រប់គ្រង​ និង​ការ​ប្រមូល​សំរាម​នឹង​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​”៕

សម្តេច​តេជោ​៖ អាស៊ាន​មិនទាន់​ប្រើប្រាស់​អស់​សក្តា​នុ​ពល​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ខ្លួន​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​អាស៊ាន​មិនទាន់​បាន​ប្រើប្រាស់​អស់​សក្តា​នុ​ពល​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នៅក្នុង​អាស៊ាន​នោះ​ទេ​ ដោយសារ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​នេះ​ គិតតែ​នាំចេញ​ទៅកាន់​ប្រទេស​ដទៃ​។

សម្តេច​តេជោ​ហ៊ុន​ សែន​នៅក្នុង​ពិធីសម្ពោធ​ «អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​ នៅក្នុង​រាជធានី​ភ្នំពេញ​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំចេញ​-នាំចូល​នៅក្នុង​ប្រទេស​ដែល​ជាស​មា​ជិ​កអាស៊ាន​ខ្លួនឯង​ ហាក់​មិនសូវ​បាន​ធ្វើ​ឱ្យ​បាន​ពេញលេញ​នោះ​ទេ​ ​តែ​បែ​ទៅ​ស្វែងរក​ទីផ្សារ​នៅក្នុង​ប្រទេស​ដទៃ​ ក្រៅពី​តំបន់​ទៅ​វិញ​។

តែ​យ៉ាងណាក៏ដោយ​សម្តេច​តេជោ​ បាន​កោតសរសើរ​ចំពោះ​ប្រទេស​ថៃ​ ដែល​ជាស​មា​ជិ​កអាស៊ាន​ផង​ដែរ​នោះ​ បាន​ធ្វើស​កម្ម​ភា​ពាណិជ្ជកម្ម​ជាមួយ​ ប្រទេស​នៅក្នុង​តំបន់​នេះ​ច្រើន​ ជាពិសេស​ជាមួយ​ប្រទេស​កម្ពុជា​ ដោយ​ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ថៃ​ កើន​ដល់​ចំនួន​ជាង៦ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ហើយ​ប្រមាណ​ជាង៥ពាន់​លាន​ដុល្លារ​ភាគី​ថៃ​បាន​នាំចូល​មក​កម្ពុជា​។

សម្តេច​តេជោ​បន្ថែម​ថា​ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-វៀតណាម​ បាន​កើន​រហូតដល់​ជាង៥ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ប្រទេស​វៀតណាម​នាំមក​កាន់​កម្ពុជា​ ។ នេះ​គឺជា​ទំហំ​ពាណិជ្ជកម្ម​ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​មួយ​ប្រទេសជិតខាង​។ តែ​សម្រាប់​ប្រទេស​កម្ពុជា​ ជាមួយ​ប្រទេស​ជា​ដៃគូ​នៅក្នុង​តំបន់​អាស៊ាន​នេះ​ មាន​ប្រទេស​ហ្វីលីពីន ឥណ្ឌូ​នេ​ស៊ី​ ម៉ាឡេស៊ី​ និង​សឹង្ហ​បុរី​ជាដើម​ មិនទាន់​បាន​ផ្លាស់​ប្តូរ​ទំនិញ​ឱ្យ​បាន​ច្រើន​នោះ​ទេ​។

ជាមួយគ្នា​សម្តេច​ថា​ “យើង​នឹង​ត្រូវ​ប្រើ​ឱ្យ​អស់​សក្តា​នុ​ពល​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​-ចិន​ឱ្យ​អស់​លទ្ធភាព​ ដោយ​កន្លងមក​នេះ​ យើ​មិនទាន់​ប្រើ​អោយ​អស់​លទ្ធភាព​នោះ​ទេ​ យើង​បាន​ប្រើ​ក្នុង​ចំណែក​ណាមួយ​តិចតួច​ប៉ុណ្ណោះ​”។

សម្តេច​បន្ត​ថា​ “សក្តា​នុ​ពល​ និង​លទ្ធភាព​របស់​យើង​នៅ​ធំ​ណាស់​ គ្រាន់តែ​យើង​ហាក់ដូចជា​ភ្លេចភ្លាំង​ ហើយ​គិតទៅ​ទី​ឆ្ងាយ​ តែ​មិនបាន​គិត​ទី​ជិត​ ។ កុំ​មើលស្រាល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពាណិជ្ជកម្ម​ឆ្លងដែន​ គ្រាន់តែ​តែ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ថៃ​ កើនឡើង​ដល់៦ពាន់​លាន​ដុល្លារ​ និង​វៀតណាម​-កម្ពុជា​ប្រមាណ៥ពាន់​លាន​ដុល្លារ​អាមេរិក​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​អំពាវនាវ​ដល់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បន្ត​ស្វែងរក​ដៃគូ​វិនិយោគ​ជាមួយ​បណ្តា​ប្រទេស​នានា​ នៅក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត​ ដែល​មិនទាន់​បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ ឱ្យ​រកស៊ី​ជាមួយ​កម្ពុជា​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ ខណៈ​ប្រទេស​ទំា​ងនោះ​ មាន​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​៕

កម្ពុជា​-សិង្ហបុរី​ គ្រោង​រៀបចំ​មហោស្រព​សិល្បៈ​តាម​ដង​វិថី​នា​ដើមឆ្នាំ២០២០​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ក្រសួងទេសចរណ៍​កម្ពុជា​ និង​ស្ថាប័ន​ទេសចរណ៍​សិង្ហបុរី​ បាន​រៀបចំ​គម្រោង​ធ្វើ​មហោស្រព​សិល្បៈ​នៅ​តាម​ដង​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​នៅដើម​ឆ្នាំ២០២០ខាងមុខ​ ដើម្បី​ជា​ការ​អបអរសាទរ​ និង​រំលឹក​ខួប​លើក​ទី៥៥​ នៃ​កិច្ច​ទំនាក់​ទំនាក់​ការទូត​រវាង​ប្រទេស​ទាំង២​ ក៏ដូចជា​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​នានា​មកកាន់​កម្ពុជា​ផង​ដែរ​។

ជា​ការ​អបអរសាទរ​ខួប​លើក​ទី៥៥​ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ និង​សិង្ហបុរី​ ចាប់ពី​ឆ្នាំ១៩៦៥​-២០២០​ ឱ្យ​កាន់តែ​អធិកអធម​ប្រកបដោយ​អត្ថន័យ​នោះ​ ស្ថានទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​ បាន​ស្នើសុំ​កិច្ចសហការ​ជាមួយ​ក្រសួងទេសចរណ៍​ ក្នុង​ការរៀបចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​នោះ​គឺ​ «មហោស្រព​សិល្បៈ​តាម​ដង​វិថី​» នៅ​រាជធានី​ភ្នំពេញ​ នា​កំឡុង​ខែកុម្ភៈ​ ឆ្នាំ២០២០​ ខាងមុខនេះ​។

លោក​ តាន់​ មី​ឆា​អ៊ែល​ ឯកអគ្គ​រដ្ឋទូត​សិង្ហបុរី​ បាន​លើកឡើង​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ កាល​ពី​រសៀស​ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ថា​ ស្ថានទូត​របស់​លោក​មានបំណង​ចង់​រៀបចំ​ឱ្យ​មាន​ «មហោស្រព​សិល្បៈ​តាម​ដង​វិថី​ ឬហៅ​ថា​ Street​ Art​ Festival​» នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​អបអរសាទរ​ខួប​លើក​ទី៥៥​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សិង្ហបុរី​ ដោយ​សុំ​កិច្ចសហការ​ពីសំណាក់​ក្រសួងទេសចរណ៍​ និង​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​របស់​កម្ពុជា​។

លោក​ តាន់​ មី​ឆា​អ៊ែល​ បាន​បញ្ជាក់​ថា​ “ព្រឹត្តិ​ការណ៍​មហោស្រព​នេះ​ ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ទូទាំង​ក៏អាច​ចូលលេង​កម្សាន្ត​ ទស្សនា​សិល្បៈ​ចម្រុះ​ ទទួលទាន​អាហារ​ និង​ភេសជ្ជៈ​ គូរ​គំ​នូ​លើ​ជញ្ជាំង​ដែលគេ​រៀបចំ​ទុក​សម្រាប់​គូ​គំនូ​ ព្រមទាំង​មានកម្ម​វិធី​កម្សាន្ត​ផ្សេង​ៗទៀត​ជាច្រើន​។

ប្រសិនបើ​ការរៀបចំ​មហោស្រព​នេះ​ទទួល​បាន​ជោគជ័យ​ ស្ថានទូត​សិង្ហបុរី​នឹង​បន្ត​កិច្ចសហការ​រៀបចំ​នៅ​តាម​បណ្ដា​ខេត្ត​សំ​ខាន់​ៗផ្សេងទៀត​ ដូចជា​ ខេត្តសៀមរាប​ ខេត្ត​ព្រះសីហនុ​ ខេត្តបាត់ដំបង​ជាដើម​”។

ជាមួយនឹង​គម្រោង​នេះ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​បំណង​ចង់​រៀបចំ​ «មហោស្រព​សិល្បៈ​តាម​ដង​វិថី​» ខាងលើ​នេះ​ ដោយ​បាន​ចាត់​ឱ្យ​លោក​ ប៉ាក់​ សុខុម​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​សហការ​ជាមួយ​ស្ថានទូត​សិង្ហបុរី​ និង​ក្រសួងវប្បធម៌​ ធ្វើ​យ៉ាងណា​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​បញ្ជាក់​ថា​ ការរៀបចំ​ឱ្យ​មាន​មហោស្រព​សិល្បៈ​តាម​ដង​វិថី​ ក៏ដូចជា​ការរៀបចំ​ពិព័រណ៍​ម្ហូប​អាហារ​ផង​នោះ​ ក៏​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​និង​កំពុង​ជំរុញ​ឱ្យ​ការរៀបចំ​ «វិថី​ម្ហូបអាហារ​ ឬ Food​ Street​ និង​ម្ហូបអាហារ​តាម​ដង​វិថី​ ឬ Street​ Food​» ហើយក៏​ជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​ចាំបាច់​ណាស់​ដែរ​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​គោលដៅ​នានា​ ពីព្រោះ​ភ្ញៀវ​ទេសចរ​មិនគ្រាន់​តែ​ដើរកម្សាន្ត​ប៉ុណ្ណោះ​ តែ​ក៏​មានការ​ទទួល​អាហារ​ ភេសជ្ជៈ​ និង​ត្រូវការ​សេវាកម្ម​ផ្សេងទៀត​ដែរ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ ព្រឹត្តិ​ការណ៍​ខាងលើ​នេះ​ក៏​នឹង​ចូលរួម​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ និង​វិស័យ​ទេសចរណ៍​កម្ពុជា​បន្ថែម​ទៀត​ ព្រមទាំង​ជា​មេដែក​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​កម្ពុជា​។ បើ​តាម​ការ​បង្ហើប​របស់​ឯកអគ្គ​រដ្ឋទូត​សិង្ហបុរី​ ក៏​នឹង​មាន​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​-អន្តរជាតិ​ ចូលរួម​ផ្សព្វផ្សាយ​ពី​មហោស្រព​នេះ​ផង​ដែរ​៕

កូរ៉េ​ខាងត្បូង​ផ្តោត​លើ​មូលដ្ឋាន​ផលិតកម្ម​នៅ​អាស៊ាន​ ខណៈ​ក្រុមហ៊ុន​ជា​ច្រើ​នប​ង្វែ​ការ​វិនិយោគ​ចេញពី​ចិន​

កូរ៉េ​ខាងត្បូង​ផ្តោត​លើ​មូលដ្ឋាន​ផលិតកម្ម​នៅ​អាស៊ាន​ ខណៈ​ក្រុមហ៊ុន​ជា​ច្រើ​នប​ង្វែ​ការ​វិនិយោគ​ចេញពី​ចិន​
កូរ៉េ​ខាងត្បូង​ផ្តោត​លើ​មូលដ្ឋាន​ផលិតកម្ម​នៅ​អាស៊ាន​ ខណៈ​ក្រុមហ៊ុន​ជា​ច្រើ​នប​ង្វែ​ការ​វិនិយោគ​ចេញពី​ចិន​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ផ្តោត​លើ​ការបង្កើត​មូលដ្ឋាន​ផលិតកម្ម​នៅ​អាស៊ី​អាគ្នេយ៍​។

សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ដែល​កំពុង​បន្ត​បាន​ធ្វើ​ឱ្យ​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ពិភពលោក​ ដោយ​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​មួយ​ដែល​រង​ការវាយប្រហារ​ខ្លាំង​ជាងគេ​ ហើយ​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផលិតកម្ម​អន្តរជាតិ​ផ្លាស់​ប្តូរ​ទីលំនៅ​ចេញពី​ចិន​ដើម្បី​ចៀសវាង​ពន្ធគយ​របស់​អាមេរិក​។

លោក​ Ko​ Hyoung​-kwon​ ឯកអគ្គ​រដ្ឋទូត​ និង​ជា​តំណាង​អចិន្ត្រៃយ៍​របស់​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​ OECD​ បាន​និយាយ​ថា​ “សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ឡើងវិញ​ ហើយ​ជា​លទ្ធផល​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ជា​មូលដ្ឋាន​ផលិតកម្ម​”។

លោក​ Ko​ បាន​បន្ថែម​ថា​ “ការនាំចេញ​ពី​អាស៊ី​អាគ្នេយ៍​ទៅកាន់​អាមេរិក​បាន​កើនឡើង​ ហើយ​ការ​វិនិយោគ​បាន​ចាប់ផ្តើម​បង្វែរ​ពី​ចិន​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​”។ កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​នឹង​អបអរ​ទំនាក់ទំនង​រយៈពេល​ ៣០​ ឆ្នាំ​របស់​ខ្លួន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-កូរ៉េ​ឆ្នាំ​ ២០១៩​ ក្នុង​ខែ​នេះ​។

លោក​ Ko​ បាន​ថ្លែង​ថា​ “អាស៊ាន​គឺជា​ដៃគូ​ធំ​ទី​ ២ របស់​កូរ៉េ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ និង​ប្រជាជន​។ តំបន់​នេះ​ក៏​ជា​ដៃគូ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កូរ៉េ​ផង​ដែរ​។ រដ្ឋាភិបាល​កូរ៉េ​បាន​ចែករំលែក​បទពិសោធន៍​អភិវឌ្ឍន៍​របស់​ខ្លួន​ជាមួយ​អាស៊ាន​ដោយ​ចងចាំ​ថា​ ការ​បង្រៀន​របៀប​ចាប់ត្រី​គឺ​ប្រសើរ​ជាង​ឱ្យ​ត្រី​”។

លោក​ Ko​ បាន​បន្ថែម​ថា​ “ជំនួយបរទេស​ ១៨​ ភាគរយ​របស់​កូរ៉េ​ក្នុង​ឆ្នាំ​ ២០១៨​ ត្រូវ​បាន​ពង្រីក​ដល់​បណ្តា​ប្រទេស​អាស៊ាន​”។ សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​កំពុង​មាន​អារម្មណ៍​ធុញថប់​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ហើ​ យភាព​មិន​ប្រាកដប្រជា​បាន​ធ្វើ​ឱ្យ​ការ​មាន​ថយ​ចុះ​ដល់​កំណើន​របស់​ខ្លួន​យ៉ាង​ខ្លាំង​ និង​កំពុង​ធ្វើជា​ដៃគូ​យ៉ាងសកម្ម​ជាមួយ​រដ្ឋ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​បន្ថែម​ទៀត​។

ឧទាហរណ៍​ កូរ៉េ​ខាងត្បូង​ឈរ​នៅ​លំដាប់​ទីពីរ​ បន្ទាប់​ចិន​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​។ រហូតមកដល់​ពេលនេះ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​របស់​កូរ៉េ​ចំនួន​ ២១២​ គម្រោង​ដែល​មាន​ទឹកប្រាក់​ចំនួន​ ៤,៥៦​ ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ជិត​ ៣០០​ បាន​ធ្វើ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ដោយ​ផ្តល់​ការងារ​ដល់​មនុស្ស​រាប់ពាន់​នាក់​។ពាណិជ្ជកម្ម​ទ្វេភាគី​របស់​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​នឹង​ឈាន​ដល់​ទំហំ​ទឹកប្រាក់​ ២០០​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​៕

Estate​ Xchange​ និង​ Morgan​ ចាប់ដៃ​គ្នា​បង្កើន​ឱកាស​ទិញ​-លក់​ខុន​ដូ​ក្នុង​តម្លៃ​ពិសេស​ទាប​ជាង​ទីផ្សារ​

Estate​ Xchange​ និង​ Morgan​ ចាប់ដៃ​គ្នា​បង្កើន​ឱកាស​ទិញ​-លក់​ខុន​ដូ​ក្នុង​តម្លៃ​ពិសេស​ទាប​ជាង​ទីផ្សារ​
Estate​ Xchange​ និង​ Morgan​ ចាប់ដៃ​គ្នា​បង្កើន​ឱកាស​ទិញ​-លក់​ខុន​ដូ​ក្នុង​តម្លៃ​ពិសេស​ទាប​ជាង​ទីផ្សារ​

អត្ថបទ​៖ សយ​ ចាន់​ដេង​

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​ Estate​ Xchange​ (Cambodia​) Plc​ បាន​ចាប់ដៃ​ជាមួយ​ គម្រោង​ខុន​ដូ​ Morgan​ EnMaison​ ជ្រោយ​ចង្វា​រ ដើម្បី​បង្កើត​ឱកាស​ ជូន​ដល់​អតិថិជន​ដែល​ចង់​រស់នៅ​ខុន​ដូ​បែប​ស៊ីវិល័យ​ប្រកបដោយ​ផាសុ​ខ​ភាព​ មាន​ទីតាំង​ល្អ​ជាប់មាត់​ទន្លេ​ អាច​ជាវ​ក្នុង​តម្លៃ​ពិសេស​ គឺ​តម្លៃ​ទាប​ជាង​ទីផ្សារ​។

លោក​ រស់​ សុវណ្ណ​ថា​ អគ្គនាយក​ ក្រុមហ៊ុន​ Estate​ Xchange​ ក្នុង​កម្មវិធី​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ Morgan​ ដោយ​មាន​ការ​ផ្តល់​ជូន​កាដូ​ប័ណ្ណ​បញ្ចុះតម្លៃ​ពិសេស ​(៦០០០ដុល្លារ​) ដល់​ចូលរួម​ប្រមាណ​ ២០០នាក់​នៅ​ថ្ងៃទី២០​ វិច្ឆិកា​ ម្សិលមិញ​បាន​ថ្លែង​ថា​ “ដោយ​សង្កេតឃើញ​វិស័យ​អចលនទ្រព្យ​កំពុង​រីក​ដុះដាល​ និង​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្អុ​ជា​ក៏ដូចជា​សកលលោក​ ពិសេស​ការ​កើនឡើង​អ្នក​វិនិយោគ​ ក្រុមហ៊ុន​វិនិយោគ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ ក្រុមហ៊ុន​ទីភ្នាក់ងារ​ និង​ភ្នាក់ងារ​អចលនទ្រព្យ​។

លោក​បន្ថែម​ថា​ កត្តា​ទាំងនេះ​ជំ​រុញ​ឱ្យ​លោក​ អោម​ សេង​ បូរ៉ា​ និង​សហ​ស្ថាបនិក​ដ៏​ទៃ​ទៀត​បាន​រួមគ្នា​បង្កើត​ផ្សារ​អចលនទ្រព្យ​ Estate​ Xchange​ នេះ​ឡើង​ ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​អ្នក​វិនិយោគ​ ក្រុមហ៊ុន​វិនិយោគ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ ក្រុមហ៊ុន​ទីភ្នាក់ងារ​ និង​ភ្នាក់ងារ​អចលនទ្រព្យ​ ឱ្យ​មានឱកាស​ទិញ​ លក់​ ជួល​ អចលនទ្រព្យ​របស់​ខ្លួន​បាន​ លឿន​ តម្លៃ​ល្អ​ ទីតាំង​ល្អ​ ចំណេញ​ច្រើន​ និង​ស្របច្បាប់​”។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ Estate​ Xchange​ លោក​ អោម​ សេង​បូរ៉ា​ បាន​មានប្រសាសន៍​ថា​ “យើង​បង្កើត​ Estate​ Xchange​ នេះ​ឡើង​ដោយសារ​យើង​ចង់​ឃើញ​កម្ពុជា​យើង​ ក្លាយទៅជា​ប្រទេស​អ្នកមាន​បាន​ឆាប់រហ័ស​ ហើយ​ការដែល​ចង់ឱ្យ​កម្ពុជា​ ក្លាយទៅជា​ប្រទេស​អ្នកមាន​បាន​ឆាប់រហ័ស​គឺ​យើង​ចង់​ឃើញ​នូវ​អគារ​ស្អា​តៗ​ អគារ​ខ្ពស់​ៗ ហើយ​ប្រជាជន​កម្ពុជា​របស់​យើង​បាន​រស់នៅ​ក្នុង​អគារ​ដ៏​ស្អាត​ ដ៏​ទំនើប​ ហើយ​បង្ហាញ​ពី​ការលូតលាស់​ ការ​រីកចម្រើន​ទាំង​ការរស់នៅ​ប្រកប​ទៅ​ដោយ​គុណភាព​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក​”។

Estate​ Xchange​ និង​ Morgan​ ចាប់ដៃ​គ្នា​បង្កើន​ឱកាស​ទិញ​-លក់​ខុន​ដូ​ក្នុង​តម្លៃ​ពិសេស​ទាប​ជាង​ទីផ្សារ​

លោក​បាន​បន្ថែម​ថា​ អគារ​ស្នាក់នៅ​ក្បែរ​មាត់ទឹក​នេះ​សាងសង់​លើ​ផ្ទៃដី ២,៤​ហិ​កតា​ (២៤,០០០ម៉ែត្រក្រឡា​) មាន ៥អគារ​ផ្គុំ​ជា​រាង​ជា​ក្ដោងទូក​ កម្ពស់ ២២០ម៉ែត្រ​ (៥២ជាន់​ដល់៧០ជាន់​) ក្នុង​នោះ​ Estate​ Xchange​ បាន​ទទួល​ផ្ដាច់មុខ ៥ជាន់​ (ជាន់ទី៩,១៩​, ៣៣,២៤​ និង​ជាន់ទី៣៩​) ដោយ​លក់​នៅក្នុង​តម្លៃ​ពិសេស​ តម្លៃ​ល្អ​ ហើយ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ប្រជាជន​ក្នុង​តំបន់​។

Estate​ Xchange​ និង​ Morgan​ ចាប់ដៃ​គ្នា​បង្កើន​ឱកាស​ទិញ​-លក់​ខុន​ដូ​ក្នុង​តម្លៃ​ពិសេស​ទាប​ជាង​ទីផ្សារ​

សូម​បញ្ជាក់​ថា​ Estate​ Xchange​ គឺជា​ផ្សារ​ជួញដូរ​អចលន​ទ្រព្យ​ល្អ​ៗ តម្លៃ​ក្រោម​ទីផ្សារ​ ដែល​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ម្ចាស់​អចលនទ្រព្យ​ ធនាគារ​ ក្រុមហ៊ុន​វិនិយោគ​ អ្នក​វិនិយោគ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ សាលា​អចលនទ្រព្យ​ ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ ក្រុមហ៊ុន​ស្ថាបត្យកម្ម​ ក្រុមហ៊ុន​សាងសង់​ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ ភ្នាក់ងារ​អចលនទ្រព្យ​ ក្រុមហ៊ុន​ច្បាប់​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បី​បង្កើត​ប្រាក់ចំណូល​បាន​លឿន​សម្រាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ចូលរួម​កសាង​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មាន​ភាព​រីកចម្រើន​ និង​កម្ពុជា​ក្លាយជា​ប្រទេស​អ្នកមាន​បាន​ឆាប់រហ័ស​។

សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ដើម្បី​មានឱកាស​ទទួល​បាន​កាដូ​ពិសេស​គឺ​ប័ណ្ណ​បញ្ចុះតម្លៃ​ពិសេស​ (៦០០០ដុល្លារ​) សូម​ទំនាក់ទំនង​ លោក​ រស់​ សុវណ្ណ​ថា​ អគ្គនាយក​ ក្រុមហ៊ុន​ Estate​ Xchange​ តាមរយៈ​លេខទូរស័ព្ទ​ ០៨៩​ ៣៣៣​ ៧៧៣​/ ០៨១​ ៣៣៣​ ៧៧៣​៕

Estate​ Xchange​ និង​ Morgan​ ចាប់ដៃ​គ្នា​បង្កើន​ឱកាស​ទិញ​-លក់​ខុន​ដូ​ក្នុង​តម្លៃ​ពិសេស​ទាប​ជាង​ទីផ្សារ​

រដ្ឋាភិបាល​ និង​ GMAC​ ព្រមទាំង​ ILO​ ចុះ​ MOU​ រួមគ្នា​ដើម្បី​អនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា

​ដោយ​ វុត្ថា

ភ្នំពេញ​៖ រដ្ឋាភិបាល​ និងសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ ព្រមទាំងអង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) បាន​ចុះហត្ថលេខា​លើ​អនុ​ស្ស​រណ:នៃ​ការយោគយល់​គ្នា​ រយៈពេល ៣ឆ្នាំ​ទៀត​ ដើម្បី​បន្ត​ប្រតិបត្តិ​ការ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា​។

លោក​ អ៉ិ​ត សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឱ្យ​ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ នា​ថ្ងៃទី​ ២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់ទុក​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ក្នុង​ការចូលរួម​ចំណែក​ក្នុង​ការធានា​នូវ​សិទ្ធិ​ការងារ​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​សម្រាប់​បងប្អូន​កម្មករ​និយោជិត​ និង​ផ្អែកលើ​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​នេះ​ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បន្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក្នុង​ការអនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ២០២០​-២០២២​ នេះ​ គឺ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ផង​ដែរ​ទៅ​នឹង​ផែនការ​សហប្រតិបត្តិ​ការ​ និង​សមាហរណកម្ម​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ ជាមួយនឹង​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​ឆ្លុះ​បញ្ចំា​ងពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​បេសកកម្ម​លើកកម្ពស់​ “លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​នៅ​កម្ពុជា​ សមស្រប​តាម​បទដ្ឋាន​ការងារ​ស្នូល​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា​”។

លោក​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ លើកឡើង​ដែរ​ថា​ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​នៃ​ការ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​ បាន​ប្រែ​ក្លា​យកេរិ៍​តឈ្មោះ​របស់​កម្ពុជា​ទៅជា​ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​គោល​នយោបាយ​ពាណិជ្ជា​កម្ម​អន្តរជាតិ​ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ ក្លាយជា​ប្រទេស​គំរូ​សម្រាប់​ប្រទេស​មួយចំនួន​យក​ទៅ​ធ្វើ​បទពិសោធន៍​សម្រាប់​អនុវត្ត​ និង​រៀនសូត្រ​តាម​។

លោក​បន្ត​ថា​ ការអនុវត្ត​គោលនយោបាយ​នៃ​ការ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ ជាមួយនឹង​បទដ្ឋាន​ការងារ​ ក៏បាន​បង្កើន​ទំនុកចិត្ត​ដល់​អ្នកបញ្ជា​ទិញ​ម៉ាក​យី​ហោ​ល្បី​ៗក្នុង​ការ​ដាក់​បន្ថែម​ការ​បញ្ជាទិញ​ផលិតផល​ សម្លៀកបំពាក់​ និង​វាយនភ័ណ្ឌ​នៅ​កម្ពុជា​ពី​មួយឆ្នាំ​ ទៅ​មួយឆ្នាំ​កាន់តែ​ច្រើនឡើង​ផង​ដែរ​។

លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ឲ្យដឹង​ ថា​ សមាគម​រោងចក្រ​កាត់ដេរ​ នឹង​បន្ត​ធ្វើការ​ជា​មួយ​ររោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​រក្សា​ការផលិត​ សុវត្ថិភាព​ការងារ​ និង​ការងារ​ប្រកបដោយ​ចីរភាព​ សម្រាប់​ជា​កម្លាំង​ពលកម្ម​របស់​កម្ពុជា​។

លោក​ Grame​ Buckley​ នាយក​ការិយាល័យ​អង្គការ​ ILO​ ប្រចាំ​ប្រទេស​កម្ពុជា​ ឡាវ​ និង​ថៃ​ បាន​កត់សម្គាល់​ថា​ ដោយ​ធ្វើ​ការ​ជាមួយ​រាជរដ្ឋាភិបាល​ និង​សមាគម​រោងចក្រ​កាត់ដេរ​ យើង​នឹង​រួមគ្នា​លើកកម្ពស់​ការងារ​សមរម្យ​ សម្រាប់​កម្មករ​រាប់​រយ​រាប់ពាន់​នាក់​ ជាពិសេស​ស្ត្រី​ ហើយក៏​ជួយ​កម្មករ​និយោជិត​ ក្នុង​ការ​អភិវឌ្ឍ​ជំ​នាញ​ថ្មី​ៗ អាជីវកម្ម​ ដើម្បី​ទទួល​ប្រាក់​ចំណេញ​កាន់តែ​ច្រើនជាង​មុន​ និង​ក្រុម​គ្រួសារ​ពួកគេ​ ឲ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ​។

លោក​បន្ត​ថា​ នេះ​ជា​អនុស្សរណៈ​លើក​ទី៦ហើយ​ រវាង​ភាគី​ទាំ​បី​ខាងលើ​នេះ​ ក្នុង​ការ​បន្ត​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ និង​កិច្ច​សហការ​កាន់តែ​ប្រសើរ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការវិវត្តន៍​នៃ​ស្ថាន​ការ​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។

កា​រល​ពី​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ លើក​ទី១​ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០០៣​ ដើម្បី​បន្ត​អនុវត្ត​គម្រោង​សហប្រតិបត្តិ​ការ​បច្ចេកទេស​ដែល​មានឈ្មោះ​ថា​ “ការធានា​ថា​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​នៅ​កម្ពុជា​ សមស្រប​តាម​បទដ្ឋាន​ការងារ​ស្នូល​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា​”សម្រាប់​រយៈពេល​ ២ឆ្នាំ​ ហើយ​គម្រោង​នេះ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅជា​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​” រហូតមកដល់​បច្ចុប្បន្ន​។

អនុ​ស្ស​រណ:យោគយល់​គ្នា​នេះ​ នឹង​ឆ្លុះបញ្ចាំង​ពី​ភាពជា​ដៃគូ​រវាង​ រាជរដ្ឋាភិបាល​នៃ​ក្រ​កម្ពុជា​ តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួងការងារ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ នៃ​អង្គការ​អន្តរជាតិ​ការងារ​សម្រាប់​រយៈ​ពេល៣ឆ្នាំខាងមុខ​ទៀត​ គិត​ចាប់ពី​ខែ​ មករា​ ឆ្នាំ២០២០​ ដល់​ខែធ្នូ​ ២០២២​ ដែល​ក្នុង​កំឡុង​នេះ​ ដៃគូ​របា​នប្តេ​ជ្ញា​ចិត្ត​ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ នៅក្នុង​វិស័យ​វាយនភ័ណ្ឌ​ និង​កាត់ដេរ​សម្លៀកបំពាក់​ ព្រមទាំង​ពង្រីក​វិសាលភាព​នៃ​ការអនុវត្ត​លើ​អនុសារ​ណ:យោគយល់​គ្នា​នេះ​ ដោយ​ដាក់បញ្ចូល​វិស័យ​ផលិតផល​ធ្វើដំណើរ​ និង​កាបូប​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​៕

រយៈពេល​ ៣ឆ្នាំ​ចុងក្រោយ​ ទុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​មាន​ចំនួន​ប្រមាណ​ ២២,៥​ ពាន់​លាន​ដុល្លារ

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ គិត​ចាប់តាំងពី​ឆ្នាំ២០១៦​ រហួ​តដល់​ខែសីហា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ទុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មាន​ចំនួន​សរុប​រហូតដល់​ប្រមាណ២២,៥​ ពាន់​លាន​ដុល្លារ​ ទៅលើ៨១៣គម្រោង​ នៅ​ទូទាំង​ប្រទេស​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​ព្រឹក​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​វេទិកា​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​លើក​ទី២​ ក្រោម​ប្រធានបទ​ «ការកំណត់​ដំណាក់កាល​សម្រាប់​កំណើន​» នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ កាលពី​ព្រឹក​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញថា​ ការ​វិនិយោគ​ពីឆ្នាំ២០១៦​ ដល់​ខែសីហា​ ឆ្នាំ២០១៩​ មាន​ ៨១៣​ គម្រោង​ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ២២,៥​ ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​គម្រោង​ទេសចរណ៍​ និង​ផ្នែក​ពាក់ព័ន្ធ​មាន​ចំនួន​ ៣៨​ គម្រោង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ៩ ពាន់​លាន​ដុល្លា​។

ពីឆ្នាំ២០១៦​ ដល់​ខែសីហា​ ឆ្នាំ២០១៩​ ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​មាន​កើនឡើង​គួរឲ្យ​កត់សំគាល់​ប្រមាណ​ ៤៧​ ភាគរយ​ ដោយឡែក​ ៨ខែ​ ឆ្នាំ២០១៩​ នេះ​ ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​មានការ​កើនឡើង​យ៉ាង​គំហុក​រហូតដល់​ ៩៤ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​។

ជាការ​ត្រៀមលក្ខណៈ​ទទួល​ទេសចរ​អន្តរជាតិ​ ១៥លាន​នាក់​ នៅ​ឆ្នាំ២០៣០​ រាជរដ្ឋាភិបាល​មាន​គម្រោង​កែ​លម្អ​ផលិតផល​ទេសចរណ៍​ដែល​មានស្រាប់​ រៀបចំ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ និង​គោលដៅ​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ប្លែក​ៗ ជាមួយ​ ការ​ពង្រឹង គុណភាព​ផលិតផល​ និង​សេវាកម្ម​ទេសចរណ៍​ ការ​ពង្រឹង​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សង្គម​ និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ផ្នែក​ទេសចរណ៍​ ដោយ​ផ្តោត​លើ​ជំនាញ​។

ជាពិសេស​ ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ លើ​ការរៀបចំ​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ ទីក្រុង​ទេសចរណ៍​ស្អាត​ និង​បៃតង​ប្រកបដោយ​ភាព​ទាក់ទាញ​ ទេសចរណ៍​តំបន់ឆ្នេរ​/កោះ​ មជ្ឈមណ្ឌល​ វិស្សមកាល​ និង​ កីឡា​ទេសចរណ៍​ សួន​កំសាន្ត​កុមារ​ ទេសចរណ៍​សត្វព្រៃ​ សណ្ឋាគារ​ប្រណី​តៗ​លំដាប់​ផ្កាយ៤​ ផ្កាយ៥​ ភោជនីយដ្ឋាន​ លំដាប់​ខ្ពស់​ ផ្សារ​លក់​ទំ​និញ​ទំនើប​ៗ ។ល។

ការ​វិនិយោគ​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ផ្លូវថ្នល់​ កំពង់ផែ​ទេសចរណ៍​ និង​អាកាសយាន​ដ្ឋាន​នៅ​តំបន់​គោលដៅ​ទេសចរណ៍​មួយចំនួន​ គឺជា​មូលដ្ឋាន​គ្រឹះ​ ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ស្របតាម​ទស្សនទាន​ បដិវត្ត​ឧស្សាហកម្ម​ ៤.០​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ក្រៅពី​តំបន់​សៀមរាប​អង្គរ​ ដែល​ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ យើង​ក៏​មាន​តំបន់ឆ្នេរ​សមុទ្រ​ និង​តំបន់​អេកូ​ទេសចរណ៍​ជាច្រើន​កន្លែង​ទៀត​នៅ​ទូទាំង​ប្រទេស​ ដែល​តំបន់​ទាំងអស់​នេះ​មាន​សក្តា​នុ​ពល​សម្រាប់​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​។

ជាង​នេះ​ទៀត​ រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ដោយ​គោរព​យ៉ាង​ម៉ត់ចត់​ដល់​បរិស្ថាន​ឆ្នេរ​ ដោយហេតុថា​តំបន់ឆ្នេរ​សមុទ្រ​នឹង​នាំមក​នូវ​ផលប្រយោជន៍​គ្រប់បែបយ៉ាង​ដល់​ប្រជាជន​នៅ​ទីនោះ​ រាប់​ចាប់ពី​ទេសចរណ៍​ កសិកម្ម​ វិនិយោគ​ និង​វិ​ស័យ​ផ្សេង​ៗទៀត​។

រាជរដ្ឋាភិបាល​ក៏បាន​ចាត់តាំង​បង្កើត​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​ ដោយ​បាន​និង​កំពុង​យកចិត្ត​ទុកដាក់​លើ​គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ​ ឆ្នេរ​/កោះ​គំរូ​ ជាគោល​ដៅ​អេកូ​ទេសចរណ៍​លំដាប់​ខ្ពស់​ និង​បៃតង​ ហើយ​បន្ត​កិច្ច​ខិតខំ​គ្រប់គ្រង​ឆ្នេរខ្សាច់​ អភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា​ប្រកបដោយ​និរន្តរភាព​ បរិ​យា​ប័ន្ន និង​ការទទួលខុសត្រូវ​៕

អ្នកជំនាញ​៖ តំបន់​ភាគ​ខាងត្បូង​ និង​ខាងលិច​ក្រុងភ្នំពេញ​កំពុង​ទាក់ទាញ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ ទីក្រុង​ភ្នំពេញ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ ដែល​បាន​ធ្វើឲ្យ​ទីក្រុង​ដែល​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​នេះ​កាន់តែ​រីក​ធំជាង​មុន​ ហើយ​គ្រប់​ផ្នែក​នៃ​រាជធានី​មានការ​អភិវឌ្ឍ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ជាក់ស្តែង​ភាគ​ខាងត្បូង​ និង​ខាង​លិច​នៃ​ទីក្រុង​ភ្នំពេញ​នៅតែ​ជា​តំបន់​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​នានា​។

លោក​ តេង​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​R Investments​ ​បាន​ប្រាប់​គេ​ហតំ​ព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ឱ្យ​ដឹង​ថា​ មួយ​រយៈ​ចុងក្រោយ​នៃ​ឆ្នាំ​ ២០១៩​ នេះ​ តំបន់​ភាគ​ខាងលិច​ និង​តំបន់​ប៉ែក​ខាង​លិច​ឈាង​ជើង​ និង​ឈាង​ខាងត្បូង​ មានសន្ទុះ​រីក​ចំរើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ជាង​បណ្តា​ជាយក្រុង​នានា​នៃ​ទីក្រុង​ភ្នំពេញ​។

លោក​ឧកញ៉ា​បន្ត​ទៀតថា ដោយសារ​តំបន់​ទាំងនេះ​ មាន​គម្រោ​ងធំៗ​ជាច្រើន​បាន​នឹង​កំពុង​មាន​វត្តមាន​នៅ​ទីនេះ​ ។ ម្យ៉ាង​វិញទៀត​ ចំពោះ​ដីធ្លី​វិញ​ក៏​មាន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ព្រមទាំង​អំណោយផល​ខ្ពស់​ផង​ដែរ​ ។ ប្រការ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​មាន​ចរន្ត​នៃ​ការទិញ​-លក់​ដី​កាន់តែ​កើនឡើង​ ។

លោក​ឧកញ៉ា​បន្ថែម​ថា​ តំបន់​ទាំងនេះ​ បើ​ធៀប​ជាមួយនឹង​តំបន់​ផ្សេងទៀត​នៃ​រាជធានី​ភ្នំពេញ​ គឺ​មាន​រោងចក្រ​ច្រើន​ និង​ការ​ពុះ​ដី​ឡូត៍​លក់​ក៏​ច្រើន​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​ចរន្ត​នៃ​មនុស្ស​ប្រមូល​ផ្តុំ​ទៅ​រស់នៅ​ទីនោះ​កាន់តែ​ច្រើន​ ជាពិសេស​តម្លៃ​ដីធ្លី​ក៏​នៅ​មានតម្លៃ​សមរម្យ​។

លោក​ឧកញ៉ា​ បន្ថែម​ទៀត​ថា​ ចំណែក​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ក៏​មានសន្ទុះ​រីក​ចំរើន​ខ្លាំង​ណាស់​ដែរ​ក្នុងរយៈ​កន្លងមក​នេះ​ បើ​ធៀប​ជាមួយនឹង​តំបន់​ផ្សេងទៀត​ ​គ្រាន់តែ​រីកចម្រើន​នេះ​ មាន​លក្ខណៈ​ខុសគ្នា​។ តំបន់​ភាគ​ខាងត្បូង​ភាគច្រើន​គឺ​មានសន្ទុះ​រីក​ចំរើន​ខាង​ផ្នែក​លំនៅឋាន​ច្រើនជាង​ ដែល​មិនមែន​ជា​តំបន់ឧស្សាហកម្ម​ ​សិប្បកម្ម​ និង​រោងចក្រ​នោះ​ទេ​។

លោកអគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​R Investments រូបនេះបានបន្ថែម​ថា​ ការ​រីកចម្រើន​នៃ​តំបន់​ទាំងនេះ​ នឹង​បន្ត​មានសន្ទុះ​រីក​ចំរើន​កាន់តែ​ខ្លាំង​ថែមទៀត​ ដោយសារ​កំ​ណើ​នៃ​សេដ្ឋកិច្ច​កម្ពុជា​បាន​នឹង​កំពុង​បោះ​ជំ​ហ៊ាន​ទៅមុខ​ ជាមួយនឹង​ទំនោរ​នៃ​ការ​វិនិយោគ​ និង​ទេសចរណ៍​ក៏​កាន់តែ​រីក​ចំរើន​ផង​ដែរ​។

លោកស្រី​តាំង​ ហ៊ួរ​ នាយិកា​រក្រុ​មហ៊ុន​អចលនទ្រព្យ​ Amatak​ Property​ Service​ ​បានឱ្យ​ដឹង​ដែរ​ថា​ តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​រីក​ចំរើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ច្រើនជាង​បណ្តា​ជាយក្រុង​នានា​ ជាពិសេស​តំបន់​ផ្លូវ​ ៦០​ ម៉ែត្រ​ ឬមហា​វិថី​សម្តេច​តេជោ​ ​ហ៊ុន ​សែន​ ដោយសារ​មាន​គម្រោ​ងធំៗ​ជាច្រើន​ទៅកាន់​ទីនោះ​។

លោក​ស្រី​ថា​ ក្នុងចំណោម​តំបន់​ទាំងនេះ​ តំបន់​ផ្លូវ៦០ម៉ែត្រ​ហាក់​មាន​សកម្មភាព​រស់រវើក​ខ្លាំង​ជាង​ ដោយសារតែ​តំបន់​នេះ​ មាន​គម្រោ​ងធំៗ​ជាច្រើន​ កំពុង​រីក​ដុះ​ដាល់​នៅ​តំបន់​នេះ​ ជាពិសេស​មាន​គម្រោង​ផ្សារ​ទំនើប AEON​ Mall ៣​ ដោយពេល​ខ្លះ​ អ្នក​វិយោគ​ស្វែងរក​ទិញ​នៅ​តំបន់​នេះ​មិនបាន​ ព្រោះ​វា​មានតម្លៃ​ខ្ពស់​។

ចំណែក​ លោក​ម៉ម​ សិរី​បញ្ញា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ Easy​ Property​ Investment​ Co​, Ltd​ ​ក៏បាន​មើលឃើញ​នូវ​ តំបន់​ភាគ​ខាងលិច​ និង​ខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ​នេះ​ មានការ​រីក​ចំរើន​ខ្លាំង​ផង​ដែរ​លើ​វិស័យ​អចលនទ្រព្យ​នេះ​ ក្នុងរយៈពេល​កន្លងមក​នេះ​ ដោយសារតែ​ដីធ្លី​នៅ​មានតម្លៃ​សមរម្យ​ ។

លោក​ថា​ សកម្មភាព​នៃ​ការទិញ​លក់​ដី​ ដែល​ពុះកញ្ជ្រោល​ខ្លាំង​ជាងគេ​នៃ​ជាយក្រុង​ភ្នំពេញ​ គឺ​ស្ថិត​នៅ​បណ្តោ​ផ្លូវជាតិ​លេខ៤​ ផ្លូវជាតិ​លេខ៣​ ផ្លូវជាតិ​លេខ២​ និង​ជាពិសេស​នៅ​តំបន់​ផ្លូវ៦០ម៉ែត្រ​ ព្រោះ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​មានតម្លៃ​ធូរ​ថ្លៃ​ច្រើន​៕