មហាសេដ្ឋី​អចលនទ្រព្យ​ចិន​គ្រោង​សាងសង់​ «ក្រុង​ព្រះសីហនុ​ថ្មី​» នៅ​តំបន់​ឧទ្យានជាតិ​រាម​

0

ដោយ​ សច្ចៈ​

ភ្នំ​ពេញៈ​ លោក​ Charles​ Xue​ មហាសេដ្ឋី​អចលនទ្រព្យ​របស់​ចិន​ ដែល​ជា​អ្នកមាន​លុយ​ច្រើន​បំផុត​របស់​ប្រទេស​ចិន​ គ្រោង​សាងសង់​ទីក្រុង​ព្រះសីហនុ​ថ្មី​ នៅ​តំបន់​ឧទ្យានជាតិ​រាម​ ដែល​ស្ថិតនៅ​ក្បែរ​ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។

លោក​ Charles​ Xue​ ជាម​ហា​សេដ្ឋី​រូប​នេះ​បាន​ ឆ្លើយតបទៅនឹង​សំនួរ​របស់​កាសែត​ខ្មែរ​ថម​ន៍​កាលពី​ពេល​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ ​យើង​នឹង​ចាប់ផ្តើម​វិនិយោគ​ជាមួយ​វិស័យ​ដីធ្លី​ និង​អលន​ទ្រព្យ​នៅ​កម្ពុជា​។លោក​បន្ត​ថា​ លោក​បាន​ទិញ​ដី​ទំហំ១ពាន់​ហិ​កតា​នៅ​រាម​ ក្បែរ​ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​។ លោក​បន្ត​ថា​ លោក​ក៏បាន​ជួល​ដី​ទំហំ៤​ ពាន់​ហិតា​ក្នុងរយៈ​ពេល១០០ឆ្នាំ​នៅ​ឯកន្លែង​មួយ​ ដែល​ជា​តំបន់​អភិរក្ស​ព្រៃឈើ​ជាតិ​ ស្ថិត​ក្បែរ​ព្រលា​នយន្តហោះ​ផង​ដែរ​។

លោក​បន្ត​ថា​ “ទីតាំង​នេះ​មាន​ក្រឡាផ្ទៃ​ទំហំ៨គីឡូម៉ែត្រ​ការ៉េ​ ដែល​មាន​ទំហំ​ធំជាង​ក្រុង​ម៉ាកាវ​ដល់ទៅ១៥ដង​ ។ យើង​នឹង​សាងសង់​ក្រុ​ព្រះសីហនុ​ថ្មី​”។ លោក​បន្ត​ថា​ “ខ្ញុំ​មក​ទីនេះ​កាលពី​ឆ្នាំមុន​ ដើម្បី​ចូលរួម​សន្និសីទ​ស្តី​ពី​ប្រព័ន្ធ​ blockchain​ ហើយ​ខ្ញុំ​ក៏បាន​ស្រ​ឡាញ់​ប្រ​ទេ​កសម្ពុ​ជា​ជា​ចាប់ពី​ពេលនោះ​” ។

លោក​ Chiles​ Xue​ បាន​បន្ត​ថា​ “ខ្ញុំ​បាន​ត្រឡប់​មកកាន់​ទីនេះ១១ដង​ ហើយ​ខ្ញុំ​ស្នាក់នៅ​ទីនេះ​អស់​រយៈពេល​បួន​ខែ​មក​ហើយ​ដែរ​។ ខ្ញុំ​បាន​ជ្រើសរើស​ខេត្ត​ព្រះសីហនុ​ជា​កន្លែង​ចាប់ផ្តើម​ដំបូង​របស់ខ្ញុំ​”។

ទា​ក់់​ទង​នឹង​គំរោង​វិនិយោគ​ទីក្រុង​ថ្មីនេះ​ លោក​ Chiles​ Xue​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ យើង​មាន​គម្រោង​សាងសង់​កាស៊ីណូ​ មជ្ឈមណ្ឌល​កំសាន្ត​ និង​មជ្ឈមណ្ឌល​តាំង​បង្ហា​ញទំនិញ​។ យើង​នឹង​សាងសង់​ផ្ទះ​វីឡា​ ទីលាន​វា​យកូនហ្គោល​ សួនសត្វ​ ផ្ទះ​លម្ហែ​កាយ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ និង​ផ្ទះ​សម្រាប់​ជនជាតិ​ចិន​ចូល​នី​វត្តន៍​ ក្នុង​តម្លៃ​សមរម្យ​។ ក៏​នឹង​មានការ​សាងសង់​តំបន់ឧស្សាហកម្ម​មួយ​ សម្រាប់​ជនជាតិ​ចិន​អាចប​ង្កើត​រោងចក្រ​ពួកគេ​បាន​ផង​ដែរ​៕

ខេត្តកោះកុង​ នឹង​មាន​សួនផ្កា​សាគូ​រ៉ា​លើកដំបូង​ជួយ​លើក​សោភ័ណភាព​ក្នុង​តំបន់​

0

ដោយៈ​ រ៉ា​ណេត​

កោះ​កុងៈ​ ស្រប​ពេល​ដែល​មាន​គម្រោង​អភិ​វឌ្ឍ​ធំៗ​ បាន​តម្រង់​ទិស​ឆ្ពោះ​ចូល​ទៅកាន់​ខេត្តកោះកុង​ ជាពិសេស​វិស័យ​អចលនទ្រព្យ​ និង​វិស័យ​ទេសចរណ៍​ ដែល​ជំរុញ​ឱ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​សក្ដានុពល​នោះ​ ពេលនេះ​អជ្ញា​ធរ​ក្នុង​តំបន់​បាន​រៀបចំ​បង្កើត​សួនផ្កា​សាគូ​រ៉ា​ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ជប៉ុន​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ​។

ការបាន​ចាប់ពី​ចំណុច​គល់​ស្ពាន​កោះកុង​ ត្រើយ​ខាងលិច​លាតសន្ធឹង​តាម​បណ្តោយ​ផ្លូវជាតិ៤៨​ រហូតដល់​មុខ​សាលាស្រុក​មណ្ឌលសីមា​ ត្រូវ​បាន​អជ្ញា​ធរ​ចុះ​ធ្វើសកម្មភាព​ដាំ​ដើមផ្កា​សាគូ​រ៉ា​ជាច្រើន​ដើម​ ដើម្បី​បង្កើត​ជា​សួន​ដ៏​ស្រស់​ស្អាត​ ដែល​អាច​បង្កើន​ភាព​ទាក់ទាញ​បណ្តា​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ចូល​ទៅ​ទស្សនា​កម្សាន្ត​នៅ​តំបន់​នេះ​។

អភិបាលស្រុក​មណ្ឌលសីមា​ លោក​ហាក់​ ឡេង​ បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​ខេត្តកោះកុង​ កំពុងតែ​ព្យាយាម​កែប្រែ​មុខមាត់​ជា​ខ្លាំង​ តាមរយៈ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ស្ទើរគ្រប់​វិស័យ​ ជាពិសេស​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដើម្បី​បង្កើន​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

លោក​បាន​បន្ត​ទៀត​ថា​ “វត្តមាន​នៃ​សួង​ផ្កា​សា​រ៉ា​គូ​រ៉ា​មួយ​នេះ​ វា​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម​ជា​ជំ​ហ៊ាន​ដំបូង​តែប៉ុណ្ណោះ​”។ លោក​បាន​បន្ត​ទៀត​ថា​ “លទ្ធផល​ដែល​នឹង​លេចចេញ​ជា​រូបភាព​ដ៏​ទាក់ទាញ​នៃ​សួនច្បារ​ ដែល​ស្ថិតនៅ​តាមផ្លូវ​ជាតិ​លេខ៤៨នេះ​ អាច​នឹង​បង្ហាញ​យ៉ាង​យូរ​នៅ​ត្រឹម​រយៈពេល២បន្ទាប់​ទៀត​”។

លោក​បញ្ជាក់​ថា​ “ខ្ញុំ​ជឿជាក់​ថា​ វា​នឹង​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ទាក់ទាញ​ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​មួយ​នេះ​”។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោក​ ហូ​ វណ្ឌី​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​ការបង្កើត​សួនផ្កា​សាគូ​រ៉ា​ នៅក្នុង​តំបន់​ខាងលើ​នេះ​។ លោក​បាន​មានប្រសាសន៍​ទៀត​ថា​ កាលពីមុន​ខេត្តកោះកុង​មាន​មណ្ឌល​កម្សាន្ត​ដ៏​ធំ​មួយ​ គឺ​សា​ហ្វា​រី​វើល​ ប៉ុន្តែ​ដោយសារ​កាលពី​ប៉ុន្មាន​ឆ្នាំ​មិ​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មិនទាន់​មាន​ភាពល្អ​ប្រសើរ​ បាន​បណ្តាល​ឱ្យ​សួន​មួយ​នេះ​សម្រេចចិត្ត​ផ្អាក​ ហើយ​យក​មក​តាំងនៅ​ជាយ​រាជធានី​ភ្នំពេញ​វិញ​។

លោក​បន្ត​ទៀត​ថា​ “នៅពេល​វត្តមាន​សួនផ្កា​មួយ​នេះ​ ដំណើរការ​បាន​រលូន​ វា​នឹង​ក្លាយទៅជា​អត្តសញ្ញាណ​ថ្មី​មួយ​សម្រាប់​ខេត្តកោះកុង​ ហើយ​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​មកកាន់​ខេត្ត​មួយ​នេះ​កាន់តែ​ច្រើន​” ៕

លោក​ស៊ុន​ ចាន់​ថុល​ ព្រមាន​នឹង​ដាក់​បញ្ជីខ្មៅ​ចំពោះ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​មួយ​ណា​ដែល​លួច​គុណភាព​ផ្លូវ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ទេស​ដ្ឋ​មន្ត្រី​ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​បាន​ប្រកាស​ថា​ ក្រសួង​នឹង​ដាក់ឈ្មោះ​ក្រុមហ៊ុន​ណា​ ដែល​ទទួល​បាន​សិទ្ធិ​កសាង​ផ្លូវ​រួចហើយ​លួច​ស៊ី​ផ្លូវ​ ខណៈ​ក្រសួង​លែង​ត្រូវការ​ផ្លូវ​ដែល​ខ្វះ​គុណភាព​ និង​ខុស​លក្ខណៈ​បច្ចេកទេស​តទៀត​។

លោក​ទេស​រដ្ឋមន្ត្រី​ឱ្យ​ដឹង​នៅក្នុង​ពិធីការ​ជិះកង់​ពិនិត្យ​ស្ថានភាព​ ផ្លូវជាតិ​លេខ៧​ ចម្ងាយ១០គម​ ចាប់ពី​ចំណុច​បង្គោល​ គម​ ១៧៦​-១៦៦​ ខេត្ត​ត្បូងឃ្មុំ​ ដើម្បី​ពិនិត្យ​គុណភាព​ និង​ស្ថានភាព​ផ្លូវ​គម្រោង​ RAMP​ II​ ដែ​កំពុង​ដំណើរការ​ស្ថាបនា​ឡើងវិញ​ពង្រីក​ពី​ទំហំ៧ម​ ទៅជា១១ម​ ក្រាល​បេតុង​កៅស៊ូ​ ១១ម​ ​នៅ​ថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ​ ២០១៩នេះ​ថា​ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​លួ​ចកេ​ញប្រវ័ញ្ញ​ ដោយ​តម្រូវ​ឱ្យ​ចាក់៥ហ៊ុន​តាម​គម្រោង​ តែ​ចាក់​បានតែ៤ហ៊ុន​ ក្រុមហ៊ុន​នោះ​នឹង​ត្រូវ​ដាក់​នៅក្នុង​បញ្ជីខ្មៅ​ លែងឱ្យ​មានការ​ដេញថ្លៃ​ សាងសង់​ផ្លូវ​នៅក្នុង​ប្រទេស​កម្ពុជា​តទៅទៀត​។

តែ​យ៉ាងណាក៏ដោយ​ លោក​ស៊ុន​ ចាន់​ថុល​ បញ្ជាក់​ទៀត​ថា​ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​សាងសង់​រួចហើយ​ មានការ​ខុស​ក្នុង​កម្រិត​បច្ចេកទេស​ឬគុណភាព​ ក្រុមហ៊ុន​នោះ​ អាច​មានលទ្ធភាព​ក្នុង​ការពិភាក្សា​ឡើងវិញ​បាន​។ តែបើ​ខុស​ហើយ​ខុស​ទៀត​ ពេល​ដាក់ដេញថ្លៃ​ យើង​នឹង​ប្រាប់​ដៃគូ​អភិវឌ្ឍន៍​របស់​យើង​ ​កុំ​អោយ​ក្រុមហ៊ុន​នោះ​ដាក់ដេញថ្លៃ​តទៅទៀត​។ ម្យ៉ាងទៀត​បើ​លួ​ចកេ​ញប្រវ័ញ្ញ​វិញ​ គឺ​ក្រុមហ៊ុន​នោះ​នឹង​ត្រូវ​ដាក់ឈ្មោះ​ក្រុមហ៊ុន​នោះ​នៅក្នុង​បញ្ជីខ្មៅ​។

លោក​ស៊ុន​ ចាន់​ថុល​ បាន​ជិះកង់​ត្រួតពិនិត្យ​ស្ថានភាព​គុណភាព​ និង​លក្ខណៈ​ បច្ចេកទេស​ នៃ​ការស្ថាបនា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​កំណាត់ផ្លូវ​ នៃ​ការសាងសង់​កំណាត់ផ្លូវ​ជាតិ​លេខ៧​ ដើម្បី​ធានា​គុណភាព​រឹងមាំ​តាម​ស្តង់​ដា​ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។

លោក​រដ្ឋមន្ត្រី​ពិនិត្យ​ឃើញ​ជាក់ស្តែង​នូវ​ផ្លូវ​នេះ​ មាន​ជង្ហុក​សំបុក​មាន់​ ផ្លូវ​មាន​ទឹកដក់​ ស្រកានាគ​ និង​បញ្ហា​ផ្សេង​ៗ។ សកម្មភាព​នេះ​ គឺជា​គម្រូ​សម្រាប់​មន្ត្រី​អនុវត្ត​គម្រោង​ និង​ថ្នាក់ដឹកនាំ​ត្រូវ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ លើ​ការពិនិត្យ​គុណភាព​ផង​ដែរ​។

ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ចំនួន ៤៦០​,៨៣០គីឡូម៉ែត្រ​ ជា​ប្រភេទ​បេតុង​កៅស៊ូ ​(AC​) ចាប់ពី​ស្គន់​ ផ្លូវជាតិ​លេខ៦​ (PK​ ៧៥​+០០០​) ដល់​ត្រពាំង​គ្រៀល​ (ព្រំដែន​កម្ពុជា​-ឡាវ​) ក្នុង​នោះ​ប្រវែង​ចំនួន២៧៥​,៥៦០គីឡូម៉ែត្រ​ ត្រូវ​បាន​ជួសជុល​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ចាប់ពី​បង្គោល​គីឡូម៉ែត្រ​លេខ១៣៦​ ដោយ​ប្រើប្រាស់​ថវិកា​អន្តរជាតិ​សរុប​ចំនួន៦៩​,៨២លាន​ដុល្លារ​អាមេរិក​ ពោល​គឺ​៖ចាប់ពី​បង្គោល​គីឡូម៉ែត្រ​លេខ១៣៦​ -៣០០​ ជា​គម្រោង​ RAMP​ II​ ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​ ក្នុងទឹក​ប្រាក់​ចំនួន៣៦​,៤៥លាន​ដុល្លារ​អាមេរិក​ និង​ចាប់ពី​បង្គោល​គីឡូម៉ែត្រ​លេខ៣៣២​ ១២៥​ -៤២៤​,៦៩០ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​ក្នុងទឹក​ប្រាក់​ចំនួន៣៣​,៣៧​ លាន​ដុល្លារ​អាមេរិក​៕

គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​តភ្ជាប់​ប្រទេស​ចិន​ និង​តំបន់​អាស៊ាន​បាន​បញ្ចប់​ដំណាក់កាល​ទី១​

0

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ គំរោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ តភ្ជាប់​រវាង​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​ ដែល​រួមមាន​កម្ពុជា​ផង​នោះ​បាន​បញ្ចប់​ដំណាក់កាល​ដំបូង​នៃ​កំណាត់ផ្លូវ​ដែក​រវាង​ប្រទេស​ចិន​ ថៃ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​សាជីវកម្ម​រថភ្លើង​ចិន​ (CRDC​)។

ដំណាក់កាល​ដំបូង​នឹង​ភ្ជាប់​ទីក្រុង​បាងកក​ ទៅកាន់​តំបន់​ឥសាន​ភាគ​ខាងជើង​ថៃ​នៅ​តំបន់​ Nakhon​ Ratchasima​ ។ នៅពេល​បញ្ចប់​ផ្លូវ​ដែល​ស្ថិតនៅ​ចំណុច​កណ្តាល​នៃ​ទីក្រុង​បាងកក​ ផ្លូវដែក​ដ៏​សំខាន់​នេះ​នឹង​តភ្ជាប់​ក្រុង​បាងកក​ទៅ​គុន​មីង​ ប្រទេស​ចិន​តាមរយៈ​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ​។

បណ្តាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ទំនើប​នេះ​ មាន​ប្រវែង​ជាង៣​,០០០គីឡូម៉ែត្រ​ និង​ចំណាយ​អស់​ទឹកប្រាក់​ជាង៦ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន ​CRDC​ នឹង​បញ្ចូល​រចនាបថ​បែប​ប្រពៃណី​ថៃ​ និង​រចនាប័ទ្ម​ស្ថាបត្យកម្ម​។

ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​ ស្ថិត​ក្នុង​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​មហិច្ឆតា​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុង​តំបន់​នេះ​ ដែល​គ្រោង​នឹង​តភ្ជាប់​ផ្លូវ​រថភ្លើង​នេះ​ ចេញពី​ទីក្រុង​បាងកក​ទៅ​ប្រទេស​ចិន​ ឡាវ​ កម្ពុជា​ វៀតណាម​ ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

ស្ថានីយ៍​រថភ្លើង​កណ្តាល​នៅ​ទីក្រុង​បាងកក​ សម្រាប់​រថភ្លើង​ល្បឿន​លឿន​នឹង​មាន​ទំហំ​ធំជាង​គេ​ក្នុងចំណោម​ សមាជិក​អាស៊ាន​ទាំងអស់​ បន្ទាប់ពី​សាងសង់​បញ្ចប់​។

ការសាងសង់​គម្រោង​នេះ​កំពុង​ដំណើរការ​ ហើយ​រដ្ឋាភិបាល​ថៃ​នឹង​អំពាវនាវ​ឱ្យ​មានការ​ដេញថ្លៃ​ ខណៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រលូន​ ។ នេះ​បើ​យោង​តាម​លោក​ Pailin​ Chuchottaworn​ អនុរដ្ឋ​មន្រ្តី​ក្រសួង​ដឹកជញ្ជូន​ថៃ​។

លោក​ Pailin​ Chuchottaworn​ បាន​និយាយ​ថា​ “ប្រជាជន​ថៃ​នឹងអាច​ប្រើប្រាស់​រថភ្លើង​ល្បឿន​លឿន​ពី​ស្ថានីយ៍​រថភ្លើង​នៅ​បាងកក​ ទៅកាន់​ទីក្រុង​ប៉េកាំង​ និង​សឹង្ហ​បូរី​នា​ពេល​អនាគត​”៕

ក្រុមហ៊ុន​ NagaCorp​ ទទួល​បាន​ប្រាក់ចំណូល​ជិត​ ១ពាន់​លាន​ដុល្លារ​ត្រឹម​រយៈពេល​ ៦ខែ​ដើមឆ្នាំ​ ២០១៩​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ក្រុមហ៊ុន​ NagaCorp​ ប្រតិបត្តិ​ករ​កាស៊ីណូ​ដែល​ចុះបញ្ជី​នៅ​ហុងកុង​ទទួល​បាន​ប្រាក់ចំណូល​សរុប​ ៨៧២,៤ លាន​ដុល្លារ​អាមេរិក​ក្នុងរយៈពេល​ ៦ខែ​ដំបូង​ឆ្នាំនេះ​ ខណៈ​ប្រាក់ចំណេញ​សុទ្ធ​មាន​ប្រមាណ​ ២៤៥,១លាន​ដុល្លារ​ កើនឡើង​ ៣៦,១ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​ NagaCorp​ បាន​ឲ្យដឹង​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​កាលពី​ម្សិលមិញ​ថា​ ប្រាក់ចំណេញ​របស់​ខ្លួន​បាន​កើនឡើង​ជាបន្តបន្ទាប់​ដោយ​ទទួល​បាន​ប្រាក់ចំណូល​សរុប​ ៨៧២,៤​ លាន​ដុល្លារ​អាមេរិក​ កើនឡើង​ ២២,២​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆមាស​ទីមួយ​នៃ​ឆ្នាំមុន​។

ប្រតិបត្តិ​ការ​កាស៊ីណូ​នៅ​ភ្នំពេញ​បាន​ផ្តល់​ប្រាក់ចំណូល​ជាង​ ៩៧ភាគរយ​នៃ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ដែល​មាន​ចំនួន​ ៩៨១,៦​ លាន​ដុល្លារ​នៅក្នុង​ឆមាស​ដែល​ដែល​មានការ​ចូលរួម​ដោយ​ផ្នែក​សណ្ឋាគារ​ និង​ផ្នែក​កម្សាន្ត​ផ្សេង​ៗទៀត​។

ក្រុមហ៊ុន​បាន​បញ្ជាក់​ពី​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ បរិយាកាស​ប្រតិបត្តិ​ការ​ប្រសើរ​ឡើង​ កំណើន​អាជីវកម្ម​នៅ​ណា​ហ្គា​ ២ ទេសចរណ៍​ និង​ការពង្រីក​អាជីវកម្ម​ល្បែង​វី​អាយ​ភី​ដែល​បាន​ផ្តល់​លទ្ធផល​ប្រសើរ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​។

ក្រុមហ៊ុន​ NagaCorp​ មាន​អាជ្ញាប័ណ្ណ​ផ្តាច់​មុខ​ក្នុង​ការប្រតិបត្តិ​ការ​កាស៊ីណូ​នៅ​ភ្នំពេញ​ និង​តំបន់​ជុំវិញ​ខ្លួន​។ ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការ​ជាមួយ​អចលន​ទ្រព្យ​ណា​ហ្គាវើ​រដែ​លប​ច្ចុ​ប្ប​ន្ន​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ណា​ហ្គា​ ១ ដែល​បាន​បើក​ដំណើរការ​កាលពី​ខែធ្នូ​ឆ្នាំ​ ២០០៦​។

អចលនទ្រព្យ​ឥឡូវនេះ​ភ្ជាប់​ទៅ​ណា​ហ្គា​ ២ ដែល​បាន​បើក​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​ ២០១៧​៕

រដ្ឋាភិបាល​ប្រមូល​ពន្ធ​បាន​ ១៥២៦.៥៤​ លាន​ដុល្លារ​ ក្នុងរយៈពេល​ ៦ខែ​ដើមឆ្នាំ​នេះ

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានឱ្យ​ដឹង​ថា​ សម្រាប់​រយៈពេល​ ៦ខែ​ ឆ្នាំ​ ២០១៩​ នេះ​ ចំណូល​ពន្ធ​-អាករ​ ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ (តាម​ប្រព័ន្ធ​ Online​) មាន​ចំនួន​ ៦១០៦,១៧ពាន់​លាន​រៀល​ ប្រមាណ​ ១៥២៦,៥៤លាន​ដុល្លារ​អាមេរិក​ ស្មើ​ ៦៦,៧១​% នៃ​ផែនការ​ប្រចាំឆ្នាំ​។

 

បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០១៨​ ឃើញថា​ ចំណូល​ពន្ធ​-អាករ​សម្រាប់​រយៈពេល​ ៦ខែ​ឆ្នាំ​ ២០១៩​ នេះ​ កើនឡើង​ចំនួន​ ១៣៧០,៣២ពាន់​លាន​រៀល​ ប្រមាណ​ ៣២៤,៥៨​ លាន​ដុល្លារ​អាម​រិក​ ស្មើនឹង​ ២៨,៩៤​ %។

តាមរយៈ​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​អន​ឡាញ​ សម្រាប់​ការ​ស្នើសុំ​ការ​បង្វិល​សង​ និង​ការប្រើ​ប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម​ តាម​ប្រព័ន្ធ​អន​ឡា​ញសម្រាប់​គ្រប់គ្រង​ អាការ​លើ​តម្លៃបន្ថែម​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ (E-VAT​ Refund​) បាន​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​ការគ្រប់គ្រង​ប្រមូល​អាករ​លើ​តម្លៃបន្ថែម​ និង​ទប់ស្កាត់​ការ​គេចវេះ​កេងបន្លំ​ប្រាក់​ពន្ធ​ ដែល​ជា​លទ្ធផល​ រយៈពេល​ ៦ ខែ​ឆ្នាំ​ ២០១៩​ ចំណូល​អាករ​លើ​តម្លៃបន្ថែម​កើនឡើង​ ៣៦,៦២​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ ឆ្នាំ​ ២០១៨​៕

រដ្ឋាភិបាល​អនុម័ត​គម្រោង​រោងចក្រ​ផលិត​ស៊ី​ម៉ង់​ត៍​ថ្មី​មួយ​នៅ​ខេត្តកំពត

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ បន្ទាប់ពី​បាន​ចុះ​ស្រាវជ្រាវ​ សិក្សា​លម្អិត​ពី​អ្នកជំនាញ​អន្តរក្រសួង​រួចរាល់​ មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​កិច្ច​គាំទ្រ​ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផលិត​ស៊ី​ម៉ង់​ត៍​កម្ពុជា​ ចក្រី​ទីង​ កម្ពុជា​ ចាប់ផ្តើម​សាងសង់​រោងចក្រ​ ដើម្បី​ដំណើរការ​ចង្វាក់​ផលិតកម្ម​ ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ដែល​កំពុង​មាន​កំណើន​នា​ពេល​បច្ចុប្បន្ន​។

រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងបរិស្ថាន​ លោក​ ផៃ​ ប៊ុ​នឈឿន​ បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​នៃ​កិច្ច​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ (ESIA​) កាលពី​ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ថា​ សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ លើ​ផ្ទៃដី​ទំហំ​ ៣២ហិ​កតា​ ស្ថិត​ក្នុង​ភូមិ​ភ្នំតូច​ ឃុំ​កណ្តោល​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ របស់​ក្រុមហ៊ុន​ ស៊ី​ម៉ង់​ត៍​កម្ពុជា​ ចក្រី​ទីង​ (ម្ចាស់​គម្រោង​) ត្រូវ​បាន​គាំទ្រ​ និង​លើកទឹកចិត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​។

ការ​លើកឡើង​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​សិក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ SBK​ Research​ and​ Development​ Co​., Ltd​។

នៅក្នុង​កិច្ចប្រជុំ​ និង​វាយតម្លៃ​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​តំណាង​នាយកដ្ឋាន​ពាក់ព័ន្ធ​ចំនួន១១ក្រសួង​ រួម​ជាមួយនឹង​អ្នកតំណាង​ម្ចាស់​គម្រោង​នៃ​ក្រុមហ៊ុន​ផង​ដែរ​។

ជា​លទ្ធផល​ អង្គប្រជុំ​បាន​ទទួល​បានការ​សម្រេច​ដូច​ខាងក្រោម​៖

១- គាំទ្រ​ចំពោះ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍
​២- សូម​ក្រុមហ៊ុន​ចូលរួម​ដាំ​ដើមឈើ​ឱ្យ​បាន​ច្រើន​នៅ​ជុំវិញ​ទីតាំង​គម្រោង​
៣- សូម​ក្រុមហ៊ុន​មាន​ផែនការ​គ្រប់គ្រង​លើ​ការប្រើ​ប្រាស់​ទឹក​ក្រោម​ដី​
៤-ក្រុមហ៊ុន​ត្រូវ​គ្រប់គ្រង​សំណល់រឹង​-រាវ​ឱ្យ​បាន​ល្អ​ និង​សំ​ណូម​ពមាន​អាង​ប្រព្រឹត្ដ​កម្ម​សំ​ណស់​រាវ​
៥-សូម​ក្រុមហ៊ុន​បំពាក់​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ និង​ឧបករណ៍​ចាប់​យក​ភាគល្អិត​ចេញពី​ចំហេះ​ ៦-ក្រុមហ៊ុន​ត្រូវ​មាន​ឧប​រណ៍​សុវត្ថិភាព​សម្រាប់​បុគ្គលិក​-កម្មករ​ប្រើប្រាស់​ និង​មាន​ផែនការ​ត្រួតពិនិត្យ​សុខភាព​បុ​គលិក​-កម្មករ​ជាប្រចាំ​
៧- ការ​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ត្រូវ​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ និង​ការ​បើកបរ​ត្រូវ​គោរពច្បាប់​ចរាចរណ៍​
៨- សូម​ក្រុមហ៊ុន​ពិនិត្យ​ពី​កា​របង្កើន​មូ​និធិ​បរិស្ថាន​ និង​សង្គម​៕

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ ខ្ចី​លុយ​ពី​ចិន​កសាង​ស្ពាន​ និង​ផ្លូវ​ គឺ​ចំណេញ​ដល់​សេដ្ឋកិច្ច​ជាតិ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​ដែល​ខ្ចី​លុយ​ពី​ប្រទេស​ចិន​យក​មក​អភិវឌ្ឍន៍​ហេ​ដ្ឋ​រនា​សម្ព័ន្ធ​នានា​ រួមមាន​ផ្លូវថ្នល់​ និង​ស្ពាន​ គឺ​ចំណេញ​ដល់​សេដ្ឋកិច្ច​ជាតិ​។

លោក​ស៊ុន​ ចាន់​ថុល​ បាន​អះអាង​យ៉ាង​ដូច្នេះ​ នៅក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ផ្លូវ​លេខ៧​ ខេត្ត​ស្ទឹងត្រែង​-ក្រចេះ​ កាលពី​ថ្ងៃទី​ ២៣​ ខែកក្កដា​ ម្សិលមិញ​នេះ​ ដើម្បី​បកស្រាយ​ឆ្លើយតបទៅនឹង​មន្ទិលសង្ស័យ​ពី​មតិ​សាធារណៈ​មួយចំនួន​លើកឡើង​ពី​ការ​ឃើញ​តែ​រដ្ឋាភិបាល​ខ្ចី​លុយ​ពី​ប្រទេស​ចិន​រហូត​ មិនដែល​ឃើញ​មាន​លុយ​ខ្លួនឯង​ក្នុង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​ទេ​។

លោក​ ស៊ុន​ ចាន់​ថុល​ថា​ “អ្នក​ដែល​ទិតៀន​រាជរដ្ឋាភិបាល​ ខ្ចី​លុយ​យក​មក​សាងសង់​ស្ពាន​ និង​ផ្លូវ​នេះ​ កុំ​ទិតៀន​អី​ គឺ​ខ្ចី​នេះ​ មិនមែន​យក​មក​ទិញ​ខោអាវ​ស្លៀកពាក់​ ​ទិញ​ឡាន​ថ្មី​ជិះ​ ឬទិញ​យន្តហោះ​ជិះ​ទេ​ គឺ​ខ្ចី​នេះ​ ដើម្បី​យក​មក​កសាង​ស្ពាន​ ដើម្បឱ្យ​ពលរដ្ឋ​យើង​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ទូទាំង​ប្រទេស​ ដើម្បី​កាត់បន្ថយ​ការ​ចំ​ណាយ​ផ្សេង​ៗ”។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “អីចឹង​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ករបស់​យើង​ដែល​ល្អ​ យើង​អាច​ទាក់ទាញ​អ្នក​ទេសចរណ៍​ វិនិយោគិន​ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​បាន​ធ្វើ​ថែមទៀត​។

អ្នក​ដែល​ទិតៀន​ថា​ ខ្ចី​គេៗ​ គួរតែ​សួរ​ខ្លួនឯង​វិញ​ថា​ ហេតុ​ដូចម្តេច​គេ​ឱ្យ​យើង​ខ្ចី​លុយ​មក​កសាង​នេះ​ ឬ កសាង​នោះ​? ម្ចាស់​លុយ​ គេ​មិនមែន​ចេះ​ តែ​ឱ្យ​លុយ​ខ្ចី​ស្រេចតែចិត្ត​គេ​នោះ​ទេ​ គឺ​ខ្ចី​លុយ​នេះ​ដើម្បី​សាងសង់​អ្វីមួយ​ ដើម្បី​ឱ្យ​មានការ​រីកចម្រើន​ដល់​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ ​បើ​ខ្ចី​ ១០០​ ចំណេញ​ដល់​ជាតិ​ ១០០០​ ជូន​ជាតិ​ យើង​មិន​ខ្លាច​ខ្ចី​នោះ​ទេ​”។

លោក​បន្ថែម​ទៀត​ថា​ “ម្យ៉ាង​បើ​គេ​មិន​ទុកចិត្ត​ដល់​រា​ជដ្ឋា​ភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​គេ​មិន​អនុញ្ញាត​ឱ្យ​យើង​ខ្ចីគេ​ដែរ​។ គម្រោ​ងមួយ​ៗ ដែល​សិក្សា​រួចហើយ​ មុន​ដាក់​ឱ្យ​គេ​ ​យើង​ពិនិត្យមើល​ លើ​គម្រោង​ តើ​វា​ចំណេញ​ដល់​ជាតិ​កម្រិត​ណា​ ​បើ​មិន​ចំណេញ​ទេ​ ក៏​គេ​មិន​ឱ្យ​ខ្ចី​ដែរ​”។

លោក​ស៊ុន​ ចាន់​ថុល​ បញ្ជាក់​ទៀត​ថា​ ការខ្ចី​លុយ​ពី​ប្រទេស​ចិន​នេះ​ ​គឺ​រដ្ឋាភិបាល​មានលទ្ធភាព​ក្នុង​ការ​សង​គេ​វិញ​ និង​មាន​ការ​ចំណេញ​ដល់​ជាតិ​ ហើយ​ម្យ៉ាង​ក៏​គេ​មិន​បង្ខំ​ ឬដាក់​គំនាប​យើង​ឱ្យ​ខ្ចី​លុយ​គេ​ ឬបង្ខំ​យើង​ឱ្យ​ចូល​អន្ទាក់​ក្នុង​បំណុល​គេ​ផង​ដែរ​ គឺ​ខ្ចី​នេះ​ មាន​គម្រោង​ និង​គ្រប់គ្រង​ថវិកា​ប្រាក់កម្ចី​នេះ​ បាន​យ៉ាង​ត្រឹមត្រូវ​ លើ​ប្រាក់កម្ចី​ ២០ភាគរយ​ គឺ​ទាប​បំផុត​ដែល​យើង​នៅ​មានលទ្ធភាព​ក្នុង​ការខ្ចី​គេ​ច្រើន​។

យោង​តាម​របាយការណ៍​នានា​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​បរទេស​បានឱ្យ​ដឹង​ថា​ មកដល់ពេលនេះ​ រដ្ឋាភិបាល​កម្ពុជា​ជំពាក់បំណុល​ចិន​ប្រមាណ​ ៣ពាន់​លាន​ដុល្លារ​សហរដ្ឋ​អមេ​រិក​ តាមរយៈ​គោលនយោបាយ​របស់​ចិន​ ផ្លូវ​ និង​ខ្សែ​ ៕

អ្វី​ជា​ភាព​ប្រឈម​របស់​អ្នកដឹកនាំ​ និង​វិធីសាស្ត្រដោះស្រាយ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្នុងនាម​ជា​អ្នកដឹកនាំ​អ្នក​ត្រូវការ​និយាយ​ច្រើន​ អនុវត្តន៍​ជា​គំរូ​ច្រើន​ ហត់នឿយ​បន្តិច​ហើយ​ ។ នៅ​លើ​ផ្លូវ​មួយ​នេះ​ អ្នក​ប្រហែលជា​ត្រូវ​ជួប​គ្រោះភ័យ​ជាច្រើន​យ៉ាង​។ អ្នក​ត្រូវ​ជួប​ភាព​ភ័យខ្លាច​ ការ​បាក់ទឹកចិត្ត​ ហើយ​មាន​បញ្ហា​ជីវិត​ជាច្រើន​ទៀត​ ដែល​ចូលខ្លួន​មក​តាម​រំខាន​អ្នក​មិន​ឱ្យ​ទទួល​បាន​ជោគជ័យ​។

អ្នក​ជោគជ័យ​លើ​លោក​ទាំងអស់​ ភាគច្រើន​សុទ្ធតែ​កើតចេញមកពី​ស្ថានភាព​លំបាក​ ហើយក៏​កើតចេញមកពី​ការ​ប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព​ ដើម្បី​ពុះបំបែក​គ្រោះកាច​ទាំងឡាយ​ ប្រកប​ទៅ​ដោយ​ក្តី​សង្ឃឹម​ រហូតដល់​ឃើញ​ពន្លឺ​យ៉ាង​ត្រចះត្រចង់​ នៃ​លទ្ធផល​ដែល​មនុស្ស​គ្រប់គ្នា​មិន​អាច​ធ្វើ​បាន​។

តើ​អ្នកដឹង​ទេ​! មានតែ​ការដែល​ហ៊ាន​ប្រឈម​ជាមួយនឹង​បញ្ហា​ទេ​ ទើប​អាច​ធ្វើ​ឱ្យ​អ្នក​សម្រេចជោគជ័យ​បាន​ដោយ​ក្តី​អស្ចារ្យ​! មានតែ​ការដែល​អ្នក​ហ៊ាន​បំបែក​នូវ​របាំង​នៃ​ភាព​ភ័យខ្លាច​ ដើម្បី​ចូលខ្លួន​មក​ច្បាំង​ជាមួយនឹង​ភាព​លំបាក​ទាំងឡាយ​ ហើយ​ប្រឈមមុខ​ជាមួយ​វា​គ្រប់​កាល​លៈ​ទេ​ ទើប​អាច​ធ្វើ​ឱ្យ​អ្នកទទួល​បាន​នូវ​ស្នាមញញឹម​ និង​វីរៈ​ភាព​អមតៈ​។ មនុស្ស​ភាគច្រើន​តែងតែ​ខ្លាច​ឧបសគ្គ​ ចង់​គេច​ចេញពី​ស្ថានភាព​លំបាក​ និង​មិន​ចង់​តស៊ូ​ក្នុង​ជីវិត​ តែ​ពួកគេ​ភ្លេច​ទៅ​ហើយ​ថា​ ពួកគេ​ជា​មនុស្ស​! ពួកគេ​មិន​អាច​គេច​ផុត​ពី​ស្ថានភាព​ប្រែប្រួល​នៃ​ធម្មជាតិ​របស់​មនុស្ស​បានទេ​។

​បើ​គិត​ឱ្យ​ល្អិត​ជាង​នេះ​ ទៅទៀត​យើង​នឹង​ឃើញថា​ ដរាបណា​ផែនដី​នៅតែ​វិល​ ជីវិត​របស់​អ្នក​នៅតែ​មាន​សុខ​ និង​ទុក្ខ​ ក៏​ប្រាកដជា​ផ្លាស់​ប្តូរ​វេន​គ្នា​ ចូល​មក​ក្នុង​អារម្មណ៍​របស់​អ្នកជា​ដរាប​ ហាក់ដូចជា​ដំណើរ​វិវត្ត​នៃ​ថ្ងៃ​ដូច​ច្នោះ​ដែរ​។

ច្បាប់​ធម្មជាតិ​បាន​កំណត់​ថា​ គ្មាន​អ្នកណា​សុខ​រហូត​នោះ​ទេ​ តែ​ក៏​គ្មាន​អ្នកណា​ទុក្ខ​រហូត​នោះ​ដែរ​ ហេតុនេះ​ទុក្ខ​ដែល​អ្នក​កំពុង​ប្រឈម​ប្រាកដជា​ នឹង​រលត់​នៅពេល​ណាមួយ​ជាក់ជា​មិនខាន​ ហើយ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​ គឺ​មិនមែន​អង្គុយ​ចិញ្ចឹម​ទុក្ខ​នោះ​ទេ​ តែ​ត្រូវ​ក្រោកឈរ​ឡើង​ហើយ​ដើរសំដៅទៅ​រក​ពន្លឺ​ថ្មី​នៃ​ជីវិត​។

​ប្រសិនបើ​អ្នក​ចង់​ក្លាយទៅជា​អ្នកដឹកនាំ​ពិតប្រាកដ​មែន​ នោះ​អ្នក​នឹងអាច​ក្លាយទៅជា​អ្នកដឹកនាំ​ជាក់ជា​មិនខាន​ ព្រោះថា​ប្រសិនបើ​អ្នក​អាច​អនុវត្ត​តាម​ចំណុច​វិជ្ជមាន​ទាំងអស់​នេះ​ ទោះជា​មិន​អាច​ក្លាយទៅជា​អ្នកដឹកនាំ​សង្គម​ យ៉ាងហោចណាស់​អ្នក​ក៏​ក្លាយជា​អ្នកដឹកនាំ​ខ្លួនឯង​ ឬគ្រួសារ​ដ៏​ល្អ​ម្នាក់​ដែរ​៕

ការនាំចេញ​ថៃ​កំ​ពុង​ដាំក្បាល​ចុះ​ដោយសារ​ការ​ឡើងថ្លៃ​ប្រាក់​បាត​ និង​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​ព្យាករ​ថា​ ការនាំចេញ​ថៃ​នឹង​ធ្លាក់ចុះ​ជាង៣ភាគរយ​នៅ​ឆ្នាំនេះ​ ដោយសារ​ប្រាក់​បាត​ថៃ​បន្ត​កើនឡើង​ធៀប​នឹង​ប្រាក់​ដុល្លារ​ និង​សេដ្ឋកិច្ច​ថៃ​នៅតែ​បន្ត​ធ្លាក់ចុះ​ នៅពេល​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ពិភពលោក​។

ធនាគារ​ Siam​ Commercial​ Bank​ (SCB​) បាន​ចេញផ្សាយ​ការ​ព្យាករ​ពី​ការ​ធ្លាក់ចុះ​ការនាំចេញ​នៅចន្លោះ១​,៦ ភាគរយ​ដល់ ៣​,១ភាគរយ​នៅ​ឆ្នាំនេះ​ បន្ទាប់ពី​ការនាំចេញ​ថៃ​បាន​ធ្លាក់ចុះ៤​,៤ភាគរយ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​។ ការព្យាករណ៍​នេះ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ ទៅលើ​ទិន្នន័យ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ថៃ​ដែល​បង្ហាញថា​ ការនាំចេញ​ថៃ​បាន​ធ្លាក់ចុះ​ជាង២ភាគរយ​ កាលពី​ខែ​ មិថុនា​ កន្លងទៅ​នេះ​។

ប្រាក់​បាត​បាន​ឡើងថ្លៃ​ដល់កម្រិត​ខ្ពស់​មួយ​ ក្នុងរយៈពេល៦ឆ្នាំ​មកនេះ​ ពោល​គឺ​កើនឡើង​ដល់៣១​,០៥​ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។ ក្រុម​អ្នកវិភាគ​រំពឹង​ថា​ ប្រាក់​បាត​អាច​ឡើង​ដល់៣១​,២៥​ ក្នុង​ឆ្នាំនេះ​។

របាយការណ៍​របស់​ធនាគារ​ SCB​ បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ និង​ការនាំចេញ​ថៃ​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​នៅ​ឆមាស​ទីពីរ​ឆ្នាំ២០១៩​ ប្រសិនបើ​ប្រាក់​បាត​បន្ត​កើនឡើង​ហើយ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​នៅតែ​បន្ត​។

របាយការណ៍​ខាងលើ​បាន​បន្ថែម​ថា​ “ទោះបី​កិច្ចប្រជុំ​រវាង​អាមេរិក​ និង​ចិន​ក្នុង​កិច្ចប្រជុំ​កំពូល​G20នៅ​ជប៉ុន​កាលពី​ខែមុន​ គឺជា​សញ្ញា​វិជ្ជមាន​ក៏ដោយ​ យើង​ត្រូវ​រង់ចាំ​លទ្ធផល​ ពីព្រោះ​ប្រទេស​ទាំងពីរ​នៅតែ​កំពុង​ចរ​ចារ​ មុន​ពេល​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ណាមួយ​”។

របាយការណ៍​នេះ​បាន​បន្ត​ថា​ “ជម្លោះ​ពាណិជ្ជកម្ម​នេះ​ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ និង​តម្លៃ​នាំចេញ​របស់​ថៃ​”។

របាយការណ៍​សេដ្ឋកិច្ច​ Bloomberg​ ដែល​បាន​ចេញផ្សាយ​កាលពី​ខែមុន​បាន​ប៉ាន់ស្មាន​ថា​ ការ​ចំណាយ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​អាច​កើន​ដល់១​,២ពាន់​ពាន់​លាន​ដុល្លារ​ ដែល​អាច​ប៉ះពាល់​ដល់​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ពិភពលោក​ និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ ធ្លាក់ចុះ​ក្នុង​អត្រា​មួយ​មិនធ្លាប់​កើតមាន​ បើ​គិត​ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨មក​៕