ក្រុមហ៊ុនលំដាប់យក្សចិនមួយមានបំណងវិនិយោគលើវិស័យជាច្រើនក្នុងខេត្តកណ្តាល

0

ដោយនៅ វឌ្ឈនា

ខេត្តកណ្តាល ក្រុមហ៊ុន Zhejiang Epoch Investment Co .Ltd ដែលជាក្រុមហ៊ុនដ៏ធំរបស់មហាយក្សសេដ្ឋកិច្ចចិន បានប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការវិនិយោគលើវិស័យសំខាន់សំខាន់ៗជាច្រើននៅក្នុងខេត្តកណ្តាល ខណៈខេត្តជាប់ភ្នំពេញមួយនេះកំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

លោក សុង សូសេង អគ្គនាយកក្រុមហ៊ុន Zhejiang Epoch Investment Co .Ltd បានឱ្យដឹងនៅក្នុងជំនួបជាមួយលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគលើវិស័យជាច្រើនក្នុងខេត្តកណ្តាល រួមមមាន គំរោង វិនិយោគលើវិសយ័ថាមពលអគ្គិសនីដើរដោយសំរាម មានអនុភាព ៥០មេហ្គាវ៉ាត់ ចំនួន១ទីតាំង និងថាមពលអគ្គិនីដើរដោយធ្យូងចំនួន២តាំង។ គំរោងសាងសង់សួនឧស្សាហកម្មខ្នាតធំជំហ៊ានទី១ ចំនួន១០០រោងចក្រ ដោយប្រើប្រាស់បច្ចកវិទ្យាទំនើប និងសិក្សាលើផលិតផលកសិកម្មដូចជា ត្រី ស្រូវ ម្ទេស និងផ្លែឈើជាដើម សំរាប់ការនាំចេញទៅខេត្តស៊ីជាំង។

រដ្ឋបាលខេត្តកណ្តាល និងគណៈប្រតិភូក្រុមហ៊ុនចិន ខេត្តស៊ីជាំង កបានពិភក្សាលើការងារទំនាក់ទំនងទ្វេភាគីវរវាងខេត្តស៊ីជាំង និងខេត្តកណ្តាលផងដែរ ដើម្បីឈានទៅរកការចុះកិច្ចព្រមព្រៀង MOU ខេត្តកណ្ដាល និងខេត្តស៊ីជាំង បន្ទាប់ពីមានការឯកភាពពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ

លោក ម៉ៅ ភិរុណអភិបាលខេត្តកណ្ដាលបានឱ្យដឹងដឹងដែរថា ខេត្តកណ្ដាលមានសក្ដានុពលដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ជាវិស័យគោលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ ខេត្តកណ្តាលមានភូមិសាស្ត្រល្អ ហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសជាង៤៧០ ក្នុងនោះមានរោងចក្រកាត់ដេសំលៀកបំពាក់ និងដេរស្បែកជើងចំនួន ១៨៣ រោងចក្រ មានកម្មករជាង ១៦ម៉ឺននាក់ រកចំនូលបាន៣៧លាន$ក្នុង១ខែៗ ហើយជារៀងរាល់ឆ្នាំខេត្តកណ្តាលសល់ស្បៀងគិតជាអង្កជាង ៥ម៉ឺនតោនសម្រាប់ការនាំចេញ។

លោកបន្តថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកណ្ដាល មានភ្ជាប់ជាមួយផ្លូវជាតិធំៗសំខាន់ៗជាច្រើនសម្រាប់តភ្ជាប់ទៅកាន់បណ្ដាខេត្តនានា ដូចជាផ្លូវជាតិលេខ ១ លេខ ២ លេខ ៣ លេខ ៤ លេខ ៥ លេខ ៦ លេខ ៨ លេខ ១១ លេខ ២១ និងលេខ ៥១។ ខេត្តកណ្ដាលក៏មានស្ពានធំៗឆ្លងទន្លេផងដែរ នៅមានដូចជាស្ពានអ្នកលឿង ស្ពានព្រែកតាមាក់ ស្ពានព្រែកក្តាម ស្ពានកោះធំ ស្ពានព្រែកសំរោង នឹងមានស្ពានកោះអន្លង់ចិនដែលនឹងកសាងនៅពេលខាងមុខនេះ។

ជាពិសេសខេត្តកណ្ដាលឆាប់ៗខាងមុខនេះ ព្រលានយន្តហោះកម្រិតអន្តរជាតិ១កន្លែង ដែលបានចំណាយទឹកប្រាក់លើការវិនិយោគ ប្រមាណ១៥០០លានដុល្លារលើទំហំផ្ទៃដីជាង២៧០០ហិកតា។ ដូចនេះ ខេត្តកណ្ដាលជាខេត្តមួយ ដែលមានសក្តានុពលល្អ សម្រាប់ក្រុមហ៊ុននានា ចូលមកវិនិយោគនាថ្ងៃខាងមុខ។ នេះបើតាមអភិបាលខេត្តកណ្តាលដដែល

គណៈកម្មការ​មូលបត្រ​កម្ពុជា​ចុះ​ MOU​ ជាមួយ​គណៈកម្មការ​គ្រប់គ្រង​មូលបត្រ​ចិន​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) ជាមួយ​គណៈកម្មការ​គ្រប់គ្រង​មូលបត្រ​ចិន​ដើម្បី​ផ្លាស់​ប្តូរ​គ្នា​នូវ​ព័ត៌មាន​បទប្បញ្ញត្តិ​ និង​បច្ចេកទេស​ក្នុង​ក្របខ័ណ្ឌ​ទីផ្សារ​មូលបត្រ​ កិច្ចសន្យា​អនាគត។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១ ខែកក្កដា​ ឆ្នាំ​ ២ឥ១៩​ នេះ​បានឱ្យ​ដឹង​ថា​ លោក​ស៊ូ​ សុ​ជាតិ​ អគ្គនាយក​ នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ប្រធាន​គណៈកម្មការ​មូលបត្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការគ្រប់គ្រង​មូលបត្រ​ ជាមួយ​គណៈកម្មការ​គ្រប់គ្រង​មូលបត្រ​ចិន​ នៅ​ទី​ស្តី​ការ​គណៈ​-កម្មការ​គ្រប់គ្រង​មូលបត្រ​ចិន​ ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ពន្យល់​ថា​ អនុស្សរណៈ​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោល​-បំណង​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​និយ័ត​ករ​ទាំងពីរ​ ដោយ​បង្កើន​ការយោគយល់​គ្នា​ទៅវិញទៅមក​ និង​ការ​ផ្លាស់​ប្តូរ​គ្នា​នូវ​ព័ត៌មាន​បទប្បញ្ញត្តិ​ និង​បច្ចេកទេស​ក្នុង​ក្របខ័ណ្ឌ​ទីផ្សារ​មូលបត្រ​ កិច្ចសន្យា​អនាគត​ និង​ផលិតផល​វិនិយោគ​ពាក់ព័ន្ធ​ដែល​មាន​ប្រតិបត្តិ​ការ​នៅ​ក្រោម​ការគ្រប់គ្រង​ និង​ការ​ត្រួតពិនិត្យ​របស់​និយ័ត​ករ​នី​មួយ​ៗ។

ក្នុង​ន័យ​នេះ​ ថ្នាក់ដឹកនាំ​នៃ​និយ័ត​ករ​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​ទិសដៅ​បន្ត​លើ​យន្តការ​នៃ​ការ​ផ្លាស់​ប្តូរ​ និង​ចែករំលែក​ព័ត៌មាន​ ស្របតាម​អនុស្សរណៈ​នៃ​ការយោគយល់​ យន្តការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​ការពារ​ទីផ្សារ​ និង​អតិថិជន​ និង​លទ្ធភាព​ក្នុង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​កសាង​ សមត្ថភាព​៕

រដ្ឋសភា​ អនុម័ត​គម្រោង​វារីអគ្គិសនី​តម្លៃ​ជាង​ ២០០លាន​ដុល្លារ​នៅ​ខេត្តពោធិ៍សាត់​

0

ដោយ​ ដា​វិន​

ភ្នំពេញ​៖ រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​បានសម្រេច​អនុម័ត​យល់ព្រម​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​អេ​សភី​អេច​ភី​ (ខេម​បូ​ឌា​) បោះទុន​វិនិយោគ​ប្រមាណ​ជាង​ ២០០លាន​ដុល្លារ​លើ​គម្រោង​សាងសង់​វារី​អគ្គ​សិនី​ខេត្តពោធិ៍សាត់​មួយ​កន្លែង​ ទំហំ៨០មេ​ហ្គា​វ៉ាត់​ ដែល​នឹង​ដាក់ឲ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៣​ ខាងមុខ​។

លោក​ ជាម​ យៀប​ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ និង​សា​វន​កម្ម​នៃ​ររដ្ឋសភា​ នៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី២​ នីតិកាល​ទី៦​ នៅ​ថ្ងៃទី១​ ខែក​ក្ដ​ដា​ ២០១៩នេះ​បានឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​បានសម្រេច​ឲ្យ​ក្រុម​ហ៊ុន​អេ​សភី​អេច​ភី​ (ខេម​បូ​ឌា​) ឯ.ក​ មានឈ្មោះ​ដើមKTC​ Cable​ Co.Ltd​ សិក្សា​អភិវឌ្ឍន៍​គម្រោង​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១​ កំលាំង​អនុភាព៨០មេ​ហ្គា​វ៉ាត់​ ស្ថិតនៅ​ក្នុង​សាស្ត្រ​ឃុំ​ប្រមោយ​ ស្រុក​វាលវែង​ ខេត្តពោធិ៍សាត់​។

លោក​បន្ត​ថា​ ការ​វិនិយោគទុន​សាងសង់​គម្រោង​វារី​អគ្គិ​សនីស្ទឺង​ពោធិ៍សាត់១​ ត្រូវ​ចំណាយ​ថវិកា​សរុប​ ២៣១.១០​ លាន​ដុល្លា​អាមេរិក​ ក្នុងរយៈពេល​សម្បទាន៣៩ឆ្នាំ​ ដោយ​រយៈពេល​សាងសង់៤ឆ្នាំ​ និង៣៥ឆ្នាំ​សម្រាប់​ធ្វើអាជីវកម្ម​។

រដ្ឋាភិបាល​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ SPHP​ (Cambodia​) Co​., Ltd​ ធ្វើការ​វិនិយោគ​លើ​គម្រោង​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ ១ កន្លែងនៅ​តាម​ស្ទឹង​ពោធិ៍សាត់​ ស្រុក​វាលវែង​ ខេត្តពោធិ៍សាត់​ ក្រោម​រូបភាព​សាងសង់​ដំណើរការ​ផ្ទេរ​ (BOT​) ដោយ​ចំណាយ​ទុន​វិនិយោគ​ ២៣១,១០​ លាន​ដុល្លារ​ សម្រាប់​រយៈពេល​សម្បទាន៣៩​ ឆ្នាំ​។

គម្រោង​នេះ​មាន​ទំហំ​ ៨០​ មេ​ហ្គា​វ៉ាត់​ នឹង​ត្រូវ​ដាក់ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​ ២០២៣​។លោក​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ ការពង្រីក​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​នេះ​អាច​និយាយ​ថា​ ជារ​បត់​ថ្មី​មួយ​របស់​កម្ពុជា​ក្នុង​ការ​ឈាន​ឆ្ពោះទៅ​រក​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​ការប្រើ​ប្រាស់​ថាមពល​ដ៏​ច្រើន​ពេល​បច្ចុប្បន្ន​។

លោក​ថា​ ”យើង​កំពុង​រៀបចំ​ពង្រឹង​ខ្លួនឯង​ដើម្បី​ធានា​សន្តិសុខ​ថាមពល​ដោយខ្លួនឯង​ ដោយ​មិន​ពឹងពាក់​ទាំងស្រុង​ទៅលើ​ថាមពល​ដែល​ទទួល​បាន​ពី​ប្រទេសជិតខាង​។យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០១៨​ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានឱ្យ​ដឹង​កម្ពុជា​គ្រោង​នឹង​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ ២ ៨៧០​ មេ​ហ្គា​វ៉ាត់​នៅ​ឆ្នាំ​ ២០១៩​ ដែល​កើនឡើង​ពី​ ២ ៦៥០,២៦​ មេ​ហ្គា​វ៉ាត់​ ក្នុង​ឆ្នាំ​ ២០១៨​៕

ផ្សារ​ទំនើប​ដំបូង​គេ​នៅ​ក្រុង​ព្រះ​សី​ហនុ​ត្រៀបើ​កដំណើរការ​ជាមួយនឹង​ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​

0

ដោយ​ ស៊ីវ​ ម៉េ​ង

 ព្រះ​សី​ហនុ៖ ផ្សារ​ទំនើប​ដំបូង​គេ​ FURI​ TIME​ SQUARE​ តម្លៃ​ជិត ១០លាន​ដុល្លារ​អាមេរិក​នៅ​ក្រុង​ព្រះសីហនុ​ នឹង​បើក​ដំណើរការ​នៅ​កំឡុង​ចុងខែ​កញ្ញា​ខាងមុខនេះ​ ជាមួយនឹង​វត្តមាន​ហាង​កាហ្វេ​ និង​ផលិត​ផលល្បីៗ​ជាច្រើន​នឹង​បង្ហាញ​ខ្លួន​នៅ​លើ​ផ្សារ​ទំនើប​នេះ​ផង​ដែរ​។

នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ FURI​ Real​ Estate​ កញ្ញា​លឹម​ សុខា​ដា​វី​នបាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ​តាមរយៈ​ការ​ជួបជុំ​ជាមួយ​អតិថិជន​កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​បាន​ទទួល​បាន​យោបល់​ល្អ​ និង​មានការ​កោត​សរសើរ​ពីអ​តិថិ​ជន​អ្នកជួល​ផ្សារ​ទំនើប​នេះ​ ដោយសារ​ផ្សារ​នេះ​ផ្តោត​លើ​ការ​រៀប​ចំ​ប្រព័​ន្ឋ​នៃ​ការ​លក់​ទូលាយ​ល្អ​ មាន​ទីធ្លា​សាធារណៈ​​ធំ​ទូលាយ​ ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ និង​ទីតាំង​នៃ​គម្រោង​នេះ​ល្អ​។

ផ្សារ​ទំនើប​កំពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។

កញ្ញា​ដា​វី​នបា​នប​ន្ត​ថា​ “ការ​ទទួល​បានការ​សរសើរ​ពីអ​តិថិ​ជន​ អ្នកជួល​ទីតាំង​លក់រាយ​ក្នុង​គំរោង​នេះ​ ដោយសារ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្សារ​ទំនើប​នេះ​ ផ្តោត​លើ​ការ​វិនិយោគ​រយៈពេល​វែង​ជាជាង​រក​ផល​ចំណេញ​”។ កញ្ញា​បន្ថែម​ថា​“រហូត​មកទល់​ពេលនេះ​ហាង​អាហារ​ និង​ផលិតផល​ល្បីឈ្មោះ​ជាង២០ក្រុមហ៊ុន​ បាន​ចុះ​កុងត្រា​លក់​នៅ​ផ្សារ​នេះ​ ហើយ​ផលិត​ផលល្បីៗ​ជាច្រើន​ទៀត​កំពុង​ដំណើរការ​និ​តិ​វិធី​”។

ផ្សារ​ទំនើប​ FURI​ TIME​ SQUARE​ ក៏​មានការ​វិនិយោគ​លើ​ Sky​ Bar​ ទំនើប​ជាងគេ​ នៅក្នុង​ក្រុង​ព្រះសីហនុ​ ដោយ​គ្រាន់តែ​ Sky​ Bar ​នេះ​វិនិយោគ​អស់​ទឹកប្រាក់​ជាង១លាន​ដុល្លារ​អាមេរិក​។

កញ្ញា​លឹម​ សុខា​ដា​វី​នបា​នប​ន្ត​ថា​ ជាមួយនឹង​ភាព​អំណោយផល​នៃ​ទីតាំង​ កំនើ​នប្រ​ជា​សាស្រ្ត​ និង​កំណើន​នៃ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ធ្វើឲ្យ​គំរោង​នេះ​សម្រេច​បាន​ជោគជ័យ​លើស​ការ​រំពឹង​ទុក​ ដោយពេល​បើក​ដំណើរការ​សាកល្បង​នៅ​ចុងខែ​កញ្ញា​ខាងមុខនេះ​ ទីតាំង​លក់ទំនិញ​ និង​សេវាកម្ម​ប្រមាណ ៨០ភាគរយ​នឹង​បើក​ដំណើរការ​ រួម​ទាំង​រោងភាពយន្ត​ផង​ដែរ​។កាលពី​ពេល​ថ្មី​ៗនេះ​ ផ្សារ​ទំនើប​នេះ​បាន​ទទួល​ពានរង្វាន់​ជា​ផ្សារ​ដែល​មាន​ការ​ឌី​សាញ​ដ៏​ទាក់ទាញ​បំផុត​ពី​កម្មវិធី​Cambodia​ Property​ Award​ ដែល​បា​នប្រារព​ឡើង​នៅ​រាជធានី​ភ្នំពេញ​។

អតិថិជន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ០១១​ ២៩៩​ ៩៧៥សម្រាប់​ការជួល​ស្តង់​លក់​បន្ថែម​នៅ​ផ្សារ​ទំនើប​ដំបូង​គេ​នេះ​៕

ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅក្នុង​ទីក្រុង​បាងកក​នៅតែ​ដំណើ​ការ​ល្អ​នៅក្នុង​ឆ្នាំនេះ​

0

ដោយ ​វុត្ថា​

បាង​កកៈ​ ការ​ផ្គត់ផ្គង់​ការិយាល័យ​មាន​ចំនួន​សរុប​ ៨.៩៥លាន​ម៉ែត្រការ៉េ​ នៅ​បំណាច់​ត្រីមាស​ទី១​ នៃ​ឆ្នាំ២០១៩កន្លងមក​នេះ​ កើនឡើង​ប្រមាណ ១.៩​ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ខណៈ​តម្រូវការ​មានការ​កើនឡើង​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ CBRE​ ប្រចាំ​ប្រទេស​ថៃ​បាន​ឲ្យដឹង​ថា​ អគារ​ការិយាល័យ​ ដែល​បាន​សាងសង់​បញ្ចប់​រួចហើយ​មានផ្ទៃ​ក្រឡា​សំណង់ ៧៨​,០០០​ ម៉ែត្រការ៉េ​ដែល​មាន​រួម​ អគារ​ True​ Digital​ Park​ អគារ​ SM​ Siam​ និង​អគារ​ Ladprao​ Hills​។

ការ​ផ្គត់ផ្គង់​ការិយាល័យ​ បាន​បន្ត​កើនឡើង​នៅក្នុង​ត្រីមាស​ទី១​ ឆ្នាំ​ ២០១៩​ ដោយមាន​គម្រោង​ចំនួន៦​ បាន​នឹង​កំពុង​ដំណើរការ​នៅ​លើ​ទំហំដី​មួយ​លាន​ម៉ែត្រក្រឡា​ កើនឡើង​ពី0.៨៧លាន​ម៉ែត្រក្រឡា​។ ការិយាល័យ​ថ្មីនេះ​នឹង​ត្រូវ​បញ្ចប់​នៅចន្លោះ​ឆ្នាំ​ ២០១៩​ និង​ ២០២២​។

ជាមួយគ្នា​នេះ​ទំហំផ្ទៃ​ក្រឡា​សំណង់​សរុប​ប្រមាណ៦ភាគរយ​ ដែល​បាន​កំពុង​សាងសង់​នៅ​ទីក្រុង​បាងកក​ ជា​ប្រភេទ​ការិយាល័យ​ប្រភេទ​ A រួមមាន​ Tower​ Mitrtown​, អគារ​ PARQ​ , អគារ​ Vanissa​, អគារ​ Unicorn​, អគារ​ O-NES​ Tower​,អគារ​ EmSphere​, អគារ​ One​ City​ Center​, និង​ អគារ​ One​ Bangkok​។

របាយការណ៍​ដដែល​បាន​ឲ្យដឹង​ទៀត​ថា​ បន្ថែម​ពីនេះ​ ការិយាល័យ​ដែល​គ្រោង​សាងសង់​នៅ​លើ​ទំហំ​ប្រមាណ១​,២លាន​ម៉ែត្រ​ គ្រោង​នឹង​សាងសង់​នា​ពេល​ខាងមុខនេះ​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន ​CBRE​ រំពឹង​ថា​នឹង​ចាប់ផ្តើម​សង​សង់​ ហើយនឹង​កើនឡើង​នៃ​ការ​ផ្គត់ផ្គង់​ការិយាល័យ​នា​ពេល​អនាគត​ លើ​ពី​ការ​រំពឹង​ទុក​នៅក្នុង​ឆ្នាំ​ ២០២១​។

អាគារ​ការិយាល័យ​ខ្លះ​ ស្ថិតនៅ​ក្នុង​ដំណើរការ​សាងសង់​ ដែល​ភាគច្រើន​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ២០២១​ ដែល​រួម​មា​អគារ​ Mitrtown​ Office​ និង​ អគារ​ PARQ​ ស្ថិតនៅ​ក្នុង​ការសាងសង់​ដំណាក់កាល​ទី២​។

លោកស្រី​ Roongrat​ Veeraparkkaroon​ ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ និង​ប្រតិ​បត្ត​ការ​សេវា​ការិយាល័យ​បានឱ្យ​ដឹង​ថា​ ក្រុម​អ្នកជួល​ដែល​ត្រូវការ​ការិយាល័យ​ ក្នុងអំឡុងពេល​នេះ​ នឹង​ត្រូវ​មាន​គម្រោង​កក់​ទុកមុន​ ដោយសារ​ការកំណត់​នូវ​ជម្រើស​នៃ​ការជួល​។

ក្រុមហ៊ុន​ CBRE​ បាន​ព្យាករណ៍​ថា​ ការ​ផ្គត់ផ្គង់​ការិយាល័យ​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​នឹង​កើនឡើង​ដល់១០លាន​ម៉ែត្រការ៉េ​ នៅក្នុង​ឆ្នាំ២០២២ខាងមុខ​៕

ក្រុមហ៊ុន​ចិន​ធំ​មួយ​គ្រោង​វិនិយោគ​ទឹកប្រាក់ ៣៣០លាន​ដុល្លារ​លើ​គំរោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ក្នុង​ខេត្តពោធិ៍សាត់​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​វិនិយោគ​ចិន​ធំ​មួយ​គ្រោង​នឹង​អភិវឌ្ឍ​ទីក្រុង​ នៅ​ជិត​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​តម្លៃ​ទឹកប្រាក់​ជាង៣៣០លាន​ដុល្លារ​ស្ថិតនៅ​ស្រុក​វាលវែង​ ក្នុង​ខេត្ត​ពោធិ​សាត់​ ភូមិភាគ​ពាយ័ព្យ​នៃ​ប្រទេស​។

គំរោង​អភិវឌ្ឍន៍​នេះ​រួមមាន​បន្ទប់​ខុន​ដូ​ចំនួន​ជាង១ម៉ឺន​យូនី​ត លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផង​ដែរ​។ ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ធ្វើឡើង​ស្រប​ពេល​ ​ប្រជាជន​ចិន​រាប់ពាន់​នាក់​បាន​ធ្វើ​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋាន​ទៅកាន់​តំបន់​នេះ​។

លោក​ Wiman​ Singphan​ អនុប្រធាន​សមាគមពាណិជ្ជ​កម្ម​តាម​ព្រំដែន​កម្ពុជា​ និង​ខេត្ត​ត្រា​តបានឱ្យ​ដឹង​ថា​ គម្រោង​នេះ​នឹង​ស្ថិតនៅ​នឹង​ច្រកព្រំដែន​កម្ពុជា​ ថៃ​ថ្មី​ ហើយ​ការសាងសង់​ផ្លូវ​ធំ​ ដែល​តភ្ជាប់​ពី​ប្រទេស​ថៃ​ទៅកាន់​ខេត្តបាត់ដំបង​ ភ្ជាប់​ជាមួយ​ខេត្តពោធិ៍សាត់​ និង​កោះកុង​បាន​ចាប់ផ្តើម​រួចហើយ​ ហើយ​សកម្មភាព​ពាណិជ្ជកម្ម​សំ​ខាន់​ៗត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្កើត​ការ​រីក​ចំរើន​នៃ​អចលនទ្រព្យ​នៅក្នុង​ចំណុច​ឆ្លងកាត់​នេះ​។

លោក​បន្ត​ថា​ “គម្រោង​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​កាលពី៦ឆ្នាំមុន​ ដោយ​ឧកញ៉ា​ ទ្រី​ ភាព​ ដែល​បាន​ចូលរួម​ជាមួយ​ពាណិជ្ជករ​ចិន​ជាច្រើន​នាក់​ ដើម្បី​អភិវឌ្ឍន៍​ទីតាំង​ខាងលើ​នេះ​ ប៉ុន្តែ​គំនិត​ផ្តួចផ្តើម​នេះ​មិនបាន​លេចចេញ​ជារូបរាង​ទេ​”។លោក​បាន​បន្ត​ថា​ “អ្នក​វិនិយោគ​ចិន​ បច្ចុប្បន្ន​បាន​បង្កើត​ភាពជា​ដៃគូ​ជាមួយ​អ្នក​វិនិយោគ​ ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ភ្នំពេញ​ ហើយ​បាន​កាន់កាប់​គម្រោង​នេះ​ និង​កំពុង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នេះ​”។

គម្រោង​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​ក្នុងរយៈពេល​ពី​ ៣ ទៅ៥ឆ្នាំ​ ហើយនឹង​ត្រូវ​បាន​រៀបចំឡើង​ នៅក្នុង​ដំណាក់កាល​ជាច្រើន​នៃ​ការអភិវឌ្ឍន៍​។

លោក​ Singphan​ បាន​និយាយ​ថា​ “គម្រោ​ងន​ធនឹង​ត្រូវ​បាន​សាងសង់​ឡើងជា៥​ ដំណាក់កាល​ និង​ដំណាក់កាល​ដំបូង​ប្រហែល ៨០ភាគរយ​ ស្មើនឹង ១​,០០០យូនី​តត្រូវ​បាន​បញ្ចប់​ការសាងសង់​ ដោយ​រួមមាន​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ​ប្រាំ​ ភោជនីយដ្ឋាន​ កាស៊ីណូ​ខ្ពស់​ និង​សេវាកម្ម​សា​ធា​រណៈ​ផ្សេង​ៗទៀត​”។

កាលពី​ខែ​ មេសា​ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​កម្ពុជា​ លោក​ ទៀ​ បាញ់​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ និង​អ្នក​វិនិយោគឯកជន​ ហើយ​បាន​ធ្វើការ​ស្ទង់មតិ​តំបន់​សម្រាប់​ការ​អភិវឌ្ឍ​ និង​បាន​សំដៅ​ដល់​តំបន់​នេះ​ថា​ជា​តំបន់​ “ភ្នំ​ ៤០០​” ឬ Hill​ 400​៕

វិធានការណ៍​ក្តៅ​៖ រដ្ឋាភិបាល​កោះហៅ​ក្រុម​អ្នករក​ស៊ីក្នុង​វិស័យ​សំណង់​មក​ប្រជុំ​នៅដើមខែនេះ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​កោះហៅ​ក្រុម​អ្នករក​ស៊ីក្នុង​វិស័យ​សំណង់​ នៅក្នុង​ប្រទេស​កម្ពុជា​មក​ប្រជុំ​ និង​ពិភាក្សា​ការងារ​ផ្សេង​នៅដើម​សប្តាហ៍​នេះ​ បន្ទាប់ពី​មាន​ករណី​បាក់​ស្រុត​អគារ​កំពស់៧ជាន់​បណ្តាល​ឱ្យ​ស្លាប់​ និង​រង​របួល​ពលរដ្ឋខ្មែរ​ជាច្រើន​កាលពី​ចុងខែ​កន្លងមក​នេះ​។

នៅក្នុង​លិខិត​អញ្ជើញ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ចេញផ្សាយ​នៅ​ថ្ងៃទី១​ កក្កដា​នេះ​ បាន​អញ្ជើញលោក​ឧកញ៉ា​ លោកជំទាវ​ លោក​ លោកស្រី​ ប្រធាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់​ ប្រធាន​ក្រុម​ជាងសំណង់​ ប្រធាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​ និង​រូប​វ័ន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់​មក​ចូល​រួម​បកិ​ច្ច​ប្រជុំ​ស្ដីពី​ការសិក្សា​គម្រោង​ប្លង់​ និង​ការសាងសង់​អគារ​ នៅ​ថ្ងៃទី​ ៤ ខែកក្កដា​ ឆ្នាំ២០១៩ខាង​មុន​នេះ​ ក្រោម​អធិបតីភាព​ លោក​ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្តី​ពី​បញ្ហា​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី​ ២៥​ ខែមិថុនា​កន្លងមក​នេះ​ បន្ទាប់ពី​បាក់​ស្រុក​អគារ​កំពស់៧​ ជាន់​បាន​បញ្ជា​ឱ្យ​អជ្ញា​ធរ​ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ ឬព្រះ​រា​អាជ្ញា​បន្ទាន់​ ដើម្បី​ដោះស្រាយ​តា​ផ្លូវច្បាប់​ បន្ទាប់ពី​ពិនិត្យ​ឃើញ​ការដ្ឋាន​សំណង់​ណាមួយ​ ដែល​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រាល់​សំណង់​ដែល​គ្មាន​ច្បាប់​ ចាប់ពី​ពេលនេះ​ទៅ​អាជ្ញាធរ​ត្រូវ​ដាក់​ ពាក្យ​បណ្តឹង​ទៅ​ព្រះរាជអាជ្ញា​ ដើម្បី​ដោះស្រាយ​តាមច្បាប់​។ នៅចំពោះមុខ​នេះ​ យើង​នឹង​បង្កើត​គណៈកម្មការ​ដើម្បី​ចុះ​ត្រួតពិនិត្យ​ រាល់​សំណង់​ទាំងអស់​។

លោក​រដ្ឋមន្ត្រី​ បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​ទាំង​មានការ​នឹងនរ​ចិត្ត​ ព្រោះ​គណៈកម្មការ​ចុះទៅ​ មិនមែន​បំភ័យ​បំភិត​ ដុតឲ្យខ្លោច​ រោល​ឱ្យ​ឆៅ​នោះ​ទេ​។ តែ​វា​គឺជា​ការ​គាំទ្រ​ឲ្យ​បងប្អូន​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ ធានា​បរិមាណ​ និង​គុណភាព​ កុំ​មានការ​ មន្ទិលសង្ស័យ​និង​ ភិតភ័យ​។ លោក​បន្ថែម​ថា​ “មុននឹង​ចាប់ផ្តើម​សាងសង់​ ត្រូវ​មានច្បាប់​អនុញ្ញាត​ លិខិត​បើក​ការដ្ឋាន​ ជាដើម​”។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ បាន​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ទាំងអស់​ និង​ដាក់ពាក្យ​ប្តឹង​ទៅ​តុលា​នា​ពេលនេះ​ ​បន្ទាប់​បន្ទាប់ពី​មាន​ឧប្បទ្ទវ​ហេតុ​បាក់​រលំ​អាគារ​កំពស់៧ជាន់​នៅ​កណ្តាល​ក្រុង​ព្រះសីហនុ​ បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន ៥៤នាក់​ កាលពី​រាត្រី​ទាប​ភ្លឺ​ថ្ងៃទី២២មិថុនា ២០១៩កន្លង​ទៅ​ថ្មី​ៗនេះ​។

បើ​តាម​លោក​ឧបនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ គណៈកម្មការ​ចំនួន៨នឹង​ចុះ​ត្រួតពិនិត្យ​គុណភាព​និង​លក្ខណៈ​ បច្ចេកទេស​នៃ​សំណង់​ទាំងអស់​ ដែល​បាន​នឹង​កំពុង​សាងសង់​នៅ​លើទឹក​ដី​ក្រុង​ព្រះសីហនុ​៕

តោះ​ទៅ​ទស្សនា​ភូមិ​អ្នកនេសាទ​ “ក្តាត​” និង​ទទួលទាន​គ្រឿង​សមុទ្រ​ស្រស់​ៗ

0

ដោយ​ ម៉ៃ​ វីរៈ​

កំពតៈ​ ឪខេត្តកំពត​ កំពូល​ដួងចិត្ត​ នឹង​ឃើញ​បទចម្រៀង​នេះ​ ធ្វើឲ្យ​យើង​នឹកដល់​ទឹកដី​កំពត​ ដ៏​មនោរម្យ​ ដែល​មាន​សមុទ្រ​ស្ងប់ស្ងាត់​ ទឹកថ្លា​យង់​ និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នា​ជើងភ្នំ​បូកគោ​។

ការ​ស្រូប​យកខ្យល់អាកាស​ពី​សមុទ្រ​ ពិតជា​ធ្វើឲ្យ​យើង​បាត់​អស់​ទុក្ខ​កង្វល់​ ហើយ​បើ​បាន​ទៅ​ភ្លក់​រសជាតិ​គ្រឿង​សមុទ្រ​ស្រស់​ៗ ធនធាន​ធម្មជាតិ​នៃ​សមុទ្រ​ខ្មែរ​ ពិតជា​មិន​អាច​ឲ្យ​យើង​ភ្លេច​ភូមិ​ក្តាត​ ដែល​ជា​ភូមិ​អ្នកនេសាទ​ ស្ថិតនៅ​ជើងភ្នំ​បូកគោ​ឡើយ​។

ដែនដី​ទេសចរណ៍​ដែ​ លមាន​ស្ថាបត្យកម្ម​ដ៏​ប្រណិត​ជាច្រើន​កន្លែង​ ដែល​បន្សល់ទុក​ដោយ​អាណានិគម​និយម​បារាំង​ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជន​ជា​តិ​សាស៍​ឱ្យមក​កម្សាន្ត​ ស្វែងយល់​ពី​ទេសចរណ៍​បែប​ធម្មជាតិ​ និង​ប្រវត្តិសាស្ត្រ​នៅ​ខេត្ត​មួយ​នេះ​។

កំពត​មិន​ត្រឹម​ជា​កន្លែង​កំ​សាន្ដបែប​ធម្មជាតិ​តែ​ប៉ុ​ន្នោះ​ទេ​ តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ គ្រឿង​សមុទ្រ​ស្រស់​ៗយ៉ាង​សំបូរ​បែប​និង​មាន​រសជាតិ​ឆ្ងាញ់​។ បើ​និយាយ​ពី​គ្រឿ​សមុទ្រ​យើង​ នឹង​នឹកដល់​ភូមិ​មួយ​ដែល​នៅ​ភាគ​ខាងលិច​នៃ​ខេត្តកំពត​ នោះ​គឺ​ ភូមិ​ក្ដាត​ ស្ថិតនៅ​ស្របតាម​ផ្លូវជាតិ​លេខ៣​។

ភូមិ​អ្នកនេសាទ​នេះ​ ស្ថិតនៅ​ស្រុក​ទឹក​ឈូរ​ មាន​ចំងាយ​ប្រហែល២២គីឡូម៉ែត្រ​ពីទី​រួម​ខេត្តកំពត​ ដោយធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ៣​ បើ​លោកអ្នក​ធ្វើដំណើរ​មកកាន់​តំបន់​មួយ​នេះ​យើង​ និង​បាន​ទស្សនា​នូវ​ទេសភាព​ផ្លែ​កៗ​នៅអម​សម​ខាង​ផ្លូវ​។

ពេល​លោកអ្នក​ដំណើរ​មក​ភូមិ​នេះ​ នឹង​បានឃើញ​ទីប្រជុំជន​តូច​មួយ​ដែល​អ្នកភូមិ​បាន​ប្រមូលផ្ដុំ​គ្នា​ដាក់​លក់​គ្រឿង​សមុទ្រ​ស្រស់​ៗ ទើបតែ​និង​លើក​ចេញពី​ទូក​នេសាទ​ថ្មី​ៗដាក់​នៅអម​សម​ខាង​ផ្លូវ​។

លោក​ជា​ មករា​ ជា​ភ្ញៀវ​ទេសចរ​ម្នាក់​ក្នុងចំណោម​ភ្ញៀវ​ច្រើន​ ដែល​កំពុង​ឈរ​ទិញ​គ្រឿង​សមុទ្រ​បាន​និយាយប្រាប់​ថា​ “ខ្ញុំ​តែងតែ​នាំ​ក្រុម​គ្រួសារ​មក​ទិញ​គ្រឿង​សមុទ្រ​នៅ​ទីនេះ​ ដោយសារតែ​វា​ស្រស់​ល្អ​ ហើយ​តំលៃ​សមរម្យ​ និង​ម្យ៉ាងទៀត​នៅ​ទីនេះ​មាន​ខ្យល់អាកាស​បរិសុទ្ធ​និង​បាន​មើល​ទេសភាព​ភ្នំបូកគោ​”។

ប្រជាជន​រស់នៅ​ភូមិ​ក្ដាត​ជាង ៩០ភាគរយ​ ប្រកបរបរ​នេសាទ​លើ​ផ្ទៃសមុទ្រ​ ជារ​បរ​មួយ​ដែល​បាន​លើក​កំពស់​ជីវភាព​របស់​ពួកគាត់​បាន​យ៉ាង​ល្អ​ប្រសើរ​៕

សញ្ញា​វិជ្ជមាន​៖ ប្រធានាធិបតី​អាមេរិក​ផ្អាក​ពាណិជ្ជកម្ម​សង្គ្រាម​បន្ទាប់ពី​ជួប​មេដឹកនាំ​ចិន​នៅ​កិច្ចប្រជុំ​កំពូល​ G20​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​ថា​ លោក​នឹង​មិន​បន្ថែម​ពន្ធ​បន្ថែម​លើ​ទំនិញ​ដែល​នៅសល់​ពី​ប្រទេស​ចិន​ បន្ទាប់ពី​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជី​នពី​ងនៅ​កិច្ចប្រជុំ​ G20​ នៅក្នុង​ប្រទេស​ជប៉ុន​កាលពី​ចុង​សប្តាហ៍​។

ពន្ធ​តម្លៃបន្ថែម​លើ​ទំនិញ​ ដែល​មានតម្លៃ​ប្រហែល៣០០ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ចិន​ទៅ​អាមេរិក​ បាន​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ពិភពលោក​ ដែល​អាច​ធ្វើឲ្យ​មាន​ភាព​ផុយ​ស្រួយ​។ នេះ​បើ​យោង​តាម​អ្នកវិភាគ​មួយចំនួន​ ដែល​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ពិភពលោក​។

លោក​ Trump​ បាន​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​កូរ៉េ​ខាងត្បូង​ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ G20​ នៅ​ប្រទេស​ជប៉ុន​ថា​ “យើង​ទទួល​បាន​ជ័យជំនះ​ធំ​ ពីព្រោះ​យើង​បាន​បង្កើត​សេដ្ឋកិច្ច​ដែល​មិន​មាន​លំដាប់​លេខ​ពីរ​”។

មេដឹកនាំ​ពិភពលោក​ និង​ក្រុម​អ្នកវិភាគ​បាន​ចង្អុលបង្ហាញ​ អំពី​ការ​ទស្សន៍ទាយ​សេដ្ឋកិច្ច​ថា​ ការ​កើតឡើង​បន្ថែម​ទៀត​នៅក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​អាម៉េរិក​ ចិន​នឹង​នាំឲ្យមាន​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ជាស​កល​លោក​ ដែល​មាន​អត្រា​ដែល​មិន​អាច​ប៉ាន់ប្រមាណ​បាន​ ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​កាលពី​មួយ​ទសវត្សរ៍​កន្លងមក​។

របាយការណ៍​សេដ្ឋកិច្ច​របស់​ទីភ្នាក់ងារព័ត៌មាន​ Bloomberg​ ដែល​បាន​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​បាន​ប៉ាន់ស្មាន​ថា​ តម្លៃ​ការខូចខាត​ពី​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​អាច​នឹង​មាន​ទំហំ​ដល់១​,២ពាន់​ពាន់​លាន​ដុល្លារ​ ដល់​ផលិតផល​សរុប​ក្នុង​ស្រុក​ពិភពលោក​ និង​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​ពិភពលោក​យឺតយ៉ាវ​ ដូច​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កាលពី​ឆ្នាំ​ ២០០៨​។

លោក​ប្រធានាធិបតី​អាមេរិក​Trump​ មិន​ត្រឹមតែ​និយាយ​ថា​ លោក​ផ្អាក​ពន្ធគយ​បន្ថែម​ទៀត​ទេ​ ប៉ុន្តែ​ថែមទាំង​អនុញ្ញាត​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ នៅក្នុង​កម្រិត​តិចតួច​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិន​ Huawei ​ផង​ដែរ​។

ការ​ផ្លាស់​ប្តូរ​នេះ​ នឹង​អនុញ្ញាត​ឲ្យ​លក់​ផលិតផល​ប្រើប្រាស់​របស់​ក្រុមហ៊ុន​ Huawei​ ប៉ុន្តែ​នៅតែ​ដាក់កម្រិត​លើ​បច្ចេកវិទ្យា5​G។ មេដឹកនាំ​ចិន​បាន​អនុញ្ញាត​ឲ្យ​មានការ​បញ្ជាទិញ​ផលិតផល​កសិកម្ម​អាមេរិក​បន្ថែម​ទៀត​៕

សេវា​រថភ្លើង​ប្រចាំថ្ងៃ​ថ្មី​រវាង​ទីក្រុង​បាងកក​ និង​ភ្នំពេញ​ចាប់ផ្តើម​ដំណើរការ​ផ្លូវការ​នៅ​ថ្ងៃនេះ​

0

ដោយ​ ម៉ា​ណេត​

បាង​កកៈ​ សេវា​រថភ្លើង​ប្រចាំថ្ងៃ​ថ្មី​រវាង​បាងកក​ និង​ស្ថានីយ​ព្រំដែន​បាន​ក្លង​លឹ​កនៅ​ខេត្ត​សា​កែង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី១​ ខែកក្កដា​ នេះ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​របស់​ប្រទេស​ថៃ​ចេញផ្សាយ​នៅ​ថ្ងៃនេះ​។

លោក​ Worawut​ Mala​ អ្នកគ្រប់គ្រង​ស្តីទី​នៃ​ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​របស់​ប្រទេស​ថៃ​ បាន​កាសែត​បាង​កកប៉ុសិ៍​តនៅ​ថ្ងៃនេះ​ថា​ នឹង​មានការ​ដាក់ឲ្យ​ដំណើរ​រថភ្លើង​ចំនួន៤ដង​ក្នុង​មួយថ្ងៃ​។

រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ២៧៥​ នឹង​ចាប់ផ្តើម​ចេញដំណើរ​ពីទី​ក្រុង​បាងកក​ទៅ​តំបន់​ Aranyaprathet​ និង​ Klong​ Luk​ នៅ​ម៉ោង ៥និង៥៥នាទី​ ហើយ​មកដល់​ស្ថានីយ​នៅ​ម៉ោង១១ព្រឹក​។

រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ ២៧៩​ នឹង​ធ្វើ​ប្រតិបត្តិ​ការ​នៅ​លើ​ផ្លូវ​តែមួយ​ដោយ​ចាកចេញ​ពីទី​ក្រុង​បាងកក​នៅ​ម៉ោង១​ និង៥នាទី​ទៅដល់​ព្រំដែន​នៅ​ម៉ោង​ ៥ និង​ ២៧ល្ងាច​។

ជាមួយនឹង​ការ​ដឹក​អ្នកដំណើរ​ត្រឡប់មកវិញ​ រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ​ ២៨០នឹង​ចាកចេញ​ពី​ស្ថានីយ៍​កក្លុង​លឹ​ក (ផ្សារ​រុង​ក្លឺ​) នៅ​ម៉ោង៦និង៥៨​ នាទី​ព្រឹក​ ហើយ​មកដល់​ក្រុង​បាងកក​នា​ម៉ោង១២​ និង៥នាទី​យប់​ ហើយ​រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ២៧៦​ នឹង​ចាកចេញ​ពី​ស្ថានីយ​ព្រំដែន​នៅ​ម៉ោង​ ១ និង៥៣​ រសៀល​មកដល់​បាងកក​នៅ​ម៉ោង៧និង៤០នាទី​យប់​។

លោក​ Worawut​ បាន​ថ្លែង​ថា​ កាលពីដើម​ខែមេសា​ មេដឹកនាំ​ថៃ​ និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួមគ្នា​ ក្នុង​ការ​ដំណើរការ​សេវា​រថភ្លើង​ដែល​តភ្ជាប់​ប្រទេស​ទាំងពីរ​។

ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​របស់​ប្រទេស​ថៃ​ បាន​ផ្តល់​កក្បាលរថភ្លើង​ដែល​ប្រើ​ម៉ាស៊ូត​ចំនួន៤គ្រឿង​ និង​បាន​បើក​ស្ថានីយ​ព្រំដែន​បា​នក្លុង​លឹ​កនៅ​ថ្ងៃទី២២​ ខែមេសា​។

លោក​បាន​ព្យាករណ៍​ថា​ “សេវាកម្ម​ថ្មីនេះ​ នឹងអាច​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​ថៃ​ និង​បរទេស​ដែល​ចង់​ឆ្លងកាត់​ព្រំដែន​”។

មន្ត្រី​ផ្លូវដែក​ម្នាក់​បាន​និយាយ​ថា​ ថ្លៃ​សំបុត្រ​ធ្វើដំណើរ​ពេញ​រវាង​ទីក្រុង​បាងកក​ និង​ស្ថានីយ​បា​នក្លុង​លឹ​ក នឹង​មានតម្លៃ៤៩បាត​ (ប្រហែលជា​ ៦,០០០​ រៀល​) ក្នុង​ការ​ធ្វើដំណើរ​មួយ​ជើង​។

សេវា​ដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ​ ត្រូវ​បាន​បញ្ចប់​កាលពី៤៥ឆ្នាំមុន​ អំឡុង​សង្រ្គាម​ដែល​កើត​ចេញពី​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​៕