មហាសេដ្ឋី​អចលន​ទ្រព្យ​ឥណ្ឌូ​នេ​ស៊ី​ទិញ​អចលនទ្រព្យ​របស់​ប្រធានាធិបតី​ Trump​ តម្លៃ​ជាង​ ១៣លាន​ដុល្លារ​

0

ដោយ​ វុត្ថា​

អា​មេ​រិកៈ​ មហា​ដ្ឋី​អចលន​ទ្រព្យ​ឥណ្ឌូ​នេ​ស៊ី​ និង​ជា​ដៃ​ជំនួញ​ដ៏​ធំ​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ Donald​ Trump​ ​បាន​សម្រេច​​ទិញ​អចលនទ្រព្យ​ របស់​លោក​ប្រធាន​ធិ​តី​សហរដ្ឋអាមេរិក​ លោក​ Donald​ Trump​ ​ជា​ប្រភេទ​លំនៅ​ដ្ឋាន​ឈ្មោះថា​ Beverly​ Hills​ តម្លៃ​ ១៣​,៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Jim​ Heath​ TV​ កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ឲ្យដឹង​ តម្លៃ​នេះ​កើនឡើង​ទ្វេដង​ ព្រោះ​ផ្ទះ​នេះ​ដែល​លោក​ត្រាំ​ បាន​ទិញ​កាលពី​ឆ្នាំ​ ២០០៧​ ​មានតម្លៃ​ត្រឹមតែ៧លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

សារព័ត៌មាន​បន្ត​ថា​ កូន​ប្រុស​ច្បង់​របស់​លោក​ Trump​ គឺ​លោក​ Donald​ Trump​ Jr​ បាន​ចុះហត្ថលេខា​លក់​ស្ងាត់​ៗទៅ​អោយ​ក្រុ​ហ៊ុន​ Hillcrrest​ Asia​ Ltd​ ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​កោះ​ Virgin​ ចក្រភព​អង់គ្លេស​ របស់​ហា​សេដ្ឋី​អចលន​ទ្រព្យ​ឥណ្ឌូ​នេ​ស៊ី​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​។

មហាសេដ្ឋី​អលន​ទ្រព្យ​ឥណ្ឌូ​នេ​ស៊ី​ ដែល​បាន​ទិញ​អចលនទ្រព្យ​របស់​លោក​ Trump​ នេះ​មានឈ្មោះ​ថា​ Har​ Tanoesoedibjo​ ជា​ដៃគូ​ជំនួញ​ជាមួយ​លោ​ក្រុមហ៊ុន​របស់​លោក​Trump​ ដែល​បាន​សាងសង់​រមណីយដ្ឋាន​នៅ​កោះ​បាលី​ និង​ទីលាន​វាយកូនគោល​ និង​រមណីយដ្ឋាន​នៅ​ខាងលិច​កោះ​ Java​ ដែល​ស្ថិតនៅ​ខាងត្បូង​នៃ​ទីក្រុង​ Jakarta​។

លោក​ Tanoesoedibjo​ ​មាន​អាយុ៥៤ឆ្នាំ​ ​ត្រូវ​បាន​សារព័ត៌មាន​ Forbes​ ចុះផ្សាយ​ថា​ ជា​អ្នកមាន​លុយ​លំដាប់​ទី៣១​ នៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ កាលពី​ឆ្នាំ២០១៨​ ដែល​មាន​លុយ​ប្រមាណ១.១​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

អល​ចន​ទ្រព្យរបស់​លោក​ Trump​ ដែល​មហាសេដ្ឋី​រូប​នេះ​ បាន​ទិញ​ស្ថិតនៅ​រដ្ឋ​កា​លី​ហ្វ​ញ៉ា​ ដែល​មាន​ទំ​ដី​ប្រមា​ន​ ៥​,៤០០ហ្វី​តការ៉េ​។

​លោក​Trump​ បាន​លក់​អចលនទ្រព្យ​របស់​ខ្លួន​ផ្សេង​ៗទៀត​ ចាប់តាំងពី​បាន​ចូលកាន់​តំណែង​ជា​ប្រធានា​ធិប​តេយ្យ​ រួម​ទាំង​មានការ​លក់​ឃ្លាំង​មួយ​កន្លែងនៅ​រដ្ឋ​ South​ Carolina​ ដី​នៅក្នុង​សាធារណរដ្ឋ​ដូ​មី​និក​ និង​ខុន​ដូ​នៅក្នុង​សណ្ឋាគារ​ នៃ​រដ្ឋ​ឡា​សវេហ្គាស​៕

អ្នក​វិនិយោគ​ចិន​ចាប់អារម្មណ៍​ទិញ​គម្រោង​ខុន​ដូ​នៅ​ប្រទេស​កម្ពុជា​ជាង​ប្រទេស​ថៃ​

0

​ដោយ​ ​Donald​ ​Lee​

​ភ្នំ​ពេញៈ​ ​ខណៈ​កម្ពុជា​បន្ត​ទទួល​បានការ​វិនិយោគទុន​ដ៏​ច្រើន​ពី​ចិន​ ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​ពិសេស​ខុន​ដូ​ ​បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​ ​ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ច្រើនជាង​ប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ​ ​ដែល​ទីផ្សារ​អចលនវត្ថុ​កំពុង​ធ្លាក់ចុះ​។​

​យោង​តាម​ក្រុមហ៊ុន​ ​Knight​ ​Frank​ ​Cambodia​ ​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​វិស័យ​អចលនទ្រព្យ​ដែល​រួមមាន​ ​ការ​អភិវឌ្ឍ​ខុន​ដូ​ក្នុង​កម្ពុជា​ ​បាន​កើនឡើង​ដោយក្រុម​ហ៊ុន​ចិន​បាន​វិនិយោគ​ប្រមាណ៣,៨ពាន់​លាន​ដុល្លារ​ ​ក្នុង​វិស័យ​អចលនទ្រព្យ​កាលពី​ឆ្នាំមុន​។​ ​ការពិត​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​អនុម័ត​គម្រោង​អចលនទ្រព្យ​ចំនួន​គិតជា​ទឹកប្រាក់២,៧ពាន់​លាន​ដុល្លារ​ ​ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​

​ប៉ុន្តែ​នៅក្នុង​ប្រទេស​ថៃ​ដែល​នៅ​ជិតខាង​ ​វិស័យ​អចលនទ្រព្យ​ជាពិសេស​ការ​លក់​ខុន​ដូ​ ​កំពុង​ជួបប្រទះ​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​ជាមួយ​វិនិយោគិន​មក​ពី​ប្រទេស​ចិន​។​

​កត្តា​ចម្បង​ពីរ​ដែល​នាំឲ្យ​វិនិយោគិន​ចិន​ចេញ​ ​ពីទី​ផ្សារ​ខុន​ដូ​របស់​ប្រទេស​ថៃ​ ​មាន​ដូចជា​ ​ទី១​ ​ការ​ពង្រឹង​ប្រាក់​បាត​ដែល​មាន​កំណើន​រហូតដល់​ទៅ២០ភាគរយ​ ​ថ្លៃជាង​ប្រា​ក់យ័ន​ចិន​ ​ដែល​ធ្វើឲ្យ​ការទិញ​អចលនទ្រព្យ​កើនឡើង​ជិត១៥ភាគរយ​ ​ថ្លៃជាង​កាលពី៥ឆ្នាំមុន​។​

​ទី២​ ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ក្នុង​វិស័យ​ខុន​ដូ​ ​នៅ​ក្រុង​បាងកក​ ​ដែល​បាន​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​ធ្លាក់ចុះ​ស្ទើរតែ​គ្រប់​ផ្នែក​។​ ​

​យោង​តាម​ក្រុមហ៊ុន​ ​Knight​ ​Frank​ ​ប្រទេស​ថៃ​បាន​ឲ្យដឹង​ថា​ ​វិស័យ​អចលនទ្រព្យ​នៅ​បាងកក​ ​បាន​ជួបប្រទះ​នឹង​ការ​ធ្លាក់ចុះ​តម្លៃ​ជា​មធ្យ៦ភាគរយ​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​ ​កាលពី៥ឆ្នាំមុន​ការ​ផ្គត់ផ្គង់​ខុន​ដូ​ ​នៅ​ទីក្រុង​បាងកក​បាន​កើន​ឡើង​៧ភាគរយ​ ​ប៉ុន្តែ​ឥឡូវនេះ​បាន​ធ្លាក់ចុះ​ពី២​ ​ទៅ៤​ ​ភាគរយ​។​

​លោក​ ​Simon​ ​Lee​ ​ជា​សហ​ស្ថាបនិក​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ ​Angel​ ​Real​ ​Estate​ ​Consultancy​ ​Co​ ​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ ​“​អ្នកទិញ​ជនជាតិ​ចិន​មិន​សប្បាយចិត្ត​ទេ​ ​នៅពេល​ពួកគេ​ដឹង​ថា​ ​អ្នក​អភិវឌ្ឍន៍​បាន​លក់​ខុន​ដូ​ ​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​លក់ដូរ​ដែល​ពួកគេ​បាន​ចំណាយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ខណៈ​អ្នក​អភិវឌ្ឍន៍​ចង់​លក់​ខុន​ដូ​យូនី​ត​ដែល​នៅ​សល់​ទាំងអស់​របស់​ពួកគេ​”​។​ ​

​ទីផ្សារ​ខុន​ដូ​កម្ពុជា​នៅតែ​រឹងមាំ​ ​ខណៈ​ដែល​អ្នក​អភិវឌ្ឍន៍​កំពុង​មើលឃើញ​ផល​ចំណេញ​ពី​ទាំង​អ្នកទិញ​ក្នុង​ស្រុក​ ​និង​បរទេស​។​

​លោក​ ​James​ ​Hodge​ ​នាយករង​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ថា​ ​“​ការ​អភិវឌ្ឍ​ចុងក្រោយ​គេ​ ​គឺ​ត្រូវ​បាន​វិនិយោគ​ដោយក្រុម​អ្នក​វិនិយោគ​ចម្រុះ​ ​ដូចជា​ ​អ្នកមាន​ទ្រព្យសម្បត្តិ​ក្នុង​ស្រុក​ ​និង​អ្នកបរទេស​ជាច្រើន​ ​ដែល​បាន​យក​កំណត់​គោលដៅ​ ​គុណភាព​ ​និង​ការ​យកចិត្ត​ទុក​ក្នុង​ទីផ្សារ​យ៉ាង​ច្បាស់លាស់​របស់​អ្នក​អភិវឌ្ឍ​”​។​

​លោក​បាន​បន្ត​ថា​ ​“​ការទិញ​ខុន​ដូ​យូនី​ត​ជាទូទៅ​គឺជា​រឿង​ធម្មតា​ ​ហើយ​ជា​រឿយ​ៗ​វា​នឹង​កើតឡើង​នៅក្នុង​គ​ម្រោ​ង​ធំៗ​ ​ដែល​អ្នក​អភិវឌ្ឍន៍​គួរតែ​ពង្រីក​វិសាលភាព​បន្ថែម​ទៀត​ដើម្បី​កែសម្រួល​តម្លៃ​ដើម្បី​ទាក់ទាញ​អ្នកទិញ​ច្រើន​ ​ប៉ុន្តែ​វា​ក៏អាច​កើតឡើង​នៅក្នុង​ការ​អភិវឌ្ឍ​តូចតាច​ដែរ​ ​ប្រសិនបើ​គោលដៅ​របស់​អ្នកទិញ​ ​សមស្រប​ជាមួយនឹង​ការ​ផ្តល់​ជូន​វិនិយោគ​នៃ​ការអភិវឌ្ឍន៍​នេះ​”​៕​

តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​ចាក់​អង្រែ​នឹង​ប្រែប្រួល​ដូចម្តេច​ក្រោយពេល​ឃ្លាំង​ និង​រោងចក្រ​ចាកចេញ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តំបន់​ចក្រ​អង្រែ​លើ​ និង​ចក្រ​អង្រែ​ក្រោម​ នឹង​មានការ​ប្រែប្រួល​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​ ដោយ​តំបន់​ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ២នេះ​ នឹង​បញ្ចប់​វត្តមាន​កម្មករ​ និយោជិត​មក​ពី​តាម​បណ្តា​ខេត្ត​ និង​ជំនួស​វិញ​ដោយ​អ្នកធ្វើការ​នៅ​តាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ខណៈ​រោងចក្រ​ សហគ្រាស​នានា​នឹង​រើ​ទៅកាន់​តំបន់​ជាយក្រុង​។

គិត​ពី​ចំណុច​គល់​ស្ពាន​អាកាស​ក្បាលថ្នល់​ រហូតដល់​ចំណុច​ផ្លូវបំបែក​សាលាខេត្ត​កណ្តាល​ ត្រូវ​បាន​អ្នកជំនាញ​ទទួលស្គាល់​ថា​ ជាទី​តាំង​ដែល​មាន​សក្ដានុពល​ ជាពិសេស​ផ្នែក​សំណង់​លំនៅ​ដ្ឋាន​ និង​អនុគ្រោះ​ដល់​ការ​ធ្វើអាជីវកម្ម​បាន​ ខណៈ​ដែល​បណ្តា​រោងចក្រ​នានា​មាន​វត្តមាន​នៅ​ទីនេះ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ បន្ទាប់​ក្រោយពី​ការ​ចាកចេញ​នៃ​វត្តមាន​រោងចក្រ​ទាំងនោះ​ តើ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​ទីនេះ​នឹង​ប្រែប្រួល​បែប​ណា​។

អគ្គនាយក​ក្រុមហ៊ុន​អចន​ទ្រព្យ​ Century​ 21​ Imperial​ Realty​ លោក​ Ken​ Lo​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៧​ មិថុនា​នេះ​ថា​ បើ​ទោះជា​សកម្មភាព​នៃ​ការ​ចាកចេញ​របស់​រោងចក្រ​ និង​ឃ្លាំង​ ឆ្ពោះទៅ​កាន់​តំបន់​នានា​នៅ​តាម​ជាយក្រុង​ក៏ដោយ​ តំបន់​ចាក់​អង្រែ​ហាក់​មិន​មាន​អ្វី​ប្រែប្រួល​ជា​ដំ​កំភួន​នោះ​ទេ​។លោក​បន្ត​ទៀត​ថា​“មិនថា​តែ​តំបន់​ចាក់អង្រែលើ​ ឬចាក់អង្រែក្រោម​នោះ​ទេ​ ជាទូទៅ​តម្លៃ​អចលនទ្រព្យ​នៅ​ទីនេះ​គឺ​បាន​ឡើង​ខ្ពស់​រួច​ទៅ​ហើយ​។

លោក​បាន​បន្ត​ទៀត​ថា​ “ស្ថានភាព​ដី​ និង​អចលនទ្រព្យ​នៅក្នុង​តំបន់​ទាំងនេះ​ គឺ​មិនសូវ​អនុគ្រោះ​ដល់​គម្រោង​អភិវឌ្ឍន៍​ធំ​ ឬជា​តំបន់​ពាណិជ្ជ​ចម្រុះ​ដូចជា​តំបន់​បឹងកេងកង​នោះ​ទេ​ ដោយសារតែ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​មិន​អំណោយផល​ ហើយ​វិសាលភាព​ផ្ទៃដី​ទំនេរ​មិន​មាន​ទំហំ​ធំ​”។

លោក​បាន​បន្ត​ទៀត​ថា​ បើ​ទោះជា​ស្ថិតនៅ​ក្នុង​សង្កាត់​ និង​ខណ្ឌមានជ័យ​រួមគ្នា​ក៏​ពិតមែន​ ប៉ុន្តែ​បើ​មាន​គម្រោង​អភិវឌ្ឍ​ក្នុង​ទ្រង់ទ្រាយ​ធំ​ គេ​នឹង​ងាក​ទៅកាន់​ទីតាំង​ក្បែរផ្លូវ​លេខ៦០ម៉ែត្រ​ ព្រោះ​នៅ​ទីនោះ​ តម្លៃ​ដី​ប្រហាក់​ប្រហែល​នឹង​តំបន់​ជាប់​ផ្លូវជាតិ​លេខ២ឬ​អាច​ថ្លៃជាង​គ្នា​បន្តិចបន្តួច​ ប៉ុន្តែ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ជាពិសេស​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ក្នុង​ការ​ធ្វើ​ចរាចរណ៍​។

ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ពី​ភាព​វិជ្ជមាន​ខាងលើ​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ថា​ ស្ថានភាព​នៃ​តម្លៃ​អចលនទ្រព្យ​ និង​វិស័យ​ដីធ្លី​នៅ​តំបន់​នេះ​ មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ​។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ បើ​និយាយ​ពី​ការប្រែប្រួល​ វា​ពិតជា​ប្រែប្រួល​ ប៉ុន្តែ​ការប្រែប្រួល​នេះ​ គឺ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ​។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ចាប់ពី​ពេលនេះ​ទៅ​ថ្ងៃ​អនាគត​ ទីតាំង​ដែល​ធ្លាប់តែ​ជា​បណ្តុំ​ឃ្លាំង​ ឬជា​រោងចក្រ​នានា​ នឹង​ប្រែ​មុខមាត់​ទៅ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​ ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម​កម្រិតមធ្យម​ រហូត​សាយភាយ​ទៅដល់​តំបន់​មួយចំនួន​ទៀត​ នៅក្នុង​ក្រុង​តាខ្មៅ​”។

លោក​នួន​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ “រូបភាព​ថ្មី​ ដែល​នឹង​ចូល​មក​កែប្រែ​មុខមាត់​តំបន់​ចាក់អង្រែក្រោម​ និង​ចាក់អង្រែលើ​ រួមមាន​ដូចជា​ កែប្រែ​ពី​ឃ្លាំង​ ក្លាយទៅជា​ផ្សារ​ក្នុង​តំបន់​ ទៅជា​ទីតាំង​សម្រាប់​ជួល​ធ្វើជា​ការិយាល័យ​ជាដើម​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ក៏​កំពុងតែ​កើតមាន​ជា​បណ្ដើរ​ៗរួច​ទៅ​ហើយ​នោះ​”។

លោក​ឧកញ៉ា​បន្ត​ថា​ តម្លៃ​ដី​សម្រាប់​វិស័យ​លំនៅ​ដ្ឋាន​នៅ​តំបន់​នេះ​ អាច​មាន​ចន្លោះ​ចាប់ពី​ ២០០០​ – ២៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬអាច​ឈាន​ដល់៣០០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ដែល​វា​ក៏​អាស្រ័យ​ទៅតាម​ទីតាំង​ ស្ថានភាព​ផ្លូវ​ និង​ទំហំ​ផង​ដែរ​ ប៉ុន្តែ​តម្លៃ​នៃ​ការជួល​អគារ​ការិយាល័យ​វិញ​ អាច​មានតម្លៃ​ក្នុង​ចន្លោះ១០ទ២០ដុល្លារ​ ក្នុង​ម៉ែត្រការ៉េ​សម្រាប់​រយៈពេល​មួយ​ខែ​”៕

រដ្ឋសភា​អនុម័ត​ច្បាប់​ប្រេងកាត​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចូលរួម​វិនិយោគ​បន្ថែម​ទៀត​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋសភា​នៃ​កម្ពុជា​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ច្បាប់​ប្រេងកាត​កម្ពុជា​ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ចូលរួម​វិនិយោគ​លើ​វិស័យ​ប្រេងកាត​ នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ច្បាប់​នេះ​ត្រូវ​បា​នព​ន្យា​ពេល​អស់​ជាច្រើន​ទស​វត្សរ​រ៍​។

យោង​តាម​សេចក្តី​ថ្លែង​ហេតុ​អំពី​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​របស់​រដ្ឋាភិបាល​កម្ពុជា​ ផ្ញើរ​ជូន​រដ្ឋសភា​កាលពី​កន្លងទៅ​នេះ​ បានឱ្យ​ដឹង​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចាប់ផ្តើម​ធ្វើសកម្មភាព​សិក្សា​ស្រាវជ្រាវ​ និង​ការ​ស្វែង​រុករក​ធនធាន​ប្រេងកាត​លើកដំបូង​ តាំងតែ​អំ​ឡុង​ទស្ស​វត្សរិ៍​ទី​ ៦០​ នៃ​សតវត្ស​ទី​ ២០​ ដោយ ក្រុម​អ្នក​ភូគព្ភសាស្ត្រ​ចិន​ និង​ប៉ូឡូញ​ដោយ​បាន​ចងក្រង​នូវ​ឯក​សា​ និង​ផែនទី​ភូគព្ភសាស្ត្រ​ជា​មូលដ្ឋាន​។

ក្នុង​អំឡុង​ទសវត្សរ៍​ទី៧០​ ក្រុម​ហ៊ុន​អ៊ែល​ និង​អេ​សូ​ បាន​ធ្វើការ​ខួង​អណ្តូង​ស្វែង​រុករក​ចំនួន៣នៅ​ដែនសមុទ្រ​កម្ពុជា​ ប៉ុន្តែ​សកម្មភាព​នេះ​ ត្រូវ​បាន​ផ្អាក់​ដោយសារតែ​សង្គ្រាម​ ។រហូតដល់​ឆ្នាំ១៩៨៧​ ការសិក្សា​ស្រាវជ្រាវ​បាន​ចាប់ផ្តើម​ឡើងវិញ​ ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ ជាមួយ​អ្នកជំនាញ​ប្រេងកាត​អតិត​សហភាព​រុស្សី​ ហើ​បាន​គូស​ផែ​នទី​ប្ល​កប្រេងកាត​មួយ​ដោយ​បាន​បែងចែក​ជា​ប្លុក​ស្វែង​រុករក​ទូទាំង​ប្រទស​កម្ពុជា​។

ចាប់តាំងពី​ដើ​មទ​ស្ស​វត្សរ៍​ទី៩០​ សកម្មភាព​ស្វែង​រុករក​ធនធាន​ប្រេងកាត​ត្រូវ​បាន​ធ្វើឡើង​ជាបន្តបន្ទាប់​ដោយក្រុម​ហ៊ុន​អន្តរជាតិ​នានា​ ដែល​ក្នុង​នោះ​ក្រុម​ហ៊ុន​ឈេ​ហ្វ​រ៉ុន​ បាន​ប្រកាស​រក​ឃើញ​ធនធាន​ប្រេងកាត​ មាន​លក្ខណៈ​ពាណិជ្ជកម្ម​នៅក្នុង​ប្លុក​អេ​ នៃ​ដែនសមុទ្រ​កម្ពុជា​នៅ​ឆ្នាំ២០១០​ ហើយ​បច្ចុប្បន្ន​ប្លុក​ប្រេងកាត​នេះ​ គ្រប់គ្រង​នឹង​ឈាន​ដល់​ការ​ធ្វើ​ផលិតកម្ម​ដោយក្រុម​ហ៊ុន​ គ្រី​សអេនើ​ជី​ នា​ពេល​ឆាប់​ខាងមុខនេះ​។

ទន្ទឹម​នឹង​កម្ម​ភាព​អាប់​ស្ទ្រីម​ (up​-stream​) ខាងលើ​នេះ​ សកម្ម​ភាព​ដោ​នស្ទ្រីម​ (down​-stream​) ក៏បាន​ចាប់ផ្តើម​ពីឆ្នាំ១៩៦៩​ ដែល​ជា​ឆ្នាំ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ទី១ក្នុង​តំបន់​ ប៉ុន្តែ​រោងចក្រ​នេះ​ ត្រូវ​បាន​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម​ ៣ ឆ្នាំក្រោយ​មក​។ នៅ​ឆ្នាំ២០០៣​ ក្រុមហ៊ុន​ តូ​យូ​ អ៊ិ​នជីនញា​រីង​ ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព​រោងចក្រ​ចម្រាញ់​ប្រេងកាត​សារ​ជាថ្មី​។

​នៅ​ឆ្នាំ២០១២ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ អាជ្ញា​បណ្ណ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ ដែល​មាន​សមត្ថភាព​ផលិត​ ៥លាន​តោន​ក្នុង​ មួយឆ្នាំ​ ដល់​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ភេ​ត្រ​ខេ​មី​ខល​ខូ​អិល​ធី​ឌី​។ រហូតមកដល់​បច្ចុប្បន្ន​នេះ​ ការ​ផ្គត់ផ្គង់​ផលិតផល​ប្រេងកាត​បម្រើ​ឱ្យ​សេចក្តី​ត្រូវការ​របស់​កម្ពុជា​ ត្រូវ​បាន​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ជាតិ​ និង​អន្តរជាតិ​នានា​ ដោយ​ផ្អែកលើ​ការនាំចូល​ទាំងស្រុង​ពី​ប្រទេសជិតខាង​។

ដោយ​យោង​លើ​ភាព​ចាំបាច់​ ដើម្បី​ទាន់​ទាញ​អ្នក​វិនិយោគ​ ឱ្យ​ចូល​មក​វិនិយោគ​លើ​ធនធាន​ប្រេងកាត​ និង​ដើម្បី​រៀ​ចំការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធាន​ប្រេង​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ និង​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ អតីត​រដ្ឋកម្ពុជា​បាន​អនុម័ត​បទប្បញ្ញត្តិ​ប្រេងកាត​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ ក្នុង​ការ​បើកផ្លូវ​ឱ្យ​អ្នកវិនិយោគទុន​ ចូល​ធ្វើការ​ដេញថ្លៃ​ជា​លក្ខណៈ​អន្តរជាតិ​លើក​ទី១​ នៅ​ឆ្នាំ១៩៩១​។

អាស្រ័យ​ដោយបទ​បញ្ញត្តិ​ប្រេងកាត​ឆ្នាំ១៩៩១​ ពុំ​អាច​ឆ្លើយ​តាប​ទៅ​នឹង​ការ​វិវត្ត​នៃ​វិស័យ​ប្រេងកាត​ ក្នុង​បរិបទ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។ ហេតុដូច្នេះ​ហើយ​ ទើប​រដ្ឋាភិបាល​បាន​រៀបចំ​តាក់តែង​វិញ​នូវ​សេចក្តី​ព្រៀង​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិ​ផល​ប្រេងកាត​ ដើម្បី​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធាន​ប្រេងកាត​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ តម្លាភាព​ និង​គណនេយ្យ​ភាព​ ទាក់ទាញ​ និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្ន​វិនិយោគទុន​ និង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ ប្រកបដោយ​និរន្តរភាព​ និង​ប្រសិទ្ធិ​ភាព​ ក្នុង​ការ​រួមចំណែក​ អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ និង​ផលប្រយោជន៍​យូ​អង្វែង​របស់​ប្រទេសជាតិ​ ស្រប​ពេល​ដែល​ការ​ស្វែង​រុករក​ និង​ការ​អភិវឌ្ឍ​ធនធាន​ប្រេងកាត​ ទាំង​ដែន​គោគ​ និង​ដែនសមុទ្រ​ កំពុង​ដំណើរការ​ទៅមុខ​ដែល​ក្នុង​នោះ​ប្លុក​ប្រេងកាត​មួយ​នៅ​ដែល​សមុទ្រ​ កំពុង​ឈាន​ទៅ​រក​ការផលិត​ធនធាន​ប្រេងកាត​លើក​ទី១​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នា​ពេល​ខាងមុខ​៕

ការទិញ​ខុន​ដូ​ពីសំណាក់​អ្នក​វិយោគ​ចិន​នៅក្នុង​ប្រទេស​ថៃ​ចាប់ផ្តើម​ដាំ​ក្បាយ​លចុះ​

0

ដោយ​ វុត្ថា​

បាងកក​៖ កំណើន​នៃ​ការទិញ​ខុន​ដូ​នៅក្នុង​ទីក្រុង​បាងកក​របស់​ប្រទេស​ថៃ​ពីសំណាក់​ជនជាតិ​ចិន​មានការ​ធ្លាក់ចុះ​ដោយ​សារតែ​លុយ​បាត​របស់​ថៃ​ឡើងថ្លៃ​ខ្ពស់​ និង​ការ​កើនឡើង​នៃ​ការ​ផ្គត់ផ្គង់​។

លោក​ Simon​ Lee​ សហ​ស្ថាបនិក​ និង​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ Angel​ Real​ Estate​ Consultancy​ បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ ទំហំ​នៃ​ការ​លក់​ខុន​ដូ​ទាំងអស់​ ដែល​ត្រូវ​បាន​ទិញ​ដោយ​ជនជាតិ​ចិន​ក្នុងរយៈពេល​ពាក់កណ្តាល​ឆ្នាំ​កន្លងមក​នេះ​ មានការ​ធ្លាក់ចុះ​ ពោល​គឺ​មានដំណើរ​យឺត​ចាប់តាំងពី​ដើមឆ្នាំ​កន្លងទៅ​ បន្ទាប់ពី​លុយ​បាត​មានតម្លៃ​ថៃ​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​-អាមេរិក​បាន​ចាប់ផ្តើម​។

យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​ថា​ ប្រាក់​បាត​បាន​ឡើងថ្លៃ​ ២០ភាគរយ​ធៀប​នឹង​ប្រាក់​យន់​ចិន​រហូតដល់​ ៤,៤0បាត​ក្នុង​មួយ​បាត​ បើ​ធៀប​នឹង​ប្រាំ​ឆ្នាំមុន​ មាន​ ៥,៨០បាត​ នៅពេល​រលក​ដំបូង​នៃ​ការ​ទិញ​ពចលនទ្រព្យ​ថៃ​ ពីសំណាក់​អ្នកទិញ​ជា​ជនជាតិ​ចិន​បាន​ចាប់ផ្តើម​។

ជាមួយនឹង​កា​រឡើន​ឡើង​ខ្លាំង​ចំពោះ​ប្រាក់​បាត​នោះ​ ជនជាតិ​ចិន​ភាគច្រើន​បាន​ប្តូរ​ពី​ការទិញ​ខុន​ដូ​ដែល​មានតម្លៃ​ ២-៦លាន​បាត​ ក្នុង​មួយ​យូនី​ត ធ្លាក់​ពី​ ៥-១០លាន​បាត​ក្នុង​ពេល​ថ្មី​ៗនេះ​ ខណៈ​ដែល​ពួកគេ​គិត​ពី​ហា​នី​ភ័យ​ដែល​អាច​នឹង​កើតឡើង​។

លោក​ Lee​ បាន​មានប្រសាសន៍​ថា​ ទីផ្សារ​ខុន​ដូ​ដែល​ប្រើប្រាស់​រួច​ម្តង​នៅក្នុង​ប្រទេស​ថៃ​គឺ​មិន​សកម្ម​ដូច​នៅ​ប្រទេស​សិង្ហបុរី​ ទីក្រុង​ហុងកុង​ឬចិន​ទេ​ ដោយ​ជនជាតិ​ថៃ​ចូលចិត្ត​ទិញ​ខុន​ដូ​ថ្មី​ ហើយ​ខុន​ដូ​នៅក្នុង​ទីក្រុង​បាងកក​មានការ​ទាក់ទាញ​ទិញ​ទៀប​បំផុត​ពីសំណាក់​អ្នកទិញ​ពី​ជនជាតិ​ចិន​។

តម្លៃ​កើនឡើង​ខ្ពស់​ និង​ ការ​ស្តុក​ទុក​យូ​ពេល​គឺជា​ហេតុផល​សម្រាប់​អ្នកទិញ​ដែល​ជា​ជនជាតិ​ចិន​ បាន​ប្តូរ​ទិញ​ដៅ​ទៅ​វិនិយោគ​នៅកន្លែង​ផ្សេង​រួមា​ន នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ជាដើម​ដែល​អាច​ទទួលផល​ចាប់ពី​ ៨ ទៅ​ ១៤​ ភាគរយ​ក្នុង​មួយឆ្នាំ​៕

ថ្នា​ក់ដឹកនាំ​ CREA​ នាំ​ថវិកា​មួយចំនួន​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ឆា​

0

ដោយ ​គង់​ សូ​រិយា​

​ភ្នំ​ពេញៈ​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ​(CREA​) បាន​នាំ​យក​ថវិកា​មួយចំនួន​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ឆា​ ដើម្បី​រួមចំណែក​ជួយ​ដល់​មន្ទីរពេទ្យ​ ដែល​ផ្តល់​ការ​ថែ​រទាំ​ព្យាបាល​កុមារ​ដោយ​ឥតគិតថ្លៃ​ដ៏​ធំ​មួយ​នេះ​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​ បាន​ដឹកនាំ​ក្រុមការងារ​ និង​សមាជិកសមាគម​នាំ​យក​ថវិកា​មួយចំនួន​ជូន​ដល់​មន្ទីរពេទ្យ​នា​ព្រឹក​ថ្ងៃទី១៧​ មិថុនា​នេះ​។ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ប្រធាន​សមាគម​ អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​ដែល​បាន​ផ្តួចផ្តើម​រៃអង្គាស​ថវិកា​ បាន​មួយចំនួន​ជូន​ដល់​មន្ទីរពេទ្យ​នេះ​ និង​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ និង​សមាជិកសមាគម​ដែល​បាន​រួម​វិភាគទាន​ ធ្វើ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​នេះ​។

លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ “ការចូលរួម​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​ ក៏ដូចជា​ធ្វើ​កិច្ចការ​សង្គម​ ដើម្បី​បំរើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ ជា​កិច្ចការ​របស់​យើង​ទាំងអស់គ្នា​ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ពិតជា​អាច​ចូលរួម​បាន​ តា​មល​ទ្ឋ​ភាព​និង​ធនធាន​របស់​ពួកគេ​”។

មន្ទីរពេទ្យ​គន្ធ​បុប្ឆា​ ត្រូវ​បាន​សាងសង់​ឡើងវិញ​នៅដើម​ទសវត្សរ៍​ទី៩០​ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ស្ថាបនិក​ដ៏​ឆ្នើម​ គឺ​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ ដែល​លោក​បាន​ទទួលមរណៈភាព​កាលពី​ឆ្នាំមុន​។

នាយក​ប្រតិបត្តិ​មូលនិធិ​គន្ធ​បុប្ឆា​លោក​ Denis​ Laurant​ បាន​មានប្រសាសន៍​សម្តែង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ និង​សមាជិកសមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ដែល​បាន​រួមគ្នា​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​។

លោក​បន្ត​ថា​ “មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​នៅតែ​ដើរតាម​ទស្សនវិស័យ​ដើម​ របស់​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ ដោយ​ផ្តល់​សេវាកម្ម​ពិនិត្យ​ ព្យាបាល​ ថែ​រទាំ​កុមារ​កម្ពុជា​ដោយ​គ្មាន​ការរើសអើង​ ផ្តល់​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិ​ទ្ឋ​ភាព​ និង​ឥតគិតថ្លៃ​”៕

សភា​ពាណិជ្ជកម្ម​កម្ពុជា​ គាំទ្រ​ចំពោះ​ការបង្កើត​ឱ្យ​មាន​សម្ព័ន្ធ​ពាណិជ្ជករ​កម្ពុជា​ ចិន​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ក្នុង​គោលដៅ​ជំរុញ​វិសាលភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​-ចិន​ ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​ និង​រឹងមាំ​ល្អ​ សម្ព័ន្ធ​ក្រុមហ៊ុន​ អ &​អេ​ហ្វ​ កម្ពុជា​ បាន​បង្កើត​នូវ​វេទិកា​សន្ទនា​ជាមួយ​បណ្តា​ក្រុមហ៊ុន​ដៃគូ​វិនិយោគ​នានា​ ដែល​ជា​សម្ព័ន្ធ​ពាណិជ្ជករ​កម្ពុជា​ ធ្វើ​យ៉ាង​ប្រកៀក​ស្មារ​គ្នា​យ៉ាង​ជិតស្និទ្ធ​ ដើម្បី​អាច​ពង្រឹង​ និង​ពង្រីក​ការ​វិនិយោគ​រួមគ្នា​ឱ្យ​កាន់តែ​ល្អ​ប្រើ​សើរ​ ។

នៅក្នុង​ការប្រកាស​បើក​សម្ពោធ​ សម្ព័ន្ធ​ពាណិជ្ជករ​ អ &​ អេ​ហ្វ​ កម្ពុជា​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ កម្ពុជា​ ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​ និង​សំណង់​ដ៏​ធំ​ប្រចាំ​នៅ​កម្ពុជា​ បាន​សហការ​ជាមួយនឹង​សភា​ពាណិជ្ជកម្ម​ចិន​-កម្ពុជា​ ព្រមទាំង​សហគ្រាស​ មានឈ្មោះ​បោះ​សំឡេង​នានា​ ដែល​ប្រចាំ​នៅ​កម្ពុជា​ បង្កើត​ឡើង​នូវ​វេទិកា​សន្ទនា​សម្រាប់​សម្ព័ន្ធ​ពាណិជ្ជករ​កម្ពុជា​ នៅក្នុង​គោលដៅ​រួម​អាច​ពង្រីក​កិច្ច​ទំនាក់ទំនង​លើ​មុខ​ជំនួញ​គ្រប់​វិស័យ​នៅ​កម្ពុជា​ ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​ និង​អាច​ទទួល​បាន​នូវ​ប្រយោជន៍​ និង​គុណភាព​យូរអង្វែង​។

អគ្គនាយក​ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ កម្ពុជា​ លោក​ វ៉ាង​ ជី​ហាវ​ បាន​មានប្រសាសន៍​ថា​ ក្នុង​ឆ្នាំ២០១៩នេះ​ វា​គឺជា​លើក​ទី២​ហើយ​ ដែល​វត្តមាន​របស់​ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​លើ​ទីផ្សារ​កម្ពុជា​។ លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “គម្រោង​បុរី​ អ &​ អេ​ហ្វ​ និង​គម្រោង​ អ &​ អេ​ហ្វ​ ហ័​រហ៊្វូ​ មិន​ត្រឹមតែ​ជាស​មិទ្ធ​ផលដំបូង​របស់​ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ គ្រុប​នៅក្នុង​កម្ពុជា​ប៉ុណ្ណោះ​នោះ​ទេ​ តែ​ក៏​ជា​គម្រោង​ដែល​មាន​ស្ដ​ង់​ដារ​ខ្ពស់​ អម​ដោយ​ក្របខណ្ឌ​អភិវឌ្ឍន៍​ប្រទេស​ ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​ (One​ Belt​ One​ Road​) របស់​រាជរដ្ឋាភិបាល​ ដែល​ទទួល​បាន​ភាព​ជោគជ័យ​ យ៉ាង​ធំធេង​កន្លងមក​នេះ​”។

លោក​បាន​បន្ថែម​ទៀត​ថា​ “ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ កម្ពុជា​ បាន​ប្រកាន់​ខ្ជាប់​ជានិច្ច​ នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​យ៉ាង​ជិតស្និទ្ធ​ ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​វៃឆ្លាត​ ក៏ដូចជា​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មួយ​ ជាមួយនឹង​វត្តមាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ ដែល​ឈានមុខ​គេ​នៅ​លើឆាកអន្តរជាតិ​ផង​ដែរ​”។

លោក​ក៏បាន​បញ្ជាក់​ថា​ “ ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ កម្ពុជា​ បាន​សហការ​ជាមួយនឹង​សភា​ពាណិជ្ជកម្ម​ ចិន​-កម្ពុជា​ ព្រមទាំង​សហគ្រាស​ មានឈ្មោះ​បោះ​សំឡេង​នានា​ ដែល​ប្រចាំ​នៅ​កម្ពុជា​ បង្កើត​ឡើង​នូវ​វេទិកា​សន្ទនា​សម្រាប់​សម្ព័ន្ធ​ពាណិជ្ជករ​កម្ពុជា​ ដើម្បី​ផាសុកភាព​នា​ពេល​បច្ចុប្បន្ន​ និង​វឌ្ឍនភាព​នា​ពេល​អនាគត​របស់​ពាណិជ្ជករ​នៅ​កម្ពុជា​ ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​ក្នុង​ភាពជា​ដៃគូ​វិនិយោគ​”។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ជាមួយនឹង​សកម្មភាព​ និង​ការបង្កើត​ជា​សម្ព័ន្ធ​ពាណិជ្ជករ​នៅ​កម្ពុជា​សំណាក​សម្ព័ន្ធ​ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ កម្ពុជា​ ។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ក្នុងនាម​ជាស​ភា​ពាណិជ្ជកម្ម​កម្ពុជា​ តែង​ស្វាគមន៍​ជានិច្ច​នូវ​រាល់​ការ​គៀង​គរ​បណ្តា​អ្នក​វិនិយោគ​នានា​មកកាន់​កម្ពុជា​”។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ជាមួយនឹង​ការ​គាំទ្រ​ និង​សាទរ​យ៉ាង​ពេញ​ទំហឹង​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ ក៏​នៅតែ​ស្វាគមន៍​ជានិច្ច​ក្នុង​ការស្វែងរក​ដំណោះស្រាយ​នានា​ដែល​អាច​កើតមាន​នៅក្នុង​ដំណើរ​ប្រតិបត្តិ​ការ​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បរិយាកាស​វិនិយោគ​មានដំណើរ​ការ​ល្អ​នប្រ​សើរ​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា

លោក​កញ៉ា​ លឹម​ ហេង​ ក៏បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ ការ​ចូលខ្លួន​មក​វិនិយោគ​របស់​ដៃគូ​ប្រទេស​ចិន​នៅ​កម្ពុជា​ មាន​ដូចជា​ វិស័យ​កាត់ដេរ​សំលៀកបំពាក់​ កាបូប​ ស្បែកជើង​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​ វិ​ស័យ​កសិ​ឧស្សាហកម្ម​ ដែល​រួមមាន​ដូចជា​រោងចក្រ​សម្ងួត​កសិផល​សម្រាប់​វេច​ខ្ចប់​នាំចេញ​ទៅក្រៅ​ប្រទេស​ ហើយ​ក្រៅពីនោះ​ក៏​មាន​វិស័យ​ទេសចរណ៍​ផង​ដែរ​” ៕

មន្ត្រី​ពាណិជ្ជកម្ម​ថៃ​អះអាង​ថា​ តម្លៃ​អចលនទ្រព្យ​កម្ពុជា​មាន​កំណើន​ ២០ភាគរយ​ប្រចាំឆ្នាំ​

0

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ ការ​វិនិយោគទុន​របស់​ចិន​នៅ​លើ​អចលនទ្រព្យ​បាន​រីក​រាលដាល​នៅ​ទូទាំង​តំបន់​អាស៊ាន​ដែល​បាន​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នៃ​ការអភិវឌ្ឍន៍​ និង​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីក្រុង​នៅ​បណ្តា​ប្រទេស​អាស៊ាន​ ពិសេស​កម្ពុជា​។

តម្លៃ​ដីធ្លី​ និង​លំនៅឋាន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​បាន​កើនឡើង​ ខណៈ​ពេល​អ្នកវិនិយោគទុន​មក​ពី​ប្រទេស​ចិន​បាន​ពង្រីក​ការទិញ​អចលនទ្រព្យ​របស់​ពួកគេ​នៅក្នុង​តំបន់​អាស៊ាន​។

លោក​ Jirawuth​ Suwannaarj​ នាយក​ និង​ទីប្រឹក្សា​ក្រសួង​ពាណិជ្ជកម្ម​នៃ​នាយកដ្ឋាន​លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ថ្មី​មួយ​ជាមួយ​កាសែត​ The​ Nation​ ថា​ តម្លៃ​ដី​នៅ​កម្ពុជា​បាន​កើនឡើង​រហូតដល់​ ២០​ ភាគរយ​ក្នុង​មួយឆ្នាំ​ចាប់តាំងពី​ឆ្នាំ​ ២០១៧​ ដោយ​តម្លៃ​លំនៅឋាន​ និង​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​បាន​កើនឡើង​ជាង​ ១០​ ភាគរយ​ក្នុង​មួយឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៧រហូតមកដល់​ពេលនេះ​។

លោក​បាន​បន្ថែម​ថា​ វិនិយោគិន​មក​ពី​ប្រទេស​ចិន​បាន​ចាក់​ចូល​បន្ថែម​ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​ជាមួយនឹង​ទឹកប្រាក់​ចំនួន​ ៣១៥​ លាន​ដុល្លារ​អាមេរិក​ក្នុងរយៈពេល​ ៤ ខែ​ដំបូង​នៃ​ឆ្នាំនេះ​។

ក្រុមហ៊ុន​សំណង់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ចំនួន​ ២២៦​ ​បាន​ចុះបញ្ជី​គិត​ត្រឹម​ថ្ងៃទី​ ៣០​ ខែមេសា​ឆ្នាំ​ ២០១៩​ ដើម្បី​ធ្វើអាជីវកម្ម​នៅ​កម្ពុជា​ បន្ទាប់មក​វៀតណាម​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ 26​ និង​ប្រទេស​ថៃ​មាន​ចំនួន​ 14​ ។

លោក​ Jirawuth​ បាន​កត់សម្គាល់​ថា​ “ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ជាមួយ​វិនិយោគិន​ចិន​ដែល​កំពុង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅក្នុង​ប្រទេស​នេះ​”។

នាយកដ្ឋាន​របស់​លោក​កំពុង​ចរចា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​ក្រុមហ៊ុន​ថៃ​ភ្ជាប់​ជាមួយ​ក្រុមហ៊ុន​ចិន​ដើម្បី​ពង្រីក​ការ​វិនិយោគ​របស់​ពួកគេ​នៅក្នុង​វិស័យ​អចលនទ្រព្យ​និង​វិស័យ​សំណង់​នៅ​ទីនោះ​៕

គម្រោង​វិ​និ​យោ​គធំៗ​ជាច្រើន​កំពុង​ពង្រីក​សក្តា​នុ​ពល​តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​

0

ដោយ​ នៅ​ វឌ្ឈ​នា​

ភ្នំពេញ​៖ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ គម្រោង​វិ​និ​យោ​គធំៗ​ជាច្រើន​បាន​នឹង​កំពុង​រត់ប្រណាំង​គ្នា​ទៅ​អភិវឌ្ឍន៍​ នៅ​តាម​បណ្តោ​ផ្លូវជាតិ​លេខ១​ បន្ទាប់ពី​រដ្ឋាភិបាល​ស្ថាបនា​រួចរាល់​ ដែល​ធ្វើ​ឱ្យ​ផ្លូវ​មួយ​នេះ​កាន់តែ​មាន​សក្តា​នុ​ពល​បន្ថែម​ទៀត​។

ជាមួយ​នឹង​កំនើ​នប្រ​ជា​សាស្រ្ត​ ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​បាន​ធ្វើឲ្យ​តំបន់​នេះ​ កំពុង​មានការ​រីកចម្រើន​ខ្លាំង​ ដោយមាន​គំរោង​បុរី​លំនៅ​ដ្ឋាន​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ខុន​ដូ​ រមណីយដ្ឋាន​លំដាប់​អន្តរជាតិ​នានា​។ គំរោង​ទាំងនោះ​រួមមាន​ដូចជា​។

១) គម្រោង​ One​ Central​ Tower​

អាគារ​ពាណិជ្ជកម្ម​ចំរុះ​ One​ Central​ Tower​ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​ និង​លំនៅ​ដ្ឋាន​ដ៏​ទំនើប​ ទាន់សម័យ​មាន​កម្ពស់៣៨ជាន់​មាន​ចំនួន៥អាគារ​ សាងសង់​នៅ​លើ​ផ្ទៃដី២៤​,០០០ម៉ែត្រការ៉េ​ មានតម្លៃ​ទុន​រហូត២០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នឹង​ផុស​ឡើង​នៅ​តំបន់​បឹង​ស្នោ​រ ក្បែរ​កោះ​នរា​ ក្រុងភ្នំពេញ​នា​ពេល​ខាងមុខនេះ​។

២ គម្រោង​ផ្សារ​ទំនើប​ Peng​ Hourt​ ECO​ Mall​

គម្រោង​ផ្សារ​ទំនើប​ដ៏​ធំ​បែប​ចម្រុះ​ ​ECO​ Mall​ ​កំពុង​សាង​សាង​នៅ​ជាប់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ លើ​ផ្ទៃដី៦ហិ​កតា​ និង​ទំហំ​សរុប​អាគារ​ជាង២៦ម៉ឺន​ម៉ែត្រការ៉េ​ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​។ គំរោង​នេះ​អាច​បញ្ចប់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​។

៣) គំរោង​រមណីយដ្ឋាន​លំដាប់​អន្តរជាតិ​ EURO​ PARK​

គំរោង​រមណីយដ្ឋាន​ដ៏​ធំ​ ដែល​មាន​ស្តង់​ដា​អន្តរជាតិ​នេះ​ បាន​និង​កំពុង​សាងសង់​ដោយក្រុម​ហ៊ុន​បុរី​ប៉េង​ ហួត​ផង​ដែរ​។ គំរោង​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ប៉េង​ ហួត​បោះទុន​វិនិយោគ​រហូតដល់៦០លាន​ដុល្លារ​អាមេរិក​។

៤) ផ្សារ​សហគមន៍​បែប​ទំនើប​ស៊ី​វី​ល័យ​

ចម្ងាយ​ពី​ស្ពាន​ប្រហែល៣គីឡូម៉ែត្រ​ គឺ​នឹង​ឃើញ​ផ្សារ​ទំនើប​មាន​ភាព​ស្រដៀងគ្នា​នឹង​ផ្សារ​ទំនើប​ TK​ Avenue​ នៅ​ខាង ឆ្វេង​ដៃ​ទើបតែ​បើក​ដំណើរការ​ នោះ​គឺ​ The​ Park​ Community​ Mall​ និង​នៅ​ខាងស្តាំ​យើង​ឃើញ​មាន​ Polaris​ ​F&​B ដែល​មាន​ភោជនីយ​ដ្ឋាន​ទំនើប​ៗដូចជា​ Park​ Caf​é, Brown​ Caf​é, Pizza​ company​, Lucky​ Burger​ និង​ហាង​លក់​សំលៀកបំពាក់​ ព្រមទាំង​ហាងទំនិញ​ផ្សេងទៀត​។

៥) មជ្ឈ​មមណ្ឌល​កម្សាន្ត​របស់​ព្រីនស៍​

ក្រុ​មហ៊ុ​នព្រីនស៍​ (Prince​ Real​ estate​ Group​) ដែល​ជា​ក្រុមហ៊ុន​យក្ស​មួយ​ធ្លាប់​វិនិយោគ​លើ​វិស័យ​ខុន​ដូន​ សណ្ឋា​ការ​ ធនាគារ​ និង​អាគារ​ពាណិជ្ជកម្ម​ក៏បាន​បោះទុន​វិនិយោគ​ធ្វើ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នៅ​លើ​កោះ​ប្រាក់​ តាម​បណ្តោយ​ទន្លេ​មេ​គង្គ​ស្ថិ​ននៅ​ស្រុក​កៀនស្វាយ​លើ​ផ្ទៃដី​ទំហំ ១៣ហិ​កតា​ ដែល​នឹង​បើក​ដំណើរការ​នៅ​ឆាប់​ៗខាងមុខនេះ​។

៦) គម្រោង​បុរី​នានា​

នៅ​ផ្លូវជាតិ​លេខ១ មាន​គម្រោង​បុរី​ជាច្រើន​ដូចជា​ បុរី​មង្គល​ភ្នំពេញ​ដែល​កំពុង​នឹង​បើក​លក់​ថ្មី​ៗនេះ​នៅ​ជិត​ផ្សារ​ព្រែកឯង​ បុរី​ប៉េង​ហួត​ បុរិ​ហាយ​ធិច​ បុរី​សម្បត្តិ​មាន​ហេង​ បុរី​លឹម​ឈាង​ហាក់​ និង​សំណង់​លំនៅ​ដ្ឋាន​ផ្សេង​ៗទៀតផង​ដែរ​៕

ចំណេះដឹង​! តើ​អ្វី​ជា​អាករ​បំភ្លឺ​សាធារណៈ​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អាករ​សម្រាប់​បំភ្លឺ​សាធារណៈ​ ត្រូវ​បាន​កំណត់​តាម​អត្រា៣​%លើ​ការ​ផ្គត់ផ្គង់​គ្រប់​ដំណាក់កាល​នូវ​ សុរាមេរ័យ​ និង​ បារី​ ក្នុង​ព្រះរាជា​ណា​ច្រក​ម្ពុ​ជា​ ដើម្បី​ជា​ប្រយោជន៍​ដល់​ថវិកា​ថ្នាក់ក្រោម​ជាតិ​ សម្រាប់​បំភ្លឺ​សាធារណៈ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

អ្នកជាប់ពន្ធ​ដែល​ធ្វើការ​ផ្គត់ផ្គង់​ផលិតផល​ទាំងនេះ​ ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​បង់ប្រាក់​អាករ​នេះ​ ជូន​រដ្ឋបាល​សារពើពន្ធ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី២០​ នៃ​ខែ​បន្ទាប់ពី​ខែ​ដែល​មានការ​ផ្គត់ផ្គង់​។

១. អ្នក​ប្រមូល​ និង​បង់​អាករ​បំភ្លឺ​សាធារណៈ

​បុគ្គល​ដែល​ផ្គត់ផ្គង់​សុរាមេរ័យ​ (គ្រឿងស្រវឹង​) និង​បារី​។ អាករ​បំភ្លឺ​សាធារណៈ​ត្រូវ​អនុវត្ត​គ្រប់​ដំណាក់កាល​ នៃ​ការ​ផ្គត់ផ្គង់​សុរាមេរ័យ​ (គ្រឿងស្រវឹង​) និង​បារី​។

២. ទំនិញ​ ដែល​ត្រូវ​ជាប់​អាករ​បំភ្លឺ​សាធារណៈ​

• ​ស្រា​បៀរ​

• ស្រា​ទំពាំងបាយជូរ​ស្រស់​ រួម​ទាំង​ស្រា​ទំពាំងបាយជូរ​ដែល​បាន​បន្ថែម​ជាតិ​សុរា​

• ស្រា​វែ​មុត​ និង​ស្រា​ទំពាំងបាយជូរ​ស្រស់​ផ្សេងទៀត​ផ្សំ​ពី​រុក្ខជាតិ​ និង​សារជាតិ​ក្រអូប​ ​ភេសជ្ជៈ​មេរ័យ​ផ្សេងទៀត​ លើកលែង​ទឹកត្នោតជូរ​ និង​ស្រា​ស

• អាល់កុល​អេ​ទី​លិក​សុទ្ធ​ ដែល​មានកម្រិត​ជាតិ​សុរា​ក្នុង​ឯកតា​ចំណុះ​ពី​ ៨០​% នៃ​ចំណុះ​

• ឬលើស​ពីនេះ​ និង​អាល់កុល​អេ​ទី​លិក​ ហើយនិង​ភេសជ្ជៈ​មាន​ជាតិ​សុរា​ដែល​បាត់បង់​កំរិត​សុរា​ដើម​របស់​វា​

• អាល់កុល​អេ​ទី​លិក​បាត់បង់​ធាតុសុទ្ធ​ ដែល​មានកម្រិត​ជាតិ​សុរា​ឯកតា​ចំណុះ​ពី​ ៨០​% នៃ​ចំណុះ​ និង​ភេ​ជ្ជៈ​មាន​ជាតិ​សុរា​ ភេសជ្ជៈ​ស្រ​វឹង​ផ្សេង​ៗទៀត​ ការរៀបចំ​កែច្នៃ​សុរា​ផ្សំ​ក្នុង​ប្រភេទ​ដែល​ប្រើ​សម្រាប់​ផលិត​ភេសជ្ជៈ​

• បារី​ និង​បារីស៊ីហ្គា​គ្រប់​ប្រភេទ​។

៣. មូលដ្ឋាន​គិត​អាករ​បំភ្លឺ​សាធារណៈ​ និង​ការ​គណនា​

មូលដ្ឋាន​គិត​អាករ​សម្រាប់​បំភ្លឺ​សាធារណៈ​ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម​៖

ក. ចំពោះ​អ្នក​ផលិត​ និង​អ្នកនាំ​ចូល​ មូលដ្ឋាន​គិត​អាករ​គឺ​ថ្លៃ​ផ្គត់ផ្គង់​ដែល​ត្រូវ​បាន​កត់ត្រា​លើ​វិ​ក័យ​បត្រ​ រួម​បញ្ជូល​ទាំង​ពន្ធអាករ​នានា​ វៀរលែងតែ​អាករ​លើ​តម្លៃបន្ថែម​ (អ.ត.ប​) និង​អាករ​បំភ្លឺ​សាធារណៈ​ខ្លួនឯង​ (អ.ប.ស​)។

ខ. ចំពោះ​អ្នកផ្គត់ផ្គង់​បន្ត​ មូលដ្ឋាន​គិត​អាករ​ស្មើនឹង​ ២០ភាគរយ​ នៃ​ថ្លៃ​ផ្គត់ផ្គង់​ដែល​ត្រូវ​បាន​កត់ត្រា​លើ​វិ​ក័យ​បត្រ​ រួម​បញ្ជូល​ទាំង​ពន្ធអាករ​នានា​ វៀរលែងតែ​អាករ​លើ​តម្លៃបន្ថែម​ និង​អាករ​បំភ្លឺ​សាធារណៈ​ខ្លួនឯង​៕