







អនុក្រឹត្យលេខ ៧៦ អនក្រ. បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៣០ មាត្រា៣៤ មាត្រា៣៨ មាត្រា៥០ មាត្រា៧៤ និងមាត្រា៨២៦ នៃអនុក្រឹត្យលេខ ៤២ អនក្រ. បក ចុះថ្ងៃទី០៣ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ញ រាជធានី ក្រុង និងទីប្រជុំជន








អនុក្រឹត្យលេខ ៦០ អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលមាត្រា១២អនុក្រឹត្យលេខ ៤៦៣ អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣


អាជ្ញាធរហុងកុងបានវាយឆ្មក់ចូលសាកលវិទ្យាល័យប្រឆាំងនឹងអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ
ដោយ Donald Lee
ហុងកុងៈ អាជ្ញាធរហុងកុងបានវាយឆ្មក់ចូលសាកលវិទ្យាល័យ ពហុបច្ចេកទេស Polytechnic University នៃទីក្រុងហុងកុង នៅក្នុងការប្រយុទ្ធដ៏សាហាវមួយប្រឆាំងនឹងក្រុមបាតុករ ដែលបានបាញ់ព្រួញទៅលើមន្រ្តីប៉ូលីស ហើយដុតភ្លើងនៅតាមផ្លូវ និងស្ពានកាលពីថ្ងៃច័ន្ទ។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ប៉ូលីស បានបាញ់ហ្គាសបង្ហូរទឹកភ្នែក ទៅក្នុងបរិវេញសាកលវិទ្យាល័យ និងគ្រាប់កាំភ្លើងជ័រ ចាប់តាំងពីអំពើហឹង្សា នៅលើបរិវេណសាលាបានកើតឡើងនៅយប់ថ្ងៃអាទិត្យនេះ។
ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋបានប្រកាសថា ទីក្រុងហុងកុងប្រឈមនឹងផលវិបាកយ៉ាងខ្លាំង ប្រសិនបើភាពគ្មានច្បាប់គ្រប់នៅតែបន្ត។
អត្ថាធិប្បាយមួយនៅក្នុងទស្សនាវដ្តី Global Times ដែលគ្រប់គ្រងចិនបានឱ្យដឹងថា “ហុងកុងគឺជាទឹកដីរបស់ចិន ហើយប្រទេសនេះមានអំណាច និងដោះស្រាយគ្រប់គ្រាន់ ដើម្បីធានាបាននូវសណ្ដាប់ធ្នប់ត្រលប់មកវិញនៅហុងកុង”។
បទអត្ថាធិប្បាយនេះបានបន្ថែមថា “ហុងកុងគឺជាផ្នែកមួយរបស់ចិន។ កន្លែងដែលហ្វូងមនុស្ស បានធ្វើភាពវឹកវរគឺជាផ្លូវមួយ ដែលមានចម្ងាយជិតពីកន្លែងឈរជើងរបស់ប៉ូលីសប្រដាប់អាវុធ ដែលនៅជិតបំផុត និងមានចម្ងាយពីកងទ័ពរំដោះប្រជាជនហុងកុង។

គោលការណ៍ស្នូលនៃប្រទេសមួយប្រព័ន្ធពីរ គឺដើម្បីការពារសន្តិភាព និងវិបុលភាពរបស់ហុងកុង។ ប្រទេសនេះអាចផ្តល់អន្តរាគមន៍ដោយផ្ទាល់ ដើម្បីធានាឱ្យបាននូវច្បាប់នេះ ហើយខ្លួននឹងមិនភ្លេចកាតព្វកិច្ចនេះឡើយ”៕
ក្រុមហ៊ុនល្បីៗជាច្រើនទៀតនឹងសម្រុកបើកដំណើរការនៅផ្សារទំនើប FURI Times Square ក្នុងសប្ដាហ៍នេះ
ដោយៈ រ៉ាណេត
ព្រះសីហនុៈ ជាមួយនឹងភាពជោគជ័យលើកិច្ច បើកដំណើរការលក់សាកល្បងរបស់ក្រុមហ៊ុន និងហាងម៉ាកល្បីៗចំនួន៣ នៅក្នុងផ្សារទំនើបដ៏ធំ និងលើកដំបូងគេបង្អស់ក្នុងក្រុងព្រះសីហនុ FURI Times Square កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដែលទទួលបានការសាទរ គាំទ្រយ៉ាងច្រើនកុះករពីសំណាក់អតិថិជន នៅត្រឹមសប្ដាហ៍នេះនឹងមានក្រុមហ៊ុនល្បីឈ្មោះកម្រិតអន្តរជាតិជាច្រើនទៀត នឹងបើកដំណើរការរបស់ខ្លួនបន្ថែមទៀត។
ក្រុមហ៊ុន និងហាងល្បីឈ្មោះចំនួន៣ ដែលបានបើកដំណើរការសាកល្បងលក់ជាលើកដំបូងរបស់ខ្លួននៅក្នុងផ្សារទំនើប FURI Times Square កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានដូចជា ហាងលក់សម្លៀកបំពាក់ដ៏ល្បីឈ្មោះម៉ាក Levi’s ក្រុមហ៊ុនភេសជ្ជៈតែទឹកដោះគោ KOI រួមជាមួយនឹងក្រុមហ៊ុនសេវាផ្នែកចំណីអាហារដ៏ល្បីឈ្មោះ មកពីប្រទេសសិង្ហបុរី Bee Chheng Hiang គឺទទួលបានការគាំទ្រពីសំណាក់អតិថិជនជាតិ អន្តរជាតិយ៉ាងច្រើនកុះករបំផុត។
នាយិកាផ្នែកទីផ្សារ និងការលក់ផ្សារទំនើប FURI Times Square កញ្ញា លីម សុខាដាវីន បានប្រាប់ឱ្យដឹងថា ជាមួយនឹងកិច្ចបើកដំណើរការជាលើកដំបូង ក៏ដូចជាការឆ្លើយតប ទៅនឹងការគាំទ្រពីសំណាក់អតិថិជនផងដែរ ហាងលក់សម្លៀកបំពាក់ម៉ាក Levi’s បានផ្តល់ជូននូវកម្មវិធីពិសេសមិនធ្លាប់មានដូចជា រាល់ការទិញសម្លៀកបំពាក់ចំណាយអស់១០០ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃចំនួន២០ដុល្លារត្រឡប់មកវិញ។ ដោយឡែកសម្រាប់ហាង Bee Chheng Hiang ក៏មានការផ្តល់ជូននូវកម្មវិធីពិសេសដល់អតិថិជនផងដែរ ដូចជា ការញាំអាហារគ្រប់ប្រភេទនៅក្នុងហាង នឹងទទួលបានការបញ្ចុះតម្លៃចាប់ពី១៥-៥០ភាគរយ ខណៈដែលក្រុមហ៊ុនកាហ្វេអន្តរជាតិ Starbucks ដែលត្រៀមបើកលក់នៅត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ក៏មានការផ្តល់ជូននូវកាដូពិសេសដល់អតិថិជន ដែលគាំទ្រនូវដបទឹកដ៏ស្រស់ស្អាតចំនួន២០០ សម្រាប់អតិថិជនដំបូងគេ។
កញ្ញា លឹម សុខាដាវីន បានបន្តឱ្យដឹងទៀតថា បន្ថែមពីលើក្រុមហ៊ុនចំនួន៣ ដែលទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់កាលពីសប្ដាហ៍កន្លងទៅនោះ នៅក្នុងសប្ដាហ៍នេះ នឹងមានក្រុមហ៊ុនធំៗល្បីឈ្មោះ ជាច្រើនទៀតបានត្រៀមបើកដំណើរការលក់ជាលើកដំបូងនៅក្នុងផ្សារទំនើបមួយនេះ រួមមានដូចជា ក្រុមហ៊ុនកាហ្វេអន្តរជាតិ Starbucks ក្រុមហ៊ុនកាហ្វេ Amazon ;ក្រុមហ៊ុន KFC ;ក្រុមហ៊ុន Jajun Skin Care, ក្រុមហ៊ុន Wacoal, ក្រុមហ៊ុន Arrow ក្រុមហ៊ុន Guy Laroche រួមជាមួយនឹងក្រុមហ៊ុនល្បីៗជាច្រើនទៀត។
ផ្សារទំនើប FURI Times Square ដែលមានទីកន្លែងលក់រាយ និងកន្លែងកម្សាន្តចំនួនសរុប ៦,០០០ម៉ែត្រការ៉េ ត្រូវបានជ្រើសរើស នៅក្នុងប្រភេទរចនាស្ថាបត្យកម្មល្អបំផុតនៅក្នុងពិធីពានរង្វាន់អចលនទ្រព្យកម្ពុជា។
ផ្សារទំនើប FURI Times Square មានកំពស់៥ជាន់នេះ ស្ថិតនៅលើផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
សូមរីករាយទទួលយកនូវបទពិសោធន៍ថ្មី រសជាតិជីវិតថ្មី នៃការរស់នៅតាមបែបទាន់សម័យ ជាមួយនឹងផ្សារទំនើប FURI Times Square ទាំងអស់គ្នា៕





លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ពិភាក្សាជាមួយប្រធានក្រុមហ៊ុន Cambodia Airports អំពីការសាងមហាវិថីថ្មីមួយទៀតនៅក្រុងព្រះសីហនុ
ដោយ វុត្ថា
ភ្នំពេញៈ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានពិភាក្សាពីការកសាងមហាវិថីរាម ជាមហាវិថីថ្មីមួយទៀតនៅក្រុងព្រះសីហនុ ដែលនឹងសាងសង់នាពេលខាងមុខនេះ។

ក្នុងឱកាសអនុញ្ញាតឱ្យលោក Alain BRUN ប្រធានក្រុមហ៊ុន Cambodia Airports ចូលជួបពិភាក្សា ការងារអំពីការអនុវត្តគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្រុងមហាវិថីរាម លេខ៤៥ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុមហ៊ុន SCA និងអាជ្ញាធរខេត្តព្រះសីហនុផងដែរនោះ បានចុះពិនិត្យពិភាក្សាលើលក្ខខ័ណ្ឌបច្ចេកទេស និងផលប៉ះពាល់ នៃគម្រោងអភិវឌ្ឍន៍មហាវិថីរាម (លេខ៤៥) និងមហាវិថីជំទាវម៉ៅ (លេខ៤៧) ក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
គម្រោងអភិវឌ្ឍន៍មហាវិថីរាម (លេខ៤៥) នេះ គឺស្ថិតនៅក្នុងចំណោមគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ សរុបចំនួន៣៤ខ្សែ គឺជាស្ថិតនៅក្នុងប្រភេទទី ១មហាវិថី មានចំនួន៣ខ្សែ ប្រវែងសរុប២២,៧៣១ម៉ែត្រ មានទទឹង ៥០ ម៉ែត្រ ផ្លូវរថយន្ត ៦ គន្លង ផ្លូវទោចក្រយានយន្ត ២ គន្លង រួមមាន៖ មហាវិថីរាម (លេខ ៤៥) ប្រវែង ៧ ២៥០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ មកអាកាសយានដ្ឋានអន្តរជាតិខេត្ត “កងកេង” រហូតដល់មហាវិថីឆ្នេររាម មហាវិថីឆ្នេររាម ប្រវែង ៥ ៩៨១ ម៉ែត្រ និងស្ពានចំនួន ២ កន្លែងទី១ ប្រវែង ៧៥ ម៉ែត្រ។

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (KOS) បាននឹងកំពុងអភិវឌ្ឍន៍ និងដោះស្រាយនូវផលប៉ះពាល់លំនៅឋាន មិនរៀបរយមួយចំនួន ដែលតម្រូវឱ្យអាជ្ញាធរក៏ដូចជាអាកាសចរណ៍ស៊ីវិលត្រូវចុះត្រួតពិនិត្យ ដោះស្រាយគម្រោងការដ្ឋានសាងសង់របងការពារសុវត្ថិភាព និងដោះស្រាយផលប៉ះពាល់ដី ក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ ទើបឈានទៅធ្វើការអភិវឌ្ឍព្រលានយន្តហោះ ប្រកបដោយសុវត្ថិភាព ដើម្បីឱ្យយន្តហោះប្រភេទធុនធំចុះចតបាន៕
ចំណេះដឹង! ហេតុអ្វីរដ្ឋាភិបាលយកពន្ធលើដីធ្លីមិនបានប្រើប្រាស់?
ដោយ វុត្ថា
ភ្នំពេញៈ ច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ជំពូក៣ ផ្នែកទី១ បានចែងអំពីពន្ធលើដីមិនបានប្រើប្រាស់ ត្រូវបានអនុម័តដោយសភាជាតិនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ១៩៩៤ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ១១/នស/ ៩៤ ចុះថ្ងៃទី ៣១ ខែធ្នូឆ្នាំ ១៩៩៤ ហើយបានចូលជាធរមាននៅក្នុងឆ្នាំ១៩៩៦។
យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពី ក្រមខណ្ឌយុទ្ធសាស្ត្រ នៃគោលនយោបាយដីធ្លីបានឱ្យដឹងថា ប្រភេទពន្ធនេះមានគោលបំណង ទប់ស្កាត់គ្រប់រូបភាពនៃការទិញដីទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់កេងយកតម្លៃលើស។ ជំរុញការប្រើប្រាស់ដីឱ្យបានសមស្រប និងរកចំណូលដើម្បីរួមចំណែកដល់ផលប្រយោជន៍ថវិកាជាតិ។
ឯកសារដដែលបន្តថា ចំពោះដីមិនបានប្រើប្រាស់ ត្រូវបន្តធ្វើឱ្យច្បាស់ថែមទៀតនូវនិយមន័យ និងលក្ខណៈវិនិច្ឆ័យផ្អែកលើការកំណត់ជាធរមាន ធ្វើជាមូលដ្ឋាននៃការពិចារណា។
កម្មសិទ្ធិករនៃដីមិនបានប្រើប្រាស់ ត្រូវទទួលខុសត្រូវលើការបង់ពន្ធដីប្រភេទនេះ ។ ពន្ធលើដីមិនបានប្រើប្រាស់ត្រូវគណនាតាមអត្រា២% នៃតម្លៃដីតាមទីផ្សារដី ដោយប៉ាន់តម្លៃទៅតាមថ្លៃដីក្នុងមួយម៉ែត្រការ៉េ និងគិតតាមខេត្ត ក្រុង និងតំបន់នីមួយៗ ដែលកំណត់ជារាល់ឆ្នាំ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រាស់ប្រាស់។
បច្ចុប្បន្នចំណូលពន្ធមានការកើនឡើង ដោយសាររាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើពន្ធដីមិនប្រើប្រាស់។ ការប្រមូលពន្ធប្រភេទនេះ មានការលំបាកដោយហេតុថា សមត្ថភាពត្រួតពិនិត្យការប្រើប្រាស់ដីធ្លី នៅមានកម្រិតនិងពុំមានការបញ្ជាក់ម្ចាស់ដីច្បាស់លាស់៕
អនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្ដីពីនគរូបនីយកម្ម រាជធានីក្រុង និងទីប្រជុំជន








































អនុក្រឹត្យលេខ ១១៤ អនក្រ.បក ចូះថ្ងៃទី ១៤ ខែមីនា ២០១៤ ស្តីពីការកែសម្រួលមាត្រា ១៦ និងមាត្រា ១៧ នៃអនុក្រឹត្យលេខ ១២៦ អនក្រ. បក ចុះថ្ងៃទី ១២ ០៨/២០០៩ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ














