តើ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​លើក​ទី៨ មាន​អ្វី​ពិសេស​?

តើ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​លើក​ទី៨ មាន​អ្វី​ពិសេស​?
តើ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​លើក​ទី៨ មាន​អ្វី​ពិសេស​?

ដោយៈ​ រ៉ា​ណេត​

កំពតៈ​ កា​រប្រារ​ព្វ​ពិធីបុណ្យ​សមុទ្រ​ប្រចាំឆ្នាំ​លើក​ទី៨​ ជុំ​ទី២នៃ​ខេត្តកំពត​ ដែល​នឹង​ធ្វើឡើង​រយៈពេល៣ថ្ងៃ​ ចាប់ពី​ថ្ងៃទី២០​-២២ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ នឹង​ធ្វើឡើង​ក្រោម​ប្រធានបទ​ “ទីក្រុង​ស្អាត​ ឆ្នេរ​ល្អ​ ទេសចរណ៍​រុងរឿង​” ជាមួយនឹង​ក្ដី​រំពឹង​ទុក​យ៉ាង​ជឿជាក់​ថា​ អាច​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ចូលរួម​ច្រើន​ និង​បាន​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​នៅ​កម្ពុជា​យ៉ាង​ទូលាយ​។

តើ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​លើក​ទី៨ មាន​អ្វី​ពិសេស​?

យោង​តាម​សេចក្ដីប្រកាស​របស់ក្រ​សួង​ទេសចរណ៍​បាន​បង្ហាញថា​ ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ ដែល​ខេត្តកំពត​ធ្វើជា​ម្ចាស់ផ្ទះ​ នឹង​ប្រារព្ធ​ធ្វើ​ក្រោម​ប្រធានបទ​ “ទីក្រុង​ស្អាត​ ឆ្នេរ​ល្អ​ ទេសចរណ៍​រុងរឿង​” គឺ​ក្នុង​គោលបំណង​អបអរសាទរ​ឆ្នេរសមុទ្រ​កម្ពុជា​ជា​ សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​សាកលលោក​ ក៏ដូចជា​ជំរុញ​លើក​តំលៃ​ និង​ផ្សព្វ​ផ្សា​យស​ក្តានុ​ពល​ទេសចរណ៍​ ពិសេស​អេកូ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

លោក​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ គិត​មកដល់ពេលនេះ​ ក្រោម​ការ​ខិតខំ​ពីសំណាក់​មន្ត្រី​ជំនាញ​ និង​គណៈកម្មការ​ពាក់ព័ន្ធ​ ជាពិសេស​ រដ្ឋបាល​ខេត្ត​ ក្នុង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការរៀបចំ​តុបតែង​លម្អ​រនៅ​ក្នុង​ក្រុង​ និង​ទីធ្លា​សម្រាប់​កា​រប្រារ​ព្វ​កម្មវិធី​ គឺ​យើង​សម្រេច​បាន​ប្រមាណ៨០ភាគរយ​ហើយ​។

លោក​បន្ត​ទៀត​ថា​ បន្ទាប់​បាន​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី១កាល​ពិ​ពេល​កន្លងទៅ​ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាច្រើន​ រាប់ទាំង​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​អន្តរជាតិ​ផង​ដែរ​ ដោយសារតែ​ក្រៅពី​មាន​ភាព​ទាក់ទាញ​ទៅលើ​ធនធាន​ធម្មជាតិ​ ជាពិសេស​តំបន់​សមុទ្រ​ គឺ​ថ្នាក់​ខេត្ត​បាន​រក្សា​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​បាន​បន្សល់ទុក​កាលពី​ជុំ​ទី១​ រួមផ្សំ​នឹង​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ។

លោក​ថោង​ ខុន​បាន​បន្ត​ថា​ “ខេត្តកំពត​ឆ្នាំនេះ​មាន​កន្លែង​កម្សាន្ត​ជាច្រើន​ ដែល​ក្រៅពី​តំបន់​តំបន់ឆ្នេរ​ តំបន់​បូកគោ​ តំបន់​ទឹកឈូ​ និង​តំបន់​ធម្មជាតិ​ជាច្រើន​ទៀត​នោះ​ គឺ​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​កែច្នៃ​ ជាច្រើន​កន្លែង​ទៀត​ ដូចជា​តំបន់​ដូង​ទេ​ តំបន់​ស្រែអំបិល​ តំបន់​កំពង់ក្របៅ​ និង​តំបន់​ចំការ​ម្រេច​ផង​ដែរ​ ដែល​សុទ្ធតែ​ជាគោល​ដៅ​ទេសចរណ៍​ទាំងអស់​។

លោក​បាន​បន្ថែម​ទៀត​ថា​ “ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​ កាន់តែ​មាន​ភាព​កុះករ​ជាង​មុន​ ដោយសារតែ​ក្រៅពី​ការរៀបចំ​កម្មវិធី​កម្សាន្ត​ជាច្រើន​ ដែល​ជា​ការរៀបចំ​របស់ក្រ​សួង​ និង​ថ្នាក់​ជាតិ​ ក៏​មានការ​ចូលរួម​សម្ដែង​ និង​កម្សាន្ត​ពីសំណាក់​អ្នក​សិល្បៈ​មក​ពី​ប្រទេស​ជា​មិត្ត​ផង​ដែរ​ ដូចជា​ប្រទេស​ចិន​ វៀតណាម​ ថៃ​ ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​ឥណ្ឌា​ជាដើម​”។

ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២នៅ​ខេត្តកំពត​ ឆ្នាំ២០១៩នេះ​ នឹង​ត្រូវ​បែងចែក​ជា៣សកម្មភាព​សំ​ខាន់​ៗដូចជា​ ទី១​ ការផ្សាយ​បន្ត​ផ្ទាល់​នូវ​ការ​សម្តែង​ទស្ស​ទីយ​ភាព​សិល្បៈ​ ការ​ប្រគុំ​តន្ត្រី​ ដោយមាន​ការចូលរួម​ពីសំណាក់​ក្រុម​សិល្បករ​ សិល្ប​ការិនី​ តារា​ចំរៀង​ជាតិ​ និង​អន្តរជាតិ​ និង​ការ​បាញ់កាំជ្រួច​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ឆ្នាំ២០១៩​។

តើ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​លើក​ទី៨ មាន​អ្វី​ពិសេស​?
ទី២​ មហោស្រព​ម្ហូបអាហារ​ខ្មែរ​ និង​អន្តរជាតិ​ ស្រា​ និង​ភេសជ្ជៈ​ ព្រមទាំង​ការ​បង្ហាញ​ផលិតផល​ទេសចរណ៍​ និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​របស់​ខេត្ត​តាម​តំបន់ឆ្នេរ​ និង​ការ​តាំងពិព័រណ៍​ផលិត​ផលក​សិ​ទេសចរណ៍​ និង​ផលិតផល​ក្នុង​ស្រុក​ និង​ទី៣​ សកម្មភាព​កីឡា​លើទឹក​ និងកីឡា​លើ​ឆ្នេរខ្សាច់​ និង​មានការ​សម្តែង​ពីសំណាក់​ក្រុម​សិល្បករ​ សិល្ប​ការិនី​ តារា​ចំរៀង​ និងកីឡា​ករ​ កីឡាការិនី​ជាតិ​ អន្តរជាតិ​ និង​ក្រុមហ៊ុន​ជាច្រើន​៕

រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​ការ​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ វៃឆ្លាត​

រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​ការ​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ វៃឆ្លាត​
រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​ការ​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ វៃឆ្លាត​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ សហការ​ជាមួយ​ក្រុមហ៊ុន​ Dynamic​ Technologies​ និង​ក្រុមហ៊ុន​ Urbanetic​ រៀបចំ​សិក្ខា​ស្តី​ពី​ ការ​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ ប្រកបដោយ​និរន្តរភាព​វៃឆ្លាត​ និង​គួរ​ឱ្យ​ចង់​រស់នៅ​សម្រាប់​ថ្ងៃ​អនាគត​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក​ សូ​ ខន​ឬទ្ធី​គុណ​បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ថា​ ក្រសួងបរិស្ថាន​ ក៏ដូចជា​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ សហការ​ជាមួយ​សួង​ស្ថាប័ន​ អង្គការ​ដៃគូ​អភិវឌ្ឍន៍​ អង្គការ​សង្គម​ស៊ីវិល​ និង​វិស័យ​ឯកជន​ ក្នុង​ការរៀបចំ​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គោលនយោបាយ​ ផែនការ​យុទ្ធ​សាស្រ្ត​ និង​ផែនទី​បង្ហាញផ្លូវ​ស្តី​ពី​ការអភិវឌ្ឍន៍​បៃតង​ ព្រមទាំង​វិធី​សាស្រ្ត​រៀបចំផែនការ​យុទ្ធ​សាស្រ្ត​ទីក្រុង​បៃតង​ និង​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ​ឆ្នាំ២០១៨​-២០៣០​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​របស់​កម្ពុជា​ ជាពិសេស​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​ទីក្រុង​ ទីប្រជុំជន​ប្រកបដោយ​និរន្តរភាព​។

លោក​បន្ត​ថា​ “ទីក្រុង​ជា​កម្លាំង​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ពីព្រោះ​ថា​ទីក្រុង​ជា​មជ្ឈមណ្ឌល​នៃ​ការប្រើ​ប្រាស់​ធនធាន​ដ៏​ច្រើន​ ក្នុង​នោះ​រួមមាន​ធនធាន​ថាមពល​ ទឹក​ និង​ធនធាន​ធម្ម​ជា​តិ​ផ្សេង​ៗទៀត​ ត្រូវ​បាន​ប្រើប្រាស់​ច្រើន​ក្នុង​វិស័យ​ឧស្សាហកម្ម​ និង​សម្រាប់​ការរស់នៅ​ក្នុង​ទីក្រុង​”។

រដ្ឋលេខាធិការ​រូប​នេះ​បញ្ជាក់​ថា​ សិក្ខាសាលា​នេះ​ សង្កត់ធ្ងន់​ទៅលើ​ចំនុច​សំ​ខាន់​ៗ ចំនួន៣ដូចជា​ ទី១​ ការ​ធ្វើអោយ​ប្រសើរ​ឡើង​នូវ​ផែនការ​ទីក្រុង​ និង​ការអនុវត្ត​ឧបករណ៍​វិទ្យាសាស្រ្ត​សម្រាប់​ការ​អភិវឌ្ឍ​ដោយ​ចិរភាព​ និង​បរិស្ថាន​សំណង់​បៃតង​ ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​របស់​ទីក្រុង​ទីប្រជុំជន​ ក្របខណ្ឌ​ច្បាប់​ និង​បទបញ្ញត្តិ​សមស្រប​ ការ​ធ្វើ​ផែនការ​ទីក្រុង​ដែល​មាន​ហេ​ដ្ឋា​រចនា​ស្រាប់​សម្ព័ន្ធ​ និង​ការ​ពង្រឹង​សមត្ថភាព​បច្ចេកទេស​។

ទី២​ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ ប្រកបដោយ​និរន្តរភាព​ ដើម្បី​បំពេញ​តម្រូវការ​ជា​មូលដ្ឋាន​របស់​ទីក្រុង​ និង​លើកកម្ពស់​សុខមាលភាព​ កា​រប្រ​គួត​ប្រជែង​ ផែនការ​វិនិយោគ​តាម​វិស័យ​ និង​ការរៀបចំ​ផែនការមេ​ទីក្រុង​ប្រកប​ដោយ​បរិ​យា​ប័ន្ន។

ទី៣​ ​ធានា​ឱ្យ​បា​ននូ​វន​គន​រូប​នី​យក​ម្ម​ ប្រកប​ដោយ​បរិ​យា​ប័ន្ន ទីប្រជុំជន​វិសមភាព​គំរាម​គំ​ហែង​ដល់​និរន្ត​ភាព​នៃ​ការ​អភិវឌ្ឍ​ និង​សង្គម​។ ចក្ចុ​វិស័យ​នៃ​កា​រប​រិយា​ប័ន្នដោ​យមា​នរា​ប់បញ្ជូ​លនូវ​សេដ្ឋកិច្ច​ ការពង្រីក​ទីក្រុង​ និង​បរិ​យា​ប័ន្នសង្គម​នឹង​រួមចំណែក​ការពារ​ហា​និ​ភ័យ​ផ្សេង​ៗ នៃ​ការរៀបចំ​ និង​ការ​អភិវឌ្ឍ​ទីក្រុង​ទីប្រជុំជន​។

រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​ការ​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ វៃឆ្លាត​

សិក្ខាសាលា​ស្ដីពី​ “ការ​កសាង​មូលដ្ឋាន​គ្រឹះ​ សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ វៃឆ្លាត​ និង​គួរ​ឱ្យ​ចង់​រស់នៅ​សម្រាប់​ថ្ងៃ​អនាគត​” គឺជា​សក្ខីភាព​បញ្ជាក់​នូវ​ស្មារតី​ឯកភាព​គ្នា​លើ​ភាព​ចាំបាច់​ ក្នុង​ការ​បន្ត​ការ​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​ និង​ការ​ធ្វើ​កំណែទម្រង់​ក្នុង​វិស័យ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​បន្ថែម​ទៀត​ ពិសេស​គឺ​ការ​កសាង​សមត្ថភាព​មន្ត្រី​រាជការ​៕

ចំណេះដឹង​! តើ​គោលនយោបាយ​សម្បទាន​ដី​កសិកម្ម​ត្រូវ​បាន​អនុវត្តន៍​ដូចម្តេច​?

គោលនយោបាយសម្បទានដីកសិកម្ម
ចំណេះដឹង​! តើ​គោលនយោបាយ​សម្បទាន​ដី​កសិកម្ម​ត្រូវ​បាន​អនុវត្តន៍​ដូចម្តេច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ អំពី​សម្បទាន​ដី​កសិកម្ម​ គឺ​ត្រូវ​អនុលោម​ទៅតាមច្បាប់​ភូមិបាល​ដែល​ចែងថា​ ដី​សម្រាប់​អាជីវកម្ម​អតិថិ​ផល​ មិន​អាច​មាន​ទំហំ​លើស​ពី ១០​,០០០​ ហិច​តា​ទេ​។

សម្បទាន​ដែល​សំរេច​ហើយ​លើស​ពី​ទំហំ​កំណត់​នេះ​ ជា​កម្មវត្ថុ​នៃ​ការកាត់បន្ថយ​។ សម្បទានិក​មិន​អាច​ធ្វើការ​ផ្ទេរសិទ្ធិ​លើ​ដីសម្បទាន​បានទេ​។ រី​ឯដីសម្បទាន​ដែល​មិនបាន​ធ្វើអាជីវកម្ម​ ក្នុងរយៈពេល១២ខែ​បន្ទាប់ពី​បាន​អនុញ្ញាតិ​នឹង​ត្រូវ​លុបចោល​។

ច្បាប់​ភូមិបាល​តម្រូវ​ឱ្យ​រៀបចំ​អនុក្រឹត្យ​ស្តី​ពី​ និ​តិ​វិធី​នៃ​ការ​ផ្តល់​សម្បទាន​ និង​ការកាត់បន្ថយ​សម្បទាន​កន្លងមក​ ដែល​មាន​ទំហំ​លើស​ពី ១០.០០០ហិ​កតា​។ គោលនយោបាយ​នេះ​ ត្រូវ​អនុវត្តន៍​ដោយ​ប្រុងប្រយ័ត្ន​ និង​ច្បាស់លាស់​ ដោយ​សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដើម្បី​ជៀសវាង​ការ​បាត់​ជំនឿ​ទុកចិត្ត​ពីសំណាក់​អ្នក​វិនិយោគ​។

គោលនយោបាយ​ និង​នីតិវិធី​ជាក់លាក់​ សម្រាប់​ណែនាំ​ការ​ផ្តល់​សម្បទាន​គោលដៅ​សេដ្ឋកិច្ច​ និង​ការកាត់បន្ថយ​ទំហំ​សម្បទាន​ដែល​មានស្រាប់​ នឹង​ត្រូវ​កំណត់​ក្នុង​អនុក្រឹត្យ​។ សេចក្តី​ស្នើ​គោលនយោបាយ​នេះ​ ជាប់ពាក់ព័ន្ធ​នឹង​ការបង្កើត​ប្លង់​គោល​ ដើម្បី​ណែនាំ​ដល់​ការ​ផ្តល់​សម្បទាន​កសិកម្ម​ និង​ការ​ហាមឃាត់​លើ​ការ​ផ្តល់​សម្បទាន​នៅ​តំបន់​មួយចំនួន​។

ផែនការ​នេះ​ ត្រូវ​សម្របសម្រួល​ ទៅ​ក្នុង​ផែនការ​ប្រើប្រាស់​ដី​របស់​ខេត្ត​ ក្រុង​ និង​មូលដ្ឋាន​ ហើយ​ត្រូវ​សមស្រប​នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ការ​កម្ម​ អំពី​ចំនួន​សម្បទាន​ អំពី​គោលបំណង​ទំហំ​នឹង​ទីតាំង​៕

អានបន្ថែម៖ ចំណេះដឹង​! តើ​ចំណុច​សំ​ខាន់​ៗអ្វីខ្លះ​នៃ​គោលនយោបាយ​លើ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​?

សឹង្ហ​បូរី​ ហុងកុង​ និង​តៃវ៉ាន់​ឈរ​លំដាប់​កំពូល​ទាំង២០ ក្នុង​ចំណាត់ថ្នាក់​កម្លាំង​ពលកម្ម​ជំនាញ​លើ​ពិភពលោក​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ការស្ទង់មតិ​ប្រចាំឆ្នាំ​ ការ​ទាក់ទាញ​បរទេស​ និង​ការ​រក្សា​កម្លាំង​ពលកម្ម​ជំនាញ​របស់​ប្រទេស​នានា​បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន​ ៣ ក្នុងចំណោម​ប្រទេស​ទាំង២០នៅ​លើ​ដំ​លាប់​កំពូល​តារាង​។

សឹង្ហ​បូរី​ក្លាយជា​ប្រទេស​អាស៊ី​តែមួយគត់​ ដែល​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង១០​ នៅក្នុង​បញ្ជី​ ដែល​ត្រូវ​បាន​ចងក្រង​ ដោយសា​លា​ធុរកិច្ច​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​ IMD​។ ប្រព័ន្ធ​អប់រំ​ដែល​មានការ​អភិវឌ្ឍ​ខ្ពស់​របស់​សឹង្ហ​បូរី​ បាន​បង្កើន​ពិន្ទុ​របស់​ខ្លួន​គ្រប់គ្រាន់​ ដើម្បី​យកឈ្នះ​ប្រទេស​អា​ឡឺម៉​ង់​នៅក្នុង​ចំណាត់ថ្នាក់​។

របាយការណ៍​របស់ ​IMD​ បានឱ្យ​ដឹង​ថា​ “សឹង្ហ​បូរី​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​ ១០​ ដែល​ឈានមុខ​គេ​ក្នុង​ការ​ត្រៀមខ្លួន​ និង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​។ ការ​កើនឡើង​របស់​សឹង្ហ​បូរី​ដល់​លទ្ធផល​ទាំង១០​ ជាចម្បង​ពី​ការអនុវត្ត​របស់​ខ្លួន​ នៅក្នុង​វិធានការ​នៃ​ការ​ត្រៀមខ្លួន​រួមមាន​ការវាយតម្លៃ​ការអប់រំ​ ទី១​ ភាគរយ​នៃ​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ ទី២​ ប្រសិទ្ធភាព​នៃ​ការអប់រំ​បឋម​ និង​មធ្យមសិក្សា​ និង​ទី៣​ និង​កា​រប្រ​មួល​ផ្តុំ​របស់​និស្សិត​”។

ប្រទេស​ស្វីស​ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ ជា​ប្រទេស​កំពូល​នៅក្នុង​ចំណាត់ថ្នាក់​ទេពកោសល្យ​ពិភពលោក​នេះ​។

ចំណាត់ថ្នាក់​ IMD​ បាន​វាស់វែង​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ក្នុង​ភាព​ប៉ិនប្រសប់​តាមរយៈ​កម្មវិធី​អប់រំ​ និង​ការ​បង្រៀន​កូន​ និង​កត្តា​ជីវិត​ដែល​មានគុណ​ភាព​ផ្សេងទៀត​ ដែល​អាច​ជំរុញ​ឱ្យ​មានការ​រក្សា​បាន​នូវ​ទេពកោសល្យ​ និង​ការ​ទាក់ទាញ​ទេពកោសល្យ​បរទេស​នៅ​បរទេស​។

របាយការណ៍​បានឱ្យ​ដឹង​ថា​ “ដើម្បី​វាយតម្លៃ​ប្រទេស​ចំនួន៦៣​ ដែល​យើង​សិក្សា​នោះ​ចំណាត់ថ្នាក់​ IMD​ World​ Talent​ Rankings​ វាយតម្លៃ​កត្តា៣យ៉ាង​។ កត្តា​វិនិយោគ​ និង​អភិវឌ្ឍន៍​វាស់វែង​នូវ​ធនធាន​ ដែល​បាន​ប្តេជ្ញា​ចិត្ត​ ដើម្បី​បង្កើន​ដើមទុន​មនុស្ស​ដែល​ដាំដុះ​នៅផ្ទះ​។

កត្តា​វាយតម្លៃ​ពី​វិសាលភាព​ ដែល​ប្រទេស​មួយ​ទាក់ទាញ​ទេពកោសល្យ​ក្នុង​ស្រុក​ និង​បរទេស​។ កត្តា​ត្រៀមខ្លួន​កំណត់​គុណភាព​នៃ​ជំនាញ​ និង​សមត្ថភាព​ដែល​មាននៅ​ក្នុង​ប្រទេស​មួយ​”៕

រដ្ឋាភិបាល​នឹង​ធ្វើសន្និសីទ​សារព័ត៌មាន​ស្ដីពី​ “កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-ចិន​” នៅ​ចុង​សប្តាហ៍​នេះ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ ស្ដីពី​”កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-ចិន​” នៅ​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​ ទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​អង្គភាព​អ្នកនាំពាក្យ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ សន្និសីទ​នេះ​ គឺ​មាន​ទិសដៅ​ និង​គោលបំណង​ពង្រឹង​ការយល់​ដឹង​ដល់​សាធារណៈ​ជន​ ពី​ការ​ប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ចិន​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ពេល​ថ្មី​ៗនេះ​បាន​មានប្រសាសន៍​ថា​ កម្ពុជា​នឹង​បើក​កិច្ចចរចា​ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ នៅ​ថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ ហើយនឹង​បញ្ចប់​ក្នុងរយៈពេល​ខ្លី​។

សម្តេច​តេជោ​ថា​ “ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នេះ​ នឹង​ធ្វើឲ្យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​កាន់តែ​ប្រសើរ​ ហើយ​ការ​រកស៊ី​ជាមួយ​ចិន​នេះ​ មិនមែន​មានតែ​កម្ពុជា​ឡើយ​ សូម្បី​អាមេរិក​ ក៏​រកស៊ី​ជាមួយ​ចិន​ដែរ​”។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​កាលពី​កន្លងមក​ថា​ ដើម្បី​សម្រេច​ឈាន​ដល់​កុង​សុង​ស៊ី​សចម្បង​ នៃ​ថ្នាក់ដឹកនាំ​កំពូល​រវាង​ចិន​ និង​កម្ពុជា​ ភាគី​ទាំងពីរ​នឹង​រៀបចំ​កិច្ចពិភាក្សា​ផ្លូវការ​លើកដំបូង​ស្តី​អំ​ ពី​ការសិក្សា​ស្រាវជ្រាវ​លទ្ធភាព​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ចិន​ និង​កម្ពុជា​ ក្នុង​រដ្ឋធានី​ប៉េកាំង​ ថ្ងៃទី៣​ ខែធ្នូ​ នា​ពេល​ខាងមុខនេះ​។

ប្រភព​ដដែល​បន្ត​ថា​ នេះ​ជា​ការរៀបចំ​ដ៏​ពិសេស​មួយ​នៃ​ភាគី​ចិន​ ដោយ​ផ្អែកលើ​ទំនាក់ទំនង​មិត្តភាព​រវាង​ចិន​ និង​កម្ពុជា​។ ពេលមុន​នេះ​ ថ្នាក់​ប្រតិបត្តិ​ការងារ​នៃ​ស្ថាប័ន​ពាណិជ្ជកម្ម​រវាង​ភាគី​ចិន​ និង​កម្ពុជា​បាន​បង្កើត​យន្តការ​ទំនាក់ទំនង​រួចជាស្រេច​ ដើម្បី​ជម្រុ​ញកិ​ច្ច​ការ​ ដែល​ពាក់ព័ន្ធ​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ល្អ​៕

សម្ដេច​ក្រឡាហោម​ ស ខេង​ជំរុញ​ឱ្យ​អន្តរក្រសួង​យកចិត្ត​ទុកដាក់​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍​ និង​សហគមន៍​

ដោយ​យៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សម្តេច​ក្រឡាហោម​ ស ខេង​ បាន​ជំរុញ​ឱ្យ​អន្តរក្រសួង​ដែល​ពាក់ព័ន្ធ​ គណ​អភិបាលខេត្ត​ ក្រុង​ រាជធានី​ ជាពិសេស​ក្រសួងទេសចរណ៍​ ដែល​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ ត្រូវ​ពង្រឹ​កកា​រយ​កចិត្ត​ទុកដាក់​ក្នុង​កិច្ច​ថែរក្សា​ អភិរក្ស​ និង​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍​ និង​សហគមន៍​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​បំផុត​។

មានប្រសាសន៍​ក្នុង​ពិធី​បើក​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី១​ កាលពី​ព្រឹក​ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ នៅ​សណ្ឋាគារ​ ហ្គា​ដិន​ស៊ី​ធី​ សម្ដេច​ក្រឡាហោម​ ស ខេង​ បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​សហគមន៍​ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​ទេសចរណ៍​ ក្រសួងបរិស្ថាន​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ មាន​រហូតដល់​ជាង​ ២,៣០០កន្លែង​ ប៉ុន្តែ​សហគមន៍​ដែល​មាន​សកម្មភាព​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ មាន​ចំនួន​ត្រឹមតែ​ប្រមាណ១២៩​ កន្លែង​ប៉ុណ្ណោះ​។

សម្តេច​បាន​គាំទ្រ​ និង​ស្នើ​ឲ្យ​មានការ​បញ្ចូល​សកម្មភាព​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ទៅ​ក្នុង​សហគមន៍​ ដែល​មាន​សក្តា​នុ​ពល​ ក៏ដូចជា​ពង្រឹង​សមត្ថភាព​សហគមន៍​ដែល​មានស្រាប់​ តាមរយៈ​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​ទាំងនោះ​ ដោយ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ និង​គណៈ​អភិបាល​រាជធានី​-ខេត្ត​ ត្រូវ​ជួយ​សហគមន៍​ទាំងនោះ​ទៅតាម​ជំនាញ​ និង​សមត្ថ​កិ​ច្ច​រៀង​ៗខ្លួន​។

ក្រសួងទេសចរណ៍​ ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ ត្រូវ​ធ្វើការ​ទទួល​ ស្គាល់​តាមផ្លូវ​ច្បាប់​ ចំពោះ​សហគមន៍​ដែល​មាន​សកម្មភាព​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ និង​ត្រូវ​ធានា​ការបែងចែក​ ប្រកបដោយ​សមធម៌​រវាង​សហគមន៍​ និង​ដៃគូ​ពាក់ព័ន្ធ​នានា​។

សម្តេច​ក្រឡាហោម​ ស ខេង​ បាន​បន្ថែម​ថា​ ចំពោះ​ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សម្បទា​ទ្រទ្រង់​ ក្រសួងទេសចរណ៍​ ក្រសួងបរិស្ថាន​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ត្រូវ​សហការ​ជាមួយ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង​គណៈ​អភិបាល​រាជធានី​-ខេត្ត​ ពិនិត្យ​លទ្ធភាព​ក្នុង​ការសាងសង់​ផ្លូវ​ភ្ជាប់​ទៅ​គោលដៅ​សហគមន៍​ទេសចរណ៍​អាទិភាព​។ ជាមួយគ្នា​នោះ​ ក្រសួង​រ៉ែ​ និង​ថាមពល​ និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ត្រូវ​ធ្វើការ​សិក្សា​លម្អិត​អំពី​លទ្ធភាព​ ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​សម្រាប់​ការប្រើ​ប្រាស់​ក្នុង​សហគមន៍​។

ក្នុង​ក្របខណ្ឌ​នៃ​ក្រុមការងារ​អន្តរក្រសួង​ ដែល​មាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ សម្រាប់​ការគ្រប់គ្រង​ និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ ក្រសួងទេសចរណ៍​ ត្រូវ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ និង​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ ធ្វើការ​កំណត់​តំបន់​អេកូ​ទេសចរណ៍​អាទិភាព​ រួមមាន​តំបន់​ភូមិ​ភា​គឥសាន្ត តំបន់​បឹងទន្លេសាប​ និង​ទន្លេមេគង្គ​ តំបន់ឆ្នេរ​សមុទ្រ​ តំបន់​ជួរភ្នំ​ក្រ​វ៉ា​ញ តំបន់​ជួរភ្នំ​ដងរែក​ រួម​ជាមួយ​តំបន់​អភិរក្ស​នានា​ ដែល​ត្រូវ​ធានា​កិច្ចការពារ​ធនធាន​ធម្មជាតិ​ និង​ជំរុញ​ការ​អភិវឌ្ឍ​សកម្មភាព​ទេសចរណ៍​ និង​សហគមន៍​នៅ​ទីនោះ​ ក្រោម​ទស្សនទាន​ «ការ​អភិវឌ្ឍ​បម្រើការ​អភិរក្ស​ ការ​អភិរក្ស​ទ្រទ្រង់​ការ​អភិវឌ្ឍ​»៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​កំពស់​ចាប់ពី​ ២០០ម៉ែត្រ​ឡើង​ចំនួន១០​ បាន​និង​កំពុង​សាងសង់​នៅ​ភ្នំពេញ​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ប្រណីត​ស្តង់​ដា​អន្តរជាតិ​ចំនួន៨​ ដែល​មាន​កំពស់​ចាប់ពី២០០ម៉ែត្រ​ឡើង​ បាន​និង​កំពុង​សាង​សាង់​យ៉ាងសកម្ម​ និង​ត្រៀម​ផ្លាស់​ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ​ខាងមុខនេះ​។

១) អគារ​ពាណិជ្ជកម្ម​ចម្រុះ​ The​ Peak​

The​ Peak ​ជា​អគារ​ពាណិជ្ជកម្ម​ ដែល​ខ្ពស់​ជាងគេ​ចំនួន៣​ នៅ​តំបន់​ដ៏​ទាក់ទាញ​នៃ​ក្រុងភ្នំពេញ​ ដែល​មាន​កម្ពស់៥៥ជាន់​ស្មើនឹង២១៨ម៉ែត្រ​ ។ គំរោង​នេះ​កំពុង​សាង​សង់់​នៅ​ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ​ ជាមួយនឹង​ទុន​វិនិយោគ៥៨០លា​នដុ​លា្លរ​ បាន​ចាប់​បុក​គ្រឹះ​បើក​ការដ្ឋាន​សាងសង់​ហើយ​ នៅ​ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០១៦នេះ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់៥៥ជាន់​ដ៏​ប្រណីត​នេះ​ នឹង​រួមបញ្ចូល​នូវ​សណ្ឋាគារ​ The​ Shangri​-La​ Hotel​ ដែល​ប្រកបដោយ​កិត្យានុភាព​ ក្នុង​ពិភពលោក​ជា​យូរណាស់​មក​ហើយ​ ឥឡូវ​បាន​ចាប់ផ្ដើម​សាងសង់​ក្នុងទឹក​កម្ពុជា​ ដែល​គម្រោង​នេះ​ មាន​ចំណុះ​សរុប​ ចំនួន​ប្រមាណ១០១៤​ Unite​។ គំរោង​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ World​ Bridge​ Land​ Group​។

២) អគារ​ Morgan​ Tower​

អាគារ​ Morgan​ Tower​ បោះទុន​វិនិយោគ​ប្រមាណ១៦០លាន​ដុល្លារ​អាមេរិក​ ក្នុង​ការសាងសង់​អគារ​ដែល​មានឈ្មោះ​ថា​ Morgan​ Tower​ ដែល​មាន​កម្ពស់​រហូតដល់​ទៅ២១០​ ម៉ែត្រ​ ដែល​ស្មើ​ទៅ​នឹង៤៦ជាន់​។

អគារ​ Morgan​ Tower​ បាន​នឹង​កំពុង​សាងសង់​ឡើង​ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដែល​អាច​សន្សំសំចៃ​ថាមពល​អគ្គ​សនី​ ដែល​ស្ថិតនៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ វិនិយោគ​ដោយ​ ក្រុមហ៊ុន​ Morgan​ Group​ ។ គំរោង​នេះ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

៣) គំរោង​ខុន​ដូ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ CITY​ KEY​

គំរោង​នេះ​មានឈ្មោះ​ CITY​ KEY​ មាន​ចំនួន៥២ជាន់​ និង​កំពស់២០៨ម៉ែត្រ​ ជា​គំរោង​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​បាន​និង​កំ​ពុង​សាង​សដង​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​មក​ពី​ប្រទេស​ចិន​។

គំរោង​ដ៏​ធំ​នេះ​ ស្ថិតនៅ​ក្រោយ​អាគារ​ Bali​ Scenary​ និង​អាគារ​ The​ Bridge​ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

៤) អាគារ​មេ​នៃ​គំរោង​ Olympia​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Olympia​ Tower​ មាន​អាគារ​មេ​កំពស់២១៣ម៉ែត្រ​ និង​មាន​កំពស់​សរុប៥៥ជាន់​ ដែល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ដ៏​ធំ​កណ្តាល​ក្រុងភ្នំពេញ​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន ​OCIC​។

៥) អគារ​ R &​F Glory​

អាគារ​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយទៀត​ គឺ​គម្រោង​អគារ​ R&​F Glory​ ជា​គម្រោង​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ​ និង​ជា​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​អ &​ អេ​ហ្វ​ គ្រុប​កាលពី​នៅ​ឆ្នាំ២០១៨​។ គម្រោង​ អគារ​ R&​F Glory​ សាងសង់​លើ​ផ្ទៃដី​ប្រហែល១៥​,០០០​ ម៉ែត្រការ៉េ​ និង​មាន​ទំហំផ្ទៃ​ក្រឡា​សំណង់​សរុប២១២​,៩៨៧.១៥​ ម៉ែត្រការ៉េ​។

គម្រោង​មាន​មាន​ទីតាំង​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ នៃ​មហាវិថី​ព្រះ​មុ​ន្នី​វង្ស​ជិត​ផ្លូវ​សម្តេច​ ហ៊ុន​ សែន​និង​ផ្លូវ២១៧​។ គម្រោង​ អគារ​ R&​F Glory ​ក្លាយ​នឹងជា​អគារ​លំនៅ​ដ្ឋាន​ខ្ពស់​បំផុត​មួយ​ ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ​ ដែល​មាន២០៧ម៉ែត្រ​ និង៥៨ជាន់​។

៦) គំរោង​ Gold​ Tower​ 42​

គំរោង​នេះ​កំពុង​សាងសង់​ជិត​បញ្ចប់​ហើយ​ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ វា​ជា​គម្រោង​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​YUNWOO​ Cambodia​ ដែល​ដំបូង​ឡើយ​មាន​កំពស់​ត្រឹម៤២ជាន់​ ប៉ុន្តែ​ក្រោយពេល​សាងសង់​ឡើងវិញ​ បន្ទាប់ពី​ផ្អាក​ការសាងសង់​រយៈពេល​ជាង១០ឆ្នាំ​ គំរោង​នេះ​ត្រូវ​បា​នដ​ដំឡើង​ដល់​កំពស់៤៧ជាន់​ ស្មើនឹង​កំពស់​សរុប២១១ម៉ែត្រ​។

វា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ រួមមាន​ផ្សារ​ទំនើប​ ខុន​ដូ​ ការិយាល័យ​ មន្ទីរពេទ្យ​ជាដើម​។

៧) អាគារ​ Prince​ Financial​ Tower​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ កំពុង​សាងសង់​លើ​ផ្លូវភ្លោះ​ក្រមួន​ “ស” (ផ្លូវភ្លោះ​កា​ណា​ឌី​យ៉ា​) ដែល​ជា​អាគារ​ភ្លោះ​មាន​កំពស់៤៧ជាន់​ ស្មើនឹង​កំពស់២០៣ម៉ែត្រ​។ គំរោង​នេះ​កំពុង​សាង​សង់់​ និង​វិនិយោគ​ដោយក្រុម​ហ៊ុន​អចលនទ្រព្យ​យក្ស​ Prince​ Real​ Estate​ Group​។

៨) មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ One​ Central​ Tower​

គម្រោង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ ជា​គំរោង​ដែល​ខ្ពស់​ជាងគេ​នៅ​ក្បែរផ្លូវ​ជាតិ​លេខ១​ នា​ពេល​បច្ចុប្បន្ន​នេះ​ គំរោង​នេះ​នឹង​ប្រើប្រាស់​ចម្រុះ​សំរាប់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ប្រណីត​។ គម្រោង​នេះ​មាន​ចំនួន៤អាគារ​ ស្មើនឹង៣៨ជាន់​ និង​មាន​កំពស់២០០ម៉ែត្រ​។

គំរោង​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ពេល​ថ្មី​ៗនេះ​ ស្ថិតនៅ​ក្បែរ​ផ្សារ​សហគមន៍​ The​ Park​ ស្ថិតនៅ​ក្នុង​សង្កាត់​និរោធ​ ខ័ណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

៩) មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ MESONG​

មជ្ឈមណ្ឌល​លំនៅ​ដ្ឋាន​លំដាប់​ពិភពលោក​ថ្មី​មួយទៀត​ ឈ្មោះ ​MESONG​ កំពស់៧១ជាន់​ ស្មើនឹង​កំពស់២៥២ម៉ែត្រ​ បាន​និង​កំពុង​វិនិយោគ​ដោយក្រុម​ហ៊ុន​ Wonder​ Prime​ One​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​។

អាគារ​កប់​ពពក​នេះ​ ជា​គំរោង​អភិវឌ្ឍន៍​ចម្រុះ​រួមមាន​ ផ្សារ​ទំនើប​ ភោជនីយដ្ឋាន​ និង​ លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ឋ​សរុប១២៧០យូនី​ត។ គំរោង​នេះ​ ស្ថិតនៅ​ក្បែរ​នឹង​ស្ពាន​នាគ​ទីក្រុង​កោះ​ពេជ្រ​ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ២០២២​។

១០)​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក ​Thai​ Boon​ Roong Twin​ Tower​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​លំដាប់​ពិភពលោក​ និង​ជា​អាគារ​ភ្លោះ​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​ បាន​និង​កំពុង​ដំណើរការ​សាងសង់​ ដោយក្រុម​ហ៊ុន​ Thai​ Boon​ Roong និង​សហការ​វិនិយោគ​ដោយក្រុម​ហ៊ុន​យក្ស​មក​ពី​ប្រទេស​ចិន​។

គំរោង​នេះ​មាន​ចំនួន១៣៣ជាន់​ ស្មើនឹង​កំពស់ ៥៨៧ម៉ែត្រ​ ដោយ​មិនទាន់​រួមបញ្ចូល​នូវ​អង់តែន​នៅឡើយ​ទេ​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ​ ដំបូង​ឡើយ​គ្រោង​ចំណាយ​ទុន ៣០០០លាន​ដុល្លារ​អាមេរិក​ ប៉ុន្តែ​ក្រោយមក​បង្កើន​ដល់៦០០០លាន​ដុល្លារ​អាមេរិក​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ មិន​ត្រឹម​មាន​អាគារ​ភ្លោះ​នោះ​ទេ​ តែ​ក៏​មាន​អាគារ​កប់​ពពក​កំពស់៤៥ជាន់​ចំនួន៤អាគារ​បន្ថែម​ទៀត​ ដែល​នឹង​ធ្វើឲ្យ​គំរោង​នេះ​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ធំជាង​គេ​ នៅ​តំបន់​អាស៊ាន​ក្រោយពេល​សាងសង់​បញ្ចប់​៕

ក្រុមហ៊ុន​ថៃ​ធំៗ​ពីរ​ទិញ​ភាគហ៊ុន​គម្រោង​អភិវឌ្ឍ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន ​B.Grimm​ Solar​ Power​ 1 បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ​Pramote​ Laocharoenwong​ ដើម្បី​ទិញ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន​ Ray​ Power​ Supply​ ក្នុង​តម្លៃ​តម្លៃ​សរុប ៣០០​,០០០ ដុល្លារ​អាមេរិក​ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ ថាមពល​ពន្លឺ​ព្រះអាទិត្យ​ នៅ​លើ​ដី​នៅ​ស្រុក​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​។

ក្រុមហ៊ុន​ B.Grimm​ Solar​ Power​ 1 ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ B.Grimm​ Power​ Public​ Company​ Limited​, កាល​ពេល​ថ្មី​ៗបាន​ចុះ​កិច្ច​ព្រមព្រៀង​ ជាមួយ​ក្រុមហ៊ុន​ Pramote​ Laocharoenwong​ ដើម្បី​ទិញ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន​ Ray​ Power​ Supply​ ក្នុង​តម្លៃ​តម្លៃ​សរុប៣០០​,០០០ដុល្លារ​អាមេរិក​ (៩,០៧​ លាន​បាត​)។

យោង​តាម​ឯកសារ​របស់​ខ្លួន​ ជាមួយ​ផ្សារភាគហ៊ុន​ថៃ​ថ្ងៃនេះ​ ប្រតិបត្តិ​ការ​គឺ​ស្របតាម​គោលការណ៍​ ដែល​បាន​អនុម័ត​ដោយក្រុម​ប្រឹក្សា​ភិបាល​ថៃ​ កាលពី​ថ្ងៃទី១៣​ ខែ​វិ​ ច្ឆិ​កា​ឆ្នាំ​ ២០១៩​។

ការទិញ​យក​នេះ​ កំពុង​រង់ចាំ​ការយល់ព្រម​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​ និង​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ​របស់​កម្ពុជា​។

ក្រុមហ៊ុន​ Ray​ Power​ Supply​ ត្រូវ​បាន​ផ្តល់​សិទ្ធិ​ក្នុង​ការអភិវឌ្ឍន៍​គម្រោង​កសិដ្ឋាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ នៅ​លើ​ដី​នៅ​ស្រុក​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ ដោយ​អនុលោម​តាម​កិច្ច​ព្រមព្រៀង​ ទិញ​ថាមពលអគ្គីសនី​ចំនួន៣០មេ​ហ្គា​វ៉ាត់​ ជាមួយ​អគ្គិសនី​កម្ពុជា​ដែល​មាន​រយៈពេល២០ឆ្នាំ​។

កាលបរិច្ឆេទ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ដែល​បាន​គ្រោងទុក​គឺ​នៅក្នុង​ខែ​ តុលា​ ឆ្នាំ​ ២០២០​៕ (បភព​ The​ Nation​)៕

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ទទួល​បាន​ពានរង្វាន់​ «ភាពជា​អ្នកដឹកនាំ​ និង​អភិបាលកិច្ច​ល្អ​» ពី​សហព័ន្ធ​សន្តិភាព​សកល​

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ក្រោយពី​បញ្ចប់​នូវ​ពិធី​បើក​ “កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី២​” ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ នៅ​វិមាន​សន្តិភាព​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ឡើង​ទទួល​ពានរង្វាន់​ «ភាពជា​អ្នកដឹកនាំ​ និង​អភិបាលកិច្ច​ល្អ​» ដែល​ប្រគល់​ដោយ​លោកជំទាវ​ ហាក់​ ចា​ ហាន់​ មូន​ (Hak​ Ja​ Han​ Moon​) សហ​ស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល​។

កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី២​ ក្រោម​ប្រធានបទ​ ការ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នា​ពេល​បច្ចុប្បន្ន​នេះ​រួមមាន​ សន្តិភាព​ ការ​បង្រួបបង្រួម​ជាតិ​ ការពឹងពាក់​គ្នា​ទៅវិញទៅមក​ វិបុលភាព​ទៅវិញទៅមក​ និង​គុណ​តម្លៃ​សកល​» ដែល​បាន​បា​នប្រាព្ឋ​ពិធី​បើក​កាល​ព្រឹកមិញ​នេះ​ គឺ​មាន​អ្នកចូលរួម​ជាង៨០០នាក់​ ដែល​មាន​សមាសភាព​ជា​អតី​ប្រធានាធិបតី​ នាយក​រដ្ឋមន្ត្រី​ អតីត​ថ្នាក់ដឹកនាំ​ប្រទេស​ រដ្ឋសភា​ ព្រឹទ្ធសភា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ធុរកិច្ច​ជន​អង្គភាព​សារព័ត៌មាន​ និង​ស្ថាប័ន​នានា​ជាច្រើន​ទៀត​។

អ្នកចូលរួម​នឹង​បន្ត​ប្រជុំ​ពិភាក្សា​គ្នា​គ្នា​ជា​បន្ត​ទៀត​នៅក្នុង​វិមាន​សន្តិភាព​ដែល​នឹង​បញ្ចប់​ទៅ​នៅពេល​ល្ងាច​នេះ​។ បន្ទាប់មក​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នឹង​រៀបចំ​អាហារ​ពេលល្ងាច​ជូន​ភ្ញៀវ​កិត្តិ​យស​នៅ​សណ្ធា​គារ​សុខា​នៅ​ល្ងាច​នេះ​ផង​ដែរ​។

ពានរង្វាន់​ដែល​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ទទួល​បាន​កាលពី​ព្រឹកមិញ​នេះ​ គឺ​ផ្តើម​ចេញពី​ការដឹកនាំ​ប្រកប​សិទ្ធ​ភាព​ក្នុង​ការ​ពន្លត់ភ្លើង​សង្គ្រាម​រាំ​រ៉ែ​នៅ​កម្ពុជា​ រួម​ជាមួយនឹង​ការ​ព្យាយាម​កសាង​សមិទ្ធផល​ អភិវឌ្ឍ​ប្រទេស​ ផ្តល់​សន្ដិ​សុខ​សង្គម​ និង​ភាព​កក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ រហូត​មានការ​ទទួលស្គាល់​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ ៕

អគ្គ​នាយដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ចំណូល​ជាង ២៤០០លាន​ដុល្លារ​ក្នុងរយៈពេល ១០ខែ​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ប្រមូល​បាន​ចំណូល​សម្រាប់​ថវិការ​ជាតិ​ចំនួន​ប្រមាណ​ជាង២៤០០លាន​ដុល្លារ​ ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០១៩​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨កន្លងទៅ​មានការ​កើនឡើង​រហូតដល់​ប្រមាណ២៨,៣១ភាគរយ​ ដែល​ចំនួន​នេះ​លើស​ពី​ផែនការ​ប្រចាំឆ្នាំ​។

តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ ស្ដីពី​ លទ្ធផល​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​តុលា​ ឆ្នាំ២០១៩​ បាន​បង្ហាញថា​ នៅ​ត្រឹម​យៈ​ពេល​ ១០ខែ​ ឆ្នាំ២០១៩នេះ​ ចំណូល​ពន្ធ​-អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ មាន​ចំនួន​ ៩ ៦១៦.៨៣​ ប៊ី​លាន​រៀល​ ស្មើនឹង​ប្រមាណ​ ២៤០៤.២១​ លាន​ដុល្លារ​អាមេរិក​ កើនឡើង២៨.៣១ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ២០១៨​។

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​តុលា​ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ ឆ្នាំ២០១៩​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ លោក​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់​ថា​កំណើន​នៃ​ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ព្រោះ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ស្នើសុំ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​ (E-VAT​ Refund​) ដែល​បច្ចុប្បន្ន​អ្នកជាប់ពន្ធ​ និង​សហគ្រាស​ មានការ​យល់ដឹង​ច្រើន​ ក៏ដូចជា​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​ពន្ធ​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់​។

លោក​បាន​បង្ហាញ​បញ្ជាក់​ថា​ ក្នុង​ខែតុលា​ ឆ្នាំ២០១៩​ ចំណូល​ពន្ធ​-អាករ​ ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ (តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​ Online​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​) មាន​ចំនួន​ ៨៨៧,៦៤ប៊ី​លាន​រៀល​ (ប្រមាណ២២១,៩១លាន​ដុល្លារ​) ស្មើនឹង​ប្រមាណ ៩,៧០ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​ កើនឡើង​ប្រមាណ ២១,៨៥ភាគរយ​ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ២០១៨​ ដែល​ចំណូល​ពន្ធ​-អាករ​ក្នុង​ខែតុលា​ ប្រមូល​បាន​ត្រឹម១៥៦,១៩ប៊ី​លាន​ ស្មើនឹង​ប្រមាណ៣៩,៧៩លាន​ដុល្លារ​តែប៉ុណ្ណោះ​។

ដោយឡែក​សម្រាប់​រយៈពេល១០ខែ​ក្នុង​ឆ្នាំ២០១៩នេះ​ ចំណូល​ពន្ធ​-អាករ​សរុប​ដែល​អគ្គនាយក​ដ្ឋាន​ប្រមូល​បាន​(តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ ឡាញ​) មាន​ចំនួន៩៦១៦,៨៣ប៊ី​លាន​រៀល​ (២៤០៤,២១លាន​ដុល្លារ​) ស្មើនឹង១០៥,០៦ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​ មានការ​កើនឡើង២១២១,៩៩ប៊ី​លាន​រៀល​ (ប្រមាណ៥៣០,៥០លាន​ដុល្លារ​) ស្មើនឹង​ប្រមាណ២៨,៣១ភាគរយ​ ។

លោក​បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព​ ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​ វិន័យ​ការងារ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ត្រូវ​មាន​ភាព​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់​ និង​គ្រប់ជ្រុងជ្រោយ​ដោយ​ប្រកាន់​នូវ​ «ទម្លាប់​ហ្មត់ចត់​ លើ​កិច្ចការ​តូចតាច​ ទើប​អាច​មានឱកាស​ទទួល​កិច្ចការ​ធំ​បាន​» ដែល​នេះ​ជា​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​៕