រក​ឃើញ​ទីតាំង​ទីក្រុង​ថ្មី​នា​ជើងភ្នំ​បូកគោ​ ខណៈ​ប្រជាជន​មូលដ្ឋាន​ស្វាគមន៍​គំរោង​នេះ​

0

ដោយ​ ម៉ៃ​ វីរៈ​

កំពតៈ​ ​ទីតាំង​នៃ​ការសាងសង់​ទីក្រុង​ថ្មី​មួយ​នា​ជើងភ្នំ​បូកគោ​ ដែល​មាន​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ពី​កំពូលភ្នំ​ ត្រូវ​បាន​ប្រជាជន​មូលដ្ឋាន​បង្ហើប​ប្រាប់​ពីទី​តាំង​ ខណៈ​ពួកគេ​បាន​ស្វាគមន៍​ចំពោះ​គម្រោង​បង្កើត​ទីក្រុង​ថ្មី​របស់​រដ្ឋាភិបាល​នេះ​។

​កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូ​បន​នី​យក​ម្ម​ និង​សំណង់​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​លោក​សាយ​ សំ​អាល់​ និង​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​ និង​អភិបាលខេត្ត​កំពត​ និង​ព្រះសីហនុ​ បា​ពិភាក្សា​ពី​គម្រោង​បង្កើត​ទីក្រុង​ថ្មីនេះ​។

ភ្នាក់ងារ​របស់​វេ​បសាយ​អចល​ណៈ​ទ្រព្យ​ Property​ Area​ បាន​ចុះទៅ​កាន់​ទីតាំង​ផ្ទាល់​ ដើម្បី​សាកសួរ​ប្រជាពលរដ្ឋ​ដែល​រស់​ជុំវិញ​ ក្នុង​តំបន់​នេះ​អំពី​តំលៃ​អចល​ណៈ​ទ្រព្យ​។

អ្នកស្រី​ ប៉ែន​ សុធា​រី​ អាយុ​ ៣៨ឆ្នាំ​ ជា​ម្ចាស់ហាង​បាយ​មួយ​កន្លែង​ ដែល​ស្ថិតនៅ​ជិត​ជើងភ្នំ​បូកគោ​បាន​ប្រាប់ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ អ្នកស្រី​មិនទាន់​ដឹង​ច្បាស់​ដែរ​ពី​គំរោង​នេះ​ តែ​បាន​មើ​លព​ត័មា​នថា​គេ​នឹង​រៀបចំ​ធ្វើ​ទីក្រុង​ថ្មី​នៅ​ជិ​តៗ​នេះ​។ តែបើ​គេ​ធ្វើ​មែន​គឺ​ល្អ​ណាស់​ ដោយសារ​នឹង​មាន​មនុស្ស​មក​រស់​កាន់តែ​ច្រើន​ ហើយនឹង​មាន​ភាព​អ៊ូអរ​ជាង​នេះ​។

អ្នកស្រី​បាន​បន្ត​ថា​ “ដី​នៅ​ហ្នឹង​វា​ថ្លៃ​ស្រាប់ហើយ​ ដោយ​មួយ​ម៉ែត្រការ៉េ​ចាប់ពី១០ដុល្លារ​រហូតដល់ ៥០ដុល្លារ​ ឥលូវ​បើ​មាន​គំរោង​គេ​ធ្វើ​ទីក្រុង​មែន​ ដី​វា​កាន់តែ​ថ្លៃ​ទៀតហើយ​ ប្រហែលជា​អាច​គុណ​និង​ពីរ​រឺ​បី​មិនដឹង​”។

ចំណែក​លោក​ចាន់​ សីហា​ អាយុ​ ៤៨ឆ្នាំ​ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​និង​មាន​ដីចំការ​មួយ​កន្លែងនៅ​ជើងភ្នំ​បូកគោ​បាន​មា​នប្រ​សាស៍​ថា​ “ខ្ញុំ​បាន​លឺ​គេ​និយាយ​រឿង​ធ្វើ​ទីក្រុង​ថ្មី​ហ្នឹង​ច្រើន​ដែរ​មួយ​រយៈ​នេះ​ បើ​និយាយទៅ​សឹងតែ​គ្រប់​ហាង​កាហ្វេ​ នៅក្នុង​ខេត្តកំពត​ ហើយ​បើសិនជា​ពិតមែន​វា​ល្អ​ណាស់​”។

លោកសីហា​បាន​បន្ត​ថា​ “ខ្ញុំ​មិន​ច្បាស់​ដែរ​ហ្នឹង​ ប្រហែលជា​បី​ខែមុន​មាន​គេ​តេ​មក​សួរ​ពូ​ដែរ​ គេ​អោយ​មួយ​ការ៉េ១០ដុល្លារ​ តែបើ​មាន​គេ​អភិ​វឌ្ឃ​ទៅជា​ក្រុង​នៅ​តំបន់​ហ្នឹង​មែន​ ប្រហែលជា​បាន​ថ្លៃ​ជា​ហ្នឹង​ច្រើន​មិនដឹង​”។

ម្ចាស់​បឹង​កាឡូ​ ក្ដា​សាណា​កា​ នឹងជា​អ្នកជំនួញ​អចល​ណៈ​ទ្រព្យ​ក្នុង​ខេត្តកំពត​លោ​ក អឿន​ រស់នៅ​អម​រើ​ន បា​ននិ​យាយ​ឲ្យដឹង​ផង​ដែរ​ថា​ វា​ជា​រឿង​ល្អ​សម្រាប់​ប្រជាជន​រស់នៅ​ក្នុង​តំបន់​នេះ​ វា​ជួយ​កាត់បន្ថយ​ការ​ចំណាក​ស្រុក​ បង្កើត​ការ​ទាក់ទាញ​អ្នក​វិយោគ​មក​វិនិយោគ​បន្ថែម​ទៀត​ក្នុង​តំបន់​នេះ​។

ទាក់ទង​តំលៃ​ដី​លោក​ រស់នៅ​អម​រើ​នក៏​បាន​អោយ​ដឹង​ថា​ “តំលៃ​កាលពីមុន​នឹង​អី​ឡូវ​ខុសគ្នា​ឆ្ងាយ​ខ្លាំង​មែនទែន​ កាល​ខ្ញុំ​មក​វិនិយោគ​ធ្វើបឹង​កាឡូ​នៅ​ឆ្នាំ២០១៦​ ដី​នៅ​ទីនេះ​ ១ម៉ែត្រការ៉េ​មិនដល់១ដុល្លារ​ផង​ហ្នឹង​ ហើយ​អី​ឡូវ​គឺ​ឡើង​មួយ​គុណ​នឹង​ម្ភៃ​ដង​ឯនោះ​”៕

ព្រលា​នយន្តហោះ​ខ្នាត​យក្ស​របស់​ចិន​ដែល​អាច​ទទួល​អ្នកដំណើរ​ជាង​ ៧០លាន​នា​ក់់​បាន​សាងសង់​បញ្ចប់​ជាស្ថាពរ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ព្រលា​នយន្តហោះ​អន្តរជាតិ​ក្រុង​ប៉េកាំង​ Daxing​ ដែល​ជា​ព្រលា​នយន្តហោះ​ខ្នាត​យក្ស​របស់​ចិន​ បាន​បញ្ចប់​សាងសង់​កាលពី​ថ្ងៃទី៣០​ ខែមិថុនា​ ម្សិលមិញ​នេះ​ដូច​ការ​គ្រោងទុក​ និង​គ្រោង​បើក​សម្ពោធ​ឲ្យ​ដំណើរការ​នូវ​ព្រលា​នយន្តហោះ​ថ្មីនេះ​ នៅ​ថ្ងៃទី​ ៣០​ ខែកញ្ញា​ឆ្នាំ​ ២០១៩​ ខាងមុខនេះ​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌​រដ្ឋ​ចិន​ Xinhou​ បានឱ្យ​ដឹង​នា​ថ្ងៃទី១​ កក្កដា​នេះ​ថា​ ការ​ដាក់​ឱ្យ​ដំណើរការ​ខាង​មុខ​នេះ​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​សេវា​ហោះហើរ​របស់​ប្រទេស​ និង​ជួយ​សម្រួល​ដល់​ការហោះហើរ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ប៉េកាំង​។ ព្រលា​នយន្តហោះ​ខ្នាត​យក្ស​ថ្មី​ នៅក្នុង​ទីក្រុង​ប៉េកាំង​នេះ​ ត្រូវ​បាន​គេ​ចាត់ទុកថា​ នឹង​ក្លាយ​ជា​ព្រលា​នយន្តហោះ​មួយ​ ដែល​មាន​ភាព​មមាញឹក​ជាងគេ​ក្នុង​ពិភពលោក​បន្ទាប់ពី​បើក​ដំណើរ​នៅ​ឆ្នាំនេះ​។

ព្រលា​នយន្តហោះ​ថ្មីនេះ​ កាលពី​កន្លងទៅ​បាន​អនុញ្ញា​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន៤​ បាន​ផ្តើម​ហោះហើរ​សាកល្បង​ រួមមាន​ ក្រុមហ៊ុន​ China​ Southern​ Airlines​ ក្រុមហ៊ុន​ China​ Eastern​ Airline​ ក្រុ​មង​ហ៊ុន​ Air​ China​ និង​ក្រុមហ៊ុន​ Xiamen​ Airline​ ដែល​មាន​ប្រភេទ​យន្តហោះ​ A380​, A350​-900​ ,B747​-8, និង​ B787​-8 ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​ និង​គ្រប់​លក្ខណៈ​ ព្រមទាំង​ស្តង់ដារ​អន្តរជាតិ​មុននឹង​ដាក់ឲ្យ​ដំណើរ​ជា​ផ្លូវការ​។

អាកាសយាន​ដ្ឋាន​ថ្មីនេះ​ ស្ថិតនៅ​ចំណុចប្រសព្វ​នៃ​ស្រុក ​Daxing​ និង​ទីក្រុង​ Langfang​ នៃ​ទីក្រុង​ប៉េកាំង​ក្នុង​ខេត្ត​ Hebei​ ហើយ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ទទួល​អ្នកដំណើរ​ ៤៥លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​នៅ​ឆ្នាំ២០២១​ និង៧២លាន​នាក់​នៅ​ត្រឹម​ឆ្នាំ២០២៥​។

ព្រលា​នយន្តហោះ​នេះ​ ត្រូវ​បាន​ចំណាយពេល​សាងសង់​រយៈពេល៦ឆ្នាំ​ មាន​ទំហំ​រហូតដល់១លាន​ម៉ែត្រការ៉េ​ មានផ្លូវ​រត់​សម្រាប់​យន្តហោះ​ចំនួន៧​ និង​អាច​ចុះចត​យន្តហោះ​បាន​ចំនួន​ប្រមាណ ៦២០​,០០០គ្រឿងក្នុង​មួយឆ្នាំ​។

បច្ចុប្បន្ន​នេះ​ វិស័យ​អាកាសចរណ៍​របស់​មហាយក្ស​ចិន​ កំពុង​មានការ​រីកចម្រើន​យ៉ាង​លឿន​បំផុត​នៅ​លើ​ពិភពលោក​ដោយសារ​ តែ​មានការ​កើនឡើង​នៃ​ប្រជាជន​ដ៏​ច្រើន​ និង​ការ​ផ្គត់ផ្គង់​តម្រូវការ​ជា​មូលដ្ឋាន​លើ​កា​ធ្វើដំណើរ​៕

អ្នកជំនាញ​និយាយ​ពីវិធីសាស្ត្រប្រើប្រាស់លុយក្នុងការវិនិយោគ​អចលនទ្រព្យ

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ នៅពេល​ដែល​អ្នក​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ​ ដោយ​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​នៅក្នុង​ដៃ​ ការ​វិនិយោគ​អចលនទ្រព្យ​របស់​អ្នក​អាច​ងាយ​រង​ហានិភ័យ​ខ្ពស់​ ហេតុនេះ​ការសិក្សា​ និង​ស្វែងយល់​ពី​ព័ត៌មាន​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការ​វិនិយោគ​របស់​ខ្លួន​ប្រាសចាក​ពី​ការខាតបង់​។

អ្នកវិភាគ​សេដ្ឋកិច្ច​សង្គម​ និង​អចលនទ្រព្យ​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​តាម​ទូរ​សព្ទ​ថា​ នៅក្នុង​វិស័យ​នេះ​មានការ​បំពុល​ព័ត៌មាន​ច្រើន​ ទាក់ទង​នឹង​ការ​បង្ហាញ​ ឬលើកឡើង​ពី​គម្រោង​អភិវឌ្ឍន៍​នានា​ តាមរយៈ​អ្នក​វិនិយោគ​មួយចំនួន​នៅក្នុង​វិស័យ​នេះ​ ដើម្បី​ទាក់ទាញ​អតិថិជន​ ប្រយោជន៍​ដើម្បី​ធ្វើ​ឱ្យ​ពួកគេ​លក់​គម្រោង​របស់​ពួកគេ​ឆាប់​ដាច់​។

លោក​បន្ត​ថា​ “ជាក់ស្តែង​យើង​ធ្លាប់​បានឮ​ និង​ឃើញ​រួចមក​ហើយ​ ចំពោះ​គម្រោង​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​ដែល​គ្មាន​គោលដៅ​ច្បាស់លាស់​” ។ លោក​បាន​បន្ត​ទៀត​ថា​ “គម្រោង​មួយចំនួន​ បាន​ប្រកាស​បើក​លក់​ក្នុង​តម្លៃ​សមរម្យ​ ដែល​ធ្វើ​ឱ្យ​មហាជន​មួយចំនួន​នាំគ្នា​សម្រុក​ទៅ​កក់លុយ​ទិញ​ ហើយ​មាន​អ្នកខ្លះ​បាន​ប្រើប្រាស់​លុយ​ធនាគារ​ទៅ​ទិញ​ ក្នុង​គោលបំណង​លក់​យកចំណេញ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​ធ្វើបែប​នេះ​ជា​ការ​ប្រថុយ​នឹង​ការខាតបង់​ ព្រោះ​បើ​គម្រោង​នោះ​ហាក់​ស្ងប់ស្ងាត់​ គ្មាន​សកម្មភាព​ដូច​ទៅ​នឹង​ការសន្យា​វា​នឹង​ក្លាយជា​ហា​នី​ភ័យ​”។

លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “មុន​ពេល​សម្រេចចិត្ត​វិនិយោគ​ ខ្ញុំ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់​ និង​គ្រប់ជ្រុងជ្រោយ​ជាមុន​សិន​ មុននឹង​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​”។

លោក​បន្ត​ថា​ “នៅពេល​យើង​មិនសូវ​ស្វែងយល់​សិក្សា​រៀនសូត្រ​ និង​តាមដាន​ព័ត៌មាន​ជាក់លាក់​ អាច​នឹង​ធ្វើ​ឱ្យ​យើង​វិនិយោគ​មាន​ហានិភ័យ​ខ្ពស់​”។

លោក​បន្ត​ថា​ ការសិក្សា​រៀនសូត្រ​ និង​ប្រមូល​ព័ត៌មាន​បាន​ត្រឹមត្រូវ​ ជា​មូលដ្ឋាន​ដ៏​សំខាន់​ សម្រាប់​ធ្វើការ​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​ និង​អាច​កាត់បន្ថយ​ ឬបញ្ចៀស​បាន​នូវ​ហានិភ័យ​ ជាជាង​យើង​វិនិយោគ​បែប​ប្រថុយប្រថាន​ ព្រោះ​ការ​វិនិយោគ​ពឹង​លើ​ព្រេងសំណាង​ មិនមែន​ជា​ជម្រើស​របស់​អ្នក​វិនិយោគ​ឆ្លាតវៃ​នោះ​ឡើយ​”៕

សម្តេច​តេជោ​ នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​ពាណិជ្ជកម្ម​ឆ្នាំ២០១៩​ នៅ​ប្រទេស​ស្វីស​នា​ដើមខែ​នេះ

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នឹង​ដឹក​នាំ​មន្ត្រី​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​ពាណិជ្ជកម្ម​ឆ្នាំ២០១៩នៅដើមខែនេះ​រយៈពេល​ ៣ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី៣​ ដល់​ថ្ងៃទី៥​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ នាទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​។

សម្តេច​ជោ​ សរសេរ​នៅក្នុង​ទំ​ព័រ​ហ្វេ​សបុ​កផ្លូវ​កា​របស់​សម្តេច​នៅ​ថ្ងៃទី​ ៣០​ ខែមិថុនា​ ម្សិលមិញ​នេះ​ថា​ នៅក្នុង​សប្តាហ៍​ក្រោយនេះ​ ខ្ញុំ​នឹង​ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​មួយ​ពាក់​ព័ន្ឋនឹង​យុទ្ធ​សាស្ត្រលើ​វិស័យ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​។

សម្តេច​បន្ត​ថា​ កម្ពុជា​ត្រូវតែ​បង្កើន​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​កាន់តែ​ច្រើនឡើង​ថែមទៀត​ ជាមួយ​ប្រទេស​ក្នុង​តំបន់​ និង​ក្នុង​ពិភពលោក​ និង​ជាមួយ​បណ្តា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម​តូច​ធំ​ ដើម្បី​បើក​ទីផ្សារ​ផលិតផល​ខ្មែរ​បាន​នាំចេញ​ទៅក្រៅ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

យោង​តាម​សេច​ក្ដី​ប្រកាស​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ចេញផ្សាយ​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ ឆ្នាំ​ ២០១៩​ ក្រោម​ប្រមូល​បទ​ គាំទ្រ​ពិពិធ​កម្ម​ និង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន​តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ មាន​គោលបំណង​ពិនិត្យមើល​ពី​របៀប​ដេល​ជំនួយ​ពាណិជ្ជកម្ម​អាច​ទ្រទ្រង់​ប្រកបដោយ​ប្រសិទ្ធភាព​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។

អាស្រ័យ​ដោយ​សមិទ្ធិ​ផល​ដ៏​ធំធេង​របស់​កម្ពុជា​ ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ជោគជ័យ​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ ក្នុងរយៈពេល​ប៉ុន្មាន​ទស្ស​វត្ស​កន្លងមក​នេះ​ សម្តេច​តេជោ​ ហ៊ុន​សែន​ នឹង​ឡើង​ថ្លែង​សន្ទរកថា​គន្លឹះ​ពី​បទ​ពិសោធ​ កិច្ចប្រឹងប្រែង​ និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ក្នុង​ការ​ជម្នះ​ឧបសគ្គ​នានា​ នឹង​នាំមក​នូវ​កំណើន​សេដ្ឋកិច្ច​គួរ​ឱ្យ​កោ​ធសរសើរ​ដល់​កម្ពុជា​ ។

សម្តេច​តេជោ​ នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​សម​ហរ​ណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា​ឆ្នាំ​ ២០១៩​-២០២៣​ ព្រមទាំង​ថ្លែង​សុន្ទរកថា​នៅក្នុង​កម្មវិធី​សង្គម​ដែល​រៀបចំ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO​) ផង​ដែរ​។

ក្រៅពី​កិច្ចប្រជុំ​នេះ​ សម្តេច​តេជោ​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​ ៤១​ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ដែល​ផ្តល់​សារ​ដ៏​សំខាន់​និង​ច្បាស់លាស់​មួយ​ ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការគោរព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕

ខេត្តសៀមរាប​នឹង​មាន​កន្ត្រ​កវិល​កម្ពស់​ ៨៥ម៉ែត្រ​លើកដំបូង​

0
រូបតំណាង

ដោយ​ វុត្ថា​

សៀមរាប​៖ ក្រុមហ៊ុន​ Angkor​ Eye​ Company​ Limited​ បាន​បើក​ការដ្ឋាន​សាងសង់​កន្ត្រ​ក​វិល​ជា​ផ្លូវការ​ដែល​មាន​កម្ពស់​ ៨៥ម៉ែត្រ​ ក្នុង​បរិវេណ​ផ្សារ​ និង​សួន​កម្សាន្ត​ Box​ Vill​ ស្ថិត​ក្នុង​ភូមិ​គ្រួស​ សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។

លោក​ទៀ​ សីហា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​បាន​ថ្លែង​ថាតាម​រយៈ​នៃ​ការ​មក​ វិនិយោគ​របស់​ក្រុមហ៊ុន​អង្គរ​ អាយ​ ខម​ភេ​នី​ លី​មី​ធី​ត អាជ្ញាធរ​ខេត្ត​សង្ឃឹមថា​ ក្រុមហ៊ុន​ នឹង​បន្ត​បង្កើន​នូវ​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាពិសេស​ខេត្តសៀមរាប​ លើ​វិស័យ​ ផ្សេង​ៗទៀត​ ដើម្បី​ចូលរួម​ដល់​កិច្ច​អភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏ដូចជា​ខេត្តសៀមរាប​ និង​បាន​រួមចំណែក​ដល់​ការ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ អារិ​យ្យ​ធម៌​ខ្មែរ​ទៅកាន់​ភ្ញៀវ​ទេសចរ​នៅ​ទូទាំង​ពិភពលោក​ឱ្យ​ចូល​មក​ទស្សនា​ខេត្តសៀមរាប​កាន់តែ​ច្រើនឡើង​។

សកម្មភាព​ទាំងនេះ​ពិតជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការផលិត​ផល​ទេសចរណ៍​ ដែល​មិន​អាច​ខ្វះ​បាន​។លោក​បាន​បន្ត​ថា​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​សេដ្ឋកិច្ច​ ដែល​មានការ​កើនឡើង​ ឥត​ឈប់ឈរ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ អាជ្ញាធរ​ខេត្ត​បាន​ជម្រុ​ញនូ​វការ​អភិវឌ្ឍ​ខេត្ត​តាមរយៈ​ការ​កែ​ លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ ផ្លូវថ្នល់​ ប្រព័ន្ធ​ធារា​សាស្រ្ត​ ប្រឡាយ​ លូ​ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ ការពង្រីក​ បណ្តាញ​ ទឹក​ស្អាត​ អគ្គិសនី​ ការ​បំពាក់​ ភ្លើងបំភ្លឺ​ផ្លូវ​សាធារណៈ​ និង​ ការរៀបចំ​សួនច្បារ​សាធារណៈ​ ប្រកបដោយ​កិច្ចការពារ​បរិស្ថាន​ល្អ​ ជាបន្តបន្ទាប់​ ដើម្បី​បម្រើ​ដល់​តំរូវការ​ចាំបាច់​អប្ប​រមាក្នុង​លក្ខខ័ណ្ឌ​រស់នៅ​របស់​ប្រជាជន​ និង​ភ្ញៀវ​ទេសចរ​ ។

ជាមួយគ្នា​នេះ​ដែរ​ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ ថា​កិ​យូសិ​ សិ​ណុ​មី​យ៉ា​ (Tahey​ o s hi​ Shinomiya​) ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ លោក​ ម៉េ​ង ហៀង​ អគ្គនាយក​ក្រុមហ៊ុន​ អង្គរ​អាយ​ ខម​ភេ​នី​ លី​មី​ធី​ត ដែល​ បាន​ជ្រើសរើស​យក​ខេត្តសៀមរាប​ សម្រាប់​វិនិយោគ​មណ្ឌល​កំ​សាន្ត​កន្រ្ត​កវិល​លំដាប់​អន្តរជាតិ​នេះ​។ខេត្តសៀមរាប​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ បើ​ប្រៀប​ទៅ​នឹង​ខេត្ត​នានា​ទូទាំង​ ប្រទេស​ និង​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ បន្ទាប់ពី​រាជធានី​ភ្នំពេញ​។

ខេត្តសៀមរាប​ គឺជា​ខេត្ត​មួយ​ ពោរពេញ​ទៅ​ ដោយសក្តានុពល​ បំផុត​ខាង​វិស័យ​ទេសចរណ៍​ ដែល​ភ្ញៀវ​ទាំងឡាយ​បាន​ទៅ​ លេង​ម្តង​ហើយ​ ពិតជា​ចង់ទៅ​ម្តង​ទៀត​ ព្រោះថា​ប្រាង្គ​ប្រាសាទ​បុរាណ​ដែល​ជា​បេតិកភណ្ឌ​ជាតិ​ នៅក្នុង​ខេត្ត​បាន​ទាក់ទាញ​ ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់ទិសទី​នៅ​លើ​ភពផែន​ដី​ ។

ម៉្យាងទៀត​ ក្រៅពី​ប្រាសាទ​អង្គរវត្ត​ និង​ប្រាសាទបុរាណ​រាប់​រយ​ទៀត​ សៀមរាប​មាន​តំបន់​ទេសចរណ៍​ ជាច្រើន​កន្លែង​ផ្សេង​ៗដូចជា​ ផ្សារ​រាត្រី​ អង្គរ​ឃ្យុ​ងយូ​ ភូមិ​វប្បធម៌​ និង​បារាយណ៍​ ទឹកថ្លា​ជាដើម​ ៘

កង​បង្វិល​-កន្ត្រក​-វិល​ ធំជាង​គេ​ និង​ខ្ពស់​ជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នាំចូល​ពី​ប្រទេស​ជប៉ុន​ សម្រាប់​ទីផ្សារ​ទី៣​ នៅ​អាស៊ី​អាគ្នេយ៍​ នេះ​គឺជា​ការ​វិនិយោគ​ដ៏​ធំ​មួយ​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ ជាង​ ៧ លាន​ដុល្លា​អាមេរិក​ ក្រោម​ការ​ទទួល​ឯកភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយក្រុម​ហ៊ុន​ Angkor​ Eye​ Co​.,Ltd​. ដែល​ជា​ក្រុម​ ហ៊ុន​វិនិយោគ​ក្នុង​ស្រុក​ ។

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​អនុញ្ញាតិ​ឲ្យ​មាន​កិច្ចសហការ​ជាមួយ​ក្រុម​ ហ៊ុន​វិនិយោគ​ជប៉ុន​ ( CQ​ ​ Amenic​ Co​. ) ផង​ដែរ​ ។ បើ​យោង​តាម​របាយការណ៍​ស្វាគមន៍​របស់​លោក​ ម៉េ​ង ហៀង​ អគ្គនាយក​ក្រុមហ៊ុន​ Angkor​ Eye​ Co​.,Ltd​. ។

លោក​ បាន​ឲ្យដឹង​ថា​ កង​បង្វិល​កន្ត្រក​-វិល​នេះ​ មាន​កម្ពស់​ ៨៥ម៉ែត្រ​ មាន​កន្ត្រក​សណ្តោង​ចំនួន​ ៤៨កន្ត្រក​ ។ នៅក្នុង​កន្ត្រក​សណ្តោង​ទាំងនោះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ អាច​ផ្ទុក​ភ្ញៀវ​ទេសចរ​អាច​ជិះ​បាន១៩២​ នាក់​ ហើយ​ការ​ធ្វើដំណើរ​លើ​កន្ត្រក​វិល​មួយ​ជុំ​ មាន​រយៈពេល១៨នាទី​ និង​អាច​មើលឃើញ​ទេសភាព​ជុំវិញ​ក្រុង​សៀមរាប​ តំបន់​បឹងទន្លេសាប​ និង​ទេស​ភា​ពរ​ម្ម​ណី​យដ្ឋាន​អង្គរ​ ពីលើ​អាកាស​ផង​ដែរ​ ៕

បង្កើនឱកាសជោគជ័យក្នុងវិស័យអចលនទ្រព្យជាមួយវិធីទាំង៧នេះ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ មនុស្សកាន់តែច្រើនបានចាប់អារម្មណ៍ និងចង់រកស៊ីក្នុងវិស័យអចលនទ្រព្យ ស្របពេលវិស័យនេះមានការរីកចំរើនយ៉ាងខ្លាំងនៅកម្ពុជា ទន្ទឹងនឹងការកើនឡើងនូវវត្តមានក្រុមហ៊ុនានានា សំណួរសួរថាតើអ្នកចង់រកស៊ីក្នុងវិស័យនេះ ត្រូវមានចំណេះដឹង និងជំនាញអ្វីខ្លះទើបអាចទទួលបានជោគជ័យក្នុងវិស័យនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកច្រឹក សុខនីម ដែលជាអ្នកទទួលបានភាពជោគជ័យច្រើន ក្នុងវិស័យនេះបានចូលរួមចែករំលែកបទពិ​សោធន៍ និងចំណេះដឹងថា ដើម្បីរកស៊ីក្នុងវិស័យនេះ បានជោគជ័យត្រូវមានចំណេះដឹង ជំនាញ បទពិសោធន៍ និងចេះប្រើធនធានមនុស្ស និងធនធានថវិកា។

អ្វីជាចំណេះដឹង?

ចំណេះដឹង ជាការសំដៅលើការចេះ ប្រមូលព័ត៌មានយ៉ាងដូចម្តេចឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវពង្រាយកំលាំងយ៉ាងម៉េចឱ្យបានគ្រប់កន្លែង ដើម្បីអាចទទួលបានព័ត៌មានបើកផ្លូវ និងព័ត៌មានពាក់ព័ន្ធក្នុងវិស័យដែលយើងត្រូវផ្តល់សេវាកម្ម ឬវិនិយោគ។

ស្គាល់ខ្លួនឯង

យើងក៏ត្រូវយល់ដឹងពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនយើងជាអ្នកណា មានជំនាញបែបណា និងចង់វិនិយោគលើវិស័យអ្វី? ឧទាហរណ៍ថាចង់វិនិយោគលើដី យើងត្រូវដឹងថាដីកន្លែងណាល្អ និងងាយចំណេញប្រាក់។

ប្រសិនជាមានលុយតិច ហើយចង់វិនិយោគ យើងត្រូវវិនិយោគលើអចលនទ្រព្យណា ដែលមានចំណូលរៀងរាល់ខែ គឺអាចទិញផ្ទះឬទិញខុនដូសម្រាប់ជួល អាចបានចំណូលប្រចាំខែ ប៉ុន្តែប្រសិនជាទិញដីអាចកប់ដើម មិនមានប្រាក់បង្វិល ព្រោះការទិញដីមិនត្រូវកន្លែងអាចកប់ដើម មិនមានទុនបង្វិល ហើយប្រសិនជាជំពាក់ប្រាក់ធនាគារ នឹងប្រឈមមុខនឹងគ្មានទុនបង្វិល ដែលអាចប្រឈមមុខនឹងធនាគាររឹបអូសទ្រព្យសម្បត្តិ។

ការប្រឹក្សាយោបល់

ប្រសិនជាយើងមិនសូវចេះ និងមិនមានជំនាញ យើងត្រូវធ្វើការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអចលនទ្រព្យ ដែលមានជំនាញ និងបទពិសោធន៍ដើម្បីផ្តល់តំបូន្មានថា យើងគួរធ្វើយ៉ាងម៉េច រៀបចំយ៉ាងម៉េច ដើម្បីឲ្យការបំពេញការងារ ឬការវិនិយោគក្នុងវិស័យនេះ មានភាពល្អប្រសើរ និងបញ្ចៀសបាននូវហានិភ័យ។

យើងត្រូវចេះប្រមូលព័ត៌មាន និងផ្តល់ការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីយកព័ត៌មានគ្រប់ជ្រុងជ្រោយ មុនធ្វើការសម្រេចចិត្តថា តើការសម្រេចចិត្តរបស់យើងមានភាពត្រឹមត្រូវឬអត់ផងដែរ។

ប្រសិនជាចង់ទិញផ្ទះនៅតាមបុរី ក្រុមហ៊ុនCentury21 Mekongជាអ្នកមានជំ​នាញលើការងារនេះ និងមានព៌តមានគ្រប់ជ្រុងជ្រោយ ដែលអាចប៉ាវដាច់ក្នុងបុរីនានាដូចជា បុរីប៉េង ហួត បុរីពិភពថ្មី និងបុរីដទៃទៀត ដោយយើងអាចផ្តល់ព៌តមានត្រឹមត្រូវ ច្បាស់លាស់ និងអាចទុកចិត្តបាន។

ការកសាងទំនុកចិត្ត

ធ្វើជាក្រុមហ៊ុនអចលនទ្រព្យ អ្វីសំខាន់ត្រូវកសាងកេរ្ត៍ឈ្មោះ ព្រោះកេរ្ត៍ឈ្មោះជារឿងចាំបាច់សម្រាប់ជោគជ័យរយៈពេលវែង។ នៅក្នុងក្រុមហ៊ុនCentury21 Mekong មុនចេញទៅធ្វើការ បុគ្គលិកត្រូវទទួលការបណ្តុះបណ្តាលចំនួន៤ចំណុចជាមុនសិន ដូចជា ជំនាញក្នុងការនិយាយ ជំនាញក្នុងការទំនាក់ទំនងភ្ញៀវ ជំនាញក្នុងការដោះស្រាយបញ្ហារបស់អតិថិជន និងជំនាញក្នុងការទិញ លក់ ជួលដោយជោគជ័យ។

ដូច្នេះដើម្បីធ្វើឲ្យភ្នាក់ងារអចលនទ្រព្យ មានចំណេះ ជំនាញ និងបទពិសោធន៍ដែលអាចធ្វើការបានក្នុងវិស័យនេះ គឺត្រូវការការបណ្តុះបណ្តាល និងពង្រីកភ្នាក់ងារឲ្យបានច្រើន ដើម្បីពង្រីកវិសាលភាពការងាររបស់យើងឲ្យបានទូលំទូលាយ។

ត្រូវមានឯកទេសអ្វីមួយជាក់លាក់

នៅក្នុងវិស័យអចលនទ្រព្យមានផ្នែកជាច្រើនខុសៗគ្នា ហេតុនេះយើងជាភ្នាក់ងារអចលនទ្រព្យ ឬចង់វិនិយោគក្នុងវិស័យនេះ ត្រូវមានជំនាញអ្វីមួយជាក់លាក់ ទើបយើងអាចធ្វើបានតាមគោលដៅរបស់យើង ទទួលបានប្រាក់ចំណេញ និងបញ្ចៀសបាននូវហានិភ័យចំពោះមុខ។

បញ្ហាប្រឈម

នៅក្នុងវិស័យអ្វីមួយក៏ដោយតែងតែមានហានិភ័យ ដូច្នេះភ្នាក់ងាររបស់យើងប្រ​ឈ​មនឹងហានិភ័យច្រើន ហេតុនេះដើម្បីបញ្ចៀសហានិភ័យ និងការបាត់បង់ទំនុកចិត្ត គឺយើងត្រូវបណ្តុះបណ្តាលភ្នាក់ងាររបស់យើងលើក្រមសីលធ៌ម គឺការផ្តល់ព៌តមានដោយស្មោះត្រង់ អាចជឿជាក់បាន និងមិនបំប៉ោងតម្លៃ។ យើងមិនរកស៊ីយកចំណេញច្រើននោះទេ គឺយកចំណេញតិច តែបានរយៈពេលយូរ ដើម្បីសន្សំក្រេឌីត ហើយត្រូវបង្កើនទំនុកចិត្តឲ្យអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ ឱ្យមានជំនឿជឿជាក់លើសេវាកម្មរបស់យើង។

អតិថិជនត្រូវយល់ដឹងអ្វីខ្លះ

អតិថិជនត្រូវមានព័ត៌មាន និងចំណេះដឹងអ្វីខ្លះ?ទី១ គាត់ត្រូវមានព័ត៌មានជាបឋមដើម្បីធ្វើការប្រៀបធៀបជាបឋម ពីអចលនទ្រព្យនៅជិតខ្លួន ទី២ពួកគាត់អាចពិគ្រោះជាមួ​យភ្នាក់ងារអចលនទ្រព្យ ដែលពួកគេអាចឲ្យយោបល់បានត្រឹមត្រូវ ទី៣ ពួកគាត់(អតិថិជន) អាចឆែកពីព័ត៌មានពីលំនៅដ្ឋានរបស់អ្នកទិញខាង ដើម្បីធ្វើការសម្រេចចិត្តទិញផ្ទះ ឬអចលនទ្រព្យបានល្អ៕

ការរៀបចំ​ផែនការ​របស់​រដ្ឋាភិបាល​ដាក់​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​លំដាប់​ខ្ពស់​ជា​ការ​ជួយ​ជំ​រុញ​សក្តា​នុ​ពល​អល​ចន​ទ្រព្យ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បានឱ្យ​ដឹង​ថា​ ​ការរៀបចំ​ផែនការ​របស់​រដ្ឋាភិបាល​ ដើម្បី​ដាក់​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​លំហែ​រកា​យក​ម្រិ​តខ្ពស់​ ដោយ​មិន​តម្រូវឲ្យ​មាន​កាស៊ីណូ​ និង​រោងចក្រ​ សហគ្រាស​នឹង​ជួយ​អភិវឌ្ឍ​ន៍​សក្តា​នុ​ពល​ក្នុង​វិស័យ​អចលនទ្រព្យ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE​ Cambodia​ លោកស្រី​អាន​ សុធី​តា​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី២៨​ មិថុនា​កន្លងមក​ថា​ ខេត្ត​កែប​មាន​ហេ​រដ្ឋា​ចរ​នា​សម្ព័ន្ធ​ល្អ​ ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ តែ​យ៉ាងណាក៏ដោយ​ខេត្ត​នេះ​ក៏​មានផល​វិជ្ជមាន​ខ្លះ​ដែរ​ដូចជា​មាន​ប្រជាពលរដ្ឋ​រស់នៅ​តិច​ ​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​ ​ព្រោះថា​បើ​ចង់​វិនិយោគ​លើ​វិស័យ​រមណីយដ្ឋាន​ គេ​ត្រូវ​ការ​អល​ចន​ទ្រព្យ​ បច្ចេកវិទ្យា​ និង​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​។

លោកស្រី​បន្ត​ថា​ ដី​នៅក្នុង​ខេត្ត​កែប​នា​ពេល​បច្ចុ​ប្ប​នុ្ន​ មានតម្លៃ​ចន្លោះ ៥០០​ ទៅ១០០០​ ដុល្លារ​សហរដ្ឋអាមេរិក​សំរាប់​តំបន់​ពាណិជ្ជកម្ម​ តែ​ដី​សម្រាប់​សាងសង់​លំនៅឋាន​មានតម្លៃ​ចន្លោះ៥០​ ទៅ៣០០ដុល្លារ​សហរដ្ឋអាមេរិក​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ថា​ ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​ ហើយក៏​កំពុង​ទាមទារ​ឱ្យ​មានការ​រៀបចំ​ និង​អភិវឌ្ឍ​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “បើ​ទោះជា​រាជរដ្ឋាភិបាល​ សម្រេច​មិន​ឱ្យ​មាន​រោងចក្រ​ និង​មណ្ឌល​កម្សាន្ត​កាស៊ីណូ​យ៉ាងណាក៏ដោយ​ ក៏​ខេត្ត​មួយ​នេះ​នៅតែ​មាន​សក្ដានុពល​ផ្នែក​អចលនទ្រព្យ​ដដែល​”។

លោកស្រី​តាំង​ ហួរ​បាន​បន្ត​ទៀត​ថា​ ជា​រៀងរាល់​ឆ្នាំ​ តម្លៃ​អចលនទ្រព្យ​ និង​វិស័យ​ដីធ្លី​នៅក្នុង​ខេត្ត​មួយ​នេះ​ មានការ​កើនឡើង​ជាប្រចាំ​។ ការ​កើនឡើង​នូវ​តម្លៃ​ដី​នៅក្នុង​ខេត្ត​នេះ​គឺ​មិន​ស្មើគ្នា​នោះ​ទេ​ ដែល​វា​អាស្រ័យ​ទៅតាម​ស្ថានភាព​ទីតាំង​ និង​ទំហំដី​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ធ្លាប់​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ រាជ​រដ្ឋាភិបាល​ បានសម្រេច​ឱ្យ​ក្រសួង ទេសចរណ៍​ដឹកនាំ​ការសិក្សា​ អំពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​កែប​ ដែល​ជា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​របស់​កម្ពុជា​ ឱ្យ​ក្លាយទៅជា​ «តំបន់​ទេសចរណ៍​សម្រាកលំហែ​កម្រិតខ្ពស់​» សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​។

លោក​បាន​បន្ត​ថា​ ការ​អភិវឌ្ឍ​ខេត្ត​កែប​ ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​សម្រាកលំហែ​កម្រិតខ្ពស់​នេះ​ គឺ​រាប់បញ្ចូល​ទាំង​ទីក្រុង​ ឆ្នេរខ្សាច់​ កោះ​ ផ្សារ​ កំពង់ផែ​ទេសចរណ៍​ ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ ក៏ដូចជា​រមណីដ្ឋាន​ទេសចរណ៍​នានា​ផង​ដែរ​ ប៉ុន្តែ​អាច​នឹង​មិន​មានការ​បង្កើត​ឱ្យ​មាន​ «កាស៊ីណូ​» និង​រោងចក្រ​សហគ្រាស​ឡើយ​។

ក្រសួងទេសចរណ៍​ក៏បាន​លើកទឹកចិត្ត​ ឱ្យ​មានការ​បង្កើត​លំនៅ​ដ្ឋាន​ទី២​ សម្រាប់​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់​ ឬចូលនិវត្តន៍​នៅ​ខេត្ត​កែប​នេះ​ផង​ដែរ​ ដើម្បី​ឱ្យ​ពួកគេ​ពន្យារពេល​ក្នុង​ការ​ទស្សនា​ និង​ស្នាក់នៅ​ក្នុងរយៈពេល​យូរ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជំរុញ​ឱ្យ​ពួកគេ​មានការ​ចំណាយ​ច្រើន​។

ជា​ការពិត​ណាស់​ ថ្វី​ដ្បិត​ខេត្ត​កែប​ ជា​ខេត្ត​តូចជាង​គេ​មួយ​ក៏​ពិតមែន​ ប៉ុន្តែ​ខេត្ត​នេះ​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍​មួយ​ដែរ​ ពិសេស​គុណភាព​ខ្យល់​សមុទ្រ​ កោះទន្សាយ​ ផ្សារ​ក្តាម​ ហើយ​នា​ពេល​ខាងមុខនេះ​ ក៏អាច​នឹង​មាន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​តូច​មួយទៀត​។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត​កែប​ ទៅជា​តំបន់​ទេសចរណ៍​សម្រាកលំហែ​កម្រិតខ្ពស់​ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​លើ​ការសិក្សា​រៀបចំ​ «ខេត្តកំពត​ទៅជា​តំបន់​ទេសចរណ៍​វប្បធម៌​បេតិកភណ្ឌ​ និង​កសិ​ទេសចរណ៍​» ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ និង​កំពុង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ​ ក្នុង​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ដែល​អាច​នឹង​បញ្ចប់​នៅដើម​ឆ្នាំ២០២០​ ខាងមុខ​ផង​ដែរ​៕

សម្តេចក្រឡាហោមស ខេង ជំរុញឱ្យអ្នកអភិវឌ្ឍន៍រមណីយដ្ឋានគិតគូពីសុវត្ថិភាព

0

ដោយវុត្ថា

ព្រះសីហនុៈ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាសផ្ទៃ បានជំរុញឱ្យអ្នកអភិវឌ្ឍន៍រមណីយដ្ឋាន និងអគារសំណង់ផ្សេងៗ ដែលបានសាងសង់រួចហើយ និងកំពុងសងសង់គិតគូពីសុវត្ថិភាពឱ្យបានល្អ បន្ទាប់ពីមានឧបទ្ទវហេតុបាក់ស្រុតអគារកំពស់ ៧ ជាន់នៅខេត្តព្រះសីហនុ បណ្តាឱ្យមានពលរដ្ឋស្លាប់ និងរងរបួសជាច្រើននាក់។

សម្តេចក្រឡាហោម ស ខេង ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ ពីលោកយន្ត មីនមកលោក គួច ចំរើន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះបានឱ្យដឹងថា កន្លងអាជ្ញាធរបានរកឃើញអគារសាងសង់រួចហើយ មិនមានប្រព័ន្ធសុវត្ថិភាព និងអគារដែលកំពុងសាងសង់ពុំមានច្បាប់ត្រឹមត្រូវ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងខុសបច្ចេកទេស។

ជាមួយគ្នានេះសម្តេចក្រឡាហោម បានជំរុញអភិបាលខេត្តព្រះសីហនុថ្មី លោកគួច ចំរើន ចាត់វិធានការលើសំណង់ដែលគ្មានច្បាប់ និងសំណង់ខុសបច្ចេកទេស ឱ្យបានម៉ឺងម៉ាត់ និងស្របទៅតាមច្បាប់របស់កម្ពុជា។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹក និងដាស់តឿនដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុថា ការអភិវឌ្ឍខេត្តមួយនេះ ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ។ ការរក្សាអត្តសញ្ញាណជាតិត្រង់នេះ គឺសម្តេចចង់ឱ្យការរៀបចំស្លាកសញ្ញាផ្សេងៗ ត្រូវតែដាក់អក្សរខ្មែរពីលើជានិច្ច ហើយអក្សរបរទេសត្រូវដាក់ពីខាងក្រោម។

សម្តេចក្រឡាហោមថា កន្លងមកសម្តេចបានបញ្ជាឱ្យលោកនេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ ចុះត្រួតពិនិត្យ និងសិក្សាពីអគារមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ដែលសាងសង់រួចហើយ និងបានរកឃើញថា គ្មានប្រព័ន្ធការពារសុវត្ថិភាពអគ្គីភ័យ មានច្រកទ្វារចេញចូលតែមួយ ហើយសម្តេចបានជំរុញឲ្យអ្នកអភិវឌ្ឍនន៍គិតគូធ្វើឡើងវិញ ដើម្បីការសុវត្ថិភាពសម្រាប់អ្នករស់នៅ និងធ្វើការនៅក្នុងទីនោះ។

សម្តេចក្រឡាហោមថា “រាល់សំណង់ទាំងអស់ត្រូវតែមានច្បាប់ ត្រូវតែមានគុណភាព និងសុវត្ថិភាព”៕

ការ​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគីរី​ចាប់ផ្តើម​សកម្មភាព​ហើយ​

0

ដោយៈ​ រ៉ា​ណេត​

មណ្ឌល​គី​រីៈ​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ នៅ​តំបន់ភូមិភាគ​ឦសាន​ នា​ខេត្តមណ្ឌលគីរី​ បាន​ចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្តើរ​ៗហើយ​ ខណៈ​ដែល​ផ្ទៃដី​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ចំនួន​ប្រមាណ៣០០ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​អូរាំង​ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កំណត់​ទីតាំង​រួចជាស្រេច​ហើយ​។

មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋ​លេខាធិ​កា​នៃ​អាកាសចរណ៍​ស៊ីវិល​ លោក​ស៊ិន​ ចាន់​សេ​រី​វុត្ថា​ បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២៩​ មិថុនា​នេះ​ថា​ បច្ចុប្បន្ន​នេះ​គម្រោង​អភិ​វឌ្ឍ​ព្រលា​នយន្តនៅ​ខេត្តមណ្ឌលគីរី​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​រៀបចំ​ និង​ប្រគល់​ទីតាំង​ប្រមាណ៣០០ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​អូរាំង​។ លោក​បាន​បន្ត​ទៀត​ថា​ ឥឡូវនេះ​ ទីតាំង​សម្រាប់​អភិវឌ្ឍ​គម្រោង​ត្រូវ​បាន​កំណត់​រួចរាល់​ ប៉ុន្តែ​នៅ​មិនទាន់​មានការ​ឈូស​ឆាយ​នៅឡើយ​នោះ​ទេ​”។

​លោក​បាន​បន្ត​ទៀត​ថា​ “ដំណើរការ​នៃ​ការសិក្សា​លម្អិត​កំពុងតែ​អនុវត្តន៍​ ព្រោះ​គេ​មិន​អាច​ធ្វើ​ឱ្យ​មួយ​ដោយ​ប្រថុយប្រថាន​នោះ​ទេ​”។

ការ​អភិ​វឌ្ឍ​ព្រលា​នយន្តហោះ​នៅក្នុង​ខេត្តមណ្ឌលគីរី​ ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំងបួន​ប្រចាំ​ប្រទេស​នេះ​ គឺ​ក្នុង​គោលបំណង​គាំទ្រ​ និង​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​តំបន់​នេះ​ឱ្យ​កាន់តែ​ប្រសើរ​។

លោក​ស៊ិន​ ចាន់​សេ​រី​វុត្ថា​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​ជំរុញ​ និង​សម្រួល​ដល់​វិស័យ​ទេសចរណ៍​ វត្ត​មា​នព្រ​លាន​យន្តហោះ​ថ្មី​មួយ​នេះ​ នឹង​ជួយ​គាំទ្រ​ដល់​វិស័យ​ដឹកជញ្ជូន​ផលិតផល​ក្នុង​ស្រុក​ផង​ដែរ​”។ លោក​បន្ត​ទៀត​ថា​ “ ជា​ទូ​ទៅ​ព្រលា​នយន្តក្នុង​ស្រុក​ សម្រាប់​ផ្លូវ​រត់​ត្រង់​យ៉ាងហោចណាស់​ ក៏​ត្រូវ​មាន​ប្រវែង១៨០០ម៉ែត្រ​ ប៉ុន្តែ​នៅក្នុង​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ថ្មីនេះ​អាច​មាន​ទំហំ​ធំ​ និង​វែង​ជាង​នេះ​ ហើយ​ត្រូវ​ចំណាយពេល​មិន​តិច​ជាង៥ឆ្នាំ​នោះ​ទេ​”។

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ថា​ ប្រសិនបើ​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​តូច​ នៅក្នុង​តំបន់​ភាគ​ខាង​ឦសាន​ត្រូវ​បាន​ធ្វើឡើង​ គឺ​ពិតជា​មានផល​ចំណេញ​ច្រើន​ទាំង​អ្នក​វិនិយោគ​ ទាំង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អភិវឌ្ឍ​ ក៏ដូចជា​រាជរដ្ឋាភិបាល​ផង​ដែរ​។

លោក​បាន​បន្ត​ថា​ “ខេត្ត​ដែល​ស្ថិត​នៅ​ក្នុ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពិសេស​នេះ​ ភាគច្រើន​ មាន​ភាពល្អ​ប្រសើរ​ទៅលើ​វិស័យ​អេ​កូរ​ទេសចរណ៍​ និង​វិ​ស័យ​កសិ​ឧស្សាហកម្ម​”។ លោក​ បន្ត​ថា​ “ដូច្នេះ​ចំពោះ​ការបង្កើត​ឱ្យ​មា​នព្រ​លាន​យន្តហោះ​ខ្នាត​តូច​ ក្នុង​តំបន់​គឺ​បាន​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទាំង​ផលិតផល​កសិផល​ ក៏ដូចជា​បង្កើន​ភាព​ងាយស្រួល​ដល់​ការ​អូសទាញ​ផ្នែក​ទេសចរណ៍​”។

លោក​ង៉ែត​ ជូ​បាន​បន្ត​ថា​ “ជាទូទៅ​នៅពេល​ដែល​មានដំណឹង​និយាយ​ពី​អភិវឌ្ឍ​ នៅ​តំបន់​ណា​ តំបន់​នោះ​ គឺ​តែងតែមាន​ភាព​ពុះ​កញ្ច្រោល​ទៅលើ​វិស័យ​ទិញ​ លក់​ដីធ្លី​ ដែល​ចំណុច​នេះ​ លោក​បាន​ក្រើនរំលឹក​ដល់​អ្នក​ ដែល​មានបំណង​វិនិយោគ​ខ្នាត​តូច​មួយចំនួន​ថា​ ការសិក្សា​ ក៏ដូចជា​ការ​សាង​សង់​ព្រលា​នយន្តហោះ​ គឺ​ត្រូវ​ចំណាយពេល​យូរឆ្នាំ​ ដូច្នេះ​ការ​វិនិយោគ​ដីធ្លី​គួរ​រង់ចាំ​មើល​សកម្មភាព​អភិវឌ្ឍ​ជាមុន​ ទើប​សម្រេចចិត្ត​ជៀសវាង​ទង្វើ​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​”៕

កម្ពុជា​-ហុងកុង​ចុះហត្ថលេខា​លើ​ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​និង​ រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណៈ​ប្រជាមានិត​ចិន​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​ និង​ការ​បង្ការ​ការ​កឹ​បកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។

យោង​តាម​សេ​ក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយដ្ឋាន​ពន្ធដារ​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៩​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ កិច្ច​ព្រមព្រៀង​នេះ​ជា​កិច្ច​ព្រមព្រៀង​ទី៧​ ដែល​ប្រទេស​កម្ពុជា​ បាន​ចុះហត្ថលេខា​ជាមួយ​យុត្តាធិការ​ដៃគូ​។

សេ​ក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា​ កិច្ច​ព្រមព្រៀង​នេះ​ ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ភាគី​ហត្ថលេខី​ លើ​កិច្ចការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ធ្វើ​ឱ្យ​ប្រកដប្រជា​ក្នុង​ការកំណត់​សិទ្ធិ​នៃ​ការ​យកពន្ធ​, កំណើន​មូលដ្ឋាន​គិត​ពន្ធ​ តាមរយៈ​ការ​ទាក់ទាញ​វិនិយោគ​ដោយ​ផ្ទាល់​ លំហូរ​មូលធន​ ការផ្ទេរ​បច្ចេកវិទ្យា​ និង​ជំនាញ​ពី​បរទេស​ ការ​ការពារ​និ​វាសន​ជន​ពី​ប្រព្រឹត្ត​កម្ម​មិន​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ពន្ធ​ និង​ការ​ការពារ​ចំណូល​ពន្ធ​ក្នុង​ស្រុក​ តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គេចវេះ​ពន្ធ​ រវាង​យុត្តាធិការ​ទំាង​ពីរ​។

កិច្ច​ព្រមព្រៀង​នេះ​ នឹង​ចូលជាធរមាន​ពេល​ដែល​យុត្តាធិការ​ទាំងពីរ​ បាន​បញ្ចប់​នីតិវិធី​ក្នុង​ស្រុក​រៀង​ៗខ្លួន​។

កិច្ច​ព្រមព្រៀង​នេះ​ជា​មិទ្ធិ​ផល​ថ្មី​មួយទៀត​ ក្នុងចំណោម​សមិទ្ធិ​ផល​សំ​ខាន់​ៗជាច្រើន​ ដែល​រាជរដ្ឋាភិបាល​និ​តិ​កាល​ទី៥​ នៃ​រដ្ឋា​សភា​ សម្រេច​បាន​ជាពិសេស​ក្នុង​បិ​រិប​ទ នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។ ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​ការ​ចចារ​លើ​កិច្ច​ព្រមព្រៀង​នេះ​ ជាមួយ​ប្រទេស​ជា​ដៃគូ​មួយចំនួន​ទៀត​ ដូ​ជា​ប្រទេស​ម៉ាឡេស៊ី​ ហ្វីលីពីន​ កូរ៉េ​ និង​ជប៉ុន​ជាដើម​៕